ក្រចេះ ៖ បើទោះបីនៅក្នុងរាជធានីភ្នំ ពេញ និងតាមបណ្ដាខេត្ដមួយចំនួនទៀតកម្លាំង នគរបាលចរាចរណ៍និងសមត្ថកិច្ចពាក់ព័ន្ធបាន នឹងកំពុងយកចិត្ដទុកដាក់ រឹតបន្ដឹងច្បាប់ ចរាចរណ៍ជើងគោក ដើម្បីចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរនិងឱ្យប្រជាពលរដ្ឋ ស្វែងយល់ឱ្យបានច្រើន ពីច្បាប់ចរាចរណ៍ ជើងគោករបស់ ប្រទេសជាតិនោះ ប៉ុន្ដែងាក ទៅខេត្ដក្រចេះឯណោះវិញ ជាពិសេសនៅ ទីរួមខេត្ដតែម្ដង ការគោរពច្បាប់ចរាចរណ៍ ហាក់បីដូចជាមានភាពធូររលុងយ៉ាងខ្លាំង ណាមួយ ពុំមានវិធានការរិតបន្ដឹងពីសមត្ថ កិច្ចពាក់ព័ន្ធនោះឡើយ ។
ជាក់ស្ដែងប្រជាពលរដ្ឋដែលធ្លាប់តែរស់ នៅនឹងធ្វើដំណើរចុះឡើងក្នុងរាជធានីភ្នំពេញ ហើយតែងតែពាក់មួកសុវត្ថិភាព ម៉ូតូមាន ស្លាកលេខ និងមានកញ្ចក់ត្រឹមត្រូវ បើទោះ បីធ្វើដំណើរក្នុងរយៈចម្ងាយជិតឆ្ងាយក៏ដោយ ក៏ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ ដោយ សារតែខ្លាចសមត្ថកិច្ចចាប់ផាកពិន័យនិង ម្យ៉ាងទៀតបានយល់ ដឹងច្រើនពីច្បាប់ចរា ចរណ៍ជើងគោក ប៉ុន្ដែនៅពេលដែលពួកគេ បានធ្វើដំណើរទៅកាន់ខេត្ដក្រចេះមានការ ចាប់អារម្មណ៍ភ្លាម បន្ទាប់ពីឃើញម៉ូតូជា ច្រើនគ្រឿង ស្ទើរ១០គ្រឿង គឺមាន៩គ្រឿង ទៅហើយ ដែលគ្មានស្លាកលេខ គ្មានបំពាក់ កញ្ចក់និងអ្នកបើកម៉ូតូ មិនបានពាក់ពួកសុវត្ដិ ភាព ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋខាងលើនេះ បានឱ្យដឹងថា នៅពេលទៅផ្សារពួកគេបាន ឃើញអត់ស្លាកលេខជាច្រើនគ្រឿង បានធ្វើ ចរាចរណ៍ និងចតនៅខាងក្រៅផ្សារ រីឯអ្នក ធ្វើដំណើរវិញ ហាក់បីដូចជាមិនខ្វាយខ្វល់ ចំពោះការបំពាក់ឧបករណ៍នៅលើម៉ូតូ ឱ្យ គោរពទៅតាមច្បាប់ចរាចរណ៍ជើងគោកនោះ ឡើយ ដូចជាស្លាកលេខនិងកញ្ចក់ជាដើម។
ដោយឡែកនៅតាមដងផ្លូវ និងនៅតាម ទីប្រជុំជនក្នុងទីរួមខេត្ដក្រចេះ សមត្ថកិច្ច ចរាចរណ៍ ដែលទទួលបន្ទុកលើការងារនេះ ហាក់បីដូចជាមិនមានការដាក់ប្រចាំតាម គោលដៅ ដើម្បីត្រួតពិនិត្យនោះឡើយ ហេតុ ដូច្នេះហើយបានជាប្រជាពលរដ្ឋភាគច្រើន មិនបានយកចិត្ដទុកដាក់ ចំពោះការគោរព ច្បាប់ចរាចរណ៍នៅពេល ធ្វើដំណើរម្ដងៗ។
បើតាមអ្នកច្បាប់បានឱ្យដឹងថា ច្បាប់ ចរាចរណ៍ជើងគោក ដែលត្រូវបានរដ្ឋសភា បើកកិច្ចប្រជុំអនុម័ត ហើយត្រូវបានឡាយ ព្រហស្ថលេខា ដោយព្រះមហាក្សត្រនោះ គឺ តម្រូវឱ្យមានការប្រើប្រាស់និងគោរពនៅក្នុង ក្រមខណ្ឌទូទាំងប្រទេសមិនមែនបង្កើតច្បាប់ ហើយឱ្យអនុវត្ដនៅតាមតំបន់ឬតាមទីកន្លែងនោះទេ ។
សម្រាប់រាជធានីភ្នំពេញ កាលពីពេល កន្លងទៅ ការធ្វើចរាចរណ៍នៅតាមដងផ្លូវ មិនទាន់ត្រូវបានរឹតបន្ដឹងដូចសព្វថ្ងៃនេះឡើយ ពោល ពេលធ្វើដំណើរម្ដងៗ អ្នកបើក ម៉ូតូមិន ចាំបាច់ពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ម៉ូតូ នោះទេ ប៉ុន្ដែឥឡូវនេះប្រជាពលរដ្ឋគ្រប់រូប បានយល់ដឹងច្រើនពីច្បាប់ចរាចរណ៍ ហើយ ម្នាក់ៗពេលធ្វើដំណើរ ម៉ូតូនិងយានយន្ដរបស់ គេមានគ្រប់លក្ខណៈ បើទោះបីមានបុគ្គល មួយចំនួន ជាពិសេសក្រុមក្មេងស្ទាវនៅតែ រឹងរូស ចំពោះបញ្ហានេះ ។
យោងតាមមន្ដ្រីនគរបាលចរាចរណ៍ជើង គោករាជធានីភ្នំពេញ បានឱ្យដឹងថា នាពេល បច្ចុប្បន្ននេះប្រជាពលរដ្ឋ និងអ្នករស់នៅក្នុង រាជធានីភ្នំពេញទាំងមូល ប្រមាណ ជាង៩០ ភាគរយ បានយល់ដឹងនិងចូលរួមគោរពច្បាប់ ចរាចរណ៍តាមរយៈយានយន្ដរបស់ពួកគេ បំពាក់នូវលក្ខណៈត្រឹមត្រូវ គ្រប់បែបយ៉ាង ប៉ុន្ដែនៅពេលយប់វិញ គេសង្កេតឃើញថា ចំនួននេះ មានការធ្លាក់ចុះ ។
សកម្មភាពខាង លើរបស់អ្នកដំណើរបានបង្ហាញពីការចូលរួម កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ដែលកំពុង ក្លាយជាបញ្ហាអទិភាពមួយនៅក្នុងសង្គមខ្មែរ បច្ចុប្បន្ន ដែលបានសម្លាប់ប្រជាពលរដ្ឋជា ច្រើននាក់ និងធ្វើឱ្យអ្នកធ្លាក់ខ្លួនពិការក៏មិន តិចដែរ ។
ដូច្នេះគេ សង្ឃឹមថា អាជ្ញាធរនិងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់នៅខេត្ដក្រចេះនិងបង្កើនការ រិតបន្ដឹងច្បាប់ចរាចរណ៍ជើងគោក តាមរយៈ ការត្រួតពិនិត្យម៉ូតូ ដែលគ្មានស្លាក លេខ អាច ជាម៉ូតូគេចពន្ធ ម៉ូតូគ្មានកញ្ចក់ និងអ្នកបើក បរអត់ពាក់មួកសុវត្ថិភាពជាដើម។
ជាមួយគ្នានេះ នៅពេលគ្រោះថ្នាក់ចរាចរណ៍ម្តងៗ ហើយបើម៉ូតូអត់ មានស្លាកលេខ ដែលជាការបង្ហាញ ពីអត្តសញ្ញាណ របស់ម្ចាស់ម៉ូតូនោះ គឺសមត្ថកិច្ច ពិតជាពិបាក ក្នុងការស្វែករក សាច់ញាតិ ជាពិសេស ជនរងគ្រោះដែលធ្វើ ដំណើរមកពីខេត្តផ្សេង។
ម្យ៉ាងវិញទៀត ចំពោះម៉ូតូដែលអត់ ស្លាកលេខមានន័យថា មិនបានទៅធ្វើការបង់ពន្ធនោះទេ ដូច្នេះច្បាស់ជា ខាតចំណូលរបស់រដ្ឋយ៉ាងច្រើន ដែលបានមកពីការបង់ពន្ធ។
យ៉ាងណាក៏ដោយ ការគោរពច្បាប់ចរាចរណ៍ សមត្ថកិច្ចនៅ តាមបណ្ដាខេត្ដ ផ្សេងទៀត ត្រូវចូលរួមទាំង អស់គ្នា ដើម្បីឈានទៅដល់ការកាត់បន្ថយ ក្នុងកម្រិតមួយដ៏ខ្ពស់ នៃគ្រោះថ្នាក់ចរាចរ ដែលបានសម្លាប់ពលរដ្ឋខ្មែរ អស់ជាច្រើន នាក់ ៕