Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

គ្រោះថ្នាក់​ ចរាចរស្លាប់ ២នាក់ និងរងរបួស​ ៣នាក់នៅទិស នីរតី

$
0
0

ណាន់ណីង៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣នេះ ដោយ ដកស្រង់ សម្តីមូលដ្ឋាន ដែលនិយាយថា មនុស្ស២នាក់បាន ស្លាប់ និងមនុស្ស៣នាក់ ផ្សេងទៀតបាន រងរបួស ដោយ មានមនុស្ស៧នាក់ បានគរគ្នានៅ ក្នុងរថយន្ត កាលពីព្រឹកថ្ងៃអាទិត្យ ស្ថិតនៅភាគនិរតីនៃតំបន់ស័្វយភាព Guangxi Zhuang របស់ចិន។

នៅម៉ោងប្រហែល ៤:៣០ ព្រឹក មានរថយន្តកាំមីញ៉ុងមួយគ្រឿងបានកំពុងតែដឹកផ្លែចេក ក៏បានបត់ លើផ្លូវកាត់ទទឹងនៃ ផ្លូវអិក្សប្រេសវ៉េ (Guangzhou-Kunming) ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Guangxi ហើយករណីដែលបានកើតឡើងនោះ វាបានបណ្តាលមកពីការដេកគរលើគ្នានៅតាម នៅតាមដងផ្លូវ ដោយបានសម្លាប់មនុស្ស២នាក់។

យោងតាមប៉ូលីសចរាចរមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ក្រុមគ្រូពេទ្យបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យ និងបានជួយសង្រ្គោះពួកគេទាំងនោះហើយ។

ឧបទ្ទវហេតុខាងលើនេះ បានបង្កឡើងដោយសារវ៉ាកាត់ទទឹងថ្នល់ខណៈពេលដែលមានការកកស្ទះចរាចរណ៍ ហើយ ប៉ូលីសបានបញ្ជូនម៉ាស៊ីនស្ទូចមួយគ្រឿងដើម្បីស្ទូចយករថយន្តនោះចេញពីផ្លូវផងដែរ ហើយករណី ឧបទ្ទវហេតុ នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕


លោក ម៉ៅ សាន ប្រធានមន្ទីរ​ ឧស្សាហកម្មរ៉ែ នាំយកអំណោយ ជូនយាយចាស់ ជរា

$
0
0

ពោធិ៍សាត់៖ ដោយមើលឃើញ ទុក្ខលំបាក ពីជីវិតទុរគត៌ របស់លោកយាយ សួង លឿង អាយុ៨៩ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នោះ លោក ម៉ៅ សាន ប្រធានមន្ទីរ ឧស្សាហកម្មរ៉ែ និងថាមពល ខេត្ត រួមនឹងក្រុមការងារ បានយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគចំនួន១៥មុខ ទៅប្រគល់ជូនលោកយាយ កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៣ ។

អំណោយទាំងនោះរួមមានអង្ករ ៥០គីឡូក្រាម ត្រីប្រម៉ា២គីឡូក្រាម ប្រេងឆា៥លីត្រ ត្រីខ៤យួរ មី២កេស នំ១ធុង ស្ករស២គីឡូក្រាម បន្លែគ្រុប់មុខ១ថង សាច់ជ្រួក២គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវ១យួរ សារ៉ុង២ ក្រម៉ា២ សាប៊ូ៤កញ្ចប់ និងថិវកា ចំនួ១០ម៉ឺនរៀល។

លោកយាយ សួង លឿង បានសំដែងនូវទឹកចិត្តត្រេកអររកអ្វីប្រៀបមិនបាន ចំពោះអំណោយដ៏របស់លោករដ្ឋមន្ត្រីស៊ុយ សែម ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជា ពលរដ្ឋជាពិសេសជនចាស់ជរា ជនទុរគត៌ កំពុងជូបការខ្វះខាត ក្នុងជីវភា រស់នៅដូចជារូបលោកយាយផ្ទាល់៕

Photo by DAP-News

Photo by DAP-News

បើកម៉ូតូលឿន ដូចហោះ កៀររនាំងដែក ចែកទ្រូងផ្លូវ ដួលបោកក្បាល ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

$
0
0

ភ្នំពេញ៖ ដោយសារតែ បើកម៉ូតូលឿន ដូចហោះ មិនដឹងជា ប្រញាប់ទៅណា ស្រាប់តែជ្រុលទៅ បុករនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យ ដួលម៉ូតូ បោកក្បាល ស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង ១៖៣០នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ពោលនៅទល់មុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញតែម្តង ។

សេចក្តីរាយការណ៍ ពីកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-7761 ក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី លុះមកដល់ ចំណុចកើតហេតុ ក៏រេចង្កួតកៀរ រនាំងដែកចែក ទ្រូងផ្លូវ បណ្តាលឲ្យដួល បោលក្បាល ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ ។

បើតាមសមត្ថកិច្ច មូលដ្ឋាន និងមន្រ្តីនគរបាល ជើងគោក រាជធានីភ្នំពេញ ដែលចុះទៅវាស់វែង នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ប៊ុនលុច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ឃុំសំបូរ ស្រុកប្រាសាទសបូរ ខេត្តកំពង់ធំ និងជនរងគ្រោះ ដែលរងរបួសធ្ងន់ មានឈ្មោះ ធានហុង ភេទប្រុស អាយុ១៩ ឆ្នាំ នៅរស់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សមត្ថកិច្ច បានបន្តថា ពេលបុកកៀរ រនាំងដែកចែកទ្រូងផ្លូវហើយ ម៉ូតូរបស់ជនរងគ្រោះ ទាំងពីរនាក់ បានអូសជាង២០ម៉ែត្រ ពិតជាគួរឲ្យញាស់សាច់ ដែលនេះមកពី បើកបរ ដោយគ្មានការប្រុងប្រយ័ត្ន និងបើកលឿន។

 ក្រោយកើតហេតុ ជនរងគ្រោះដែលស្លាប់ ត្រូវបានសមត្ថកិច្ច ទាក់ទងទៅ ក្រុមគ្រួសារ មកទទួលយក ទៅធ្វើបុណ្យតាម ប្រពៃណី រីឯជនរងគ្រោះ ដែលរងរបួស ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ខណៈម៉ូតូ របស់ជនរងគ្រោះ ត្រូវបានយកទៅ រក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ៕

 

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រ៉ុង ឈុនៈ ប្រសិនពុំមាន លទ្ធផលល្អ ក្នុងកិច្ចពិភាក្សា តម្លើងប្រាក់ខែ កម្មករនឹងមាន មហាបាតុកម្ម

$
0
0

ភ្នំពេញ៖ ដូចការគ្រោងទុកជាមុន នៅថ្ងៃទី២១ ខែមករា ក្រុមការងារទី៨ របស់រាជរដ្ឋាភិបាល នឹងជួបប្រជុំពិ ភាក្សាពី ការតម្លើងប្រាក់ខែកម្មករ ហើយប្រសិនបើពុំមានលទ្ធផល វិជ្ជមានណាមួយ សម្រាប់កម្មករនោះ នឹងមានមហាបាតុកម្ម ដ៏ធំកើតមានឡើងជាក់ ជាមិនខាននេះជាការលើកឡើង របស់ លោករ៉ុង  ឈុន ប្រធានសហភាពសហជីពកម្ពុជា ។ 

ប្រធានសហភាពសហជីពកម្ពុជា លោករ៉ុង  ឈុន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ថា ដល់ពេលវេលាសមរម្យសម្រាប់រាជរដ្ឋាភិបាលនិង និយោជក ត្រូវគិតគូរតម្លើងប្រាក់ខែដល់ក្រុមកម្មករផ្នែកកាត់ដេរ និងផលិតស្បែកជើង ព្រោះបច្ចុប្បន្នប្រាក់ខែ គោលរបស់ កម្មករត្រឹមតែ៦១ដុល្លារ មិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេបាននោះទេ ដោយសារតម្លៃ ទំនិញនៅលើទីផ្សារមានការឡើងថ្លៃ។

លោក បន្ថែមថា នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី២១ ខែមករានេះ ពុំមានលទ្ធផលល្អនោះ នឹងមានមហា បាតុកម្ម កើតមានឡើងនៅពេលណាមួយ ជាពុំខានឡើយ។

លោកបន្តថា “គ្រាន់តែជាងពាក់កណ្តាល នៃខែមករា ដើមឆ្នាំ២០១៣នេះ ក្រុមកម្មករបានធ្វើ កូដកម្មជាង ១០ករណី ដើម្បីស្នើឲ្យភាគីរោងចក្រ តម្លើងប្រាក់ឈ្នួលតែម្តង ហើយបើពុំមានលទ្ធផលវិជ្ជមានទេ កម្មករ៥០-៦០ម៉ឺននាក់ ហ្នឹងចេញមុខធ្វើកូដកម្មហើយ”។

លោកសោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា (CCNU) បានឲ្យដឹងកាលពីថ្ងៃទី១២ ខែមករា ក្នុងកិច្ចប្រជុំមួយជាមួយតំណាងសហជីពមកពីបណ្តា រោងចក្រ សហគ្រាស ជាង១០០នាក់ ថា ក្រុមការងារទី៨ របស់រាជរដ្ឋាភិបាល ដែលមានលោកអ៊ិត សំហេង ជាប្រធាន នឹងបើកកិច្ចប្រជុំលើកទី១របស់ខ្លួន នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ដើម្បីពិភាក្សាអំពីការដំឡើង ប្រាក់ឈ្នួលដល់កម្មករ កម្មការិនីរោងចក្រកាត់ដេរ និង ស្បែកជើង នៅក្រសួងសង្គមកិច្ច ហើយលទ្ធផលនៃកិច្ចប្រជុំនឹង ផ្តល់ក្តីសង្ឃឹម ដល់កម្មករគ្រប់រូប។      

សូមបញ្ជាក់ថា វិស័យកាត់ដេរ និងស្បែកជើងឆ្នាំ២០១២ កន្លងទៅនេះ មានការរីកចម្រើន យ៉ាង ខ្លាំង ដែលចំនួនរោងចក្រកើនឡើង រហូតដល់៧២៨រោងចក្រ កម្មករកើនឡើង ដល់ជាង៦០ម៉ឺននាក់ ហើយបាតុកម្ម កូដកម្មកើនឡើង១២១លើក ដែលកាលពីឆ្នាំ២០១១កម្ពុជា មានរោងចក្រជាង៥០០ កម្មករមានជាង៣៥ម៉ឺននាក់ រីឯបាតុកម្ម កូដកម្មមានត្រឹមតែ ៣៧លើកប៉ុណ្ណោះ៕

Photo by DAP-News

លោកបណ្ឌិត រស់ វណ្ណា ផ្តាំផ្ញើកុំ​ឲ្យ​ យុវជនចាញ់​ បោកជនអគតិ​ ដើម្បីចង់បាន សន្លឹកឆ្នោត

$
0
0

កណ្តាល : លោកបណ្ឌិត រស់ វណ្ណា ទីប្រឹក្សាសម្តេច អគ្គមហា ធម្មពោធិសាល ជា ស៊ីម និងជាអនុប្រធានទី១ គណ:អចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល និងជាប្រធាន ក្រុមការងារ ចុះជួយ ឃុំបែកចាន និងឃុំក្រាំងម្កាក់ និងលោក ឆាយ ត្រលន់  អនុប្រធានទី១ គណ:ពង្រឹង ឃុំក្រាំងម្កាក់ និងឃុំបែកចាន កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ បានថ្លែងអំពាវនាវដល់ ប្រជាពលរដ្ឋនៅឱកាស ជួបយុវជន គណបក្សប្រជាជន កុំឲ្យចាញ់ការបោកប្រាស់ និងភូតកុហក់ ជនអគតិមួយ ចំនួន ដើម្បីចង់បានសន្លឹក ឆ្នោតនាពេលខាងមុខ ដោយពួកគេទាំងនោះ បានមើលងាយ និងមិនទទួលស្គាល់ថ្ងៃកំណើតទី២របស់ខ្លួន គឺថ្ងៃ៧មករា ហើយរិះគន់ និងលើកឡើង ពីបញ្ហាជាច្រើនផ្សេងទៀត ដែលពួកគេមិនពេញចិត្ត។

ការផ្តាំផ្ញើបែបនេះ ពីសំណាក់លោកបណ្ឌិត រស់ វណ្ណា ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុក ប្រធានអគ្គនាយក ភ្នាក់ងារកម្ពុជា នាវាចរណ៍ (កាំសាប) និងជាអនុប្រធានទី១ គណ:អចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល និងជាប្រធាន ក្រុមការងារ ចុះជួយ ឃុំបែកចាន និងឃុំក្រាំងម្កាក់ បានធ្វើឡើង បន្ទាប់ពីជនអគតិមួយចំនួន ហើយលើកឡើង និងវាយប្រហារមកលើថ្នាក់ ដឹកនាំគណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាល ចំពោះបញ្ហាមួយចំនួន។ ទទឹ្ទមនេះ យុវជនយើងត្រូវខិតខំក្តាប់ឲ្យបានជាប្រចាំ នូវសភាពការណ៍ និងគណបក្សដទៃ ក្នុងករណីមានសកម្មភាព ឬខ្លឹមសារឃោសនាវាយប្រហារ មកលើគណបក្សយើង ការឃោសនាឆបោកខាងចិត្តសាស្រ្ត ឬសកម្មភាពណាមួយ ប៉ុនប៉ងបំបែកបំបាក់ ផ្ទៃក្នុងគណបក្សយើង និងការអូសទាញកម្លាំងពីគណបក្ស ក្រុមការងារ និងគណបក្ស គ្រប់ថ្នាក់ ត្រូវរួមគ្នាវាយបកវិញភ្លាមៗ ឲ្យស្របទៅតាមច្បាប់បទបញ្ជានីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត។

នៅចំពោះមុខយុវជន ជិត១០០នាក់ លោកបណ្ឌិត បានលើកឡើងថា ថ្នាក់ដឹកនាំ គណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ មានការយក ចិត្តទុក្ខដាក់ជាទីបំផុត ចំពោះការអភិវឌ្ឍន៍ប្រទេស ជាតិ និងធ្វើឲ្យកម្រិតជីវភាព រស់នៅរបស់បងប្អូន មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងដូចនា ពេលបច្ចុប្បន្ននេះ ។ ក្នុងនាមជាប្រធានក្រុម ការងារគណបក្សប្រជាជន ចុះជួយឃុំក្រាំងម្កាក់ និងឃុំបែកចានផងនោះ លោកបណ្ឌិត រស់ វណ្ណា បានបន្តថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ នឹងឃើញផ្ទាល់ភ្នែក ពីការរីកចំរើននៅ ក្នុងស្រុកអង្គស្នួល ពិសេសឃុំបែកចាន និងឃុំក្រាំងម្កាក់ តាមរយ:ការកសាងផ្លូវដីទៅផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ បន្ទាប់ពីប្រមុខរដ្ឋាភិបាលទាំង៣ ពិសេសសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ពីការរស់នៅរបស់ប្រជាពលរដ្ឋ។

ចំពោះការលើកឡើង របស់ជនអគតិមួយចំនួន ដែលថា នឹងផ្តល់លុយចំនួន ៤ម៊ឺនរៀល ដល់ប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី ៦៥ឆ្នាំឡើងទៅនោះ ត្រូវបានលោកបណ្ឌិត ថ្លែងពន្យល់ថា បើសិនគិតពីការផ្តល់លុយ និងមិនគិតពីការ កសាងសាលារៀន មន្ទីរពេទ្យ កសាងហេដ្ឋារចនាសម្ព័ន្ឋឲ្យស្អាតនោះ ច្បាស់ជាមិនអាចទៅរួចឡើយ ពីព្រោះបើសិនដីហុយ ធ្វើឲ្យដល់បងប្អូន មាន ជំងឺ ហើយយកលុយ៤ម៊ឺនរៀល ទៅព្យាបាលសុខភាព គឺមិនគ្រាន់ឡើយ ហើយផ្លូវនៅតែដីហុយ កូនចៅប្រជាពលរដ្ឋ ក៏ដូចជាយុវជន ច្បាស់គ្មានចំណេះដឹង និងគ្មានអនាគតរុងរឿងទេ ។លោកប្រធានក្រុមការងារ បានផ្តាំផ្ញើ ដល់យុវជន និងណែនាំឲ្យសមាជិក សមាជិកា គណបក្សប្រជាជនទាំង អស់ កុំជឿ ការបោកប្រាស់ ហើយត្រូវទទួលស្គាល់ការពិតនិងប្រវត្តិសាស្រ្តដែលជាស្នាដៃមិនអាចប្រកែកបាន របស់គណបក្សប្រជាជន ជាពិសេសក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ។

ក្រោយពីសំណេះសំណាល ហើយលោកបណ្ឌិត រស់ វណ្ណា និងក្រុមការងារបានផ្តល់ ថវិកាមួយចំនួនដល់ក្រុម យុវជន និងសមាជិក សមាជិកាសមាគមនារី ទាំង៨៤នាក់ ដែលបានមកចូល រួមទុកជាអនុស្សាវរីយ៍ ពេល ត្រឡប់ទៅគេហដ្ឋានវិញ ដោយក្នុងម្នាក់ៗ ១ម៊ឺនរៀល ព្រមទាំងឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ និងកម្លាំងនគរបាលការពារ ចំនួន១៦ម៊ឺនរៀលផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក គឹម ប៊ុនថាន ចុះពិនិត្យការដ្ឋាន ស្ថាបនាអគារសិក្សា០២ កន្លែង ក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ

$
0
0

ខេត្តឧត្តរមានជ័យ៖ ការដ្ឋានស្ថាបនា អគារសិក្សាសម្តេចតេជោ ហ៊ុន សែន ០២ កន្លែង ស្ថិតក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាម រយៈយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លី ក្រុមទី១២៤ និង១២៦មក ពីសមាគមសិស្សនិស្សិត បញ្ញវ័ន្តក្មេងវត្ត កាលពីសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៣ ត្រូវបានលោកឧត្ដមសេនីយ៍ឯក គីម ប៊ុនថាន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ចុះត្រួតពិនិត្យជាក់ស្តែង  និង ជំរុញឲ្យក្រុមជាង ខិតខំយកចិត្តទុកដាក់ និងពន្លឿនការស្ថាបនាឲ្យ រួចរាល់ជាស្ថាពរនៅពេល ដ៏ខ្លីខាងមុខនេះ។

តាមរយៈកងកំលាំងវិស្វកម្មជោ ហ៊ុន សែន សៀមរាប ដែលមានភារកិច្ចទទួល ស្ថាបនាសំណង់អគារនេះ បានឲ្យដឹងថា អគារសិក្សា ០២ខ្នង១២បន្ទប់នេះ មានទំហ៊ំ ៩ម៉ែត្រx ៤៨ម៉ែត្រ គឺសង់អំពីថ្មប្រក់ក្បឿង និង បំពាក់សំភារៈសិក្សា០១ កុំប្លេរ មានដូចជា តុគ្រូ តុសិស្ស និង ក្តារខៀន ផងដែរ ។

អគារសិក្សាទាំងពីរខ្នងនេះ គឺសង់លើទីតាំង ផ្សេងគ្នា១ខ្នងស្ថិត ក្នុងភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្ថាបនាបាន៨០% និង១ខ្នងទៀតស្ថិត ក្នុងភូមិអូរក្រូច ឃុំអូរក្រូច ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលស្ថាបនាបាន ៧០%ហើយ ដែលបច្ចុប្បន្ន កំពុងបន្តស្ថាបនា ឲ្យរួចរាល់ជាស្ថាពរ តាមការកំណត់ ។

គួររំលឹកផងដែរថា អគារសិក្សាដែលសម្តេចជោ និងលោកជំទាវ បានផ្តល់តាមរយៈយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លីនៅទិស ខេត្តឧត្តរមានជ័យនេះ មានចំនួន១៤ខ្នង,អគារកាត់ដេរ ០១ ខ្នង និងអគារទីចាត់ការ ០១ខ្នង ព្រមទាំងបានផ្តល់ស្រះទឹក ០៤ និងផ្លូវក្រាលគ្រួសក្រហមប្រមាណ ១៩០គីឡូម៉ែត្រ។

 លោកឧត្តមសេនីយ៍ឯក គីម ប៊ុនថាន  បានកោតសរសើរដល់កងកំលាំងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប ដែលបានខិតខំយកចិត្តទុកដាក់ ស្ថាបនានូវអគារសិក្សាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង លោកជំទាវ សំរាប់ផ្តល់ជូនជាចំណងដៃដែល មិនអាចកាត់ថ្លៃបាន ដល់កូនចៅ ប្រជាពលរដ្ឋ ជាពិសេសកូនចៅគ្រួសារ យោធិនដែលបានមកតាំងទីលំនៅតាម បណ្តោយព្រំដែនកម្ពុជា ថៃ តាម រយៈក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដែលបានបំពេញបេសកកម្ម វាស់វែងដីធ្លី ។

លោក គីម ប៊ុនថាន ក៏បាន ជំរុញដល់ ក្រុមជាង ត្រូវបន្តស្ថាបនាឲ្យបានឆាប់ រួចរាល់ជាស្ថាពរក្នុងកំឡុង ខែកុម្ភះ ឆ្នាំ២០១៣ ខាងមុខនេះ ដោយ ស្ថាបនាទៅតាម បទដ្ឋានបច្ចេកទេស ធានាបានទាំងគុណភាព និងសោភណ្ឌភាព ដើម្បីផ្តល់ឲ្យក្មួយៗសិស្សានុ សិស្សសិក្សានៅ ក្នុងអគារនេះ បានសមរម្យ និង ស្ថិតស្ថេរយូរអង្វែងផងដែរ ៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

សមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការ យ៉ាងក្តៅគគុក បង្រ្កាបបទល្មើស ជលផល

$
0
0

កំពង់ឆ្នាំង៖ រយះពេល៦ថ្ងៃ កម្លាំងសមត្ថកិច្ច រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង មានសង្កាត់រដ្ឋបាល ជលផល ស្រុកកំពង់លែង ផ្នែករដ្ឋបាល ផ្សារឆ្នាំង និងអធិការកិច្ច រដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប សហការជាមួយ   កម្លាំងនគរបាលស្រុកកំពង់លែង កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរស្រុក និងឃុំ រួមសហគមន៍ នេសាទ បានចុះបង្រ្កាប បទល្មើសជលផល នៅក្នុងដែនទឹក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានប្រាប់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ខាងលើ បានចុះបង្រ្កាប បទល្មើសនេសាទ ដោយគិតចាប់តាំង ពីថ្ងៃទី ១៥-១៨ ខែមករា ឆ្នាំ ២០១៣ ដោយបង្រ្កាបបាន ឧបករណ៍នេសាទ ប្រភេទរបាំងសាច់អួន នៅតំបន់វាលភក់ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះ បង្រ្កាបបានរបាំងសាច់ អួនចំនួន ៣៦កន្លែង ប្រវែង ៤៧០០ម៉ែត្រ លបលូចំនួន ៣៥មាត់ បង្គោលចំនួន ២៦៥០ដើម និងចាក់លែងត្រីគ្រប់ប្រភេទ ចូលទៅក្នុងបឹង ធម្មជាតិវិញបានចំនួន ២៣០គីឡូក្រាម ។

ដោយឡែក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ កម្លាំងចម្រុះរដ្ឋបាលជលផល បង្រ្កាបឧបករណ៍ នេសាទ របាំងសាច់អួន ២២កន្លែង ប្រវែង ៦០០ម៉ែត្រ បង្គោល ៦០០ដើម លបលូ ៣ មាត់ នៅត្រង់ចំណុចព្រែកពាមញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

ជាមួយគ្នានេះ នៅវេលាម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ កម្លាំងរដ្ឋបាល ជលផល បានចាប់ឃាត់ជនសង្ស័យ ឆក់ត្រីចំនួន ២នាក់ ដែលពួកគេ ធ្វើសកម្មភាពឆក់ត្រី នៅចំណុចព្រែកក្រពើពុល ស្ថិតនៅក្នុង ភូមិក្រពើពុល ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ជនសង្ស័យទាំងពីរនាក់ ខាងលើ ទី១/ឈ្មោះ យីម កាន់មុនី អាយុ ២៣ឆ្នាំ ទី២/ឈ្មោះ គីម លីសាក់ អាយុ ៣០ឆ្នាំ អ្នកទាំងពីររស់ នៅភូមិក្រពើពុល ឃុំស្វាយជ្រុំ ហើយ ជនសង្ស័យនិងវត្ថុតាង រួមមាន ទូកចំនួន១ អាគុយ ៧០អំពែ ចំនួន១ អាំងម៉ូទ័រ ឆក់ត្រីចំនួន ១គ្រឿង និងដែកម៉ាស់ចំនួន១គូរ ត្រូវបានកម្លាំង ជលផល កសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការខេត្តកំពង់ឆ្នាំង ភ្លាមៗផងដែរ ។

ដោឡែក នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៣ កម្លាំងរដ្ឋបាលជលផល សង្កាត់កំពង់លែង បានចុះបង្រ្កាបចាប់ឃាត់ខ្លួន ជនសង្ស័យក្នុងសកម្មភាព ឆក់ត្រីបានចំនួន ២ នាក់ នៅត្រង់ចំណុច អន្លុងយាយភាច ស្ថិតនៅក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ។ លោក ពុំ សុផល នាយសង្កាត់កំពង់លែង បានឲ្យដឹងថា កម្លាំងរបស់លោកខណ:កំពុង តែចុះប្រតិបត្តិការ ក៏បានជួបជនសង្ស័យ កំពុងធ្វើ សកម្មភាពឆក់ ។ លោក ពុំ សុផល បន្តថា ជនសង្ស័យទី១/ឈ្មោះ ប៊ី សាក់ អាយុ ១៩ឆ្នាំ ទី២/ឈ្មោះ មាស កួន អាយុ ២៣ឆ្នាំ អ្នកទាំងពីររស់ នៅភូមិកណ្តាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យក្រោយពីឃាត់ខ្លួន បានឆ្លើយសារភាព ចំពោះមុខសមត្ថកិច្ចថា ពួកគេបានធ្វើសកម្មភាព ឆក់នៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃខែខាងលើ បានមួយសន្ទុះ ទើបសមត្ថកិច្ច ឃាត់ខ្លួនបាន។ ជនសង្ស័យបានបន្តឲ្យដឹងថា សកម្មភាពឆក់នៅក្នុងឃុំច្រណូកមានច្រើន ហើយពួកគេ តែងតែធ្វើ សកម្មភាពឆក់ត្រីបាន យកទៅលក់ឲ្យឈ្មោះ ជា ប្រពន្ធឈ្មោះ រ៉ា រស់ ភូមិឃុំជាមួយពួកគេ ឈ្មោះ ជា បានលក់ត្រីបន្តឲ្យ ឈ្មួញត្រីឈ្មោះ ចេង ដឹកតាមកាណូតយក ទៅលក់នៅកំពង់ឆ្នាំង ។

ជនសង្ស័យ និងវត្ថុតាងមាន អាំងម៉ូទ័រឆក់ត្រីចំនួន ១គ្រឿង ដែកម៉ាស់១គូរ និងអាគុយ ៤០អំពែ ១ ត្រូវបានសមត្ថកិច្ចជលផល  កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៣ ចាត់ការទៅតាមនីតិវិធីច្បាប់ ។

 នាយខណ្ឌរដ្ឋបាល ជលផល លោក សេង ប៊ុនឈឿន បានបញ្ជាក់បន្ថែមថា របាំងសាច់អួនដែល ត្រូវរុះរើ និងរឹបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាល ជលផល កំពង់លែង និងមួយចំនួនទៀត ត្រូវបានបំផ្លាញ ចោលទាំងស្រុងនៅ នឹងកន្លែង ។ បទល្មើស នេសាទ បើតាមសង្កេតជាក់ស្តែង សកម្មភាពលួចលាក់ ដាក់របាំងលបលូ ស្ទាក់ចាប់ត្រីនៅក្នុងព្រៃ និងពន្លិចទៅក្នុងទឹកដើម្បីបន្លំ ភ្នែកសមត្ថកិច្ច ប៉ុន្តែនៅតែមិនអាច គេចផុតពីការបង្រ្កាបពី សំណាក់ សមត្ថកិច្ចបានឡើយ ។

នាយខណ្ឌរដ្ឋបាលជលផល លោក សេង ប៊ុនឈឿន បានអះអាងថា ដោយស្របតាមបទ បញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងដើម្បីការពារ ធនធានមច្ឆាជាតិឲ្យ បានគង់វង្សផងនោះ លោកតែងតែបានធ្វើការចុះបង្រ្កាប បទល្មើសជលផល នៅក្នុងដែនគ្រប់ គ្រងរបស់ខ្លួន បានជាបន្តបន្ទាប់ ហើយបទល្មើសនេសាទមានការ ថយចុះគួរឲ្យកត់សំគាល់ ប៉ុន្តែយ៉ាងនេះក្តីលោក បានប្តេជ្ញាថា និងតាមដានជាប្រចាំ ក្នុងសកម្មភាពបទល្មើស ដើម្បីងាយស្រួល ក្នុងការបង្រ្កាប ឲ្យទាន់ពេលវេលា និងបង្រ្កាបឲ្យដូចជាភ្លៀងរលឹម ។

លោក សេង ប៊ុនឈឿន បានអះអាងបន្ថែមថា ឆ្នាំនេះថ្វីត្បិតទឹកជំនន់ឡើង ទាបជាងឆ្នាំមុន ប៉ុន្តែផលនេសាទ នៅក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងគួរឲ្យ កត់សំគាល់ផងដែរ ជាក់ស្តែង រយះពេលប៉ុន្មានថ្ងៃ បន្តបន្ទាប់ នៅក្នុងរដូវខ្នើត ក្នុង ខែមករា ឆ្នាំ២០១៣ នេះ គេបានសង្កេតឃើញ ប្រជាពលរដ្ឋមកពីតាមបណ្តា តំបន់ឆ្ងាយៗ ចូលមកបោះតង់ស្នាក់នៅ ទិញត្រីពីប្រជានេសាទជាលក្ខណ:គ្រួសារ ដើម្បីកាត់ក្បាល ត្រីធ្វើប្រហុក និងផ្អក ទុក បរិភោគនៅរដូវ វស្សាខាងមុខ ។

ប្រជានេសាទដាក់មង ឬបង់សំណាញ់ នៅតំបន់ឆ្នុកទ្រូ ពួកគេអាចចាប់ត្រី បាន ២០០គីឡូក្រាម ទៅ ៥០០គីឡូក្រាម ក្នុងមួយគ្រួសារ សំរាប់រយះពេលមួយថ្ងៃ ហើយផលនេសាទ ពួកគេ លក់តំលៃ ១០០០រៀល ក្នុងមួយគីឡូក្រាម សំរាប់ត្រីរៀល ត្រីលិញ ដែលជាត្រីប្រភេទលេខ ៣ សំរាប់ប្រជាកសិករ ទិញយកទៅធ្វើផ្អក ប្រហុក ។

សូមបញ្ជាក់ថា ត្រីចាប់ផ្តើមត្រូវ ក្នុងរដូវខ្នើតទី២ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៣ នៅតំបន់ ឆ្នុកទ្រូ ស្រុកបរិបូណ៌ តំបន់ផែត្រីចុងកោះ ក្នុងក្រុងកំពង់ឆ្នាំង តំបន់កំពង់ប្រាសាទ ក្នុងស្រុកជលគិរី តំបន់តាជេស ក្នុងស្រុក កំពង់ត្រឡាច និងពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៣ នេះ ត្រីបានថយចុះបន្តិចវិញ ៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

លោក អង្គ អង្សវឌ្ឍនា អញ្ជើញ ទស្សនៈកិច្ច ជាផ្លូវការនៅ ប្រទេសវៀណាម

$
0
0

ភ្នំពេញៈ តបតាមការអញ្ជើញ របស់លោក ហា ហុងគឿងរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋ សង្គមវៀតណាម លោកអង្គ  វង្សវឌ្ឍនា រដមន្រ្តីក្រសួងយុត្តិធម៌បានដឹកនាំ គណប្រតិភូប្រមាណជាង១០នាក់ ទៅបំពេញទស្សនៈកិច្ចជាផ្លូវការ នៅទីក្រុងហាណូ ប្រទេស វៀតណាមចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែមករា។

យោងតាមនាយកខុទ្ទការល័យ របស់ក្រសួងយុត្តិធម៌លោកសំ ប្រជាមានិតបានថ្លែងឲ្យដឹងថា លោករដមន្ត្រី ទៅបំពេញទស្សនៈកិច្ចនាពេលនេះគឺដើម្បី ជួបពិភាក្សាការងារជាធ្វេភាគីក្នុងក្រប ខណ្ឌ ក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។ លោក ប្រជាមានិត បានបន្តទៀតថាបន្ទាប់មករដ្ឋមន្ត្រី ក្រសួងទាំងពីរនឹងចុះហត្ថលេខា លើកិច្ចព្រមពៀងស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ ក្នុងនោះខាងវិស័យរដ្ឋប្បវេណីនៃប្រទេសទាំងពីរជាដើម។

យោងតាមប្រសាសន៍របស់នាយកខុទ្ទការល័យរូបនេះបានឲ្យដឹងថា ការចុះហត្ថលេខានេះ គឺជាការពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងរដ្ឋាភិបាលនៃ សាធារណៈសង្គមវៀតណាម និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងពង្រឹងនូវការជួយគ្នាទៅវិញទៅមកក្នុងវិស័យរដ្ឋប្បវេណី  ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកនូវអធិតេយ្យភាព សមភាព និងផលប្រយោជន៍ទាំងសងខាង ការបង្កើតនូវកិច្ចព្រមព្រៀងស្តីពីការជួយទៅវិញទៅមក ផ្នែកយុត្តិធម៌ ក្នងវិស័យរដ្ឋប្បវេណីដូចជា សេវាកម្ម ឯកសារតុលាការ  ឯកសារក្រៅតុលាការ ការប្រមូល និងការបញ្ជូនភស្តុតាង ការគាស់ហៅសាក្សី និងអ្នកជំនាញ ការទទួលស្គាល់ និងការអនុញ្ញាតឲ្យអនុវត្ត សាលក្រម សាលដីកា សេចក្តីសម្រេចរបស់តុលាការ និងសេចក្តីសម្រេចរបស់មជ្ឈត្តករ ការផ្លាស់ ប្តូរឯកសារគតិយុត្ត ដែលទាក់ទងទៅនឹងការជួយគ្នាទៅវិញទៅមក និងការបញ្ជូនឯកសារអត្រានុកូលដ្ឋាន ជាដើម៕  


ស្រវឹងស្រា បើកម៉ូតូកង់បី ជ្រុលចង្កូតរេចូល ទឹកទន្លេសេសានស្លាប់

$
0
0

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ផឹកស្រាស្រវឹង ដាបបើកម៉ូតូកង់បី ជ្រុលចង្កូតរេ ធ្លាក់ចូលទៅទន្លេសេសាន បណ្តាលឱ្យ រងរបួសធ្ងន់ រហូតដល់ស្លាប់ ពេលបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ។

តាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពី វេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។

មុនកើតហេតុ គេឃើញបុរស រងគ្រោះនោះ អង្គុយផឹកស្រាជាមួយ អ្នកជិតខាង អស់ជាច្រើនលីត្រ ហើយ ងើបឡើងបញ្ឆេះ ម៉ូតូកង់បី ដែលគេទុកចោល បើកក្នុងល្បឿនលឿន ចេញពីផ្ទះផឹកស៊ី ស្រាប់តែ រេចង្កូត បោលកន្ទុយ ក្រឡាប់ធ្លាក់ចូលមាត់ទឹក ទន្លេសេសាន ខណៈនោះជនរងគ្រោះ ផ្លោងចេញពីម៉ូតូ ក្បាលបោក នឹងគល់ឈើ ផុងលលាក្បាល របួសយ៉ាងដំណំ ត្រូវបានគេយកទៅសង្រ្គោះ តែស្នាមរបួស ធ្ងន់ពេក គ្រូពេទ្យមិនអាចជួយបាន។

ឪពុកជនរងគ្រោះ បានឱ្យដឹង កូនគាត់មានឈ្មោះ សំ វណ្ណស័ក្កិ អាយុ២៣ឆ្នាំ មានមុខរបរ ជាកសិករ និងមានរថយន្ត កិនស្រូវ ដើរស៊ីឈ្នួល កិនស្រូវឱ្យគេតាមភូមិ  មានប្រពន្ធ និងកូនអាយុជាង២ឆ្នាំ ។

ពួកគេ រស់នៅភូមិបុស ឃុំស្វាយតាយាន ស្រុកកំពង់រោ ខេត្តស្វាយរៀង ទើបតែមករស់នៅ ខេត្តស្ទឹងត្រែង ស៊ីឈ្នួលបោក និងកិនស្រូវឱ្យគេ។ មុនកើតហេតុ សំ វណ្ណស័ក្កិ បានទៅកិនស្រូវ ឱ្យគេតាមភូមិ ពេលត្រឡប់មកវិញ ក៏ចូលទៅផឹកស៊ី ជាមួយអ្នកជិតខាង រួចឡើង លើម៉ូតូកង់បីរបស់គេទុកចោល យកមក បើកលេង ក៏ជួបនៅ ហេតុការណ៍នេះតែម្តង។

បច្ចុប្បន្ន ក្រុមគ្រួសារសព បានរៀបចំបញ្ជូនសពទៅ ស្រុកកំណើតធ្វើបុណ្យ បន្សល់ទុកឱ្យប្រពន្ធ នៅមេម៉ាយទាំងក្មេងវ័យ និងកូនប្រុសម្នាក់ អាយុជាង២ឆ្នាំ៕

DAP-News

DAP-News

រថយន្តទួរីសដឹកផ្តៅ បុកគ្រូបង្រៀនពីរនាក់ នៅសាលា ត្រពាំងល្ពៅ បណ្តាលឲ្យ រងរបួសធ្ងន់

$
0
0

កំពត៖ រថយន្តទួរីស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-5612 ដែលដឹកផ្តៅពេញ បានបុកលោកគ្រូ បង្រៀន ចំនួន២នាក់ នៅសាលាត្រពាំងល្ពៅ កាលពីវេលា ម៉ោង ៦៖៤០នាទី ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅ ខាងលិចផ្លូវចូល កំពង់ផែវិនហួរ ចំងាយប្រហែល ៧០ម៉ែត្រ ក្នុងភូមិ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ខណៈអ្នកបើករថយន្ត ដែលគេមិនស្គាល់ អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ទាំងពីរនាក់ រួមមាន ទីមួយឈ្មោះ ដួង សុភក្រ្ត អាយុ៣០ឆ្នាំ និងទី២ឈ្មោះ ជ័យ សំអាត អាយុ៣២ឆ្នាំ បង្រៀនៅ សាលាត្រពាំងល្ពៅ ហើយរស់នៅ ភូមិត្រពាំងល្ពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ បានរងរបួសធ្ងន់ ខណៈជនរងគ្រោះ ទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នា ម៉ាកសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ហើយមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តបុកតែម្តង។

យ៉ាងណាក៏ដោយ នៅមិនទាន់ដឹង ពីស្ថានភាព ជនរងគ្រោះ នៅឡើយទេ ខណៈ កំពុងជួយ សង្គ្រោះនៅមន្ទីរពេទ្យ នៅឡើយ។ ក្រោយកើតហេតុ រថយន្ត និងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ស្ទួចយក ទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ បន្តទៀត៕

អ្នកស្រីរឿង ធីដា បំភ្លឺពាក់ព័ន្ធ ការចុះផ្សាយ រឿងកាត់ផ្តាច់ ផ្លូវសាធារណៈ

ពីធីចែកអំណោយ នៃសេចក្តីស្រឡាញ់ ដល់កុមារា កុមារី ចំនួន ៤០០នាក់

$
0
0

ខេត្តកំពង់ធំ៖ នៅព្រះវិហារសាសនាគ្រឹស្គ ក្នុងភូមិថ្មល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៣ អង្គការបេសកកម្មល្អ ដើម្បីអភិវឌ្ឍន៍ បាននាំអំណោយទៅចែកចាយ ដល់កុមារចំនួន៤០០នាក់ ក្រោមអធិបតីភាពលោកជំទាវ យស ថានារី អភិបាល រងខេត្តកំពង់ធំ។

លោក ខាន់ ខុន នាយកអង្គការ បានអានសុន្ទរកថាស្វាគមន៍ និងលើកឡើងពីគោលបំណង គឺជួយលើកទឹកចិត្តនិងបង្ហាញ ពីការយកចិត្តទុក្ខដាក់ គាំទ្រ នូវរាល់សកម្មភាពរបស់កុមារ អង្គការផ្ដោតទៅលើការផ្សព្វផ្សាយដំណឹងល្អ និងធ្វើ ការបង្កើតសិស្ស ហ្វឹកហាត់ដល់គ្រូ ដើម្បីបង្ហាត់ជំនាញផ្សេៗ ដល់សិស្ស។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះលោកជំទាវ យស ថានារី បានកោតសសើរ និងថ្លែងអំណរគុណ ដល់អង្គការបេសកកម្មដំណឹងល្អ ដើម្បីអភិវឌ្ឍន៍ គឺបង្កើតឡើងដើម្បីជួយដល់កុមារ និងជនក្រីក្រ ស្របតាមគោលនយោបាយណ៍របស់ រាជរដ្ឋាភិបាលក្នុងការផ្តល់សិទ្ធិទាំង៤យ៉ាង គឺសិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការការពារ សិទ្ធិក្នុងការចូលរួម និងសិទ្ធិក្នុងការបញ្ចេញមតិ ទន្ទឹមនេះគណៈអធិបតីបានផ្តាំផ្ញើរដល់ប្អូនៗ និងក្មួយៗ ទាំងអស់ត្រូវយកចិត្តទុក្ខដាក់ខិតខំរៀន សូត្របន្ថែមនូវជំនាញផ្សេងៗ ប្រកាន់ភ្ជាប់នូវស្មារតី សាមគ្គីភាព ចេះជូយគ្នាទៅវិញទៅមក គោរពចាស់ទុំ ឳពុកម្តាយ ថែទាំសុខភាពផ្ទាល់ខ្លួន និងសហគមន៍ ចូលរួមទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និងអំពើហិង្សាមកលើកុមារ។ រីឯចំណុចសំខាន់មូយ ទៀត គឺបង្រឹងចំណេះដឹង ចំណេះធ្វើ តាមរយៈការចែករំលែកបទពិសោធន៍ ជាមួយមិត្តរួមថ្នាក់ រួមសាលា ក្រុមគ្រួសារនិង សហគមន៍។

ចុងក្រោយគណៈអធិបតី បានអញ្ជើញជូនវត្ថុអនុស្សាវរីយ៍ ដល់អ្នកចូលរួមនិងចែកសំភារសិក្សា ដល់កកុមារទាំង ៤០០នាក់ផង់ដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

កម្មកររោងចក្រ នៅពោធិ៍សែនជ័យ នាំគ្នាយកញត្តិ ទៅស្ថានទូត កូរ៉េខាងត្បូង

$
0
0

ភ្នំពេញ៖ កម្មករ-កម្មការិនីរោងចក្រ ហ្វេសិនអន្តរជាតិ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង ៣០០នាក់នាំគ្នា ដង្ហែញត្តិ ដោយជិះរថយន្តទៅស្ថានទូតកូរ៉េខាងត្បូង ដើម្បីជួយអន្តរាគម នៅល្ងាចថ្ងៃទី២១ មករា ឆ្នាំ២០១៣។

លោក ស្រៀង ណារិទ្ធ អនុប្រធានសហព័ន្ធ សហជីពសេដ្ឋកិច្ចកម្មករកម្ពុជា បានថ្លែងឲ្យដឹងថា កម្មករបាននាំគ្នាទៅដាក់ញត្តិ នៅស្ថានទូតកូរ៉េខាង ត្បូង បន្ទាប់ពីអ្នកគ្រប់គ្រង ដែលជាជនជាតិកូរ៉េខាងត្បូង មិនព្រមរកដំណោះស្រាយ សមស្របណាមួយជូនកម្មករ ខណៈដែលពួកគេនាំគ្នាតវ៉ា ជាង១០ថ្ងៃមកហើយ។

លោកថា កម្មករនាំគ្នាតវ៉ារឿង ដំឡើងប្រាក់ឈ្នួលឲ្យបាន ៩៣ដុល្លារ ក្នុងមួយខែ ដើម្បីអាចទប់ទល់នឹងជីវភាព ថ្លៃជួលផ្ទះ និងចំណាយផ្សេងៗទៀត ជាដើម។

រីឯកម្មការិនីម្នាក់ទៀតឈ្មោះ រិន ទូច អាយុ២០ឆ្នាំបាននិយាយថា ពួកគេនាំគ្នាទាមទារលក្ខខណ្ឌទាំងអស់ ហើយថែមទាំងរឿង ដែលរោងចក្រ បណ្តេញ មន្រ្តីសហជីពក្នុងរោងចក្រផងដែរ។

យ៉ាងណាក៏ដោយកម្មករ-កម្មារិនី ទាំងអស់នោះ បាននាំគ្នាត្រឡប់ទៅផ្ទះជាធម្មតាវិញ ក្រោយពីមានការសន្យា ពីខាងទូតកូរ៉េខាងត្បូង ជួយរក ដំណោះស្រាយ ខណៈដែលពួកគេបានតវ៉ា នៅមុខរោងចក្រជាង១០ថ្ងៃមកហើយ៕

ព្រះសង្ឃពីរអង្គ ត្រូវប៉ូលិស ប៉ុស្តិ៍កំបូល សួរនាំរឿង ប្រោសព្រំទឹក ដល់កម្មកររោងចក្រ

$
0
0

ភ្នំពេញ៖ ព្រះសង្ឃពីរអង្គ និមន្តមកពីវត្តភូមិថ្មី ត្រូវបានប៉ូលិសប៉ុស្តិ៍កំបូល សួរនាំរឿងទៅប្រោះព្រំ ទឹកដល់កម្មកររោងចក្រ យ៉ាកជិនស្ថិតនៅ សង្កាត់កំបូលខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២១មករាឆ្នាំ២០១៣។

លោក ប៊ុត ប៊ុនសំណាង មន្រ្តីដោះស្រាយវិវាទនៅសហជីពស៊ីខាដូ បានថ្លែងឲ្យដឹងកម្មករ-កម្មការិនិប្រមាណ ជាជិត១០០នាក់នៅរោងចក្រយ៉ាកជិន ដែលនាំគ្នាតវ៉ារឿងលក្ខខណ្ឌការងារ ជាមួយរោងចក្របាននាំគ្នា ទៅនិមន្ត ព្រះសង្ឃដើម្បីប្រោសព្រំ ស្រាប់តែពេលលោកនិមន្តត្រលប់ទៅវត្តវិញ ក៏ត្រូវប៉ូលិសឃាត់សួរនាំ។

លោកបន្តថា កម្មករ-កម្មារិនី បានបន្តនាំគ្នាទៅតវ៉ាមុខសាលាសង្កាត់ចោមចៅ ផងដែរដែលមានខាងមន្រ្តី សហជីប តំណាងកម្មករ ខាងរោចក្រ និងអាជ្ញាធរធ្វើការជួបជុំគ្នារកដំណោះស្រាយ ប៉ុន្តែមិនទាន់ ដំណោះស្រាយ ណាមួយជូនកម្មករនៅឡើយទេ។

យ៉ាងណាក៏ដោយទាក់ទិនទៅបញ្ហានេះ បើតាមសមត្ថកិច្ចបានឲ្យដឹងថាប៉ូលិសគ្រាន់តែសួរ នាំព្រះសង្ឃ ទាំងពីរ អង្គនោះទេ មិនបានឃុំខ្លួននោះទេ ។

លោកថាសមត្ថកិច្ចគ្រាន់តែសាកសួរព្រះសង្ឃ ទាំងពីរអង្គថាលោកនិមន្តមកពីវត្តណាស្របច្បាប់ ឬអត់តែ ប៉ុណ្ណោះ៕

រថយន្តដឹកជី របូតកង់ បោលទៅបុករ៉ឺម៉ក ដឹកសិស្សសាលា របួសជើង ៣នាក់

$
0
0

ខេត្តកណ្តាលៈ រថយន្តដឹកជីពេញប្រហែល ៤០តោន របូតកង់ខាងមុខម្ខាង បោលទៅបុករ៉ឺម៉កដឹកសិស្សសាលា បណ្តាលឲ្យរងរបួសរយះជើង៣នាក់ ចំណែកឯអ្នកបើកបររ៉ឺម៉កវិញ ពុំមានរងរបួសនោះទេ បន្ទាប់ពីកើតហេតុជនរងគ្រោះទាំងបី ត្រូវបានគេដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃត្រង់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ ២១បេ ត្រង់ ភូមិទួល ក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលចរាចរស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះទាំងបី ជាសិស្សសាលាទី១ ឈ្មោះ គឹម ម៉េងហៀង ភេទប្រុស អាយុ ១៥ឆ្នាំ ទី២ ឈ្មោះ ឡេង សុធា ភេទប្រុស អាយុ ១២ឆ្នាំ ទី៣ ឈ្មោះ ស៊ុំ សែ ភេទប្រុស អាយុ ១២ឆ្នាំ អ្នកទាំងបីរងរបួសរយៈកំភួនជើងម្ខាង រស់នៅក្នុងភូមិ ឃុំកើតហេតុ ទាំងអស់គ្នា ចំណែកឯម៉ូតូសណ្តោងរ៉ឺម៉កវិញ ម៉ាក សង់កូរ៉េ គ្មានស្លាកលេខ បើកបរដោយបុរសឈ្មោះ មួង រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពុំមានរងរបួសនោះទេ ។ រីឯរថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 3A-0635 ដឹកជីពេញ ប្រហែល ៤០តោន អ្នកបើកបរបន្ទាប់ពីកើតហេតុ បានចាកចេញពីរថយន្តរត់គេចខ្លួនបាត់។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រ៉ឺម៉ករងគ្រោះបើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយដឹកជនរងគ្រោះទាំងបីនៅ លើរ៉ឺម៉ក លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកបរច្រាសទិសគ្នា មកដល់ហើយក៏របូតកង់មុខម្ខាង រមៀលបោលបុកបណ្តាល ឲ្យក្មេងទាំងបីនៅលើរ៉ឺម៉កនោះ រងរបួសជើងរយះជើង ទាំងបីនាក់ហូរឈាមកក្លាក់ បន្ទាប់ពីកើតហេតុត្រូវបានក្រុមគ្រួសារ របស់ជនរងគ្រោះដឹក បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ចំណែកឯអ្នកបើកបររ៉ឺម៉កវិញ ពុំមានរងរបួសនោះទេ រីឯអ្នកបើកបររថយន្តបង្ក បន្ទាប់ពី កើតហេតុបានចាកចេញ ពីរថយន្តគេចខ្លួនបាត់បន្សល់ទុក តែរថយន្តនៅនឹងកន្លែងកើត។

