Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

បញ្ហាបុរី ផ្ទះជួល និងអ្នកលក់ផាវ ត្រូវលោក គួច ចំរើន ដាក់ចេញ ក្នុងកិច្ចប្រជុំប្រចាំខែ

$
0
0

ភ្នំពេញ : ស្របពេល ដែលសភាពការ សន្តិសុខ ក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ មានភាព ល្អប្រសើរ ប៉ុន្តែការងារ សន្តិសុខសង្គម និងការគ្រប់គ្រង រដ្ឋបាល ក៏ នៅតែជាប្រធានបទ ដ៏សំខាន់ ហើយត្រូវបាន ដាក់ចេញជា វិធានការ អនុវត្តបន្ត ដូចជាការគ្រប់គ្រង បុរី ផ្ទះជួល និងគ្រប់គ្រងអ្នកលក់ ផាវតាមផ្ទះ តាមផ្សារ។

វិធានការថ្មីនេះ បានលើកឡើងកាល ពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅក្នុងកិច្ច ប្រជុំប្រចាំខែ របស់រដ្ឋបាល ខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល ខណ្ឌមានជ័យ រួមជាមួយអភិបាលរង៣រូប មេបញ្ជាការកង រាជអាវុធហត្ថខណ្ឌ លោកអធិការរង លោក លោកស្រីចៅសង្កាត់ទាំង១២ ព្រមទាំងនាយនគរបាលប៉ុស្តិ៍ទាំង១២ និងមន្រ្តីពាក់ព័ន្ឋជាច្រើនរូបទៀត។

កិច្ចប្រជុំនេះដែរ លោក លោកស្រីចៅសង្កាត់ បានរាយការ សង្ខេបពី លទ្ឋផលវេទិកាសាធារណ: រយ:ស្តីពីការអនុវត្តបាន និងមតិលើកឡើង នៃសំណូមរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រោយពីស្តាប់របាយការណ៍ សង្ខេបរួចមក លោកគួច ចំរើន អភិបាលខណ្ឌ បានលើកឡើងនូវវិធានការថ្មីៗ ដើម្បីអនុវត្តបន្តទៀត ដូច្នេះថា ការធ្វើវេទកាសាធារណ:នៅ តាមមូលដ្ឋាន គឺជាការងារសំខាន់ និងមានទំនាក់ទំនងល្អរវាងអាជ្ញាធរ និងប្រជាពលរដើម្បី ស្តាប់មតិលើកឡើង របស់ប្រជាពលរដ្ឋ។

បន្ទាប់ពីមតិលើក ឡើងរបស់ ប្រជាពលរដ្ឋថា តើយើងបានបំពេញតាមការ ស្នើសុំរបស់ពួកគាត់ហើយឬនៅ ? មួយផ្នែកទៀត ត្រូវធ្វើការត្រួត ពិនិត្យនូវទីតាំងបើកអ៊ិនធឺណេត នៅគ្រប់កន្លែងទាំងអស់ ហើយនៅពេលខាងមុខ នឹងកោះហៅម្ចាស់ទីតាំង ទាំងនោះមកធ្វើការណែនាំ ពីវិធានការច្បាប់។ លោកអភិបាលខណ្ឌបានបន្ត ថាអាជ្ញាធរ ត្រូវបន្តការខិតខំ បង្រ្កាបបន្ថែមទៀត នូវមុខ សញ្ញាជនសង្ស័យពាក់ព័ន្ធ គ្រឿងញៀន និងសូមឲ្យអាជ្ញាធរ សង្កាត់ ធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយពីបញ្ហាគ្រោះអគ្គិភ័យ ព្រោះពេលនេះជារដូវរាំងស្ងួត។

នៅសល់រយ:ពេលជាង១ខែទៀតនេះ ដល់ថ្ងៃចូលឆ្នាំចិន ដូច្នេះសូមឲ្យលោកមេប៉ុស្តិ៍ លោកចៅសង្កាត់ ត្រួតពិនិត្យតាមផ្សារតាមផ្ទះ ហាមដាច់ខាតមិនឲ្យមានលក់ផាវ បើអ្នកលក់ដូរណាល្មើស នឹងបម្រាមនេះ នឹងត្រូវឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែម្ចាស់ផ្ទះណាផ្គើននឹងការណែនាំដុតផាវនៅពេលចូលឆ្នាំ បង្កជាសម្លេងផ្ទុះនោះ នឹងត្រូវឃាត់ខ្លួនបណ្តោះ អាសន្នរយ:ពេល១២ម៉ោង ដើម្បីធ្វើការអប់រំ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


រថយន្ដតាក់ស៊ីម៉ែត្រ ពណ៌ស បុកវីវ៉ា រងរបួសពីរនាក់ អ្នកបើក រថយន្ដរត់គេចខ្លួន

$
0
0

ភ្នំពេញ៖ អ្នកបើករថយន្ដតាក់ស៊ីម៉ែត្រពណ៌ស របស់ ក្រុមហ៊ុនក្លូបល បានបង្កគ្រោះថ្នាក់ ចរាចរ ដោយបានបើករថយន្ដរបស់ខ្លួនយ៉ាង លឿន នៅលើកំណាត់ផ្លូវព្រះនរោត្ដម ទល់ មុខរោងកុនលុច្ស រួចបត់ចូលតាមផ្លូវលេខ ១៥៤ ស្ថិតក្នុងខណ្ឌដូនពេញ ហើយបុកម៉ូតូ វីវ៉ា មួយគ្រឿង បណ្ដាលឱ្យអ្នកបើកបាក់ជើង បីកំណាត់ រីឯអ្នកជិះពីក្រោយរងរបួសស្រាល។

គ្រោះថ្នាក់ចរាចរខាងលើនេះ សមត្ថកិច្ច មិនបានឃាត់ខ្លួនអ្នកបើករថយន្ដតាកស៊ីម៉ែត្រនោះឡើយ ពោលរូបគេ បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ គឺឃាត់បានតែរថយន្ដ ប៉ុណ្ណោះ ខណៈដែលបក្ខពួករបស់អ្នកបើក ដែលតែងតែបង្កភាពរញ៉េរញ៉ៃនិងអាងគ្នីគ្នា ពេលមានគ្រោះថ្នាក់ចរាចរកើតឡើងម្ដងៗ នោះ ទៅលើគ្នីរបស់គេ បានធ្វើដំណើរមក កាន់កន្លែងកើតហេតុ បំណងចង់អន្ដរាគមន៍ យករថយន្ដទៅវិញ ប៉ុន្ដែរថយន្ដត្រូវបាន កម្លាំងនគរបាលចរាចរណ៍ជើងគោក ស្ទូចយក ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅលើ ផ្លូវព្រះនរោត្ដម កែងផ្លូវលេខ១៥៤ ខណ្ឌដូន ពេញ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ អ្នកបើករថយន្ដតាក់ស៊ីម៉ែត្រ បានបើករថយន្ដ តាមបណ្ដោយផ្លូវព្រះនរោត្ដម លុះមកដល់ មុខរោងកុនលុច្សក៏បត់ចូលផ្លូវលេខ១៥៤ ហើយក៏បុកអ្នកជិះម៉ូតូពីរនាក់ បណ្ដាលឱ្យ អ្នកបើកឈ្មោះភោគ វ៉ាន់ណេត ភេទប្រុស អាយុ២៦ឆ្នាំ បាក់ជើងបីកំណាត់ ត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ រីឯអ្នកជិះពីក្រោយ ដែល មិនស្គាល់ឈ្មោះរងរបួសស្រាល។

ក្រោយកើតហេតុ អ្នកបើករថយន្ដបង្ក រត់គេចខ្លួន ដោយទុករថយន្ដចោល រួចសមត្ថ កិច្ចបានស្ទូចទាំងម៉ូតូនិងរថយន្ដយកទៅរក្សា ទុក ដើម្បីចាត់ការបន្ដ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ញឹក ប៊ុនឆៃ និងលោកយូ ហុកគ្រី ជួបសមាជិក ប្រមាណ ២០០០នាក់ នៅកំពង់ចាម

$
0
0

កំពង់ចាម ៖ កាលពីថ្ងៃទី០៥ ខែមករា នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានរៀបចំពិធីជួបជុំ ជាមួយសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច និងសមាគមអ្នកប្រជាធិបតេយ្យ ប្រមាណ២០០០នាក់ ក្រោមអធិបតីភាព លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិបក្ស ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី ព្រឹទ្ធបុរសគណបក្សជាតិនិយម។

ក្រោយពីស្តាប់របាយការណ៍ ដែលអានដោយសហជីវិនប្រធាន គណៈកម្មការប្រតិបត្តិស្រុក និងប្រសាសន៍លោក យូ ហុកគ្រី រួចមក លោក ញឹក ប៊ុនឆៃ បានថ្លែង កោតសរសើរ ដល់ថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ដល់បងប្អូនសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច នៅទូទាំងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។

លោកប្រធានប្រតិបត្តិបក្ស ក៏បានជំរាបបងប្អូន ពីសភាពការណ៍នយោបាយជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងគណបក្សហ៊្វុនស៊ិនប៉ិច ហើយបានធ្វើឲ្យគណបក្ស ទទួលបាននូវការគាំទ្រ ពីបណ្តាគណបក្សនានានៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ជាពិសេសប្រទេសចិន ជួយផ្តល់មធ្យោបាយ សម្ភារៈ និងការបណ្តុះបណ្តាល ធនធាន មនុស្ស ព្រមទាំងអនុញ្ញាត ឲ្យប្រតិភូគ្រប់ជាន់ថ្នាក់ របស់គណបក្ស ហ៊្វុនស៊ិនប៉ិច ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីការរីកចំរើន ពីប្រទេសមហាអំណាច សេដ្ឋកិច្ច មួយនេះ។

លោកបានបន្តថា បងប្អូនទាំងអស់បានឃើញ និងជ្រាបគ្រប់ៗគ្នាហើយ តាមរយៈការចាក់ផ្សាយព្រះរាជពិធីដង្ហែ ព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ បានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ។ ការដង្ហែព្រះបរមសព ពីទីក្រុងប៉េកាំង មករាជធានីភ្នំពេញ យើង សង្កេតឃើញថា ប្រជារាស្រ្តខ្មែរជាងមួយលាននាក់ បានចេញមកសម្តែងសមានទុក្ខ និងសោកស្តាយចំពោះការបាត់បង់ ព្រះមហាក្សត្រដ៏អស្ចារ្យរបស់យើង ដែល សូម្បីតែថ្នាក់ដឹកនាំ ពីបណ្តាប្រទេសជឿនលឿន លើពិភពលោក ក៏បានចូលរួមគោរព ព្រះបរមសពរបស់សម្តេចឳនៃយើង។

លើសពីនេះទៅទៀត លោក ញឹក ប៊ុនឆៃ ក៏បានបញ្ជាក់ជូន បងប្អូនបន្ថែមទៀតថា មានតែរបបរាជានិយមសម័យសង្គមរាស្រ្តនិយម និងរបបរាជានិយមបច្ចុប្បន្ននេះទេ ដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ជឿនលឿនដូចសព្វថ្ងៃនេះ។

ជាចុងក្រោយអ្នក ដែលចូលរួមទាំង២០០០នាក់ ទទួលបានក្រមា ថ្នាំពេទ្យ ថវិកាម្នាក់ៗចំនួន១០.០០០រៀល និងព្រះឆាយាលក្ខណ៍ សម្តេចឳចំនួនមួយសន្លឹកម្នាក់ ដើម្បីជាទីគោរពសក្ការៈ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ចែកអត្ត សញ្ញាណប័ណ្ណ គំរូថ្មី ជូនប្រជាពលរដ្ឋ នៅសង្កាត់កំពង់លាវ និងផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំមាន សុវត្ថិភាព

$
0
0

ព្រៃវែង៖ អភិបាលរងក្រុងព្រៃវែង គង់ ស៊ីផា និងអធិការនគរបាល ក្រុងព្រៃវែង លោកវរៈសេនីយ៍ត្រី ចាន់ ណារិទ្ធ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ បានអញ្ជើញ ចូលរួម ចែកអត្តសញ្ញាណ ប័ណ្ណជាតិខ្មែរគំរូថ្មី ជូនដល់ប្រជាពលរដ្ឋ ចំនួន១២០៧នាក់ ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង និងផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព តាមការណែនាំ របស់ក្រសួងមហាផ្ទៃ ។ នៅក្នុងពិធីនេះ ក៏មានការចូលរួម ពីអភិបាលរង ក្រុងព្រៃវែង និងមន្ត្រីនគរបាល មួយចំនួនទៀត ។

នៅក្នុងឱកាសនោះ លោក ចាន់ ណារិទ្ធ បានថ្លែងថា ដោយមានការ ណែនាំ ពីលោក ស្នងការនគរបាល ខេត្តព្រៃវែង លោកបានធ្វើពិធី ប្រគល់អត្តសញ្ញាណប័ណ្ណ គំរូថ្មី ជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពីសមត្ថកិច្ច បានធើ្វរួចរាល់នោះ ។

ថ្លែងទៅកាន់ ប្រជាពលរដ្ឋ លោក ចាន់ ណារិទ្ធ បានសុំឲ្យ ប្រជាពលរដ្ឋ ចេះថែរក្សា អត្តសញ្ញាណ ប័ណ្ណគំរូថ្មី ហើយបើជ្រុះបាត់ត្រូវ រាយការណ៍ជាបន្ទាន់ មកសមត្ថកិច្ច របស់លោក ដើម្បីរៀបចំធ្វើថ្មី ។

អធិការនគរបាល រូបនេះបាន បន្តផ្សព្វផ្សាយ សេចក្តីណែនាំ លេខ០២២ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំង អនុវត្តគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព តាមលក្ខណៈ សម្បត្តិ៩យ៉ាង ។

បើតាមលោក ចាន់ ណារិទ្ធ កាលពីឆ្នាំ២០១២ ដោយអនុវត្តវិធានការ តាមការណែនាំនោះ បានបង្ហាញថា បទល្មើសនានា មានការថយចុះ កាលពីឆ្នាំ២០១២ ហើយការចុះបង្កា្រប បទល្មើសមាន ជាបន្តបន្ទាប់ តាមរយៈការចូលរួម ផងដែរ ពីសំណាក់ ប្រជាពលរដ្ឋ ដោយបានផ្តល់ព័ត៌មាន នឹងចូលរួមឧបត្ថម្ភ គាំទ្រក្នុងការអនុវត្ត គោលនយោបាយនេះ ។

អធិការនគរបាល រូបនេះ បានបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមកាន់តែខ្លាំង ដើម្បីឈានទៅការ សម្រេច និងការចង់បាន ភូមិ-ឃុំ គ្មានបទល្មើស កើតឡើង របស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ អភិបាលរងក្រុងព្រៃវែង លោក គង់ ស៊ីផា បានលើកឡើង និងពន្យល់ពីសារៈសំខាន់ និងផលប្រយោជន៍ ចំពោះការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ ហើយជំរុញឲ្យ ប្រជាពលរដ្ឋ ចូលរួមសហការ បន្ថែមទៀតក្នុងគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ។

លោក អភិបាលរងក្រុងរូបនេះ បានលើកឡើងពី ការថយចុះ នូវបទល្មើសនានា នៅក្នុងក្រុងព្រៃវែង ដូចជាគ្រឿងញៀន ចោរកម្ម និងក្មេងទំនើងជាដើម ដែលនេះ ជាការខិតខំប្រឹងប្រែង របស់សមត្ថកិច្ច ក្រុងព្រៃវែង ទាំងមូលដើម្បីរក្សាសេចក្តីសុខ ជូនប្រជាពលរដ្ឋ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ប្រពន្ធទូរស័ព្ទ សុំលុយទៅមើលកូន គ្មានលុយឲ្យក៏ រត់ទៅចងក សម្លាប់ខ្លួន

$
0
0

ភ្នំពេញ៖ សាកសពបុរសម្នាក់ ត្រូវបានគេ ប្រទះឃើញ ចងកសម្លាប់ខ្លួន នៅកណ្តាលដីឡូត៍ មួយដោយយក ក្រមាចង ក មួយជុំរួចហើយ យកទៅចងភ្ជាប់ និងមែកប្រេងខ្យល់ កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងដីឡូត៍ ភូមិក្រាំងអង្រ្កង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីនគរបាលបាន ឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ វឿន វី ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជា កម្មករសំណង់  ខណ្ឌសែនសុខ ស្នាក់នៅក្នុង ការដ្ឋានសំណង់ មានស្រុកកំណើត នៅខេត្តព្រៃវែង និងមានប្រពន្ធ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

នគរបាលបាន បន្តទៀតថា បើតាមកម្មករ ដែលបានធ្វើការ ជាមួយគ្នានោះបាន និយាយថា កាលពីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ប្រពន្ធរបស់ជនរងគ្រោះបាន ទូរស័ព្ទសុំលុយ ដើម្បីយក ទៅមើលកូនពីព្រោះ កូននៅឯផ្ទះឈឺ បន្ទាប់មកជនរងគ្រោះ ក៏បានអង្គុយសញ្ជក់ សញ្ជឹងតែម្នាក់ឯង មិនដឹងគិតអំពីអ្វី នោះទេ លុះដល់ព្រឹកឡើងក៏កើត រឿងបែបនេះ តែម្តងទៅ។

កម្មករសំណង់បាន បន្តទៀតថា ទំនងជាជនរងគ្រោះ គ្មានលុយឲ្យប្រពន្ធហើយ មើលទៅ ហើយក៏មិនដឹងទៅរកនរណា ម្យ៉ាងទៀត កូនកឈឺផង គិតមិនចេញក៏ដាច់ចិត្ត ចងកសម្លាប់ខ្លួនតែម្តងទៅ ហើយការប្រទះឃើញ សាកសពរបស់ជនរងគ្រោះ គឺដោយសារតែមាន អ្នកឆ្លងកាត់ទៅដើម្បីទៅ ធ្វើក៏ប្រទះឃើញរួចហើយ ក៏មានការភ្ញាក់ផ្អើលតែម្តងទៅ។

ភ្លាមៗនោះ នគរបាលបច្ចេកទេស ក៏បានចុះទៅពិនិត្យ សាកសព រួចហើយសន្និដ្ឋានថា សាកសពពិត ជាធ្វើអត្តឃាតដោយខ្លួនឯង និងប្រគល់ជូន ទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សម រង្ស៊ី និង ម៉ម សូណង់ដូ មិនត្រូវបាន ដោះលែងទេ

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានថ្លែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ថា ចំពោះអ្នកទោសពីរនាក់ នៅកម្ពុជា ដែលមានលោក សម រង្ស៊ី និងលោកម៉ម សូណង់ដូ មិនត្រូវបានដោះលែង ឲ្យមានសេរីភាព ឬបន្ធូបន្ថយទោសនោះទេ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១១ ខែមករា នៅឯទីស្តីការក្រសួងថា ចំពោះអ្នកទោស សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលបាននិរទេសខ្លួន ទៅរស់នៅក្រៅប្រទេស ហើយនិងលោក ម៉ម សូណង់ដូ ប្រធានសមាគមប្រជាធិបតេយ្យ មិនមានឈ្មោះ នៅក្នុងបញ្ជីដោះលែង នៅក្នុងឱកាសថ្វាយព្រះភ្លើង ដល់ព្រះបរមសពអតីតមហាវីរក្សត្រកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ទេ។

លោក អង្គ វង្សវឌ្ឍានា បានបញ្ជាក់ថា “ដូចអត់មានទេ ព្រោះមិនទាន់ចប់នីតិវិធីច្បាប់”៕

www.dap-news.com

មកពីធ្វើបុណ្យ នៅផ្ទះគេ អង្គុយក្រោមផ្ទះ ស្រាប់តែភ្លើង ឆេះខាងលើខ្ទេច

$
0
0

កំពង់ចាមៈ  ផ្ទះមួយមានដំបូលពីរខ្នង ទំហំ ៧ម៉ែត្រគុណនិង៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ត្រូវអគ្គិភ័យឆាបឆេះ កាលពីម៉ោង ៣រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៣ នៅភូមិជើងគោក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាល ស្រុកកំពង់សៀម បានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គិភ័យឆាបឆេះនោះ មានឈ្មោះ យ៉េន ស្រេង ភេទប្រុស អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៃ យាង អាយុ៤៦ឆ្នាំ អ្នកទាំងពីរមានមុខរបរកសិករ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងដែរថា ក្នុងខណៈដែលម្ចាស់ផ្ទះ មកពីចូលរួមបុណ្យអ្នកភូមិវិញ អង្គុយក្រោមផ្ទះ ស្រាប់តែមានក្មេងៗស្រែកថា ភ្លើងឆេះផ្ទះៗ! ហើយបានបន្តិចក្រោយមក អណ្តាតភ្លើងបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយខណៈនោះអ្នកភូមិ បានជួយជញ្ជូនឥវ៉ាន់របស់ម្ចាស់ផ្ទះ ចេញក្រៅបាន ខ្លះ និងអ្នក ខ្លះទៀត បានជួយជះទឹកពន្លត់ ប៉ុន្តែអណ្តាតភ្លើងមិនបានថមថយឡើយ ។ ប៉ុន្តែភ្លើងឆេះប្រហែល២០នាទី ទើបមានរថយន្តពន្លត់អគ្គិភ័យ របស់នគរបាលខេត្តកំពង់ចាម ចូលមកជួយបាញ់ទឹកពន្លត់។

អធិការនគរបាលស្រុកកំពង់សៀម លោក ប៉ាក ជាតិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅកន្លែងកើតហេតុថា ក្រោយហេតុការណ៍ភ្លាមៗ លោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានបញ្ជារថយន្តទឹកចំនួន ៣គ្រឿង របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ចេញអន្តរាគមន៍ ហើយ ក្នុងនោះ សមត្ថកិច្ចយើងបាញ់ទឹក ពន្លត់អណ្តាតភ្លើងបានទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ធ្វើឲ្យអគ្គិភ័យនេះ មិនរាលដាលដល់ផ្ទះអ្នកជិត ខាងនោះទេ ។ ប៉ុន្តែ ផ្ទះមួយខ្នងនោះ ត្រូវបានឆាបឆេះទាំងស្រុង។ ហើយក្នុងនោះ ខូចខាតស្រូវចាស់លាយស្រូវថ្មីចំនួន ២០ដឹក លុយអស់ចំនួន ១ពាន់ដុល្លារអាមេរិក និងមាស ១តម្លឹង ប៉ុន្តែ នៅក្រោយពេលភ្លើងបានរលត់ទាំងស្រុងនេះ សមត្ថកិច្ចយើងបានជួយរកឃើញមកវិញនូវខ្សែ ក មាស១តម្លឹងនោះ ជូនម្ចាស់ផ្ទះវិញ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោក ហៀក ចាន់ ប្រគល់ កុំព្យូទ័រ ដល់សមាគម មនុស្សចាស់ សង្កាត់ក្បាលកោះ

$
0
0

ភ្នំពេញ : ដើម្បីសម្រួល ការងាររដ្ឋបាល កុំព្យូទ័រមួយកំប្លេ ត្រូវបាន លោកហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យ ប្រគល់ជូនដល់សមា គមមនុស្សចាស់សង្កាត់ ក្បាលកោះ ទៅតាមសេចក្តី ត្រូវការរបស់សមាគម ។

លោកអភិបាលរងខណ្ឌ ហៀក ចាន់លាង បានផ្តាំផ្ញើ ដល់លោក ទុយ សារឿន ប្រធានសមាគម នៅពេលទទួល និងយកទៅ ប្រើប្រាស់ ទៅតាមសេចក្តីត្រូវការ និងបានផ្តាំផ្ញើសួរសុខទុក្ខដល់ អំ ពូ មីង ចាស់ៗជាសមាជិក សមាគម ត្រូវចេះជួយយក អាសារគ្នាទៅវិញទៅមក នៅពេលមានធុរ:ឈឺថ្កាត់យប់ព្រលប់ ពីព្រោះថា មានតែមនុស្សចាស់ នៅភូមិផងរបងជាមួយគ្នាទេ ទើបយល់ចិត្តគ្នា និងជួយគ្នាទាន់ពេល ចំណែករូបលោកនៅឆ្ងាយ ទម្រាំទទួលបានដំណឹង ហាក់ដូចយឺតយូរបន្តិច ដើម្បីជួយដល់អំពូមីងចាស់ៗនៅក្នុងភូមិ។

នារសៀលថ្ងៃទី១១ ខែមករា នេះ លោក ទុយ សារឿន ប្រធានសមាគមមនុស្សចាស់ សង្កាត់ក្បាលកោះ រួមជាមួយសហការី បានថ្លែង អំណរគុណដល់លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ និងជាប្រធានក្រុមការងារចុះ ជួយសង្កាត់ក្បាលកោះ ដែលបានផ្តល់កុំព្យូទ័រមួយកំប្លេ ដល់សមាគម សម្រាប់បំពេញការងារ។

សូមបញ្ជាក់ថា សមាគមមនុស្សចាស់សង្កាត់ក្បាលកោះ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៣ ដែលមានលោក ទុយ សារឿន ជាប្រធាន និងមាន សមាជិកជាង៥០០នាក់៕

www.dap-news.com


កម្មករផ្នែកអនាម័យ រោងចក្រយ៉ុងវ៉ាថ្មីម្នាក់ ត្រូវរោងចក្របញ្ឈប់ ពីការងារ ដោយចោទថា លួចខោអាវដាក់ ក្នុងស្បោងសំរាម

$
0
0

ខេត្តកណ្តាលៈ ស្រ្តីម្នាក់ដែលជាកម្មករ ផ្នែកអនាម័យ នៅក្នុងរោងចក្រយ៉ុងវ៉ាថ្មី ត្រូវបាននិយោជក រោងចក្រ បញ្ឈប់ ពី ការងារដោយចោទប្រកាន់ថា លួចខោដាក់ ក្នុងស្បោងសំរាម។ រីឯស្រ្តីជាកម្មករ បានបដិសេធ ចំពោះការចោទប្រកាន់នេះ ហើយនឹងសុំឲ្យនិយោជកអនុញ្ញាត្តិ ឲ្យរូបគាត់ បានចូលធ្វើការងារវិញ តែប្រសិនបើមិន ព្រមតាមសូមណូមពរនោះ រួបគាត់នឹងដាក់ពាក្យបណ្តឹង ទៅស្ថាប័នមានសមត្ថកិច្ច ឲ្យជួយរកយុត្តិធម៌ ជូនរូបគាត់ជា មិនខាន ។ រោងចក្រនេះមានទីតាំងនៅភូមិថ្មី សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ស្រ្តីកម្មករ ដែលត្រូវរោងចក្រ ចោទប្រកាន់ និងបញ្ឈប់ពីការងារនោះ ឈ្មោះ លី សុខា អាយុ៤៥ឆ្នាំ មានមុខរបរ ជាកម្មករផ្នែក អនាម័យនៅក្នុងរោងចក្រ យ៉ុងវ៉ាថ្មី រស់នៅភូមិបុកឃ្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបំរើការងារផ្នែកអនាម័យ នៅក្នុងរោងចក្រយ៉ុងវ៉ា ចំនួន៨ឆ្នាំមកហើយ ។

ស្រ្តីរូបនោះបាន ឲ្យអ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃទី១១ ខែមករា នេះថា កាលពីរសៀលថ្ងៃទី១៥ធ្នូ ឆ្នាំ២០១២ សន្តិសុខប្រចាំ រោងចក្រនោះ បានហៅរូបគាត់ចូល អូសហ្វីស រួចហើយបាននិយាយប្រាប់គាត់ថា រូបគាត់បានលួចខោអាវចំនួន៣ដាក់ក្នុងស្បោងសំរាម ត្រូវបានគេឆែកឃើញ នៅក្នុងស្បោងសំរាម ប៉ុន្តែគាត់បាន បដិសេធថា គាត់មិនមែនជាអ្នកយកនោះ ហើយរូបគាត់ធ្វើការនៅទីនេះច្រើនឆ្នាំមកហើយ គឺអ្វីមួយបន្តិចក៏គាត់ពុំដែលប៉ះពាល់ ដែរ គឺគាត់ចង់បានតែ កំរៃថ្លៃពល កម្មប៉ុណ្ណោះទេ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយរដ្ឋបាលរោងចក្រពុំបានសួរនាំ រូបគាត់និងរកខុសរកត្រូវនោះទេ គឺបានប្រាប់រូបគាត់ឲ្យ ឈប់ធ្វើការចាប់តាំង ពីពេល នោះតែម្តង ។ ស្រី្តជាកម្មករ បានបន្តទៀតថា រូបគាត់គ្មានកំហុសមិនអាច ទទួលកំហុសបានទេ ហើយប្រសិន បើរោងចក្រ នៅតែព្យាយាមបញ្ឈប់រូបគាត់ទៀតនោះ គាត់នឹងស្វែងរកការ អន្តរាគមន៍ពីសមត្ថកិច្ចថ្នាក់លើ ឲ្យជួយរកយុត្តិធម៌ជូនគាត់។

លោក គឹម ចាន់សំណាង ប្រធានសហព័ន្ធសហជីពកម្មករ ប្រជាធិបតេយ្យជឿនលឿន ក៏បានប្រាប់អ្នកយកព័ត៌មានថា ចំពោះការចោទប្រកាន់ របស់ក្រុមហ៊ុន រោងចក្រយ៉ុងវ៉ាថា ស្រ្តីកម្មករផ្នែកអនាម័យបានលួចខោ អាវ ចំនួន៣ដាក់ ក្នុងស្បោងសំរាម បង្កប់នៅក្នុងធុងសំរាម រួចហើយបញ្ឈប់ ការងារនោះ សហព័ន្ធ សហជីពកម្មករ ប្រជាធិប តេយ្យជឿនលឿន បានជួយដោះស្រាយ ៣លើកមកហើយ តែខាងរោងចក្រនៅតែមិនទទួលយក ស្រ្តី ជា កម្មករឲ្យចូលធ្វើការឡើយ មិនតែប៉ុណ្ណោះថែមទាំងព្យាយាមគេចវេសមិនព្រមចូលរួមរកដំណោះស្រាយ ដោយម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ ។

លោកបានបន្តទៀតថា ចំពោះបញ្ហានេះរូប បានជួយដាក់ពាក្យបណ្តឹង ចូលមកមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តកណ្តាលរួចហើយ ដើម្បីឲ្យជួយរក យុត្តិធម៌ដល់កម្មកររូបនោះ ប៉ុន្តែប្រសិនបើរោង ចក្រនៅ តែព្យា យាមគេចវេសបន្តទៀតនោះ មិនព្រមទទួលយកដំណោះស្រាយ និងការសម្របសម្រួល ឲ្យកម្មករ រូបនោះ បានចូលធ្វើការឡើងវិញ ក្នុងនាមរូបលោកជាសហព័ន្ធសហជីពកម្មករ ប្រជាធិបតេយ្យជឿនលឿន នឹងដាក់ពាក្យ ប្តឹង ទៅកាន់ស្ថានប័នតុលាការ ហើយ នីតិវិធីចុងក្រោយអាចផ្ទុះកូដកម្មនិងប៉ាតុកម្ម៕

Photo by DAP-NEWS

ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ប្រកាសរកម្ចាស់ ម៉ូតូឌ្រីម ៣គ្រឿងទៀត

$
0
0

កំពង់ចាមៈ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រកាសរកម្ចាស់ម៉ូតូចំនួន៣គ្រឿងទៀត ម៉ាកហុងដា សេ១២៥ ខណៈម៉ូតូ១គ្រឿង បានរកម្ចាស់ឃើញកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣។

លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង ទទួលផែនការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានមានប្រ សាសន៍ឲ្យដឹងថា ក្រោយពេលមានបទល្មើសចោរកម្មលួចកាច់សោរកម៉ូតូ នាពេលកន្លងមក លោកឧត្តមសេនីយ៍ ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានចេញបទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចយើងតាមប្រម៉ាញ់ និងមានវិធាន ការបង្ក្រាបនូវបទល្មើសនោះបន្ទាន់ ដែលជាលទ្ធផលសមត្ថកិច្ចនគរបាលយើង បានរកឃើញម៉ូតូម៉ាកហុងដា សេ ១២៥ ចំនួន ៤គ្រឿង ដែលមានភាពមិនប្រក្រតី។ ក្នុងចំនួនម៉ូតូទាំង ៤គ្រឿងនោះ ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០០៧ មានលេខតួ និងលេខម៉ាស៊ីន ៨១៩៦១៧៤ បានរកម្ចាស់ឃើញហើយ។ ដោយ ឡែក នៅសល់ម៉ូតូចំនួន៣គ្រឿងទៀត ដែលកំពុងស្វែងរកម្ចាស់។

លោកស្នងការរង បានឲ្យដឹងទៀតថា ម៉ូតូចំនួន ៣គ្រឿង ដែលកំពុងស្វែងរកម្ចាស់រួមមាន ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១០ មានលេខតួ និងលេខម៉ាស៊ីន ៨៤៨៥១៥៥, ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១  មានលេខតួ និងលេខម៉ាស៊ីន ៨៦៧១០៩២ និង ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ មានលេខតួ និងលេខម៉ាស៊ីន ៨៥២ ៥៧៩៣ ដូច្នេះម៉ូតូទាំង៣គ្រឿងនេះ បើបងប្អូនណា មានឯកសារ ដែលមានលេខតួលេខម៉ាស៊ីនដូចខាងលើ សូម យកឯកសារមកទំនាក់ទំនងជាមួយការិយាល័យកណ្តាលនគរបាលយុត្តិធម៌ នៃស្នងការដ្ឋានខេត្តកំពង់ចាមនោះ សមត្ថកិច្ចនិងប្រគល់ម៉ូតូជូនវិញ៕

រអិលបាក់ដី នៅភាគនិរតីចិន, ស្លាប់ ៤២នាក់

$
0
0

ប៉េកាំង៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១២ នេះថា ចំនួនមនុស្សស្លាប់ ដែលបង្កឡើងដោយសារ ការរអិលបាក់ដី នៅតំបន់ភ្នំនៃខេត្តយូណាន ភាគនិរតីប្រទេសចិន នោះ បានកើនឡើងដល់ ៤២នាក់ហើយ បន្ទាប់ ពីសាកសពមួយចំនួនទៀត ត្រូវបានក្រុមសង្គ្រោះរកឃើញ។

គ្រោះធម្មជាតិដ៏អាក្រក់នេះដែរ បានកើតឡើងនៅ ភូមិ ហ្គៅបូ នៃសង្កាត់ ហ្សេនហ្សុង កាល ពីវេលាម៉ោង ៨ និង ២០នាទីព្រឹកថ្ងៃសុក្រ កន្លងទៅនេះ ដោយបានកប់ផ្ទះជាច្រើនខ្នង ដែលមានប្រជាជនរស់នៅ ១៦គ្រួសារ ទៅក្នុងដីល្បាក់។ ដីបាក់ដែលរួមមាន ទាំងល្បាប់ភក់លាយឡំជាមួយផងនោះ បានបង្កផលវិបាកជាខ្លាំង ដល់ក្រុមជួយសង្គ្រោះ ក្នុងការស្វែងរកអ្នកបាត់ ខ្លួន ស្របពេលដែលអាកាសធាតុ ក៏ត្រជាក់ខ្លាំងថែមទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមសង្គ្រោះជាង ១០០០នាក់ បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការ សង្គ្រោះជាបន្ទាន់ ក្រែងលោមានមនុស្ស នៅរស់រានមានជីវិត។ ដោយឡែកការជួយសង្គ្រោះ បឋមបានទៅដល់ជនរង្គ្រោះហើយ មានដូចជា ទីជម្រកបណ្តោះអាសន្ន, ទឹក, ថ្នាំពេទ្យ, ព្រម ទាំងចំណីអាហារផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំកំពូលៗរបស់ចិន ដូចជាលោក ហ្ស៊ី ជិនពីង, លោក វិន ជាប៉ាវ និង លោក លី គេគៀង ផងដែរ បានបញ្ជាឲ្យក្រុមសង្គ្រោះ ខិតខំប្រឹងប្រែងឲ្យអស់ពី សមត្ថភាព ដើម្បីជួយសង្គ្រោះជនរងគ្រោះ ទាំងអស់ឲ្យបាន។ លោក ហ្ស៊ី ជិនពីង ដែលមាន តួនាទីជាអគ្គលេខាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន នោះបាននិយាយថា កិច្ចខិតខំប្រឹងប្រែង ត្រូវបានធ្វើដើម្បីកសាងលំនៅដ្ឋាន ឡើងវិញដល់ជនរងគ្រោះ, ការបង្កាគ្រោះថ្នាក់កើតឡើងជា លើកទីពីរ និង បំពេញការងាររក្សាស្ថិរភាព ប្រកបដោយជោគជ័យ៕

DAP-News

DAP-News

ទៀ បាញ់៖ មន្រ្តីជាន់ខ្ពស់ ក្រសួងការពារជាតិ ភាគច្រើនគឺចេញមក ពីខេត្តស្វាយរៀង

$
0
0

ស្វាយរៀង៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិ លោក ទៀ បាញ់ បានថ្លែងឲ្យដឹងថា ក្នុងចំណោមនាយ ទាហានជាន់ខ្ពស់នៅ ក្រសួងការពារជាតិ ភាគច្រើនបំផុត គឺចេញមកពីប្រភព ខេត្តស្វាយរៀង។

ថ្លែងនៅក្នុងពិធីសម្ពោធ ឆ្លងស្រះទឹក និងសមិទ្ធផលនានា នៅក្នុងវត្តបន្ទាយ ដែលស្ថិតនៅក្នុង ឃុំបន្ទាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៣នេះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា មានឧត្តមសេនីយ៍ ជាច្រើន ដែលកំពុងតែបំរើការនៅ ក្រសួងការពារជាតិ អគ្គសេនាធិការ និងនៅតាម ភូមិភាគនានា គឺឧត្តមសេនីយ៍ទាំងអស់នោះ មានកំណើតនៅក្នុង ខេត្តស្វាយរៀងជាពិសេស មាននាយឧត្តសេនីយ៍ ផ្កាយមាស៤ជាច្រើននាក់ ក៏មានកំណើតនៅក្នុង ខេត្តនេះដែរ។

លោកបានថ្លែងថា «វាជាកិត្តិយសខ្លាំងណាស់សម្រាប់ប្រជាជន ខេត្តស្វាយរៀងទាំងមូល ដែលមានមន្រ្តី មានកំណើត នៅក្នុងខេត្ត របស់ខ្លួនមានតួនាទី ខ្ពង់ខ្ពស់នោះ»។

លោកឧបនាយករដ្ឋមន្រ្តី បានប្រសាសន៍បន្តទៀតថា ការដែលមានមន្រ្តីជាន់ខ្ពស់ ជាច្រើនបានធ្វើការ ក្នុងតំណែងធំៗ នោះ ពួកគេនឹងមិនបំភ្លេចភូមិកំណើត ខ្លួនឯងនោះឡើយ ពោលគឺពួកគេនឹងជួយ កសាងសមិទ្ធផល នានានៅក្នុងស្រុកកំណើត ខ្លួនឯងជាក់ជាពុំខាន ដូចជាថ្ងៃនេះជាដើម លោកឧត្តមសេនីយ៍ឯក ចៅ ភិរុណ ដែលមានស្រុកកំណើត នៅទីនេះ លោកបាន កសាងសមិទ្ធផល ច្រើនណាស់ទាំងនៅ ក្នុងពុទ្ធចក្រ និងអាណាចក្រ ដែលការកសាងទាំងនេះ វាស្របទៅនឹងគោល នយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

ឆ្លៀតនៅក្នុងឱកាសនោះ លោក ទៀ បាញ់ ក៏បានរំលឹកប្រាប់ប្រជាពលរដ្ឋ ដែលចូលរួមទាំងអស់ អំពីរយៈពេលជាង៣០ឆ្នាំ ដែលយើងទាំងអស់គ្នា ត្រូវបានរំដោះចេញពីរបប សាហាវយង់ឃ្នង ប៉ុល ពត ដោយស្នាដៃ គណបក្សប្រជាជនកម្ពុជា ហើយយើងមានសន្តិភាព ពិតប្រកដតែទើបជាង ១០ឆ្នាំប៉ុណ្ណោះក្រោម នយោបាយឈ្នះឈ្នះ របស់តេជោ ហ៊ុន សែន។

ប្រទេសកម្ពុជាយើងនឹងធ្វើការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥ក្នុងពេលឆាប់ៗ ខាងមុខនេះ ដូច្នោះចាប់ពីពេល ឥឡូវនេះ ចាប់ផ្ដើមមានអ្នកនយោបាយ ខ្លះដើរឃោសនា និងវាយប្រហារថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាបណ្ដើរៗហើយ ដើម្បីស្វែងរកសន្លិកឆ្នោត។ ដូច្នោះសូមប្រជាពលរដ្ឋទាំងអស់ គិតពិចារណាឲ្យមែនទែន ថាតើអ្នកណាម្នាក់ដែលនៅ ជា មួយយើង ពេលដែលយើងកំពុងតែ មានទុក្ខលំបាក? ហើយតើអ្នកណាដែល បានកសាងសមិទ្ធផល ជាច្រើនសម្រាប់យើង ទាំងអស់គ្នា? គឺមានតែគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺ មានតែសម្ដេចទាំងបី ដែលតែងតែដឹងសុខទុក្ខ ប្រជាជន គ្រប់ពេល។ ហេតុដូច្នោះហើយ សូមបងប្អូនទាំង អស់បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះ៥អសនៈលើ៥អសនៈ ដូចអាណត្តិ មុននៅក្នុង ខេត្តស្វាយរៀងនេះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អ្នកនាំ ភ្ញៀវទេសចរ មិនបាននាំភ្ញៀវ ទៅមើលផ្ទាំងថ្ម មិនទាន់ឆ្លាក់រួច នៅអង្គរធំ

$
0
0

-បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ៖ ផ្ទាំងគំនូរ ដែលឆ្លាក់ មិនទាន់រួច នៅប្រាសាទ អង្គរធំ គ្មានអ្នកណាម្នាក់ អាចបកស្រាយ បានឡើយ

ភ្នំពេញ៖ តាមការសង្កេតជាក់ស្តែង នៅប្រាសាទអង្គរធំ មគ្គុទេ្ទសក៍ទេសចរ ដែលដឹកនាំ និងជាអ្នកអត្ថាធិប្បាយ ប្រាប់ភ្ញៀវទេសចរ អំពីរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ និង បញ្ហាផ្សេងៗទៀត នៅតាមប្រាសាទនានា ពិសេសប្រាសាទអង្គរធំ មិនបាននាំភ្ញៀវទៅមើលផ្ទាំងថ្ម ដែលមិនទាន់ឆ្លាក់រួចរាល់នោះទេ។

តាមការឃ្លាំមើលជាក់ស្តែង ពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នគរបាលទេសចរ និងឆ្មាំការពារប្រាសាទអង្គរធំ បានឲ្យដឹងថា ពួកគេសង្កេតឃើញថា កន្លងមកក្រុម មគ្គុទេ្ទសក៍ទេសចរ មិនដែលបានបង្ហាញ ឬណែនាំភ្ញៀវទេសចរ ឲ្យបានដឹងពីប្រវត្តិសាស្រ្តរបស់ខ្មែរ ដែលស្ថិតនៅលើផ្ទាំងចម្លាក់ មិនទាន់រួចនោះ ឡើយ ដូចជា ផ្ទាំងចម្លាក់មួយចំនួន នៅជ្រុងខាងជើង និងផ្ទាំងមួយនៅជ្រុងខាងកើត។

មគ្គុទេ្ទសក៍ទេសចរណ៍ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅក្បែរផ្ទាំងថ្មមិនទាន់ឆ្លាក់រួចហើយនោះថា មូលហេតុដែលពួកគេ មិនបានណែនាំក្រុមភ្ញៀវទេចរ ឲ្យបានដឹងពីប្រវត្តិសាស្រ្ត និងអត្ថន័យនៅតាមផ្ទាំងថ្មចម្លាក់លើជញ្ជាំងថ្ម ដែលបុព្វបុរសខ្មែរនៅសម័យ នោះមិនទាន់បានឆ្លាក់រួចរាល់ នោះ គឺដោយសារតែពួកភ្ញៀវទេសចរ គ្មានពេលវេលាគ្រប់គ្រាន់ដើម្បីទស្សនាឲ្យបានច្រើន។

ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំអាចទាក់ទងសុំការបំភ្លឺ ពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បាននៅឡើយទេ ដោយមិនព្រមលើក ទូរស័ព្ទ។

អាជ្ញាធរអប្សរា ប្រចាំតំបន់ប្រាសាទអង្គរធំ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ថា មានទាំងភ្ញៀវជាតិ-អន្តរជាតិ ជាង២០០០នាក់ បានធ្វើដំណើរកម្សាន្ត ជារៀងរាល់ថ្ងៃនៅប្រាសាទអង្គរធំ ក្នុងទឹកដីខេត្តសៀមរាប ហើយប្រាសាទ ក៏មានការបាក់បែកនូវចំណុចផ្នែកសំខាន់ៗ នៃប្រាសាទផង ដែលអាជ្ញាធរកំពុង ត្រៀមលក្ខណៈ ក្នុងការជួសជុលឡើងវិញ។

លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ និង ជាអ្នកចេះដឹងច្រើន អំពីប្រវត្តិសាស្រ្តកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ថា ចំពោះផ្ទាំងចម្លាក់នៅលើជញ្ជាំង ប្រាសាទអង្គរធំ ដែលបុព្វបុរសខ្មែរសម័យ នោះ ឆ្លាក់មិនទាន់រួចរាល់នោះ គឺគ្មានអ្នកណាម្នាក់ អាចដឹងអំពីមូលហេតុពិតប្រាកដឡើយ ពោលគឺសុទ្ធតែស្មានទាំងអស់គ្នា គ្មានអ្នកណាម្នាក់ ហ៊ានធានាអះអាងថា យ៉ាងណាឡើយ។

លោកថា «ប៉ុន្តែអ្វីដែលយើងអាចនិយាយបាន តាមការប៉ាន់ស្មាននោះគឺ ដោយសារតែវាអាចមានបញ្ហាមួយចំនួន ដែលមកបង្អាក់ការសាងសង់ ដូចជានៅសម័យនោះ ព្រះមហាក្សត្រ លោកយាងសោយទិវង្គត ឬមានសង្គ្រាម និងមានវិបត្តិនយោបាយផ្ទៃក្នុងអ្វីមួយទៅ ទើបធ្វើឲ្យស្នាដៃ ចម្លាក់ទាំងនោះសាងសង់មិនទាន់រួចរាល់»។
លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានបញ្ជាក់ថា វាជាការល្អ ដែលក្រុមមគ្គុទេ្ទសក៍ទេសចររបស់ខ្មែរ មិនហ៊ានធ្វើការណែនាំ ឬបកស្រាយអ្វីប្រាប់ ក្រុមភ្ញៀវទេសចរ ឲ្យបានដឹង ទាក់ទងនឹងប្រវត្តិសាស្រ្ត នៅក្នុងផ្ទាំងថ្មឆ្លាក់មិនទាន់រួចនោះ ព្រោះបើសិនជាយើងបកស្រាយទៅ វាធ្វើឲ្យមានការខាតបង់ច្រើន ដែលអាចធ្វើឲ្យក្រុមភ្ញៀវទេសចរ អស់ជំនឿមកលើមគ្គុទេ្ទសក៍ទេសចររបស់ខ្មែរ បើសិនជាការបកស្រាយរបស់គេខុសពីការពិត គឺខុសនូវអ្វីដែលជាលក្ខណៈ វិទ្យាសាស្រ្ត អ្វីដែលជាប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជា។

យ៉ាងណាក៏ដោយ លោកបណ្ឌិតសភាចារ្យ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា គួរតែបើកឲ្យមានការស្រាវជ្រាវ រកពីមូលហេតុពិតប្រាកដបន្ថែមទៀត ព្រោះកន្លងមក ក៏មានអ្នកធ្វើការស្រាវជ្រាវដែរ ប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ានបង្ហាញ ពីមូលហេតុពិតប្រាកដនោះឡើយ។

ប្រាសាទអង្គរធំជាកន្លែង ដែលភ្ញៀវទេសចរ ចូលចិត្តទៅទស្សនាបំផុតដូចអង្គរតូចដែរ។ ប្រាសាទនេះបានកសាងឡើង នៅចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន ទីតាំងនៅចម្ងាយ ១.៦គីឡូម៉ែត្រ ខាងជើងអង្គរវត្ត (អង្គរតូច) ដែលមានទីសក្ការៈមួយចំនួន និងមានរូបចម្លាក់ជាច្រើន ប៉ុន្តែក៏មានរូបចម្លាក់ជាច្រើនផ្ទាំង មិនទាន់ត្រូវបានឆ្លាក់រួចរាល់នៅឡើយទេ។ ទីក្រុងអង្គរធំ មានក្រឡាផ្ទៃ ៩គីឡូម៉ែត្រការ៉េ បានកសាងឡើង ដោយព្រះមហាក្សត្រ ដ៏អស្ចារ្យរបស់សម័យអង្គរ គឺព្រះបាទ ជ័យវរ្ម័នទី៧ (គ្រងរាជពីឆ្នាំ១១៨១-១២០១)។ ចំណុចកណ្ដាលគឺ ប្រាសាទបាពួន អង្គរធំមានជញ្ជាំង របងព័ទ្ធជុំវិញកម្ពស់ ៨ម៉ែត្រ និងមានប្រវែង១២គីឡូម៉ែត្រ និងព័ទ្ធដោយគូទឹក ដែលមានទទឹង ១០០ម៉ែត្រ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

មគ្គុទ្ទេសក៍ទេសចរ កំពុងអត្ថាធិប្បាយ ប្រាប់ភ្ញៀវទេសចរ អំពីរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ

www.dap-news.com

មគ្គុទ្ទេសក៍ទេសចរ កំពុងអត្ថាធិប្បាយ ប្រាប់ភ្ញៀវទេសចរ អំពីរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ

www.dap-news.com

www.dap-news.com

សមត្ថកិច្ចចុះឆែក រថយន្តមួយគ្រឿង ចតចោល នៅតាមផ្លូវ សង្ស័យមាន អ្វីនៅខាងក្នុង

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងនគរបាល បច្ចេកទេស និងកម្លាំងនគរបាល មូលដ្ឋាន កាលពីវេលាម៉ោង ប្រហែល២រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ បានចុះទៅឆែកឆេរក្រោយ ប្រទះឃើញរថយន្ត មួយគ្រឿងដែល ចតទុកចោល នៅតាមផ្លូវលេខ២០១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយសង្ស័យមាន លាក់អ្វីនៅ ខាងក្នុង ខណៈសេចក្តីរាយការណ៍ខ្លះទៀត បានឲ្យដឹងថា អាចមានមនុស្ស ត្រូវគេសម្លាប់ ហើយទុកចោល នៅក្នុងរថយន្ត ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា រថយន្តខាង លើនេះ ម៉ាកអាមីនី  ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 2A-3884 ហើយត្រូវគេយកមកចតទុក ចោល នៅកន្លែងខាងលើ មានរយៈពេលពីរថ្ងៃហើយ ។

យោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ច ឆែកឆេរក្នុងរថយន្តមិនមានអ្វីខុសប្រក្រតីនោះទេ។ សមត្ថកិច្ច បានបញ្ជាក់ផងដែរថា រថយន្តមួយគ្រឿង ជារបស់មេធាវីមួយរូប៕

DAP-News

DAP-News

នគរបាលចរាចរ នឹងបញ្ជូនបុគ្គលិក NGO ទៅតុលាការ ក្រោយបើករថយន្ត មានជាតិស្រវឹង ហើយបុកម៉ូតូ រងរបួសធ្ងន់ពីរនាក់

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាល ចរាចរ ជើងគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ នឹងបញ្ជូន ខ្លួនបុគ្គលិក អង្គការក្រៅ រដ្ឋាភិបាលម្នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្រោយពេលបង្ក គ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឲ្យមនុស្ស ពីរនាក់ រងរបួសធ្ងន់ ខណៈអ្នកបើក រថយន្តរូបនេះ មានភាពស្រវឹង ក្នុងខ្លួន។

មន្រ្តីនគរបាល ចរាចរជើងគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩៖៣០យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅ លើផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ។

សមត្ថកិច្ច បានបន្តថា កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង២១និង៣០នាទីត្រង់ចំណុចភូមិត្រពាំងថ្លឹង លើផ្លូវបេតុងក្នុងភូមិ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង ដោយសាររថយន្ត ម៉ាកTOYOTA LAND CRUISER ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2D-5741   បើកបរដោយឈ្មោះ សុវណ្ណ ណារ៉ាក់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកអង្គការNGO មានទីលំនៅភូមិបឹងងងោង ឃុំ ទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  បានធ្វើដំណើរតាមបណ្តោយ ផ្លូវបេតុង ពីទិសខាងត្បូង មកជើងលុះមក ដល់ចំណុចកើតហេតុខាងលើ បានគេចពីយានផ្សេងចូលចំណែកផ្លូវនៃយានម្ខាងទៀតប្រវែង១,៦០ម៉ែត្រ ក៏បុកជាមួយម៉ូតូមួយគ្រឿងដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក HONDA WAVEពណ៌ក្រហម-ខ្មៅ គ្មានស្លាកលេខ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់។

បើតាមសមត្ថកិច្ច អ្នកបើកបរមាន ឈ្មោះ វ៉ា ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ  មានទីលំនៅភូមិស្លា ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម រួមដំណើរជាមួយឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចចរាចរបានបញ្ជាក់ថា ក្រោយពេលកើតហេតុ រថយន្តរត់ប្រហែល ១០០០ ម៉ែត្រ ទើបសមត្ថកិច្ច  ឃាត់បាន រួចយកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ។

បើយោងតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរខាងលើនេះ បណ្តាលមកពី រថយន្តបើកបរមិន ប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងបើករថយន្តបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអាត្រាជាតិអាល់កុល0.96 Mg/L ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឱ្យសមត្ថ កិច្ចទាំង៩ខណ្ឌ ឃាត់ ខ្លួនអ្នកបើកបរដែល មានជាតិអាកុល លើសពីការផាកពិន័យ ត្រូវ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


ក្រុមការងារទី៨ នឹងប្រជុំ និយាយដំឡើង ប្រាក់ខែកម្មករ នៅថ្ងទី២១ ខែមករា

$
0
0

ភ្នំពេញ ៖ ក្រុមការងារទី៨ របស់រាជរដ្ឋាភិបាល ដែលមានលោកអ៊ិត សំហេង ជាប្រធាន គ្រោងបើកកិច្ចប្រជុំលើកទី១របស់ខ្លួន នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ខាង មុខនេះ ដើម្បីពិភាក្សាអំពីការដំឡើង ប្រាក់ឈ្នួលដល់កម្មករ កម្មការិនីរោងចក្រកាត់ដេរ និង ស្បែកជើង នៅក្រសួងសង្គមកិច្ច ហើយលទ្ធផល នៃកិច្ចប្រជុំនឹង ផ្តល់ក្តីសង្ឃឹម ដល់កម្មករគ្រប់រូប។      

លោកសោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា (CCNU) មានប្រសាសន៍បែបនេះ ទៅកាន់មេ ដឹកនាំសហជីព មូលដ្ឋាន មកពីតាមបណ្តារោងចក្រ សហ គ្រាសនានា ប្រមាណជាង១០០នាក់ នៅទីស្នាក់ការCCNU ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣នេះ ដើម្បីផ្សព្វផ្សាយ នូវផែនការ មួយចំនួនសម្រាប់យកទៅអនុវត្ត។      

លោកសោម អូន បន្តថា កាប្រជុំពិភាក្សា អំពីប្រាក់ឈ្នួល កម្មករអាចនឹង ប្រជុំជាបន្តបន្ទាប់ រហូតដល់ ខែមីនា ឆ្នាំ២០១៣ទើបបញ្ចប់ ហើយកម្មករ កម្មការិនីកាត់ដេរនិង ស្បែកជើងនឹងទទួល បានប្រាក់ ឈ្នួល កាន់តែប្រសើរជាងនេះ ។ ដូច្នេះសូមមេដឹកនាំសហជីព តាមបណ្តារោងចក្រ យកឯកសារ គំរូផ្តិតមេដៃ កម្មករ កម្មការិនី សុំដំឡើងប្រាក់ខែ ព្រោះការធ្វើបែបនេះឱ្យត្រូវតាមនីតិវិធី និង តំណាងឱ្យ កម្មករទាំងអស់ ។ ម៉្យាងចៀសវាងបាននូវការលើកឡើង របស់អ្នកមួយ ចំនួនអួតខ្លួនឯងថា ខ្លួនជាអ្នកទាមទារ ទើបកម្មករឡើងប្រាក់ខែ។      

លោកបានបន្តថា វិស័យកាត់ដេរ និងស្បែកជើង ក្នុងឆ្នាំ២០១២ កន្លងទៅនេះ មានការរីកចម្រើន យ៉ាង ខ្លាំងគឺរោងចក្រកើនឡើង រហូតដល់៧២៨រោងចក្រ កម្មករកើនឡើង ដល់ជាង៦០ម៉ឺននាក់ ហើយបាតុកម្ម កូដកម្មកើនឡើង១២១លើក ដែលកាលពីឆ្នាំ២០១១កម្ពុជា មានរោងចក្រជាង៥០០ កម្មករមានជាង៣៥ម៉ឺននាក់ រីឯបាតុកម្ម កូដកម្មមានត្រឹមតែ ៣៧លើកប៉ុណ្ណោះ ។ មូលហេតុបាតុកម្មកើនឡើងដោយសារតម្រូវការ កម្មករកើនឡើង ឬ ខ្វះកម្លាំងពលកម្ម ព្រោះរោងចក្រ បើកថ្មីថៅកែប្រកាសឱ្យប្រាក់ឈ្នួលខ្ពស់ ធ្វើឱ្យកម្មករចាស់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ហើយកូដកម្មមួយចំនួន ផ្តើម ឡើង ពីលក្ខខណ្ឌ ការងារមិនល្អ ។      ពាក់ព័ន្ធដល់សន្តិសុខ និង សុវត្ថិភាពការងារកម្មករ លោក សោម អូនបញ្ជាក់ថា សហព័ន្ធរបស់លោក បានចុះអនុសញ្ញារួម (CBA)បាន២៣រោងចក្រ ដោយ ចុះបញ្ជីការួចហើយ កំពុងចរចា៥រោងចក្របន្ថែមទៀត ។ សហព័ន្ធរបស់លោក មាន៥៣រោងចក្រ មានភាពជាតំណាងបំផុត ពោលគឺ មានកម្មករលើសពី៥០បូក១។ នៅក្នុងCBA ដែលសហព័ន្ធចុះ ហត្ថលេខា គឺមានអត្ថប្រយោជន៍ប្រសើរជាងច្បាប់ទៀតផង។    

មេសហជីពរូបនេះ ក៍បានផ្សព្វផ្សាយនូវផែនការមួយចំនួន ដូចជាក្រោយពេលកម្មករឡើង ប្រាក់ខែគួរតែ ដំឡើង ប្រាកវិភាគទានពី១០០០រៀល ទៅ២០០០រៀល-ត្រៀនខ្លួនបរិច្ចាកឈាមជួយជនរងគ្រោះ-ផ្សារភ្ជាប់យុវកម្មករជាមួយយុវជនជាសិស្ស និស្សិត-បន្តរួមសាមគ្គីជួយគ្នា និង កម្មករត្រូវបាន ឈប់សម្រាក ក្នុងព្រះរាជពិធី ថ្វាយព្រះភ្លើងសម្តេចឪនៅថ្ងៃទី១ និង ទី៤មករាឆ្នាំ២០១៣ ខុសពីមន្ត្រី រាជការរដ្ឋ។ល។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រយៈពេល ១១ថ្ងៃ មន្រ្តីចំនួន ៣.២៨៦រូប បានចូលប្រកាស ទ្រព្យសម្បត្តិ នៅអង្គភាព ប្រឆាំងអំពើពុករលួយ

$
0
0

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣នេះ មន្រ្តីក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ចំនួន ៣.២៨៦នាក់ហើយ ដែលបានចូល ខ្លួន ទៅប្រកាសទ្រព្យសម្បត្តិ នៅអង្គភាព ប្រឆាំងពុករលួយ។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣នេះ។

សេចក្តីប្រកាសបានឲ្យដឹងទៀតថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ មានមន្រ្តីមកប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ១.១២៤នាក់ហើយ ហើយបើ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ មានមន្រ្តីរាជរដ្ឋាភិបាលចំនួន ៣.២៨៦នាក់ហើយ ដែលបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ចំពោះការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់មន្រ្តីរាជរដ្ឋាភិបាលជាលើកទី២នេះ បានដំណើរការរយៈពេល៣១ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងរយៈពេលពេញមួយខែមករានេះ នឹងធ្វើការទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាក ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យនោះឡើយ៕

លោក ប៊ូ ថង អញ្ជើញ ចែកប័ណ្ណ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅស្រុកវើនសៃ

$
0
0

រតនគិរី ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ លោក ប៊ូ ថង សមាជិកព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីជួបសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីស្ថាពរ ជូនប្រជាពលរដ្ឋចំនួន ១១៣គ្រួសារ ស្ថិតក្នុងភូមិចំនួន ២ គឺភូមិហ្វាំង ភូមិ ប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្ដរតនគិរី។ ក្នុងពិធីនេះដែរ មានការអញ្ជើញ ចូលរួមពីលោកអភិបាល អភិបាលរងខេត្ដ សមាជិកក្រុមប្រឹក្សាខេត្ដ កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ដ អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ ក្រុមការងារបច្ចេកទេស ក្រុមយុវជនស្ម័គ្រចិត្ដ ក្រុមទី៣៨ និងក្រុមទី៣៩ រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

អភិបាលខេត្ដរតនគិរី លោក ប៉ាវ ហមផាន មានប្រសាសន៍ស្វាគមន៍ ដោយបានលើកឡើងថា ការអនុវត្ដគោល នយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លី ដែលបាននិងកំពុងអនុវត្ដយ៉ាងសកម្មនេះ គឺជាផ្នែកមួយនៃការអនុវត្ដ កម្មវិធីនយោបាយ យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល ។

លោកអភិបាលខេត្ដបន្ដទៀតថា នៅក្នុងការអនុវត្ដ ប្រកាសបិទផ្សាយជាសាធារណៈ ចំនួន ៣០ថ្ងៃ ចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ បានចំនួន ២ភូមិ គឺភូមិហ្វាំង និងភូមិប៉ុង ស្ថិតនៅក្នុងឃុំប៉ុង ស្រុកវើនសៃ ខេត្ដរតនគិរី។ ទិន្នន័យពេលចាប់ផ្ដើម បិទផ្សាយជាសាធារណៈ រួមមាន ភូមិហ្វាំង ផ្ទៃដី ស្នើធ្វើ អនុប្បយោគមានចំនួន ២៤៣,៥៩ ហិកតា ក្នុងនោះធ្វើប្រធានកម្ម ជូនប្រជាពលរដ្ឋ ដែលបានចុះបញ្ជីចំនួន ៧៨ គ្រួសារ ស្មើនឹង ៩៦ក្បាលដី ទំហំផ្ទៃដី ២១៧,១១ ហិកតា និងផ្ទៃដី ដែលនៅសល់ចំនួន ២៦,៤៧ ហិកតា ជាប្រភេទដីឯកជនរបស់រដ្ឋ។ ភូមិប៉ុងផ្ទៃដីស្នើសុំធ្វើអនុប្បយោគ មានចំនួន ១២៨,៤២ហិកតា ក្នុងនោះធ្វើ ប្រធានកម្មជូនប្រជាពលរដ្ឋ ដែលបានចុះបញ្ជីចំនួន ៣៦គ្រួសារ ស្មើនឹង ៤៤ក្បាលដី ទំហំផ្ទៃដី ១១០,២១ហិកតា និងផ្ទៃដី ដែលនៅសល់ចំនួន ១៨,២១ហិកតា ជាប្រភេទដីឯកជនរបស់រដ្ឋ។ សរុបទិន្នន័យទាំងពីរភូមិ បន្ទាប់ពីបញ្ចប់ការ បិទផ្សាយជាសាធារណៈ គឺមានប្រជាពលរដ្ឋចំនួន១គ្រួសារ ស្មើនិង ២ក្បាលដី មានផ្ទៃដីទំហំ ១២,៧៨ហិកតា គឺមិនអាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីទេ ដោយសារក្បាលដីពុំមានទិន្នន័យគ្រប់គ្រាន់។ ជាលទ្ធផលពេលនេះ ប្រជាពលរដ្ឋ ដែលមានលក្ខណៈគ្រប់គ្រាន់ អាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី មានចំនួនសរុប ១១៣គ្រួសារ ស្មើនិង ១៣៨ក្បាលដី មានទំហំផ្ទៃដី ៣១៤,៥៤ហិកតា ដែលនិងទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ។

លោក ប៊ូ ថង សមាជិកព្រឹទ្ធសភាមានប្រសាសន៍ថា ដោយបានញំនាំមកនូវបណ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចទាំងបី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីទាំង ១១៣គ្រួសារ និងថ្លែង កោតសរសើរ ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលចូលរួមយ៉ាងសកម្ម ក្នុងដំណើរការវាស់វែងដីធ្លី ជូន ប្រជាពលរដ្ឋ។

លោក ប៊ូ ថង បន្ដទៀតថា គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដែលរាជរដ្ឋាភិបាល បាននិងកំពុង អនុវត្ដន៍ ដើម្បីកាត់បន្ថយភាពក្រីក្រ មានសុវត្ថិភាពដីធ្លីជាចម្បង។

ចុងបញ្ចប់ គណៈអធិបតីបានប្រគល់ជូនប័ណ្ណកម្មសិទ្ធិីដីធ្លី ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះខាងលើ ថែមទាំងមានឃីត១កញ្ចប់ម្នាក់ ថែមទៀតផង។ ក្រុមយុវជនស្ម័គ្រចិត្ដ មន្ដ្រីបច្ចេកទេស គ្រូពេទ្យ អ្នកបើកបរ សរុបចំនួន ២៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល ជូនក្រុមយុវជនស្ម័គ្រចិត្ដ ១ក្រុម និងក្រុម មន្ដ្រីបច្ចេកទេស១ក្រុម សរុបចំនូន ២ក្រុម ដោយមួយក្រុមៗ ទទួលថវិកាចំនួន ១លានរៀល និងជូនសាលាស្រុក វើនសៃ ថវិកាចំនួន ១លានរៀល ប្រកបដោយបរិយាកាស សប្បាយរីករាយក្រៃលែង៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោក ចេង មុនីរ៉ា ជួបសំណេះសំណាល ជាមួយប្រធាន ក្រុមបក្ស អនុប្រធាន ក្រុមបក្ស សង្កាត់ក្រាំងពង្រ

$
0
0

ភ្នំពេញ ៖កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ លោក ចេង មុនីរ៉ា សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជន ខណ្ឌដង្កោ និងលោក ថេង សុថុល អនុប្រធានគណបក្ស ប្រជាជនខណ្ឌ ដង្កោបានអញ្ជើញ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជាប្រធានក្រុមបក្ស និងអនុប្រធានក្រុមបក្សក្នុង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

 លោក ម៉ៅ សុផុន ប្រធានក្រុមបក្សសង្កាត់ក្រាំងពង្រ បានឡើងអាននៅ របាយការណ៍ស្តីអំពី ចំនួនសមាជិក ដែលបានបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជានៅក្នុងសង្កាត់ក្រាំងពង្រ ពេលកន្លងមក ។ បន្ទាប់ពីស្តាប់ របាយការណ៍ របស់លោកប្រធានក្រុមបក្សសង្កាត់ក្រាំងពង្រ រួចមកនោះ លោក ចេង មុនីរ៉ា សមាជិកអចិន្ត្រៃយ៍ គណបក្ស ប្រជាជនកម្ពុជា ខណ្ឌដង្កោ បានមាន ប្រសាសន៍ យ៉ាងក្តីរីករាយចំពោះ ការចុះជួបសំណេះសំណាល ជាមួយ ប្រធានក្រុមបក្ស និងអនុប្រធានក្រុមបក្ស សង្កាត់ក្រាំងពង្រ ដោយលោក បានបង្ហាញ ពីភាពស្មោះស្ម័គ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលគណបក្ស ប្រជាជនកម្ពុជា តែងតែ ដឹងពីសុខទុក្ខ និងការលំបាក ពីការរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលាមិនថា បងប្អូននៅដល់ ទីកន្លែងណាទេឲ្យតែមាន ការលំបាកទីនោះនឹងមាន គណបក្ស ប្រជាជនកម្ពុជា តាមជួយជានិច្ច។

លោក  ចេង មុនីរ៉ា បានបន្តថា ក្នុងការជួបសំណេះសំណាលនេះ គឺដើម្បីពង្រឹង សមាសភាព ក្រុមការងារ សង្កាត់ និងភូមិ ឈានរកការសាមគ្គីភាព និង ការអភិវឌ្ឍន៍ភូមិសង្កាត់ឲ្យមានការរីកចំរើន និងពិនិត្យឡើងវិញ នៅលទ្ធផល បោះឆ្នោតកាលពីអាណត្តិកន្លងមក និងត្រៀមដាក់ផែនការណ៍ សម្រាប់ការបោះឆ្នោត ជ្រើសរើសសមាជិកសភាអាណត្តិទី៥ ខាងមុខនេះ ។

លោកក៏ជំរុញ ឱ្យ អនុសាខាបក្ស ប្រធានក្រុមបក្សសង្កាត់ក្រាំងពង្រ ទាំងអស់ចុះសួរសុខទុកបងប្អូន ប្រជាពលរដ្ឋនៅតាមផ្ទះនានាក្នុងភូមិ សាស្រ្តសង្កាត់ក្រាំងពង្រ ដើម្បីចង់ដឹងពីការរស់នៅសព្វថ្ងៃរបស់ពួកគាត់  ងាយស្រួលក្នុង ការជួយឧបត្ថម្ភនៅអំណោយ ខ្លះៗទៅឲ្យជនក្រីក្រ គ្មានទីពឹងតាមមូលដ្ឋាន ក្នុងសង្កាត់ព្រោះសព្វថ្ងៃនេះមានជនមិនល្អច្រើនណាស់ដែលកំពុងដើរបញ្ជុះបញ្ជូលដល់បងប្អូនប្រជាពលរដ្ឋឲ្យចាកចេញពីគណបក្សប្រជាជនកម្ពុជា ដូច្នេះក្នុងនាម ជាប្រធានក្រុមបក្ស និង អនុប្រធានក្រុមបក្ស ទាំងអស់មេត្តា ជួយចុះណែនាំ ប្រជាពលរដ្ឋកុំឲ្យស្តាប់តាម ការញុះញង់របស់ជនខិលខូច ៕

DAP-News

DAP-News

DAP-News

ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ត ប្រជុំពិភាក្សាការងារ ទេសចរណ៍ ជាមួយផ្នែក ឯកជន ដើម្បីលើកកម្ពស់គុណភាព ស្ដង់ដារទេសចរណ៍កម្ពុជា

$
0
0

សៀមរាប នៅក្នុងកិច្ចប្រជុំ ពិភាក្សាការងារ ទេសចរណ៍ជាមួយផ្នែក ឯកជន កាលពីព្រឹកថៃ្ងទី១១ ខែមករា ឆ្នាំ២០១៣ ដែលមានប្រតិបត្តិករទេសរចណ៍ និងមន្ត្រី ស្ថាប័ន អង្គភាព ពាក់ព័ន្ធវិស័យទេសចរណ៍ ប្រមាណជាង ១០០នាក់ នៅសណ្ឋាគារ អង្គរមិរ៉ាខ័ល ក្រុង/ខេត្តសៀមរាប បានពិភាក្សា ពិគ្រោះយោបល់ និងទទួលនូវអនុសាសន៍មួយចំនួន ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍របស់កម្ពុជា ប្រកបដោយគុណភាព និងនិរន្តភាព។

កិច្ចប្រជុំនេះ ស្ថិតក្នុងអធិបតីភាព របស់លោក រដ្ឋមន្ក្រីក្រសួងទេសចរណ៍ ថោង ខុន និង លោក ស៊ូ ភិរិន្ទ ជាអភិបាល នៃគណ:អភិបាលខេត្ត ជាមួយនិង លោក ច័ន្ទ សុផល ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប។

បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ បានលើកឡើងថា មានបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដែលប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប បានលើកឡើង ក្នុងនោះមានដូចជា ភាពអសកម្មនៃសណ្ដាប់ធ្នាប់សាធារណ: ការងារបរិស្ថាន និងអនាម័យ ការងារសាធារណ:ការ និងដឹកជញ្ជូន ការងារអគ្គីសនី ព្រមទាំងក្រមសីលធម៌ ឥរិយាបទ និងការប្រកបរបរ លក់ដូរ បម្រើ ផ្គត់ផ្គង់សេវាទេសចរណ៍ នៅមានកម្រិតខ្វះខាត ខ្លះៗផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ ក្នុងបទសម្ភាសបន្ទាប់ពីកិច្ចប្រជុំនោះ ថា កិច្ចប្រជុំក្នុងគោលបំណង ចូលរួមពង្រឹង និងការអភិវឌ្ឍគោលដៅ ទេសចរណ៍ចម្បងរបស់យើងឲ្យកាន់តែមានស្ថេរភាពប្រសើរឡើង។ សំខាន់គោលដៅ របស់យើង ខិតខំធ្វើយ៉ាងណា ឲ្យក្រុងសៀមរាប របស់យើង ជាក្រុងបៃតង សណ្ដាប់ធ្នាប់កាន់តែល្អ ហើយសេវាទាំងអស់ រៀបចំគុណភាពសេវា ឲ្យកាន់តែល្អ ទាំងនៅតំបន់អង្គរ ទាំងនៅក្រុងសៀមរាប។

ដូចជាតំបន់ចុងឃ្នាស់ ធ្វើយ៉ាងណាកុំឲ្យមាន ក្មេងសុំទាន (ហើយលោកស្នងការនគរបាលសៀមរាប បានលើកឡើង ថា នឹងចាត់ចែងរៀបចំ ឲ្យបានល្អផងដែង)។ ចំពោះនៅក្រុងសៀមរាបនេះ លោកអភិបាលខេត្តនឹងខិតខំ រៀបចំកែលម្អតាមមាត់ ស្ទឹងឲ្យបានល្អ ហើយរៀបចំកុំឲ្យមានសំរាម និងរៀបចំអនាម័យសាធារណ:ឲ្យបានល្អ ហើយរៀបចំចរាចរចេញចូលក្រុងឲ្យកាន់តែល្អ។

 លោកបានមានប្រសាសន៍បន្ដថា ហើយឆ្នាំ២០១២ កន្លងទៅនេះ ខេត្តសៀមរាបទទូលបានភ្ញៀវទេសចរ អន្តរជាតិជាង ២លាននាក់ ហើយតាមគ្រោង និងការព្យាករណ៍ នៅឆ្នាំ២០១៦ សៀមរាបអាចទទួលបានភ្ញៀវអន្តរជាតិ ៤លាននាក់។ ហើយអ្វីដែលយើងធ្វើនេះ គឺសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ធ្វើម៉េចដើម្បីឲ្យវិស័យទេសចរណ៍របស់យើង អភិវឌ្ឍប្រកបដោយនិរន្តរភាព។

នៅទីនេះយើងមិនមានបញ្ហាអ្វីធំដុំនោះទេ គឺយើងបានខិតខំច្រើន គឺសព្វថ្ងៃបានស្អាតហើយ ហើយយើងរៀបចំ និងគ្រប់គ្រងទីក្រុងយើងឲ្យកាន់តែស្អាតថែមទៀត កាន់តែ បៃតង ឲ្យមានសណ្ដាប់ធ្នាប់ល្អ និងរៀបចំឲ្យមានផ្លូវជិះកង់ឲ្យល្អផងដែរ។ នៅពេលខាងមុខ នៅម្ដុំ ផាប់ស្រ្ទីត (Pub Street) ផ្សារចាស់ គឺ មិនឲ្យឡានចេញចូលទៀតទេ គឺត្រូវឲ្យភ្ញៀវចុះដើរ ដោយយើងបង្កើនការគ្រប់គ្រងរបស់យើង ឲ្យមានប្រព័ន្ធដូចនៅស្រុកគេ។  ហើយនៅក្នុងកិច្ចប្រជុំនេះ ប្រតិបត្ថិករទេសចរណ៍ បានសំណូមពរ មួយចំនួនផងដែរ ទាក់ទងនឹងអាជីវកម្មខ្លះ ដែលមិនមានអាជ្ញាប័ណត្រឹមត្រូវ គឺសុំឲ្យអស់លោកទាំងអស់សុំច្បាប់ ប្រកបអាជីវកម្ម ក្នុងការពង្រឹងការគ្រប់គ្រងរបស់យើង។

ហើយលោកក៏បានបន្ថែមថា យើងចង់ឲ្យមានភ្ញៀវ មកច្រើន តែនៅកន្លែងខ្លះ មានជាបុគ្គលទេ ដែលបង្កការលំបាក តែយើងបានខិតខំហើយ ច្បាប់របស់យើងមាន អស់ហើយ ដូច្នេះ យើងត្រូវពង្រឹងនូវវិន័យ និងអ្វីដែលយើងបានចេញការណែនាំហើយ ត្រូវបន្តអនុវត្តឲ្យបានល្អ នៅគ្រប់ច្រកទ្វារទាំងអស់។

ព្រោះនៅគ្រប់ច្រកទ្វារ គឺថាច្បាស់ហើយ រាល់តម្លៃវីសា (ទិដ្ឋាការ) ត្រូវដាក់ប្រកាស ដោយចំហរ ហើយភ្ញៀវតាមតួរ៍ (តាមក្រុមហ៊ុនទេសចរណ៍) ត្រូវធ្វើយ៉ាងម៉េចទទួល រៀបចំឲ្យល្អ។  កន្លងមកយើងមានការរីកចម្រើនច្រើនណាស់ ខាងវិស័យទេសចរណ៍ ដូចជា តាក់ស៊ី គឺថាមិនដូចមុនទៀតទេ គឺតាក់ស៊ី មានចែកវេនគ្នា សមាគម ដឹកជញ្ជូនក៏មានចែកវេនគ្នាត្រឹមត្រូវ ហើយនៅទីនេះ គេបានសុំណូមពរឲ្យមានបេន (ស្ថានីយចំណត់រថយន្ដ) ដូចជាពី ប៉ោយប៉ែត រៀបឲ្យមានបេនមួយ ពីភ្នំពេញឲ្យមានបេនមួយ ហើយនៅសៀមរាប លោកអភិបាលខេត្ត នឹងរៀបឲ្យមានបេនមួយផងដែរ។

ចំពោះបញ្ហាមួយទៀត ដែលទាក់ទងទៅនឹងថា ការបន្លំគុណភាព គឺអត់មានទេ បញ្ហាដែលសំខាន់ គឺ អ្នកចុះក្នុងវិបសាយ៍ (Website) នោះទេ ដែលចេះតែចុះខ្លួនឯង ពេលដែលរដ្ឋមិនទាន់ទទួលស្គាល់ផង ចេះតែបង្កើនគុណភាពខ្លួនឯង ថា អានេះជាលំដាប់ផ្កាយ៤ ឬ អីចេះអីចុះ តែខ្លួនឯងហ្នឹងទៅ។ លោករដ្ឋមន្ត្រី បានសុំឲ្យដាក់ថា អ្វីដែលរដ្ឋាភិបាលមិនទាន់បានទទួលស្គាល់ ត្រូវផ្សព្វផ្សាយ ថា "ក្រៅផ្លូវការ" បើមិនអញ្ចឹងទេ នាំឲ្យគេភាន់ច្រឡំអស់ហើយ អញ្ចឹងសុំ កុំឲ្យមានបញ្ហាហ្នឹងតទៅទៀត។

ដូចជាថ្នាក់ផ្កាយ៥ អីហ្នឹង គេឲ្យតែ ២ឆ្នាំម្ដងទេ បើសិនជាគាត់ធ្វើអី ខុសគុណភាព ផ្កាយនោះអាចធ្លាក់មកវិញ ដូចកន្លែងខ្លះមិនទាន់មានផ្កាយអញ្ចឹង បើសិនជានៅតែធ្វើអញ្ចឹងទៀត យើងនឹងមិនឲ្យលីសង់ (អាជ្ញាប័ណ្ឌ) ទេ។  លោកបញ្ជាក់ថា ការធ្វើលីសងរៀងរាល់២ឆ្នាំម្ដង បើសិនគាត់មិនអនុវត្តតាម យើងនឹងមិនឲ្យលីសង់បន្តទៀតទេ។

  រួចយើងបន្ដអប់រំកុំឲ្យធ្វើដូច្នេះទៀត (សូមបញ្ជាក់ថា បញ្ហានេះ គឺដោយសារ មានអ្នកប្រតិបត្តិករលើវិស័យទេសចរណ៍ បានលើកឡើងក្នុងកិច្ចប្រជុំនោះ ថា មានបណ្ដាសណ្ឋាគារមួយចំនួនបាន ប្រកាស់ថាគេលំដាប់ផ្កាយ៤ ឬ ផ្កាយ៥ តែការលក់តម្លៃទៅឲ្យអតិថិជន មានតម្លៃថោក ជាង សណ្ដាគារ ផ្កាយ៣ ផ្កាយ៤ ទៅទៀត បណ្ដាយឲ្យភ្ញៀវមានការងឿងឆ្ងល់ និងសង្ស័យ ចំពោះសេវាកម្មនៅស្រុកយើង) នៅពេលនេះយើងប្រកាស់ប្រាប់សិន បើគាត់នៅតែធ្វើ យើងនឹងមិនឲ្យលីសង់បន្តទៀតទេ។ លោករដ្ឋមន្ត្រី បន្ថែមថា ភ្ញៀវទេសចរ ចាប់ពីថ្ងៃហ្នឹងទៅ អត់ធ្លាក់ទៀតទេ ព្រោះ ទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ជាគោលដៅទេសចរណ៍ធំរបស់យើង គឺឡើងដល់ ៧៦%ទៅហើយ។

ដូច្នេះ អត់មានធ្លាក់ចុះទៀតទេ (Low Season) ដូច្នេះ មិនចាំបាច់អី ទៅបន្លំគុណភាពនោះទេ លក់តម្លៃទាក់ទាញភ្ញៀវអីនោះទេ ព្រោះសណ្ឋាគារទាំងអស់មានភ្ញៀវពេញៗ គឺ នាំគ្នាពង្រឹងគុណភាពទៅ កាលណាយើងពង្រឹងគុណភាពបានល្អ គឺថាភ្ញៀវកាន់តែមកច្រើនទៀត។ ហើយយើងនឹងក្លាយទៅគោលដៅ ទេសចរណ៍មួយដ៏ល្អ គឺ កុំនាំគ្នារកស៊ី បន្លំគេ បន្លំគេទាល់តែថា នៅកន្លែងដែលអត់មានភ្ញៀវទេសចរ ទើបមានការដណ្ដើមភ្ញៀវគ្នា តែយើងមិនត្រូវធ្វើដូច្នេះទេ ព្រោះយើងមានភ្ញៀវច្រើនហើយ។ លោកមានប្រសាសន៍ផងដែរថា សម្រាប់ឆ្នាំ២០១២ ទូទាំងប្រទេស យើងទទួលបានចំណូលជាង ២ពាន់លានដុល្លារអាមេរិក៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

Viewing all 8042 articles
Browse latest View live




Latest Images