Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លុច្សស៊ីស ៤៧០ ផ្ទុះកង់ រេចង្កូត បុករះប៉ាណូ ផ្សាយពាណិជ្ជកម្ម មុខសាលាយុគន្ធ

$
0
0

ភ្នំពេញៈ រថយន្តលុច្សស៊ីស មួយគ្រឿង ខណៈកំពុងធ្វើដំណើរ តាមផ្លូវ ក៏ស្រាប់តែផ្ទុះកង់ រួចជ្រុលចង្កូត ទៅបុកនឹងប៉ាណូ ផ្សាយពាណិជ្ជកម្ម នៅលើចិញ្ចើមផ្លូវ ម្តុំស្តុបពេទ្យចិន ផ្លូវព្រះសីហនុ កែងនិង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន នៅម៉ោង២ និង៥០ នាទី រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២ ប៉ុន្តែពុំបង្កឱ្យប៉ាណូនោះ បាក់នោះទេ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីអ្នកបើករថយន្ត និងក្មេងតូចៗ ពីរនាក់ទៀត ពុំមានគ្រោះថ្នាក់នោះទេ ប៉ុន្តែ រថយន្ត ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយឡែកផ្ទាំងប៉ាណូ ផ្សព្វផ្សាយ ត្រូវខូចខាតអស់ផ្នែកមួយចំនួន ។

សាក្សីបានឲ្យដឹងទៀតថា រថយន្តផ្ទុះកង់ ជ្រុលចង្កូតបុកប៉ាណូនេះ ម៉ាកលុច្សស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-8588 បើក តាមផ្លូវ ព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត លុះពេលមកដល់ចំណុច កើតហេតុខាងលើ រថយន្តបង្កហេតុបានបត់ស្តាំដៃ ចូលផ្លូវព្រះមុនីវង្ស ក្នុងបំណង ឆ្ពោះទៅក្បាលថ្នល់ ប៉ុន្តែខណៈពេល ទាញចង្កូតបត់ឆ្វេង កង់រថយន្តខាងមុខ ក៏ផ្ទុះធ្វើ រួចក៏រេចង្កូតឡើង ទៅលើខឿនផ្លូវ ជ្រុលទៅបុករបង សាលាព្រះយុគន្ធ ធ្វើឲ្យកន្ទុយ រថយន្តបោកផ្ទប់ទៅនឹង ប៉ាន់ណូ ហើយរថយន្តកៀបជាប់ នឹងប៉ាណូទៅមុខលេងរួច។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមាន នរណាម្នាក់រងរបួសឡើង ប៉ុន្តែរថយន្តនិងប៉ាណូ ត្រូវរងការខូចខាតយ៉ាងដំណំ ក្រោយពេល កើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរខណ្ឌចំការមន សហការជាមួយនគរបាលជំនាញ ចុះទៅវាស់វែង និងនាំយក រថយន្តបង្កហេតុ ទៅរក្សាទុក នៅសាលារាជធានីភ្នំពេញដើម្បីរងចាំ ការដោះស្រាយ តាមនីតិវិធិច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


មន្រ្តីពាក់ព័ន្ធ ជួបពិភាក្សា ពីការចូលរួម របស់ក្រុមយុវជន ក្នុងការអនុវត្តន៍ គោលនយោបាយ

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២នេះ មន្រ្តីក្រសួងអប់រំ និងក្រុមអង្គការសង្គមស៊ីវិល បានជួបពិភាក្សា គ្នាអំពីការចូលរួម របស់យុវជន ក្នុងការអនុវត្តន៍ គោលនយោបាយ ព្រមទាំងការអភិវឌ្ឍន៍យុវជនកម្ពុជា ដែលមានអ្នក ចូលរួមជាង១៥០នាក់ ធ្វើឡើងនៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន ។

ផ្ទះរាប់ម៉ឺន ខ្នងត្រូវបំផ្លាញ ដោយសារព្យុះ សេនឌី នៅអាមេរិក

$
0
0

ញូយ៉ក៖ ទីក្រុង ញូយ៉ក បានប្រឈមមុខ នឹងវិបត្តិនៃការ ហិនហោចផ្ទះសម្បែងរាប់ម៉ឺនខ្នង កាលពីថ្ងៃអាទិត្យ ដោយសារព្យុះ សេនឌី ខណៈដែលអាកាសធាតុ ចាប់ផ្តើមធ្លាក់ចុះ និងរថយន្ត រាប់សិបគ្រឿង បន្តកន្ទុយគ្នារង់ចាំចាក់ប្រេង។

យោងតាមព័ត៌មានពីទូរទស្សន៍សឹង្ហបុរី Channel News Asia បានឲ្យដឹងនៅថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ នេះថា អភិបាលក្រុង ញូយ៉កលោក មៃឃើល ប្លូមបឺក បានប៉ាន់ ប្រមាណថា មានផ្ទះជាង ៣ម៉ឺន ទៅ៤ម៉ឺនខ្នង ត្រូវបានបំផ្លិចបំផ្លាញដោយសារព្យុះកើតឡើង កាលពីថ្ងៃចន្ទ កន្លងទៅនេះ។

ព្យុះសេនឌី បានវាយប្រហារមកលើរដ្ឋចំនួន ១៥ នៅសហរដ្ឋអាមេរិក ជាមួយនឹងខ្យល់បក់ បោកខ្លំាង រួមនឹងរលកធំៗ ដែលបណ្តាលឲ្យមានអ្នកស្លាប់ យ៉ាងហោចណាស់ ១០៩នាក់ ទំាងក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ជាងនេះទៅទៀតព្យុះបានបណ្តាលឲ្យខូចខាត គិតជាទឹកប្រាក់រាប់ពាន់ លានដុល្លារឯណោះ។

អភិបាលរដ្ឋនៅទីក្រុង ញូយ៉កនិយាយថា «ពេលនេះអាកាសធាតុចាប់ផ្តើមត្រជាក់ ហើយប្រជាជនគ្មានទីលំនៅ យើងត្រូវស្វែងរកដំណោះស្រាយឲ្យបានឆាប់រហ័ស ពាក់ព័ន្ធនឹងប្រជាជនរាប់ម៉ឺននាក់ ដែលកំពុងតែត្រូវការផ្ទះសម្បែងនេះ»។ លោកបន្ថែមថា «នេះជាបញ្ហាធំ សម្រាប់ផ្ទះសម្បែងដ៏ច្រើននេះ»៕

www.dap-news.com

វិចារណកថា ៖ សភាពអឺរ៉ុប គាំទ្រកំណែទម្រង់ របស់កម្ពុជា

$
0
0

ថ្មីៗនេះ ក្រសួងការបរទេស នៃប្រទេសកម្ពុជា បានចេញផ្សាយប្រតិកម្ម របស់ឯកអគ្គរាជ ទូតកម្ពុជា ប្រចាំទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ទាក់ទិនទៅនឹង ការអនុម័តសេចក្ដី សម្រេចមួយរបស់សភាសហភាពអឺរ៉ុប ដែលបានរិះគន់យ៉ាងខ្លាំងពីការកាត់ទោសលោកសម រង្ស៊ី និងលោកម៉ម សូណង់ដូ ព្រមទាំងការរំលោភបំពានសិទ្ធិផ្សេងៗទៀត ។ លោកសូ សង្ហា ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក បានពន្យល់ ចំពោះសភា សហភាពអឺរ៉ុប ដែលបានចេញសេចក្ដីសម្រេចលើករណីរបស់លោកសម រង្ស៊ី និង លោកម៉ម សូណង់ដូ ព្រមទាំងករណីចោទប្រកាន់ក៏ដូចជាមតិយោបល់ទាំងឡាយ របស់សភាអឺរ៉ុប គឺផ្អែកទៅតាមរបាយការណ៍អវិជ្ជមានមួយចំនួនរបស់ប្រព័ន្ធផ្សព្វផ្សាយ ។ ឯកអគ្គរាជទូត កម្ពុជា ប្រចាំប្រទេសប៊ែលហ្សិក បានពន្យល់ច្បាស់ៗថា ការកាត់ទោសលោកសមរង្ស៊ី និង លោកម៉ម សូណង់ដូ មិនទាក់ទងទៅនឹងរឿងនយោបាយទេ ព្រោះលោកសម រង្ស៊ី បាន បំផ្លាញ ទ្រព្យសម្បត្ដិសាធារណៈ និងដកបង្គោលព្រំដែន ហើយលោកម៉ម សូណង់ដូ គឺជាមេ ខ្លោង នៃចលនាអបគមន៍ នៅក្នុងខេត្ដក្រចេះ ។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប៊ែលហ្សិក បានពន្យល់ទៀតថា ករណីឃាតកម្មលើ លោកឈុត វុទ្ធី និងកុមារី ហេង ចន្ថា នៅស្រុកឆ្លូង ខេត្ដក្រចេះ ជាការចោទប្រកាន់មិនសម ហេតុផលទេ ដែលថារដ្ឋាភិបាល មិនមានការស៊ើបអង្កេតនោះ ។ ករណីលោកឈុត វុទ្ធី គឺ មានការស៊ើបអង្កេតយ៉ាងពេញលេញ ហើយលទ្ធផលក៏បានចប់សព្វគ្រប់រួចរាល់ដែរ វាជា ករណីរវាងបុគ្គលនិងបុគ្គល ហើយករណីនេះ ត្រូវបានបិទបញ្ចប់ ពីព្រោះជនសង្ស័យ ក៏បាន ស្លាប់ហើយដែរ  ។ ចំណែកការចោទប្រកាន់ធ្ងន់ធ្ងរមកលើការរំលោភសិទ្ធិដីធ្លី ការបណ្ដេញ ចេញដោយបង្ខំ ទាក់ទិនទៅនឹងដីសម្បទានសេដ្ឋកិច្ច គឺជាការចោទប្រកាន់មិនត្រឹមត្រូវ និង ពុំមានហេតុផលច្បាស់លាស់ ។ ឯកអគ្គរាជទូតកម្ពុជា ក៏មានប្រតិកម្មផងដែរ ចំពោះសេចក្ដី សម្រេចរបស់សភាសហភាពអឺរ៉ុប ដែលជំរុញឱ្យមានការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា ព្រោះរាល់សមាជិកទាំងអស់ របស់គណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ន សុទ្ធតែមានភាពឯករាជ្យ អព្យាក្រឹត្យ មិនប្រកាន់ គណបក្ស និងមិនលំអៀង ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ សភាសហភាពអឺរ៉ុប ដែលមាន សមាជិក២៧ប្រទេស បានចេញសេចក្ដីសម្រេចរិះគន់ខ្លាំងៗ ទាក់ទងអំពើរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា សម្របសម្រួលជាមួយលោកសម រង្ស៊ី មេដឹកនាំ គណបក្សសង្គ្រោះជាតិ ដើម្បីឱ្យលោកសម រង្ស៊ី វិលត្រឡប់មកចូលរួមក្នុងការបោះឆ្នោត ជាតិ ឆ្នាំ២០១៣ខាងមុខ ។ សភាសហភាពអឺរ៉ុប ក៏បានជំរុញឱ្យមានការកែទម្រង់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឱ្យការបោះឆ្នោត ជាតិ ឆ្នាំ២០១៣ខាងមុខ ប្រព្រឹត្ដទៅដោយសេរីត្រឹមត្រូវ និងយុត្ដិធម៌ ស្របតាមគោល ការណ៍ប្រជាធិបតេយ្យ ។ លើសនេះទៅទៀត សភាសហភាពអឺរ៉ុប បានរិះគន់ខ្លាំងៗ ចំពោះ ការកាត់ទោសលោកសម រង្ស៊ី និងលោកម៉ម សូណង់ដូ ថាជា រឿងនយោបាយ ហើយជំរុញ ឱ្យមានការដោះលែង អ្នកទាំងពីរនេះ ដោយឥតលក្ខខណ្ឌ ។ អនុសាសន៍របស់សភាសហភាព អឺរ៉ុបបែបនេះ មិនអាចឱ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលយកបានឡើយ ហើយសភាសហភាព អឺរ៉ុប គួរតែពិនិត្យនិងស្វែងយល់ស្ថានការណ៍កម្ពុជាឱ្យបានច្បាស់លាស់ មុនពេលធ្វើសេចក្ដី សម្រេចចិត្ដអ្វីមួយ នាពេលខាងមុខ។

ការផ្សព្វផ្សាយប្រតិកម្មរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប៊ែលហ្សិក ទៅកាន់ សភាសហភាពអឺរ៉ុប ធ្វើឡើងចំពេលដំណើរទស្សនកិច្ចរបស់លោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកអ៊ែមែន វ៉ាន់រ៉ុមពុយ នៅក្នុងប្រទេសកម្ពុជា ហើយបានជួបពិភាក្សាជាមួយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងកិច្ច ពិភាក្សានោះ ភាគីទាំងពីរមិនបានលើកយកសេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុប មក ពិភាក្សាទេ ហើយលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសន្យាគាំទ្រកំណែទម្រង់នានា របស់ កម្ពុជា និងសន្យាពង្រីកកិច្ចសហប្រតិបត្ដិការជាមួយអាស៊ានផងដែរ។ បញ្ហានេះបង្ហាញឱ្យ ឃើញថា ទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប  នៅតែមានលក្ខណៈល្អប្រសើរ ហើយ សហភាពអឺរ៉ុប គួរសិក្សាស្វែងយល់ អំពីស្ថានការណ៍នៅកម្ពុជា ឱ្យបានច្បាស់លាស់ មុនពេល ចេញសេចក្ដីសម្រេចអ្វីមួយ នាពេលខាងមុខ ។ ការដែលសភាសហភាពអឺរ៉ុប ជឿជាក់លើ របាយការណ៍របស់ក្រុមសិទ្ធិមនុស្សខ្លាំងពេក មិនមែនជារឿងប្រសើរទេ គឺត្រូវពិនិត្យស្ថាន ការណ៍ដោយផ្ទាល់ ទើបអាចដឹងការពិតគ្រប់ជ្រុងជ្រោយ  ។

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ សេដ្ឋកិច្ចសង្គម និងសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជា បានវាយតម្លៃថាជាច្រើនឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បានធ្វើការកែទម្រង់លើគ្រប់វិស័យ តាមអនុសាសន៍សហគមន៍អន្ដរជាតិ ជាបន្ដបន្ទាប់ ។ សូម្បីតែសហភាពអឺរ៉ុប ក៏បានគាំទ្រកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ដែរ ហើយបានផ្ដល់ជំនួយយ៉ាងច្រើន សម្រាប់ពង្រឹងការគោរពសិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជា ធិបតេយ្យ លើកកម្ពស់សុខភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ។ ការគាំទ្រពីសហភាពអឺរ៉ុប មានតម្លៃណាស់សម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋ ហេតុ នេះហើយ សហភាពអឺរ៉ុប គួរតែជួយដល់កម្ពុជាបន្ដទៀត ហើយចៀសវាងនូវការរិះគន់ ដោយពុំមានហេតុផលច្បាស់លាស់ ដូចជាសេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុប កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ។ សភាសហភាពអឺរ៉ុប គួរពិនិត្យមើលឡើងវិញផងដែរ ចំពោះសេចក្ដីសម្រេចរបស់ខ្លួន ព្រោះការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ជាច្រើនអាណត្ដិ កន្លងមកនេះ ប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវនិងយុត្ដិធម៌ ហើយគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតបំពេញ តួនាទីរបស់ខ្លួនដោយឯករាជ្យនិងអព្យាក្រឹតយ៉ាងពិតប្រាកដ៕

សម្ព័ន្ធអារ៉ាប់ៈ កិច្ចប្រជុំត្រីភាគី ស្តីពីបញ្ហាស៊ីរី គ្មានអ្វីថ្មី

$
0
0

គែរ, អេហ្ស៊ីប៖ កិច្ចប្រជុំត្រីភាគី ដែលចូលរួម ដោយលោកអគ្គលេខាធិការ នៃសម្ព័ន្ធអារ៉ាប់ ណាប៊ីល អែល អា រ៉ាប៊ី, រដ្ឋមន្ត្រីការបរទេសស៊ីរី ស៊ឺហ្គេ ឡារ៉ូវ និង ប្រេសិតតំណាងអង្គការសហប្រជាជាតិ លោក ឡាកដា ប្រាហ៊ីមី មិនបានផ្តល់អ្វីថ្មី សម្រាប់ដំណោះស្រាយបញ្ហា ដែលកំពុងតែដុនដាបនៅប្រទេសស៊ីរីនោះទេ។ នេះបើតាមការ ផ្សាយរបស់សារព័ត៌មានអារ៉ាប់ កាលពីថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា កន្លងទៅនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានផ្សាយឲ្យដឹងនៅថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកាថា បន្ទាប់ពីកិច្ចប្រជុំត្រីភាគីនោះដែរ លោក អារ៉ាប៊ី មេដឹកនាំសម្ព័ន្ធអារ៉ាប់ បាននិយាយនៅក្នុង សន្និសីទសារព័ត៌ មានថា «យើងបានពិភាក្សាលើគ្រប់ផ្នែកទាំងអស់ នៃស្ថានការនៅក្នុងប្រទេសស៊ីរី ហើយជាលទ្ធផល នៃកិច្ចប្រជុំ ទីក្រុងហ្សឺណែវ និង ការលើកឡើងរបស់ភាគីនីមួយៗអំពីភាព ដែលអាចទៅរួច នៃការបោះជំហានទៅមុខនោះគឺ មិនអាចទៅរួចនោះទេ ហើយក៏មិនមានអ្វីថ្មីជុំវិញដំណោះស្រាយនោះដែរ»។

យោងតាមកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដែលបានសម្រេចដោយមហាអំណាចពិភពលោក ទាំងអស់កាលពីខែ មិថុនា កន្លងទៅនេះ រដ្ឋាភិបាលអន្តរកាលមួយត្រូវតែបង្កើតឡើង ដោយមានការព្រមព្រៀងគ្នារវាងរដ្ឋាភិបាល និងក្រុមប្រឆាំងនៅប្រទេសស៊ីរី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក អារ៉ាប៊ី បានអះអាងថា ការឈប់បាញ់គ្នា គឺជាផលប្រយោជន៍មួយ ដែលប្រសើរបំផុត ហើយយើងគិតថា ការបញ្ឈប់ការបង្ហូរឈាមគ្នានោះ ជាកត្តាចម្បង មួយ។

គួរបញ្ជាក់ផងដែរថា ការឈប់បាញ់គ្នាជាបណ្តោះអាសន្នមួយ ធ្លាប់បានធ្វើឡើងផងដែរកាលពីចុងខែតុលា កន្លង ទៅនេះ ដែលត្រូវនឹងថ្ងៃបុណ្យ នៃសាសនាឥស្លាមចំនួនបួនថ្ងៃ ប៉ុន្តែត្រូវបានទទួលបានបរាជ័យ ដោយតែភាគី ទាំងពីរមិនបានគោរព ហើយអំពើហិង្សាបានអូសបន្លាយ មកកាន់តែខ្លាំងឡើងបន្ថែមទៀត ដែលធ្វើឲ្យអន្តរជាតិ ព្រួយបារម្ភជាខ្លាំង។ កិច្ចប្រជុំត្រីភាគីខាងលើនេះដែរ បានរៀបចំឡើងនៅក្នុងរដ្ឋធានីគែរ របស់ប្រទេសអេហ្ស៊ីប៕

Photo by DAP-NEWS

សម្តេចហេង សំរិន ជួបជាមួយ ភាគីឡាវ

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ នាវិមានរដ្ឋសភា ប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានជួបពិភាក្សា ការងារជាមួយ ភាគីឡាវដើម្បី ពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ បន្ថែមទៀត។

ពុំមានការឃុំខ្លួន លោក ឌឿន សុវណ្ណ ទេ ក្រោយការ បង្ហាញខ្លួន ក្នុងតុលាការ ប្រហែល២០ នាទី

$
0
0

ភ្នំពេញៈ អតីតទីប្រឹក្សា ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ពាក់ផ្កាយ៣ ដែលត្រូវបានដក តំណែងរឿងដីធ្លីនោះ បានចូលសាលាដំបូងរាជធានីភ្នំពេញ ប្រហែល២០ នាទី នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ នេះបើតាមការឲ្យដឹង របស់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ។

ប្រភពពីសាលា ដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ឌឿន សុវណ្ណ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ បានមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាំងពីម៉ោង៦ ជាមួយនិងមេធាវីរបស់លោក ប៉ុន្តែ ប្រហែល១៥ នាទី ទៅ២០ នាទីក្រោយមក លោក ឌឿន សុវណ្ណ ក៏ត្រឡប់ទៅវិញ ។

ប្រភពដដែលនេះ មិនបញ្ជាក់ច្បាស់ហេតុអ្វីបានជាលោក ឌឿន សុវណ្ណ ត្រឡប់ទៅវិញយ៉ាងលឿនដូច្នេះទេ ហើយក៏មិនបានបញ្ជាក់លំអិតអំពីការចូលខ្លួនក្នុងតុលាការនេះផងដែរ ។

មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ រៀបចំកម្មវិធីពិនិត្យ សុខភាពទូទៅ និងពិនិត្យរោគស្រី ក្នុងតម្លៃពិសេស

$
0
0

ភ្នំពេញៈ មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ មានកិត្តិយស សូមគោរពអញ្ជើញ ឯកឧត្តម លោក លោកស្រី អញ្ជើញមក ទទួលយកនូវ ចំណេះដឹងបែបថ្មី និងការពិនិត្យជំងឺទូទៅ និងពិនិត្យផ្នែករោគស្រី ក្នុងឱកាសបញ្ចុះតម្លៃពិសេស ពុំធ្លាប់មានពីមុនមក ។

កម្មវិធីពិនិត្យជំងឺទូទៅមានដូចជា ការពិនិត្យរាង្គកាយទូទៅ ពិនិត្យឈាម ,ពិនិត្យគ្រាប់ឈាមស, ឈាមក្រហម ពិនិត្យកម្រិតស្កក្នុងឈាម ,ពិនិត្យមុខងារតម្រង់នោម, ពិនិត្យកម្រិតជាតិអាស៊ីត, ពិនិត្យមុខងារថ្លើម ពិនិត្យ ក្រុមខ្លាញ់ក្នុងឈាម, ពិនិត្យទឹកនោមរកមេរោគ និងការពិនិត្យចង្វាក់បេះដូង ដោយម៉ាស៊ីន ជាដើម។ដោយឡែក ចំពោះរោគស្ត្រី មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ ក៏មានការពិនិត្យ រកមេរោគមហារីកមាត់ស្បូន និងការពិនិត្យរក HPV DNA ជាដើម។

អាស្រ័យដូចបាន ជម្រាបជូនខាងលើនេះ សូមគោរពអញ្ជើញឯកឧត្តម លោក លោកស្រី ដែលមានចំណាប់ អារម្មណ៍ សូមមេត្តាទាក់ទងតាមរយៈលេខទូរស័ព្ទ ០៨៧ ៧៧៧ ៥៥៧ / ០១២ ២៦ ៨៤ ៨០ / ០២៣ ៩៩១ ០០០ ដើម្បីទទួលបានព័ត៌មានលំអិត ពីកម្មវិធីពិនិត្យសុខភាពក្នុងតម្លៃពិសេសពុំធ្លាប់មាននេះ ៕

www.dap-news.com

www.dap-news.com


អូបាម៉ា និង រ៉ូមនី ជិតដល់ពេល ចុងក្រោយហើយ

$
0
0

អូហៃយ៉ូ៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និង គូប្រជែងរបស់ខ្លួនគឺលោក មីត រ៉ូមនី បានឈានដល់ដំណាក់កាលចុងក្រោយហើយ សម្រាប់ការជ្រើសរើសមេដឹកនាំ អាណត្តិថ្មី នៅអាមេរិក ដោយនៅសល់តែរយៈ ពេលពីរថ្ងៃទៀតប៉ុណ្ណោះ។ លទ្ធផលនៅតាមបណ្តារដ្ឋមួយចំនួននៅតែបង្ហាញថា លោក អូបាម៉ា និងលោក រ៉ូមនី កំពុងតែទទួលបានការគាំទ្រយ៉ាងប្រផិតប្រផើយគ្នាជាទីបំផុត។

ចំពោះលោក រ៉ូមនី វិញបានទទួលជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនៅរដ្ឋផេនណ៍ស៊ីវ៉ានៀ ដែលធ្លាប់តែជារដ្ឋ ដែលគាំទ្រដល់គណបក្សសាធារណរដ្ឋរបស់លោក អូបាម៉ា នោះ។ ទីប្រឹក្សាទាំងឡាយរបស់លោក អូបាម៉ា បាន លាលែងពីតំណែងហើយ ដោយសារតែមានការអស់សង្ឃឹម ចំពោះលទ្ធផលដែល មិនគួរកើតមានឡើងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏គណបក្សប្រជាធិបតេយ្យនៅតែបង្ហាញអំពីទំនុកចិត្តទៅលើ លោក អូបាម៉ា ដោយ សារតែលទ្ធផលនៅតាមបណ្តារដ្ឋមួយចំនួន នៅតែបង្ហាញថា លោក អូបាម៉ា មានប្រៀបជាងលោក រ៉ូមនី ប៉ុន្តែ លទ្ធផលជាផ្លូវការចុងក្រោយ យើងត្រូវរង់ចាំមើលនៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតនៅអាមេរិក ជាឈុតឆាតមួយដែលក្តៅគគុក និងមិនអាចមើលរំលងបាន ឡើយ ជាពិសេសគឺបណ្តាប្រទេសទាំងអស់នៅលើសកលលោក កំពុងតែរង់ចាំមើលថា តើមេដឹកនាំអាមេរិកថ្មី គឺជាលោក អូបាម៉ា ឬ មួយក៏លោករ៉ូមនី ព្រោះថា នយោបាយអាមេរិកអាចនឹងផ្តាស់ប្តូរប្រសិនបើមេដឹកនាំថ្មីត្រូវ បានជាប់ឆ្នោតនោះ៕

Photo by DAP-NEWS

អតីតកីឡាករបាល់ទាត់ ជម្រើសជាតិជប៉ុន ផ្តល់បទពិសោធន៍ ដល់កីឡាករក្មេងៗកម្ពុជា

$
0
0

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១២ នេះកន្លងទៅនេះ អតីតកីឡាករបាល់ទាត់ ជម្រើសជាតិជប៉ុន លោក Masao Kiba បានរៀបចំកម្មវិធីមួយ ដល់កុមារកម្ពុជា ដែលស្រលាញ់វិស័យ កីឡាបាល់ទាត់ ដោយលោកដាក់ឈ្មោះ កម្មវិធីនោះថា គ្លីនិកបាល់ទាត់កុមារ ឆ្នាំ ២០១២ “Football Clinic in Cambodia 2012” នៅទីលានបាល់ទាត់ កងទ័ពជើងទឹក។

ដោយមានការចូលរួមពី គ្រូបង្វឹកល្បីៗរបស់កម្ពុជា និងមានកីឡាករក្មេងៗចំនួន ១០០នាក់ មកចូលរួមហ្វឹកហាត់ ក្នុងឱកាសនោះជាមួយលោក Masao Kiba ដែលជាអតីតកីឡាករ និងជាប្រធានក្លឹប Gamba Osaka ក្នុង J-League របស់ប្រទេសជប៉ុន។ លោក Masao Kiba ធ្លាប់លេងនៅក្នុង J-League របស់ជប៉ុនចំនួន ២២៧ ប្រកួតគឺ លេងឲ្យក្រុម Gamba Osaka ក្នុងឋានៈជាប្រធានក្រុម។ មិនតែប៉ុណ្ណោះលោកបានលេងនៅក្នុង League ថៃរយៈពេល ៣ ឆ្នាំដែលមានចំនួន ៦៦ ប្រកួត។

លោក Masao Kiba បាននិយាយាថា ប្រសិនបើមានកីឡាករក្មេងៗណា មានសមត្ថភាពលេងបាល់ បានល្អជាងគេ នឹងមានឱកាសបានទៅលេងក្នុង J-League របស់ជប៉ុន។ លោកមានគម្រោង បើវគ្គបណ្ដុះបណ្ដាល ជាមួយក្មេងៗកម្ពុជា ក្នុង១ឆ្នាំ ៤ ដងហើយគម្រោងនៃការ ជ្រើសរើសកីឡាករទៅលេងនៅ J-League នោះគឺមិនមានកំណត់ឡើយ ។

លោក Mitsuji Konoshita ជានាយកក្រុមហ៊ុន GL Finance និងជាអ្នកចំណាយលុយ ក្នុងការបង្កើតព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា លោកជាអ្នកដែលស្រឡាញ់ វ័ស័យកីឡាតាំងតែពីតូច ទើបលោកមានគោលដៅ ចង់បណ្ដុះបណ្ដាលធនធានកីឡា និងគាំទ្រការផ្ដល់សមត្ថភាព ដល់កីឡាករពិសេសកីឡាបាល់ទាត់៕

Looking Today

Looking Today

Looking Today

Looking Today

ទស្សនៈ ការធ្វើស៊ុម កាត់ទទឹងផ្លូវ មិនគួរឲ្យមាន នៅប្រទេសកម្ពុជា

$
0
0

ភ្នំពេញ៖ សព្វថ្ងៃ តាមផ្លូវជាច្រើននៅប្រទេសកម្ពុជា គេឃើញមានស៊ុមដែកធំៗ សង់ឡើងដាក់ ទទឹងផ្លូវជាច្រើនកន្លែង ដើម្បីដាក់ស្លាកសញ្ញា ប្រាប់ទិសផ្លូវទៅ កាន់ខេត្ត រាជធានី និងតំបន់នានា ពិសេសនៅរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ក្រៅពីដាក់ស្លាកសញ្ញាប្រាប់ផ្លូវនោះ ក៏មានដាក់ប៉ាន់ណូផ្សាយ ពាណិជ្ជកម្មផងដែរ។

ហេតុផល ដែលមិនចង់ឲ្យមានស៊ុម កាត់ទទឹងផ្លូវនេះ៖ ទី១. មិនទុកចិត្តបច្ចេកទេសនៃ ការធ្វើស៊ុមដែកដែលមានទំហំធំនេះ ពីព្រោះវាមានប្រវែងវែង ធំ ធ្ងន់ ងាយ នឹងបាក់រលំ។ ទី២. ប្រទេសកម្ពុជា ជាប្រទេសមានស្តេច ហេតុនេះ មិនត្រូវមានអ្វីនៅពីលើព្រះកេសរបស់ព្រះអង្គឡើយ ក្នុងករណីព្រះមហាក្សត្រយាងតាមផ្លូវ ក៏ដូច ឥស្សជនសំខាន់ៗដទៃទៀត។ ៣.គិតពីសុវត្ថិភាពជាចម្បង។

ប្រទេសកម្ពុជា ឆ្នាំ២០១២នេះ ធ្វើជាប្រធានអាស៊ានប្តូរវេន ដូច្នេះ មានគណៈប្រតិភូសំខាន់ៗជាច្រើន អញ្ជើញមកដើម្បីចូលរួមប្រជុំនានា ដូចជា មន្រ្តីជាន់ខ្ពស់ រដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និងប្រធានាធិបតីជាដើម។ ហេតុដូច្នេះហើយ បញ្ហាសុវត្ថិភាពត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងនោះករណីធ្វើស៊ុមកាត់ទទឹងផ្លូវនេះ ក៏ជាចំណុច ត្រូវពិចារណាផងដែរ។

ទស្សនៈ ដែលមិនចង់ឲ្យមានស៊ុមកាត់ទទឹងផ្លូវនេះ ដោយគិតគូរពីសុវត្ថិភាពជាចម្បងនោះ មិនមែនមានបំណងចង់លុបបំបាត់ចោលនូវ ស្លាកសញ្ញាប្រាប់ផ្លូវ និង ប៉ាន់ណូផ្សាយពាណិជ្ជនោះឡើយ។ ជាដំណោះស្រាយ គ្រោងឆ្អឹងដែក ជាស៊ុមកាត់ទទឹងផ្លូវនោះ ដែលមានស្លាកសញ្ញាប្រាប់ផ្លូវ ក៏ដូចប៉ាន់ណូផ្សាយពាណិជ្ជកម្ម ដាក់ភ្ជាប់នេះ គួរធ្វើដាក់ស្របនឹងផ្លូវ ឬដាក់បញ្ឆិតផ្លូវក៏បាន។

អាស្រ័យហេតុនេះ ដើម្បីឲ្យកិច្ចប្រជុំនានា ពិសេសកិច្ចប្រជុំអាស៊ានខាងមុខនេះ ប្រព្រឹត្តិ ទៅដោយពុំមានឧបទ្ទវហេតុអាក្រក់អ្វីកើតឡើងនោះ ជាជំហានដំបូង និងបន្ទាន់ ស៊ុមកាត់ទទឹងផ្លូវសំខាន់ៗមួយចំនួន ដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ ជាញឹកញាប់ គួរកុំឲ្យមាន ដូចជាមហាវិថីសហព័ន្ធរុស្សីជាដើម៕

www.dap-news.com

មន្រ្តីជំនាញ ពិភាក្សា ដើម្បីជួយ កសិករខ្នាតតូច

$
0
0

ភ្នំពេញ៖ វេទិការថ្នាក់ជាតិ ប្រចាំឆ្នាំលើកទី៣ ស្តីពីការធ្វើរួមគ្នា ដើម្បីជួយកសិករ ខ្នាតតូច ក្នុងការបន្ស៉ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងត្រូវ បានលើកយកមកពិភាក្សា នៅមជ្ឈមណ្ឌល កំសាន្តកោះពេជ្រ ដោយមានការចូលរួមពី លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី រួមទាំងអ្នកពាក់ព័ន្ធ ជាង៥០០នាក់ និងមានការតាំងពិព័រណ៍ផលិតផលកសិកម្មចំនួន២៣ស្តង់។

សមត្ថកិច្ចរកឃើញ ទីតាំងស្ដុកនិងលក់ សារធាតុគីមី នៅកន្លែងបង្ក្រាប ទីតាំងជីករក រ៉ែមាស

$
0
0

បាត់ដំបង ៖ ក្រោយពីចុះ បង្ក្រាបទីតាំង រ៉ែមាសខុសច្បាប់ជាង ១០កន្លែង កាលពីថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅស្រុកភ្នំ ព្រឹក ខេត្ដបាត់ដំបងរួចមក កាលពី ថ្ងៃអាទិត្យ កន្លងទៅនេះ សមត្ថកិច្ចចម្រុះរបស់ខេត្ដ បាន រកឃើញទីតាំងស្ដុកនិងលក់សារធាតុគីមី ពុល ប៉ុន្ដែម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់។

យោងតាមមន្ដ្រីអាវុធហត្ថខេត្ដបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះរួម មានកម្លាំងអាវុធហត្ថ កម្លាំងនគរបាលនិង មន្ដ្រីជំនាញ មកពីមន្ទីរឧស្សាហកម្មរ៉ែ និងថាមពល ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូង លោកនួន សាន្ដ បានចុះទៅរឹបអូសសារធាតុគីមីពុល និងឧបករណ៍ផលិត ដែលត្រូវបានគេស្ដុកនិង លាក់ទុកនៅផ្ទះមួយកន្លែង ស្ថិតនៅភូមិ-ឃុំ ស្រុកភ្នំព្រឹក ដែលមានម្ចាស់ផ្ទះឈ្មោះចែ ពៅ អាយុ៤៩ឆ្នាំ ប៉ុន្ដែបានរត់គេចខ្លួនបាត់ហើយ។

មន្ដ្រីអាវុធហត្ថបានបន្ដថា សារធាតុគីមី ពុលនិងឧបករណ៍ទាំងនោះ ត្រូវបានគណៈកម្មការជំនាញ យកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកព្រះរាជអាជ្ញានួន សាន្ដ បានចុះទៅបង្ក្រាបទីតាំងជីករ៉ែមាសខុសច្បាប់ ជាង ១០កន្លែង ដោយឃាត់ខ្លួនពី៥ទៅ៦នាក់ ប៉ុន្ដែដោះលែងទៅវិញ បន្ទាប់ពីសាកសួរ ខណៈដែលថៅកែរបស់ពួកគេ បានរត់គេចខ្លួនបាត់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

មន្រ្តីៈ ប៉ាឡេស្ទីន នឹងមិនចុះចាញ់ ដើម្បីក្លាយជាសមាជិក យូអិននោះទេ

$
0
0

អំាម៉ាន់៖ ប្រធានផ្នែក ចរចាប៉ាឡេស្ទីនលោក សឺបអ៊ីរីកេត បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេស ប៉ាឡេស្ទីន នឹងមិនបញ្ឈប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បី ឆ្លើយ តបទៅអង្គការ សហប្រជាជាតិនៅខែនេះ សម្រាប់ភាពជាមិនមែនជាសមាជិករបស់ខ្លួននេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ដោយលើកឡើង សម្តីរបស់លោក អ៊ីរីកេត អំឡុងពេលធ្វើសន្និសីទ នៅទី ក្រុង អំាម៉ាន់ ក្រោយជំនួបរវាងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក ណាបីល អាល់ អារ៉ាប៊ី និងប្រធានាធិបតី ប៉ាឡេស្ទីន លោក មូហាមេដ អាប់បាសថា «យើង នឹងមិនលះបង់ចំពោះការខិតខំប្រឹងប្រែង របស់យើង ដើម្បីក្លាយជាសមាជិករបស់យូអិននោះទេ ទោះបីជាមានសម្ពាធមួយចំនួន ដែល យើងកំពុងប្រឈម មុខក៏ ដោយ»។

លោក អាប់បាស និងលោក អារ៉ាប៊ី បានពិភាក្សាគ្នាលើការចូល រួមអំពីកម្រិតខុសគ្នាមួយចំនួន ខណៈដែលប៉ាឡេស្ទីន បានបន្តការរីកចម្រើនរបស់ពួកគេ ក្នុងភាព ជារដ្ឋ មិនមែន ជាសមាជិក របស់យូអិននេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចន្ទ លោក អាប់បាស ក៏បានជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេស ប្រទេស ហ្ស៊កដានី លោក ណាស្ស៊ឺ ជូឌី និងបានពិភាក្សាអំពីកិច្ច ខិតខំ ប្រឹងប្រែង របស់ ប្រជាជាតិ ប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិកនៃអង្គការសហប្រជាជាតិផងដែរ។

Photo by DAP-News

ប្រតិភូ នានា រិះគន់ចំណាត់ ការយូអិន ទៅលើព្យុះហ៊ឺរីគែន សេនឌី

$
0
0

យូអិន, (ស៊ិនហួ)៖ ប្រតិភូមួយចំនួន នៅថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ បានធ្វើការរិះគន់ទៅ លើប្រតិកម្មរបស់មន្ត្រីជាន់ ខ្ពស់អង្គការសហប្រជាជាតិមួយចំនួន ចំពោះ ខ្យល់ព្យុះហ៊ឺរីគែន សេនឌី ដោយថា នេះជាខូតខាតទាំង ស្រុងនៃទំនាក់ទំនង ជាមួយប្រេសិតដែលបំពេញ បេសកកម្ម ទៅកាន់ទីស្នាក់ការកណ្តាល នៃអង្គការសហ ប្រជាជាតិ នាបូរីញូយ៉កនោះ។

កាលពីសប្តាហ៍មុននេះ មន្ត្រីរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ទៅកាន់បណ្តា ប្រទេសជាសមាជិករបស់ខ្លួនថា ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ដែលមានទំហំ ផ្ទៃដី ១៧ អេឃឺ (០.០៦៩ គីឡូម៉ែត្រក្រលា) នោះ បានបិទរយៈពេល បីថ្ងៃដោយសារតែវាបាន ទទួលរងនូវការវាយប្រហារ ដោយខ្យល់ព្យុះហ៊ឺរីគែន សេនឌី ដែលបានបង្កឲ្យ មានការខូចខាត មួយចំនួនផងដែរ។

ចំពោះការខូចខាតដែល មន្ត្រីខាងលើបានរាយការណ៍មានដូចជា ប្រព័ន្ធធ្វើឲ្យត្រជាក់របស់ ម៉ាស៊ីនត្រជាក់, ប្រព័ន្ធភ្លើងអគ្គិសនី, ព្រមទាំងវេបសាយស៍ និង អ៊ីមែល ក៏ត្រូវបានបិទផង ដែរ។ ជាងនេះទៅទៀត ជាន់ក្រោមផ្ទាល់ដីរបស់អាគារទាំង មូលក៏បានទទួលរងការលិចលង់ បន្ទាប់ពីព្យុះខាងលើវាយប្រហារផងដែរ។
ការ ព្រួយ បារម្ភចំពោះ ការខូចខាតយ៉ាងដំណំនេះ ត្រូវបានប្រតិភូតំណាងក្រុមប្រទេស និង បណ្តាប្រទេសមួយ ចំនួនបានលើកឡើង ព្រោះពួកគេមានការ ព្រួយបារម្ភជាខ្លាំង ចំពោះការ ខកខានមិនបានបំពេញកិច្ចការងារ នៅក្នុងស្ថាប័នដែលជាស្នូលនៃសន្តិភាព និង ការអភិវឌ្ឍន៍ សកលលោកយើងនេះ។ ដូច្នេះហើយ ពួកគេបាន ស្តីបន្ទោសទៅអ្នក ដែលចាត់ចែងក្នុងការងារ ស្តាឡើងវិញ នូវទីស្នាក់ការកណ្តាលនេះ ដោយមានធ្វេសប្រហែស ទាក់ទងទៅនឹងការផ្តលព័ត៌ មានមិន ទាន់ហេតុការណ៍ និង មិនច្បាស់លាស់ទាំងមុន និង បន្ទាប់ពីព្យុះវាយប្រហារនោះ។

Photo by DAP-News


លោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន ដងែ្ហបុណ្យ កឋិនទានសាមគ្គី ទៅវត្តវេទ្បុវនារាម ហៅវត្តកោះបីពៃ ស្រុកក្រូចឆ្មារ

$
0
0

កំពង់ចាមៈ អង្គកឋិនទានសាមគ្គី មួយដែលប្រារព្វ ធើ្វទើ្បងនៅគេហដ្ឋាន លោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបុណ្យកឋិនទាន សាមគ្គីនេះបានផ្តួចផ្តើម ទ្បើងដោយឧបាសកអ្នកឧកញ៉ា មហាភក្តី សប្បវិសះ ភោជធិបតី ហ៊ុន នាង បិតាបង្កើតសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន លោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន លោក ហ៊ុន សាន និងលោកស្រី ច្រឹង គឹមអេង លោក ហ៊ុន ណេង និងលោកស្រី លាងវួច ឆេង ព្រមទាំងក្រុម គ្រួសារ រួមជាមួយ ពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើនរូបទៀត ។

អង្គកឋិនទានសាមគ្គីក៏បានប្រារព្វធ្វើទ្បើងនៅ ថ្ងៃសៅរ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ ត្រូវនិងថៃ្ង ទី៤រោជ ខែអស្សុជ ឆ្នាំរោងចត្វាស័កព.ស២៥៥៦ វេលាម៉ោង២.៣០ រសៀល ប្រារព្វ ធ្វើពិធីក្រុងពាលី និងនិមន្តព្រះសង្ឃ ចំរើនព្រះបរិត្តនិងសម្តែងធម៌ទេសនា ។ គូសបញ្ជាក់ថា អង្គកឋិនទានគឺ ជាបុណ្យមួយដែល ប្រជាពុទ្ធបរិស័ទខែ្មរ យើងបាន ប្រារព្វធ្វើទ្បើង ជារៀង រាល់ឆ្នាំបន្ទាប់ពីបុណ្យចូល វស្សាផុតទៅដែលមានរយៈ ពេលធើ្វបុណ្យ កឋិនទាននេះ មានរយះពេល២៩ ថៃ្ងចាប់ពីថ្ងៃមួយរោជ ខែអស្សុចដល់ ថៃ្ង១៥កើតខែកក្តិក ។ នៅព្រឹកថ្ងៃអាទិត្យទី៤ ខែ ឆ្នាំដដែល អង្គកឋិនទាន សាមគ្គីបានដង្ហែចេញពី គេហដ្ឋានលោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឆ្ពោះទៅកាន់វត្តវេទ្បុវនារាម ស្ថិតនៅក្នុង ភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដើម្បីដង្ហែ ទៅវេប្រគេន ព្រះសង្ឃដែលគង់ចាំ វស្សាអស់ត្រីមាស និងកសាងព្រះវិហារ ជួសជុលដំបូល វិហារនិង សាលាឆាន់ ។

