Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ការតវ៉ាប្រឆាំង រដ្ឋាភិបាល ធ្វើឡើងយ៉ាងកក្រើក នៅអេហ្ស៊ីប

$
0
0

គែរ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា ប្រជាជនអេហ្ស៊ីប រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាវ៉ា ប្រឆាំងរដ្ឋាភិបាល នៅទូទាំង ប្រទេសកាលពីថ្ងៃសុក្រ ម្សិល មិញនេះ ដោយពួកគេទាមទារឲ្យ មានការកែតម្រូវ រដ្ឋាភិបាល និង រំលាយចោលនូវ គណបក្ស ភាតរភាពម៉ូស្លីម របស់លោកប្រធានាធិបតី បច្ចុប្បន្ន ម៉ូហាម៉េដ ម៉ូស៊ី នោះ។ នេះបើតាមការដកស្រង់ ពីសារព័ត៌មាន រដ្ឋអេហ្ស៊ីប មេណា។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅ ខាងក្រៅវិមានប្រធានាធិបតីអេហ្ស៊ីប ដោយលើកបដា នឹង ស្រែកនូវពាក្យ ស្លោក មួយចំនួន ក្នុងន័យឲ្យលោកប្រធានាធិបតីលា លែងចេញពីតំណែងព្រម ទាំងយកបក្សពួក របស់លោកទៅជា មួយ ផង។ ជាងនេះទៅទៀត ពួកគេភាគច្រើន បានប្រមូល ផ្តុំគ្នានៅទីលាន តាហ៍រី កណ្តាលរដ្ឋធានីគែរ ដើម្បី ទាមទារ ឲ្យមានការ លែងចេញពីតំណែង របស់មេដឹកនាំកំពូលៗ ព្រមទាំងដោះលែង អ្នកទោស នយោបាយ ទៀតផង។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការដួលរលំរបស់មេដឹកនាំកាន់អំណាចជាង ៣០ឆ្នាំនៅ អេហ្ស៊ីប លោក ហូស្នី មូបារ៉ាក់ នោះ ប្រទេសអេហ្ស៊ីបមិនទាន់មានស្ថិរភាពឲ្យបានពេញ បរិបូរណ៍ នោះទេ ក៏ព្រោះក្រុមប្រឆាំងតវ៉ា មួយ ចំនួនមានការមិន ពេញចិត្តជាខ្លាំងទៅនឹង រដ្ឋាភិបាលថ្មី ដែលរៀបចំឡើង ដោយក្រុមភាតរភាពម៉ូស្លីម ដោយក្រុម នេះត្រូវ បានគេអះអាង ថាជាសម្ព័ន្ធ ដែលសល់ពីរបបដឹកនាំ ចាស់របស់លោក មូបារ៉ាក់ ដែលផ្តាច់ការផងដែរ ៕

Photo by DAP-News


ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត តេជោសែន ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឃុំចំប៉ា ស្រុកព្រៃកប្បាស

$
0
0

តាកែវ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានអញ្ជើញ ក្រុមគ្រូពេទ្យស្មគ្រចិត្ត តេជោសែន ឲ្យជួយពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋនៅឃុំចំប៉ា ប្រមាណ ៧៣៤នាក់។

ពិធីពិនិត្យជំងឺជូនប្រជាពលរដ្ឋនេះ ក្រោមអធិបតីភាពលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានទីមួយ នៃគណ:កម្មាធិការកណ្តាល ស្រុកព្រៃកប្បាស ខេត្តតាកែវ និងមានការចូលរួមពី លោក ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក យ៉ោក សុទ្ធី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំចំប៉ា លោក ជុំ សាខន តំណាងរាស្រ្តមណ្ឌលតាកែវ និង ក្រុមការងារជាច្រើនទៀត។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តេជោសែន បានធ្វើការ ពិនិត្យជំងឺ និងព្យាបាល ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ៕

www.dap-news.com

www.dap-news.com

www.dap-news.com

រថយន្តពីរគ្រឿង បុកគ្នា រួចបើកគេចខ្លួន ទៅបុកម៉ូតូកង់បី បណ្តាលឲ្យ របួសធ្ងន់ម្នាក់ រថយន្ត រងការខូចខាត ទាំងស្រុង

$
0
0

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយសារ រថយន្តម៉ាក កូរ៉ូឡា ពណ៌កាត់ស្ទាំង ពាក់ស្លាកលេខ ភ្នំពេញ 2B-6813 បើកបរដោយបុរសម្នាក់ឈ្មោះ សេងរ៉ា អាយុ ៣៥ឆ្នាំ មានមុខរបរជា គណនេយ្យ សាលាខេត្តតាកែវ ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បានបើករថយន្តបុកបង្កាន់ដៃស្ពាន សម្តេចតេជោ ហ៊ុន សែន ព្រែជ្រៃ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រួចរេចង្កូត ទៅបុកជាមួយរថយន្តដឹកដែកមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង១៨និង១០នាទីយប់ ថៃ្ងទី២២ ខែកុម្ភះ ឆ្នាំ២០១៣។

យោងតាមសាក្សី ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសឈ្មោះ សេងរ៉ា ជាអ្នកបើករថយន្តបង្កហេតុម៉ាក កូរ៉ូឡា តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង បានបោះពួយយ៉ាងលឿន ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគ មកបុកបង្កាន់ដៃស្ពានសម្តេចតេជោ ហ៊ុន សែន ព្រែជ្រៃ រួចរថយន្តក៏បានរេចង្កូត ទៅបុករថយន្តដឹកដែកមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។

ចំណែករថយន្តដឹកដែក បានបើកគេចខ្លួន ទៅប៉ះនិងម៉ូតូកង់បីដឹកកម្មករ បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ សុខា ស្សាវរីយ៍ អាយុ១៨ឆ្នាំ ជាកម្មករោងចក្រ ស្នាក់នៅភូមិ ស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្លាក់ពីលើម៉ូតូរងរបួស សន្លប់បាត់ស្មារតី ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តបន្តល្បឿន បើកគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកវាស់វែង និងស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីរង់ចាំ ដោះស្រាយតាមច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោកលឹម គានហោ ចំណាយថវិកា កសាងទីស្នាក់ការ គណបក្ស ប្រជាជនថ្មី នៅ ឃុំកំពង់ហ្លួង

$
0
0

កណ្ដាល ៖ ដោយមើលឃើញទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល មានទំហំតូច និង មិនទាន់អាច ឆ្លើយតបដំណើរការងារប្រចាំ ថ្ងៃនោះ ក្នុងនាមជាប្រធានក្រុមការងារចុះ ជួយស្រុកពញាឮ ខេត្ដកណ្ដាល បានចំណាយ ថវិកាផ្ទាល់ខ្លួនរបស់ លោកជាង ៣ម៉ឺនដុល្លារ ដើម្បីកសាងទីស្នាក់ការថ្មី ព្រមទាំងការ បំពាក់នូវសម្ភារៈមួយចំនួនទៀត ។

នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម លោកចាន់ យុត្ថា បានថ្លែងឱ្យ ដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈនេះ លោករដ្ឋមន្ដ្រី លឹម គានហោ បានដឹកនាំ មន្ដ្រីក្រោមឱវាទមួយចំនួន បានចុះទៅស្រុក ពញាឮ ហើយបានបញ្ជាឱ្យវាយទីស្នាក់ការ គណបក្សប្រជាជនចាស់ចោល ហើយកសាង ថ្មី ដើម្បីជំរុញការងារកាន់តែមានប្រសិទ្ធ ភាពថែមទៀត ដល់ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណបក្សប្រជាជន នៅទីនោះ។

លោកចាន់ យុត្ថា បានថ្លែងថា ទីស្នាក់ការ គណបក្សប្រជាជនថ្មីខាងលើនេះ មានទំហំ១៤,៥ម៉ែត្រ គុណ ៩ម៉ែត្រ ហើយ មាន៣បន្ទប់ធំៗ ក្នុងនោះ បន្ទប់សម្រាប់ធ្វើ ការ បន្ទាប់សម្រាប់ដាក់ឯកសារ និងបន្ទប់ សម្រាប់ប្រជុំ ។

បើតាមលោកចាន់ យុត្ថា ការកសាងបូក រួមទាំងការបំពាក់សម្ភារៈនៅក្នុងទីស្នាក់ការ ខាងលើនេះ ត្រូវចំណាយថវិកាជាង៣ម៉ឺន ដុល្លារ ។

ជាមួយគ្នានេះ លោកលឹម គានហោ បាន ណែនាំឱ្យប្រធានក្រុមការងារតាមភូមិ ពិនិត្យមើលសម្ភារៈ និងកន្លែងធ្វើការរបស់ ខ្លួនឡើងវិញ ថាតើមាន ការខ្វះខាតអ្វីខ្លះ ដើម្បីឱ្យរូបលោកក្នុងនាមជាប្រធានក្រុមការងាររៀបចំចាត់ចែងបន្ថែមទៀត ក្នុងគោល បំណងបង្កើនប្រសិទ្ធភាពការងារ សម្រាប់ បម្រើផលប្រយោជន៍ ក៏ដូចជាធ្វើឱ្យការងារ ប្រព្រឹត្ដទៅបានឆាប់រហ័សនិងដោយរលូន ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

បទល្មើស នេសាទ បង្រ្កាបបាន ជាច្រើនពាន់ករណី ក្នុងឆ្នាំ២០១២

$
0
0

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់រដ្ឋបាលជលផល បានឲ្យដឹងថា ការបង្រ្កាបបទល្មើសក្នុងឆ្នាំ២០១២ មាន ៥៣០៧ករណី ដែលរបាយការណ៍ត្រូវ បានរាយការណ៍ ជូនទៅអង្គប្រជុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ណៅ ធួក ប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនឲ្យដឹងថា លទ្ធផលនៃការបង្ត្រាបបទល្មើស ចាប់តាំងពីដើមខែមីនា ឆ្នាំ២០១២ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាស ធ្វើកំណែទម្រង់វិស័យជលផល ស៊ីជម្រៅរួមមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរដ្ឋបាលជលផលជាសេនាធិការ បានសហការជាមួយ អាជ្ញាធរថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានចុះបង្ក្រាបបទល្មើសជាបន្តបន្ទាប់។

