Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រុមបាល់ទាត់ DAP United ឈ្នះក្រុម Angkor Beer ដោយលទ្ធ ៦-១

$
0
0

ភ្នំពេញៈ ក្រុមបាល់ទាត់របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល (ក្រុម DAP United ) បានប្រកួត យកឈ្នះ លើក្រុម Angkor Beer ដែលជាក្រុមបាល់ទាត់ របស់ក្រុមហ៊ុន ស្រាបៀរអង្គរ ដោយ លទ្ធផល បច្ចេកទេស ៦-១ កាលពីល្ងាចថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ នៅលើទីលាន បាល់ទាត់នៃវិទ្យាល័យ បឹងត្របែក ។

នៅក្នុងការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពរវាងក្រុម DAP United និងក្រុម Angkor beer ខាងលើនេះ គឺជាលើកទី១ហើយដែលក្រុមទាំង ២ជួបគ្នា ។ សម្រាប់ជំនួបលើកដំបូងនេះ គឺក្រុម DAP United ជាអ្នក ទទួលបានជ័យជំនះ ។ ប្រកួតក្នុងតង់ទី១ ក្រុម DAP United ទទួលបានលទ្ធផល បណ្ដោះអាសន្ន នាំមុខ មុន ១គ្រាប់ដែលរកបានដោយកីឡាករ ម៉ៅ ចាន់វិជ្ជា នៅនាទី ទី៣៦ ។

ចូលតង់ទី២ ការប្រកួតបន្ដបានត្រឹមនាទីទី៧០ប៉ុណ្ណោះ ក្រុម DAP United បន្ថែមគ្រាប់បាល់បានចំនួន ៥ គ្រាប់ទៀត ដែលធ្វើបានសម្រេចដោយកីឡាករ កែវ រចនា នៅនាទីទី៥៥ និងនាទី៦៥, កីឡាករ ចាន់ ភារិទ្ធ នាទីទី៦៣, កីឡាករ ចាន់ បូរ៉ា នាទីទី៦៧ និងកីឡាករ អ៊ុង ពៅ រកបាននៅនាទីទី៧១ ។ ចំណែកការ ព្យាយាម វាយបករបស់ក្រុម Angkor beer ទទួលបានតែ ១គ្រាប់ប៉ុណ្ណោះនៅនាទីទី ៨៩ ដែលធ្វើសម្រេច ដោយកីឡាករ អោអួន ម៉ូលី ។ ចប់ការប្រកួតក្រុម Angkor beer ចាញ់ក្រុម DAP United ដោយលទ្ធផល ៦-១ ។

ការទទួលបានជ័យជំនះរបស់ក្រុម DAP Unitedលើកនេះ បានបន្ដកំណើននៃការឈ្នះ មួយប្រកួតទៀត ហើយ គឺការប្រកួតសរុប ៣២ប្រកួតទាំងលើនេះ ឈ្នះ១៩ប្រកួត ចាញ់១០ប្រកួត និងស្មើ ៣ប្រកួត ។ ទោះ បីជាការប្រកួតកន្លងមកចាញ់មានឈ្នះក៏ពិតមែន ប៉ុន្ដែរាល់ការប្រកួតរបស់ក្រុម DAP United គឺជាការ ប្រកួត ដើម្បីរឹតចំណងមិត្តភាព និងដកស្រង់យកបទពិសោធគ្នាទៅវិញទៅមកប៉ុណ្ណោះ ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតរបស់ក្រុម DAP United នៅក្នុងសប្ដាហ៍នេះ ក៏មានការសហការឧបត្ថម្ភ ពីហាងលក់ម៉ូតូធំ O.L.C ដែលជាហាងទើបតែ នាំចូលនូវលក់ម៉ូតូធំ និងទំនើបបំផុតជាមួយលេខអូតូ ពី ប្រទេសជប៉ុន មកនៅកម្ពុជា ហើយការឧបត្ថម្ភនេះ គឺដោយសារ ម្ចាស់ហាងលោក Yamasshita Harumi ចង់ចូលរួមលើកស្ទួយវិស័យកីឡា នៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ ។ ប្រសិនបើ លោកអ្នក ត្រូវការជាវ ម៉ូតូធំរបស់ជប៉ុនបែបថ្មីនេះ សូមទំនាក់ទំនងលោក Ratana ដែលមានលេខទូរស័ព្ទ ០៧៧ ៨៨១ ៣៣៧ ។

លោក លឹម ជាវុត្ថា ជាប្រធានក្រុម DAP United ក៏បានអរគុណដល់លោក Yamasshita Harumi ម្ចាស់ហាង ម៉ូតូធំខាងលើ និងលោក Ratana ផងដែរ ដែលបានចូលរួម ឧបត្ថម្ភដល់ក្រុមបាល់ទាត់ DAP United ហើយ លោកសូមជូនពរឲ្យហាងលក់ម៉ូតូនេះ ទទួលបានជោគជ័យក្នុង ជំនួញថ្មីមួយនេះ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com


ពិព័ណ៌ ទូរស័ព្ទ ពិភពលោក នឹងប្រារព្ធឡើង ក្នុងថ្ងៃច័ន្ទនេះ នៅបាសេឡូណា

$
0
0

ម៉ាឌ្រិដ៖ យោងតាមទី ភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា ការតាំងពិព័ណ៌ទូរស័ព្ទ ដៃពិភពលោក(MWC) និងប្រារព្ធឡើងនៅថ្ងៃច័ន្ទនេះ ក្នុងទីក្រុង បាសេឡូណា នៃ ប្រទេស អេស្ប៉ាញ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលជាការដាក់បង្ហាញ ការវិវឌ្ឍន៍ នៃប្រតិបត្តិការប្រើប្រាស់ និងបច្ចេកទេស ថ្មីៗរបស់ ពិភព លោក។

ក្រុមហ៊ុន នាំមុខ លើវិស័យ ផលិតទូរស័ព្ទ ចល័តជាច្រើន នឹងបង្ហាញបច្ចេកវិទ្យាចុងក្រោយ របស់ពួកគេក្នុង ការធ្វើ ទំនាក់ ទំនងតាមទូរស័ព្ទទូទាំងពិភពលោក អំឡុងពេល នៃពិព័ណ៌របស់ MWC ធ្វើឡើងនៅឆ្នាំ២០១៣ នេះ ដែលត្រូវ បានគេរំពឹងទុកថា នឹងមានវត្តមានអ្នកចូលរួម ប្រមាណ ពី៦០.០០០ ទៅ ៧០.០០០នាក់។

ការធ្វើសន្និសីទ ជាបន្តបន្ទាប់ និងផ្តល់ជូន ព័ត៌មានដោយn អ្នកជំនាញ ដែលមកពីសហគ្រាស និងក្រុមហ៊ុនដែល បានរកឃើញនូវបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។ ពិពណ៌ MWC កាលពី ឆ្នាំ មុន អាចរកចំណូលបាន រហូត៣០០លាន អឺរ៉ូ ស្មើនឹង៣៩៥លាន ដុល្លារអាមេរិក ដែលចំណូលទាំងនេះបានមកពីការលក់សំបុត្រ ខណៈដែលផ្តល់ជូន ការងារ រយៈពេលខ្លីដល់មនុស្ស ៦.៥០០នាក់លើផ្នែកផ្តល់សេវាកម្ម។ ក្រុមអ្នករៀបចំកម្មវិធី រំពឹងទុក ថាការប្រារព្ធធ្វើនៅ ឆ្នាំ នេះអាចនឹងប្រសើរជាងបណ្តាឆ្នាំកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ការរៀបចំពិព័ណ៌នៅឆ្នាំនេះ នឹងផ្តោតលើការធ្វើកុងត្រាដោយគ្មានការ ចំណាយ និង ការដាក់ បញ្ចូល បច្ចេកវិទ្យា។ ប្រតិបត្តិករលើផ្នែគទូរគមនាគមន៍ជាច្រើន នឹង អាចមានលទ្ធភាពផ្តល់នូវ ការវិវត្តន៍ដ៏ យូរ អង្វែងជំនាន់ទីបួន (LTE) ចាប់ពីឆ្នាំ ២០១៤ខាង មុខនេះទៅទៅ។ នេះបើតាមការលើកឡើងរបស់លោក វីចទ័រ កាលវ៉ូ សូតេឡូ រដ្ឋមន្ត្រី ទូរគមនាគមន៍អេស្ប៉ាញ។លោករដ្ឋមន្ត្រីបាន បន្តទៀតថា “យើងនឹងឃើញការ វិវឌ្ឍន៍ បច្ចេកវិទ្យា ទូរស័ព្ទនៅ៦ឆ្នាំខាង មុខទៀត ហើយបច្ចេកវិទ្យានេះ និងផ្តល់ប្រាក់ចំណេញជាច្រើន ដែលយើងទាំងអស់ គ្នាចង់ផ្តល់ ជូន”។ អ្នករៀបចំពិព័ណ៌ប្រមាណជា ១.៥០០នាក់មកពី១៤០ប្រទេស និងតំបន់លើពិភពលោក ដោយរួមមានក្រុម ហ៊ុនApple, Huawei, Sharp, ZTE, Samsung និង Nokia នឹងចូលរួម ក្នុងការពិព័ណ៌ពិភពលោកនេះ។

Photo by DAP-News

បើករថយន្ត ស៊េរីទំនើប បុកគ្នា បណ្តាលឲ្យ រថយន្តរងការ ខូចខាតទាំង សងខាង

$
0
0

ភ្នំពេញ៖ រថយន្តពីរគ្រឿង មួយម៉ាកលុច្សស៊ីស RX300 និងមួយគ្រឿងទៀត ម៉ាកព្រូស បើកបុកគ្នា ពេញទំហឹង ខណៈកំពុងបើកបរ តាមបណ្តោយផ្លូវ១៦៣ កែងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ២ និង៣០នាទីយប់ ឈានចូល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ បណ្តាលឲ្យ រថយន្តរងការ ខូចខាតយ៉ាង ដំណំទាំងសងខាង ។

តាមប្រភពពត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកមួយគ្រឿង ម៉ាកលុច្សស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E-1111 បើកបរតាមបណ្តោយ ផ្លូវ៤៣២ ក្នុងទិសដៅពី កើតទៅលិច លុះបើកមកដល់ចំណុច ផ្លូវកែង១៦៣ បានបុកគ្នាជាមួយ រថយន្តមួយគ្រឿងទៀត ម៉ាកព្រូស ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-1988 ដែលកំពុងបើកតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅ ពីត្បូងទៅជើង ពេញទំហឹង បណ្តាលឲ្យរថយន្ត រងការខូចខាតទាំងសងខាង តែមិន បណ្តាលឲ្យនរណាម្នាក់ រងរបួសឡើយ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានសម្រេចចិត្តសុំ សមត្ថកិច្ចយករថយន្ត ទៅជួសជុលរៀងៗខ្លួន ដោយពុំមានខាងណាចេញថ្លៃសង ជូនខាងណាឡើយ ព្រោះពួកគេបើកបរខុសច្បាប់ទាំងពីរនាក់៕

www.dap-news.com

www.dap-news.com

ថ្ងៃមាឃបូជា

$
0
0

ភ្នំពេញ៖ ថ្ងៃ១៥ កើតពេញបូរណ៌មី ខែមាឃ ពុទ្ធសករាជ ២៥៥៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះ គឺជា ថ្ងៃមាឃបូជា ចាត់ជាថ្ងៃដែលមានសារសំខាន់ សម្រាប់ពុទ្ធសាសនិកជនខ្មែរ ព្រោះថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទាន ឱវាទបាដិមោក្ខដល់មហាសង្ឃ  សន្និបាតក្នុងវត្តវេឡុវ័ន ដែលជា វត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនា ក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់ ៤ យ៉ាង កើតឡើង គឺ៖

១. ព្រះសង្ឃសមណៈទូត ១២៥០ អង្គ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់បញ្ជូនទៅកាន់តំបន់ផ្សេងៗ ដើម្បីផ្សព្វផ្សាយគោលធម៌ បានវិលត្រឡប់មកចូលគាល់ ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា  (សព្វេ ខីណាសវា) ។

២. ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បំបួសឲ្យដោយផ្ទាល់ ដែលហៅថា ឯហិភិក្ខុឧបសម្បទា (សព្វេ ឯហិភិក្ខុកា)

៣. ព្រះសង្ឃទាំងអស់ សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន ត្រចៀកទិព្វ ភ្នែកទិព្វ កំណត់ដឹងចិត្តអ្នកដទៃ បានរលឹកជាតិបាន និងអស់អាសវៈ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបានណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា)

