Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មន្ត្រីនគរបាល ខណ្ឌចំការមនម្នាក់ កំពុងបណ្តើរម៉ូតូ ត្រូវអ្នកជិះម៉ូតូមួយគ្រឿង ជិះបុកពេញទំហឹង បណ្តាលគ្រេចជើង ម្ខាង បញ្ជូនទៅមន្ទីរពេទ្យ

$
0
0

ភ្នំពេញ ៖ មន្ត្រីនគរបាល ខណ្ឌចំការមនម្នាក់ ត្រូវបានអ្នកជិះម៉ូតូមួយគ្រឿង មានគ្នា២នាក់ ជិះបុកពេញទំហឹងបណ្តាល ឲ្យខ្ទាតជាច្រើនម៉ែត្រ និងទទួលរងរបួសគ្រេចជើងម្ខាង ខណៈមន្ត្រីរងគ្រោះរូបនោះ កំពុងតែបណ្តើរម៉ូតូ ដែលគេផ្លុងចោលដើរកាត់ថ្នល់ ដើម្បីយកទៅរក្សាទុក នៅឯអធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការស្រាវជ្រាវនោះ។ ចំណែកឯ អ្នកជិះម៉ូតូ ២នាក់ប្តី-ប្រពន្ធ ដែលជិះបុកគេនោះ ក៏ទទួលរងរបួសធ្ងន់ផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ពីនៅចំណុចផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ ហើយភ្លាមៗ បន្ទាប់ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះ ជនរងគ្រោះ ត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ចំណែក ម៉ូតូដែលបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានយកទៅរក្សាទុកនៅឯ អធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕


ឃុំខ្លួន បុរសប្រមឹកម្នាក់ ពីបទ « បង្ខំប្រពន្ធ មានផ្ទៃពោះរួមភេទ ដោយប្រើហិង្សា»

$
0
0

បាត់ដំបង ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ បានសម្រេចឃុំ ខ្លួនបុរសប្រមឹកស្រា និងប្រើប្រាស់ថ្នាំញៀនម្នាក់ ពីបទ «រំលោភសេពសន្ថវៈប្រពន្ធរបស់គាត់» និង បានបញ្ជូនទៅដាក់ ពន្ធនាគារខេត្ត ជាបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការនាពេលខាងមុខ ។

លោក សំ វីឡុង មេបញ្ជាការរង កងអាវុធហត្ថ ក្រុងបាត់ដំបង បានឲ្យដឹងថា ជនត្រូវចោទខាងលើនេះ មានឈ្មោះ ង៉ាម សុខុម ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅផ្ទះលេខ២៨៦ ក្រុមទី១៩ ភូមិ កំពង់ក្របីសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ចំណែកឯស្រ្តីរងគ្រោះ ជាប្រពន្ធមាន ឈ្មោះ រិន សត្យា ភេទស្រី អាយុ២៩ឆ្នាំ (មានផ្ទៃពោះ) ។

ឈ្មោះ  ង៉ាម សុខុម ត្រូវបានតំណាង អយ្យការសម្រេចចោទប្រកាន់ពីបទ « រំលោភសេពសន្ថវៈ» និងត្រូវបានចាប់ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅចំណុចទីតាំងផ្ទះ ដែលអាសយដ្ឋានដូចខាងលើ តាមបណ្តឹងរបស់ស្រ្តីជាប្រពន្ធរងគ្រោះ បន្ទាប់ពីប្តីរូបនេះ ស្រវឹងស្រា និងត្រូវថ្នាំញៀនធ្វើទុក្ខ បានចាប់បង្ខំនាងរួមភេទ ដោយប្រើ ហិង្សា ហើយនៅពេលប្រពន្ធមិនព្រមរួមភេទជាមួយ ដោយសារមានផ្ទៃពោះច្រើនខែ និងមិនស្រួលខ្លួនផងនោះ ប្តីរូប នេះ បានវ៉ៃធ្វើបាបនាង ឥតត្រាប្រណី ដើម្បីបង្ខំរួមភេទជាមួយនាង ព្រមទាំងបានយកសាំងមកស្រោចលើខ្លួនប្រពន្ធ  គម្រាមដុតខ្លួននាងទាំងរស់ទៀតផង ៕

ក្រុមការងារ អធិការដ្ឋាន នគរបាល ស្រុកមង្គលបុរី បានចុះសួរសុខទុក្ខ មន្រ្តីនគរបាល ចូលនិវត្តន៍ មានជំងឺម្នាក់ និងមន្ត្រីនគរបាល មានជំងឺម្នាក់ទៀត

$
0
0

បន្ទាយមានជ័យ៖ ក្រុមការងារ មន្ត្រីនគរបាលស្រុកមង្គលបុរី បានចុះសួរសុខទុក្ខ មន្ត្រីនគរបាលចូលនិវត្តន៍មានជំងឺម្នាក់ និងមន្រ្តីនគរបាលមានជំងឺម្នាក់ ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត និងដឹកនាំកម្លាំងផ្ទាល់ លោក ស៊ី ឌី អធិការដ្ឋាននគរបាលស្រុក និងកម្លាំងនគរបាល ជាច្រើនរូបផងដែរ។ ការចុះសួរទុក្ខនេះ និងក៏បាននាំយក គ្រឿងអាហារបរិភោគ ថវិកា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥។

លោកស៊ី ឌី អធិការដ្ឋាន នគរបាលស្រុកមង្គលបុរី បានថ្លែងថា ការបានចុះទៅសួរសុខទុក្ខ ក្រោមការចង្អុលបង្ហាញ ពីលោកស្នងការខេត្ត និងបាននាំយកអំណោយ ជាគ្រឿងអាហារបរិភោគ ថវិកាមួយចំនួនផងដែរ ។

លោកបន្តថា ក្នុងនាមយើងជាសមត្ថកិច្ចដូចគ្នា និងមិនត្រូវគិតពីបញ្ហាថ្នាក់លើ ថ្នាក់ក្រោមនោះទេ ព្រោះជាពលរដ្ឋខ្មែរដូចគ្នា ទោះបីជាឧបករណ៍ បរិភោគទាំងអស់នេះ វាមានទំហំបន្តិចបន្តួចមែន តែវាក៏អាចដោះស្រាយបាន មួយរយៈពេលផងដែរ។

លោកបានបន្ថែមថា លោកពូ សោម ប៉ុន មន្រ្តីនគរបាលចូលនិវត្តន៍មានជំងឺ នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី និងបានឧបត្ថម្ភរួមមានមី ១កេស, ទឹកផ្លែឈើ ១កេស,ទឹកដោះគោឆៅ ២យួរ និងថវិកា ៥ម៉ឺនរៀល និងបានចុះទៅសួរសុខទុក្ខ មន្រ្តីនគរបាលឈ្មោះ ឌី លាភហេង ដែលមានជំងឺ (រលាកលំពែង និងស្អិតពោះវៀន) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កម្ពុជា-ជប៉ុន និងបានឧបត្ថម្ភថវិកាចំនួន ៣៥ម៉ឺនរៀលផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កម្មករអ៊ុតខោអាវ ដេកស្លាប់ ដោយសារ រោគគាំងបេះដូង

$
0
0

បន្ទាយមានជ័យ៖ បុរសម្នាក់ បានគាំងបេះដូងស្លាប់ នៅបន្ទប់ជួលក្នុងផ្សាររោងក្លឿរ ស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ ប្រទេសថៃ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ និងបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅល្ងាចថ្ងៃកើតហេតុដងដែរ។

បើតាមប្រភព ពីមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា ថៃ បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះថា ក្រោយពីបានទទួលព័ត៌មានភ្លាម ខាងមន្ត្រីជំនាញកម្ពុជា បានសហការ ជាមួយមន្ត្រីជំនាញថៃ ចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សពរងគ្រោះខាងលើ ។

ក្រោយពីធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញទាំងពីរ បានសន្និដ្ឋានថា សពរងគ្រោះខាងលើនេះ ពិតជាបានស្លាប់ ដោយសាររោគគាំងបេះដូងពិតមែន និងគ្មានស្លាកស្នាមអ្វី ពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីនោះទេ។

សមត្ថកិច្ចទំនាក់ទំនង ព្រំដែនកម្ពុជា ថៃ បានបន្តថា សពរងគ្រោះខាងលើនេះ មានឈ្មោះ នុត ចាន់សេង ភេទប្រុស អាយុ ៣៥ ឆ្នាំ មានស្រុកកំណើត នៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ យកសពរងគ្រោះ ទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-News

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បន្តស្នើ​ដល់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ បញ្ចុះតម្លៃ​ប្រេង​សាំង​

$
0
0

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានបន្តស្នើដល់បណ្តាល ក្រុមហ៊ុនប្រេងឥន្ធនៈ ទាំងអស់នៅកម្ពុជា ធ្វើការបញ្ចុះតម្លៃ ប្រេងសាំង បន្ថែមទៀត ជូនដល់ប្រជាជន។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាស៊េរីលើកទី៤ រវាងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗ ដែលធ្វើប្រតិបត្តិការនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន SOKIMEX, TELA, PTT (កម្ពុជា), CALTEX, Bright Victory Mekong Petroleum, TOTAL, SAVIMEX, និងក្រុមហ៊ុន LHR។

នេះគឺជាកិច្ចប្រជុំលើកទី៤ហើយដើម្បីបន្តការពិនិត្យ និងពិភាក្សាបន្ថែមអំពី ថ្លៃប្រេងឥន្ធនៈបច្ចុប្បន្ន នៅកម្ពុជា ដែលទាក់ទងនឹងទីផ្សារពិភពលោក។ លោកទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើររបស់ខ្លួន ដល់ក្រុមហ៊ុនទាំងឡាយ ដែលបានសហការល្អ និងចូលរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលយកសំណើសុំបញ្ចុះថ្លៃប្រេងឥន្ធនៈ យកទៅពិចារណា ដើម្បីជួយផ្តល់ជាអត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុនទាំងឡាយ គួរពិចារណាលើការបញ្ចុះថ្លៃប្រេងឥន្ធនៈ ដើម្បីធានាថាតម្លៃប្រេងនៅពិភពលោក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈតម្លៃប្រេង ដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា។
ឆ្លើយតបទៅនឹងសំណើរបស់ លោកទេសរដ្ឋមន្រ្តី តំណាងក្រុមហ៊ុន SOKIMEX និង TELA បានសម្រេចបញ្ចុះថ្លៃ ប្រេងសាំងធម្មតាពី ៣.៩០០រៀល មកនៅ ៣.៨០០រៀល ក្នុងមួយលីត្រ គិតចាប់ពីថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៥។

តំណាងរបស់ក្រុមហ៊ុនចែកចាយប្រេង បរទេសផ្សេងទៀត ដូចជា ក្រុមហ៊ុនCALTEX, TOTAL និង PTT នឹងបញ្ជាក់ពីការបញ្ចុះតម្លៃ បន្ទាប់ពីទទួលបានការឯកភាពពី ថ្នាក់ដឹកនាំប្រចាំតំបន់របស់ខ្លួន។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុន ដែលជាម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈ ទាំងអស់ គួរធានាដល់គុណភាព និងបរិមាណឲ្យបានត្រឹមត្រូវ ក្នុងការចែកចាយប្រេងឥន្ធនៈ ក្រោយពីការបញ្ចុះថ្លៃរបស់ខ្លួន។

បណ្តាក្រសួង និងតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈទាំងអស់ នឹងបន្តជួបប្រជុំជារៀងរាល់១០ថ្ងៃម្តង ដើម្បីបន្តពិនិត្យមើលថ្លៃប្រេងឥន្ធនៈ ដោយធានាថាតម្លៃប្រេងនៅពិភពលោក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ តម្លៃប្រេងដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា៕

មន្ទីរធនធានទឹក ខេត្តកណ្តាល ចុះជួយបូមទឹកដាក់ស្រែ ជូនប្រជាកសិករ នៅស្រុកពញាឮ

$
0
0

កណ្តាល ៖ ក្រុមការងារ មន្ទីរធនធានទឹក ខេត្តកណ្តាល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បាន បន្តយុទ្ធនាការបូមទឹក ដាក់ស្រែជូនប្រជាកសិករ នៅស្រុកពញាឮ ខេត្តកណ្តាល ខណៈដែលស្រូវស្រែរបស់ ប្រជាកសិករទាំងនោះ ខ្វះខាតទឹកជាចាំបាច់។

មន្រ្តីមន្ទីរធនធានទឹក ខេត្តកណ្តាល បានឲ្យដឹងថា ដោយមានការណែនាំ ពីរដ្ឋមន្រ្តីក្រសួង ធនធានទឹក លោក លឹម គានហោ រួចក្រុមការងារ បានអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំង របស់ប្រជាពលរដ្ឋ ដែល ជួបកង្វះខាតទឹក ឱ្យបានទាន់ពេលវេលា ។

មន្រ្តីដដែល បានបន្តទៀតថា ក្រុមការងារបាន នឹងបន្តពិនិត្យមើល តាមតំបន់ទាំងឡាយ ដែលអាចជួបគ្រោះរាំងស្ងួត ហើយនឹងបន្តចុះជួយ អន្តាគមន៍ឲ្យទាន់ពេលវេលា៕

ឱម យ៉ិនទៀង ៖ បែកធ្លាយព័ត៌មាន មន្រ្តីចម្រុះ យកលុយឈើ តាមផ្លូវជាតិលេខ៥ បង្កការលំបាក ប្រមូលភស្តុតាង

$
0
0

ភ្នំពេញ ៖ បន្ទាប់ពីបញ្ជីមួយសន្លឹក ដែលមានលេខទូរស័ព្ទ និងឈ្មោះរបស់ សមត្ថកិច្ចចម្រុះ ដែលឈរជើងនៅ តាមផ្លូវជាតិលេខ៥ តាំងពីស្រុកវាលវែង ខេត្ដពោធិ៍សាត់ រហូតដល់ព្រែកក្ដាម ខេត្ដកណ្ដាលចំនួន៤៩នាក់ ត្រូវ បានគេទម្លាយឱ្យដឹងថា បានយកលុយពីឈ្មួញដឹកឈើ តាមបណ្ដោយផ្លូវជាតិលេខ៥ ធ្វើឲ្យអង្គភាពប្រឆាំង អំពើពុករលួយលំបាកក្នុងការធ្វើការងារមួយនេះ នេះជាការលើកឡើងរបស់លោក ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមរយៈទូរស័ព្ទ នៅថ្ងៃអាទិត្យទី១ ខែកុម្ភៈ ឆ្នាំ២០១៥ថា «អង្គភាពប្រឆាំង អំពើពុករលួយ (អបព) អរគុណចំពោះព័ត៌មាននេះ តែការបែកធ្លាយព័ត៌មានបែបបនេះ បង្កការលំបាក យ៉ាងខ្លាំងដល់ការប្រមូលភស្តុតាង សាក្សី ដែលប្រការនេះ មិនបើកផ្លូវឲ្យ អបព កសាងបានសំណុំរឿងបញ្ជូនទៅតុលាការ។ ការបែកធ្លាយព័ត៍មាននេះ ជួយដល់សាម៉ីខ្លួន ម្ចាស់លេខ ទូរស័ព្ទទាំងនោះគេចខ្លួនយ៉ាងស្រួលពីសំណាញ់ច្បាប់។ អាចប្រកែក ដោះសារបានយ៉ាងស្រួល អាចជីកកប់បំបាត់ភស្តុតាង... ដូចឃើញចម្លើយ បន្តបន្ទាប់ របស់អ្នកទាំងនោះតាមសារព័ត៌មានស្រាប់»។

លោកបន្តថា អបព (នាយកដ្ឋានបច្ចេកទេស និងកោសល្យវិច័យ) បានស្រាវ ជ្រាវ រកឃើញ ៥ ព័ត៌មានទៀត (ពីផ្លូវជាតិលេខ២ដល់ផ្លូវជាតិលេខ៦) ដែលគេ បាំងបិទ។

លោកបន្ថែមទៀតថា «តែការរកឃើញនេះ បានប្រយោជន៍អី បើការរុកយក ភស្តុតាង ត្រូវគាំងគ្រប់ច្រក? អបព ដាក់ចូលលេខទូរស័ព្ទ ទាំងនោះចូល ក្នុងបញ្ជីប្រផេះ របស់ខ្លួនហើយ» ។

សូមបញ្ជាក់ថា មន្ដ្រីចម្រុះ ទាំង៤៩រូបនោះ បាន ឈរជើងនៅគោលដៅនីមួយៗ ដូចជានៅកំពង់ត្រឡាចនៅ ឧដុង្គ នៅកំពង់ហ្លួង នៅព្រែកក្ដាម នៅផ្សារត្រាច នៅស្រុកវាលវែង នៅស្រុកក្រគរ នៅដំណាក់តាគ្រាំ នៅក្រវ៉ាញ នៅស្រែញំង នៅទួលគ្រួស នៅអូរលាក់មាស និងនៅចំណុចគីឡូម៉ែត្រលេខ៤២ជាដើម៕

និស្សិតសាលាច្បាប់ ដែលទៅ កក់យកមួក និងសម្លៀកបំពាក់ ត្រៀម ទទួលសញ្ញាប័ត្រ រិះគន់ភាពយឺតយ៉ាវ

$
0
0

ភ្នំពេញ ៖ និស្សិត សកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាល័យសេដ្ឋកិច្ច (សាលាច្បាប់) ដែល បានបញ្ចប់ ការសិក្សា ទៅហើយនោះ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ បាននាំគ្នារិះគន់ យ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ សកលវិទ្យាល័យ លើការការផ្តល់មួក និងសម្លៀកបំពាក់ សម្រាប់ និស្សិត ដើម្បីត្រៀមទទួលសញ្ញាប័ត្រ នាពេលខាងមុខថា មាន ភាពយឺតយ៉ាវ បុគ្គលិក មាន គ្នាតិច និងកន្លែងតូចចង្អៀត ។

អតីតនិសិ្សតច្បាប់ម្នាក់ ដែលបានទៅកក់យកមួក និងសម្លៀក បំពាក់សម្រាប់ ត្រៀមទទួលសញ្ញាប័ត្រ នាពេលខាង មុខនោះ បាននិយាយថា កាលពីព្រឹកមិញ នៅពេលទៅទទួលកក់មួក និងសម្លៀកបំពាក់ ស្រាប់តែកន្លែងទទួល កក់តូចចង្អៀត ខណៈដែល និសិ្សតមានរហូតទៅជាង៤ពាន់នាក់ ។

ដូច្នេះម្នាក់ៗត្រូវរង់ចាំយ៉ាងយូរ ទំរាំអាចចូលទៅ កក់ យកមួក និងសម្លៀកបំពាក់បាន ។

និសិ្សតទាំងសូមអំពាវនាវដល់ ថ្នាក់ដឹកនាំសកលវិទ្យាល័យ ត្រូវមានការត្រួតពិនិត្យបញ្ហានេះឡើងវិញ ៕


ពិភពលោក ចាប់​អារម្មណ៍​ដំណឹង​ នៃការ​សម្លាប់​ចំណាប់​ខ្មាំង​ជប៉ុន​ កាត់ក្បាល​ដោយ​ពួកភេវរនិយម​ IS

$
0
0

ភ្នំពេញ៖ ទីភ្នាក់ព័ត៌មានអន្តរជាតិ ទាំងតូចទាំងធំ ព្រមទាំងអង្គភាពផ្សព្វផ្សាយ ជាតិនិងអន្តរជាតិ បានចាប់អារម្មណ៍របស់ខ្លួន អំពីដំណឹងនៃការសម្លាប់ ចំណាប់ខ្មាំង អ្នកកាសែតជប៉ុន ដោយពួកភេវរករ អ៊ីស្លាមជ្រុលនិយម រឺរដ្ឋអ៊ីស្លាម (IS)។

ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ក៏រាយការណ៍របស់ខ្លួន នៅថ្ងៃអាទិត្យ អំពីការសម្លាប់យ៉ាងព្រៃផ្សៃ ដោយកាត់ក្បាល អ្នកកាសែតជប៉ុន លោក Goto ជាមួយនឹង ការថ្កោលទោស ពីសំណាក់រដ្ឋាភិបាល ទីក្រុងតូក្យូរបស់ នាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ និងប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា។

រីឯទីភ្នាក់ងារព័ត៌មាន បារាំងAFP ក៏បានរាយការណ៍ពី ការសម្លាប់ចំណាប់ខ្មាំង ជប៉ុនរូបនោះដែរ ដោយភ្នាក់ងារព័ត៌មាន ដ៏ល្បីរូបនេះ ដាក់ចំណងជើងថា “IS បញ្ជាក់ពីការសម្លាប់ ជនជាតិជប៉ុនទី២”។ មិនតែប៉ុណ្ណោះ ទីភ្នាក់ងារនេះ ក៏រំលេចផងដែរអំពីហេតុផល មុនការសម្លាប់ នោះក៏ដោយសារតែ ការចរចាដោះលែង ចំណាប់ខ្មាំងត្រូវបរាជ័យ។

ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន អាម៉េរិកាំង AP ក៏បានដកស្រង់ប្រសាសន៍ របស់នាយករដ្ឋមន្រ្តីជប៉ុន ដែលបានថ្កោលទោស ចំពោះការសម្លាប់នោះ។ លោកនាយករដ្ឋមន្រ្តី បានសច្ចាថា នឹងមិនបោះបង់ចំពោះយុទ្ធនាការ ប្រឆាំងភេវរកម្មនោះទេ ដោយជប៉ុននឹងផ្តល់ថវិកា ជាច្រើនដើម្បី ប្រឆាំងនឹងពួកជ្រុល និយមអមនុស្សធម៌នោះ។

ដោយឡែកកាសែតអនឡាយSky News របស់អង់គ្លេសវិញ ក៏បានរាយការណ៍ពី បញ្ហានោះដែរ ជាមួយនឹងការបង្ហាញរូបថតមួយ សន្លឹកនៅគេហទំព័ររបស់ខ្លួន នោះគឺរូបភាពលោក Goto ពេលនៅរស់រានមានជីវិត។ កាសែតនេះ ក៏បានដកប្រសាសន៍ស្រ្តីជាម្តាយ របស់ជនរងគ្រោះ ដែលបានថ្លែងថា លោកស្រី មានការរន្ធត់ចិត្ត ក្តុលក្តួលឱរ៉ាជាពន់ពេក កាលបើបានទទួលដំណឹងពី ការពិឃាតកូនប្រុសរបស់ខ្លួន។

រីឯទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ក៏បានចាប់អារម្មណ៍និងរាយការណ៍ ដោយប្រយ័ត្នប្រយែងផងដែរ ចំពោះដំណឹងដ៏ សោកសៅនិងក្រៀមក្រំនោះ។ កាសែតសរសេរ ជាមួយនឹងការដកស្រង់ ប្រសាសន៍របស់ លោកនាយករដ្ឋមន្រ្តីជប៉ុន អាបេ ដែលបានបញ្ជាក់ថា រូបភាពដែលដកស្រង់ ចេញខ្សែវីដេអូ ដែលត្រូវតាមអ៊ីនធឺណែត គឺជាការពិត។ ការពិតមានន័យថា អ្នកកាសែតជប៉ុនទី២លោក Goto ត្រូវបានសម្លាប់ដោយកាត់ក្បាល។

រីកាសែតជប៉ុនដ៏ល្បី អាសាហ៊ី ស៊ីមប៊ុន វិញក៏បានដាក់ចំណងជើងធំៗ ដោយស្រង់សំដីរបស់ ម្តាយជនរងគ្រោះ ដែលនិយាថា “Kenji (Goto) បានបន្សល់រឿងល្អៗ”។ ស្រ្តីជាម្តាយ បានរំលេចបណ្តាំ របស់លោកGoto ដែលបានផ្តំាថា “បំណងរបស់Kenji គឺចង់ឱ្យពិភពលោករស់នៅ ដោយគ្មានសង្រ្គាម និងសង្រ្គោះជីវិតកុមារចេញពីសង្រ្គាម និងភាពក្រីក្រ”។

សម្រាប់ទូរទស្សន៍ប៊ីប៊ីស៊ី របស់អង់គ្លេសវិញ ក៏បានផ្សព្វផ្សាយផងដែរ ជាមួយនឹងចំណងជើងធំៗថា “ការថ្កោលទោសចំពោះការសម្លាប់ ចំណាប់ខ្មាំងដោយពួកIS” ជាមួយនឹងការដកស្រង់ សម្តីរបស់មន្រ្តីរដ្ឋាភិបាលជប៉ុន ដែលនិយាយថា ការចរចាដោះលែង ចំណាប់ខ្មាំង មិនបានទទួលជោគជ័យនោះទេ។

ទូរទស្សន៍ស៊ីអិនអិន របស់អាម៉េរិក ក៏បានរាយការណ៍ជាប់រដឹកផងដែរ ពីឃាតកម្មដ៏ព្រៃផ្សៃ និងអមនុស្សធម៌ មកលើអ្នកកាសែតជប៉ុន។ សម្រាប់ ទូរទស្សន៍ដ៏ល្បី នៃពិភពអារ៉ាប់ Aljazeera ក៏ចាប់អារម្មណ៍ព័ត៌មានជាមួយ នឹងការសម្លាប់អ្នកកាសែតជប៉ុន បន្ទាប់ពីរដ្ឋាភិបាលក្រុងតូក្យូ បរាជ័យក្នុង ការចរចាដោះលែងចំណាប់ខ្មាំង៕

ថ្នាំញៀនធ្វើទុក យកកន្រ្តៃ ដេញចាក់គេ របួស៤នាក់

$
0
0

បាត់ដំបង ៖ បុរសម្នាក់ បានយកកន្រ្តៃ ដេញចាក់គេ៤នាក់ ក្នុងគ្រួសារបណ្តាលឲ្យរបួស ដោយសារថ្នាំញៀន ធ្វើទុក នៅផ្ទះលក់ត្រូវនគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនកាលពីម៉ោង ១៨និង៤០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នៅចំណុចភូមិភ្នំអំពិល ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ស៊ុឌឿង ហៅស្នា អាយុ៣៦ឆ្នាំ របរជាងកាត់សក់ រស់នៅភូមិកើតហេតុ។ ចំណែកជនរងគ្រោះមាន ទី១ ឈ្មោះ ប៉េង សៅចាន់ ភេទប្រុសអាយុ៦១ឆ្នាំ របរលក់បាយ រងរបួសចំនួន៤កន្រ្តៃ ទី២ឈ្មោះ ចាន់ ស្រីម៉ន ភេទស្រីអាយុ ៥៦ឆ្នាំ ត្រូវជាប្រពន្ធរបួសចំនួន១កន្រ្តៃ ទី៣ឈ្មោះ ចាន. វណ្ណៈ ភេទស្រីអាយុ៣០ឆ្នាំ ត្រូវជាកូនរបួសចំនួន ២កន្រ្តៃ និងទី៤ឈ្មោះ ចេង ម៉ៅ ភេទស្រីអាយុ៣៦ឆ្នាំ ជាអ្នកនៅជាមួយរបួសចំនួន២កន្រ្តៃ។ ជនរងគ្រោះទាំង ៤នាក់ រស់នៅផ្ទះទល់មុខគ្នាជាមួយជនសង្ស័យ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានដេញចាក់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យនិងវត្ថុតាង កូនកន្រ្តៃត្រូវបានសមង្ថកិច្ចរៀបកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមរួចច្បាប់៕

អគ្គីភ័យ លេបត្របាក់ តូបលក់ដូរ អាជីវករ គិតជាទឹកប្រាក់ ៨៧០០ដុល្លារ

$
0
0

ភ្នំពេញ ៖ មានហេតុការណ៍មួយ បានបង្កឲ្យភ្ញាក់ផ្អើល ទៅដល់អាជីវករលក់ នៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ខេត្តព្រះសីហនុ ដោយមានអគ្គីភ័យមួយ កើតឡើងបង្កឲ្យឆេះតូបអស់ ៤ចំនួន ដែលគិតជាទឹកប្រាក់ប្រមាណ ជា៨៧០០ដុល្លារ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១២ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥។ មុនពេលកើតហេតុភ្លើងបានឆេះព្រែក ខាងក្រោយតូបលក់របស់អាជីវករ ហើយមានខ្យល់ខ្លាំងបណ្តាលឲ្យរាលដាល ឆាប់ឆេះមកតូបតែម្តង។ ប៉ុន្តែក្នុង ហេតុការណ៍ នេះមិនបានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕

CPP បញ្ចូលសមាជិកថ្មី នៅក្នុងគណៈកម្មា ធិការកណ្តាល ៣០៦រូប

$
0
0

- រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្និបាត៣ថ្ងៃអត់មាននិយាយ ប៉ះពាល់បក្សនយោបាយណាទាំងអស់

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា (CPP) បន្ទាប់ពីការបើក មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរយៈពេលពីរ ថ្ងៃកន្លះ បានសម្រេចបោះឆ្នោតបញ្ចូលសមាជិកថ្មី ទៅក្នុងគណៈកម្មាធិការកណ្តាលចំនួន ៣០៦រូប បន្ថែមលើសមាជិកចាស់ ដែលមាន ២៦៨រូប ធ្វើឲ្យសមាជិកគណៈកម្មាធិការកណ្តាល នៃបក្សកាន់អំណាច នៅកម្ពុជា៣៦ឆ្នាំមួយនេះ ឡើងដល់ ៥៤៥រូប ដែលក្នុងនោះមានក្រុមយុវជនជំនាន់ថ្មីផងដែរ។ ដោយឡែកសមាជិកអចិន្រ្តៃយ៍ នៅរក្សាចំនួនដដែល គឺ៣៤រូប។

យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលចេញក្រោយការបិទបញ្ចប់មហាសន្និបាតនៅ ល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា គណបក្ស បានសម្រេចលុបសមាជិកគណៈកម្មាធិការក ណ្តាល ដែលទទួលមរណៈ ២៧រូប បណ្តេញចេញពីបក្ស១រូប លាលែងពីបក្សដោយសារសុខភាព ១រូប និង  បោះឆ្នោតជ្រើសតាំងសមាជិកថ្មី ៣០៦រូប។

នៅក្នុងសេចក្តីថ្លែងការណ៍ មិនបានបង្ហាញពីការផ្លាស់ប្តូរតំណែងសមាជិកគណៈរដ្ឋមន្រ្តីនោះទេ បើទោះបី មានពាក្យចចាមអារាមខ្លះបានលើកឡើង មុនពេលគណបក្សនេះ បានរៀបចំមហាសន្និបាតវិសាមញ្ញថា អាចមាន ការផ្លាស់ប្តូរតំណែងសមាជិកគណៈរដ្ឋមន្រ្តី។ ជាក់ស្តែងក្រោយពីបិទបញ្ចប់ មហាសន្និបាតវិសាមញ្ញពីរថ្ងៃកន្លះ ព័ត៌មានចចាមអារាមទាំងនេះ មិនមាននៅក្នុងរបៀបវារៈនោះទេ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ក្នុងប្រជុំគណបក្សបីថ្ងៃ មន្រ្តីជាន់ខ្ពស់បក្ស ដែលឡើងធ្វើអន្តរាគមន៍ទាំងអស់ ឥតនិយាយប៉ះពាល់បក្សណាទាំងអស់។ លោកបញ្ជាក់ថា «នេះជាទំលាប់ល្អ !»។

យោងតាមគេហទំព័រគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជារយៈពេល៣៦ឆ្នាំនេះ មានសមាជិកគណៈអចិន្រ្តៃយ៍ ៣៤រូប មានសម្តេច ជា ស៊ីម ប្រធាន សម្តេចតេជោ ហ៊ុន សែន អនុប្រធាន និងសម្តេច ហេង សំរិន ប្រធានកិត្តិយស។ ដោយឡែកសមាជិកគណៈកម្មាធិការកណ្តាលមាន ២៦៨រូប តែនៅពេលនេះ បានកើនឡើងដល់ ៥៤៥រូបហើយ បន្ទាប់ពីបញ្ចូលថ្មី ៣០៦រូប រួមមានទាំងយុវជនជំនាន់ថ្មីផងដែរ៕

មហាសន្និបាត CPP បិទបញ្ចប់ ជាមួយការប្តេជ្ញា ធ្វើកំណែទម្រង់ស៊ីជម្រៅ ត្រៀមបោះឆ្នោត ឆ្នាំ២០១៧-១៨

$
0
0

- គណបក្សប្រជាជនកម្ពុជា៖ គាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន

- ប្រមុខដឹកនាំបក្ស សម្តេចតេជោ និងសម្តេច ហេង សំរិន មិនមានការថ្លែងសារទៅកាន់អ្នកព័ត៌មាននោះទេ

- ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ការបន្ថែមសាមជិកគណៈកម្មាធិការកណ្តាលថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

- លោក ខៀវ កាញារីទ្ធ៖ សមាជិកគណៈកម្មាធិការកណ្តាល CPP វ័យក្រោម ៥០ឆ្នាំ មាន ៧០រូបស្មើ ២២,៨៨រូប ស្រី ៤៥រូប, សមាជិកវ័យលើស ៦០ឆ្នាំ មាន ១០,២៨ភាគរយ

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជារយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ នៅម៉ោង ៦ និង០៣នាទីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយបានចេញសេចក្តីថ្លែងការណ៍ជាមួយការប្តេជ្ញាខ្ពស់ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ស្វែងរកប្រជាប្រិយភាពសម្រាប់ប្រកួត ប្រជែងការបោះឆ្នោតឆ្នាំ ២០១៧-២០១៨ខាងមុខនេះ។ មហាសន្និបាត ក៏បានបោះឆ្នោតបញ្ចូលសមាជិកថ្មី ៣០៦រូប ទៅក្នុងគណៈកម្មាធិការកណ្តាលផងដែរ។

មហាសន្និបាតរយៈពេល៣ថ្ងៃ របស់គណបក្សនយោបាយដ៏ចំណាស់ និងប្រកបដោយភាពរឹងមាំនៅកម្ពុជាមួយ នេះ បានធ្វើការសម្រេចចិត្ត ៩ចំណុច ដើម្បីបន្តអនុវត្តន៍ ដឹកនាំប្រទេសកម្ពុជា ការសម្រេចចិត្តនោះមានដូចជា  ការគាំទ្រពេញទំហឹងចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលនីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ជំរុញធ្វើកំណែទម្រង់បក្ស, ពង្រឹកសាមគ្គីផ្ទៃក្នុងឲ្យកាន់តែរឹងមាំ  ព្រមទាំងសន្យារក្សាកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយ ២២ កក្កដា ២០១៤ ជាមួយគណបក្សសង្រ្គោះជាតិ ដើម្បីពង្រីកវប្បធម៌សន្ទនានានៅកម្ពុជា...។

គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីការបាត់បង់អាសនៈនៅក្នុងរដ្ឋសភាអស់២២ ក្នុងពេលបោះឆ្នោតជាតិកាលពី ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ ការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ បានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់មហាសន្និបាតវិ សាមញ្ញលើកទី៣៧នេះ។ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅក្នុងសុន្ទរកថា បើកមហាសន្និបាត បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់ គឺជាអាយុជីវិតគណបក្ស និងប្រជាជនកម្ពុជា។

សម្តេច ហេង សំរិន បានមានប្រសាសន៍ទទួលស្គាល់ថា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានស្ថិតក្នុងបរិបទនយោបាយថ្មីមួយ ទោះបីទទួលបានការគាំទ្រពីប្រជាពលរដ្ឋដោយសំឡេងភាគច្រើនដាច់ខាតនៅទូទាំងប្រទេសក៏ដោយ តែគណបក្សបានថយអាសនៈមួយចំនួននៅក្នុងរដ្ឋសភា ទន្ទឹមនឹងអាសនៈគណបក្សប្រឆាំងមានការកើនឡើង។

សម្តេចបានបញ្ជាក់ថា «ប្រការនេះ តម្រូវឲ្យយើងត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយអំពីមូលហេតុ ដែលនាំឲ្យកើតមានស្ថានភាពដូច្នេះ ទន្ទឹមនឹងការវាយតម្លៃឲ្យបានម៉ត់ចត់ពីចំណុចខ្លាំង ចំណុចខ្សោយ និងមេរៀនពិសោធន៍ថ្មីៗ របស់គណបក្ស សំដៅជំរុញការធ្វើកំណែទម្រង់ឲ្យបានខ្លាំងក្លាទាន់ពេលវេលា និងមានប្រសិទ្ធភាព។ គណបក្សយើង ត្រូវតែប្តូរផ្តាច់ ដើម្បីធ្វើការងារនេះ ហើយជាក់ស្តែងយើងបានធ្វើជាបន្តបន្ទាប់រួចមកហើយ  ហើយក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ»។

គណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងបានដឹកនាំអភិវឌ្ឍន៍ប្រទេសចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩នោះ នៅក្នុងមហាសន្និបាទរបស់ខ្លួន ក៏បានរំលេចនូវពាក្យក្រើនរំលឹកដាស់តឿនដល់សមាជិក សមា ជិការបស់ខ្លួន ក្រោមទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» ផងដែរ។ ទិសស្លោកមួយនេះ គឺជា ទិសស្លោកដ៏ក្តៅគគុកមួយ ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តែងតែបានក្រើនរំលឹកដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីថ្ងៃបើកកិច្ចប្រជុំគណៈរដ្ឋ មន្រ្តីចាប់តាំងពីចុងឆ្នាំ២០១៣មកម្ល៉េះ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងដោយនាមដើមឈ្មោះ «បក្សប្រជាជនបដិវត្តន៍ខ្មែរ» កាលពីថ្ងៃ ២៨ ខែមិថុនា ឆ្នាំ១៩៥១ មុននឹងប្តូរមកឈ្មោះ «គណបក្សប្រជាជនកម្ពុជា» នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩១។

គណបក្សនយោបាយ ដ៏រឹងមាំនៅកម្ពុជាមួយនេះ មានសមាជិកគណៈអចិន្ត្រៃយ៍ ៣៤រូប មានសម្តេច ជា ស៊ីម ជាប្រធាន សម្តេច ហេង សំរិន ប្រធានកិត្តិយស និងសម្តេច ហ៊ុន សែន អនុប្រធាន, សមាជិកគណៈប្រចាំការ ៩រូប (លោក សាយ ឈុំ ជាប្រធាន) និងសមាជិកគណៈកម្មាធិការកណ្តាល ២៦៨រូប។

គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេល ៣៦ឆ្នាំមួយនេះ បានប្រកាសថា ខ្លួនបានកសាងស្នាដៃធំៗក្នុងប្រវត្តិសាស្រ្តច្រើន ដូចជាការរំដោះប្រទេសជាតិចេញពីរបបវាលពិឃាត ប៉ុល ពត, ចូលរួមចរចាគ្រប់ភាគីជម្លោះ នាំមកនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១) ឈានដល់ការនាំយកនូវសន្តិភាពទូទាំងប្រ ទេស នាំឲ្យមានការអភិវឌ្ឍន៍ និងភាពសម្បូរសប្បាយរសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញគណបក្សប្រជាជនកម្ពុជា បាននាំយកអតីតមេដឹកនាំកំពូលរបស់ របបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ទៅកាត់ទោសនៅក្នុងតុលាការកូនកាត់កម្ពុជា-អង្គការសហប្រជាជាតិ បន្ទាប់ពីបានបិទបញ្ចប់ទាំងស្រុងទាំងនយោបាយ និងយោធា នៃអតីតចលនាខ្មែរក្រ ហមកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨៕

បញ្ជីឈ្មោះសមាជិក គណៈកម្មាធិការ កណ្តាល CPP ទើបបញ្ចូលថ្មី ៣០៦រូប

ទស្សនារូបភាព មហាសន្និបាតគណបក្ស ប្រជាជនកម្ពុជា


សមាគម គ្រូពេទ្យ ស្ម័គ្រចិត្ត យុវជនស ម្តេចតេជោ បានចាប់ផ្តើម បេសកកម្ម មនុស្សធម៌ របស់ខ្លួនលើកទី១ ប្រចាំឆ្នាំ២០១៥ នៅលើទឹកដី ខេត្តសៀមរាប

$
0
0

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ លោកស្រី ពេជ ចន្ទមុនី្ន តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានដឹកនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដោយសហការ ជាមួយ អង្គការ Operation Smile បានចុះជួយធ្វើការវះកាត់ មាត់ឆែបនិងពិនិត្យព្យាបាល ជំងឺមាត់ធ្មេញ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីបង្អែកខេត្តសៀមរាប។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីសុខាភិបាល ខេត្តសៀមរាប បានមានសេចក្តី សោមនស្សរីករាយ ដែលបានសហការ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និង អង្គការ Operation Smile ធ្វើការវះកាត់ មាត់ឆែប និងព្យាបាលមាត់ធ្មេញ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាពេលនេះ ដែលមន្ទីពេទ្យ បង្អែកខេត្ត ពុំសមត្ថភាពផ្តល់ជូនអ្នកជំងឺបាន។ តាងនាមមន្ត្រីសុខាភិបាលមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក  ហ៊ុន ម៉ាណែត និងលោកស្រី   ក្រុមការងារ និងសប្បុរសជន ទាំងអស់ដែលបាន ចូលរួមសហការ ឧបត្ថម្ភ គាំទ្រទាំង សម្ភារ ថវិកានិងស្មារតីនៅក្នុង បេសកកម្មដ៍មានសារៈសំខាន់ នាពេលនេះ។

សូមបបញ្ជាក់ថា នេះគឺជាសកម្មភាពលើកទី៣ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដោយសហការជាមួយ អង្គការ Operation Smile បានចុះជួយធ្វើការវះកាត់មាត់ឆែបនិងពិនិត្យព្យាបាល ជំងឺមាត់ធ្មេញ

ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តព្រះសីហនុ ខេត្តស្វាយរៀងនិង ខេត្តសៀមរាប ដែលកម្មវិធីនេះមានការចូលរួមចំណែកពីសំណាក់ សប្បុរសជននានា។ ដោយឡែក សកម្មភាពមនុស្សធម៌ របស់សមាគមនៅថ្ងៃនេះក៍មានការចូលរួមសកម្មភាព សង្គមមួយផ្នែកពីសំណាក់ក្រុមហ៊ុន LG Electronicsផងដែរ.៕

កិច្ចប្រជុំ កំពូលស្តី អំពីបញ្ហា ប្រេងនៅសមុទ្រ ខាងជើង ត្រូវលើកយក មកពិភាក្សាគ្នា នៅថ្ងៃចន្ទនេះ

$
0
0

ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ថា កិច្ចប្រជុំកំពូលស្តីអំពីបញ្ហាប្រេងនៅ សមុទ្រខាង ជើង ត្រូវបានលើកយកមក ពិភាក្សាគ្នានៅថ្ងៃចន្ទនេះ ដោយរបៀបវារៈនៃកិច្ចប្រជុំនោះនឹងផ្តោត សំខាន់លើការ ប្រឈមមុខនឹងបញ្ហា តម្លៃប្រេងបច្ចុប្បន្ន និងការធ្វើប្រតិបត្តិការនៅក្នុងសមុទ្រខាងជើង ដែលជួបនូវហានិភ័យ នាពេលកន្លងមក ។

បណ្តាសហគ្រាសផលិតប្រេង និងឧស្ម័ននៅអង់គ្លេសបានអំពាវនាវសូមឲ្យរដ្ឋាភិបាល “ចាត់វិធានការឲ្យ បានល្អប្រសើរ” ។

នៅក្នុងកិច្ចប្រជុំកំពូលស្តីអំពីបញ្ហាប្រេងនេះ លោក Malcolm Webb នាយកប្រតិបត្តិក្រុមហ៊ុនប្រេង និងឧស្ម័ន របស់អង់គ្លេស នឹងធ្វើជាអ្នកដឹកនាំកិច្ចប្រជុំកំពូលនេះនៅក្រុង Aberdeen នៅថ្ងៃចន្ទនេះ ដោយលើកឡើង នូវការពិភាក្សាអំពីផលប៉ះពាល់ ដោយសារបរិស្ថានលើការធ្វើពាណិជ្ជកម្មប្រេង ដែលនេះជា ចំណុចសំខាន់ ទៅលើ”ហានិភ័យខ្ពស់” ។

គោលបំណងសំខាន់នោះ ក្រុមហ៊ុនប្រេងចង់បានឲ្យមានការបន្ថយពន្ធលើតម្លៃប្រេង និងជំរុញឲ្យតម្លៃ ប្រេងកើនឡើងនូវតម្លៃវិញ ។ ពិសេសចង់បានការឯកភាពលើច្បាប់ស្តីអំពីប្រេង និងឧស្ម័នថ្មី ដែលអាចទទួល យកបាន ។

ខាងរតនាគារអង់គ្លេសបាននិយាយថា យើងនឹងធ្វើកិច្ចការងារនេះជាមួយបណ្តាថ្នាក់ដឹកនាំសហគ្រាសផលិតប្រេង ទាំងឡាយ “វាជាបញ្ហាអាទិភាពមួយ” ដើម្បីឆ្លុះបញ្ចាំងអំពីបញ្ហាដែលឧស្សាហកម្មទាំងនោះប្រឈមមុខ ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលខាងលើ ត្រូវបានគេដឹងថា ក្រុមប្រឹក្សាក្រុងAberdeen គឺជាអ្នកដែលរៀបចំ ឡើងនូវកិច្ចប្រជុំ កំពូលនេះឡើង ហើយគេរំពឹងថា មានអ្នកចូលរួមក្នុងស្រុក ក្នុងនោះមានអ្នកនយោបាយជាតិ រួមទាំងសហជីព និងតំណាង សហព័ន្ធប្រេងជាច្រើនចូលរួម ។

កិច្ចប្រជុំកំពូលនេះ នឹងមានវត្តមានរដ្ឋមន្ត្រីទី១របស់ស្កុតឡែន Nicola Sturgeon និងរដ្ឋលេខាធិការស្កុតឡែន នៃចក្រភព អង់គ្លេសចូលរួមផងដែរ ។

គេបានដឹងថា តម្លៃប្រេងធ្លាប់តែក្នុងមួយបារ៉ែលតម្លៃ១១៥ដុល្លារ ដែលនេះជាតម្លៃខ្ពស់ តែមកដល់ពេលនេះ តម្លៃប្រេងបានធ្លាក់ នៅក្រោម៦០ដុល្លារក្នុង១បារ៉ែល ។ ជាក់ស្តែងកាលពីថ្ងៃសុក្រចុងសប្តាហ៍មុន តម្លៃ ប្រេងបាននៅ ត្រឹម៥៣ដុល្លារ ក្នុង១បារ៉ែលប៉ុណ្ណោះ ។

ជុំវិញតម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុកនេះ កាលពីខែមុន សមាគមប្រេង និងជាអ្នករុករកប្រេងឯករាជ្យមួយឈ្មោះ ថា Brindex បានប្រាប់ដល់ ប៊ីប៊ីស៊ីថា វិស័យឧស្សាហកម្មប្រេង “ជិតដល់ពេលដួលរលំទៅហើយ” ។

ជុំបញ្ហាប្រេងនេះផងដែរ សូម្បីតែក្រុមហ៊ុនប្រេងដ៏ល្បីរបស់អង់គ្លេសBP ក៏ជួបនឹងបញ្ហាប្រេងដែរ ហើយបាន កាត់បន្ថយបុគ្គលិកបម្រើការ អស់ជាច្រើននាក់ទៀតផង ៕

ជប៉ុន បាញ់បង្ហោះ ផ្កាយរណប ទៅកាន់ទៅលំហ ទទួលបាន ជោគជ័យ

$
0
0

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ថា ផ្កាយរណប មប្រើដល់ការ ប្រមូល ព័ត៌មានដែលជប៉ុនបានបាញ់កាល ពីថ្ងៃអាទិត្យ ម្សិលមិញនេះទៅកាន់ទី លំហនោះបាន ជោគជ័យហើយ ។

នៅវេលាម៉ោងប្រមាណ១០ និង២១នាទី ព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ម៉ោងក្នុងតំបន់ នៅមជ្ឈមណ្ឌល អវកាស Tanegashima នៅភាគពាយ ព្យ Kagoshima ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានរៀបចំ និងបានបាញ់ បង្ហោះផ្កាយរណប ថ្មីមួយទៅកាន់ដងតារាវិថី ដោយប្រើនូវគ្រាប់រ៉ុក្កែត H-2A ដែលផលិតឡើង រួមគ្នារវាងទីភ្នាក់ងារអវកាស រុករករបស់ជប៉ុនហៅកាត់ (JAXA)និងឧស្សាហកម្ម ធុនធ្ងន់Mitsubishi ។

គួរបញ្ជាក់ថា តាមពិតទៅកាន់ត្រៀមបាញ់បង្ហោះផ្កាយរណប នោះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា មកម្ល៉េះ តែដោយ សារតែ អាកាសធាតុមិនអំណោយផល ទើបពន្យាពេលមកដល់ថ្ងៃអាទិត្យ តែម្តង ។

ផ្កាយរណបដែលបានបាញ់បង្ហោះឡើងនេះ វាមានមុខងារពិសេសជួយប្រមូលនូវព័ត៌មាន ដែលជារ៉ា ដាចាប់យកសកម្មភាព ដែលបង្ហាះនៅលើភពផែនដី និងបញ្ជូនរូបភាពច្បាស់ល្អ ។ ផ្កាយរណបនេះ មានលក្ខណៈពិសេសទៀតនោះ គឺវាអាចរក្សាបាននូវការសម្ងាត់ដោយរដ្ឋាភិបាលជប៉ុន ៕

នៅថ្ងៃចន្ទនេះ អតីតនាយក IMF ត្រូវបាន វិនិច្ឆ័យទោស នៅបារាំង

$
0
0

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សព្វផ្សាយនៅថ្ងៃ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ថា លោក Dominique Strauss-Kahn អតីតនាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ត្រូវបានកាត់ទោស នៅទីក្រុង បារីស ប្រទេស បារំាំង បន្ទាប់ពីរូបលោកបានចោទប្រកាន់ ពីបទរួមភេទជាមួយស្ត្រី រួមការងារម្នាក់នៅក្នុងសណ្ឋាគារ មួយនាទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាម៉េរិក ។

លោក Dominique Strauss-Kahn ត្រូវបានគេស្គាល់ច្បាស់ថា ជាបុគ្គលម្នាក់ដែលមានស្នាដៃដឹកនំាមូលនធិ បានល្អណាស់ តែអ្វីដែលលោកបានប្រព្រឹត្តខុសនោះ គឺលោកត្រូវបានចោទប្រកាន់ ពីបទលួចរួមភេទ ជាមួយអ្នក បម្រើការងារ ម្នាក់នៅឯសណ្ឋាគារ មួយកន្លែងនៅក្រុងញ៉ូវយ៉ក ហើយជាអ្នកដែលធ្លាប់នាំស្រីៗ ឲ្យបម្រើដល់អ្នក មានអំណាច និងទឹកប្រាក់ប្រាក់ផងដែរ ក្នុងនោះមានដូចជានៅក្រុងប៉ារីស ប្រ៊ុចស៊ែល និងរដ្ឋាធានីវ៉ាស៊ីនតោន ។

គួររំលឹកថា អស់រយៈពេល៤ឆ្នាំមកហើយ ដែលអតីតនាយកគ្រប់គ្រងរូបនេះត្រូវបានគេរកឃើញ ទោសកំហុស របស់លោក ហើយនៅថ្ងៃចន្ទនេះ តុលាការក្រុងប៉ារីស បាននាំខ្លួនមកធ្វើការកាត់ទោសតែម្តង ។

គេបានដឹងថា អតីតនាយកគ្រប់គ្រងមូលនិធិខាងលើ មានវ័យ៦៥ឆ្នាំហើយ ហើយលោកត្រូវបានចោទប្រកាន់ទោស កំហុសដូចរៀបរាប់ខាងលើដែលបានប្រព្រឹត្តឡើង នៅក្រុងប៉ារីស  ប្រ៊ុចស៊ែល និងរដ្ឋាធានីវ៉ាស៊ីនតោន ក្នុងរឿង ផ្លូវភេទនោះ ។

បន្ទាប់ពីជាប់សង្ស័យថាបានប្រព្រឹត្តទោសកំហុសទាក់ទិន នឹងរឿងផ្លូវភេទនោះ ក្នុងអំឡុងពេល០៦ខែ លោក Dominiqueកិត្តិនាមរបស់លោកត្រូវបានស្រុតចុះយ៉ាងខ្លាំងដែលធ្លាប់តែមានឈ្មោះល្បីល្បាញ និងជាអ្នក ធ្វើការយ៉ាងមមាញឹកម្រើ ដល់ស្ថាប័នហិរញ្ញវត្ថុមួយនេះ ។ លោកត្រូវបានជាប់ការសើុបអង្កេតយ៉ាងតឹងរឹង ដែល ជាប់ពាក់ព័ន្ធនឹងការរួមភេទ ដែលមានភាគីជាច្រើនទៀតចូលរួម ៕

រថយន្តតួរីស បុកចូលផ្ទះ ប្រជាពលរដ្ឋ រងរបួសធ្ងន់ ស្រាល៦នាក់

$
0
0

ភ្នំពេញៈ មនុស្សប្រុសស្រីចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ខណៈអង្គុយលក់ទូរស័ព្ទ និងអង្គុយលេង នៅសំយ៉ាប មុខផ្ទះត្រូវ រថយន្តមួយគ្រឿង ម៉ាកតួរីស បានបើកជ្រុលទៅ បុករះសំយ៉ាបផ្ទះ ទូរតាំងទូរស័ព្ទ រួចជ្រុលទៅបុកជញ្ជាំង បន្ទប់ជួលធ្លាយទើប ឈប់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ប្រហែលជិត៧យប់ ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក ញឹម ញ៉ាន់ អាយុ៦៦ឆ្នាំជាម្ចាស់ផ្ទះជួល កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះចំនួន៦នាក់ ប៉ុន្តែ ម្នាក់គ្រាន់តែ រងរបួសបន្តិចបន្តួច ត្រូវជាកូនរបស់គាត់ ចំណែកឯ៥នាក់ទៀត រងរបួសធ្ងន់មនុស្សចាស់២នាក់ ជំទង់ម្នាក់ និងក្មេងម្នាក់ឈ្មោះថា តឿ ភេទប្រុសអាយុ៦ឆ្នាំ ចំណែកឯ៤នាក់់ទៀតពុំបានស្គាល់ឈ្មោះនោះទេ ។ចំណែករថយន្តបង្កម៉ាក តួរីសពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ 2F-1409 អ្នកបើកបរ២នាកពុំត្រូវបានស្គាល់ឈ្មោះឡើយ។

ប្រភពបានបន្តថា មុនពេលកើតហេតុរថយន្តបង្ក បានបើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវបេតុង ខាងលើលុះ ដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកចូលផ្ទះរបស់គាត់ដោយ បុករះសរសរសំយ៉ាបខាងមុខ ដាច់អស់និងទូរដាក់ តាំងទូរស័ព្ទលក់ខ្ទេចអស់រួម និងមនុស្សអង្គុយលក់ទូរស័ព្ទនិង អង្គុយលេងក្បែរ នោះរង របួសធ្ងន់ ស្រាលតែម្តងទៅ និងជ្រុលទៅបុកជញ្ជាំងបន្ទប់ជួលបាក់ខ្ទេចប្រវែងជិត២ម៉ែត្រទើបឈប់ ប៉ុន្តែអ្នកបើកបរ រថយន្តពុំមានរងរបួសនោះទេ ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួន បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន។

រថយន្តបង្កត្រូវប្រគល់ទៅឲ្យនគរបាលជើងគោក នៃស្នងការដ្ឋាន រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕

Viewing all 8042 articles
Browse latest View live




Latest Images