Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលករខ្មែរ ចំនួន៨នាក់ ដែលជួយសង្គ្រោះ នៅឥណ្ឌូនេស៊ី នឹងត្រឡប់មកដល់ ទឹកដីកំណើតវិញ នាថ្ងៃទី៣០ ខែមករា

$
0
0

ភ្នំពេញ៖ ពលករខ្មែរ ចំនួន៨នាក់ ក្នុងចំណោម១៩នាក់ ដែលត្រូវបាន ក្រសួងការបរទេស សហការ ជាមួយអង្គការ ទេសន្តរប្រវេសន៍ អន្តរជាតិ IOM បានជួយសង្គ្រោះកាល ពីពេលកន្លងទៅ នៅប្រទេសឥណ្ឌូនេស៊ី នឹងត្រឡប់មក កាន់ប្រទេសកម្ពុជាវិញ ដែលជាទឹកដី កំណើតរបស់ខ្លួន នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣។ នេះបើយោងតាម ការបញ្ជាក់របស់ លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការ បរទេស ក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣។

លោក កុយ គួង បានថ្លែងឲ្យដឹងថា ពលករខ្មែរ ដែលជាជនរងគ្រោះ ទាំង៨នាក់ នេះស្ថិតនៅក្នុង ចំណោម១៩នាក់ ត្រូវបានស្ថាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅ ប្រទេសឥណ្ឌូនេស៊ី សហការជាមួយ អាជ្ញាធរ ឥណ្ឌូនេស៊ី ធ្វើការស្រាវជ្រាវ និងជួយសង្គ្រោះ កាលពីពេលថ្មីៗនេះ ក្រោយពីពួកគេបានចាញ់ បោក មេខ្យល់ ទៅធ្វើការជាកម្មករ ខុសច្បាប់លើ ទូកនេសាទថៃ នៅកោះបេនជីណា នៅប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានធ្វើ បាបពីថៅកែទូកនេសាទ។

អ្នកនាំពាក្យ ក្រសួងការបរទេស លោក កុយ គួង បានបន្តថា ក្រោយការ សម្ភាសន៍ ពលករទាំងនោះ ត្រូវបានមេខ្យល់បោក បញ្ឆោតឲ្យមកធ្វើការ នៅប្រទេសថៃ ដោយបានសន្យាផ្តល់ ប្រាក់ឈ្នួលច្រើន។ ប៉ុន្តែតាមការពិត ក្រោយពីឆ្លងព្រំដែន កម្ពុជា-ថៃ តាមច្រករបៀង លួចលាក់ នៅពេលយប់រួច ពលករទាំងអស់ ត្រូវបានដឹក តាមរថយន្ត លក់ឲ្យទូកនេសាទថៃ នៅតំបន់មហាឆៃ ។

បើតាមលោក កុយ គួង ក្រោយពីការ មកដល់ ជាជំហានដំបូង របស់ពលករខ្មែរ ទាំង៨នាក់ ក្រសួងការបរទេស បាននិងកំពុង ធ្វើការងារ ជាមួយអង្គការ ទេសន្តរប្រវេសន៍ អន្តរជាតិ ដើម្បីធ្វើមាតុភូមិន៍ ពលករខ្មែរ ដែលជនរងគ្រោះទាំង១១នាក់ទៀត យកមកកម្ពុជា ជាបន្តបន្ទាប់ទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>