Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ចលនា យុវជនកម្ពុជា ក្រុម១៥៧ នាំយកអំណោយ ជូនប្រជាពលរដ្ឋ ទីទាល់ក្រ នៅឃុំរលួស

$
0
0

សៀមរាបៈ ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ បានចាត់ឲ្យ សមាជិករបស់ខ្លួន នាំយកអំណោយ សប្បុរសធម៌មួយចំនួន ចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រ ដល់ផ្ទះផ្ទាស់ ស្ថិតនៅក្នុងឃុំរលួស ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។

អគ្គលេខាធិការចលនាយុវកម្ពុជា ក្រុម១៥៧ លោក នង គន្ធធាវី បានថ្លែងឲ្យដឹងថា បន្ទាប់ពីទទួលបាន ព័ត៌មាន ជុំវិញនិងការខ្វះខាត របស់ប្រជាពលរដ្ឋជាង២០ គ្រួសារនៅឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក បានចាត់ចែងឲ្យ សមាជិកក្រុម១៥៧ ចុះមកដល់មូលដ្ឋាន ដើម្បីជូនអំណោយសប្បុរសធម៌ទាំងនោះ ដល់ប្រជាពលរដ្ឋ។

លោក នង គន្ធធាវី បានថ្លែងឲ្យដឹងទៀតថា អំណោយទាំងអស់ ដែលរួមមានគ្រេឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួន ត្រូវបានសមាជិកចលនា យុវជនកម្ពុជា ក្រុម១៥៧ យកជូនប្រជាពលរដ្ឋដល់ផ្ទះ ចំនួន២៣ គ្រួសារ។

ប្រជាពលរដ្ឋក្រីក្រ រស់នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប អ្នកស្រីក្លែប លេន ដែលប្តីស្លាប់ចោល បន្សំទុក កូនបួននាក់ និងម្តាយជរា ផងនោះ បានថ្លែងដោយអួលដើមក និងក្តីរំភើប ចំពោះការទទួលបានអំណោយ នៅពេលនេះ ដោយបានថ្លែងអគុណដល់លោក ហ៊ុន ម៉ាណែត ប្រធានកិត្តិយស ចលនាយុវជនកម្ពុជា ក្រុម១៥៧ និងលោក ប្រធាន ម៉ឹង ពន្លក។

អ្នកស្រី ក្លែប លេន ក៏បានឲ្យដឹងទៀតថា អំណោយទាំងអស់នេះ វាពិតជាជួយសម្រាកជីវភាពគ្រួសារបាន មួយកម្រិត សម្រាប់ពួកគាត់ដែលកំពុងខ្វះខាត ទាំងអង្ករ និងប្រាក់កាស។

សូមបញ្ជាក់ផងដែរ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស និងលោក ម៉ឹង ពន្លក ជាប្រធាន ជានិច្ចជាកាលតែងតែដឹកនាំសមាជិករបស់ខ្លួន និងសប្បុរសជនមួយចំនួន នាំអំណោយសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ដូចជាកន្លងមក ក្រុម១៥៧ បាននាំអំណោយ មនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ដែលទីទាល់ក្រ ចាស់ជរា ជនរងគ្រោះដោយទឹកជំនន់ និងជួយព្យាបាលជំងឺ ដោយមិនគិតប្រាក់ ដល់ប្រជាពលរដ្ឋ និងកងទ័ពទៀតផង៕


គ្រាន់តែ រយ:ពេល ១ម៉ោង មានអ្នកបើកបរ គ្មានពាក់មួក សុវត្ថិភាព និងមិនមាន ដាក់កញ្ចក់ ជាង១០០ គ្រឿង

$
0
0

ភ្នំពេញ៖ គណ:បញ្ជាការ ឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងមានការចូលរួម ពីសំណាក់លោកជឹម ស៊ីថា អធិការស្តីទី អធិការរង កម្លាំងកង រាជអាវុធខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ព្រមទាំងមានការចូលរួម របស់យុវជនកាកបាទក្រហម ដើម្បីចែកខិត្តប័ណ្ណ ស្តីពីសុវត្ថិភាពចរាចរផ្លូវគោក កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ បានចុះធ្វើរដ្ឋបាល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរ  ព្រមទាំងធ្វើការឆែកអាវុធជាតិផ្ទុះ និងអ្នកជិះ ម៉ូតូមិនមានពាក់មួក ឬកញ្ចក់ត្រឹមត្រូវ និង ស្លាកលេខ ខុសប្រក្រតី ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១  ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា ការចុះធ្វើរដ្ឋបាលពិនិត្យការអនុវត្តន៍ ច្បាបើចរាចរ និងការឆែកអាវុធជាតិផ្ទុះ ក៏ដូចជាការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ តាមម៉ូតូគ្មាន ស្លាកលេខ គ្មានមួកសុវត្ថិភាព និងគ្មានដាក់កញ្ជក់ត្រឹមត្រូវនេះ គឺឡើងក្នុងគោលបំណង ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយអោយបានត្រឹមត្រូវតែប៉ុណ្ណោះ ។  ហើយក៏ជាសញ្ញាមួយក្នុងការដាស់តឿន និង ពញ្ញាក់អារម្មណ៍របស់បងប្អូនមួយចំនួន ដែលតែងតែបើកបរក្នុងពេលស្រវឹង ហើយមិនបានបំពាក់កញ្ជក់ ក៏ដូចជាមួកសុវត្ថភាពត្រឹមត្រូវ និងជាការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះ ជនប្រដាប់អាវុធមួយចំនួនធំ ដែល តែង តែ ប្រើប្រាស់អាវុធក្នុងការបាញ់បោះសេរី ក៏ដូចជាឆក់ ប្លន់ ឬក៏បង្កជាករណីផ្សេងៗ ពេលចរាចរណ៍ លើដងផ្លូវ ក្នុងរាជធានីភ្នំពេញ ដូចជាករណីបាញ់បោះផ្សេងៗដែលធ្លាប់កើតហេតុមាននាពេលកន្លងមក។ 

ក្នុងប្រតិបត្តិការនេះដែរ គឺធ្វើឡើងដោយអនុវត្តន៍តាមការណែនាំរបស់លោក ពេជ្រ កែវមុនី ប្រធាន គណ:បញ្ជាការឯកភាព ដែលលោកតែងតែបញ្ជាអោយមន្ត្រីក្រោម ឱវាទទាំងអស់ ធ្វើយ៉ាងប្រើគ្រប់វិធីក្នុងចាត់ការទៅលើជនប្រដាប់អាវុធខុសច្បាប់ មួយចំនួនដែលតែងតែបង្កភាពអសន្តិសុខ និងចលាចល ផ្សេងៗ ក្នុងសង្គមជាតិ ដើម្បីការពារសុវត្ថភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយស្របទៅតាម គោលនយោបាយ ភូមិ ឃុំមានសុវត្ថភាព របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ទាំង ៩ចំណុច ។ 

ក្នុងប្រតិបត្តិការជាង១ម៉ោងនេះដែរ គឺកម្លាំងបានឃាត់ម៉ូតូ ដែលមិនបានបំពាក់មួក កញ្ជក់ និងស្លាកលេខ ខុសប្រក្រតី ចំនួន ១០១គ្រឿង យកមកធ្វើការផាកពិន័យ ទៅតាមច្បាប់  និងអាវុធឆ្លងកាត់ចំនួនមួយដើម តែមានលិខិតស្នាមត្រឹមត្រូវតាមច្បាប់ ៕

អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ អស់ប្រមាណ៥ ខ្នង ក្នុងក្រុងស្វាយរៀង

$
0
0

ស្វាយរៀងៈ ផ្ទះប្រជាពលរដ្ឋប្រមាណ៥ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ និងបណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ករណីអគ្គីភ័យខាងលើ បណ្ដាលឲ្យឆេះផ្ទះចំនួន៥ខ្នង បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ឈ្មោះឈិន ឡាំពុង ប្រុសអាយុ២៥ឆ្នាំ។

ក្រោយទទួលបានព័ត៌មាន កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ជាច្រើននាក់ ដឹកនាំដោយ មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិង ស្នងកានគរបាលខេត្តផ្ទាល់ រួមនិងរថយន្ដអគ្គីភ័យ ចំនួន២គ្រឿង របស់នគរបាលខេត្ត បានធ្វើអន្តរាគមន៏ ជាបន្ទាន់ដល់កន្លែងកើតហេតុ រហូតដល់ម៉ោង១៧ និង៣០នាទី ទើបគ្រប់គ្រងស្ថានការណ៏ បាននិងរលត់ទាំងស្រុង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត រកមូលហេតុដែលបង្កឲ្យមានការឆាបឆេះ ថាតើបណ្តាលមកពីអ្វីឲ្យ ពិតប្រាកដ ៕

ស៊ន សៀវម៉ី ក្លាយជា ឯកអគ្គរាជទូត សុឆន្ទៈ ក្រុមហ៊ុន Cellcard

$
0
0

ភ្នំពេញ៖ កញ្ញា ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូកម្ពុជា ដែលដណ្ដើមបានមេដាយមាសកីឡាអាស៊ី លើកទី១៧ នៅសាធារណៈកូរ៉េ នៅល្ងាចថ្ងៃទី២២ ខែតុលានេះ កញ្ញាបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងធ្វើជា ឯកអគ្គរាជទូតសុឆន្ទៈ របស់ក្រុមហ៊ុន សែលកាត(Cellcard) ជាផ្លូវការហើយ ដោយមាន ការចូលរួមធ្វើជាសាក្សី ពីសំណាក់លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានថ្លែងក្នុងពិធីចុះហត្ថលេខា នោះឲ្យដឹងថា ក្រុមហ៊ុន លោកពិតជាមានមោទនៈភាព ក្រៃលែង ដែលបានកញ្ញា ស៊ន សៀវម៉ី ធ្វើជាឯកអគ្គរាជទូត សុឆន្ទៈតំណាងឲ្យក្រុមហ៊ុនរបស់ខ្លួន ។

លោកបានលើកឡើងទៀតថា ជ័យជំនះរបស់កញ្ញា ស៊ន សៀវម៉ី មិនត្រឹមតែធ្វើឲ្យកម្ពុជាមានឈ្មោះ បោះសំឡេង នៅឆាកអន្ដរជាតិប៉ុណ្ណោះទេ អ្វីដែលសំខាន់ គឺសរបញ្ជាក់ឲ្យឃើញថា មេដាយមាសកីឡាអាស៊ី នេះ បាននាំឲ្យប្រជាពលរដ្ឋកម្ពុជាមានមោទនភាព ជាតិជាខ្លាំង ហើយក៏កែប្រវត្តិសាស្រ្ដកម្ពុជា ក្នុងការប្រកួត កីឡាប្រចាំទ្វីបអាស៊ីនេះផងដែរ ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard នេះ បានសង្កត់ធ្ងន់ថា “ក្នុងនាមជាក្រុមហ៊ុនកម្ពុជាមួយ យើងមាន មោទនភាព ណាស់ចំពោះកញ្ញា ស៊ន សៀវម៉ី ហើយយើងមានសង្ឃឹមថា ទង្វើនេះនឹងជួយបំពេញក្ដីសុបិន របស់នាង ដែលក្លាយជាកម្លាំងចលករបំផុសស្មារតីយុវជនដទៃទៀត ដែលមានឆន្ទៈមោះមុតដើរតាម គន្លងកញ្ញា ស៊ន សៀវម៉ី ដើម្បីនាំមេដាយមកជូនជាតិមាតុភូមិ និងលើកកម្ពស់កិត្យានុភាពប្រទេសជាតិ និងប្រជាជនកម្ពុជា” ។

ក្នុងឱកាសនោះលោក ថោង ខុន បានមានប្រសាសន៍ថា ក្រុមហ៊ុន Cellcard គឺជាគំរូដ៏ល្អ ដែលក្រុមហ៊ុន ដទៃគួធ្វើតាម ព្រោះនេះគឺជាការជួយលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែមានសក្ដានុពលបន្ថែមទៀត ហើយជំរុញឲ្យយុវជនជំនាន់ក្រោយបង្កើនការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីស្វែងរកមេដាយនៅឆាក អន្ដរជាតិជូនប្រទេសជាតិកម្ពុជាផងដែរ ។

រីឯវីរនារី ស៊ន សៀវម៉ី វិញ បានថ្លែងឲ្យដឹងដែរថា “ខ្ញុំកិត្តិយសខ្លាំងណាស់ ដែលក្រុមហ៊ុន Cellcard ផ្ដល់ សេចក្ដីទុកចិត្តឲ្យនាងខ្ញុំ ធ្វើជាឯកអគ្គរាជទូតសុឆន្ទៈតំណាងក្រុមហ៊ុននោះ ។ អ្វីរឹតតែពិសេសនោះ គឺខ្ញុំធ្វើបានសម្រេចតាមក្ដីបំណងខ្លួនឯង និងប្រជាជនកម្ពុជាទាំងអស់ តាមរយៈការដណ្ដើមបានមេដាយ មាសកីឡាអាស៊ី ១គ្រឿងជូនប្រទេសជាតិមាតុភូមិរបស់ខ្ញុំ” ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Cellcard បានឧបត្ថម្ភដល់កញ្ញា ស៊ន សៀវម៉ី ជាទឹកប្រាក់ប្រមាណ ២ម៉ឺនដុល្លាររួចមកហើយ សម្រាប់ការសាងសង់អាគារសាលាហ្វឹកហាត់តេក្វាន់ដូមួយ ដើម្បីឲ្យកីឡាការិនី ដែលកែប្រវត្ដិសាស្ដ្រកម្ពុជាក្នុងការប្រកួតកីឡាជើងឯកប្រចាំទ្វីបអាស៊ីនេះ ធ្វើការបង្ហាត់ បង្រៀនដល់ក្មេងជំនាន់ក្រោយៗទៀត ៕

កម្មករ រោងចក្រ «QMI» គ្រោងដង្ហែក្បួន ទៅក្រសួងការងារ បើគ្មានដំណោះស្រាយ

$
0
0

-ប្រធានគ្រប់គ្រង រដ្ឋបាល ភួង រិទ្ធី ហៅតា០៥ ស៊ីដាច់លុយ កម្មករ រាប់ម៉ឺនដុល្លារ
-ប្រធានសហជីព ម៉ម សុវណ្ណារ៉ា ទទួលលុយ ពីរោងចក្រ មិនជួយដោះស្រាយបញ្ហា
ភ្នំពេញ ៖ កម្មករ កម្មាការិនី រោងចក្រកាត់ដេរ «QMI» ដែលមានទីតាំង ស្ថិតនៅ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ជាង១០០០នាក់ បាននាំគ្នាតវ៉ា អស់រយះ ពេលជិត មួយសប្តាហ៍មកហើយ ប៉ុន្តែរហូត មកដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នេះ ពុំមានដំណោះស្រាយនោះទេ ខណៈប្រធានសហជីព នៅរោងចក្រ ឈ្មោះ ម៉ម សុវណ្ណារ៉ា រងការចោទប្រកាន់ថា បានទទួលលុយពី ភាគីរោងចក្រ ដែលជាហេតុ មិនជួយដោះស្រាយ បញ្ហាជូនក្រុមកម្មករ ។

ជាមួយគ្នានេះ ក្រុមកម្មករ បានអះអាងថា ពួកគេ នឹងដង្ហែក្បួន ទៅក្រសួងការងារ នៅថ្ងៃសុក្រនេះ បើសិនភាគីរោងចក្រ នៅតែមិនមាន ដំណោះស្រាយជូនពួកគេ ចំពោះការទាមទារ ប្រាក់អតីតភាព ការងារ ក្រោយពីបានចូលរួម បម្រើការងារ អស់ជាច្រើនឆ្នាំមកនោះ ។

សូមបញ្ជាក់ថា ការតវ៉ា របស់ក្រុម កម្មករ រោងចក្រ «QMI» ខាងលើនេះ បានធ្វើឡើង ក្រោយពីរោងចក្រ បានដូរ ឈ្មោះ ពី «QMI» ទៅជា Grand Twin ដែលកម្មករ គិតថា ភាគីរោងចក្រ មិនចង់បង់ ប្រាក់អតីតភាព ការងារ ជូនកម្មករ ។

ដោយឡែក ប្រភព័ត៌មាន ពីកម្មករ បានលួច បង្ហើបឲ្យដឹងថា មូលហេតុដែលនាំឲ្យ មានការតវ៉ាខាងលើនេះ និងគ្មានដំណោះស្រាយ ក៏ព្រោះតែ មានបុគ្គលម្នាក់ ឈ្មោះ ភួង រិទ្ធី ហៅតា០៥ ជាប្រធានគ្រប់គ្រងរដ្ឋបាល នៅក្នុង រោងចក្រ បានស៊ីដាច់លុយកម្មករ រាប់ម៉ឺនដុល្លារ យកទៅធ្វើអ្នកមានមួយរំពេច ដូចជា ទិញរថយន្ត ស៊េរីទំនើប ជាច្រើនគ្រឿង និងទៅទិញដី និងផ្ទះជាច្រើន កន្លែង ផងដែរ។

ប្រភព័ត៌មាន បានបន្តទៀតថា បុគ្គល ភួង រិទ្ធី ហៅតា០៥ ជាមនុស្សមាន អំណាចយ៉ាងខ្លាំង នៅក្នុងរោងចក្រ ហើយនៅពេលដែល ក្រុមសហជីព និងតំណាង កម្មករ មួយចំនួន ផ្តិតមេដាយ ពីក្រុមកម្មករ ដើម្បីធ្វើការ តវ៉ានោះ ស្រាប់តែបុគ្គលរូបនេះ បានលួចហៅ ប្រធានសហជីព និងតំណាង កម្មករទាំងនោះ ទៅជួប និងឲ្យលុយ ជាថ្នូរ បញ្ចប់ការតវ៉ា ។

ក្រុមកម្មករ ដាក់ការសង្ស័យថា តាមពិតថៅកែចិន ដែលម្ចាស់រោងចក្រ បានផ្តល់លុយ អតីតភាពការងារ រួចហើយ ដល់កម្មករ ដែលធ្វើការយូរឆ្នាំ នៅពេលប្តូរ ឈ្មោះ រោងចក្រ តែលោក ភួង រិទ្ធី បានយក លុយទាំងនេះ ស៊ីដាច់តែម្នាក់ មិនផ្តល់ ជូនកម្មករ ។ សម្រាប់ការតវ៉ា ក្នុងរយះពេលជិត មួយសប្តាហ៍ខាងលើនេះ ក្រុមកម្មករ ជាង១០០០នាក់ ក្នុងចំណោមកម្មករ ជាង៥០០០នាក់នោះ បាននាំគ្នាចាក់មេក្រូ និងធុងបាស់ ពីខាងក្រៅ រោងចក្រ ស្រាប់តែ លោក ភួង រិទ្ធីបានចាក់មេក្រូ ពីខាង ក្នុងរោងចក្រ ដើម្បីប្រឆាំង នឹងក្រុមកម្មករ ។

កម្មករបាននិយាយទៀត បុគ្គល ភួង រិទ្ធី បានគំរាម មិនបើកប្រាក់ខែ ជូនកម្មករទាំងឡាយណា ដែលចូលរួមធ្វើកូដកម្ម មិនចូល ធ្វើការទៀតផង។ យ៉ាងណាក៏ដោយ ក្រុមកម្មករ នឹងធ្វើការដង្ហែក្បួន ទៅក្រសួងការងារ ដើម្បីស្វែង រកអន្តរាគមន៍ បើសិនជាគ្មាន ដំណោះស្រាយនោះ។

ក្រុមកម្មករ បានអំពាវនាវ ដល់ថៅកែ ជនជាតិចិន និងថ្នាក់ដឹកនាំ ក្រសួងការងារ ជួយស្រាវជ្រាវ ករណីពុករលួយ នៅក្នុងរោងចក្រមួយនេះ ដែលប្រព្រឹត្តឡើង ដោយបុគ្គល ភួង រិទ្ធី ហើយអាចបញ្ឈប់ បុគ្គលរូបនេះតែម្តងទៅ ទើបមានដំណោះស្រាយ ហើយកម្មករ អាចទទួល យកបាន៕

ចៅសង្កាត់ ស្ទឹងមានជ័យ យកក្មេង ២នាក់ មកដាក់មណ្ឌល ក្រោយម្តាយឳពុក រត់ចោល

$
0
0

ភ្នំពេញ ៖ ក្មេងៗ២នាក់ ដែលម្តាយឳពុក បានបោះបង់ចោល នៅវេលាម៉ោង៩និង១៥នាទីព្រឹក នាថ្ងៃទី២៣-១០-២០១៤ ត្រូវបានលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានចុះទៅពិនិត្យ ដល់ទីតាំងផ្ទះជួលមួយកន្លែង ស្ថិតក្នុងដីឡូត៍លេខ១១៦០ ស្ថិតនៅក្នុងក្រុមទី២ ភូមិទ្រា៤ អំពីករណីយម្តាយ បោះបង់កូនចោលចំនួន២នាក់ នៅក្នុងបន្ទប់គ្មានលេខ ។

លោកចៅសង្កាត់ បានបញ្ជាក់ថា ចំពោះក្មេងដែលម្តាយបោះបង់ចោលនោះ មានឈ្មោះ គឹម ស្រីនុត ភេទស្រី អាយុ ១០ឆ្នាំ និងប្អូនអាយុ ១ខួបកន្លះ ។

តាមប្រភពរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅបន្ទប់ជួលជិតខាង បានឲ្យដឹងថា ម្តាយឈ្មោះ លី ផល្លា អាយុប្រមាណ៣៥ឆ្នាំ ត្រូវប្តីលែង ព្រមទាំងកូន២នាក់នេះ ។ ដោយជីវភាពលំបាកខ្លាំង ម្តាយក៏បានរត់ចោលកូនៗទាំងនាក់ទៀត គឺមានរយ:ពេល ២ថ្ងៃហើយ ដោយកូនដែលតូច នៅជាទារកនៅឡើយ ខណ:កូនក្មេងនេះយំខ្លាំង ទើបអ្នកជិតខាងដឹង ហើយបានរាយការណ៍ឲ្យអាជ្ញាធរសង្កាត់ ។

ក្រោយពីបានទទួលព័ត៌មាន លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានចុះទៅមើលផ្ទាល់ ហើយបានយកកុមារទាំងពីរ មកសង្កាត់ ហើយលោក ចៅសង្កាត់ បានណែនាំ ឲ្យមន្ត្រីសាលាសង្កាត់ ទទួលបន្ទុកកិច្ចការនារី និងកុមារ រៀបចំធ្វើបែបបទ បញ្ជូនទៅឲ្យអង្គការមូលនិធិកុមារកម្ពុជា ចិញ្ចឹមនិងថែរក្សាបន្ត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បង្គោល​ តម្រុយ ព្រំដែន កម្ពុជា-វៀតណាម លេខ ៩៨ (១) ត្រូវគេលួចដក

$
0
0

ភ្នំពេញ ៖ បង្គោលតម្រុយកំណត់ព្រំដែនកម្ពុជា-វៀតណាម លេខ ៩៨ (១) ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ ត្រូវបានគេលួចទៅបាត់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ប៉ុន្តែ មន្រ្តីកិច្ចការព្រំដែន ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាបោះឡើងវិញ នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ ។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះថា បង្គោលតម្រុយព្រំដែនលេខ ៩៨ (១) ដែលត្រូវបាន គេដកទៅបាត់នោះ ស្ថិត នៅក្នុងចំការអំពៅលើទឹកដីរបស់ជនជាតិវៀតណាម ។

លោកបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាននេះ មន្រ្តីកិច្ចការព្រំដែន នៃប្រទេសកម្ពុជា និង វៀតណាម បានព្រមព្រៀងគ្នាបោះឡើងវិញនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤នេះ ។

លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដែរថា កម្លាំង អាជ្ញាធរ និងសមត្ថកិច្ចខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ របស់វៀតណាម បានកំពុងជួបជជែកគ្នា អំពីបញ្ហា នេះ។ ដោយឡែកជន ដែលដកតម្រុយព្រំដែននោះ គេមិនទាន់អាចកំណត់អត្តសញ្ញាណនៅឡើយទេ។

លោក វ៉ា គឹមហុង បានបញ្ជាក់ថា ការដកតម្រុយព្រំដែននេះ អាចបណ្តាលមកពីមានការថ្នាំងថ្នាក់ ពី ម្ចាស់ដី ដែលត្រូវបាត់បង់ដីរបស់ខ្លួន ដោយសារការវាស់វែង និងកំណត់ទីតាំងព្រំដែនថ្មីនោះ ។

ពាក់ព័ន្ធនឹងការដាក់ពិន័យ ឬទោសទណ្ឌចំពោះអ្នកលួចដកតម្រុយព្រំដែននោះ ត្រូវបានលោក វ៉ា គឹម ហុង បញ្ជាក់ថា យោងតាមការចុះអនុស្សារណៈយោគយល់គ្នា រវាងកម្ពុជា-វៀតណាម លើការបោះ បង្គោលព្រំដែនកាលពីឆ្នាំ ២០១២ មិនបានកំណត់ ក្នុងការដាក់ទោសទណ្ឌដល់ប្រជាពលរដ្ឋណា ដែល ដកតម្រុយព្រំដែន ព្រោះការខឹងសម្បា ឬថ្នាំងថ្នាក់ពីការបាត់ដីរបស់ខ្លួននោះទេ។ លើកលែងតែជនណា ដែលដកតម្រុយព្រំដែន ក្នុងចេតនានយោបាយ ឬ ប្រជាភិថុតិណាមួយនោះ ត្រូវតែប្រឈមចំពោះមុខ ច្បាប់ ៕

សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣ នាក់ ក្នុងករណី វាយសម្លាប់ ស្ត្រីកូនខ្ចីម្នាក់ នៅស្រុកសំបូរ

$
0
0

ក្រចេះ ៖  សមត្ថកិច្ច នៃអធិការរដ្ឋាន នគរបាលស្រុកសំបូរ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យចំនួន ៣ នាក់  ក្នុងចំណោមបក្ខពួកគេ ៥ នាក់ ដែលបានធ្វើសកម្មភាព វាយបំបាក់.ក ស្ត្រីកូនខ្ចី ម្នាក់រហូតដល់ស្លាប់  រួចយកទៅទម្លាក់ចោលក្នុងទឹកបឹង កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅ ចំណុច ភូមិស្រែរត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ ចុះឃាត់ខ្លួន បានជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា បន្ទាប់ពីជន សង្ស័យទាំង៣នាក់នេះ រួមនឹងបក្ខពួកគេចំនួន២នាក់ទៀត ព្រួតគ្នាវាយសម្លាប់ ទៅលើស្ត្រីរងគ្រោះឈ្មោះអំ ផាតមុំ អាយុ៣២ឆ្នាំ ជាស្ត្រីសរសៃខ្ចី ដែលទើបតែ សម្រាលកូនស្រីបានជាង ២ ខែ និងស្នាក់នៅលើផ្ទះតែម្នាក់ឯង នៅចំណុចកើតហេតុ ដោយចាប់អូសពី លើផ្ទះ ទៅវាយបំបាក់.ក សម្លាប់ហើយ ទម្លាក់ចូលទឹកបឹងនៅ ក្នុងព្រៃខាងក្រោយផ្ទះ ចម្ងាយប្រមាណ ជា ២ គីឡូមែត្រ ។

លោកអនុសេនីយ៍ឯក ឈិន សំបូរ អធិការរង នគរបាលស្រុកសំបូរ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យ ដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១-ឈ្មោះ ចក់ ណែម អាយុ ២៦ឆ្នាំ គឺជាជនដៃដល់ ទី២- ឈ្មោះ ត្រៃ អេន ភេទប្រុស អាយុ៥៦ ឆ្នាំ និងទី៣-ឈ្មោះ យ៉យ អេន ជនសង្ស័យទាំង៣នាក់ មានទីលំនៅ ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ  ។

លោកអធិការរងរូបនេះ បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង១៩ និង១៥ ថ្ងៃទី២២ ខែតុលា នៅពេល ដែលស្ត្រីរងគ្រោះរូបនេះ កំពុងតែនៅលើផ្ទះជាមួយនឹងកូនតូចៗ ខណៈដែលប្តីមិនទាន់មកពីព្រៃ  នោះ ជនដៃដល់ និងបក្ខពួករបស់គេផ្សេងទៀត បានឡើងទៅលើផ្ទះរបស់ស្ត្រីរងគ្រោះ និងបានចាប់ស្ត្រីរង គ្រោះ យកក្រមារុំមុខ ហើយចាប់អូសស្ត្រីរងគ្រោះទៅបឹងខាងក្រោយផ្ទះចម្ងាយ ប្រមាណជា ពីរគីឡូ មែត្រ និងបានធ្វើសកម្មភាពវាយបំបាក់.ក ស្ត្រីរងគ្រោះទាំងភាពអាក្រាត រួចទម្លាក់ចូលបឿនក្នុងទឹកបឹង ដោយសារតែមានគំនុំ ជាមួយស្ត្រីរងគ្រោះដោយចោទថា ស្ត្រីនោះចេះអំពើអាបធ្មប់ ។

សមត្ថកិច្ចបន្តរថា ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការ ស៊ើបអង្កេត ក្នុងនោះ ក៏បានឃាត់ខ្លួនជនប្រុស-ស្រី ២នាក់ផ្សេងទៀត ដែលរស់នៅក្បែរនោះ ដោយ សង្ស័យពីបទ រួមគំនិតក្នុងអំពើឃាតកម្ម ៕


សាលារាជធានីភ្នំពេញ ហៅការដង្ហែក្បួន របស់អង្គការ សង្គមស៊ីវិល ជាការបំពាន ស្មារតីកិច្ចប្រជុំ

$
0
0

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានហៅការដង្ហែ ក្បួន របស់ក្រុមអង្គការ សង្គមស៊ីវិល យកញត្តិទៅកាន់បណ្តា ស្ថានទូត នៃប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស (២៣-តុលា-១៩៩១) ដែលធ្វើនាព្រឹកថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៤នេះថា ជាការធ្វើបំពាន និងផ្ទុយទៅនិងស្មារតី នៃកិច្ចប្រជុំរួមគ្នា ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ផ្ទុយការនិងការណែនាំរបស់ក្រសួងមហាផ្ទៃ។

យោងតាមសេចក្តីថ្លែងដែលចេញផ្សាយនៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះ សាលារាជធានី ភ្នំពេញ បានថ្កោលទោស ចំពោះទង្វើ ដែលធ្វើផ្ទុយពីកិច្ចប្រជុំ ព្រមទាំងដាក់កំហិតឲ្យមេដឹកនាំក្បួនតវ៉ា  ទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីកើតមានបាតុភាពអសកម្មផ្សេងៗ។

សូមបញ្ជាក់ថា ក្រុមអង្គការ សង្គមស៊ីវិលមកពីបណ្តាញផ្សេងៗគ្នា ប្រមាណជា ១ពាន់នាក់ ដឹកនាំដោយលោក  សៀ ភារម្យ លោក វន ពៅ លោក អ៉ី សារ៉ុម លោក រុង ឈុន និងលោកបណ្ឌិត ឡៅ ម៉ុងហៃ និង លោកបណ្ឌិត  កែម ឡីផងនោះ បាននាំគ្នាដង្ហែភ្ជាប់ដោយលក្ខខណ្ឌទាមទារ ៥ចំណុច ទៅដាក់នៅស្ថានទូតប្រទេសហត្ថលេខី  កិច្ចព្រមព្រៀងក្រុងប៉ារីស រួមមាន៖ ស្ថានទូតបារាំង អង់គ្លេស អាម៉េរិក យូអិន រដ្ឋភាជាតិ ជប៉ុន និង ចិន។

ក្នុងញត្តិនោះ គឺទាមទារឲ្យរាជរដ្ឋាភិបាល ក៏ដូចជាអ្នកនយោបាយនៅកម្ពុជា គោរពនូវស្មារតី នៃកិច្ចចរចាសន្តិភាព  ទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១។ ពួកគេបានចាត់ទុកថា រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នមិនទាន់គោរពបាន  ពេញលេញនូវស្មារតី នៃកិច្ចប្រជុំនេះនៅឡើយទេ៕

ព្រះពុទ្ធបដិមា ត្រូវស្រ្តី ញូវ ហ្សឺឡែន វាយបំផ្លាញ បានជួសជុល និងរៀបចំពិធី ពុទ្ធាភិសេក តម្លល់នៅកន្លែងដើម

$
0
0

សៀមរាប៖ ព្រះពុទ្ធបដិមា នៅក្នុងប្រាសាទបាយ័ន ដែលស្រ្តីជនជាតិ ញូវ ហ្សឺឡែន វាយបំបែកឲ្យខូចខាត នោះ ត្រូវបានជួសជុលរួចរាល់ ព្រមទាំងធ្វើពិធីពុទ្ធា ភិសេកយកទៅតម្កល់នៅកន្លែងដើមវិញហើយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ  ២០១៤នេះ។

ពិធីពុទ្ធាភិសេកត្រូវបានធ្វើនាព្រឹកព្រលឹមថ្ងៃទី២៣ ខែតុលា នេះ នៅប្រាសាទបាយ័ន។ ពិធីពុទ្ធាភិសេកតាមបែប សាសនា ដើម្បីអារាធនារូបព្រះពុទ្ធបដិមា ដាក់កន្លែងដើមវិញ នៅប្រាង្គកណ្ដាល នៃប្រាសាទបាយ័ន ទុកសម្រាប់ ជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទទាំងឡាយបន្ដទៀត។ ពិធីរៀបចំឡើង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី  បុគ្គលិក នៃអាជ្ញាធរអប្សរា ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី អភិបាលរងខេត្ត មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធ  ព្រះសង្ឃ យាយជី តាជី និង ពូទ្ធបរិស័ទផងដែរ។

សូមបញ្ជាក់ថា រូបព្រះពុទ្ធបដិមា មួយអង្គ ដែលតម្កល់នៅកណ្តាលប្រាង្គប្រាសាទបាយ័ន ត្រូវបានស្រ្ដីភ្ញៀវទេសចរ ជនជាតិ ញូវ ហ្សីឡែន ឈ្មោះ Willemijn Vermaat អាយុ ៤០ឆ្នាំ ធ្វើឲ្យធ្លាក់បាក់ខូចខាត កាលពីរាត្រីថ្ងៃទី៩ ខែ តុលារ ឆ្នាំ២០១៤ កន្លងទៅ ខណៈដែលស្ដ្រីជាភ្ញៀវទេសចររូបនេះ ព្យាយាមពួនសម្ងំនៅក្នុងប្រាសាទអស់ពេញ មួយយប់។

ចំពោះមូលហេតុដែលធ្វើឲ្យបាក់ខូចខាតរូបបដិមា នៅពុំទាន់បានដឹងច្បាស់ទេ ព្រោះនៅពេលភ្នាក់ងាររបស់អាជ្ញាធរ  អប្សរា ចូលបំពេញការងារព្រឹកឡើងតាមពេលកំណត់ ក៏ឃើញរូបព្រះពុទ្ធបដិមាធ្លាក់បាក់ តែស្រ្ដីជាភ្ញៀវទេសចរជន ជាតិ ញូវ ហ្សីឡែន រូបនេះ បានធ្វើដំណើរចាក់ចេញពីប្រទេសកម្ពុជា បាត់ទៅហើយ។

បើតាមការស្រង់សម្ដី ដែលចេញផ្សាយតាមសារព័ត៌មាន ញូវ ហ្សីឡែន ស្ដ្រីឈ្មោះ Willemijn Vermaat បានអះ  អាងថា នាងយល់ថា រូបព្រះបដិមាមួយអង្គនោះ មិនមែនជាកម្មសិទ្ធិរបស់ប្រាសាទបាយ័ន។

នៅក្នុងរឿងហេតុនេះ លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា បានបញ្ជាក់ថា ទោះបីជាស្រ្ដីជនជាតិ ញូវ ហ្សី ឡែន Willemijn Vermaat បានធ្វើដំណើរទៅដល់ប្រទេសរបស់ខ្លួនវិញហើយក៏ដោយ ក៏អាជ្ញាធរអប្សរាតាមរយៈ មេធាវីរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នឹងធ្វើការចាត់ការទៅតាមផ្លូវច្បាប់ ចំពោះករណីធ្វើឲ្យធ្លាក់បាក់រូបព្រះពុទ្ធបដិមា នៅប្រាង្គកណ្ដាល នៃប្រាសាទបាយ័ននេះ៕

សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ចំនួន៣នាក់ ក្នុងករណីវាយសម្លាប់ស្ត្រីកូនខ្ចី នៅស្រុកសំបូរ

$
0
0

ក្រចេះ ៖  សមត្ថកិច្ច នៃអធិការរដ្ឋាន នគរបាលស្រុកសំបូរ បានចុះធ្វើការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់  ក្នុងចំណោម បក្ខពួក៥នាក់ ដែលបានធ្វើសកម្មភាពវាយបំបាក់.ក ស្ត្រីកូនខ្ចីម្នាក់ រហូតដល់ស្លាប់  រួចយកទៅទម្លាក់ចោល ក្នុងទឹកបឹង កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅចំណុច ភូមិស្រែរត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងអធិការរដ្ឋាននគរបាលស្រុកសំបូរ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីព្រឹក ថ្ងៃទី២៣ ខែតុលា បន្ទាប់ពីជនសង្ស័យទាំង៣នាក់ រួមនិងបក្ខពួកគេចំនួន២នាក់ទៀត ព្រួតគ្នាវាយសម្លាប់ទៅ លើស្ត្រីរងគ្រោះឈ្មោះអំ ផាតមុំ អាយុ៣២ឆ្នាំ ជាស្ត្រីសរសៃខ្ចី ដែលទើបតែសម្រាលកូនស្រីបានជាង២ខែ និងស្នាក់នៅលើផ្ទះតែម្នាក់ឯងនៅចំណុចកើតហេតុ ដោយ ចាប់អូសពីលើផ្ទះ ទៅវាយបំបាក់.កសម្លាប់ ហើយទម្លាក់ចូលទឹកបឹង ក្នុងព្រៃខាងក្រោយផ្ទះ ចម្ងាយប្រមាណជា២គីឡូម៉ែត្រ ។

លោកអនុសេនីយ៏ឯក ឈិន សំបូរ អធិការរងនគរបាលស្រុកសំបូរ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១ ឈ្មោះ ចក់ ណែម អាយុ២៦ឆ្នាំ គឺជាជនដៃដល់ ទី២ ឈ្មោះ ត្រៃ អេន អយុ៥៦ ភេទប្រុស អាយុ៥៦ឆ្នាំ និងទី៣ឈ្មោះ យ៉យ អេន ជនសង្ស័យទាំង៣មានទីលំនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ  ។

លោក អធិការរងរូបនេះ បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង១៩ និង១៥ ថ្ងៃទី២២ ខែតុលា នៅពេលដែលស្ត្រីរងគ្រោះរូបនេះ កំពុងតែនៅលើផ្ទះជាមួយនឹងកូនតូចៗ ខណៈដែលប្តីមិនទាន់មកពីព្រៃ  នោះជនដៃដល់និងបក្ខពួក របស់ គេផ្សេងទៀត បានឡើងទៅលើផ្ទះរបស់ស្ត្រីរងគ្រោះ ហើយបាន យកក្រមារុំមុខ រួចចាប់អូសស្ត្រីរងគ្រោះទៅបឹងខាងក្រោយផ្ទះចម្ងាយប្រមាណជា ២គីឡូម៉ែត្រ រួចធ្វើសកម្មភាពវាយបំបាក់.កស្ត្រី រងគ្រោះទាំងភាពអាក្រាត ហើយទម្លាក់ចូល ក្នុងទឹកបឹង ដោយសារតែមានគំនុំជាមួយស្ត្រីរងគ្រោះដោយចោទថា ស្ត្រីនោះចេះ អំពើអាបធ្មប់ ។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុកម្លាំងជំនាញ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេត ក្នុងនោះ ក៏បានឃាត់ខ្លួនជនប្រុសស្រី២នាក់ផ្សេងទៀត ដែលរស់នៅក្បែរនោះ ដោយសង្ស័យពីបទរួម គំនិតក្នុងអំពើឃាតកម្មនេះ៕

លោក កឹម សុខា ឲ្យបក្សកាន់អំណាច ត្រៀមខ្លួនធ្វើបក្ស ប្រឆាំង

$
0
0

ភ្នំពេញ៖ ខួប២៣ ឆ្នាំ នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា  បានបង្ហាញមោទនភាពយ៉ាងខ្លាំង ចំពោះការកើនឡើងនូវអ្នកគាំទ្ររបស់ខ្លួន ព្រមទាំងពោលពាក្យផ្លែផ្កាឲ្យគណ បក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចបច្ចុប្បន្ន ត្រៀមខ្លួនធ្វើជាគណបក្សប្រឆាំង សម្រាប់ការបោះឆ្នោតនៅអាណ  ត្តិទី៦ ថែមទៀតផង។ មិនរង់ចាំយូរលោក ផៃ ស៊ីផាន មន្រ្តីរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជាបាន ឆ្លើយតបទៅវិញភ្លាមៗ ថា ការលើកឡើងរបស់លោក កឹម សុខា គ្រាន់តែជាអំណួត និងជាការឃោសនារបស់អ្នក បរាជ័យតែប៉ុណ្ណោះ។

នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ២៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០១៤) នាទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ លោក កឹម  សុខា បានមានប្រសាសន៍ថា អាណត្តិទី៥ គឺជាឱកាសសម្រាប់គណបក្សប្រជាជនកម្ពុជា បើកឱកាសឲ្យប្រជាពល  រដ្ឋគ្រប់និន្នាការធ្វើបាតុកម្មតវ៉ាសម្តែងមតិនានា។ លុះដល់អាណត្តិទី៦ គណបក្សសង្រ្គោះជាតិ ដែលលោក កឹម សុ ខា អះអាងថា នឹងក្លាយជាអ្នកដឹកនាំរាជរដ្ឋាភិបាលនោះ ក៏នឹងបើកសិទ្ធិសេរីភាពឲ្យទូលាយជូនគណបក្សប្រជាជន  ក្នុងការធ្វើបាតុកម្មសម្តែងមតិវិញផងដែរ។

ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «អាណត្តិទី៥នេះ គឺជាឱកាសល្អណាស់ ដែលគណ បក្សកាន់អំណាច គួរបើកទ្វារពីឥឡូវទៅ បើកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ។ មានន័យថា អ្នកដែលប្រឆាំងគាត់ (គណបក្សប្រជាជន) ក៏ធ្វើបាតុកម្មបាន អ្នកស្របជាមួយគាត់ ក៏ឲ្យធ្វើបាតុកម្មបាន។ បើកសិទ្ធពីឥឡូវឲ្យហើយទៅ នៅពេល ដែលគណបក្សសង្គ្រោះជាតិ ដឹកនាំរដ្ឋាភិបាលដល់ពេលគាត់ធ្វើបក្សប្រឆាំងវិញយើងហ្នឹងផ្ដល់សិទ្ធសេរី ភាពដូចគ្នា។ខ្ញុំថាយកល្អគួរត្រៀមខ្លួនធ្វើបក្សប្រឆាំងឲ្យហើយទៅ។ ខ្ញុំនិយាយមែនណាបងប្អូន យើងមើលទៅសន្ទុះ នៃការគាំទ្ររបស់ប្រជាពលរដ្ឋ គាំទ្រច្រើនណាស់ មកលើគណបក្សសង្គ្រោះជាតិ»។

លោក កឹម សុខា ក៏បានរិះគន់លើនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា  ផងដែរ។ លោកថា «ឈ្នះតែបក្ខពួកគេទៅ អ្នកឈ្នះ នៅតែឈ្នះរហូត អ្នកចាញ់នៅតែចាញ់រហូត បងប្អូនន័យគេ នេះ មិនមែនជាន័យនាំមកនូវសន្តិភាពដូចក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ»។

ប្រធានស្ដីទីរូបនេះ ក៏បានចោទប្រកាន់ទៅរាជរដ្ឋាភិបាលថាមិនបានយកចិត្តទុកដាក់ប្រារព្ធខួបកិច្ចព្រមព្រៀងទីក្រុង  ប៉ារីស ២៣ តុលា ឲ្យបានធំដុំ។ សម្រាប់លោក កឹម សុខា ការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសរយៈពេល ២៣ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។

ប្រតិកម្មតបទៅនឹងការលើកឡើងរបស់ លោក កឹម សុខា មន្រ្តីរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បាន ហៅការលើកឡើងជាអំណួត និងយុទ្ធនាការឃោសនាសម្រាប់អ្នកបរាជ័យប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា «យើង ឃើញថា ឯកឧត្តម កឹម សុខា គេបានភូតពលរដ្ឋម្ដងរួចមកហើយថា គេនឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬក៏ប្រធាន សភា តែមិនបានដូចការនិយាយ។ តែឯកឧត្តម ក៏ត្រូវចាំដែរថា តំណែងជាអនុប្រធានទី១ រដ្ឋសភា របស់ឯកឧត្តម  គឺបានមកការផ្ដល់ឲ្យរបស់គណបក្សប្រជាជនទេ»។

សម្រាប់ លោក ផៃ ស៊ីផាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺបានពីកិច្ចខំប្រឹងប្រែងរបស់សម្ដេចព្រះ នរោត្តម  សីហនុ និងប្រមុខរាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

មន្រ្តីបក្សកាន់អំណាច និង បក្សប្រឆាំង បំពេញទស្សនកិច្ច រួមគ្នា នៅអាល្លឺម៉ង់ ស្វែងរកប្រយោជន៍ ជូនជាតិ

$
0
0

ភ្នំពេញ៖ មន្រ្តីកម្ពុជា ១២រូបមកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច៦រូប និងគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងមានឥទ្ធិពលនៅកម្ពុជា ៦រូប បានបំពេញទស្សនកិច្ចរួមគ្នាទៅកាន់សាធារណរដ្ឋអាល្លឺម៉ង់ រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៤។ ក្នុងដំណើរទស្សនកិច្ចនេះ មន្រ្តីទាំងពីរគណ បក្សបានលើកឡើងនូវបញ្ហាដូចគ្នា និងអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្តជួយគាំទ្រដល់សាលាក្តីខ្មែរក្រហម ផ្តល់សំណងដល់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ហើយក៏មានការអំពាវនាវឲ្យបន្តផ្តល់ជំនួយ ដើម្បីពង្រឹងការ គោរពសិទ្ធិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ របស់មន្រ្តីគណបក្សនយោបាយជាប់ឆ្នោតនៅកម្ពុជាទាំងពីរបក្សនេះ ត្រូវបានធ្វើឡើងក្រោមការរៀបចំរបស់មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ។ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឈាង វុន និងអមដំណើរដោយ លោកស្រី គ្រួច សំអាន, លោក អ៊ុក គឹមហាន, លោក ម៉ឹង សុវណ្ណា, លោក ពៅ ប៉ូលី ណែល និងលោក ហោ សេរីវឌ្ឍន៍។ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក អេង ឆៃអ៊ាង និងអមដំណើរដោយលោក យ៉ែម បុញ្ញឫទិ្ធ, លោក សុខ គឹមសេង, លោក កង គឹមហាក់, លោកស្រី តែ ច័ន្ទមុនី, និងលោក ហ៊ួរ រដ្ឋា។

ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូអ្នកនយោបាយកម្ពុជា ដឹកនាំដោយ លោក ឈាង វុន, លោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញឫទិ្ធ បានជួបពិភាក្សាការងារ ជាមួយសមាជិកសភា សហ ព័ន្ធ និងមន្ត្រីសភាសហព័ន្ធ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

នៅក្នុងជំនួបពិភាក្សានេះ លោក Roderich Kiesewetter សមាជិកសភា និងជាសមាជិកគណៈកម្មាធិការកិច្ចការ ការបរទេសរបស់សភាសហព័ន្ធអាល្លឺម៉ង់ បានផ្តល់កិត្តិយសទទួលស្វាគមន៍ គណៈប្រតិភូអ្នកនយោបាយកម្ពុជា យ៉ាងកក់ក្តៅ។ លោកបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងការខិតខំរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងកែប្រែពីប្រទេស ដែលទទួលជំនួយពីអង្គការសហប្រជាជាតិ ផ្នែករក្សាសន្តិសុខ ទៅជាតួអង្គមួយ ក្នុងការជួយមនុស្សជាតិ តាមរយៈសកម្មភាពបញ្ជូនទាហ៊ានកម្ពុជាទៅប្រទេសតំបន់អាហ្វ្រិកខាងជើង ការទទួល យកជនភៀសខ្លួន និងការអនុវត្តសិទ្ធិសញ្ញា ដែលកម្ពុជាជាប្រទេសហត្ថលេខីក្នុងការមិនសាយភាយមីន និង គ្រាប់ មិនទាន់ផ្ទុះផងដែរ។

យោងតាមមន្រ្តី ដែលបានអមដំណើរទស្សនកិច្ចនេះ បានឲ្យដឹងផងដែរថា ដោយឈរលើស្មារតីវប្បធម៌សន្ទនា និងសហការអភិវឌ្ឍសង្គមជាតិ គណៈប្រតិភូអ្នកនយោបាយកម្ពុជា លោក ឈាង វុន, លោក អេង ឆៃអ៊ាង និង លោក យ៉ែម បុញ្ញឫទិ្ធ បានលើករួមគ្នាពីសារសំខាន់ នៃការដោះស្រាយបញ្ហាសង្គម ដែលកម្ពុជាកំពុងប្រឈម។

មន្ត្រីនយោបាយ នៃគណបក្សកាន់អំណាច និងបក្សប្រឆាំង ក៏បានស្នើរួមគ្នាផងដែរ ឲ្យសហភាពសហព័ន្ធអាល្លឺម៉ង់ ជួយគាំទ្របន្ថែមទៀត លើវិស័យដែលកម្ពុជាកំពុងខ្វះខាត ដូចជាការផ្តល់ជំនួយដល់ សាលាក្តីខ្មែរក្រហម ដើម្បីឲ្យ ដំណើរការទៅមុខ ការផ្តល់សំណងប៉ះប៉ូវដល់គ្រួសារកម្ពុជា ដែលរងគ្រោះដោយរបបខ្មែរក្រហម ពីសំណាក់ ប្រ ទេស ដែលពាក់ព័ន្ធក្នុងសង្គ្រាម ការបន្តពង្រឹងសិទ្ធិក្នុងការទទួលកម្មសិទ្ធិដីធ្លីតាមប្រព័ន្ធ LMAP ការបន្តពង្រឹងលទ្ធិ ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ព្រមទាំងអំពាវនាវឲ្យបន្តជួយសកម្មភាព ដោះគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ដដែលនោះ គណៈប្រតិភូអ្នកនយោបាយកម្ពុជា ក៏បានអញ្ជើញចូលជួបសម្តែង ការគួរសម ជាមួយលោក Ministerdirigent Frank Sobolewski អនុប្រធាននាយកដ្ឋានសេវាកម្មសភា និងបាន ពិភាក្សា ស្វែងយល់ពីប្រវត្តិតួនាទី និងរបៀបរបបធ្វើការងារ របស់សភាសហព័ន្ធ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺ ម៉ង់។

គណៈប្រតិភូ ក៏បន្តជួបពិភាក្សាជាមួយលោក Danny Freymark សមាជិកសភារដ្ឋសហព័ន្ធប៊ែរលីន និងជាអ្នក នាំពាក្យវិស័យនយោបាយបរិស្ថាន របស់ក្រុមបក្ស CDU នៅក្នុងសភារដ្ឋសហព័ន្ធ ដើម្បីស្វែងយល់ពីការងារនៅ មណ្ឌលបោះឆ្នោត របស់តំណាងរាស្ត្រថ្នាក់រដ្ឋសហព័ន្ធ។

គណៈប្រតិភូអ្នកនយោបាយកម្ពុជា ក៏បានធ្វើទស្សនកិច្ចនៅសភារដ្ឋសហព័ន្ធប៊ែរលីន និង ស្ថានអធិការបតី Fed eral Chancellery របស់លោកជំទាវ Angela Merkel អធិការបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ផងដែរ៕

ប្រធានយោធា ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសារកងទ័ព តាមព្រំដែន កម្ពុជា-ថៃ

$
0
0

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការយោធាខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ នាំអំណោយ ស្បៀង និងអាវរងារ ចែកជូនដល់ក្រុមគ្រួសារកងទ័ព និងកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាម បន្ទាត់ព្រំដែនកម្ពុជា-ថៃ គ្រាដែលរដូវរងារខិតចូលមកដល់។

អំណោយដែលនាំទៅចែកជូនគ្រួសារកងទ័ព និង កងទ័ព នៅវរៈសេនាតូចការពារព្រំដែនលេខ៤០៥ ប្រចាំតំបន់ អានសេះ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នោះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នា  យករដ្ឋន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុ ជា តាមរយៈលោកឧត្តមសេនីយ៍ ហ៊ុន ម៉ានិត។

លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការយោធាខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ការចុះសួរសុខទុក្ខ  គ្រួសារទ័ព និង អង្គភាពវរៈសេនាតូចការពារព្រំដែនលេខ ៤០៥ ប្រចាំតំបន់អានសេះ ព្រមទាំងចែកអំណោយនេះ  ក៏ជាឱកាសពង្រឹងស្មារតីទទួលខុសត្រូវលើការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងជំរុញការងារកសាងជីវ  ភាពគ្រួសារកងទ័ពផងដែរ។

ដំណើរចុះសួរសុខទុក្ខនេះ ក៏ជាការធ្វើឡើង ដើម្បីដឹកនាំកងទ័ពចូលរួមអបអរសាទរខួប ១០ឆ្នាំ នៃការគ្រងរាជ សម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី រួមជាមួយបុណ្យឯក រាជជាតិ ខួបកំណើតកងយោធពលខេមរភូមិន្ទលើកទី៦៣ ដែលប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។

អំណោយ ដែលចែកជូនដល់កងទ័ពនាឱកាសនោះ រួមមាន៖ អាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ និងស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងទ័ពម្នាក់មួយ និងអំណោយស្បៀងអាហារ របស់លោក លឹម គានហោ រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិមយម ចំនួន ១១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២២គីឡូក្រាមផងដែរ៕

រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រើប្រព័ន្ធ E-Card គ្រប់គ្រងច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត (មានវីដេអី)

$
0
0

ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ដំណើរការឆ្លងកាត់ ព្រំដែន ឲ្យកាន់តែមានសណ្តាប់ធ្នាប់ល្អ រហ័ស ជាពិសេសងាយស្រួលគ្រប់គ្រងទិន្នន័យភ្ញៀវចេញចូល និងបង្ការភេរវកម្មនោះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា និងរៀបចំការគ្រប់ គ្រងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត តាមប្រព័ន្ធព័ត៌មានវិទ្យាដោយប្រើប្រាស់ E-Card (កាតអេឡិចត្រូនិច)។

ផែនការនេះ បានធ្វើឡើងអំឡុងពេលដែលខាងតំណាងក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន លោក យិន សុវណ្ណនី បានធ្វើបទបង្ហាញដល់មន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដឹកនាំដោយវរសេនីយ៍ទោ អ៊ុយ ស៊ីថារ៉ាវុធ កាលពីរសៀលថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ។

ផែនការសិក្សាក៏បានបញ្ជូនទៅលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់មកលោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានធ្វើចំណារមួយ ដើម្បីឲ្យសិក្សាលម្អិតអំពីផែនការនេះ រួមទំាងបញ្ជូនគណៈប្រតិភូកម្ពុជា ដើម្បីសិក្សាបទពិសោធន៍បន្ថែម អំពីដំណើរគ្រប់គ្រងការចេញចូលតាមប្រព័ន្ធព័ត៌ មានវិទ្យានៅពេលខាងមុខ។

លោក យិន សុវណ្ណនី តំណាងក្រុមហ៊ុន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការគ្រប់គ្រង និងចាត់ចែងលើការចេញ-ចូលតាមបរិវេណចំណុចឆ្លងកាត់ផ្សេងៗតាមព្រំដែនតាមប្រព័ន្ធព័ត៌មានវិទ្យា (IT) នេះ នឹងធ្វើឲ្យដំណើរឆ្លងកាត់មានសណ្តាប់ធ្នាប់ល្អ ជាពិសេសទៅទៀតនោះ គឺអាចបង្ការភេរវកម្មបានទៀតផង ដែលគម្រោងនេះ នឹងត្រូវចំណាយថវិកាអស់៧លាន៣៦ម៉ឺនដុល្លារអាម៉េរិកជាជំហានដំបូង។

លោកបន្តថា «ដំណើរការតាមប្រព័ន្ធព័ត៌មានវិទ្យាតាមបែប E-Cardនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាជនកម្ពុជា និងថៃ ក្នុងតំបន់ព្រំដែនទំាងពីរ ជាពិសេសនោះគឺសមាហរណកម្មអាស៊ានឆ្នាំ២០១៥ខាងមុខ»។

លោកបន្តថា «វានឹងជួយឲ្យរាជរដ្ឋាភិបាលអាចប្រមូលថវិកាពីការចេញចូលឆ្លងកាត់ព្រំដែន បានដោយប្រសើរ អាចគ្រប់គ្រងទិន្នន័យចេញចូល បានយ៉ាងច្បាស់លាស់ និងសុក្រិនៃចំនួនពលរដ្ឋកម្ពុជាដែលឆ្លងកាត់ពំ្រដែន ដោយមានការចូលរួមរបស់កងកម្លំាងសមត្ថកិច្ចអន្តោប្រវេសន៍ ក្នុងការផលិតនេះត គឺអាចពិនិត្យ និងទប់ស្កាត់ការឆ្លងកាត់នូវមុខសញ្ញាផ្សេងៗបាន»។

ជាមួយគ្នានោះដែរ ប្រតិភូខាងកម្ពុជា ក៏នឹងទៅទស្សនកិច្ចនៅតំបន់ព្រំដែនឡាវ ថៃ ដែលមានប្រព័ន្ធដំណើរការនេះរួចហើយ ដើម្បីសិក្សាបទពិសោធន៍បន្ថែមអំពីដំណើរគ្រប់គ្រងការចេញចូលតាមប្រព័ន្ធព័ត៌មានវិទ្យា។

ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការចេញចូល តាមរយៈព័ត៌មានវិទ្យានេះ លោក យិន សុវណ្ណនី តំណាងក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន ក៏បានបន្ថែមថា នៅប្រទេសជាច្រើនតំបន់អាស៊ី គឺគេមានប្រព័ន្ធនេះហើយ ដូច្នេះវានឹងផ្តល់ផលល្អសម្រាប់កម្ពុជា ក្នុងតម្លើងឲ្យមានប្រព័ន្ធនេះ ដើម្បីគ្រប់គ្រងទិន្នន័យ ក៏ដូចជាបន្ថែមចំណូលថវិកាជាតិ។

សូមបញ្ជាក់ថា ជាជំហានដំបូងនឹងមានការតម្លើងប្រព័ន្ធគ្រប់គ្រងដំណើរការឆ្លងកាត់ព្រំដែននេះ នឹងត្រូវធ្វើឡើងនៅច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអន្តរជាតិបាវិត នៅខេត្ត ស្វាយរៀង មុននឹងដំណើរនៅគ្រប់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងម្នាក់ត្រូវចំណាយអស់ថវិកា០,៨៥ដុល្លារ ក្នុងមួយថ្ងៃ និងតម្លៃសម្រាប់កាតនេះ មានតម្លៃ១០ដុល្លារ ជាមួយនឹងសុពលភាពរយៈពេល១ឆ្នាំ។

បើតាមក្រុមហ៊ុន រដ្ឋអាចរកចំណូលបានប្រមាណ២លាន៥០ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ សេវាកម្មនេះ ផងដែរ៕


កាប់សម្លាប់ គ្រូពេទ្យ មណ្ឌលសុខភាព “ ប៊ុន រ៉ានី ហ៊ុន សែន ៣១៧” សង្ស័យប៉ុនប៉ង ប្លន់ទ្រព្យសម្បត្តិ

$
0
0

កំពត ៖ បុរសវ័យ ៥៦ ឆ្នាំម្នាក់ ជាមន្ដ្រី ពេទ្យបម្រើការនៅមណ្ឌលសុខភាព “ប៊ុន រ៉ានី ហ៊ុនសែន” ស្ថិត នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ សម្ដេចតេជោ ហ៊ុន សែន តាកែនកោះ ស្លា ៣១៧ ត្រូវបានជនមិនស្គាល់ អត្ដសញ្ញាណ កាប់ជាច្រើនកាំបិត រហូតស្លាប់បាត់បង់ជីវិត ខណៈស្ដ្រីជាភរិយារងរបួសធ្ងន់ សង្ស័យប្លន់យកទ្រព្យសម្បត្ដិ ។

ហេតុការណ៍ឃាតកម្មដ៏ឃោរឃៅធ្វើឱ្យ បុរសជាជនរងគ្រោះដេកដួលស្លាប់ក្នុងថ្លុកឈាម ជាមួយស្នាម កាំបិតពាសពេញខ្លួន ប្រាណនេះបានកើតឡើងកាលពីម៉ោង៦ និង១០នាទីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅផ្ទះ របស់ជនរងគ្រោះក្នុងភូមិ-ឃុំ សម្ដេចតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្ដកំពត។

មន្ដ្រីនគរបាលស្រុកឈូក បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៤ថា ជនរងគ្រោះដែល ស្លាប់បាត់បង់ជីវិតមានឈ្មោះអេង សេង អាយុ៥៦ឆ្នាំ បម្រើការនៅ មណ្ឌលសុខភាព “ប៊ុន រ៉ា នី ហ៊ុនសែន”។ រីឯភរិយាដែលរងរបួស ធ្ងន់ពេលហក់ទៅជួយស្វាមីនោះ មាន ឈ្មោះ អៀង សារិទ្ធ អាយុ៥៥ឆ្នាំ ។

បើតាមសមត្ថកិច្ចស្ដ្រីរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងទទួល ការជួយសង្គ្រោះពីក្រុម គ្រូពេទ្យ រហូតដល់ព្រឹកថ្ងៃនេះ មិនទាន់ដឹងខ្លួននៅឡើយទេ ។ ដោយឡែកអត្ដសញ្ញាណជនបង្ក សមត្ថ កិច្ចមិនទាន់កំណត់អត្ដសញ្ញាណនៅឡើយទេ កំពុងស៊ើបអង្កេតនិង ស្រាវជ្រាវ ។

បើតាមលោកវរសេនីយ៍ឯក សៅ សំអឿន អនុប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ដកំពត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា ករណីខាងលើនេះ ទំនងជា ការប៉ុនប៉ងប្លន់យកទ្រព្យសម្បត្ដិរបស់ជនរងគ្រោះ តែចំពោះការបាត់បង់ទ្រព្យសម្បត្ដិអ្វីខ្លះនោះ គឺគេ នៅមិនទាន់ដឹងឡើយ ដោយសារតែស្ដ្រី ជាភរិយាដែលនៅរស់ កំពុងធ្វើការសង្គ្រោះ បន្ទាន់ ហើយកូនៗ របស់ជនរងគ្រោះគឺមិនបាននៅផ្ទះជាមួយនោះឡើយ ។

លោកសៅ សំអឿន បានឱ្យដឹងថា ក្រៅពីប្ដីប្រពន្ធជាម្ចាស់ផ្ទះស្លាប់ និងរងរបួសនោះ អ្នកជិតខាងម្នាក់ ទៀត ក៏រងរបួសផងដែរ ។

លោក សៅ សំអឿន បានរៀបរាប់ពីមូលហេតុឱ្យដឹងថា មុនដំបូង ខណៈប្រពន្ធនៅ ក្រោយផ្ទះ ស្រាប់តែ ជនសង្ស័យដែលគេមិនស្គាល់អត្ដសញ្ញាណ បានដើរចូលពីក្រោយផ្ទះ មកធ្វើសកម្មភាព ប្រតាយប្រតប់ ជាមួយស្ដ្រីជាប្រពន្ធ ហើយប្ដីដែលនៅក្នុងផ្ទះឃើញ ដូច្នេះក៏រត់ទៅជួយប្រពន្ធ ក៏ត្រូវបានជនសង្ស័យ កាប់ប្រហាររហូតដល់ទៅ ៩ កាំបិតដេកដួល នៅនឹងកន្លែងហើយអ្នកជិតខាងម្នាក់ទៀតឃើញ ក៏ស្ទុះ រត់ចូលទៅជួយ ក៏ត្រូវជនល្មើស កាប់ប្រហាររងរបួសផងដែរ ទើបជនល្មើសរត់គេចខ្លួនបាត់ទៅ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមប្រមាញ់ជន សង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាម ច្បាប់ ៕

អ្នកបង្កើតអង្គការ PSE កំពុងស្វែងរក ការគាំទ្រ ដើម្បីទទួលបាន ពានរង្វាន់ វីរជនសប្បុរសធម៌ ឆ្នាំ ២០១៤

$
0
0

ភ្នំពេញ ៖ លោក Christian និង Marie-France des Pallierres (ប៉ាពី និង ម៉ាមី) ដែលជា ស្ថាបនិក របស់អង្គការ ដើម្បីភាពញញឹមនៃកុមារពេលនេះ កំពុងស្វែងរកការគាំទ្រ ដើម្បីទទួលបាន ពានរង្វាន់ វីរជនសប្បុរសធម៌ ឆ្នាំ២០១៤ ដែលរៀបចំដោយ ស្ថាប័ន AIDEX គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័ន ដែលធំជាងគេបំផុត ក្នុងការចូលរួម និងអភិវឌ្ឍជំនួយមនុស្សធម៌ទូទាំងពិភពលោក ខណៈពេលនេះ ពួកគេកំពុង ឋិតនៅក្នុងចំណោមបេក្ខជន៥នាក់ចុងក្រោយ (វគ្គផ្តាច់ព្រ័ត្រ) ។

ការផ្តល់ពានរង្វាន់ វីរជនសប្បុរធម៌ ឆ្នាំ២០១៤ របស់ពិភពលោក នឹងធ្វើនៅថ្ងៃទី១៣ និង ១៤ ខែវិច្ឆិកា ឆ្នាំនេះ ហើយការបោះឆ្នោតចុងក្រោយ នឹងធ្វើនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ។ ពលរដ្ឋខ្មែរ ក៏អាច ចូលរួមបោះឆ្នោត គាំទ្រ ប៉ាពី និងម៉ាមី បានដែរ តាម http://www.aid-expo.com/brussels/visit/humanitarian-hero-of-the-year-award ។ សូមចុចនៅទីនេះ bit.ly/HHA2014 ហើយធ្វើការបោះឆ្នោតដើម្បីឱ្យពួកគាត់ឈ្នះពានកិត្តិយស ដែលពួកគាត់ គួតែទទួល បាន គឺវីរជនសប្បុរសធម៌ឆ្នាំ២០១៤។ លោកគ្រូអ្នកគ្រូក៏អាចចូលទៅចុច LIKE ឬ SHARE នូវព័ត៌មាន នេះនៅលើទំព័រFacebook: https://www.facebook.com/psecambodia

សូមបញ្ជាក់ថា ក្នុងឆ្នាំ១៩៩៥ លោក Christian និង លោកស្រី Marie-France des Pallières ដែលជា ជនជាតិបារាំង ចូលនិវត្តន៍វ័យក្មេង បានមកធ្វើបេសកម្មមនុស្សធម៌ក្នុងប្រទេសកម្ពុជា។ មុនថ្ងៃដែលពួក គាត់ចាកចេញពីប្រទេសកម្ពុជា កុមារតូចម្នាក់ ដែលនៅតាមដងផ្លូវបានបង្ហាញឱ្យពួកគាត់ បានស្គាល់នូវ កន្លែងដែលរូបគេរស់នៅ។ ពេលនោះហើយ ដែលពួកគាត់បានឃើញគំនរសំរាមដ៏ធំ ដែលស្ថិតនៅជាយ នៃរាជធានីភ្នំពេញ ។

លោក Christian និង លោកស្រី Marie-France des Pallières មានចិត្តរន្ធត់យ៉ាងខ្លាំង នូវអ្វីដែលពួក គាត់បានឃើញ ហើយពួកគាត់បានគិតដោយខ្លួនគាត់ថា៖ «អ្នកមិនធ្លាប់បានឃើញអ្វីដូច្នេះទេ ហើយអ្នក ក៏មិនអាចបន្តរស់នៅ ក្នុងជីវិតសព្វថ្ងៃនេះបានដែរ» ពួកគាត់បានទុកចោលនូវអ្វីៗ គ្រប់បែបយ៉ាង របស់ គាត់ដោយឡែក ហើយចាប់ផ្តើមជីវិតថ្មីនៅក្នុងរាជធានីភ្នំពេញ ដោយសង្ឃឹមថា នឹងបញ្ចប់នូវស្ថានភាព ដ៏អាក្រក់ៗទាំងនេះ ។

ការសង្រ្គោះរបស់ពួកគាត់ គឺបានចាប់ផ្តើមដោយកាចែកអាហារ និងការសង្រ្គោះបឋម ដល់កុមារដែល រស់នៅលើគំនរសំរាម។ បន្ទាប់មក ពួកគាត់បានបបួលមិត្តភក្តិ និងក្រុមគ្រួសារឱ្យជួយដល់គម្រោងរបស់ ពួកគាត់។ នៅឆ្នាំ១៩៩៦ ពួកគាត់បានចាប់ផ្តើមគម្រោងដំបូងបង្អស់ របស់គាត់ជាមួយកុមារចំនួន ៦០ នាក់នៅក្នុងអាគារជួលមួយ។ បច្ចុប្បន្ននេះ កុមារចំនួន៧០០០នាក់ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ ២០ឆ្នាំ ត្រូវបានបញ្ជូនឱ្យចូលរៀននៅក្នុងសាលា ប៉េ អេស អឺ ។

អង្គការPSE គឺជារឿងរាវនៃជីវិតរបស់លោក Christian និង លោកស្រី Marie-France des Pallières ជាបេះដូងរបស់គាត់ ជាខួរក្បាលរបស់គាត់ និងជាកូនៗរបស់ពួកគាត់ ។ ពួកគេបានរៀបអាពាហ៍ ពិពាហ៍អស់រយៈពេល៥០ឆ្នាំនិងមានកូនធំៗចំនួន៤នាក់ អស់រយៈពេល២០ឆ្នាំមកហើយ ដែលពួកគាត់ បានរួមគ្នាបង្កើតអង្គការPSEឡើង ជំនួសឱ្យការសប្បាយរីករាយនឹងជីវិតចូលនិវត្តន៍នៅប្រទេសបារាំង។

បច្ចុប្បន្ន ពួកគាត់កំពុងរស់នៅក្នុងមណ្ឌលPSEនៃរាជធានីភ្នំពេញ រូបពួកគាត់ទាំងពីរគឺជាវីរជនរបស់ PSEជា រៀងរហូតមក ៕

ប្រាយុទ្ធ ចាន់អូចា នឹងបំពេញទស្សនកិច្ច ជាផ្លូវការ នៅកម្ពុជា ២ ថ្ងៃ

$
0
0

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធចាន់អូចា នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៤ តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី២៤ ខែតុលានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ច លោក ប្រាយុទ្ធ នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងជួបពិភាក្សទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន ។

ព្រមជាមួយជាគ្នានេះដែរ លោកប្រាយុទ្ធ នឹងគោរពព្រះវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបរមរតន កោដ្ឋ នៅ មណ្ឌលព្រះបរមរូប សួនច្បារវិមានឯករាជ្យ ។

លោកប្រាយុទ្ធ ចាន់អូចា និងសម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខា លើឯក សារ ចំនួន៣ រួមមាន ៖ ទី១-អនុស្សារណៈនៃការយោគ យល់គ្នាស្តីពីកិច្ចសហ ប្រតិបត្តិការ ទេសចរណ៍ រវាងរដ្ឋាភិបាលកម្ពុជានិងថៃ , ទី២-អនុស្សរណៈយោគយល់ ស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី ដើម្បី លុបបំបាត់ការជួញដូរមនុស្ស និងជួយជនរងគ្រោះដោយសារ ការជួញដូរ រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ និងទី៣-អនុស្សរណៈនៃការយោគយល់ គ្នាស្តីពីការតភ្ជាប់ផ្លូវដែក រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចហើយសម្តេចតេជោ ហ៊ុន សែន និងលោកប្រាយុទ្ធ ចាន់អូចា នឹងធ្វើសន្និសីទកាសែតរួមគ្នា ។

សូមបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថៃទី៣៩ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ដោយការបោះឆ្នោត របស់សភានីតិកម្ម ដោយសំឡេងគាំទ្រ ១៩១សំឡេង ក្នុង ចំណោមសមាជិកសភា ចូលរួមបោះឆ្នោត ១៩៧ រូប ៕

លោក ប្រាយុទ្ធ ចាន់អូចា ចាប់ដៃជាមួយសម្តេច ហ៊ុន សែន ជាលើកដំបូង នៅប្រទេសអ៊ីតាលី

រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រើប្រព័ន្ធ E-Card គ្រប់គ្រងច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត (មានវីដេអូ)

$
0
0

ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ដំណើរការឆ្លងកាត់ ព្រំដែន ឲ្យកាន់តែមានសណ្តាប់ធ្នាប់ល្អ រហ័ស ជាពិសេសងាយស្រួលគ្រប់គ្រងទិន្នន័យភ្ញៀវចេញចូល និងបង្ការភេរវកម្មនោះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា និងរៀបចំការគ្រប់ គ្រងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត តាមប្រព័ន្ធព័ត៌មានវិទ្យាដោយប្រើប្រាស់ E-Card (កាតអេឡិចត្រូនិច)។

ផែនការនេះ បានធ្វើឡើងអំឡុងពេលដែលខាងតំណាងក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន លោក យិន សុវណ្ណនី បានធ្វើបទបង្ហាញដល់មន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឆាយ ប៊ុនណា ប្រធានគ្រប់គ្រងច្រកទី១ (ព្រំដែនគោក) នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ។

ផែនការសិក្សាក៏បានបញ្ជូនទៅលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់មកលោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានធ្វើចំណារមួយ ដើម្បីឲ្យសិក្សាលម្អិតអំពីផែនការនេះ រួមទំាងបញ្ជូនគណៈប្រតិភូកម្ពុជា ដើម្បីសិក្សាបទពិសោធន៍បន្ថែម អំពីដំណើរគ្រប់គ្រងការចេញចូលតាមប្រព័ន្ធព័ត៌ មានវិទ្យានៅពេលខាងមុខ។

លោក យិន សុវណ្ណនី តំណាងក្រុមហ៊ុន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការគ្រប់គ្រង និងចាត់ចែងលើការចេញ-ចូលតាមបរិវេណចំណុចឆ្លងកាត់ផ្សេងៗតាមព្រំដែនតាមប្រព័ន្ធព័ត៌មានវិទ្យា (IT) នេះ នឹងធ្វើឲ្យដំណើរឆ្លងកាត់មានសណ្តាប់ធ្នាប់ល្អ ជាពិសេសទៅទៀតនោះ គឺអាចបង្ការភេរវកម្មបានទៀតផង ដែលគម្រោងនេះ នឹងត្រូវចំណាយថវិកាអស់៧លាន៣៦ម៉ឺនដុល្លារអាម៉េរិកជាជំហានដំបូង។

លោកបន្តថា «ដំណើរការតាមប្រព័ន្ធព័ត៌មានវិទ្យាតាមបែប E-Cardនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាជនកម្ពុជា និងថៃ ក្នុងតំបន់ព្រំដែនទំាងពីរ ជាពិសេសនោះគឺសមាហរណកម្មអាស៊ានឆ្នាំ២០១៥ខាងមុខ»។

លោកបន្តថា «វានឹងជួយឲ្យរាជរដ្ឋាភិបាលអាចប្រមូលថវិកាពីការចេញចូលឆ្លងកាត់ព្រំដែន បានដោយប្រសើរ អាចគ្រប់គ្រងទិន្នន័យចេញចូល បានយ៉ាងច្បាស់លាស់ និងសុក្រិនៃចំនួនពលរដ្ឋកម្ពុជាដែលឆ្លងកាត់ពំ្រដែន ដោយមានការចូលរួមរបស់កងកម្លំាងសមត្ថកិច្ចអន្តោប្រវេសន៍ ក្នុងការផលិតនេះត គឺអាចពិនិត្យ និងទប់ស្កាត់ការឆ្លងកាត់នូវមុខសញ្ញាផ្សេងៗបាន»។

ជាមួយគ្នានោះដែរ ប្រតិភូខាងកម្ពុជា ក៏នឹងទៅទស្សនកិច្ចនៅតំបន់ព្រំដែនឡាវ ថៃ ដែលមានប្រព័ន្ធដំណើរការនេះរួចហើយ ដើម្បីសិក្សាបទពិសោធន៍បន្ថែមអំពីដំណើរគ្រប់គ្រងការចេញចូលតាមប្រព័ន្ធព័ត៌មានវិទ្យា។

ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការចេញចូល តាមរយៈព័ត៌មានវិទ្យានេះ លោក យិន សុវណ្ណនី តំណាងក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន ក៏បានបន្ថែមថា នៅប្រទេសជាច្រើនតំបន់អាស៊ី គឺគេមានប្រព័ន្ធនេះហើយ ដូច្នេះវានឹងផ្តល់ផលល្អសម្រាប់កម្ពុជា ក្នុងតម្លើងឲ្យមានប្រព័ន្ធនេះ ដើម្បីគ្រប់គ្រងទិន្នន័យ ក៏ដូចជាបន្ថែមចំណូលថវិកាជាតិ។

សូមបញ្ជាក់ថា ជាជំហានដំបូងនឹងមានការតម្លើងប្រព័ន្ធគ្រប់គ្រងដំណើរការឆ្លងកាត់ព្រំដែននេះ នឹងត្រូវធ្វើឡើងនៅច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអន្តរជាតិបាវិត នៅខេត្ត ស្វាយរៀង មុននឹងដំណើរនៅគ្រប់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងម្នាក់ត្រូវចំណាយអស់ថវិកា០,៨៥ដុល្លារ ក្នុងមួយថ្ងៃ និងតម្លៃសម្រាប់កាតនេះ មានតម្លៃ១០ដុល្លារ ជាមួយនឹងសុពលភាពរយៈពេល១ឆ្នាំ។

បើតាមក្រុមហ៊ុន រដ្ឋអាចរកចំណូលបានប្រមាណ២លាន៥០ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ សេវាកម្មនេះ ផងដែរ៕

រាជរដ្ឋាភិបាល គ្រោងចំណាយ ថវិការដ្ឋ ជិត ១៦ លាន លានរៀល សម្រាប់ឆ្នាំ ២០១៥

$
0
0

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនគ្រោងនឹងចំណាយ ថវិការដ្ឋ សម្រាប់ឆ្នាំ ២០១៥ ចំនួន១៥ ៦៩៩ ៥២៩លានរៀល ។

ការគ្រោងនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ដែលមានសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាព។

សេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅល្ងាចថ្ងៃទី២៤ ខែតុលានេះ បានឲ្យដឹងថា ការចំណាយថវិការដ្ឋសរុប ត្រូវបានគ្រោងចំនួន១៥ ៦៩៩ ៥២៩លានរៀល ស្មើនឹង២១,០៩% នៃផសស (ផលិតផលក្នុងស្រុកសរុប) និងមានកំណើន ១០,៨% ធៀបនឹងច្បាប់ស្តី ពីហិរញ្ញវត្ថុឆ្នាំ២០១៤ ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក និង១៧មាត្រា ក្នុងនោះមានការ ស្នើសុំវិសោធនកម្ម មាត្រា ៤៧ នៃច្បាប់ ស្តីពីសារពើពន្ធដើម្បីតម្លើង កម្រិតបៀវត្ស លើកលែងពន្ធ (អត្រាពន្ធ០%) ពី ៥០០ ០០០រៀល ទៅ ៨០០.០០០រៀល ។

ឆ្នាំ២០១៤ តាមការប៉ាន់ស្មានបឋម កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានរង្វង់៧% ក្នុងនោះ៖ ទី១- វិស័យឧស្សាហកម្មទទួលបាន កំណើនប្រមាណ៩,៦% ដោយសារការនាំ ចេញផលិតផល វាយនភ័ណ្ឌ មានកំណើនខ្ពស់ ហើយផ្នែកសំណង់មានការកើនឡើងគួឲ្យកត់សម្គាល់ , ទី២- វិស័យសេវា មាន កំណើន ៧,៥% ដោយការរួមចំណែក ពីកំណើនខាងផ្នែកពាណិជ្ជកម្ម ផ្នែកសណ្ឋាគារ និងភោជនីយ ដ្ឋាន ផ្នែកអចលនទ្រព្យ ផ្នែកធនាគារ និងភាពប្រសើរ ឡើងនៃប្រព័ន្ធឡូជីស្ទិក និងទី៣- វិស័យកសិកម្ម អាចសម្រេចបានកំណើន ២,៦% ដោយសារពិពិធកម្ម នៃការដាំដុះ និងការកើនឡើងនៃផលិតភាព ៕

Viewing all 8042 articles
Browse latest View live




Latest Images