ពោធិ៍សាត់៖ ដោយមើលឃើញ ទុក្ខលំបាក ពីជីវិតទុរគត៌ របស់លោកយាយ សួង លឿង អាយុ៨៩ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នោះ លោក ម៉ៅ សាន ប្រធានមន្ទីរ ឧស្សាហកម្មរ៉ែ និងថាមពល ខេត្ត រួមនឹងក្រុមការងារ បានយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគចំនួន១៥មុខ ទៅប្រគល់ជូនលោកយាយ កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៣ ។
អំណោយទាំងនោះរួមមានអង្ករ ៥០គីឡូក្រាម ត្រីប្រម៉ា២គីឡូក្រាម ប្រេងឆា៥លីត្រ ត្រីខ៤យួរ មី២កេស នំ១ធុង ស្ករស២គីឡូក្រាម បន្លែគ្រុប់មុខ១ថង សាច់ជ្រួក២គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវ១យួរ សារ៉ុង២ ក្រម៉ា២ សាប៊ូ៤កញ្ចប់ និងថិវកា ចំនួ១០ម៉ឺនរៀល។
លោកយាយ សួង លឿង បានសំដែងនូវទឹកចិត្តត្រេកអររកអ្វីប្រៀបមិនបាន ចំពោះអំណោយដ៏របស់លោករដ្ឋមន្ត្រីស៊ុយ សែម ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជា ពលរដ្ឋជាពិសេសជនចាស់ជរា ជនទុរគត៌ កំពុងជូបការខ្វះខាត ក្នុងជីវភា រស់នៅដូចជារូបលោកយាយផ្ទាល់៕