Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីប្រកាស ចាប់ខ្លួន ជនបរទេស ៣នាក់ដែល ថតអាក្រាតកាយ នៅមុខប្រាសាទអង្គរវត្ត


កាត់ទោស អ្នកវិទ្យាសាស្ត្រ អាម៉េរិកម្នាក់ ឲ្យជាប់ពន្ធនាគារ ០៥ឆ្នាំ ពីបទលួច ផលិតគ្រាប់បែក នុយក្លេអ៊ែរ ដោយសម្ងាត់ បញ្ជូនឲ្យប្រទេស វេនីហ្ស៊ូអេឡា

$
0
0

ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ថា លោកអតីត អ្នកវិទ្យាសាស្ត្រ អាម៉េរិកមួយរូប ដែលបម្រើការងារ នៅឯមន្ទីរពិសោធន៍ជាតិ Los Alamos សហរដ្ឋអាម៉េរិក ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ចំនួន០៥ឆ្នាំ បន្ទាប់ពីរូបលោកបាន ប៉ុនប៉ងផលិតគ្រាប់បែក នុយក្លេអ៊ែរ ដោយសម្ងាត់បញ្ជូន ទៅឲ្យប្រទេស វេនីហ្ស៊ូអេឡានោះ ។

គេបានដឹងថា លោក Pedro Leonardo Mascheroni បានប្រព្រឹត្តទោសកំហុសកាលពីឆ្នាំ២០១៣ ក្រោមការសើុបអង្កេត ឃើញពីក្រុម FBI ដោយរកឃើញថា អ្នកវិទ្យាសាស្ត្ររូបនេះបានប្រព្រឹត្តខុស ហើយមានទំនាក់ទំនង ជាមួយមន្ត្រី នៅក្នុងប្រទេស វេនីហ្ស៊ូអេឡា ។

គួរបញ្ជាក់ថា លោក Pedro Mascheroni មានអាយុ៧៩ឆ្នាំ ហើយលោកមានដើមកំណើត មកពីប្រទេសអាហ្សង់ទីន ។ភរិយាររបស់លោកក៏ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារចំនួន០១ឆ្នាំដែរ ។

ប្រភពព័ត៌មានបានចុះផ្សាយថា លោក Mascheroni បានត្រូវបានសើុបអង្កេត អស់រយៈពេល០១ឆ្នាំ មុនពេលចោទ ប្រកាន់ពីទោសកំហុស របស់គាត់ ។

សូមបញ្ជាក់ថា ទីភ្នាក់ងារ FBI សហរដ្ឋអាម៉េរិក បានរឹបអូសកុំព្យូទ័រ សំបុត្រ រូបថត និងសៀវភៅ កំណត់ត្រា ផ្សេងនៅផ្ទះរបស់ អ្នកទោសមួយនេះ ។

ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលសហរដ្ឋអាម៉េរិក មិនទាន់ជឿថា វេនីហ្ស៊ូអេឡា កំពុងតែព្យាយាម ទទួលយកនូវ នុយក្លែអ៊ែរដោយ សម្ងាត់ពីសហរដ្ឋអាម៉េរិក នោះនៅឡើយទេ ៕

ជំងឺផ្តាសាយបក្សី H7N9 ផ្ទុះឡើងនៅ តាមបណ្តារដ្ឋ ចំនួន១១ នៅក្នុងប្រទេស នីហ្សេរីយ៉ា

$
0
0

ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ថា រដ្ឋាភិបាលនីហ្សេរីយ៉ា បានប្រកាស ឱ្យដឹងអំពីករណី នៃជំងឺផ្តាសាយបក្សី បានផ្ទុះឡើងនៅ តាមបណ្តា រដ្ឋចំនួន១១នៅក្នុងប្រទេស ។

លោក Akinwumi Adesina រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នីហេ្សរីយ៉ា បានថ្លែងថា បន្ទាប់ពីមានករណី ឡើងនូវជំងឺផ្តាសាយបក្សី យើងក៏បានបើកកិច្ចប្រជុំមួយ ជាបន្ទាន់ជាមួយនឹងគណៈកម្មាធិការ កសិកម្មប្រចាំរដ្ឋទាំងអស់ នៅក្រុងក AbuJa ដែលជារដ្ឋធានី របស់ប្រទេសយើង ។

លោករដ្ឋមន្ត្រីបានប្រកាសថា រដ្ឋាភិបាលបានអនុម័ត ថវិកាសម្រាប់ជួយដល់ ប្រជាកសិករ ដែលជួបរងគ្រោះ ដោយសារជំងឺនេះរួចជាស្រេចដែរ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ថវិកានឹងត្រូវដល់ដៃផ្ទាល់ដល់ក្រុមប្រជាកសិករ ក្នុងអំឡុងពេល៧២ម៉ោង ។ លោក Adesina បានប្រាប់ថា រដ្ឋដែលរងគ្រោះដោយករណី ជំងឺផ្តាសាយបក្សីនោះរួមមានៈ រដ្ឋ Kano, Lagos, Ogun, Rivers, Delta, Edo, Plateau, Gombe, Imo, Oyo និងរដ្ឋ Jigawa ។

លោកបានបន្ថែមថា កសិដ្ឋានចំនួន៣៩កន្លែង នៅក្នុងបណ្តារដ្ឋ ចំនួន០៩ ស្ថិតក្នុងការគ្រប់គ្រង មិនឲ្យសាយភាយ ជំងឺឆ្លងនេះឡើយ ៕

ISIS បោកគ្រាប់បែក កម្ទេចអតីតវិមាន ដ៏ប្រណិត របស់ សាដដាម ហូស្សេន ៩កន្លែង

$
0
0

គ្រីត៖ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ISIS នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ នេះ បាន ធ្វើការបោក គ្រាប់បែកកម្ទេច អគារវិមានដ៏ប្រណិត របស់អតីតប្រធានាធិបតី អ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន ចំនួន៩កន្លែងក្នុងស្រុកទីគ្រីត ដែលជា ស្រុកកំណើតរបស់ មេដឹកនាំ រូបនេះផ្ទាល់តែម្តង។

មូលហេតុដែលពួកសកម្មប្រយុទ្ធទាំងនោះ បានលួចដាក់បង្កៃគ្រាប់បែគឲ្យផ្ទុះ ដោយសារតែ ទីតាំងទាំងអស់ ត្រូវបាន យោធាអ៊ីរ៉ាក់ ប្រើប្រាស់ដើម្បីជាមូលដ្ឋាន បញ្ជាការយោធា ហើយវាមិនមែនមាន តែ៩កន្លែងនោះទេ ដោយគ្រាន់ តែក្នុងស្រុកកំណើត សាដាម នោះ គឺមានវិមានប្រណិត ចំនួន ៧៩ កន្លែងឯណោះ ហើយភាគច្រើនស្ថិត នៅតាមដងទន្លេ ទីគ្រីស ក្នុងស្រុក ទីគ្រីត ដែល មានចម្ងាយ ១៧០ គីឡូម៉ែត្រពីរដ្ឋធានី បាកដាដ៕

Samsung រកបាន ប្រាក់ចំណេញ កើនឡើង ៣០ភាគរយ គិតនៅត្រីមាស ទី៤ឆ្នាំ២០១៤

$
0
0

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ថា ក្រុមហ៊ុន ផលិតនិងចែកចាយ គ្រឿងអេឡិចត្រូនិច កូរ៉េខាងត្បូង Samsung បានប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រាក់ចំណេញ ដែលទទួល បានពីប្រតិបត្តិការ គិតក្នុងត្រីមាសទី៤ ឆ្នាំ២០១៤ បានកើនឡើង ប្រមាណ៣០ភាគរយ ។

ការកើនឡើងនេះដោយសារតែសន្ទុះ នៃការលក់ស្មាតហ្វូន មានបរិមាណច្រើនសន្ធឹកសន្ធាប់ ។ ប្រាក់ចំណេញ បានមកពីប្រតិបត្តិការ បានកើនឡើងនូវទឹកប្រាក់ចំនួន៥,២៩រយពាន់លានវ៉ុន ស្មើនឹង៤,៨៧ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក គិតក្នុងរយៈពេល៣ខែ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ តួលេខនេះ ធៀបនឹងត្រីមាស ទី៣ក្នុងឆ្នាំដដែល មានទឹកប្រាក់ត្រឹមតែ៤,០៦រយពាន់លានវ៉ុនប៉ុណ្ណោះ ។ ប៉ុន្តែតួលេខនៅដើមឆ្នាំបង្ហាញឲ្យឃើញថា បានធ្លាក់ចុះប្រមាណ៣៦ភាគរយឯណោះ ។

បន្ទាប់ពីទទួលបានទឹកប្រាក់១០,១៦ពាន់លានវ៉ុន ក្នុងត្រីមាសទី៣ឆ្នាំ២០១៣នោះ ប្រាក់ចំណេញ បានមកពីប្រតិបត្តិការ របស់ក្រុមហ៊ុន Samsung បានបន្តធ្លាក់ចុះ មកវិញនៅត្រឹមទឹកប្រាក់៤,០៦ រយពាន់លានវ៉ុន នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៤។

ក្នុងត្រីមាសទី៤ ឆ្នាំ២០១៤ ប្រាក់ចំណូលដែលក្រុមហ៊ុន ទទួលបានមានចំនួន ទឹកប្រាក់៥២,៧៣រយពាន់លានវ៉ុន តួលេខនេះ បានកើនឡើង១១ភាគរយ ធៀបនឹងត្រីមាសទី៣ តែតួលេខនៅដើមឆ្នាំ វិញបានធ្លាក់ចុះ១១ភាគ រយដូចគ្នា ។
សម្រាប់ប្រាក់ចំណេញ ពេញមួយឆ្នាំ២០១៤ ដែលបានមកពីប្រតិបត្តិការ របស់ក្រុមហ៊ុន Samsung មានទឹកប្រាក់ ចំនួន២៥,៣ រយពាន់លានវ៉ុន ធៀបនឹងឆ្នាំមុនបានថយចុះ៣២ភាគរយ ។ ក្នុងឆ្នាំ២០១១ ជាឆ្នាំដែល ក្រុមហ៊ុន ទទួលបានទឹកប្រាក់ ទាបបំផុតប្រមាណ១៥,៦៥រយពាន់លានវ៉ុនប៉ុណ្ណោះ ។ បើធៀបនឹង ប្រាក់ចំណូលដែល រកបានក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៣វិញ ក្នុងឆ្នាំ២០១៤គឺប្រាក់ចំណូលធ្លាក់ចុះជាង៩,៨ភាគរយ ស្មើនឹងទឹក ប្រាក់២០៦,២១រយពាន់លានវ៉ុន ៕

សហគ្រិនកម្ពុជា រៀនពីការអនុវត្តន៍ល្អ ដើម្បីអាចប្រកួតប្រជែង បានខ្លាំង

$
0
0

ភ្នំពេញ៖ សហគ្រិនធុនតូច និងមធ្យមជាង១២៥នាក់ បានចូលរួមក្នុងសិក្ខាសាលា ដែលមានរយៈពេល១ថ្ងៃពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នាភ្នំពេញ ដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់ពួកគេ លើការអនុវត្តន៍ល្អក្នុងមុខជំនួញ ដែលបទបង្ហាញត្រូវបានធ្វើដោយ ក្រុមហ៊ុនពហុជាតិរបស់អាម៉េរិក។

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានឲ្យដឹងថា ក្រោមការឧបត្ថម្ភរបស់ សម្ព័ន្ធភាពពាណិជ្ជកម្មអាម៉េរិច អាស៊ានដើម្បីសហគ្រាសតូចនិងមធ្យម ដែលមានភាពប្រកួតប្រជែង ភាពជាដៃគូរវាងទីភ្នាក់ងារសហរដ្ឋអាម៉េរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងក្រុមប្រឹក្សាពាណិជ្ជ កម្មអាម៉េរិក-អាស៊ាន US-ASEAN Business Council (US-ABC) សិក្ខាសាលានេះមានការបណ្តុះ បណ្តាលពីធុរកិច្ចល្អ ការអនុវត្តផ្នែកហិរញ្ញវត្ថុនិងច្បាប់ និងដំណោះស្រាយដែលរួមមានពាណិជ្ជ កម្មតាមអ៊ិនធឺណែត និងមធ្យោបាយផ្នែកភស្តុភា ដើម្បីជួយបង្កើនសមត្ថភាពប្រកួតប្រជែង របស់ក្រុមហ៊ុនដែលចូលរួមក្នុងសិក្ខាសាលានេះ។

អ្នករៀបចំសិក្ខាសាលាបានធ្វើការសហការជាមួយក្រុមការងារនៃសហគ្រាសធុនតូច និងមធ្យមអាស៊ាន តាមរយៈនាយកដ្ឋានសិប្បកម្ម និង សហគ្រាសធុនតូចនិងមធ្យមរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មកម្ពុជា រួមទាំងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សហព័ន្ធពាណិជ្ជកម្មស្ត្រីកម្ពុជា មូលនិធិ Hinrich Foundation និងភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន។

លោកស្រី Rebecca Black នាយិកានៃទីភ្នាក់ងារសហរដ្ឋអាម៉េរិចសំរាប់ការអភិវឌ្ឍន៍អន្តរជាតិនៅកម្ពុជា បានមានប្រសាសន៍ថា “សាជីវកម្មជាដៃគូនៅក្នុងសិក្ខាសាលានេះមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុងសាកលលោក ក្នុងជំនួញអន្តរជាតិ បច្ចេកវិទ្យា និង ភស្តុភា ។ ខ្ញុំសូមអោយអ្នកទាំងអស់គ្នាយកឱកាសនេះដើម្បីបង្កើនភាពខ្លាំងក្នុងការប្រកួតប្រជែង និងសមត្ថភាពឈោងចាប់នៃ ក្រុមហ៊ុនរបស់លោកអ្នក»។

ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) ក្នុងពេលដែល សេដ្ឋកិច្ចតំបន់និងសេដ្ឋកិច្ច សាកលលោកដែលចេះតែមានការរីកធំឡើង មានន័យថាយើងត្រូវការចំណេះដឹង ជំនាញ និងមធ្យោបាយថ្មីៗ ដើម្បីបន្តពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែង និង បន្តធ្វើអោយប្រសើរឡើងនូវផលិតផលនិងដំណើរការ ដើម្បីបង្កើនលទ្ធភាពក្នុងការចូលទៅដល់ទីផ្សារដែលមានអតិថិជនដែលមានការរើសផលិតផលច្រើន និង សហគ្រាសដែលកាន់តែមានសមត្ថភាពប្រកួតប្រជែង នៅជុំវិញពិភពលោក។

លោក Anthony Nelson នាយកទទួលបន្ទុកផ្នែកអាស៊ានរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាម៉េរិក-អាស៊ាន បានមានប្រសាសន៍ថា “សិក្ខាសាលានេះជាផ្នែកមួយកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនអាម៉េរិកអស់រយៈពេលច្រើនឆ្នាំមកហើយ ដែលធ្វើការតាមរយៈក្រុមប្រឹក្សានេះ ដើម្បីជួយដល់ការរីកចំរើននិងអភិវឌ្ឍន៍នៅក្នុងតំបន់។

សម័្ពន្ធភាពពាណិជ្ចកម្មនេះទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលសហគ្រិនចំនួន១ ៦០០នាក់ក្នុងបណ្តាលប្រទេសនៅអាស៊ាន។ បន្ទាប់ពីសិក្ខាសាលាថ្ងៃនេះ យើងនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជាន់ខ្ពស់ដែលនឹងរួមបញ្ចូលកម្មវិធីផ្តល់ប្រឹក្សាមួយទល់មួយ ព្រមទាំងសកម្មភាពអភិវឌ្ឍទេពកោសល្យនិងភាពជាអ្នកដឹកនាំ ដែលនឹងធ្វើឡើងដោយសាជីវកម្មជាដៃគូរបស់យើង”៕

សម្ដេចក្រុមព្រះ ប្រកាសជាថ្មី ពីកិច្ចសហ ប្រតិបត្តការ ជាមួយ CPP និងព្រមានមន្ត្រី ឲ្យដើរចេញ បើមិនពេញចិត្ត

$
0
0

ភ្នំពេញ៖ ក្រោយសមាជជ្រើស តាំងជាងពីរ សប្ដាហ៍ជា ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិន ប៉ិច សម្ដេចក្រុម ព្រះនរោត្តម រណឬទ្ធ បានជួបសំណេះសំណាល ជាមួយមន្ត្រីរបស់បក្ស២០០រយនាក់ជាលើកដំបូងដោយបាន ប្រកាសជាថ្មីពីកិច្ចសហប្រតិបត្តិការ ជាមួយគណបក្សប្រជាជនកម្ពុជា និងបានព្រមានមន្ត្រីរបស់ខ្លួនឲ្យដើរចេញ បើមិនពេញចិត្តកិច្ចសហប្រតិបត្តិការនេះ។

នៅក្នុងពិធីសំណេះសំណាល ជាមួយ សមាជិករបស់ខ្លួននាភោជនីយដ្ឋាន ទន្លេបាសាក់២ នៅរសៀល ថ្ងៃសុក្រ នេះ សម្ដេក្រុមព្រះបញ្ជាក់ថា" តាមលិខិតចុះថ្ងៃទី១៩ខែមករា ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែលោកអបអរសាទរទេគឺមានតែលោក(ហ៊ុន សែន ) មួយទេហើយ អ្នកឯទៀតអត់មានអបអរសាទរទេ។ សម្ដេចខ្ញុំអត់ឲ្យគណបក្ស ហ្វ៊ុន ស៊ិន ប៉ិច វាយតំលៃជាដាច់ខាត។ បើឯក ឧត្តម លោក ជំទាវណាយល់ថាការគាំទ្រ នៃគណបក្សប្រជាជន វាមិនសមរម្យសុំដើរចេញទ្វារកំពុងបើករងចាំ"។

បើតាមបន្ទូលរបស់ សម្ដេចក្រុមព្រះដៃគូការងាររបស់ ហ៊្វុន ស៊ិន ប៉ិច ជាមួយគណបក្សប្រជាជនគឺជាដៃគូយុទ្ធ សាស្ត្រមួយដ៏ល្អក្នុងការងារស្ដារប្រទេសជាតិ។  នៅក្នុងពិធីសំណេះសំណាលនោះផងដែរសម្ដេចក្រុមព្រះក៏បាន ផ្ញើសារទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិឲ្យត្រៀមប្រកួតគ្នាក្នុងការបោះនៅឆ្នាំ២០១៧ និង ឆ្នាំ២០១៨ ខាងមុខ។

សម្ដេចក្រុមព្រះ បានមានព្រះបន្ទូលដោយរំពឹងថា " ខ្ញុំរំពឹងខ្ញុំនឹងប្រមែប្រមូលបានមកវិញនូវអ្វីមួយដែលជាសំឡេងអ្នករាជានិយម អ្នកសីហនុនិយម មកបោះឆ្នោតឲ្យគណបក្សខ្ញុំ ហ៊្វុន ស៊ិន ប៉ិច ។ ប៉ុន្តែបើ មានអ្នក ណាចង់ទៅពិសារសម្អម្ជូរអម្ពិលជាសិទ្ធរបស់ពួកគេ"។

សម្ដេចក្រុមព្រះក៏បានឲ្យដឹងដែរថា ការងារបន្តរបស់ទ្រង់ គឺនឹងរៀបចំសមាជវិសាមញ្ញរបស់គណបក្ស នៅថ្ងៃខាងមុខមួយទៀតដើម្បីអនុម័តនូវបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌរបស់បក្សនិងបន្តការងាររឿងធ្វើស្លាកគណបក្សឲ្យ ឆាប់ ចប់។ ព្រះអង្គនឹងយាងដោយផ្ទាល់ទៅតាមមូលដ្ឋាន ដើម្បីជួបអ្នកគាំទ្រក្នុងគោលបំណងប្រមែលប្រមូលអ្នក រាជានិយមត្រឡប់មកវិញ។

សូមបញ្ជាក់ថា ពិធីជួបសំណេះសំណាលជាលើកដំបូង របស់សម្ដេចក្រុមព្រះ ធ្វើឡើងបន្ទាប់ពីអង្គ សមាជ របស់ គណបក្សហ៊្វុន ស៊ីនប៉ិច កាលពីថ្ងៃទី១៩ ខែមករា បោះឆ្នោតជ្រើសរើសព្រះអង្គ មកធ្វើគង់ធ្វើជាព្រះ ប្រធាន គណបក្សឡើងវិញ បន្ទាប់ពីអវត្តមានរយៈពេល៩ឆ្នាំ។

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី និង លោក ញឹក ប៊ុនឆៃ យាង ព្រះអង្គ ធ្វើជា ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាថ្មីឡើងវិញ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥៕

ហ្វីតប៊ែក រៀបចំសិក្ខាសាលាស្តីពី ការប្រើបា្រស់ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសកម្ពុជា

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនស្រាវជ្រាវ ហ្វីតប៊ែក ជាក្រុមហ៊ុននាំមុខគេ ផ្នែកស្រាវជ្រាវទីផ្សារ នឹងរៀបចំសិក្ខាសិលាស្តីអំពី (លទ្ធផលថ្មីៗ នៃការសិក្សាស្រាវជ្រាវ ស្តីពីការប្រើបា្រស់ ប្រព័ន្ធផ្សព្វផ្សាយ) នៅវេលាម៉ោង ១៣:០០-១៧:០០ ល្ងាច ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសណ្ឋាគា កាំបូឌីយ៉ាណា (Cambodiana Hotel ) ។

គោលបំណង សិក្ខាសាលានេះ នឹងអនុញ្ញាត ឱ្យមានការចូលរួម ដោយឥតគិតថ្លៃ ដើម្បីចែករំលែក លទ្ធផលស្រាវជ្រាវ ទៅដល់អ្នកទាំងឡាយណា ដែលធ្វើការជាមួយ និងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកដែលរៀបចំផែនការទីផ្សារ ។

សូមធ្វើការទំនាក់ទំនង ចុះឈ្មោះមក កញ្ញា ស៊ុនណារម្យ តាមទូរស័ព្ទលេខ ០៦៩ ៦៣ ៥២ ០៩ ឱ្យបានមុនថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥៕


មហាសន្និបាតវិសាមញ្ញ របស់​គណបក្ស​ប្រជាជន ផ្តោត​សំខាន់​លើ​ប្រធាន​បទ​កំណែ​ទម្រង់

$
0
0

(ភ្នំពេញ)៖ «ការកែទម្រង់ គឺជាអាយុជីវិតរបស់ជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា» គឺជាប្រធានបទសំខាន់ នៅក្នុងការបើកមហាសន្និបាតវិសាមញ្ញ លើកទី៣៧ របស់គណបក្សប្រជាជនកម្ពុជា នាពេលនេះដែលត្រូវបាននឹងកំពុងធ្វើឡើងនៅកោះពេជ្រ រយៈពេល៣ថ្ងៃ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥, នេះគឺជាខ្លឹមសារនៃសុន្ទរកថា របស់សម្តេចហេង សំរិន ប្រធានកិត្តិយស របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកពិធីមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។

សូមអានខ្លឹមសារទាំងស្រុង នៃសុន្ទរកថា របស់សម្តេច ហេង សំរិន៖

ប្រជាពលរដ្ឋ រិះគន់ ក្រុមឈ្មួញដឹក ជញ្ជូនត្រី ខ្វះការវិចខ្ចប់ បង្កក្លិនស្អុយ

$
0
0

បន្ទាយមានជ័យ៖ នៅព្រឹកនេះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ ពលរដ្ឋរស់នៅ តាមដងផ្លូវជាតិលេខ៥ រហូតដល់ក្បាលស្ពាន មិត្តភាព កម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានរិះគន់យ៉ាងខ្លាំង ពីសំណាកក្រុមឈ្មួញ ទាំងអស់ ខ្វះការវិចខ្ចប់ ត្រី ប្រហុក ដាក់តាមរទេះ តាមកង់ ហូរហៀរទឹកលម្អិលត្រី ដក់តាមដងផ្លូវជាតិ តាមផ្លូវបេតុង គួរតែអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ ចំពោះបញ្ហានេះ ដើម្បីបរិស្ថាននៅក្នុងក្រុង។

ថ្មីៗ នេះមានក្រុមជនជាតិកូរ៉េ មួយក្រុមបានសហការជាមួយ និងអាជ្ញាធរមានសមត្ថកិច្ច សិស្សានុសិស្ស ជាច្រើននាក់ បានចុះប្រតិបត្តិការ សំអាតបរិស្ថាន នៅបរិវេណរង្វង់មូល ប៉ោយប៉ែត មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត និង នៅក្នុងភូមិ ប៉ោយប៉ែត ហើយប្រតិបត្តិការនេះ មានចំនួន៣ថ្ងៃ។ លុះព្រឹកនេះថ្ងៃដដែល ពលរដ្ឋបាន និយាយ រិះគន់ដល់ ក្រុម ឈ្មួញខាងលើនេះយ៉ាងខ្លាំងៗ ពីបញ្ហាការវិចខ្ចប់ និងការដឹកជញ្ជូនត្រីប្រហុក ។

លោកអ៊ុំ សៀង ទ្រី ភេទប្រុស អាយុ៥៦ឆ្នាំ បានប្រាប់ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រូបគាត់បានរស់នៅ ក្នុងក្រុងប៉ោយប៉ែត ជាង១០ឆ្នាំ គឺមានការរីកចំរើន យ៉ាងឆាប់រហ័ស និងមានផ្លូវបេតុង ផ្លូវលំ ប្រពន្ធ័លូគ្រប់ច្រកល្ហក  ស្ទើរពេញក្រុងទៅហើយ។ គាត់បន្ត ទាំងអស់នេះគឺមានការខិតខំប្រឹងប្រែងពីអាជ្ញាធរក្រុង ខេត្ត បានបំពេញភាកិច្ច និងបំរើប្រជាពលរដ្ឋ អស់ពីកម្លាំងចិត្ត ដូច្នេះលោកអ៊ុំបានសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ចជំនាញ ជាពិសេស លោកអភិបាលក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួន តែងតែខិតខំអភិវឌ្ឍន៍នៅក្នុងក្រុង មិនត្រឹមតែអភិវឌ្ឍន៍នោះទេ ក៏បានចលនា បំផុសបំផុលដល់ក្រុមយុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ សំអាតបរិស្ថានផងដែរ។
ដូច្នេះហើយ ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមានសមត្ថកិច្ចជំនាញ នឹងចាត់វិធានការ ក្តៅពីបញ្ហាទាំងអស់នេះ ដើម្បីបរិស្ថាន និងសុខភាពទាំងអស់គ្នា៕

នគរបាលចរាចរ ជើងគោក ខេត្តកំពង់ឆ្នាំង ចុះពង្រឹងច្បាប់ ចរាចរណ៍

$
0
0

កំពង់ឆ្នាំង៖ មន្ត្រី នគរបាលចរាចរណ៍ ជើងគោក  ដោយទទួលតាមផែនការ របស់អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងក្រោមបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត កំពង់ឆ្នាំង នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ បានចុះអនុវត្ត ពង្រឹងច្បាប់ចរាចរណ៍ ផ្លូវគោក ដឹកនាំដោយ លោក អៀ ប៊ុនធឿន ប្រធានការិយាល័យ ចរាចរណ៏ផ្លួវគោគ  ត្រួតពិនិត្យលើអ្នកបើកបរ មានជាតិស្រវឹង ត្រួតពិនិត្យយានយន្ត គ្រប់ប្រភេទ ដែលបានធ្វើដំណើរ លើដងផ្លូវជាតិលេខ៥ ត្រង់ចំណុចដំរីស ក្រុងកំពង់ឆ្នាំង និងត្រួតពិនិត្យ លើអ្នកបើកបរ ម៉ូតូដែលមានជាតិស្រវឹង គ្មានមួកសុវត្តិភាព ជាដើម  ។

លោក ជួប ខ្លឹង នាយរងការិយាល័យ ចរាចរណ៏ជើងគោគ បានបញ្ជាក់ថា ការ អនុវត្តន៏នេះគឺត្រួវធ្វើការ ពិន័យទៅតាមច្បាប់ ចរាចរណ៏ផ្លួវគោគ ចំពោះអ្នកបើកបរ ដែលមានជាតិអាកុល ចាប់ពី០,២៥ទៅ០,៣៩មីលីក្រាម ក្នុង១លីត្រខ្យល់ រថយន្តមិនមានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ ។

នៅក្នុងការចុះអនុវត្តន៏ច្បាប់ចរាចរ ផ្លួវគោគគេបានសង្កេតឃើញ មានប្រជាពលរដ្ឋ មូយចំនួនធំ បានយល់ដឹង និងបានការចូលរួម ដោយឈប់រថយន្តដើម្បីឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យត្រឹមត្រូវ ៕

បុរសម្នាក់ ចងកសម្លាប់ខ្លួន បន្ទាប់ពី ផឹកស្រាស្រវឹង

$
0
0

បន្ទាយមានជ័យៈ បុរសម្នាក់ បានធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនឯង បន្ទាប់ពីផឹកស្រាស្រវឹង ហើយយក ខោជើងវែង ចងកសម្លាប់ខ្លួនតែម្តង។ ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង ១៣៖៣0 ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នៅចំណុចភូមិអន្លង់មាន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ផែ ផល ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅ ភូមិ ភូមិអន្លង់មាន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ឲ្យតែផឹកស្រាស្រវឹងម្តងៗ ជនរងគ្រោះ តែងតែរកចងក រហូត លុះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ក្រោយពីស្រវឹងស្រា សាច់ញាតិ អត់ដឹង ជនរងគ្រោះ ក៏ចងក សម្លាប់ខ្លួនឯងតែម្តង ដោយ បានយក ខោជើងវែង មកចងកសម្លាប់ខ្លួន។

ក្រោយការធ្វើកោសល្យវិច្ច័យទៅលើសពជនរងគ្រោះ ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

បុរសម្នាក់ចងក សម្លាប់ខ្លួន លើដើមស្វាយ ដោយមិនដឹង មូលហេតុ

$
0
0

កណ្តាលៈ បុរសម្នាក់ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ដោយយកក្រម៉ាចងនៅលើដើមស្វាយកំម្ពស់ ពីដីប្រហែល ៤ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ ចំណុច លើដើមស្វាយដីឡូត៍ ឈ្មោះ ដួង សួត ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះ គង់  គាង ភេទ ប្រុសអាយុ៣៧ឆ្នាំ  មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ ស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្លៀកខោខ្លីពណ៌ខ្មៅ ពុំមានពាក់អាវ នៅជាប់ខ្លួន ជនរងគ្រោះ មានទូរស័ព្ទ នៅក្នុង ហោប៉ៅខោ នឹងមានកាសជាប់នឹងត្រចៀក ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង១៧ ក្រោយពី សំរាកពីការងារ ធ្វើសំណង់ ជនរងគ្រោះបានទៅទិញត្រី នៅចំណុចកំពង់ដស្វាយអាត់ ក្នុងភូមិ កើតហេតុខាងលើ ដើម្បីធ្វើប្រហុកជាមួយគ្រួសារ ដូចធម្មតា។ លុះនៅថ្ងៃទី ៣០ ខែមករា សាច់ញាតិជនរងគ្រោះបានដើររកជនរងគ្រោះ ក៏ជនរងគ្រោះចង កសម្លាប់ខ្លួន នឹងក្រមា នៅលើដើមស្វាយ កំពស់ពីដីប្រហែល៤ម៉ែត្រ។

ក្រោយពីពិនិត្យសពរួច មន្ត្រីផ្នែកជំនាញ បានប្រគល់សព ជូនគ្រួសារសព ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕

រត់គេចខ្លួន អស់រយៈពេល ជាង១ឆ្នាំ មក ត្រូវនគរបាល ឃាត់ខ្លួន ពីបទរំលោភ សេពសន្ទវៈ

$
0
0

បន្ទាយមានជ័យ៖ វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ កម្លាំងនគរបាល ស្រុកមង្គលបូរី និងកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ ស្រុកនៃ ស្នងការខេត្ត បានធ្វើការឃាត់ ខ្លួនជនសង្ស័យ ម្នាក់ តាមដីការបង្គាប់ នៃសាលាដំបូងខេត្ត ចុះថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៤  ពីបទរំលោភសេពសន្ទវៈ លើស្ត្រីម្នាក់។

លោក ស៊ី ឌី អធិការដ្ឋាននគរបាល ស្រុកមង្គលបូរី បានប្រាប់តាមទូរស័ព្ទថា ក្រោយពីបានទទួលបានដីកា បង្គាប់ពីសាលាដំបូងខេត្ត និងតាមចៅក្រមស៊ើបសួរ លោកអិត សម្ផស្ស និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ កម្លាំងរបស់លោកបានធ្វើការស្ទាក់ចាប់ជនខាងលើនេះបានតែម្តង។

លោកបានបន្តថា ជនសង្ស័យត្រូវកម្លាំងនគរបាល ឃាត់ខ្លូន មានឈ្មោះ បុិស ចាន់ចាវ ហៅកឹប ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិឃ្លាំងលិច ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ទវៈ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣ នៅត្រង់ចំណុចប៊ិនកៅ ប្រទេសថៃ ។

ក្រោយពីឃាត់ជនសង្ស័យសម្ថកិច្ចជំនាញបានបញ្ជូនទៅកាប់សាលាដំបូងខេត្ថដើម្បីសាកសួរបន្ថែម និងសាងសំណុំ រឿង ចាត់ការតាមនីតិវិធីច្បាប់៕

ប្រទះឃើញសព បុរសម្នាក់ ដេកស្លាប់ ដោយមិនដឹង មូលហេតុ ក្នុងសង្កាត់ ប៉ោយប៉ែត

$
0
0

បន្ទាយមានជ័យៈ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះដេកស្លាប់ក្នុងទឹក កាលពីវេលាម៉ោង ៤៖ ៣០នាទី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ចុះជួយអន្តរាគម និងធ្វើកោសល្យវិច័យទៅលើសាកសព។

បើតាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៅ សុជាតិ អាយុ៣៩ឆ្នាំ មានទីលំនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពមិនផ្លូវការខ្លះ បានឲ្យដឹងថា ជនរងគ្រោះត្រូវបានប្រពន្ធរត់ចោលអស់ជាច្រើនខែមកហើយ ដោយសារតែជនរងគ្រោះខាងលើ មិនមានសម្ថតភាពក្នុងការបីបាច់ថែរក្សាប្រពន្ធ និងកូន៕


អាជ្ញាធរ ខេត្តស្ទឹងត្រែង និងអាជ្ញាធរឡាវ ពិភាក្សាគ្នា ដើម្បីពង្រឹងសុខសន្តិភាព ជួរព្រំដែន ក្រោយពីមានផ្លូវ ក្រវ៉ាត់ ព្រំដែន

$
0
0

ស្ទឹងត្រែង ៖ អាជ្ញាធរកម្ពុជា និងអាជ្ញាធរឡាវ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងសុខសន្តិភាព ជួរព្រំដែន កម្ពុជា-ឡាវ កាលពីពេលថ្មីៗនេះ ។ ការជួបពិភាក្សានេះ គឺផ្តោតសំខាន់ ទៅលើការអភិវឌ្ឍន៍ផ្លូវព្រំដែន ដែលកំពុងធ្វើការស្ថាបនា សព្វថ្ងៃ របស់កងវិស្វកម្មលេខ ៧១៧ ហើយក៏ដើម្បីផលប្រយោជន៍ នៃប្រទេសទាំងពីរផងដែរ ។

អាជ្ញាធរខេត្តស្ទឹងត្រែង បានបង្ហាញពីជំហរ ដ៏រឹងមាំរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ ក៏ដូចជាធ្វើកិច្ចសហប្រតិបតិ្តការ ជាមួយ នឹងឡាវ ឲ្យកាន់តែល្អថែមទៀត ដើម្បីជៀសវាង នូវការយល់ច្រឡំ ចំពោះគ្នាទៅវិញទៅមក ក្នុងការយាមល្បាត តាម ខ្សែបន្ទាត់ព្រំដែន រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ ។

លោក សុកៃ ភូម៉ាសាន ភាគីឡាវ បានមានប្រសាសន៍ថា ឡាវមិនជំទាស់នោះទេ ដែលកម្ពុជាបានស្ថាបនាផ្លូវក្រវ៉ាត់ ជួរព្រំដែននេះឡើង តែភាគីឡាវស្នើសុំឲ្យកម្ពុជា ពិនិត្យមើលឲ្យបានច្បាស់នូវចំណុចខ្លះ ដែលវាគៀក នឹងបង្គោល ព្រំខ្លាំងពេក ហើយអាជ្ញាធរទាំងពីរត្រូវពីភាក្សាគ្នាសារជាថ្មី និងត្រូវផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការរួមគ្នា លើបញ្ហាអភិវឌ្ឍន៍ផ្លូវមួយនេះ ។

លោក សេង អ៊ិត មេបញ្ជាការរង កងវិស្វកកម្មលេខ ៧១៧ ដែលកំពុងស្ថិតក្នុងការស្ថាបនាផ្លូវនេះ បានបញ្ជាក់ថា ផ្លូវ ដែលកំពុងធ្វើការអភិវឌ្ឍន៍នេះ គឺខាងវិស្វកម្មស្ថាបនាបាន៣០គីឡូម៉ែត្រមកហើយ ជិតដល់បង្គោលព្រំលេខ០៤០ ដែលក្នុងនោះ កន្លែងខ្លះជិតបង្គោលព្រំ និងកន្លែងខ្លះឆ្ងាយពីបង្គោលព្រំ វាអាស្រ័យទៅតាមស្ថានភាព ភូមិសាស្រ្តជាក់ ស្តែង ៕

ជនបរទេស ពាក់ព័ន្ធ នឹងការថតរូបស្រាត នៅប្រាសាទខ្មែរ ព្រមចេញ ពីកម្ពុជា ម៉ោង ២ យប់នេះ

$
0
0

ភ្នំពេញ ៖ ជនបរទេស៣នាក់ ដែលពាក់ព័ន្ធ នឹងការថតរូបស្រាត នៅប្រាសាទបុរាណខ្មែរ ក្នុងតំបន់អង្គរ នឹងត្រូវ បណ្តេញចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង ២យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះតែម្តង ដែលពួកគេមានគោល ដៅទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ។

មន្រ្តីសាលាដំបូង ខេត្តសៀមរាប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជនបរទេសទាំង៣នាក់ ត្រូវបានតុលា ការកាត់ទោស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះ ឱ្យជាប់គុក៦ខែ ប៉ុន្តែ ទោសនេះត្រូវព្យួរវិញ ដោយពិន័យជាប្រាក់ ១លានរៀល និងបណ្តេញមិននៅក្នុងប្រទេសកម្ពុជា រយៈពេល៤ឆ្នាំ ។

ជនបរទេសទាំង ៣នាក់ ដែលអាជ្ញាធរអប្សរាចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះ គឺជាជនជាតិបារាំង ដែលបានមកធ្វើកម្សាន្តនៅកម្ពុជា ក្នុងនោះរួមមានទី១ ឈ្មោះ Vincent Henri ភេទប្រុស អាយុ២០ឆ្នាំ ទី២ ឈ្មោះ Rodolphe Fourgeot ភេទប្រុស អាយុ២១ឆ្នាំ និងទី៣ ឈ្មោះ Alexandre André Raymond ភេទប្រុស អាយុ២២ ឆ្នាំ ។

សូមជំរាបថា កន្លងមក បន្ទាប់ពីមានការបែកធ្លាយ រូបភាព ជនបរទេសប្រុស-ស្រី ថតស្រាត នៅក្នុងប្រាសាទបុរាណ ខ្មែរកន្លងមកថ្មីនេះ សាធារណជនជាច្រើនបានរិះគន់យ៉ាងខ្លាំង ទៅនឹងសកម្មភាពរបស់បរទេស ទាំងនោះ ដែលបាន ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ដ៏ផូផង់របស់ខ្មែរ ។ កាលពីពេលថ្មីៗនេះ ក្រសួងពាក់ព័ន្ធនឹងអាជ្ញាធរអប្សរា ក៏ធ្លាប់បាន អំពាវនាវ ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន ជនបរទេសទាំងនោះ មកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕

វិបត្តិស្នេហា បណ្តាលឲ្យ បុរសពោះម៉ាយម្នាក់ គិតខ្លី សម្រេច ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន នៅលើដើមស្វាយ

$
0
0

កណ្ដាល ៖ បុរសពោះម៉ាយម្នាក់ ដោយសារតែមានវិបតិ្តស្នេហា ដោះស្រាយមិនចេញ និងមានគំនិតខ្លីពេក ក៏បាន សម្រេចធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង នៅនឹងមែកស្វាយក្បែរភូមិ បណ្តាលឲ្យបាត់បង់ជីវិត និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ ។

សមត្ថកិច្ចនគរប៉ុស្តិ៍រដ្ឋឃុំព្រែកអញ្ចាញ បានឲ្យដឹងថា ជនធ្វើអត្តឃាតសម្លាប់ខ្លួនឯងរូបនេះ មានឈ្មោះ គួង គាង ភេទ ប្រុស អាយុ៣៧ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ៕

កម្មករ និយោជិត រីករាយបានប្រើភ្លើង ៦១០រៀល តែទទូចកុំឲ្យ ដំឡើងថ្លៃបន្ទប់ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ កម្មករ និយោជិត ដែលកំពុងបម្រើការងារ និងជួលបន្ទប់ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សី   សុទ្ធតែបានសម្តែងការស្វាគមន៍ រីករាយចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា និងអគ្គិសនីកម្ពុជា ជួយឲ្យពួក   គេបានប្រើប្រាស់ថាមពលអគ្គិសនីក្នុងតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង តែក៏មិនចង់ឃើញការដំឡើងបន្ទប់  ជួលនោះដែរ ព្រោះវានៅតែជាចំណោទបញ្ហាសម្រាប់ជីវភាពរបស់ពួកគេដដែល។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងលោក ទី នរិន្ទ ប្រធានអាជ្ញាធរ   អគ្គិសនី កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ បានដឹកនាំមន្រ្តីអគ្គិសនីកម្ពុជាចុះប្រតិបត្តិការតបណ្តាញអគ្គិ សនី និងដំឡើងកុងទ័រជាលើកដំបូងជូនកម្មករ-កម្មការិនី នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដើម្បីជួយឲ្យ កម្មករ កម្មការិនី ព្រមទាំងនយោជិតដទៃទៀត ដែលមានជីវភាពខ្វះខាតទទួលការប្រើប្រាស់ថាមពលអគ្គិសនី ត្រឹមតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។

ក្រៅពីខណ្ឌឬស្សីកែវ ដែលលោក កែវ រតនៈ ចុះដឹកនាំដោយផ្ទាល់នោះ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ខណ្ឌ ចំនួនពីរផ្សេងទៀត គឺខណ្ឌមានជ័យ និង ខណ្ឌដង្កោ មន្រ្តីអគ្គិសនីកម្ពុជា ក៏បានចេញប្រតិបត្តិចុះតបណ្តាញអគ្គិ សនី និងដំឡើងកុងទ័រជូនដល់កម្មករ កម្មការិនី និង និយោជិតផងដែរ។

ក្រុមកម្មករ កម្មារិនី នៅក្នុងសង្កាត់ទួលសង្កែ ជាមួយទឹកមុខញញឹមញញែមពេលកំពុងធ្វើដំណើរចេញពីរោងចក្រ   និងខ្លះទៀត កំពុងធ្វើម្ហូបសម្រាប់អាហារពេលល្ងាចនោះ បាននិយាយទៅកាន់លោក កែវ រតនៈ ថា ពួកគេរីក   រាយខ្លាំងចំពោះយន្តការ និង ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជួយឲ្យពួកគេបានប្រើប្រាស់តម្លៃភ្លើងត្រឹម   ៦១០រៀលក្នុងមួយម៉ោង ដែលកន្លងទៅពួកគេបានចំណាយរហូតដល់ ២.០០០រៀលក្នុងមួយម៉ោង។

មិនត្រឹមតែកម្មករ កម្មការិនីទេ ដែលសាទរ ចំពោះការទទួលបានឱកាសប្រើថ្លៃថាមពលអគ្គិសនី ៦១០រៀលក្នុង   មួយម៉ោងនេះ សម្រាប់ក្រុមអាជីវករ ដែលរកស៊ីនៅក្នុងតំបន់រោងចក្រក្នុងសង្កាត់ឬស្សីកែវ ក៏រីករាយណាស់ដែរ   ហើយពួកគេ ក៏គ្រោងនឹងពង្រីកអាជីវកម្មឈានទៅបន្ថែមការលក់ទឹកក្រឡុកជាដើម។

លោក សយ កុសល ចៅសង្កាត់ទួលសង្កែ បានថ្លែងឲ្យដឹងថា នៅក្នុងសង្កាត់ទួលសង្កែមានរោងចក្រចំនួន ៣៨   មានកម្មករជាង ៣ម៉ឺននាក់។ លោកបានបញ្ជាក់ថា ក្រុមកម្មករប្រើថាមពលអគ្គិសនីជាមធ្យមក្រោម ៣០គីឡូវ៉ាត់   ក្នុងមួយខែ ខណៈដែលអាជីវករប្រើអស់ចន្លោះពី ៣០-៤០គីឡូវ៉ាត់។ បើតាម លោក សយ កុសល បច្ចុប្បន្នកម្ម  ករ កម្មការិនី ត្រូវទិញថ្លៃភ្លើងពីម្ចាស់មួយគីឡូវ៉ាត់ ២.០០០រៀល ខណៈអាជីវករតម្លៃ ២.៥០០រៀល។

លោក សយ កុសល បានឲ្យដឹងផងដែរថា ដំណើរការ នៃការចុះស្រង់ស្ថិតិរបស់កម្មករ និង អ្នកជួលបន្ទប់បាន   ដំណើរការទៅដោយល្អប្រសើរមិនមានការជំទាស់ណាមួយកើតមាននោះទេ ពោលទាំងអ្នកជួលបន្ទប់ និង ម្ចាស់   បន្ទប់សុទ្ធតែបានចូលរួមសហការទាំងអស់គ្នា។

លោក កែវ រតនៈ បានសម្តែងការសប្បាយរីករាយផងដែរ ចំពោះកិច្ចសហការរបស់ម្ចាស់បន្ទប់ជួល និង កម្មករ ក  ម្មារិនី ដើម្បីឲ្យដំណើរការតបណ្តាញអគ្គិសនី បានល្អប្រសើរ និង គ្មានឧបសគ្គ។

លោក កែវ រតនៈ បានសន្យាជំរុញការតបណ្តាញអគ្គិសនីឲ្យបានឆាប់ ដើម្បីជួយឲ្យកម្មករ កម្មការិនី និង អ្នកជួល   បន្ទប់ទាំងអស់ ទទួលបានការប្រើប្រាស់អគ្គិសនីក្នុងតម្លៃ ៦១០រៀល ឲ្យបានឆាប់បំផុត។

កម្មករ កម្មារិនី ពួកគេពិតជាសប្បាយរីករាយបន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអគ្គិសនី   កម្ពុជា តែពួកគេក៏បានបង្ហាញពីកង្វល់ផងដែរ ព្រោះស្របជាមួយដំណឹងល្អនៃតម្លៃអគ្គិសនី ស្រាប់តែព័ត៌មានមិន   សប្បាយចិត្តក៏ធ្លាក់មកដល់ផងដែរ គឺការដំឡើងថ្លៃបន្ទប់ជួលពីម្ចាស់បន្ទប់ប្រមាណចំនួន ៥ដុល្លារបន្ថែមទៀត។

ក្រុមកម្មករ កម្មការិនី បានទទូចឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាជួយទប់ស្កាត់ការដំឡើងថ្លៃ   ផ្ទះជូលនេះ ព្រោះវានឹងមិនធ្វើឲ្យជីវភាពរបស់ពួកគេបានប្រសើរនោះទេ ប្រសិនបើមានការដំឡើងថ្លៃបន្ទប់ជួល  នោះ។

លោក សយ កុសល ចៅសង្កាត់ទួលសង្កែ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ឆ្លើយតបកង្វល់របស់   កម្មករ កម្មការិនី លោកនិងកោះប្រជុំជាមួយម្ចាស់បន្ទប់ ដើម្បីទប់ស្កាត់បញ្ហាមួយនេះ។

សូមបញ្ជាក់ថា ការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ និយោជិត ធ្វើការចាប់ពី ម៉ោង ៤ និង៣០នាទីល្ងាច ដល់ម៉ោង ៨ និង៣០នាទីយប់សម្រាប់ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍។ សម្រាប់ថ្ងៃអាទិត្យវិញ  នឹងធ្វើចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធវារីអគ្គិសនីឬស្សីជ្រុំ នៅ ខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ កន្លងទៅ បានបញ្ជាឲ្យអគ្គិសនីកម្ពុជា និង អាជ្ញាធរពាក់ព័ន្ធរិះ រកវិធានការ ដើម្បីផ្តល់ឱកាសឲ្យកម្មករ-កម្មការិនី បានប្រើប្រាស់ថាមពលអគ្គិសនី ក្នុងតម្លៃដូចប្រជាពលរដ្ឋទូទៅ  ពោលមិនស្ថិតក្រោមតម្លៃវិនិយោគបន្តពីម្ចាស់ផ្ទះជួល ឬ ម្ចាស់បន្ទប់ជួល ដែលមានតម្លៃថ្លៃនោះឡើយ។

ក្រោយទទួលបានបទបញ្ជានេះ អគ្គិសនីកម្ពុជា ដែលដឹកនាំដោយ លោក កែវ រតនៈ បានបើកកិច្ចប្រជុំជាមួយ  មន្រ្តីពាក់ព័ន្ធ អាជ្ញាធរ មន្រ្តីសហជីព ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ឬបន្ទប់ជួលផងដែរ។ លោក កែវ រតនៈ  បានសម្រេចចំណាយថវិកាជាង ២លានដុល្លារ ដើម្បីតបណ្តាញខ្សែភ្លើង និង ដំឡើងកុងទ័រដល់ផ្ទះ ឬបន្ទប់ជួល  របស់កម្មករ-កម្មការិនីតែម្តង៕

បញ្ជូនជនសង្ស័យ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ១៩ នាក់ ទៅតុលាការខេត្ត ដើម្បីសម្រេច តាមច្បាប់

$
0
0

បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះ បានបញ្ជូនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន ១៩នាក់ ទៅកាន់សាលា ដំបូងខេត្តបន្ទាយមានជ័យ  ដើម្បីធ្វើការសាកសួរ និងសម្រេចតាមច្បាប់ បន្ទាប់ពីត្រូវបានឃាត់ខ្លួន ជាបន្តបន្ទាប់  ជាប់ ទាក់ទងនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅក្នុងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង ១៩នាក់ខាងលើនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ខណៈដែលកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះបង្ក្រាបកន្លែងផ្ទះជួញដូរគ្រឿងញៀន  មានទីតាំង ស្ថិតនៅ ចំណុចស្ថានីយរថភ្លើងសិរីសោភ័ណ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៨ និង ២៩ ខែមករា ឆ្នាំ២០១៥កន្លងទៅនេះ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបានថ្នាំញៀន និង សម្ភារៈប្រើ ប្រាស់គ្រឿងញៀនមួយចំនួនផ្សេងទៀត ៕

Viewing all 8042 articles
Browse latest View live




Latest Images