Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ផ្ទុះធ្លាយ ចេញសារធាតុមេតាន ដ៏ធំបំផុត មិនធ្លាប់មាន នៅសហរដ្ឋអាមេរិក

$
0
0

BBC Science: អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការធ្លាយចេញ នៃសារធាតុមេតានមួយ ដែលបានកើតឡើងនៅក្បែរទីក្រុងLos Angeles កាលពីពេលថ្មីៗនេះ ជាហេតុការណ៍ធ្លាយដ៏ធំបំផុតជាប្រវត្តិសាស្ត្រ របស់ប្រទេសអាមេរិក។ វាត្រូវបានគេធ្វើការបិទរួចរាល់វិញជា ស្ថាពរកាលពីថ្ងៃទី១៨ កុម្ភះនេះ។

ប្រភពព័ត៌មានរបស់គេហទំព័រBBC បានឲ្យដឹងនៅថ្ងៃនេះថា សារធាតុមេតានប្រមាណជា១សែនតោន ត្រូវបានលេចធ្លាយចេញទៅក្នុងអាកាស មុនពេលដែលវាត្រូវបានគេបិទជិតឡើងវិញ។ ផលប៉ះពាល់ដែលវាបានចូលទៅក្នុងបរិយាអាកាសត្រូវបានគេប៉ាន់ស្មានថា វាមានទំហំប្រហែលទៅនឹងជាតិពុលដែលភាយចេញពីក្នុងរថយន្ត កន្លះលានគ្រឿងជាប្រចាំឆ្នាំ។ អ្នកស្រាវជ្រាវបានបន្ថែមទៀតថាវាអាចនឹងមានផលប៉ះពាល់ខ្លាំងជាងការកំពប់ប្រេងឆៅ របស់ក្រុមហ៊ុនBP ទៅក្នុងឈូងសមុទ្រមិចស៊ិចកូ កាលពីឆ្នាំ២០១០ ទៅទៀត។ ក្នុងហេតុការណ៍លើកនេះការផ្ទុះចេញក្នុងមួយថ្ងៃទៅក្នុងអាកាសដែលអាចមានទំហំធំប្រហែល ប៉ុននឹងពហុកីឡាដ្ឋានទាត់បាល់មួយទាំងមូល។

គួរឲ្យដឹងផងដែរថា ការលេចធ្លាយចេញនូវសារធាតុមេតាននេះ កាលពីថ្ងៃទី២៣ តុលាពីអណ្តូងទឹកប្រមាណ១១៥កន្លែងដែលតភ្ជាប់ទៅក្រោមដីដែលជាកន្លែងផ្ទុកដ៏ធំមួយហើយវាជាការផ្ទុះចេញនៃជាតិហ្គាសដែលធំជាងគេទី៥របស់អាមេរិក។


អ៊ីរ៉ង់ចាប់ផ្តើម ​​​​​​​បោះឆ្នោត​​​​​​​ ជាលើកតំបូង ចាប់តាំងតែពី មានកិច្ចព្រមព្រៀង កម្មអាវុធនុយក្លេអ៊ែរ

$
0
0

បរទេស: ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ នឹងត្រូវមានកាតព្វកិច្ច ក្នុងការទៅបោះឆ្នោត ដ៏មានសារសំខាន់ ពីរលើកដោយការបោះឆ្នោត លើកទីមួយនេះត្រូវបាន នឹងកំពុងធ្វើឡើងបន្ទាប់ពីមាន កិច្ចព្រមព្រៀងគ្នាលើកម្មវិធី អាវុធនុយក្លេអ៊ែរជាមួយនឹងមហាអំណាច ពិភពលោកនិងដើម្បីឲ្យមានការ ធូរស្រាលនៃទណ្ឌកម្មនានា មកលើប្រទេសខ្លួន។

បើយោងទៅតាមប្រភពព័ត៍មានរបស់BBCដែលទើបនឹងបានចេញផ្សាយនៅថ្ងៃនេះបាននិយាយប្រជាជនកំពុងបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភានិងរដ្ឋសភានៃអ្នកជំនាញការថ្មីមួយដែលអ្នកកំណែទម្រង់បានជឿជាក់ថាវានឹងបានធ្វើឲ្យមានឥទ្ធិពលវិជ្ជមានសម្រាប់លោកប្រធានាធិបតីHassan Rouhaniសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធាធិបតីសារជាថ្មីម្តងទៀតនាឆ្នាំ២០១៧ខាងមុខនេះ។

ការបោះឆ្នោតជ្រើសតាំងសភាតំណាងរាស្ត្រដែលនឹងត្រូវជ្រើសយកសមាជិកសភាត្រឹមតែ២៩០នាក់ពីក្នុងបេក្ខជនអ្នកឈរឈ្មោះប្រមាណ១២០០០នាក់សម្រាប់អាណត្តិថ្មីដែលមានរយះកាល៤ឆ្នាំនិងការជ្រើសយកសមាជិកសភានៃអ្នកជំនាញការចំនួន៨៨នាក់ផ្សេងទៀតសម្រាប់អាណត្តិ៨ឆ្នាំ។ទីកន្លែងបោះឆ្នោតត្រូវបានចាប់ផ្តើមបើកទ្វារតាំងតែពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាចហើយដែលគេបានប៉ាន់ស្មានថានឹងមានប្រជាជនចូលរួមបោះឆ្នោតប្រមាណជាង៥៥លាននាក់៕

លោក ហ៊ុន ម៉ាណែត៖ ក្នុង​រយៈពេល​ ១៥ឆ្នាំនេះ ស្របពេល​ដែល​ប្រទេសកម្ពុជា​ មាន​សុខសន្តិភាព និង​ ស្ថេរភាព​នយោបាយ​ នៅទូទាំង​ប្រទេស ​កម្ពុជា​បាន​ដើរឆ្ពោះ ទៅមុខ​នៅក្នុងផ្លូវត្រូវ​

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសិក្ខាសាលាស្តីពី ជំងឺបេះដូងលើកទី៣ កម្ពុជា អាមេរិចដែលពិធីនេះ មានការចូលរួមពីសំណាក់ មន្ត្រីក្រសួងសុខាភិបាល វេជ្ជបណ្ឌិតជជំនាញ ផ្នែកបេះដូងជាតិ អន្តរជាតិល្បីៗ និងនិស្សិតពេទ្យជាច្រើននាក់ផងដែរ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដូចយើងបានដឹងហើយថា ប្រទេសកម្ពុជាបានធ្លាក់ ទៅក្នុងសីវិលអស់រយៈពេល ជាង០៣ទស្សវត្សមកហើយ ដែលមនុស្សដែល មានជំនាញនិងការអប់រំ ត្រូវបានសម្លាប់ ហើយអ្នកខ្លះទៀតក៍ជម្លៀសខ្លួនទៅក្រៅប្រទេស យោងនៅសល់មនុស្ស តែមួយចំនួនតូចតែប៉ុណ្ណោះ ដែលនៅរស់រាន មានជីវិតដើម្បីចូលរួមអភិវឌ្ឍ វិស័យសុខាភិបាល នេះឡើងវិញ។

លោក បានបញ្ជាក់ថាក្នុងរយៈពេល ១៥ឆ្នាំនេះ ស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាពនិងស្ថេរភាព នយោបាយនៅទូទាំងប្រទេស កម្ពុជាបាន ដើរឆ្ពោះទៅមុខ នៅក្នុងផ្លូវត្រូវ។ ហើយការអភិវឌ្ឍវិស័យ សុខាភិបាលនេះ វាពិតជាត្រូវការធនធាន ជាច្រើនទាំងធនធានថវិកា និងធនធានមនុស្ស។  

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា សិក្ខាសាលាបែបនេះ ពិតជាមានសរៈសំខាន់ ណាស់សម្រាប់ជួយផ្លាស់ប្តូរ បទពិសោធន៍វេជ្ជបណ្ឌិត ជំនាញផ្នែកនៃប្រទេសទាំពីរ ក្នុងគោលបណង លើកតម្កើនការព្យាបាលជំងឺ បេះដូងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលានេះមិនត្រឹមតែ បង្កើនការព្យាបាលអ្នកជំងឺ ក្នុងកំរិតខ្ពស់នោះទេ វាថែមទាំងផ្តល់ឱកាស បានទទួលចំណេះដឹង បទពិសោធន៍ក្នុងចំណោម អ្នកជំនាញដើម្បីបង្កើត ដំណើរត្រឹមត្រូវសម្រាប់ កម្ពុជាធ្វើសមាហរណកម្ម ជាមួយប្រទេសនៅក្នុងតំបន់ និងពិភពលោក។  

លោក Dr. Mark Sheehan នាយកអង្គការJeremiah’s hope និងជាវេជ្ជបណ្ឌិតជំនាញ ផ្នែកបេះដូងមកពី សហរដ្ឋអាមេរិច បានមានប្រសាសន៍ថា លោកបានមក ប្រទេសកម្ពុជាតាំង ពីឆ្នាំ២០០០ ហើយបាននាំវេជ្ជបណ្ឌិត ជំនាញផ្នែកបេះដូងជាច្រើននាក់ ក្នុងគោលបំណង០២ គឺជួយព្យាបាលប្រជាពលរដ្ ឋកម្ពុជាដែលមាន ជំងឺបេះដូងនិងជំងឺផ្សេងៗ ដែលរហូតមកដល់ពេលនេះ បានចំនួនជាង ៦០០០ នាក់។ លើសពីនេះ ក៍បានជួយបណ្តុះបណ្តាល និស្សិតពេទ្យកម្ពុជា តាមរយៈការបង្រៀនផ្ទាល់ និងការរៀបចំ សិក្ខាសាលាផ្សេងៗ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី ជំងឺបេះដូងលើកទី៣ កម្ពុជាអាមេរិចដែលពិធីនេះ មានការចូលរួមពីសំណាក់ មន្ត្រីក្រសួងសុខាភិបាល វេជ្ជបណ្ឌិតជំនាញ ផ្នែកបេះដូងជាតិ អន្តរជាតិល្បីៗ ននិងនិស្សិតពេទ្យ ជាច្រើននាក់ផងដែរុំ។ គោលបំណងនៃសិក្ខាសាលា នេះគឺជាការផ្លាស់ប្តូរ បទពិសោធន៍ផ្នែកជំងឺបេះដូងរវាង វេជ្ជបណ្ឌិតជំនាញផ្នែក បេះដូងកម្ពុជានិងវេជ្ជបណ្ឌិតជំនាញ ផ្នែកបេះដូងមកពីសហរដ្ឋអាមេរិច សំដៅធ្វើឱ្យប្រសើរឡើង នៃការព្យាបាលជំងឺបេះដូង នៅកម្ពុជា៕

គ្រួសារម្ចាស់ក្រុមហ៊ុន ឡានដឹកអង្ករ ឡើងស្ពានអ្នកលឿង បកស្រាយជុំវិញ ការចោទប្រកាន់

$
0
0

ភ្នំពេញ៖ ក្រោយពី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានចុះផ្សាយអត្ថបទ «ប្តីជាប្រធានជញ្ជីង ធ្វើឲ្យចែបុប្ជា អាចដឹកអង្ករ ច្រើនតោន ធ្វើឲ្យខូចស្ពានត្សឹបាសា»  នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ គ្រួសារខាង ចែបុប្ជា បានមកដល់ការិយាល័យ ដើមអម្ពិល សុំធ្វើការបកស្រាយដល់ សាធារណជនជុំវិញ ការចោទប្រកាន់កន្លងមក ។

បុរសជាស្វាមី របស់ចែបុប្ជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា «កន្លងមកមានសារព័ត៌មានជាច្រើន បានចុះផ្សព្វផ្សាយយ៉ាងព្រោងព្រាតជុំវិញ ឡានដឹកអង្ករលើសទម្ងន់ដល់ជាង ៦០តោន  ឡើងស្ពានអ្នកលឿង ដែលច្បាប់អនុញ្ញាតចំណុះត្រឹម ២៥តោនប៉ុណ្ណោះ។

លោក បានបន្តថា «អ្វីដែលជាការពិត ឡានដឹកអង្ករនោះ មានផ្ទុកតែត្រឹមចំនួន ៣១តោនប៉ុណ្ណោះ និងលើសបន្តិចបន្តួចទាំងសម្បកឡាន ហើយការអះអាងនេះ ក៏មានការបញ្ជាក់បង្កាន់ដៃលិខិតអនុញ្ញាតដឹកជញ្ជូនពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចុះនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា «ពិតជាមានទម្ងន់៣១ តោនមែន»។

ជាមួយគ្នានោះ ក្រុមហ៊ុនជប៉ុន ដែលជាក្រុមហ៊ុនទទួលការសាងសង់ស្ពានអ្នកលឿងនេះ ក៏បានចេញលិខិតទទួលយល់ព្រម ចំពោះក្រុមហ៊ុនដឹកអង្ករនេះ ដែលបានទទួលកំហុស និងជួសជុលស្ពានឡើងវិញផងដែរ។

បុរសជាស្វាមីដដែល បានបញ្ជាក់ថា នៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងសរសេរលិខិត សុំការអភ័យទោស ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាតាមរយៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ មានឡានដឹងអង្ករមួយគ្រឿង បានដឹកអង្ករឡើងស្ពានអ្នកលឿន នៅពេលនោះស្រាបតែរថយន្តបានដាច់កាឡេ រាលថយក្រោយបណ្ដាលឲ្យរបើកកៅស៊ូស្ពានផងដែរ៕

តួឯក​នយោបាយ ២សំខាន់ នឹងក្លាយ​ជា​វិរៈបុរស​ជាតិ បើអ្នកទាំង២ ព្រមធ្វើការងារ​ដើម្បី​ជាតិច្រើន ជាងការធ្វើ ប្រជាភិថុត​សងសឹក

$
0
0

ភ្នំពេញៈ អ្នកវិភាគសង្គម លោកបណ្ឌិត មាស នី បញ្ចេញទស្សនៈថា សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន និងឯកឧត្តម សម រង្ស៉ី តែងយកពេលវេលាតិចតួចបំផុត ក្នុងការគិតរឿងប្រទេសជាតិ ពោលគឺតិចជាង ការធ្វើប្រជាភិថុតសងសឹកគ្នា។ ប៉ុន្តែ លោកថាបើអ្នកទាំង២គិតរឿងការងារជាតិច្រើន នោះសម្តេចតេជោ និងឯកឧត្តមសម រង្ស៉ីនឹងក្លាយទៅជាវិរបុរសរបស់ជាតិ។សំរាប់រូបលោក និងពលរដ្ឋខ្មែរឯទៀតដែរ អ្វីដែលចង់ឃើញគឺចង់ ឃើញស្ថានការណ៍នយោបាយ វិលមករកភាពប្រក្រតីវិញ ហើយមានការដោះលែងសកម្មជនគណបក្សប្រឆាំង និងអ្នកតវ៉ារឿងដីធ្លី កុំអោយគេចោទថា អ្នកបំផ្លាញ់រូចខ្លួន អ្នកការពារដើម្បី ជាតិជាប់ទោសទៅវិញ។

លោកបណ្ឌិត មាស នី បន្ថែមថា “នៅពេលការដោះស្រាយបានធូរស្រាល វប្បធម៌សន្ទនាដំណើរការទៅស្រួល ខ្ញុំគិតថា ទាំងសម្តេចនាយកនិងឯកឧត្តមសម រង្សី គឺសុទ្ឋតែជាអ្នកវិរបុរសដើម្បីជាតិ នេះហើយជាអ្វីដែលពលរដ្ឋចង់បាន នោះពពកខ្មៅនៅកម្ពុជានឹងប្រែទៅជាសវិញ”។ លោកបណ្ឌិត មាស នី បន្តថា ” ការគិតគូរូមអំពីរឿងជាតិ គឺអ្នកដឹកនាំទាំង២មានពេលតិចតួចណាស់ សំរាប់គិតគូអំពីរឿងជាតិ ប៉ុន្តែច្រើនតែប្រើពាក្យនិងវិធីសាស្ត្រក្នុងការធ្វើប្រជាភិថុត និងសងសឹកគ្នាទៅវិញទៅមក ដែលពេលខ្លះធ្វើអោយកូនខ្មែរស្ទើរតែអស់សង្ឃឹម ដោយសារចរិកអ្នកដឹកនាំទាំងសងខាង”។

តុលាការកំពូល នឹងប្រកាសសាលដីកា ករណីអតីតសមាជិក ព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរនៅថ្ងៃទី ៤មីនាឆ្នាំ២០១៦ខាងមុខនេះ បន្ទាប់ពីលោកស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន។ លោកហុង សុខហួរ ត្រូវបានដាក់ប្រាក់ធានា ចំនួន១០លានរៀល និងតំកល់លិខិតឆ្លងដែនខ្មែរនិងបារាំង ដើម្បីជាថ្នូរសុំនៅក្រៅឃុំ។ ប៉ុន្តែលទ្ឋផលនៅមិនទាន់ដឹងថា តើតុលាការកំពូលនឹងដោះលែងនៅក្រៅឃុំ ឬក៏ទាត់ចោលសំណើរនេះឡើយ។
លោក ហុង សុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ បទចោទនេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៥ទៅ១០ឆ្នាំ។

ជំនួបរវាងសមាជិកសភាមតិសម្លេងភាគច្រើន នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ      សម្តេចក្រឡាហោម ស ខេង និងសមាជិកសភាសម្លេងភាគតិច នៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ ឯកឧត្តម កឹម សុខា  កាលពីល្ងាចថ្ងៃទី១៩កុម្ភៈ បានព្រមព្រៀងរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមចំនួន៤ចំណុច។ បញ្ហាទី១. បង្កើតគណៈកម្មការបញ្ចេញមតិ ដើម្បីជជែកពិភាក្សា លើសេចក្តីព្រាងច្បាប់សហជីព, ទី២. ពិភាក្សាលើកកម្ពស់វប្បធម៌សន្ទនា, ទី៣. ការសិក្សាគិតគូពីមធ្យោបាយ ដើម្បីឲ្យសមាជិកមតិភាគតិច និងសមាជិកសភាមតិភាគច្រើន មានមធ្យោបាយបញ្ចេញ មតិពេញលេញ ក្នុងនាមជាតំណាងនីតិបញ្ញត្តិ និងទី៤. ព្យាយាមដោះស្រាយបញ្ហាដែល នៅសេសសល់។

ទាក់ទងចំនុចទី៣ ការសិក្សាគិតគូពីមធ្យោបាយ ដើម្បីឲ្យសមាជិកមតិភាគតិច និងសមាជិកសភាមតិភាគច្រើន មានមធ្យោបាយបញ្ចេញ មតិពេញលេញ ក្នុងនាមជាតំណាងនីតិបញ្ញត្តិ រងការរិះគន់ពីអ្នកតាមដានសង្គមថា បក្សទាំង២គិតរឿងផ្ទាល់ខ្លួនច្រើនជាងរឿងជាតិ។ រដ្ឋសភាបានឯកភាពផ្តល់រថយន្ត មួយគ្រឿង និងទីប្រឹក្សា៩រូប រួមទាំងថវិកាសម្រាប់ថ្នាក់ដឹកនាំតំណាងរាស្ត្រ CPP និង CNRP។ ការផ្ដល់មធ្យោបាយដល់ក្រុមភាគតិចភាគច្រើននៅពេលនេះ បន្ទាប់ពីមានបែកធ្លាយព័ត៌មានថា គណបក្សសង្គ្រោះជាតិ ដាក់បេក្ខភាពលោក ប៉ុល ហំម ជាអនុប្រធានទី១នៃរដ្ឋសភាជំនួសឯកឧត្តម កឹម សុខា ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបដិសេធ។

សរុបសេចក្តីមក បើតាមអ្នកនំាពាក្យ នៃគណបក្សទំាងពីរអះអាងថា ជំនួបដែលគេគ្រោងធ្វើឡើងថ្ងៃទី១៩មីនាខាងមុខនេះ គឺមិនមានការលើកឡើងករណី ឯកឧត្តម សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោកមាជ សុវណ្ណារ៉ា និងសកម្មជនបក្សប្រឆាំង១៣នាក់ផ្សេងទៀត។

អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ នៅតែសង្ឃឹមថា តាមប្រព័ន្ឋតុលាការ និងវប្បធម៌សន្ទនា សកម្មជនរបស់ខ្លួនដែលកំពុងរស់នៅក្នុងពន្ឋនាគារនោះ នឹងមានការដោះលែងនៅក្រៅឃុំ។   លោកបញ្ជាក់ថា “ យើងសង្ឃឹមថាបើតុលាការយុត្តិធម៌ និងយកសុំនុំឯកសារដែលមេធាវីដាក់ទៅ យកទៅធ្វើការពិចារណា ដើម្បីដោះស្រាយសមស្រប នោះនឹងមានការដោះលែង ដំណោះស្រាយចេញពីវប្បធម៌សន្ទនា ក៏ជារឿងសំខាន់ក្នុងការដោះលែងនេះ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ឲ្យដឹងថា “រឿងដោះលែងមិនដោះលែងសួរទៅកាន់តុលាការ រឿងនេះមិនមែនពាក់ព័ន្ឋនឹងដំណាងរាស្រ្ត ឬអ្នកនាំពាក្យទេគឺពាក់ព័ន្ឋតុលាការ ជាឆន្ទានុសិទ្ឋរបស់តុលាការ”។

អ្នកវិភាគសង្គមរំពឹងថា តាមអ្វីដែលជាដំណើរសន្សឹមៗ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លទ្ឋផលជាវិជ្ជមានអាចកើតមានឡើងក្នុងរូបភាពដោះលែងអ្នកទាំង១៥នាក់នេះ ក្នុងនោះគណបក្សកាន់អំណាច និងបក្សប្រឆាំង នឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយរឿងជាតិធំៗ។ ចំពោះករណីដោះលែងហើយចាប់ពួកគេនោះវិញ ក៏អាស្រ័យលើអ្នកនយោបាយទាំង២ គឺសម្តេចតេជោ និងឯកឧត្តមសមរង្សី។

បើដោះលែងហើយគណបក្សទាំងត្រូវមានគោលការណ៍ច្បាស់លាស់ ដើម្បីកាត់បន្ថយរឿងផ្ទាល់ខ្លួន យករឿងជាតិមកដាក់លើតុវិញ ពេលនោះហើយក្តីសុខរបស់ខ្មែរនឹងកើតមានឡើងវិញ។ បើមើលបទពិសោធន៍កន្លងមក បក្សទាំង២មានចំណុចខ្សោយរៀងៗខ្លួន។
លោកបណ្ឌិត មាស នី ពន្យល់ថា “បើយើងមើលបទពិសោធន៍កន្លងមកហើយ គឺចំណុចខ្សោយមានទាំង២ព្រោះអីគណបក្សទាំង២បានប្រកាសថា ខ្លួននឹងយកវប្បធម៌សន្ទនា យកមកប្រើដើម្បីធ្វើជាផ្លូវសំរាប់ដើរ ដើម្បីឈានទៅរកការពង្រឹងឯកភាពជាតិ ប៉ុន្តែក្រោយមកយើងឃើញថាអ្នកដឹកនាំទាំង២បានបំផ្លាញ វប្បធម៌សន្ទនានឹងទៅវិញ ដោយឆ្លៀតធ្វើប្រជាភិថុតរៀងៗខ្លួនទៅ ហើយក្រោយមកឈានទៅរក ការបង្ហាញនូវគុំនុំផ្ទាល់ខ្លួន ការប្តឹងផ្តល់រឿងផ្ទាល់ខ្លួន រហូតធ្វើអោយវប្បធម៌សន្ទនា ទៅជាប្រេះឆាហើយបែកបាក់ទៅវិញស្ទើរតែ ទៅដល់ចំណុចសូន្យ ខ្ញុំបញ្ជាក់ថា អ្វីដែលតំណើរការល្អមិនល្អនៅកម្ពុជា ពុំមែនអាស្រ័យលើឆាកអន្តរជាតិទេ សំខាន់គឺបុគ្គលទាំង២នាក់នេះ”។   

តើអ្វីដែលគណបក្សប្រឆាំង នឹងធ្វើសន្និបាតលើកទី២ នៅថ្ងៃ២៦មីនា តែថ្ងៃសមាជធំ នឹងធ្វើក្រោយការ បោះឆ្នោតឃុំសង្កាត់ ?គំរោងបក្សនេះ នឹងដោះស្រាយអំពីភាពអសកម្មមួយចំនួនរបស់បក្សប្រឆាំង និងទិសដៅត្រូវធ្វើជាបន្តទៀត ប៉ុន្តែប្រធានស្តីទីបក្សប្រឆាំង មិនទាន់បង្ហាញចំៗលើប្រធានបទនីមួយៗនោះទេ។ តែសន្និបាតនេះ ក៏នឹងជជែកផងដែរអំពីដំណើរការវិវត្តន៍នយោបាយចុងក្រោយ និងបញ្ហាសេសសល់។

ក្នុងវេទិកាសកម្មជនមូលដ្ឋាន ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឯកឧត្តម កឹម សុខា បានបញ្ជាក់ប្រាប់ក្រុមអ្នកគាំទ្រថា នៅថ្ងៃទី២៦ មីនា គណបក្សប្រឆាំង នឹងធ្វើសន្និបាតលើកទី២ ដោយសន្និបាតលើកទី១ គឺធ្លាប់ធ្វើឡើងកាលពីឆ្នាំ២០១៤ ក្រោយពីបក្សសិទ្ឋមនុស្ស និងបក្សសមរង្សីរូបរួមគ្នា បង្កើតជាគណបក្សសង្គ្រោះជាតិ។

ឯកឧត្តម កឹម សុខា បន្ថែមថា “៥ឆ្នាំម្តងយើងត្រូវធ្វើសមាជបក្ស ដូច ២ឆ្នាំម្តងយើងធ្វើសន្និបាត ចឹងសមាជធំធ្វើ នៅឆ្នាំ២០១៧ សន្និបាតនៅថ្ងៃទី២៦មីនា ដើម្បីពិនិត្យអនុវត្តន៍គោលនយោបាយ នឹងត្រូវមានការកែប្រែ សន្និបាត ថ្នាក់ជាតិមិនមែនជាសមាជ មានអ្នកចូលរួមរាប់ពាន់រាប់ម៉ឺននាក់ទេ គឺមានក្រុមប្រឹក្សាបក្ស ជាងតែ១០០០នាក់ ប៉ុណ្ណោះចូលរួមមន្រ្តីទាំងនេះ នឹងកែប្រែចំនុចខ្លះ ដើម្បីដាក់ផែនការបន្ត និងត្រៀមបោះឆ្នោតឃុំសង្កាត់២០១៧ បោះឆ្នោតឃុំសង្កាត់ហើយទើបយើងធ្វើសមាជថ្នាក់ជាតិ២០១៧ ពេលនោះ គឺអនុម័តរចនាសម្ព័ន្ឋបក្សមុន បោះឆ្នោតសកលឆ្នាំ២០១៨”៕

បញ្ជូនជនសង្ស័យ ៣នាក់ ពីបទលួច ជ័រកៅស៊ូ ៤៣ពុយ របស់ក្រុមហ៊ុន TINCO ទៅតុលាការ

$
0
0

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរបាន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ មានអ្នកទិញនិងអ្នកលួចជ័រ កៅស៊ូក្រុមហ៊ុនលក់ ត្រូវបានកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ពីបទលួចជ័រកៅស៊ូខ្មៅ ចំនួន៤៣ពុយ នៅវេលាម៉ោង៣ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ បាននិយាយថា ជនសង្ស័យ ទាំង៣នាក់នោះមានឈ្មោះ ១/នឿន សុខនីម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកបើករថយន្ត ឲ្យក្រុមហ៊ុន TINCO រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាអ្នកលក់) ២/ឈ្មោះ ជា ចាន់រិទ្ធី ភេទ ប្រុសអាយុ៣៦ឆ្នាំ មុខរបរ ព្រូឡាន រស់នៅភូមិច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាអ្នកលក់) ៣/ឈ្មោះ កុយ ឈុននី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនសូរិន្ទ ខន់ត្រាក់សិន រស់នៅសង្កាត់ផ្សារដើមផ្កូវ ខ័ណ្ទចំការម៉ន រាជធានីភ្នំពេញ(ជាអ្នកទិញ)។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា យោងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន TINCO ដឹកជ័រកៅស៊ូខ្មៅ បានប្ដឹងទៅតុលាការថា មានជនសង្ស័យ ចំនួន២នាក់ គឺតៃកុងឡាន និងព្រូឡាន បានលួចយកជ័រកៅស៊ូខ្មៅ ពីក្រុមហ៊ុនខ្លួនយ៉ាងច្រើន យកទៅលក់ឲ្យបុគ្គលិក ក្រុមហ៊ុន សូរិន្ទខន់ត្រាក់សិន។

ក្រោយពីបាន ទទួលពាក្យបណ្តឹង ពីក្រុមហ៊ុន TINCO រួចមកទើបលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ  បង្គាប់អោយអាវុធហត្ថខេត្ត ចុះទៅឃាត់ខ្លួនអ្នកលក់ និងអ្នកទិញ ទើបលោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ដឹកនាំកំលាំងអាវុធហត្ថ ចំនួន៤នាក់ ចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួន បានជនសង័្សយ ចំនួន៣នាក់ និងរថយន្តដឹកជ័រកៅស៊ូខ្មៅ មួយគ្រឿង នៅនិងកន្លែងកើតហេតុ ហើយបានបញ្ជូនមក ទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

នៅមុខអាវុធហត្ថ ជនសង្ស័យ ទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនទាំង៣នាក់ ពិតជាបានលួចជ័រកៅស៊ូខ្មៅ របស់ក្រុមហ៊ុន TINCO ដឹកជ័រកៅស៊ូខ្មៅ តាមរថយន្តពីប៉ោយប៉ែត ទៅភ្នំពេញ លុះមកដល់ ចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខ្លួនតែងតែលួចបូមជ័រកៅស៊ូខ្មៅ ចេញពីរថយន្ត ១ដង ១តោន កៅស៊ូ រួចយកកាន ដាក់ទឹកបំពេញ ឲ្យគ្រប់១តោន វិញទើបយកទៅថ្លឹងមិនបាត់ តែពេលលួច ចុងក្រោយនេះ ត្រូវម្ចាស់ក្រុមហ៊ុនទាន់ បានប្តឹងទៅតុលាការ ទើបតុលាការបញ្ជា អោយកងរាជអាវុធហត្ថ ឃាត់ខ្លួនតែម្តង។

ក្រោយពីបានចំលើយសារភាព និងមានភស្តុតាងគ្រប់គ្រាន់ ទៀតជនសង្ស័យ ទាំង៣នាក់ ត្រូវបានកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីដាក់ទោស ទៅតាមផ្លូវច្បាប់។

Hong Kong Airline បើកឲ្យដំណើរការ ជើងហោះហើរ ត្រង់មក កាន់ទីក្រុងភ្នំពេញ

$
0
0

ភ្នំពេញ: ប្រភពព័ត៍មាន ដែលចេញផ្សាយដោយ ទីភ្នាក់ងារស៊ិនហួរ បានឲ្យដឹងនៅថ្ងៃនេះថា យន្តហោះដឹកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរ Hong kong airline ទើបនឹងបានចុះចត នៅឯព្រលានយន្តហោះអន្តរជាតិ ទីក្រុងភ្នំពេញ នៅល្ងាចថ្ងៃសៅរ៍នេះ ដែលវាជាការចាប់ផ្តើម នៃសេវាកម្ម ត្រង់មក (Direct) កាន់កម្ពុជា ៣ដង ក្នុងមួយសប្តាហ៍។

យន្តហោះ ដឹកអ្នកដំណើរប្រភេទ Airbus A320 ត្រូវបានស្វាគមន៍យ៉ាងរាក់ទាក់ ដោយក្រុមរាំរបាំប្រពៃណី នៅពេលមកដល់។

អ្នកតំណាង ឲ្យក្រុមហ៊ុនអាកាសចរណ៍ ហុងកុង លោក Christian Mosebach បានថ្លែងនៅក្នុងឳកាសនោះថា ដោយសារតែកំណើន និងភាពរឹងម៉ាំ នៃចំនួនភ្ញៀវទេសចរណ៍ រវាងទីក្រុងហុងកុង និងភ្នំពេញ ដែលបានជម្រុញឲ្យ មានជើងហោះហើរ ត្រង់រវាង ទីក្រុងទាំងពីរ។

លោកបានបន្ថែមទៀតថា ចំនួនភ្ញៀវដែលបានធ្វើដំណើរ មកដល់តាមជើងហោះហើរ នៅថ្ងៃនេះ មានទៅដល់ ១៧៧នាក់ពេញ រីឯចំនួនភ្ញៀវដែល បានកក់សំបុត្រត្រឡប់ ទៅវិញមានប្រមាណ ១៣៣នាក់ដែលត្រូវជា ៧៥ភាគរយ ហើយដែលវាជាចំនួនដ៏ល្អ មួយសម្រាប់ការចាប់ផ្តើម ដំណើរការជើងហោះហើរមួយនេះ។

Hong Kong Airline ត្រូវបានគេដឹងថា ជាក្រុមហ៊ុនអាកាសចរ ទី៣ នៃទីក្រុងហុងកុង ដែលបានបើកឲ្យមានការហោះហើរ សំដៅត្រង់មកកាន់ ទីក្រុងភ្នំពេញ បន្ទាប់ពីក្រុមហ៊ុន Drangonair និង Hong Kong Express ហើយវានឹងដំណើរការ នៅថ្ងៃអង្គារ, ព្រហស្បតិ៍ និងសៅរ៍៕

ជើងឯក គោជល់ ទម្ងន់ ៦៩ គ.ក្រ វគ្គ៤ ចាប់ផ្តើមរដូវថ្មី នៅសង្វៀន CNC

$
0
0

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្ថានីយទូរទស្សន៍ CNC ក្រុមហ៊ុនភេសជ្ជៈគោជល់ បានសហការជាមួយ ស្ថានីយទូរទស្សន៍ CNC និងសហព័ន្ធកីឡាប្រដាល់ កម្ពុជា រៀបចំសន្និសីទ សារព័ត៌មាន ស្តីពីការប្រកាស បើកការប្រកួតកំពូល អ្នកប្រដាល់ជើងឯកគោជល់ ទម្ងន់ ៦៩ គ.ក្រ វគ្គ៤ បន្ទាប់ពីបញ្ចប់ការប្រកួតកំពូល អ្នកប្រដាល់ជើងឯក គោជល់ វគ្គ៣ ទម្ងន់៦៥គ.ក្រ នៅថ្ងៃដដែល ដែលផ្សាយផ្ទាល់ពី ស្ថានីយទូរទស្សន៍ CNC តែម្តង ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក ឆឹង យ៉ោយ៉េន អនុប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ,លោក មាន សំអុល នាយកចាត់ការទូទៅ ក្រុមហ៊ុនភេសជ្ជៈគោជល់ ប្រចាំកម្ពុជា ,លោក ម៉ា សេរី នាយកផែ្នកកីឡា ស្ថានីយទូរទស្សន៍ CNC និងម៉ិល កាដូ តំណាងក្រសួងអប់រំយុវជន និងកីឡា។

លោក មាន សំអុល បានប្រាប់ឲ្យដឹងថា ការប្រកួតប្រដាល់ទម្ងន់ ៦៩ គ.ក្រ ដែលមានរយៈពេល ៣ខែ ពិតជាទទួលបាន ការគាំទ្រ យ៉ាងខ្លំាង និងជោគជ័យពីទស្សនិកជន ដែលស្រឡាញ់វិស័យកីឡាប្រដាល់កម្ពុជា និងជួយគាំទ្រ ព្រមទាំងលើកស្ទួយកីឡាក្នុង ប្រទេសកម្ពុជា ទើបក្រុមហ៊ុនសម្រេចឧបត្ថម្ភបន្តទៀត ក្នុងការប្រកួតទម្ងន់ ៦៩ គ.ក្រ វិញម្តង ។ ចំពោះការប្រកួត ដណ្តើមខ្សែក្រវាត់កំពូលអ្នកប្រដាល់ជើងឯកគោជល់ក្នុង ៦៩ គ.ក្រ នាសប្តាហ៍ក្រោយនេះ យើងបានសម្រិតសម្រាំង ជ្រើសរើស យកកីឡាករខ្មែរ កីឡាករថៃ និងកីឡាករឡាវ ដែលសុទ្ធតែជាជើងខ្លាំងមកចូលរូម ។

លោក ឆឹង យ៉ោយ៉េន អនុប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជាបាន មានប្រសាសន៍ថា កីឡាករទាំងអស់ ត្រូវប្រកួតឲ្យអស់ពី សមត្ថភាពរបស់ខ្លួន ហើយលោកនឹងបង្កើត ក្រុមប្រឹក្សាវិន័យមួយ ក្នុងគណៈកម្មការបច្ចេកទេស ដើម្បីត្រួតពិនិត្យមើលការប្រកួត ក៏ដូចជាការកាត់ក្តី និងលទ្ធផលសម្រាប់គូខ្សែក្រវាត់ទៀតផង ។ ជាមួយគ្នានោះ លោកបានជំរុញឲ្យមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែប្រកាន់ជំហអព្យាក្រឹត យុត្តិធម៌ ត្រឹមត្រូវក្នុងការកាត់សេចក្ដីឈ្នះ និងចាញ់ ។ ចំពោះកីឡាករវិញ ត្រូវតែធ្វើខ្លួនឲ្យបានល្អ គោរពឲ្យបានដាច់ខាត នូវវិន័យ សីលធម៌ ពិសេសត្រូវរក្សាទម្ងន់របស់ខ្លួន ៦៩ គ.ក្រ ឲ្យបានល្អ ។

ដោយឡែកការប្រកួតមានកីឡាករទាំងអស់៨រូប ក្នុងនោះមានកីឡាករកម្ពុជា ៤រូបរួមមាន ឡុង សុភី, រឿង សោភ័ណ្ឌ, ពេជ្រ សីហា និងកីឡាករ ស រាជសី ចំពោះកីឡាករថៃ២រូប មាន ហ្វានិមិត្ត វេរ្យាកហ្វាម និងកីឡាករ ភ្លាងនំ ឡូកម៉ាខាវ័ន ចំណែកកីឡាករឡាវ២រូប វិញមាន ធុតសាភុន សសូម៉ាលី  និងកីឡាករ ណមធីប សរ៉ុងរ៉ាវី ៕


ពានរង្វាន់ MX League៖ ក្រុមPumas de la UNAM ឈ្នះ Veracruz ៣-០ (Video)

$
0
0

ទីក្រុង VERACRUZ៖ Feb. 27, 2016 (Xinhua) — ក្រុមបាល់ទាត់ Pumas de la UNAM បានយក ឈ្នះក្រុមបាល់ទាត់ Veracruz នៃក្របខណ្ឌពានរង្វាន់ Tournament 2016 of MX League នៅពហុកីឡដ្ឋានជាតិ Luis "Pirata" Fuente ក្នុងទីក្រុង Veracruz ប្រទេសម៉ិកស៊ិក នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៦ បើតាមការចេញ ផ្សាយពីគេហទំព័រ ស៊ិន ហួ ៕

ប្រើកាំបិត កាប់ប្លន់យកម៉ូតូ ១គ្រឿង ពីជនរងគ្រោះ រួចជិះគេចខ្លួនបាត់

$
0
0

ភ្នំពេញ៖ នៅម៉ោង ៧៖៣០នាទី យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានករណីកាប់ប្លន់ នៅលូ៥ សង្កាត់ស្ទឹងមានជ័យ ដោយជនរងគ្រោះ អះអាងថា ជនសង្ស័យមាន កាំបិត កាប់ប្លន់យក ម៉ូតូសេ១២៥ ស៊េរី ២០១៥ ។

បើតាមភ្នាក់ងារ មជ្ឍមណ្ឌលព័ត៌មាន ដើមអម្ពិល បានរាយការណ៍ឲ្យដឹងថា ភ្លាមៗនោះ ប៉េអឹម បាននាំជនរងគ្រោះ តាមរកជនសង្ស័យដែរ ប៉ុន្តែតាមមិនទាន់៕

គ្រាន់តែ គ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តិចជិះរថយន្ត ដេញបាញ់ភាគីម្ខាងទៀត

$
0
0

ភ្នំពេញ៖ មានហេតុការដ៏ហួសចិត្ត និងមិនគួរឲ្យកើតឡើងមួយ ដោយសារតែគ្រោះថ្នាក់ ចរាចរណ៍ប៉ះគ្នាបន្តិចបន្តួច ធ្វើឲ្យភាគីម្ខាងខឹង ច្រឡោតតោតតូង ជិះឡាន Lexus RX330 កាន់កាំភ្លើងដេញ បាញ់ភាគីម្ខាងទៀត ប៉ុន្តែសំណាងល្អ មិនមានអ្នកណារបួងឡើយ។

យោងតាមភ្នាក់ងារ សារព័ត៌មានដើមអម្ពិល បានឲ្យដឹងថា នៅយប់ម៉ោង ៩ ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០១៦នេះ មានហេតុការណ៍ បាញ់ប្រហារមួយ កើតឡើងនៅម្តុំណូគា (NoKia) រួចបន្តបើករត់មកដល់ ជិតផ្សារស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលករណីនេះបង្កឲ្យមានការផ្អើល ប្រជាពលរដ្ឋតាមដងផ្លូវ និងប្រជាពលរដ្ឋរស់ នៅតំបន់ក្បែរនោះ។ ជនដែលបង្ក ជាមន្ត្រីយោធា ហើយរត់គេចខ្លួន រីឯរថយន្ត ត្រូវដកហូតយកទៅ កាន់ទីបញ្ជាការដ្ឋានអាវុធហត្ថក្រុង។ ចំណែកជនរងគ្រោះ ឈ្មោះ រៀម ឃួន ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍បើករត់ ពីកន្លែងកើតហេតុនៅ ម្តុំផ្សារហេងលី មកម្តុំវត្តស្ទឹងមានជ័យនោះ រថយន្តត្រូវបានរងការ គប់ឲ្យបែកកញ្ចក់ពីសំណាក់ ជនមិនស្គាល់មុខផងដែរ ។ យោងតាមអ្នកច្បាប់ បាននិយាយថា ករណីនេះត្រូវឃាត់ខ្លួនអ្នក វាយរថយន្តគេទៀត ទើបត្រឹមត្រូវ ព្រោះត្រូវចោទពីបទ ធ្វើឲ្យខូចខាតដោយចេតនា (មាត្រា៤១០ ក្រមព្រហ្មទណ្ឌ) ៕

សម្តេចក្រឡាហោម បញ្ជាឲ្យមន្ត្រីជំនាញ រៀបចំបែងចែក ថវិកាផាកវិន័យ ជូននគរបាល ចរាចរណ៍ក្នុងខែមីនា

$
0
0

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមន្ត្រីជំនាញ ត្រូវធ្វើការបែងចែក ថវិកាដែលប្រមូលបាន ពីការផាកពិន័យពីអ្នកបើក បរល្មើសច្បាប់ចរាចរណ៍ ជូនកងកម្លាំង នគរបាលចរាចរណ៍ នៅក្នុងខែមីនា ឆ្នាំ២០១៦នេះ។ ជាមួយគ្នានេះ ប្រាក់រង្វាន់ដែល សម្តេចក្រឡាហោម បានប្រកាសផ្តល់ជូន ៤.០០០រៀល ក្នុងមួយថ្ងៃ ក៏ត្រូវបានផ្តល់ជូន នៅក្នុងខែមីនានេះដែរ។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សម្តេចក្រឡាហោម បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ របស់គណៈកម្មការពិធីការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងកាល ពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា សម្រាប់ប្រាក់រង្វាន់ ដែលបានមកពីការបង់ប្រាក់ ផាកពិន័យពីអ្នកធ្វើដំណើរ ល្មើសច្បាប់ចរាចរណ៍ និងប្រាក់រង្វាន់ ដែលសម្តេចក្រឡាហោម បានសន្យាផ្តល់ជូនកងកម្លាំង នគរបាលចរាចរណ៍ចុះល្បាត រាលក្នុងមួយថ្ងៃ គឺត្រូវធ្វើការបែងចែក ប្រគល់ឲ្យកងកម្លាំងនគរបាលចរាចរណ៍ ដែលបានបំពេញភារកិច្ចនោះ គឺត្រូវបានធ្វើឡើងរៀងរាល់៣ខែម្តង។

សម្រាប់ការបែងចែកប្រាក់ ផាកពិន័យពីបទល្មើសច្បាប់ចរាចរណ៍ ត្រូវបានគេដឹងថា ប្រាក់ផាកពិន័យ ៥ភាគរយ ត្រូវបានបែងចែក ដាក់ចូលទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនៅសល់ប្រាក់ ផាកពិន័យជ ៩៥ភាគរយទៀត គឺត្រូវបានបែងចែក ជូនដល់កងកម្លាំងនគរបាលចរាចរណ៍ ចុះប្រចាំការនៅតាមដងផ្លូវចំនួន ៧០ភាគរយ ជូនអង្គភាពប្រតិបត្តិការ របស់កងកម្លាំង២៥ភាគរយ ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា សម្រាប់គ្រប់ប្រាក់រង្វាន់ ដែលគេបានបែងចែកនោះ នឹងត្រូវបានរៀបចំដាក់បញ្ចូល នៅក្នុងលេខគណនីធនាគារ របស់កងកម្លាំងនគរបាលចរាចរណ៍ នីមួយៗ ។
គួរបញ្ជាក់ថា នៅទូទាំងប្រទេសបច្ចុប្បន្ន មានកងកម្លាំងនគរបាល ចរាចរណ៍ប្រមាណពី ២.៨០០ ទៅ៣.០០០នាក់ សម្រាប់ចាត់វិធានការឲ្យ ប្រជាជនអ្នកធ្វើដំណើរ ទាំងអស់អនុវត្តច្បាប់ ចរាចរណ៍ ។ សម្រាប់ប្រាក់ផាកពិន័យ ដែលទទួលបាពិន័យទៅបង់នៅតាម បណ្តាប៉ុស្តិ៍នគរបាល និងកន្លែងផ្សេងៗទៀត មកដល់សប្តាហ៍ទី៣ ក្នុងខែកុម្ភៈនេះ គឺទទួលបានប្រមាណជាង ៧៣៧លានរៀល។
 
ដោយឡែកបើគិតការ ចាប់ផាកពិន័យ ចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ពេលនេះ គឺបានប្រមាណជាង ៣.៨៤១លានរៀល ។ មកដល់សប្តាហ៍ទី៣ ក្នុងខែកុម្ភៈនេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៧៣លើក ថយចុះ១៩លើក បើប្រៀបធៀបនឹងខែមករា៕

ក្រុម​ជើងខ្លាំង ត្រូវប្រជែង​កៅអី វគ្គផ្ដាច់ព្រ័ត្រ​ពាន Smart Futsal Cup លើក​ទី២​

$
0
0

ភ្នំពេញ៖ ក្រុម White Unicorn, Lion Team, Smart Eagle និងក្រុមគោព្រៃ សុទ្ធតែដណ្ដើមបានកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Smart Futsal Cup លើកទី២ រៀងៗខ្លួន ក្រោយឆ្លងកាត់ ការប្រកួតជម្រុះ ៥លើកដូចគ្នា ដែលទើបបញ្ចប់ កាលពីម្សិលមិញ ហើយត្រៀមជួបប្រជែង កៅអីវគ្គផ្ដាច់ព្រ័ត្រ នាសប្ដាហ៍ក្រោយ ។

ការប្រកួតជម្រុះវិលជុំក្នុងពូលA និងពូលB នៃពានរង្វាន់បាល់ទាត់ហ្វូតសាលមិនអាជីពខាងលើ បានបញ្ចប់ការប្រកួតហើយ នៅថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ ដោយក្រុម White Unicorn ឈរលេខ១ ក្នុងពូលA ក្រោយរកបាន ៣ពិន្ទុបន្ថែមពីជ័យជម្នះលើក្រុម Lion Team ដោយលទ្ធផល ៣-១ ធ្វើឲ្យ ៥ប្រកួតរបស់ខ្លួន មិនស្គាល់ពាក្យថាចាញ់រកបាន ១៥ពិន្ទុពេញ ខណៈការបរាជ័យរបស់ក្រុម Lion Team ធ្វើឲ្យក្រុមនេះឈរលេខ២ ដោយមាន ១២ពិន្ទុក្នុងដៃដូចគ្នា ។

ចំណែកពូលB គឺចំណាត់ថ្នាក់លេខ១ ក្នុងពូលបានទៅក្រុម Smart Eagle បន្ទាប់ពីធ្វើការប្រកួត ៥លើក ឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុ ក្នុងមួយប្រកួតចុងក្រោយ Smart Eagle បានប្រកួតឈ្នះក្រុម Bong Smart ដោយលទ្ធផល ៤-១ ។ រីឯលេខ២ ក្នុងពូលបានទៅក្រុមគោព្រៃ ដែលធ្វើការប្រកួត ៥លើកដូចគ្នា ឈ្នះ៤ និងចាញ់១ រកបាន ១២ពិន្ទុ ពិសេសមួយប្រកួតចុងក្រោយ ក្រុមនេះបានទទួល ៣ពិន្ទុពេញ ក្រោយយកឈ្នះក្រុម CTO-Tiger ដោយលទ្ធផល ១៧-២ ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតជម្រុះតាមពូលនីមួយៗ ក្នុងមួយពូលមាន ៦ក្រុមចូលរួម ប៉ុន្ដែដោយលក្ខខណ្ឌ នៃការប្រកួតតម្រូវឲ្យក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ ត្រូវឡើងវគ្គបន្ដ ដូច្នេះក្រុម White Unicorn, Lion Team, Smart Eagle និងក្រុមគោព្រៃ គឺត្រូវជួបប្រកួតខ្វែង ពូលដណ្ដើមសិទ្ធិ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់តំណែងជើងឯកពាន Smart Futsal Cup រដូវកាលថ្មីនេះ ។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់ Smart Futsal Cup នេះ ត្រូវបានបង្កើតឡើងក្រោមការផ្ដួចផ្ដើមគំនិតរបស់ក្រុមហ៊ុន Smart ដើម្បីផ្ដល់ឱកាសឲ្យ បុគ្គលិកទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព និងផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងបុគ្គលិក និងបុគ្គលិក ឬ បុគ្គលិក និងថ្នាក់ដឹកនាំរបស់ខ្លួន ពិសេសក៏ដើម្បីចូលរួម លើកស្ទួយវិស័យកីឡា ហ្វូតសាលក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានសកម្មភាព ផុសផុលផងដែរ ៕

សម្តេចតេជោ៖ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ គឺជាកំពង់ផែ សេដ្ឋកិច្ចជាតិដ៏សំខាន់ តែមួយគត់របស់ កម្ពុជា

$
0
0

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងបណ្តាញសង្គម ហ្វេសបុក របស់សម្តេចថា «កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសេដ្ឋកិច្ចជាតិ ដ៏សំខាន់តែមួយគត់ របស់កម្ពុជា ដែលមានទីតាំងនៅទិសនិរតី ចំងាយ២៣០គម ពីរាជធានីភ្នំពេញ។ កំពង់ផែនេះបានចាប់ផ្តើម សាងសង់នៅក្នុងឆ្នាំ១៩៥៦ និងចាប់ដំណើរការនៅ ឆ្នាំ១៩៦០។ មកទល់ពេលនេះ កំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ ត្រូវបានរៀបចំអភិវឌ្ឍន៌ និងបំពាក់ទៅដោយគ្រឿងចក្រ និងម៉ាស៊ីនទំនើបៗ ក្នុងការសម្រួលដល់ការនាំចេញ នូវទំនិញក្នុងស្រុកទៅបរទេស និងនាំចូលមកវូវសំភារៈបរិក្ខារ ជាច្រើនសម្រាប់អភិវឌ្ឍន៌ប្រទេស»។

សម្តេចបានបញ្ជាក់ថា «កំពង់ផែក្រុងព្រះសីហនុ គឺបានចូលរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ កម្ពុជា អោយកាន់តែរីក លូតលាស់ខ្ពស់ទៅមុខ»។

សម្តេចបានសរសេរ បន្ថែមទៀតថា «ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយកម្ពុជា រីកចម្រើនទៅមុខជាបន្តបន្ទាប់»៕

ក្រុមកីឡាបាល់ទាត់ Allstars កម្ពុជានឹងទទួល បានទឹកប្រាក់ ដែលតេជោ សែនផ្ដល់ជូន ក្នុងពេលឆាប់ៗនេះ

$
0
0

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះបានអះអាងថា ទឹកប្រាក់ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលឧបត្ថម្ភជូន ក្រុមកីឡាបាល់ទាត់កម្ពុជា Cambodia All Stars  ទាំងគ្រូបង្វឹក និងកីឡាករ នឹងត្រូវបញ្ជូនដល់រតនាគារជាតិ នៅថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ស្អែកនេះ។

លោក ហង់ ជួនណារ៉ុន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា " ថវិកាដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី ផ្តល់ជារង្វាន់ដល់ Cambodia All Stars នឹងទៅដល់រតនាគារជាតិ ថ្ងៃស្អែកនេះ ហើយនឹងបើកជូនកីទ្បាករ ក្នុងពេលឆាប់ៗនេះ "។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦បានបានសម្រេច ផ្តល់ថវិកាចំនួន១២លានរៀលដល់គ្រូបង្វឹក និងកីឡាករ ទាំង ៣៦នាក់ ក្នុងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលសរុបទឹកប្រាក់ ៤៣២លានរៀល៕


លោកអភិបាល ស្រុកស្អាង នាំអំណោយ ចែកជូន គ្រួសារក្រីក្រ ជួបគ្រោះថ្នាក់ចរាចរណ៍

$
0
0

កណ្តាល៖ គ្រួសារក្រីក្រ ពីរគ្រួសារជួប គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យម្នាក់ស្លាប់ និងពីរនាក់ទៀត រងរបួសធ្ងន់ ហើយក៏ធ្វើឲ្យជីវភាព ក្នុងគ្រួសារកាន់តែដុនដាបខ្លាំង ពេលកំពុងព្យាបាល រហូតគ្មានបាយហូប ដោយសារតែប្រជាពលរដ្ឋ ជួបបញ្ហាខ្វះខាតបែបនេះហើយ ទើបលោក ខឹម ចាន់គីរី អភិបាលស្រុកស្អាង បានដឹកនាំមន្ត្រីសាលាស្រុក មួយចំនួនផងដែរ នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា មួយចំនួនផងដែរ យកទៅចែកជូន កាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅលំដ្ឋានបងប្អូន ប្រជាពលរដ្ឋភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

លោកអភិបាលស្រុក បានមានប្រសាសន៍ ទៅកាន់គ្រួសារក្រីក្រថា អំណោយដែលបាននាំ យកមកចែកជូនបងប្អូន នាពេលនេះ មានអង្ករ៥០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ មុងភួយកន្ទេល សម្ភារៈផ្ទះបាយ១កំប្លេ និងថវិកាមួយចំនួនផងដែរ ។

លោកបានបន្តថា អំណោយទាំងនេះទោះ បីជាតិចតួចស្តួចស្តើងក្តី ប៉ុន្តែវាអាចជួយកាត់បន្ថយ ការខ្វះខាតរបស់បងប្អូន បានមួយរយះផងដែរ ទោះបីមិនគ្រប់ តាមតម្រូវការបងប្អូន ប៉ុន្តែនេះគឺជាការចូលរួម ចែករំលែកដើម្បីកាត់បន្ថយកង្វះខាត ហើយសកម្មភាពទាំងនេះ គឺដោយសារតែមានការណែនាំ ពីលោកអភិបាល នៃគណអភិបាល ខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុក ដាក់ខ្ពស់បំផុតពីកង្វះ ខាតរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនបណ្តោយទុកឲ្យ ពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយនោះទេ ដូច្នេះសូមបងប្អូនត្រូវតែមានជំនឿចិត្តកុំអស់សង្ឃឹមឲ្យសោះ គឺយើងនឹងបន្តចុះជួយជាបន្តទៀតខណៈ ដែលបងប្អូនជួបការលំបាកខ្លាំង ព្រោះគណបក្សប្រជាជនធ្វើអ្វីគឺដើម្បីតែប្រជាជន។

ជាមួយគ្នានោះដែរគ្រួសារក្រីក្របាន ថ្លែងអំរណគុណដល់លោកអភិបាលក៏ ដូចជាក្រុមការងារដែល បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសនោះ គឺអញ្ជើញចុះមកដល់ លំនៅដ្ឋានប្រជាពលរដ្ឋ គ្រាន់តែទទួលព័ត៌មានភ្លាម គឺចុះមកភ្លាមៗតែម្តង នេះគឺជាសកម្មភាពមួយ ដែលធ្វើឲ្យពួកគាត់មិនអាច បំភ្លេចបានដោយសារតែលោកអភិបាលបាន ចុះមកជួយពួកគាត់ទាន់ពេលវេលា ដូច្នេះមានតែ គណបក្សប្រជាជន ទេដែលយកចិត្តទុក ដាក់លើប្រជាជនបែបនេះ៕

អ.ហ និង នគរបាល ចុះបង្ក្រាប កាស៊ីណូ អត់ច្បាប់ នៅក្រុងសៀមរាប ឃាត់ខ្លួន មនុស្សប្រុសស្រី ១៤នាក់

$
0
0

សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថ សហការ កម្លាំងនគរបាលខេត្ត ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ស្រី យូរា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងលោកវរៈសេនីយ៍ឯក ជា ដាលុច មន្ទីរយុត្តិធម៌ នៃទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប នៅវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងកាស៊ីណូ អត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា យុទ្ធនាការខាងលើនេះ សមត្ថកិច្ចចម្រុះ បានធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន១៤នាក់ ក្នុងនោះស្រី ៥នាក់ និងប្រុស៩នាក់ នាំមកកាន់ ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាបដើម្បីសាកសួរ។

ទោះយ៉ាងណា ព័ត៌មាននេះ ជាបឋម ដោយស្ថានភាពយប់ផងនោះ សមត្ថកិច្ចមិនទាន់ បានលំអិតនិងបង្ហាញពី ឈ្មោះម្ចាស់កាស៊ីណូ ខាងលើនៅឡើយទេ។

ព័ត៌មានលំអិត មជ្ឈមណ្ឌលព័ត៌ ដើមអម្ពិល និងលើកយកមកផ្សាយ ជាបន្តបន្ទាប់ទៀត នៅព្រឹកថ្ងៃទី២៩ កុម្ភៈស្អែក៕

កសិករម្នាក់ ប្រទះឃើញគ្រាប់ ១០០mm ១គ្រាប់ នៅក្នុងដីស្រែរបស់ខ្លួន

$
0
0

ភ្នំពេញ៖ បុរសវ័យចំណាស់អាយុ ៦៤ឆ្នាំម្នាក់ ឈ្មោះ ឃុត ដៀង បានប្រទះឃើញគ្រាប់ ១០០mm ១គ្រាប់ នៅក្នុងដីស្រែរបស់គាត់ ដែលបានអាស្រ័យផលអស់ជាច្រើនឆ្នាំមកហើយ។

យោងតាមអគ្នស្នងការដ្ឋាននគរបាលជាតិ បានដកស្រងសម្តី លោកវរសេនីយ៍ទោ យឹម វិចិត្រ អធិការនគរបាល ក្រុងបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង ប្រជាពលរដ្ឋឈ្មោះ ឃុត ដៀង ភេទប្រុស អាយុ ៦៤ឆ្នាំ បានប្រទះឃើញគ្រាប់ ១០០mm ចំនួន ១គ្រាប់ នៅក្នុងដីស្រែដែលគាត់កំពុងអាស្រយ័យកផល។

លោកអធិការ បានបន្តថា ក្រោយពេលប្រទះឃើញនូវគ្រាប់នេះ កសិករខាងលើ បានទៅរាយការណ៍ជូនកម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង បន្ទាប់ពីទទួលដំណឹង សមត្ថកិច្ចបានរាយការណ៍បន្តជូន និងប្រគល់ជូនអង្គភាពស៊ីម៉ាក យកទៅរក្សាទុកដើម្បីកំទេចចោលរួចហើយ។ ក្នុងឱកាសនោះដែរ លោកអធិការក្រុងបាត់ដំបង បានធ្វើការថ្លែងអំណរគុណដល់ប្រជាជនឈ្មោះ ឃុត ដៀង ដែលបានមករាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម សម្ពោធអគារថ្មី នៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ នាព្រឹកនេះ

$
0
0

ព្រះសីហនុ-ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាជំនួយរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ស្លាប់ ៧នាក់ និងរបួស ១៧នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២៨កុម្ភៈ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន ១៤លើក (យប់ ៩លើក) ស្លាប់ចំនួន ៧នាក់, របួសធ្ងន់ ១២នាក់ (ស្រី២នាក់) របួសស្រាល ៥នាក់ (ស្រី២នាក់) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន ១៦នាក់ (យប់ ៤នាក់)។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ១៤លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធុនធំ ២គ្រឿង ថ្មើរជើង ៤នាក់ ។

មូលហេតុ ដែលបណ្តាលឲ្យមាន គ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់២នាក់) ស្រវឹង ៤លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ ៤លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់) បត់គ្រោះថ្នាក់ ១លើក។ ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន ៥.៨៥៦គ្រឿង បានធ្វើការអប់រំមាន ២.២៩៤គ្រឿង អប់រំមួក ១.២២១និងពិន័យសរុប ៣.៥៦២គ្រឿង និងពុំមានឃាត់ យានយន្តទុកនោះទេ ៕

Viewing all 8042 articles
Browse latest View live




Latest Images