លោកថា លទ្ធផលទទួលបាន គឺបង្ក្រាបបទល្មើសបាន ៥៣០៧ ករណី រឹបអូសវត្ថុតាងរបាំងសាច់អួនជាង ១លានម៉ែត្រ, របាំងព្រួលជាង ៤២ ពាន់ម៉ែត្រ, លូសាច់អួន ជាង ២០ ពាន់ម៉ែត្រ, មងជាង ៣២០ ពាន់ម៉ែត្រ, ឧបករណ៍ឆក់ត្រី ៧២០គ្រឿង និងឧបករណ៍ផ្សេងៗទៀត។

គេហទំព័ររបស់ក្រសួងកសិកម្ម បានបង្ហាញថា ទន្ទឹមនឹងនោះក្រុមបង្ក្រាបប្រឈមនឹង បញ្ហាមួយចំនួន ដូចជាខ្វះទូក កាណូតសម្រាប់ប្រតិបត្តិការ, ខ្វះថវិកាសម្រាប់ ចំណាយក្នុងការបង្ក្រាប, ការយល់ដឹងរបស់សហគមន៍នេសាទនៅមានកម្រិត, ខ្វះការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ។ លទ្ធផលនៃការបង្ក្រាប និងបញ្ហាបានលើក ឡើងនេះ ត្រូវបានអាជ្ញាធរខេត្តទាំង ៧ គាំទ្រ និងឯកភាពទាំងស្រុង។

លទ្ធផលនេះ ត្រូវបានការគាំទ្រ និងវាយតម្លៃជាវិជ្ជមានយ៉ាងខ្ពស់ពី រដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយនេះគឺសមិទ្ធផលដែលក្រសួងសម្រេចបាន។ លទ្ធផលជាវិជ្ជមាននេះ បានមកពីការយកចិត្តទុកដាក់ជួយសហការ គាំទ្រទាំងកម្លាំងកាយ ចិត្ត សម្ភារ និងថវិកាគ្រប់បេសកកម្មបង្ក្រាបបទល្មើស ពីអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ តាងនាមឲ្យក្រសួង ក៏ដូចជារដ្ឋបាលជលផល ក៏ដូចជាអភិបាល អភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ហើយសង្ឃឹម និងជឿ ជាក់យ៉ាងមុតមាំថា សកម្មភាពនេះ នឹងបន្តរហូត ដើម្បីឲ្យធនធានមច្ឆជាតិរបស់កម្ពុជា ស្ថិតស្ថេរបានគង់វង្ស ទុកជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើងនា ពេលអនាគត ពិសេសកូនចៅយើងជំនាន់ក្រោយ។

ក្រសួងកសិកម្ម នឹងបន្តធ្វើកំណែទម្រង់ សហគមន៍នេសាទស៊ីជម្រៅ ទាំងរចនាសម្ព័ន្ធរដ្ឋបាល ការគ្រប់គ្រង ការងារបច្ចេកទេស ការងារបណ្តុះបណ្តាល ផ្សព្វផ្សាយ និងអភិរក្ស ធ្វើយ៉ាងណាជំរុញ និងលើកទឹកចិត្ត ឲ្យសមាជិកបានចូលរួមគ្រប់ៗគ្នា រាល់សកម្មភាពបង្ក្រាបបទល្មើស ការការពារ និងអភិរក្ស ធ្វើយ៉ាងណាឲ្យពួក គាត់មាន ភាពទទួលខុសត្រូវខ្ពស់លើដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រសួងកសិកម្ម តម្រូវឲ្យរដ្ឋបាលជលផល ត្រូវធ្វើជំរឿនអ្នកនេសាទ និងឧបករណ៍នេសាទ នៅទូទាំងប្រទេសឡើងវិញ ឲ្យបានច្បាស់លាស់ ធ្វើការផ្សព្វផ្សាយឲ្យ បានស៊ីជំរៅពីច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តមួយជំនួយទៀត ជាពិសេសឧបករណ៍ណាត្រូវច្បាប់ និងឧបករណ៍ណាហាមឃាត់ ដើម្បីជាប្រយោជន៍ដល់ អ្នកនេសាទ។ រីឯថវិកាសម្រាប់បេសកកម្ម បង្ក្រាបបទល្មើស នៅមានកម្រិត ហេតុនេះសុំឲ្យប្រើប្រាស់ ឲ្យមានប្រសិទ្ធភាពបំផុត ៕

រថយន្ដកុងតឺន័រ ថយដាក់ស៊ីម៉ងត៍ ដាច់កាឡេ រអិលទៅមុខ បុករបាំងថ្ម ចែកទ្រូងផ្លូវ បាក់អស់៣កង់ ស្ទះចរាចរ ជាង១ម៉ោង

$
0
0

ភ្នំពេញ ៖ រថយន្ដកុងតឺន័រ ដឹកស៊ីម៉ងត៍ពេញមួយគ្រឿង នៅពេលដែលថយគូថ ដាក់ស៊ីម៉ងត៍ឱ្យផ្ទះលក់ស៊ីម៉ងត៍ ឆាយ វ៉ាន់ហាត ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ មុខផ្សារហេង លី ក្នុងខណ្ឌទួលគោក បានដាច់កាឡេ រួចហើយ រអិលទៅមុខ ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់៣កង់ ហើយបង្កឱ្យស្ទះចរាចរជាង ១ម៉ោង តាំងពី ចំណុចស្ពានអាកាស៧មករា រហូតមកដល់ចំណុចកើតហេតុ ។

មន្ដ្រីនគរបាលចរាចរជើងគោក ដែលចុះទៅជួយ អន្ដរាគមន៍ គ្រោះថ្នាក់ចរាចរនេះ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៣នេះ រថយន្ដកុងតឺន័រ ដឹកស៊ីម៉ងត៍ពេញមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣អា១២៧៨ បាន ថយគូថ ដាក់ស៊ីម៉ងត៍ ស្រាប់តែពេលនោះដាច់កាឡេ ធ្វើឱ្យរថយន្ដរអិលទៅមុខ បុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់៣កង់ ។

មន្ដ្រីនគរបាលចរាចររូបនេះបានបន្ដថា ក្រោយកើតហេតុ ដោយសារតែរថយន្ដធំ ហើយដាច់កាឡេទៅមុខលែងរួច នៅកាត់ទទឹងផ្លូវ ធ្វើឱ្យកកស្ទះចរាចរយ៉ាងខ្លាំង ប៉ុន្ដែត្រូវបានកម្លាំងនគរបាល ចរាចរជើងគោក និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ជួយបញ្ជាចរាចរ ដោយឱ្យរថយន្ដធំៗធ្វើដំណើរផ្លូវផ្សេង ពោល អនុញ្ញាតឱ្យតែរថយន្ដធុនតូច និងម៉ូតូឆ្លងកាត់ទីនោះ។

យ៉ាងណាក៏ដោយ រហូតមកដល់វេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃដដែលនេះ រថយន្ដកុងតឺន័រមិនទាន់ត្រូវបានស្ទូច និងបើកចេញ នៅឡើយទេ ដោយរង់ចាំអ្នកបើករថយន្ដ ទៅទិញកាឡេថ្មី យកមកប្ដូរផ្លាស់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អាជ្ញាធរ ស្រុកកំពង់រោទ៍ រងការចោទប្រកាន់ថា ជំរិតទារលុយ ពីកសិករដឹកស្រូវ លក់ឲ្យ ប្រទេសវៀតណាម

$
0
0

ស្វាយរៀង៖ ក្រុមប្រជាពលរដ្ឋ ដែលបានដឹកស្រូវយកទៅលក់ ឲ្យឈ្មួញវៀតណាម បាននាំគ្នារិះគន់ក្រុមអាជ្ញាធរ ស្រុកកំពង់រោទ៍ថា បានជំរិតយកប្រាក់ពីពួកគេ ខណៈដែលតម្លៃស្រូវ មានការចុះថោកជាងឆ្នាំមុន បណ្ដាលឲ្យជីវភាពពួកគាត់ កាន់តែធ្លាក់ចុះមួយកម្រិតទៀត។

ប្រជាពលរដ្ឋម្នាក់ ដែលបានដឹកស្រូវ យកទៅលក់ឲ្យឈ្មួញវៀតណាម នៅប្រឡាយទាហាន ដែលស្ថិតនៅក្នុងជាប់ព្រំដែន ប្រទេសវៀតណាម បានប្រាប់ឲ្យដឹងថា ក្នុងការដឹកជញ្ជូនស្រូវ ទៅលក់ឲ្យឈ្មួញវៀតណាម ឆ្លងកាត់ស្រុកកំពង់រោទ៍នេះ រូបគេបានបង់ប្រាក់ឲ្យភាស៊ីខេត្ត ភាស៊ីស្រុក និងនគបាលស្រុកកំពង់រោទ៍ផងដែរ។

លោករៀបរាប់ផលលំបាកថា «ខ្ញុំត្រូវចំណាយប្រាក់អស់ជាច្រើនសិបម៉ឺនដុង ក្នុងការបង់ឲ្យមន្រ្តីទាំងនោះ ដោយក្នុងនោះ គ្រាន់តែនគរបាលក្នុងមួយគោយន្ត គេយក ១០ម៉ឺនដុង»។

ដោយថ្លែងពីក្ដីកង្វល់ ចំពោះតម្លៃស្រូវ នៅក្នុងឆ្នាំនេះធ្លាក់ចុះហួស ពីការស្មាន ប្រជាកសិកររូបនេះត្អូញត្អែរ ពីស្ថានភាពសេដ្ឋកិច្ចរបស់គ្រូសារគាត់ និងប្រជាពលរដ្ឋ មួយចំនួនទៀត ដែលនាំគ្នាធ្វើស្រែបង្វាស់មេឃ ថាកំពុងតែប្រឈមមុខបញ្ហាជាច្រើន នៅពេលខាងមុខជាក់ជាពុំខាន។

លោកថ្លែងថា «ក្នុងឆ្នាំនេះយើងប្រមូលផល បានតិចតួចណាស់។ មួយហិចតាយើងប្រមូលផលបានតែ ៣តោនទៅ៤តោនប៉ុណ្ណោះ ដូច្នោះវាមិនចំណេញអីទេ គឺវាគ្រប់ តែនឹងថ្លៃឲ្យជីនិងអ្នកខ្លះទៀត ខ្ចីបុលលុយធនាគារផងក៏មាន»។

ក្នុងចំណោមមន្រ្តី ដែលយកភាស៊ីពីក្រុមប្រជាពលរដ្ឋ ដឹកស្រូវលក់ឲ្យឈ្មួញវៀតណាមនោះ គឺគេសង្កេតឃើញមានមន្រ្តីម្នាក់ឈ្មោះ ឡៃ ពៅ ជាសមាជិកក្រុមប្រឹក្សា ស្រុកកំពង់រោទ៍ ដែលជាមេភាស៊ីប្រចាំស្រុក និងជាឈ្មួញដើរទិញស្រូវ យកទៅលក់បន្តឲ្យឈ្មួញវៀតណាម។

នៅថ្ងៃនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំទាន់អាចទាក់ទងសុំការបំភ្លឺ ពីលោក ឡៃ ពៅ បានទេ ជុំវិញការចោទប្រកាន់ របស់កសិករខាងលើ។

លោក ពេជ្រ សុវណ្ណ អភិបាលស្រុកកំពង់រោទ៍ បានស្នើឲ្យក្រុមអ្នកកាសែតប្រាប់ឈ្មោះមន្រ្តី ដែលបានយកលុយពីប្រជាកសិករដឹកស្រូវឆ្លង កាត់ស្រុកកំពង់រោទ៍ ងាយស្រួលលោកនឹងស្រាវជ្រាវរក «សូមកុំចេះតែឮព័ត៌មានគេថា សូមលោកស្រាវជ្រាវ ឲ្យបានច្បាស់លាស់ពីឈ្មោះមន្រ្តីទាំងនោះ ដែលយកលុយពីប្រជាពលរដ្ឋ ហើយចាំទាក់ទងមកប្រាប់ខ្ញុំ»។

លោកអភិបាលស្រុក ក៏បានច្រានចោលដែលថា មន្រ្តីនគរបាលស្រុកកំពង់រោទ៍ បានពាក់ព័ន្ធ ក្នុងការយកប្រាក់ពីប្រជាកសិករដឹកស្រូវ ហើយថាការបង់ប្រាក់ពី សំណាក់ ប្រជាកសិករគឺមានច្រើនយ៉ាងដូចជា បង់ប្រាក់ថ្លៃទូកជាដើម។

តម្លៃស្រូវនៅក្នុងឆ្នាំនេះ ក្រុមឈ្មួញវៀតណាម ដែលដើរទិញដល់ផ្ទះប្រជាកសិករទិញ ក្នុងមួយគីឡូក្រាមតែ ៨១០រៀលប៉ុណ្ណោះ ហើយប្រសិនបើប្រជាកសិករដឹកទៅ លក់ដល់ប្រឡាយទាហាន ជាប់នឹងព្រំដែនវៀតណាមនោះ គឺក្នុងមួយគីឡូកក្រាមតម្លៃ ៨៤០រៀល បើប្រៀបធៀបទៅនឹងឆ្នាំមុន តម្លៃនេះគឺមានការថយចុះច្រើន ពោល ឆ្នាំមុនក្នុងមួយគីឡូក្រាម មានតម្លៃ ១ពាន់រៀល ក៏ប៉ុន្តែនៅឆ្នាំមុនមានការដើរ ទិញពីឈ្មួញខ្មែរមួយចំនួន ដែលវាធ្វើឲ្យមានការប្រកួតប្រជែង ខណៈដែលឆ្នាំនេះមានតែ ឈ្មួញវៀតណាមមួយគត់ ដែលដើរទិញស្រូវពីប្រជាកសិករ៕

www.dap-news.com

www.dap-news.com

www.dap-news.com

My lekha មានកម្មវិធី Google ជាភាសាខ្មែរដំបូង នៅកម្ពុជា

$
0
0

ភ្នំពេញ ៖ My lekha ដែលជាក្រុមហ៊ុន គេហទំព័រ ទើបបង្កើតថ្មី មានកម្មវិធីGoogle ជាភាសាខ្មែរ ដំបូងបង្អស់ នៅកម្ពុជា នឹងជួយដល់សិស្ស និស្សិត ដែលចេះភាសាអង់គ្លេស តិចតួច និង ប្រជាពលរដ្ឋ ដែលមិនចេះភាសាអង់គ្លេស អាចស្វែងរកបាន ព័ត៌មាន កាន់តែងាយស្រួល និង ទទួលបាននូវ អ្វីដែល គេពុំធ្លាប់រំពឹង ទុកពីមុនមក។

លោកឈួន ប៉ូលីន មន្ត្រីផ្នែកទីផ្សារគេហទំព័រ My lekha មានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២២ កុម្ភៈ ថា My lekha បានចាប់ដំណើរការ សេវាកម្មអស់រយ:ពេល ៣ខែហើយ ដោយសហការ ជាមួយអ្នកបច្ចេក ទេស មកពីប្រទេសជប៉ុន និង កូរ៉េ ហើយពេលនេះទទួលបានអ្នកគាំទ្រ ៥ លាននាក់នៅកម្ពុជា និង ឥណ្ឌូចិន ។ ប្រទេសកម្ពុជា គឺជាទីស្នាក់ការកណ្តាលមួយ ហើយក្រុមហ៊ុននឹងពង្រីកទៅប្រទេសឡាវ វៀតណាម និងមីយ៉ាន់ម៉ា... និងផ្តល់វិធីថ្មីៗ ដើម្បីជាបទពិសោធន៍ ខាងបច្ចេកវិទ្យា អ៊ីនធើណែត ដែលអស់លោក អ្នកប្រាថ្នាចង់បាន។
លោកឈួន ប៉ូលីន បន្តថា My lekha ជាគេហទំព័រដ៏ធំទូលាយដំបូង មួយនៅកម្ពុជា ជាភាសាខ្មែរ និង អង់គ្លេសដែលបង្កើត បទពិសោធន៍ខាងឌីជី ថល ផ្ទាល់ ខ្លួនយ៉ាងខ្លាំងមួយ ដោយប្រើនូវបច្ចេកវិទ្យា ចំណេះដឹងទៅលើទិន្នន័យ និងភាពងាយស្រួលក្នុងការប្រើ ដើម្បីនាំយកនូវមាតិកា ដែល ទាក់ទងជា លក្ខណ:ផ្ទាល់ខ្លួន និង បទពិសោធន៍នានា ដែលមាននៅលើគេហទំព័រសព្វថ្ងៃ ។ ជាពិសេសមានកម្មវិធី Google ជាភាសាខ្មែរ ងាយ ស្រួលដល់ សិស្ស និស្សិត និង ប្រជាពលរដ្ឋដែរ ចេះភាសាអង់គ្លេសតិចតួច ឬ មិនចេះសោះអាចស្វែង រកព័ត៌មានទូទៅ និង មានទំនុកចិត្តក្នុង ការភ្ជាប់ ទំនាក់ទំនងជាមួយមនុស្ស សហគមន៍ ប្រធានបទ និង និន្នាការផ្សេងៗ  ដែលពួកគេចាប់អារម្មណ៍យ៉ាងច្រើន។

 លោកJwon Hanប្រធាននាយកដ្ឋាន មាតិកា My lekha មានប្រសាសន៍ថា គេហទំព័ររបស់លោកពុំមានព័ត៌មានទាក់ទងនយោបាយ រូបភាព អាសអាភាស រូបភាពសាហាវ...នោះទេ ។ ជំហានដំបូង លោកសហការ ជាមួយវេបសាយខ្មែរ ដែលលោកអ្នកបើកមើល ឃើញដល់ប្រភពដើម ដើម្បីរក្សាកម្មសិទ្ធិ បញ្ញាដល់ម្ចាស់ដើម។ លោកអ្នកអាចផ្ញើសារ ជាភាសាខ្មែរចូលក្នុងកម្មវិធីកម្សាន្ត បានគ្រប់វ័យ បកស្រាយអំពីបច្ចេកវិទ្យា មានវីដេអូឃ្លីប ដ៏សម្បូរបែប។

ដូច្នេះគេនឹងទទួល បាននូវអ្វីដែលគេចង់បាន វាជាពិភពមិនចេះ រីងស្ងួតរបស់លោកអ្នក ។ My lekhaនឹងផ្តល់ជូនលោកអ្នករាល់គ្នា តាម រយ:ការចូលរួមកម្មវិធីនានា ដោយមានការទទួលខុស ត្រូវក្នុងសង្គម ផលិតផល និង សេវាកម្ម ដើម្បីបង្កើតឥទ្ធិពលវិជ្ជមាន ទៅលើសហគមន៍ របស់ពួកគេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ក្រសួងកសិកម្ម ជំរុញមន្រ្តីជំនាញ បន្តតាមដាន សភាពការជំងឺផ្តាសាយបក្សី

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ចាន់ សារុន ជំរុញឲ្យមន្រ្តីជំនាញបន្តតាមដាន សភាពការជំងឺផ្តាសាយបក្សី ខណៈជំងឺនេះបានសម្លាប់កុមារកម្ពុជា ប្រមាណ ជា៨នាក់ដើមឆ្នាំ២០១៣ ដែលជាការគួរឲ្យព្រួយបារម្ភ ចំពោះសុខភាពកុមារនៅកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាវាយតម្លៃលើស្ថានភាព ជំងឺផ្តាសាយបក្សី (H5N1) ។

លោក ស៊ន សាន ប្រធានវិទ្យស្ថានស្រាវជ្រាវជាតិបសុព្យាបាល បានរាយការណ៍ជូនអង្គប្រជុំជ្រាបថា ចាប់តាំងដើមឆ្នាំ២០១៣ រហូតមកទល់ថ្ងៃនេះ មានការផ្ទុះជំងឺផ្តាសាយបក្សីចំនួន ៧ ករណី បណ្តាលឲ្យស្លាប់មនុស្សចំនួន ៦នាក់ ក្នុងនោះមានក្មេងស្រី ៥ នាក់។ និងថ្មីនេះៗមានមួយករណីទៀត ធ្វើឲ្យតួលេខកើនឡើង៨ករណីក្នុងឆ្នាំ២០១៣។ ជំងឺមានភាពស្រួចស្រាវជាងឆ្នាំមុនៗ ដំបូងឡើយចាប់ផ្តើមពីខណ្ឌពោធិ៍សែនជ័យ (រាជធានីភ្នំពេញ), ស្រុកព្រៃកប្បាស់ (ខេត្តតាកែវ), ស្រុកគងពិសី (ខេត្តកំពង់ស្ពឺ), ស្រុកទូកមាស និងស្រុកអង្គជ័យ (ខេត្តកំពត)។ បច្ចុប្បន្ន នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល សហការជាមួយ ការិយាល័យពេទ្យសត្វខេត្ត បានចាត់វិធានការតាមដាន និងទប់ស្កាត់ពីចរាចរបក្សី នៅគ្រប់កន្លែងផ្ទុះជំងឺយ៉ាងម៉ឺងម៉ាត់ បំ ផុត។

យោងលើស្ថានភាពនៃជំងឺមានលក្ខណៈ ស្រួចស្រាវយ៉ាងដូច្នេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម មានការបារម្ភយ៉ាងខ្លាំង ហើយសុំឲ្យ មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីរកសិកម្ម ប្រធានការិយាល័យពេទ្យសត្វខេត្ត ត្រូវចុះចាត់វិធានការជាបន្ទាន់ទាំងការងារបច្ចេកទេស និងផ្សព្វផ្សាយធ្វើយ៉ាងណា ទប់ស្កាត់ជំងឺនេះឲ្យខាងតែ បាន ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

ក្រៅពីវិធានបសុពេទ្យដែលបានអនុវត្ត ដើម្បីទប់ស្ថាត់នូវការរាលឆ្លងនូវជំងឺនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ចុះទៅអនុវត្តឲ្យមាន ប្រសិទ្ធភាពធ្វើយ៉ាងណាធានាឲ្យបាននូវអាយុជីវិតប្រជាពលរដ្ឋ ធានាសុខភាពសាធារណៈ សុវត្ថិភាពម្ហូបអាហារ និងភាពជឿជាក់ ពីសំណាក់អន្តរជាតិ ក្នុងនោះ យកចិត្តទុកដាក់ ពីការយល់ដឹងបឋម តាមរយៈការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននូវរោគសញ្ញានៃជំងឺ ការរាលឆ្លងអការៈនៃមនុស្សដែលបានឆ្លងជំងឺ និងភាពគ្រោះថ្នាក់របស់ជំងឺ។ ការងារនេះនាយកដ្ឋាន មន្ទីរកសិកម្មខេត្ត និងការិយាល័យពេទ្យសត្វខេត្តត្រូវចុះអនុវត្តជាបន្ទាន់។

ជាងនេះទៅទៀត ក្រសួងកសិកម្ម ទទួលស្គាល់ថា ការផ្តល់ព័ត៌មាននៃការផ្ទុះជំងឺនេះនៅមានភាពយឺតយ៉ាវ បញ្ហានេះក៏ធ្វើឲ្យចំណាត់ការមានភាពយឺតយ៉ាវដែរ។ ដូច្នេះភ្នាក់ងារសុខភាពសត្វភូមិ (ពេទ្យសត្វភូមិ) ដែលក្រសួងបានបណ្តុះបណ្តាល ទូទាំងប្រទេសមានជាង ១៤.០០០ នាក់ ទុកធ្វើអ្វីមិនប្រើពួកគាត់ ហើយប្រាកដ ជាមានប្រសិទ្ធភាពក្នុងទំនាក់ទំនង ដើម្បីផ្តល់ព័ត៌មាន ប្រសិនបើពួកគាត់ចូលរួមអនុវត្តនូវវិធានការ របស់យើងដែលមានស្រាប់។ បើដូច្នេះ ត្រូវធ្វើបច្ចុប្បន្នភាពពេទ្យ សត្វភូមិឡើងវិញទាំងអស់នៅទូទាំងប្រទេស ហើយត្រូវបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីឲ្យពួកគាត់ក្លាយជា ភ្នាក់ងារផ្សព្វផ្សាយកសិកម្មប្រចាំភូមិ គាត់។

លោករដ្ឋមន្រ្តីថា-យើងមិនប្រាកដថាសាច់មាន់ណាឈឺ សាច់មាន់ណាជា ស៊ុតណាល្អ ស៊ុតណាមិនល្អនោះទេ។ អញ្ចឹងមានតែអប់រំប្រជាពលរដ្ឋ ឲ្យចំអិនសាច់ ស៊ុនឲ្យ បានឆ្អិនល្អមុនយកទៅបរិភោគ ប៉ុន្តែហាមបរិភោគមាន់ងាប់ជាដាច់ខាត បើទោះបីវាកើតជំងឺអ្វីក៏ដោយ ហាមក្មេងៗទៅប៉ះ កាន់ ចាប់មាន់លេង ទៅជិតទ្រុងមាន់ ជាដាច់ខាត បើបានជាប៉ះពាល់វាហើយ ត្រូវលាងដៃនឹងសាប៊ូ ឬផេះឲ្យបានស្អាតល្អមុនចាប់កាន់ចំណីអាហារ។

ដូច្នេះឱពុកម្តាយ ត្រូវយល់ដឹងពីសញ្ញា នៃការឆ្លងជំងឺដល់កូនគឺមានគ្រុនក្តៅ ស៊ីតុណ្ហភាពឡើងជានិច្ច ក្អក ដកដង្ហើមរៀងថប់ៗ ញាប់ និងពិបាក សួរកូនមើលថា កូនបានទៅប៉ះពាល់ ឬលេងជាមួយមាន់ ទាទេប៉ុន្មានថ្ងៃមុន? ឃើញសញ្ញាបែបនេះ ត្រូវប្រញាប់បញ្ជូនកូនមកមន្ទីរពេទ្យជាបន្ទាន់ ពីព្រោះជំងឺនេះ មានរយៈពេលតែ មួយសប្តាហ៍ ហួសពីនេះជំងឺធ្លាក់ ក្នុងស្ថានភាពធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបានឡើយ (នេះបើតាមការអះអាងពីលោក Krishnan មន្ត្រីWHO)។

រីឯការចរាចរសត្វបក្សី ក៏ត្រូវរឹតបន្តឹងចរាចរសត្វចេញ ចូលពីកន្លែងផ្ទុះជំងឺ និងចលនាសត្វមកកាន់ទីផ្សារក៏ដូច្នេះដែរ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ សុខភាពជា ដាច់ខាត។ មន្ត្រីពេទ្យថ្នាក់ស្រុក ខេត្តត្រូវតាមដានស្ថានភាពជំងឺ ២៤/២៤ ម៉ោង ដោយត្រូវសហការ ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។

មន្ទីរកសិកម្មខេត្ត ដែលជាប់ព្រំដែន ត្រូវសុំការសហការជាមួយ ប្រទេសជិតខាងបំណងរួមគ្នា ទប់ស្កាត់ចលនាបក្សីចេញ ចូល និងសុំជំនួយបច្ចេកទេស តាមការចាំបាច់៕

លោកលឹម គានហោ អញ្ជើញពិនិត្យ មើលការដ្ឋានទំនប់​ សណ្ដរព្រែក នៅឃុំកោះ ចិន

$
0
0

កណ្ដាល ៖ ក្រោយពីអញ្ជើញទៅពិនិត្យ ទីស្នាក់ការគណបក្សប្រជាជនថ្មី  នៅឃុំកំពង់ហ្លួង ដែលជាអំណោយ របស់លោកផ្ទាល់នោះ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ លោកលឹម គានហោ ប្រធានក្រុមការងារចុះ ជួយស្រុកពញាឮ និងជារដ្ឋមន្ដ្រីក្រសួងធនធានទឹក បានអញ្ជើញទៅពិនិត្យការដ្ឋានទំនប់សណ្ដរព្រែក ស្ថិតនៅឃុំកោះចិន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋនៅតំបន់នោះ ។

នាយកខុទ្ទកាល័យក្រសួងធនធានទឹក លោកចាន់ យុត្ថា បានថ្លែងថា ដោយសារតែ ពីអតីតកាលនៅឃុំកោះចិន ពុំមានផ្លូវធ្វើ ដំណើរ ហើយនៅពេលទឹកឡើងនិងទឹកជំនន់ម្ដងៗ បានបណ្ដាលឱ្យលិចលង់ភូមិឋានអ្នកស្រុកនិងផលដំណាំនោះ ទើបសម្ដេចតេជោ ហ៊ុន សែននិងលោកជំទាវ តាមរយៈលោករដ្ឋមន្ដ្រី លឹម គានហោ បានចំណាយថវិកាកសាងទំនប់សណ្ដរព្រែកនេះឡើង ។

បើតាមលោកចាន់ យុត្ថា នៅពេលទំនប់ សណ្ដរព្រែក ដែលមានប្រវែង១៤,៥គីឡូ ម៉ែត្រ តភ្ជាប់ពីឃុំកោះចិនទៅឃុំកំពង់អុស ស្រុកពញាឮ ខាងលើនេះ ត្រូវបានកសាងរួច ជាស្ថាពរនោះ និងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ សម្រាប់ការធ្វើដំណើរនិងការដឹកកសិផលផ្សេងៗ។

បើតាមលោកចាន់ យុត្ថា ទន្ទឹមនឹងការ កសាងទំនប់សណ្ដរព្រែកខាងលើនេះ សម្ដេច តេជោ ហ៊ុន សែន និងលោកជំទាវ បានចំណាយថវិកាកសាងស្ពានបេតុងពីរកន្លែងថែមទៀត ដែលមានប្រវែង៩០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ។

លោកលឹម គានហោ បានជំរុញឱ្យក្រុម ការងារនៃកងវិស្វកម្ម ជំរុញឱ្យបានឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់នេះ ឆាប់ទទួលបានការប្រើប្រាស់ទំនប់សណ្ដរព្រែក ជាប្រព័ន្ធគមនាគមន៍យ៉ាងសំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ប្រជាពលរដ្ឋទាំងមូលនៅស្រុកពញាឮ ជាពិសេសអ្នកដែលរស់នៅក្នុងឃុំកោះចិន និងឃុំកំពង់អុស ដែលទទួលផលប្រយោជន៍ យ៉ាងច្រើនពីទំនប់សណ្ដរព្រែកនេះ បានថ្លែង អំណរគុណយ៉ាងជ្រាល ចំពោះសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ព្រមទាំងលោក លឹម គានហោ ប្រធានក្រុមការងារចុះជួយស្រុកពញាឮថា ពិតជាបានយកចិត្ដទុកដាក់ ពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាពេលកន្លងទៅ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ជនជាតិចិន កំពុងបើក រថយន្តផ្ទុះកង់ រេចង្កូតបុក របាំងដែក បាក់អស់៦ផ្ទាំង

$
0
0

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបង្កគ្រោះ ថ្នាក់ចរាចរណ៍ បុករបាំងដែក បាក់អស់ចំនួន៦ផ្ទាំង ដោយសារតែផ្ទុះកង់ ខណៈជនជាតិចិនរូបនេះ កំពុងតែបើកបរ តែម្នាក់ឯង តាមផ្លូវបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី មុខមណ្ឌលកំសាន្ត វ៉តធើផាក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៦។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នេះមិន បណ្តាលមកពីគ្រឿង ស្រវឹងនោះទេ ពោលជាការខុស បច្ចេកទេស តែប៉ុណ្ណោះ គឺផ្ទុះកង់ ។

លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិរូបនេះ បើករថយន្ត របស់ខ្លួនម៉ាក កូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2F-0715 តាមផ្លូវបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅ កើតហេតុ លុះដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់ខាងឆ្វេង បណ្តាលឲ្យរថយន្ត រេចង្កូតបុករបាំងដែកចែក ទ្រូងផ្លូវបាក់អស់ ចំនួន៦ផ្ទាំង ។

បើតាមលោក ប៉ែន ឃុន បុរសជនជាតិចិនរូបនេះ មានឈ្មោះ JV JAIN CHENG អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកបានបន្តថា ក្រោយកើតហេតុ រថយន្តរបស់ ជនជាតិចិនរូបនេះ ត្រូវបានសមត្ថកិច្ច ចរាចរណ៍ស្ទូចយកទៅ រក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីម្ចាស់ រថយន្តចូលខ្លួន ដោះស្រាយ បង់តាមការផាកពិន័យ តាមផ្លូវច្បាប់។

ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរដែល បានបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ ដូចជារបាំងចែកទ្រូងផ្លូវនិងបង្គោល ភ្លើងជាដើមនេះ អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ លោកឡុង ឌីម៉ង់ ធ្លាប់បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ថា គ្រោះថ្នាក់ចរាចរ ដែលបណ្ដាលឱ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋខាងលើនេះ បណ្ដាលមក ពីគ្រឿងស្រវឹងពីចន្លោះ៩០ទៅ៩៥ភាគរយ។

លោកឡុង ឌីម៉ង់ បានបញ្ជាក់ពីការផាក ពិន័យថា នៅពេលមានគ្រោះថ្នាក់ចរាចរ ដូច ជាបុករបាំងនិងរនាំងចែកទ្រូងផ្លូវខាងលើ នេះ គឺខាងមន្ទីរសាធារណការ ជាអ្នកវាយ តម្លៃពីទំហំនៃការខូចខាត ដែលតម្រូវឱ្យ ម្ចាស់រថយន្ដបង្កហេតុ ត្រូវធ្វើសងវិញហើយ លើសពីនេះគឺម្ចាស់រថយន្ដនិងតម្រូវឱ្យបង់ ផាកពិន័យទៅឱ្យសាលារាជធានីភ្នំពេញ បន្ថែមទៀត ។

ឧទាហរណ៍បើសិន មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំ ពេញ វាយតម្លៃថា ទំហំនៃការខូចខាតនៃ ការបុករបាំងឬរនាំងចែកទ្រូងផ្លូវ និងបុក បង្គោលភ្លើងជាដើម អស់ ៣០០ដុល្លារ នោះ អ្នកបើករថយន្ដបង្កនិងត្រូវឱ្យបង់បន្ថែម ៣០០ដុល្លារទៀតទៅ ឱ្យសាលារាជធានីភ្នំពេញ ។

យ៉ាងណាក៏ដោយ បើយោងតាមអ្នកនាំ ពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ បានបន្ដថា ថវិកាដែលសាលារាជធានីភ្នំពេញ ទទួលបានមកពីការ ផាកពិន័យខាងលើនេះ និងត្រូវទុក ដើម្បីឧបត្ថម្ភដល់កងកម្លាំង សមត្ថកិច្ចជាពិសេស កម្លាំងនគរបាលចរាចរ ដែលយាមប្រចាំការ នៅពេលយប់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុង យកចិត្តទុកដាក់ យ៉ាងខ្លាំងលើវិស័យ បច្ចេកវិទ្យា

$
0
0

ភ្នំពេញ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលសមាហរណកម្ម អាស៊ាន ក្នុងឆ្នាំ២០១៥ ខាងមុខនេះ ដោយបានរៀបចំ កម្មវិធីសិក្សា និងបង្កើនជំនាញបន្ថែម ជាច្រើនទៀត ជាពិសេស ផ្នែកបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ការងារ នាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត សាកលវិទ្យាល័យ បានយកចិត្តទុកដាក់ក្នុងការពង្រីក ចំណេះដឹងដល់បុគ្គលិក សាស្រ្តាចារ្យ និស្សិតដោយបានអញ្ជើញ វាគ្មិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំ លើជំនាញរបស់ខ្លួន មកធ្វើបទបង្ហាញជា បន្តបន្ទាប់ផងដែរ។

 ជាក់ស្តែង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅសាលសិក្ខាសាលា នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ កម្មវិធីសិក្សាអន្តរជាតិផ្នែកបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាស្មាតហ្វូននាពេលបច្ចុប្បន្ន ដែលមានការអញ្ជើញចូលរួមពី ប្រធានកម្មវិធីសិក្សា ស៊ីស្កូប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា អ្នកគ្រប់គ្រងក្រុមហ៊ុនសរសេរកម្មវិធី និងអ្នកគ្រប់គ្រងផលិតផលបច្ចេកវិទ្យាប្រចាំប្រទេស ជាវាគ្មិន រួមទាំងសាស្រ្តាចារ្យ បុគ្គលិក និស្សិតជាច្រើនរូបទៀត។

លោក ឈឿន សាវន សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានមានប្រសាសន៍ក្នុងការស្វាគមន៍បើកកម្មវិធីថា សិក្ខាសាលាថ្ងៃនេះ ផ្តោតសំខាន់លើកម្មវិធីសិក្សាស៊ីស្កូ (Cisco), បច្ចេកវិទ្យាស្មាតហ្វូន, ការប្រើប្រាស់ទិន្នន័យតាមបច្ចេកវិទ្យា Cloud Technology និងការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់វាគ្មិន ដែលអញ្ជើញមកពីក្រុមហ៊ុន ល្បីៗជាច្រើនទៀត។

មិនតែប៉ុណ្ណោះមានក្រុមហ៊ុនដែលជាដៃគូររបស់ស៊ីស្កូ និងអង្គការនៅក្នុងប្រទេសកម្ពុជាមួយចំនួនទៀតដូចជាក្រុមហ៊ុន Campura, First Cambodia, Ly Solutions, អង្គការដើម្បីបំផុសទេពកោសល្យ បានមកធ្វើការដាក់បង្ហាញនូវផលិតផលរបស់ខ្លួន និងប្រកាសជ្រើសរើសបុគ្គលិកសម្រាប់ចូលបម្រើការងារថែមទៀតផង។ លោកសាកលវិទ្យាធិការរង បានបញ្ជាក់បន្ថែមទៀតថា ខ្លឹមសារនៃអង្គសិក្ខាសាលានាថ្ងៃនេះ នឹងបានជាប្រយោជន៍ដល់បុគ្គលិក សាស្រ្តាចារ្យ និស្សិតគ្រប់រូបដែលបានចូលរួមដោយផ្ទាល់នៅទីនេះ ក៏ដូចជាអ្នកដែលបានចូលរួមតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប Cisco Webex នៅទូទាំងប្រទេស។

នេះជាលើកទីមួយហើយដែលបច្ចេកវិទ្យាទំនើបបែបនេះត្រូវបានយកមកប្រើប្រាស់ក្នុងកម្មវិធីសិក្ខាសាលាបែបនេះនៅប្រទេសកម្ពុជា ដោយមានការជួយជ្រុំជ្រែងពី Cisco Singapore និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេតក្នុងស្រុក។

លោក ឡុង ឈុនហួ អ្នកគ្រប់គ្រងផ្នែកផលិតផលនៃក្រុមហ៊ុន Cisco System ប្រចាំប្រទេសកម្ពុជាបានធ្វើលើកឡើងពីផលប្រយោជន៍នៃបច្ចេកវិទ្យាដូចជា បច្ចេកវិទ្យា Cisco Webex ដែលអាចឱ្យយើងអាច ធ្វើកិច្ចប្រជុំ សិក្ខាសាលា និងការផ្លាស់ប្តូរបទពិសោធន៍ពីចម្ងាយបានដោយមិនចាំបាច់ជួបមុខគ្នាផ្ទាល់។

នេះជាគោលបំណងផ្ទាល់របស់ Cisco ដែលបានជួយដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងផ្តល់ឱកាសដល់អ្នកសិក្សា រដ្ឋាភិបាល អង្គការទាំងអស់អាចភ្ជាប់ទំនាក់ទំនងគ្នាបានដែលពីមុនមិនធ្លាប់ភ្ជាប់គ្នារហូត ដល់ទៅ៩៩ភាគរយ។ លោក ឈុន ហួ បានបន្តទៀតថាជំនាញ IT ជាជំនាញមួយដែលជាគន្លឹះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយ Cisco ជាក្រុមហ៊ុនល្បីក្នុងពិភពលោកដែលផ្តល់ឱកាសដល់និស្សិតដែលបានសិក្សាមុខវិជ្ជានេះអាចទទួលបានការងារខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ ដូចនេះនិស្សិត ទាំងអស់ត្រូវជ្រើសរើសនូវគ្រឹះស្ថានណាដែលមានអជ្ញារប័ណ្ណពី Cisco ក្នុងការបង្រៀនដល់និស្សិតទើប យើងទទួលបានចំណេះដឹងពិតប្រាកដ។

ភ្ជាប់ជាមួយនឹងជំនាញនេះផងដែរ លោក ហុង សុផានី អ្នកគ្រប់គ្រងកម្មវិធីសិក្សានៃក្រុមហ៊ុនស៊ីស្កូ (Cisco) ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានលើកឡើងពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុន Cisco ដែលបានបង្កើតនូវ Cisco Networking Academy ឡើងដើម្បីផ្តល់នូវកម្មវិធីសិក្សាទៅ ទូទាំងពិភពលោកតាមប្រព័ន្ធអ៊ីនធឺណេត ដោយមានគោលបំណងជួយដល់ធនធានមនុស្ស ទូទាំងពិភពលោកដោយមិនផ្តោតនូវប្រាក់កម្រៃ ហើយកម្មវិធីសិក្សានេះបានអភិវឌ្ឍន៍កាន់តែប្រសើរជាងមុនដោយបានបង្កើតឱ្យដំណើរការបាន នៅលើ Smartphone, Tablet និងមានជាល្បែងលេងសម្រាប់ពង្រីកចំណេះដឹងថែមទៀតផង។

លោកប្រធាន បានសង្កត់ធ្ងន់លើសញ្ញាបត្រដែលទទួល ស្គាល់ជាអន្តរជាតិហើយបើយើង មានសញ្ញាបត្រនោះ យើងអាចធ្វើការបានគ្រប់ប្រទេសទាំងអស់ ដូចជាប្រទេសម៉ាឡេស៊ី សិង្ហបុរី ជាដើម។ ជាកិច្ចបន្ទាប់ លោក គឹម យឿម អគ្គនាយករងនៃក្រុមហ៊ុន First Cambodia បានមានចំណាប់អារម្មណ៍ពីធនធានមនុស្ស ផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្នគឺនូវមានកម្រិត ដែលជាការព្រួយបារម្ភក្នុងពេលសមាហរណកម្ម ហេតុនេះក្រុមហ៊ុនរបស់លោកដែលជាដៃគូររបស់ Cisco មួយដែរ ក៏បានចូលរួមចំណែកក្នុងការជួយដល់និស្សិតទាំងអស់ ជាពិសេសនិស្សិតនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឱ្យមានឱកាសក្នុងការចុះហាត់ការងារនៅកន្លែងរបស់លោក ព្រោះក្រុមហ៊ុនរបស់លោកមានច្រើនសាខា និងនៅតាមប្រទេសមួយចំនួនទៀតដូចជាប្រទេស ឡាវ មីយ៉ាន់ម៉ា វៀតណាម ជាដើម ដែលផ្តល់សេវាកម្មជាច្រើនផ្នែកបច្ចេកវិទ្យា។

 អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន KALICEE SOLUTIONS Co., Ltd គឺ លោក គីម ម៉េង បានធ្វើការចែករំលែកនូវ ចំណេះដឹងរបស់លោកផ្ទាល់ខ្លួន ទាក់ទងទៅនឹងការសរសេកម្មវិធី ក្នុងទូរស័ព្ទស្មាតហ្វូនផងដែរ លោកបានលើកឡើងពីប្រវត្តិនៃការអភិវឌ្ឍន៍កម្មវិធីក្នុងទូរស័ព្ទ មូលដ្នានគ្រឹះដើម្បីក្លាយ ជាអ្នកសរសេរកម្មវិធី និងផលប្រយោជន៍ដែលទទួលបានពីការសរសេរកម្មវិធីក្រោយពីទទួលបានជោគជ័យ ទាំងនេះសុទ្ធសឹងជាមុខវិជ្ជាមួយ ដែលកំពុងមានចំណាប់អារម្មណ៍ និងកំពុងត្រូវបានយកទៅប្រើប្រាស់គ្រប់ទីកន្លែង។

ពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះផងដែល លោក សិត បូរិន អ្នកគ្រប់គ្រងទិន្នន័យនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចែករំលែកនូវចំណេះដឹងថ្មីមួយទៀត ទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យ និងព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេត ដែលបច្ចេកវិទ្យាបែបនេះគេឱ្យឈ្មោះថា Cloud Technology ។ លោកបានលើកឡើងពី បច្ចេកវិទ្យា និងបច្ចេកទេសក្នុងការចែករំលែកកម្មវិធី ទិន្នន័យ ព័ត៌មាន និងការទាញយកមកប្រើ ប្រាស់វិញបាននៅគ្រប់ទីកន្លែង ជាមួយប្រព័ន្ធអ៊ីនធឺណេត របស់ក្រុមហ៊ុនដែលបានផ្តល់សេវាកម្មផ្នែក Cloud Technology នៅលើពិភពលោកដូចជាក្រុមហ៊ុន SkyDrive, iCloud, Google Drive និងក្រុមហ៊ុន Dropbox ជាដើម។

លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុនទាំងអស់នេះអាចឱ្យយើងរក្សាទុកទិន្នន័យបានក្នុងទំហំ កំណត់មួយហើយអាចឱ្យយើង ទាញយកមកប្រើជាមួយ ឧបករណ៍ទាំងឡាយណាដែលអាចចូលទៅកា ន់ អ៊ីនធឺណេតបានមានដូចជា Smartphone, Tablet ។ល។ ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញរួចមក វាគ្មិនគ្រប់រូបបានឆ្លើយទៅនឹងសំណួររបស់ សិក្ខាកាមដែលបានចូលរួមដោយផ្ទាល់នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសិក្ខាកាមដែលបានចូលរួមតាមប្រព័ន្ធ Cisco Webex ទៅតាមប្រធានបទរបស់ខ្លួនប្រកបដោយជំនាញវិជ្ជាជីវៈ ព្រមទាំងបានចូលរួមក្នុងការទស្សនាការដាក់បង្ហាញផលិតផលពីគ្រប់ដៃគូរទាំងអស់។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលជាដៃគូររបស់ក្រុមហ៊ុន Cisco ប្រចាំប្រទេសបី គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញកម្មវិធីសិក្សា ហើយមិនតែប៉ុណ្ណោះ បានដាក់បញ្ចូលនូវកម្មវិធីទាំងអស់នោះចូល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ ដែលអាចឱ្យនិស្សិតសិក្សានៅទីនេះមានចំណេះដឹងផ្នែក Cisco នេះរួចជាស្រេច នេះបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតទីផ្សារការងារសម្រាប់និស្សិតពេល ដែលសមាហរណកម្មអាស៊ានក្នុងឆ្នាំ២០១៥ ខាងមុខមកដល់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អភិបាល ខណ្ឌមានជ័យ បន្តនាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ចែកជូនក្រុមវីរយុវជនស្ម័គ្រចិត្ត ទី១៨ និងទី១៩នៅ ខេត្តមណ្ឌលគីរី

$
0
0

មណ្ឌលគីរី ៖ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន អមដំណើរ ដោយអភិបាលរងខណ្ឌ លោក ហៀក ចាន់លាង រួមទាំងក្រុមការងារ ជាច្រើននាក់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ បានបន្តនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់ក្រុម វីរយុវជនស្ម័គ្រចិត្ដ ក្រុម ទី១៨ និង១៩ ដែលពួកគេបច្ចុប្បន្ន កំពុងឈរជើងចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅភូមិទួល និងភូមិពូង៉ា ឃុំមេម៉ង់ ក្នុងស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។

ចំពោះទីតាំងរបស់ក្រុមយុវជនស្ម័គ្រចិត្ត ទាំងពីរក្រុម គឺស្ថិតនៅតំបន់ដាច់ស្រយាល ហើយក្រុមប្រតិភូ បានធ្វើដំណើរតាមគោយន្ត ដោយឆ្លងកាត់ផ្លូវ កាត់ថ្ម ដ៏លំបាក កាត់ព្រៃដ៏សែនក្រាស់ ដើម្បីឆ្ពោះទៅកាន់ទីតាំងរបស់ក្រុមវីរយុវជនស្ម័គ្រចិត្តទាំងនេះ។

ពិធីចុះសួរសុខទុក្ខ និងចែកអំណោយពី សំណាក់អាជ្ញាធរ ខណ្ឌមានជ័យ ខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណ វត្តសុវណ្ណារាម  ទីដែលពួកគេស្នាក់នៅ ដើម្បីបំពេញ បេសកកម្មការងារ ស្របតាម គោលនយោបាយចាស់ សកម្មភាពថ្មីរបស់ រាជរដ្ឋាភិបាលកម្ពុជា ។

បើតាមមន្ដ្រី សាលាខណ្ឌមានជ័យ យុវជនស្ម័គ្រចិត្ដក្នុងមួយក្រុមៗ ទទួលបានការ ឧបត្ថម្ភនូវថវិកាចំនួន១លានរៀល និងមន្រ្តី បច្ចេកទេស ១លានរៀល ព្រមទាំងគ្រឿង ឧបភោបរិភោគ ជាច្រើនមុខ ផ្សេងទៀត ដូចជា ទឹកបរិសុទ្ធ ១០០យួរ  ទឹកស៊ីអ៊ីវ ៤យួរ ទឹកត្រី៤យួរ មីយើង ១០កេស ត្រីងៀត១០គីឡូក្រាម ភេសជ្ជៈប៉ូវកម្លាំង ២កេស ត្រីខ ១កេស សាច់ប៉ាត់តេ ២០គីឡូក្រាម សាប៊ូដុសខ្លួន ៦៦ដុំ ថ្នាំលាបការពារមូសខាំ ៣៣ដប រួមទាំងគ្រឿងទេស ១១មុខទៀត។

នៅចំពោះមុខ ក្រុមវីរយុវជនស្ម័គ្រចិត្ត ខាងលើនេះ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ដែលតែងតែយកចិត្ដទុកដាក់ពីការរស់នៅ និងបំពេញបេសកកម្មការងារ របស់ក្រុមយុវជន និងមន្ដ្រីវាល តាមបណ្ដាខេត្ដ ។

លោក គួច ចំរើន បានជំរុញឱ្យក្រុមការងារ បន្ដយកចិត្ដទុកដាក់ និងវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ រហូតដល់ថ្ងៃចេញប័ណ្ណ កម្មសិទ្ធិជូនពួកគាត់ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានកើតសរសើចំពោះ ទឹកចិត្តនិងការតស៊ូ គ្រប់បែបយ៉ាង ចំពោះការមកបំពេញ ការងារនៅទីនេះ ដោយមិនខ្លាចនឿយហត់ ដើម្បីចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ។

លោក គួច ចំរើន បានផ្តាំផ្ញើឲ្យក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ត្រូវចេះមើល ថែរក្សាគ្នាទៅវិញទៅមក ដូចពាក្យមួយឃ្លា ដែលសម្តេចតេជោ និងលោកជំទាវ បានមានប្រសាសន៍ថា នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

៥៣នាក់ស្លាប់ ៨៣នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នា របស់ពួកកុលសម្ព័ន្ធ នៅភាគខាងជើង ដាហ៊្វូ របស់ស៊ូដង់

