Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចុះឆែកឆេរ និងរឹបអូស វត្ថុបុរាណ នាំចូល ខុសច្បាប់ យកមកតាំងលក់ នៅហាងឧត្ដម ឆៃអាស៊ានអាត

$
0
0

ភ្នំពេញ  ៖ ក្រោយពីមានពាក្យបណ្ដឹងរបស់ អគ្គនាយកដ្ឋានវិចិត្រ សិល្បៈក្រសួងវប្បធម៌ និង មន្ទីរវប្បធម៌ ខេត្ដសៀមរាបថា វត្ថុបុរាណ មួយចំនួន ដែលត្រូវបាន ចុះបញ្ជីការត្រឹមត្រូវ នោះ ត្រូវម្ចាស់ហាងយីហោ“ឧត្ដមឆៃអាស៊ាន អាត” យកមកតាំងលក់ជូនអតិថិជនហើយ វត្ថុបុរាណទាំងនេះ ត្រូវបានម្ចាស់ទីតាំងទិញ ពីក្រុមចោរ ដែលបានចូលលួចនៅក្នុងវត្ដ រាជបូ ក្នុងក្រុងសៀមរាប ខេត្ដសៀមរាប កាលពីចុងឆ្នាំ២០១២មកនោះ ត្រូវបានកម្លាំង នគរបាលមកពី នាយកដ្ឋានការពារ បេតិកភណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលការិ យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដសៀមរាប ជាម្ចាស់ករណីនោះ មកចុះឆែកឆេរនិងរឹប អូស ។

ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅខាងលើ ដែលមានទីតាំងផ្ទះលេខ១២៤ ផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ពោល នៅខាងត្បូងផ្សារទួលទំពូង ហើយប្រតិបត្ដិ ការនេះ ដឹកនាំដោយព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទ ពិសិដ្ឋ និងព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្ដសៀមរាប លោកជួន សុវណ្ណបញ្ញា ។

អនុប្រធាននាយកដ្ឋានការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ ដែលបានចូលរួមដឹកនាំ កម្លាំងចុះឆែកឆេរក្នុងទីតាំងខាងលើនេះ លោក ឧត្ដមសេនីយ៍ផ្កាយមួយ ជ័យ ឫទ្ធី បានឱ្យ ដឹងថា ដោយមានបទបញ្ជាពីអគ្គស្នងការ នគរបាលជាតិ និងប្រធាននាយកដ្ឋានកណ្ដាល សណ្ដាប់ធ្នាប់ ទើបកម្លាំងនគរបាលនាយក ដ្ឋានរបស់លោក ដោយមានការចូលរួមពី កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដ សៀមរាប បានចុះមកឆែកឆេរហាងលក់វត្ថុ បុរាណខាងលើនេះ បន្ទាប់ពីមានពាក្យបណ្ដឹង របស់ក្រសួងវប្បធម៌ និងមន្ទីរវប្បធម៌ខេត្ដ សៀមរាប ថា ម្ចាស់ទីតាំងបានលួចនាំចូល វត្ថុបុរាណខុសច្បាប់ និងទទួលផលចោរកម្ម។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដសៀមរាប លោកដួង សុខា ដែលជាម្ចាស់ ករណីនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅកន្លែងកើតហេតុថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១២កន្លងទៅ មានករណីចោរចូលលួច វត្ថុបុរាណនៅក្នុងវត្ដរាជបូ នៅក្រុងសៀម រាប ដោយលួចយកអស់វត្ថុបុរាណចំនួន៦ មុខ។

លោក ដួង សុខា បានបន្ដថា បន្ទាប់ពីទទួល បានព័ត៌មាននេះ ស្នងការនគរបាលខេត្ដសៀម រាប លោកឧត្ដមសេនីយ៍ សត ណាឌី បានបញ្ជា ឱ្យកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ បើកការស្រាវជ្រាវហើយស្វែងរក ចាប់ខ្លួនក្រុមចោរទាំងនោះ ។ ក្រោយពីធ្វើ ការស្រាវជ្រាវតាមជំនាញរបស់ខ្លួន កម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យពីរនាក់ ដែលជនដៃដល់ គឺជាកូនប្រុស និងជនសម គំនិតគឺជាឪពុក ហើយការឃាត់ ខ្លួននេះបាន ធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០១៣កន្លង ទៅ ។

លោកវរសេនីយ៍ត្រី ដួង សុខា បានបញ្ជាក់ ថា “ជនសង្ស័យគឺជាកូនសិស្សលោកនៅក្នុង វត្ដ ហើយបានសារភាពពីទង្វើរបស់ពួកគេ”។

យោងតាមមន្ដ្រីនគរបាលការពារបេតិក ភណ្ឌបានឱ្យដឹងថា បន្ទាប់ពីមានករណីលួច វត្ថុបុរាណ នៅក្នុងវត្ដរាជបូ និងយោងតាម ពាក្យបណ្ដឹងរបស់ក្រសួងវប្បធម៌ និងមន្ទីរ វប្បធម៌ខេត្ដសៀមរាបថា ជនសង្ស័យខាង លើ បាននាំយកវត្ថុបុរាណទាំងនោះ មកលក់ ឱ្យម្ចាស់ហាងឧត្ដមឆៃអាស៊ានអាត ទើប កម្លាំងសមត្ថកិច្ច ចម្រុះឈានទៅដល់ការចុះ ឆែកឆេរតែម្ដងទៅ ។

