Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

បញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្ត ពីបទ ប្រើប្រាស់ឧបករណ៍ ឆក់ត្រីខុសច្បាប់

$
0
0

ក្រចេះ ៖ មន្ត្រីជំនាញ ខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ពន្ឋ័នឹងករណីប្រើប្រាស់ ឧបករណ៍នេសាទ ឆក់ត្រីខុសច្បាប់ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ នេះ  ។

ការបញ្ជូនខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីផ្នែករដ្ឋបាល ជលផល កាំពី សហការជា មួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដារ ស្រុកចិត្របុរី ធ្វើការចាប់ឃាត់ខ្លួន ដោយបានរកឃើញ និងរឹប អូសវត្ថុតាំង ខណៈដែលជនសង្ស័យ បានធ្វើសកម្មភាព ដោយប្រើប្រាស់ នូវឧបករណ៍នេសាទឆក់ត្រី ខុសច្បាប់ កាលពីល្ងាច ថ្ងៃទី១៩ ម្សិលមិញនេះ ។

ជនសង្ស័យ ឈ្មោះ ហឿន  ហ៊ាត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិជួរជ្រែ ឃុំដារ ស្រុកចិត្របុរី  ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្តក្រចេះ ហើយកាលពីព្រឹកមិញនេះ និងបានកសាងសំណុំរឿងបន្ត ចាត់ការតាមនីតិវិធី ៕   


ក្រសួងការងារ ដាក់ចេញក្រម សីលធម៌ ៦ចំណុច អនុវត្តពេលចរចារឿង ប្រាក់ខែ

$
0
0

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវក្រមសីលធម៌៦ចំណុច ដើម្បីអនុវត្តន៍នៅក្នុងពេលពិភាក្សារឿងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត ផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នាឆ្នាំ២០១៥។

ក្រមសីលធម៌ ដែលប្រកាសដាក់ចេញដោយក្រសួងការងារនាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ គឺដើម្បីឲ្យការជជែករឿងប្រាក់ឈ្នួល អាចប្រព្រឹត្តទៅដោយរបៀបរៀបរយ និងក្រោមបរិយាកាសល្អប្រសើរ។

ក្រមសីលធម៌ទាំង៦នោះ រួមមាន៖

១. មិនត្រូវប្រើប្រាស់ពាក្យពេចន៍បែបហិង្សា និងបង្កអរិភាពរវាងគ្នា និងគ្នា។

២. មិនត្រូវផ្សព្វផ្សាយព័ត៌មានណាមួយ ដែលអាចបង្កឲ្យមានអំបើហិង្សា ការប្រមូលផ្តុំខុសច្បាប់ ដែលប៉ះពាល់ដល់បរិយាកាសវិនិយោគ សន្តិសុខ និងសណ្តាប់។

៣. មិនត្រូវអវត្តមានពីកិច្ចប្រជុំ និងមិនអនុញ្ញាតឲ្យមានតំណាងជំនួសនោះឡើយ លើកលែងតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ បុគ្គល ដែលអវត្តមានក្នុងកិច្ចប្រជុំអាចប្រឈមនឹងការបាត់បង់សុពលភាព នៃការចូលរួមសកម្មភាពត្រីភាគីនាពេលអនាគត។

៤. ត្រូវប្រើប្រាស់ហេតុផល និងទឡ្ហីករណ៍សមរម្យក្នុងការការពារអំណះអំណាងរបស់ខ្លួន ឬភាគីខ្លួន។

៥. ត្រូវរក្សានូវការសម្ងាត់ នៃព័ត៌មាន ប្រសិនជាមានសំណូមពរ។

៦. ត្រូវមានសុឆន្ទៈក្នុងការចរចា ដើម្បីរកដំណោះស្រាយ និងការពារនូវផលប្រយោជន៍សេដ្ឋកិច្ចរបស់វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ក៏ដូចជាផលប្រយោជន៍របស់បងប្អូនកម្មករ និយោជិតក្នុងវិស័យនេះ៕

អគ្គនាយកដ្ឋាន ពន្ធនាគារ បើកវគ្គអធិការកិច្ច នយោបាយរដ្ឋបាល រយៈពេល៣ថ្ងៃ នៅមណ្ឌលអប់រំ កែប្រែទី៣ ត្រពំាងផ្លុង

$
0
0

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានពិធីបើកអធិការកិច្ច ផែនការនយោបាយ និងរដ្ឋបាលក្រោមអធិបតីភាព លោក គឹម សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការចូលរួម ពីលោកឧត្តមសេនីយ៍ ជាអគ្គនាយករង អគ្គនាយកដ្ឋានពន្ធនាគារ។

ក្នុងឱកាសនោះ លោក គៀ សុវណ្ណា ប្រធានមណ្ឌលអប់រំ កែប្រែទី៣ត្រពំាងផ្លុង បានធ្វើការណែអំប់រំវិន័យ និងពង្រឹងស្មារតី ក្នុងការអនុវត្តភារៈកិច្ច តាមតួនាទីដល់មន្ត្រីគ្រប់ការិយាល័យ ក្នុងមណ្ឌលអប់រំកែប្រែទី៣ ដើម្បីអនុវត្ត ឲ្យបានល្អប្រសើរ។ ជាមួយគ្នានោះ លោក គៀ សុវណ្ណា បានថ្លែងថា មណ្ឌលអប់រំកែប្រែទី៣ មានមន្ត្រី សរុប១៦២នាក់ ស្រី១៧នាក់ ចំនួនទណ្ឌិត និងពិរុទ្ធជនចំនូន១៤៥០នាក់ ពន្ធនាគារមានដីទំហំ៥០៦,៩៤៣ម៉ែត្រ ក្នុងនោះផ្ទៃដី តំបន់រដ្ឋបាលមានទំហំ៤០០០០ម៉ែត្រ តំបន់ឃុំឃាំងទំហំ៤០០០០ម៉ែត្រ ដីស្រែចំការ ជុំវិញបរិវេណអង្គភាព ទំហំ៤២៥,១៩៤ម៉ែត្រ ពេលកន្លងមកមណ្ឌល ក៏បានសហការជាមួយ អង្គការសម្ព័ន្ធ មេត្រីភាពពន្ធនាគា(PFC) និងអង្គការ(CEA) ដើម្បីបង្រៀនអ្នកទោសកាត់សក់ ភាសាអង់គ្លេស ភ្លេង បុរាណ សម័យ គូគំនូរ កំព្យូទ័រ អេឡិចត្រូនិច ជួសជុលម៉ូតូ ម៉ាស៊ីន រថយន្ត ផ្សាដែក រៀនអក្ខរកម្មក្នុងបន្ទប់ និងជំនាញកសិកម្មផងដែរ។

មានប្រសាសន៍ក្នុងពិធីបើកអធិការកិច្ចនយោបាយ និងរដ្ឋបាលផងដែរ លោក គឹម សុវណ្ណអនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃបានថ្លែងថា ការចុះអធិការកិច្ច ពុំមែនសំដៅថា មណ្ឌលអប់រំ កែប្រែទី៣មានកំហុសនោះទេ គឺធ្វើឡើង ស្របតាម យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្នុងទិសដៅកំណែទម្រង់ស៊ីជម្រៅតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន គឺមុជទឹក ឆ្លុះកញ្ចក់ និងដុះក្អែល ពោលគឺត្រូវឲ្យអ្នកមានកំហុស ត្រូវ ចេះកែប្រែ មិនដូច្នេះទេត្រូវមានការផ្តន្ទាទោស។ ហើយការចុះអធិការកិច្ច មានគោលដៅសំខាន់ចំនួន៧ចំណុចគឺ ការអនុវត្ត តួនាទីភារៈកិច្ច របស់មន្ត្រីពន្ធនាគារ ត្រួតពិនិត្យតាមបណ្តាការិយាល័យ ក្នុងមណ្ឌលត្រួតពិនិត្យ លើការអនុវត្ត លិខិតបទដ្ឋាននានា កែលំអរអង្កេតស្រាវជ្រាវស្ថានភាព ជាក់ស្តែងពីចំនុចវិជ្ជមានឬអវិជ្ជមាន ផ្ទៀងផ្ទាត់ឯកសារ ការគ្រប់គ្រងឯកសារ មន្ត្រីរាជការ ទ្រព្យសម្បត្តិរដ្ឋ និងការរស់នៅរបស់អ្នកទោស៕

ការជ្រើសរើស ជំនាញនិងគ្រឹះសា្ថន ឧត្តមសិក្សា សម្រាប់សិស្ស និសិ្សតជា កត្តាសំខាន់បំផុត

$
0
0

ភ្នំពេញ ៖ ការជ្រើសរើសជំនាញ សម្រាប់សិក្សា និងគ្រឹះស្ថាន ឧត្តមសិក្សា ណាមួយសម្រាប់ សិស្សនិស្សិត ជាកត្តា សំខាន់បំផុត។ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ក្រុមហ៊ុន Anussa Event Planner បានរៀបចំវគ្គបណ្ដុះបណ្ដាល មួយស្តីពី ការជ្រើសរើសជំនាញ និងគ្រឹះស្ថានឧត្តមសិក្សា ដ៏ត្រឹមត្រូវ សម្រាប់សិស្សនិស្សិត ដែលមកពីបណ្ដាសាលា នានានៅរាជធានីភ្នំពេញ ក្នុងនោះ មានទាំងថ្នាក់ធម្យមសិក្សា និងថ្នាក់ឧត្តមសិក្សា  ដែលធ្វើឡើងនៅ សាលាអន្តរទ្វីប អាម៉េរិកកាំង ខាងក្រោយមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ។ នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមពី លោក ឧកញ៉ា បណ្ឌិត គួច ម៉េងលី អគ្គនាយកវិទ្យាស្ថាន និងសាលាអន្តរទ្វីប អាម៉េរិកកាំង ជាវាគ្មិនប្រចាំ វគ្គបណ្ដុះបណ្ដាលនេះ ។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង សំខាន់ៗមួយចំនួន ដោយរួមចំណែកផ្ដល់ព័ត៌មានគ្រប់ ជ្រុងជ្រោយ អំពីមុខវិជ្ជា សាកលវិទ្យាល័យ និងឱកាសទីផ្សារការងារផងដែរ ក្រោមការរំពឹងទុកជាផ្នែកមួយ នៃការ ផ្គូរផ្គង រវាងតម្រូវការទីផ្សារ និងការផ្គត់ផ្គង់ការងារ ។ គោលបំណងមួយទៀត គឺការជ្រើសរើសជំនាញ និងគ្រឹះស្ថាន ឧត្តមសិក្សា ដ៏ត្រឹមត្រូវ និងចូលរួមតម្រង់ ទិសសិស្សានុសិស្ស ខ្មែរអោយចេះ ស្វែងរកនូវទេព្យកោសល្យ បំនិនជីវិត និងចំណង់ចំណូលចិត្ត ដែលនាំអោយសម្រេចចិត្តនិងជ្រើសយកមុខវិជ្ជានិងជំនាញ ដែលខ្លួនពេញចិត្ត ។ មិនតែ ប៉ុណ្ណោះ ចង់អោយសិស្សានុសិស្សបានដឹងពី គុណភាព សាកលវិទ្យាល័យណាដែលគិតថាខ្លួនងាយស្រួល ក្នុងការស្វែងរកការងារធ្វើ ក្នុងពេលសិក្សានិងពេលបញ្ចប់ការ សិក្សា ។

លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកវិទ្យាស្ថាន និងសាលាអន្តរទ្វីប អាម៉េរិកកាំង បានមានប្រសាសន៍ ទៅកាន់សិស្សានុសិស្ស ទាំងអស់ថា ការសម្រេចចិត្តសិក្សា នៅសាលាណាមួយ និងមុខវិជ្ជាណាមួយ ជាកត្តាសំខាន់ ណាស់ សម្រាប់សិស្សនិស្សិតទាំងអស់ ។ យើងត្រូវគិតថាពេលវេលាបួនឆ្នាំ ដើម្បីយកសញ្ញាបត្រមួយ ត្រូវធ្វើ យ៉ាងណាអោយចំណេះដឹង ដែលទទួលបានពីសាលា និងពីមុខវិជ្ជានោះ អោយសមស្របទៅ នឹងពេលវេលា ដែលបានចំណាយ ។ សូមកុំរៀនដើម្បីយកសញ្ញាបត្រ ត្រូវរៀនដើម្បីយកចំណេះនិងជំនាញ ទៅធ្វើការងារ និងអភិវឌ្ឍខ្លួន អោយរីកចម្រើនទៅមុខ ។ មានសិស្សនិស្សិត មួយចំនួនមិនទាន់បញ្ចប់ការសិក្សាផង តែគេអាចធ្វើ ការនិងរក ចំណូលបានរាប់រយដុល្លារទៅហើយ ដោយឡែកមានសិស្សនិស្សិតខ្លះទៀតបន្ទាប់ពីការសិក្សា នៅសាកលវិទ្យាល័យ៤ឆ្នាំ ក្នុងមុខជំនាញមួយ តែចេញទៅធ្វើការ លើមុខជំនាញផ្សេង ខុសពីជំនាញដែលខ្លួនរៀន ព្រមទាំងទទួលបានចំនូលតិចថែមទៀតផង ។

លោកបន្តថា អ្វីដែលសំខាន់សូមអោយក្មួយៗ ធ្វើយ៉ាងណាសម្រេចចិត្តអោយត្រូវ ជ្រើសរើសយកមុខវិជ្ជា ណាមួយ ដែលកម្ពុជាយើងកំពុងត្រូវការ និងត្រូវក្រេបយកចំណេះ ជំនាញ អោយបានសម្រេចនៅពេលខ្លួនចេញប្រឡូការងារ ។

គួរបញ្ជាក់ថា នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃកម្មអភិវឌ្ឍន៍សង្គមដែលជាកម្មភាព មួយរបស់ ក្រុមហ៊ុនAnussa Event Planner ក្នុងការរួមចំណែកអភិវឌ្ឍន៍សមត្ថភាពយុវជនកម្ពុជា អោយក្លាយជាកម្លាំង រុញច្រាន មួយយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមជាតិ ។ ហើយវគ្គបនណ្ដុះបណ្ដាលនេះ ក៏មានការឧបត្ថម្ភពី ក្រុមហ៊ុនថ្នាំព័រជាតិ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា រោងភាពយន្តផ្លាទីនៀម និងក្រុមហ៊ុនឌីជីថលសាបាយ ផងដែរ ៕

ព័ត៌មានសំខាន់ៗ (DAP TVONLINE) សម្រាប់ថ្ងៃចន្ទ​ ទី២០ ខែតុលា ឆ្នាំ២០១៤ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ ព័ត៌មានសំខាន់ៗ សម្រាប់ថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០១៤ នេះរួមមាន៖

អាជ្ញាធរអប្សរា នឹងរៀបចំពិធីពុទ្ធាភិសេក ដើម្បីអារាធនាព្រះពុទ្ធ បដិមាដាក់នៅកន្លែង ដើម្បី វិញ ទុកសម្រាប់ជាទីគោរពបូជាសក្ការៈ របស់ពុទ្ធបរិស័ទ នៅថ្ងៃព្រហស្បត្តិ៍ទី២៣ ខែតុលា ឆ្នាំ២០១៤។ យោងតាមសេចក្តីជូន ដំណឹងរបស់ អាជ្ញាធរអប្សរា ដែលមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ទទួល បាន នៅថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងថា «ពិធីនេះនឹង ត្រូវធ្វើឡើង នៅបរិវេណ ប្រាសាទបាយ័ន នៅ ម៉ោង ៦និង៤៥នាទីព្រឹក»។

មន្រ្តីជំនាញបានព្រមានថា ប្រសិនបើគ្មានវិធានការ ទប់ស្កាត់បន្ទាន់នោះទេ គ្រោះថ្នាក់ ចរាចរ ណ៍ នឹងសម្លាប់មនុស្ស រហូតដល់ទៅ ៣.២០០នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្ននេះ ពេជឃាត តាមដងផ្លូវនេះ បានឆក់យកជីវិតជិត ២.០០០នាក់រួចទៅហើយនោះ។

ការថ្លែង ព្រមានពី មន្រ្តីជំនាញ ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០១៤ នៅមជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលរៀបចំឡើង ដោយមណ្ឌល ព័ត៌មាន ស្រ្តីកម្ពុជា នឹងមាន ការចូលរួមពីមន្រ្តីជំនាញខាងសុវត្ថិភាព ចរាចរណ៍ផ្លូវគោក មន្រ្តីមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និស្សិត និងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត។

ទាក់ទងព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត Manulife និងក្រុមហ៊ុន Wing បានប្រកាស សហការគ្នាជាផ្លូវការ កាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ក្នុងការផ្តល់ជូននូវសេវាកម្ម ដ៏ប្រសើរ មួយ ដែល មានភាពងាយ ស្រួល និងឆាប់រហ័ស ក្នុងការបង់ប្រាក់ធានារ៉ាប់រងអាយុជីវិត សម្រាប់អតិថិជន Manulife តាមរយៈប្រព័ន្ធទូរស័ព្ទដៃ និងការទូទាត់តាមរយៈ ភ្នាក់ងារ Wing នៅទូទាំងប្រទេស។   ដើម្បីជ្រាបព័ត៌មានពិស្ដារ ជុំវិញព័ត៌មានទាំងនេះ សូមលោកអ្នកនាង ចូលទស្សនាកម្មវិធីព័ត៌មានរបស់ ទូរទស្សន៍ដើមអម្ពិល DAP TVONLINE ដោយក្តីសោមនស្សរីករាយ!

នគរបាល សណ្តាប់ធ្នាប់ រាជធានីភ្នំពេញ ចុះរៀបចំការ លក់ដូរ និងរកស៊ី តាមផ្លូវ២៧១

$
0
0

ភ្នំពេញ ៖ ដោយមើលឃើញ ការកកស្ទះចរាចរណ៍ និងគ្មានសណ្តាប់ធ្នាប់ ពីព្រោះតែ ការលក់ដូរ និងការរស៊ី ភាគច្រើន ផលិតឧបករណ៍ប្រើប្រាស់ នៅលើកំណាត់ ផ្លូវលេខ២៧១ ជិតច្រកចូល ខ្លោទ្វារ វត្តសន្សំកុសល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមននោះ កម្លាំងនគរបាល ការិយាល័យ សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅវេលា ម៉ោងប្រមាណ ៤៖៣០នាទី រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ បានចុះរៀបចំ និងធ្វើការ ពន្យល់ ក៏ដូចជាអប់រំដល់អ្នករកស៊ី ឲ្យរក្សារបៀបរៀបរយ តាមដងផ្លូវ ដ៏សម្បូរ អ្នកដំណើរ ឆ្លងកាត់មួយនេះ ។

ប្រតិបត្តិការចុះរៀបចំ សណ្តាប់ធ្នាប់ លើកំណាត់ ផ្លូវលេខ២៧១ ខាងលើនេះ បានធ្វើឡើង ក្រោមការ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោក វរសេនីយ៍ទោ អេម សម្បត្តិ នាយការិយាល័យ សណ្តាប់ធ្នាប់ រាជធានី ភ្នំពេញ និងសហការី របស់លោក ជាង១០នាក់ ព្រមទាំង មន្រ្តីនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ផងដែរ។

ជាមួយគ្នានេះការចុះមករៀបចំ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ លើកំណាត់មួយនេះ ក៏បានធ្វើឡើងភ្លាមៗ ក្រោយពីមានបញ្ជា ពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ដោយ សារតែ ការកកស្ទះចរាចរណ៍ យ៉ាងណែន តាន់តាប់ ជារៀងរាល់ថ្ងៃ ជាពិសេស នៅពេលព្រឹក និងពេលល្ងាច នៅចំណុចមួយនេះ។

លោក អេម សម្បត្តិ បានថ្លែងឲ្យ នៅកន្លែងរៀបចំ នោះថា «ក្រោយមានបញ្ជាពី សំណាក់លោកស្នងការភ្លាម លោកបានដឹកនាំ កម្លាំងនគរបាល ជាង១០នាក់ មកចុះរៀបចំ ការលក់ដូរ និងរកស៊ី របស់ប្រជាពលរដ្ឋ នៅតាម ផ្លូវលេខ២៧១ ជិតច្រកចូលក្លោងទ្វារ វត្តសន្សំកុសល ពីព្រោះ ប្រជាពលរដ្ឋខ្លះ បានដាក់ទំនិញ របស់ពួកគាត់ មកលើចិញ្ចឹមផ្លូវ នាំឲ្យកកស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរ»។

លោកនាយ ការិយាល័យ បានបន្តទៀតថា ប្រតិបត្តិការនេះ មិនធ្វើឡើង ដូចផ្លេកបន្ទោលនោះឡើយ ពោល ត្រូវធ្វើ ជាបន្តបន្ទាប់ ធ្វើយ៉ាងឲ្យអ្នករកស៊ី និងប្រជាពលរដ្ឋ នៅតំបន់នេះ រៀបចំទំនិញ និងឥវ៉ាន់ របស់ពួកគាត់ មានរបៀបរៀបរយឡើង វិញពោលមិនត្រូវ ដាក់មកលើ ចិញ្ចើមផ្លូវនោះឡើយ។

លោកថា «ខ្ញុំឲ្យអ្នករកស៊ី ទាំងនេះ ធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ ការដាក់តាំង លក់លើចិញ្ចើមផ្លូវ ហើយមួយ សប្តាហ៍នេះ មន្រ្តីរបស់ខ្ញុំ និងធ្វើការតាមដាន បន្តទៀត ជៀសវាង ដាក់លក់រំលោភលើផ្លូវ ដែលនាំឲ្យកើត មានការកកស្ទះចរាចរណ៍»។

យ៉ាងណាក៏ដោយ ចំពោះប្រតិបត្តិការ ចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវមួយនេះគេ មិនបាន សង្កេតឃើញ មានការតវ៉ា ឫប្រឆាំងពី សំណាក់ អ្នករកស៊ីទាំងនោះឡើយ ពោលពួកគាត់ បានស្តាប់ ការណែនាំ ពីសំណាក់មន្រ្តី នគរបាលទាំងនេះ។

ជាមួយគ្នានេះ នៅពេលដែល កម្លាំងនគរបាល សណ្តាប់ធ្នាប់ចុះរៀបចំ សណ្តាប់ធ្នាប់ភ្លាម ស្រាប់តែលេច ព័ត៌មាន នៃការមកទារ លុយជាប្រចាំថ្ងៃ និងបង់ខែ របស់អាជ្ញាធរ មូលដ្ឋាន សង្កាត់ផ្សារថ្កូវ និងមន្រ្តី នគរបាល សណ្តាប់ធ្នាប់ នៃអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ជាហេតុនាំឲ្យ អ្នករកស៊ី ហ៊ាន ដាក់ទំនិញ និងឥវ៉ាន់ របស់ពួកគេ មកលើចិញ្ចើម ផ្លូវយ៉ាងដូច្នេះ។

បុរសម្នាក់ ដែលជាម្ចាស់ផ្ទះ ធ្វើរទេះរុញ គ្រប់ប្រភេទ បានលើកឡើងថា លោកមិនមានការតវ៉ាចំពោះ ការរៀបចំ សណ្តាប់ធ្នាប់ នោះឡើយ តែទាំងនេះមកពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច មកទារលុយ ជាហេតុនាំឲ្យ ពួកគាត់ ហ៊ាន ដាក់របស់របរ រំលោភលើចិញ្ចើម ផ្លូវយ៉ាងដូច្នេះ ។

នៅពេល នគរបាល ចុះរៀបចំសណ្តាប់ធ្នាប់ ខាងលើនេះ ស្រ្តីវ័យចំណាស់ម្នាក់ ជាម្ចាស់ផ្ទះ លក់ដូរ នៅទីនោះ បានរត់មកប្រាប់សមត្ថកិច្ចថា «យ៉ាងម៉េចហើយ មិនទាន់ដល់ខែផង ចុះមកទារ លុយទៀតហើយ?» តើទង្វើ ទាំងនេះ របស់អាជ្ញាធរ និងនគរបាល ខណ្ឌចំការមន អភិបាល រាជធានីភ្នំពេញ និងថ្នាក់ដឹកនាំដឹងដែរឫទេ?

វៀតណាម និងកូរ៉េខាងត្បូង បង្កើនភាព ស្អិតរមួត លើវិស័យពាណិជ្ជកម្ម

$
0
0

ហាណូយ ៖ ប្រទេសវៀតណាម និងសាធារណរដ្ឋ កូរ៉េខាងត្បូង បានបង្កើនវិស័យពាណិជ្ជកម្ម ជាមួយ គ្នា ដែលចំណាយទឹកប្រាក់ប្រមាណជាង ៧០ពាន់លានដុលា្លរ សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ ខាង មុខ ។ នេះបើយោងតាមការលើកទ្បើង របស់ប្រធានាធិបតី វៀតណាមលោក ត្រុងតាន់សាន ។

យោងតាមសារព័ត៌មាន វៀតណាម ចេញផ្សាយ នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០១៤ បានឲ្យដឹងថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី របស់ប្រទេសទាំងពីរនេះ បានធ្វើទ្បើងក្នុងជំនួបពិភាក្សាការងារ រវាង អតីតប្រធានាធិបតី កូរ៉េខាងត្បូងលោក លីម្យុង បាក់ និងប្រធានាធិបតី វៀតណាមលោក ត្រុង តាន់ សាន ក្នុងទីក្រុងហាណូយ ។

លោក ត្រុងតាន់សាន បានកត់សម្គាល់ឃើញថា នេះជាភាពរីកចម្រើនមួយបន្ថែមទៀត ក្នុងការធ្វើសារ ជីវកម្មកំពូល រវាងប្រទេសទាំងពីរ ដែលបានធ្វើសហប្រតិបត្ដិការ យ៉ាងស្អិតរមួតយ៉ាងនេះ នៅក្នុង ប្រទេសវៀតណាម។ ប្រទេសទាំងពីរបានប្ដេជ្ញា ចិត្ដក្នុងការរឹតចំណងមិត្ដភាព និងការងារ កាន់តែស្អិត រមួតថែមទៀត លើគ្រប់វិស័យ មិនចំពោះតែវិស័យអាជីវកម្មតែប៉ុណ្ណោះទេ ។

លោកបន្ថែមថា លើសពីនេះទៅទៀត ចំនួនប្រជាជន កូរ៉េខាងត្បូង ដែលរស់នៅ និងធ្វើការនៅវៀត ណាមនោះ គឺមានការកើនទ្បើង ដែលសរុបមានច្រើនជាង ១០០.០០០ នាក់ ៕

សិក្ខាសាលា ស្តីពីការវិភាគស្ថានភាព ស្រ្តី និង កុមារ

$
0
0

កំពង់ធំ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ មានបើកវគ្គសិក្ខាសាលា ស្តីពីការវិភាគស្ថានភាព ស្រ្តី និង កុមារ ក្រោមអធិបតីភាព លោក អ៊ុត សំអន អភិបាល នៃគណៈអភិ បាលខេត្តកំពង់ធំ ។ សិក្ខារសាលានេះ មានការឧបត្ថម្ភពីអង្គការ យូនីសេហ្វ ក្នុងគោលបំណង ចែក រំលែក នូវការវិភាគស្ថានភាពរបស់កុមារ និងស្ត្រីដោយរំលេច នូវស្ថានភាពសមធម៌ ហើយនឹងពិភាក្សា បញ្ហាដែលកើតមានថ្មីៗ ដែលប៉ះពាល់ដល់ស្ត្រី និងកុមារ ដើម្បីជាមូលដ្ឋានក្នុងការធ្វើផែនការ របស់ឃុំ សង្កាត់ ស្រុក និងខេត្ត ពិភាក្សា និងឯកភាពគ្នាទៅលើក្របខណ្ឌសកម្មភាព និងការទទួលខុសត្រូវ ពី ភាគីពាក់ព័ន្ធ ដើម្បីជួយកុមារ និងស្ត្រីដែលងាយរងគ្រោះ នៅក្នុងខេត្ត ស្វែងយល់អំពីបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក ព្រមព្រាងគ្នាលើកិច្ចការ ដែលត្រួវធ្វើបន្ត ក្រោយពេលសិក្ខាសាលានេះ ។

យោងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ក្នុងឆ្នាំ២០១៣ បានគូសបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានចូល រៀន មានកុមារប្រមាណ ១៣% បានបោះបង់ការសិក្សា នៅកម្រិតបឋមសិក្សា និង២៥% ទៀត បាន បោះបង់កាសិក្សានៅកម្រិតអនុវិទ្យាល័យ ។ ចំពោះស្ត្រីអាត្រាស្ត្រីមានផ្ទៃពោះ ដែលបានពិនិត្យ ផ្ទៃពោះ លើកទីបួនមានតែ ៣៦% បើធៀបទៅនឹងគោលដៅ ដែលបានកំណត់ ៦០%  ។ ស្រ្តីដែលសម្រាលកូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យមានប្រមាណ ៤០ %  ពោល គឺក្រោមគោលដៅដែលបានកំណត់ ៨០%  ។ ជាងនេះទៅទៀត មានការសម្រាលកូនតែ ៥២% ប៉ុណ្ណោះ  ដែលបានធ្វើឡើង ដោយឆ្មប ជំនាញ បើធៀបទៅនឹងគោលដៅ ៨៥% ៕


លោកអ្នក​ធ្លាប់​មាន​ថ្ងៃអាក្រក់ ដូច​ក្រុម​គ្រួសារ​មួយនេះ ដែរ​ឬទេ? (Trailer inside)

$
0
0

ភ្នំពេញ៖ ភាពយន្តមួយមានចំណងជើងថា Alexander and the Terrible, Horrible, No Good, Very Bad Day កំពុងចាប់យកអារម្មណ៍ របស់ប្រិយមិត្ត ដោយសារតែសាច់រឿងប្លែក សំបូរទៅដោយឈុតឆាកកំប្លែង កើតមានក្នុងគ្រួសារតាំងពីដើមរឿង រហូតដល់ចប់។ បើលោកអ្នកគ្រាន់តែស្តាប់ ចំណងជើងក៏ឆ្ងល់ដែរថា ម៉េចក៏ចំណងជើងវែងខ្លាំងម្ល៉េះ ប្រហែលជាត្រូវស្តាប់ច្រើនជាង ៥ ដង ទើបអាចចាំបាន។

រឿងនេះ និយាយអំពីក្មេងប្រុសម្នាក់ ដែលគ្មានថ្ងៃណាដែលល្អ សមតាមបំណងរបស់ខ្លួននោះទេ ខណៈដែលសមាជិកគ្រួសារ របស់គេវិញ សុទ្ធតែមានរឿងល្អកើតឡើងគ្រប់ៗគ្នា។ ចំណែកពេលទៅសាលាវិញ ក៏មិនល្អដូចគ្នា ព្រោះត្រូវមិត្តធ្វើបាបទៀត។ ដោយសារតែចំថ្ងៃខួបកំណើត រូបគេក៏ប្រាថ្នាថ្ងៃណាមួយ គ្រួសាររបស់គេ នឹងទទួលអារម្មណ៍ថា ថ្ងៃអាក្រក់ គឺយ៉ាងណា?

Alexander and the Terrible, Horrible, No Good, Very Bad Day ចូលរួមសម្ដែងដោយតារាចាស់ក្មេងជាច្រើន ដែលប្រិយមិត្តអាចស្គាល់ដូចជា Steve Carell, Jennifer Garner និង Bella Thorne។ លោកអ្នកអាចកក់ និងទិញសំបុត្របាន នៅតាមរោងភាពយន្ត Legend Cinemas ដែលមាន៣ទីតាំងដូចជា នៅផ្សារទំនើប Citymall, TK Avenue និង ផ្សារស្ទឹងមានជ័យ៕

ទស្សនាវិដេអូឃ្លីបខ្លី នៅទីនេះ ៖

បាញ់ប្លន់ អាជីវករលក់មាស នៅផ្សារព្រៃខ្មែរ ស្លាប់ម្នាក់

$
0
0

កំពង់ឆ្នាំង៖ ក្រុមចោរប្លន់មានគ្នា ៣នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកំាភ្លើងខ្លី បានធ្វើសកម្មភាពបាញ់ប្លន់អាជីវករលក់មាស និងគ្រឿងអលង្ការ នៅផ្សារព្រៃខ្មែរ ក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យជនរងគ្រោះជាកូនម្ចាស់ផ្ទះម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯនារីម្នាក់ទៀត សង្ស័យជាប្អូនស្រី រងរបួសធ្ងន់។ សកម្មភាពប្លន់ប្រដាប់អាវុធ ដ៏សាហាវខាងលើនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារព្រៃខ្មែរ កាលពីវេលាម៉ោង ប្រមាណ ៥និង២០នាទី ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ ប្រាក់ វុទ្ធី បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង ខណៈដែលជនរងគ្រោះ កំពុងធ្វើដំណើរចេញពីតូប លក់ក្នុងផ្សារ មកកាន់ផ្ទះ របស់ខ្លួននៅម្ខាងផ្លូវ ដោយកាន់ស្បោងមាស ពេលនោះក៏លេចមុខជនសង្ស័យ ៣នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី មកធ្វើ សកម្មភាពប្លន់ និងបាញ់ រួចឆក់យកកាបូបដាក់គ្រឿង អលង្ការនិងមាសជិះគេចខ្លួន តាមផ្លូវលំក្រាលកៅស៊ូ នៅខាងលិចផ្លូវបាត់ទៅ ។

លោកស្នងការបានបញ្ជាក់ថា អំពើប្លន់ប្រដាប់អាវុធនេះ បានបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ ហើយពេលនេះកម្លាំងនគរបាលជំនាញ របស់លោក បាននិងកំពុងធ្វើការតាមដាន និងស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុត។

អាជីវករលក់ដូរនៅផ្សារព្រៃខ្មែរ បានថ្លែងឲ្យដឹងថា ជនរងគ្រោះដែលចោរបាញ់ស្លាប់នេះឈ្មោះ រដ្ឋា អាយុប្រមាណ ៣០ឆ្នាំ រីឯនារីរងរបួស សង្ស័យនាង បូរិន ជាប្អូនស្រីរបស់ខ្លួន ។

សូមបញ្ជាក់ថា ជនរងគ្រោះនិងបងប្អូនពីរនាក់ផ្សេងទៀត រួមជាមួយម្តាយរបស់ខ្លួន អ្នកស្រី សុខ បានរកស៊ីលក់មាស និងគ្រឿងអលង្ការ នៅផ្សារព្រៃខ្មែរដ៏ធំ និងជាយូរណាស់មកហើយ តាំងពីប្តីរបស់ខ្លួននៅរស់ មិនដែលមានសកម្មភាពបាញ់ប្លន់ដ៏សាហាវកើតឡើងឡើយ អាចនិយាយថា គឺជាលើកទី១ សម្រាប់ ហេតុការណ៍នេះ ៕

ប្រជាពលរដ្ឋ ២៨៣នាក់ ពុលនំបញ្ចុក នៅស្រុកសន្ទុក ក្នុងពិធីភ្ជាប់ពាក្យ

$
0
0

កំពង់ធំៈ ប្រជាពលរដ្ឋ ចំនួន២៨៣នាក់ ក្នុងនោះស្រ្តី ១៩៧នាក់ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា ពុលនំបញ្ចុក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ហើយជន រងគ្រោះទាំងនេះ នៅបន្តព្យាបាល

និងសង្រ្គោះឯមនី្ទរពេទ្យ និងនៅតាមផ្ទះ។ ហេតុការណ៍ប្រជាពលរដ្ឋ ពុលនំបញ្ចុករហូតទៅដល់រាប់សិបនាក់ ខាងលើនេះ បានកើតឡើងនៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្ថិតនៅក្នុងពិធីភ្ជាប់ពាក្យ របស់កូនអ្នកស្រុក ។

មន្រ្តីនគរបាលស្រុកសន្ទុក ខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ មានកម្មវិធីភ្ជាប់ពាក្យកូនកំលោះ កូនក្រមុំ នៅក្នុងភូមិ ដោយម្ចាស់កម្មវិធីបាន រៀបចំនំបញ្ចុកទទួលភ្ញៀវ និងបងប្អូនបរិភោគ ប៉ុន្តែពេលជនរងគ្រោះទាំងនេះ បរិភោភរួច ស្រាប់តែមានអាការមិនស្រួល ក្អួតចង្អោរ រាករូស និងទន់ដៃទន់ជើងគ្រប់ៗគ្នា នាំឲ្យផ្អើលឆោឡោ ដល់អាជ្ញាធរនិងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ និងដឹកជនរងគ្រោះ ទៅកាន់មនី្ទរពេទ្យមូលដ្ឋាន និងមនី្ទរពេទ្យ ខេត្តេសៀមរាប មនី្ទរពេទ្យបង្អែកត្រពាំងស្វាយ ស្រុកបារាណ៍ ជាដើម ។ 

មន្រ្តីនគរបាលដដែលបានបញ្ជាក់ថា ករណីពុលនំបញ្ចុកខាងលើនេះ មិនបណ្តាលឲ្យ ជនរងគ្រោះណា ម្នាក់ស្លាប់ នោះឡើយ ។

តាមរបាយការណ៍ របស់នគរបាល រហូតមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងចំណោមជនរងគ្រោះ ទាំងអស់ កំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខភាព តាំងក្រសាំង ចំនួន ៥៦នាក់ ក្នុងនោះស្រី ២០នាក់ ហើយក្រៅពីនេះ សម្រាកព្យាបាលនៅខេត្តសៀមរាប និងមនី្ទរពេទ្យបង្អែកត្រពាំងស្វាយជាដើម។

ជុំវិញហេតុការណ៍ខាងលើនេះ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់ដឹងពីមូលហេតុពុល ដោយសារអ្វីនោះឡើយ ពោលស្ថិតក្រោមការស្រាវជ្រាវ និងតាមដានពីសំណាក់សមត្ថកិច្ចអាជ្ញាធរ និងមន្រ្តីជំនាញនៅឡើយ។

លោកស្នងការបានបន្តថា ក្រោយទទួលបានព័ត៌មាន នៃការពុលនំបញ្ចុកខាងលើនេះ លោកបានបញ្ជា ឲ្យកម្លាំង នគរបាលរបស់លោក រួមសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយដឹកជនរងគ្រោះ ភ្លាមៗទៅកាន់ មនី្ទរពេទ្យ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតមកដល់ពេលនេះ ជនរងគ្រោះខ្លះបានធូរស្បើយហើយ និងខ្លះទៀតបន្តព្យាបាល ៕

បុគ្គល រស់ សារិន ពូកែរត់ការ រួចពីការផ្តន្ទាទោស និងអាចក្លាយជាម្ចាស់ កម្មសិទ្ធដីធ្លី ទាំងបំពាន

$
0
0

ភ្នំពេញ ៖ បុគ្គល រស់ សារិន ដែលជាអតីត ប្រធានគណៈកម្មការ វត្ដសុវណ្ណធម្មរាជ បានរងនូវ ការរិះគន់ថា ជាមនុស្សពូកែ រត់ការរួចផុត ពីការផ្តន្ទាទោស ចំពោះបទល្មើស របស់ខ្លួន ខណៈជនរងគ្រោះ ទាំង២នាក់ម្ដាយ និងកូន រងនូវការគំរាម ចាប់រំលោភ សេពសន្ថវៈ ស្ថិតនៅក្នុងភាពភ័យខ្លាច នៅឡើយ ។ សូមបញ្ជាក់ថា បុគ្គល រស់ សារិន ត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសរយៈពេល១៧ឆ្នាំពីបទ «រំលោភ សេពសន្ថវៈ» តាមមាត្រា៥នៃច្បាប់ ស្ដីពីស្ថានទម្ងន់ ទោសបទឧក្រិដ្ឋ ។ ក្រោយមក សាលាឧទ្ធរណ៍បានកាត់តម្រឹមតែ ៣ឆ្នាំឱ្យ រស់ សារិន ចេញពីគុក ដោយអំពើ អយុត្ដិធម៌នេះ ពិតជាបានបន្សល់ទុកនូវ ការឈឺចុកចាប់ចំពោះជនរងគ្រោះអស់ មួយជីវិត ។

ថ្មីៗនេះទៀត ជនរងគ្រោះកំពុងតែឆ្ងល់ថា រស់ សារិន មានអាថ៌កំបាំងអ្វី ជាមួយសាលាឧទ្ធរណ៍ ព្រោះពាក់ព័ន្ធនិង រឿងក្ដីដែលសាលាដំបូងរាជធានីច្រាន ចោលបណ្ដឹងរបស់លោករស់ សារិន ទាមទារដីទំហំ១២,៥៨ហិកតា ជាកម្មសិទ្ធិ របស់ខ្លួនក៏ត្រូវបានលេចឮមុនការប្រកាស សាលដីកាថា សាលាឧទ្ធរណ៍និងសម្រេច ឱ្យភាគីរស់ សារិនឈ្នះទាំងបំពានជាលើក ទី២បន្ថែមទៀត ? គួររំលឹកថា បុគ្គលរស់ សារិនរងនូវការចោទប្រកាន់ពីជនរងគ្រោះឈ្មោះ សុវណ្ណ ឃុន្ធា និងស.ណ.ច.ន(អនីតិជន) អាយុ១៤ឆ្នាំ ថាបានគំរាមភ្ជង់ចាប់រំលោភ ហើយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសបានចាប់ខ្លួនរស់ សារិន កាលពី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៩បញ្ជូនមក សាលាដំបូងរាជធានី ទើបតំណាងអយ្យ ការធ្វើការចោទប្រកាន់ពីបទរំលោភសេព សន្ថវៈបញ្ជូនទៅចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ។

ក្រោយ សាលាដំបូងដែលមានលោក ឌុច គឹមសន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ចៅក្រម ប្រឹក្សាលោក តែ សំអាង ចៅក្រមប្រឹក្សា លោកសេង នាង បានសម្រេចផ្ដន្ទាទោស ជនជាប់ចោទឈ្មោះរស់ សារិន ដាក់ពន្ធ នាគារកំណត់រយៈពេល១៧ឆ្នាំ ពីបទរំលោភ សេពសន្ថវៈ ដែលប្រព្រឹត្ដនៅវត្ដភ្នំរាប វត្ដសុវណ្ណធម្មរាជ កាលពីឆ្នាំ១៩៩៤- ២០០៣-២០០៤ និងឆ្នាំ២០០៩ តាម មាត្រា៥ នៃច្បាប់ស្ដីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ ។ ចុងក្រោយរឿងព្រហ្មទណ្ឌ នេះត្រូវបានសាលាឧទ្ធរណ៍កាត់តម្រឹម ត្រឹម៣ឆ្នាំឱ្យ រស់ សារិន ចេញពីគុក បង្កព្យុះភ្លៀងតាមព្យាបាទឈ្នានីស្ដ គំរាមកំហែង រំលោភយកដីជនរងគ្រោះទាំង បំពានបន្ដទៀត ។

បញ្ហារំលោភយកដីជនរងគ្រោះបង្ក ឡើងដោយបុគ្គល រស់ សារិន និងប្រពន្ធ ឈ្មោះហោ ម្លិះរ័ត្ន ជនរងគ្រោះបានប្ដឹង ទៅប្រមុខរាជរដ្ឋាភិបាលទើបនៅថ្ងៃទី២១  ខែសីហា ឆ្នាំ២០០៨ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានចេញសេចក្ដីសម្រេច លេខ១៦.សសរឱ្យបង្កើតគណៈកម្មការ ចម្រុះអន្ដរក្រសួង ដើម្បីស្រាវជ្រាវករ់ណី ទំនាស់នៅវត្ដភ្នំរាប ឋិតនៅក្នុងភូមិស្វាយ ឧត្ដម ឃុំពន្សាំង វត្ដសុវណ្ណធម្មរាជ ឋិត នៅភូមិព្រៃពង្រ ឃុំពញាពន់ និងដីធ្លី រវាងរស់ សារិន ,ហោ ម្លិះរ័ត្ន និងសុវណ្ណ ឃុន្ធា ឋិតនៅភូមិព្រៃគោល ឃុំឈ្វាំង និងភូមិព្រៃពង្រ ភូមិស្រែដូនតូច ភូមិ ត្រញំងព្រាយ ឃុំពញាពន់ ស្រុកពញាឮ ។

ពាក់ព័ន្ធសេចក្ដីសម្រេចរបស់រាជរដ្ឋា ភិបាលក្រសួងមហាផ្ទៃ ក៏បានប្រជុំដោះ ស្រាយ និងធ្វើការចុះស៊ើបអង្កេត ក្នុង នោះនៅក្នុងកំណត់ហេតុ ស្ដីពីកិច្ចប្រជុំ ដោះស្រាយទំនាស់ រវាងឈ្មោះសុវណ្ណ ឃុន្ធា និងរស់ សារិន,ហោ ម្លិះរ័ត្ន ដែលមានវត្ដមាន មន្រ្តីជាថ្នាក់ដឹកនាំជាច្រើនរូប ដឹកនាំដោយលោករដ្ឋ លេខាធិការនុត សាអាន ឃើញថា ក្រុម គណៈកម្មការបានរកឃើញពីភាពមិន ស្របច្បាប់ និងការរំលោភបំពានពីបុគ្គល រស់ សារិនយ៉ាងពិតប្រាកដ ។

ក្នុងនោះ លោក ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុង បានរាយការណ៍ក្នុង អង្គប្រជុំថា ការសិក្សាស្រាវជ្រាវនូវរាល់ ឯកសារទទួលបានពីដើមបណ្ដឹងរួមជាមួយ ឯកសារពាក់ព័ន្ធតាមផ្លូវច្បាប់មួយចំនួន និងតាមរយៈរបាយការណ៍លោករដ្ឋលេខា ធិការនុត សាអាន ដាក់ជូនឧបនាយករដ្ឋ មន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឃើញថា មាន៤ចំណុចដែលទាក់ទងនិងសកម្មភាព របស់រស់ សារិន និង ហោ ម្លិះរ័ត្ន ។

ចំណុចទី១ គឺពាក់ព័ន្ធជាមួយនិងរស់ សារិន ឃុបឃិតជាមួយលោកស្រី ហោ ម្លិះរ័ត្ន លោកហ៊ុន គឹមហូ មេឃុំឈ្វាំង និងបក្ខពួក រំលោភយកដីកម្មសិទ្ធិរបស់ ឈ្មោះសុវណ្ណ ឃុន្ធា ចំនួន៧កន្លែង ឋិត នៅភូមិព្រៃគោល ឃុំឈ្វាំង និងភូមិព្រៃពង្រ ឃុំពញាពន់ ស្រុកពញាឮ ។ ចំណុចទី២ គឺពាក់ព័ន្ធនិងការរំលោភ សេពសន្ថវៈក្មេងស្រីជាអនីតិជន និងប្រព្រឹត្ដ អំពើអនាចារក្នុងទីវត្ដអារាម ។ ចំណុចទី៣ គឺជាមេខ្លោងលួចរូបសំណាក ព្រះពុទ្ធធ្វើអំពីមាស សំរឹទ្ធ ក្នុងវត្ដភ្នំរាប និងកិបកេងយកបច្ច័យរបស់ពុទ្ធបរិស័ទ ក្នុង-ក្រៅប្រទេស ដើម្បីបម្រើផលប្រយោជន៍ គ្រួសារ និងចំណុចទី៤ ពាក់ព័ន្ធនឹងការ ប្រើប្រាស់អាវុធខុសច្បាប់ ។ ក្រោយមកដំណោះស្រាយដីធ្លីនេះ ហាក់ដូចជាមានការអូសបន្លាយទើប ថ្នាក់លើប្រគល់ភារកិច្ចឱ្យអាជ្ញាធរជាតិ ដោះស្រាយដីធ្លី មានចំណាត់ការ ហើយ ជាលទ្ធផលទីស្ដីការគណៈរដ្ឋមន្ដ្រីបាន ចេញស.ជ.ណលេខ៧៥២ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ យោងបណ្ដឹងចុះ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៩ របស់ឈ្មោះ សុវណ្ណ ឃុន្ធា,សំណើចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១០ របស់ឈ្មោះសុវណ្ណ ឃុន្ធា, ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខKxiv0044 ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៣,ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខKxiv0009 ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៥ ,លិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦,លិខិតផ្ទេរសិទ្ធិកាន់កាប់ដីលំនៅឋាន ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៥ ,  លិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដី ធ្លីចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៥, ស្មារតី អង្គប្រជុំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដី ធ្លី ,របាយការណ៍ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ របស់ប្រធានអាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី និងចំណារដ៏ខ្ពង់ខ្ពស់ បំផុតចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានសម្រេចប្រគល់ដីទំហំ ១,២ហិកតា ជាដីរោងចក្រឱ្យលិតទឹក សុទ្ធ នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌសែនសុខ ជូនឈ្មោះសុវណ្ណ ឃុន្ធា ដូចមានក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ លេខKxIV0044 ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ ២០០៣ ទំហំ១ហិកតា២០អា៣១សង្ទីអា របស់ឈ្មោះសុវណ្ណ ឃុន្ធា ,ដីទំហំ៣៤ ម៉ែត្រគុណ៣៣,៥ម៉ែត្រគុណ២៦៦ម៉ែត្រ នៅជាប់និងដីរោងចក្រផលិតទឹកសុទ្ធ ឋិត នៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌសែនសុខ ជូនឈ្មោះសុវណ្ណ ឃុន្ធា ដូចមានក្នុងលិខិតផ្ទេរសិទ្ធិ កាន់កាប់ដី លំនៅឋាន រវាងឈ្មោះជិន សុជាតិ ជា មួយឈ្មោះសុវណ្ណ ឃុន្ធា ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៥,ដីទំហំ៤,២៦ហិកតា ជាប្រភេទដីចម្ការ នៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ជូនឈ្មោះសុវណ្ណ ឃុន្ធា ដូចមានក្នុងលិខិតផ្ទេរសិទ្ធិកាន់ កាប់ និងប្រើប្រាស់ដីធ្លី រវាងឈ្មោះវ៉ឹក អ៊ុក ជាមួយឈ្មោះសុវណ្ណ ឃុន្ធា ចុះថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០០៥ ។ បែងចែកដី ទំហំ១២,៥៨ហិកតា ជាប្រភេទដីចម្ការ នៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុក ពញាឮ ជា២ចំណែកស្មើគ្នា ទំហំ៥០ភាគរយ ម្នាក់ រវាងឈ្មោះសុវណ្ណ ឃុន្ធា និងឈ្មោះ រស់ សារិន ។ អ្នកស្រីសុវណ្ណ ឃុន្ធា បានឱ្យដឹងថា ក្រោយពីរាជរដ្ឋាភិបាលចេញស.ជ.ណ ប្រគល់ជូននូវទំហំដីខាងលើនេះមកឱ្យខ្លួនក៏ដោយ ប៉ុន្ដែឈ្មោះរស់ សារិនបានដាក់ ពាក្យប្ដឹងទៅសាលាដំបូងរាជធានីទាម ទារដីទាំងបំពាន និងស.ជ.ណរាជរដ្ឋាភិបាល ប៉ុន្ដែសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមលេខ១៩(ព) ចុះថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០១៤ ដោយចៅ ក្រមអ៊ី ឋាវរៈ បានសម្រេច ១-ច្រាន ចោលការទាមទាររបស់ឈ្មោះរស់ សារិន តាមពាក្យបណ្ដឹង ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២នូវចំណុចមួយចំនួន ,២-បែង ចែកដីទំហំ១២,៥៨ហិកតា ជាប្រភេទដី ចម្ការ ឋិតនៅភូមិគោល ឃុំឈ្វាំង ស្រុក ពញាឮជា២ចំណែកស្មើគ្នា គឺទំហំ៥០ភាគ រយប្រគល់ជូនឈ្មោះសុវណ្ណ ឃុន្ធា និង ៥០ភាគរយទៀតប្រគល់ជូនឈ្មោះរស់ សារិន ។

បើតាមការអះអាងពីអ្នកច្បាប់ចៅ ក្រមសាលាដំបូងរាជធានីសម្រេចបែប នេះគឺឈរលើមូលដ្ឋានច្បាប់ពីព្រោះការច្រានចោលបណ្ដឹងរស់ សារិន ដោយសារ សាលាដំបូងមិនអាចធ្វើការជម្រះក្ដីបាន ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លី ដែលគ្មានប័ណ្ណ កម្មសិទ្ធិ ។

បើទោះជាសាលាដំបូងរាជធានីច្រាន ចោលបណ្ដឹងរបស់រស់ សារិនក៏ដោយ បុគ្គលរូបនេះនៅតែបន្ដប្ដឹងមកសាលា ឧទ្ធរណ៍ ហើយនៅពេលដ៏ខ្លីខាងមុខនេះ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកា បន្ទាប់ពីធ្វើការជំនុំជម្រះរួចមកហើយ ប៉ុន្ដែអ្វីដែលជនរងគ្រោះកំពុងតែព្រួយ បារម្ភត្រង់ថា ការសម្រេចបែបណាៗនោះ ត្រូវបានលេចចេញមកក្រៅ ហើយអាច សាលាឧទ្ធរណ៍ចេញសាលដីកាឱ្យភាគី រស់ សារិនគ្រប់គ្រងដីទាំងគ្មានប័ណ្ណកម្ម សិទ្ធិ (ដែលនេះគ្រាន់តែជាព័ត៌មានក្រៅ ផ្លូវការនៅឡើយ ប៉ុន្ដែអាចក្លាយទៅជា រឿងពិតក៏ថាបាន)ប៉ុន្ដែករណីនេះគេមិនរំពឹងថាសាលាឧទ្ធរណ៍អាចធ្វើទាំងបំពាន ច្បាប់ផ្ទុយពីស.ជ.ណរបស់រាជរដ្ឋាភិបាល នោះឡើយ ស្របពេលដែលប្រព័ន្ធតុលាការ ត្រូវបានកំណែទម្រង់យ៉ាងស៊ីជម្រៅហើយ សាលាដំបូងរាជធានីក៏បានច្រានចោល នូវបណ្ដឹងនេះតាមផ្លូវច្បាប់រួចទៅហើយផងដែរ ។

ម្យ៉ាងវិញទៀត គេរំពឹងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក យន់ ណារ៉ុង, ចៅក្រមប្រឹក្សា លោកស្រី ចាន់ ម៉ាឌីណា និងចៅក្រមប្រឹក្សា លោក ងួន អ៊ីម ពិតជាផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ហើយក៏មិនឲ្យករណីនេះកើតមានជាលើកទី២នៅសាលាឧទ្ធរណ៍ ដូចអ្វីដែលជនរងគ្រោះធ្លាប់ ឈឺចុកចាប់មិនអាចបំភ្លេចបានត្រង់ថា សាលាដំបូងផ្តន្ទាទោស រស់ សារិន ១៧ឆ្នាំ ពីបទរំលោភសេពសន្ថវៈ បែរជាសាលាឧទ្ធរណ៍កាត់តម្រឹម ត្រឹម៣ឆ្នាំ ឲ្យរួចពីគុកបែបនេះឡើយ សម្រាប់ការប្រកាសសាលដីកាអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ ៕

តុលាការ​កំពូល​សម្រេច​តម្កល់​ទោស លោក ហេង ពៅ និង​គូកន ៣នាក់ ដាក់​ទោស​ម្នាក់ៗ​ពី ១៥-១៦ឆ្នាំ

$
0
0

ភ្នំពេញ៖ តុលាការកំពូលនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ បានប្រកាសដីកាលើសំណុំរឿង ឧក្រិដ្ឋមួយក្នុងចំណោម ៧ សំណុំរឿងរបស់លោក ហេង ពៅ និងគូកន ដែលជាប់ចោទពីបទ «បទឃាតកម្មគិតទុកជាមុន» ជាប់ពាក់ព័ន្ធនឹងករណីសម្លាប់លោកចៅក្រម សុក សេដ្ឋាមុនិនី កាលពី២០០៣ ។តុលាការកំពូលសម្រេចតម្កល់ទោសលោក ហេង ពៅ និងគូកន៣នាក់ និង ដាក់ទោសពួកគេម្នាក់ៗពី ១៥ ដល់១៦ឆ្នាំដដែល។

ទណ្ឌិតទាំង ៤នាក់ខាងលើនេះ មានឈ្មោះ  ទី ១-ហេង ពៅ ភេទប្រុស អាយុ៥៤ ឆ្នាំ ត្រូវជាប់ពន្ធនាគារ១៦ឆ្នាំ, ទី ២-លី រ៉ាស៊ី ភេទប្រុស អាយុ៤៥ឆ្នាំ ទី៣-ព្រំ សោភារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ និងទី ៤-ហង្ស វុត្ថា ភេទប្រុស អាយុ ៤៣ ឆ្នាំ ។ អ្នកទាំង៣នាក់ ត្រូវជាប់ពន្ធនាគារម្នាក់ៗ ១៥ឆ្នាំ៕

គណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ នាំគ្រឿងចក្រ ទៅកាយដីមួយកន្លែង បញ្ជៀសការ កកស្ទះទឹកលិច លំនៅដ្ឋាន ប្រជាពលរដ្ឋ

$
0
0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ ជាច្រើនរូបនាំយកគ្រឿង ចក្រចុះទៅកាយដី មួយកន្លែងដើម្បី បង្ហូរទឹកបញ្ជៀសការ កកស្ទះទឹកលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋដោយសារជំនន់ ទឹកភ្លៀងអស់រយៈពេល ២យប់កន្លងទៅនេះ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោក ហែម ដារិទ្ធិ ដែលបានបញ្ជាឲ្យគ្រឿងចក្រកាយដី មួយកន្លែងដើម្បីបង្ហូរកុំឲ្យ កកស្ទះលិចលង់លំនៅ ដ្ឋានប្រជាពលរដ្ឋនោះបានឲ្យដឹងថា បន្ទាប់ពីលោកទទួលបានព័ត៌មានពីមន្រ្តីរបស់លោករាយការ ថា មាន ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រី ខាងត្បូងនេះ រងការលិចលង់លំនៅដ្ឋានដោយជំនន់ទឹក ភ្លៀងនោះ លោកបាន ដឹកនាំ មន្ត្រីក្រោមឱវាទចុះមកភ្លាមដើម្បីត្រួតពិនិត្យ រកច្រកបញ្ចេញទឹកដើម្បីកុំឲ្យប៉ះពាល់ដល់ការ រស់នៅរបស់ ប្រជាពលរដ្ឋ ។

លោកបានបន្តថា បន្ទាប់ពីលោកមកពិនិត្យឃើញថា ការកកស្ទះទឹកនេះ គឺដោយសារតែមានដីមួយកន្លែង ត្រូវបានគេចាក់លុបជិតផ្លូវទឹក ទើបបង្កឲ្យមានការកកស្ទះទឹកបែបនេះ ហើយលោកក៏បានបញ្ជាឲ្យ គ្រឿងចក្រ កាយជាប្រឡាយ កាត់ដីនោះដើម្បីទម្លាយទឹកចេញ ឃើញថាបន្ទាប់ពីលោកបានបញ្ជាឲ្យកាយ តែមួយសន្ទុះ ក្រោយមកទឹកក៏បានស្រកយ៉ាងឆាប់រហ័ស ។

លោកបានបន្តថា ការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនេះ គឺជាចំណុចដែលលោកយកចិត្តទុកបំផុត ព្រោះការ លិចលង់លំនៅដ្ឋាននេះ គឺប្រជាពលរដ្ឋពិបាកក្នុងការរស់នៅ ហើយម្យ៉ាងវិញទៀតវាយងាយនឹងរងគ្រោះថ្នាក់ បំផុតពីព្រោះរាជធានីភ្នំពេញ ទីណាក៏មានប្រើចរន្តអគ្គិសនីដែរ មានទឹកចរន្តអគ្គិសនីឆ្លងតាម ទឹកឆក់បង្កឲ្យ គ្រោះថ្នាក់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោករស់នៅបាន សមរម្យដូចគេដូចឯងផងដែរ។

ជាមួយគ្នានេះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់នឹង បណ្តោយផ្លូវជាតិលេខ៣ ផ្នែកខាងកើតផ្លូវចាប់ពីរង្វង់មូលចោមចៅ រហូតដល់មុខង៧០នៅព្រឹកថ្ងៃទី២២ ខែតុលានេះ លោកនឹងនាំ គ្រឿងចក្រ ចុះទៅកាយប្រឡាយដើម្បីបើកផ្លូវទឹក ឲ្យហូរបានលឿនបញ្ជៀសនៃការ កកស្ទះទឹកក្នុងរដូវវស្សានេះ ហើយប្រសិនបើមានផលប៉ះពាល់សូមឲ្យបងប្អូន ប្រជាពលរដ្ឋអធ្យាស្រ័យនិងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឲ្យការចុះកាយនេះដំណើរការបានដោយរលូន៕

ផលិតករ តារាសម្តែងខ្មែរ ចង់ឲ្យដំឡើងពន្ធនាំចូល ភាពយន្តបរទេស បើកឱកាសភាពយន្ត ក្នុងស្រុកបានរស់ ឡើងវិញ

$
0
0

ភ្នំពេញ៖ នៅក្រសួងព័ត៌មាននាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ បានបើកកិច្ចពិគ្រោះយោបល់មួយស្តីពីការចាក់ បញ្ចាំងភាពយន្តបរទេសលើកញ្ចក់ ទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា។ កិច្ចពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោល បំណងរិះរកវិធីលើកស្ទួយ និងលើកកម្ពស់តម្លៃភាពយន្តរបស់ខ្មែរ ឲ្យបានរស់រវើកឡើងវិញ គ្រាដែលគេមើល ឃើញថា ភាពយន្តបរទេសកំពុងវាយលុកយ៉ាងក្នុងទីផ្សារភាពយន្តនៅកម្ពុជា។

កិច្ចពិគ្រោះយោបល់នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីផលិតករ តារាសម្តែង រួមនិងម្ចាស់ស្ថានីយ៍ទូរទស្សន៍ជាច្រើនរូបផ្សេង ទៀត។

ផលិតករ តារាសម្តែង រួមនិងម្ចាស់ស្ថានីយ៍ទូរទស្សន៍ ត្រូវបានគេផ្តល់ឱកាសឲ្យឡើងបញ្ចេញមតិ និង ការយល់ ឃើញរបស់ពួកគេ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដែលមានរយៈពេលប្រមាណជា ២ម៉ោងនេះ។ តែលទ្ធផល មិនទាន់មានការសម្រេចយ៉ាងណានៅឡើយនោះទេ ពោលរាល់សំណើ នៃការលើកឡើងរបស់ផលិតករ និងតារា សម្តែង គឺត្រូវបានលោករដ្ឋមន្រ្តីក្រសួងព័ត៌មានថា នឹងយកទៅពិចារណា ទើបមានការឆ្លើយជាក្រោយ។

កិច្ចពិគ្រោះយោបល់ទៅលើការចាក់បញ្ចាំងខ្សែភាពយន្តបរទេសតាមកញ្ចក់ទូរទស្សន៍របស់កម្ពុជា ត្រូវបានគេធ្វើ ឡើង នៅក្រោយពេលដែលគេមើលឃើញថា ខ្សែភាពយន្តបរទេសកំពុងត្រូវបានចាក់ផ្សាយយ៉ាងផុលផុស ជាពិ សេស គឺការចាក់ផ្សាយឡើងវិញ ខ្សែភាពយន្តរបស់ថៃ ដែលធ្លាប់រងនូវការប្រេះឆាយ៉ាងធ្ងន់ធ្ងរកាលពីជាង១០ ឆ្នាំ មុននោះ។

តាមរយៈកិច្ចពិគ្រោះយោបល់នាព្រឹកមិញនេះ ផលិតករ តារាភាពយន្ត បានលើកឡើងជាសំណើជាច្រើន ដែលគេ អាចរំពឹងថា នឹងជួយទាញចំណាប់អារម្មណ៍របស់ពលរដ្ឋខ្មែរ មកគាំទ្រខ្សែភាពយន្តអត្តសញ្ញាណជាតិរបស់ខ្លួន។ ប៉ុន្តែសំណើដែលជាចំណុចសំខាន់ៗនោះមាន ៣ចំណុចរួមមាន៖ ១. សំណើឲ្យស្ថានីយ៍ទូរទស្សន៍ចាក់ផ្សាយភាព យន្តរបស់ខ្មែរនៅតាមម៉ោង ដែលសំខាន់ៗ, ២. សុំឲ្យបញ្ឈប់ការយកពន្ធលើខ្សែភាពយន្តរបស់ខ្មែរ គ្រាដែលផលិត ករអះអាងថា ចំណូលពីខ្សែភាពយន្តរបស់ពួកគេបានត្រឹមប្រមាណ ៣៥ភាគរយប៉ុណ្ណោះ ក្រោយទូតទាត់ការបង់ ពន្ធ និងចំណាយលើសេវាផ្សេងៗទៀត និងចំណុចទី៣. សុំឲ្យដំឡើងពន្ធឲ្យបានខ្ពស់សម្រាប់ភាពយន្តបរទេស ដែលនាំចូលមកចាក់ផ្សាយនៅកម្ពុជា ដែលចំណូលពីពន្ធទាំងអស់នេះ រដ្ឋអាចយកទៅជួយពង្រឹងដល់ខ្សែភាព យន្តនៅក្នុងស្រុកឡើងវិញ។

ភាពយន្តរបស់ខ្មែរ ដែលគេចាត់ទុកថា ជាទម្រង់សិល្បៈទី៧ នៅកម្ពុជា ហាក់បានធ្លាក់ចុះខ្លាំង មានផលិតកម្មភាព យន្តជាច្រើនបើកហើយតែងដួលរលំទៅវិញ ក្រោយដំណើរការមួយដង្ហើមចង្រិត។ ការដួលរលំរបស់ផលិតកម្ម ទាំងអស់ ត្រូវបានគេមើលឃើញថា បណ្តាលមកពីគុណភាព នៃការផលិតនៅមានកម្រិត មិនអាចប្រកួតប្រជែង ទាញយកការគាំទ្រពីអ្នកទស្សនា ជាមួយខ្សែភាពយន្តបរទេស ដែលនាំចូលយ៉ាងផុលផុសនោះ។

អ្នកស្រី ពាន់ ភួងបុប្ផា ផលិតករភាពយន្តជើងចាស់ និងល្បីល្បាញមួយរូបនៅកម្ពុជា បានពន្យល់ពីហេតុផល នៃ គុណភាពផលិតភាពយន្តរបស់ខ្មែរថា ភាពយន្តខ្មែរមិនអាចប្រកួតប្រជែងជាមួយភាពយន្តបរទេសបាន ដោយសារ បញ្ហាហិរញ្ញវត្ថុ។ លោកស្រី បានលើកជាឧទាហរណ៍បញ្ជាក់ថា ខ្សែភាពយន្តកូរ៉េ មួយរឿងអាចចំណាយលើការ ផលិតរហូតដល់ជាង ២០ម៉ឺនដុល្លារ, ខ្សែភាពយន្តថៃ និងវៀតណាម អាចចំណាយជាង ២ម៉ឺនដុល្លារ។ សម្រាប់ ខ្សែភាពចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍មិនមានធនធានចំណាយលើការផលិតខ្ពស់បែបនេះឡើយ នេះហើយ ជាមូលហេតុនាំឲ្យខ្សែភាពយន្តបញ្ចាំងតាមស្ថានីយ៍ទូរទស្សន៍មិនសូវមានគុណភាព។

ខ្សែភាពយន្តជាទម្រង់សិល្បៈមួយ ដែលអាចបញ្រ្ជាបដល់ការអប់រំ បង្ហាញពីវប្បធម៌ សីលធម៌ ក៏ដូចជាអរិយធម៌ របស់ខ្មែរផងដែរ ប្រសិនជាខ្សែភាពយន្តរបស់ខ្មែរចេះតែអន់ថយ ហើយខ្សែភាពយន្តបរទេសចេះតែវាយលុកខ្លាំង វាអាចនឹងធ្វើពលរដ្ឋខ្មែរ ជាពិសេសយុវវ័យតែម្តងនឹងត្រូវអូសទាញដោយវប្បធម៌បរទេស ឬក៏អាចឈានដល់ឱន ភាពសីលធម៌សង្គមកម្ពុជាផងដែរ។

ពាក់ព័ន្ធទៅនឹងបញ្ហាខ្សែភាពយន្តនេះ លោកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ថា នៅបណ្តាប្រទេសដទៃ ដោយសារ តែការមើលឃើញពីគុណតម្លៃរបស់ខ្សែភាពយន្តក្នុងការបង្ហាញនូវអត្តសញ្ញាណជាតិ វប្បធម៌ សិលធម៌ អរិយធម៌ របស់ជាតិ រាជរដ្ឋាភិបាលតែបានចូលរួមជួយឧបត្ថម្ភទាំងស្មារតី និងធនធាន ដើម្បីជំរុញឲ្យខ្សែភាពយន្តក្នុងប្រទេស របស់គេមានការីកចម្រើនឡើង។

អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ថា ការក្ស័យធនរបស់ផលិតកម្ម និងផលិតករ វាមិនគួរឲ្យព្រួយបារម្ភនោះទេ តែ ការដែលធ្វើឲ្យយុវវ័យរបស់ឈ្លក់វង្វេងនិងអរិយធម៌ វប្បធម៌របស់បរទេស ទើបជាការឲ្យក្លាច។ អ្នកស្រី បានបញ្ជាក់ យ៉ាងដូច្នេះ «ផលិតករដួចពួកខ្ញុំបើដួលទៅ ក៏មិនអាចដែរអាចទៅរកអ្វីធ្វើផ្សេងទៀត ក៏បានមិនទាស់ខុសអ្វីទេ តែ យើងខ្លាំងតាមរយៈភាពយន្តបរទេសធ្វើឲ្យកូនខ្មែរឈ្លក់វង្វេងជាមួយវប្បធម៌របស់ពួកគេ។ យើងចង់ធ្វើអ្វី ដែលជា ប្រយោជន៍សម្រាប់សង្គមខ្មែរ»។

មូលហេតុ ដែលនាំឲ្យស្ថានីយ៍ទូរទស្សន៍របស់ខ្មែរលើកយកខ្សែភាពយន្តបរទេសមកចាក់ផ្សាយ ដោយហេតុថា ខ្សែ ភាពយន្តបរទេសទាំងអស់នោះ គេសិទ្ធិក្នុងតម្លៃទាបជាងខ្សែភាពយន្តនៅក្នុងស្រុកទៅទៀត ពោលភាពយន្តបរ ទេសចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍មានតម្លៃក្រោម ១ពាន់ដុល្លារទៅ ខណៈភាពយន្តខ្មែរថ្លៃជាង ១ពាន់ដុល្លារ។  ដច្នេះផលចំណេញពីការចាក់បញ្ចាំងខ្សែភាពយន្តបរទេស បានច្រើនជាងខ្សែភាពយន្តក្នុងស្រុករបស់ខ្លួន ហើយ មិនសូវឈឺក្បាលថែមតៀត។ នេះបើតាមការបង្ហើបរបស់ក្រុមតារាសម្តែង និងផលិតករមួយចំនួននៅកម្ពុជា។

ឱនភាព នៃការនិយមចូលចិត្តរបស់ពលរដ្ឋខ្មែរទៅលើខ្សែភាពយន្ត ដែលផលិតដោយជនជាតិរបស់ខ្លួនវាអាច បណ្តាលមកពីកត្តាច្រើនយ៉ាង។ យើងអាចក្រឡេកទៅមើលអំឡុងទសវត្សរ៍ឆ្នាំ៨០ វិស័យភាពយន្តខ្មែរនាពេល នោះ គឺទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ការគាំទ្រនេះ បើនិយាយពីគុណភាព ហាក់មិនខ្លាំងក្លាជាង គុណភាពភាពយន្តនាពេលបច្ចុប្បន្នប៉ុន្មាននោះទេ តែបញ្ហាធំនោះ គឺមិនសូវមានខ្សែភាពយន្តបរទេសវាយលុក។

ដើម្បីរុញច្រានឲ្យវិស័យភាពយន្តរបស់ខ្មែរអាចរស់ឡើងវិញ គ្រប់ភាគីពាក់ព័ន្ធក្រសួងព័ត៌មាន ក្រសួងវប្បធម៌ ផលិតករ តារាសម្តែង បណ្តាស្ថានីយ៍ទូរទស្សន៍ ពលរដ្ឋខ្មែរ ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការលើកតម្លៃនូវរាល់អ្វី ដែលជាផលិតផលរបស់ជាតិខ្លួន បូករួមទាំងខ្សែភាពយន្តផងដែរ។ ការមិននិយមចូលចិត្តឲ្យតម្លៃ និងជួយលើក ទឹកចិត្តលើផលិតផលិតរបស់ជាតិខ្លួន វានឹងធ្វើឲ្យសង្គមជាតិទាំងមូលមិនអាចរីកចម្រើនជឿនលឿនបានឆាប់ រហ័សឡើយ ហើយវាក៏អាចប្រឈមនឹងភាពអន់ថយផងដែរ។

តើគួរបន្តលើកកម្ពស់ខ្សែភាពយន្តបរទេស ឲ្យខ្លាំងជាងខ្សែភាពយន្តរបស់ខ្លួនដែរឬទេ? ជាពិសេសភាពយន្តរបស់ថៃ ដែលយើងនៅចាំបានថា ទាំងតារាសម្តែង និងសាច់រឿងរបស់ថៃជាច្រើន តែងតែឆ្លុះបញ្ចាំងពីការបន្ទច់បង្អាប់ដល់ ជាតិសាស្រ្តរបស់ខ្មែរ?

អ្នកស្រី ពាន់ ភួងបុប្ផា ឡើងបង្ហាញពីទស្សនរបស់ខ្លួន


ជិះម៉ូតូជ្រែ ពេញផ្លូវ ត្រូវគេធាក់ដួល របួសបែក មុខមាត់

$
0
0

ភ្នំពេញៈ យុវជនម្នាក់ បានដួលម៉ូតូ បែកមុខ បែកមាត់ តែម្នាក់ឯង ដោយសារតែខ្លួន ជិះម៉ូតូជ្រែគេជ្រែឯង ទៅមកត្រូវ ហើយក៏ត្រូវបានអ្នកអ្នកដំណើរម្នាក់ផ្សេងទៀត ធាក់ផ្ដួល បោកទៅនឹងថ្នល់ រងរបួសបែកមុខ កាលពី វេលាម៉ោង ២និង៥០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា យុវជនខាងលើ ឈ្មោះ សាន វិសាល ភេទប្រុស អាយុ២៣ឆ្នាំ មខរបរជាកម្មករ រស់នៅ ភូមិត្រពាំងវែង ឃុំវាល ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរី ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ1H-4163 ធ្វើដំណើរពីជើង ទៅត្បូងជិះម្នាក់ឯង។

ប្រភពដដែលបានបន្តទៀថា យុវជនរងគ្រោះ ជិះម៉ូតូជ្រែគេ ជ្រែឯង ទៅមក លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ទៀត ជិះម៉ូតូមិនស្គាល់ម៉ាក ធាក់មួយទំហឹង បណ្ដាល ជនរងគ្រោះ ដួលបោក ទៅនឹងថ្នល់បែកមុខ រីឯជនបង្កក៏ជិះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ នគរបាលចរាចរ បានចុះមកដល់កន្លែកើតហេតុ ហើយបានសួរនាំនិងបា
ទំនាក់ទំនង ទៅសាច់ញាតិឲ្យមកទទួលជនរងគ្រោះ យកទៅព្យាបាល៕

ពិធី បញ្ចុះបឋមសីលា សាងសង់ អាគាររដ្ឋបាល និងបច្ចេកទេស ទូរគមនាគមន៍

$
0
0

ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់ លេខ៣ ក្រុងខេត្តព្រះសីហនុ មានរៀបចំពិធី បញ្ចុះបឋមសីលា សាងសង់អាគាររដ្ឋបាល និងបច្ចេកទេស ទូរគមនាគមន៍ ។

ពិធីបញ្ចុះបឋមសីលាសាងសង់នេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឡាយ ម៉ារីវ៉ូ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកទូរគមនាគមន៍កម្ពុជា ប្រតិភូរួមដំណើរ និងលោក យស់ សុទ្ធា ប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ ព្រមទាំងអនុប្រធានមន្ទីរ មន្រ្តីរាជការ ចំណុះមន្ទីរផងដែរ ។

លោក ឡាយ ម៉ារីវ៉ូ បានមានប្រសាសន៍អោយដឹងថា អាគារដ្ឋបាល បច្ចេកទេស ទូរគមនាគមន៍ដែលបញ្ចុះ បឋមសីលាសាងសង់នៅពេលនេះ មានកំពស់២ជាន់ ស្ថិតក្រោមគំរោងកម្ចីពីប្រទេសជប៉ុន តាមរយៈអង្គការ JICA (CP-P5) ដែលជាគំរោងបណ្តាញឆ្អឹងខ្នងទូរគមនាគមន៍ មហាអនុតំបន់ទន្លេមេគង្គ (Greater Mekong Telecom Backbone Network Project) ។ អាគារនេះសាងសង់ប្រើរយៈពេលពី ៤ទៅ៥ខែ នឹងរួចរាល់ជាស្ថាពរ។

គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ នៅការិយាល័យប្រៃសនីយ៍ និងទូរគមនាគមន៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំវាលរេញ ក៏មានរៀបចំពិធី បញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលបច្ចេកទេសទូរគមនាគមន៍ថ្មីផងដែរ ដែលទីតាំងនេះមានការសង្ស័យថាលក់អោយឯកជននោះ ។

លោក ឡាយ ម៉ារីវ៉ូ បានធ្វើការបញ្ជាក់សង្កត់ធ្ងន់ប្រាប់ សាធារណៈជន និងអ្នកសារព័ត៌មានថា សូមកុំយល់ ច្រលំថា ទីតាំងការិយាល័យប្រៃសនីយ៍ និងទូរគមនាគមន៍ ស្រុកព្រៃនប់នេះលក់អោយឯកជនអោយសោះ គឺទីតាំងនេះគ្មានការលក់ ឬដោះដូរឡើយ គឺស្ថិតនៅជាកម្មសិទ្ធិរបស់រដ្ឋដដែល ។

សូមបញ្ជាក់អោយដឹងផងដែរថា គំរោងបណ្តាញឆ្អឹងខ្នងទូរគមនាគមន៍មហាអនុតំបន់ទន្លេមេគង្គ Greater Mekong Telecom Backbone Network Project (GMTBNP) ឬ CP-P5 ដែលទទួលបានប្រាក់កម្ចីពីប្រទេស ជប៉ុនតាមរយៈ JICA ប្រមាណ២០លានដុល្លារ  និងត្រូវចំណាយទៅលើការសាងសង់អាគារការិយាល័យ ប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន១០កន្លែងក្នុងខេត្តចំនួន៦ រួមមាន៖ ខេត្តព្រះសីហនុ កំពត កែប កណ្តាល កំពង់ចាម តាកែវ ដោយ១កន្លែងប្រើប្រាស់រយៈពេលសាងសង់ពី៤ ទៅ៥ខែ ដោយក្រុមហ៊ុនម៉ៅការ Marubeni និង Alcatel Lucent និងស្ថិតក្រោមការត្រួតពិនិត្យពីអង្គការ JICA និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ៕

ឧកញ៉ាទ្រីភាព ពង្រីកការវិនិយោគ លើវិស័យដឹកជញ្ជូន និង ស្ថាបនាផ្លូវ (មានវីដេអូ)

$
0
0

កំពង់ស្ពឺ ៖ ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ក្រៅពីការវិនិយោគទៅលើដំណាំ កសិឧស្សាហកម្ម កៅស៊ូ និងម្រេច លើផ្ទៃដី ជាច្រើនពាន់ហិកតា ដែលទទួលបានសិទ្ធិវិនិយោគ ពីរាជរដ្ឋាភិបាលកម្ពុជា នោះ នៅពេលនេះ បានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម ទៀត ទៅលើសេវាកម្មដឹកជញ្ជូន និងស្ថាប នា ផ្លូវថ្នល់ ។

បើតាមតំណាងក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគទៅលើសេវាកម្មដឹកជញ្ជូន ក៏ ដូចជាការស្ថាបនាផ្លូវ គឺជាឆន្ទៈ និងស្មារតីថ្មី របស់លោកឧកញ៉ា ទ្រី ភាព ក្នុងការចូលរួម អភិវឌ្ឍន៍ និងជំរុញសេដ្ឋកិច្ច នៃ កម្ពុជាឱ្យកាន់ តែរីកចម្រើនថែមទៀត ជាមួយនឹងរាជរដ្ឋា ភិបាលកម្ពុជា ។

លោក យឹម សុគន្ធ នាយកប្រតិបត្ដិ ទទួលបន្ទុកផ្នែកសាង សង់ផ្លូវថ្នល់បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ ថា ការពង្រីកខ្លួនវិនិយោគទៅលើការស្ថាប នា និងសាងសង់ផ្លូវថ្នល់ ក្រុមហ៊ុន មានឆន្ទៈ ធ្វើឱ្យផ្លូវថ្នល់នៅកម្ពុជា មានគុណភាពខ្ពស់ ជាប់បានយូរ ស្របទៅតាមមាត្រដ្ឋានច្បាប់ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ជា ពិសេស គឺការវិនិយោគក្នុងតម្លៃសមរម្យ ដើម្បីចូលរួមចំណែក លើការអភិវឌ្ឍន៍ប្រព័ន្ធ គមនាគមន៍ជាមួយរាជរដ្ឋាភិបាល ។

បើតាមលោក យឹម សុគន្ធ បានបញ្ជាក់ ថា ក្រុមហ៊ុនរបស់លោកបានត្រៀមលក្ខណៈ រួចរាល់ហើយ ក្នុង ការចូលរួមប្រកួតប្រជែង ដេញថ្លៃសាងសង់ផ្លូវនៅកម្ពុជាជាមួយបណ្ដា ក្រុមហ៊ុនសាងសង់ផ្សេងៗទៀត ។

លោក យឹម សុគន្ធ ក៏បានឱ្យដឹងផងដែរ ថា ដើម្បីសាងសង់ផ្លូវឱ្យបានល្អប្រសើរ និង ប្រកបទៅដោយ ស្ដង់ដារដូចអនុសាសន៍ នាយករដ្ឋមន្ដ្រី ធ្វើផ្លូវឱ្យបានល្អ ពោលគឺមិន ត្រូវឱ្យផ្លូវខ្លាចឡាន ត្រូវឱ្យឡាន ខ្លាចផ្លូវ ក្រុមហ៊ុនបានបំពាក់គ្រឿងចក្រថ្មីៗ រហូត ដល់១២៤គ្រឿង អមជាមួយនឹងក្រុមវិស្វករ អ្នកសាង សង់ដែលមានបច្ចេកទេសខ្ពស់ រួម នឹងកម្មករផ្សេងៗទៀតសរុប ២៣៤នាក់ ។

លោក យឹម សុគន្ធ បានសម្ដែងការរំពឹង ទុកថា ក្រុមហ៊ុនសាងសង់ និងស្ថាបនាផ្លូវ របស់លោកឧកញ៉ា ទ្រី ភាព នឹងនាំមកនូវ បរិបថថ្មី ផ្លូវពោរពេញទៅដោយគុណភាព និងជាប់បានយូរ ។

នាព្រឹកថ្ងៃដដែលនេះ ក្រុមហ៊ុនរបស់ លោកឧកញ៉ា ទ្រី ភាព ក៏បានបង្ហាញផែស្ងួត ទ្រី ភាព ត្រាយផត ស្ថិតនៅក្នុងភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ ។ ការ បង្ហាញផែស្ងួតនេះ គឺជាការបង្ហាញនូវ គម្រោង វិនិយោគថ្មីមួយទៀត គឺសេវាកម្មដឹកជញ្ជូន ទំនិញ កំពង់សោម-ភ្នំពេញ, ភ្នំពេញ-កំពង់ សោម ។

បើតាមលោក ស៊ឹម ជ័យសិទ្ធ នាយក ប្រតិបត្ដិគ្រប់គ្រងផែស្ងួតទ្រី ភាព បានឱ្យដឹង ថា ផែស្ងួតបានសាង សង់ឡើង ដោយទទួល បានការអនុញ្ញាតពីគណៈកម្មការវិនិយោគ កម្ពុជា នៅឆ្នាំ ២០១៤ នេះ នៅលើ ផ្ទៃដីជាង ១៧ហិកតា ។ ក្រុមហ៊ុនមានគម្រោង សាងសង់ទីលានផែស្ងួតសម្រាប់ផ្ទុកកុងតឺន័រ  ធ្វើអំពី បេតុង ព្រមទាំងសងសង់របងព័ទ្ធជុំ វិញ កម្ពស់ជិត ៤ម៉ែត្រ និងបំពាក់កាមេរ៉ា សុវត្ថិភាពថែមទៀតផង។ ក្នុងនោះក្រុមហ៊ុន មានរថយន្ដសម្រាប់ដឹកជញ្ជូន និងលើកដាក់ ប្រមាណ ១៦៧គ្រឿង សម្រាប់ដឹក ទំនិញ របស់ក្រុមហ៊ុន ក៏ដូចជាទំនិញរបស់អតិថិជន ផងដែរ ។

លោក ស៊ឹម ជ័យសិទ្ធ ក៏បានឱ្យដឹងបន្ថែម ទៀតថា ដើម្បីធ្វើឱ្យសេវាកម្មដឹកជញ្ជូន ប្រកបដោយប្រសិទ្ធិ ភាពខ្ពស់ ក្រុមហ៊ុនបាន សាងសង់នូវអគារស្នាក់នៅ និងអគាររដ្ឋបាល ឱ្យបុគ្គលិកស្នាក់នៅដោយផ្ទាល់ នៅក្នុងទី តាំងផែស្ងួត ហើយផែស្ងួតនេះក៏បានបំពាក់ ជញ្ជីងថ្លឹងចំនួន២ផងដែរ ។

ជាមួយនឹងការដាក់ឱ្យដំណើរការផែស្ងួត  នេះ គេក៏សង្កេតឃើញមានមន្ដ្រីមកពីក្រសួង សាធារណការ ក៏ដូចជាមន្ដ្រីគយ បានចុះមក ត្រួតពិនិត្យ នូវបទដ្ឋានបច្ចេកទេសនៅទីតាំង ផែស្ងួតនេះផងដែរ ។

លោក ប៉ែន បូរ៉ា លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃក្រសួងសាធារណការ បានឆ្លើយប្រាប់ក្រុមអ្នកព័ត៌មានក្រោយពី ថ្លឹងរថយន្តសណ្តោងកុងតឺន័រ របស់ក្រុមហ៊ុនទ្រីភាពថា រថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនលោកឧកញ៉ាទ្រីភាព បានគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ត្រឹមត្រូវ មិនបានបំពានច្បាប់នោះទេ។ លោក ក៏បានជំរុញឲ្យបណ្តាក្រុមហ៊ុនដទៃទៀត សហការជាមួយក្រសួងសាធារណការ និងធ្វើការដឹកជញ្ជូនឲ្យគោរពទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា ក្រៅពីការវិនិយោគទៅ លើសេវាកម្មដឹកជញ្ជូន និងស្ថាបនាផ្លូវ ក្រុមហ៊ុនរបស់លោកឧក ញ៉ា ទ្រី ភាព គឺជាក្រុមហ៊ុនមួយដែលកំពុងបានធ្វើការវិនិយោគ លើ ដំណាំកសិ-ឧស្សាហកម្ម កៅស៊ូ និងម្រេច នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់រាជរដ្ឋា ភិបាលជាច្រើនម៉ឺនហិកតាផងដែរ។

ក្នុងនោះក្រុមហ៊ុនបានដាំដំណាំកៅស៊ូ និង ម្រេច លើផ្ទៃដីជិត ១ម៉ឺនហិកតា នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ដំណាំកៅស៊ូកំពុងតែលូតលាស់យ៉ាងល្អ ក្រោមការមើលថែរបស់ក្រុមអ្នកបច្ចេកទេស និង មានការថែទាំងយ៉ាង យកចិត្តទុកដាក់ពីក្រុមកម្មករជាច្រើនរយនាក់។ ក្រៅពីនោះដំណាំម្រេច ក៏កំពុងលូតលាស់ល្អ ហើយខ្លះទៀត ក៏ អាចប្រមូលផលបានផងដែរ។ នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ចទាំងអស់នេះ ក្រៅពីដំណាំទាំងពីរប្រភេទ ក្រុមហ៊ុន បានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគាររដ្ឋបាលក្រុមហ៊ុន កន្លែងស្នាក់នៅរបស់បុគ្គលិក កម្មករ ចំណតរថយន្ត អាហារដ្ឋានសម្រាប់អ្នកទេសចរ ដែលឆ្លងកាត់ បូករួមទាំងប្រព័ន្ធផ្លូវ ទឹក ភ្លើងផងដែរ។

នៅក្នុងខេត្តពោធិ៍សាត់វិញ ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជិត ៣ពាន់ហិកតា អភិវឌ្ឍន៍ជាដីដំណាំកសិឧស្សាហកម្ម រួមមានកៅស៊ូ និង ម្រេច។ ក្នុងនោះកៅស៊ូកំពុងតែលូតលាស់ល្អ ហើយម្រេច បានប្រមូលផលយ៉ាងល្អ ព្រមទាំងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនថៃ ដើម្បីទិញផលិតផលម្រេចផងដែរ ខណៈដែលក្រុមហ៊ុនកំពុងសាងសង់កន្លែងសម្ងួតម្រេច និងវេចខ្ចប់ ក្រោមទុនវិនិយោគជាច្រើនលានដុល្លារ។

នៅឯខេត្តរតនគិរី ឯណោះវិញ នៅលើផ្ទៃដីវិនិយោគ ដែលផ្តល់សិទ្ធិដោយរាជរដ្ឋាភិបាលនេះ ក្រុមហ៊ុន ទ្រីភាពគ្រុប ក៏បានដាំដំណាំកៅស៊ូ និងម្រេចផងដែរ។ លើសពីនោះ ក្រុមហ៊ុនបានបង្កើតជាតំបន់សេដ្ឋកិច្ចពិ សេស រួមមាន៖ ផែស្ងួត សណ្ឋាគារ កាស៊ីណូ ក្រោមតម្លៃវិនិយោគជិត ២០លានដុល្លារ។ សណ្ឋាគារ កាស៊ីណូ គ្រោងនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ជាមួយការរំពឹងថា អាចស្រូបទាញអ្នក ទេសចរចូលទៅកាន់ខេត្តមួយនេះ បានកាន់តែច្រើន ហើយផ្តល់ការងារដោយផ្ទាល់ និង ដោយប្រយោល ដល់ ប្រជាពលរដ្ឋខេត្តរតនគិរី បានច្រើននាក់ផងដែរ។

នៅឯច្រកអានសេះ តំបន់ព្រំដែកម្ពុជា-ថៃ នាខេត្តព្រះវិហារ ក្រុមហ៊ុន ក៏បាននិងកំពុងធ្វើការឈូសពង្រាបដី ដើម្បីសាងសង់ជាសណ្ឋាគារ និង កាស៊ីណូ ក្រោមទុនវិនិយោគជាង ១០លានដុល្លារអាម៉េរិកផងដែរ។

ខេត្តកែប កន្លែងទេសចរណ៍តំបន់ឆ្នេរ ដ៏មានសក្តានុពលរបស់កម្ពុជាឯណោះវិញ ក្រុមហ៊ុនរបស់លោកឧកញ៉ាទ្រីភាព បានសាងសង់សណ្ឋាគារ ធ្វើពីឈើប្រណីតរបស់ខ្មែរ ប្រកបដោយភាពទាក់ទាញ និងប្រណីតភាព ធ្វើឲ្យ មានផាសុខភាពដល់អ្នកទេសចរបរទេស។ ជាពិសេសបង្កើនការចាប់អារម្មណ៍កាន់តែខ្លាំង និង អន្ទងដួងចិត្តភ្ញៀវ ទេសចរបរទេស ឲ្យបន្តមកកម្សាន្តនៅតំបន់ឆ្នេរក្នុងខេត្តកែប បានកាន់តែច្រើន។

នៅស្រុកអង្គស្នួល ខេត្តកណ្តាល ជាយរាជធានីភ្នំពេញ ឯណេះវិញ ក្រុមហ៊ុន បានកសាងរោងចក្រកែច្នៃ ឈើប្រណីតទៅជាគ្រឿងសង្ហារឹមដ៏ល្អឯក ដើម្បីនាំចេញទៅក្រៅប្រទេស ហើយក៏បានផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងស្រុកអង្គស្នួលបានរាប់រយនាកថែមទៀតផង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនកំពុងសាងសង់សារៈមន្ទីរឈើ មួយ ដែលធ្វើពីឈើសុទ្ធសាធ ដែលសារៈមន្ទីរនេះ កសាងឡើង ទុកតម្កល់ឈើប្រណីតរបស់ខ្មែរ និង គ្រឿង សង្ហារឹមនានា ដែលធ្វើពីឈើជាមួយនិងក្បូក្បាច់រចនាផ្សេងៗ ដើម្បីឲ្យកូនខ្មែរ ក៏ដូចអ្នកសិក្សាបានចូលស្រាវជ្រាវ ស្វែងយល់ ហើយក៏ទុក ដើម្បីអ្នកទេសចរចូលទស្សនាផងដែរ៕

តំណាងក្រុមហ៊ុនថ្លែងរៀបរាប់ពីដំណើរការផែស្ងួត ទ្រីភាពត្រាយផត

លោក ប៉ែន បុរ៉ា ថ្លែងបញ្ជាក់ថា រថយន្តសណ្តោងកុងតឺន័របស់ក្រុមហ៊ុនឧកញ៉ាទ្រីភាព គោរពតាមច្បាប់ ផ្ទុកមិនលើសទម្ងន់


រូបខាងក្រោមជាគ្រឿងចក្រ និង ទីតាំងផែស្ងួតរបស់ឧកញ៉ាទ្រីភាព ត្រៀមស្ថាបនាផ្លូវ និង បម្រើសេវាកម្មដឹកជញ្ជូន

រូបភាពខាងក្រោមក្រុមមន្រ្តីក្រសួងសាធារណការ ចុះត្រួតពិនិត្យ និង ថ្លឹងរថយន្តដឹកជញ្ជូនទំនិញ

ព្រឹត្តិការណ៍ប្រចាំថ្ងៃ ស្តីពីភាពទន់ខ្សោយ របស់អាណាចក្រខ្មែរ ក្រោយសម័យអង្គរ (មានសំឡេង)

$
0
0

ដោយ៖ លោក ប៉ោ សេដ្ឋា

ភ្នំពេញ៖ ប្រជាជាតិខ្មែរ បានខិតខំអស់ជាច្រើនរយឆ្នាំ ទើបបានកសាងប្រទេសជាតិ ឲ្យស្គាល់ភាពថ្កុំថ្កើងឈានដល់ អាណាចក្រខ្មែរ គឺសម័យអង្គរ ដោយឈរនៅលើមូលដ្ឋានមនោគមវិជ្ជាជាតិខ្មែរ ទ្រឹស្តីនយោបាយត្រឹមត្រូវ និង មាន កត្តាជាច្រើនទៀត ដូចលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានបកស្រាយពន្យល់យ៉ាងក្បោះក្បាយជាច្រើន ប្រធានបទរួចមកហើយ នៅក្នុងនាទីព្រឹត្តិការណ៍ប្រចាំថ្ងៃរបស់វិទ្យុដើមអម្ពិល FM 93.75 MHz។

ដោយរស់នៅក្នុងអរិយធម៌ខ្ពង់ខ្ពស់ ទឹកដីធំទូលាយ អស់ជាច្រើនសតវត្សមក ស្រាប់តែប្រជាជាតិខ្មែរ បែរជាត្រូវមក រស់នៅក្នុងសភាពអន់ថយ បែកបាក់ជាតិ ទឹកដីរួញតូចដូចសព្វថ្ងៃនេះទៅវិញ។ តើមានកម្លាំងអ្វីមកកំទេចមនោគម វិជ្ជាជាតិខ្មែរ ព្រលឹងខ្មែរ និង ទ្រឹស្ដីនយោបាយខ្មែរទាំងនោះ?

ដើម្បីបានជ្រាបពិស្តារ នូវខ្លឹមសារចម្លើយ នៃចម្ងល់នេះ សូមប្រិយមិត្តស្តាប់នាទីព្រឹត្តិការណ៍ប្រចាំថ្ងៃ ដែលផ្សាយ តាមវិទ្យុដើមអម្ពិល កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ស្តីពីភាពទន់ខ្សោយរបស់អាណាចក្រខ្មែរ ក្រោយ សម័យអង្គរ ហើយនៅពេលនេះ ផ្សាយតាមគេហទំព័រដើមអម្ពិលជាសំឡេងដូចខាងក្រោម។

- វាគ្មិនកិត្តិយស លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ

- អ្នកសម្របសម្រួល និងចោទសួរ លោក ប៉ោ សេដ្ឋា៕

ទស្សនៈ៖ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស និង នយោបាយ ឈ្នះ-ឈ្នះ

$
0
0

សង្រ្គាមរុំារៃ ជាងពីរទសវត្សរ៍ នៅកម្ពុជា បានបន្សល់ទុក នូវប្រវត្ដិសោកនាដកម្មការ បាត់បង់ជីវិត ប្រជាពលរដ្ឋ រាប់លាននាក់ ការ បែកបាក់គ្រួសារដែលធ្វើ ឲ្យខ្មែរចងចាំ និង មិនអាចបំភ្លេចបាន នូវព្រឹត្ដិការណ៍ ដ៏យ៉ង់ឃ្នងនេះ។ ប៉ុន្ដែទន្ទឹមនឹងការឈឺចាប់នេះ ក៏បានជំរុញឲ្យ ប្រជាពលរដ្ឋខ្មែរ និងអ្នកដឹក នាំបានខិតខំប្រឹងប្រែងក្នុងការដឹកនាំប្រទេស និងការបើកចំហរបេះដូង ដើម្បីរួបរួមផ្សះផ្សារជាតិ និង ឯកភាពជាតិ។

បន្ទាប់ពី របបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានផ្ដួលរលំដោយ រណសិរ្សរំ ដោះជាតិកម្ពុជា ក្រោមការដឹកនាំសម្ដេច ទាំងបី គឺសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និង សម្ដេច ហ៊ុន សែន ប្រទេស កម្ពុជាត្រូវបានស្ដារឡើងវិញ ក្រោមការដឹក នាំរបស់គណបក្ស ប្រជាជនកម្ពុជា តែទោះ ជាយ៉ាងណាក្ដី ក៏កម្ពុជាបាន ប្រឈរមុខជាថ្មីម្ដងទៀត គឺសង្រ្គាមរវាងខ្មែរគ្នាឯង ម្ខាងនៅក្នុងប្រទេស និងម្ខាងទៀត នៅក្រៅប្រទេស ។ នៅក្រៅប្រទេសជាកម្លាំងនយោបាយ និងយោធាដែលបង្កអស្ថេរភាពបន្ទាប់
ពីរបបខ្មែរក្រហម។ ដោយឃើញនូវភាពគ្រោះថ្នាក់ដ៏ធំធេង ដល់ប្រទេសជាតិ និងការប៉ះពាល់យ៉ាងធ្ងន់
ធ្ងរដល់សុខមាលភាពប្រជាពលរដ្ឋ សម្ដេច ហ៊ុន សែន បានចាប់ផ្ដើមជួបប្រាស្រ័យទាក់ ទងជាមួយសម្ដេចឪ (ព្រះបរមរតនកោដ្ឋិ) កាលដែលព្រះអង្គនៅមានព្រះជន្ម គង់នៅទីក្រុងប៉ារីស (ប្រទេសបារំាង)។ ការចរចា
ក៏ចាប់ផ្ដើមឡើងពីឆ្នាំ១៩៨៧ រហូតដល់ ឆ្នាំ១៩៩១ ក្នុងនោះមានការចូលរួមយ៉ាង សកម្មបំផុតពីមហា អំណាចទាំងប្រាំ រួមមាន ប្រទេសចិន សហភាពសូវៀត បារំាង ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក។

ការចូលរួមនេះ ក៏បានលេចឡើងនូវការប្រទាញប្រទង់គ្នា រវាងប៉ូលពីរ៖ សហភាពសូវៀត (គាំទ្ររដ្ឋាភិបាលក្នុងប្រទេស) រីឯមហាអំ ណាចបួនទៀត (គាំទ្រចលនាតស៊ូក្រៅប្រទេស) រួមមាន៖ រណសិរ្ស រំដោះប្រជាពលរដ្ឋខ្មែរ (គាំទ្រសាធារណរដ្ឋ) ហ៊្វុនស៊ិនប៉ិច (គាំទ្ររាជានិយម) និងកម្ពុជាប្រជាធិបតេយ្យ
(គាំទ្រខ្មែរក្រហម) ។ នៅទីបញ្ចប់ក្រោម ការសម្របសម្រួលពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏មានការ ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទី ក្រុងប៉ារីស ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ។ ក្នុងនោះមានប្រទេសចំនួន១៨ ដែល បានចុះកិច្ចព្រមព្រៀងធ្វើជាសក្ខីកម្ម ហើយ បានប្ដេជ្ញាជួយ ជ្រោមជ្រែងកម្ពុជា ឲ្យមានសន្ដិភាពពេញលេញ និងស្ដារប្រទេសឡើងវិញ។ ក្នុងចំណោមប្រទេសទាំង១៨ រួមមានមហាអំណាចទាំងប្រាំ ប្រទេសទាំង៨ របស់អាស៊ាន (លើកលែងតែប្រទេសភូមា) ព្រមទាំងប្រទេស អ្នកមានបួនទៀត គឺប្រទេសអូស្រ្ដាលី ជប៉ុន កាណាដា និងឥណ្ឌា និង ប្រទេសមិនចូលបក្សសម្ព័ន្ធ គឺប្រទេសអតីតយូហ្គោស្លាវី ។

កិច្ចព្រមព្រៀងមានបីចំណុចធំៗ គឺទី១ ការបញ្ចប់នូវជម្លោះរវាងខ្មែរ និងខ្មែរទី២ ការ រក្សាការពារនូវ អធិបតេយ្យ បូរណភាពទឹក ដី និង ទី៣ ការស្ដារប្រទេសឡើងវិញ។ បន្ទាប់មកនៅឆ្នាំ១៩៩៣ កម្ពុជាបាន រៀបចំការបោះឆ្នោតសកលមួយ ដើម្បីរៀបចំរដ្ឋធម្មនុញ្ញ ជ្រើសតាំងសភាតំណាងរាស្រ្ដនិង រៀបចំ រដ្ឋាភិបាល។ ចាប់ពីពេលនោះមក បូរណភាពទឹកដី ក៏ត្រូវបានថែរក្សា ការអភិវឌ្ឍប្រទេសជាតិ តាមរយៈការ ធានាផ្ដល់ជំនួយពីប្រទេសអ្នកមានជាបន្ដបន្ទាប់ជារៀងរាល់ឆ្នាំ សិទ្ធិសេរីភាព ក៏បានរីកធំធាត់ជា
បណ្ដើរៗ។ តែអ្វីដែលមិនទាន់បញ្ចប់នោះ គឺសង្រ្គាម និង ជម្លោះនៅតែមានបន្ដរវាងរដ្ឋាភិបាលស្របច្បាប់ និង ក្រុមអង្គការចាត់តាំងយោធារបស់ខ្មែរក្រហម។ សង្រ្គាម និងការបាត់បង់ជីវិតរបស់ប្រជាជនខ្មែរ នៅតែបន្ដ ដែលជាកត្ដាមួយដ៏ធំបង្អស់នៃអស្ថេរភាពប្រទេសកម្ពុជា ចាប់តាំងពីការចុះកិច្ចព្រមព្រៀង នៅទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ ។

អស្ថេរភាពនេះបានប្រទាញប្រទង់ និង ពន្យឺតដល់ការអភិវឌ្ឍកម្ពុជា និងការផ្ដល់សុខ មាលភាព ដល់ប្រជាពលរដ្ឋ។ល។ ដោយសារតែភាពឈ្វេងយល់ ដ៏ខ្ពង់ខ្ពស់របស់មគ្គុទេសដ៏ឆ្នើម និងទឹកចិត្ដផ្សះផ្សារ និងឯកភាពជាតិរបស់សម្ដេច ហ៊ុន សែន បានធ្វើការចរចាជាមួយក្រុមខ្មែរក្រហម ដែលមិន ទទួលស្គាល់ នូវអណត្ដិ របស់អង្គការសហប្រជាជាតិ និងការមិនទទួលស្គាល់កិច្ចព្រម ព្រៀងទីក្រុងប៉ារីស ហើយរហូត ឈានដល់ការកម្ទេចអង្គការចាត់តាំងនយោបាយ និង យោធារបស់ខ្មែរក្រហមជាស្ថាពរ និងដោយ
សុវត្ថិភាព។ ការបំបាត់ចោលទាំងស្រុងនូវកម្លាំង ដែលមានតែមួយគត់របស់ខ្មែរក្រហមនេះ បានទាញ ក្រុមខ្មែរក្រហម ឲ្យមកចូលរួមក្នុងសង្គមធំរបស់ខ្មែរ គឺជានយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ហ៊ុន សែន ។

ខ្មែរក្រហមបានសម្រេចចិត្ដចូលរួមរស់ក្នុងមហាគ្រួសារតែមួយរបស់កម្ពុជានេះ គឺជាកត្ដាចម្បងញ៉ាំង ឲ្យមាន សន្ដិភាព និងស្ថេរភាពដល់កម្ពុជា។ សន្ដិភាពពិតប្រាកដ គឺនៅឆ្នាំ១៩៩៨ ដែលជាកត្ដាចម្បងបង្អស់ ក្នុងការផ្ដល់លទ្ធភាព ដល់រដ្ឋាភិបាល ក្នុងការលើកស្តួយជីវភាព របស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យកំណើន
សេដ្ឋកិច្ចមានសន្ទុះយ៉ាងលឿនខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ី ហើយបានលើកស្ទួយ កិត្យានុភាព របស់កម្ពុជា ដែលធ្លាប់ជាប្រទេសមួយ ត្រូវបានគេមើលងាយមើលថោក ដោយសារសង្រ្គាម រាំុរៃ ការកាប់សម្លាប់គ្នាឯង និងកង្វះការឯកភាពជាតិនោះ។ ដូច្នេះ ការឧបត្ថមជ្រោមជ្រែងពីសហ គមន៍អន្ដរជាតិ និងនយោបាយឈ្នះ-ឈ្នះ ត្រូវបានដើរទន្ទឹមគ្នា៕

Viewing all 8042 articles
Browse latest View live




Latest Images