Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សារព័ត៌មានចិន រិះគន់បណ្តាញ​ ព័ត៌មានជប៉ុន គួរតែរៀនយល់ ពីការពិត និងគោរពខ្លួនឯង

$
0
0

ប៉េកំាង៖ ជាការពិតណាស់ បណ្តាញសារព័ត៌ មានជប៉ុន មានឥទ្ធិពលក្នុងការ ផ្សាយព័ត៌មានមិនប្រក្រតី ដើម្បី ជម្រុញ ឲ្យមានភាពកាន់តែព្រួយបារម្ភថែមទៀត ជុំវិញកោះជម្លោះ ដ្យ៉ាវយុនោះ។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១២នេះថា ពាក់ ព័ន្ធនឹងជម្លោះបូរណភាព ទឹកដីរវាងប្រទេស ចិន និងប្រទេស ជប៉ុននេះ ចិនបានលើកជាសំណួរថា តើទូក ចិន អាចនឹងសុំការអនុញ្ញាត ដើម្បីធ្វើដំណើរចូលទៅ ដែនទឹកអន្តរជាតិនោះទេ? ចំពោះសំណួរបែបនេះ ភាគី ជប៉ុន គួរគិតខ្លួនឯងវិញថា តើពួកគេមានដែលសុំ ការអនុញ្ញាតពីចិន ក្នុងពេលធ្វើសមយុទ្ធយោធាជារឿយៗ នៅជិត ព្រំដែនចិនទេ?

ជប៉ុនបានឈ្លានពានមកលើកោះជម្លោះ ដ្យ៉ាវយុ និងថែមទំាងបានធ្វើឲ្យមានក្តីបារម្ភថែមទៀត ខណៈចិន បាន ព្យាយាមគៀងគរ ប្រទេស ដែលមិនជាប់ពាក់ព័ន្ធ ឲ្យមកចូលរួមក្នុងជម្លោះនេះ។ ជាងនេះទៅទៀត ជប៉ុនបាន បញ្ចុះបញ្ចូល និងបង្ខិតបង្ខំប្រទេសផ្សេងទៀត ឲ្យមកចូលរួមនៅក្នុងជម្លោះ។

ស្របពេលនោះដែរ កាសែត និងទស្សនាវដ្តីជប៉ុន អំឡុងពេលកើតឡើងសង្គ្រាមលោកលើកទីពីរ គឺជាតំណាង ឲ្យភាពអាប់កេរ្តិ៍ឈ្មោះ ក្នុងប្រវត្តិសាស្រ្តសារព័ត៌មានរបស់ប្រទេស ហើយសព្វថ្ងៃនេះ ក្រុមការងារព័ត៌មាន របស់ ជប៉ុន គួរតែមានភាពខ្មាស់អៀន ចំពោះទង្វើរបស់ខ្លួន។

នៅពេលដែលសារព័ត៌មានចិនទំាងនោះ កំពុងតែបង្កើនការផ្សាយរបស់ខ្លួន ពីការឈ្លានពានរបស់ចិននោះ ពួក គេយ៉ាងហោចណាស់ គួរតែមានសតិសម្បជញ្ញៈគិតថា ចិនមិនដែលបាន បញ្ជូនកងទ័ពរបស់ ខ្លួនទៅ កាន់ ទឹក ដីជប៉ុននោះទេ។ ការលុកលុយ នឹងជួបគ្នាជាមួយតស៊ូ ហើយការឈ្លានពាន នឹងនាំមកនូវការតវ៉ាប្រឆំាង និង ប្រតិកម្មនៃកំហឹងផ្សេងៗពីគ្នា។

Photo by DAP-News


លួចរថយន្ដតួរីស ដែលចតចោល ក្នុងបេន ម្ចាស់តាមទាន់ ចាប់ប្រគល់ ជូនសមត្ថកិច្ច

$
0
0

កំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបាន ម្ចាស់រថយន្ដតួរីសដេញ ចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីរូបគេបានធ្វើសកម្មភាព លួច រថយន្ដដែលម្ចាស់ចត នៅក្នុងបេន កាលពី វេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅបេនរថយន្ដ កំពង់ស្ពឺ ក្នុងទីរួមខេត្ដកំពង់ស្ពឺ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាង លើនេះជនសង្ស័យ ឈ្មោះឈឿន ស្រីតក់ អាយុជាង៣០ឆ្នាំ រស់នៅភូមិស្ទឹងច្រាល ឃុំ បាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ បានចូលទៅលួចរថយន្ដម៉ាកតួរីស ប្រភេទ ហ៊ីយ៉ាន់ដាយ ស៊េរី៩៣ ពាក់ស្លាកលេខកំពង់ ស្ពឺ 2A-2261 ដែលមាន ម្ចាស់ឈ្មោះង៉ោ ទូច ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅម្ដុំផ្សារ សាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

នៅពេលដឹងថា រថយន្ដរបស់បាត់ពីបេន ជនរងគ្រោះបានដេញតាមក៏ទាន់នៅពេល ជនសង្ស័យកំពុងបើករថយន្ដរេពេញផ្លូវនៅ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្នំ ព្រាបអ៊ិន ភូមិត្រញំងថ្លុង ឃុំមហាសាំង ស្រុកភ្នំស្រួច រួចហើយក៏ស្ទាក់រថយន្ដនិងចាប់ជនសង្ស័យប្រគល់់ឱ្យសមត្ថកិច្ច ។

រថយន្ដរបស់ជនសង្ស័យ បានរងការខូច ខាតដោយសារតែប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវនាំគ្នាយកដុំគប់កញ្ចក់រថយន្ដខាងក្រោយនិងចំហៀង បណ្ដាលឱ្យបែក ព្រោះតែបើករេពេញផ្លូវ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

មន្ត្រីរដ្ឋបាល ជលផល ចុះផ្សព្វផ្សាយ អនុក្រឹត្យ ស្តីពីតំបន់គ្រប់គ្រង និងការពារ សត្វផ្សោត

$
0
0

ក្រចេះ ៖ ដោយមើលឃើញពីតម្លៃនៃសត្វផ្សោត ដែលជាប្រភេទសត្វ ដ៏កម្រមួយនៅលើពិភពលោកនោះ និងជា ទីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលជផល កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ បានចុះផ្សព្វផ្សាយពីអនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេ មេគង្គ។

ពិធីផ្សព្វផ្សាយនេះ បានធ្វើឡើងនៅរម្មណីយដ្ឋានកាំពី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈ កម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ផ្សោតទន្លេមេគង្គ លោក ទូច ស៊ាងតាណា, ប្រធានរដ្ឋបាលជល ផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ណៅ ធួក និងលោកអភិបាលខេត្តក្រចេះ សរ ចំរុង ព្រម ទាំងមន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផ្សេងទៀត។

លោក សរ ចំរុងអភិបាលខេត្តក្រចេះ បានលើកឡើងដោយសំដែងនូវការគាំទ្រយ៉ាងពេញទំនឹងនូវអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ដែលបានបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេ មេគង្គ ជាប្រភេទថនិកសត្វកម្រ និង កំពុងរងគ្រោះឈានទៅរកការផុតពូជ។

លោក ណៅ ធួក បានមានប្រសាសន៍ថា អនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេ មេគង្គ បង្កើតឡើង ដើម្បីបង្កើនការយល់ដឹងឲ្យបានទូលំទូលាយដល់ស្ថាប័នពាក់ពន័្ធ អង្គការជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោត ទន្លេមេគង្គ រួម មានសកម្មភាពនេសាទ និងសកម្មភាពដទៃទៀត ក្នុងតំបន់សត្វផ្សោតទន្លេមេគង្គ ដោយមានការចូលរួមសហការ ពីអង្គការមូលនិធិពិភពលោកសម្រាបអភិរក្សធនធានធម្មជាតិ WWF ប្រចាំកម្ពុជា។

លោក ទូច ស៊ាងតាណា មានប្រសាសន៍ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ រួមទាំងសត្វផ្សោត ទន្លេមេគង្គ ដែលជា ប្រភេទថនិកសត្វកម្រ និងកំពុងរងគ្រោះឈានទៅរកការផុតពូជ។

លោកបានសម្តែងនូវជំនឿយ៉ាងមុតមាំថា អនុ ក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ គឺមានមាគ៌ាបង្ហាញផ្លូវលើការពារ និងអភិ រក្សសត្វផ្សោតឲ្យមានភាពគង់វង្ស និង ផ្តល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កញ្ញា Michelle Owen នាយកស្តីទីអង្គការមូលនិធិពិភពលោក សម្រាប់ អភិរក្សធនធានធម្មជាតិWWFប្រចាំកម្ពុជារួចមក

ជនសង្ស័យ៣នាក់ ត្រូវនគរបាល ឃាត់ខ្លួន ជាបន្តបន្ទាប់ និងបីនាក់ទៀតកំពុង រត់គេចខ្លួន

$
0
0

កណ្តាល៖ ជនសង្ស័យបីនាក់ ក្នុងចំណោម បក្ខពួកគេ៥នាក់ ត្រូវកម្លាំង នគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួន ជាបន្តបន្ទាប់ និងដកហូត ម៉ូតូ៣គ្រឿង ក្នុងនោះ ម៉ូតូជនរងគ្រោះ មួយគ្រឿង រួមនិងឧបករណ៍ សម្រាប់ធ្វើសកម្មភាព មួយចំនួនផងដែរ បន្ទាប់ពីគេធ្វើ សកម្មភាព លួចម៉ូតូបាន មួយហើយគេចខ្លួន បាត់ពីរយប់ពីរថ្ងៃ ។

ហេតុការណ៍ នេះកើតឡើងកាល ពីវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅ ផ្ទះជនរងគ្រោះ ក្នុងភូមិពណ្ណរាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រភពព័ត៌មាន ពីមន្រ្តីនគរបាល ស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យ មានគ្នា៥នាក់ប៉ុន្តែត្រូវឃាត់ខ្លួន បាន៣នាក់ទី១ ឈ្មោះ អូន អុល ហៅ អាខ្នងវែង ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិន ពិតប្រាកដ រស់នៅភូមិធ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២ ឈ្មោះ ហួត ប៊ុនហេង ហៅ វ៉ិត ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅ ភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី៣ ឈ្មោះ ធួន វ៉ាន់ថា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅ ភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  និងពីរនាក់ទៀត កំពុងតែរត់គេចខ្លួន ហើយពេលនេះ នគរបាលកំពុង តែធ្វើការស្រាវជ្រាវ ដើម្បីឃាត់ខ្លួនមក ផ្តន្ទាទោសជា បន្តទៀត ឲ្យសមនឹង ទង្វើដែល បានប្រព្រឹត្ត។ ចំណែកឯ ជនរងគ្រោះ វិញមាន ឈ្មោះ សរ សឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិ  ឃុំកើតហេតុ ខាងលើ។

ប្រភពបានបន្តទៀតថា បន្ទាប់ពីធ្វើការឃាត់ខ្លួន បាននគរបាល ធ្វើការដកហូតបាន វត្ថុតាងម៉ូតូ ចំនួន៣គ្រឿង ទី១ម៉ាកវ៉េវអេស សេរីឆ្នាំ២០០៨ ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខ ភ្នំពេញ 1Y-3489 ជាម៉ូតូ របស់ជនរងគ្រោះ ទី២ ម៉ាក វីវ៉ា ពណ៌ គ្រាប់អំពិល គ្មានស្លាកលេខ សេរីឆ្នាំ២០០៦ និងទី៣ ម៉ាក សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ២០០៧។

ប្រភពបាន បន្តថា មុនពេលកើតហេតុ កាលពីល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ជនរងគ្រោះបាន យកម៉ូតូទុក នៅក្នុងរោងផ្ទះបាយ ដោយចាក់សោ ក ត្រឹមត្រូវ និងចាក់សោ ច្រវ៉ាក ថែមទៀត ប៉ុន្តែពុំបាន បិទទ្វារផ្ទះបាយ នោះទេ រួចហើយក៏ឡើង ដេកលើផ្ទះធំបាត់ លុះព្រឹកឡើង មករក ម៉ូតូទើបដឹងថា បាត់ម៉ូតូបន្ទាប់ មកក៏មកប្តឹង នគរបាលឲ្យ ជួយអន្តរាគមន៍ នគរបាលស្រុកអង្គស្នួល ក្រោមការដឹកនាំរបស់ លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បានចុះធ្វើការស្រាវជ្រាវ ជាបន្ទាន់ លុះដល់ថ្ងៃទី២៤ ខែតុលា ក៏កំណត់មុខ សញ្ញាបាន និងធ្វើការឃាត់ខ្លួន បាន៣នាក់ជា បន្តបន្ទាប់ តែម្តងទៅ ចំណែកឯ២នាក់ទៀត កំពុងតែរត់គេចខ្លួន ប៉ុន្តែទោះបីជាយ៉ាងណា ជនសង្ស័យ មិនអាចរត់រួចដែរ ពីព្រោះនគរបាលបាន កំណត់អត្ត សញ្ណាណបាន អស់ទៅហើយ ។

ប្រភពបន្តថា ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវកម្លាំងនគរបាល ស្រុកអង្គស្នួល កំពុងកសាងសំណុំរឿង បញ្ជូនមកកាន់ ស្នងការដ្ឋាន ខេត្តកណ្តាល ដើម្បីចាត់ការបន្តទៅ តាមនីតិវិធីនៃច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

T.O Group បង្ហាញពី ផលិតផល បញ្ចាំងរូបភាព ខ្នាតធំ

$
0
0

ភ្នំពេញៈ ក្រុមហ៊ុន T.O Group co.,Ltd ដែលជាក្រុមហ៊ុន បង្កើតកម្មវិធី Software នៅកម្ពុជា កាលពីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ បានសហការជាមួយ ក្រុមហ៊ុន Mitsubishi Electric Asia រៀបចំសិក្ខាសាលាមួយ នៅសណ្ឋាគារណាហ្គាវើល ស្តីពី ផលិតផល បញ្ចាំងរូបភាពខ្នាតធំ ជូនដល់សាធារណជននានា ។

លោក ហេង ចំរើន ប្រធានក្រុមហ៊ុន T.O Group co.,Ltd បានឱ្យដឹងថា ទន្ទឹមនឹងប្រទេសកម្ពុជា កំពុងអភិវឌ្ឍន៍ ទៅមុខ តម្រូវការ ក្នុងវិស័យ បច្ចេកវិទ្យា បានកើនឡើងជាបន្តបន្ទាប់ សម្រាប់ជួយសម្រួល ដល់ការងារនានា ។ លោកថា សិក្ខាសាលានេះ បង្កើតឡើង ដើម្បីបង្ហាញដល់ សាធារណជន កម្ពុជា ឱ្យស្គាល់ពី ផលិតផល ដែលមានគុណភាព របស់ Mitsubishi ដែលក្នុងនោះមាន ផលិតផលបញ្ចាំងខ្នាតធំ Projector ក៏ដូចជា ទូរទស្សន៍ខ្នាតធំ សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម ជាដើម ។

លោកមានប្រសាសន៍ថា “អ្វីៗដែលប្រទេសគេមាន ពេលនេះ កម្ពុជាក៏មានដែរ ។ ខ្ញុំថា កម្ពុជាមិនចាញ់ ប្រទេសគេទេ” ។ លោកបន្ថែមថា នាពេលនេះ យើងក៏អាចបង្កើតកម្មវិធី Software សម្រាប់គ្រប់គ្រង ទន្និន័យ ដោយខ្លួនឯងបាន ហើយអ្នកធ្វើSoftware នេះទៀតសោត នៅក្នុងក្រុមហ៊ុន របស់លោក សុទ្ធតែជាប្រជាជនខ្មែរសុទ្ធសាធ ។

លោកថា “ពួកគេ អាចបង្កើតកម្មវិធី Software ជាច្រើន ដូចជាកម្មវិធីគ្រប់គ្រងទិន្នន័យ កម្មវិធីគ្រប់គ្រង ភោជនីយដ្ឋាន កម្មវិធីគ្រប់គ្រងសណ្ឋាគារ និង គ្រប់គ្រងធនធានមនុស្សជាដើម ហើយកម្មវិធីទាំងនេះ ត្រូវបានក្រុមហ៊ុនមួយចំនួន យកទៅប្រើប្រាស់ ប្រកបដោយសុវត្ថិភាព” ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ការប្រើភាសាខ្មែរ តាមប្រព័ន្ធ ផ្សព្វផ្សាយ មានសារៈសំខាន់

$
0
0

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ការប្រើប្រាស់ភាសាខ្មែរ តាមប្រព័ន្ធផ្សព្វផ្សាយ មានសារៈ ប្រយោជន៍ យ៉ាងធំធេងក្នុងការបញ្ជ្រាបការប្រើប្រាស់ភាសាខ្មែរទៅដល់គ្រប់ភាគីពាក់ព័ន្ធ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សិក្ខា សាលាការប្រើប្រាស់ភាសាខ្មែរតាមប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ថា ការប្រើប្រាស់ភាសា នេះ ពិតជាសំខាន់ ដើម្បីបញ្ជ្រាបដល់ពិធីករ ពិធីការិនី អ្នកសារព័ត៌មាន និងអ្នកសរសេរទស្សនាវដ្តី។

លោកបញ្ជាក់ថា «ពិតជាមានសារៈសំខាន់ ព្រោះវាទាញទម្លាប់របស់យើង ប៉ុន្តែអ្នកទាំងអស់គ្នាកុំគិតថា វារឹង ស្តូក ព្រោះភាសាពីមួយជំនាន់ទៅមួយជំនាន់ វាមានការខុសប្លែកគ្នា»។

លោកបន្តថា ក្នុងភាសាជាតិសាសន៍ណា ក៏ដូចភាសាជាតិសាសន៍ដទៃទៀតដែរ ពាក្យថ្មីៗ តែងតែត្រូវបាន បង្កើត ឡើង នៅពេលសង្គមមានការអភិវឌ្ឍ ហើយពាក្យខ្លះ ក៏ត្រូវបានស្លាប់ទៅវិញនៅពេលដែល សង្គមឈប់ត្រូវការ។

ចំពោះសង្គមខ្មែរក៏ដូច្នេះដែរ បច្ចុប្បន្នកំពុងមានការអភិវឌ្ឍជឿនលឿនទៅមុខឥតឈប់ឈរ តាមរយៈបច្ចេកវិទ្យា នានា។ ការបង្កើតពាក្យថ្មី ការខ្ចីពាក្យ ត្រូវការទាមទារឲ្យមានគោលការណ៍ច្បាស់លាស់ មានក្បួនខ្នាតត្រឹមត្រូវ ដើម្បីការប្រើប្រាស់ភាសាមានឯកភាព ។

ក្រោយឆ្នាំ១៩៧៩ ភាសាខ្មែរ មានការរីកចម្រើនកាន់តែរហ័ស ប៉ុន្តែការរីកចម្រើននេះ បាននាំមកជាមួយនូវភាព ចម្រូងចម្រាសផងដែរ គឺកង្វះឯកភាពលើអក្ខរាវិរុទ្ធ នៃពាក្យមួយចំនួន និងការប្រើប្រាស់ពាក្យជាច្រើន សម្រាប់ បញ្ញត្តិតែមួយ ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់នឹងភាសាជាតិ ដោយបានបង្កើតឲ្យមានគណៈកម្មា ធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ)។

បច្ចុប្បន្នគណៈកម្មាធិការជាតិភាសាខ្មែរ បានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការស្វែងរកការឯកភាពជូន ភាសាខ្មែរ ទាំងការសរសេរ ការបង្កើតពាក្យ ការខ្ចីពាក្យ និងតាមរយៈការអនុម័តពាក្យបច្ចេកទេសនានា នាពេល កន្លងមក ជាពិសេសការសរសេរអក្ខវិរុទ្ធតាមវចនានុក្រមខ្មែរ៕

www.dap-news.com

លោក ខៀវ កាញារីទ្ធ ស្នើឲ្យពិធីករ ពិធីការិនី ពាក់បូរកាន់ទុក្ខ ព្រះបរមសព

$
0
0

ភ្នំពេញៈ បើទោះបីជាពិធីកាន់ព្រះរាជមរណទុក្ខ ព្រះបរមសព អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាផ្លូវការ បានកន្លងផុត ទៅហើយក្តី ក៏រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ស្នើឲ្យពិធីករ ពិធីការិនី ដែលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ពាក់បូរកាន់ព្រះរាជមរណទុក្ខ រហូតដល់ថ្ងៃបូជាព្រះបរមសព។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ មានប្រសាសន៍ក្រោយបញ្ចប់សិក្ខាសាលាមួយស្តីពីការ ប្រើប្រាស់ ភាសាខ្មែរតាម ប្រព័ន្ធផ្សព្វផ្សាយ នាព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ក្នុងសាលសន្និសីទសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ មណ្ឌល២ នារាជធានីភ្នំពេញថា បើទោះបីជាព្រះរាជពិធី កាន់ព្រះរាជមរណទុក្ខព្រះបរមសពអតីត ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាផ្លូវការបានបញ្ចប់ទៅយ៉ាងណាក្តី ប៉ុន្តែពិធីករ ពិធីការិនី ដែលបង្ហាញ មុខ តាមកញ្ចក់ទូរទស្សន៍ទាំងអស់ គួរតែពាក់បូរកាន់ព្រះរាជមរណទុក្ខរហូតដល់ថ្ងៃបូជាព្រះបរមសព ដើម្បីរំលឹក គុណ ដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែល បានលះបង់អស់កម្លាំងកាយចិត្តការពារទឹកដី។

លោកបញ្ជាក់ថា «ទោះបីជាពិធីកាន់ព្រះរាជមរណទុក្ខអតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាផ្លូវការបានផុត ទៅហើយក្តី ពិធីករ ពិធីការិនី ដែល បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ទាំងអស់ អាចស្លៀកពាក់ធម្មតាបាន តែកុំ ភ្លេចពាក់បូរកាន់ព្រះរាជមរណទុក្ខរហូតដល់ថ្ងៃបូជាព្រះបរមសព»។

គេសង្កេតឃើញថា មានប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ បានពាក់សញ្ញាកាន់ទុក្ខព្រះបរមសព របស់សម្តេចឪ ដើម្បីរំលឹកអំពីវីរភាព ដ៏ថ្លៃថ្លា របស់ព្រះ មហាវីរក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ដោយម្នាក់ៗ បាន សោកស្តាយព្រះអង្គជាពន់ពេក៕

Photo by DAP-News

 

អភិបាលក្រុង តូក្យូ លាលែងពីតំណែង ទៅបង្កើតបក្សថ្មី

$
0
0

តូក្យូ៖ អភិបាលក្រុង តូក្យូ លោក ស៊ីនតារ៉ូ អ៊ីស៊ីហារ៉ា ដែលបានបញ្ជាឲ្យ ជប៉ុនទិញយកកោះ ដែលមានជម្លោះជាមួយ ប្រទេសចិននោះ នៅថ្ងៃ ព្រហស្បតិ៍នេះ លោកបានលាលែង ពីតំណែងជា អភិបាលក្រុង តូក្យូហើយ ដើម្បីចាប់ផ្តើមបង្កើត គណបក្សនយោបាយថ្មី។

យោងតាមព័ត៌មានពីទូរទស្សន៍សិង្ហបុរី Channel News Asia បានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១២នេះថា អ្នកនិយាយដែលឥត សំចៃមាត់ វ័យ៨០ឆ្នាំ ដែលបានធ្វើជា អ្នកដឹកនាំទីក្រុង ដែលធំនៅក្នុង ពិភពលោក អស់រយៈពេល ១៣ឆ្នាំ រូបនេះ បាននិយាយថារដ្ឋធម្មនុញ្ញ របស់ ជប៉ុន គឺមិនល្អទេ ដូច្នេះយើងត្រូវការ ធ្វើកំណែទម្រង់វា។

លោក អ៊ីស៊ីហារ៉ា បានប្រាប់ទៅសន្និសីទសារព័ត៌មាន ដែលជាការប្រកាសមួយ ធ្វើឲ្យនយោបាយ និងសារព័ត៌មាន មានការភ្ញាក់ផ្អើលថា «នៅពេល នេះ ខ្ញុំមានលាលែងពីតំណែង ជាអភិបាលទីក្រុង តូក្យូហើយ»។

លោកថា «ខ្ញុំគ្រោងនឹងបង្កើតគណបក្សនយោបាយជាតិថ្មីមួយ ជាមួយនឹងការ រួមរួមរបស់ខ្ញុំ»។

គួរបញ្ជាក់ផងដែរថា លោក អ៊ីស៊ីហា បានជាប់ឆ្នោតតំណែងជា អភិបាលក្រុង តូក្យូ ជាលើក ទីបួនហើយ ដែលមួយអណត្តិមាន រយៈពេលដឹកនាំ បួនឆ្នាំ នេះ ដែលលោកបាន និយាយថា លោកបានមើលឃើញ ពីកំហុសឆ្គងជាច្រើន ជាមួយនឹងនយោបាយជាតិនេះ៕

Photo by DAP-News


គ.ជ.ប មិនហាមឃាត់ សង្គមស៊ីវិល ដែលចង់ចូលរួម ឃោសនាបោះឆ្នោតទេ

$
0
0

ភ្នំពេញៈ សមាជិក គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ក្នុងកិច្ចប្រជុំជាមួយតំណាងគណបក្ស នយោបាយ អង្គការសង្គមស៊ីវិល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ បានបញ្ជាក់ថា ខ្លួនមិនបានហាមឃាត់ចំពោះ អង្គការសង្គមស៊ីវិលណា ដែលចង់ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ។

លោក មាន សទិ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា មន្រ្ដីរាជការ នគរបាល ទាហានទាំងអស់មានសិទ្ធិ ចូលរួមក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត នៅក្រៅម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាក។ កន្លងមកមានអង្គការសង្គម ស៊ីវិលមួយចំនួន បានចោទប្រកាន់ គ.ជ.ប ថា ប្រើស្ដង់ដារពីរ គឺមន្រ្ដីរាជការ មានពេលឈប់សម្រាកក្រៅម៉ោង ធ្វើការទៅចូលរួមការឃោសនាបោះឆ្នោត តែអង្គការសង្គមស៊ីវិលមិនឲ្យទៅចូលរួមឃោសនារហូត។

លោកបញ្ជាក់ថា «សូមជម្រាបថា គ.ជ.ប អត់បានយាមឃាត់ទេ អញ្ជើញទៅឃោសនា អញ្ជើញទៅអត់អីទេ ប៉ុន្ដែ របាយការណ៍ត្រូវអព្យាក្រឹត្យ»។ លោកបានលើកយកឧទាហរណ៍ពីអង្គការសង្គមស៊ីវិលនៅប្រទេសមួយចំនួនថា បើអង្គការសង្គមស៊ីវិលណា មាននិន្នាការនយោបាយទៅគណបក្សណាមួយនោះ នៅពេលចេញរបាយការណ៍ គេត្រូវបញ្ជាក់ ពីនិន្នាការរបស់ខ្លួន ដើម្បីឲ្យសាធារណៈមតិ បានយល់ដឹងច្បាស់លាស់។

លោកបន្តថា ថា គ.ជ.ប មិនបានហាមឃាត់ មន្រ្ដីអង្គការសង្គមស៊ីវិលណាម្នាក់ ដែលចង់ទៅចូលរួមក្នុងយុទ្ធការ ឃោសនាបោះឆ្នោតនោះទេ ព្រោះ គ.ជ.ប មិនស្គាល់មន្រ្ដីសង្គមស៊ីវិលទាំងនោះអស់ទេ ហើយក៏មិនមានស្ដង់ដារ ពីរនោះដែរ ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមិតទាំងអស់គ្នា។

គួរកត់សម្គាល់ថា ក្នុងយុទ្ធការនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងទៅថ្មីៗ នេះ មានអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន ចេញរបាយការណ៍ និងរិះគន់ថា ក្នុងថ្ងៃយុទ្ធ ការ នៃការបោះឆ្នោតមានមន្រ្ដីរាជការ បានទៅចូលរួម ហើយបានប្រើប្រាស់មធ្យោបាយធ្វើដំណើរ របស់រដ្ឋទៀត ផង៕

មន្រ្តីមន្ទីរសុខាភិបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកកូនមុំ ចេញយុទ្ធនាការ បំបាត់ជំងឺគ្រុនឈាម

$
0
0
ខេត្តរតនគិរីៈនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ មន្រ្តីមន្ទីសុខាភិបាល ខេ្តរតនគិរី មន្រ្តីរាជការ លោកគ្រូ អ្នក គ្រូ និងសិស្សានុសិស្ស ក្នុងស្រុកកូនមុំ បាននាំគ្នាដើរដង្ហែ ជាក្បួនប្រយុទ្ធ និងជំងឺគ្រុនឈាម ដោយបំបាត់ជំរកមូស ខ្លា ការដាក់ថ្នំាអាបេត សម្លាប់ដង្កូវទឹកមូសខ្លា ដែលជាប្រភព ចម្លងជំងឺ គ្រុនឈាម។

ពិធីបានធ្វើឡើង ដើម្បីអបអរសាទរទិវាអនាម័យប្រយុទ្ធនិងជំងឺគ្រុនឈាម ដោយមានការអញ្ជើញ ចូលរួមពីលោក វេជ្ជបណ្ឌិត អ៊ុង រតនា អនុប្រធាន មន្ទីរសុខាភិបាលខេត្ត លោក អ៊ិន ណុប ប្រធានក្រុមប្រឹក្សា ស្រុកកូនមុំ និង លោក Goram Rasul ទីប្រឹក្សាអមមន្ទីរសុខាភិបាលខេត្តរតនគិរី ព្រមទាំង លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មន្ត្រី រាជការក្នុងសាលាស្រុកកូនមុំ យ៉ាងច្រើនកុះករ។

លោក Dr. Goram Rasul បានថ្លែងថា លោកមានចិត្តសប្បាយរីករាយណាស់ ដោយបានមកចូលរួមក្នុងទិវា អនាម័យប្រយុទ្ធ និងជំងឺគ្រុនឈាម និង គ្រុនឈីក ក្នុងថ្ងៃនេះ ជាមួយមន្ត្រីរាជការ សាលាស្រុកកូនមុំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ។ លោក Dr. Goram Rasul ក៏បានធ្វើការ ណែនាំ អំពីការប្រើប្រាស់ថ្នាំអាបេត សម្លាប់ដង្កូវទឹក មូសខ្លា ផងដែរ។

លោក អ៊ុន ណុប ប្រធានក្រុមប្រឹក្សា ស្រុកកូនមុំ បានថ្លែងថា ក្នុងនាមរូបលោកតំណាងឲ្យអាជ្ញាធរ ស្រុកទាំងមូល និងក្នុងនាមជាប្រជាពលរដ្ឋ ទាំងអស់ សូមស្វាគមន៍ ដល់មន្រ្តីសុខាភិបាលខេត្តរតនគិរី និងអង្គការផ្សេងៗ ដែល បានចូលរួមយ៉ាងសកម្ម ដើម្បីណែនំាឲ្យបងប្អូនប្រជាពលរដ្ឋ យល់ដឹងអំពីជំងឺគ្រុនឈាម និងគ្រុនឈីក។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា អនុប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានថែ្លងថា ជំងឺគ្រុនឈាម និងគ្រុនឈីក យើងអាចការពារ បានតាមរយៈ សំអាត ពាងទឹកឲ្យស្អាត បំផ្លាញវត្ថុដែលដក់ទឹក ត្រូវដេកក្នុងមុង ដែលជ្រលក់ថ្នាំ ពេលដែលបងប្អូន មានកូនចៅសង្ស័យថា មានគ្រុនឈាម ត្រូវនំាទៅ សម្រាកព្យាបាល នៅមណ្ឌលសុខភាព។

នៅក្នុងពិធីនោះ គណៈអធីបតីមន្រ្តី រាជការសាលាស្រុកកូនមុំ រួមទំាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សដើរដងែ្ហ តាមផ្លូវ ក្នុងទីរួមស្រុកកូនមុំ ដើម្បី ធើ្វអនាម័យ បំបាត់ជំរក មូសខ្លា ដែលជាប្រភព ចំលងជំងឺគ្រុនឈាម រួមជាមួយ ការដាក់ថ្នំា អាបេតសម្លាប់ដង្កូវទឹកមូសខ្លា។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះឧបត្ថម្ហដោយ (ADB/GMS) គម្រោងប្រយុទ្ធ និងជំងឺឆ្លងមហា អនុតំបន់ មេគង្គ ជំហ៊ានទី០២៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ប្រមុខ រាជរដ្ឋាភិបាល លើកពេល ការប្រារព្ធ ពិធីបុណ្យសមុទ្រ នៅឆ្នាំ២០១២

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលប្រារព្ធពិធីបុណ្យសមុទ្រ ទៅដើមឆ្នាំ២០១៤វិញ ដើម្បីឲ្យមន្រ្តីទាំងអស់ រៀបចំត្រៀមសម្រាប់ប្រារព្ធព្រះរាជពិធី បូជាព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលអាចនឹងធ្វើនៅក្រោយពិធីបុណ្យ ចូលឆ្នាំចិននាដើមឆ្នាំ ២០១៣ខាងមុខ។ នេះបើយោង តាមលទ្ធផល សម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២នេះ។

លោក ខូយ ឃុនហួ អភិបាលខេត្តកំពត បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៦ ខែតុលា នេះថា ចំពោះបញ្ហា លើកពេល នៃការប្រារព្ធពិធីបុណ្យសមុទ្រនេះ លោកនៅមិនទាន់ដឹងច្បាស់ថាយ៉ាងណានោះទេ ប៉ុន្តែនៅល្ងាចថ្ងៃទី២៦នេះ មានរៀបចំប្រជុំគណៈកម្មាធិការ រៀបចំបុណ្យជាតិ ដើម្បីពិភាក្សាបញ្ហានេះ។លោកថា “យ៉ាងណាក៏ដោយយើងត្រៀមខ្លួន ក្នុងការរៀបចំរបស់ថ្នាក់ជាតិផងដែរ”។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រនាឆ្នាំ២០១២នេះ ត្រូវបានគេគ្រោងធ្វើឡើង នៅខេត្តកំពត និងក្រុងកែប ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ ២០១២ខាងមុខ ដោយមានការចូលរួម ពីប្រភេទកីឡាចំនួន៩វិញ្ញាសារ ដែលគណៈកម្មាធិការ រៀបចំដាក់ឲ្យប្រកួត នាពេលនោះ ហើយព្រឹត្តិការណ៍នៃ ពិធីបុណ្យ សមុទ្រនេះ គឺធ្វើឡើងដើម្បីរំលឹកដល់ ការជាប់ជាសមាជិកឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតបំផុតលើលោក និងជាការទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកក្នុងប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើងៗ ក៏ដូចជាពង្រីកទេសចរណ៍កម្ពុជាកាន់ឱ្យ កាន់តែរីកចម្រើនផងដែរ។ សម្រាប់ឆ្នាំ២០១២ កម្មវិធីបុណ្យសំខាន់ពីរ ត្រូវបានលុបចោល ក្នុងនោះ មានពិធីបុណ្យសមុទ្រ និងព្រះរាជពិធីបុណ្យអ៊ុំទូក នៅរាជធានីភ្នំពេញ៕

សមត្ថកិច្ចចុះបង្ក្រាប កន្លែងសិបកម្ម និងស្ដុកឈើ ខុសច្បាប់ នៅភូមិចំរើនផល ខណ្ឌមានជ័យ

$
0
0

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃ ឈើរាជធានីភ្នំពេញ រួមសហការជាមួយ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ដោយមាន ការឯកភាពពីតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញនោះ កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១២ម្សិលមិញ បានចុះ ទៅបង្ក្រាបកន្លែងសិប្បកម្ម និងស្ដុកទុកឈើ ខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិត នៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ បន្ទាប់ពីសមត្ថកិច្ចបានប្រើពេល វេលាឡោមព័ទ្ធទីតាំងមួយនេះ តាំងពីថ្ងៃទី ២៥ ខែតុលា ខណៈដែលមិនទាន់មានការ ឯកភាពពីតំណាងអយ្យការនោះ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីរដ្ឋបាល ព្រៃឈើ បានឱ្យដឹងថា ប្រតិបត្ដិការដែល សមត្ថកិច្ចចុះឆែកឆេរនិងបង្ក្រាបទីតាំងសិប្ប កម្មនិងស្ដុកឈើខុសច្បាប់ខាងលើនេះ ដែល ធ្វើឡើងតាំងពីពេលព្រឹកនោះ រហូតមកដល់ រសៀលថ្ងៃដដែលវេលាម៉ោងប្រហែលមួយ សមត្ថកិច្ចបានរឹបអូសប្រភេទឈើប្រណីត ដូចជា បេង ធ្លុង នាងនួន សរុបជាង៥ម៉ែត្រ គូប រួចហើយឈើប្រណីតទាំងនេះ ត្រូវបាន សមត្ថកិច្ចដឹកជញ្ជូនតាមរថយន្ដយកទៅរក្សា ទុកនៅនាយផ្នែករដ្ឋបាលព្រៃឈើកណ្ដាល ដែល មានស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ។

យោងតាមប្រភពព័ត៌មានដដែលបានបន្ដថា ម្ចាស់ទីតាំងសិប្បកម្មនិងជាកន្លែងស្ដុកឈើ គ្មានច្បាប់ខាងលើនេះ ត្រូវបានគេស្គាល់ ឈ្មោះ ហុក គឹមហេង ភេទស្រី ហើយឈ្មោះ វ៉េត ជាអ្នកនាំឈើមកស្ដុបនៅសិប្បកម្មខាង លើនេះ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១២ ខណៈដែលកម្លាំងសមត្ថ កិច្ច បានឡោមព័ទ្ធទីតាំងសិប្បកម្មមួយនេះ បានប៉ះពារសំដីជាមួយម្ចាស់សិប្បកម្ម ដោយ ពួកគេបានគំរាមមកសមត្ថកិច្ច ដោយយក មន្ដ្រីថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម ដូច្នេះ ហើយខាងសមត្ថកិច្ច ក៏សុំការឯកភាពពី តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះបង្ក្រាបទីតាំងខាងលើនេះ ។

គួរកត់សម្គាល់ថា សិប្បកម្មមួយចំនួនធំ នៅក្នុងរាជធានីភ្នំពេញ បាននឹងកំពុងរកស៊ី លួចស្ដុកឈើប្រណីតខុសច្បាប់ បើទោះបី កន្លែងសិប្បកម្មជាច្រើន ត្រូវបានសមត្ថកិច្ច ពាក់ព័ន្ធនានាបើកប្រតិបត្ដិការចុះបង្ក្រាប យ៉ាងណាក៏ដោយ បើមិនដូច្នេះទេ វានឹងគ្មាន ការដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ចេញពី តាមបណ្ដាខេត្ដនានា ដូចជាផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ឆ្ពោះមករាជធានីភ្នំពេញ ឡើយ ។

សេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា បន្ទាប់ពីឈ្មួញនៅតាមបណ្ដាខេត្ដបានដឹកជញ្ជូន ឈើប្រណីតខុសច្បាប់ទាំងនោះ មកលក់ឱ្យ ឈ្មួញកណ្ដាលនៅរាជធានីភ្នំពេញ ទើបឈ្មួញ កណ្ដាលនេះ ពេលមានឱកាសនឹងដឹកបន្ដទៅ លក់នៅព្រំដែនកម្ពុជាវៀតណាម ដោយ ប្រើរថយន្ដសុទ្ធតែស៊េរីទំនើប ដើម្បីបន្លំភ្នែក សមត្ថកិច្ចដែលប្រចាំការនៅតាមដងផ្លូវ ។

ជាក់ស្ដែងដូចករណីទីតាំងស្ដុកឈើខាង លើនេះ ច្បាស់ជាអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាន បានដឹងរឿងនេះច្បាស់ណាស់ ជាហេតុ ធ្វើឱ្យម្ចាស់សិប្បកម្មអាចបន្ដអាជីវកម្មដោយ ខុសច្បាប់របស់ខ្លួន រហូតមកដល់ពេលនេះ ទើបមានការចុះបង្ក្រាប បើសិនពួកគេតាំង ចិត្ដក្នុងលុបបំបាត់រាល់អាជីវកម្មខុសច្បាប់ ទាំងនេះ ក្នុងមូលដ្ឋានរបស់ពួកគេ ច្បាស់ជា ត្រឹមកន្លែងស្ដុកឈើ ដ៏ធំមួយនេះនឹងចុះបង្ក្រាប ជាយូរណាស់មកហើយ ពីព្រោះកន្លែងស្ដុក ឈើមិនពិបាកដូចលាក់សាធាតុគ្រឿងញៀននោះឡើយ។

យ៉ាងណាក៏ដោយ មិនទាន់មានប្រភព ព័ត៌មានជាផ្លូវការពីសមត្ថកិច្ចស្ដីការឃាត់ខ្លួន ជនល្មើស ដែលរកស៊ីនិងកាងកន្លែងស្ដុកឈើ ខាងលើនេះឡើយ ពីព្រោះម្ចាស់សិប្បកម្ម នេះក៏មិនអន់ប៉ុន្មានដែរ ច្បាស់ជាមានភ្លើង ខៀវពីមន្ដ្រីជាន់ខ្ពស់ណាមួយ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

គណ:កម្មាធិការ សមាគមន៍យុវជន កម្ពុជាខេត្តព្រះវិហារ ប្រជុំសមាជិក អចិន្ទ្រៃយ៍

$
0
0

ព្រះវិហារ : នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ នៅសាលា ខេត្តព្រះវិហារ មានកិច្ចប្រជុំរបស់គណ:កម្មាធិការសមាគមន៍យុវជនកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាពរបស់លោក អ៊ុន ចាន់ដា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានសមាគមន៍យុវជនកម្ពុជាខេត្តព្រះវិហារ ដែលមានការចូលរួមពី សមាជិកអចិន្ទ្រៃយ៍របស់សមាគមន៍ និងតំណាងសមាជិកយុវជនក្រុង/ស្រុកទាំង៨ និងមន្ទីរវិស័យក្នុងខេត្តព្រះវិហារចំនួន២៩រូប។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកប្រធានសមាគមន៍ បានលើកឡើងពីប្រវត្តិរបស់សមាគមន៍ ដែលបានចាប់កំណើតមកជាយូរលុងណាស់មកហើយ និងមានអង្គការចាត់ តាំងត្រឹមត្រូវ និងបានសំរេចនូវលទ្ធផលជាច្រើនមកដល់បច្ចុប្បន្ននេះ។

លោកប្រធានសមាគមន៍បានលើកឡើងពីគោលការណ៍ប្រតិបត្តិសម្រាប់សមាជិកសមាគមន៍ ដោយផ្តោតលើតួនាទី ភារកិច្ចរបស់យុវជន ការពង្រឹងនូវក្បាលម៉ាស៊ីន ដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ ក្នុងការចូលរួមកិច្ចការសង្គម ការលើកស្ទួយនូវតម្លៃបរិស្ថាន វប្បធម៌ កិច្ចការអប់រំ ទឹកចិត្តគុណធម៌ខ្ពស់ ការងារសេដ្ឋកិច្ច និងគាំទ្រលើគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍលើគ្រប់វិស័យ មានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ចុងបញ្ចប់កម្មវិធី លោក អ៊ុន ចាន់ដា ប្រធានសមាគមន៍កម្ពុជាខេត្តព្រះវិហារ បានចែកជូនអាវសមាគមន៍យុវជនកម្ពុជា ដល់សមាជិក ទាំងអស់ដោយម្នាក់ទទួលបានអាវចំនួនមួយ៕

www.dap-news.com

www.dap-news.com

អាជ្ញាធរ ខណ្ឌមានជ័យ ចុះកាយប្រឡាយ ប៉ះអ្នករារាំង ខណៈប្រជាពលរដ្ឋ ជាច្រើន សប្បាយចិត្ដ

$
0
0

ភ្នំពេញ ៖ គម្រោងស្ដារប្រឡាយ ក្នុង គោលបំណងជួយរំដោះទឹកចេញ ចៀសវាង ការជន់លិចនៅរដូវវស្សា ក៏ដូចជានៅរដូវ ភ្លៀងធ្លាក់ របស់អាជ្ញាធរ រាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចំនួន៣ ក្នុងខណ្ឌមាន ជ័យ ហើយចាប់ផ្ដើមអនុវត្ដដោយអាជ្ញាធរ ខណ្ឌមានជ័យនោះ ប៉ុន្ដែនៅពេលអនុវត្ដ និងកំពុងបញ្ជាគ្រឿងចក្រ ដើម្បីស្ដារប្រឡាយ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ស្រាប់តែ មានប្រជាពលរដ្ឋមួយចំនួន បានចេញមកតវ៉ា និងធ្វើការ រារាំង មិនឱ្យអាជ្ញាធរខណ្ឌមាន ជ័យ បន្ដការងាររបស់ខ្លួន ខណៈដែលប្រជា ពលរដ្ឋរាប់រយគ្រួសារ នៅក្នុងសង្កាត់ទាំង៣ នេះសប្បាយចិត្ដ ហើយអបអរសាទរចំពោះ សមិទ្ធផលថ្មី ។

ប្រតិបត្ដិការចុះស្ដារប្រឡាយតាមគម្រោង អភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ បានធ្វើ ឡើងកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅ ក្នុងសង្កាត់ចំនួន៣ គឺសង្កាត់ច្បារ អំពៅទី១ សង្កាត់និរោធ និងសង្កាត់ព្រែក ប្រា របស់ខណ្ឌមានជ័យ ដឹកនាំដោយអភិបាល រងខណ្ឌ លោកហៀក ចាន់លាង ព្រមទាំង មន្ដ្រីបច្ចេកទេសមួយចំនួនទៀត ។

យោងតាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌ មានជ័យ បានឱ្យដឹងថា ក្នុងចំណោមប្រជា ពលរដ្ឋមិនដល់១០គ្រួសារផង ដែលចេញ មករារាំងប្រតិបត្ដិ ការ ចុះស្ដារប្រឡាយរបស់ អាជ្ញាធរខណ្ឌមានជ័យនេះ ក៏មានមន្ដ្រីផ្នែក អង្គការសិទ្ធិមនុស្សផងដែរ ដែលអាជ្ញាធរ បានចោទប្រកាន់ថា មន្ដ្រីអង្គការ ក្រៅរដ្ឋាភិ បាលរូបនេះ ជាអ្នកញុះញង់ឱ្យប្រជាពលរដ្ឋ ធ្វើការតវ៉ា ។

អភិបាលរងខណ្ឌលោកហៀក ចាន់លាង ដែលដឹកនាំប្រតិបត្ដិការចុះស្ដារប្រឡាយខាង លើនេះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ថា ខណៈដែលក្រុមការងាររបស់សាលា ខណ្ឌ កំពុងអនុវត្ដគម្រោងសាលារាជធានីភ្នំ ពេញ ដែលចាប់ផ្ដើម ធ្វើឡើងកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១២ ស្រាប់តែនៅព្រឹក ថ្ងៃទី២៤ ខែតុលានេះ លេចមុខប្រជាពលរដ្ឋ ៤-៥គ្រួសារ មកតវ៉ានិងរារាំងមិនឱ្យអាជ្ញា ធរចុះស្ដារប្រឡាយនោះឡើយ ដោយពួក គេចង់ទាមទារសំណងពីអាជ្ញាធរ។

អភិបាលរងរូបនេះ បានបន្ដថា គម្រោង អភិវឌ្ឍន៍ខាងលើនេះ របស់លោកអភិបាល រាជធានីភ្នំពេញ កែប ជុតិមា គឺបានទទួល ការស្វាគមន៍និង សប្បាយចិត្ដយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដោយ ពួកគេគិតថា បន្ទាប់ពីចុះស្ដារប្រឡាយរួច ហើយនោះ ផ្ទះរបស់ពួក គេនឹងមិនលេចលង់ តទៅ ដោយសារជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ឡើយ ប៉ុន្ដែផ្ទុយទៅវិញ បែរជាមានប្រជា ពលរដ្ឋ ប៉ុន្មានគ្រួសារនេះ មកធ្វើការរារាំង ការងាររបស់អាជ្ញាធរទៅវិញ ។

យ៉ាងណាក៏ដោយ លោកហៀក ចាន់ លាង សុំសំណូមពរឱ្យប្រជាពលរដ្ឋទាំងនេះ ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌមាន ជ័យ ពីព្រោះការ ចុះស្ដារប្រឡាយ ដើម្បី បញ្ចៀសជំនន់ទឹកភ្លៀងក៏ដូចជាទឹកជំនន់នោះ គឺជាប្រយោជន៍សាធារណៈ សម្រាប់ប្រជា ពលរដ្ឋទាំងមូល ទាំងនៅក្នុង ខណ្ឌមានជ័យ ទាំងនៅក្នុងរាជធានីភ្នំពេញ មិនមែនធ្វើឡើង សម្រាប់ប្រយោជន៍បុគ្គលណាម្នាក់នោះឡើយ ដូច្នេះសូមឱ្យប្រជាពលរដ្ឋ ត្រូវយល់ និងចូល រួមសហការឱ្យបានគ្រប់គ្នា ។ បើទោះបី អាជ្ញាធរខណ្ឌមានជ័យ ដែលបាននឹងកំពុង អនុវត្ដគម្រោងរបស់សាលារាជធានីភ្នំពេញ នេះក៏ដោយ ក៏ប្រជាពលរដ្ឋប្រមាណ២០នាក់ បាននាំគ្នាទៅតវ៉ានៅមុខសាលារាជធានីភ្នំ ពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ក្នុងគោលបំណង សុំឱ្យលោកអភិបាលរាជធានី ភ្នំពេញ ដោះស្រាយនិងផ្ដល់សំណងដល់ការ ខូចខាត និងប៉ះពាល់ផ្ទះសម្បែងរបស់ពួក គាត់ ទាក់ទិននិងការ ស្ដារប្រឡាយហៅព្រែក បារាំងនេះ។

យោងតាមប្រភពព័ត៌មានពីតំណាងប្រជា ពលរដ្ឋ ដែលចូលរួមតវ៉ានៅមុខសាលារាជ ធានីភ្នំពេញ ខាងលើនេះ បាននិយាយថា ពួក គាត់រស់នៅ ក្នុងក្រុមទី៥ ភូមិតាង៉ូវ សង្កាត់និ រោធ ខណ្ឌមានជ័យតាំងពីអំឡុងឆ្នាំ១៩៩០ មកម្ល៉េះ ដោយបានទិញផ្ទះនិងដីពីម្ចាស់មុនៗ និងមានការទទួល ស្គាល់ពីអាជ្ញាធរមូលដ្ឋាន ទៀតផង ។

ប្រជាពលរដ្ឋទាំងនេះបានបន្ដថា លុះនៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ សាលាខណ្ឌ មានជ័យ បានចេញសេចក្ដីជូនដំណឹងដល់ពួក គាត់ឱ្យរុះរើលំនៅ ឋាន ដោយគ្មានសំណងអ្វី ឡើយ ហើយនៅថ្ងៃទី២២ ខែតុលា អាជ្ញាធរ ខណ្ឌមានជ័យ បានដឹកនាំកម្លាំងសមត្ថកិច្ច ចម្រុះ រួមមានកម្លាំងនគរបាល កម្លាំងអាវុធ ហត្ថនិងក្រុមកម្មករ បាននាំគ្នាមករុះរើផ្ទះ របស់ពួកគាត់ ដោយបង្ខំអស់ចំនួន៤ខ្នង ហើយ បន្ដរុះរើថែមទៀត ទើបបង្ខំរុះរើឱ្យពួកគាត់ សរសេរលិខិតរួមមួយជាផ្លូវការ មកសាលា រាជធានីភ្នំពេញ ដើម្បីសុំជួយរកដំណោះ ស្រាយនិងផ្ដល់សំណងដល់ពួកគាត់ឱ្យបាន សមរម្យ ។

ប្រភពព័ត៌មានពីតំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា បន្ទាប់ពីមានការតវ៉ាពីសំណាក់ ប្រជាពលរដ្ឋ និងមានការសរសេរលិខិតជូន ទៅអភិបាលរាជ ធានី ភ្នំពេញ រួចមក ទើប មន្ដ្រីសាលារាជធានីភ្នំពេញ បានចេញមក ទទួលលិខិតរបស់ពួកគេ ។

យោងតាមអាជ្ញាធរសង្កាត់និរោធ បាន ឱ្យដឹងថា ការសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋ នៅលើមាត់ព្រែក គឺជាការខុសច្បាប់ទាំង ស្រុង ដែលតម្រូវឱ្យ ធ្វើការរុះរើចេញ ហើយ ប្រជាពលរដ្ឋទាំងនោះ ម្នាក់ៗសុទ្ធតែដឹងថា រស់នៅលើដីរដ្ឋ ហើយត្រូវរើចេញនិងម្យ៉ាង វិញទៀត ធ្លាប់បានសន្យាជាមួយ អាជ្ញាធរថា ពួកគេនឹងរុះរើផ្ទះចេញ ដោយមិនទាមទារ សំណងអ្វីឡើយ ។

អាជ្ញាធរមូលដ្ឋានបានបន្ដថា មានប្រជា ពលរដ្ឋ  ប្រហែល៥គ្រួសារប៉ុណ្ណោះដែលធ្វើ ការតវ៉ាខ្លាំង ដោយពួកគេអះអាងថា បាន ប៉ះពាល់ដោយ សារតែគម្រោងចុះស្ដារប្រឡាយ របស់អាជ្ញាធររាជធានីភ្នំពេញនោះ ដោយ ឡែកប្រជាពលរដ្ឋដែលរងផលប៉ះពាល់បន្ដិច បន្ដួច ពួកគេបានយល់ ព្រមរុះរើលំនៅដ្ឋាន។

យ៉ាងណាក៏ដោយ មន្ដ្រីសង្គមស៊ីវិលមួយ ចំនួន សូមអំពាវនាវឱ្យអាជ្ញាធរដោះស្រាយ បញ្ហា ដោយសន្ដិវិធីតាមរយៈការផ្ដល់សំណង សមរម្យណា មួយដល់ពួកគាត់ ពីព្រោះថា ពួកគាត់នៅពេលទិញដី ដើម្បីធ្វើផ្ទះនៅតាម មាត់ព្រែកទាំងនេះ កាលពីពេលកន្លងទៅក៏ មានការទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋានដែរ ដូច្នេះប្រសិនបើយល់ឃើញថា ការរស់នៅ តាមមាត់ព្រែកជាការរស់នៅលើដីរដ្ឋ  និង ខុសច្បាប់នោះ ហេតុអ្វីក៏មិនព្រម បណ្ដេញ ចេញឬធ្វើការរារាំងតាំងពីពេលនោះមក ទើប តែឥឡូវបែរជាមកបណ្ដេញពួកគាត់ចេញ់ទៅ វិញ ។

គួរកត់សម្គាល់ថា អាជ្ញាធររាជធានីភ្នំ ពេញ បាននឹងកំពុងធ្វើការអភិវឌ្ឍន៍យ៉ាង ច្រើនលើគ្រប់វិស័យ ក្នុងរាជធានីមួយនេះ ដូច្នេះហើយ ចំពោះគម្រោង អភិវឌ្ឍន៍នីមួយៗ ចៀសមិនផុតឡើយពីផលប៉ះពាល់ដល់ប្រជា ពលរដ្ឋនោះ ហើយបញ្ហាដែលត្រូវបានមជ្ឈ ដ្ឋានជាច្រើនរិះគន់នោះ គឺរឿងដីធ្លីនៅ តំបន់ បឹងកក់ រឿងដីធ្លីនិងផ្ទះសម្បែងនៅបុរីកីឡា និងរឿងដីធ្លីនៅតំបន់ដីក្រហមជាដើម។

ចំពោះករណីទាំងនេះ អាជ្ញាធររាជធានី ភ្នំពេញ ធ្លាប់បានលើកឡើងថា ការអភិវឌ្ឍន៍ តែងតែមានផលប៉ះពាល់ចៀសមិនផុតឡើយ ប៉ុន្ដែ ប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញ ទាំង អស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរពី ព្រោះ ការអភិវឌ្ឍន៍នឹងផ្ដល់ផលប្រយោជន៍ រួមដល់ ប្រជាពលរដ្ឋទាំងអស់ មិនមែនបុគ្គល នោះឡើយ និងជំរុញឱ្យមានសោភ័ណភាព កាន់តែខ្លាំងឡើងរបស់រាជធានីភ្នំពេញ ដែល ត្រូវបានគេចាត់ ទុកថា ជាទីក្រុងគុជមួយផង ដែរនៅក្នុងតំបន់ ៕

Photo by DAP-NEWS

 

Photo by DAP-NEWS

 

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

បិទផ្សាយ ឯកសារការ វិនិច្ឆ័យការ ចុះបញ្ជីដីធ្លី ជាលើកទី5 នៅស្រុកថ្មពួក ក្រោយពីយុវជន វាស់វែង អស់រយៈ ជាងបីខែ

$
0
0

បន្ទាយមានជ័យ ៖ ថ្ងៃទី ២៦ ខែតុលា ឆ្នំា២០១២ នៅស្រុកថ្មពួក អាជ្ញាធរខេត្ត បន្ទាយមានជ័យ បានប្រកាសបិទ ផ្សាយជាសារធារណៈ នូវឯកសារនៃការ វិនិច្ឆ័យលើការ ចុះបញ្ជី ដីធ្លីជាលើកទី៥ លើដីស្ថិតក្នុង ភូមិតាអុំង និងភូមិបឹង តាស្រី ឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក ទ្រី ណារិន អភិបាលរង ខេត្តបន្ទាយមានជ័យ លោក លីសារី ប្រធានមន្ទីរសុរិយោដី  លោក ជា ផល្លី នាយណ្ឌរដ្ឋបាល ព្រៃឈើ បន្ទាយមានជ័យ និងអស់លោក លោកស្រី ប្រធានមន្ទីរ ជំវិញខេត្ត នគរបាលព្រមទំាង ពលរដ្ឋ៣០០គ្រួសារ។

លោក លី សារី បានថ្លែងថា បន្ទាប់ពីទទួលបានបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល រួចមកសាលា ខេត្តបន្ទាយមានជ័យ បានបង្កើតក្រុម ការងារមន្រ្តីជំនាញ បច្ចេកទេសចំនួន ០៦ ក្រុមដែលមាន សមាសភាពមកពីមន្រ្តីជំនាញ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្រ្តីស្ថាប័ន មន្ទីរពាក់ព័ន្ធក្នុងខេត្ត ចូលរួមចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋ ដោយសហការ ជាមួយក្រុមយុវជនស្ម័គ្រចិត្ត សម្ដេចតេជោ ហើយបានបែងចែក ទៅតាមគោលដៅចំនួន ០៦ ទីតាំង ក្នុងស្រុកថ្មពួក

លោក លី សារី បានបន្តថា រយៈពេល3ខែជាង ហើយមកដល់ពេលនេះ គឺគិតពីថ្ងៃចាប់ផ្ដើម អនុវត្តរហូតដល់ត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ លទ្ធផលសរុបសម្រេចបាន វាស់វែង និងគូរក្បាលដី,បានចំនួន ១០១៨៧ ក្បាលដី,ទំហំដីសរុបបានចំនួន ១៦.៨០៧ ហិចតា,បំពេញសលាក បត្របានចំនួន ១៣.៦៩៥ក្បាលដី បញ្ជូលក្នុងសម្រង បញ្ជីឈ្មោះបានចំនួន១៣.១៨១ដី ចំនួនគ្រួសារផ្ទៀងផ្ទាត់រួចមាន ចំនួន៧២១៣គ្រួសារបំពេញ ទម្រង់បែបបទបាន ចំនួន៨៥៧៣ក្បាលដី ។ បានប្រកាសបិទផ្សាយជាសាធារណៈ ចំនួនប្រាំលើកហើយ បានចែកប័ណកម្មសិទ្ធ ដីធ្លីដល់ដៃប្រជាពលរដ្ឋ លើកទី១ ពីសំណាក់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំនួន ១០៩៨ប័ណ ។ ដោយឡែក សម្រាប់ទិន្នន័យ ក្បាលដី ក្នុងភូមិតាម៉ាំងនិងភូមិបឹងតាស្រី ក្នុងឃុំគោករមៀត ដែលប្រកាសបិទផ្សាយ ជាលើកទី៥នេះ មានចំនួន៩០០ក្បាលដី ដែលមានទំហំសរុប ស្នើរនិង៤៥៧.៦៥ហិចតា និងចំនួនគ្រួសារសរុប ៤៨០គ្រួសារ។

លោក លី សារី បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដែលមានរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១២ គឺរាប់បញ្ចូល ទាំងថ្ងៃឈប់សម្រាក ។ រយៈពេល ៣០ថ្ងៃនេះជា ពេលវេលាកំណត់ចុងក្រោយ សម្រាប់អ្នកកាន់កាប់ដី និងអង្គភាព ពាក់ព័ន្ធទាំងអស់ ពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី របស់លោក-លោកស្រី ពិតជាត្រឹមត្រូវ ឬអត់។ប្រសិនបើមានកំហុសឆ្គង ដោយប្រការណាមួយ ដូចជាខុសឈ្មោះថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យ ជាដើមនោះ ម្ចាស់ដីត្រូវ ធ្វើការស្នើសុំកែតម្រូវ ក្នុងកំឡុងពេល ៣០ ថ្ងៃនេះ (សូមបញ្ជាក់ថា ក្រោយពីការបិទផ្សាយនេះ ចប់ជាស្ថាពរ អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ា បានទេ។ ចំពោះដីប្រជាពលរដ្ឋ ដែលថិតក្នុងតំបន់មាន គ្រប់មីននិងតំបន់ជាប់ ព្រំដែនក្រុមការងារ មិនទាន់វាស់វែង ជូនប្រជាពលរដ្ឋឡើយ ។

លោក ទ្រី ណារិន អភិបាលរងថ្លែងថា ដោយអនុវត្ដន៍តាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្ដិទី៤ដែលដឹកនាំ ដោយសម្ដេច ហ៊ុន សែន ធ្វើឱ្យប្រជាពលរដ្ឋ រស់នៅដោយសេចក្ដី សុខសាន្តប្រកបដោយ លំនឹងផ្លូវចិត្ដហើយ សេដ្ឋកិច្ចសង្គមក៏មាន ការឈានឡើងបង្ក លក្ខណៈឱ្យស្ថានភាពជីវភាព ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំរួមនឹងការ ពង្រីកនិងពង្រឹងការអនុវត្ដ ច្បាប់ការគោរពសិទ្ធិមនុស្សជា ពិសេសបញ្ហាវិវាទដីធ្លី៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


គណៈប្រតិភូ ប្រទេសអង់ហ្គូឡា ស្វែងយល់ពី សកម្មភាពមីន នៅកម្ពុជា

$
0
0

ភ្នំពេញៈ គណៈប្រតិភូនៃប្រទេសអង់ហ្គូឡា បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីការងារសកម្ម ភាពមីននៅកម្ពុជា ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែតុលា ឆ្នាំ២០១២នេះ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ក្រោយពីជំនួបពិភាក្សា ជាមួយ លោក Jose Virgilio Chalissala អគ្គនាយករងវិទ្យាស្ថានដោះមីនជាតិអង់ហ្គូឡា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ថា ក្នុងដំណើរទស្សនកិច្ចនាពេលនេះ គណៈប្រតិភូបានធ្វើការសិក្សាស្វែងយល់ នៅខេត្តបាត់ដំបង សៀមរាប ដើម្បីអប់រំពីការយល់ដឹងអំពីមីន ការធ្វើផែនការដោះមីន ប្រតិបត្តិការដោះមីន ដោយគ្រឿងចក្រ និង ការគ្រប់គ្រង់ព័ត៌មាន។

លោកបន្តថា ដំណើរទស្សនកិច្ចនេះ មានការជួយជ្រោមជ្រែងសម្របសម្រួល និងគាំទ្រដោយទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិជប៉ុន (JICA)។

លោកអះអាងថា ប្រទេសអង់ហ្គូឡា មានស្ថានភាពដូចទៅនឹងប្រទេសកម្ពុជាដែរ លើបញ្ហាគ្រាប់មីនមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកយ៉ាងច្រើន ពីសម័យសង្រ្គាមនាពេលកន្លងមក ហើយប្រទេសនេះ ដឹងច្បាស់ថា កម្ពុជាមាន សកម្មភាពយ៉ាងខ្លាំងក្លាក្នុងការបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់មួយចំនួនទៀត ទើបគេមានបំណង ផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជាតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ៕

www.dap-news.com

www.dap-news.com

កម្ពុជាប្តេជ្ញា ការពារសន្តិសុខ លំហសមុទ្រ ជាដាច់ខាត ទោះជាខ្វះ ឧបករណ៍ បច្ចេកទេស

$
0
0

ភ្នំពេញៈ មានប្រសាសន៍ ទៅកាន់មន្រ្តីយោធាជាន់ខ្ពស់ របស់អាមេរិក ឧត្តមនាវីឯក ទៀ វិញ អគ្គមេបញ្ជាការរដ្ឋានកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មា ធិការជាតិសន្តិសុខលម្ហសមុទ្រ បានអះអាងថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរក្សាសន្តិសុខតាមលំហសមុទ្រ ជាដាច់ខាត ជាពិសេសការទប់ស្កាត់បទល្មើស គ្រឿងញៀន ការជូញដូរមនុស្ស និងភេរវកម្មជាដើម។

ការអះអាងបែបនេះរបស់ឧត្តមនាវីឯក លោក ទៀ វិញ បានធ្វើឡើងក្នុងកិច្ចជំនួប ដោយជំហរមួយរវាងមន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការកងទ័ពជើង ទឹកនិងម៉ារីន អាមេរិកលោក Ray Mabus នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ នាបញ្ជាការដ្ឋានកងទ័ពជើងទឹក រាជធានីភ្នំពេញ។

ឧត្តមនាវីឯក ទៀ វិញ បានបញ្ជាក់ថា "ការពារលើដែនសមុទ្រ គឺការពារភេរវកម្ម ការពាររត់ពន្ធគ្រឿងញៀន រត់ពន្ធអាវុធជូញដូរមនុស្សនោះ គឺខ្ញុំកំពុងអន្តរាគមន៍ខ្លាំង ការពារខ្លាំងបំផុតគឺភេរវកម្ម មិនចង់ឲ្យមកបំផ្លិចបំផ្លាញលំហសមុទ្រយើង និងគ្រឿងញៀនដែលរដ្ឋាភិបាលយើង ក៏ដូចជាពិភពលោកស្អប់ខ្ពើម"។

តែយ៉ាងណាក៏ដោយលោក ទៀ វិញក៏បានត្អូញត្អែរផងដែរថា កម្ពុជាពុំមានឧបករណ៍ គ្រប់គ្រាន់សម្រាប់ការពារឬក៏ទប់ស្កាត់ នូវទង្វើខាងលើនេះបានមួយរយភាគរយ នោះទេ ពោលដោយសារតែឧបករណ៍ទាំងនោះ វាមិនទាន់សម័យដូចជាប្រទេសដទៃឡើយ។"  "មធ្យោបាយការពាររបស់ខ្ញុំនូវមិនទាន់ ទាន់សម័យ ប៉ុន្មានទេ...ឧទាហរណ៍ បើមានឧបទ្ទេវហេតុអ្វីនៅឆ្ងាយ គឺពួកខ្ញុំពិបាកធ្វើមធ្យោបាយណាស់តែ បើទោះបីជាអត់មានប្រដាប់ប្រដាមិនគ្រប់គ្រាន់ ក៏កម្ពុជាប្តេជ្ញាធ្វើ ទាល់តែបានដែរ"។

ក្នុងកិច្ចជំនួបប្រហែល៣០នាទី លោក Ray Mabusក៏បានថ្លែងផងដែរ ថាសហរដ្ឋអាមេរិក នៅតែបង្កើនរក្សាសន្តិសុខ និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាឲ្យ កាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសទំនាក់ទំនង រវាងកងទ័ពជើងទឹកទាំងពីរ។ លោក Ray Mabusបានបន្តថា សហរដ្ឋអាមេរិក សូមថ្លែងអំណរគុណដល់កម្ពុជា ដែលបានអនុញ្ញាតិឲ្យនាវា របស់អាមេរិកជាច្រើន ចូលមកសំចតនៅកំពង់ផែរបស់កម្ពុជា។ ហើយតាមរយៈ នៃការសំចតនេះសបញ្ជាក់ឲ្យឃើញថា កម្ពុជានិងអាមេរិក កាន់តែល្អប្រសើរផ្នែកទំនាក់ទំនង។

យោងតាមឧត្តមនាវីឯក ទៀ វិញបានឲ្យដឹងថា តាំងពីឆ្នាំ២០០៧ មករហូតដល់ថ្ងៃនេះ មាននាវារបស់អាមេរិកយ៉ាងហោចណាស់ ក៏ចំនួន២៥គ្រឿងដែរ ដែលបានមក សំចត នៅកំពង់ផែក្រុងព្រះសីហនុ ចំនួន២២លើក។ ហើយការមកដល់នេះក៏មានការផ្លាស់ប្តូរបទពិសោធន៍នឹងគ្នា តាមរយៈធ្វើសមយុទ្ធ ស្ទើរគ្រប់វិស័យជាពិសេស នាពេលថ្មីនេះ បានបើកសមយុទ្ធលើផ្ទៃទឹកដែលហៅថា ការ៉ាតផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមហ៊ុនរុស្ស៊ី ចង់វិនិយោគទុន រកស៊ីនៅកម្ពុជា លើផ្នែក ទូរគមនាគមន៍

$
0
0

ភ្នំពេញ៖ ប្រធានក្រុមហ៊ុន WEB 3 ASIA នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី បានបង្ហាញបំណងរបស់ខ្លួន ចង់មកបណ្តាក់ទុនរកស៊ីលើវិស័យ ទូរគមនាគមន៍នៅ ប្រទេសកម្ពុជា ដោយបានស្នើលោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជួយផ្តល់អនុសាសន៍និងគាំទ្រផងដែរ។

កាលពីថ្ងៃ ទី២៥ ខែតុលា រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក បណ្ឌិត សូរ ឃុន បានជួបពិភាក្សាការងារមួយចំនួនជាមួយ លោក Nicolay ប្រធានក្រុមហ៊ុន WEB 3 ASIA នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី ដោយ លោក Nicolay បានលើកឡើងពីគោលបំណងរបស់ខ្លួន ក្នុងការបណ្តាក់ទុនលើវិស័យ ទូរគមនាគមន៍នៅប្រទេសកម្ពុជា។ លោក បានស្នើ រដ្ឋមន្រ្តី លោកសូរ ឃុន គាំទ្រសហការនិងផ្តល់អនុសាសន៍ ថាតើក្រុមហ៊ុនរបស់លោក គួរចាប់ផ្តើមពីផ្នែក ណាមុនគេ។

លោក សូរ ឃុន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ក្រុមហ៊ុន WEB 3 ASIA ដែលមានគំរោងរកស៊ីនៅកម្ពុជា លើផ្នែកទូរគមនាគមន៍ ដោយ លោក សូរ ឃុន បានផ្តល់ អនុសាសន៍ឲ្យក្រុមហ៊ុន គួរចាប់ផ្តើមពីផ្នែកអ៊ីនធើណេតមុន ទើបបន្តទៅផ្នែកដទៃទៀតជាការប្រសើរ។

លោករដ្ឋមន្ត្រី បានស្នើឲ្យលោក Nicolay ជួយរៀបចំបណ្តាញថ្នាក់ជាតិនៅកម្ពុជា លើវិស័យទូរគមនាគមន៍ ដើម្បីទាក់ទាញអតិថិជនជាតិ-អន្តរជាតិ ឲ្យប្រើប្រាស់ ប្រព័ន្ធទូរគមនាគមន៍របស់ជាតិ ឲ្យកាន់តែច្រើនឡើងៗ សំដៅចូលរួមចំណែកជាមួយក្រសួង ក្នុងការជួយដល់សង្គមនិងវិទ្យាសាស្រ្ត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

អាមេរិក ផ្តល់អំណោយ ជាកុំព្យូទ័រ ៣៣០ គ្រឿង ដល់ក្រសួង ការពារជាតិ

$
0
0

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក តាមរយៈកម្មវិធីផ្តល់ហិរញ្ញប្បទាន ដល់យោធាបរទេស របស់ការិយាល័យសហប្រតិបត្តិការយោធារបស់ខ្លួន នឹងផ្តល់កុំព្យូទ័រ យួរដៃចំនួនប្រហែល ៣៣០ គ្រឿង និងបរិក្ខាដទៃទៀត ដល់ក្រសួងការពារជាតិ នៅថ្ងៃសៅរ៍ ទី ២៧ ខែតុលា វេលាម៉ោង ៩:៣០ ព្រឹក នៅក្រសួង។

លោក Jeff Daigle អនុប្រធានបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកឧត្តមសេនីយឯក សួន សំណាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន គោលនយោបាយ និងផែនការរបស់ក្រសួងការពារជាតិកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីប្រគល់អំណោយនេះ។

អំណោយនេះ នឹងធ្វើឲ្យកងយោធពលខេមរភូមិន្ទ អាចធ្វើសមាហរណកម្ម នៃសកម្មភាព និង ការប្រើប្រាស់ធនធានរបស់ខ្លួនកាន់តែប្រសើរឡើង តាមរយៈការផ្តល់នូវ ឧបករណ៏ទាំងនេះដល់អង្គភាព អាទិភាពរបស់កងយោធពលខេមរភូមិន្ទ ដែលភាគច្រើនកំពុងទទួលបាន ជំនួយបណ្តុះបណ្តាល និង កសាងសមត្ថភាពពី រដ្ឋាភិបាលសហរដ្ឋអាមេរិក។ តំលៃសរុបនៃបរិក្ខាទាំងនេះមានចំនួនជាង ២៥០០០០ ដុល្លាអាមេរិក។

