Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុងសៀមរាប ទទួលបាន​​ គម្រោង ជួសជុល កែលម្អ កំណាត់ផ្លូវ ចំនួន ១៥ខ្សែ ជិត ១២គីឡូម៉ែត្រ

$
0
0

សៀមរាប : នៅក្នុងក្រុងសៀមរាប មានកំណាត់ផ្លូវរាប់សិបខ្សែ ដែលផ្លូវទាំងនោះ សាងសង់ឡើងពីបេតុង បេតុងកៅស៊ូ ផ្លូវដីក្រហម និងផ្លូវមួយ ចំនួនទៀត នៅក្នុងស្ថានភាពជាផ្លូវលំនៅឡើយ។ រាល់បណ្ដាផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប បានកសាង រៀបចំ ជួសជុលកែលម្អ ជាបណ្ដើរៗ មាន លក្ខណ:ល្អប្រសើរ។ តែកំណាត់ផ្លូវមួយចំនួន ត្រូវបានរងការខូចខាត់ ដោយសារការសាងសង់ ជួសជុលកន្លងទៅមិនបានតាមបទដ្ឋាន លក្ខណ: បច្ចេកទេស ឬ ដោយការប្រើប្រាស់ដឹកធ្ងន់ តែផ្លូវមួយចំនួនទៀត គឺរងការខូចខាត ដោយសារគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ទឹកភ្លៀង កាល ពីឆ្នាំ២០១១កន្លងទៅ។ ហើយនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣នេះ ត្រូវបាន លោក ស៊ូ ភិរិន្ទ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បាន រៀបចំពិធីសម្ភោធ បើកការដ្ឋានជួសជុល សាងសង់ កែលម្អកំណាត់ផ្លូវ ទាំង១៥ខ្សែនេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋរាប់រយនាក់។

លោកអភិបាលខេត្ត ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា ដោយមើល៍នូវតម្រូវការនៃភាពចាំបាច់ ក្នុងការរៀបចំជួសជុលកែលម្អកំណាត់ផ្លូវ ដែលរងការ ខូចខាត់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពក្នុងការផ្ដល់ជាចំណងដៃ សម្រាប់ប្រជាពលរដ្ឋ ដែលរស់ នៅក្នុងក្រុងសៀមរាប និងសាធារណ:ជនទូទៅ ក្នុងនោះមានភ្ញៀវជាតិ ភ្ញៀវអន្តរជាតិផងដែរ នូវគម្រោងជួសជុលកែលម្អកំណាត់ផ្លូវចំនួន ១៥ខ្សែ ដែលមានប្រវែង ១២គីឡូម៉ែត្រ និង៨៧៨ម៉ែត្រ។

លោកបានបញ្ជាក់ថា ខេត្តសៀមរាប គឺជាទឹកដី នៃសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោកដ៏មហាអស្ចារ្យ នៃស្នាដៃបុព្វបុរសខ្មែរយើង និងជាទឹកដី ពោរពេញដោយរមណីយដ្ឋាន ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រធម្មជាតិដ៏សម្បូរបែប ដែលជំរុញ ឲ្យទឹកដីសៀមរាប-អង្គរ ក្លាយជាគោលដៅ ទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់មជ្ឈដ្នានជុំវិញពិភពលោក។

ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពង្រឹង ពង្រីកនូវវិសាលភាព នៃការបម្រើសេវាសាធារណ: ក្នុងនោះ មានវិស័យទេសចរណ៍ឲ្យកាន់តែ មានការរីកចម្រើន តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការកែលម្អសោភ័ណភាពក្រុង ដូចជាការស្ដារ កែលម្អស្ទឹងប្រវត្តិសាស្ត្រ ការពង្រឹង កិច្ចការពារសុខ សុវត្ថិភាពសង្គម បានយ៉ាងល្អប្រសើរ។

ចំពោះកំណាត់ផ្លូវទាំង ១៥ខ្សែ ក្នុងនោះ៦ខ្សែ ដែលមានប្រវែង ៣គីឡូម៉ែត្រ និង៣៤៤ម៉ែត្រ ជាគម្រោងឥណទានខេត្តសៀមរាប និង ៩ខ្សែ មាន ប្រវែង ៩គីឡូម៉ែត្រ និង៥៣៤ម៉ែត្រ ជាគម្រោងឥណទានជាតិ ពីធនាគារពិភពលោក (World Bank) ។ ហើយគម្រោងនេះ គ្រប់គ្រងដោយមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ក្នុងត្រួតពិនិត្យ រៀបចំជួសជុលកែលម្អ សាងសង់ ដែលតាមការគ្រោងទុកត្រូវរួចរាល់ នៅក្នុងអំឡុងខែ មេសា ឆ្នាំ២០១៣ ខាងមុខនេះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles