កំពង់ធំ៖ កម្លាំងរដ្ឋបាល ផ្នែកព្រៃឈើស្ទោង កាលពីវេលាម៉ោង ៣៖៤៥នាទី យប់ទៀបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ បានឃាត់រថយន្ត បន្លំដឹកឈើគ្រញូង ចំនួន២គ្រឿង ដោយផ្ទុកឈើគ្រញូង ចំនួន៦៩ដុំ ក្នុងនោះរថយន្ត មួយគ្រឿង ផ្ទុកឈើគ្រញូងចំនួន៤៤ដុំ និងរថយន្តមួយគ្រឿង ទៀត ផ្ទុកចំនួន២៥ដុំ។
ការឃាត់រថយន្តបន្លំដឹកឈើគ្រញូង ខាងលើនេះ បានធ្វើឡើងនៅ ភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
មន្រ្តីរដ្ឋបាល ព្រៃឈើស្ទោង បានឲ្យដឹងថា រថយន្តចំនួនពីរ គ្រឿងខាងលើនេះ រួមមាន រថយន្តម៉ាក កាម៉ារីហើយពណ៌គ្រាប់អំពិល ដែលមាន អ្នកបើករថយន្តឈ្មោះ គីន ផា រស់នៅ ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំំក្សាន្ត ខេត្តព្រះវិហារ ដោយដឹកឈើ គ្រញូងចំនួន៤៤ដុំ ស្មើនឹង១២០គីឡូក្រាម និងរថយន្តមួយគ្រឿងទៀត ម៉ាកកាម៉ារី ស៊េរី ៩៥ ដែលមានអ្នក បើកបរឈ្មោះ តូច រដ្ឋា រស់នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំំក្សាន្ត ខេត្តព្រះវិហារ ដែលដឹកឈើគ្រញូង ចំនួន២៥ដុំ ស្នើនឹង៩៨៥ គីឡូក្រាម ។
បច្ចុប្បន្ន រថយន្តដឹកឈើគ្រញូង រួមទាំងវត្ថុតាង ត្រូវបានរក្សាទុក នៅទីស្នាក់ការ រដ្ឋបាលព្រៃឈើ ផ្នែកស្ទោង ដើម្បីចាត់ការតាម នីតិវិធី។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន មួយចំនួនសង្ឃឹមថា កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ ជាពិសេសកម្លាំង រដ្ឋបាលព្រៃឈើ ត្រូវមានវិធានការ តឹងរឹងបំផុត ចំពោះការជួញដូរ ឈើគ្រញូង កុំចាប់ឈើបន្តិចបន្តួច យកស្នាដៃ ហើយទុកឲ្យ ក្រុមឈ្មួញ ដែលរកស៊ីធំ រួចខ្លួននោះឡើយ៕