Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកបណ្ឌិត រស់ វណ្ណា ផ្តាំផ្ញើកុំ​ឲ្យ​ យុវជនចាញ់​ បោកជនអគតិ​ ដើម្បីចង់បាន សន្លឹកឆ្នោត

$
0
0

កណ្តាល : លោកបណ្ឌិត រស់ វណ្ណា ទីប្រឹក្សាសម្តេច អគ្គមហា ធម្មពោធិសាល ជា ស៊ីម និងជាអនុប្រធានទី១ គណ:អចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល និងជាប្រធាន ក្រុមការងារ ចុះជួយ ឃុំបែកចាន និងឃុំក្រាំងម្កាក់ និងលោក ឆាយ ត្រលន់  អនុប្រធានទី១ គណ:ពង្រឹង ឃុំក្រាំងម្កាក់ និងឃុំបែកចាន កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ បានថ្លែងអំពាវនាវដល់ ប្រជាពលរដ្ឋនៅឱកាស ជួបយុវជន គណបក្សប្រជាជន កុំឲ្យចាញ់ការបោកប្រាស់ និងភូតកុហក់ ជនអគតិមួយ ចំនួន ដើម្បីចង់បានសន្លឹក ឆ្នោតនាពេលខាងមុខ ដោយពួកគេទាំងនោះ បានមើលងាយ និងមិនទទួលស្គាល់ថ្ងៃកំណើតទី២របស់ខ្លួន គឺថ្ងៃ៧មករា ហើយរិះគន់ និងលើកឡើង ពីបញ្ហាជាច្រើនផ្សេងទៀត ដែលពួកគេមិនពេញចិត្ត។

ការផ្តាំផ្ញើបែបនេះ ពីសំណាក់លោកបណ្ឌិត រស់ វណ្ណា ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុក ប្រធានអគ្គនាយក ភ្នាក់ងារកម្ពុជា នាវាចរណ៍ (កាំសាប) និងជាអនុប្រធានទី១ គណ:អចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល និងជាប្រធាន ក្រុមការងារ ចុះជួយ ឃុំបែកចាន និងឃុំក្រាំងម្កាក់ បានធ្វើឡើង បន្ទាប់ពីជនអគតិមួយចំនួន ហើយលើកឡើង និងវាយប្រហារមកលើថ្នាក់ ដឹកនាំគណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាល ចំពោះបញ្ហាមួយចំនួន។ ទទឹ្ទមនេះ យុវជនយើងត្រូវខិតខំក្តាប់ឲ្យបានជាប្រចាំ នូវសភាពការណ៍ និងគណបក្សដទៃ ក្នុងករណីមានសកម្មភាព ឬខ្លឹមសារឃោសនាវាយប្រហារ មកលើគណបក្សយើង ការឃោសនាឆបោកខាងចិត្តសាស្រ្ត ឬសកម្មភាពណាមួយ ប៉ុនប៉ងបំបែកបំបាក់ ផ្ទៃក្នុងគណបក្សយើង និងការអូសទាញកម្លាំងពីគណបក្ស ក្រុមការងារ និងគណបក្ស គ្រប់ថ្នាក់ ត្រូវរួមគ្នាវាយបកវិញភ្លាមៗ ឲ្យស្របទៅតាមច្បាប់បទបញ្ជានីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត។

នៅចំពោះមុខយុវជន ជិត១០០នាក់ លោកបណ្ឌិត បានលើកឡើងថា ថ្នាក់ដឹកនាំ គណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ មានការយក ចិត្តទុក្ខដាក់ជាទីបំផុត ចំពោះការអភិវឌ្ឍន៍ប្រទេស ជាតិ និងធ្វើឲ្យកម្រិតជីវភាព រស់នៅរបស់បងប្អូន មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងដូចនា ពេលបច្ចុប្បន្ននេះ ។ ក្នុងនាមជាប្រធានក្រុម ការងារគណបក្សប្រជាជន ចុះជួយឃុំក្រាំងម្កាក់ និងឃុំបែកចានផងនោះ លោកបណ្ឌិត រស់ វណ្ណា បានបន្តថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ នឹងឃើញផ្ទាល់ភ្នែក ពីការរីកចំរើននៅ ក្នុងស្រុកអង្គស្នួល ពិសេសឃុំបែកចាន និងឃុំក្រាំងម្កាក់ តាមរយ:ការកសាងផ្លូវដីទៅផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ បន្ទាប់ពីប្រមុខរដ្ឋាភិបាលទាំង៣ ពិសេសសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ពីការរស់នៅរបស់ប្រជាពលរដ្ឋ។

ចំពោះការលើកឡើង របស់ជនអគតិមួយចំនួន ដែលថា នឹងផ្តល់លុយចំនួន ៤ម៊ឺនរៀល ដល់ប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី ៦៥ឆ្នាំឡើងទៅនោះ ត្រូវបានលោកបណ្ឌិត ថ្លែងពន្យល់ថា បើសិនគិតពីការផ្តល់លុយ និងមិនគិតពីការ កសាងសាលារៀន មន្ទីរពេទ្យ កសាងហេដ្ឋារចនាសម្ព័ន្ឋឲ្យស្អាតនោះ ច្បាស់ជាមិនអាចទៅរួចឡើយ ពីព្រោះបើសិនដីហុយ ធ្វើឲ្យដល់បងប្អូន មាន ជំងឺ ហើយយកលុយ៤ម៊ឺនរៀល ទៅព្យាបាលសុខភាព គឺមិនគ្រាន់ឡើយ ហើយផ្លូវនៅតែដីហុយ កូនចៅប្រជាពលរដ្ឋ ក៏ដូចជាយុវជន ច្បាស់គ្មានចំណេះដឹង និងគ្មានអនាគតរុងរឿងទេ ។លោកប្រធានក្រុមការងារ បានផ្តាំផ្ញើ ដល់យុវជន និងណែនាំឲ្យសមាជិក សមាជិកា គណបក្សប្រជាជនទាំង អស់ កុំជឿ ការបោកប្រាស់ ហើយត្រូវទទួលស្គាល់ការពិតនិងប្រវត្តិសាស្រ្តដែលជាស្នាដៃមិនអាចប្រកែកបាន របស់គណបក្សប្រជាជន ជាពិសេសក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ។

ក្រោយពីសំណេះសំណាល ហើយលោកបណ្ឌិត រស់ វណ្ណា និងក្រុមការងារបានផ្តល់ ថវិកាមួយចំនួនដល់ក្រុម យុវជន និងសមាជិក សមាជិកាសមាគមនារី ទាំង៨៤នាក់ ដែលបានមកចូល រួមទុកជាអនុស្សាវរីយ៍ ពេល ត្រឡប់ទៅគេហដ្ឋានវិញ ដោយក្នុងម្នាក់ៗ ១ម៊ឺនរៀល ព្រមទាំងឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ និងកម្លាំងនគរបាលការពារ ចំនួន១៦ម៊ឺនរៀលផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>