$
0
0

KHARTOUM៖ យោងតាមទីភ្នាក់ សារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បានរាយការណ៍ ឲ្យដឹងថា សាក្សីម្នាក់បាន ប្រាប់ទីភ្នាក់សារ ព័ត៌មានចិនស៊ិនហួ ថា យ៉ាងហោច ណាស់មាន មនុស្ស ចំនួន៥៣នាក់ បានស្លាប់ ហើយមនុស្ស៨៣នាក់ ផ្សេងទៀតបានរងរបួស កាលពីថ្ងៃសៅរ៍ ទី២៣ នៅក្នុង ការប៉ះទង្គិច ជាថ្មីម្តងទៀតជាមួយពួកកុលសម្ព័ន្ធ ក្នុងតំបន់ Al- Siraif នៅរដ្ឋដាហ៊្វូ ភាគខាងជើង នៃប្រទេសស៊ូដង់ ។

សាក្សីម្នាក់បានប្រាប់ទីភ្នាក់សារព័ត៌មានចិនស៊ិនហួតាមទូរស័ព្ទថា«កងកម្លាំងដែលជាសមាជិកដែលត្រូវបានគេស្គាល់ថាជារបស់ពួកជនសកម្មប្រយុទ្ធ Abbala បានធ្វើការវាយប្រហារលើតំបន់Al-Siraif កាលពីថ្ងៃសៅរ៍លើ គោលដៅបីកន្លែងដោយប្រើប្រាស់អាវុធធុនធ្ងន់ ដោយពួកគេនោះជិះរថយន្តចំនួន៣០គ្រឿង ហើយបានជិះសេះ ហើយនិងបានជិះសត្វអូដ្ឋច្រើនជាង៣.០០០ពាន់ក្បាល»។

សាក្សីម្នាក់នោះបាននិយាយបន្ថែមទៀតថា«សិ្ថតិបឋមបានបញ្ចេញឲ្យដឹងថាមាន មនុស្ស៥៣នាក់បានស្លាប់ ដែលនៅក្នុង ចំណោមពួកគេមានក្មេងចំនួន៥នាក់និងស្រ្តីចំនួន៧នាក់ ហើយមនុស្សចំនួន ៨៣នាក់ទៀតបាន រងរបួស»។ លោកបានបន្ថែមទៀតថា ពួកអ្នកវាយប្រហារបានលួចយកពពែជាង៤.០០០ក្បាល ហើយនិង គោក្របីជាង២.០០០ក្បាល។

គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចជាច្រើនស្រដៀងគ្នារបស់ពួកកុលសម្ព័ន្ធបានកើតមានឡើង នៅដើមខែ មករារវាងក្រុមកុលសម្ព័ន្ធ Bani Hussein និងក្រុមកុលសម្ព័ន្ធ Abbala នៅតំបន់រ៉ែមាសឈ្មោះ Jabel Amer របស់តំបន់ Al-Siraif ដោយសារតែជម្លោះលើរ៉ែមានៅតំបន់នោះ ដែលជាកន្លែងដែលមានមនុស្ស ចំនួន១០០នាក់ត្រូវបានសម្លាប់៕

ឧត្តមសេនីយ៍ សៅ សុខា សសើរគ្រូពេទ្យ ខ្មែរថា មានសមត្ថភាព មិនចាញ់គ្រូពេទ្យ បរទេស

$
0
0

ស្វាយរៀង៖ អគ្គមេបញ្ជាការ រងកងយោធពល ខេមរភូមិន្ទ លោកនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជការកង រាជអាវុធហត្ថលើផ្ទៃ ប្រទេស បានចាត់ទុកគ្រូពេទ្យ ខ្មែរយើងថាមានសមត្ថភាព គ្រប់គ្រាន់ក្នុងការ ព្យាបាលអ្នកជំងឺ មិនចាញ់គ្រូពេទ្យបរទេសនោះឡើយ។

ថ្លែងនៅក្នុងពិធីចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យស្រុករមាសហែក នៅព្រឹកថ្ងៃ អាទិត្យ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៣ នៅសាលប្រជុំរបស់មន្ទីរពេទ្យបង្អែកស្រុករមាសហែកលោក សៅ សុខា បានសំដែង នូវការកោតសសើរដល់ក្រុមគ្រូពេទ្យខ្មែរថា អាចព្យាបាលអ្នកជំងឺ បានគ្រប់ប្រភេទ មិនចាញ់គ្រូពេទ្យ របស់បរទេសដូច ជាសឹង្ហបុរី ឬវៀតណាមនោះទេ។

លោកបានថ្លែងថា « ចំណុចខ្សោយរបស់ពេទ្យខ្មែរយើងមានតែមួយគត់គឺការរៀបចំ កន្លែងមិនទំនើបនិង មិនសូវមានអនាម័យដូចគេ»។

ដោយប្រៀបធៀបទៅនិងមន្ទីរពេទ្យនៅសឹង្ហបុរី ដែលលោកធ្លាប់បានទៅ លោកនាយឧត្តមសេនីយ៍ បានថ្លែងថា មន្ទីរសឹង្ហបុរីមានសម្ភារៈទំនើប ហើយកន្លែងរបស់គេគឺស្អាត ប្រសិនបើអ្នកជំងឺបានទៅដល់កន្លែង នោះហើយ សូម្បីតែស្បែកជើងមិនហ៊ានពាក់ចូលផង ក៏ប៉ុន្តែការព្យាបាលជំងឺវិញ គឺគ្មានខុសគ្នានឹងពេទ្យខ្មែរនោះទេ ព្រោះរៀនវិជ្ជាពេទ្យដូចតែគ្នា។

ឆ្លៀតនៅក្នុងពិធីនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានលើកឡើងពីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីអំពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាការពិតវិស័យសុខាភិបាលបានដើរតួនាទីសំខាន់មួយដែលមិនអាចខ្វះបាន ព្រោះថាបើប្រជាជនមានសុខភាពល្អមិនឈឺស្កាត់គាត់និងមិនចាំបាច់ចំណាចថវិកាព្យបាលជំងឺនោះទេ ដូច្នោះការថែទាំសុខភាពជូនប្រជាជនឬការព្យបាលជូនប្រជាជនពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកកសាងសង្គមសុខដុមរម្យនា។

លោកបានសង្កត់ធ្ងន់ថា«គ្មានគ្រូសារណាមួយឬជនណាម្នាក់ដែលសប្បាយរីករាយខណៈពេលដែលសមាជិកក្រុមគ្រូសារណាម្នាក់មានជំងឺនោះទេ។ កាលណាលសមាជិកគ្រូសារមានជំងឺកាន់តែធ្ងន់ក្រុមគ្រូសារនោះកាន់តែមានទុក្ខធ្ងន់ផងដែរ»។

ក្រៅពី កោតសសើរដល់ក្រុមគ្រូពេទ្យដែលបានខិតខំអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាគ្រូពេទ្យដែលធ្វើឲ្យប្រជាពលរដ្ឋមានជំនឿនោះ លោក សៅ សុខា ក៏បានចាត់ទុកគ្រូពេទ្យគឺជាអ្នកម្ដាយទីពីររបស់អ្នកជំងឺ ព្រោះពេលណាដែលប្រជាពលរដ្ឋមានជំងឺឈឺស្កាត់គឺតែងតែរត់រកគ្រូពេទ្យគ្រប់ពេល៕

www.dap-news.com

www.dap-news.com

www.dap-news.com


កម្មករ-កម្មការិនី រោងចក្រ Kingland តវ៉ានៅលើផ្លូវ ជាតិលេខ២ ដើម្បីទាមទារ ប្រាក់ អត្ថប្រយោជន៍

$
0
0

ភ្នំពេញៈកម្មករ-កម្មការិនី រោងចក្រ King land កំពុងធ្វើការ តវ៉ានៅលើផ្លូវជាតិលេខ២ ដើម្បីទាមទារប្រាក់ អត្ថប្រយោជន៍ របស់ពួកគេ ដែលថៅកែរោងចក្រ មិនព្រមដោះស្រាយ។

យោងតាមកម្មករដែលកំពុងធ្វើការតវ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ពួកគាត់ធ្វើការតវ៉ា អស់ពេលច្រើនថ្ងៃមកហើយ ប៉ុន្តែគ្មានដំណោះស្រាយជូនពួកគាត់។ ជាមួយនឹងការតវ៉ានោះដែរកម្មករ-កម្មការិនី ក៏បានបិទផ្លូវជាតិលេខ២ រយៈពេលខ្លី ផងដែរ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង ហើយពួកគាត់ក៏ថយក្រោយវិញ។

រោងចក្រ ស្ថិតនៅតាមបណ្តោយថ្នល់ជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ជាមួយនឹង ការតវ៉ានេះដែរ កម្មករ-កម្មការិនី បានលើករូបសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផងដែរ ដើម្បីឲ្យសម្តេចនិងលោកជំទាវជួយអន្តរាគមន៍ដល់ពួកគាត់។

បើតាមការអះអាងរបស់កម្មករ-កម្មការិនី មានតែសម្តេចតេជោ និងលោកជំទាវ ទើបអាចដោះស្រាយ ជូនពួកគាត់បាន។

ការតវ៉ានេះ ត្រូវបានធ្វឡើង តាំងពីព្រឹកមកម្ល៉េះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

រដ្ឋមន្ត្រីៈ ហ្ស៊កដានី នៅតែបន្តទទួល យកជនភៀស សឹកស៊ីរី

$
0
0

អាម៉ាន់៖ យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ដោយផ្អែកតាមរយៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Petra បានរាយការណ៍ កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា តាមការស្រង់សម្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Awad Khleifat បានប្រាប់ឲ្យដឹងថា ហ្ស៊កដានី នឹងបន្តទទួល យកជនភៀសសឹកស៊ីរី ស្របពេលដែលហ្ស៊កដានី នឹងគ្រោងសាងសង់ជំរុំជនភៀសសឹកមួយទៀត ហើយវាជាជំរុំទី៣ សម្រាប់ទុកឲ្យជនភៀសសឹកទាំងអស់នោះស្នាក់នៅ។

