Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាលឃាត់ខ្លួន បុរសម្នាក់ ជាប់ចោទ ពីបទរំលោភ ស្រ្តីមេម៉ាយ កូន២

$
0
0

បាត់ដំបងៈ កម្លាំងនគរបាល ស្រុកបាណន់ បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹង របស់ជនរងគ្រោះ  ដោយ ជាប់ចោទ ពីបទរំលោភសេពសន្ធវៈ លើស្រ្តីមេម៉ាយវ័យក្មេង អាយុ២៥ឆ្នាំ មានកូន២ តូចៗនាក់កាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ នៅក្នុងផ្ទះស្ថិត ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ រួចកសាងសំណុំរឿងបញ្ជូនខ្លួនជន សង្ស័យទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។

លោក ប៊ុត សំបូរ អធិការនគរបាល ស្រុកបាណន់បាន ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ ខ្លួនមានឈ្មោះ សាំង សេង ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិថ្មីឃុំកន្ទឺ១ ស្រុកបាណន់។ ចំណែកស្រ្តី រងគ្រោះមានអាយុ២៥ឆ្នាំ មានកូនតូចៗ២នាក់ មានមុខរបរស៊ីឈ្នួល ចាំផ្ទះឲ្យគេ រស់នៅភូមិកើតហេតុខាងលើ។

តាមសម្តីជនរងគ្រោះបានរៀបរាប់ ក្នុងពាក្យបណ្តឹងបានឲ្យដឹងថា មុនពេលកើតហេតុនាងកំពុងនៅក្នុងផ្ទះ ស្ងាត់ (ផ្ទះគេជួល ឲ្យចាំមើលផ្ទះ) ស្រាប់តែជនសង្ស័យបានដើរចូលមក ក៏ឃើញមានសភាពស្ងាត់ ហើយជនសង្ស័យ ក៏បានចាប់រំលោភនាង រហូតបានសម្រេចម្តង រួចគេចខ្លួនបាត់។ ក្រោយពីជន សង្ស័យបានធ្វើសកម្មភាពហើយ នាងបានទៅប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។ លុះដល់ពេលរសៀលថ្ងៃ ដដែលសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យនាំយកមក អធិការស្រុកដើម្បីសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភនាងបានសម្រេច ពិតប្រាកដមែន ដោយបានព្រម ព្រៀង គ្មានការបង្ខិតបង្ខំនោះឡើយ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល ស្រុកបានកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទៅស្នងការខេត្ត ដើម្បីចាត់ ការបន្តតាមច្បាប់៕


កម្មករនៅ រោងចក្រ គ្លូប៊ល៣៥នាក់ ដួលសន្លប់ ទៀតហើយ

$
0
0

កណ្តាល៖ កម្មករ កម្មារិនី ចំនួន៣៥នាក់ នៃរោងចក្រ គ្លូប៊ល ដែលមានទីតាំង ស្ថិតនៅឃុំគោក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានគេរាយការណ៍ថា បានដូលសន្លប់ ចំនួន៣៥នាក់ ។

ការដួលសន្លប់ ខាងលើនេះ ត្រូវបានគេរាយការណ៍ថា បណ្តាលមកពី ខ្មោចចូល ខណៈអាជ្ញាធរ និងសមត្ថកិច្ច ជំនាញកំពុង ធ្វើការស្រាវជ្រាវ លើករណីនេះ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈកំពុងឈរ ធ្វើការ ស្រាប់តែជនរងគ្រោះទាំងនោះ ទន់ដៃទន់ជើង ហើយដួលសន្លបន់ តែម្តង សរុបចំនួន៣៥នាក់ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សូមបញ្ជាក់ថា កម្មកររោងចក្រ គ្លូប៊ល ដេរស្បែកជើង កាលពីម្សិលមិញ ចំនួន១៦នាក់ ត្រូវបានក្រុមគ្រួសារ អះអាង ត្រូវខ្មោចចូល បន្ទាប់ពីពួកគេបាន ចូល ធ្វើការបាន ១ម៉ោងនៅក្នុងរោងចក្រ។ កម្មការិនីម្នាក់ ឈ្មោះកញ្ញា ផន នីតា ដែលត្រូវខ្មោច ចូលដែរនោះបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ថា នៅពេលដែល ខ្លួនបានចូលក្នុងរោងចក្រ ដើម្បីធ្វើការដូចសព្វមួយដងនោះ ប៉ុន្តែក្រោយមកពួកគាត់ត្រូវបានខ្មោចចូល និងបានទាមទាររកសំណែន ដូចជាភ្លេង និងជ្រូកខ្វៃជាដើម។

ឈ្មោះកញ្ញា ផន នីតា បន្តថា “នៅពេលដែលខ្មោចចេញផុតទៅ ពួកខ្ញុំក៏បានខ្សោយអស់កម្លាំងទន់ដៃទន់ជើង ហើយក៏ដួល សន្លប់ទៅ ហើយក៏ត្រូវបានគេដឹកបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យ”។ កញ្ញា បញ្ជាក់ថា ចំពោះថ្លៃព្យាបាល គឺខាងភាគីក្រុមហ៊ុន ជាអ្នកចេញថ្លៃឲ្យអស់ ហើយពួកគេត្រូវបាន ក្រុមហ៊ុនអនុញ្ញាត ឲ្យឈប់សម្រាករហូត ដល់អាការៈធូស្រាល អាចចូលធ្វើការវិញបាន។

សូមបញ្ជាក់ថា កម្មការិនីទាំង១៦នាក់ ដែលត្រូវខ្មោចចូលនោះ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព បែក ចាន និងគ្លីនិកនៅថ្នល់ទទឹង ដោយនៅ មណ្ឌលសុខភាពបែកចាន មានចំនួន ១១នាក់ និងនៅគ្លីនិកថ្នល់ទទឹង ចំនួន៥ នាក់ ផងដែរ ហើយពេលនេះ កម្មការិនីទាំងនោះមានអាការៈ ធូរស្រាលបន្តិចហើយ និងមានខ្លះបាន ត្រឡប់ទៅផ្ទះវិញផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សាលា រាជធានីភ្នំពេញ នឹងបិទផ្លូវមួយ ចំនួនពេលដង្ហែ ព្រះបរមរតនកោដ្ឋ

$
0
0

ភ្នំពេញ៖ ដើម្បីសម្រួលដល់ការ ធ្វើចរាចរនិងការដង្ហែ សាកល្បងព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ឲ្យដំណើរ ការបានយ៉ាងរលូន សាលារាជធានីភ្នំពេញ នឹងបិទផ្លូវមួយចំនួន ។

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំព្រះរាជ ពិធីបុណ្យ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ នឹងរៀបចំព្រះរាជពិធីដង្ហែ សាកល្បង ព្រះ បរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ទី២៦ ខែមករា ចាប់ពីវេលាម៉ោង៧ និង៣០នាទី រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ដោយក្បួនចាប់ផ្តើមដង្ហែ ចេញដំណើរពីវាលព្រះមេរុ ឆ្ពោះទៅមុខផ្លូវ ព្រះអង្គដង្កើ តាមតីរវិថីព្រះស៊ីសុវត្ថិ ធ្វើដំណើរត្រង់រហូតដល់ផ្លូវលេខ៩៤រួចបត់ឆ្វេង ដោយធ្វើដំណើរជុំវិញ រង្វង់មូលដ្ឋានរមណីដ្ឋានវត្តភ្នំរហូតដល់មហាវិធីព្រះនរោត្តម រួចធ្វើដំណើរត្រង់ដល់រង្វង់មូលវិមានឯករាជ្យ ដោយឆ្លងកាត់មហាវិថីព្រះសីហនុ ហើយបត់ឆ្វេងតាមមហាវិថីសម្តេចសុធារសចូលវាលព្រះមេរុវិញ។

ដើម្បីឲ្យការដង្ហែសាកល្បងបានប្រព្រឹត្តទៅដោយរលូន សាលារាជធានីនឹងធ្វើការបិទសំរួលសកម្មភាពចរាចរ បណ្តោះអាសន្ន នៅចំណុចផ្លូវខាងលើដែលក្បួនត្រូវដង្ហែ សាកល្បងព្រះបរមសពនោះ៕

ការិយាល័យ ទំនាក់ទំនង ព្រំដែន ក្អមសំណរ ទទួលសម្ភារៈថ្មី ដើម្បីបង្កា និងទប់ស្កាត់ គ្រឿងញៀន ឆ្លងដែន

$
0
0

កណ្តាលៈ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ការិយាល័យទំនាក់ទំនង (BLO) ក្អមសំណរ ក្នុងស្រុកលើដែក ខេត្តកណ្តាល បានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈថ្មី បំពាក់ជូនដល់ការិយាល័យ (BLO) ក្អមសំណរ ដែលមានចំនួន១១ប្រភេទ ដើម្បីបង្ការ និងទប់ស្កាត់គ្រឿងញៀន ឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់បន្ថែមទៀត។

ពិធិនេះប្រព្រឹត្តិក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី ហួត សុផល្លី ប្រធាននាយកដ្ឋាន ផែនការ និងបណ្តុះបណ្តាល អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ និងមានការចូលរួម ទទួលពីលោកវរសេនីយ៍ឯក លន់ សុផាត ស្នងការរង នគរបាលខេត្តកណ្តាល និងជាអនុប្រធាន ប្រចាំការការិយាល័យ (BLO) ខេត្តកណ្តាល លោក សុង សាទិត្យ អ្នកសម្របសម្រួល គម្រោងPATROL UNODC ប្រចាំនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក លោកវរសេនីយ៍ទោ ខាត់ សារ៉ាត់ នាយប៉ុស្តិ៍ នគរបាលច្រកទ្វារ ក្អមសំណរ រួមនឹង មន្ត្រីនគរបាលខេត្ត និងមន្ត្រីនគរបាលច្រកទ្វារ ជាច្រើនរូបទៀត។

បើយោងតាម របាយការណ៍របស់ លោក គង់ ស៊ីដន នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ការ លួចដាំដុះដំណាំ កញ្ឆានៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ដើម្បីធ្វើជាជំនួញជួញដូរ ត្រូវលុបបំបាត់ទាំងស្រុង ចាប់តាំងពីចុងឆ្នាំ២០០៨ មកម្ល៉េះ ប៉ុន្តែមុខសញ្ញាចែកចាយគ្រឿងញៀន ថ្មីៗនេះ នៅតែកើតឡើងជា បន្តបន្ទាប់ទោះបីជា នគរបាល ខិតខំធ្វើការបង្ក្រាបដូចភ្លៀង រលឹមយ៉ាងណាក៏ដោយ ហើយមុខសញ្ញា ទាំងនេះគឺវាបែកចេញ មកពីការ ប្រើប្រាស់គ្រឿងញៀន បែកគំនិត្យទៅជាជួញដូរ និងចែកចាយ ដើម្បីយកផលចំណេញ យកប្រើប្រាស់ខ្លួនឯង ។

លោកបានបន្តទៀតថា តាមតំបន់ព្រំដែន ខេត្តកណ្តាល និងខេត្តអានយ៉ាង ជាផ្លូវចរាចរឆ្លងកាត់ គ្រឿងញៀនដ៏ងាយស្រួលបំផង ហើយជនសង្ស័យ មិនត្រឹមតែជនជាតិវៀតណាម និងកម្ពុជានោះទេ មានទាំង ជនបរទេសទៀត ផង ហើយពួកគេឆ្លៀត ឱកាសតាមរយៈ មកលេងកាស៊ីណូ និងឆ្លងមករកស៊ីតាមក្លឹប ។

លោកបានបន្តទៀតថា ចាប់តាំងពីឆ្នាំ ២០០៤បង្កើតការិយាល័យ (BLO) ខេត្តមក ការបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមតំបន់ ព្រំដែនបានចំនួន៣៨ករណី ឃាត់បានជនសង្ស័យបាន ៦៤នាក់ ស្រី១៥នាក់ ខ្មែរ៣៩ស្រី១១នាក់ ឥស្លាម៣នាក់ វៀតណាម២០នាក់ ស្រី៤នាក់ ដកហូតបានវត្ថុតាងថ្នាំ ប្រភេទេមតំហ្វេតាមីន Ice ទំងន់៦៦,៧៩២ក្រាម ហេរ៉ូអ៊ីន ១៥តែប កញ្ឆាក្រៀម ១២គីឡូក្រាម រួម និងសម្ភារៈមួយចំនួនទៀត ។

ក្នុងនោះដែរ សុង សាទិត្យ អ្នកសម្របសម្រួល គម្រោងPATROL របស់អង្គការUNODC ប្រចាំតំបន់អាស៊ីបូព៌ានិង ប៉ាស៊ីហ្វិក លោកក៏ធ្លាប់ទទួលព័ត៌ថា បង្រ្កាបបានបទល្មើសនានា ដែលក្នុងតនោះភាគច្រើនបទល្មើសគ្រឿង និងមួយចំនួនទៀត ជាបទល្មើសផ្សេងៗទៀត ហើយលោកសង្ឃឹមថា នឹងអាចទទួលបានព័ត៌មានបន្ថែមទៀតនៃការ ប្រយុទ្ធប្រឆាំងក៏ ដូចជា បង្រ្កាបឧក្រិដ្ឋគ្រឿងញៀនឆ្លងដែននេះ គម្រោងបញ្ចូលរ បស់អង្គការUNODCដោយមានការគាំទ្រ និងសម្របសម្រួល ពីអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ក៏ដូចជា ការធ្វើការងារ ដ៏ល្អជាមួយ គណៈកម្មការសិក្សាយោបល់ គម្រោងដែលយើងហៅថា ស៊ីថេក បន្តជួយជ្រោមជ្រែង បេសកកម្មរបស់ការិយាល័យ(BLO) បន្តទៅទៀតដើម្បី ធ្វើយ៉ាងណា ទប់ស្កាត់និងបង្ការាល់បទល្មើសគ្រឿងញៀន ឆ្លងដែរប្រកបដោយប្រសិទ្ធិភាព។

 លោក លន់ សុផាត បានថ្លែងអំណរគុណ ចំពោះអ្នកសម្របសម្រួលគម្រោងPATROL របស់អង្គការUNODCដែលបានឧបត្ថម្ភសម្ភារៈ ថ្មីចំនួន១១ប្រភេទនេះ ដល់ការិយាល័យ(BLO) ក្អមសំណរ ខេត្តកណ្តាលដើម្បីទុកឲ្យ ប្រើប្រាស់ក្នុងការទប់ស្កាត់ និងបង្ការឧក្រិដ្ឋគ្រឿងញៀន ឆ្លងដែន ដែលជនមួយក្តាប់តូចនៅ តែបន្តឆ្លៀតឱកាសជួញដូរ និងចែកចាយគ្រឿងញៀន នៅតាមតំបន់ព្រំដែន តាមរយៈរូបភាពផ្សេង។

លោកក៏បានធ្វើការផ្តាំផ្ញើ ដល់មន្ត្រីប្រចាំការនៅការិយាល័យ (BLO) ក្អមសំណរ ពេលដែលទទួល បានសម្ភារៈទាំងនេះត្រូវតែចេះថែរក្សា ឲ្យបានល្អ និងបានយូរអង្វែង ទុកប្រើប្រាសក្នុងការបង្កា និងទប់ស្កាត់គ្រឿងញៀន នៅតំបន់ព្រំដែនខេត្តកណ្តាល និងខេត្តអានយ៉ាងឲ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់បន្ថែមទៀត ដើម្បីរក្សាសន្តិសុខ នៅក្នុងមូលដ្ឋានដើម្បី អនុវត្តន៍ទៅតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល គឺភូមិ ឃុំមានសុវត្ថិភាព ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ច្រកចាំយាម ភ្ញៀវទេសចរបរទេស ចេញជាង២០០នាក់ ក្នុងមួយថ្ងៃ ខណៈចូលមាន ចំនួនតិច

$
0
0

កោះកុង៖ មន្រ្តីប្រចាំច្រកទ្វារព្រំដែន អន្តរជាតិចាំយាម បានថ្លែងឱ្យដឹង នៅថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៣ថា ចំនួនភ្ញៀវទេសចរបរទេស ឆ្លងចេញប្រទេសកម្ពុជា ទៅប្រទេសថៃមានចំនួន ជាង២០០នាក់ក្នុងមួយថ្ងៃ ខណៈភ្ញៀវចូលវិញ មានចំនួនតិចតួចប៉ុណ្ណោះ។

ប្រភពដដែលបន្តថា ចំនួនភ្ញៀវដែលចេញច្រើនបែបនេះ ភាគច្រើនពួកគេធ្វើដំណើរ ចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិនៅប៉ោយប៉ែត ហើយធ្វើដំណើរកម្សាន្ត នៅខេត្តសៀមរាប រួចបង្ហួសមករាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បន្ទាប់មកចេញទៅវិញ តាមច្រកចាំយ៉ាមនេះ។

លោកបន្តថា ដោយសារតែប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាព និងសន្តិសុខ ទើបធ្វើឱ្យភ្ញៀវបរទេស ដែលកម្សាន្តនៅប្រទេសថៃហើយនោះ មកបន្តទស្សនាចរណ៍ នៅកម្ពុជាបន្តទៀត។

មន្រ្តីដដែលបន្តថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋកម្ពុជាវិញ មានជាង៣០០នាក់ដែលចេញចូល ប្រចាំថ្ងៃតាមច្រកនេះ ដោយសារពួកគាត់ ត្រូវប្រកបមុខរបរ លក់ដូរនៅផ្សារហាលីគ នៃឃុំខ្លង ស្រុកខ្លងយ៉ៃ នៃខេត្តត្រាតប្រទេសថៃ។ ភាគច្រើននៃពលរដ្ឋខ្មែរទាំងនោះ ជួលតូបលក់ក្នុងតម្លៃពី ១.៥០០បាត ទៅ៥.០០០បាតក្នុងមួយខែ។

យ៉ាងណាក៏ដោយ មន្រ្តីនោះពណ៌នាថាទំនាក់ទំនង រវាងអាជ្ញាធរនៃខេត្តទាំងពីរ មានទំនាក់ទំនងគ្នាល្អ និងរក្សាបាននូវផលប្រយោជន៍ សម្រាប់ប្រជាជនទាំងពីរ ក៏ដូចជាប្រទេសទាំងពីរ៕

DAP-News

DAP-News

រថយន្តខូចយក ខ្សែគោចងសណ្តោង ដាច់ខ្សែបុកអ្នក ដំណើររបួសធ្ងន់

$
0
0

ភ្នំពេញៈ រថយន្តកូរ៉េ២គ្រឿង ដោយសារតែ រថយន្តមួយគ្រឿង ខូចក៏បានយកខ្សែគោ មកចងសណ្តោង ដើម្បីយកទៅរក ជាងជួសជុល ប៉ុន្តែមិនទាន់ដល់ ហ្គារ៉ាសជួសជុលផង ស្រាប់តែដាច់ខ្សែគោ រថយន្តសណ្តោង ខាងក្រោយ ជ្រុលទៅបុកអ្នកដើរតាម ចិញ្ចើមផ្លូវរងរបួសធ្ងន់ ហើយរថយន្តនោះ មិនបានឈប់នោះទេ ក៏បន្តទៅបុក ដើរឈើនៅ ក្បែផ្លូវបណ្តាលឲ្យ ខូចខាតរថយន្ត ផ្នែកខាងមុខបន្ថែមទៀត កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ លំក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កទាំងពីរគ្រឿង ទៅ១អ្នកសណ្តោង គេម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2L-5484 និងរថយន្តសណ្តោង ពីក្រោយម៉ាកគា ពណ៌ខៀវ គ្មានស្លាកលេខ អ្នកបើកបរទាំងពីរមិន ប្រាប់ឈ្មោះ។ រីឯជនរងគ្រោះ ដែលរថយន្តបុកនោះ ឈ្មោះ ស៊ីផន ភេទស្រី អាយុ១៨ឆ្នាំ មានមុខរបរជា កម្មកររោង ចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ ខាងលើ មានស្រុកកំណើត នៅភូមិតាគោក ឃុំស្វាយា ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសធ្ងន់។

សាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តទាំងពីរគ្រឿង ដោយសារ តែរថយន្តមួយគ្រឿងខូច ក៏បានសណ្តោងគ្នាយកទៅ រកជាងជួសជុលដោយខ្សែ គោចងសណ្តោង ស្រាប់តែមកដល់ចំណូចកើត ហេតុក៏បានដាច់ខ្សែ គោរួចហើយ រថយន្តនៅខាងក្រោយ ក៏ជ្រុលទៅបុកអ្នកដំណើរ ដើរតាមផ្លូវចិញ្ចើមផ្លូវ បណ្តាល ឲ្យរងរបួសធ្ងន់ រួចហើយ រថយន្តនោះក៏បន្តទៅបុក ដើរឈើរនៅក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតផ្នែកខាងមុខ ទើបឈប់ទៅលែងរួច ។

បច្ចុប្បន្ន នគរបាល យករថយន្តទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងសង្ខាង ចូលខ្លួនទៅដោះស្រាយគ្នា តាមផ្លូវច្បាប់ រីឯជនរងគ្រោះសម្រាកព្យាបាល នៅគ្លីនិកឯកជន ក្នុងរាជធានីភ្នំពេញ៕

ប្រតិបត្ដិការបង្ក្រាប ក្រុមក្មេងទំនើង៤ នាក់ ក្រោយកាប់​យុវជនម្នាក់ ដាច់ត្រឹម ក ជើង (មានវិដេអូ)

$
0
0

ភ្នំពេញ ៖ ដោយមានបទបញ្ជា និងមាន ការស្ដីបន្ទោសពីស្នងការនគរបាល រាជធានីភ្នំ ពេញ បានជំរុញឱ្យអធិការនគរបាលខណ្ឌ ទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ ក្ដៅស្លឹក ត្រចៀក ដឹកនាំកម្លាំងសមត្ថកិច្ច បញ្ចេញប្រតិ បត្ដិការតាមស្រាវជ្រាវ ហើយឈានទៅដល់ ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៤នាក់បានជាបន្ដបន្ទាប់ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលជាប់ព័ន្ធនឹងករណីបង្ក អំពើហិង្សាកាប់យុវជនម្នាក់ បណ្ដាលឱ្យដាច់ ត្រឹមកជើង ខណៈកំពុងធ្វើដំណើរជាមួយមិត្ដ ភក្ដិនៅតាមដងផ្លូវ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលខណ្ឌទួលគោកបានឱ្យដឹងថា កម្លាំងសមត្ថ កិច្ចបានបើកការស្រាវជ្រាវ ហើយឈានទៅ ដល់ការឃាត់ខ្លួន ក្រុមក្មេងទំនើងទាំងនេះ ខណៈដែលបក្ខពួករបស់ពួកគេមួយចំនួនទៀត បាននឹងកំពុងរត់គេចខ្លួន ។

គួរបញ្ជាក់ថា ក្រោយពីមានករណីប្រើ កាំបិតប៉័ងតោ ពីសំណាក់ក្រុមក្មេងទំនើង មួយក្រុម បង្កភាពអុកឡុកនិងអនាធិបតេយ្យ ដេញកាប់គ្នា បណ្ដាលឱ្យយុវជនម្នាក់ ដាច់ ត្រឹមកជើង ស្របពេលដែលមានសកម្មភាព ដេញកាប់ចាក់គ្នាផ្សេងទៀត ពីសំណាក់ក្រុម ក្មេងទំនើងនៅកន្លែងផ្សេងនោះ បានធ្វើឱ្យ លោកស្នងការបញ្ជាមកសមត្ថកិច្ចទាំង៩ខណ្ឌ បើកការស្រាវជ្រាវ ហើយតាមចាប់ខ្លួនក្រុម ក្មេងទំនើងទាំងនេះ បញ្ជូនទៅតុលាការ ដោយគ្មានការយោគយល់និងទទួលអន្ដរា គមន៍នោះឡើយ ។

គួររំលឹកថា យុវជនម្នាក់ បានរងរបួស ដាច់ត្រឹមកជើងខាងឆ្វេង បន្ទាប់ពីមានក្រុម ក្មេងទំនើងចំនួន៣នាក់ផ្សេងទៀត បានជិះ ម៉ូតូមកកៀរ ហើយទាញកាំបិតប៉័ងតោ ដេញ កាប់ ក្នុងចំណោមអ្នកធ្វើដំណើរពេញផ្លូវ ដោយមិនខ្លាចរអែង និងសមត្ថកិច្ចឬច្បាប់ នោះឡើយ ។

ករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ ទាំងកណ្ដាលថ្ងៃខាងលើនេះ បានកើតឡើង នៅវេលាម៉ោងប្រហែល៤រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌ ទួលគោក ដែលបង្កឡើងដោយក្រុមក្មេង ទំនើង៣នាក់ មិនស្គាល់អត្ដសញ្ញាណ ពីព្រោះ ក្រោយពេលកើតហេតុ ពួកគេបានជិះម៉ូតូគេច ខ្លួនបាត់ដោយសុវត្ថិភាព។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងថា យុវជនហុង បារាំង ជាសិស្សនៅ សាលាភាសាកូរ៉េ មានទីលំនៅផ្ទះជួល ក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានដាច់ ត្រឹមកជើងខាងឆ្វេង រីឯមិត្ដភក្ដិរបស់ខ្លួន ដែលរួចផុតពីគ្រោះថ្នាក់នោះមានឈ្មោះជិន ឡុង អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅ សាលាវិទ្យាល័យ ស្នាក់នៅជាមួយជនរងគ្រោះ ខាងលើ។

បើយោងតាមសាក្សីមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូឌុបគ្នា ចេញពីផ្ទះជួលឆ្ពោះទៅស្រុកកំណើតរបស់ ខ្លួនក្នុងខេត្ដព្រៃវែង លុះមកដល់ចំណុចកើត ហេតុ ក៏ត្រូវក្រុមក្មេងស្ទាវ៣នាក់ ជិះម៉ូតូ មួយគ្រឿង បានបើកមកជិត ហើយកៀរ បណ្ដាលឱ្យដួលម៉ូតូរួចពួកវាបានដកកាំបិត ប៉័ងតោដេញកាប់គ្មានត្រាប្រណី រួចគេចខ្លួន បាត់ដោយសុវត្ថិភាព ។

មិនទាន់ដឹងពីីមូលហេតុពិតប្រាកដនៅ ឡើយទេ ចំពោះករណីនេះ បើទោះបីប្រភព ព័ត៌មានខ្លះបានឱ្យដឹងថា អាចបណ្ដាលមកពី រឿងគំនុំអ្វីមួយ។
យ៉ាងណាក៏ដោយក្រុមក្មេងទំនើងទាំង នេះ មិនទាន់ត្រូវបានបញ្ជាក់អត្ដសញ្ញាណពី សមត្ថកិច្ចនៅឡើយទេ ពោលពួកគេស្ថិត ក្រោមការសាកសួរនៅឡើយ នៅអធិការ ដ្ឋាននគរបាលទួលគោក ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/January/id-030/18012013.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/January/id-030/Kosal-0364.jpg&width=400&height=300{/jwplayer}

Park Café Sovanna បន្ថែម សេវាកម្ម ពីរថ្មីទៀត ដល់អថិតិជន របស់ខ្លួន

$
0
0

ភ្នំពេញ៖ ដើម្បីជាការឆ្លើយតប ទៅនឹងការគាំទ្រពីអតិថិជន របស់ផាកកាហ្វេ (Park Café) កន្លងមក សាខាផាកកាហ្វេ នៅផ្សារទំនើបសុវណ្ណា បាន បន្ថែមនូវសេវាកម្មថ្មីពីរផ្សេងទៀត ក្នុងន័យបំពេញសេចក្ដីត្រូវការ និងតបតាមអ្វីដែលអតិថិជនចង់បាន ។ សេវាកម្មថ្មីដែលត្រៀមបើកបម្រើ អតិថិជន ពីថ្ងៃនេះតទៅ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨ យប់ មានដូចជា៖

ឈុតអាហារពេលល្ងាច ៖ នេះជាជម្រើសថ្មីសម្រាប់អ្នក ដែលមានភារកិច្ចរវល់ខ្លាំងជាមួយការងារ ឬមុខជំនួញ ហើយចង់សម្រាកពិសារអាហារ ពេលល្ងាចជាមួយតម្លៃដ៏សមរម្យ (ក្នុងមួយឈុតត្រឹមតែ៥ ដុល្លារ) មានរសជាតិឆ្ងាញ់ និងមានបរិយាកាសស្រស់ថ្លា ជាមួយអាហារសម្រន់ ម្ហូបឆា និងបង្អែមរស់ជាតិបែបខ្មែរ ។ ឈុតអាហារពេលល្ងាច នឹងបម្រើជូនដល់ភ្ញៀវទាំងអស់នៅ ផាកកាហ្វេ សាខាផ្សារសុវណ្ណាតែមួយគត់។

វេទិកាពិភាក្សា ៖ ផាកកាហ្វេ បានសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិន នឹងរៀបចំវេទិកាពិភាក្សារយៈពេល១២០ នាទីនៅផាកកាហ្វេ សាខាសុវណ្ណា ។ កម្មវិធីត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ជាច្រើនដល់អ្នកគ្រប់ គ្រង និងអ្នកវិនិយោគ ក៏ដូចជាអ្នកបម្រើការងារ នៅតាមបណ្ដាក្រុមហ៊ុន សហគ្រិន អង្គការនានា ជាពិសេសការបំផុសឲ្យមានភាពស្និទ្ធស្នាល ក្នុងទំនាក់ទំនងជាមិត្តភក្តិ ដែលត្រូវនឹងពាក្យស្លោកថា "កន្លែងបង្កើតមិត្តភាព"។ វេទិកាពិភាក្សានឹងរៀបចំឡើង នៅថ្ងៃសុក្រ សប្ដាហ៍ទី១ រៀងរាល់ ១ខែម្ដង ។ វេទិកានីមួយៗ នឹងអញ្ជើញចូលរួម ដោយអ្នកដឹកនាំក្រុមហ៊ុនក្នុងប្រទេស និងក្រៅប្រទេស (តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្ទាល់) ដែលល្បីៗ និងធ្លាប់ទទួលបានជោគជ័យក្នុងជីវិត លើមុខជំនួញ និងការងាររបស់ពួកគេ។ អ្នកចូលរួមក៏អាចលើកជាសំណួរ សួរដេញដោល ជាមួយនឹងវាគ្មិន ផងដែរ។

ចុងក្រោយ ផាកកាហ្វេ (Park Café) ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំង អស់ ដែលតែងតែគាំទ្រផាកកាហ្វេ តាំងពីដើមរៀងមក និងសង្ឃឹមថា អតិថិជនទាំងអស់ នឹងបន្តគាំទ្រផាកកាហ្វេ (Park Café) បន្ថែមទៀត ទៅ ថ្ងៃអនាគត៕

www.dap-news.com

www.dap-news.com


នៅថ្ងៃទី១៧ ខែមករា មន្រ្តីចំនួន ៨៨៦ ចូលមកប្រកាស ទ្រព្យសម្បត្តិ

$
0
0

ភ្នំពេញ៖ នាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើ ពុករលួយ កាពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ បានទទួល មន្រ្តីមកប្រកាស ទ្រព្យសម្បត្តិ និងបំណុលចំនួន ៨៨៦ រូប។

យោងតាមលិខិត ជូនដំណឹង របស់អង្គភាពប្រឆាំង អំពើកពុករលួយ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករា មានមន្រ្តីមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល ចំនួន ៨៨៦ រូប ហើយគិតចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៣ មកដល់ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៣ សរុប អ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល មានចំនួន ១២៤១៤ រូប ។

ការប្រកាស ទ្រព្យសម្បត្តិ និងបំណុល ជាលើកទី២នេះ ដំណើរការ ៣១ ថ្ងៃ (ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៣) ។ នាយកដ្ឋានប្រកាស ទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល ១ ខែ មករា នេះ ធ្វើការទទួល ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាក ថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យទេ។ ម៉ោងធ្វើការប្រចាំថ្ងៃពី ០៨:០០ព្រឹក ដល់ ០៥:០០ល្ងាច៕

សម្ពោធ ចាក់បញ្ចាំង រឿងចាស់ៗ បង្ហាញការគាំទ្រ វិស័យភាពយន្តខ្មែរ

$
0
0

ភ្នំពេញៈ ពិធីសម្ពោធ ការចាក់បញ្ចាំង ខ្សែភាពយន្ត ចាស់ៗ ឡើងវិញ បានចាប់ផ្តើម កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ នៅរោងភាពយន្ត ផ្លាទីនៀម ស៊ីណេផ្លិច ដោយមានការចូលរួមពីមន្រ្តីធំៗ និង ផលិតករ សិល្បករ-សិល្បការិនី ជាច្រើន ដែលបង្ហាញពីការគាំត្រ ក្នុងវិស័យភាពយន្តខ្មែរ ។

ពិធីនេះ មានការអញ្ជើញចូលរួម ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាដើម ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការប្រមូលខ្សែភាពយន្តខ្មែរ ជំនាន់មុន មកចាក់បញ្ចាំង ឡើងវិញនេះ ជាការបង្ហាញ ពីការវិវឌ្ឍបច្ចេកវិទ្យាផង និងបង្ហាញពីការ ប្រឹងប្រែង របស់សិល្បក-សិល្បការិនី ផលិតករភាពយន្ត របស់ខ្មែរទាំងអស់ផងដែរ ។ មិនតែប៉ុណ្ណោះ ក៏ជាការបង្ហាញ ដល់អ្នកជំនាន់ក្រោយ បានដឹងពី ស្នាដៃអ្នកជំនាន់មុន ដែលបានប្រឹងប្រែងអស់កម្លាំង កាយចិត្ត បណ្តុះវិស័យ សិល្បៈខ្មែរ យើងឱ្យមានការរីកចម្រើន ។

លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគាំទ្រទាំងស្រុង ចំពោះ យុទ្ធនាការ ចាក់បញ្ចាំងខ្សែភាពយន្តចាស់ៗទាំងនេះ ។

គួរបញ្ចាក់ថា ខ្សែភាពយន្ត ចាស់ៗ ប្រកបដោយគុណភាព ចំនួន៨រឿង នឹងត្រូវចាប់ផ្តើម ចាក់បញ្ចាំង ដោយបើកទូលាយ ឱ្យទស្សនិកជន ទស្សនា ឥតគិតថ្លៃ ២ដងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៨ ខែមករា ឆ្នាំ២០១៣ គឺនៅ រោងភាពយន្ត ផ្លាទីនៀមស៊ីណេផ្លិច ផ្សារសូរិយា (ជាន់ទី៥) រៀងរាល់ម៉ោង៩:១៥នាទីព្រឹក និងនៅក្នុង មជ្ឈមណ្ឌលបុប្ជាណា រៀងរាល់ម៉ោង២:៣០នាទីរសៀល ក្នុងនោះមានចំនួន៨រឿង ដូចជារឿង “គួរឱ្យចុកឈាម” បញ្ចាំងនៅថ្ងៃទី២១, រឿង“នាងសុវណ្ណបញ្ចា” បញ្ចាំងនៅថ្ងៃទី២២, រឿង“ឆ្អឹងអណ្តែត” បញ្ចាំងនៅថ្ងៃទី២៣, រឿង“អណ្តាតដុះឆ្អឹង” បញ្ចាំងនៅថ្ងៃទី២៤, រឿង“រាត្រីមួយក្រោយសង្រ្គាម” បញ្ចាំងនៅថ្ងៃទី២៥, រឿង“កតញ្ញូ” បញ្ចាំងនៅថ្ងៃទី២៦, រឿង “ផ្ទះខ្មោចទិញ” បញ្ចាំងនៅថ្ងៃទី២៧, និងរឿង “ឃ្លាតទៅសែនឆ្ងាយ” បញ្ចាំងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសារ រថយន្តបុកម៉ូតូ

$
0
0

ខេត្តកណ្តាលៈ យុវជនម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបុរសជាឪពុករងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាល ដោយសារតែ រថយន្តបុកជាមួយនឹងម៉ូតូ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី១៨ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ៣០ និង៣១  ភូមិព្រៃតាតូច ឃុំបឹងខ្យ៉ាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូ និងរថយន្តបើកបរស្របទិស ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ ចំណុចកើតហេតុ ដោយសារតែ រថយន្តបើកលឿនពេក ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យអ្នកឌុបខ្ទាតផ្លោងចេញពីម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង អ្នករួមដំណើរជាមួយឪពុក ក៏ខ្ទាតចេញពីម៉ូតូផងដែរ ប៉ុន្តែគ្រាប់តែរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា។

នគរបាលបន្តថា ជនរងគ្រោះមានឈ្មោះ ហេង ឃៀង ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាកសិក(ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ) និងម្នាក់ ទៀតត្រូវជាឪពុកឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៤៦ឆ្នាំ មានមុខរបរជាកសិក រងរបួសធ្ងន់ ។ អ្នកទាំងពីររស់នៅក្នុងភូមិខ្លាកូន ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាក សេគុប៥០ ពណ៌សែ្ល គ្មានស្លាកលេខ។ ចំណែកឯអ្នករថយន្តបង្ក ម៉ាក កាមរី ពណ៌ក្រហម ពាក់ស្លាកលេខ ច-7853 ភព២ អ្នកបើកបរឈ្មោះ សួន សុភាព ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិខ្នាទុង ឃុំកុមារាជា ស្រុកបាទី ខេត្ត តាកែវ ។

បច្ចុប្បន្នវត្ថុតាង ត្រូវកម្លាំងនគរបាល យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ជិះម៉ូតូ បុករថយន្ត ស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ

$
0
0

ខេត្តកណ្តាលៈ យុវជនម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូលឿន បុករថយន្តយ៉ាងពេញទំហឹង បណ្តាលម៉ូតូនិងរថយន្តរង ខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលចរាចរស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សយ តុន ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរ ជាកម្មករ រស់នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល គ្មានពាក់មួកសុវត្ថិភាព ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ។

ចំណែកឯរថយន្ត ដែលម៉ូតូបុកនោះ ម៉ាក កាមរីពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2M-4669 អ្នកបើកពុំត្រូវបាន គេស្គាល់ឈ្មោះទេ បន្ទាប់ពីកើតហេតុ បានចាកចេញពីរថយន្ត គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ បើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសគ្នា។

ប្រភពបានបន្តទៀតថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ កើតឡើងដោយសារតែម៉ូតូជិះលឿន រេចូលចំណែកផ្លូវរបស់រថយន្ត និងគ្មានពាក់មួក សុវត្ថិភាព ទៀត បន្ទាប់ពីកើតសពត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាង ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាន ស្រុក អង្គស្នួល ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយ តាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ព្រះមហាក្សត្រ និងសម្តេច ព្រះមហាក្សត្រីយ៍ យាងទតការដ្ឋាន សាងសង់ព្រះមេរុ

$
0
0

ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ឯករាជ្យ បូរណភាពទឹកដី ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ បានយាងទតសំណង់ នៃការដ្ឋានសាងសង់ ព្រះមេរុសំរាប់ ប្រារព្វព្រះរាជពិធី តម្កល់និងថ្វាយព្រះភ្លើង សម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។

ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) រាយការណ៍នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ឱ្យដឹងថា ព្រះរាជកម្មវិធីយាងទតនោះ ក៏មានការអញ្ជើញ អមព្រះរាជដំណើរដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាលជាច្រើនរូបផងដែរ។

AKP ឱ្យដឹងដែរថា "ការដ្ឋានសាងសង់ ព្រះមេរុសំរាប់ ប្រារព្វព្រះរាជពិធី តម្កល់និងថ្វាយព្រះភ្លើង សម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលសាងសង់សំរេចបាន ស្ទើរតែ ១០០% បន្ទាប់ពីបានដំណើរសាងសង់ អស់រយៈពេល១០សប្តាហ៍ កន្លងមកនោះ" ៕

DAP-News

DAP-News

ហៅម៉ូតូឌុបជិះ ដល់កន្លែងស្ងាត់ យកកាំបិតចាក់ប្លន់ មិនបានសម្រេច ត្រូវនគរបាលចាប់ខ្លួន

$
0
0

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ហៅម៉ូតូឌុបជិះ ដល់កន្លែងស្ងាត់យកកាំបិតចាក់ប្លន់ មិនបានសម្រេចត្រូវ នគរបាលចាប់ខ្លួន បន្ទាប់ពីរត់ គេចខ្លួនអស់រយៈពេលជាង២ម៉ោង កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលំ ស្តង់តាងួន ម្តុំឡធ្យូង ក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ដែលជាមុខសញ្ញាចោរប្លន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ញ៉េន គឿន ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលផ្ទះ ៤០បន្ទប់ នៅចំណុចកណ្តុរផើម ក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត។ រីឯជនរង គ្រោះមានឈ្មោះ វ៉ាត កុម្ភៈ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត មានមុខរបរ រត់ម៉ូតូឌុប និងជាម្ចាស់ម៉ូតូ សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១K : ២៨៥២ បច្ចុប្បន្នបិទតែម២០១០។

លោកបានបន្តថា មុនឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែមករា នេះ ជនសង្ស័យបានហៅជនរងគ្រោះ ឲ្យដឹកចេញពីមុខផ្ទះ សំណាក់បក្សីចាំក្រុង ឆ្ពោះទៅដីថ្មី ពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឈ្មោះ ញ៉េប គឿន បានយកកាំបិតចុងស្រួច មកភ្ជង់ ចង្កេះឲ្យជនរងគ្រោះម្ចាស់ម៉ូតូ ចុះចេញប្រគល់ម៉ូតូឲ្យទៅគេ បើមិនដូច្នោះទេ គេហ្នឹងសម្លាប់ចោល ភ្លាមនោះម្ចាស់ម៉ូតូបានឈប់ ហើយបាន ប្រតាយប្រតប់គ្នា និងដកសោម៉ូតូរត់ តែត្រូវជនសង្ស័យចាក់មួយកាំបិត បណ្តាលឲ្យរបួសដៃយ៉ាងធ្ងន់ធ្ងរ ភ្លាមនោះក៏មានការផ្អើលឆោឡោ ដល់ ប្រជាពលរដ្ឋក្បែរនោះ ចេញមកជួយ ទើបជនសង្ស័យរត់គេចខ្លួនតែម្តង។

លោក អ៊ុំ សុផល ក្រោយពីគេចខ្លួនអស់រយៈពេលជាង ២ម៉ោង ទើបសមត្ថកិច្ចចាប់ខ្លួនបានបច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល សួរនាំនៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ករណីប្លន់ម៉ូតូនេះ បានកើតឡើង ខណៈនគរបាលក្រុងប៉ោយប៉ែត កំពុងចុះផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងសិស្សនៅវិទ្យាល័យ អូរជ្រៅ ហើយចំណុចកើតហេតុ មានចម្ងាយត្រឹមតែ ៥០០ម៉ែត្រ ប៉ុណ្ណោះ៕

www.dap-news.com

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទប្លន់ម៉ូតូ

www.dap-news.com

ជនសង្ស័យបង្ហាញវត្ថុតាង(កាំបិតចុងស្រួច) ដែលខ្លួនយកធ្វើសកម្មភាពប្លន់

www.dap-news.com

កាំបិតចុងស្រួចរបស់ជនសង្ស័យ

www.dap-news.com

ជនរងគ្រោះជាម្ចាស់ម៉ូតូដែលចោរប្លន់ចាក់ត្រូវរបួសធ្ងន់

www.dap-news.com

www.dap-news.com

www.dap-news.com

រថយន្តកែច្នៃ រេចង្កូតធ្លាក់ផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

$
0
0

ស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ៧៨A ស្ថិតក្នុងចំណុចព្រំប្រទល់ ខេត្តរតនៈគិរី /មណ្ឌលគិរី និងស្ទឹងត្រែង ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តកង់បីកែច្នៃនេះបានបណ្តាលឲ្យ មនុស្សម្នាក់ ស្លាប់ភា្លមៗ នៅកន្លែងកើតហេតុ និងមានម្នាក់ទៀតរងរបួសធ្ងន់។

ប្រភពពីមន្ត្រីនគរបាល ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤៨៨ និងគីឡូម៉ែត្រលេខ៤៨៩ តាមបណ្តោយផ្លូវ ជាតិលេខ៧៨A ។

រីឯប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ  គឺកើតឡើង ដោយសាររថយន្តកែច្នៃកង់បីនោះ ត្រឡប់មកពីដឹកទ្វារ និងបង្អួចឲ្យគេ នៅបីស្រុក ខេត្តរតនៈគីរី  លុះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ផ្លូវ បានរេចង្កូត ធ្លាក់ស្នាមភ្លោះ បត់ក្បាលតែម្តង ។ ឯអ្នកស្លាប់ ដែលជាអ្នកបើកបររថយន្តកែច្នៃនោះមានឈ្មោះអឿ ប៊ុនអ៊ី ភេទប្រុសអាយុ៣៧ ឆ្នាំមានទីលំនៅ ភូមិស្លែង ឃុំវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។  និងម្នាក់ទៀតមានឈ្មោះ ឡៃ ពន្លក ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវចំត្រគៀក ខាងស្តាំ រស់នៅខេត្តកំពង់ចាម ជាមួយគ្នា រងរបួសធ្ងន់ ។

បច្ចុប្បន្នជនរងគ្រោះ ក្រឡាប់រថយន្តកែច្នៃកង់បីខាងលើនេះត្រូវ បាន សាច់ញាត្តិយកទៅព្យាបាលនៅឯស្រុក កំណើត។ ចំណែកសពអ្នកបើកបរ  ត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តកែច្នៃកង់បីវិញ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យម្ចាស់យកទៅរក្សាទុកផងដែរ ៕

Photo by DAP-NEWS


ក្រុមយុវជន ស្ម័គ្រចិត្ដ លេខ១៤០ យកអំណោយ ជូនលោកតា សែម សន អាយុ ៨៤ឆ្នាំ ដែលរស់នៅ ជាមួយចៅ ផ្ទុកមេរោគអេដស៍

$
0
0

កោះកុង៖ ក្រុមយុវជនស្ម័គ្រចិត្ត លេខ១៤០ នាំយកអំណោយជូន លោកតា សែម សន អាយុ ៨៤ឆ្នាំ រស់នៅជាមួយចៅស្រី ឈ្មោះ សេង ញី ដែលមានផ្ទុកមេរោគអេដស៍ ចំណែកលោកតាវិញមានជំងឺប្រចាំកាយ ។ ការជូនអំណោយដល់លោកតានេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣  ដែលជាថ្ងៃសម្រាកពីការងារវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ។

លោក ស្រី ហុកយី ប្រធានក្រុមយុវជនស្ម័គ្រចិត្ដ របស់សម្ដេចតេជោ ដែលឈរជើងនៅក្រុងខេមរភូមិន្ទ ខេត្ដកោះកុង បានឱ្យដើមអម្ពិល ដឹងថា នេះ ជាអំណោយបន្ដិចបន្តួច ដើម្បីជួយចែករំលែក ដល់ជីភាពក្រុមគ្រួសារលោកតា សែម សន ដែលគាត់មានវ័យជរា ហើយមានជំងឺប្រចាំកាយ ទៀតផង ហើយក្រុមលោក បានដឹងព័ត៌មាននេះ ដោយសារភ្នាក់ងារដើមអម្ពិល ។  អំណោយដែលលោកពាំនាំមកនេះ មានដូចជា អង្ករ ២៥គីឡូក្រាម, ទឹក សុទ្ធ១កេះ, មី ១ កេះ, ទឹកត្រី ២ ដប, ច្រាសដុះធ្មេញ ២, សាប៊ូដុសខ្លួន ២ដុំ, សាប៊ូបោកខោអាវ ១កញ្ចប់, ត្រីខ ២យួរ, ទឹកស៊ីអ៊ីវ ២ដប, ថ្នាំដុសធ្មេញ ២, សាប៊ូកក់សក់ ១យួរ, ថវិកា ៦០.០០០រៀល។

