Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ព្រះរាជអាជ្ញា កំពុងសាកសួរ ជនសង្ស័យទាំង ២នាក់ ជុំវិញការប៉ះទង្គិច ជាមួយក្បួនដង្ហែ បក្សប្រឆាំង

$
0
0

ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣ ជនសង្ស័យទាំង២នាក់ ម្នាក់ជាឧកញ៉ាឈ្មោះ ឃី គឹមលន់ និងអង្គរក្ស ស្ថិតក្រោមការសាកសួរនៅឡើយ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជុំវិញ ការផ្ទុះអាវុធជិត ១០គ្រាប់ ខណៈប៉ះទង្គិចពាក្យសម្តីជាមួយក្បួនដង្ហែរបស់គណបក្សសង្រ្គោះជាតិ កាលពីយប់ថ្ងៃ ទី៥ ខែកក្កដា សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

...

លោក ហៀក ចាន់លាង នាំថវិកាអភិបាលខណ្ឌ ជូនក្រុមគ្រួសារសព ប្រជាការពារភូមិ

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣ អភិបាលរងខណ្ឌមានជ័យ លោក ហៀក ចាន់លាង និងមន្រ្តី ក្រោមឱវាទ បាននំាថវិការបស់អភិបាលខណ្ឌ លោក គួច ចំរើន ជូនក្រុមគ្រួសារសពប្រជាការពារភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ។

...

ប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាបឋមភូមិ ត្រូវបានលើកពេល

$
0
0

ភ្នំពេញ៖ មន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានថ្លែង ឲ្យដឹងថា សម្រាប់ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាបឋម ភូមិ (ឌីប្លូម) ឆ្នាំ២០១៣នេះ ត្រូវបានលើកពេលប្រឡង ទៅពាក់កណ្តាលខែកញ្ញា ព្រោះនៅខែកក្កដានេះ ជាពេល វេលា ដែលកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។

...

មហាជនរាប់ម៉ឺននាក់ ប្រារព្ធពិធី អបអរសាទរ ខួប៥ឆ្នាំ នៃការដាក់ប្រាសាទ ព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាក្មេង-ចាស់ និងមន្រ្តី រាជការ រាប់ម៉ឺននាក់ បាននាំគ្នាចូលរួមអបអរសាទរ ខួប ៥ឆ្នាំ (៧ កក្កដា ២០០៨ - ៧ កក្កដា ២០១៣) នៃការដាក់បញ្ចូលប្រាសាទព្រះវិហាររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភព លោកនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

...

លោក ស៊ុន ចាន់ថុល ប្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស រួមគ្នាសាងសន្តិភាព និងការអភិវឌ្ឍ

$
0
0

កណ្តាល៖ អំឡុង នៃយុទ្ធនាការឃោសនារកសំឡេង ឆ្នោតរយៈពេល១១ថ្ងៃនេះ ជាការកត់សម្គាល់ គណបក្សប្រ ជាជនកម្ពុជា តែងតែផ្សព្វផ្សាយនូវគោលនយោបាយ របស់បក្សខ្លួន ជាមួយនិងសន្តិភាពនិយម និងតែងតែជំរុញ និងបំផុសប្រជាពលរដ្ឋឲ្យរួមគ្នាសាងសន្តិភាព និងអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។

...

ការពង្រីក មជ្ឈមណ្ឌល ជួសជុលរថយន្ត Ford នឹងទាក់ទាញ អ្នកប្រើប្រាស់ រថយន្តនេះ កាន់តែច្រើន

$
0
0

ភ្នំពេញៈ RMA Cambodia ដែលជាក្រុមហ៊ុន ចែកចាយ រថយន្តFord នៅកម្ពុជា ទើបតែដាក់សម្ពោធ មជ្ឈមណ្ឌល ជួលជុល រថយន្តថ្មីមួយទៀត នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកក្កដា កន្លងទៅ ជាមួយនឹងក្តីរំពឹងថា នឹងអាចជំរុញ ភាពទាក់ទាញពី អតិថិជន មកលើរថយន្ត Ford កាន់តែច្រើនឡើង ។

...

ការបរិចា្ចគ ឈាម អាចសង្រ្គោះ ជីវិតមនុស្ស

$
0
0

ភ្នំពេញ៖ ប្រធានផ្នែកទទួល អំណោយឈាម លោក ខៃ សុខហេង បានអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរ ធ្វើការបរិច្ចាគឈាមជូន ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម គឺអាចជួយសង្គ្រោះជីវិត មនុស្សទូទៅនៅក្នុងប្រទេសកម្ពុជា។

...

ស្ថានកុងស៊ូល​ កូរ៉េខាងត្បូង៖ ស្ត្រីជនជាតិ ចិនពីរនាក់ស្លាប់ នៅក្នុងគ្រោះថ្នាក់ ធ្លាក់យន្តហោះ Asiana

$
0
0

សាន់ហ្វ្រានស៊ីស្កូ៖ អគ្គកុងស៊ុលចិន ប្រចាំនៅក្នុងរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ បានប្រាប់សារព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃសៅរ៍ ឲ្យដឹងថា ស្ថានកុងស៊ុលកូរ៉េខាងត្បូង បានបញ្ជាក់ថាស្ត្រីជនជាតិចិន ទាំងពីរនាក់ បានស្លាប់នៅក្នុងការចុះចត ដោយធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Asiana នៅព្រលានយន្តហោះ សាន់ហ្វ្រាន់ស៊ីស្កូ ហើយស្ត្រីទាំងពីរនាក់នោះ បានកាន់លិខិតឆ្លងដែនចិន...


លោក ប្រាក់ ធុច សុំឲ្យសមាជិក​ គណបក្ស ប្រជាជនកម្ពុជា ទាំងអស់ ទៅបោះឆ្នោតជូន គណបក្ស លេខ រៀងទី៤

$
0
0

តាកែវ : លោក ប្រាក់ ធុច បេក្ខជនឈរឈ្មោះជ្រើស តាំងតំណាងរាស្រ្តរបស់ គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តតាកែវ  និងលោក ស៊ីម ធី អនុប្រធានក្រុមកាងារចុះ ជួយឃុំពារាម ព្រមទាំងសហការី នៅ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣ នេះ បានចុះជួបសំណោះសំណាល ជាមួយប្រធានក្រុមបក្សចំនួន ៣០០ នាក់ នៅភូមិគ្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។

ក្នុងឱកាសនោះ លោក ប្រាក់ ធុច បានលើកឡើងពីគោលនយោបាយ...

អង្គការ​តម្លា​ភាព​កម្ពុជា នឹង​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន ស្តីពី​រង្វាស់​រង្វាល់ អំពើ​ពុក​រលួយ​ជាសកល ឆ្នាំ២០១៣

$
0
0

ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីអំពីរង្វាស់រង្វាល់អំពើ ពុករលួយជាសកល សម្រាប់ឆ្នាំ២០១៣ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីបង្ហាញអំពីស្ថិតិនៃអំពើពុករលួយ និងលទ្ធផលនៃអំពើពុករលួយ ក្នុងប្រទេសកម្ពុជា។

...

ឃុំខ្លួន សឿន ផែនដី ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ កាន់កាប់ និងប្រើ អាវុធខុសច្បាប់

$
0
0

រតនគីរី ៖ បុរសខ្លាំង ខាងបាញ់បោះនិង បង្ករឿងជាច្រើនលើក ក្នុងទឹកដីខេត្ដកំពង់ ចាម និងខេត្ដរតនគីរី សាត សឿន ហៅ សឿន ផែនដី ត្រូវបានសាលាដំបូង ខេត្ដ រតនគីរី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារ ក្រោយពីតំណាងអយ្យការ បានចោទប្រកាន់ជននេះ ពីបទ កាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ ។

...

ទស្សនៈ និងមតិ ៖ ល្ខោនសម្ដែង មិនត្រូវចិត្ដ អ្នកនិពន្ធ និងអ្នកដឹកនាំរឿង!

$
0
0

ភ្នំពេញ ៖ ឧប្បត្ដិហេតុចៃដន្យ នៅក្នុងការហែក្បួន ឃោសនាមួយ របស់គណបក្សប្រឆាំង កាលពីរាត្រី ថ្ងៃទី៥ ខែកក្កដា នៅក្នុង រាជធានីភ្នំពេញ ត្រូវបានក្រុមអ្នកវិភាគវាយតម្លៃថា គឺជាល្ខោន ដែលតួរបស់ពួកគេនាំគ្នា សម្ដែង មិនត្រូវចិត្ដអ្នកនិពន្ធ និងត្រូវ ចិត្ដអ្នកដឹកនាំសម្ដែង។

...

ក្រុមនិស្សិតពេទ្យ សាលា IU អំពាវនាវ ឲ្យមានការ កំណត់ពេល ប្រឡងចេញ

$
0
0

ភ្នំពេញ៖ ក្រុមនិស្សិតពេទ្យ នៃសាកលវិទ្យាល័យអន្តរជាតិIU ប្រមាណជា ៧៨៤នាក់ បន្តអំពាវនាវដល់ រាជរដ្ឋាភិបាល លើការ កំណត់កាលបរិច្ឆេទប្រឡង សំរាប់ពួកគេ ដើម្បីអាចបញ្ចប់ការសិក្សា ក្រោយពីពួកគេបានសិក្សា ថ្នាក់វេជ្ជសាស្រ្ត អស់រយៈ ពេល៦ឆ្នាំហើយ តែមិនបានប្រឡងចេញ។

...

លោក ឈឹម ផលវរុណ ដាក់ពាក្យបណ្តឹងលើ លោក ខឹម វាសនា ទៅកាន់តុលាការ

$
0
0

ភ្នំពេញ៖  នាយកវិទ្យាស្ថាន ពលរដ្ឋ កម្ពុជា លោក ឈឹម ផលវរុណ និងជាអ្នក វិភាគនយោបាយ នៅតាមកញ្ចក់ទូរទស្សន៍ ក្នុងប្រទេសកម្ពុជានោះ តាមរយៈមេធាវី របស់ខ្លួន លោក គួយ ធុនណា នៅវេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ នេះ បានដាក់ពាក្យ បណ្ដឹង ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដោយប្ដឹងប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ពីបទ ប្រមាថ បរិហារកេរ្ដិ៍ និង...

