Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្មកររោងចក្រ នៅពោធិ៍សែនជ័យ នាំគ្នាយកញត្តិ ទៅស្ថានទូត កូរ៉េខាងត្បូង

$
0
0

ភ្នំពេញ៖ កម្មករ-កម្មការិនីរោងចក្រ ហ្វេសិនអន្តរជាតិ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង ៣០០នាក់នាំគ្នា ដង្ហែញត្តិ ដោយជិះរថយន្តទៅស្ថានទូតកូរ៉េខាងត្បូង ដើម្បីជួយអន្តរាគម នៅល្ងាចថ្ងៃទី២១ មករា ឆ្នាំ២០១៣។

លោក ស្រៀង ណារិទ្ធ អនុប្រធានសហព័ន្ធ សហជីពសេដ្ឋកិច្ចកម្មករកម្ពុជា បានថ្លែងឲ្យដឹងថា កម្មករបាននាំគ្នាទៅដាក់ញត្តិ នៅស្ថានទូតកូរ៉េខាង ត្បូង បន្ទាប់ពីអ្នកគ្រប់គ្រង ដែលជាជនជាតិកូរ៉េខាងត្បូង មិនព្រមរកដំណោះស្រាយ សមស្របណាមួយជូនកម្មករ ខណៈដែលពួកគេនាំគ្នាតវ៉ា ជាង១០ថ្ងៃមកហើយ។

លោកថា កម្មករនាំគ្នាតវ៉ារឿង ដំឡើងប្រាក់ឈ្នួលឲ្យបាន ៩៣ដុល្លារ ក្នុងមួយខែ ដើម្បីអាចទប់ទល់នឹងជីវភាព ថ្លៃជួលផ្ទះ និងចំណាយផ្សេងៗទៀត ជាដើម។

រីឯកម្មការិនីម្នាក់ទៀតឈ្មោះ រិន ទូច អាយុ២០ឆ្នាំបាននិយាយថា ពួកគេនាំគ្នាទាមទារលក្ខខណ្ឌទាំងអស់ ហើយថែមទាំងរឿង ដែលរោងចក្រ បណ្តេញ មន្រ្តីសហជីពក្នុងរោងចក្រផងដែរ។

យ៉ាងណាក៏ដោយកម្មករ-កម្មារិនី ទាំងអស់នោះ បាននាំគ្នាត្រឡប់ទៅផ្ទះជាធម្មតាវិញ ក្រោយពីមានការសន្យា ពីខាងទូតកូរ៉េខាងត្បូង ជួយរក ដំណោះស្រាយ ខណៈដែលពួកគេបានតវ៉ា នៅមុខរោងចក្រជាង១០ថ្ងៃមកហើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles