Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជីវិតទុរគត និងការតស៊ូ របស់លោកយាយ សួង លឿង អាយុ ៨៩ឆ្នាំ

$
0
0

ពោធិ៍សាត់ ៖ លោកយាយ សួង លឿង អាយុ ៨៩ឆ្នាំ រស់នៅក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្ដ ពោធិ៍សាត់ បានរៀបរាប់ទាំង ទឹកភ្នែក ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការរស់នៅរបស់លោកយាយ រាល់ថ្ងៃនេះ គឺអាស្រ័យលើញាតិជិតខាង ជាអ្នកហុចបាយសម្ល និងថវិកាបន្ដិចបន្ដួច គ្រាន់ចិញ្ចឹមជីវិត។

លោកយាយបន្ដថា កាលដែលលោកយាយនៅដើរបាន លោកយាយតែងតែដើរទិញនំចាខ្វៃ និងទិញផ្កាពីគេ យកទៅដើរលក់បន្ដ ដើម្បីបានកម្រៃ បន្ដិចបន្ដួច គ្រាន់ទិញអង្គរ ម្ហូប និងថ្នាំសង្កូវលេប ប៉ុន្ដែក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ដោយសារតែឆ្កែខាំជើងលោកយាយ រហូតដល់ពិការ ដើរទៅណាមកណាមិនរួច ទើបលោកយាយជួបការលំបាក ក្នុងជីវិតរបស់លោកយាយតែម្ដង។ ពោលលោកយាយរស់នៅសព្វថ្ងៃ អាស្រ័យ ញាតិ ជិតខាងជាអ្នកផ្ដល់អាហារ សម្រាប់លោកយាយបន្ដរស់ ក្នុងជីវិតដ៏កំសត់បំផុត។

បើតាមការរៀបរាប់ពីលោកយាយម្នាក់ ដែលត្រូវជាប្អូនរបស់លោកយាយ សួង លឿង បានរៀបរាប់ថា រាល់ថ្ងៃ នេះ លោកយាយតែងតែហុចបាយ សម្ល និងលុយបន្ដិចបន្ដួច សម្រាប់ទិញថ្នាំព្យាបាល ជូនលោកយាយ សួង លឿង ដែលរូបគាត់សព្វថ្ងៃត្រូវពិការជើង ដោយសារតែឆ្កែខាំ ហើយរូប គាត់ដើរទៅណាមកណាលែងកើត  គឺគាត់នៅ ដេកនៅនឹងកន្ទេលលើគ្រែតូចមួយយ៉ាងវេទនាបំផុត។

អនុប្រធានភូមិស្ពានថ្ម អ្នកស្រី សួង ឌី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា កាលលោកយាយនៅដើរ បាន លោកយាយតែងតែតស៊ូក្នុង ជីវិត ដោយរូបគាត់បានដើរទៅទិញនាំចាខ្វៃ និងផ្កាពីគេ ដើម្បីទូលដើរលក់បន្ដ គ្រាន់បានកម្រៃចិញ្ចឹមជីវិត។ លោកស្រីបន្ដថា រាល់ថ្ងៃនេះ លោកស្រី តែងតែហុចបាយ សម្ល ជូនលោកយាយជា ប្រចាំ ដើម្បីឱ្យគាត់បានហូបលុះសង្ខាចុងក្រោយ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកយាយ សួង លឿង សូមលើកម្រាមដៃទាំងទ្វេ សុំការសណ្ដោស ប្រោសប្រណី ពីសំណាក់ សប្បុរសជន សូមមេត្ដាជួយដល់លោកយាយផង៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles