-ក្រសួងធនធានទឹក នឹងបង្កើតវិទ្យាស្ថាន «ទឹក និងដំណាំ » បណ្តុះបណ្តាល ថ្នាក់អនុបណ្ឌិត ដល់មន្រ្តីរបស់ខ្លួន
ភ្នំពេញ ៖ ថវិកាប្រមាណ ២០០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួងធនធានទឹក និងឧតុនិយម ចំណាយក្នុងមួយឆ្នាំៗ ទៅលើប្រព័ន្ធធារា សាស្ដ្រ ដើម្បីស្រោចស្រពការដាំដុះក្នុងវិស័យកសិកម្មរបស់ប្រជាកសិករនៅក្រមខណ្ឌទូទាំង ប្រទេស ដែលតួលេខ ជាផ្លូវការនៃការប្រើ ប្រាស់ថវិកាក្នុងចំនួនដ៏ច្រើននេះ បានបង្ហាញ ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានក្រសួងធនធានទឹក ជាសេនា ធិការដ៏រឹងមាំនោះ បានយកចិត្ដទុកដាក់យ៉ាងខ្លាំង លើការប្រកបការងារក្នុងវិស័យកសិកម្ម និយាយរួម និយាយដោយឡែក គឺវិស័យ ប្រព័ន្ធធារាសាស្ដ្រតែម្ដង ។
នៅចំពោះមុខថ្នាក់ដឹកនាំក្រសួង និង ប្រធានមន្ទីរ អនុប្រធានមន្ទីរ ទូទាំងប្រទេស ក្នុងកិច្ចប្រជុំបិទសន្និបាត បូកសរុបការងារ ប្រចាំឆ្នាំ២០១២ និងដាក់ទិសដៅការងារ ឆ្នាំ ២០១៣ នៅទីស្ដីការក្រសួងធនធានទឹក កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៣ រដ្ឋមន្ដ្រីក្រសួងធនធានទឹក លោក លឹម គានហោ បានមានប្រសាសន៍ថា “ថវិកា ប្រមាណ១៥០ទៅ២០០លានដុល្លារ ត្រូវ បានចំណាយក្នុងមួយឆ្នាំៗ លើប្រព័ន្ធធារា សាស្ដ្រការដោះស្រាយទឹកជូនប្រជាកសិករ តាមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន” ។
លោកលឹម គានហោ ដែលមានបទពិសោធន៍ដ៏យូរឆ្នាំ ក្នុងវិស័យ ធនធានទឹក បានចាត់ទុកថា ប្រព័ន្ធធារា សាស្ដ្រជាការងារដ៏ចាំបាច់បំផុត ដើម្បីដោះ ស្រាយឱ្យមានប្រសិទ្ធភាពនិងលក្ខណៈ សម្បត្ដិគ្រប់គ្រាន់ សម្រាប់បម្រើការស្រោច ស្រពលើវិស័យកសិកម្ម របស់ប្រជាកសិករ នៅទូទាំងប្រទេស ។
ជាមួយការរីកចំរើន លើប្រព័ន្ធធារាសាស្ដ្រ នៅក្រមខណ្ឌទូទាំង ប្រទេសនោះ និងធ្វើឱ្យការបង្កបង្កើនផល មានការកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅ មួយឆ្នាំ លោកលឹម គានហោ បានបញ្ជាក់ថា ផ្ទៃដីចំនួន៦៣,១៥ភាគរយនៅទូទាំងប្រទេស បានទទួលការស្រោចស្រព ដែលតួលេខ នេះមាន ការកើនឡើង យ៉ាងខ្លាំង បើប្រៀប ធៀបកាលពីឆ្នាំ១៩៦៧ ដែលនៅមានកម្រិត ទាប ដោយឡែកការ បង្កបង្កើនផល កាលពីឆ្នាំ២០១២កន្លងទៅ បានកើនឡើងប្រមាណ៥២ភាគរយ ដែលតួ លេខជាផ្លូវការនេះ បានបង្ហាញឱ្យឃើញ ពី ភាពរីកចំរើនរបស់ប្រព័ន្ធធារាសាស្ដ្រទឹកសាប ដោយមិនទាន់រាប់បញ្ចូលការការពារទឹក ប្រៃ ផលដំណាំផ្សេងៗ និងការការពារទឹក ជំនន់នោះទេ ។
រដ្ឋមន្ដ្រីក្រសួងធនធានទឹក បានចាត់ទុក ថា ការសម្រេចបានក្នុងលទ្ធផលមួយដ៏ល្អ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាសមិទ្ធផលរួម ដែលកើតចេញពី អ្នករាល់គ្នា មិនមែនពីរូបលោក ឬនរណា នោះ ហើយរាជរដ្ឋាភិបាល បាននឹងកំពុង យកចិត្ដទុកដាក់យ៉ាងខ្លាំង លើការដោះស្រាយបញ្ហាទឹកជូនប្រជាកសិករ នៅទូទាំងប្រទេស ហើយការងារនេះ មិន មែនជារឿងសាមញ្ញទាមទារឱ្យមានការ ចំណាយថវិកាយ៉ាងច្រើន ។