សាក្សីបានបន្តទៀតថា ភ្លាមៗនោះនគរបាលចរាចរ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍និងវាស់ វែង ខណៈនោះក៏ឃើញ ភាគីខាងរថយន្តមកដល់ ហើយបានធ្វើការចរចា និងយករថយន្តមួយគ្រឿងផ្សេងទៀត មកផ្ទេរជីចេញ ដើម្បីដឹកបន្ត តែពុំឃើញវត្តមាន អ្នកបើកបររថយន្តបង្កទេ ។

បច្ចុប្បន្នជនរងគ្រោះទាំងបី ត្រូវសម្រាកព្យាបាល នៅមន្ទីរជ័យជំនះបន្ត រីរថយន្តនិងរ៉ឺម៉កត្រូវយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកស្អាង ដើម្បីរង់ចាំ ដោះស្រាយគ្នាជាក្រោយ៕

DAP-News

www.dap-news.com

www.dap-news.com


ស្ថានទូតជប៉ុន ប្រារព្ធខួប៦០ឆ្នាំ នៃចំណងមិត្តភាព កម្ពុជា-ជប៉ុន

$
0
0

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំកម្មវិធីរំលឹកខួបអនុស្សាវ រីយ៍លើកទី៦០ នៃចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានមានប្រ សាសន៍នៅក្នុងពិធីនោះថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៣ នៅពេល ដែលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ទាមទារបានឯករាជ្យជូនប្រទេស កម្ពុជា ហើយក្រោយពីការបញ្ចប់សម័យកាលដ៏លំបាក នៃរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិល ដែលបានកើតមាន ឡើងជាបន្ទាប់ ប្រទេសជប៉ុន បានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសកម្ពុជា។

លោកបន្តថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជប៉ុន និងកម្ពុជា កាន់តែមានសកម្មភាពខ្លាំងឡើងៗដោយសារ ការកែលំអរបរិយាកាសវិនិយោគនៅកម្ពុជា «ខ្ញុំគិតថា ជំនួយរបស់ជប៉ុនចំពោះកម្ពុជា គឺជាកត្តាមួយទៀត នៃលំ ហូរវិនិយោគទុនជប៉ុនមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ»។

លោកបានគូសបញ្ជាក់ទៀតថា ជប៉ុន និងកម្ពុជា មានទស្សនៈដូចគ្នា លើការអភិវឌ្ឍផ្នែកនយោបាយ និងសេដ្ឋកិច្ច នៃអាស៊ាន និងតំបន់មេគង្គ គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា។

ប្រទេសជប៉ុន និងកម្ពុជា បានកំណត់យកឆ្នាំ២០១៣ ជាខួបើកទី៦០ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំកម្មវិធីវប្បធម៌ និងផ្លាស់ប្តូរផ្សេងៗគ្នាពេញមួយឆ្នាំ៕

Photo by DAP-NEWS

ម៉ូតូស្កុបពី បុកជនបរទេសម្នាក់ បណ្តាលឲ្យ រងរបួសធ្ងន់

$
0
0

ភ្នំពេញ៖ បុរសជនជាតិ បរទេសម្នាក់ សង្ស័យជនជាតិបារាំង បានរង របួសធ្ងន់ កាលពីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅមុខ វត្តឧណាឡោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយសារ តែម៉ូតូស្កុបពី មួយគ្រឿង បានបើកបុក ខណៈជនរងគ្រោះ កំពុងធ្វើដំណើរ ឆ្លងកាត់ផ្លូវ។

សេចក្តីរាយការណ៍ ពីសាក្សី បានឲ្យដឹងថា បុរសជនជាតិ បរទេសម្នាក់ អាយុជាង៥០ឆ្នាំ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ក្រោយរងរបួសធ្ងន់ ខណៈជនរងគ្រោះ កំពុងដើរតែម្នាក់ នៅមុខវត្តឧណាឡោម ហើយត្រូវម៉ូតូមួយគ្រឿង ម៉ាកស្កុបពី បើកបុក ។

ប៉ុន្តែមិនទាន់ដឹងថា អ្នកបើកម៉ូតូ ត្រូវបានសមត្ថកិច្ចចាប់បាន ឫមួយយ៉ាងណានោះទេ ក្រោយកើតហេតុ៕

DAP-News

ស្នងការព្រមាន មន្ដ្រីនគរបាល ស្លៀក ពាក់ស៊ីវិល ឃាត់មនុស្ស នៅតាមផ្លូវ

$
0
0

-ស្នងការ អត់ស្ដាប់មូល ហេតុ នៃបទល្មើស ដែលកើតឡើង
ភ្នំពេញ ៖ ស្នងការនគរបាល រាជធានីភ្នំ ពេញ លោកឧត្ដម សេនីយ៍ផ្កាយបី ជួន សុវណ្ណ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ បានព្រមាន ចំពោះមន្ដ្រី នគរបាល ទាំងឡាយ ណា ដែលស្លៀកពាក់ស៊ីវិលហើយឃាត់និង ស្ទាក់ប្រជាពលរដ្ឋនៅតាមផ្លូវ ដែលធ្វើឱ្យ ពួកគាត់មានការភ័យខ្លាច ពីព្រោះគិតថា ជនដែលស្ទាក់ គាត់នៅតាមផ្លូវនោះ មិនដឹង ជាចោរឬមួយសមត្ថកិច្ច ពីព្រោះអត់មាន ស្លៀកពាក់ឯកសណ្ឋាន។

ការព្រមានទៅកាន់មន្ដ្រីនគរបាលដែល ស្លៀកពាក់ស៊ីវិល ហើយធ្វើសកម្មភាពខាង លើ បានកើតមានឡើង បន្ទាប់ពីមានករណី មន្ដ្រីនគរបាលពីររូប នៅក្នុងខណ្ឌ មួយដែល ស្លៀកពាក់ស៊ីវិល ហើយទៅឃាត់ប្រជាពល រដ្ឋនៅតាមដងផ្លូវ ដោយចោទថា ជាមុខ សញ្ញា ព្រមទាំងបានវាយប្រជាពលរដ្ឋបណ្ដាល ឱ្យរងរបួសពេល ខឹងជនរងគ្រោះទាំងនេះ បានវាយបកមកវិញ ។

នៅចំពោះមុខស្នងការរង អធិការនគរ បាលខណ្ឌ ប្រធានការិយាល័យ និងមន្ដ្រីនគរ បាលជាច្រើនរូប នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៣ ក្នុងកិច្ចប្រជុំពិភាក្សានិង ផ្សព្វផ្សាយផែនការការពារសន្ដិសុខ ក្នុងពិធី ដង្ហែព្រះបរមសព និងថ្វាយព្រះភ្លើងដើមខែ កុម្ភៈខាងមុខនេះ លោកឧត្ដមសេនីយ៍ជួន សុវណ្ណ បានបញ្ជាក់ថា “បើកម្លាំងស៊ីវិល ពេល ឃើញមុខសញ្ញាឬក៏ជនសង្ស័យ ត្រូវបោះ ព័ត៌មានឱ្យកម្លាំងពួនស្ទាក់ ដើម្បីតាមចាប់”។

លោកស្នងការដោយមិនសំដៅទៅខណ្ឌ ណានោះ បានថ្លែងថា មានករណីមន្ដ្រីនគរ បាល ស្លៀកពាក់ស៊ីវិលទៅឃាត់ប្រជាពល រដ្ឋនៅតាមផ្លូវ ហើយពេល ប្រជា ពលរដ្ឋតប តក៏ហៅកម្លាំងផ្សេងទៀតមកជួយអន្ដរាគមន៍ ហើយចាប់ជនរងគ្រោះយកទៅខណ្ឌ ព្រម ទាំងកុហកថ្នាក់លើទៀត ដែលទង្វើទាំងនេះ ពិតជា ខុសយ៉ាង ធ្ងន់ធ្ងរ ពីព្រោះនរណាក៏ ដោយ ពេលដែលកំពុងធ្វើដំណើរ ស្រាប់តែ ឃើញជនស្លៀកពាក់ស៊ីវិល ជិះម៉ូតូកៀបពី មុខកៀបពីក្រោយ ហើយបើករត់ដោយគិត ថា ជាមុខសញ្ញាចោរប្លន់។

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ស្នង ការ បានផ្ដាំផ្ញើឱ្យមន្ដ្រីនគរបាលទាំងអស់មិន ត្រូវប្រើអំណាច កៀបសង្កត់ទៅលើប្រជា ពលរដ្ឋនោះឡើយ ពីព្រោះប្រជា ពលរដ្ឋម្នាក់ៗ មានសិទ្ធិស្មើគ្នា ហើយអាចដើរហើរដោយ សេរី ដូចអ្វីដែលច្បាប់បានចែងនៅក្នុងរដ្ឋធម្ម នុញ្ញ ។

លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ក៏បាន បញ្ជាឱ្យមន្ដ្រីនគរបាលទាំង៩ខណ្ឌ បន្ដប្រតិ បត្ដិការឆែកអាវុធជាតិផ្ទុះនៅតាមផ្លូវឱ្យមាន ប្រសិទ្ធភាពជាទីបំផុត ពីព្រោះការបង្កើត ប៉ុស្ដិ៍ឆែកអាវុធ មិនដែលទទួលបានលទ្ធផល ណាមួយនោះទេ ។

ទាក់ទិនបទល្មើសប្លន់ ដែលបានកើតឡើង ក្នុងរយៈពេលថ្មីៗនេះ ស្នងការនគរបាលរាជ ធានីភ្នំពេញ  បានបញ្ជាឱ្យសមត្ថកិច្ចទាំង៩ ខណ្ឌ ត្រូវពង្រឹងបន្ថែមទៀត រាល់សកម្មភាព ដែលក្រុមចោរបានធ្វើនិងត្រូវបង្ហាញឆន្ទៈនិង ការទទួលខុសត្រូវខ្ពស់ ក្នុងការស្រាវជ្រាវ ស្វែងរកឫសគល់ ព្រមទាំងមុខសញ្ញាទាំង នេះ ។
លោកឧត្ដមសេនីយ៍ជួន សុវណ្ណ ក៏បាន បញ្ជាក់ថា លោកមិនចង់ស្ដាប់នូវហេតុផល និងការរៀបរាប់នៃបទល្មើស ដែលកើតមាន ឡើងនោះឡើយ បើបទល្មើសកើត គឺកើត ហើយ។

ជុំវិញពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរម សព ដែលគ្រោងធ្វើឡើងនៅដើមខែកុម្ភៈ ឆ្នាំ២០១៣ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជា ឱ្យសមត្ថកិច្ចគ្រប់ ខណ្ឌ និងគ្រប់គោលដៅទាំងអស់ ត្រូវពង្រឹង ការងារឱ្យមានប្រសិទ្ធភាពជាទីបំផុត ហើយ ត្រូវការពារយ៉ាងដាច់ខាតរាល់បទល្មើសនិង គ្រោះថ្នាក់ដោយយថាហេតុណាមួយ ដែល អាចកើតឡើង ដូច្នោះម្នាក់ៗត្រូវព្យាករណ៍ ទុកជាមុន ចំពោះបញ្ហាទាំងនេះ ដើម្បីដាក់ ចេញនូវវិធានការឱ្យបានតឹងរឹងជាទីបំផុត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អំណាចភ្លើងប្រច័ណ្ឌ មេប៉ុស្ដិ៍ ចំណារក្រោម បាញ់សម្លាប់ប្រពន្ធ និងកូន

$
0
0

កំពង់ធំ ៖ ដោយសារតែអំណាចនៃភ្លើង ប្រច័ណ្ឌគុំក្នុងចិត្ដជាយូរណាស់មកហើយ បន្ទាប់ពីដឹងថា ប្រពន្ធរបស់ខ្លួន ដែលមានកូន រហូតដល់ទៅ៤នាក់ទៅហើយបែរជា លួចមាន ទំនាក់ទំនងស្នេហាជាមួយប្រុសថ្មី បូកជាមួយ និងខ្លួនឯងមានអាការៈស្រវឹងបន្ដិចបន្ដួចផង នោះ បានបង្ខំឱ្យនាយនគរបាលប៉ុស្ដិ៍ឃុំចំណារ ក្រោម ស្រុកស្ទោង ខេត្ដកំពង់ធំ បានដាច់ចិត្ដ ទាញកាំភ្លើងអាកាស្វ័យបត់ បាញ់រះទៅលើ ប្រពន្ធនិងកូនប្រុសស្រីរបស់ខ្លួន បណ្ដាលឱ្យ កូនប្រុសច្បងអាយុ១៤ឆ្នាំ ស្លាប់ក្នុងថ្លុកឈាម រីឯប្រពន្ធនិងកូនស្រី អាយុ៥ឆ្នាំ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្ដសៀមរាប។

ហេតុការណ៍បាញ់ប្រហារប៉ងសម្លាប់ប្រពន្ធ ចោលដោយសារតែអំណាចនៃភ្លើងប្រច័ណ្ឌ នោះ បានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិព្រះនង្គ័ល ឃុំចំណារក្រោម ស្រុកស្ទោង ខេត្ដកំពងធំ បង្កឱ្យមានការភ្ញាក់ផ្អើលនិងតកស្លុតយ៉ាង ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងភូមិ ជា ពិសេសអ្នកដែលកំពុងចូលរាំលេងកំសាន្ដ យ៉ាងសប្បាយ នៅក្នុងកម្មវិធីបុណ្យនៅក្នុង ភូមិនោះ ។

អំពើឃាតកម្មដែលបង្កឡើងដោយនាយ នគរបាលប៉ុស្ដិ៍ចំណារក្រោម ធ្លាប់បម្រើការ ងារអស់រយៈពេលជាង១០ឆ្នាំមកនេះ បាន បន្សល់ទុកកូនស្រីៗតូច ចំនួន២នាក់ ឱ្យនៅ កំព្រា ខណៈដែលឪពុករបស់ខ្លួនត្រូវជាប់ពន្ធ នាគារ រីឯម្ដាយរងរបួសធ្ងន់ជាមួយប្អូនស្រី នៅក្នុងមន្ទីរពេទ្យ ។

ជុំវិញព្រឹត្ដិការណ៍ដ៏គួរតក់ស្លុតយ៉ាងពន់ ពេកខាងលើនេះ មេឃុំចំណារក្រោម បានឱ្យ ដឹងថា រឿងរ៉ាវទាំងអស់កើតចេញពីរឿង ប្រច័ណ្ឌ បន្ទាប់ពីស្ដ្រីរងគ្រោះលួច មានទំនាក់ ទំនងស្នេហាថ្មីជាមួយបុរសម្នាក់ទៀត នៅ ក្នុងភូមិ ហើយក្នុងនាមជាអាជ្ញាធរឃុំ បានធ្វើ ការសម្របសម្រួលអស់ជាច្រើនដងមក ហើយ ប៉ុន្ដែពួកគេទាំងពីរនាក់ នៅតែបន្ដភាពរកាំ រកូសនិងទាស់ទែងគ្នារហូត។

បើយោងតាមលោកមេឃុំ នាយនគរបាល ប៉ុស្ដិ៍ចំណារក្រោម ដែលត្រូវចាប់ខ្លួន ហើយ នាំយកទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ដើម្បីចាត់ការបន្ដនោះ មានឈ្មោះចក់ គឹម ជីន អាយុ៤០ឆ្នាំ រីឯប្រពន្ធដែលកំពុងជួយ សង្គ្រោះនៅមន្ទីរពេទ្យខេត្ដសៀមរាប មាន ឈ្មោះហើ សុខភឿន អាយុ៣៤ឆ្នាំ ។ ដោយឡែក កូនប្រុស ដែលស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ មានឈ្មោះចក់ សុជាតិ អាយុ១៤ ឆ្នាំ កូនស្រីដែលរងរបួសធ្ងន់ ឈ្មោះចក់ សុមីន អាយុ៥ឆ្នាំ  ខណៈដែលកូនស្រីពីរនាក់ ផ្សេង ទៀត ដែលនៅកំព្រារួម មាន ទី១ ឈ្មោះ ចក់ សុជាតា អាយុ១២ឆ្នាំ និងចក់ សុវីន អាយុ៩ឆ្នាំ ។

ទាក់ទិនអំពើឃាតកម្មដែលបង្កឱ្យមាន ការភ្ញាក់ផ្អើលខាងលើនេះ ត្រូវបានអធិការ នគរបាលស្រុកស្ទោង ខេត្ដកំពង់ធំ លោកយ៉ង សំ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៣ថា មូលហេតុពិតប្រាកដដែលនាំឱ្យ កូនចៅរបស់ខ្លួន ជានាយនគរបាលប៉ុស្ដិ៍ចំណារ ក្រោមបាញ់រះទៅលើប្រពន្ធនិងកូនរបស់ខ្លួន ដោយសារតែរឿងប្រច័ណ្ឌ គួបផ្សំនិងជនបង្ក មានអាការៈស្រវឹងបន្ដិចបន្ដួច នៅពេលមាន ពិធីបុណ្យទាន នៅក្នុងភូមិ ។

លោកយ៉ង សំ បានឱ្យដឹងថា នាយនគរ បាលប៉ុស្ដិ៍រូបនេះ បានបាញ់ចំនួន៥គ្រាប់ដោយ បាញ់ពីក្រោមផ្ទះហើយឡើងទៅលើបាញ់ បន្លែមទៀត បណ្ដាលឱ្យកូនប្រុសរបស់ខ្លួន អាយុ១៤ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលប្រពន្ធនិងកូនស្រី អាយុ៥ឆ្នាំរង របួសធ្ងន់ ត្រូវបានដឹកបញ្ជូនភ្លាមៗទៅកាន់ មន្ទីរពេទ្យខេត្ដសៀមរាប ។

អធិការនគរបាលស្រុកស្ទោង បានរៀប រាប់ពីដំណើររឿង ដែលធ្វើឱ្យមន្ដ្រីនគរបាល រូបនេះបាញ់សម្លាប់ប្រពន្ធកូន គឺផ្ដើមចេញ កាលពីថ្ងៃមួយ នៅពេលដែលប្ដីប្រពន្ធទាំង ពីរនាក់នេះ នៅជាមួយគ្នា ស្រាប់តែទូរស័ព្ទ របស់ប្រពន្ធរោទិ៍ឡើង ដោយមានអ្នកតេ ចូល ។ ពេលនោះ ប្រពន្ធមិនបានលើកទូរស័ព្ទ នៅមុខប្ដីភ្លាមៗនោះឡើយ គឺបានដើរចេញ យ៉ាងឆ្ងាយ ហើយចាប់ផ្ដើមនិយាយទូរស័ព្ទ យ៉ាងយូរលាយឡំនិងការសើចសប្បាយក្អាក ក្អាយ ។

លោកអធិការបន្ដថា ពេលនិយាយទូរស័ព្ទ ចប់ ស្ដ្រីជាប្រពន្ធបានដើរមកផ្ទះ ហើយត្រូវ បានប្ដីសួរថា និយាយទូរស័ព្ទជាមួយនរណា? ពេលនោះប្រពន្ធបានប្រាប់វិញថា និយាយទូរ ស័ព្ទជាមួយអ្នកភូមិ ។

ផ្ដើមចេញពីពេលនោះមក ភាពរកាំរកូស និងឈ្លោះប្រកែកគ្នាបានបន្ដកើតឡើង បូក រួមទាំងជនបង្កបានកប់កំហឹងនៅក្នុងចិត្ដ ហើយពេលឈ្លោះគ្នាម្ដងៗ ស្ដ្រីជាប្រពន្ធបាន ប្រែប្រួលអត្ដចរិត ថែមទាំងពាក្យសំដីគឺបាន ប្រើពាក្យដេញប្ដី ឱ្យចុះពីផ្ទះបូករួមទាំងប្រើ ពាក្យដឺដងទៅលើប្ដីរបស់ខ្លួនទៀត ដូចជា នៅពេលដែលប្ដីត្រឡប់មកពីធ្វើការ ស្ដ្រីជា ប្រពន្ធ បានប្រាប់ទៅកូនឱ្យដួសបាយឱ្យឆ្កែ ស៊ី។

អធិការនគរបាលស្រុកស្ទោង បានរៀប រាប់ទៀតថា ចេះតែអត់ទ្រាំមិនបានបុរសជា ប្ដីមានថ្ងៃមួយនោះ បានលួចមើលទូរស័ព្ទ របស់ប្រពន្ធ ហើយពិតជាបាន ឃើញលេខ ទូរស័ព្ទប្រុសម្នាក់នោះ នៅក្នុងទូរស័ព្ទរបស់ ប្រពន្ធ ដោយបានតេចូលតេចេញជាច្រើនដង ធ្វើឱ្យជនបង្កចាប់អារម្មណ៍កាន់តែខ្លាំងថា ប្រពន្ធរបស់ខ្លួនពិតជាមានទំនាក់ទំនងស្នេហា យ៉ាងស៊ីជម្រៅ ជាមួយបុរសក្នុងភូមិ ហើយ រិតធ្វើឱ្យកំដៅបេះដូង រួមទាំងការប្រច័ណ្ឌ គ្មានព្រំដែន បានកើតមានឡើងកាន់តែខ្លាំង។

រឿងរ៉ាវទាំងនេះបានបន្ដអូសបន្លាយដល់ យប់ថ្ងៃកើតហេតុ គឺនៅវេលាម៉ោងប្រហែល ៦-៧យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ដែលពេលនោះ ជនបង្កបានធ្វើដំណើរទៅ ប៉ុស្ដិ៍នគរបាលរបស់ខ្លួន ហើយបានយក កាំភ្លើងអាកាស្វ័យបត់ស្ពាយ ក្នុងគោលបំ ណងទៅចូលរួមការពារនៅក្នុងពិធីរាំរែក ដែលរៀបចំធ្វើការឡើងនៅក្នុងភូមិ ។ ប៉ុន្ដែ ពេលនេះ នាយនគរបាលប៉ុស្ដិ៍មិនបានទៅការ ពារសន្ដិសុខនោះឡើយ ពោលឆ្លៀតក្នុង ឱកាសនោះ បានចាប់ផ្ដើមតាមដានប្រពន្ធ របស់ខ្លួនថា តើពិតជាលួចមានសហាយស្មន់ ជាមួយបុរសក្នុងភូមិឬមួយយ៉ាងណានោះ។

ប៉ុន្ដែនៅពេលចាប់ផ្ដើមតាមដានប្រពន្ធរបស់ ខ្លួន បុរសជាប្ដីបានធ្វើដំណើរលួចលាក់ទៅផ្ទះ ខាងប្រុស ដែលនៅក្នុងភូមិជាមួយគ្នាថាតើ បុរសរូបនេះនៅផ្ទះ ឬមួយយ៉ាងណា។ ពេល ទៅដល់ផ្ទះបុរសខាងលើហើយ លោកនាយ នគរបាលប៉ុស្ដិ៍ បានលើកទូរស័ព្ទចុចទៅប៉ុន្ដែ គាប់ជួនចំកូនស្រីជាអ្នកលើក ដោយប្រាប់ថា ឪពុកខ្ញុំមិននៅទេ គឺទៅណាបាត់ហើយ ។

បន្ទាប់មកជនបង្ករិតតែមានការសង្ស័យកាន់ តែខ្លាំង ដោយខ្លាចថា បុរសរូបនេះនឹងប្រពន្ធ របស់ខ្លួន ពិតជាបានណាត់គ្នាជួបនៅកន្លែង ណាមួយហើយ ទើបជនបង្ករូបនេះបានទៅ តាមប្រពន្ធនៅឯផ្ទះ ប៉ុន្ដែពេលទៅដល់ផ្ទះ ឃើញប្រពន្ធនិងកូនរបស់ខ្លួន កំពុងអង្គុយ មើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង ។

លោកអធិការបានរៀបរាប់ទៀតថា បន្ទាប់ ពីដឹងថា ប្ដីតាមខ្លួនហើយនោះ ស្ដ្រីជាប្រពន្ធ បាននាំកូនដែលកំពុងអង្គុយមើលទូរទស្សន៍ ត្រឡប់ទៅផ្ទះវិញ ហើយឡើងទៅលើផ្ទះបាត់ ដោយចាក់សោទ្វារ មិនឱ្យប្ដីឡើងទៅលើផ្ទះ នោះឡើយ ។ គាប់ជួនពេលនោះ ដោយសារ តែមានជាតិស្រវឹង បន្ដិចបន្ដួចផងនោះលោក ប្ដី ដែលបន្ដអត់ទ្រាំលែងបានចំពោះប្រពន្ធ តទៅទៀត ដោយសារតែលួចមានប្រុសថ្មី និងតែងតែឈ្លោះប្រកែកគ្នាជាញយដង បាន ដាច់ចិត្ដទាញកាំភ្លើងពីស្មា បាញ់ពីក្រោមផ្ទះ រួចហើយឡើងទៅលើផ្ទះ ដោយធាក់ទ្វារ ខាងក្រោយចូលទៅបាញ់បន្ដទៀត សរុប ៥ គ្រាប់ បណ្ដាលឱ្យស្ដ្រីជាប្រពន្ធរងរបួសធ្ងន់ ដេកអោបជាមួយសពកូនប្រុស និងកូនស្រី ម្នាក់ទៀតរងរបួសធ្ងន់ផងដែរ ។

អធិការនគរបាលស្រុកស្ទោង បានបន្ដថា បន្ទាប់ពីទទួលបានព័ត៌មាននៃអំពើឃាតកម្ម ដែលបង្កឡើងដោយកូនចៅរបស់ខ្លួននោះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅកាន់ កន្លែងកើតហេតុភ្លាមៗ ហើយឃាត់ខ្លួននាយ នគរបាលប៉ុស្ដិ៍រួចដឹកបញ្ជូនស្ដ្រីរងគ្រោះនិង កូនស្រី ទៅកាន់មន្ទីរពេទ្យខេត្ដសៀមរាប ខណៈដែលសពកូនប្រុស ប្រគល់ឱ្យសាច់ ញាតិក្រុមគ្រួសារនិងបងប្អូននៅក្នុងភូមិរៀប ចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ។

បើយោងតាមលោកអធិការ ក្រោយពី ការឃាត់ខ្លួននាយនគរបាលប៉ុស្ដិ៍រូបនេះ លោក បានបញ្ជូនខ្លួនភ្លាមៗទៅកាន់ស្នងការដ្ឋាននគរ បាលខត្ដកំពង់ធំ ដោយមិនហ៊ានទុកយូរនោះ ទេ ហើយបច្ចុប្បន្នជននេះ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ។
ដោយឡែកក្មេងស្រីពីរនាក់ផ្សេងទៀត ដែលនៅកំព្រាឯកោ ដោយឪពុកជាប់ពន្ធនាគារ និងម្ដាយកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ នោះ សូមអំពាវនាវស្វែងរកសប្បុរសជន ជួយឧបត្ថម្ភ ចំពោះការខ្វះខាតរបស់ពួកគេ ផង ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

មានកាយសម្បទា មិនគ្រប់គ្រាន់ បើកម៉ូតូធន់ធំ បុកអ្នកជិះម៉ូតូឆាល់លី បណ្តាលឲ្យរងរបួស

$
0
0

-រថយន្តឆ្លាម និងរថយន្ត លុច្សស៊ីស ៤៧០ បុកគ្នា ដោយសារ រវល់មើល

ភ្នំពេញ៖ ដោយសារតែមាន កាយសម្បទា មិនគ្រប់គ្រាន់ យុវជនម្នាក់បាន ជិះម៉ូតូធន់ធំ កង់បួន បានបើក ទៅបុក អ្នកជិះម៉ូតូឆាល់លី បណ្តាលឲ្យ រងរបួស កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ទល់មុខសណ្ឋាគារ ភ្នំពេញ ហើយដោយ រវល់មើល គ្រោះថ្នាក់ ចរាចរណ៍នេះ អ្នកបើករថយន្ត ចំនួន២គ្រឿង ក្នុងនោះ រថយន្តឆ្លាម និងរថយន្តលុច្សស៊ីស បានបើកគៀរគ្នា បណ្តាលឲ្យ រងការខូចខាត ផងដែរ។

សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា យុវជនម្នាក់ អាយុជាង២០ឆ្នាំ ដែលមាន កាយសម្បទា មិនគ្រប់គ្រាន់ (ប្រក្រៀវ) បានបើក ម៉ូតូធន់ធំ មួយគ្រឿង ក្នុងទិសដៅ ពីត្បូងទៅជើង តាមបណ្តោយ ផ្លូវព្រះមុនីវង្ស ដោយពេល បើកនោះ គឺវៀចក្បាល មួយចំហៀង លុះមកដល់ ចំណុចកើតហេតុ បានជ្រុល ទៅបុក នារីម្នាក់ កំពុងជិះម៉ូតូឆាល់លី ពណ៌ស បណ្តាលឲ្យរង របួស រីឯយុវជនរូបនេះ ក៏រងរបួសផងដែរ។

សាក្សីនៅកន្លែង កើតហេតុ ដែលស្គាល់ យុវជនរូបនេះ បានឲ្យដឹងថា រូបគេជាមនុស្ស ដែលមានសតិមិនគ្រប់ និងជាកូនប្រុស របស់ថៅកែហាង លក់ម៉ូតូម៉ាកហុងដា ដែលមានទីតាំង នៅខាងមុខ សណ្ឋាគារ ភ្នំពេញ។ បើតាមសាក្សី យុវជនរូបនេះ តែងតែជិះម៉ូតូ របស់ខ្លួននេះ តាមផ្លូវ ហើយក្រងៀង ក ម្ខាង ដែលទាំងនេះអាចបណ្តាល ឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

ដូច្នេះ ប្រជាពលរដ្ឋ ដែលឈរមើល នៅកន្លែងកើតហេតុ បានស្តីបន្ទោស ម្តាយឪពុក ដែលបណ្តែត បណ្តោយ ឲ្យកូនប្រុសរបស់ខ្លួន ដែលមិនសូវមានកាយ សម្បទាន គ្រប់គ្រាន់ ជិះម៉ូតូតែម្នាក់ឯង ដែលអាចបណ្តាល ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ។

ជាមួយគ្នានេះ ដោយសារតែរវល់មើល គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបណ្តាលឲ្យ រថយន្តចំនួនពីរគ្រឿង មួយគ្រឿង ម៉ាកឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-2619 និងរថយន្តមួយគ្រឿងទៀត ម៉ាកលុច្សស៊ីសស៊េរី ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5766។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុ គេបានឃើញ សមត្ថកិច្ច មូលដ្ឋាន បានចុះមកជួយ អន្តរាគមន៍ និងធ្វើការសម្រប សម្រួល ៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

Viewing all 8042 articles
Browse latest View live




Latest Images