Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ប្រេសិតយូអិន នៅអ៊ីរ៉ាក់ អំពាវនាវឲ្យអ្នក នយោបាយ អ៊ីរ៉ាក់ ព្រមព្រៀងលើ គម្រោងការណ៍ សន្តិសុខជាតិ

$
0
0

យូអិន ៖ អនុអ្នកនាំពាក្យ របស់អង្គការ សហប្រជាជាតិ ហៅកាត់ថា យូអិន លោក ហ្វាហាន ហាក បានប្រាប់អ្នក សារព័ត៌មាននៅថ្ងៃអង្គារ ទី១៧ ខែមិថុនាថា តំណាងពិសេស របស់លោកអគ្គលេខាធិការយូអិន ប្រចាំនៅប្រទេស អ៊ីរ៉ាក់គឺលោក នូកូឡាយ ម៉ាក់ឡាឌីនណូវ បានបន្តលើក ទឹកចិត្តដល់មេដឹកនាំនយោបាយអ៊ីរ៉ាក់ ឲ្យប្រមូលផ្តុំគ្នា និងព្រមព្រៀងអនុវត្តផែនការ សន្តិសុខជាតិ ដើម្បីដោះស្រាយពីការគម្រាម កំហែងផ្នែកភេរវកម្ម។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើងរបស់លោក ហាក នៅក្នុងសន្និសីទ ព័ត៌មានប្រចាំថ្ងៃថា «លោក ម៉ាក់ឌីណូវ បាននិយាយថា កិច្ចព្រមព្រៀងដែលបង្កើតឡើង ដោយការប្រមូល ផ្តុំនយោបាយ និងគំនិតផ្តួចផ្តើមរបស់ សង្គម គឺត្រូវតែគាំទ្រដោយគ្រប់សហគមន៍ទំាងអស់នៅក្នុងប្រទេសអ៊ីរ៉ាក់»។

លោក ហាក បន្តថា «លោក ម៉ាក់ឌីណូវ បានបន្ថែមដោយឲ្យតំណាងក្រុមប្រឹក្សាបោះឆ្នោត ត្រូវតែជួបជុំគ្នា និងធ្វើឲ្យប្រាកដ នៃការបន្តដំណើរការ នយោបាយ ហើយអង្គការសហប្រជាជាតិ ត្រៀមជំហររួចរាល់ហើយក្នុងការជួយ សម្របសម្រួល ស្ថានការណ៍នេះ»។

បើតាមអនុអ្នកនាំពាក្យយូអិនរូបនេះ បានបន្ថែមថាទៀតថា ក្រុមបេសកកម្មជំនួយ របស់អង្គការសហ ប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់ បានរាយការណ៍ថា មានរាប់ពាន់គ្រួសារ បានភៀសខ្លួនចេញពីអំពើហិង្សា នៅភាគជើង និងខាងលិចនៃក្រុង តាល់អាហ្វា ហើយ អំពើហិង្សាកាលពីពេលថ្មីៗនេះ បណ្តាលឲ្យគ្រួសារជាច្រើនបាត់បង់ផ្ទះសម្បែង និងត្រូវការជំនួយជាបន្ទាន់ ក្នុងនោះរួមមាន ម្ហូបអាហារ ទឹក និងជំរក។ ក្នុងនោះអង្គការមូល និធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) កំពុងវាយតម្លៃអំពីបរិមាណ ដែលនឹងត្រូវផ្តល់ឲ្យបន្ទាន់ ដោយរួមមានទឹក បញ្ហាអនាម័យ និងបញ្ហាសុខភាព ៕


តួកគីជម្លៀសមន្រ្តីស្ថាន អគ្គកុងស៊ុលខ្លួន ចេញពីអ៊ីរ៉ាក់ ព្រោះតែស្ថាន ការណ៍សន្តិសុខ

$
0
0

អង់ការ៉ា៖ រដ្ឋមន្រ្តីការបរទេស តួកគីលោក អាម៉េដ ដាវូទុងលូ បានប្រកាស កាលពីថ្ងៃអង្គារថា តួកគីបាន ជម្លៀសមន្រ្តីស្ថានអគ្គកុង ស៊ុលខ្លួន ប្រចាំទីក្រុង បាសស្រា ភាគខាងត្បូងប្រទេស អ៊ីរ៉ាក់ ហើយ ដោយសារ តែមានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ ដែលកាន់តែធ្ងន់ធ្ងរ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែកតាម ការលើកឡើងរបស់លោក អាម៉េដ ដាវូទុងលូថា បុគ្គលិកស្ថានកុងស៊ុលចំនួន ១៨នាក់ ក្នុងនោះមាន អគ្គកុងស៊ុល ត្រូវបានជម្លៀសទៅកាន់ប្រទេសជិតខាងគុយវ៉ែត ហើយមជ្ឈមណ្ឌលវិបត្តិអ៊ីរ៉ាក់ និងស្ថាន ទូតបាកដាដ ក៏មានកាតព្វកិច្ចដើម្បីជួយជម្លៀសពលរដ្ឋតួកគី ចេញពីភាពវឹកវរនៅអ៊ីរ៉ាក់នេះដែរ។

ពាក់ព័ន្ធនឹងស្ថានការណ៍តឹងតែងនេះ រដ្ឋមន្រ្តីការបរទេសតួកគីរូបនេះ បាននិយាយថា ប្រទេសរបស់លោក ត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយប្រទេស អ៊ីរ៉ាក់ក្នុងការស្តារមកវិញនូវសណ្តាប់ធ្នាប់។

សូមបញ្ជាក់ផងដែរ កាលពីថ្ងៃពុធសប្តាហ៍មុន ក្រុមឧទ្ទាមរដ្ឋឥស្លាម និងលីវ៉ាន់ (ISIL) បានចូលកាន់កាប់ស្ថានអគ្គកុងស៊ុលតួកគី ក្នុងទីក្រុង មូសាល់ ដែលមានប្រជាជន ២លាននាក់នេះ ហើយក្រុមឧទ្ទាមក៏បានចាប់ជំរិតបុគ្គលិកស្ថានអគ្គកុងស៊ុល និងសមាជិកគ្រួសារពួកគេ ចំនួន ៤៩នាក់ រួមទំាងលោកអគ្គកុងស៊ុលផងដែរ។

ទូតកម្ពុជា និងមន្ត្រីថៃ ពិភាក្សាគ្នា ទៅលើខ្លឹមសារ ៥ចំណុច ពាក់ព័ន្ធពលករខ្មែរ

$
0
0

ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០១៤ លោកស្រី អ៊ាត សោភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេស ថៃ បានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ ទទួលតួនាទីជារដ្ឋមន្ត្រីស្តីទី នៃ ក្រសួងការបរទេសថៃ ដែល មានខ្លឹមសារ ៥ចំណុច ពាក់ព័ន្ធនឹងបញ្ហាពលករខ្មែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ខ្លឹមសារទាំង ៥ចំណុច នោះ មាន ទី១. បាន ឯកភាពបង្កើតបណ្តាញទំនាក់ទំនង Hotline រវាងក្រសួងការបរទេសថៃ និងស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសថៃ ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មានផ្សេងៗ និងដោះស្រាយបញ្ហា បន្ទាន់នានា ដែលពលករខ្មែរ ជួបប្រទះ ក្នុងពេលកំពុងស្នាក់នៅក្នុងប្រទេសថៃ និងក្នុងពេលកំពុង ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ, ទី២. ក្រសួង ការបរទេសថៃ បានបញ្ជាក់ថា មិនមានគោលការណ៍ និងផែនការបណ្តេញពលករខ្មែរយើងទេ ទី៣. ភាគីថៃមាន បំណងចង់ឲ្យពលករទាំងអស់ ដែលធ្វើការនៅក្នុងប្រទេសថៃ ជាពលករស្របច្បាប់ ដើម្បីជៀសវាងកុំឲ្យមានការ ជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើកម្លាំងពលករទាំងនេះ, ទី៤. ភាគីថៃសំណូមពរដល់ពលករខ្មែរ មិនស្រប ច្បាប់ ដែលបានត្រឡប់មកប្រទេសកម្ពុជា ហើយបើមានបំណងចង់មកធ្វើការក្នុងប្រទេសថៃវិញ សូមមក ជា ពលករស្របច្បាប់ និងទី៥ អនុគណៈកម្មការថៃ ទទួលបន្ទុកបញ្ហាពលករបរទេស កំពុងពិនិត្យ មធ្យោបាយ ដើម្បី ធ្វើឲ្យពលករខ្មែរមិន ស្របច្បាប់ឲ្យ ទៅជាពលករស្របច្បាប់។
ប្រទេសថៃ បានចាប់បញ្ចូនពលករខ្មែរជាង១៧ម៉ឺននាក់ គិតត្រឹមថ្ងៃអង្គារ ទី ១៧ ខែមិថុនា ឆ្នាំ២០១៤នេះ៕

កម្ពុជា មាន​ផ្ទៃដី​ប្រមាណ ២លាន​ហិកតា សម្រាប់​ដាំដុះ​ដំណាំស្រូវ ក្នុង​ឆ្នាំ២០១៤-២០១៥

$
0
0

ភ្នំពេញ៖ យោងតាមរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០១៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជាមានផ្ទៃដីប្រមាណ ២.៤១១.៨០៧ ហិកតា សម្រាប់ដាំដុះដំណាំស្រូវ ក្នុងឆ្នាំ២០១៤-២០១៥។

របាយការណ៍ដដែល បានបន្តថា ស្ថានភាពអាកាសធាតុ នាដើមរដូវវស្សានេះ មិនទាន់មានអំណោយផលល្អប្រសើរ សម្រាប់ដាំដុះដំណាំនៅឡើយទេ ព្រោះបរិមាណទឹកភ្លៀង មានតិចតួចនៅឡើយ នៅតាមតំបន់នៃរាជធានីខេត្ត ដោយសារទទួលឥទ្ធិពល នៃខ្យល់មូសុងសម្ពាធទាប បក់មកពីទិសនិរតី។

ប្រភពដដែលបានបន្ថែមថា នៅដើមរដូវវស្សានេះ ប្រជាកសិករកម្ពុជា បានចាប់ផ្តើមបង្កបង្កើនផល ដោយចាប់ផ្តើមសាប, ព្រោះ, ដក និងស្ទូង ដោយសម្រេចបានប្រមាណ ១៥,៨៧ភាគរយ នៃផែនការដាំដុះសរុប ២.៤១១.៨០៧ហិកតា៕

អ.ស.ប តែងតាំងប្រធាន សិទ្ធិមនុស្សថ្មី របស់ខ្លួន

$
0
0

ភ្នំពេញ៖ ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី ណាវី ភីល័យ បានសម្តែងការ ស្វាគមន៍ចំពោះលោក Zeid Ra’ad Zeid Al-Hussein ដែលត្រូវអង្គការសហប្រជាជាតិ តែងតាំងជំនួសលោកស្រី ដែលត្រូវចប់អាណត្តិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០១៤ ឱ្យដឹងថា ការតែងតាំងលោក Zeid Ra’ad Zeid Al-Hussein ដែលបច្ចុប្បន្ន ជា តំណាងអចិន្រ្តៃយ៍ របស់ប្រទេសហ្ស៊កដានី ប្រចាំអង្គការសហប្រជាជាតិ ក្នុងបុរីញូវយ៉ក សម្រាប់អាណត្តិ៤ឆ្នំានេះ ទទួលបានការអនុម័ត ជាឯកច្ឆ័ន្ទ ដោយមហាសន្និបាតកាលពីថ្ងៃចន្ទ។

លោកស្រី ភីល័យ បានថ្លែងថា “លោក Zeid Ra’ad Zeid Al-Hussein នឹងនាំមកនូវបទពិសោធន៍ ជាច្រើនឆ្នាំ របស់ លោក ក្នុងកិច្ចការអន្តរជាតិ សម្រាប់ឧត្តមស្នងការ សិទ្ធិមនុស្ស ជាមួយអ្នកជំនាញឯទៀតៗ សម្រាប់កិច្ចការ សិទ្ធិមនុស្ស និងជាពិសេសវិស័យ យុត្តិធម៌អន្តរជាតិ ព្រមទាំងប្រយុទ្ធប្រឆាំង នឹងវប្បធម៌និទណ្ឌភាពផងដែរ”។

លោក Zeid Ra’ad Zeid Al-Hussein នឹងក្លាយជាមេសិទ្ធិមនុស្ស របស់ អ.ស.ប ទី៦ ចាប់តាំងពីបើកឧត្តមស្នងការ នាឆ្នាំ១៩៩៣ ៕

Photo by DAP-News

បុករថយន្តធុនធំ ដឹកខ្សាច់ពីក្រោយ ស្លាប់មួយ របួសធ្ងន់ពីរ

$
0
0

ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរ មួយគួរអោយរន្ធត់ បណ្តាលមកពី អ្នកបើកម៉ូតូ ម៉ាកហុងដា c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ស្វាយរៀង 2A-8899 ឌុបគ្នាពីរនាក់ ទៅបុកពីក្រោយ រថយន្តធុន ធំដឹកខ្សាច់ ដែលខូច ហើយឈប់ចតនៅលើផ្លូវ ធ្វើអោយអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងពីរនាក់ដែល រួមដំណើរ រងបួសធ្ងន់ធ្ងរ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ០៩និង៤០យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៤ នៅតាមបណ្តោយផ្លូវលេខ៣១៥ ស្ថិតក្នុងភូមិគក់ប៉ែរ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមឪពុកក្មេក អ្នកបើកម៉ូតូ បានប្រាប់អោយដឹងថា កូនប្រសារគាត់ ដែលស្លាប់នៅ កន្លែងកើតហេតុ ឈ្មោះ សុន សុភក្រ័ អាយុ២៤ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅជាមួយគាត់ ក្នុងភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង បានជិះ ឌុបគ្នា ជាមួយប្រពន្ធឈ្មោះ ប៉ែន  សោភា អាយុ ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រ និងប្អូនប្រុសឈ្មោះ សោភ័ណ្ឌ អាយុ២០ឆ្នាំ ចេញពីផ្ទះ ហើយដើម្បីទៅចាំផ្ទះអោយម្តាយ ព្រោះម្តាយអត់នៅផ្ទះ ទៅការគេនៅខេត្ត សៀមរាប ពេលមកដល់កន្លែងកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរតែម្តង ។

បើតាមអ្នកដែលមានផ្ទះជិតនោះបានអោយដឹងទៀតថា រថយន្តដឹកខ្សាច់បាន មកឈប់ចតតាំងពីម៉ោង ប្រហែល ៦ល្ងាច ព្រោះរថយន្តនេះខូច ទៅមុខលែងរួច ។

សមត្ថកិច្ចនៅកន្លែងកើតហេតុ បានបញ្ជាក់ថា មូលហេតុមកពីរថយន្តឈប់ នៅលើផ្លូវ ហើយអត់សញ្ញា សំគាល់ ណាមួយ ដែលអោយអ្នកធ្វើដំណើរតាមផ្លូវ បានឃើញនោះទេ លោកបានបន្តទៀតថា បណ្តាលមកពីភ្លៀង កំពុងរលឹម ហើយអ្នកបើកម៉ូតូពិបាក នឹងមើលផ្លូវ ទើបបណ្តាលអោយគ្រោះថ្នាក់ដូច្នេះ ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ អ្នករងរបួសបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្ត រថយន្ត និងម៉ូតូ សមត្ថកិច្ចការិយាល័យចរាចរ នគរបាលខេត្ត យកទៅរក្សាទុកដម្បីដោះស្រាយតាម ផ្លូវច្បាប់ ៕ 

លោកអភិបាល ស្រុកមណ្ឌលសីមា និងលោកអភិបាល ស្រុកខ្លងយ៉ៃ ប្រជុំដើម្បីពិភាក្សា រួមគ្នាទប់ស្កាត់ការជួញដូរ ចរាចគ្រឿងញៀន តាមព្រំដែន

$
0
0

កោះកុង ៖ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ លោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមាខេត្ដកោះ កុង បានដឹកនាំនូវថ្នាក់ដឹកនាំ មួយចំនួនមាន លោកអនុប្រធានប្រធាន អន្ដោរប្រវេសន៏ ចាំយាម លោកមេ បញ្ជាការ អ,ហ ស្រុក  លោក អធិការ ស្រុក លោក មេបញ្ជាការ នគរបាលការពារ ព្រំដែនគោក លោកមេ បញ្ជាការ សឹងរងស្រុកមណ្ឌលសីមា ព្រមទាំងសមាជិក សមាជិកា នៅក្រោមឱវាទ មួយចំនួនទៀត។ ដើម្បីទៅចូលរួមក្រោមការ អញ្ជើញរបស់អាជ្ញាធរស្រុកខ្លងយ៉ៃ ។  ចំណែកភាគីថៃ ដឹកនាំដោយលោក ណាយ ស៊ុតថាត ថាំអាំណួយសុក អភិបាល ស្រុកខ្លងយ៉ៃព្រម និងសមាជិក សមាជិកាជាច្រើនរូប ។ កិច្ចប្រជុំនេះ ត្រូវបានភាគីថៃ រៀបចំឡើងនៅ សណ្ឋាគារ រីសត៏ ភូមិ និរ៉ូត ស្ថិតនៅស្រុកខ្លងយ៉ៃ ប្រទេសថៃ ដែលមានព្រំប្រទល់ ជាប់ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។

នៅក្នុងកិច្ចប្រជុំពិភាក្សារវាងស្រុកមណ្ឌលសីមា និង ស្រុកខ្លងយ៉ៃនេះ គឺដើម្បីពិភាក្សាគ្នានិង ផ្លាស់ប្ដូរ យោបល់គ្នា និងរៀនបទពិសោធន៏គ្នាទៅទៅ មក តែអ្វីដែលសំខាន់គឺ សំដៅទៅលើការសហការគ្នា ដើម្បី ទប់ស្កាត់នៅការធ្វើចរាចរគ្រឿងញៀន ឆ្លងដែន នៅតាមខ្សែព្រំដែន រវាងកម្ពុជា ថៃ ។ 

លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានមានប្រសាសន៏ថា លោកមានការសប្បាយ ចិត្ដ ណាស់ ដោយបានភាគីថៃ បានរួមសហការ ជាមួយភាគីកម្ពុជា ក្នុងការទប់ស្កាត់ ក្នុងការធ្វើចរាចរគ្រឿង ញៀន ឆ្លងដែន ដោយជនខិលខូចមួយចំនួន ដែលគិតតែផលប្រយោជន៏ខ្លួន ឯងមិនគិតពីអនាគត អ្នកដទៃ ។ ហេតុដូច្នេះហើយបើមាន ហេតុការណ៏ណាមួយភាគី ទាំងសងខាងត្រូវផ្ដល់ព័ត៍មាន ឱ្យគ្នា យ៉ាងសម្ងាត់ ដើម្បីងាយស្រួល ក្នុងការចាប់ខ្លួនជននោះ មកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ មិនថាខាងភាគី កម្ពុជា ឬភាគីថៃនោះទេ។

លោក ហាក់ ឡេង បានលើកឡើងនៅចំណុច ដែលពលករខ្មែរ ទៅធ្វើសំណាក់ស្រុកខុសច្បាប់ នៅ ប្រទេស ថៃ ហើយរាល់ថ្ងៃកំពង់ជួបនៅផល លំបាកដោយសារភាគីថៃ ចាប់បញ្ជូនមកប្រទេសកម្ពុជា វិញនោះ គឺសូមឱ្យភាគីថៃ ជួយបញ្ជូនដំណើរពួកគាត់ឱ្យមកដល់ព្រំដែន ដោយស្រួលផងពី ព្រោះអាជ្ញាធរ កម្ពុជា រងចាំទទួលពួកគាត់នៅទីនោះ ។ ពីព្រោះមានលិចឮពាកអាចាមរាមថា ទាហានថៃ ប៉ូលីសថៃ មាន ការធ្វើបាបពលករខ្មែរខ្លាំង នៅពេលភាគីថៃ ចាប់បញ្ជូនពលករខ្មែរមកស្រុកកំណើតវិញ។ ហេតុដូច្នេះ លោកអភិបាល ខេត្ដ ព្រមទាំងរូបលោក សូមឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជួយធ្វើយ៉ាង ជូនដំណើរ ពលករ ខ្មែរឱ្យមកដល់គោលដៅ ដើម្បីងារស្រួលអាជ្ញាធរកម្ពុជា ទទួលពួកគាត់ ។  នៅការលើឡើងរបស់លោក អភិបាល ស្រុកមណ្ឌលសីមា នូវចំណុចពលករខ្មែរខាងលើនេះ ត្រូវ លោក ណាយ ស៊ុត ថាត ថាំអាំនួយ សុក អភិបាលស្រុកខ្លងយ៉ៃ និងទាហានថៃ ប៉ូលីសថៃ បដិសេធថា ចំពោះពលករខ្មែរ ដែលទៅធ្វើសំណាក់ ស្រុកខុសច្បាប់នៅប្រទេសថៃ គឺពុំមានកាដេញចាប់ ពលករទាំងនោះទេ គឺពួកគាត់ស្ម័គ្រចិត្ដវិល ទៅស្រុកកំណើតវិញ ដោយខ្លួនឯង នៅពេលដែលប្រទេសថៃ មានវិបត្ដិផ្នែកនយោបាយ។ តែបើមាននៅចំណុច ណា ភូមិណា ដែលមានការដេញ ចាប់ពលករខ្មែរមកធ្វើបាប ហើយគំរាមយកលុយ សូមឱ្យភាគីកម្ពុជា ជួយផ្ដល់ព័ត៍មានផង តែចំពោះក្នុងស្រុកយើងនេះ គឺគ្មានការធ្វើដូចេះទេ ។

លោកអភិបាលស្រុកខ្លងយៃ បានមានប្រសាសន៏ថា លោកមានការសប្បាយចិត្ដ ដោយបានរួម សហការគា្នយ៉ាងស្អិតរមួត ចេះផ្លាស់ប្ដូរយោបល់គ្នា ទៅវិញទៅមក និងផ្ដល់នូវបទពិសោធន៏ គ្នាទៅវិញទៅមក ចេះសាមគ្គីគ្នា រវាងស្រុកមណ្ឌលសីមា និងស្រុកខ្លងយ៉ៃ ដែលមានព្រំទល់ជាប់គ្នា ។ នៅក្នុងឱកាសនោះ ដែរលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បាមទៅធ្វើការចូលរួមដាំកូន ឈើ ជាមួយលោក អភិបាល ស្រុកខ្លងយ៉ៃផងដែរ ៕

ទូកដឹកអ្នកដំណើរ ៩៧នាក់លិច នៅភាគខាងលិច ម៉ាឡេស៊ី

$
0
0

កូឡាឡំាពួរ, (ស៊ិនហួ)៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០១៤ នេះថា ទូកឈើ ដឹកអ្នកដំណើរ ប្រមាណ ៩៧នាក់ បានលិចនៅ ចម្ងាយ ជាង ៣ គីឡូម៉ែត្រ ក្បែរឆ្នេរសមុទ្រ ស៊ូងហ្គៃ អ៊ែរ ហ៊ីតាម របស់ប្រទេសម៉ាឡេស៊ី ដែល បណ្តាលឲ្យមនុស្ស ជាច្រើន នាក់បាត់ខ្លួន។

សារព័ត៌មានក្នុងតំបន់ បានរាយការណ៍ថា ក្រុមសង្គ្រោះមកពីនាយកដ្ឋាន ពន្លត់អគ្គីភ័យ និង ជួយសង្គ្រោះ បានទទួលទូរស័ព្ទសុំជំនួយ កាលពី វេលាម៉ោង ១២ និង ២៤នាទីរំលងអាធ្រាត ឈានចូលថ្ងៃពុធនេះ។ មនុស្សមាណតែ ៣០នាក់ប៉ុណ្ណោះត្រូវបានជួយសង្គ្រោះ ស្របពេល ដែលនាក់ ផ្សេងទៀត ត្រូវបាន ក្រុម សង្គ្រោះអះអាងថាកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទូក ដឹកជនបរទេសនោះបានលិច។

រហូតមកដល់ ព្រឹកថ្ងៃពុធ នេះក្រុមសង្គ្រោះនៅតែបន្តប្រតិបត្តិការរុករកដដែល ចំពោះមុខភាព ភ័យខ្លាច ដែលថាជនរងគ្រោះអាច នឹងស្លាប់បាត់បង់ជីវិតជាច្រើននាក់ ។


ពលករខ្មែរ ដែលអាជ្ញាធរថៃ បញ្ជូនតាមច្រក ទ្វារប៉ោយប៉ែត

$
0
0

បន្ទាយមានជ័យ ៖ នគរបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា គិតត្រឹមម៉ោង៦និង២០នាទីព្រឹកដល់ ម៉ោង៩ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤នេះ ពលករចូលតាមច្រកអន្តរជាតិប៉ោយប៉ែត មានចំនួនសរុប ៣៧៥នាក់ ស្រី១៣៤នាក់ កុមារ២៥នាក់ និងមានរថយន្តដឹក ចំនួន៧គ្រឿងផងដែរ ៕

ទោះបីយ៉ាងណាក៏អាជ្ញាធរ និងសមត្ថកិច្ចនៅ ខេត្តបន្ទាយមានជ័យ រង់ចាំទទួលស្វាគមន៍ពលករ ទាំងនោះផងដែរ៕

លោក ស៊ុន ចាន់ថុល៖ កំណែទម្រង់ ប្រព័ន្ធការងារ គឺដើម្បីជាតិ រាជរដ្ឋាភិបាល មិនមែនគ្រួសារ បក្ខពួកខ្ញុំទេ

$
0
0

- ខាងក្នុងមានវីដេអូ នៃកិច្ចសម្ភាសន៍រវាងលោក សយ សុភាព និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល

ភ្នំពេញ៖ «អត់មានក្រសួង ស៊ុន ចាន់ថុល ទេ! អត់ក្រសួងបក្ខពួក គ្រួសារនិយមទេ! អត់ទាល់តែសោះ គ្មានមួយ គឺ ខ្ញុំធ្វើ១០០% ដើម្បីជាតិខ្ញុំ ប្រទេសខ្ញុំ រាជរដ្ឋាភិបាលខ្ញុំ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន»។ នេះ ជាប្រយោគមួយឃ្លា បង្ហាញពីតម្លាភាព នៃការធ្វើកំណែទម្រង់ របស់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ឆ្លើយតបសំណួរ ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក សយ សុភាព។ ប្រយោគមួយឃ្លាបង្ហាញពីឆន្ទៈកំណែ ទម្រង់ច្បាស់លាស់នេះ បាននឹងកំពុងធ្វើ ឲ្យមន្រ្តីក្រសួងពាណិជ្ជកម្ម ជាច្រើនកោតសរសើរផងដែរ។

រាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី៥ បានដាក់ចេញនូវផែនការ កំណែទម្រង់ដ៏ស៊ីជម្រៅ ដើម្បីស្វះស្វែង និងទាញ យកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ។ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង នៃរាជរដ្ឋាភិបាលអាណត្តិទី៥ នាវិមានសន្តិភាពកាលពីអំឡុង ខែកញ្ញា ឆ្នាំ២០១៣ ក៏បានប្រកាសដាស់តឿនយ៉ាងម៉ឹងម៉ាត់ ឲ្យមន្រ្តីរាជរដ្ឋាភិបាលអាណត្តិថ្មី ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ជាពិសេសលប់បំបាត់នូវវប្បធម៌បក្ខពួកនិយម គ្រួសារនិយម ក៏ដូចជាវប្បធម៌កូន ប្រពន្ធស័ក្តិធំ ជាង ឪពុកជាដើម។

ការប្រកាសរបស់នាយករដ្ឋមន្រ្តី មិនមែនជាការចៃដន្យឡើយ តែវាជាការប្រកាសដាស់តឿន ក្រើនរំលឹកដល់មន្ត្រី របស់រាជរដ្ឋាភិបាល ក្រោយពីទទួលបានការរិះគន់ តិះទៀនយ៉ាងច្រើនពីប្រជាពលរដ្ឋ និង មន្រ្តីរាជការថ្នាក់ក្រោម នៅតាមក្រសួង ស្ថាប័ន មួយចំនួននាអាណត្តិទី៤កន្លងទៅ។

ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន គេសង្កេតឃើញតាមក្រសួងស្ថាប័នរបស់រដ្ឋជាច្រើន បាននិង បង្ហាញសកម្មភាពយ៉ាងសស្រាក់សស្រាំធ្វើកំណែទម្រង់លើក្រសួងស្ថាប័នរបស់ខ្លួន។ ក្នុងនោះក្រសួងពាណិជ្ជ កម្ម ដែលមានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី ត្រូវបានកែវភ្នែករបស់សាធារណជនមើលឃើញថា ហាក់មានភាពលេចធ្លោរ ក្នុងការធ្វើកំណែទម្រង់ ទាំងការផ្តល់សេវាកម្ម ទម្រង់ ប្រព័ន្ធ និងនីតិវិធីការងារនៅក្នុង ក្រសួង បញ្ហាដ៏រស៊ើបនោះ មន្រ្តីជាច្រើននៅក្នុងក្រសួងត្រូវបានផ្លាស់ប្តូរតួនាទី និង មុខតំណែង ដោយការប្រឡង ប្រកួតប្រជែងសមត្ថភាព មិនមែនជាការចង្អុលរបស់រដ្ឋមន្រ្តីនោះទេ។

តើអ្វីទៅជាកំណែទម្រង់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រយៈពេលជិត១ឆ្នាំក្រោយរាជរដ្ឋាភិបាលចាប់កំ ណើត? តើកំណែទម្រង់នេះ កើតដោយឆន្ទៈ ឬធ្វើឲ្យល្អមើល? តើកំណែទម្រង់នេះ មានតម្លាភាពដែរ ឬទេ? បញ្ចប់ ហើយឬនៅ វប្បធម៌បក្ខពួក ឬគ្រួសារនិយម?

ដើម្បីស្វែងរកនូវចម្លើយទាំងនេះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានជួបសម្ភាសន៍ដោយផ្ទាល់ ជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អមជាមួយនិងរដ្ឋលេខាធិ ការក្រសួងពាណិជ្ជកម្ម ៧រូបផ្សេងទៀត។

ក្នុងជំនួបផ្តល់បទសម្ភាសន៍ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានប្រវត្តិល្បាញល្បី ក្នុងការគ្រប់គ្រងក្រុមហ៊ុនឯកជន ជាច្រើន ប្រកបដោយភាពជោគជ័យ លោក ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា រយៈពេលជិត ១ឆ្នាំកន្លងទៅនេះ រូបលោក រួមនិងមន្រ្តីជាន់ខ្ពស់របស់លោក បានរួមគ្នាសម្រេចនូវផែនការកែទម្រង់ការងារនៅក្នុងក្រសួងបានយ៉ាង ច្រើន។ ដូចជាការលុបបំបាត់វិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម (CO) ផលិតផលសម្រាប់អ្នកនាំចេញទៅកាន់ បណ្តាប្រទេសបញ្ជាទិញ ដែលមិនត្រូវការ។ បង្កើតប្រព័ន្ធអេឡិចត្រូនិច សម្រួលដល់អ្នកនាំចេញ ក្នុងការដាក់ ពាក្យ ឬសំណុំបែបបទនាំចេញ ដោយមិនបាច់ធ្វើដំណើរទៅកាន់ក្រសួងពាណិជ្ជកម្ម។

ការច្របាច់បញ្ចូលគ្នារវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញា និង នាយកដ្ឋានចុះបញ្ជីឈ្មោះពាណិជ្ជកម្ម ជួយសម្រួលដល់ ប្រជាពលរដ្ឋក្នុងការសុំពាក្យធ្វើអាជីវកម្ម ព្រមទាំងបង្កើតនូវអគ្គនាយកដ្ឋានថ្មីមួយចំនួនទៀត ដើម្បីសម្រួលប្រព័ន្ធ ការងារកុំឲ្យមានភាពស្មុគស្មាញ។ កំណែទម្រង់ដ៏រស៊ើប ធ្វើឲ្យមន្រ្តីខ្លះសើចសប្បាយ និងខ្លះទៀត សម្រក់ទឹកភ្នែក ជូតក្បាលជង្គង់នោះ គឺការជ្រើសរើសមន្រ្តីចូលកាន់មុខតំណែងជាអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក្នុងក្រសួងមួយនេះ ត្រូវបានផ្លាស់ប្តូរពីការស្នើដោយរដ្ឋមន្រ្តី ទៅជាការប្រឡងសាកល្បងសមត្ថភាព ដោយការ សម្ភាសន៍ដោយផ្ទាល់មាត់។

កំណែទម្រង់មួយទៀត ធ្វើឲ្យគេចាប់អារម្មណ៍ដែរនោះ គឺការផ្លាស់ប្តូរប៉ុស្តិ៍របស់មន្រ្តីកាំកុងត្រូល ដែលត្រូវបានគេ ដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនមានការផ្លាស់ប្តូរនោះទេ អ្នកដែលមានខ្សែរឹងមាំ ប្រហែលជាត្រូវ នៅកាន់កន្លែងគេហៅថាមានខ្លាញ់ជារៀងរហូត តែអាណត្តិរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបាន ក្រឡុកផ្លាស់ប្តូរអស់ហើយ។

រដ្ឋមន្រ្តី ដែលទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកវិទ្យាល័យរដ្ឋ Pennsylvania និង បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាម៉េរិករូបនេះ បានបញ្ជាក់ ថា នីតិវិធីក្នុងការប្រឡងជ្រើសរើសសមត្ថភាពរបស់មន្រ្តីនេះ គឺមិនមាននោះទេនៅលើពិភពលោក កុំថាឡើយនៅ តាមក្រសួងស្ថាប័នក្នុងប្រទេសកម្ពុជា។

ការប្រឡងសាកល្បងសមត្ថភាពនេះទៀតសោត ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់ថា មានតម្លា ភាពបំផុតសម្រាប់មន្រ្តី គ្មាននីតិវិធីណាមានតម្លាភាពជាងនេះទៀតទេ។

បើតាមរដ្ឋមន្រ្តី ដែលធ្លាប់មានបទពិសោធន៍គ្រប់គ្រងលើមុខជំនួញក្នុងវិស័យឯកជនជោគជ័យរូបនេះ បានបន្តថា ការប្រឡងស្វែងរកអ្នកមានសមត្ថភាព មិនបានធ្វើឡើងដោយអត្តនោម័ត ឬសម្រេចតែលើរដ្ឋមន្រ្តីនោះទេ មន្រ្តី ជាន់ខ្ពស់ថ្នាក់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មចំនួន ៧រូបផ្សេងទៀត ក៏បានអញ្ជើញចូលរួមកាត់សេចក្តី និង វិនិ ច្ឆ័យក្នុងការជ្រើសរើសមន្រ្តីផងដែរ។

នីតិវិធីថ្មី លើមន្រ្តីចាស់ និងក្រសួងចាស់នេះ ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់ថា មុនពេលធ្វើ ការប្រឡងជ្រើសរើសមន្រ្តីគ្រប់គ្រងតំណែងអគ្គនាយក ឬអគ្គនាយករងក្នុងអគ្គនាយកដ្ឋានទាំង៦ (អគ្គនាយកដ្ឋានរដ្ឋ បាល និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពណិជ្ជកម្មអន្តរជាតិ, អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុក, អគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម, អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម, អគ្គនាយកដ្ឋានកាំកុងត្រូល) ក្រសួងបានប្រកាសដល់មន្រ្តី ថ្នាក់ប្រធាននាយកដ្ឋានទាំងអស់ឲ្យដាក់ពាក្យចូលរួមប្រកួតប្រជែងសាកល្បងសមត្ថភាព។

បេក្ខភាពទាំងអស់ ត្រូវបានឆ្លងកាត់បទសម្ភាសន៍ដោយផ្ទាល់មាត់ដាច់ដោយឡែកពីគ្នា ពីគណៈមេប្រយោគ៨រូប ដែលជារដ្ឋលេខាធិការ និងលោករដ្ឋមន្រ្តីផ្ទាល់។ មេប្រយោគទាំងអស់ត្រូវផ្តល់ពិន្ទុដល់បេក្ខភាពនីមួយៗ ដោយ សម្ងាត់ ហើយទើបយកមកបូកសរុបពិន្ទុរួមគ្នា អ្នកដែលទទួលបានពិន្ទុច្រើនជាងគេ នឹងទទួលបានតំណែងជាអគ្គ នាយក។ រីឯតំណែងអគ្គនាយករងក៏ត្រូវបានធ្វើដូចគ្នានេះផងដែរ មុននឹងបញ្ជូនទៅសុំសេចក្តីសម្រេចពីនាយករដ្ឋ មន្រ្តី។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបន្តថា ការប្រឡងជ្រើសរើសនេះ មិនមែនសម្រេចតែកម្រិត នៃការសិក្សា នោះទេ គឺត្រូវតែពឹងផ្អែកទៅលើបទពិសោធន៍ការងារ។ ក្រៅពីសញ្ញាបត្រ បទពិសោធន៍ការងារ មន្រ្តីត្រូវឆ្លើយតប នឹងសំណួរជាច្រើនរបស់គណៈមេប្រយោគ ពីសមត្ថភាពក្នុងការគ្រប់គ្រងមន្រ្តីក្រោមឱវាទ ក៏ដូចជាសមត្ថភាពក្នុង ការដោះស្រាយបញ្ហានានា នៅពេលដែលខ្លួនជួបប្រទះ ពេលចូលកាន់តំណែងក្នុងតួនាទីនីមួយៗផងដែរ។

លោកបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា តើយើងជ្រើសរើសមន្រ្តីរបៀបណា នីតិវិធីយើងធ្វើដូចម្តេច ដើម្បីឲ្យ មានតម្លាភាព ជ្រើសរើសមន្រ្តី ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បទពិសោធន៍គ្រប់គ្រាន់ក្នុងការធ្វើការងារនេះ ទី១. យើងខ្ញុំបានប្រកាសទៅមន្រ្តីក្រសួងរបស់យើងខ្ញុំទាំងអស់ថា ប្រអប់នេះទំនេរ ប្រអប់នេះទំនេរ ឬប្រអប់នោះ ទំនេរ ដូច្នេះសូមមេត្តាដាក់ពាក្យស្នើសុំសម្ភាសន៍យកតួនាទីក្នុងប្រអប់នោះ។ ក្រោយពីទទួលពាក្យហ្នឹងមក ពិនិត្យ គ្រប់ជ្រុងជ្រោយឃើញថា មន្រ្តីនេះមិនអាចផ្លោះកាំ ៤-៥កាំ បានទេ ហ្ហេ! គាត់ចង់ធ្វើអគ្គនាយកហ្ហា ប៉ុន្តែសព្វថ្ងៃ គាត់ត្រឹមតែប្រធានការិយាល័យ ចឹងគាត់មិនអាចសម្ភាសន៍យកអគ្គនាយកបានទេ! បើគាត់ជាអគ្គនាយក អគ្គនា យករង ឬប្រធាននាយកដ្ឋានអាចផ្លោះចឹងបាន»។ «ចឹង! មានច្បាប់គេអីចឹង! ច្បាប់ទម្លាប់គេត្រឹមត្រូវ មិនមែនថា យើងចង់បាន យើងសម្ភាសន៍យកទេ។ ក្រោយពីពិនិត្យមកហើយ បេក្ខជនទាំងអស់ ម្នាក់ៗត្រូវតែសម្ភាសន៍ម្តង ម្នាក់ៗ ជាមួយលោកជំទាវ ឯកឧត្តមរដ្ឋលេខា ៧នាក់ ដោយឡែកពីគ្នា អត់មានថា ៧នាក់អង្គុយសម្ភាសន៍មនុស្ស ម្នាក់ទេ។ បានហើយក្រោយពីលោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការសម្ភាសន៍ហើយ លោកឲ្យពិន្ទុរបស់លោក លោក (ក) ប៉ុន្មានពិន្ទុ លោក (ខ) ប៉ុន្មានពិន្ទុចឹងទៅ ហើយដាក់ក្នុងស្រោមសំបុត្រមួយលោកបិទជិត។ យកស្រោម  សំបុត្រពីរដ្ឋលេខាធិការទាំង ៧ហ្នឹង យកមកឲ្យខ្ញុំ ខ្ញុំអត់មើលហ្ហេលោកភាព អត់ទាន់មើលពិន្ទុរបស់រដ្ឋលេខាធិការ ខ្ញុំអត់ចង់មើល ហើយខ្ញុំអត់ដឹងមកពីណាផង ព្រោះអត់មានដាក់ឈ្មោះទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមានស្រោមសំបុត្រ ៧ មានពិន្ទុទាំងអស់ពីរដ្ឋលេខាធិការ»។

លោកទេសរដ្ឋមន្រ្តី បន្តទៀតថា «ខ្ញុំអ្នកសម្ភាសន៍ចុងក្រោយដែរ ពេលសម្ភាសន៍ហើយ ខ្ញុំឲ្យពិន្ទុខ្ញុំដែរ ពេលឲ្យពិន្ទុ ខ្ញុំហើយ ខ្ញុំចូលទៅប្រព័ន្ធកុំព្យូទ័រ ដើម្បីដាក់ពិន្ទុ...។ ក្រោយពេលខ្ញុំដាក់ជុំអស់ហើយ ខ្ញុំអញ្ជើញថ្នាក់ដឹកនាំមក អង្គុយជុំទាំងអស់ មើលទាំងអស់គ្នា ហើយពិនិត្យមើលម្តងទៀត ឲ្យគ្រប់ជ្រុងជ្រោយ ហើយយើងជ្រើសមន្រ្តីមាន ពិន្ទុច្រើនហ្នឹង ដើម្បីស្នើសុំទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីតែងតាំងមន្រ្តីនេះ ។ នេះជាបទពិសោធន៍ និងអនុវត្តន៍ នូវនីតិវិធីថ្មី តម្លាភាព ដោយសារខ្ញុំមានសិទ្ធិជារដ្ឋមន្រ្តី មានសិទ្ធិស្នើសុំទៅនាយករដ្ឋមន្រ្តី តែងតាំងមន្រ្តីក្នុងក្រសួង ពាណិជ្ជកម្ម ក៏ប៉ុន្តែខ្ញុំមិនធ្វើអត្តនោម័តម្នាក់ឯងទេ។ ខ្ញុំត្រូវការមានការចូលរួមជាមួយថ្នាក់ដឹកនាំ ទទួលខុសត្រូវ មើលទាំងអស់គ្នា ចឹងគ្មានការទៅសូកប៉ាន់មន្រ្តីណាមួយទេ អត់មានលុយទិញកន្លែងបានទេ ទិញម៉េចបាន ទាល់ តែទិញទាំង៨នាក់ ហើយខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំខ្ញុំអត់មានទិញបានចឹងទេ»។

ក្រៅពីកំណែទម្រង់ក្នុងការជ្រើសរើសមន្រ្តីមានសមត្ថភាព គ្រប់គ្រងតាមអគ្គនាយកដ្ឋាន ដែលជាកត្តាដ៏ចាំបាច់ សម្រាប់និរន្តរភាព និងការផ្តល់នូវប្រសិទ្ធភាពការងារហើយ ក្រសួងពាណិជ្ជកម្ម ក្នុងតំណែងលោក ស៊ុន ចាន់ថុល ក៏បានធ្វើការផ្លាស់ប្តូរប៉ុស្តិ៍របស់មន្រ្តីកាំកុងត្រូលនីមួយៗផងដែរ ដែលការតែងតាំងនេះ ត្រូវបានធ្វើឡើង ដោយការ ចាប់ឆ្នោត។ មន្រ្តីកាំកុងត្រូល ដែលផ្លាស់ប្តូរប៉ុស្តិ៍នេះ ត្រូវបានលោករដ្ឋមន្រ្តី ផ្តាំផ្ញើមិនឲ្យមានការធ្វើសកម្មភាព ស្រង់ដើមនោះទេ ព្រោះកន្លែងដែលខ្លួនបានចូលទៅកាន់នោះ មិនមានចំណាយដើមទុនអ្វីទាំងអស់។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្តបញ្ជាក់ថា «មន្រ្តីកាំកុងត្រូលមិនដែលបានដូរទេ នៅ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ នៅតែ មួយកន្លែង។ ប៉ុន្តែមានអានុក្រឹត្យមួយថា មន្រ្តីកាំកុងត្រូលត្រូវផ្លាស់ប្តូរក្នុងមួយឆ្នាំម្តង ឬការចាំបាច់ ចឹងខ្ញុំត្រូវតែ បង្វិលមន្រ្តីកាំកុងត្រូល ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីរៀនសូត្របន្តទៀត»។ «ចឹងយើងបែងចែកប្រទេសយើង ជា ៤តំបន់ទៀត តំបន់ទី១ មានកំពង់ផែភ្នំពេញ កំពង់ផែព្រះសីហនុ ផែស្ងួត ហើយតំបន់ទី៤ មានតាមបណ្តាខេត្ត ផ្សេងៗ អីចឹងទៅ ចឹងខ្ញុំត្រូវបង្វិលតែងតាំងយ៉ាងម៉េច ឧទាហរណ៍នៅកំពង់ផែភ្នំពេញ ឬកំពង់ផែព្រះសីហនុ យើង ត្រូវការមន្រ្តី ៤០នាក់ ប៉ុន្តែមាន ២០០នាក់ សុំទៅក្រុងព្រះសីហនុ។ ឥឡូវខ្ញុំឲ្យមួយណា ខ្ញុំត្រូវការ ៤០នាក់ ឥឡូវ ២០០នាក់ ចង់ទៅព្រះសីហនុ ខ្ញុំធ្វើម៉េចកើត បើតែងតាំង អូរ! បានទៅ ៤០នាក់ហ្នឹង សុទ្ធតែសូក គេបាន ទៅកន្លែងក្លាញ់ ច្បាស់មានគេចោទចឹងហើយ បក្ខពួកនិយម គ្រួសារនិយម ឲ្យលុយបានទៅកន្លែងខ្លាញ់ ចឹងខ្ញុំធ្វើ ការចាប់ឆ្នោត អ្នកនៅតំបន់ទី១ ទៅចាប់ឆ្នោតយកប៉ុស្តិ៍ នៅតំបន់ទី៤ អ្នកទី៤ មកទី១ ទី២ ទៅទី៣, ទី៣ ទៅទី២។ យើងចាប់ម្តងយក ៧០% ទុកអ្នកចាស់ ៣០% ឲ្យអ្នកថ្មីទៅរៀនសូត្រពីអ្នកចាស់សិន ៣ខែក្រោយទើបយើង ចាប់ ៣០%ទៀត ចឹងមន្រ្តីរបស់យើងដឹងពីរបៀបធ្វើនៅផែស្ងួតរបៀបម៉េច នៅព្រះសីហនុរបៀបម៉េច ផែភ្នំពេញរបៀប ម៉េច ព្រលានយន្តហោះរបៀបម៉េច ក្រចេះរបៀបម៉េច មណ្ឌលគិរីរបៀបម៉េច តាមទល់ដែនហ្នឹង...»។

បើតាមលោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដោះដូរនេះ មិនមានអស់អ្វីទាំងអស់ អស់តែធូប៣សរសៃ និងចេកមួយ ស្និត។ «អស់ អស់តិចតួច គាត់ទិញធូប ៣សរសៃ ចេកមួយស្និត ដើម្បីផ្សង ព្រះអង្គអើយ! ព្រះអង្គចាប់ឲ្យបានចំ អស់ដែរ អស់ធូប ៣សរសៃ ចេកមួយស្និត អស់អ្នកដែលទៅបន់ហ្អេណា អ្នកអត់បន់ អត់អស់មួយសេន។ បើអត់ អស់ យើងខ្ញុំប្រាប់ហើយណា បានទៅកន្លែងហ្នឹង អត់មានចំណាយថវិកាអី កុំទៅតែស្រង់ដើម អត់មានទៅស្រង់ ដើមហ្អេ ព្រោះអត់មានចំណាយទេ កុំទៅស្រង់ដើម»។

ការធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធការងារនៅក្នុងក្រសួងពាណិជ្ជកម្ម ត្រូវបានគេមើលឃើញថា មានមន្រ្តីខ្លះ ក៏ សប្បាយចិត្ត ហើយមន្រ្តីខ្លះទៀត ក៏មិនសប្បាយចិត្ត។ ជាពិសេសមានមន្រ្តីខ្លះ ត្រូវបាត់ចំណូលក្រៅសេវា ជាច្រើនផងដែរ។

ត្រង់ចំណុចនេះ ត្រូវបានលោកទេសរដ្ឋមន្រ្តីឆ្លើយតបជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ពីមុនមន្រ្តី ប្រមាណតែ១០-២០ភាគរយប៉ុណ្ណោះ ទទួលបានចំណូល ឬប្រយោជន៍ខ្ពស់ តែអាណត្តិថ្មី មន្រ្តីពី៨០-៩០ភាគរយ នឹងទទួលភាគលាភពីការងាររបស់គាត់ តាមរយៈកិច្ចខិតខំប្រឹងប្រែងធ្វើការងារ ក្រសួងនឹងមានប្រាក់លើកទឹកចិត្ត នៅដំណាច់ខែនីមួយៗ។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបន្តថា ការធ្វើកំណែទម្រង់តែងមានអ្នកឈ្នះ និងអ្នកចាញ់ តែលោកចង់ឲ្យ បានអ្នកឈ្នះភាគច្រើន។ «ពីមុន ២០ភាគរយ សប្បាយទទួលផលប្រយោជន៍ពីការងារ ប៉ុន្តែឥឡូវ ៨០-៩០ភាគ រយទទួលបានប្រយោជន៍ស្មើរៗគ្នា។ ប៉ុន្តែមិនអាចបាន ១០០ភាគរយទេ។ បើខ្ញុំអាចទទួលបាន ៨០-៩០ភាគរយ សប្បាយចិត្ត ១០ភាគរយ មិនសប្បាយចិត្ត ខ្ញុំទទួលយកហើយ ប៉ុន្តែខ្ញុំមិនទទួលទេ បើមន្រ្តី ១០ភាគរយសប្បាយ ចិត្ត ៩០ភាគរយ មិនសប្បាយចិត្ត គឺអាលាយហើយ ក្រសួងអាលាយ រដ្ឋាភិបាលអាលាយហើយ ត្រូវតែឲ្យមាន អ្នកសប្បាយចិត្តច្រើន។ ការកែទម្រង់មានអ្នកឈ្នះ មានអ្នកចាញ់។ ប៉ុន្តែបើយើងកែទម្រង់ឲ្យអ្នកឈ្នះឲ្យបានច្រើន ជាងអ្នកចាញ់ អានេះវាមានប្រសិទ្ធភាពហើយ»។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានហៅការកែទម្រង់របស់លោកធ្វើឡើង ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង នៅពេលសមាហរណកម្មអាស៊ានឆ្នាំ២០១៥ ឲ្យបានជោគជ័យ ដើម្បីជួយកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ ដើម្បីរក ការងារជូនប្រជាពលរដ្ឋជាមួយប្រាក់បៀវត្សរ៍សមរម្យ។

ឆ្លើយតបនឹងមន្រ្តីមួយចំនួន ដែលព្យាយាមយកលុយទៅសូកប៉ាន់រូបលោក នឹងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ដើម្បីស្វែងរកអន្តរាគមន៍នោះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា វប្បធម៌ទាំងនោះ ត្រូវកប់ចោលហើយ វប្បធម៌ថ្មី គឺការប្រលងស្វែងរកនូវមន្រ្តីមានសមត្ថភាពពិត អត់មានក្រសួងរបស់បុគ្គល ឬគ្រួសារណាមួយទៀតទេ គឺជាស្ថា ប័ន របស់រាជរដ្ឋាភិបាល។ «វប្បធម៌នឹងកប់ចោលហើយ វប្បធម៌ថ្មី គឺការប្រឡងប្រគួតប្រជែងជ្រើស រើសសមត្ថ ភាពពិត។ អត់មានក្រសួង ស៊ុន ចាន់ថុល ទេ! អត់ក្រសួងបក្ខពួក គ្រួសារនិយមទេ! អត់ទាល់តែសោះ គ្មានមួយ គឺ ខ្ញុំធ្វើ១០០% ដើម្បីជាតិខ្ញុំ ប្រទេសខ្ញុំ រាជរដ្ឋាភិបាលខ្ញុំ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន»។

អ្នកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អ្នកស្រី សប្បាយចិត្ត ដែលត្រូវបានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់ឱកាសបានចូលរួមជ្រើសរើសមន្រ្តី ដើម្បីបម្រើការងារ នៅក្នុងក្រសួង។ អ្នកស្រីបញ្ជាក់ថា មិនដែលមានទេពីមុនមក វាគឺជានីតិវិធីមួយ ដ៏តម្លាភាពសម្រាប់មន្រ្តីក្រសួង ពាណិជ្ជកម្ម តែវាក៏មិនអាចតម្រូវចិត្តរបស់មន្រ្តីទាំងអស់បានដែរ។

អ្នកស្រី តឹករ៉េត កម្រង បន្តថា «ខ្ញុំគិតថា នេះ ជានីតិវិធីមួយដ៏មានតម្លាភាព កាត់បន្ថយ១០០ភាគរយ នូវអ្វីដែលគេថា អ្នកនេះ ជាអ្នកស្គាល់គ្នា ជាកូន ជាក្មួយ ឬអ្នកមានឱកាសសូកប៉ាន់។ យើងមិនអាចបំពេញចិត្តឲ្យបាន ១០០ភាគ រយទេ អ្នកមិនបានទទួលអាចនឹងមានការអាក់អន់ចិត្តខ្លះ តែយើងតម្រូវអ្នកភាគច្រើន ហើយយើងចង់បានអ្នកមាន សមត្ថភាព ក្នុងការដឹកនាំទាំងផ្នែកបច្ចេកទេស និងការគ្រប់គ្រងមន្រ្តីរបស់គាត់»។

រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្មម្នាក់ទៀត លោក ឱក ប៊ុង ក៏បានថ្លែងកោតសរសើរពីកំណែទម្រង់របស់ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងនីតិវិធីក្នុងការជ្រើសរើសមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងថា មានតម្លាភាព ត្រឹមត្រូវយុត្តិ ធម៌ ដែលពីមុនមកមិនមានការធ្វើដូច្នេះនោះទេ។ ជាពិសេសរដ្ឋមន្រ្តីថ្មី បានផ្តល់ឱកាសឲ្យរូបលោក និងរដ្ឋលេ ខាដទៃទៀត បានចូលរួមចំណែកទទួលខុសត្រូវ និងសម្រេចចិត្តរាល់ការងារធំៗនៅក្នុងក្រសួង។

លោក ឱក ប៊ុង ថ្លែងបន្តយ៉ាងដូច្នេះ «ក្នុងពេលនេះ ក្រសួងពាណិជ្ជកម្ម បានឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែល គាត់អញ្ជើញមកនេះ គឺការរៀបចំក្រសួងវាខុសប្លែកពីលើកមុន ខ្ញុំនៅក្រសួងពាណិជ្ជកម្ម ៤អាណត្តិហើយ ការចាត់ ចែងតែងតាំងមន្រ្តីនៅក្នុងក្រសួងយើងមិនដែលធ្វើរបៀបនេះទេ គឺមានតែរដ្ឋមន្រ្តីទេ ឯកឧត្តមរដ្ឋមន្រ្តី ចម ប្រសិទ្ធិ គាត់ ចង់តែងតាំងនរណាក៏បាន។ ដល់ឥឡូវ គឺរបៀបរបបថ្មី រដ្ឋលេខាធិការទាំងអស់មានមុខមាត់ មានយោបល់ថ្មី ស្នើ អ្នកនេះ ឲ្យពិន្ទុអ្នកនេះ ហើយចូលរួមពិភាក្សា ដើម្បីតែងតាំងមនុស្សម្នាក់ គឺថាមតិច្រើន។ ចំពោះអ្នកតិះទៀនប្រា កដជាមាន អ្នកមិនបានជាប់ប្រាកដជាមិនសប្បាយចិត្តទេ តែយើងមិនអាចធ្វើអ្វីឲ្យបានប្រសើរជាងនេះទៀតទេ របៀបដែលយើង ជ្រើសរើសហ្នឹង វារបៀបដូចជាក្រុមហ៊ុនទៅហើយ ក្រុមហ៊ុនឯកជនទេ គេធ្វើអីចឹង»។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានបន្តឲ្យដឹងផងដែរថា កំណែទម្រង់នៅក្នុងក្រ សួងពាណិជ្ជកម្ម នឹងបន្តធ្វើជារៀងរហូតដ៏រាបណារូបលោកនៅជារដ្ឋមន្រ្តីក្រសួងមួយនេះ ដើម្បីកែសម្រួលនីតិវិធី ការងារផ្សេងៗ ធ្វើឲ្យងាយស្រួលដល់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក។

លោកបានថ្លែងយ៉ាងដូច្នេះ «ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មខិតខំប្រឹងប្រែងកែទម្រង់ស៊ីជម្រៅ ដើម្បីកាត់បន្ថយ នីតិវិធីគ្រប់បែបយ៉ាង ធ្វើការឲ្យ ងាយស្រួលទៅដល់អ្នកនាំចេញ អ្នកវិនិយោគ ក្នុងការនាំចេញឲ្យបានច្រើន នូវ កសិផលប្រជាពលរដ្ឋ ក៏ដូចផលិត ផលធ្វើក្នុងស្រុកយើង។ ដើម្បីទាក់ទាញអ្នកវិនិយោគថែមទៀត បង្កើតការងារ ជូនបងប្អូនកូនក្មួយយើងធ្វើ ហើយ បានប្រាក់បៀវត្សរ៍សមរម្យ ជីវភាពធូរធាជាងមុន នេះហើយជាការចង់បាន របស់ប្រមុខរាជរដ្ឋាភិបាល នេះហើយ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ»៕

ថ្ងៃទី ១៨ មិថុនា គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សស្លាប់ ០២នាក់ និង រងរបួសធ្ងន់ ស្រាល ១០នាក់

$
0
0

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ០៨លើក (យប់ ០៣លើក), នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ ក្នុងនោះមានមនុស្សស្លាប់ ០២នាក់ និងរងរបួសស្រាល ០៣នាក់ (ស្រី ០២នាក់) និងរបួសធ្ងន់ ០៧នាក់ (ស្រី ០២នាក់), មិនពាក់មួកពេលគ្រោះថ្នាក់ ១០នាក់ (យប់០៤នាក់) ។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១២គ្រឿង ក្នុងនោះម៉ូតូ ០៩គ្រឿង, រថយន្តធុនតូច ០២គ្រឿង, រថយន្តធន់ធំ ០១គ្រឿង និងថ្មើជើង ០១នាក់ ។

ប្រភពខាងលើឲ្យដឹងបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ មកពី ល្បឿនចំនួន ០៤លើក, មិនគោរពសិទ្ធ ចំនួន០១លើក, មិនប្រកាន់ស្តាំ ចំនួន០១លើក, បត់គ្រោះថ្នាក់ ចំនួន០១លើក, មិនចេះបើកបរម៉ូតូ ចំនួន០១លើក ។ ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤នេះ មានចំនួន ៥៩៧គ្រឿង គឺរថយន្តទេសចរណ៍គ្រួសារ ១០៣គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១៩៩គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០៦គ្រឿង, រថយន្តដឹកទំនិញធុនតូច ៦៥គ្រឿង និងរថយន្តដឹកទំនិញធុនធំ ២២៤គ្រឿង ។ រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់នៅ នាយកដ្ឋានសណ្តាប់ធ្នាប់ ៥០គ្រឿង, ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៥០២គ្រឿង និងនៅអធិការដ្ឋានស្រុក ចំនួន ៤៥គ្រឿង ៕

លោក អូបាម៉ា ពិភាក្សាអំពី ស្ថានការណ៍ អ៊ីរ៉ាក់ជា មួយមេដឹក នាំសភាអាម៉េរិក

$
0
0

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃពុធ ទី១៨ ខែមិថុនា បានជួបជាមួយមេដឹកនាំសភា ដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់អាម៉េរិក ក្នុងកម្រិតខ្ពស់ ពាក់ព័ន្ធនឹងក្រុមឧទ្ទាមសាន់នី នៅក្នុងប្រទេស អ៊ីរ៉ាក់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើងរបស់សេតវិមានអាម៉េរិក ក្នុងសេចក្តីថ្លែងការណ៍ថា «កិច្ចប្រជុំនោះរួមមាន មេដឹកនាំដែលមានសំលេងភាគច្រើនក្នុងព្រឹទ្ធសភាគឺលោក ហារី រ៉េដ, ប្រធានសភា លោក ចន ប៊ូស្នឺ, មេដឹកនាំគណបក្សប្រជាធិបតេយ្យលោកស្រី ណាន់ស៊ី ប៉េឡូស៊ី និងប្រធានសំលេងភាគតិចក្នុងព្រឹទ្ធសភាលោក មីដ ម៉ាក់ខុននែល។

ក្នុងឱកាសនោះ លោក អូបាម៉ា លោកផ្តល់នូវទិន្នន័យថ្មីដល់សភា អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិក ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងពីឧទ្ទាមរដ្ឋ ឥស្លាម ក្នុងប្រទេស អ៊ីរ៉ាក់ និងពួកលីវ៉ាន់ (ISIL) ដោយលោក អូបាម៉ា បានជំរុញឲ្យមេដឹកនាំរបស់អ៊ីរ៉ាក់ ត្រូវកំណត់របៀបវារៈនិកាយ និងត្រូវរួមគ្នាជាមួយនិងការរួបរួមជាតិ។

ជាមួយគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិក ក្នុងការរឹតបន្តឹងសមត្ថភាពនៃកងរក្សាសន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ ចំពោះការប្រឈមមុខទៅនឹងការគម្រាមកំហែងរបស់ក្រុម ISIL ក្នុងនោះមានទំាងការបង្កើនជំនួយផ្នែកសន្តិសុខទៀតផង។

សេតវិមានអាម៉េរិកបន្តទៀតថា លោក អូបាម៉ា ក៏បានប្តេជ្ញានឹងបន្តការប្រឹក្សាឲ្យបានជាប់ជាមួយសភា ពាក់ព័ន្ធនឹងដំណើរនៃស្ថានការណ៍ក្នុងប្រទេសអ៊ីរ៉ាក់។

សូមបញ្ជាក់ផងដែរថា ស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ាក់នៅតែបន្តកាន់តែយ៉ាប់យ៉ឺនទៅៗ ចាប់តាំងពីការប៉ះទង្គិចគ្នាដោយបង្ហូរឈាមរវាងក្រុមបះបោរ និងកងកម្លាំងរដ្ឋាភិបាល ដែលបានផ្ទុះឡើងកាលពីដើមខែនេះ។ ផ្ទៃដីខ្សែក្រវ៉ាត់ក្រុងដ៏ធំល្វឹងល្វើយ ស្ថិតនៅភាគខាងជើងរបស់ប្រទេសអ៊ីរ៉ាក់ឥឡូវនេះ គឺស្ថិតក្នុងការកាន់កាប់របស់ក្រុមសកម្មប្រយុទ្ធ ពាក់ព័ន្ធនឹងបញ្ហាប្រេងឥន្ធនៈក្នុងប្រទេស នឹងអាចមានបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយសង្រ្គាមនិកាយប្រហែលជាអាចផ្ទុះឡើងនៅមជ្ឈឹមបូព៌ាទៀតផង។

ប្រធានាធិបតី អ៊ុយក្រែន ស្នើឲ្យសភា ដករដ្ឋមន្រ្តី ការបរទេសស្តីទី ចេញពីតំណែង

$
0
0

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ភីត្រូ ផរ៉ូហ្ស៊ិនកូ កាលពីថ្ងៃពុធ ទី១៨ ខែមិថុនា បានស្នើទៅកាន់សភា ដើម្បីបណ្តេញលោក អេនឌ្រី ដេឆាយសៀ ចេញពី តំណែងជារដ្ឋមន្រ្តីការបរទេសស្តីទី បន្ទាប់ពីធ្វើឲ្យមានជម្លោះផ្នែកការទូតជាមួយប្រទេស រុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៤ថា ក្នុងខ្សែវីដេអូ ដែលថតដោយសារព័ត៌មានក្នុងស្រុក បានបង្ហាញថា លោក ដេឆាយសៀ បានធ្វើការកត់សម្គាល់ ដែលប្រមាថទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅពេលលោកថ្លែង ទៅកាន់ក្រុមបាតុករ ដែលបានវាយប្រហារ ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុង គៀវ កាលពីថ្ងៃអាទិត្យ។

ពាក់ព័ន្ធនឹងការប្រមាថនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡារ៉ូវ បានចោទប្រកាន់លោក ដេឆាយសៀថា បានធ្វើអ្វីហួសពីការកំណត់នៃគន្លងធម៌ និងបាន ស្នើឲ្យរដ្ឋាភិបាលទីក្រុង គៀវ ដកលោកចេញពីតំណែងផងដែរ។

ពាក់ព័ន្ធនឹងការស្នើសភា ឲ្យដកតំណែងរដ្ឋមន្រ្តីការបរទេសស្តីទីនេះ លោក ផរ៉ូហ្ស៊ិនកូ ក៏បានតែងតំាងលោក ប៉ាល់ឡូ គ្លីមគីន ជាប្រមុខការទូតកំពូលរបស់ប្រទេស អ៊ុយក្រែន។ ការសម្រេចរបស់សភា ចំពោះសំណើដកតំណែងនេះ សភាអ៊ុយក្រែន នឹងសម្រេចនៅថ្ងៃព្រហស្បតិ៍៕

Photo by DAP-News

ចំណងសេដ្ឋកិច្ច រវាងចិន-អង់គ្លេស រីកលូតលាស់ កាន់តែខិតជិត

$
0
0

ឡុងដ៍៖ នៅក្នុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីចិន លោក លី ខៃជាង លោក បាន លើកឡើងថា ចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និង ចក្រភពអង់គ្លេស កំពុងតែរីកលូត លាស់ និងកាន់តែខិតជិតគ្នា ហើយក៏សូមអរគុណដល់ចំណង កិច្ចសហប្រតិបត្តិការ ដែលទើបនឹងព្រមព្រៀងនាពេលថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះដោយយោង តាមសម្ដីរបស់លោក លី ដែលបាននិយាយនៅក្នុងការជួបជុំ នៃក្រុមឥស្សរជនអាជីវកម្មចិន និងអង់គ្លេស លោកបានថ្លែងទៅកាន់អ្នកចូលរួម  ចំនួនប្រមាណ ៦០០ នាក់ថា ក្នុងអំឡុងពេល ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកមក កាន់ចក្រភពអង់គ្លេស ភាគីទាំងពីរ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការ ជាប្រយោជន៍ទៅវិញទៅមក។

នៅក្នុងនោះដែររួមមាន៖
ទី១ ប្រទេសចិន និងអង់គ្លេស បាន ព្រមព្រៀង លើកកម្ពស់កិច្ចសហប្រតិបត្តិការស្ដីពី ថាមពលនុយក្លែអ៊ែរ និងផ្លូវរថភ្លើងល្បឿនលឿន, ការហូរចូលមក នូវទីផ្សារចិនដ៏មហិមា និងសម្ភារៈដែលមានអត្ថប្រយោជន៍ជាមួយនឹងបច្ចេកវិទ្យាទំនើប របស់អង់គ្លេស។
ទី២ ភាគីទាំងពីរបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដោយលោកលី បាន និយាយថា សំដៅទៅលើការបង្កើតធនាគារ RMB ដំបូងរបស់អង់គ្លេស និងចាប់ផ្ដើមតម្រង់ ទៅកាន់ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ លោកបានបន្ថែមទៀតថា នេះមិនគ្រាន់តែ ជាអត្ថប្រយោជន៍របស់អង់គ្លេសនោះទេ ប៉ុន្ដែវាជួយលើកម្ពស់ទៅដល់អន្ដរជាតិ ក៏ដូចជាការជួយសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគទុន ផងដែរ។
ទី៣ ភាគីទាំងពីរព្រមព្រៀងក្នុងការពង្រីកបម្លាស់ប្ដូររវាងប្រជាជនទាំងពីរ ហើយលោកលី បាននិយាយ បន្ថែមទៀតថា ប្រទេសចិនសូមសាទរចំពោះដំណើរការ ទិដ្ឋាការសម្រាប់ប្រជាជន ចិន និងសង្ឃឹមថានឹងធ្វើ ជាម្ចាស់ផ្ទះវិនិយោគិនចក្រភពអង់គ្លេស សិស្សនិស្សិត និងភ្ញៀវ ទេសចរកាន់តែច្រើន។ នៅក្នុងការផ្លាស់ ប្ដូរនេះ ដែរ លោក បាននិយាយថា នឹងទទួល បាននូវការគាំទ្រជាសាធារណៈ សម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងចិន និងអង់គ្លេស៕

Photo by DAP-News

សង្ស័យប្រឡែង ស្រីស្នេហ៍ បើករថយន្តបុករះ បង្គោល ដាក់ច្រវ៉ាក់ របស់ស្ថាន ទូតបារាំង

$
0
0

ភ្នំពេញ: គ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយ អ្នកបើកបរ រថយន្តមួយគ្រឿង ម៉ាក តូយ៉ូតាស៊ីណា បើកបុកបង្គោល ច្រវ៉ាក់របស់ របស់ស្ថានទូតបារាំង តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យក្រឡាប់ កាលពីវេលាម៉ោង២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តដែលមានដឹកស្រីស្នេហ៍ក្នុងល្បឿន ហើយរេចង្កូតទៅបុករះបង្គោលច្រវ៉ាក់ ព័ទ្ធជុំវិញ របងស្ថានទូរបារាំង បណ្តាលឱ្យរថយន្តក្រឡាប់ ហើយដំណើរ ២នាក់របួសទាំងអស់គ្នា ។

នគរបាលមូលដ្ឋានបាននិយាយថា រថយន្តម៉ាកតូយ៉ូតាស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាល ភ្នំពេញ 2P.8663 បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយនារីម្នាក់ បើកបរតាមផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតមកខាងស្តាំដៃបុករះបង្គោលច្រវ៉ាក់នៅខាងមុខស្ថានទូតបារាំង ។

ក្រោយពេលកើរហេតុ ជនរងគ្រោះរងរបួស ត្រូវបញ្ជូនទៅសង្រ្គោះមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាជាក្រោយ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានលួចបង្ហើបថា អ្នកបើកបររថយន្តបង្កខាងលើជាអ្នកបើកបររថយន្ត ឲ្យមន្រ្តីសង្ឃជាន់ខ្ពស់ផងដែរ ៕


ពលករបរទេស​ ខុសច្បាប់​ លាក់ខ្លួន ​នៅប្រទេសថៃ មានជិត ៣លាននាក់

$
0
0

បាងកក៖ សាស្រ្តាចារ្យ មហាវិទ្យាល័យច្បាប់របស់ថៃ អះអាងថា ពលករបរទេសខុសច្បាប់លាក់ខ្លួន ធ្វើការងារនៅក្នុងប្រទេសថៃ មានប្រមាណជិត ៣ លាននាក់ យោធាត្រូវតែរៀបចំសណ្តាប់ ធ្នាប់ពលករខុសច្បាប់ឲ្យទៅជាពលករស្របច្បាប់។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ មិថុនា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា លោក ប៉ានិថាន វឌ្ឍាយ៉ាកន សាស្រ្តាចារ្យាផ្នែកនីតិសាស្ត្រ នៃសកលវិទ្យាល័យជុឡាឡុងកន ក្រុងបាងកក បានថ្លែងថា ករណីគណៈកម្មាការរក្សាសណ្តាប់ធ្នាប់ជាតិ បានរៀបចំសណ្តាប់ពលបរទេស មិនមែនជារឿងថ្មីនោះទេ ហើយបច្ចុប្បន្ននេះ ពលករបរទេសខុសច្បាប់ ដែលកំពុងស្នាក់នៅនិង បម្រើការងារនៅក្នុងប្រទេសថៃ បានកើនឡើង ប្រមាណជិត ៣លាននាក់។ ម្យ៉ាងវិញទៀតតួលេខ ក្រុមពលករខុសច្បាប់ជាង ពីរសែន នាក់ដែលបម្រើការងារក្នុងប្រទេសថៃ រយៈពេលយូរនោះ គឺគ្មានបញ្ហាអ្វីដែលគួរឲ្យកត់សំគាល់នោះទេ ប៉ុន្តែពលករបរទេស រួមមាន មីយ៉ាន់ម៉ា ឡាវ និង វៀតណាម ប្រមាណ២ លាននាក់ រួមទាំង ជនជាតិ រ៉ូហ៊ីងញ៉ា ជាក្រុមមានបញ្ហាច្រើនបំផុត ជាហេតុធ្វើឲ្យពិបាកគ្របគ្រង។ ដូច្នេះ រដ្ឋាភិបាលយោធា ដែលដឹកនាំដោយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការកងទ័ពជើង គោក ត្រូវតែមានវិធាន បន្ទាន់មួយ ស្តីពីការចុះឈ្មោះពលករបរទេសខុសច្បាប់ ឲ្យក្លាយទៅជាពលករស្រប ដើម្បីដោះស្រាយវិបត្តិខ្វះពលករ លើគ្រប់វិស័យក្នុងប្រទេសថៃ ឲ្យទាន់ ពេលវេលា៕

Photo by DAP-News

លោក អៀម សម័យ បើកការដ្ឋាន ស្ថាបនផ្លូវបេតុង ប្រវែង ២៧៩ម៉ែត្រ ក្នុងភូមិបត្តាជី

$
0
0

កណ្តាលៈ  អភិបាលក្រុងតាខ្មៅ លោក អៀម សម័យ បានចួលរួមពិធីបើកការដ្ឋានបេតុងមួយខ្សែ ប្រវែង២៧៩ម៉ែត្រ ជាចំណងដៃជូនដល់អ្នកភូមិបត្តាជី សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ដើម្បីកម្ពស់សោភណទីក្រុង ឱ្យកាន់តែស្អាត និងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងពិធីសម្ពោធ កាលពីថ្ងៃអង្គារ ទី ១៧ ខែមិថុនា ឆ្នាំ២០១៤ លោក អៀម សម័យ អភិបាលក្រុងតាខ្មៅ ផ្លូវនេះសាងសង់ឡើងដោយ ក្រុមហ៊ុន សុខ លី ក្នុងតម្លៃទឹក ប្រាក់ ៨១.៣២៨.៥០០រៀល ដែលទឹកប្រាក់នេះ គឺជាមូលនិធិបានមកពី វិភាជន៍ពីរាជរដ្ឋាភិបាល និងបដិភាគរបស់ប្រជាជនសង្កាត់ព្រែកហូរ ក្នុង ឆ្នាំ២០១៤ ។

លោកអភិបាលបានមានប្រសាសន៍ថា “នេះហើយគឺជាសមិទ្ធផលជាតិរបស់ យើងទាំងអស់គ្នា ដែលបានកើតឡើងតាមរយៈ នៃការដឹកនាំរបស់ប្រមុខថ្នាក់ ដឹកនាំនៃយើងទាំងបី ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានខិតខំអស់ពីកម្លាំងកាយចិត្ត ហ៊ានលះបង់ អ្វីៗគ្រប់យ៉ាងរួមទាំងជីវិត របស់សម្តេច ដើម្បីឲ្យប្រទេសកម្ពុជាយើង មានសុខសន្តិភាព មានស្ថេរភាព នយោបាយ មានការអភិវឌ្ឍន៍ ប្រជាជនកម្ពុជាមានសេចក្តីសុខក្សេមក្សាន្ត មាន ហូបចុកគ្រប់គ្រាន់ មាន ជីវភាពកាន់តែធូរធារកើនឡើងបន្តិចម្តងៗ” ។

ព្រមគ្នានេះ លោក អៀម សម័យ ក៏បានសំណូមពរ ដល់បងប្អូន ឱ្យរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារសុខ សន្តិភាពជូនប្រទេសជាតិ ការពារសេចក្តីសុខ និង ភាពសុខសាន្ត ដែលកំពុងមានការ អភិវឌ្ឍន៍ជូនប្រជាជន ក៏ដូចជាជូនដល់បុគ្គល ក្រុមគ្រួសារ បងប្អូនផ្ទាល់តែម្តង។ “សូមបងប្អូន កុំជឿតាមការភូតកុហក អូស ទាញរបស់ក្រុមអគតិមួយចំនួនឲ្យសោះ ជៀសវាងក្នុងការចូលរួមធ្វើបាតុកម្ម ដែលមិនសមហេតុផល ដែលអាចឈានដល់ការបង្កអសន្តិសុខ និងភាពសុខសាន្ត របស់សង្គមជាតិ” ។

មិនតែប៉ុណ្ណោះ លោក ក៏សូមអំពាវនាវ និងដាក់បទបញ្ជាផងដែរ ដល់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិសាងសង់ផ្លូវនេះ ធ្វើយ៉ាងណាអនុវត្តឲ្យបាននូវលក្ខណៈ បច្ចេកទេស សាងសង់ឲ្យត្រូវតាមស្តង់ដារក៏ដូចជាកិច្ចសន្យារវាង ក្រុមហ៊ុន និងអាជ្ញាធរសង្កាត់-ក្រុង ជៀសវាងឲ្យបាននូវការធ្វេសប្រហែស ឬកេងសម្ភារៈដែល ធ្វើឲ្យខុសនូវ ស្តង់ដារបច្ចេកទេស ដែលនាំឲ្យផ្លូវនេះគ្មានគុណភាព និងសូមឲ្យក្រុមអ្នកត្រួតពិនិត្យ តាមដានពិនិត្យបទដ្ឋាន បច្ចេកទេសឲ្យបានដិតដល់ និងត្រឹមត្រូវ ប្រក្រតី និងតម្លាភាព ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រសួង ការបរទេសថៃបញ្ជាក់ពីការ ផ្សាយព័ត៌មាន ដែលថា ការបញ្ជូន ពលករខ្មែរ ខុសច្បាប់ត្រឡប់ មកវិញ ដោយចាប់បង្ខំ

$
0
0

ភ្នំពេញ ៖ ស្ថានទូតថៃ ប្រចាំកម្ពុជា បានឲ្យដឹងថា លោក សេក វណ្ណមេធី អ្នកនាំពាក្យក្រសួង ការបរទេស ថៃ បានផ្តល់បទសម្ភាសន៍ អំពីការផ្សព្វ ផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិថា ទាហានថៃ បោសសំអាតដោយ ចាប់ខ្លួនពលករខ្មែរខុសច្បាប់ ត្រឡប់មកកម្ពុជា ដោយបង្ខំនោះ គឺជាពាក្យ ចចាមអារ៉ាម ដែលបង្កើតឲ្យមាន ការព្រួយបារម្ភ ព្រោះជាក់ស្តែង មិនមានករណីបែបនេះ កើតមានឡើង ឡើយ។

យោងតាមលិខិតមួយច្បាប់ របស់ស្ថានទូតថៃ ប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួល បាននៅពឹ្រកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា លោក សេក វណ្ណមេធី បានសម្ភាសន៍ថា តាមការស្រាវជ្រាវព័ត៌មាន ជាផ្នែកមួយពាក់ព័ន្ធឃើញថា ហេតុការណ៍ ទាំងអស់នេះ ជាព័ត៌មាន ចចាម អារាម និងមិនអាចស្វែងរកប្រភពព័ត៌មានបាននៅឡើយ ហើយព័ត៌មានទាំងនេះ បានបង្កើតការ ព្រួយ បារម្ភដល់ពលករកម្ពុជា និងអ្នកប្រកបរបររបស់ជនជាតិថៃ រហូតធ្វើឲ្យពលករកម្ពុជា ដែលបានលួចចូល ប្រទេសថៃដោយខុសច្បាប់ ជាច្រើនស្ម័គ្រចិត្តរាយការណ៍ដល់អាជ្ញាធរ។ ដូច្នេះការិយាល័យ អន្តោប្រវេសន៍ ខេត្តស្រះកែវ សហការជាមួយកងកំលាំងបូរាផា បានរៀបចំរថយន្ត ដឹកបញ្ជូនពលករទាំងនោះ មកកម្ពុជា វិញ ហើយដំណើរការដឹកជញ្ជូនរបស់សមត្ថកិច្ចខាង លើជាការសម្រួលក្នុងការធ្វើដំណើរតែប៉ុណ្ណោះ មិនមែនជាការចាប់បង្ខំពលករ កម្ពុជាត្រឡប់មកវិញនោះទេ។

ប្រភពខាងលើបន្តថា អាជ្ញាធរថៃបានយល់ច្បាស់ ពីភាពសំខាន់របស់ពលករប្រទេសជិតខាង លើការជំរុញ សេដ្ឋកិច្ច ប្រទេសថៃ ទើបត្រូវរៀប ចំការគ្រប់គ្រង ឲ្យមានជាប្រព័ន្ធនិង ឯកភាពគ្នាបន្ថែមទៀត រួមទាំង ការកំចាត់ការស្វែងរកផលប្រយោជន៍ ពីការនាំចូលពលករខុសច្បាប់ ដើម្បីការពារបញ្ហាកេង ប្រវ័ញ្ចកំលាំង ពលកម្មនិងការជួញដូរមនុស្ស។

ប្រសិនបើពលករកម្ពុជា ដែលលួចចូលប្រទេសថៃ ដោយខុសច្បាប់ ដែលបានត្រឡប់ទៅកម្ពុជា ហើយ មានបំណងត្រឡប់មកធ្វើការនៅ ប្រទេសថៃវិញ ក្រសួងការបរទេសសូមឲ្យ ពលករទាំងនោះបង្ហាញ បំណងឯកសារតាមរយៈបែបបទការ ជួលពលករនិងធ្វើដំណើរ ចូលមកថៃឲ្យបានត្រឹមត្រូវស្របច្បាប់៕

ថៃ នឹងផ្តល់ទិដ្ឋាការ ដល់ពលករខ្មែរ ជាង៨០០០នាក់ ដែលធ្វើការនៅថៃ

$
0
0

ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការ បរទេសកម្ពុជា លោក កុយ គួង បានថ្លែងឲ្យដឹងថា ស្ថានទូតថៃប្រចាំកម្ពុជា នឹងផ្តល់ទិដ្ឋាការការងារ ដល់ពលករខ្មែរ ៨៣៦០នាក់ ដែលធ្វើការនៅក្នុងប្រទេស ឲ្យបានឆាប់ក្នុង រយៈពេលដ៏ខ្លីខាងមុខ។

លោក កុយ គួង បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌ លព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ថា កាលពីថ្ងៃទី១៩ មិថុនា លោកស្រី អ៊ាត សោភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានជួបជាមួយ អគ្គលេខាធិការរង នៃក្រសួងការបរទេសថៃ ពិភាក្សាគ្នាពីការផ្តល់ទិដ្ឋាការងា រដល់ពលករខ្មែរ។

លោកថា ក្នុងជំនួបនោះ ខាងភាគីថៃបានសន្យាជាមួយកម្ពុជាថា នឹងផ្តល់ទិដ្ឋាការ ការងារទៅដល់ ពលករ៨៣៦០នាក់ ក្នុងពេលខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦-១៦ខែមិថុនា ក្រសួងការបរទេសខ្មែរ បានផ្ញើកំណត់ ទូតជាបន្តបន្ទាប់ទៅកាន់ស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីស្នើឲ្យថៃផ្តល់ទិដ្ឋាការការងារ ដល់ពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃ។

អ្នកនាំពាក្យ បន្តថា ក្នុងកិច្ចជំនួបនេះដែរ លោក ស្រី អ៊ាត សោភា បានស្នើដល់ភាគីថៃថា ចំពោះពលករខ្មែរមិនស្របច្បាប់ដែលនៅសល់ក្នុងប្រទេសថៃ នោះ សូមឲ្យថៃធ្វើយ៉ាងណាឲ្យពលករទាំងនោះស្របច្បាប់ ហើយក្រសួងការបរទេសថៃ បានសន្យាយកបញ្ហានេះ ទៅពិភាក្សាជាមួយអនុគណៈកម្មការថៃទទួលបន្ទុក បញ្ហាពលករបរទេស។

លោកស្រី អ៊ាត សោភា ក៏បានសំណូមពរឲ្យភាគីថៃផ្តល់ព័ត៌មានអំពីពេលវេលា និងច្រកទ្វារព្រំដែនច្បាស់លាស់ មកស្ថានទូតកម្ពុជា នៅពេលភាគីថៃបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាដើម្បីចៀសវាងការបញ្ជូនមកដោយច្របូកច្របល់ គ្មានសណ្តាប់ធ្នាប់៕

អភិបាលខេត្តពោធិ៍សាត់ បញ្ជាឲ្យសមត្ថកិច្ច នគរបាល តាមចាប់ជនសង្ស័យ ២នាក់ មកវិញ បន្ទាប់ពី បានដោះលែង

$
0
0

ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត លោក ម៉ៅ ធនិន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ថា ជនដង្ស័យ២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានសមត្ថកិច្ចនគរបាល ក្រុងពោធិ៍សាត់ ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៤ រួចបញ្ជូន ទៅកាន់តុលាការ កាលពីរសៀលថ្ងៃដដែលនោះ ហើយក៏ត្រូវបានតុលាការដោះលែងទៅវិញ ។ លោកអភិបាលខេត្ត បាន ថ្លែងថា ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពខេត្តផងនោះ លោកបានបានបញ្ជាទៅលោក ស្នងការនគរបាលខេត្ត ឲ្យតាមចាប់ជនសង្ស័យទាំង ២នាក់ ដែលតុលាការ បានដោះលែង កាលពី រសៀលថ្ងៃទី១៩ ខែមិថុនា នោះមកវិញ លោកថា សមត្ថកិច្ចខិតខំចាប់ដោយលំបាកណាស់ ហេតុអ្វី ក៏តុលាការដោះលែងជនសង្ស័យទាំង ២នាក់នោះ ។

ពាក់ព័ន្ធនឹងករណីនេះ ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី បាន មានប្រសាសន៍ តាមទូរស័ព្ទប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះថា គឺពិតជាមានបញ្ជាពី លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឲ្យតាមចាប់ជន សង្ស័យទាំង២នាក់ ដែលតុលាការបានដោះលែង នោះមែន ។ លោកស្នងការ ក៏បានមានប្រសាសន៍ បន្តថា ក្នុងចំនោមជនសង្យ័យ ២ នាក់ ដែលលោកប្រធាន គណៈបញ្ជាឯកភាពឲ្យតាមចាប់ខ្លួនឡើង វិញនោះ គឺសមត្ថកិច្ចចាប់បានតែម្នាក់នោះទេ ដោយម្នាក់ទៀត បានរត់គេចខ្លួនបាត់ពីមូលដ្ឋាន ហើយ សមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួន ជនសង្ស័យម្នាក់នោះបន្តទៀត ។

គួរបញ្ជាក់ថា ជនសង្ស័យ២នាក់ ដែលកម្លាំង នគរបាលក្រុងចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា នោះមានទី ១ ឈ្មោះនួន បញ្ញា ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិពោធិ៍តាគួយ សង្កាត់លលកស និងទី២ ឈ្មោះ មុខ រ៉ាឌី ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្ត ពោធិ៍ សាត់ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា តាមការធ្វើតេស្តទឹកនោមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ នោះ គឺមានផ្ទុកសារជាតិញៀននៅក្នុងខ្លួន ៕

Viewing all 8042 articles
Browse latest View live




Latest Images