បើយោងតាមមន្ដ្រីនគរបាល វត្ថុបុរាណ ជាង២០មុខ ត្រូវបានម្ចាស់ហាងនាំចូលដោយ ខុសច្បាប់និងដាក់តាំងលក់នៅក្នុងហាងរបស់ ខ្លួន ។

លោកវរសេនីយ៍ ដួង សុខា បានបញ្ជាក់ ថា ក្រោយពីការចុះឆែកឆេរកម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុបុរាណចំនួន៤មុខ ប៉ុន្ដែមិន គ្រប់បំណែកនោះទេ ខណៈដែលពីរមុខផ្សេង ទៀតរកមិនទាន់ឃើញនៅឡើយ ។

លោកឧត្ដមសេនីយ៍ ជ័យ ឫទ្ធី បានឱ្យដឹង ផងដែរថា ក្រោយពីការចុះឆែកឆេរ សមត្ថ កិច្ចបានរកឃើញវត្ថុបុរាណ ដែលត្រូវបាន ម្ចាស់ហាងយកទៅបោះ ចោលនៅក្នុងបន្ទប់ បង្គន់ ។

បើតាមសមត្ថកិច្ចវត្ថុបុរាណទាំងនេះ មាន ដូចជា កងសំរិទ្ធិ កាវ បន្ដោងខ្សែកសំរិទ្ធិ ជា ដើម ។

ស្ដ្រីម្នាក់ ដែលអះអាងថា ជាបងស្រីជីដូន មួយរបស់ម្ចាស់ហាងឈ្មោះ ប្រាក់ ឧត្ដម បាន និយាយថា ហាងមួយនេះ បានបើករកស៊ីអស់ រយៈពេល៤-៥ឆ្នាំមកហើយ ដោយជួលផ្ទះ ក្នុងតម្លៃ ១៣០០ដុល្លារក្នុងមួយខែ ប៉ុន្ដែ ប្រាក់ចំណូលដែលរកបានស្ទើរតែទប់ថ្លៃផ្ទះ មិនរួច ។

បើតាមស្ដ្រីរូបនេះ វត្ថុបុរាណដែលដាក់ តាំងលក់នៅក្នុងហាងខាងលើ ភាគច្រើននាំ ចូលពីប្រទេសថៃ និងប្រទេសវៀតណាម ។

ក្នុងប្រតិបត្ដិការខាងលើនេះ កម្លាំងសមត្ថ កិច្ច បានឃាត់ខ្លួនមនុស្សពីរនាក់  ម្នាក់ជាកូន ប្រុសរបស់ថៅកែហាង និងម្នាក់ទៀតជា ក្មួយ ។

ជុំវិញការឃាត់ខ្លួននេះ លោកដួង សុខា ៍បានបញ្ជាក់ថា មនុស្សខាងលើ នឹងត្រូវនាំខ្លួន ទៅសាកសួរបន្ដទៀត ទាក់ទិនករណីនេះ ហើយនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

ស្ដ្រីម្ចាស់ហាងលក់វត្ថុបុរាណខាងលើនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៣ថា អ្នកស្រីមានការភ្ញាក់ ផ្អើលយ៉ាង ខ្លាំង នៅពេលទទួលព័ត៌មានថា មានកម្លាំង សមត្ថកិច្ចចុះទៅឆែកឆេរនៅក្នុងហាងរបស់ អ្នកស្រី ខណៈដែលអ្នកស្រីកំពុងចូលរួមពិធី មង្គលការបងប្អូននៅឯខេត្ដស្វាយរៀងនោះ។

ម្ចាស់ហាងដែលមិនបានប្រាប់ឈ្មោះរបស់ ខ្លួនឱ្យចំបានបន្ដថា កាលពីប៉ុន្មានថ្ងៃមុន កូន ប្រុសរបស់អ្នកស្រីនិងក្មួយ ពិតជាទទួលទិញ វត្ថុបុរាណជាប្រភេទក្រវិលស្ពាន មួយ២០ ដុល្លារ ហើយទិញអស់៦០ដុល្លារ រួចមក ស្រាប់តែមានជនបរទេសចូលមកហាងអ្នក ស្រី ហើយថតរូបខាងលើ មុនពេលដែល កម្លាំងសមត្ថកិច្ចបានចុះមកឆែកឆេរនេះ។

ម្ចាស់ហាងរូបនេះ បានបន្ដថា “នៅពេល ឃើញសមត្ថកិច្ចមក ក្មួយប្រុសរបស់ខ្ញុំបាន យករបស់ទាំងនោះ បោះចូលក្នុងបង្គន់”។
យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា សមត្ថ កិច្ចនឹងមានវិធានការយ៉ាងណា ចំពោះកូន ប្រុសនិងក្មួយប្រុសរបស់ម្ចាស់ហាងនោះឡើយ ដោយឡែកកម្លាំង សមត្ថកិច្ចបាននឹងកំពុង បន្ដធ្វើការស្រាវជ្រាវថា តើអាចមានកន្លែង ដែលទទួលផលចោរកម្ម និងលក់វត្ថុបុរាណ ខុសច្បាប់ទាំងនេះ ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles