Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាល ឃាត់ខ្លួន ជនសង្ស័យម្នាក់ វាយប្លន់ស្ត្រី ចំណាស់

$
0
0

កំពត៖ ជនសង្ស័យវាយប្លន់ស្ត្រីចំណាស់  យកខ្សែរកមាស ឣស់ប្រមាណ ៥ជី កាលពីរវេលាម៉ោង៣សៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ កន្លងមក នៅចំណុចផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិដំណាក់ហ្លួង  ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកទឹកឈូ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងកំពត ស្រាវជ្រាវចាប់ឃាត់ ខ្លួនបាន នៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២២...


វេទិកាមិត្តអ្នកអានៈ លោករដ្ឋលេខាធិការ វង្សី វិស្សុត គួរសុំទោសនិវត្តជន នូវសម្តីមាក់ងាយ របស់ខ្លួន !

$
0
0

ភ្នំពេញ៖ ក្នុងនាមនិវត្តជន មួយរូប ដែលធ្លាប់បូជាកម្លាំងកាយ ប្រាជ្ញាស្មារតីបម្រើជាតិ បម្រើប្រជាពលរដ្ឋ អស់ រយៈពេល ជាង៣០ឆ្នាំ ខ្ញុំស្នើសុំឱ្យ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺលោក វង្សី វិស្សុត គួរតែ ធ្វើការសុំទោស ជាសាធារណៈ នូវសម្តីរបស់ខ្លួន ដែលនិយាយវាយប្រហារ មាក់ងាយទៅលើនិវត្តជន ប្រៀបដូច និវត្តជន ដោយលោកនិយាយថា និវត្តជនជាមនុស្សគ្មានបានការ...

នយោបាយ មិនច្បាស់លាស់ របស់ លោក សម រង្ស៊ី ជាមួយជនជាតិ “យួន” នៅកម្ពុជា (មានវីដេអូ)

$
0
0

ភ្នំពេញ ៖ កន្លងមកជាពិសេស នៅមុន ឱកាសបោះឆ្នោតជាតិ លោក សម រង្ស៊ីបាន ប្រកាសប្រកាន់យកជំហរនយោបាយមួយគឺ បើគណបក្សលោកឈ្នះឆ្នោត លោកត្រូវតែ ធ្វើការត្រួតពិនិត្យមើល លើបញ្ហាជនអន្ដោប្រវេសន៍រស់នៅខុសច្បាប់ លើដីខ្មែរ ជា ពិសេស ជនអន្ដោប្រវេសន៍“យួន” តែម្ដង រហូតដល់ថ្ងៃបោះឆ្នោត គណបក្សរបស់លោក បានចាត់តាំងក្រុមយុវជនឈរត្រួតពិនិត្យ នៅតាមមុខមណ្ឌលបោះឆ្នោត ចាំចាប់ជនជាតិ...

រកឃើញឈើប្រណីត ២០០កំណាត់ សង្ស័យជារបស់ មន្រ្តីយោធា

$
0
0

ភ្នំពេញ៖ ឈើប្រណីតប្រមាណ ២០០កំណាត់ សង្ស័យ ជារបស់មន្រ្តីយោធាយកទៅលាក់ទុក ដើម្បីចែកចាយទៅ  ឲ្យឈ្មួញដទៃទៀតនោះ ត្រូវបានក្រុមសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីម៉ារកឃើញ នៅត្រង់ចំណុចក្បែរ ភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្ត មណ្ឌលគិរី កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។

...

សង្ស័យរឿង ស្នេហាត្រីកោណ លើកគ្នាទៅកាប់ ដល់ក្នុងផ្ទះ រងរបួសធ្ងន់

$
0
0

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានក្រុមជនបង្ក ប្រមាណ៨នាក់ ធ្វើសកម្មភាព ចូលទៅកាប់ ដល់ក្នុងផ្ទះ បណ្តាលឲ្យរង របួសយ៉ាងធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ប៊ិះស្លាប់ ឈាមហូរស្រោចដីមុខផ្ទះ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយករណី កាប់ប្រហារ គ្មានក្តីមេត្តានេះ ត្រូវបានសាក្សី និងប្រជាពលរដ្ឋ...

បុរសម្នាក់ ត្រូវឃាតករសម្លាប់ សង្ស័យរឿង គំនុំចាស់

$
0
0

មណ្ឌលគិរី៖ អំពើឃាតកម្ម មួយបានកើតឡើងក្នុងភូមិ ស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ បុរសម្នាក់បានស្លាប់ បាត់បងជីវិតភ្លាមៗ នៅដេកផ្កាប់មុខ ដោយសារឃាតករ វាយនិងវត្ថុរឹងទៅលើផ្ទៃមុខ និងផ្នែកខាងក្រោយ ក្បាលបណ្តាល អោយដេកដួលស្លាប់តែម្តង។ ហេតុការណ៍នោះបានកើតឡើងនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៤។

...

កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្អាងភ្នំ ចុះបង្រ្កាប បទល្មើសនេសាទ ខុសច្បាប់

$
0
0

កណ្តាល៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ សហការជាមួយ សង្កាត់នេសាទស្រុកស្អាង បានចុះបង្រ្កាបបទល្មើស នេសាទខុសច្បាប់ (ឆក់ត្រី) នៅចំណុចបឹង៥០០ ស្ថិតក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

...

អ្នកស្លាប់ឡើង ១២១នាក់ និងបាត់ខ្លួន ១៨១ ក្នុងករណីលិចនាវា Sewol

$
0
0

(សេអ៊ូល)៖ អាជ្ញាធរដែនសមុទ្ររបស់ កូរ៉េខាងត្បូង បានថ្លែងប្រាប់ព័ត៌មាន CNN ចេញផ្សាយនៅម៉ោង ០៨៖៤៣នាទីយប់ ថ្ងៃទី ២២ ខែមេសា នេះថា អ្នកស្លាប់កើនឡើង ១២១នាក់ និងបាត់ខ្លួន ១៨១នាក់ នៅករណីលិចនាវា Sewol នៅដែនសមុទ្រកូរ៉េខាងត្បូង ខណៈដែលក្រុម ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត នៅក្នុងនាវាដែលលិចនៅក្នុងទឹក ជម្រៅជាង ២០ ម៉ែត្រ អស់រយៈពេលមួយសប្តាហ៍មកហើយ នេះបើតាមសម្តីអាជ្ញាធរ...


រាជរដ្ឋាភិបាល​កម្ពុជា មិនទាន់ “OK” ជាមួយ​អូស្ត្រាលី លើ​សំណើ​ទទួល​យក​ជនភៀស​ខ្លួន

$
0
0

ភ្នំពេញ៖ លោកឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជានៅមិនទាន់យល់ព្រម ជាមួយអូស្រ្តាលីនៅឡើយទេ លើសំណើទទួលយកជនភៀសខ្លួនរបស់ប្រទេសនេះ។

រដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូរិទ្ធ ថ្លែងថា នៅក្នុងជំនួបពិភាក្សាការងាររវាង លោកឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង ជាមួយ លោក ហាវលាង ស៊ូ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ នាទីស្ដីការក្រសួងថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការ ពិសេសមួយដើម្បីធ្វើការសិក្សា ទទួលសំណើអូស្ត្រាលីលើជនភៀសខ្លួននេះ។

លោក ថា" រាជរដ្ឋាភិបាលគ្រាន់តែយល់ព្រម ជាគោលការណ៍ប៉ុណ្ណោះលើបញ្ហានេះ អត់ទាន់ “OK” ទេ មានន័យថា យើងនៅពិនិត្យពិចារណាបន្ថែមទៀត ឲ្យសមស្របទៅ និងស្តង់ដាអន្តរជាតិ ពោលគឺឈរលើគោលការណ៍ស្ម័គ្រចិត្ត អត់មានការបង្ខំជុំវិញការទទួលយក ជនភៀសខ្លួនអូស្ត្រាលី"។

លោកបន្ថែមថា សម្រាប់ការរិះគន់មកកម្ពុជា លើសំណើជនភៀសខ្លួនអូស្ត្រាលី ជារឿងរបស់អ្នករិះគន់ ហើយរឿងរបស់រាជរដ្ឋាភិបាល ជារឿងរបស់រាជរដ្ឋាភិបាល។

លោក ហាវលាង ស៊ូ ថ្លែងថា "ខ្ញុំមានព័ត៌មានតិចតួច ជុំវិញបញ្ហាជនភៀសខ្លួននេះ ខ្ញុំមិនអាចធ្វើសេចក្ដីថ្លែងការណ៍ណាមួយ ជាក់លាក់បានទេលើបញ្ហានេះ"៕

សែលកាត បង្កើតកម្មវិធីពិសេស សន្សំពិន្ទុ ដើម្បីឈ្នះរង្វាន់ "Rewards Points"

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៤ នេះ បានសម្ពោធនូវកម្មវិធី សែលកាត Rewards Points ដ៏ធំនៅកម្ពុជា ដើម្បីផ្តល់ជូនដល់អតិថិជន ក្នុងការបញ្ចុះតម្លៃ ជាមួយដៃគូ និងហាងជាង ២០០០ កន្លែងទូទាំង ប្រទេសកម្ពុជា ដែលមានទីតំាងហាងលក់សំលៀកបំពាក់ ភោជនីដ្ឋាន គ្រឿងអេឡិចត្រូនិច ហាងផ្តល់សេវាកម្មសុខភាព និង ហាងលក់ សម្ភារៈផ្សេងៗទៀត។

លោក Ina Watson នាយកប្រតិ្តបត្តិ របស់ក្រុមហ៊ុនសែលកាត បានឲ្យដឹងថា កម្មវិធី សែលកាត Rewards ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនអត្តប្រយោជន៍ កាន់តែច្រើន ដល់អតិថិជន ដែលជាគុណតម្លៃ ដ៏សំខាន់និងជាកត្តាធ្វើឲ្យសែលកាត ខុសប្លែកពីរគួរប្រជែងរបស់ខ្លួន ដែលអាចផ្តល់ជូនអតិថិជន បានត្រឹមតែការបញ្ចូលទឹកប្រាក់ តែមួយមុខប៉ុណ្ណោះ។

អតិថិជនទាំងអស់ នឹងទទួលបានកាតបញ្ចុះតម្លៃ ពីសែលកាតRewards ដោយគ្រាន់តែអតិថិជន ប្រើប្រាស់សែលកាត ចាប់ពី ៣ខែឡើងទៅ និងចំណាយទឹកប្រាក់ ជាមធ្យម ២ដុល្លារ សម្រាប់រយៈពេល៣ ខែចុងក្រោយ។ អតិថិជនដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ដែលអាច នឹងទទួលការបញ្ចុះតម្លៃ សែលកាត ដោយឥតគិតថ្លៃ នៅគ្រប់សាខាការិយាល័យរបស់សែលកាត។

លោក បានបន្តថា សែលកាត សម្ពោធកម្មវិធី Rewards Points គឺជាអត្ថប្រយោជន៍ថ្មីបន្ថែម ពីលើកម្មវិធីសែលកាតRewards។ កម្មវិធីនេះ នឹងអនុញ្ញាតិឲ្យអតិថិជន ទទួលបាន ការឈ្នះរង្វាន់រាល់ពេល ដែលអតិថិជនប្រើប្រាស់ សែលកាត ដោយផ្តល់ជូនពិន្ទុ។ ១ដុលា្លរស្មើ ១ពិន្ទុ។ ពិន្ទុដែលសន្សំបាន អាចប្តូរយករង្វាន់ ដ៏អស្ចារ្យជាច្រើន ពីសែលកាត។

កម្មវិធីនេះសម្រាប់អតិថិជនសែលកាត ទាំងអស់ ដែលមានកាតបញ្ចុះតម្លៃ សែលកាត Rewardsសម្រាប់ អតិថិជនចូលរួម នឹងក្លាយជាសមាជិក សែលកាត Rewards តាំងពីខែមេសាមក ពិន្ទុត្រូវបានសន្សំចាប់ពីថ្ងៃ១ ខែមេសា មកម្ល៉េះ ហើយពិន្ទុនោះ អាចប្តូរជារង្វាន់ ដូចជា កាបូប ឆ័ត្រ ពិល អាវភ្លៀង នាឡិកាភ្ជួរជញ្ជាំង និង វត្តផ្សេងៗទៀត ដែលរង្វាន់នេះ ត្រូវបានផ្តល់ជូន ចាប់ពីខែ ឧសភានេះតទៅ៕

កម្ពុជា សន្យាជាមួយ អ.ស.ប. ថា នឹងធ្វើឲ្យ សិទ្ធិមនុស្ស កាន់តែ ល្អប្រសើរ

$
0
0

ភ្នំពេញៈ ថ្លែងចំពោះមុខ តំណាងអង្គការសហប្រជាជាតិ (UN) ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ លោក ហោ ណាំងហុង បានសន្យាថា កម្ពុជា នឹងធ្វើឲ្យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែល្អប្រសើបន្ថែមទៀត។

ការថ្លែងបែបនេះ របស់ប្រមុខការទូត គឺបានធ្វើឡើងក្នុងកិច្ចជំនួបដោយបិទទ្វារ រវាងតំណាងអង្គការសហប្រជាជាតិ ចំនួនពីររូប គឺលោក ហាវលាង ស៊ូ (Haoliang Xu) ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងអ្នកស្រី ផ្លាវីយ៉េ ប៉ងស៊ីយ៉េរី (Flavia Pabsier) ឧត្តមស្នងការរងជាន់ខ្ពស់ អ.ស.ប. ទទូលបន្ទុកសិទ្ធិមនុស្ស នាទី ស្តីការក្រសួងការបរទេសខ្មែរនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ។

លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសខ្មែរ បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចជំនួបនោះថា «កម្ពុជាប្តេជ្ញា ចិត្តធ្វើឲ្យមានឆន្ទៈពិតប្រាកដ ធ្វើឲ្យមានការជឿនលឿន ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តម(ហោ ណាំហុង) បានបញ្ជាក់ថា ប្រទេសជាច្រើនគេមិន បានទទួល ឲ្យមានឧត្តមស្នងការការិយាល័យ ផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេសគេនោះទេ ទាំងអង្គការសហប្រជាជាតិ និងអ្នករាយការពិសេស តែកម្ពុជាទទូលយក… .ដូច្នេះកម្ពុជាបង្ហាញពីឆន្ទៈ ទទួលយកពិតប្រាកដដែលកម្ពុជាមាន ក្នុងការធ្វើឲ្យដំណើរការសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ឲ្យបានជឿនលឿនទៅមុខនោះ»។

នៅក្នុងកិច្ចជំនួបរវាងភាគីទាំងពីរ រយៈពេលជិតមួយម៉ោងនោះ លោក កុយ គួង ក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីក៏បានពិភាក្សាគ្នា ជាច្រើនទៀតទាក់ទងនឹងបញ្ហា សិទ្ធិមនុស្សនៅកម្ពុជាបញ្ហាបាតុកម្ម ដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ នាពេលកន្លងទៅ និងអំពីកិច្ចសហប្រតិបត្តិការ បន្តរវាងភាគីទាំងពីរ និងអំពីបញ្ហាការ កែទម្រង់នៃពន្ធនាគារជាដើម។

ជាមួយគ្នានោះដែរ បើតាមលោក កុយ គួង បានមានប្រសាសន៍បញ្ជាក់ទៀតថា អ្នកស្រីផ្លាវីយ៉េ ប៉ងស៊ីយ៉េរី បានស្នើឲ្យគណបក្សទាំងពីរ បន្តធ្វើការចរចាគ្នាដោយ សន្តិវិធី ដើម្បីឲ្យស្ថានភាព នៅប្រទេសកម្ពុជាប្រសើរឡើងវិញ តែយ៉ាងណាក្តី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឆ្លើយតបទៅនឹងអ្នកស្រី ប៉ងស៊ីយ៉េរី ថាគណបក្សប្រជាជនកម្ពុជា មានឆន្ទៈគ្រប់ពេលវេលា សម្រាប់ធ្វើការដោះស្រាយអំពីបញ្ហានានា ជាមួយនឹងគណបក្សសង្គ្រោះជាតិ ដែលបានកើតចេញពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនោះ។

ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានេះផងដែរ អ្នកស្រី ប៉ងស៊ីយ៉េរី បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា ប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស តែងតែមាននូវភាពវិជ្ជមាន និងអវិជ្ជមាន តែយ៉ាងណាក្តី អ្នកស្រីក៏បានកោតសរសើរ ចំពោះប្រជាជនកម្ពុជា បានចេះដឹងច្រើនជាងពីកន្លង ទៅទាក់ទង នឹងការបញ្ចេញមតិ និងការទាមទារសិទ្ធិសេរីភាព របស់ពួកគេ៕

លោក កុយ គួង៖ លោក ហោ ណាំហុង ចាត់ទុក​គណបក្ស​សង្រ្គោះជាតិ ជាពស់​ក្បាលពីរ

$
0
0

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានថ្លែងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ ដោយបានចាត់ទុក គណបក្សសង្រ្គោះជាតិ ថាគឺជាពស់ក្បាលពីរ ម្ខាងឯកភាព និងម្ខាងទៀតមិនឯកភាពទៅវិញ។

លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុម អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារវាង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក ហាវលាងស៊ូ ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោកស្រី ផ្លាវីយ៉េ ប៉ង់ស៊ីយ៉េរី នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពជាមួយគ្នា ជាច្រើនចំណុចហើយ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានជួបនិយាយជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដោយបានកំណត់ថ្ងៃចូលព្រះបរមរាជវាំង ដើម្បីឲ្យព្រះមហាក្សត្រធ្វើជាព្រះរាជាធិបតី ចុះហត្ថលេខា នៃកិច្ចព្រមព្រៀងគណបក្សទាំងពីរ ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែបែរជាគណបក្សប្រឆាំងនេះ ប្រែក្រឡាស់ទៅវិញ។

លោកបន្តថា “ឯកឧត្តមហោ ណាំហុង បានបញ្ជាក់ថា គណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ) ដូចជាពស់ក្បាលពីរ មួយគេឯកភាពជាមួយយើង តែក្បាលមួយទៀត គេមិនឯកភាពគេជំទាស់ ហើយគេរកលេសផ្សេងៗ ធ្វើឲ្យដំណើការនេះ (ការចរចារវាងបក្សទាំងពីរ) វាខកខានទៅវិញ”៕

លោក កុយ គួង បន្តថាទោះបីជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហរជានិច្ច ក្នុងការជួបចរចាជាមួយ គណបក្សសង្រ្គោះជាតិ បើទោះបីជាគណបក្សសង្រ្គោះជាតិ ប្រើប្រាស់រូបភាពបែបណាក៏ដោយ ប៉ុន្តែសង្ឃឹមថា ថ្ងៃណាមួយនឹងមានដំណោះស្រាយជាក់ជាមិនខាន៕

ព្រះមហាក្សត្រ យាង​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ១៤ថ្ងៃ នៅ​ប្រទេស​បារាំង

$
0
0

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៧៖០០នាទីយប់ថ្ងៃទី២៩ ខែមេសានេះ បានយាងចាកចេញពីកម្ពុជា ដើម្បីទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា។

នៅក្នុងដំណើរយាងចាកចេញនោះ មានការជូនដំណើរដោយ សម្ដេច ហេង សំរិន ប្រធានព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ដ្រីជាន់ខ្ពស់ និងញាតិវង្សានុវង្សជាច្រើនរូបទៀត៕

អភិបាលខេត្ត មណ្ឌលគិរី នាំយកគ្រាប់ពូជ ចែកជូនជនជាតិ ដើមភាគតិច

$
0
0

មណ្ឌលគិរី៖ ទន្ទឹមនឹងរដូវបង្កបង្កើនផល បាន ឈានចូលមកដល់ អភិបាលខេត្តមណ្ឌលគិរី លោក អេង បុនហ៊ាង  បាននាំយកគ្រាប់ពូជដំណាំពោត និងសណ្តែក ចែកជូនប្រជាពលរដ្ឋជនជាតិដើមភាគតិច (ព្នង) ២០៨គ្រួសារមក  ពីភូមិពូក្រូច និងភូមិពោរដែត ក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា។

ក្នុងឱកាសអញ្ជើញទៅចែកគ្រាប់ពូជជូនប្រជាកសិករនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នោះ ក៏មានការអញ្ជើញ ចូលរួមពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម និងមន្ត្រី អាជ្ញាធរខេត្តជាច្រើនរូបផ្សេងទៀត។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្ត បានថ្លែងប្រាប់អ្នកយកព័ត៌មានថា គ្រាប់ពូជចែកជូនដល់កសិករ មាន  ដូចជា ពោត សណ្តែក ដើម្បីបង្កើនការដាំដុះដល់ពួកគាត់បន្ថែមទៀត ធ្វើឲ្យជីវភាពរបស់ពួកគាត់ប្រែក្លាយកាន់តែ ល្អប្រសើរឡើង។ 

ក្នុងឱកាសនោះ លោក សុង ឃាង ក៏បានចែកចាយខិត្តបណ្ណក្នុងការផ្សព្វផ្សាយ ស្ដីពីរបច្ចេកទេសបែបកសិកម្មឲ្យ  ត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាបាននូវភោគផលច្រើន សម្រាប់តម្រូវការទីផ្សាផងដែរជាងនេះទៅទៀត អាចធ្វើ ឲ្យកម្រិតជីវភាពប្រជាកសិករនៅតំបន់នោះ រឹតតែមានភាពធូរធា៕

មន្ទីរធនធានទឹក និងឧតុនិយម នាំអង្ករ១តោន ជូនដល់តំបន់ ប្រតិបត្តិការសឹក រងខេត្តព្រះវិហារ

$
0
0

ព្រះវិហារ ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ បាននាំយកអង្ករ ចំនួន១តោន ទៅឧបត្ថម្ភជូន ដល់មន្រ្តីយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលអង្គភាពទាំង២ បានចង សម្ព័ន្ធមេត្រីភាព ជាមួយគ្នា។

មន្រ្តីនៃមន្ទីរ ធនធានទឹក ខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោយពីមានការណែនាំពីសំណាក់រដ្ឋមន្រ្តី ក្រសួងធនធានទឹក លោក លឹម គានហោ រួចមក ប្រធានមន្ទីរ បានដឹកនាំមន្រ្តីមួយចំនួន នាំយកអង្ករ១តោន ដែលជាការឧបត្ថម្ភ របស់ក្រសួងប្រចាំ ជូនដល់ ដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងខេត្ត ដើម្បីធ្វើការផ្គត់ផ្គង់ ដល់ការហូបចុករបស់កម្លាំងយោធាជាប្រចាំ។

សកម្មភាពទាំងនេះ បានបង្ហាញនូវការ យកចិត្តទុកដាក់ ពីសំណាក់បណ្តាអង្គភាព នៅពីក្រោយអង្គភាព យោធា ដែលជាសមរភូមិជួរមុខ ដែលបណ្តាអង្គភាព ទាំងនោះ បានចងសម្ព័ន្ធ មេត្រីភាពជាមួយគ្នា៕


កម្លាំងនគរបាល ក្រុងប៉ោយប៉ែត និងស្រុកព្រះនេត្រព្រះ បន្តចុះជួយ ជួសជុល ផ្ទះប្រជាពលរដ្ឋ

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត និងកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ បានបន្តចុះជួយជួសជុល ផ្ទះប្រជាពលរដ្ឋ ដែលរងនូវ ការខូចខាត ដោយសារតែ ភ្លៀងលាយខ្យល់យ៉ាងខ្លាំង ហៅថា ខ្យល់កន្រ្កាក់កាលពីប៉ុន្មានថ្ងៃមុន។

មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីទទួលបាននូវព័ត៌មាន បាតុភូតធម្មជាតិ ខាងលើនេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ បានបញ្ជា និងធ្វើការណែនាំ ដល់អធិការនគរបាល តាមបណ្តា ក្រុង ស្រុក និងតាមវរះត្រូវ ចុះជួយលើក និងជួសជុលផ្ទះប្រជាពលរដ្ឋឡើងវិញភ្លាម ដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះ អាចបន្តស្នាក់នៅដូចធម្មតា។

ក្រោយពីមានការណែនាំ ពីសំណាក់ស្នងការ អធិការនគរបាល តាមបណ្តាក្រុងស្រុក បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដើម្បីជួយជួសជុលផ្ទះប្រជាពលរដ្ឋទាំងនោះ និងព្រមទាំងបានជួយឧបត្ថម្ភខ្លះៗផងដែរ។

ជាមួុយគ្នានេះ នគរបាលតាមបណ្តាស្រុក ក្រុងបានបន្តចុះរៀបចំវេទិការសាធារណះ នៅតាមឃុំ តាមរយះអញ្ជើញប្រជាពលរដ្ឋ ឲ្យចូលរួម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមទប់ស្កាត់បទល្មើស និងសន្តិសុខក្នុងការរស់នៅ និងរកស៊ី៕

ការផ្តល់ជូនតំលៃ ពិសេសលើទឹកថ្នាំ Printer Cam-Toner តំលៃ 15$

$
0
0

គ្រប់ពេលវេលា Safe Home Technology តែងតែស្វែងរក នូវផលិតផលថ្មី ព្រមទាំងការផ្តល់ជូននូវ តំលៃពិសេស សំរាប់ អតិថិជន។ Cam-Toner  ជា សមិទ្ធិផលថ្មីមួយទៀត របស់ Safe Home Technology ដែលបាននាំចូលមក សំរាប់លក់ជូនដល់ អតិថិជនដែលមានតំរូវការចាំបាច់ ក្នុងការប្រើប្រាស់ ប្រភេទទឹកថ្នាំ Printer នេះអាចប្រើប្រាស់ ជាមួយ នឹងម៉ាស៊ីន HP គ្រប់ម៉ូឌែល លើសពីនេះទៅទៀត វាមានគុណភាពខ្ពស់នឹងភ្លឺច្បាស់ ចំពោះការ Print  ហើយជាពិសេសនោះគឺវាមានតំលៃទាបផងដែរ។

គ្រប់បណ្តាស្ថាប័នទាំងអស់ ដូចជា ក្រសួង រោងចក្រ ធានាគារ សកលវិទ្យាល័យ អង្គការ ក្រុមហ៊ុន នឹង ស្ថាប័ន មីក្រូហិរញ្ញវត្ថុ ដ៏ទៃទៀត គួរតែងាកមកចាប់អារម្មណ៏ លើសមិទ្ធិផលមួយនេះពីព្រោះទឹកថ្នាំ Cam- Toner អាចជួយ សន្សំសំចៃ រាល់ការចំណាយរបស់ស្ថាប័ន លោកអ្នកមួយផ្នែកធំ។

មិនត្រឹមតែប៉ុណ្ណោះសំរាប់អតិថិជន ដែលចង់យកទៅលក់បន្ត Safe Home Technology ផ្តល់ជូនផងដែរ គឺចែកចាយ២៤ ខេត្ត ក្រុង។

អត្ថប្រយោជន៏ក្នុងការជ្រើសរើស ប្រើប្រាស់នូវផលិតផល ទឹកថ្នាំ Cam –Toner..

1.    ផលិតផលដែលមានគុណភាពខ្ពស់ នឹង មានកំរឹតស្តង់ដា ISO
2.    មានការធានា នឹង ទទួលខុសត្រូវខ្ពស់លើផលិផល ក្នុងកំឡុងពេលប្រើប្រាស់ នឹង ក្រោយពេលប្រើបប្រាស់
3.    ទទួលបាននូវការថែទាំ ប្តូរ (Change Fuser ) នឹង ជួយជួសជុលដោយមិនគិតថ្លៃ ដោយជាងដែលមានជំនាញ នឹង បទពិសោធន៍ជាង ១០ ឆ្នាំ
4.    ទទួលបាននូវការដឹកជញ្ជូន ដោយមិនគិតថ្លៃគ្រប់ទីកន្លែង ទូទាំងប្រទេស
5.    ចូលរួមកាត់បន្ថយចំណាយខ្ពស់ រហូតដល់ ៧០%
6.    ធានាមិនធ្វើអោយប៉ះពាល់ដល់ ដំណើរការរបស់ម៉ាស៊ីន Printer  នឹង បរិស្ថាន
7.    បច្ចេកទេស នឹង វត្ថុធាតុដើមមកពីជប៉ុន
បើមានចំណាប់អារម្មណ៏ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន Safe Home Technology ផ្ទាល់ដែលមានអស័យដ្ឋាន ផ្ទះលេខ ២៧៩ ផ្លូវ ព្រះសីហនុ (ទល់មុខក្លោងទ្វារ វត្តមហាមន្រ្តី) ឬ តាមរយៈលេខទូរស័ព្ទ 023 217 287/ 077 505 400 នឹង តាមរយៈ E-mail: safe homep168@gmail.com

Photo by DAP-News

រថយន្តឆ្នៃ បុកអ្នកជិះម៉ូតូ រងរបួសធ្ងន់ ស្រាល ៣នាក់ នៅស្រុកកោះធំ

$
0
0

កណ្តាល ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបាន កើតឡើងកាល ពីវេលាម៉ោងប្រមាណ១២៖៣០នាទីរសៀល ថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ផ្លូវបំបែកស្ពានព្រែក កំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ លើផ្លូវជាតិលេខ១១០ រវាងរថយន្តឆ្នៃ និងម៉ូតូ មួយគ្រឿង។ សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានគ្នា ៣នាក់ ជិះម៉ូតូម៉ាក C.100 កូរ៉េពណ៌ ក្រហម ពាក់ស្លាកលេខ កណ្តាល 1Q-1582 បានធ្វើដំណើរពីព្រែកជ្រៃ ទៅតាខ្មៅ ។

សមត្ថកិច្ច បានបន្តទៀតថា ទី១- ឈ្មោះ វន ស្រី អាយុ៤២ឆ្នាំ ភេទប្រុស រងរបួសស្រាល (ជាអ្នកបើកម៉ូតូ ) ទី២-ឈ្មោះ បាំង សៀង អាយុ៣៧ឆ្នាំ ភេទ
ប្រុស រងរបួសស្រាល (អង្គុយកណ្តាល ) និងទី៣-ឈ្មោះ សេង ហុង អាយុ៤០ឆ្នាំ ភេទ ប្រុស រងរបួសបាក់ ក្រោមក្បាល ជង្គង់ខាងស្តាំ ( អង្គុយខាងក្រោយ )។

ជនរងគ្រោះទាំង៣នាក់ មានទីលំនៅ ភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ។ ដោយឡែក រថយន្ត ជារថយន្តឆ្នៃ ដែលបើកបរ ដោយ ឈ្មោះ រ៉ា ដារ៉ូ អាយុ១៨ឆ្នាំ ភេទប្រុស រស់នៅ ភូមិព្រែកតាហង់ ឃុំកំពង់កុង ស្រុកកោះធំ រត់គេចខ្លួនបាត់ ក្រោយកើតហេតុ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុ រថយន្តឆ្នៃ បានបើកដឹកឈើ ពីភូមិព្រែកហង់ យកទៅអោយគេនៅ ឃុំលើកដែក លុះត្រឡប់មកវិញ មកដល់ផ្លូវបំបែក ផ្សារកំពង់កុង ក៏បត់ឡើង ចូលផ្លូវជាតិ លេខ១១០ ស្របពេលមាន ម៉ូតូបើកពីទិសខាងត្បូង មកបានបុកនិងកាងខាងមុខ របស់រថយន្តឆ្នៃ បណ្តាលអោយ ឈ្មោះ សេង ហុង ដែលអង្គុយខាងក្រោយត្រូវចំក្រោមក្បាលជង្គង់បណ្តាល អោយបាក់។