លោក សៅ ប៊ុនរិទ្ធ ដកមន្រ្តី នគរបាលម្នាក់ បញ្ឈរជើង ក្រោយរិះគន់ ពីប្រជាពលរដ្ឋថា គ្មានសីលធម៌

$
0
0

បន្ទាយមានជ័យ៖ ក្រោយពីមានការរិះគន់ ពីប្រជាពលរដ្ឋថា មានមន្រ្តី នគរបាល គ្មានសីលធម៌ មានសម្តី និងកាយវិការ បែបមនុស្សព្រៃ លោក សៅ ប៊ុនរិទ្ធ នាយប៉ុស្តិ៍ នគរបាល អន្តោរប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត បានដកមន្រ្តីម្នាក់ បញ្ឈរជើងហើយ កាលពីព្រឹកថ្ងៃអាទិត្យទី៧ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីរកឃើញថា មានកំហុស។

...

លោក ឃ្លាំង ហួត ដឹកនាំសមាជិក សមាជិកា បន្តយុទ្ធនាការ រកសំឡេងឆ្នោត

$
0
0

ភ្នំពេញ : នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ នេះ លោកអភិបាល ខណ្ឌប្ញស្សីកែវ ឃ្លាំង ហូត បានដឹកនាំសមាជិក សមាជិក គណបក្សប្រជាជន បន្តយុទ្ឋនាការឃោសនា រកសំឡេងឆ្នោត ដើម្បីចូលរួមការប្រគួត ប្រជែងការ បោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត សម្រាប់អាណត្តិទី៥ នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ ។

...

គណបក្ស សម រង្ស៊ី សង្កាត់ ទន្លេបាសាក់ បែកបាក់ផ្ទៃក្នុង ដកសមាជិក ដោយគ្មាន មូលហេតុ

$
0
0

ភ្នំពេញៈ តាមប្រភពច្បាស់ការ ពីគណបក្សសម រង្ស៊ី បានឲ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ ថា ចៅសង្កាត់រងទី២ មួយរូប និងសមាជិកក្រុមប្រឹក្សា សង្កាត់ទន្លេបាសាក់ របស់គណបក្ស សម រង្ស៊ី មួយរូបទៀត ត្រូវបានដកចោល ដោយគ្មាន មូលហេតុ ។

...

បញ្ចូនជន ជាប់សង្ស័យ ម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី រំលោភសម្រេច ៣លើក

$
0
0

កំពតៈ បុរសម្នាក់ជាប់ពាក់ព័ន្ធ ករណីរំលោភសេពន្ថវៈ រហូតដល់មានផ្ទៃពោះ បាន៨ខែហើយ ត្រូវបាននគរបាល ព្រហ្មទណ្ឌនៃ ស្នងការដ្ឋានខេត្តកំពត កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ នេះក្រោយពីធ្វើការចាប់ខ្លួន កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣រួចមក។

...

កម្មករ កម្មការិនី រោងចក្រកាត់ដេរ ជាង១៥ម៉ឺននាក់ គ្រោងដង្ហែក្បួន ឃោសនា រកសឡេងឆ្នោត ជូនគណបក្ស ប្រជាជន

$
0
0

ភ្នំពេញ ៖ ខណៈពេលយុទ្ធនាការ ឃោសនា បោះឆ្នោត កំពុងប្រព្រឹត្តទៅ យ៉ាងក្តៅគគុក មេដឹកនាំសហជីព មួយរូប ដែលមានទំនោរគាំទ្រ គណបក្សប្រជាជនកម្ពុជា បានអះអាងថា តំណាងឱ្យ កម្មករ កម្មការិនី រោងចក្រកាត់ដេរ និងស្បែកជើង មានចំនួនជាង ៨៣ភាគរយ គ្រោងនឹងដង្ហែរក្បួន កម្មករដ៏ធំ នៅរាជធានីភ្នំពេញ ដោយមានកម្មករ ចូលរួមចំនួន ១៥ម៉ឺននាក់ នាថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ ដើម្បីសម្តែងការគាំទ្រ...

ពលរដ្ឋខ្មែរម្នាក់ ត្រូវពលរដ្ឋថៃ បាញ់រងរបួសធ្ងន់ ពេលទៅស៊ីឈ្នួល បេះផ្លែឈើ

$
0
0

បាត់ដំបង៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវបុរសជនជាតិថៃ បាញ់ រងរបួសជាទម្ងន់ ខណៈទៅស៊ីឈ្នួលបេះផ្លែឈើនៅលើទឹក ដីថៃ។ ទោះជាយ៉ាងណាពលរដ្ឋខ្មែររងគ្រោះ រូបនេះ ត្រូវបានជួយសង្រ្គោះដោយក្រុមគ្រួពេទ្យថៃ ព្រមទាំងបញ្ជូនមកសម្រាកព្យាបាលនៅលើទឹកដី កម្ពុជាវិញហើយ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣។

...
Viewing all 8042 articles
Browse latest View live




Latest Images