Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សភាអនុម័ត សេចក្តីព្រាងច្បាប់ទូទាត់ថវិកា ឆ្នាំ២០១១

$
0
0

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១១ ត្រូវបានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា អនុម័តគាំទ្រ ដោយសម្លេង ៧៧ ទល់នឹង៨៦សម្លេង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣នេះ នាវិមានរដ្ឋសភា។

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម លោក ជាម យៀប បានមានប្រសាសន៍ថា បន្ទាប់ពីបានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់នេះរួមមក គណៈកម្មការពិនិត្យ ឃើញថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដោយ សម្តេចតេជោ ហ៊ុន សែន បានពុះពារជំនះបាននូវរាល់ការលំបាកនានា ច្រើនឥតគណនា ហើយធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ជាតិ ព្រមទាំងក្នុងពេលជាមួយគ្នានោះ គឺបានទប់ទល់ប្រកបដោយ ជោគជ័យ និងឆ្លងផុតអំពីផលប៉ះពាល់នៃការធ្លាក់ចុះ សេដ្ឋកិច្ចនិងវិបត្តិកលិយុគសកលលោក ដែលកំពុង ថយចុះ និងត្រូវជំនួសមកវិញដោយ ឥទ្ធិពលនៃវិបត្តិបំណុលអឺរ៉ុប ហើយសភាពការណ៍ ក្នុងប្រទេស
បានប្រឈមនឹងគ្រោះទឹកជំនន់ដ៏កាចសាហាវផង។

លោកបានបន្តថា «កម្ពុជាមានមោទនភាព ណាស់ដោយ សេដ្ឋកិច្ចមានការកើនឡើង បានធ្វើឲ្យចំណូលមធ្យម សម្រាប់ប្រជាជនម្នាក់ ក្នុងមួយឆ្នាំ
សម្រាប់ឆ្នាំ២០១១ បានកើនឡើងដល់ ៩១១ដុល្លាអាមេរិក គឺបានកើនឡើង៦,៧% ធៀបទៅនឹងឆ្នាំ២០១០ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវ កម្រិតជីវភាពរស់ នៅរបស់ប្រជាជនយើង កាន់តែប្រសើរឡើង និងធ្វើឲ្យសម្រេចបាននូវការកាត់បន្ថយអត្រានៃភាពក្រីក្របាន១%ក្នុងមួយឆ្នាំ ហើយអតិផរណា ស្ថិតក្នុងការគ្រប់គ្រងបាន គឺកម្រិតមធ្យមប្រចាំឆ្នាំមានចំនួន៥,៥%»។

សូមជម្រាបផងដែរថា ច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១១ ត្រូវបានអនុវត្តនៅក្នុងបរិការណ៍ ដែលឥទ្ធិពលអវិជ្ជមាននៃការធ្លាក់ចុះសេដ្ឋកិច្ច និងវិបត្តិកលិយុគសកលលោកកំពុងថយចុះ និងត្រូវបានជំនួសមកវិញដោយឥទ្ធិពល នៃវិបត្តិបំណុលនៅអឺរ៉ុប ហើយសភាពការណ៍ក្នុងប្រទេសក៏បានផ្លាស់ប្តូរពីការធូរស្រាលខ្លះនៃទំនាស់ ព្រំដែននៅតំបន់ប្រាសាទព្រះវិហារ មកជាការប្រឈមនឹងទឹកជំនន់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>