កម្មវិធីផ្តល់ហិរញ្ញប្បទាន ដល់យោធាបរទេស របស់ការិយាល័យ សហប្រតិបត្តិការយោធាសហរដ្ឋអាមេរិក ក៏បានផ្តល់ផងដែរនូវគ្រឿងបរិក្ខារដឹកជញ្ជូន យោធាដែលនៅសល់ សាលបណ្តុះបណ្តាល ភាសាអង្គគ្លេស ការបណ្តុះបណ្តាផ្នែកយោធា នៅសហរដ្ឋអាមេរិក និងជំនួយបច្ចេកទេសជាដើម។ ជំនួយ ទាំងអស់ នេះគាំទ្រដល់ការអភិវឌ្ឍន៏ជំនាញ កម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេស និងការកសាងសមត្ថ ភាពសន្តិសុខដែនសមុទ្រ របស់កងយោធពលខេមរភូមិន្ទ ៕

លោក ហ៊ុន ម៉ានី ប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាប័ត្រ សាកលវិទ្យាល័យ អង្គរ ៥៩៩នាក់

$
0
0

សៀមរាប :  នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២នេះ សាកលវិទ្យាល័យ អង្គរ បានរៀបចំពិធីប្រគល់ សញ្ញាបត្រជូននិស្សិត ថ្នាក់បវិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង របស់សាកលវិទ្យាល័យ អង្គរ សរុបចំនួន ៥៩៩នាក់ (នារី ១៣០នាក់) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យកន្លងមក។ ពិធីនេះស្ថិតក្នុងអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមជាអធិបតីពី លោក សៀង ណាំ សាកលបិទ្យាធិការ នៃសកលវិទ្យាល័យ អង្គរ និងជាតំណាងរាស្ត្រ មណ្ឌលសៀមរាប លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយុទ្ធភូមិភាគទី៤ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពី លោក លោកស្រី ភ្ញៀវកិត្តិយស គណ:គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងមាតា បិតា អាណាព្យាបាល បងប្អូន សាច់ញាតិ និងមិត្រភក្ដិ ប្រមាណជាង ១.០០០នាក់។

លោកសាកលវិទ្យាធិការ សៀង ណាំ បានមានប្រសាសន៍ថា ក្នុងពេលកន្លងមក ក៏ដូចបច្ចុប្បន្ន សាកលវិទ្យាល័យអង្គរ បាននឹងកំពុងបណ្ដុះបណ្ដាលនិស្សិតដោយអនុវត្ត តាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធានានូវគុណភាព ទទួលបានសេវាអប់រំសម្រាប់ទាំងអស់គ្នា ប្រកបដោយគុណភាព និងសមធម៌ ក្នុងនោះបានពង្រីកនូវវិសាលភាព នៃការផ្ដល់សេវាអប់រំ កម្រិតបវិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង លើមុខជំនាញជាច្រើន ក្នុងរយ:ពេលនៃដំណើរការ ៨ឆ្នាំកន្លងមកនេះ។

ក្នុងចំនួននិស្សិតសរុបចំនួន ៦៥៩នាក់នេះ មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ ហ៊ុន សែន ចំនួន៣៧នាក់, អាហារូបករណ៍ក្រសួងអប់រំ ៤៥នាក់, អាហារូបករណ៍ឯកឧត្តម ហ៊ុន ម៉ាណែត ៧នាក់, អាហារូបករណ៍ឯកឧត្តម ហ៊ូ សិទ្ធី ៥នាក់, អាហារូបករណ៍អាទិភាពពិសេសរបស់ក្រសួងអប់រំ និង ធនាគារ ពិភពលោក ចំនួន៩នាក់, អាហារូបករណ៍របស់សាកលវិទ្យាល័យ គូម៉ាម៉ូតុ ហ្គាគឹអិន ប្រទេសជប៉ុន ៥នាក់, អាហារូបករណ៍របស់សប្បុរសជន ជនជាតិអូស្រ្តាលី ( លោក ROGER ) ចំនួន២នាក់  និងអាហារូបករណ៍ របស់ឯកឧត្តមផ្ទាល់ចំនួន២៧នាក់ ។ របាយការណ៍ បានបន្ថែមថា និស្សិតជ័យលាភីដែលត្រូវបានទទួល សញ្ញាបត្របញ្ចប់ការសិក្សា មានចំនួនសរុប៥៩៥នាក់ ក្នុងនេះមាននិស្សិតអាហារូបករណ៍សម្តេចតេជោ ចំនួន៧នាក់ និង និស្សិតអាហារូបករណ៍របស់ ឯកឧត្តមផ្ទាល់ចំនួន២៧នាក់។

ក្នុងនោះសាកលវិទ្យាល័យ អង្គរ បានធ្វើអនុស្សារណ:យោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ អន្តរជាតិមួយចំនួន ដូចជា សាកលវិទ្យាល័យ គូម៉ាម៉ូតុ ហ្គាគឹអិន (Kumanoto Gakuen University) ប្រទេសជប៉ុន សាកលវិទ្យាល័យបានបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច (AURCED) និងសាលាពេទ្យ អ៊ូរាវា ហ្គាគឹអ៊ីន (Urawa Gakuin School of Nursing) សាលាបច្ចេកវិទ្យា វេជ្ជសាស្ត្រ តូប៊ី (Tobu College of Medical Technology) សាលាសុខភាព កាន់តូ (Kanto Welfare College) សាសលវិទ្យាល័យបានបង្កើតកម្មវិធីផ្លាប់ប្ដូរ និស្សិត-សាស្ត្រាចារ្យ ជំនួយឧបត្ថម្ភលើសម្ភារ:សិក្សា និងបច្ចេកទេសបង្រៀន។ សាកលវិទ្យាល័យ ហាន់សូ (Hanseo University) ប្រទេសកូរ៉េខាងត្បូង លើបច្ចេកទេសបង្រៀន និងការបង្រៀន ភាសាកូរ៉េ សម្រាប់ទំនាក់ទំនង។ សាលាបច្ចេកទេសវិទ្យាសហគមន៍ រ៉ូឆេស្ទើ (Rocherster Community and Technecal College) សហរដ្ឋអាមេរិក លើបច្ចេកទេស បម្រើសហគមន៍ និងភាសាអង់គ្លេស សម្រាប់ទំនាក់ទំនង។

 លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវអំណរសាទរចំពោះជោគជ័យនៃជីវិតសិក្សារបស់ប្អូនៗនិស្សិតទាំងអស់ និង បានថ្លែង នូវការកោតសរសើរចំពោះលោក សៀង ណាំ ដែលមិនត្រឹមតែបានបំពេញតួរនាទីជាតំណាងរាស្រ្ត ដ៏មាន ប្រជាប្រិយភាព ប្រចាំមណ្ឌលសៀមរាបប៉ុណ្ណោះទេ តែក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ លោក បានចូលរួម យ៉ាងសកម្ម ក្នុងចលនាបណ្តុះបណ្តាល កសាងធនធានមនុស្ស រួមចំណែក កសាង-អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

ឆ្លៀតក្នុងឱកាសបានជួបជុំ ជាមួយយុវនិស្សិតជ័យលាភីទាំងអស់នោះ ដែល លោកបានចាត់ទុកថា  គឺជាឱកាសដ៏មានតម្លៃ។ លោកក៏បានលើកឡើងនូវអនុសាសន៍ល្អៗជាច្រើន ដែលទាក់ទងទៅនឹង សមត្ថភាពធនធានមនុស្ស។ លោកបានបញ្ជាក់ថា ប្អូនៗ បងៗ ដែលជាអនាគតបញ្ញវន្តខ្មែរ គឺពិតជាបានក្លាយជាទំពាំងស្នងឫស្សី នៅពេលដែលប្អូនៗ បងៗ ទាំងអស់ទទួលស្គាល់ថា ខ្លួនឯងគឺជា ចំណែកភាគហ៊ុនស្មើៗគ្នា ជាមួយកិច្ចដំណើរការវឌ្ឍនភាពសង្គមជាតិ ។

លោក បានសបញ្ជាក់ដែរថា ក្នុងនាមជាទំពាំងស្នងឫស្សី កោសិការនៃធនធានមនុស្ស គប្បីត្រូវសិក្សា ឱ្យបានស្គាល់ច្បាស់អំពីប្រវត្តិសាស្រ្តនៃប្រទេសជាតិរបស់យើង។ យើងមិនអាចកាត់ផ្តាច់បានអំពី ប្រវត្តិសាស្រ្តដើមនៃជាតិសាស្រ្ត របស់យើងបាននោះទេ។ប៉ុន្តែសម្រាប់ប្រវត្តិសាស្រ្តចុងក្រោយ នាសម័យកាល ព្រះរាជាណាចក្រកម្ពុជាទី២ សន្តិភាពបច្ចុប្បន្ន គឺជាកក្តាដ៏សំខាន់ សម្រាប់បង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជា។ ជាមួយនឹងការអបអរសាទរ ចំពោះជោគជ័យនៃជីវិតសិក្សា របស់បណ្តានិស្សិតទាំង៥៩៥រូប លោកបានផ្តាំផ្ញើ ឱ្យនិស្សិតជ័យលាភីទាំងអស់ យកចិត្តទុកដាក់បំពេញបន្ថែមនូវមុខវិជ្ជាជីវៈជំនាញនានា តាមតម្រូវទីផ្សារសង្គម  លោកបានបញ្ជាក់ថា ការសិក្សាគឺគ្មានទីបញ្ចប់នោះទេ។ កសិករម្នាក់ ក៏អាចជាគ្រូម្នាក់បានដែរ សម្រាប់អ្នកដែលមានមហិច្ឆតាចង់ចេះ-ចង់រៀននោះ។ លោកបានបញ្ជាក់ថា ឃ្លាចុងក្រោយនេះ គឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយឱកាសនោះ លោក ហ៊ុន ម៉ានី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះនិស្សិតជ័យលាភីទាំង៥៩៥នាក់ ដោយក្នុងម្នាក់ៗមានថវិកា ៣ម៉ឺន រៀល សាស្រ្តចារ្យ បុគ្គលិក សារុប៤៥នាក់ ម្នាក់ៗទទួលបាន៤ម៉ឺនរៀល និងជូនដល់សាកលវិទ្យាល័យអង្គរ ថវិកា ៣លានរៀល៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

Viewing all 8042 articles
Browse latest View live




Latest Images