ព្រមជាមួយគ្នានោះដែរ លោក Khleifat ក៏បានប្តេជ្ញាយ៉ាងមុតមាំថា ហ្ស៊កដានីនឹងបន្ត ការផ្តល់រាល់គ្រប់ជំនួយ ទាំងអស់ ចំពោះជនភៀសសឹកស៊ីរី ដោយសារតែលោក បានពិនិត្យមើលឡើងវិញនូវអ្វីដែលវាជាឧបសគ្គ ចំពោះប្រទេសរបស់លោក គឺកំពុងតែប្រឈមមុខចំពោះវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យហេដ្ឋារចនា សម្ព័ន្ធ នៅចំពេលដែលមានការហូរចូលនូវការកើនឡើងជនភៀសសឹកយ៉ាងច្រើនពន់ពេក ដែលវាជាការដាក់ សម្ពាធយ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចរបស់ជនហ្ស៊កដានី។

គួរបញ្ជាក់ផងដែរថា បើយោងតាមតួលេខជាផ្លូវការ ជនភៀសសឹកស៊ីរីជាង ៣៩២.០០០នាក់ បានរត់ភៀសខ្លួនចូលមករស់នៅក្នុងហ៊្សកដានី ចាប់តាំងពីការចាប់ផ្តើមមានភាពចលាចលមកម្ល៉េះ នៅក្នុងប្រទេសស៊ីរី នៅដើមឆ្នាំ២០១១៕

ឯកអគ្គរដ្ឋទូត គុយវ៉ែតប្រចាំ នៅនីហ្សេរីយ៉ា ជឿទុកចិត្ត លើការពង្រឹង រឹតចំណង ពាណិជ្ជកម្ម ទ្វេរភាគី

$
0
0

អាប៊ូហ្សា៖យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ដោយផ្អែកតាមរយៈ ឯកអគ្គរដ្ឋទូតគុយវ៉ែត ប្រចាំនៅនីហ្សេរីយ៉ា កាលពីថ្ងៃសៅរ៍ លោក Saad Al Asousi បានប្រាប់ឲ្យដឹងថា លោកបានជឿជាក់ ទៅលើការពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មជាមួយនីហ្សេរីយ៉ា។ ហើយលោក បានបន្តទៀតថា ប្រទេសអាហ្វ្រិក ខាងលិចមួយនេះ គឺជាប្រទេសវិនិយោគមួយផងដែរ។

មន្ត្រីផ្លូវការ បានធ្វើការកត់សម្គាល់មុនប្រារព្ធទិវាបុណ្យឯករាជ្យលើកទី៥២ និងថ្ងៃរំដោះលោកទី២២ តាមរយៈប្រជាជនគុយវ៉ែតស្ថិតនៅទីក្រុងអាប៊ូហ្សាកាលពីថ្ងៃចន្ទ។ ហើយថ្ងៃ រំដោះនោះដែរ គឺត្រូវតែ រម្លឹកខួបថ្ងៃរំដោះរបស់ប្រទេសខ្លួន ពីការត្រួតត្រាដោយជនជាតិ អ៊ីរ៉ាក់នៅក្នុងឆ្នាំ១៩៩១។

លោកឯកអគ្គរដ្ឋទូតរូបនេះ ក៏បានគូសបញ្ជាក់ថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្ត ក្នុងការពង្រឹង និង ភ្ជាប់ ទំនាក់ទំនងឲ្យកាន់តែប្រសើរជាមួយនិងនីហ្សេរីយ៉ា។

ព្រមជាមួយគ្នានោះដែរ លោកបានបន្ថែមថា ប្រទេសទាំងពីរក៏បានចាប់ផ្តើមធ្វើការពិភាក្សាគ្នា ដែលវានឹង សម្លឹងឃើញនូវការមកបណ្តាក់ទុនជាច្រើនរបស់វិនិយោគិនកូវ៉ែត ដើម្បីមកបណ្តាក់ទុនប្រាក់ដ៏ច្រើនសន្ធឹក នៅក្នុងគ្រប់វិស័យមួយចំនួនយ៉ាងសំខាន់។

លោកនិយាយទៀតថា គុយវ៉េតបានទទួលនូវការគាំទ្រយ៉ាងក្រៃលែងពីនីហ្សេរីយ៉ា និង នេះដោយយោងទៅ តាមការធានារបស់លោក ហើយលោកបានត្រួសត្រាយផ្លូវសម្រាប់ការយល់ ដឹងនៃទំនាក់ទំនងការងារ គ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ ក្រៅពីនោះ លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ថា គោលដៅរបស់ពួក គាត់ គឺត្រូវតែបង្កើនទំនាក់ទំនងទ្វេភាគីថែមទៀត៕

www.dap-news.com

លោក ឆាយ គឹមសុន នាំអំណោយ ថ្នាំពេទ្យជូន មណ្ឌលសុខភាព

$
0
0

កំពង់ចាម៖ លោក ឆាយ គឹមសុន ប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ រួមជាមួយក្រុមការងារ ជាច្រើននាក់ បាននាំយកអំណោយ ជាថ្នាំពេទ្យចំនួន៤៥មុខ ជាអំណោយរបស់លោក ហ៊ុន ណេង ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ផ្តល់ជូនមណ្ឌលសុខភាព ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ដើម្បីទុកព្យាបាលប្រជាពលរដ្ឋ ក្នុងពេលមានជំងឺដង្កាត់ផ្សេងៗ។

ក្នុងឱកាសនោះដែរ លោក ឆាយ គឹមសុន បានមានប្រសាសន៍ឲ្យដឹងថា ថ្នាំពេទ្យដែលជាអំណោយរបស់លោក ហ៊ុន ណេង នាពេលនេះ មានចំនួន៤៥មុខ ជាប្រភេទថ្នាំគ្រាប់ និងប្រភេទថ្នាំទឹកហើយថ្នាំពេទ្យទាំងនោះ អាចព្យាបាល ជំងឺជាច្រើនមុខ មានដូចជា ក្តៅខ្លួន រាគ ឈឺក្បាល វិលមុខ ។ល។

លោក ឆាយ គឹមសុនបានបញ្ជាក់ផងដែរថា ថ្នាំពេទ្យទាំងនោះ ទុកសម្រាប់ឲ្យគ្រូពេទ្យនៃមណ្ឌលសុខភាព ឃុំអារក្សត្នោត ព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅពេលដែលប្រជាពលរដ្ឋមានជំងឺផ្សេងៗ។ មិនតែប៉ុណ្ណោះ លោក បានឧបត្ថម្ភថវិកា ជូនបុគ្គលិកពេទ្យនៃមណ្ឌលសុខភាពឃុំអារក្សត្នោត ចំនួន៤០ម៉ឺនរៀល និងឧបត្ថម្ភ ជូនក្រុមប្រឹក្សាគណបក្សប្រជាជនឃុំអារក្សត្នោតចំនួន៥នាក់ ក្នុងម្នាក់ៗថវិកាចំនួន៥ម៉ឺនរៀល៕

www.dap-news.com

www.dap-news.com

www.dap-news.com

ជនជាតិកូរ៉េ ស្រវឹងបើករថយន្ត បុករបាំងដែក ចែកទ្រូងផ្លូវ ខូចខាត និងរប៉ើក ចំនួន៩ផ្ទាំង

$
0
0

ភ្នំពេញ៖ យ៉ាងហោចណាស់ របាំងដែកចែកទ្រូវផ្លូវ ចំនួន៩ផ្ទាំងបាន រងការខូចខាត និងរប៉ើក ក្នុងនោះរងការខូចខាត ចំនួន៦ផ្ទាំង ដោយសារ តែជនជាតិកូរ៉េ បានបើករថយន្តបុក ដោយសារតែស្រវឹង។

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារ តែស្ថានភាព ស្រវឹងខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវសហព័ន្ធរុស្ស៊ី មុខហ្រ្គីនកាហ្វេ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋាន និងមន្រ្តី នគរបាលចរាចរបាន ឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិចិន ឈ្មោះ Sung Kue អាយុ៤១ឆ្នាំ បានបើករថយន្ត របស់ខ្លួនម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-0842 បើកតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី លុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូត បុករបាំងដែកចែកទ្រូង ផ្លូវបណ្តាលឲ្យរងការខូចខាតអស់ ចំនួន៦ផ្ទាំង និងរប៉ើកចំនួន៣ផ្ទាំង។

បើតាមសមត្ថកិច្ច ក្រោយបង្កគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបាន វាស់ជាតិអាល់កុល បង្ហាញថា អ្នកបើករថយន្ត មានជាតិអាល់កុលចំនួន ០,៧៧មីលីក្រាម ក្នុងមួយលីត្រខ្យល់ ។ បច្ចុប្បន្ន រថយន្តត្រូវ បានសមត្ថកិច្ច ចរាចរណ៍ យកទៅរក្សាទុក នៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់រថយន្តរថយន្ត ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់។

លោក ហេង ចាន់ធារី នៅតែអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ និងអ្នកបើកបរ មិនត្រូវបើកបរ នៅពេល មានភាព ស្រវឹងនោះឡើយ ហើយច្បាប់មិនមានការ យោគយល់ទេ ពេលបង្កគ្រោះថ្នាក់ ចរាចរណ៍ម្តងៗ ពោលត្រូវតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។ លោកបានបន្តថា កម្លាំងសមត្ថកិច្ចរបស់លោក នៅតែធ្វើការងារនេះ ជាប្រចាំក្នុងគោលបំណងកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើនឡើងនៅពេលបច្ចុប្បន្ននេះ។

លោកវរសេនីយ៍ត្រី ប៉ែន ឃុន នាយរងការិយាល័យចរាចរបាន ថ្លែងអំពាវនាវឱ្យ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំ ពេញ ទាំងអស់ ត្រូវចូលរួមសហការនិងគោរព ច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ហើយកត្ដា ដែលសំខាន់មួយទៀតនោះ គឺមិនត្រូវបើកបរ ពេលដែលខ្លួនស្រវឹងនោះឡើយ ។

សមត្ថកិច្ចជំនាញ បានឱ្យដឹងថា កម្រិតដែល ត្រូវផាកពិន័យ ចំពោះជនណា ដែលមានជាតិអាកុលក្នុងខ្លួន ចាប់ពី០,៤០ឡើង ទៅ ហើយច្បាប់តម្រូវឱ្យ ផាកពិន័យ ពី ២ម៉ឺន៥ពាន់រៀល ទៅ ១លានរៀល ហើយត្រូវជាប់ ពន្ធនាគារ ពី ៦ថ្ងៃ ទៅ ៦ខែ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>