អង្គកឋិនទានបានដង្ហែ ប្រទាក់សិន ចំនួនបីជុំ ជុំវិញ ព្រះវិហារនិង ធ្វើពិធីសូត្រមន្ត និងវេប្រគេន និងឧទ្ទិសកុសលជូនដល់ សាច់ញាតិជិតឆ្ងាយ ដែលបានចែកឋាន ទៅ លោកខាងមុខ និង ញាតិទាំងប្រាំពីសន្តានជាពិសេស ជាងនេះ ទៅទៀត សូមអនុសង្ឃ ទាំងទ្បាយទាំងពួង និងសូមប្រសិទ្ធពរជ័យ ជូនដល់មហា ឧបាសិការ ឌី ពុក មាតាបង្កើត សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលតែ បុរម្យសុខ កុំបីឃ្លាត់ទ្បើយ ។ លោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន លោក ហ៊ុន សាន និងលោកស្រី ច្រឹង គឹមអេង លោក ហ៊ុន ណេង និងលោកស្រី លាង វួចឆេង ព្រមទាំងក្រុមគ្រួសារ នាំយក នូវគ្រឿងទេយ្យទាន ជាគ្រឿង អង្គកឋិនទាន រួមទាំង បច្ច័យជាង ៤ម៉ឺនដុល្លារ អាមេរិច សម្រាប់វេប្រគេនទៅដល់ ព្រះសង្ឃដែលគង់ចាំវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមា ។ ហើយព្រះចៅអធិការវត្ត វេទ្បុវនារាម មាន សង្ឃដិការថា ទីអារាមនេះ ដោយបានផ្តួចផ្តើម ពីពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេស ដែលរហូតមកដល់ ពេលនេះ មានសមិទ្ធផល ជាច្រើនដូចជា ព្រះវិហារ សាលាបុណ្យ កុដ និងហេដ្ឋា រចនាសម្ព័ន្ធ ជាច្រើនទៀត ក្នុងទីអារាម ដែលត្រូវបានជួសជុល និងកសាងជាបន្តបន្ទាប់ ។

ព្រះចៅអធិការ សូមថ្លែងអំណរ អគុណ ដល់ឧបាសកអ្នកឧកញ៉ា មហាភក្តីសប្បរិសះ ភោគាធិបតី ហ៊ុន នាង បិតាបង្កើតសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន លោក ហ៊ុន សាន និងលោកស្រី ច្រឹង គឹមអេង លោក ហ៊ុន ណេង និងលោកស្រី លាង វួចធេង ព្រមទាំង ក្រុមគ្រួសារ រួមជាមួយ ពុទ្ធរិស័ទ ជិតឆ្ងាយទាំងអស់ ដែលបាន នាំយកអង្គ កឋិនទាន មកដល់ទីអារាម វត្តវេទ្បុវនារាម នេះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បុរសលើស ឈាមម្នាក់ បានស្លាប់ បន្ទាប់ពីគ្រូពេទ្យ ចាក់ថ្នាំ ១ម្ជុល

$
0
0

កំពង់ចាមៈ បុរសម្នាក់ ដែលមានជំងឺលើសឈាម ប្រចាំកាយផងនោះ បានស្លាប់ភ្លាមៗ បន្ទាប់ពីគ្រូពេទ្យភូមិម្នាក់ បានចាក់ថ្នាំ១ម្ជុល កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅភូមិជួរកណ្តាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្ត កំពង់ចាម។

បុរសរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ជិន ថុន អាយុ ៥១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។

បើតាមអ្នកស្រី ស៊្រន ស៊ីណេន អាយុ ៤៨ឆ្នាំ ត្រូវជាភរិយាបុរសរងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឲ្យដឹងថា នៅមុនពេលកើតហេតុដូចខាងលើ ប្តីរបស់គាត់ ឈ្មោះ ជិន ថុន មានអាការៈណែនដើមទ្រូង។ បន្ទាប់ពីឃើញអាការៈប្តីគាត់ដូច្នោះ អ្នកស្រី បានទូរស័ព្ទហៅគ្រូពេទ្យមូលដ្ឋានម្នាក់ ឈ្មោះ ម៉ង់ ប៊ុណ្ណា អាយុ៣២ ឆ្នាំ មកពិនិត្យអាការៈជំងឺប្តីរបស់គាត់ ហើយក្នុងពេលពិនិត្យនោះ គ្រូពេទ្យបានវាស់ឈាម រួចប្រាប់ថា ប្តីគាត់ឡើង ឈាម១៤កន្លះ។

អ្នកស្រីបានបន្តទៀតថា បន្ទាប់ពីដឹងថា ប្តីគាត់ឡើងឈាមដូច្នោះ គាត់បានពិគ្រោះជាមួយគ្រូពេទ្យដែរ គឺមិនចង់ ឲ្យគ្រូពេទ្យចាក់ថ្នាំទេ ប៉ុន្តែខាងគ្រូពេទ្យបានប្រាប់ គាត់ថា «ចាក់ថ្នាំឲ្យគាត់១ម្ជុលទៅ គាត់នឹងបានធូរ ដើម្បីបញ្ជូន គាត់ទៅមន្ទីរពេទ្យបន្តទៀត»។ ក្រោយពេលគ្រូពេទ្យបានចាក់ថ្នាំឲ្យប្តីគាត់ បានប្រហែល១០នាទី ប្តីគាត់ក៏ប្រកាច់ បែកពពុះមាត់ ហើយដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

អ្នកស្រី ស៊ី ណេន បានឲ្យដឹងផងដែរថា បន្ទាប់ពីហេតុការណ៍នោះ គាត់បានជម្រាបទៅអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចនគរបាលផងដែរ ប៉ុន្តែគាត់មិទាន់បាន ដាក់ពាក្យបណ្តឹងទេ ដោយជាប់រវល់គិតគូរធ្វើបុណ្យសពឲ្យប្តីរបស់គាត់។

ទាក់ទិននិងករណីខាងលើនោះ អធិការនគរបាលស្រុកក្រូចឆ្មារ លោក សាំ ហេង បានប្រាប់ឲ្យដឹងផងដែរថា ក្នុង ហេតុការណ៍ខាងលើ បន្ទាប់ពីទទួលបាន ព័ត៌មានពីគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងចុះដល់ផ្ទះរបស់គ្រូពេទ្យឈ្មោះ ម៉ង់ បុណ្ណា នៅភូមិម្នង់ ឃុំកោះពីរដែរ ដើម្បីធ្វើការស្រាវជ្រាវ ប៉ុន្តែនៅពេល សមត្ថកិច្ចទៅដល់ផ្ទះ គ្រូពេទ្យឈ្មោះ ប៊ុណ្ណា នោះ បានរត់គេចខ្លួនបាត់ទៅហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវ ជ្រាវបន្ត ដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី៕

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមផ្តល់ជំនួយ ព្រមានពី ផលលំបាក ចំពោះអំពើហិង្សា នៅមីយ៉ាន់ម៉ា

$
0
0

ស៊ីអិនអិន៖ អង្គការសម្រាប់ការផ្តល់ជំនួយ របស់ក្រុមគ្រូពេទ្យគ្មានព្រំដែន បានព្រមានថា ក្រុមការងាររបស់ពួកគេ ដែលធ្វើការនៅ ភាគខាងលិចប្រទេស មីយ៉ាន់ម៉ា កំពុងជួបការលំបាក ពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះការព្យាបាលជនរងគ្រោះ នៃអំពើហិង្សាដែលបានកើតឡើងកាល ពីពេលថ្មីៗនេះ ដែលជារលកតានតឹងរបស់ ក្រុមអ្នកកាន់សាសនាព្រះពុទ្ធ និងសមាគមពួក មូស្លីមក្នុងតំបន់។

យោងតាមព័ត៌មានពីទូរទស្សន៍ ស៊ីអិនអិន បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ដោយផ្អែកលើរបាយការណ៍ របស់រដ្ឋាភិបាលថា ការប៉ះទង្គិចគ្នារវាង សមាគមទំាងពីរ នៅរដ្ឋរ៉ាក់ឃីន ប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឲ្យមានអ្នកស្លាប់ ៨៩នាក់ និងផ្ទះសម្បែងជាង ៣៥.០០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្រុមគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា «ដោយសារតែអំពើហិង្សា ក្នុងតំបន់ចេះតែបន្ត ភ្នាក់ងាររបស់យើង ដែលធ្វើការដោយផ្ទាល់ ក្នុងការផ្តល់ជំនួយនេះ ការលំបាកកាន់តែកើន ឡើង ចំពោះការគាំទ្រដល់ក្រសួង សុខាភិបាលមីយ៉ាន់ម៉ា ក្នុងផែនការណ៍ដែលមានស្រាប់ ចំពោះគ្លីនិក និងសមាគមដែលកំពុងបាត់បង់ ផ្ទះសម្បែងទំាងនោះ»។

