Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក គឹម ប៊ុនថាន ចុះពិនិត្យការដ្ឋាន ស្ថាបនាអគារសិក្សា០២ កន្លែង ក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ

$
0
0

ខេត្តឧត្តរមានជ័យ៖ ការដ្ឋានស្ថាបនា អគារសិក្សាសម្តេចតេជោ ហ៊ុន សែន ០២ កន្លែង ស្ថិតក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាម រយៈយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លី ក្រុមទី១២៤ និង១២៦មក ពីសមាគមសិស្សនិស្សិត បញ្ញវ័ន្តក្មេងវត្ត កាលពីសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៣ ត្រូវបានលោកឧត្ដមសេនីយ៍ឯក គីម ប៊ុនថាន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ចុះត្រួតពិនិត្យជាក់ស្តែង  និង ជំរុញឲ្យក្រុមជាង ខិតខំយកចិត្តទុកដាក់ និងពន្លឿនការស្ថាបនាឲ្យ រួចរាល់ជាស្ថាពរនៅពេល ដ៏ខ្លីខាងមុខនេះ។

តាមរយៈកងកំលាំងវិស្វកម្មជោ ហ៊ុន សែន សៀមរាប ដែលមានភារកិច្ចទទួល ស្ថាបនាសំណង់អគារនេះ បានឲ្យដឹងថា អគារសិក្សា ០២ខ្នង១២បន្ទប់នេះ មានទំហ៊ំ ៩ម៉ែត្រx ៤៨ម៉ែត្រ គឺសង់អំពីថ្មប្រក់ក្បឿង និង បំពាក់សំភារៈសិក្សា០១ កុំប្លេរ មានដូចជា តុគ្រូ តុសិស្ស និង ក្តារខៀន ផងដែរ ។

អគារសិក្សាទាំងពីរខ្នងនេះ គឺសង់លើទីតាំង ផ្សេងគ្នា១ខ្នងស្ថិត ក្នុងភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្ថាបនាបាន៨០% និង១ខ្នងទៀតស្ថិត ក្នុងភូមិអូរក្រូច ឃុំអូរក្រូច ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលស្ថាបនាបាន ៧០%ហើយ ដែលបច្ចុប្បន្ន កំពុងបន្តស្ថាបនា ឲ្យរួចរាល់ជាស្ថាពរ តាមការកំណត់ ។

គួររំលឹកផងដែរថា អគារសិក្សាដែលសម្តេចជោ និងលោកជំទាវ បានផ្តល់តាមរយៈយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លីនៅទិស ខេត្តឧត្តរមានជ័យនេះ មានចំនួន១៤ខ្នង,អគារកាត់ដេរ ០១ ខ្នង និងអគារទីចាត់ការ ០១ខ្នង ព្រមទាំងបានផ្តល់ស្រះទឹក ០៤ និងផ្លូវក្រាលគ្រួសក្រហមប្រមាណ ១៩០គីឡូម៉ែត្រ។

 លោកឧត្តមសេនីយ៍ឯក គីម ប៊ុនថាន  បានកោតសរសើរដល់កងកំលាំងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប ដែលបានខិតខំយកចិត្តទុកដាក់ ស្ថាបនានូវអគារសិក្សាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង លោកជំទាវ សំរាប់ផ្តល់ជូនជាចំណងដៃដែល មិនអាចកាត់ថ្លៃបាន ដល់កូនចៅ ប្រជាពលរដ្ឋ ជាពិសេសកូនចៅគ្រួសារ យោធិនដែលបានមកតាំងទីលំនៅតាម បណ្តោយព្រំដែនកម្ពុជា ថៃ តាម រយៈក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដែលបានបំពេញបេសកកម្ម វាស់វែងដីធ្លី ។

លោក គីម ប៊ុនថាន ក៏បាន ជំរុញដល់ ក្រុមជាង ត្រូវបន្តស្ថាបនាឲ្យបានឆាប់ រួចរាល់ជាស្ថាពរក្នុងកំឡុង ខែកុម្ភះ ឆ្នាំ២០១៣ ខាងមុខនេះ ដោយ ស្ថាបនាទៅតាម បទដ្ឋានបច្ចេកទេស ធានាបានទាំងគុណភាព និងសោភណ្ឌភាព ដើម្បីផ្តល់ឲ្យក្មួយៗសិស្សានុ សិស្សសិក្សានៅ ក្នុងអគារនេះ បានសមរម្យ និង ស្ថិតស្ថេរយូរអង្វែងផងដែរ ៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles