Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុរសអ្នកស្ទួចត្រីម្នាក់ ត្រូវបានបាញ់សម្លាប់ភ្លាមៗ បន្ទាប់ពីចូលឆក់ត្រី នៅបឹងតាបេស

0
0

កណ្តាល៖ បុរសជាអ្នកស្ទួចត្រី ម្នាក់ត្រូវបានរងគ្រាប់កាំភ្លើងចំក្បាល ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ នៅវេលាម៉ោង ១០៖៣៥នាទីយប់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៣ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ជនដៃដល់ជាអ្នកចំាចំការ ប្រើប្រាស់កាំភ្លើងម៉ាកឡុក បាញ់សម្លាប់ ។

សមត្ថកិច្ចជាន់ខ្ពស់ខេត្តកណ្តាលអោយដឹងថា  ករណីបាញ់ជនរងគ្រោះពិតជាកើត នៅកន្លែងបឹងតាបេស ដោយជនសង្ស័យបាន បាញ់ជនរងគ្រោះត្រូវក្បាល ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិសាស្រ្ត ភូមិព្រែកហូរខាងលិច កាលពីវេលាម៉ោង ២០៖៣៥នាទី យប់ថ្ងៃទី ២៤ ខែមករា ។

មន្រ្តីនគរបាលបានរៀបរាប់ថា ដំបូងឡើយ ជនរងគ្រោះមានបក្ខពួក ៣នាក់ទៀត បាននាំគ្នាទៅស្ទួចត្រី នៅបឹងតាបេស ស្ថិតក្នុងភូមិសាស្ត្រ ព្រែកហូរខាងលិច ទី១៖ ឌឹម ចន្ថា អាយុ ២៩ឆ្នាំ ទី២៖ សែត សុខ អាយុ ៥១ឆ្នាំ ទី៣៖ អ៊ូចស្រស់ អាយុ ៣៨ឆ្នាំ ទាំងអស់គ្នាជាបុរសទាំងអស់ ។ លុះដល់ម៉ោងកើតហេតុ ជនដៃដល់ ឈ្មោះ ឆៃ សៀម អាយុ ៥៤ឆ្នាំ ជាអ្នកចាំចំការ បានយកកាំភ្លើងរបស់ខ្លួន ដែលលាក់ទុក បានមកបាញ់សំដៅជនរងគ្រោះ ស្លាប់ភ្លាមៗតែម្តងទៅ ។ មន្រ្តីនគរបាលរូបនោះបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឆៃ សៀម អាយុ៥៤ឆ្នាំ រស់នៅក្រុងតាខ្មៅ ជាអ្នកដាំឈូក និង រកត្រី បានប្រើប្រាស់កាំភ្លើង ម៉ាកឡុក បាញ់ជនរងគ្រោះ ចំណែកជនរងគ្រោះឈ្មោះ ណាំ រ៉ុម អាយុ ២៨ឆ្នាំ ។

លោក អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានថ្លែងប្រាប់ថា ជនសង្ស័យត្រូវបានសមត្ថកិច្ចរបស់លោក តាមចាប់បាននៅវេលាម៉ោង ៣៖០០ទៀបភ្លឺ ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៣ ប៉ុន្តែរហូតដល់ម៉ោង ៥៖០០ល្ងាចថ្ងៃដដែល ទើបជនសង្ស័យសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ។

លោកស្នងការបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ កម្លាំងរបស់លោកបានចុះស្រាវជ្រាវ ហើយប្រទះឃើញសំបកកាំភ្លើង ចំនួន ២គ្រាប់ នៅកន្លែងកើតហេតុកែ្បរ បឹងតាបេស ក្នុងភូមិសាស្រ្ត ព្រែកហូរខាងលិច ។ ចំណែកជនសង្ស័យ នៅវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី ២៤ មករា នេះកំពុងឃាត់ខ្លួនទុក អធិការដ្ឋាន ក្រុងតាខ្មៅ ។

www.lookingtoday.com

www.lookingtoday.com


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images