ជាមួយគ្នានោះដែរ ក្រុមសិទ្ធិមនុស្សបាននិយាយថា ក្រុមមូស្លីម រ៉ូហ៊ីងយ៉ា ជាប្រជាជនដែលរស់ នៅរដ្ឋរ៉ាក់ឃីន ប៉ុន្តែមិនមានការទទួលស្គាល់ ណាមួយក្នុងភាពជាពលរដ្ឋ ដោយអាជ្ញាធរ មីយ៉ាន់ម៉ានោះទេ។

នាយកប្រតិបត្តិនៃ ក្រុមគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា «ទំាងនេះហើយដែលពួកគេត្រូវ ការពារពីការគម្រាមកំហែង ក្នុងការនាំយកជំនួយ ជាថ្នាំពេទ្យ ទៅដល់ប្រជាជនរាប់ពាន់នាក់ ដែលកំពុងត្រូវការ ជំនួយជាចាំបាច់នោះ»៕

DAP-News

រថយន្ដធុនធ្ងន់ យីឌុប បុកអ្នកបើករ៉ឺម៉ក ស្លាប់ម្នាក់ នៅលើ ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ

$
0
0

ភ្នំពេញ៖ បុរសអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ ត្រូវរថយន្ដបុកស្លាប់ នៅនឹងកន្លែងកើតហេតុ ដែលឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលា ម៉ោង១១និង២៥នាទី យប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅ លើដងផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ស៊ិន សុវណ្ណ នាយរង ផ្នែកចរាចរនគរបាលខណ្ឌសែនសុខឲ្យដឹងថា ជនរងគ្រោះ ដែលបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរនេះ មានឈ្មោះ វណ្ណ ស៊ីដេត អាយុ ៣១ឆ្នាំ មានមុខរបរ រត់រ៉ឺម៉កម៉ូតូ មានទីលំនៅភូមិព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ដកណ្ដាល។

ចំណែករថយន្ដបង្ក បានរត់គេចបាត់ ក្រោយបុកជនរងគ្រោះ ហើយបើតាមសាក្សីខ្លះប្រាប់ថា រថយន្ដនោះជាប្រភេទធុនធ្ងន់យីឌុប ម៉ាកហ្វុយហ្សូ ប៉ុន្ដែគេមិនចំណាំ ស្លាកលេខទេ។

លោកអនុប្រធានផ្នែកចរាចរ ខណ្ឌសែនសុខ បញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះម្ចាស់រ៉ឺម៉ក បើកបរពីទិសខាងត្បូងទៅជើង ចំណែករថយន្ដបង្ក បើកបរក្នុង ទិសដៅបញ្ច្រាសទិសគ្នា ហើយពេលមកដល់កន្លែងកើតហេតុ ក៏បុកមូតូជនរងគ្រោះចំពីមុខពេញទំហឹង បណ្ដាលឲ្យកិនលើជនរងគ្រោះ មួយកំណាត់ខ្លួន សា្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យ នៅភូមិកំណើត តាមប្រពៃណី៕

www.dap-news.com

www.dap-news.com

www.dap-news.com

កម្ពុជា បញ្ជូនកងកម្លាំង រក្សាសន្តិសុខ ២០នាក់ទៀត ទៅប្រទេសលីបង់ ក្រោមឆត្រ អង្គការ សហប្រជាជាតិ

$
0
0

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នឹងបញ្ជូនកងកម្លាំងរក្សា សន្តិសុខចំនួន២០នាក់ទៀត ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ (អ.ស.ប.) ទៅកាន់ប្រទេសលីបង់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះដែលសល់ពី សង្គ្រាម។

ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្រ្គាម បានមានប្រសាសន៍ថា កងកម្លាំងដែលនឹងត្រូវបញ្ជូននេះ គឺពួកគេមកពីកងកម្លាំងវិស្វកម្មលេខ៦១២ ហើយពួកគេនឹងចេញដំណើរនៅវេលាម៉ោង ៧ និង៤០នាទីល្ងាចថ្ងៃទី៦ ខែវិច្ឆិកានេះ តាមរយៈជើងហោះហើររបស់ថៃ។ លោក សែម សុវណ្ណនី បានបន្តថា ពួកគេទាំង២០នាក់នេះ គឺមានជំនាញខុសៗគ្នា ដូចជាខាងបោសសំអាតមីន កងផ្នែកដឹកជញ្ជូន និងវិស្វកម្មជាដើម។

មានប្រសាសន៍សំណេះសំណាល ទៅកាន់កងកម្លាំងដ៏អង់អាចនេះ មុននឹងបំពេញបេសកម្ម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បាន ណែនាំ និងផ្តាំផ្ញើដល់កងកម្លាំងទាំងនោះថា នេះជាមោទនភាពរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលពិភពលោកបានចាត់ទុកថា ទាហានរបស់កម្ពុជាមានសមត្ថភាព និងជំនាញ រហូតដល់មានការស្នើសុំពីអង្គការសហប្រជាជាតិដើម្បីឲ្យទៅជួយដល់ប្រទេសជិតខាង ដែលកំពុងមានវិបត្តិនោះ។

នាយឧត្តមសេនីយ៍បានបន្តថា "កន្លងមកយើងតែងតែឲ្យគេជួយ មានទាំងសង្រ្គាម និងបញ្ហាជាច្រើនទៀត ក៏ប៉ុន្តែនាពេលនេះ ជាឱកាសល្អសម្រាប់ប្រទេស យើង... ប្រសិនយើងមិនមានសមត្ថភាពទេ ក៏គេមិនស្នើយើងដែរ ហើយទៅហើយបើអនុវត្តន៍មិនបានល្អ ធ្វើឲ្យខូចសណ្តាប់ធ្នាប់វិន័យរបស់កម្លាំង រក្សាសន្តិភាពនៃ អង្គការសហប្រជាជាតិថ្ងៃក្រោយ ក៏គេមិនត្រូវការយើងទៀតដែរ"។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ឲ្យដឹងទៀតថា ចាប់តាំងពីប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ រហូត មកដល់នាពេលនេះ គឺកងកម្លាំងទាំងអស់ បានទទូលជោគជ័យគ្រប់បែបយ៉ាង ជាពិសេសខាងសុខាភិបាល ដោះមីន វិស្វកម្ម និងសមយុទ្ធផ្សេងៗជាច្រើនទៀត ហើយមិនតែប៉ុណ្ណោះ កងកម្លាំងទាំងនេះទៅគ្រប់មកគ្រប់ទៀតផង។

ប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងវិស្វកម្ម ក៏ដូចជាកងកម្លាំងរក្សាសន្តិសុខ អង្គការសហប្រជាជាតិ ទៅកាន់ប្រទេសជាច្រើន តាមការស្នើសុំរបស់អង្គការ សហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៧មក រហូតមកដល់ពេលនេះមានចំនួន ១.២៣៧នាក់ហើយ ដែលបេសកកម្មទាំងនោះ ទៅកាន់ប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្រ្វិកកណ្តាល, លីបង់ និងស៊ីរី ហើយរាល់បេសកកម្មរបស់ពួកគេ គឺក្នុងរយៈពេលមួយឆ្នាំ៕

Viewing all 8042 articles
Browse latest View live




Latest Images