លោក ស្រី ហុកយី បានឱ្យដឹងទៀតថា អំណោយទាំងនេះ វាតិចតួចមែនសម្រាប់ក្រុមគ្រួសារ លោកតា ប៉ុន្តែនេះជាការចែករំលែក ពីក្រុមយុវជនស្ម័គ្រ ចិត្ដយើងខ្ញុំ ដែលមើលឃើញនូវភាពលំបាករបស់លោកតា កំពុងមានជំងឺប្រចាំកាយ។

លោកបានបន្ដថា មិនត្រឹមតែវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនោះទេ លោកជួយប្រជាពលរដ្ឋណា ដែលជួបបញ្ហា ហើយលោកជួយទៅតាមលទ្ធភាព ៕

www.dap-news.com

ពិធីបើក ពិព័រណ៍ការងារ ឆ្នាំ២០១៣ របស់សាលា ខេត្តសៀមរាប គាំទ្រដោយ UNDP និងក្រសួងការងារ

$
0
0

សៀមរាប : ពិព័ណ៌ការងារខេត្តសៀមរាបឆ្នាំ២០១៣ ដែលបានរៀបចំធ្វើនៅលើទឹកដីអង្គរដ៏បវរ ក្រោមការរៀបចំរួមគ្នា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមជាមួយសាលាខេត្តសៀមរាប ដោយមានការឧបត្ថម្ភគាំទ្រពី កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា នៅព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ នៅទីលានសួនច្បារមាត់ស្ទឹង ខាងមុខព្រះរាជដំណាក់។

នៅក្នុងពិធីបើកពិព័រណ៍ការងារ ព្រឹកមិញនេះ មានការចូលរួមជាអធិបតី ពីលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវ: និងជាអនុប្រធានគណ:កម្មាធិការ បណ្ដុះបណ្ដាល លោក ស៊ូ ភិរិន្ទ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងលោក Natharoun Ngo ប្រធានក្រុមការងារ ផ្នែកកាត់បន្ថយភាពក្រីក្រ នៃអង្គការ UNDP ប្រចាំកម្ពុជា និងមានការចូលរួម ពីបណ្ដាមន្ត្រីស្ថាប័ន អង្គការជាតិ អន្តរជាតិ ភ្នាក់ងារប្រតិបត្តិករ វិទ្យាស្ថាន សាកលវិទ្យាល័យ សិស្ស និស្សិត ភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។ ហើយពិព័រណ៍ការងារនេះ មានរយ:ពេល២ថ្ងៃ ដែលមាន ៥៩ស្ដង់។

លោក Natharoun Ngo ប្រធានក្រុមការងារ ផ្នែកកាត់បន្ថយភាពក្រីក្រ នៃអង្គការ UNDP ប្រចាំកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទីមួយ នៃពិព័រណ៍ការងារ (Job Fair) ឆ្នាំ២០១៣ សាលាខេត្តសៀមរាប ផ្ដល់ឱកាសសម្រាប់អ្នក ដែលត្រូវរកការងារធ្វើ ពិសេសសម្រាប់មនុស្សវ័យក្មេង និងមានឱកាសជួបដោយផ្ទាល់ ជាមួយនិយោជក ដែលជាប្រតិបត្តិករ នៃឧស្សាហកម្មទេសចរណ៍ នៅខេត្តសៀមរាប។

នេះជាឱកាសដ៏ល្អមួយ សម្រាប់ការរៀនសូត្របន្ថែម អំពីជំនាញ បទពិសោធន៍ និងតម្រូវការនៃការសិក្សាអប់រំ ដែលបណ្ដានិយោជក កំពុងស្វែងរក និងប្រភេទការងារផ្សេងៗ ដែលអាចរកបានសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យើងបន្តរួមគ្នា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដែលជា គោលដៅគន្លឹះ សម្រាប់ខេត្តទេសចរណ៍មួយនេះ ហើយយើងផ្ដោតការយកចិត្តទុកដាក់ សម្រាប់ការអភិវឌ្ឍនូវជំនាញ និងធនធានមនុស្ស រួចយើង សង្ឃឹមថា នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ទន្ទឹមនឹងនោះ UNDP មានមោទនភាពជាខ្លាំង ក្នុងការបន្តគាំទ្រដល់ អភិបាលខេត្ត និងក្រុមការងារ ក្នុងការខិតខំប្រឹងប្រែង បំពេញនូវកិច្ចការទាំងនេះ។

ចំណែកលោក Ronaldo S.Estera ជាប្រធានកម្មវិធីប្រចាំតំបន់ នៃអង្គការ ICS Creating Change ដែលបានចូលរួម ក្នុងកម្មវិធីពិព័រណ៍ការងារ ក្នុង ចំណោមស្ដង់ទាំង៥៩ បានបង្ហាញការយល់ឃើញថា នេះជាឱកាសដ៏ល្អ សម្រាប់មនុស្សវ័យក្មេង ដែលជាយុវជនកម្ពុជា ក្នុងការស្វែងរកទីផ្សារ ការងារនៅពេលបច្ចុប្បន្ន និងទៅអនាគត។ ហើយសម្រាប់កម្មវិធីអង្គការ ICS មានឆន្ទៈខ្ពស់ក្នុងការគាំទ្រ និងជួយដល់មនុស្សវ័យក្មេង របស់កម្ពុជា ពីព្រោះយើងមានបំណង ចង់ឲ្យពួកគាត់បានរៀនសូត្រ ក្នុងការចូលរួមទទួលខុសត្រូវសង្គម ដើម្បីឲ្យពួកគាត់ក្លាយ ជាម្ចាស់សហគ្រិន ជាអ្នកជំនាញ ផ្នែកកិច្ចការធុរកិច្ច ប្រកបដោយភាពជោគជ័យ។ ដូចជាពេលបច្ចុប្បន្ននេះ ICS បានធ្វើកិច្ចការក្នុងការពង្រឹងសមត្ថភាពពួកគាត់ តាមរយ:ផ្ដល់ការ បណ្ដុះបណ្ដាលជំនាញធុរកិច្ច ការអប់រំពីសង្គម និងកិច្ចការមួយចំនួនទៀត ដែលពាក់ព័ន្ធ ឥឡូវពួកគាត់ បានចាប់ផ្ដើមជំនួញខ្នាតតូច ជាបណ្ដើរៗហើយ។ យើងមានបំណង ឲ្យមនុស្សវ័យក្មេងទាំងនោះ មានលទ្ធភាពប្រកួតប្រជែង និងសមាហរណកម្មខ្លួន ទៅក្នុងសមាគមអាស៊ាន និងអន្តរជាតិ ផងដែរ ព្រោះយើងយល់ច្បាស់ថា យុវជនកម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ពិសេសពេលអនាគតពួកគេ កាន់តែមានជំនាញប្រសើរ និងប្រកបដោយ ភាពជោគជ័យបន្ថែមទៀត។ យើងក្នុងរយ:ពេល ៣-៤ឆ្នាំនេះ ICS មានគម្រោងធ្វើការដោយផ្ទាល់ជាមួយ ២៥ក្រុម ដែលមាន មនុស្សវ័យក្មេងចំនួនប្រមាណ ២.៥០០នាក់។

លោកអភិបាលខេត្ត ស៊ូ ភិរិន្ទ បានមានប្រសាសន៍ក្នុងពិធីនោះថា ខេត្តសៀមរាប គឺជាទឹកដី នៃសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោកដ៏មហាអស្ចារ្យ នៃស្នាដៃបុព្វបុរសខ្មែរយើង និងជាទឹកដី ពោរពេញដោយរមណីយដ្ឋាន ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រធម្មជាតិដ៏សម្បូរបែប ដែលជំរុញ ឲ្យទឹកដីសៀមរាប-អង្គរ ក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់មជ្ឈដ្នានជុំវិញពិភពលោក។ ហើយរាល់បណ្ដាប្រតិបត្តិករ អាជ្ញាធរខេត្ត រដ្ឋាភិបាល បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាទេសចរណ៍ នៅខេត្តសៀមរាប ឲ្យកាន់តែល្អប្រសើរ តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការកែលម្អសោភ័ណភាពក្រុង ពង្រឹងកិច្ចការពារសុខ សុវត្ថិភាពសង្គម ឲ្យបាន ល្អប្រសើរ។ ចំណែកយុវជន និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចស្វែងយល់ពីឱកាសការងារ ដែលកំពុងមានសក្ដានុពល និងតម្រូវការក្នុងទីផ្សារ ការងារក្នុងខេត្តសៀមរាប ពិសេសក្នុងវិស័យទេសចរណ៍។

លោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ក្នុងពិធីនោះ ថា លោកសូមសម្ដែង នូវការដឹងគុណដ៏ជ្រាលជ្រៅផងដែរ ដល់ការិយាល័យUNDP ប្រចាំកម្ពុជា ចូលរួមរៀបចំបង្កើត ឲ្យមានពិព័រណ៍ការងារនេះឡើង ព្រមទាំងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់ លំដាប់ថ្នាក់ ផ្នែកឯកជន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល សហជីព សហគមយុវជន អង្គការក្រៅរដ្ឋាភិបាលនានា និងយុវជនទាំងអស់ ដែលបានផ្ដល់ ការគាំទ្រ ក្នុងការរៀបចំពិព័រណ៍ការងារនេះឡើង។ ហើយស្ថានភាពបច្ចុប្បន្ន ទាមទារឲ្យគាគីពាក់ព័ន្ធទាំងអស់ ក្នុងទីផ្សារការងារ ដូចជាអ្នកស្វែង រកការងារធ្វើ និយោជក អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល និងអ្នករៀបចំគោលនយោបាយ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន មានលទ្ធភាពទទួលបាន ព័ត៌មានពេញលេញពីគ្នាទៅវិញទៅមក កាន់តែឆាប់រហ័ស ដើម្បីចែលរំលែកធ្វើឲ្យទីផ្សារការងារ មានដំណើរការល្អ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ខ្ពស់។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ជាផ្នែកអាទិភាពមួយ នៃរបៀបវារ:គោលនយោបាយសង្គម-សេដ្ឋកិច្ច របស់ខ្លួន ដូចដែលបានចែងក្នុងមុំមួយ នៃការអភិវឌ្ឍវិស័យឯកជន និងការងារ នៅក្នុង "យុទ្ធសាស្រ្តចតុកោណ" ដំណាក់កាលទី២ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ឆ្នាំ២០០៩-២០១៣។ ជាមួយនឹងការរក្សាបាននូវសន្ដិសុខ ស្ថិរភាពនយោបាយ-សង្គម និងម៉ាក្រូសេដ្ឋកិច្ចពេញលេញ។ ក្នុងរយ:ពេល១០ឆ្នាំ ចុងក្រោយនេះ កម្ពុជាសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ ស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ នៃប្រទេសដែលសម្រេចបាន កំណើន សេដ្ឋកិច្ចខ្ពស់ជាងគេលើពិភពលោក។

លោកបញ្ជាក់ថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ជាការរីកចម្រើន ដែលបានបង្កើតការងារថ្មីជាច្រើន (Pro-employment growth) នឹងនាំឲ្យមាន ការកាត់បន្ថយភាពក្រីក្ ររបស់ប្រជាពលរដ្ឋ (Pro-poor growth) ។ គ្រាន់តែគម្រោងវិនិយោគ ដែលត្រូវទទួលបានការអនុម័ត យល់ព្រមដោយ ក្រុម ប្រឹក្សាអភវឌ្ឍន៍កម្ពុជា (CDC) នៅចន្លោះឆ្នាំ២០០៨-២០១០ អាចមានលទ្ធភាពស្រូបយកពលកម្ម ថ្មីបន្ថែមជិត ៤.៥៦សែននាក់ ដែលក្នុងនោះមាន ៦១% ជាពលករជំនាញ។ ហើយតាមរយ:ការកើនឡើង នៃចំនួនព័ត៌មាន ជ្រើសរើសបុគ្គលិកគ្រប់ប្រភេទ គឺមានការកើនពី ១០.៦៤៨ក្នុងឆ្នាំ២០១០ ទៅ៣០.៨៥៤ ក្នុងឆ្នាំ២០១១ និងទៅជិត៥៤.០០០ នៅឆ្នាំ២០១២។ ហើយរដ្ឋាភិបាល បានស្វែងរកឱកាសការងារ និងផ្ដល់សេរីភាពពេញលេញ ដល់ពលរដ្ឋ ក្នុងការចេញទៅធ្វើការងារស្របច្បាប់ នៅក្រៅប្រទេស ដូចជា ប្រទេសកូរ៉េ ជប៉ុន ថៃ ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត សំដៅជួយឲ្យ ប្រជាពលរដ្ឋទទួលបាន ប្រាក់ចំណូលកាន់តែប្រសើរ និងនាំយកជំនាញ ចំណេះដឹងនិងចំណេះធ្វើថ្មីៗ ត្រលប់មកកាន់មាតុប្រទេសវិញ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ជីវិតទុរគត និងការតស៊ូ របស់លោកយាយ សួង លឿង អាយុ ៨៩ឆ្នាំ

$
0
0

ពោធិ៍សាត់ ៖ លោកយាយ សួង លឿង អាយុ ៨៩ឆ្នាំ រស់នៅក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្ដ ពោធិ៍សាត់ បានរៀបរាប់ទាំង ទឹកភ្នែក ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការរស់នៅរបស់លោកយាយ រាល់ថ្ងៃនេះ គឺអាស្រ័យលើញាតិជិតខាង ជាអ្នកហុចបាយសម្ល និងថវិកាបន្ដិចបន្ដួច គ្រាន់ចិញ្ចឹមជីវិត។

លោកយាយបន្ដថា កាលដែលលោកយាយនៅដើរបាន លោកយាយតែងតែដើរទិញនំចាខ្វៃ និងទិញផ្កាពីគេ យកទៅដើរលក់បន្ដ ដើម្បីបានកម្រៃ បន្ដិចបន្ដួច គ្រាន់ទិញអង្គរ ម្ហូប និងថ្នាំសង្កូវលេប ប៉ុន្ដែក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ដោយសារតែឆ្កែខាំជើងលោកយាយ រហូតដល់ពិការ ដើរទៅណាមកណាមិនរួច ទើបលោកយាយជួបការលំបាក ក្នុងជីវិតរបស់លោកយាយតែម្ដង។ ពោលលោកយាយរស់នៅសព្វថ្ងៃ អាស្រ័យ ញាតិ ជិតខាងជាអ្នកផ្ដល់អាហារ សម្រាប់លោកយាយបន្ដរស់ ក្នុងជីវិតដ៏កំសត់បំផុត។

បើតាមការរៀបរាប់ពីលោកយាយម្នាក់ ដែលត្រូវជាប្អូនរបស់លោកយាយ សួង លឿង បានរៀបរាប់ថា រាល់ថ្ងៃ នេះ លោកយាយតែងតែហុចបាយ សម្ល និងលុយបន្ដិចបន្ដួច សម្រាប់ទិញថ្នាំព្យាបាល ជូនលោកយាយ សួង លឿង ដែលរូបគាត់សព្វថ្ងៃត្រូវពិការជើង ដោយសារតែឆ្កែខាំ ហើយរូប គាត់ដើរទៅណាមកណាលែងកើត  គឺគាត់នៅ ដេកនៅនឹងកន្ទេលលើគ្រែតូចមួយយ៉ាងវេទនាបំផុត។

អនុប្រធានភូមិស្ពានថ្ម អ្នកស្រី សួង ឌី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា កាលលោកយាយនៅដើរ បាន លោកយាយតែងតែតស៊ូក្នុង ជីវិត ដោយរូបគាត់បានដើរទៅទិញនាំចាខ្វៃ និងផ្កាពីគេ ដើម្បីទូលដើរលក់បន្ដ គ្រាន់បានកម្រៃចិញ្ចឹមជីវិត។ លោកស្រីបន្ដថា រាល់ថ្ងៃនេះ លោកស្រី តែងតែហុចបាយ សម្ល ជូនលោកយាយជា ប្រចាំ ដើម្បីឱ្យគាត់បានហូបលុះសង្ខាចុងក្រោយ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកយាយ សួង លឿង សូមលើកម្រាមដៃទាំងទ្វេ សុំការសណ្ដោស ប្រោសប្រណី ពីសំណាក់ សប្បុរសជន សូមមេត្ដាជួយដល់លោកយាយផង៕

www.dap-news.com

ម៉ូតូអត់ស្លាកលេខ ជាច្រើនគ្រឿង កំពុង ធ្វើចរាចរ នៅខេត្ដក្រចេះ (Video Inside)

$
0
0

ក្រចេះ ៖ បើទោះបីនៅក្នុងរាជធានីភ្នំ ពេញ និងតាមបណ្ដាខេត្ដមួយចំនួនទៀតកម្លាំង នគរបាលចរាចរណ៍និងសមត្ថកិច្ចពាក់ព័ន្ធបាន នឹងកំពុងយកចិត្ដទុកដាក់ រឹតបន្ដឹងច្បាប់ ចរាចរណ៍ជើងគោក ដើម្បីចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរនិងឱ្យប្រជាពលរដ្ឋ ស្វែងយល់ឱ្យបានច្រើន ពីច្បាប់ចរាចរណ៍ ជើងគោករបស់ ប្រទេសជាតិនោះ ប៉ុន្ដែងាក ទៅខេត្ដក្រចេះឯណោះវិញ ជាពិសេសនៅ ទីរួមខេត្ដតែម្ដង ការគោរពច្បាប់ចរាចរណ៍ ហាក់បីដូចជាមានភាពធូររលុងយ៉ាងខ្លាំង ណាមួយ ពុំមានវិធានការរិតបន្ដឹងពីសមត្ថ កិច្ចពាក់ព័ន្ធនោះឡើយ ។

ជាក់ស្ដែងប្រជាពលរដ្ឋដែលធ្លាប់តែរស់ នៅនឹងធ្វើដំណើរចុះឡើងក្នុងរាជធានីភ្នំពេញ ហើយតែងតែពាក់មួកសុវត្ថិភាព ម៉ូតូមាន ស្លាកលេខ និងមានកញ្ចក់ត្រឹមត្រូវ បើទោះ បីធ្វើដំណើរក្នុងរយៈចម្ងាយជិតឆ្ងាយក៏ដោយ ក៏ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ ដោយ សារតែខ្លាចសមត្ថកិច្ចចាប់ផាកពិន័យនិង ម្យ៉ាងទៀតបានយល់ ដឹងច្រើនពីច្បាប់ចរា ចរណ៍ជើងគោក ប៉ុន្ដែនៅពេលដែលពួកគេ បានធ្វើដំណើរទៅកាន់ខេត្ដក្រចេះមានការ ចាប់អារម្មណ៍ភ្លាម បន្ទាប់ពីឃើញម៉ូតូជា ច្រើនគ្រឿង ស្ទើរ១០គ្រឿង គឺមាន៩គ្រឿង ទៅហើយ ដែលគ្មានស្លាកលេខ គ្មានបំពាក់ កញ្ចក់និងអ្នកបើកម៉ូតូ មិនបានពាក់ពួកសុវត្ដិ ភាព ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋខាងលើនេះ បានឱ្យដឹងថា នៅពេលទៅផ្សារពួកគេបាន ឃើញអត់ស្លាកលេខជាច្រើនគ្រឿង បានធ្វើ ចរាចរណ៍ និងចតនៅខាងក្រៅផ្សារ រីឯអ្នក ធ្វើដំណើរវិញ ហាក់បីដូចជាមិនខ្វាយខ្វល់ ចំពោះការបំពាក់ឧបករណ៍នៅលើម៉ូតូ ឱ្យ គោរពទៅតាមច្បាប់ចរាចរណ៍ជើងគោកនោះ ឡើយ ដូចជាស្លាកលេខនិងកញ្ចក់ជាដើម។

ដោយឡែកនៅតាមដងផ្លូវ និងនៅតាម ទីប្រជុំជនក្នុងទីរួមខេត្ដក្រចេះ សមត្ថកិច្ច ចរាចរណ៍ ដែលទទួលបន្ទុកលើការងារនេះ ហាក់បីដូចជាមិនមានការដាក់ប្រចាំតាម គោលដៅ ដើម្បីត្រួតពិនិត្យនោះឡើយ ហេតុ ដូច្នេះហើយបានជាប្រជាពលរដ្ឋភាគច្រើន មិនបានយកចិត្ដទុកដាក់ ចំពោះការគោរព ច្បាប់ចរាចរណ៍នៅពេល ធ្វើដំណើរម្ដងៗ។

បើតាមអ្នកច្បាប់បានឱ្យដឹងថា ច្បាប់ ចរាចរណ៍ជើងគោក ដែលត្រូវបានរដ្ឋសភា បើកកិច្ចប្រជុំអនុម័ត ហើយត្រូវបានឡាយ ព្រហស្ថលេខា ដោយព្រះមហាក្សត្រនោះ គឺ តម្រូវឱ្យមានការប្រើប្រាស់និងគោរពនៅក្នុង ក្រមខណ្ឌទូទាំងប្រទេសមិនមែនបង្កើតច្បាប់ ហើយឱ្យអនុវត្ដនៅតាមតំបន់ឬតាមទីកន្លែងនោះទេ ។

សម្រាប់រាជធានីភ្នំពេញ កាលពីពេល កន្លងទៅ ការធ្វើចរាចរណ៍នៅតាមដងផ្លូវ មិនទាន់ត្រូវបានរឹតបន្ដឹងដូចសព្វថ្ងៃនេះឡើយ ពោល ពេលធ្វើដំណើរម្ដងៗ អ្នកបើក ម៉ូតូមិន ចាំបាច់ពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ម៉ូតូ នោះទេ ប៉ុន្ដែឥឡូវនេះប្រជាពលរដ្ឋគ្រប់រូប បានយល់ដឹងច្រើនពីច្បាប់ចរាចរណ៍ ហើយ ម្នាក់ៗពេលធ្វើដំណើរ ម៉ូតូនិងយានយន្ដរបស់ គេមានគ្រប់លក្ខណៈ បើទោះបីមានបុគ្គល មួយចំនួន ជាពិសេសក្រុមក្មេងស្ទាវនៅតែ រឹងរូស ចំពោះបញ្ហានេះ ។

យោងតាមមន្ដ្រីនគរបាលចរាចរណ៍ជើង គោករាជធានីភ្នំពេញ បានឱ្យដឹងថា នាពេល បច្ចុប្បន្ននេះប្រជាពលរដ្ឋ និងអ្នករស់នៅក្នុង រាជធានីភ្នំពេញទាំងមូល ប្រមាណ ជាង៩០ ភាគរយ បានយល់ដឹងនិងចូលរួមគោរពច្បាប់ ចរាចរណ៍តាមរយៈយានយន្ដរបស់ពួកគេ បំពាក់នូវលក្ខណៈត្រឹមត្រូវ គ្រប់បែបយ៉ាង ប៉ុន្ដែនៅពេលយប់វិញ គេសង្កេតឃើញថា ចំនួននេះ មានការធ្លាក់ចុះ ។

សកម្មភាពខាង លើរបស់អ្នកដំណើរបានបង្ហាញពីការចូលរួម កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ដែលកំពុង ក្លាយជាបញ្ហាអទិភាពមួយនៅក្នុងសង្គមខ្មែរ បច្ចុប្បន្ន ដែលបានសម្លាប់ប្រជាពលរដ្ឋជា ច្រើននាក់ និងធ្វើឱ្យអ្នកធ្លាក់ខ្លួនពិការក៏មិន តិចដែរ ។

ដូច្នេះគេ សង្ឃឹមថា អាជ្ញាធរនិងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់នៅខេត្ដក្រចេះនិងបង្កើនការ រិតបន្ដឹងច្បាប់ចរាចរណ៍ជើងគោក តាមរយៈ ការត្រួតពិនិត្យម៉ូតូ ដែលគ្មានស្លាក លេខ អាច ជាម៉ូតូគេចពន្ធ ម៉ូតូគ្មានកញ្ចក់ និងអ្នកបើក បរអត់ពាក់មួកសុវត្ថិភាពជាដើម។

ជាមួយគ្នានេះ នៅពេលគ្រោះថ្នាក់ចរាចរណ៍ម្តងៗ ហើយបើម៉ូតូអត់ មានស្លាកលេខ ដែលជាការបង្ហាញ ពីអត្តសញ្ញាណ របស់ម្ចាស់ម៉ូតូនោះ គឺសមត្ថកិច្ច ពិតជាពិបាក ក្នុងការស្វែករក សាច់ញាតិ ជាពិសេស ជនរងគ្រោះដែលធ្វើ ដំណើរមកពីខេត្តផ្សេង។

ម្យ៉ាងវិញទៀត ចំពោះម៉ូតូដែលអត់ ស្លាកលេខមានន័យថា មិនបានទៅធ្វើការបង់ពន្ធនោះទេ ដូច្នេះច្បាស់ជា ខាតចំណូលរបស់រដ្ឋយ៉ាងច្រើន ដែលបានមកពីការបង់ពន្ធ។

យ៉ាងណាក៏ដោយ ការគោរពច្បាប់ចរាចរណ៍ សមត្ថកិច្ចនៅ តាមបណ្ដាខេត្ដ ផ្សេងទៀត ត្រូវចូលរួមទាំង អស់គ្នា ដើម្បីឈានទៅដល់ការកាត់បន្ថយ ក្នុងកម្រិតមួយដ៏ខ្ពស់ នៃគ្រោះថ្នាក់ចរាចរ ដែលបានសម្លាប់ពលរដ្ឋខ្មែរ អស់ជាច្រើន នាក់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/January/id-009/kratie.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/January/id-079/nak-259.jpg&width=400&height=300{/jwplayer}

ឃាត់រថយន្ត ពីរគ្រឿង បន្លំដឹកឈើ គ្រញូង ៦៩ដុំ

$
0
0

កំពង់ធំ៖ កម្លាំងរដ្ឋបាល ផ្នែកព្រៃឈើស្ទោង កាលពីវេលាម៉ោង ៣៖៤៥នាទី យប់ទៀបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ បានឃាត់រថយន្ត បន្លំដឹកឈើគ្រញូង ចំនួន២គ្រឿង ដោយផ្ទុកឈើគ្រញូង ចំនួន៦៩ដុំ ក្នុងនោះរថយន្ត មួយគ្រឿង ផ្ទុកឈើគ្រញូងចំនួន៤៤ដុំ និងរថយន្តមួយគ្រឿង ទៀត ផ្ទុកចំនួន២៥ដុំ។

ការឃាត់រថយន្តបន្លំដឹកឈើគ្រញូង ខាងលើនេះ បានធ្វើឡើងនៅ ភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

មន្រ្តីរដ្ឋបាល ព្រៃឈើស្ទោង បានឲ្យដឹងថា រថយន្តចំនួនពីរ គ្រឿងខាងលើនេះ រួមមាន រថយន្តម៉ាក កាម៉ារីហើយពណ៌គ្រាប់អំពិល ដែលមាន អ្នកបើករថយន្តឈ្មោះ គីន ផា រស់នៅ ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំំក្សាន្ត ខេត្តព្រះវិហារ ដោយដឹកឈើ គ្រញូងចំនួន៤៤ដុំ ស្មើនឹង១២០គីឡូក្រាម និងរថយន្តមួយគ្រឿងទៀត ម៉ាកកាម៉ារី ស៊េរី ៩៥ ដែលមានអ្នក បើកបរឈ្មោះ តូច រដ្ឋា រស់នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំំក្សាន្ត ខេត្តព្រះវិហារ ដែលដឹកឈើគ្រញូង ចំនួន២៥ដុំ ស្នើនឹង៩៨៥ គីឡូក្រាម ។

បច្ចុប្បន្ន រថយន្តដឹកឈើគ្រញូង រួមទាំងវត្ថុតាង ត្រូវបានរក្សាទុក នៅទីស្នាក់ការ រដ្ឋបាលព្រៃឈើ ផ្នែកស្ទោង ដើម្បីចាត់ការតាម នីតិវិធី។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន មួយចំនួនសង្ឃឹមថា កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ ជាពិសេសកម្លាំង រដ្ឋបាលព្រៃឈើ ត្រូវមានវិធានការ តឹងរឹងបំផុត ចំពោះការជួញដូរ ឈើគ្រញូង កុំចាប់ឈើបន្តិចបន្តួច យកស្នាដៃ ហើយទុកឲ្យ ក្រុមឈ្មួញ ដែលរកស៊ីធំ រួចខ្លួននោះឡើយ៕

Viewing all 8042 articles
Browse latest View live




Latest Images