Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កូរ៉េខាងជើង​បាញ់​មីស៊ីល​ឆ្លងទ្វីប​ពីរគ្រាប់​ ចូល​ទៅ​ក្នុង​សមុទ្រ​

$
0
0

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួដែល បានចេញផ្សាយ នៅថ្ងៃទី ១៣ខែ កក្កដា បានឲ្យដឹងតាមរយៈ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាបដែល បានដកស្រង់សម្តី យោធាកូរ៉េខាងត្បូង ដែលបាននិយាយថា សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ (DPRK) បានបាញ់មីស៊ីល ឆ្លងទ្វីបចំនួន ពីរគ្រាប់ចូល ទៅក្នុងដែនទឹកភាគខាងកើត របស់ខ្លួន នៅដើមថ្ងៃអាទិត្យ ។

កូរ៉េខាងជើងចាប់ផ្តើមតំឡើង ដែលត្រូវបានគេជឿថា ជាមីស៊ីលឆ្លងទ្វីបរយៈខ្លីពីភាគខាងជើងនៃ ព្រំដែនភាគខាងត្បូងនៃ ទីក្រុង Kaesong ដែលគ្រាប់ដំបូង នៅម៉ោង ប្រហែល ១ និង ២០នាទីនិងមួយទៀត នៅប្រហែលម៉ោង ១និង៣០នាទី ព្រឹក កាលពីថ្ងៃអាទិត្យដោយត្រូវ បានគេប៉ាន់ប្រមាណថា មានប្រវែង ៥០០គីឡូម៉ែត្រ នេះបើយោងតាម មន្ត្រីនៅក្នុងអគ្គសេនាធិការ ចំរុះ (JCS) នៅក្នុងទីក្រុងសេអ៊ូល។

មន្ត្រីរូបនោះបានបន្ថែមទៀតថា យោធាកូរ៉េខាងត្បូង បានបង្កើន ការប្រុងប្រយ័ត្ន របស់ខ្លួននិង ត្រៀមខ្លួនរួចជាស្រេច នៅក្នុងករណី ប្រសិនបើមានការដំឡើង មីស៊ីលច្រើន ជាងនេះ៕


ពិសេសៗទៀតហើយ Acer Laptop និង HP Color Printer (All in one) តំលៃត្រឹមតែ 45$

$
0
0

ភ្នំពេញ៖ នេះជាការផ្តល់ជូន ពិសេសមួយទៀតពី Safe Home Technology  ទៅលើផលិតផល កំព្យួទរ័យួរដៃម៉ាក Acer Laptop  និង  HP Color Printer (All in one)  សំរាប់ខែថ្មីនេះ ។

ពីមួយខែទៅមួយខែ យើងតែងតែស្វែងរកនៅអ្វីដែលថ្មី ជាពិសេសការផ្តល់ជូនតំលៃដ៏ល្អសំរាប់ ផ្តល់ជូនឲ្យអតិថិជន ដែលតែងតែគាំទ្រនៅផលិតផល ក៏ដូចជាសេវាកម្ម ក្នុងក្រុមហ៊ុនយើងខ្ញុំ នេះជាការចូលរួមចំណែកមួយពី Safe Home Technology   ក្នុងការចែករំលែកនៅផលិតផល បច្ចេកវិទ្យា ទៅឲ្យអតិថិជនបានប្រើប្រាស់ និង សមស្របទៅតាមលក្ខខណ្ឌ័ បច្ចុប្បន្នគឺ យើងទាំងអស់គ្នា មិនអាចខ្វះផលិតផលទាំងនេះបាន ។ សូមកុំឲ្យឪកាសទាំងនេះកន្លងផុតទៅ ព្រោះចំនួនមានកំណត់ និងមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៤ ។

សូមក្រលេកមើល Specification  លំអិតខាងក្រោម

LAPTOP ACER ASPIRE E14
-Intel Celeron N2930 (1.83GHz, 2M Cache) up to 2.16Ghz
-Operating System : DOS
-Memory : 4GB DDR3l
-HDD : 500GB SATA
-Display Size : 14’’ LED HD
-Intel HD Graphics
-Wireless, Webcam
-Card Reader
-Weight : 2.30Kg

 

នគរបាល​ប៉ុស្តិ៍​ផ្សារដើមថ្កូវ​ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​

$
0
0

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួន នៅចំណុចច្រកចូលឌឿងហែម ក្រោយក្រុមហ៊ុន ទូរស័ព្ទខ្យូប៊ី ផ្លូវព្រះមុន្នីវង្ស ក្រុមទី៣២ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន បន្ទាប់ពីសង្ស័យ ក្នុងបទល្មើសជួញដូរ គ្រឿងញៀន។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំង នគរបាលល្បាតប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួន នៅម៉ោង២១ និង៣០ នាទី យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤។ ជនសង្ស័យរូបនេះ ឈ្មោះ ជា សុខ ភេទប្រុសអាយុ២០ ឆ្នាំ ស្នាក់នៅផ្ទះជួល នៅក្រោយរោងកុនគីរីរម្យ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ជាសិក្សនៅ វិទ្យាល័យយុគន្ធរ។

សក្សីបានរៀបរាប់ទៀតថា នៅម៉ោង២១ និង៣០ នាទី កម្លាំងនគរបាល ល្បាតប៉ុស្តិ៍ផ្សារដើមថ្កូវ បានធ្វើដំណើរដល់កន្លែងកើតហេតុ ក៏បានឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព ឈរចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងនគរបាល ក៏ធ្វើការត្រួតពិនិត្យ ហើយបានឃើញគ្រឿងញៀន ចំនួន៦ កញ្ចប់ ដែលជនសង្ស័យ លាក់ទុកក្នុងហោប៉ៅ ខោខាងស្តាំចំនួន៤ កញ្ចប់តូច និង២ កញ្ចប់ធំលាក់ទុកក្នុងមួក។

ក្រោយការឆែកឆេរសមត្ថកិច្ច បានបញ្ជាក់ថាក្នុងខ្លួនជនសង្ស័យ មានម្ស៉ៅក្រាមសចំនួន៦ កញ្ចប់ (៤កញ្ចប់តូច ២កញ្ចប់ធំ) ក្នុងនោះក៏បានដកហូតលុយខ្មែរ ចំនួន ៤២៤.០០០រៀល លុយដុងចំនួន ១ម៉ឺនដុង លុយបាតចំនួន ២០បាត និងទូរស័ព្ទដៃចំនួន៣ គ្រឿង៕

សហព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​កម្ពុជា​ ព្រមាន​ប្ដឹង​វៀតណាម​ទៅ​ ICC

$
0
0

ភ្នំពេញ៖ ប្រធានសហព័ន្ធ និស្សិតបញ្ញាវ័ន្តកម្ពុជា នៅថ្ងៃទី ១២ ខែកក្ដដានេះ បានព្រមានប្ដឹងប្រទេសវៀត ណាមទៅតុលាការ ព្រហ្មទណ្ឌអន្តររជាតិ(ICC) ជុំវិញប្រវត្តិដី កម្ពុជាក្រោម បន្ទាប់ពីវៀតណាមបាន ស្នើរដល់រាជរដ្ឋាភិបាល កម្ពុជាចាត់វិធានការចំពោះនិស្សិតតវ៉ា នៅមុខស្ថានទូត របស់ខ្លួន ប្រចាំ ក្រុងភ្នំពេញ។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអាទិត្យនេះលោក ម៉ៅ ពិសេស ប្រធានសហព័ន្ធ និស្សិត បញ្ញាវ័ន្តកម្ពុជាថ្លែងថា សហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា មិនផ្លាស់ប្ដូរ គោលជំហរតវ៉ា នៅមុខស្ថាន ទូត វៀតណាម នៅថ្ងៃខាងមុខទៀតនោះទេ ពោលគឺនៅថ្ងៃទី១៣ ខែកក្កដាស្អែកលោកនឹងដាក់ លិខិតទៅ សាលារាជធានីភ្នំពេញ ដើម្បីសុំការអនុញ្ញាត។

លោក ម៉ៅ ពិសេស បន្តថា" បើរដ្ឋាភិបាលវៀតណាម ចិត្តសឿង យើងរីករាយនឹងតទល់ជាមួយវៀតណាម នៅតុលាការព្រហ្មទណ្ឌ អន្តរជាតិទៅតាមច្បាប់ អន្តរជាតិហើយ ប្រសិនបើរឿងនេះចូលដល់ អន្តរ ជាតិ ខ្ញុំជឿរថាវៀតណាមមិនអាចឈ្នះយើង បានទេព្រោះអ្វីដែលយើង កំពុងធ្វើគឺធ្វើ ទៅតាម ច្បាប់ ព្រោះ យើងមានភស្តុតាង"។ លោក បន្ថែមថាដីកម្ពុជាក្រោម គឺជាដីរបស់ដូនតាខ្មែរ។

ពាក់ព័ន្ធនិងការស្នើសុំ របស់រដ្ឋាភិបាល វៀតណាម មករាជរដ្ឋាភិបាល កម្ពុជាជុំវិញការចាត់វិធាន នៅមុខស្ថានទូតវៀតណាម ត្រូវបាន លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បដិសេធមិនទាន់ ទទួលបានព័ត៌មានខាងលើនេះ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបកស្រាយ បន្ថែមពីលោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថាន ទូតវៀតណាម ប្រចាំកម្ពុជាបានទេនៅព្រឹកថ្ងៃអាទិត្យនេះ។
សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានស្នើមករាជរដ្ឋាភិបាលកម្ពុជាចាត់ វិធានការ ជុំវិញការ តវ៉ារបស់និស្សិត នៅខាងមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជាពាក់ព័ន្ធ រឿងដីកម្ពុជាក្រោម។

អ្នកនាំពាក្យស្ថានទូតវៀតណាមអះអាងថា ទឹកដីកម្ពុជាក្រោម អតីតរបស់កម្ពុជា ត្រូវបានគ្រប់គ្រង ដោយវៀតណាម តាំងពីយូរយាណាស់ មកហើយ។ តាមប្រវត្តិសាស្រ្ត របស់កម្ពុជា បានបង្ហាញថា ក្នុងសម័យអាណានិគម បារាំងបានកាត់ទឹកដីកម្ពុជាក្រោម ចំនួន ២១ខេត្តក្រុង ដែលមាន ផ្ទៃដីទំហំជាង ៦៨ពាន់គីឡូម៉ែត្រក្រឡា (៦៨.៩៦៥) ទៅឲ្យវៀតណាម កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការឯកភាព យល់ព្រមពី ពលរដ្ឋខ្មែរក្រោមឡើយ ។ គិតត្រឹមឆ្នាំ២០១៤នេះ គឺមានរយៈពេល ៦៥ឆ្នាំគត់ ដែលខ្មែរកម្ពុជាក្រោមជាង ១០លាននាក់ ជាម្ចាស់ទឹកដី ម្ចាស់ស្រុក បានរស់នៅក្រោមការ គ្រប់គ្រងរបស់ វៀតណាម៕

ឧកញ៉ា តាំង ផេងប៉ោ បដិសេធ ការបញ្ជាឲ្យអង្គរក្ស បាញ់សម្លាប់ អ្នកកាសែត

$
0
0

ភ្នំពេញ : ក្រោយពីមានការ ចុះផ្សាយ និងសេចក្តីរាយការណ៍មួយចំនួន ដោយលើកឡើងថា ឧកញ៉ា តាំង ផេងប៉ោ បញ្ជាឲ្យអង្គរក្ស បាញ់សម្លាប់អ្នកកាសែត ពេលចុះទៅយកព័ត៌មាននៃ ការបិទផ្លូវសាធារណ: ក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យនោះ ឧកញ៉ាប្រធានក្រុមហ៊ុន ផលិតកញ្ចក់ និងថ្នាំលាបផ្ទះ គ្រប់ប្រភេទនោះ បានចេញ មកបដិសេធចោលទាំងស្រុង។

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤នេះ លោកឧកញ៉ា តាំង ផេងប៉ោ បានចុះទៅ កន្លែងកើតហេតុម្តងទៀត ស្ថិរនៅភូមិទួលពង្រ ព្រមទាំងវត្តមានប្រជាពលរដ្ឋជាច្រើននាក់ នៅទីនោះ ហើយលោកឧកញ៉ាបានបកស្រាយ ថា គាត់មិនបានបញ្ជា ឲ្យអង្គរក្សបាញ់សម្លាប់អ្នក កាសែតទាំង២នាក់ ពេលចុះ ទៅយកព័ត៌មាននោះឡើយ គឺជាការចោទប្រកាន់ផ្តេស ផ្តាស់ និងគ្មានមូលដ្ឋានទាល់ តែសោះ ។

នៅចំពោះមុខក្រុមអ្នកកាសែត លោកឧកញ៉ា តាំង ផេងប៉ោ បាននិយាយថា ចំពោះព័ត៌មានចោទលោកបិទផ្លូវ សាធារណ:នោះ មិនមែន ជាការពិតឡើយ ពោលការ បិទផ្លូវគឺធ្វលឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងភូមិទួលពង្រ ជាពិសេសលោកមេភូមិផ្ទាល់ក្នុងគោលបំណង រារាំងមិនឲ្យ រថយន្តដឹកដី ធ្វើដំណើរឆ្លង កាត់ទីនោះបាន។

លោកឧកញ៉ា តាំង ផេងប៉ោ បានបន្តទៀតថា ការបិទផ្លូវ ទៀតសោត គ្រាន់តែយក បំពង់លូបិទមួយចំហៀងផ្លូវ ប៉ុណ្ណោះ ពោលរថយន្តគ្រួសារ និងដឹកទំនិញធុនតូច អាចធ្វើ ដំណើរបានទៅមក ពុំមានបញ្ហាអ្វីកើតឡើងនោះ ឡើយ ។

សូមបញ្ជាក់ថា រឿងរ៉ាវផ្ទុះ ជម្លោះជុំវិញ ការនាំឲ្យមាន ការបិទផ្លូវខាងលើនេះ បានកើតឡើង កាលពីវេលា ជាង ១២ថ្ងៃត្រង់ ទី១២ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រវាងលោក ឧកញ៉ា តាំង ផេងប៉ោ និងរថយន្តដឹកដី ឯកជន ពេលនោះអ្នកកាសែត ២នាក់ ម្នាក់នៅវេបសាយ CEN និងម្នាក់ ទៀត សហការី ស្ថានីយ៍ទូរទស្សន៍បាយ័ន លោក ប្រាក់ ដារាវុទ្ឋី បានចុះទៅយកព័ត៌មានពី ទិដ្ឋភាពនេះ ប៉ុន្តែ មិនបានទទួលរងការគំរាមបាញ់ ដែលបញ្ជាពីលោកឧកញ៉ា នោះឡើយ ។

លោកឧកញ៉ា តាំង ផេងប៉ោ បានបញ្ជាក់ត្រង់ចំណុចនេះថា នៅពេលដែលលោក និងប្រជាជន យកលូដាក់ពាំង ផ្លូវ ក៏ត្រូវបានភាគីរថយន្តដឹកដី យកគ្រឿងចក្រ មកឈូសឆាយ ក្បែរទីនោះ ដើម្បីឲ្យរថយន្តអាចធ្វើ ដំណើរ ។ ពេលយកគ្រឿង ចក្រមកឈូសឆាយ លោកឧកញ៉ា បានប្រាប់ឲ្យ ឈប់ ប៉ុន្តែខាងភាគីរថយន្ត ដឹកដី នៅតែ មិនស្តាប់ និងបន្តធ្វើសកម្មភាព ។ ក្រោយពីមិនឈប់ និងមិនស្តាប់លោកឧកញ៉ា បានប្រើពាក្យថា ប្រយ័ត្នបែកកង់ ពោលមិនបានប្រើពាក្យមកលើអ្នកកាសែតនោះឡើយ  ដូច្នេះជារឿងយល់ច្រឡំ ប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល មិនទាន់អាចសុំការ អត្ថាធិប្បាយពីអាជ្ញាធរមូលដ្ឋាន បាន នៅឡើយទេ ជុំវិញបញ្ហាទាំងនេះ ។

ដោយឡែកភាគីរថយន្តដឹកដី បាននិយាយថា ពួកគេមិន ដែលធ្វើការដឹកជញ្ជូនដីតាម ផ្លូវនេះឡើយពីមុនមក ពោលទើបតែនៅថ្ងៃកើត ហេតុនោះ ធ្វើដំណើរឆ្លងកាត់ ដោយសារតែជាផ្លូវវាង ។

លោកឧកញ៉ា តាំង ផេងប៉ោ បានប្រតិកម្មចំពោះរថយន្ត ដឹកដីឆ្លងកាត់ផ្លូវដី ព្រោះតែផ្លូវខាងលើនេះ លោក ជាអ្នកកសាង ជូនប្រជាពលរដ្ឋ សម្រាប់ការ ធ្វើដំណើរឆ្លងកាត់ ។ បើតាមប្រធានក្រុមហ៊ុន លក់កញ្ចក់ និង ផលិតថ្នាំលាប ដ៏ធំមួយនេះ បាននិយាយទៀត ប្រជាពលរដ្ឋ មានការគាំទ្រលោករហូតមានការស្នើសុំឲ្យយកលូ បិទផ្លូវ កុំឲ្យរថយន្តដឹកដីឆ្លងកាត់ ៕

លោក ប៉ាវ ស៊ីណា នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ និង​អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ ​ឲ្យ​ជួយ​រក្សា​ការពារ ​ឥវ៉ាន់​ក្នុងរោងចក្រ​អូសេអង់

$
0
0

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ស្អែកនេះ លោកនឹងដឹកនាំកម្មករ មួយចំនួន ទៅដាក់ពាក្យបណ្តឹង នៅសាលាដំ បូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យជួយថែរក្សាការពារឥវ៉ាន់នៅក្នុងរោង ចក្រអូសេអង់ បន្ទាប់ពីថៅកែ ក្រុមហ៊ុនមួយនេះ បានលួចបើកប្រាក់ឲ្យកម្មករ មួយចំនួន ដោយខុសច្បាប់ ក្នុងគ្រារោងចក្រ ផ្អាកការងារ ដោយមិនបានសុំការអនុញ្ញាត ពីក្រសួង និងមានបំណង ចង់បិទទ្វារ រោងចក្រ។

លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះថា លោកនឹងទៅដាក់ពាក្យបណ្តឹង នៅអធិការ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យប៉ូលិសខណ្ឌ ជួយ ទប់ស្កាត់ការពារមិនឲ្យក្រុមហ៊ុនដឹកសំភារៈនៅក្នុងរោងចក្រចេញ ខណៈថៅកែបន្ត បើកប្រាក់ឲ្យកម្មករ មួយក្តាប់តូច ដោយខុសច្បាប់ ព្រោះក្រុមហ៊ុនកំពុង កេងប្រវ័ញ្ចកំលាំង ពលកម្មយ៉ាងធ្ងន់ធ្ងរ ហើយការបើកប្រាក់នេះបានរំលោភច្បាប់ការងារ។

លោកបន្តថា មួយផ្នែកទៀតនឹងប្តឹង ទៅតុលាការឲ្យចេញដីការ រក្សាការពារសំភារៈនៅក្នុងរោងចក្រ លុះត្រាតែថៅកែទូទាត់ បើកប្រាក់ខែឲ្យកម្មករ គ្រប់ចំនួនទៅតាមផ្លូវច្បាប់។

លោកបានបញ្ជាក់ថា «បើក្រុមហ៊ុនយល់ព្រម បើកប្រាក់ខែកម្មករ គ្រប់ចំនួននោះ ខាងសហជីពយើង ខ្ញុំនឹងដកពាក្យបណ្តឹងវិញ» លោកបានបន្ថែម ទៀតថា នៅថ្ងៃស្អែកនេះ លោកនឹងមានគម្រោង ដឹកនាំកម្មករជាង ១០០០នាក់ ដើម្បីដង្ហែក្បួន មកកាន់ក្រសួងការងារ និងភាគីពាក់ព័ន្ធមួយទៀត សាជាថ្មី ដើម្បីឲ្យជួយអន្តរាគមន៍ ក្នុងករណីនេះ ប៉ុន្តែបើការចរចាជាមួយ គណៈកម្មាធិការដោះស្រាយ វិវាទការងារបានជោគជ័យ ដោយសម្រេចបើកប្រាក់ឲ្យកម្មករ បាន១០០ភាគរយនោះ នឹងផ្អាកសកម្មភាព ហែក្បួនវិញ។

អ្នកស្រី ហេង សម្ផស្ស តំណាងឲ្យកម្មករ បាននិយាយថា ទោះបីជាក្រុមហ៊ុនបានលប លួចបើកប្រាក់ឲ្យ កម្មករមួយចំនួនក៏ដោយ ប៉ុន្តែអ្នកស្រី មិនព្រមទទួល យកលុយនោះ ជាដាច់ខាត ដោយសារតែថៅកែ បានកឹបកេងលុយកម្មករច្រើន។ អ្នកស្រីបន្ថែមថា ជាធម្មតាកម្មករ ដែលធ្វើការជាង១០ ឆ្នាំត្រូវទទួលបានប្រាក់អត្ថ ប្រយោជន៍ ផ្សេងៗ២០០ ដុល្លារក្នុងមួយខែ ដូចនេះ អ្នកស្រីចូលបម្រើការងារ អស់រយៈពេល១១ ឆ្នាំត្រូវទទួលបានលុយ ទៅតាមហ្នឹងដែរ។

តំណាងឲ្យកម្មករ រូបនេះបញ្ជាក់ថា «ស្នើឲ្យភាគីពាក់ព័ន្ធជួយដោះស្រាយ បញ្ហាឲ្យពួកខ្ញុំ ព្រោះរាល់ថ្ងៃពួកខ្ញុំ រង់ចាំបើកលុយ ដើម្បីយកទៅឲ្យថ្លៃផ្ទះឈ្នួល ព្រោះមានអ្នកខ្លះ ត្រូវបានម្ចាស់ ផ្ទះដេញចេញ ដោយសារ មិនមានលុយឲ្យ ម្ចាស់ផ្ទះ ការហូបចុកក៏ខ្វះខាត»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ ថៅកែរោងចក្រ អូសេអង់បាន ឃុបឃិតគ្នាជា មួយសហជីពដទៃទៀត បានលួចបើកប្រាក់អត្ថប្រយោជន៍ ផ្សេងទៅ ឲ្យកម្មករ ជាង៤០នាក់ ហើយក៏បញ្ឈប់កម្មករ ពីការងារតែម្តង ហើយរហូតមកដល់ថ្ងៃនេះ ក៏នៅតែលួចបើកប្រាក់ឲ្យ កម្មករទៀតនៅផ្ទះ ថៅកែជនជាតិ បង់ក្លាដែស ដែលមានទីតាំង នៅភូមិចំការឪ សង្កាត់កាកាប ខណ្ឌដង្កោ៕

CNRP ចោទ​មន្ត្រីថ្នាក់ឃុំ​របស់ខ្លួន​ ៤នាក់​ ថា​បោះឆ្នោតឲ្យ​ CPP

$
0
0

ភ្នំពេញ៖ ក្រោយពីបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៤ កន្លងមកនេះ គណបក្សសង្រ្គោះជាតិ (CNRP) បានចោទប្រកាន់ មន្ត្រីថ្នាក់ឃុំ របស់ខ្លួន ថាបានទៅបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា (CPP)។

លោក ខាន់ សារុន ជំទប់ទី១ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកឡើងថា “ក្រោយបោះឆ្នោតក្រុមប្រឹក្សា (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)ហ្នឹង គាត់ថា អ្នកទាំងអស់ នៃអតីត គណបក្ស សម រង្ស៊ី ចាស់ហ្នឹង ថាបានបោះឆ្នោតឲ្យគណបក្សប្រជាជន”។

លោកបានបន្តថា នៅពេលបោះឆ្នោតក្រុមប្រឹក្សារួចមក គណបក្សសង្គ្រោះជាតិ បានស្នើឲ្យ អតីតក្រុមប្រឹក្សាឃុំគណបក្ស សម រង្ស៊ី ៤នាក់ ទី១ ឈ្មោះ ខាន់ សារុន (រូបលោកផ្ទាល់)ជំទប់ទី១ ឃុំ ត្រពាំងព្រីង, ទី២ ឈ្មោះ នីសា, ទី៣ ឈ្មោះ វ៉ន ហ៊ុល និងទី៤ ឈ្មោះ ហាន ដោយឲ្យដាក់ពាក្យ លាលែង ពីតំណែងនៅក្នុងមន្ត្រីឃុំ។
លោក ញ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលដំណឹងនេះ នៅឡើងទេ។

អ្នកនាំពាក្យ បានបញ្ជាក់ថា “នៅលើជំហនយោបាយ ដែលជាសកម្មជនរបស់គណបក្ស នៅពេលណា ដែលមិនគោរពតាមគោលនយោបាយ របស់គណបក្ស ឬមួយក៏មានចិត្តងាករេ ពីគណ បក្សសង្រ្គោះជាតិ គាត់គួរតែចាក់ចេញពីគណបក្ស”។

លោក ខាន់ សារុន បន្ថែមថា សូមឲ្យគណបក្សសង្គ្រោះជាតិ ពិចារណាឡើងវិញ នូវបញ្ហា នេះ ព្រោះថា បើចោទប្រកាន់ដូចនេះ ធ្វើឲ្យអ្នកទាំងបួន មិនអាចធ្វើការងារ បានទេ នឹងមានការអន់ ចិត្តជាខ្លាំង នៅរឿងចោទប្រកាន់នេះ៕

លោក ហ៊ុន ម៉ានិត នាំយកអាវភ្លៀង ចែកជូនមន្ត្រី នគរបាល នៅបន្ទាយមានជ័យ

$
0
0

បន្ទាយមានជ័យ : មន្ត្រីនគរ បាលនៅទីបញ្ជាការវរ៥១៣ នៃកងពលលេខ៥១ ថ្មសិន និងវរការពារព្រំដែន លេខ ៨១៥ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១០១៤ ដឹកនាំ ដោយ លោកស្នងការ អាត់ ខែម បានទៅទទួលយក អំណោយជាអាវភ្លៀង របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ឋ បណ្ឌិត តាមរយ:កូនប្រុស លោក ហ៊ុន ម៉ានិត និងមានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ គន់ គីម ថ្នាក់ដឹកនាំយោធា នគរបាល និងមន្រ្តីពាក់ព័ន្ឋមួយចំនួន ទៀត ។

មន្ត្រីនគរបាល ខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា កម្លាំងនគរបាល នៅវរ:៥១៣ ចំនួន ៣០នាក់ ដឹកនាំ ដោយមេបញ្ជាការ ឈិត លី និងកម្លាំងនគរបាលវរ:៨១៥ ចំនួន ១៤០នាក់ ដែលទៅ ទទួលយកអាវភ្លៀង សម្រាប់ប្រើប្រាស់នៅរដូវវស្សានេះ ដើម្បីបំពេញការងារ ជូនជាតិមាតុភូមិ ។

លោក ហ៊ុន ម៉ានិត នៅចំពោះមុខមន្ត្រីនគរបាល ទាំងនេះ បានផ្តាំផ្ញើការសួរ សុខទុក្ខពីសំណាក់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ឲ្យមន្ត្រីនគរបាលទាំងអស់ ត្រូវថែទាំសុខភាព ក្នុងរដូវភ្លៀងធ្លាក់ ចៀសវាងកើតជំងឺផ្សេងៗ ៕


អភិបាល​ក្រុង​តាខ្មៅ ធ្វើពិធី​ក្រុងពាលី​ ចូល​កាន់​តំណែង ​និង​វេរទៀន​ព្រះវស្សា​

$
0
0

ភ្នំពេញ៖ លោក អៀម សម័យអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ កាលពីពេលថ្មីៗនេះ បានដឹកនាំអភិបាលរងក្រុង ក្រុមប្រឹក្សាក្រុង មន្រ្តីរាជការទូទាំងក្រុង ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់គ្រប់សង្កាត់ មេភូមិ ធ្វើពិធីក្រុងពាលី ចូលកាន់តំណែងថ្មី របស់លោកអភិបាលក្រុង អភិបាលរងក្រុង ដើម្បីឧទ្ទិសប្រាប់ដល់ លោកតាម្ចាស់ ស្រុក ម្ចាស់ទឹក ម្ចាស់ដី ឱ្យជួយផ្តល់នូវសេចក្តីសុខសេចក្តីចំរើន ដល់រូបលោក ព្រមទាំងមន្រ្តីរាជការទាំងអស់ របស់សាលាក្រុង នៅបរិវេណសាលា ក្រុងតាខ្មៅ។

បើតាមលោកអៀម សម័យ បានមានប្រសាសន៍ថា កម្មវិធីដ៏អធឹកអធមនេះ មានការចូលរួមជាគណៈអធិបតីកិតិ្តយស ដោយលោក ផៃ ប៊ុនឈឿន អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល លោក ជាវ តាយ និងលោក ហង្ស យុទ្ធ អភិបាលរងខេត្តកណ្តាល និងមន្រ្តីរាជការសាលាខេត្តនេះ គឺធ្វើឡើងក្នុងកម្មវិធី២

ទី១៖ ពិធីក្រុងពាលី ដើម្បីឧទ្ទិសសូមដល់លោកតាម្ចាស់ស្រុក ម្ចាស់ទឹកម្ចាស់ដី ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ដូចទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យលោកទទួលដឹងឮ និងទទួលស្គាល់រូបលោក ជាអភិបាលថ្មីនៃក្រុងតាខ្មៅ និងសូមទទួលស្គាល់សមាជិក ក្រុមប្រឹក្សាថ្មីទាំង ១៥រូបរបស់ក្រុងតាខ្មៅ ព្រមទាំងផ្តល់ពរជ័យ សិរីសួស្តី សេចក្តីសុខសប្បាយ ដល់រូបលោក និងមន្រ្តីរាជការក្រុងនៃ តាខ្មៅទាំងមូល ឱ្យបានសេចក្តីសុខចំរើន ដូចៗគ្នា ។

ទី២៖ វេរទៀបព្រះវស្សា ប្រគេនព្រះសង្ឃ ទាំង៨វត្តទូទាំងក្រុងតាខ្មៅ ហើយក្នុងមួយវត្តៗ ទទួលបានបច្ច័យនិងទេយ្យវត្ថុ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីនេះ លោក ផៃ ប៊ុនឈឿន បានចូលរួមបច្ច័យចំនួន២លានរៀល ផងដែរសម្រាប់ប្រគេន ព្រះសង្ឃទាំង៨វត្ត រីឯទៀនព្រះវស្សា និងទេយ្យវត្ថុទាំងអស់ ក៏ជាការចូលរួមចំណែក របស់ចៅសង្កាត់ និងសមាជិក ក្រុមប្រឹក្សាសង្កាត់ មេភូមិទូទាំងក្រុងតាខ្មៅ៕

ចាប់ខ្លួនបុរស៤នាក់ ពាក់ព័ន្ធការប្រើ ហិង្សាដោយចេតនា នៅស្រុកស្ទឹងត្រង់

$
0
0

កំពង់ចាម៖ កម្លាំងនគរបាល ស្រុកស្ទឹងត្រង់ បានឃាត់ខ្លួន បុរស៤នាក់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ក្រោយពីបានស្រាវជ្រាវដឹងថា ជនសង្ស័យទាំង៤នាក់ ជាប់ពាក់ព័ន្ធក្នុងករណីប្រើហិង្សា ដោយចេតនាលើជនរងគ្រោះម្នាក់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ប្រព្រឹត្តនៅភូមិស្រែរំដួល ឃុំដងក្តា ស្រុកត្រង់ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន ទី១ឈ្មោះ គង់ ស្រួច អាយុ២៦ឆ្នាំ ទី២ ឈ្មោះ ហេន ហំ អាយុ២០ឆ្នាំ ទី៣ឈ្មោះ សាន់ និត អាយុ២៣ឆ្នាំ ទី៤ឈ្មោះ ឆាន់ ឆក អាយុ២១ឆ្នាំ អ្នកទាំង៤នាក់ មានទីលំនៅភូមិស្រែរំដួល ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ មន្ត្រីនគរបាល បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែកក្កដា វេលាម៉ោង៨យប់ មានការផឹកស៊ី នៅផ្ទះឈ្មោះ ពៅ គា ក្នុងភូមិកើតហេតុ ។

ពេលនោះជនរងគ្រោះ ឈ្មោះ ខៃ វី ភេទប្រុស អាយុ២៥ឆ្នាំ ក៏នៅផឹកស៊ីជាមួយ ក្រុមជនសង្ស័យដែរ ប៉ុន្តែក្រោយពេល ផឹកស្រាស្រវឹង ក៏កើតទំនាស់ពាក្សសំដី រវាងជន សង្ស័យ និងជនល្មើស រហូតឈានដល់ ក្រុមជនសង្ស័យ បានយកកាំបិត ចុងស្រួច ចាក់ទៅលើជនរងគ្រោះ បានបណ្តាលឲ្យ រងរបួសធ្លាយពោះវៀន ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។

ចំណែក ក្រុមជនល្មើស បានរត់គេចខ្លួន ក្រោយពេលកើតហេតុ ។ លុះរហូតដល់ថ្ងៃទី១២ ខែកក្កដា ទើបកម្លាំង នគរបាលនៃអធិកាដ្ឋាន ស្រុកស្ទឹងត្រង់ បានស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យបាន៤នាក់ ដែលមានឈ្មោះដូចខាងលើ កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ចាម ចាត់ការទៅ តាមនិតិវិធី ៕

អភិបាល ខណ្ឌដូនពេញ អញ្ជើញចុះពិនិត្យ ស្ថានីយ៍បូមទឹក នៅព្រះគន្លង់ និងឧបត្ថម្ភប្រាក់ដល់កម្មករ

$
0
0

ភ្នំពេញ ៖ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន នៅវេលា ម៉ោង ៣៖៣០នាទី រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ បានចុះពិនិត្យ ទីតាំង ស្ថានីយ៍ បូមទឹក នៅព្រះគម្លង់ ដែលជាទីកន្លែង បង្ហូរទឹកចេញពី រាជធានីភ្នំពេញ ចាក់ទៅទន្លេ យ៉ាងសំខាន់ ដោយពិនិត្យ ខ្លាចក្រែង មានការកកស្ទះ សំរាម និងកាកសំណល់ផ្សេងៗ ដែលនាំឲ្យរាំងស្ទះ នៃការហូរទឹក ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភជូន កម្មករបោសសំរាម ចំនួន២០០០០០រៀលផងដែរ ដើម្បីជាការលើកទឹកចិត្ត ក្នុងការចុះទៅកាយសំរាម និងកាកសំណល់ នៅក្នុងស្ថានីយ៍ ។

មន្រ្តីសាលា ខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីបានចុះទៅពិនិត្យ នៅស្ថានីយ៍បូមទឹក នៅព្រះគន្លង់ រួចមក លោកអភិបាល បានបន្តចុះពិនិត្យ ទីតាំងប្រគុំតន្ត្រី និងផ្សាយបន្តផ្ទាល់ការ ប្រកួតបាល់ទាត់ ពិភពលោកឆ្នាំ២០១៤ រវាង ក្រុមអាល្លឺម៉ង់ និងក្រុមអាសង់ទីន នាវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ នៅមុខវត្តបុរទមវត្តី ដែលរៀបចំដោយ ក្រុមសហភាព សហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី៕

ជិត១ពាន់នាក់ នាំគ្នារង់ចាំមើលការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ

$
0
0

ភ្នំពេញ៖ នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែកក្កដានេះ នៅសួនច្បារ តេជោមាស តេជោយ៉ត មាត់ទន្លេ មុខវត្តឧណ្ណាលោម មានបងប្អូនប្រជាពលរដ្ឋ ជាច្រើនរហូតដល់ជិត១០០០នាក់ បាននាំគ្នា រង់ចាំទស្សនាការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ រវាងក្រុមអាល្លឺម៉ង់ និង អាហ្សង់ទីន ដែលនឹងប្រកួតនៅម៉ោង ២៖០០យប់នាប៉ុន្មាននាទីខាងមុខនេះ៕

សូមជំរាបថា កម្មវិធីទស្សនាបាល់ទាត់នេះ ត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យសហភាពសហព័ន្ធ យុវជនកម្ពុជា ជាអ្នករៀបចំពីម៉ោង ៩យប់ ដល់ម៉ោង ៥ទៀបភ្លឺ ៕

www.lookingtoday.com

លោកបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធាន ក្រុមការងារថ្នាក់ កណ្តាល ចុះជួយខេត្តកំពង់ចាម និង ខេត្តត្បូង ឃ្មុំ បានប្រគេនទៀន ព្រះវស្សា ដល់វត្តចំនួន៩ ស្ថិតក្នុងស្រុកព្រៃឈរ

$
0
0

កំពង់ចាម ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធាន ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម   និងខេត្តត្បូងឃ្មុំ បានអញ្ជើញ ចូលរួមជាអធិបតី ក្នុងពិធីប្រគេនទៀន វស្សាដល់ព្រះសង្ឃ ដែលគង់ចាំ ព្រះវស្សានៅវត្តចំនួន៩ ស្ថិតក្នុងឃុំល្វា ឃុំព្ឬៃឈរ និងឃុំខ្វិតធំ នៃស្រុកព្រៃឈរ គឺវត្តល្វា វត្តមេមាំង វត្តគោកទ្រា វត្តព្រៃឈរវត្តសង្កែ វត្តខ្វិតធំ វត្តបារាយណ៍ វត្តអំពិលធំ និងវត្តពោធិគ្រង ដោយក្នុងមួយវត្តៗ ទទួលបាននូវទៀនធំ១គូ ស្លាដក១ ថវិកា៨០ម៉ឹនរៀល អង្ករ១០០គក្រ ស្ករស៥០គក្រ មី៦កេស ទឹកដោះគោ១កេស ត្រីខ១កេស ទឹកតែ៣កេស ទឹកសុទ្ធ២កេស ទឹកត្រី១២ដប ទឹកស៊ីអ៊ីវ១២ដប    និងប្រេងឆារ៥លីត្រ។

ស្ថិតក្នុងឱកាសនេះ លោកបណ្ឌិត ក៍បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ  និងក្តីនឹករលឹកអំពី សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះបងប្អូន ប្រជា ពលរដ្ឋ ទាំងអស់  ជាមួយគ្នានេះដែរ ក៍សូមថ្លែងនូវក្តីកោតសសើរ ដល់អាជ្ញាធរមាន សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសំរបសំរួលដល់ពលករ ដែលត្រូវបានបញ្ជូនត្រឡប់ពីប្រទេសថៃ មកវិញប្រកប ដោយសុវត្ថិភាព និងខិតខំបំពេញបែបបទ ស្វែងរកការងារថ្មីជូនបងប្អូន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីមោទនភាព ដោយបានឃើញនូវពុទ្ធបរិស័ទ ទាំងអស់ តែងតែប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ប្រពៃណី ដ៏ល្អរបស់យើង ព្រះពុទ្ធសាសនាគឺជាគ្រឹះនៃយុទ្ធ សាស្រ្ត ឈ្នះៗ ដែលញាំងឱ្យប្រទេសជាតិ មានសាមគ្គីភាព និងសុខសន្តិភាព ផ្តល់ឱកាសឱ្យមានការរីកចម្រើ លើគ្រប់វិស័យប្រកបដោយសមភាព ។ ក្នុងឱកាសនោះលោក បណ្ឌិត ហ៊ុន ម៉ាណែត បានចូលបច្ច័យ កសាងដល់វត្តល្វានូវថវិកាចំនួន ២លានរៀល គណៈកម្មាធិការរៀបចំពិធី៦០ម៉ឺនរៀល សាលាស្រុក ព្រៃឈរ ម៉ាស៊ីនស្គេន័រ-ព្រីនធ័រ ២គ្រឿង និងថវិកា៣០ម៉ឺនរៀល    សាលាឃុំល្វាថវិកា២០ម៉ឺនរៀល សាលាឃុំព្រៃឈរ ថវិកា២០ម៉ឺនរៀល សាលាឃុំខ្វិតធំ ថវិកា២០ម៉ឺនរៀល   អធិការដ្ឋាន នគរបាល ស្រុកព្រៃឈរ ថវិកា៣០ម៉ឺនរៀល   កងរាជអាវុធហត្ថស្រុកព្រៃឈរថវិកា២០ម៉ឺនរៀល យោធាស្រុក ព្រៃឈរ ថវិកា ២០ម៉ឺនរៀល    យុវជន៥៦ម៉ឺនរៀល   និងប្រជាពលរដ្ឋចូលរួមចំនួន៦៥០នាក់ ម្នាក់ៗ ទទួលបានមី១កេស ៕

វិចារណកថាៈ បទល្មើស បំផ្លាញរ៉ែមាស រ៉ែត្បូង កំពុងកើតឡើង យ៉ាងអនាធិបតេយ្យ

$
0
0

ទឹកដីប៉ៃលិន ដែលជាទឹកដីត្បូងពេជ្រ បច្ចុប្បន្ននេះ ពុំមានរ៉ែត្បូង ដ៏មានតម្លៃ នៅសេសសល់ទៀតទេ ព្រោះរងការ បំផ្លាញយ៉ាងមហន្តរាយចាប់តាំងពី អំឡុងឆ្នាំ១៩៩០រហូតដល់ឆ្នាំ១៩៩៨ ។ សព្វថ្ងៃនេះកូនចៅខ្មែរជំនាន់ ក្រោយស្ទើរតែ លែងស្គាល់ត្បូងកណ្តៀង ត្បូងទទឹម ត្បូងឆាំង និងត្បូង ផ្សេងៗទៀត អស់ទៅហើយ ព្រោះទឹកដីប៉ៃលិនបានក្លាយទៅជា ចម្ការពោត ចម្ការដំឡូងមី និងចម្ការដំណាំ ហូបផ្លែ ផ្សេងៗទៀត ជំនួសទឹកដីដែល ធ្លាប់ល្បីល្បាញខាងសំបូរត្បូងពេជ្រដ៏ មានតម្លៃ ។ ចំណែកនៅ ខេត្តរតនគិរី ក៏ល្បីល្បាញខាងសំបូររ៉ែមាស រ៉ែត្បូងមិនចាញ់ខេត្តប៉ៃលិនប៉ុន្មានដែរ បើទោះបីត្បូង ថ្មនៅខេត្តរតនគិរី មិនសូវមានតម្លៃដូចត្បូងនៅខេត្តប៉ៃលិនក៏ដោយ ។ ឥឡូវនេះរ៉ែមាស និងរ៉ែត្បូងក្នុងខេត្តរតនគិរីកំពុង រងការបំផ្លាញ យ៉ាងពេញបន្ទុក ដូច្នេះអាជ្ញាធរខេត្តក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធាន ការ ទប់ស្កាត់ជា បន្ទាន់កុំឲ្យបទល្មើស កើតឡើងយ៉ាងពេញ បន្ទុកតទៅទៀត ។

