Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្ថានទូតជប៉ុន ប្រារព្ធខួប៦០ឆ្នាំ នៃចំណងមិត្តភាព កម្ពុជា-ជប៉ុន

$
0
0

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំកម្មវិធីរំលឹកខួបអនុស្សាវ រីយ៍លើកទី៦០ នៃចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានមានប្រ សាសន៍នៅក្នុងពិធីនោះថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៣ នៅពេល ដែលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ទាមទារបានឯករាជ្យជូនប្រទេស កម្ពុជា ហើយក្រោយពីការបញ្ចប់សម័យកាលដ៏លំបាក នៃរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិល ដែលបានកើតមាន ឡើងជាបន្ទាប់ ប្រទេសជប៉ុន បានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសកម្ពុជា។

លោកបន្តថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជប៉ុន និងកម្ពុជា កាន់តែមានសកម្មភាពខ្លាំងឡើងៗដោយសារ ការកែលំអរបរិយាកាសវិនិយោគនៅកម្ពុជា «ខ្ញុំគិតថា ជំនួយរបស់ជប៉ុនចំពោះកម្ពុជា គឺជាកត្តាមួយទៀត នៃលំ ហូរវិនិយោគទុនជប៉ុនមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ»។

លោកបានគូសបញ្ជាក់ទៀតថា ជប៉ុន និងកម្ពុជា មានទស្សនៈដូចគ្នា លើការអភិវឌ្ឍផ្នែកនយោបាយ និងសេដ្ឋកិច្ច នៃអាស៊ាន និងតំបន់មេគង្គ គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា។

ប្រទេសជប៉ុន និងកម្ពុជា បានកំណត់យកឆ្នាំ២០១៣ ជាខួបើកទី៦០ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំកម្មវិធីវប្បធម៌ និងផ្លាស់ប្តូរផ្សេងៗគ្នាពេញមួយឆ្នាំ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles