Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រថយន្ត ដឹកសំពីងសំពោង ត្រូវនគរបាល ស្រុកស្អាង ឃាត់ដើម្បីអប់រំ

$
0
0

កណ្តាលៈ រថយន្តមួយគ្រឿង ដឹកអេតចាយ សំពីងសំពោងត្រូវនគរបាល ស្រុកស្អាងឃាត់ ដើម្បីត្រួតពិនិត្យ ឯកសារពាក់ព័ន្ធ និងអប់រំផាកពិន័យទៅតាមផ្លូវច្បាប់ កាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤ នៅចំណុចផ្លូវលេខ២១ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា រថយន្តដឹកសំពីងសំពោងនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ៣A-០១៥៧ បើកបរដោយឈ្មោះ ទ្រឹង យ៉ាងយ៉ាវ ភេទប្រុស អាយុ២៨ ឆ្នាំស្នាក់នៅភូមិ-ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល  ។

លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ការឃាត់រថយន្តខាង លើនេះ ដោយសារតែ រថយន្ត  នេះដឹកមិនគោរពច្បាប់ចរាចរ ដាក់ខ្ពស់ផុតពីទ្រុងធ្វើឲ្យសំពីង សំពោង ដែលបានបង្ករឲ្យបះពាល់អ្នក ធ្វើដំណើរតាមផ្លូវហើយកន្លងមកគ្រោះថ្នាក់ចរាចរ ដែលកើតឡើងជាយថា ហេតុនោះវាតែងតែកើតឡើង ដោយសារតែការដឹកសំពីង សំពោងចងមិនជាប់ដាច់ធ្លាក់មកលើផ្លូវនោះ។

លោកបានបន្តថា ការឃាត់រថ យន្តនេះ គឺដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធនិងរថយន្ត ដូចជា ឈៀក ពាក់មី លិខិតអនុញ្ញាតិអាជីវកម្ម ពន្ធផ្លូវ រួច ណែនាំអប់រំនិងផាកពិន័យឲ្យ រៀងចាលនិងឲ្យគោរពច្បាប់ ចរាចរ។

លោកបានបន្តទៀតថា បើយោងតាមច្បាប់ផ្លូវគោកត្រង់ជំពូកទី ១០ មាត្រា៨៨ ដើម្បីត្រួតពិនិត្យឯកសារ និងធ្វើការផាកពិន័យទៅតាមនីតិវិធីផ្លូវច្បាប់៕


ពិធីចុះកិច្ច ព្រមព្រៀងរវាង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង សាកលវិទ្យាល័យ ស៊ុន យ៉ាតសេន (Sun-Yat-Sen University) នៃសាធារណៈរដ្ឋ ប្រជាមានិតចិន

$
0
0

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យ ស៊ុន យ៉ាតសេន ដែលជា សាកល វិទ្យាល័យធំជាងគេ លំដាប់លេខ២ នៅក្នុង សាធារណៈរដ្ឋប្រជាមានិតចិន បានរៀបចំពិធីចុះ កិច្ចព្រមព្រៀង ជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឌួង លាង សាកល វិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង ឯកឧត្តម ជា មុន្នីរិទ្ធ នាយកវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យ សភាកម្ពុជា។

លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលជាហត្ថលេខី បានឱ្យ ដឹងថា តាមរយៈវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង សាកល វិទ្យាល័យ ស៊ុន យ៉ាតសេន បានចុះកិច្ចព្រមព្រៀង លើការទទួលស្គាល់ក្រេឌីត គ្នាទៅវិញទៅមក ជា ពិសេសនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សិក្សាចប់ឆ្នាំទី២ អាចបន្តឆ្នាំទី៣ តែម្តងដោយមិនតម្រូវ ឱ្យសិក្សាបន្ថែមលើមុខវិជ្ជា ឬ Credit ឡើយ នៅសាកលវិទ្យា ល័យ ស៊ុន យ៉ាតសេន ដែលជាសាកល វិទ្យាល័យធំជាងគេទី២ នៅសាធារណៈរដ្ឋប្រជាមានិតចិន ហើយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មាន មោទនភាពណាស់ ដែលបានសហការជាមួយសាកលវិទ្យាល័យធំៗ នៅក្នុងសាធារណៈរដ្ឋប្រជាមានិត ចិនចំនួន៣ ទី១ សាកលវិទ្យាល័យ ជីវជាំង ទី២ សាកលវិទ្យាល័យ ឆុងឆីង នៃវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា និងទី៣ សាកលវិទ្យាល័យ ស៊ុន យ៉ាតសេន និយាយរួម និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បញ្ចប់ ឆ្នាំទី២ អាចបន្តឆ្នាំទី៣ និងទី៤ នៅសាកលវិទ្យាល័យទាំង៣ ខាងលើបាន។

លើសពីនេះទៅទៀតនោះ បើយោងតាមលោកបណ្ឌិតបានឱ្យដឹងផងដែរថា នៅថ្ងៃទី១០ ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះគណៈគ្រប់គ្រង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងធ្វើដំណើរ ទស្សនកិច្ច សិក្សានៅវិទ្យាស្ថាន East Asia Institute of Management  នៃប្រទេសសឹង្ហបុរី និង ថ្ងៃទី១២ ដល់ថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៥ ទៅទស្សនកិច្ច សិក្សានៅសាកលវិទ្យាល័យ ប្រាណាក់ខន រ៉ាចាផាត់ស៊ីអាយុធ្យា នៅព្រះរាជាណាចក្រថៃឡង់ដ៏ ដោយ ទស្សនកិច្ចទាំងពីរលើកនេះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងចុះ កិច្ចព្រមព្រៀង ជាមួយគ្រឹះស្ថានទាំង២ ខាងលើ ដោយព្រមព្រៀង គ្នាលើកម្មវិធី ចំនួន៣ គឺ ៖

១-និស្សិតសិក្សា នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ១ឆ្នាំ អាចបន្តនៅគ្រឹះស្ថានសិក្សាខាងលើ រយៈពេល ៣ឆ្នាំ ឬហៅថា ១+៣

២-និស្សិតសិក្សា នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ២ឆ្នាំ អាចបន្តនៅគ្រឹះស្ថាន សិក្សាខាងលើ រយៈពេល ២ឆ្នាំ ឬហៅថា ២+២

៣-និស្សិតសិក្សានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ២ឆ្នាំ អាចបន្តនៅគ្រឹះស្ថានសិក្សាខាងលើ រយៈពេល ២ឆ្នាំ ឬហៅថា ៣+១

            សរុបមក ក្នុងរយៈពេលសិក្សា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និស្សិតអាចបន្តការសិក្សា នៅបរទេស ជាមួយគ្រឹះស្ថានដែលជាដៃគូរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទាំងអស់ ដោយអាចទទួល សញ្ញាបត្រ ពីប្រទេសអូស្រ្តាលី, UK, សហគមន៍អឺរ៉ុប, សហរដ្ឋអាមេរិក, ព្រះរាជាណាចក្រថៃឡង់ដ៏, សាធារណៈរដ្ឋ ប្រជាមានិតចិន, និងប្រទេសសឹង្ហបុរី តាមការជ្រើសរើសរបស់និស្សិត ៕

សំលៀកបំពាក់ ទើបតែ​មកដល់ថ្មីៗ​ ពី SC Fashion Shop!!

$
0
0

ភ្នំពេញៈហាងលក់ សម្លៀកបំពាក់ បុរសទាន់សម័យ គ្រប់វ័យ SC Fashion Shop មានម៉ូតស្បែកជើង ទឹកអប់ និង កាបូបលុយ ថ្មីៗ ដ៏ពេញនិយម និងម៉ូតផ្សេងៗដែលទើបមកដល់ថ្មីមាន Brands ល្បីៗ ដែលមានតំលៃសមរម្យ និងមានគុណភាពល្អសុទ្ធ ១០០% ។

SC Fashion Shop មានកម្មវិធីពិសេស ដល់អតិថិជនដែលបានជាវចាប់ពី 100$ នឹងទទួលបានការដូរយ៉ាង ស្រស់ស្អាតភ្លាមៗ។ SC Fashion Shop ជាហាងដ៏ល្បីល្បាញមួយ នៅកម្ពុជា ដែលមាន លក់សំលៀកបំពាក់ បុរស គ្រប់វ័យដូចជា សំលៀកបំពាក់ ទឹកអប់ កាបូបលុយ ស្បែកជើង ខ្សែក្រវ៉ាត់គ្រប់ម៉ាកល្បីៗ ពី ថៃ ហុងកុង កូរ៉េ និង ប្រេស៊ីល។

លោកអ្នក អាចរកជាវបាន តាមអាសយដ្ឋាន៖ ផ្ទះលេខ ២៣៥ ផ្លូវ កម្ពុជាក្រោម ជិតសណ្ឋាគារបារីស ឬ តាមរយៈទូរស័ព្ទ 011 225 999 / 015 255 168 / 077 255 168

www.sc-fashionshop.com , www.facebook.com/fashionshopsc

Email: sokcheng612@yahoo.com

គណបក្សកាន់អំណាចរបស់លោក Shinzo Abe ឈ្នះឆ្នោតជាថ្មី

$
0
0

តូក្យូ៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០១៤នេះថា គណបក្សកាន់អំណាច របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំង នៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដែលនឹងធ្វើឲ្យមេដឹកនាំអភិរក្សនិយមរូបនេះ បន្តកាន់អំណាចនៅក្នុងអាណត្តិថ្មី ដើម្បីស្តារនូវសេដ្ឋកិច្ចដ៏ជឿនលឿន របស់ប្រទេសជប៉ុនឡើងវិញ។

គណបក្ស Liberal Democratic Party របស់នាយករដ្ឋមន្រ្តី Abe ឈ្នះដោយសម្លេងគាំទ្រលើ ២ភាគ៣ នៅក្នុងសភាជាន់ទាប ដែលមានសមាជិក ៤៧៥នាក់ ជាជោគជ័យដ៏ធំមួយ ចាប់តាំងពីគណបក្សមួយនេះ បានបង្កើតឡើងជិត ៦សតវត្សន៍កន្លងទៅ៕

អ្នករពិសដៃ ១៨នាក់ ជិះរថយន្តទៅធ្វើ សកម្មភាព ក្នុងពិធីបុណ្យសមុទ្រ ជាប់ខ្នោះសមត្ថកិច្ច

$
0
0

កោះកុង៖ ក្រុមអ្នករពិសដៃប្រុស-ស្រី ១៨នាក់ នាំគ្នាជិះរថយន្តពីរគ្រឿង ស្កាត់ទៅធ្វើសកម្មភាពលូកហោប៉ៅ ឆក់ កាបូប របស់អ្នកដើរកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រនាខេត្តកោះកុង ប្រែជាអស់លក្ខណ៍ ត្រូវកម្លាំងសមត្ថកិច្ចក្រ បួចបានទាំងអស់ បញ្ជូនឲ្យតុលាការវិនិច្ឆ័យទោស ជាមួយក្តីសង្ឃឹមថា តុលាការនឹងបញ្ជូនពួកគេទៅញ៉ាំបាយ ក្រហមក្នុងពន្ធនាគារ មិនជ្រុះតាមផ្លូវនោះឡើយ។ ក្រុមរពិសដៃទាំងអស់នេះ ត្រូវបានសមត្ថកិច្ចយកមកបង្ហាញ មុខនាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤។  

សន្និសីទព័ត៌មានបង្ហាញមុខក្រុមអ្នករពិសដៃចង្រៃខ្លួនទាំង ១៨នាក់ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ មូង ឃីម អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ សំ ឃិតវៀន ស្នងការនគរបាលខេត្ដកោះកុង លោក ឧត្ដម សេនីយ៍ ថុង ណារ៉ុង មេបញ្ជការកងរាជអាវុធហត្ថខេត្ដ ព្រមទាំងកម្លាំងសមត្ថកិច្ចជាច្រើនរូបទៀត។

ក្រុមអ្នកធ្វើសកម្មភាពលូកហោប៉ៅ ឆក់ការបូបក្នុងពិធីបុណ្យសមុទ្ធរយៈពេល ២យប់៣ថ្ងៃ ដែលសមត្ថកិច្ចឃាត់ បាននេះ មានស្រី ១២នាក់ ប្រុស ៦នាក់ សុទ្ធសឹងជាអ្នកស្កាត់ពីរាជធានីភ្នំពេញទៅ។ ក្រៅពីការឃាត់ខ្លួន សមត្ថ កិច្ចដកហូតរថយន្ដចំនួន ២គ្រឿង ១- ម៉ាកលុច្សស៊ីស ៣៧០ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២Q-៥១៥២, ២- រថយន្ដម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៨៧១៥ ដែលក្រុមជនសង្ស័យជិះពីភ្នំពេញ ទៅធ្វើ សកម្មភាពនៅកោះកុង។ សមត្ថកិច្ចក៏ដកហូត វត្ថុតាងជាក់ស្តែង រួមមាន ការបូប ទូរស័ព្ទដៃ និងលុយរាប់រយដុល្លារ ផ្សេងទៀត។

លោកឧត្ដមសេនីយ៍ សំ ឃិតវៀន បានមានប្រសាសន៍ថា ដើម្បីអនុវត្ដន៍ និងគោលគោរពទៅតាមបទបញ្ជារបស់ អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្ដរជាតិ ឱ្យកម្សាន្ត បានសប្បាយរីក រាយ និងសុវត្ថិភាពក្នុងពិធីទិវាបុណ្យសមុទ្រនោះ កម្លាំងសម្ថតកិច្ច បានចាត់វិធានការតឹងរឹង ដើរល្បាតគ្រប់ច្រក ល្ហក និងឈរជើងនៅគ្រប់គោលដៅទាំងអស់ ឃ្លាំចាំមើលជនខិលខូចធ្វើសកម្មភាពលួចឆក់ទ្រព្យសម្បត្ដិ។ ជាលទ្ធ ផល នៃកិច្ចខិតខំរបស់សមត្ថកិច្ច ទីបំផុត បានឃាត់ខ្លួនក្រុមចោរឆក់បាន ១៨នាក់ និងរឹបអូសសម្ភារៈ ដែលក្រុម ឆក់បានមួយចំនួនធំ។

លោកស្នងការបានបញ្ជាក់នៅក្នុងការធ្វើសន្និសីទព័ត៌មានថា ក្រុមចោរបានប្រើថវិកាជាច្រើនទុកសូកប៉ាន់សមត្ថ កិច្ច ជាថ្នូរកុំឲ្យចាប់ពួកគេ ពេលធ្វើសកម្មភាពផងដែរ តែសមត្ថកិច្ចបានឆ្លើយថាទេ នូវអំពើពុករលួយស្មោកក្រោគ ទាំងអស់នោះ ដើម្បីបម្រើនូវសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្ដរជាតិ។

លោកស្នងការ សំ ឃិតវៀន បានឱ្យដឹងទៀតថា សម្ភារៈទាំងអស់ដែលរឹបអូសពីក្រុមចោរ  នឹងប្រគល់ទៅឱ្យម្ចាស់ ដើមវិញ តែម្ចាស់សម្ភារៈត្រូវមានឯកសារបញ្ជាក់ច្បាស់លាស់។ ចំពោះជនសង្ស័យទាំងអស់ ត្រូវសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការទៅផ្លូវច្បាប់។

សមត្ថកិច្ចមានវត្តមានក្នុងពិធីធ្វើសន្និសីទបង្ហាញមុខជនសង្ស័យ បាននាំគ្នាសម្តែងការរំពឹងទុកថា ជនសង្ស័យដែល ខ្លួនខិតខំបង្រ្កាបបានទាំងនឿយហត់នោះ នឹងត្រូវបានតុលាការវិនិច្ឆយទោសទៅតាមច្បាប់បញ្ជូនពួកគេទៅញ៉ាំ បាយក្រហម ក្នុងពន្ធនាគារ ហើយនឹងមិនត្រូវដងត្រូវផ្លែរកនីតិវិធីដោះលែងក្រុមជនសង្ស័យនៅក្រៅសំណាញ់ ច្បាប់នោះឡើយ៕

ចាប់ឃាតក បោកគ្រាប់បែក សម្លាប់ក្រុមគ្រួសារ អ្នកគួកជេរដី ស្លាប់ម្នាក់ របួស ៣នាក់ បានហើយ

$
0
0

*ឃាតកជាអ្នកស៊ីឈ្នួល ខណៈអ្នកជួល មានគំនុំជាមួយជនរងគ្រោះ រឿងផលប្រយោជន៍ជំនួញ

ភ្នំពេញ ៖ ឃាតក ដែលជាអ្នកបោកគ្រាប់បែក ចូលទៅផ្ទះអ្នករកស៊ីគួកជេរដីមួយកន្លែង នៅក្នុងសង្កាត់ឃ្មួញ កាលពី ជាង ២ខែមុន បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួស ៣នាក់នោះ ឥឡូវត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបានហើយ តែបក្ខពួកម្នាក់ និងអ្នកជួលនៅពីក្រោយខ្នង បានដឹងខ្លួន ហើយនាំគ្នារត់គេចខ្លួនបាត់អស់ ។

ការឃាត់ខ្លួនជនសង្ស័យជាឃាតក បោកគ្រាប់បែកចូលផ្ទះអ្នកស្រុកខាងលើនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេ បញ្ជាការកងរាជអាវុធហត្ថរាជធានី ចុះបង្រ្កាបបានកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៤ កន្លងទៅនេះ ស្ថិតនៅចំណុច ផ្ទះជួល ក្នុងភូមិអណ្តូង ៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ  ក្រោយពីធ្វើការស្រាវជ្រាវ អស់រយៈពេលជាយូរខែរួចមក។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួនខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ នួន សំរិទ្ធ ហៅ ម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ រួមទាំងដកហូតម៉ូតូមួយគ្រឿង ម៉ាក ប៊េស ពណ៌ក្រហម ដែលជាមធ្យោបាយជិះធ្វើសកម្មភាព គប់គ្រាប់បែក ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា សកម្មភាពបោកគ្រាប់បែកខាងលើនេះ គឺពួក គេមានគ្នាចំនួន ២នាក់ ដោយម្នាក់ទៀត ឈ្មោះ លីន ហើយពួកគេទាំង ២នាក់ គឺជាអ្នកស៊ីឈ្នួលតែប៉ុណ្ណោះ ដោយ អ្នកជួលបានធ្វើការសន្យាឲ្យម៉ូតូម៉ាក អេសអិល ចំនួនមួយគ្រឿង និងប្រាក់ចំនួន ៤០០ដុល្លារ សម្រាប់ការធ្វើសកម្ម ភាពបោកគ្រាប់បែកដាក់ជនរងគ្រោះបានសម្រេច ។

ជនសង្ស័យឈ្មោះ នួន សំរិទ្ធ បានសារភាពបន្តថា បច្ចុប្បន្នម៉ូតូម៉ាក អេសអិល ដែលអ្នកជួលប្រគល់ឲ្យនោះ ត្រូវបក្ខ ពួករបស់ខ្លួនឈ្មោះ លីន យកជិះរត់គេចខ្លួនបាត់ទៅហើយ ។ ដោយឡែកពាក់ព័ន្ធទៅនឹងជននៅពីក្រោយខ្នងដែលជាអ្នកជួលជនល្មើសឲ្យធ្វើសកម្មភាពនោះ មិនត្រូវបានសមត្ថកិច្ច បង្ហើបប្រាប់ពីអត្តសញ្ញាណនៅឡើយនោះទេ ដោយ គ្រាន់តែធ្វើការអះអាងថា ករណីខាងលើនេះ គឺពាក់ព័ន្ធទៅនឹងគំនុំ ច្រណែនឈ្នានីសគ្នាក្នុងមុខរបរ ទំនងជាពាក់ព័ន្ធ ទៅនឹងការរកស៊ីទិញ-លក់ និងគួកជេរដីធ្លីតែម្តង ។

សូមបញ្ជាក់ថា កាលពីម៉ោង ៧ល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ជនសង្ស័យ ២នាក់ បានជិះម៉ូតូទៅបោក គ្រាប់បែក ផ្ទុះ សម្លាប់មនុស្សម្នាក់ និងរបួស៣នាក់ (ក្មេងចាស់) នៅក្នុងផ្ទះល្វែងមួយកន្លែង ក្នុងភូមិសែនសុខ២  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខណៈជនរងគ្រោះកំពុងអង្គុយហូបបាយ ។

សាក្សី និងសមត្ថកិច្ចអះអាងថា ជនល្មើសមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ដែលខ្លះថា ប៊េស និងខ្លះទៀតថា វីវ៉ា  ពណ៌ក្រហម បានធ្វើសកម្មភាពបោកគ្រាប់បែកចូលទៅក្នុងផ្ទះ ខណៈជនរងគ្រោះកំពុងអង្គុយហូបបាយរួមគ្នា ។

ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងរបួសមានចំនួន ៦ នាក់ ក្នុង នោះស្រីម្នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតសម្រាប់មនុស្សធំ និងមន្ទីរពេទ្យគន្ធបុបា្ផសម្រាប់កុមារ តូចៗ ប៉ុន្ដែមួយសន្ទុះក្រោយមក ក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ បានស្លាប់ ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ជនរងគ្រោះទាំង៦នាក់ ដែលស្លាប់ និងរងរបួសធ្ងន់ស្រាល នោះ  រួម មានទី១ ឈ្មោះ ស៊ន ស៊ិន អាយុ ៥៨ឆ្នាំ ជាមេគ្រួសារ មុខរបរស៊ីទិញ និងលក់ដី ស្នាក់នៅចំណុច កើតហេតុ  ផ្ទះសង់ ថ្មី លេខ២១៥ រងរបួសត្រង់ក្បាលពោះ និងកែងជើង ទី២ ឈ្មោះសាំ ភស្ដ័ អាយុ ២០ឆ្នាំ មុខរបរជាកម្មករ របស់ម្ចាស់ ផ្ទះ រងរបួសត្រង់ក្បាលជង្គង់ទាំងពីរ ទី៣ ឈ្មោះ ដូន សុខ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រងរបួស ត្រង់ថ្ងាស និងកែង ជើង ទី៤ ឈ្មោះស៊ន តារា អាយុ១១ឆ្នាំ រងរបួសជើងទាំង២នាក់ ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធ បុបា្ផ ទី៥ ឈ្មោះ តារារិទ្ធ ខាន់លន់ អាយុ ១២ឆ្នាំ រងរបួសជើងទាំង២ និងទី៦ ឈ្មោះ ហាក់  ប៉េងលាង ភេទស្រី អាយុ ៤០ឆ្នាំ ស្នាក់ នៅចំណុចកើតហេតុ រងរបួសស្រាលត្រង់ម្រាមដៃ ។ ក្រៅពីរងរបួសទៅលើម្ចាស់ផ្ទះមួយគ្រួសារនេះ សម្ភារៈមួយចំនួន រួមទាំង ម៉ូតូ មួយ គ្រឿង និងរថយន្ដពីរគ្រឿងក៏រងការខូចខាតផងដែរ ៕  

ឣគ្គីភ័យ លេបត្របាក់ ផ្ទះប្រជាពលរដ្ឋ មួយខ្នង នៅភូមិគីឡូ១២ ឆេះម៉ត់

$
0
0

កំពត៖ ផ្ទះមួយខ្នង របស់ប្រជាពលរដ្ឋ ត្រូវឆេះខ្ទេចក្លាយជាផេះ និងខាតបង់ទ្រព្យសម្បត្តិឣស់រលីង ដោយសារតែអគ្គិភ័យមួួយ បានកើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ក្នុងភូមិគីឡូ១២ ឃុំ
កោះតូច ស្រុកទឹកឈូ ខេត្តកំពត។

នគរបាលមូលដ្ឋាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិលឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះលុយ កាន់ ភេទប្រុស ឣាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះឣ៊ុយ ឣៀរ ឣាយុ៣៥ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ០៣នាក់។ សម្ភារៈ លុយកាក់ ដែលខូចខាតក្នុងហេតុការណ៍ករណីឆេះផ្ទះនេះរួមមាន កងដៃផ្លាកទីន ទុកក្នុងហោប៉ៅឣាវ ចំនួន០៧ជី,ស្រូវឆេះឣស់០៥បាវធំ,លុយខ្មែរ១លានកន្លះ,លុយដុល្លារ ១០ដុល្លារ ,ប្លង់ដីផ្ទះ១,ប្លង់ដីចម្ការ ២ប្លង់ ,សំបុត្រកំណើត និងឯកសារផ្សេងៗ។ ម្ចាស់ផ្ទះបានដាក់ការសង្ស័យថា មានគេចូលលួចដុតផ្ទះរបស់ខ្លួន ពីព្រោះម្ចាស់ផ្ទះឣះឣាងថាកន្លងមក ធ្លាប់មានទំនាស់ជាមួយ ឣ្នកឲ្យខ្ចីលុយ។

ប្រភពប្រជាពលរដ្ឋក្នុងភូមិ ក៏បានឲ្យដឹងដែរថា ផ្ទះឆេះរបស់ជនរងគ្រោះនោះ គ្មានឣ្នកណាលួចដុតវាទេ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ម្ចាស់ផ្ទះនេះឯងជាឣ្នកដុត ដោយខ្លួនឯង ពីព្រោះនៅក្នុងភូមិ ជំពាក់លុយ គេច្រើនពេក រកដោះបំណុលមិនចេញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច នឹងខិតខំស្រាវជ្រាវ រកមូលហេតុបន្តទៀត ដើម្បីមកបញ្ជាក់ការពិត ជៀសវាងកុំឲ្យមហាជនដាក់ការសង្ស័យឆេះនេះ កើតមកពីមូលហេតុ នេះ មូលហេតុនោះ។

គួរបញ្ជាក់ថា ការកើតឡើងនៃការឆេះផ្ទះនេះ មានរយៈពេលលឿនណាស់ សូម្បីតែឡានពន្លត់ឣគ្គិភ័យ
របស់ ស្នងការដ្ឋាននគរបាលខេត្ត ចេញមកជួយឣន្តរាគមន៍ពន្លត់ក៏មិនទាន់ដែរ៕

ឯក​អគ្គរដ្ឋ​ទូត​អាម៉េរិក រៀបចំ​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន General Electric និង​អគ្គិសនី​កម្ពុជា

$
0
0

ភ្នំពេញ៖ លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក នឹងធ្វើជាអធិបតីនៅក្នុងពិធី ចុះហត្ថលេខា រវាងក្រុមហ៊ុនអន្តរជាតិមួយ មានមូលដ្ឋាននៅអាម៉េរិក ដែលមានឈ្មោះថា ក្រុមហ៊ុន GE និងអគ្គិសនីកម្ពុជា ដែលជារបស់រដ្ឋក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតអាម៉េរិកបានឲ្យដឹងថា ពិធីនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ វេលាម៉ោង ១០ ព្រឹក នៅស្ថានទូតអាម៉េរិក ក្នុងរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាដោយ បណ្ឌិត Ravi Segal នាយកគ្រប់គ្រង ផ្នែកប្រឹក្សា ថាមពលរបស់ក្រុមហ៊ុន GE និងលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន GE នឹងផ្តល់សេវាថែទាំខ្សែអគ្គិសនី ឲ្យអគ្គិសនីកម្ពុជា ហើយធ្វើការសិក្សាពី ខ្សែបណ្តាញអគ្គិសនីនៅកម្ពុជា ដើម្បីរកមើលវិធីកែលំអ ខ្សែបណ្តាញអគ្គិសនី៕


ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ និងក្រុមវេជ្ជសាស្ត្រ RCDW ម៉ាឡេស៊ី ពិនិត្យ ព្យាបាលជំងឺភ្នែក ក្លនលូន និងគីសដៃស្បូន ឥតគិតថ្លៃ នៅពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី

$
0
0

បន្ទាយមានជ័យ៖ លោកស្រី ហ៊ុនម៉ាណា អគ្គនាយកវិទ្យុ និងទូរទស្សន៍ និង ជាប្រធានមូនិធិបាយ័ន លោកស្រីម៉ាល័យ កែគឹមយ៉ាន និង លោកគោស៊ុំ សារឿតអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ លោកលី សារី ប្រធានមន្ទីររៀបចំដែនដី ខេត្ត ជាពិសេស ក្រុមការងារ និងក្រុមវេជ្ជសាស្ត្រ Samdech Decho Medical Team ប្រទេសកម្ពុជា និងក្រុមវេជ្ជសាស្ត្រ Rotory Clib of Damnsara-west (RCDW) ប្រទេសម៉ាឡេស៊ី សហការ នឹងមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យ បង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី បានចុះមកពិនិត្យព្យាបាលជំងឺ ៣មុខ ដោយឥតគិតថ្លៃជូនពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ និងសួរសុខទុក្ខ អ្នកជំងឺនៅមន្ទីរ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងមន្ទីរពេទ្យ បង្អែកមិត្តភាព កម្ពុជា-ជប៉ុនស្រុកមង្គលបូរី។

លោកស្រីហ៊ុន ម៉ាណា បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា លោកស្រីបានបញ្ជូនក្រុមគ្រូពេទ្យ វេជ្ជសាស្ត្រ សម្តេចតេជោសែន ចំនួន៣២នាក់ និង ក្រុមវេជ្ជសាស្ត្រ Rotory Club of Damnsara-west (RCDW) ប្រទេស ម៉ាឡៃស៊ី ព្រមទាំងបានសហការ នឹងពេទ្យមូលដ្ឋាន ដើម្បីចុះមកពិនិត្យនិងវះកាត់ព្យាបាលជំងឺក្លនលូន និង គីសក្នុងដៃស្បូន ជូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ និងបាននាំយកអំណោយ ពីសំណាក់សម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាវ៉ែនតា ចំនួន២០០០គ្រឿង ម្ហូបអាហារ និងថវិកាមួយចំនួន សម្រាប់ចែកជូនពលរដ្ឋផងដែរ។

លោកស្រីបាននិយាយបន្តថា ឯក្រុមគ្រូពេទ្យម៉ាឡេស៊ី (RCDW) ក្នុងកម្មវិធីជំនួយគំហើញ លើកទី២ (2nd Rotary:Gift of Sight) សហការ និងក្រុមវេជ្ជសាស្ត្រសម្តេចតេជោ និងពេទ្យមូលដ្ឋាន ទទួលពិនិត្យព្យាបាល អ្នកជំងឺភ្នែកឡើងបាយ និងសុខភាពគំហើញ ចំនួនរាប់រយនាក់។

លោកវេជ្ជបណ្ឌិត ចម្រើន និងតំណាងភាគីម៉ាឡេស៊ី នៃក្រុមមនុស្សធម៌ លោក កែវ សុភ័ក្ត្រា ប្រធានមន្ទីរ សុខាភិបាលខេត្ត លោក ឡុង ពុន អភិបាលស្តីទីស្រុកមង្គលបូរី លោកច័ន្ទវុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យ បង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និងបុគ្គលិកពេទ្យ ព្រមទាំងអ្នកជំងឺរាប់រយនាក់ បានចូលរួម បើកដំណើរការផ្លូវ ការពិនិត្យព្យាបាល ជំងឺជូនពលរដ្ឋឥតគិតថ្លៃ នៅថ្ងៃទី១៣ ដល់១៥ធ្នូ ឆ្នាំ២០១៤។

ប្រជាពលរដ្ឋរាប់រយនាក់ដែលបានមកពិនិត្យនិងវះកាត់ព្យាបាលភ្នែក និងអ្នកជំងឺរោគខ្លនលូន ក្រោយពេលដែលបានវះកាត់ រួចបានធ្វើការថ្លែងអំអគុណដល់ថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ក្នុងការនាំលោកគ្រូពេទ្យ យ៉ាងចំណានៗ យកមកព្យាបាលជំងឺដល់ពួកគាត់។ អ្នកជំងឺទាំងអស់បានលើក ម្រាមដៃដប់ សូមបួងសួងដល់វត្ថុ សាកសិទ្ធក្នុងលោក សួមជួយបីបាច់ថែរក្សាលោកស្រីនិងក្រុមគ្រួសារឲ្យ បានជួបប្រទះ តែសេចក្តីសុខកុំបីឃ្លៀងឃ្លាត ឡើយ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ បានព្យាបាលជំងឺ និង វះកាត់ព្យាបាលជំងឺក្លនលូន និងគីសក្នុងដៃស្បូន ជូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ ផ្នែកកែវភ្នែក វះកាត់ និងព្យាបាលបានចំនួន ១២០នាក់ ផ្នែកក្លនលូន បានចំនួន៥០ និងផ្នែកគីសក្នុងដៃស្បូន បានចំនួន១នាក់ និងចែកវ៉ែនតា អស់ចំនួន២០០០៕

CPP កំណត់យក ១២៣ អាសនៈ នៅរដ្ឋសភា ខណៈ CNRP ចង់ឲ្យមានការ កើនឡើងអាសនៈ

$
0
0

ភ្នំពេញ ៖នៅក្នុងកិច្ចប្រជុំ និយាយពីច្បាប់ បោះឆ្នោតរវាង ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្រ្គោះជាតិ (CNRP) នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤នេះ CPP បានកំណត់យក ១២៣អាសនៈ ប៉ុន្តែ CNRP ចង់ឲ្យមានការកើនឡើង នូវអាសនៈក្នុងរដ្ឋសភា ។

ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ស្តីពីសេចក្តីព្រាងច្បាប់បោះឆ្នោត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ប្រធាន ក្រុមការងារ និងជាសមាជិកសភាមកពី CPP លោក ប៊ិន ឈិន បានលើកឡើងថា នៅក្នុងច្បាប់បោះឆ្នោតរបស់ អ៊ុនតាក់ កាលពីឆ្នាំ១៩៩៣ កន្លងមកនឹង ចង់ឲ្យកម្ពុជា មានអាសនៈនៅក្នុងរដ្ឋសភាត្រឹមតែ ១២០អាសនៈ ប៉ុន្តែនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ បានចែងថា អាសនៈ នៅក្នុងរដ្ឋសភាអាចមាន លើក១២០អាសនៈ ហើយឥឡូវ មានដល់១២៣អាសនៈ ដូច្នេះ គឺសមល្មម។

លោកថា “យើងគិតថា គួរកំណត់អាសនៈហ្នឹងត្រឹមតែ ១២៣ហ្នឹងទៅ កុំឲ្យវាមានបញ្ហាអ្វីតទៅទៀត។ ហើយយើងទី១. ថវិកាជាតិវាមិនចំណាយ ទៅលើតំណាងរាស្ត្រច្រើនទេ, ទី២អស់លោក លោកស្រីត្រូវគិត កន្លែងអង្គុយ របស់តំណាងរាស្ត្រ បើបង្កើនៗ ទីបំផុតអត់មានកន្លែងអង្គុយទេ សភាត្រូវវាយកន្លែងអង្គុយទៀត”។

លោក ប៊ិន ឈិន បានបន្ថែមថា ក្នុងអាណត្តិក្រោយ គឺដាក់អាសនៈក្នុងខេត្តកំពង់ចាម ចំនួន ១០អាសនៈ និង ខេត្តត្បូងឃ្មុំ ចំនួន ៨អាសនៈ ពីខេត្តទាំងនេះ កាលពីមុននៅជុំគ្នា មានចំនួន១៨អាសនៈ អីចឹងដាក់ទៅតាម ប្រជាជនខេត្តណា ច្រើនជាង អាសនៈក៏កើតច្រើនជាង។

ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភា របស់CNRP លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា នៅក្នុង ពេលនេះ ក្រុមការងារទាំងពីរមិនទាន់ សម្រេចថា ត្រូវតំឡើងអាសនៈ ឬយ៉ាងណានោះទេ ដែលក្នុងពេល បច្ចុប្បន្ន កំពុងឋិតនៅក្នុងការពិចារណាទាំងអស់គ្នាសិន។

លោកថា “ជាគោលការណ៍ក្នុងស្មារតីមួយទេ ក្នុងស្មារតីគឺថា ចង់ឲ្យអ្នកតំណាងរាស្ត្របំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការជួយប្រជាពលរដ្ឋ ហើយយើងឃើញថា បើសិនមានករណី មានតំណាងរាស្ត្រ នៅតាមមណ្ឌល មិនគ្រប់គ្រាន់ ឧទាហរណ៍នៅខេត្តសៀមរាបចឹង ដល់ជិត១លាននាក់ ហើយអ្នកតំណាងរាស្ត្រមានតែ ៦រូប ” ៕

កម្លាំងកងរាជ អាវុធហត្ថ ពោធិ៍សែនជ័យ ឃាត់ខ្លួនក្រុម ជួញដូរ គ្រឿងញៀន បាន៣នាក់

$
0
0

ភ្នំពេញៈ ក្រុមជួញដូរគ្រឿងញៀន ៣នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួន បានរួមនិងវត្ថុតាង មួយចំនួនផងដែរ កាលពីវេលាម៉ោង១៥  ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២១៤ ស្ថិតនៅ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក ជឹម សុធី មេបញ្ជាការកងរាជអាវុធហត្ថពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួន បាននោះមានគ្នា មនុស្ស៣នាក់ ទី១ឈ្មោះឆោម ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ ទី២ឈ្មោះ ស៊ូ ដារិទ្ឆ ភេទប្រុស អាយុ២៩ឆ្នាំ  ទី៣ឈ្មោះ រ៉ា ប្រុស ភេទប្រុសអាយុ២២ឆ្នាំ អ្នកទាំង៣ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។
លោកបានបន្តថា បន្ទាប់ពីកម្លាំង របស់លោកឃាត់ខ្លួន ជនសង្ស័យរួចមកធ្វើការឆែក ឆេររកឃើញ នៅវត្ថុតាងជាក់ ស្តែងម្សៅក្រាមពណ៌ស ១កញ្ចប់ឆំ និង១កញ្ចប់តូច ជញ្ជីងថ្លឹងថ្នាំ១ និងម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ប្រាក់១៥000រៀល និងសម្ភារៈសម្រាប់ វេចខ្ចប់មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ ទាំង៣ត្រូវបានបញ្ជូន ទៅកាន់ ទីបញ្ជាការ កងរាជអាវុធហត្ថ រាជឆានីដើម្បីស្រាវជ្រាវបន្ត៕

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទចែកចាយ គ្រឿងញៀន

$
0
0

បន្ទាយមានបជ័យៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១១ កម្លាំងអធិការដ្ឋាន សហការ ជាមួយកម្លាំង ប៉ុស្តិ៍ចុះបង្ក្រាប ករណីចែកចាយ គ្រឿងញៀន មួយករណី នៅចំណុច ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការ ខ្លូនមាន ឈ្មោះ ផេង ចាន់រ៉ា ភេទប្រុស អាយុន២៥ ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ដកហូតបានថ្នាំញៀនប្រភេទ ម៉ាទឹកកក១ ថងតូច បំពងជក់២ ដែកកេះ ៦ ថងខ្ចប់មួយថងធំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃំុំខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាម នីតិវិធីច្បាប់៕

នគរបាល ខណ្ឌទួលគោក ចាប់ចោរឆក់កាបូប ២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាព ឆក់កាបូប មិនបានសម្រេច

$
0
0

ភ្នំពេញ : ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព ឆក់កាបូបស្ពាយ ពីជនរងគ្រោះ ដែលទើបនឹងចេញ ពីសាលារៀន កំពុងជិះម៉ូតូតាម ផ្លូវត្រលប់ទៅផ្ទះវិញ មិនបានសម្រេចនោះ ត្រូវបានកម្លាំង សមត្ថកិច្ច ខណ្ឌទួលគោក រួមជាមួយប្រជាពលរដ្ឋ ធ្វើការឃាត់ខ្លួន។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលា ម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០១៤ នៅត្រង់ចំណុចមុខខារ៉ាអូខេឡឺវេស ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

តាមប្រភពពីកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលធ្វើសកម្មភាពមានគ្នា២នាក់ ដោយជនសង្ស័យទី១ ឈ្មោះ ប្រាក់ ឆៅវលីត ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ៤ដេ ផ្លូវលេខ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់ ជនសង្ស័យទី២ឈ្មោះ ឡាយ ប៊ុនថៃ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៧អា ផ្លូវលេខ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូ ។

ជនរងគ្រោះឈ្មោះ ជួប ស្រីពេជ្រ ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរសិស្សវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះទើបនឹង ចេញពីសាលារៀន បម្រុងទៅផ្ទះដោយជិះម៉ូតូម៉ាក FINO ពណ៌ខ្មៅលាយស មិនទាន់មានស្លាកលេខ។ ស្រាប់តែ ទៅដល់កន្លែងកើតហេតុខាងលើ ក៏មានជនសង្ស័យ ២នាក់ ជិះម៉ូូតូម៉ាកនិកពណ៌ស ស្លាកលេខភ្នំពេញ 1CQ-0013 មកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ដែលដាក់នៅពីមុខបណ្ដាលឲ្យ ជនរងគ្រោះ ដួល ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួន ជាមួយនឹងកាបូប តែត្រូវអ្នកឃើញហេតុការណ៍ និងកម្លាំងសមត្ថកិច្ច នៅទីនោះ ជិះម៉ូតូដេញរហូតមកដល់ត្រង់ចំណុចមុខសណ្ឋាគារ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌ ទួលគោក ក៏ដួលម៉ូតូត្រូវប្រជាពលរដ្ឋស្វាគមន៌ម្នាក់មួយដៃមួយជើង រួចទើបប្រគល់ឲ្យសមត្ថិកិច្ចចាត់ការតាម ផ្លូវច្បាប់ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតកាបូបពីជនសង្ស័យ មកវិញដែលក្នុងកាបូបមានលុយខ្មែរចំនួន ៣០ម៉ឺនរៀល លុយដុល្លារ ៤០០ដុល្លារ និងទូរស័ព្ទដៃ២គ្រឿង៕

វិទ្យាស្ថាន EASB ដ៏ល្បីនៅ ប្រទេសសិង្ហបុរី ចាប់ដៃគួជា មួយសាកល វិទ្យាល័យ អាស៊ីអឺរ៉ុប

$
0
0

ភ្នំពេញៈ កាលពីថ្ងៃ ទី១០-១២ ខែធ្នូ ឆ្នាំ២០១៤ គណៈគ្រប់គ្រង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើដំណើរ ទស្សនកិច្ច សហប្រតិបត្តិការ ជាមួយគ្រឹះស្ថានឧត្ដមសិក្សា ដ៏ល្បីល្បាញរបស់ ប្រទេសសិង្ហបុរី គឺ East Asia Institute of Management បានរៀបចំកិច្ច ប្រជុំដ៏ធំនិងពិធីចុះហត្ថលេខា លើអនុស្សរៈយោគយល់គ្នា មួយជាមួយដៃគូ សហប្រតិបត្តិការអន្តរជាតិ សំខាន់ៗរបស់ខ្លួនក្នុងនោះរួម មានសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបផងដែរ។

ពិធីដ៏សំខាន់និងឱឡារិក នេះប្រព្រឹត្តទៅក្រោម ទិសស្លោក៖ការអប់រំទូលំទូលាយទទួល បាននូវបទពិសោធន៍ ទូលំទូលាយដោយមានការចូលរួមនិងធ្វើជាសាក្សីពី សំណាក់ លោក ជេតណារ៉េន ឯកអគ្គរាជទូត វិសាមញ្ញនិង ពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋ សិង្ហបុរី តំណាងរាស្ត្រ នៃសភាសិង្ហបុរី លោកម៉ក់ងយ អគ្គនាយកនៃអគ្គនាយដ្ឋាន ឧត្តមសិក្សាក្រសួង អប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីក្រសួងអប់រំនៃ ប្រទេសមីយ៉ាន់ម៉ា និងសាធារណរដ្ឋ ប្រជាមានិតចិនទៀតផង។

សាកលវិទ្យាល័យអាស៊ីអឺរ៉ុបបាន នឹងកំពុងពង្រីក កិច្ចសហប្រតិបត្តិការ អន្តរជាតិ យ៉ាងគំហុក ក្នុងគោលបំណង ពង្រឹងគុណភាព អប់រំនៅសាកលវិទ្យាល័យ របស់ខ្លួនក៏ដូចជាចូលរួម លើកកំពស់វិស័យអប់រំ នៅក្នុង ព្រះរាជាណាចក្រ កម្ពុជាទាំងមូលផងដែរ ដោយអនុវត្តតាមផែនការ យុទ្ធសាស្រ្តរបស់ខ្លួន ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជាជាពិសេស ដោយអនុវត្តតាមប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនចំពោះ គ្រឹះស្ថានឧត្តមសិក្សា តាមរយៈសមាគមគ្រឹះស្ថានឧត្តមសិក្សា នាពេលថ្មីៗកន្លង ទៅនេះមុនពេលសម្តេចអញ្ជើញទៅបំពេញទស្សនិកច្ចនៅសាធារដ្ឋកូរ៉េ។តាមរយៈការពង្រឹង គុណភាពអប់រំ នេះនិស្សិតសាកលវិទ្យាល័យ អាស៊ឺអឺរ៉ុបនឹងមានឱកាសទទួលបាន ការងារល្អៗ និងមានប្រាក់បៀវត្ស ខ្ពស់ដើម្បីបង្កើន សេដ្ឋកិច្ចគ្រួសារនិងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគតទៀតផង។

តំណាងរបស់លោកឌួង លាង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលមានចូលរួម ក្នុងពិធីដ៏អធិកអធមនេះ រួមមានលោកបណ្ឌិតជា សុភាព និងលោកសួប៊ុនស៊ូ ។ លោក បណ្ឌិត ជា សុភាព សាកលវិទ្យាធិការរង និង ជាហត្ថលេខីនៃកិច្ចព្រមព្រៀង បានមានប្រសាសន៍ ថាតាមស្មារតីនៃ អនុស្សរណៈ នៃការ យោគយល់គ្នានោះវិទ្យាស្ថានEASB នឹងបញ្ជូនសាស្ត្រាចារ្យ របស់ខ្លួនមកបង្រៀន និស្សិតនៅ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបហើយ និស្សិតសាកលវិទ្យាល័យ អាស៊ឺអឺរ៉ុបទៅរៀន បញ្ចប់នៅវិទ្យាស្ថាន EASB តាមទម្រង់និងជម្រើសដូចខាងក្រោម៖ ជម្រើសទី១និស្សិត អាចសិក្សា១ឆ្នាំ នៅសាកលវិទ្យាល័យ អាស៊ឺអឺរ៉ុបនិង សិក្សា៣ឆ្នាំនៅវិទ្យាស្ថានEASB។

ជម្រើសទី២និស្សិតអាចសិក្សា២ឆ្នាំ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសិក្សាបញ្ចប់២ឆ្នាំនៅវិទ្យាស្ថានEASB ។ជម្រើសទី៣ និស្សិតអាចសិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប៣ឆ្នាំរួចរៀនបញ្ចប់១ឆ្នាំនៅវិទ្យាស្ថានEASB។មិនតែប៉ុណ្ណោះ នៅក្នុង ក្របខ័ណ្ឌសហប្រត្តិបត្តិការនេះ និស្សិតដែលកំពុងរៀននៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក៏អាចចុះឈ្មោះចូល សិក្សាជំនាញដែលបានកំណត់នៅក្នុងវិទ្យាស្ថានEASB ដោយផ្ទាល់ផងដែរ ប្រសិនបើកម្រិតភាសាអង់គ្លេសរបស់ខ្លួនស្របតាមលក្ខខណ្ឌតម្រូវរបស់វិទ្យាស្ថាននោះ។

នៅក្នុងឱកាសនោះលោកបណ្ឌិត Andrew Chuaនាយកវិទ្យាស្ថាននិងនាយកប្រតិបត្តិនៃEASB បានលើកឡើង ពីចំណុចខ្លាំង របស់វិទ្យាស្ថានEASB ដែលបាននិងកំពុង សហការជាមួយមហាវិទ្យាល័យ និងសាកលវិទ្យាល័យ នានានៅចក្រភពអង់គ្លេស និងបណ្តាប្រទេស អាស៊ីមួយចំនួនរួមទាំងប្រទេសកម្ពុជា និងប្រទេសចិនព្រមទាំង ផែនការអភិវឌ្ឍវិទ្យាស្ថានEASBនាពេលអនាគតដែលនឹងចំណាយទឹកប្រាក់រាប់សិបលានដុល្លារឯណោះ។

លោក បណ្ឌិត ជាសុភាព បានបន្ថែមទៀតថាវិទ្យាស្ថាន EASBក៏បានព្រមព្រៀង ផ្តល់នូវអាហារូបករណ៍ ដល់គ្រឹះស្ថានឧត្តមសិក្សាឯកជនមួយចំនួននៅកម្ពុជារួមទាំងសាកលវិទ្យាល័យអាស៊ឺអឺរ៉ុបនិងក្រសួងអប់រំនៃ ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះដែរតំណាងរបស់ លោកឌួង លាង នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក៏បានផ្តល់កិត្តិយស អញ្ជើញចូលរួមជាអធិបតីនៃពិធីទទួលសញ្ញាបត្រដល់និស្សិតថ្នាក់អនុបណ្ឌិតថ្នាក់បរិញ្ញានិង Diploma ដល់ និស្សិតរបស់វិទ្យាស្ថានEASB ជាមួយនឹងដៃគូមហាវិទ្យាល័យនិង សាកលវិទ្យាល័យ នានានៃចក្រភព អង់គ្លេសទៀតផង៕

មូលនិធិ២៥៛ របស់ក្រុមហ៊ុន ទឹកពិសា វីតាល់ ផ្តល់ប្រាក់ ឧបត្ថម្ភ ២លានរៀល ដល់ លោកតា ភិរម្យ វោហារ ប្រាជ្ញឈួន

$
0
0

តាកែវ៖ ថវិកាឧបត្ថម្ភ ចំនួន២លានរៀល និង ទឹកពិសាវីតាល់ ចំនួន១០កេស ពីក្រុមហ៊ុន NVC Corporation វីតាល់ បានប្រគល់ជូនលោកតា ប្រាជ្ញ ឈួន នាព្រឹកថ្ងៃ ចន្ទ័ ទី១៥ ខែធ្នូ នេះ នៅគេហដ្ឋាន ផ្ទាល់របស់លោកតា នៅខេត្តតាកែវ។

លោក ជុនហៀង ថាវសិទ្ធិ នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន NVC Corporation វីតាល់ ក៏ជាអ្នកផ្តួចផ្តើម បង្កើតកម្មវិធីសប្បុរសធម៌ នេះឡើង បានមានប្រសាសន៍ឲ្យដឹងថា “លោកតា ប្រាជ្ញ ឈួន គឺជាព្រឹទ្ធិចារ្យ គំរូនៅក្នុងសង្គម ព្រោះលោកតាមានទេពកោសល្យសិល្បៈពិសេស ដែលរក្សាបាននូវ ប្រពៃណីតន្ត្រី ចាប៉ីដងវែង របស់ខ្មែរ ដែលស្នារដៃរបស់លោកតា ត្រូវបានទទួលស្គាល់និង គាំទ្រយ៉ាងពេញទំហឹង ពីជាសាធារណៈជន ទាំងក្មេងទាំងចាស់។

ដោយឡែកបច្ចុប្បន្ន លោកតាកំពុងមានជំងឺ យ៉ាងធ្ងន់ធ្ងរ ដែលមិនអនុញ្ញាតិឲ្យ លោកតាអាចបន្តការងារ ដើម្បីបំពេរអារម្មណ៍ ពួកយើងទាំងអស់គ្នាបាន ម្យ៉ាងវិញទៀតនោះ ជីវភាពបច្ចុប្បន្ននិង បន្ទុកគ្រួសារ របស់លោកតា ប្រាជ្ញ ឈួន ពិតជាត្រូវការការគាំទ្រ និងលើកទឹកចិត្តពីយើងទាំងអស់គ្នាណាស់។ ដូច្នេះ ហើយទើប ទឹកពិសាវីតាល់ បានរៀបចំជាកម្មវិធីសប្បុរសធ៌មនេះឡើ់ង។”

តាងនាមគណគ្រប់គ្រង បុគ្គលិក កម្មករកម្មការី របស់ក្រុមហ៊ុន NVC Corporation វីតាល់ លោក អ៊ុំ វណ្ណៈ មន្ត្រីទំនាក់ទំនងសាធារណៈ ក៏ជាអ្នកដឹកនាំក្រុមការងារនិង អំណោយឧបត្ថម្ភសម្រាប់លោកតា ភិរម្យ វោហារ បានមានប្រសាសន៍ថា៖ “កម្មវិធីសប្បុរសទាំងនេះ សម្រេចបានអាស្រ័យដោយមានការចូលរួមទាំងអស់គ្នា ដូច្នេះតាងនាមខ្ញុំជាតំណាងស្ថាប័ន សូមធ្វើការថ្លែងអំណរគុណ យ៉ាងជ្រៀងជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែ បន្តការគាំទ្រផលិតផល របស់ក្រុមហ៊ុនយើងខ្ញុំកន្លងមក រហូតដល់ពេលបច្ចុប្បន្ននេះ។ ហើយ យើងស្វាគមន៍ រាល់ការចូលរួមនូវសកម្មភាពសប្បុរស ទាំងនេះពីសាធារណជនទាំងអស់។ ជាក់ស្តែង ដូចកម្មវិធីនេះផងដែរ គឺខាងយើងខ្ញុំប្រកាសជូនជាសាធារណៈ ដើម្បីឲ្យសប្បុរសជន បានចូលរួមចែក រំលែកទាំងអស់គ្នា និងជាសក្ខីភាពនៃកម្មវិធីតាមរយៈគេហទំព័facebook ផងដែរ”។

និយាយទាំងសម្លេងខ្សោយស្អកៗ ដោយលើកដៃសំពះថ្លែងអំណរគុណផងនោះ លោកតា ប្រាជ្ញ ឈួន ដែលបច្ចុប្បន្នកំពុងមានជំងឺ បានឲ្យដឹងថា “ខ្ញុំសូមអរគុណ ណាស់ចំពោះទឹក ពិសាវីតាល់ ដែលបានជួយផ្តល់ថវិកាចំនួន ២លានរៀល និងផលិតផល វីតាល់មួយចំនួនសម្រាប់ខ្ញុំនិងគ្រួសារខ្ញុំ។ នេះពិតជា ទឹកចិត្តដ៏សប្បុរសយ៉ាងធំធេងពីក្រុមហ៊ុនវីតាល់ហើយ ខ្ញុំក៏សូមអរគុណ និងជូនពរដល់ក្រុមហ៊ុន និងបុគ្គលិក ទាំងអស់របស់ វីតាល់ ឲ្យជួបតែសំណាងល្អ ភាពរីកចម្រើន រុងរឿងរហូត”។

លោកថាវ សិទ្ធិ បានបន្ថែមផងដែរថា៖ ក្រុមហ៊ុន វីតាល់ យើងខ្ញុំតែងតែចូលរួម គាំទ្ររាល់សកម្មភាព វិជ្ជមាននៅក្នុងសង្គម។ កន្លងមកពួកយើងធ្លាប់បានជួយឧបត្តម្ភកុមារកំព្រា កុមារគថ្លង់ កាកបាទក្រហម យុទ្ធជនសមរភូមិមុខ មន្ទីពេទ្យគន្ធបុប្ផា កម្មវិធីសុវត្ថិភាពចរាចរណ៍ ទេសចរណ៍សិក្សាជាច្រើនផ្សេងទៀត ដែលរួមមានជាសំភារៈ ជាថវិការជាដើម ដើម្បីជម្រុញឲ្យការចូលរួមអប់រំផ្សព្វផ្សាយឲ្យបានទូលាយ នូវការអភិវឌ្ឍប្រកបដោយជេរភាព សម្រាប់សង្គមកម្ពុជាយើង។

ក្រុមហ៊ុនទឹកពិសាវីតាល់ សន្យាថានឹងបន្តគាំទ្រ និងឧត្ថម្ភដល់សកម្មភាពមនុស្សធម៌ ក្នុងសង្គមផ្សេងៗទៀត ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនក្នុងមូលនិធិ ២៥៛ របស់វីតាល់ ៕


ពលរដ្ឋ៣ភូមិ ៩០នាក់ ពិនិត្យឃើញ មេរោគអេដស៍ ទាំងមិនដឹងមូលហេតុ និងប្រភពចម្លង

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋ ៩០នាក់មកពី៣ភូមិ ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានពិនិត្យរកឃើញមានផ្ទុក ជំងឺអេដស៍ទាំងមិនដឹងខ្លួន មិនដឹងពីមូលហេតុ និងប្រភពចម្លងនោះឡើយ។ ការរកឃើញនូវការផ្ទុកមេរោគអេដស៍ លើប្រជាពលរដ្ឋក្នុងភូមិទាំងមិនដឹងខ្លួននេះ បង្កឲ្យមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង ទាំងអ្នកផ្ទុកមេរោគអេដ ស៍ ក្រុមគ្រសារ ប្រជាពលរដ្ឋក្នុងភូមិ លោកអភិបាលខេត្ត និងអាជ្ញាធរក្នុងខេត្តបាត់ដំបងទាំងមូល។

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនាព្រលប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះថា  ប្រជាពលរដ្ឋនៅ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍  ៩០នាក់ហើយ ក្នុងចំណោមពលរដ្ឋ ៦៦៣នាក់ ដែលបានមកធ្វើតេស្តឈាម រកមេរោគ អេដស៍ នៅមន្ទីរពេទ្យខេត្តបាត់ដំបង គិតត្រឹមថ្ងៃអង្គារ នេះ ។

លោកបានបន្តថា “ខ្ញុំមានការតក់ស្លុតខ្លាំងណាស់ ពេលដែលទទួលដំណឹងនេះ ហើយខ្ញុំបានរាយការណ៍ទៅ ឯក ឧត្តមឧប ស ខេង ហើយគាត់ចាប់អារម្មណ៍ និង តក់ស្លុត ហើយបានបញ្ជូន ឯកឧត្តម ឡោក ហួ តំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង ចុះទៅប្រមូលព័ត៌មានផ្ទាល់ កាលពីព្រឹកមិញ”។

លោកថា ប្រជាពលរដ្ឋ បានផ្អើលទៅធ្វើតេស្តឈាម ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ ហើយអាជ្ញាធរខេត្ត គ្រោងនឹង បញ្ជូនលទ្ធផលធ្វើតេស្តឈាមទាំងនោះ ទៅពិនិត្យម្តងទៀត នៅក្រសួងសុខាភិបាល។

ការទៅធ្វើតេស្តឈាម រកមេរោគអេដស៍ របស់ពលរដ្ឋរស់នៅឃុំរកា បានចាប់ផ្តើមតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ មកម្ល៉េះ ហើយទើបនឹងភ្ញាក់ផ្អើលខ្លាំង នៅរយៈពេល ៣ថ្ងៃចុងក្រោយនេះ បន្ទាប់ពីលទ្ធផលតេស្តឈាមបង្ហាញថា ពួកគេមានផ្ទុកមេរោគអេដស៍។

