ភ្នំពេញ៖ ព្រះសង្ឃពីរអង្គ និមន្តមកពីវត្តភូមិថ្មី ត្រូវបានប៉ូលិសប៉ុស្តិ៍កំបូល សួរនាំរឿងទៅប្រោះព្រំ ទឹកដល់កម្មកររោងចក្រ យ៉ាកជិនស្ថិតនៅ សង្កាត់កំបូលខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២១មករាឆ្នាំ២០១៣។
លោក ប៊ុត ប៊ុនសំណាង មន្រ្តីដោះស្រាយវិវាទនៅសហជីពស៊ីខាដូ បានថ្លែងឲ្យដឹងកម្មករ-កម្មការិនិប្រមាណ ជាជិត១០០នាក់នៅរោងចក្រយ៉ាកជិន ដែលនាំគ្នាតវ៉ារឿងលក្ខខណ្ឌការងារ ជាមួយរោងចក្របាននាំគ្នា ទៅនិមន្ត ព្រះសង្ឃដើម្បីប្រោសព្រំ ស្រាប់តែពេលលោកនិមន្តត្រលប់ទៅវត្តវិញ ក៏ត្រូវប៉ូលិសឃាត់សួរនាំ។
លោកបន្តថា កម្មករ-កម្មារិនី បានបន្តនាំគ្នាទៅតវ៉ាមុខសាលាសង្កាត់ចោមចៅ ផងដែរដែលមានខាងមន្រ្តី សហជីប តំណាងកម្មករ ខាងរោចក្រ និងអាជ្ញាធរធ្វើការជួបជុំគ្នារកដំណោះស្រាយ ប៉ុន្តែមិនទាន់ ដំណោះស្រាយ ណាមួយជូនកម្មករនៅឡើយទេ។
យ៉ាងណាក៏ដោយទាក់ទិនទៅបញ្ហានេះ បើតាមសមត្ថកិច្ចបានឲ្យដឹងថាប៉ូលិសគ្រាន់តែសួរ នាំព្រះសង្ឃ ទាំងពីរ អង្គនោះទេ មិនបានឃុំខ្លួននោះទេ ។
លោកថាសមត្ថកិច្ចគ្រាន់តែសាកសួរព្រះសង្ឃ ទាំងពីរអង្គថាលោកនិមន្តមកពីវត្តណាស្របច្បាប់ ឬអត់តែ ប៉ុណ្ណោះ៕