ក្រោយពេលកើតហេតុ ឈ្មោះរ៉ា ដារ៉ូ បានបើករថយន្តឆ្នៃរត់ គេចយកមកលាក់ទុក ក្នុងព្រៃក្រោយផ្ទះរបស់ខ្លួន ហើយគេចខ្លូនបាត់ ។ ក្រោយពីធ្វើការស្រាវជ្រាវ កម្លាំងជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់ កន្លែងលាក់ រថយន្តឆ្នៃ ហើយបានធ្វើការដកហូតយក មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល កំពង់ កុង ដើម្បីធ្វើការដោះស្រាយ ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានម្ចាស់រថយន្តឆ្នៃ និងបងប្អូន ខាងជនរងគ្រោះ យកទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តតាកែវ៕

លោក ហែម ដារិទ្ធ ថាៈ លោកមិនឲ្យផ្លូវ ២០០៤ ក្លាយជាត្រឡោកបែកទី ២ ទេ

$
0
0

ភ្នំពេញៈ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា លោកមិនអនុញ្ញាតឲ្យ ផ្លូវលេខ ២០០៤ ក្លាយទៅជាត្រឡោកបែកទី២ នោះទេ លោកបានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រជុំ របៀបរៀបរយ សន្តិសុខសណ្តាប់ធ្នាប់ ស្តីពីច្បាប់អនុញ្ញាតឲ្យប្រកបអាជីវកម្ម កាលពីព្រឹកថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងសាលាប្រជុំ ខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួម ពីម្ចាស់បៀរហ្គាឌិន ខារ៉ាអូខេ ម៉ាស្សា កោសជប់ មន្ត្រីជុំវិញ ការិយាល័យខណ្ឌជាច្រើនរូបទៀត ។

នាក្នុងពិធីនោះ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ថា ដើម្បីពង្រឹងវិស័យទេសចរណ៍ ឲ្យកាន់តែប្រសើរ នោះ បងប្អូនដែលប្រកបអាជីវកម្មរកស៊ី កោសជប់ ,បៀរ ហ្គាឌិន ឬខារ៉ាអូខេ មិនត្រូវមានអ្នកដេញចាប់ម៉ូយ ប្រសេចប្រសាចដណ្តើមម៉ូយគ្នា ជាទង្វើមួយ មិនល្អ មើលទាល់តែសោះ ធ្វើឲ្យភ្ញៀវទេសចរដែលដើរកំសាន្ត នៅក្នុងប្រទេសគេមើលមក វាមិនល្អទាល់តែសោះ ។

លោកបានបន្តថា ផ្លូវ២០០៤ បច្ចុប្បន្ននេះ គេសង្កេតឃើញនៅខាងហាងខារ៉ាអូខេ ឬបៀរហ្គាឌិន នីមួយៗ មានដាក់ស្ទាវចាំដេញចាប់ភ្ញៀវ ដែលគាត់ចង់ទៅ សេវាកំសាន្តលេង ឬក៏ពួកគាត់ចង់ជួបជុំមិត្តភក្តិបន្តិច បន្តួចនោះ បែរជាមានស្ទាវ ចរិតច្រង៉េងច្រង៉ាងមកដេញចាប់ពួកគាត់ពីមុខពីក្រោយ ធ្វើឲ្យពួកគាត់ ធុញ ទ្រាន់ និងទង្វើបែបនេះ ដូច្នេះយើងជាម្ចាស់ហាងនីមួយៗ គួរតែលុបបំបាត់ទង្វើបែបនេះចោល ឲ្យអស់គួរ តែទុកឲ្យពួកគាត់ ជ្រើសកន្លែងណាដែលពួក គាត់ចង់ចូលដោយខ្លួនឯង ហើយការដេញចាប់ម៉ូយបែបនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍ភ្ញៀវប៉ុណ្ណោះទេ វាអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើង ជាយថា ហេតុមួយណាផងដែរ ។

លោកបានបន្តថា ចាប់ពីពេលនេះទៅ លោកទុកពេលវេលា ឲ្យម្ចាស់ហាងទាំងអស់ ដែលកំពុងតែប្រកប របរ នៅតាមបណ្តោយផ្លូវ២០០៤នេះ ត្រូវបញ្ឈប់ សកម្មភាពបែបនេះជាបន្ទាន់ ហើយលោកទុកពេលវេលា ឲ្យត្រឹម ១អាទិត្យប៉ុណ្ណោះ ប្រសិនបើមួយអាទិត្យហើយ មានហាងមួយណា នៅតែបន្តសកម្មភាព បែបនេះ ទៀតនោះ លោកនឹងដឹកនាំកម្លាំងចុះទៅផ្អាកអាជីវកម្ម ឬក៏ឈានទៅបិទចោលទាំងស្រុងតែម្តង លោកមិន អាចឲ្យហាង នៅក្នុងមូលដ្ឋានរបស់ លោក ក្លាយទៅជាតំបន់ត្រឡោកបែកទី២ នោះទេ ។

ក្នុងនោះដែរ លោកសូមអំពាវនាវ ដល់ម្ចាស់ហាង បៀរហ្គាឌិន,ខារ៉ាអូខេ និងម៉ាស្សាកោសជប់ ទាំងអស់ ត្រូវតែគោរពតាមការណែនាំ របស់សាលាខណ្ឌ ធ្វើយ៉ាងបញ្ជៀសឲ្យបាន នូវសេវាផ្លូវភេទជ្រកក្រោមស្លាក ម៉ាស្សា កោសជប់, បៀរហ្គាឌិន និងខារ៉ាអូខេ នោះ ។

លោកបានបន្តថា ផ្លូវ២០០៤ គឺជាផ្លូវមួយ ដែលនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិ ពោធិ៍ចិនតុងដែល ជាផ្លូវមួយមានភ្ញៀវទេសចរ ចេញ-ចូល គ្រប់ពេលវេលា ដូច្នេះហើយ ដើម្បីចូលរួមលើកស្ទួយ វិស័យទេស ចរណ៍នៅក្នុងប្រទេស យើងឲ្យកាន់តែប្រសើរបន្ថែមទៀតនោះ យើងត្រូវតែចូល រួមទាំងអស់គ្នា ធ្វើយ៉ាង ណារក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកំសាន្តលេង កាន់តែច្រើនឡើងៗ ពី១ឆ្នាំទៅ១ឆ្នាំនោះ ៕

លោកលឹម គានហោ ប្រាប់ក្រុមយុវជន កុំឱ្យបំភ្លេចមនុស្សចាស់

$
0
0

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួង ធនធានទឹក និង ឧតុនិយម លោកលឹម គានហោ កាលពីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ បានជួប សំណេះសំណាល ជាមួយក្រុមយុវជន សហ ភាពសហព័ន្ធភាព យុវជន កម្ពុជា ប្រចាំក្រសួង ធនធានទឹក ដើម្បីផ្ដល់ការដាសតឿន និង ទូន្មានខ្លះៗ ដើម្បីឱ្យក្រុមយុវជនទាំងនេះ ដែលជាទំញំងស្នងឫស្សី ដ៏សំខាន់របស់សង្គម ជាតិ ធ្វើអ្វីតាមផ្លូវត្រូវ ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យកាន់តែមាន ការរីកចំរើនខ្លះឡើង ។

នៅចំពោះមុខ ក្រុមយុវជនទាំងនេះ លោក លឹម គានហោ បានប្រាប់ក្រុមយុវជនកុំឱ្យ បំភ្លេចមនុស្សចាស់ ពីព្រោះមនុស្សចាស់ គឺ ជាក្រុមមនុស្សដែលមានបទពិសោធន៍ ចំណេះ ដឹង ចំណេះធ្វើ និងឆ្លងកាត់ការងារ ជាច្រើន តាំងពីតូចរហូតដល់ធំ ។

លោករដ្ឋមន្ដ្រីលឹម គានហោ បានជំរុញ ឱ្យក្រុមយុវជនទាំងអស់ ត្រូវធ្វើយ៉ាងណា រៀបចំខ្លួនឯង ឱ្យក្លាយទៅជាទំញំងទៅជា ឫស្សីដ៏ល្អ ហើយបើមិនមានការខិតខំប្រឹង ប្រែងនោះ នឹងមិនក្លាយ ជាឫស្សីដែលរឹងម៉ាំ នោះទេ ។

លោករដ្ឋមន្ដ្រី ក៏បានជំរុញឱ្យក្រុមយុវជន ទាំងអស់ ត្រូវមានកិត្យានុភាពពីរយ៉ាងគឺ ទី១ កិត្យានុភាព ដែលបានដោយគេឱ្យនិង កិត្យានុភាពទី២ កើតឡើងដោយខ្លួនឯងតាម រយៈសមត្ថភាព ការខិតខំ ប្រឹងប្រែង ប្រកប ដោយកិត្ដិយសនិងសេចក្ដីថ្លៃថ្នូរ ហើយភាព ជាអ្នកដឹកនាំដែលឈានមុខ ទាំងចំណេះដឹង និងចំណេះធ្វើ គឺសំដៅទៅលើចំណេះដឹងខាង វិទ្យាសាស្ដ្របច្ចេកទេស ។

ជាមួយគ្នានេះ ក្រុមយុវជនឱ្យបានក្លាយ ជាអ្នកដឹកនាំដ៏ល្អ ត្រូវមានចំណេះដឹងផ្នែក ទស្សនៈវិទ្យា គឺត្រូវចេះគិត ចេះសម្រេច និង ធ្វើអ្វីៗត្រូវបង្កើតទស្សនវិស័យផ្សេងៗ ។

រដ្ឋមន្ដ្រីក្រសួងធនធានទឹក ក៏បានណែនាំ ឱ្យក្រុមយុវជនទាំងអស់ មានទំនាក់ទំនងល្អ ជាមួយមហា ជនទូទៅ ទាំងសីលធម៌ និងធ្វើ អត្ដចរិតឱ្យសុភាពររៀបសារ និងមានចិត្ដធម៌ យុត្ដិធម៌ក្នុងខ្លួន ។

ជាមួយគ្នានេះ លោកលឹម គានហោ ក៏ បានសំណូមពរឱ្យក្រុមយុវជន នៅក្នុងក្រសួង ធនធានទឹក ត្រូវបង្កើតក្រុមកីឡា ដើម្បីធ្វើ ការប្រកួតប្រជែង បង្កើនការជិតស្និទ្ធនិងមិត្ដ ភាព រវាងស្ថាប័ន មួយទៅស្ថាប័នមួយ ៕

Viewing all 8042 articles
Browse latest View live




Latest Images