លោកស្រី ស៊ឹម ពៅ មេឃុំរកា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រយៈពេលជាង ១សប្តាហ៍មកនេះ មានប្រជាពលរដ្ឋមកពី ៣ភូមិ ភូមិរកា ភូមិអំបែងថ្ងែ និង ភូមិតាហែន១ បានមកពិនិត្យឈាមនៅមណ្ឌលសុខភាព ឃុំរកា។

ប្រជាពលរដ្ឋម្នាក់ ដែលត្រូវពិនិត្យឃើញថា ខ្លួនបានផ្ទុកមេរោគអេដស៍ បានឱ្យដឹងថា ពួកគេមិនដឹងខ្លួន ទាល់តែ សោះថា មានផ្ទុកមេរោគអេដស៍ ដោយសារតែពុំដែល បានប្រព្រឹត្តអ្វីមួយ ដែលជាសញ្ញានាំឱ្យមានការឆ្លងមេរោគ អេដស៍នោះទេ។

បុរស ដែលមានការភ្ញាក់ផ្អើល និងរន្ធត់ក្រោយដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍នេះ បានបន្តបញ្ជាក់ថា កាលពី ប៉ុន្មានខែមុន រូបគេ បានទទួលការចាក់ថ្នាំ ពីគ្រូពេទ្យ ម្នាក់ ប្រចាំនៅក្នុងឃុំរកា ដែលអ្នកភូមិតែងតែពឹងពាក់ទៅ ចាក់ថ្នាំដល់អ្នកជំងឺនៅក្នុងភូមិគ្រប់ៗគ្នា។

បុរសរូបនេះ បានដាក់ការសង្ស័យថា ខ្លួនឆ្លងមេរោគអេដស៍ក្រោយពីការចាក់ថ្នាំនេះ ខណៈប្រជាពលរដ្ឋផ្សេងទៀត ដែលទទួលការចាក់ថ្នាំពីគ្រូពេទ្យម្នាក់នេះ ក៏ត្រូវបានពិនិត្យឃើញថា បានឆ្លងមេរោគអេដស៍ក្នុងខ្លួនផងដែរ។

ចំពោះព័ត៌មាននេះ លោក ច័ន្ទ សុផល បានឱ្យដឹងថា លោកបានទាក់ទងទៅ លោក យ៉ែម ជ្រិន អាយុ៤៨ឆ្នាំ ជា គ្រូពេទ្យ ប្រចាំភូមិ ដែលអ្នកស្រុកកំពុងសង្ស័យ ហើយដឹងថា ពេលនេះ គាត់បានរស់នៅខេត្តតាកែវ ។ លោកអភិបាលខេត្តបាត់ដំបង បន្តថា គ្រូពេទ្យសល់ពីសម័យជំរុំនេះ បានរត់ចេញពីឃុំ ព្រោះតែព្រួយបារម្ភពីសុវត្ថិ ភាពផ្ទាល់ខ្លួនរបស់គាត់។

យ៉ាងណាក៏ដោយ អភិបាលខេត្តបាត់ដំបង បានបញ្ជូនមន្រ្តី ទៅអញ្ជើញគ្រូពេទ្យ យ៉ែម ជ្រិន ហើយ ដើម្បីសួរព័ត៌ មានអំពើវិធីចាក់ថ្នាំ និងព្យាបាលជំងឺរបស់គាត់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រដ្ឋមន្រ្តីការងារ៖ កម្ពុជាត្រៀម ខ្លួនជាស្រេច ដើម្បី ប្រកួតប្រជែង ក្នុង សមាហរណកម្ម អាស៊ាន

$
0
0

ភ្នំពេញ៖លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការធ្វើ សមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ ប្រទេសកម្ពុជា បានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីធ្វើការ ប្រកួតប្រជែង ជាមួយបណ្តាប្រទេសផ្សេងៗទៀត។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ នៅសណ្ឋាគារសាន់វ៉េ នៅក្នុង សិក្ខាសាលា ថ្នាក់ជាតិស្តីពី«ការអនុវត្តការងារ ទទួលស្គាល់ជំនាញទៅវិញទៅមក ដើម្បីត្រៀមខ្លួនសំរាប់ សហគម សេដ្ឋកិច្ច អាស៊ាន» ដែលរៀបចំឡើង ដោយនាយកដ្ឋានស្តង់ដាជាតិ សមត្ថភាពសហការ ជាមួយអង្គការ អន្តរជាតិ ខាងការងារ ក្រោមការជួយឧបត្ថម្ភថវិកាពី សាធារណរដ្ឋកូរ៉េ។

លោកបានមានប្រសាសន៍ថា “សមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងឆ្នាំ២០១៥ដ៏ខ្លីខាងមុខនេះ រដ្ឋជាសមាជិកនីមួយៗ បាននឹងកំពុងរៀបចំសកម្មភាពទាំងឡាយ យ៉ាងមមាញឹកតាមវិស័យនីមួយៗ ដើម្បី ត្រៀមខ្លួន ទទួលយកឱកាសមួយចំនួន ពិសេសពាក់ព័ន្ធនឹងលំហូរ ដោយសេរីនូវទំនិញ សេវាការវិនិយោគទុន កំលាំងពលកម្មជំនាញ និងមូលធនទូទាំងក្នុងតំបន់»។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រខាងលើនេះ ក្រសួងបាននិងកំពុង យកចិត្ត ទុកដាក់ លើសកម្មភាពអាទិភាព ក្នុងចំណោមការងារអាទិភាពទាំងឡាយ ដើម្បីសំរេចឲ្យបាន តាមផែនការ ដែលបានកំណត់ក្នុងរយៈពេល៥ឆ្នាំនេះ»។ ដូចនេះការធ្វើសិក្ខាសាលនេះ ជាសកម្មភាពមួយ ដែលបានដើរ តួនាទី យ៉ាងសំខាន់ដើម្បី បង្កឲ្យកំលាំងពលកម្មជំនាញ ទទួលបាននូវឱកាស និងផលប្រយោជន៍ស្មើគ្នា ប្រកបដោយ សមធម៌ក្នុងការចល័តដោយសេរីពីប្រទេសមួយ ទៅប្រទេសមួយទៀត ក្នុងតំបន់សហគមន៍ សេដ្ឋកិច្ចអាស៊ាន តាមរយៈការទទួលស្គាល់ជំនាញ និងសមត្ថភាពជំនាញរបស់បុគ្គលនីមួយៗ ក្នុងក្របខណ្ឌ លំហូរ ដោយសេរីនូវ កំលាំងពលកម្មជំនាញ។

លោកអ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងបាននិងកំពុងធ្វើការ អភិវឌ្ឍគុណវុឌ្ឍសមត្ថភាព ដូចជា ការអភិវឌ្ឍ គុណវុឌ្ឍិជាតិកម្ពុជា ដែលរាជរដ្ឋាភិបាលបានអនុម័តរួចហើយ កាលពីខែមីនាឆ្នាំ២០១៤។ ដោយក្រសួង បានអភិវឌ្ឍន៍កម្មវិធីសិក្សាផ្អែក លើសមត្ថភាពកញ្ចប់ឯកសារសំរាប់បង្រៀននិងរៀន សំរាប់ធ្វើតេស្ត បញ្ជាក់សមត្ថភាពលើ ៣វិស័យ រួមានសំណង់មាន៧មុខរបរ មេកានិច៧មុខរបរ និងសេវាធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ចំនួន៧មុខរបរ និងនិងចូលរួមអភិវឌ្ឍគុណវុឌ្ឍិតំបន់អាស៊ាន ដោយបាន បញ្ជួនតំណាងម្នាក់ ចូលរួមជាសមាជិកក្រុមការងារសំរាប់វាយតំលៃ ទទួលស្គាល់ជំនាញ កំរិតសមត្ថភាព ជំនាញពីគ្នា ទៅវិញទៅមកក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។

លោករដ្ឋមន្ត្រីបានឲ្យដឹងបន្តទៀតថា ចំណែកឯរាជរដ្ឋាភិបាល បានកែសំរួលរចនាសម្ព័ន្ធ អគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលនិងវិជ្ជាជីវៈ ដែលមាន៦នាយកដ្ឋាន ដើម្បីឲ្យមានលក្ខណៈ គ្រប់ជុងជ្រោយក្នុងការពង្រឹង យន្តការការងារក៏ដូចជាការទទួលយកការងារថ្មីៗបន្ថែមទៀត ឲ្យបាន សមស្របតាម ស្ថានភាពនាពេលបច្ចុប្បន្ន និងអនាគតបន្ទាប់ពីប្រទេសកម្ពុជា បានក្លាយជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ខាងមុខ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា «នេះបង្ហាញឲ្យឃើញថាក្រសួងការងារ បានត្រៀមលក្ខណៈពេញលេញ ក្នុងការឆ្លើយតបទៅនឹង យុទ្ធសាស្ត្រកំណែទំរង់ស៊ីជំរៅ របស់រាជរដ្ឋាភិបាលពិសេស ចូលរួមគាំទ្រដល់ គ្រប់សកម្មភាព របស់រាជរដ្ឋាភិបាលដើម្បីឲ្យមានលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួម និងការប្រកួប្រជែង ជាមួយបណ្តាប្រទេសនានាក្នុងសហគមន៍»៕

ប្រជាពលរដ្ឋ ក្រីក្រ១០គ្រួសារ នៅសង្កាត់ព្រៃស ទទួលបានអំណោយ ពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទ ក្រហមកម្ពុជា

$
0
0

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធាន កិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

លោក នុត ពុធដារ៉ា បានពាំនាំការផ្តាំផ្ញើរសាក សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងជប្រធានកាកបាទក្រហមរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង ១០គ្រួសារ ក្នុងសង្កាត់ព្រៃស ដែលនេះ មិនមែនជាលើកទី១ទេ សង្កាត់ព្រៃស បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហមកម្ពុជា ដែលនេះបង្ហាញពី ការយកចិត្តទុកដាក់របស់សម្តេចប្រធាន ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលជាជនក្រីក្រ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងជនងាយរងគ្រោះនានា  នៅទូទាំងប្រទេស។

លោកអភិបាលក៏បានផ្តាំផ្ញើរដល់បងប្អូន ទាំងអស់ឲ្យថែរក្សាសុខភាពដោយសារ រដូវនេះជារដូវរងារ ហើយ អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព សូមឲ្យធ្វើលំហាត់ប្រាណ អនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត  ដើម្បីមានអាយុយឺនយូរ ក្នុងការរង់ចាំមើលការរីកចម្រើនរបស់ប្រទេសជាតិយើងបន្តទៀត។

អំណោយដែលត្រូវបានចែកជូនក្នុងឱកាសនេះរួមមាន៖ អង្ករ ២៥ គីឡូក្រាម មី០១កេស ទឹកត្រី០១ យួរ ទឹកស៊ីអ៊ីវ០១ យួរឆ្នាំងបាយ     ០១កំសៀវទឹក០១ចង្ក្រានហ្គាស០១ធុងជ័រ០១ ទឹកដោះគោ    ០២ កំប៉ុង ទឹកក្រូច០៥ កំប៉ុងស្ករស០២ កញ្ចប់ធូបមូស០៣ ប្រអប់តែ០២ កញ្ចប់អំបិល០២ គីឡូក្រាម និងថវិកា១០ ម៉ឺនរៀល៕

លង់ខ្លួនរៀបការ ជាមួយបុរស មានប្រពន្ឋ និងកូនហើយ ត្រូវប្តីហេងស៊យ ចាប់យាយឃុំ បង្ខំទារលុយ

$
0
0

កណ្តាល ៖ ជនរងគ្រោះជាស្ត្រីចំណាស់ម្នាក់ ត្រូវបុរសម្នាក់ ចាប់ឃុំឃាំងបង្ខំ អោយកូនស្រី និងចៅស្រី យកលុយ ទៅលោះ  នៅចំណុច ភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនរងគ្រោះ ឈ្មោះញ៉ែត សយ ភេទស្រីអាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះមានទីលំនៅភូមិត្រពាំងកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។

ជនសង្ស័យឈ្មោះ សុខ ឆាង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ឈ្មោះសុខ ឆាង ភេទប្រុស អាយុ៤៨ឆ្នាំ រួមជាមួយសាច់ញាតិប្រុស ស្រីបាន នាំគ្នាជិះឡាន ទៅស្តីដណ្តឹង ឈ្មោះផាន ស្រីអួយ អាយុ១៩ឆ្នាំ មុខរបរកម្មការនី មានទីលំនៅភូមិត្រពាំងកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត (ត្រូវជាចៅស្រីញ៉ែត សយ) និងត្រូវជាកូនស្រី ឈ្មោះខេង លឿ ដោយ កុហកថាខ្លួន ពោះម៉ាយ លុះដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ឈ្មោះសុខ ឆាង ភេទប្រុស និងឈ្មោះផាន ស្រីអួយ ភេទស្រី ក៏បានរៀបអាពាហ៍ពិពាហ៍ និងគ្នាជាប្តី ប្រពន្ធចប់សព្វគ្រប់។

លុះព្រឹកឡើងថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៤ ឈ្មោះសុខ ឆាងភេទប្រុស ក៏បាននាំប្រពន្ធរបស់ខ្លួន ឈ្មោះផាន ស្រីអួយ និងឈ្មោះញ៉ែត សយ ភេទស្រី មកផ្ទះរបស់ខ្លួន នៅភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនោះឈ្មោះផាន ស្រីអួយ និង ឈ្មោះញ៉ែត សយ ទើបដឹងថាឈ្មោះសុខ ឆាង ភេទប្រុស មានប្រពន្ធ និងមានកូន០៤នាក់ទៀតផង រួច ក៍មិនហ៊ានសួរអ្វីឡើយ រហូតម៉ោង១៩ និង៣០នាទី ថ្ងៃដដែល ឈ្មោះសុខ ឆាង ភេទប្រុសបាន ហៅ ឈ្មោះផាន ស្រីអួយ អោយចូល ទៅដេកជាមួយខ្លួន ប៉ុន្តែឈ្មោះផាន ស្រីអួយ មិនព្រមទៅដេក រួចឈ្មោះសុខ ឆាង ភេទប្រុស ក៏បានកំរាមកំហែង ឈ្មោះផាន ស្រីអួយថា បើមិន ព្រមដេក ជាមួយខ្លួនទេ ត្រូវសង ប្រាក់ ២៥០០ដុល្លារ វិញបើគ្មានលុយសង ទេឃាត់ទាំងយាយទាំងចៅ មិនអោយទៅណាទេ ភ្លាមនោះឈ្មោះផាន ស្រីអួយ ក៏បានទូរស័ព្ទទៅម្តាយ ខ្លួនឈ្មោះខេង លឿ អោយមកដោះស្រាយ។

លុះដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៤ក៏បានមកផ្ទះ ឈ្មោះសុខ ឆាង ភេទប្រុស ពេលនោះសុខ ឆាង ភេទប្រុសក៏បានគំរាមកំហែងឈ្មោះ ផាន ស្រីអួយ ឈ្មោះញ៉ែត សយ និងឈ្មោះខេង លឿ ថា:បើគ្មាន លុយ២៥០០ដុល្លារអោយខ្លួនទេ មិនអោយ ទៅណាឡើយ រួចឈ្មោះខេង លឿ និងឈ្មោះផាន ស្រីអួយ បានទៅសុំផ្ទះអ្នកជិតខាងសំរាក។ ចំណែក ឈ្មោះញ៉ែត សយ ត្រូវបានឈ្មោះសុខ ឆាង ភេទប្រុស ឃាត់មិនអោយចេញ ពីផ្ទះឡើយ។ រហូតមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ឈ្មោះខេង លឿ ភេទស្រី ក៏បានមកប្តឹង សមត្ថកិច្ចនគរបាល ស្រុកកៀនស្វាយ។

បច្ចុប្បន្នឈ្មោះញ៉ែត សយ ភេទស្រី ត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាល ស្រុកកៀនស្វាយ និងកម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាលបន្ទាយដែក នាំយកមកសាកសួរ ចំណែកឈ្មោះសុខ ឆាង ភេទប្រុស គេចខ្លួន ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ នាយក ទទួលបន្ទុក អាស៊ីប៉ាស៊ីហ្វិក ចូលជួបសំដែង ការគួរសម

$
0
0

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ កម្ពុជា បាន អនុញ្ញាតឱ្យ លោក (Sushant palakurthi Rao) នាយកទទួល បន្ទុក អាស៊ីប៉ាស៊ីហ្វិក នៃ វេទិកាសេដ្ឋកិច្ច ពិភពលោក  ចូលជួបសំដែងការគួរសម  នៅវិមាន សន្តិភាព ទីស្តីការនាយក រដ្ឋមន្ត្រី នារសៀល ថ្ងៃទី១៦ ខែធ្នូនេះ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នក ព័ត៌មាន ក្រោយពីជំនួប នោះថា លោក រ៉ាវ បានគោរពជំរាប ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីអំពី កម្មវិធីចូលរួមនៃវេទិកាសេដ្ឋកិច្ច ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅ ទីក្រុងដាវ៉ូ នៃប្រទេសអ៊ីតាលី។ លោក រ៉ាវ បានគោរពជំរាប ជូនសម្តេចតេជោ នាយករដ្ឋ មន្ត្រីថា នៅក្នុងវេទិកានេះ នឹងមានអ្នកចូលរួមប្រមាណ២.៥០០នាក់ ក្នុងនោះ៥០% មកពីវិស័យឯកជន ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ នៅក្នុងពិភពលោក ដោយឡែក ៤៥% ទៀតជាថ្នាក់ដឹក នាំមកពី បណ្តាប្រទេសអង្គការអ្នកសិក្សាស្រាវជ្រាវ ក៏ដូច ជាអ្នក សារព័ត៌មានផងដែរ។

វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូនេះ គឺផ្តោតការយកចិត្ត ទុកដាក់ ទៅលើបញ្ហាសន្តិសុខស្បៀង និងផ្តល់ ឱកាស ដើម្បីថ្នាក់ដឹកនាំ ទាំងផ្នែករដ្ឋា ភិបាល និង ឯកជន បានជួបពិភាក្សាដើម្បីផ្លាស់ ប្តូរយោបល់គ្នា ទៅវិញទៅមក ។ ក្នុងន័យនេះ លោក រ៉ាវ បានគោរពជំរាបជូនសម្តេចថា សម្តេចបានចែករំលែក នូវបទពិសោធន៍ យ៉ាងសំខាន់ៗ ក្នុងវេទិកាផ្សេងៗ ដូចជាវេទិកា អេប៊ិច និងវេទិកាអាស៊ាន ជាដើម ហើយក្នុងឱកាសនេះ លោកក៏ បានសូមអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេច ដើម្បី ចូលរួមចែក រំលែកនូវបទពិសោធន៍ជុំវិញបញ្ហាសេដ្ឋកិច្ចរបស់ កម្ពុជា អាស៊ាន និង ពិភពលោក នៅក្នុងវេទិកាដាវ៉ូ ពិភពលោកនេះផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោក រ៉ាវ ដែលបាន ជំរាបជូន អំពី កម្មវិធីវេទិកា សេដ្ឋកិច្ចពិភពលោក ហើយសម្តេចបានមានប្រសាសន៍ថា សម្តេច នឹងចូលរួម ចែករំលែកបទ ពិសោធន៍ដែលកម្ពុជា ។ ទន្ទឹមនោះ នឹងស្វែងយល់ នូវរាល់ការប្រឈម   និងការវិវឌ្ឍន៍នៅ ក្នុងពិភពលោកផងដែរ៕

Viewing all 8042 articles
Browse latest View live




Latest Images