តាមប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីបានឲ្យដឹងថា រយៈពេល ប៉ុន្មាន សប្តាហ៍កន្លងទៅនេះ បទល្មើសជីក កកាយ រក រ៉ែត្បូង ក្នុងដីចម្ការកៅស៊ូរដ្ឋកំពុងកើតឡើង យ៉ាង អនាធិបតេយ្យ ។ ប្រភព បានឲ្យដឹងទៀតថា កន្លងមកថ្មីៗនេះទោះបីសមត្ថកិច្ច ចុះបង្រ្កាប និងរឹប អូសសម្ភារៈផ្សេងៗពីក្រុមជនល្មើសក៏ដោយ ក៏ បទល្មើសនៅតែបន្តកើតមានគួរឲ្យព្រួយបារម្ភដដែល ។ ជាក់ស្តែងកាលពីដើម សប្តាហ៍មុនសមត្ថកិច្ចចម្រុះបានធ្វើការ បង្ក្រាបមនុស្សជាង១០០នាក់ ដែលធ្វើ សកម្មភាពជីកកកាយរករ៉ែត្បូងនៅភូមិត្រុំ ឃុំឡាមិញក្នុងចម្ការកៅស៊ូ រដ្ឋ លុះនៅ ចុងសប្តាហ៍នៅតែ មានមនុស្សរាប់សិបនាក់ចូលទៅជីកកកាយរកត្បូងជាថ្មីទៀត ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្រុម ជនល្មើស ច្រើនធ្វើសកម្មភាពនៅពេលយប់ដើម្បីគេផុតពីការបង្ក្រាបរបស់សមត្ថកិច្ច ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍ថា មេការរបស់ក្រុមហ៊ុនស្វីសរ៉ាប់បឺផ្លេនថេសិន ឈ្មោះ ថា និងឈ្មោះ វុធ ជាអ្នកឃុបឃិត ជាមួយដង្ខៅត្បូងឈ្មោះ ផល ហើយបំផុសកម្មករ ឲ្យចូលទៅជីករ៉ែត្បូង ក្នុងដីចម្ការកៅស៊ូរដ្ឋ ។ ក្រុម ហ៊ុនមួយនេះទទួលបានសិទ្ធិគ្រប់គ្រង ចម្ការកៅស៊ូដែលកាត់ចេញពី ចម្ការ កៅស៊ូរដ្ឋ ហើយមេការរបស់ក្រុមហ៊ុនបែរជាបើកដៃឃុបឃិតជាមួយដង្ខៅត្បូងឈ្មោះ ផល ហើយបំផុស ឲ្យកម្មកររាប់រយនាក់ចូលមកធ្វើសកម្មភាពជីករុករករ៉ែត្បូង យ៉ាងអនាធិបតេយ្យ ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចនគរបាល ស្រុកបរកែវ បែរជាជួយបិទបាំងថែមទៀត ។ បញ្ហានេះ ក្រសួងរ៉ែ និងថាមពលត្រូវ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះប្រធានមន្ទីររ៉ែ និងថាមពលខេត្ត រតនគិរីឈ្មោះ ហ៊ុន ប៊ុនថាន មិន រវល់ចាត់វិធានការទប់ស្កាត់នោះទេ បើទោះបីជាដឹងថា កំពុងមានបទល្មើសកើតឡើងក៏ដោយ ។ ក្រសួងរ៉ែ និងថាមពល ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត មិនត្រូវបណ្តោយឲ្យបទល្មើសបំផ្លាញរ៉ែ ត្បូងក្នុង ស្រុកបរកែវកើតឡើង យ៉ាងពេញបន្ទុកតទៅទៀតនោះទេ ។

ដោយឡែកនៅក្នុងខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រះវិហារក៏បទល្មើសបំផ្លាញរ៉ែមាស កើតឡើង យ៉ាងអនាធិប តេយ្យដែរ ហើយមន្រ្តីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធហាក់ដូច ជាមិនយកចិត្តទុកដាក់បង្ក្រាប បទល្មើសប្រកបដោយប្រសិទ្ធ ភាពនោះឡើយ ។ នៅក្នុងខេត្តក្រចេះអណ្តូងរ៉ែ របស់ក្រុមហ៊ុនចិន បានធ្វើឲ្យកម្មករខ្មែរស្លាប់ និងរងរបួសជាបន្តបន្ទាប់ ហើយសកម្មភាពអនាធិបតេយ្យ នៃការរុករករ៉ែមាស ក៏បន្តកើតមាន ឥតឈប់ឈរដែរ ។ នៅតំបន់ភ្នំជី និងស្នងអនក្នុង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឯណោះ វិញក្រុមហ៊ុនដែលទទួលបាន អាជ្ញាប័ណ្ណរុករករ៉ែមាស កំពុងធ្វើអាជីវកម្មដោយប្រើ ឧបករណ៍ខុសច្បាប់ និងសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានធម្មជាតិ ។ បច្ចុប្បន្ននេះតំបន់ភ្នំជីខេត្ត កំពង់ធំ ដែលល្បីល្បាញខាងមាសមានគុណភាពល្អគឺត្រូវក្រុមហ៊ុនបំផ្លាញខ្ទេចខ្ទីអស់ទៅហើយ រីឯសកម្មភាព ខុសច្បាប់ ក៏កំពុងកើត ឡើងទាំងយប់ទាំងថ្ងៃដែរ ។ នៅខេត្តព្រះវិហារតំបន់សំបូរ រ៉ែមាសកំពុង ទទួល រងនូវការបំផ្លាញយ៉ាងពេញ បន្ទុក ហើយអ្នកធ្វើសកម្មភាព បំផ្លាញរ៉ែមាស នៅខេត្តព្រះវិហារ ត្រូវបានគេ ដឹងថា ជាជនជាតិវៀតណាម និងមានការការ ពារពីសំណាក់មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ទៀតផង ។ ប្រការនេះក្រសួង និងស្ថាប័នពាក់ព័ន្ធមិនត្រូវព្រងើយត ទៅទៀតទេ ព្រោះរ៉ែមាសនៅក្នុងខេត្តព្រះវិហារ កំពុងទទួលរងនូវការ វិនាសហិនហោចក្នុងពេលឆាប់ៗ ។

ចំពោះខេត្តបាត់ដំបងវិញ គឺសកម្មភាពបំផ្លាញរ៉ែមាស នៅស្រុកភ្នំព្រឹក បានកើតឡើងជាច្រើន ឆ្នាំមកហើយ ប៉ុន្តែមិនឃើញសមត្ថកិច្ច មន្រ្តីអាជ្ញាធរ ក៏ដូចជាមន្ទីរ និងក្រសួងពាក់ព័ន្ធចាត់វិធាន ការបង្ក្រាបឡើយ ។ ថ្មីៗនេះការបាក់ រណ្តៅរ៉ែមាស នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង បានបណ្តាលឲ្យមាន មនុស្សស្លាប់បាត់បង់ ជីវិតជាបន្តបន្ទាប់ ប៉ុន្តែទោះជា យ៉ាងណាបទល្មើសនៅតែកើតឡើង យ៉ាងពេញបន្ទុកដូចមុនដដែល ។ អ្វីដែលគួរឲ្យព្រួយ បារម្ភ បំផុតនោះគឺរ៉ែថ្មកែវដ៏ មានតម្លៃនៅភ្នំគិរីអណ្តែត ហៅភ្នំកំពីងពួយ ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងតែត្រូវបានលោកជំទាវម្នាក់ធ្វើសកម្មភាព គាស់ កាយបំផ្លាញ ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ ។ ករណីជំទាវម្នាក់ធ្វើអាជីវកម្មថ្មកែវនៅ ភ្នំកំពីងពួយគឺជាការ បំផ្លាញ ធនធានរ៉ែដ៏មានតម្លៃយ៉ាងកំរោល ហេតុនេះក្រសួងរ៉ែ និងថាមពលក៏ដូចជារាជរដ្ឋាភិបាល ត្រូវចាត់ វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះសព្វថ្ងៃ នេះ រ៉ែមាស រ៉ែត្បូង និងរ៉ែថ្មកែវដ៏មានតម្លៃទទួល រងនូវការ បំផ្លាញឥត ឈប់ឈរ ហើយចៀសមិនផុត ពីរលាយសាបសូន្យក្នុងពេលឆាប់ៗនោះឡើយ ៕

ឧទ្ធម្ភាគចក្រ មួយគ្រឿង បានធ្លាក់ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ស្លាប់ទ័ពអាកាស៤នាក់ និងរបួសធ្ងន់ម្នាក់ (មានវីដេអូ)

$
0
0

ភ្នំពេញ ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ កាល ពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៤ ។

ប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា នៅក្នុងឧទ្ធម្ភាគចក្រនោះ មានមនុស្សជិះ ចំនួន5នាក់ ហើយក្នុងនោះ 4នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ។

ប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលធ្លាក់នេះ ផលិតប្រទេសចិន ហើយទើបនឹងយកមកប្រើ នៅអង្គភាព ហ្វឹកហ្វឺនយោធា ទ័ពអាកាស ៩០៤ ។ ហើយឧទ្ធម្ភាគចក្រនេះអាចផ្ទុកមនុស្សបាន៨នាក់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះ ធ្លាក់នេះ គឺ ធ្លាក់ចំរណ្តៅដី ហើយលិចបាត់តែម្តង ។

ប្រភពព័ត៌មានពីជនរងគ្រោះម្នាក់ ដែលបានលោតចុះពីលើឧទ្ធម្ភាគចក្រ មុនកើតហេតុបាននិយាយថា គ្នារបស់គេនៅក្នុងឧទ្ធម្ភាគចក្រចំនួន4នាក់ ។

រហូតមកដល់ម៉ោង១០និង២៥នាទីនេះ ជនរងគ្រោះទាំង4នាក់ មិនទាន់ត្រូវបានយកចេញពីក្នុងឧទ្ធម្ភាគចក្រនៅនៅឡើយទេ ។

លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ង៧០ បានឲ្យដឹងថា កម្លាំងរបស់លោកកំពុងបញ្ជូនអូរប័រ ដើម្បីទៅជួយសង្រ្គោះ កន្លែងធ្លាក់ឧទ្ធម្ភាគចក្រនោះហើយ ។ ជនរងគ្រោះដែលរងរបួសត្រូវបានលោកឧត្តមសេនីយ៍ប្រាប់ថា បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្រភពព័ត៌មានពីសាក្សី នៅជិតកន្លែងកើត ហេតុបាននិយាយថា  ឧទ្ធម្ភាគចក្រខាងលើនេះ អាចផ្ទុះ ព្រោះមានបំណែកជា ដូចជាកៅអី បានខ្ទាតចេញ និងបំបែកខ្លះទៀតនៃឧទ្ធម្ភាគចក្រ ។

ប្រភព័ត៌មានបានឲ្យដឹងថា ឧត្តមសេនីយ៍ទោ អ៊ុក វ័ន្តហា ជាអ្នកបើកបករជើងចាស់មួយរូប និងឧត្តមសេនីយ៍ត្រី អៀង វណ្ណរិទ្ធ មេបញ្ជាការកងឧទ្ទម្ភាគចក្រ និងជាស្នងការរងបច្ចេកទេស ត្រូវបានស្លាប់ ។

ប្រភពព័ត៌មានពីមន្រ្តីកងព័ទ្ធអាកាស បានឲ្យដឹងថា អ្នកបើកបរទាំង៥នាក់ខាងលើនេះ ទើបតែរៀនបាន៦ខែ ហើយមានអាយុចាប់៤០ឆ្នាំ ឡើង ៦០ឆ្នាំ ។

នៅកន្លែងកើតហេតុ គេឃើញវត្តមាន លោក ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយ និងរាជរដ្ឋាភិបាល រួមទាំងមេបញ្ជាការកងពលលេខ៩៩ ក៏បានទៅជួយអន្តរាគមន៍ផងដែរ ។

នៅក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជូនទាហានចំនួន៣០០នាក់ និងរថយន្តសង្រ្គោះបន្ទាន់ចំនួន៦គ្រឿង និងដឹកនាំបញ្ជាផ្ទាល់ដោយលោក នាយឧត្តមសេនីយ៍ មឹង សំផន និងលោក ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន។

ខណៈនោះយោធា កងពលតូចលេខ៩៩ បានហែលទៅយកកៅអី ដែលកំពុងអណ្តែតនៅក្នុងរណ្តៅដីហើយ។

ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ជនរងគ្រោះទាំងអស់រួមមានឈ្មោះ ឧត្តមសេនីយ៍ទោ  អ៊ុក វ័ន្តហា លោកឧត្តមសេនីយ៍ត្រី  អៀង ចាន់រិទ្ធ លោកវរសេនីយត្រី ថន វណ្ណឌី លោកវរសេនីយ៍ត្រី ខាំ ប៊ុនណាន និងលោកនាយសំណង់  ធេង សុខសំបូរ (រស់)។

នៅពេលនេះឧទ្ធម្ភាគចក្រមួយគ្រឿង បានស្ទូចអូរប័រ ដាក់ចុះទៅក្នុងរណ្តៅដី ដែលគិតពីជម្រៅទឹក ប្រហែល២០ម៉ែត្រឯណោះ ដោយមិនទាន់គិតពី មាត់ណ្តៅជិត១០ម៉ែត្រទៀតនោះ។

ម្ចាស់រណ្តៅដីនេះ ត្រូវបានគេដឹងថា មានឈ្មោះអ៊ុក ឡាឌី ។

ជុំវិញការធ្លាក់ឧទ្ធម្ភាគចក្រខាងលើនេះ  មេបញ្ជាការរងកងទ័ពជើងអាកាស លោក ឧត្ដមសេនីយ៍ឯក យិន សុខា មិនទាន់អាច បញ្ជាក់ពីមូលហេតុ នៅឡើយទេ ដោយរង់ ចាំការស្រាវជ្រាវ និងស៊ើបអង្កេតជាមុនសិន។

ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅកន្លែងកើតហេតុមុននេះបន្ដិច លោកឧត្ដមសេនីយ៍ឯក យិន សុខា  បានបញ្ជាក់ថា“មិនទាន់ដឹងជាក់ លាក់នៅឡើយទេ” ។

បើយោងតាមឧត្ដមសេនីយ៍រូបនេះ ឧទ្ធម្ភាគចក្រដែលធ្លាក់ គឺស្ថិតនៅក្នុងដំណាក់កាលហ្វឹកហ្វឺន ហើយជនរងគ្រោះម្នាក់ដែលស្លាប់នោះ គឺជាគ្រូបង្វឹក ។

ព័ត៌មានលំអិតផ្សាយជូនបន្ដិចទៀតនេះ


ប្រតិបត្ដិការ ស្រង់ឧទ្ធម្ភាគចក្រ និងជន រងគ្រោះ ចេញពីរណ្ដៅដី កំពុងដំណើរការ

$
0
0

ភ្នំពេញ ៖ រហូតមកដល់វេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៤នេះ ប្រតិបត្ដិការ ចុះរាវរកសព ឧទ្ធម្ភាគចក្រ និងជនរងគ្រោះ បាននឹងកំពុង ដំណើរការយ៉ាងក្ដៅគគុក ពី សំណាក់កម្លាំង យោធានិងកម្លាំងសមត្ថកិច្ចជាច្រើននាក់ នៅក្នុងរណ្ដៅដីដ៏ធំល្វឹងល្វើយ តាមរយៈការ ប្រើប្រាស់អូរប័ ពោង និងឧបករណ៍ជំនួយ ជាច្រើនផ្សេងទៀត ។

យ៉ាងណាក៏ដោយ ប្រតិបត្ដិការនេះ កំពុងតែបន្ដមិនទាន់មានលទ្ធផលរាវរកឃើញ ជនរងគ្រោះនៅឡើយទេ ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាឱ្យរដ្ឋមន្ដ្រីក្រសួងធនធានទឹក លោកលឹម គានហោ ជួលបងប្អូនខ្មែរឥស្លាម និងទូក ដើម្បីចុះជួយរាវរកជនរងគ្រោះ ហើយនៅម៉ោងនេះ ទូកសង្គ្រោះមួយគ្រឿង របស់អង្គភាពង៧០ បានចេញប្រតិបត្ដិការ ស្វែងរក ។

ដោយឡែកនៅម៉ោងនេះដដែល នាយ ឧត្ដមសេនីយ៍ ទៀ បាញ់ បានអញ្ជើញចុះទៅ ពិនិត្យនិងជួយអន្ដរាគមន៍ដោយផ្ទាល់នៅកន្លែងកើតហេតុ ។

នាយករដ្ឋមន្ដ្រី បញ្ជាឱ្យលោកលឹម គាន ហោ បញ្ជូនអ្នកជំនាញ មុជទឹកទៅជួយ រាវ

$
0
0

-អភិបាលខណ្ឌ ជ្រោយចង្វារ បានបញ្ជូន អ្នកជំនាញ អ្នកជំនាញ មុជទឹក១៥នាក់ ទៅ កាន់កន្លែងកើតហេតុ

ភ្នំពេញ ៖  សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដាក់បញ្ជាភ្លាមៗទៅកាន់រដ្ឋមន្ដ្រី ក្រសួងធនធានទឹក លោកលឹម គានហោ និង មន្ដ្រីពាក់ព័ន្ធទាំងអស់ បញ្ជូនអ្នកជំនាញ ខាងមុជទឹក ដើម្បីទៅជួយរាវរក សពឧទ្ធម្ភាគចក្រនិងជន រងគ្រោះទាំង៤នាក់ ដែលកំពុងបាត់ខ្លួន នៅក្នុងរណ្ដៅដ៏ធំខាងលើនេះ ។

ដោយឡែកអភិបាលខណ្ឌជ្រោយចង្វារ លោកឃ្លាំង ហួត ក្រោយពីទទួលបានបទបញ្ជាពី សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បានដឹកនាំអ្នកជំនាញមុជទឹក ចំនួន១៥នាក់ ឆ្ពោះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីចូលរួមប្រតិបត្ដិការគ្រោះថ្នាក់ដ៏ធំមួយនេះ ។

ក្រុមជួយសង្គ្រោះ កំពុងទាញឧទ្ធម្ភាគ ចក្រចេញពីក្នុងទឹក

$
0
0

ភ្នំពេញ ៖  ក្រោយពីចំណាយពេលប៉ុន្មាន ម៉ោងចុះរាវរកនៅក្នុងរណ្ដៅដ៏ធំល្វឹងល្វើយ ខាងលើនេះ ក្រុមជួយសង្គ្រោះបានរកឃើញ ឧទ្ធម្ភាគចក្រ ហើយនៅម៉ោងប្រមាណ១និង ១០នាទីរសៀលថ្ងៃទី១៤ ខែកក្កដានេះ និង កំពុងបន្ដអូសយកមកលើគោក ដើម្បីត្រួត ពិនិត្យ ហើយអាចសពជនរងគ្រោះនៅក្នុង ឧទ្ធម្ភាគចក្រនោះ ។

គន្លឹះនៃការរៀបចំ បញ្ជីពន្ធដារ ប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារ គ្រប់ប្រភេទ

$
0
0

ដើម្បីរៀបចំ បញ្ជីពន្ធដារប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារ គ្រប់ប្រភេទអោយបាន ត្រឹមត្រូវ រួមមាន ៖

I- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖ ពន្ធលើប្រាក់បៀវត្ស (Tax on Salary) និងអត្ថប្រយោជន៍ បន្ថែម (Fringe Benefit Tax) ពន្ធកាត់ទុក(Withholding Tax) ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax) អាករ ពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax) អាករលើ តម្លៃបន្ថែម(Value Added Tax)និងពន្ធ អាករដទៃទៀត។
II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)ពន្ធ ប៉ាតង់ (Patent Tax) ពន្ធលើអចលនទ្រព្យ (Property Tax) ។
III- បញ្ហា ឬបំណុលពន្ធដារនានាគ្រប់ប្រភេទ
រាល់បញ្ហាទាំងឡាយនេះលោកអ្នកអាច ជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110 និង  017 888 987   ។
យើងខ្ញុំអាចជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖
១- ការរៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅ កន្លែងពន្ធដារជូនលោកអ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្មអស់តិច  ហើយឯកសារ មានលក្ខណះត្រឹមត្រូវ ជាពិសេសចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។
២-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានាដែលបានជំពាក់រដ្ឋ កន្លងមក ការដោះស្រាយបំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ ដាក់ជូនសវនករពន្ធដារ ។
៣- ការរៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។
៤-ការរៀបចំផែនការពន្ធដារ ក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
៥- លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ ។
៦-និងសេវាកម្មនានាជាច្រើនទៀតរួមមាន៖
     ក-សេវាកម្មគណនេយ្យៈ
    សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
    សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
    សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
    ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។
    សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
    សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
    ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
    សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
    សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។
គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
    ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
    ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក
ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
    សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 888 987  ។

Photo by DAP-News

Photo by DAP-News

ក្រុមហ៊ុន iOne មានកម្មវិធី បញ្ចុះតំលៃ ពិសេស រយ:ពេល ចំនួន៦ ថ្ងៃ

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន iOne ដែលជា ក្រុមហ៊ុនធំ មានសិទ្ធិនាំចូល និងចែកចាយ ផលិតផល Apple មកកាន់ទីផ្សារ កម្ពុជា ដែលបច្ចុប្បន្ននេះ គឺមានសាខាចំនួន៥ នៅក្នុងទីក្រុង ភ្នំពេញ និង សាខាមួយទៀត នៅខេត្តសៀមរាប ដែល កំពុងតែ បំរើសេវាកម្ម ជូនអតិថិជន បាននាំមកនូវ កម្មវិធីពិសេសថ្មីបំផុត ជូនដល់អតិថិជន ដែលមានរយ:ពេល ចំនួន៦ ថ្ងៃ គឺចាប់ពី ថ្ងៃចន្ទទី១៤ រហូតដល់ ថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០១៤នេះ ដោយបានរៀបចំ ផ្តល់ជូន តម្លៃ យ៉ាងពិសេសនូវ រាល់ការជាវ (Accessories) ឧបករណ៍ប្រើប្រាស់ ជាមួយនឹង ផលិតផល ម៉ាស៊ីនកុំព្យូទ័រ Apple ដែលមានម៉ាកល្បីៗ។

តាមការបញ្ជាក់ របស់ក្រុមហ៊ុន iOne បានឲដឹងថា នេះគឺ កម្មវិធីពិសេសថ្មីមួយទៀត ដែលក្រុមហ៊ុន iOne រៀបចំ ឡើង សម្រាប់ផ្តល់ជូន អតិថិជនអ្នកប្រើប្រាស់ទាំងអស់ ដែលតែងតែគំាទ្រ ក្រុមហ៊ុន iOne ហើយកម្មវិធីនេះនឹង ចាប់ផ្តើមពីថ្ងៃច័ន្ទទី១៤ រហូតដល់ថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះក្នុងនោះគឺ ក្រុមហ៊ុន iOne នឹងរៀបចំផ្តល់ជូនការលក់បញ្ចុះតម្លៃយ៉ាងពិសេសទៅលើ (Accessories) ឧបករណ៍ប្រើប្រាស់ ជាមួយនឹង ផលិតផល ម៉ាស៊ីនកុំព្យូទ័រម៉ាក Apple។

អតិថិជនទាំងអស់ អាចរកជាវបាននូវ ផលិតផលជាច្រើន ដូចជាស្រោមទូរស័ព្ទដៃ iPhone5ក្នុងតំលៃ៣ដុល្លារ ជាមួយនឹងកាសស្តាប់ភ្លេងម៉ាក BEATS ដែលមានតំលៃត្រឹមតែ៩៩ដុល្លារ រួមនឹងផលិតផលដទៃជាច្រើនទៀត ដែលមានលក់ នៅក្នុងហាងiOne នាឱកាសដ៏ពិសេសនេះ។

កម្មវិធីនេះ គឺធ្វើឡើងនៅមជ្ឈមណ្ឌល iOne Service Center តែមួយគត់ ដែលមានទីតាំងស្ថិតនៅជាន់ទី 2 អគារ លេខ 25 តាមបណ្តាយមហាវិថីម៉ៅសេទុង ជាប់នឹងស្ថានអគ្គរដ្ឋទូតឡាវ ទូរស័ព្ទលេខ 023 99 75 75។ ជាមួយនឹង ការផ្តល់ជូនខាងលើនេះ អតិថិជនទាំងអស់អាចធ្វើការជ្រើសរើស នូវផលិតផលថ្មីៗ ជាច្រើន ប្រភេទទៅតាម តំរូវការ។ គោលបំណងសំខាន់នៃការរៀបចំនូវកម្មវិធីពិសេសខាងលើនេះ គឺដើម្បីជាការរួមចំណែក ផ្តល់នូវអត្ថ ប្រយោជន៍ឲបានកាន់តែច្រើនថែមទៀតដល់អតិថិជន អ្នកប្រើប្រាស់ទាំងអស់ដែលមាន បំណងជាវនូវផលិតផល ថ្មីៗ ដែលមានគុណភាពខ្ពស់ និងជាពិសេសមានការធានាត្រឹមត្រូវពីសំណាក់ក្រុមហ៊ុនiOne។

គោលបំណងចំបង នៃកម្មវិធីនេះ គឺចង់ឲអតិថិជនទាំងអស់ បានមកកាន់ iOne Service Center ដើម្បីទទួលយក នូវបទពិសោធន៍ថ្មី ពីព្រោះថានៅក្នុងទីតាំង បំរើសេវាកម្មមួយនេះគឺត្រូវបានក្រុមហ៊ុន iOne ធ្វើការអភិវឌ្ឍន៍ថ្មី ដោយ បានពង្រីកបន្ថែមនូវ កន្លែងទទួលភ្ញៀវ ដែលមានលក្ខណៈធំទូលាយ និង ប្រកបដោយផាសុកភាព រួមជាមួយ នឹងការតុបតែងលំអរនូវរូបភាពថ្មីដែលបានច្នៃប្រឌិតឡើងជាមួយនឹងស្ទីល ប្លែកមានលក្ខណៈទំនើប ទាន់សម័យជាទីបំផុត។

បច្ចុប្បន្ននេះក្រុមហ៊ុន iOne មានចំនួន ៦ សាខា ក្នុងប្រទសកម្ពុជា ដែលសាខាទីមួយ iOne Canadia មាន អាស័យដ្ឋាន ស្ថិតនៅជាន់ផ្ទាល់ដី អគារពាណិជ្ជកម្មកាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស កែងផ្លូវក្រមួនស ទូរស័ព្ទ លេខ 023 99 88 89, សាខាទីពីរ iOne Sovanna មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីផ្សារទំនើបសុវណ្ណា លេខទូរស័ព្ទ 023 99 31 81, សាខាទីបី iOne Ratana មានទីតាំងស្ថិតនៅជាន់ ផ្ទាល់ដីផ្សារទំនើបរតនាផ្លាហ្សា តាមបណ្តោយ មហាវិថីសហព័ន្ធរូស្ស៊ី លេខទូរស័ព្ទ 023 88 31 01 សាខាទីបួន iOne Monivong មានអាស័យដ្ឋានស្ថិត នៅអគារ លេខ 463 មហាវិថីព្រះមុនីវង្ស ខាងត្បូងអតីតក្រសួងទេសចរណ៍ ទូរស័ព្ទលេខ 023 22 22 40, សាខាទីប្រាំiOne Service Centerមានទីតាំងស្ថិតនៅជាន់ទី 2 អគារលេខ 25 តាមបណ្តាយមហាវិថីម៉ៅសេទុងជាប់នឹង ស្ថានអគ្គរដ្ឋ ទូតឡាវ ទូរស័ព្ទលេខ 023 99 75 75និងសាខាទីប្រាំមួយ iOne Siem Reap មានអាស័យដ្ឋានស្ថិតនៅផ្សារទំនើប Lucky Mall ជាន់ទី 2 ផ្លូវស៊ីវត្ថា មណ្ឌល 2 សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប ទូរស័ព្ទលេខ 063 76 10 19៕
សម្រាប់ព័ត៌មានលម្អិត ទាក់ទងនឹង កម្មវិធីពិសេស (iOne Blowout) នេះ សូមធ្វើការទូរស័ព្ទមកកាន់ក្រុមហ៊ុន iOne តាមរយ:ទូរស័ព្ទលេខ 023 99 75 75រឺក៏ចូលទៅកាន់វ៉ិបសាយwww.ione2u.com៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images