ជាមួយគ្នានេះ លោកលឹម គានហោ បាន ជំរុញឱ្យមន្ដ្រីរបស់ក្រសួង និងថ្នាក់ដឹកនាំ មន្ទីរតាមបណ្ដាខេត្ដទាំងអស់ ត្រូវបង្កើន សមត្ថភាពរបស់ខ្លួន ដើម្បីជំរុញការកែលំអ និងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ដ្រឱ្យកាន់ តែមានប្រសិទ្ធភាពថែមទៀត ដើម្បីផ្ដល់ការ ស្រោចស្រពលើផ្ទៃដី កសិកម្មរបស់ ប្រជាកសិករ ។
ទាក់ទិនបញ្ហានេះ លោករដ្ឋមន្ដ្រី បានស្នើ ឱ្យមានការរើសបុគ្គលិកម្នាក់ ក្នុងមួយស្រុក តាមរយៈការទិញម៉ូតូឱ្យមួយគ្រឿង និងថវិកា ព្រមទាំងការ បណ្ដុះបណ្ដាលឱ្យ បុគ្គលិកទាំងនេះ ដែលអាចហៅថា ជាភ្នាក់ ងារពិសេសស្ថិតក្រោមការគ្រប់គ្រងរបស់ មន្ទីរ ត្រូវតាមដានជាប្រចាំនូវការថែរទាំ ការថែរក្សាឱ្យមានប្រសិទ្ធភាព នៃប្រព័ន្ធ ធារាសាស្ដ្រ ប៉ុន្ដែការរើសភ្នាក់ងារពិសេសនេះ មិនមានន័យថា ទាត់ចោលសហគមន៍ប្រើប្រាស់ ទឹកនោះឡើយ ។
ជាមួយគ្នានេះ លោកលឹម គានហោ បាន លើកឡើងថា ការបង្កបង្កើនផលដែលនាំឱ្យ មានការរីកចំរើន គឺមកពីមានទឹកគ្រប់គ្រាន់ ហើយការនិយាយពីសន្ដិសុខស្បៀង អាច កើតមានឡើង លុះត្រាការដោះស្រាយបញ្ហា ទឹកបានគ្រប់គ្រាន់ ។
លោករដ្ឋមន្ដ្រី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ទីរនីមួយៗ នៅទូទាំងប្រទេស ត្រូវខិតខំ ប្រឹងប្រែងបន្ថែមទៀត លើការងាររបស់ខ្លួន ហើយបន្ដជំរុញការស្ដារ ការកែលំអ និងការ អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ដ្រ ទាំងតូច ទាំង មធ្យមនិងទាំងធំ ឱ្យមានការរីកចំរើនខ្លាំង ឡើង ។
ដើម្បីបង្កើនសមត្ថភាពបន្ថែមដល់បុគ្គ លិករបស់ក្រសួងទាំងមូល លោករដ្ឋមន្ដ្រី លឹម គានហោ បានប្រកាសថា ក្រសួងធន ធានទឹក និងបង្កើតវិទ្យាស្ថាន “ទឹកនិងដំណាំ” ថ្នាក់អនុបណ្ឌិត ដើម្បីជួយបណ្ដុះបណ្ដាលដល់មន្ដ្រីរបស់ខ្លួន កាន់តែមានចំណេះដឹង តាមរយៈការជួល សាស្ដ្រាចារ្យបរទេស ដូចជាមកពីប្រទេស បារាំងជាដើម មកបង្រៀន ប៉ុន្ដែប្រើប្រាស់ ភាសាអង់គ្លេស។
នៅចំពោះមុខមន្ដ្រីជាង៣០០នាក់ខាង លើនេះ រដ្ឋមន្ដ្រីក្រសួងធនធានទឹក បានជំរុញឱ្យមន្ដ្រីទាំងអស់ ជាពិសេសថ្នាក់ដឹកនាំតាមមន្ទីរ ទូទាំងប្រទេស ត្រូវបង្កើនសមត្ថភាពផ្នែក ព័ត៌មានវិទ្យា ក្នុងនោះ ត្រូវចងក្រងនូវព័ត៌មាននិងមានប្រព័ន្ធ ទិន្ន័យគ្រប់ៗគ្នា ។
ត្រូវចេះផ្សព្វផ្សាយព័ត៌មាននូវអ្វីដែលកើតមានឡើងនិងយកចិត្ដទុកដាក់បន្ថែមទៀត ក្នុងការរៀនភាសាអង់គ្លេស និងបច្ចេកវិទ្យាថ្មី ព្រមទាំងការត្រួត ពិនិត្យសារ និងអ៊ីមែលជា ប្រចាំ ដែលថ្នាក់លើបានផ្ញើជូន ។
លោករដ្ឋមន្ដ្រីមានសង្ឃឹមយ៉ាងមុតមាំ ថា ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់របស់ក្រសួង ធនធានទឹក បន្ដការងារតាមផែនការរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសលើការងារស្រោចស្រពទឹកជូនប្រជាកសិករនៅទូទាំងប្រទេស៕