៤. ថ្ងៃដែលព្រះសង្ឃទាំងអស់ ជួបប្រជុំគ្នានោះត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)

ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថា ចតុរង្គសន្និបាត គឺ កិច្ចប្រជុំប្រកបដោយអង្គ ៤។

ចតុរង្គសន្និបាតនេះ ប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជា ម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិញាណ កន្លងហើយបាន ៩ខែ គឺ  មុន ព.ស. ៤៥ ឆ្នាំ។

មូលហេតុសំខាន់ ដែលព្រះសង្ឃសមណៈទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មី ខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រី របស់សាសនា ព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍ តែងប្រារព្ធពិធីលាងជម្រះបាបបូជា ព្រះសិវៈ ព្រោះហេតុនោះ ព្រះសង្ឃទាំងនោះទើបធ្វើដំណើរទៅ គាល់ព្រះបរម សាស្តា ដែលទ្រង់ធ្វើពុទ្ធដំណើរចេញពីល្អាង សុករខាតាមកគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើដំណើរទៅព្រមគ្នាទាំង ១២៥០អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃ អង្គនីមួយៗធ្វើដំណើរទៅវត្តវេឡុវ័ន ដោយមិនបានណាត់ទុកជាមុន ដូចជាណាត់តាមទូរសព្ទ ឬ ឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ ។

តើព្រះសង្ឃទាំង ១២៥០ អង្គនោះចេញមកពីប្រភពណាខ្លះ?

ប្រភពនៃព្រះសង្ឃទាំង ១២៥០ អង្គនោះ គឺ

ក. សិស្សគណរបស់ព្រះឧរុវេលកស្សបៈចំនួន ៥០០ អង្គ

ខ. សិស្សគណរបស់ព្រះនទីកស្សបៈចំនួន ៣០០ អង្គ

គ. សិស្សគណរបស់ព្រះគយាកស្សបៈចំនួន ២០០ អង្គ

ឃ. សិស្សគណរបស់ព្រះសារីបុត្រ និងព្រះមោគ្គល្លានចំនួន ២៥០ អង្គ

សរុបព្រះសង្ឃទាំងអស់ ១២៥០អង្គ ដោយមិនរាប់បញ្ចូលព្រះឧរុវេលកស្សបៈ ព្រះនទីកស្សបៈ ព្រះគយាកស្សបៈ ព្រះសារីបុត្រ និង ព្រះមោគ្គល្លាននោះទេ បើរាប់ បញ្ចូល ៥ អង្គនេះទៀតបានជា ១២៥៥ អង្គ។

ព្រោះអច្ឆរិយហេតុកើតឡើង ដោយមិននឹកស្មានដល់បែបនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទើបទ្រង់ឆ្លៀតឱកាសនោះសម្តែង ឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១២៥០ អង្គនោះ ដោយទ្រង់កំណត់គោលនយោបាយ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា ៥ ចំណុច គឺ 

ក. ឧត្តមគតិ បានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ។ (អភ័យទានផ្នែកនយោបាយ)

ខ. គោលបំណង បានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់ របស់ព្រះពុទ្ធសាសនា។ (សាធារណៈប្រយោជន៍)

គ. វិធីបដិបត្តិ បានដល់ មិនរំលោភសិទ្ធិមនុស្សនិងសត្វ។ (សិទ្ធិមនុស្ស)

ឃ. គោលការណ៍ មាន ៣ចំណុច គឺ

·         មិនធ្វើអំពើអាក្រក់ទាំងពួង (សន្តិសុខ)

·         ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម)

·         ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)

ង. វិធីសាស្ត្រ  មាន ៦ ចំណុច គឺ

·         មិនបរិហារកេរ្តិ៍បុគ្គលណា (វចីសុចរិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)

·         មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)

·         គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)

·         ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច)

·         អង្គុយ ឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម)

·         ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)។

ទាំង ៥ ចំណុចខាងលើនេះ ចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា។

www.dap-news.com

ថ្ងៃមាឃបូជា ចាត់ជាថ្ងៃព្រះធម៌ ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ។

តើប្រារព្ធពិធីមាឃបូជា បានប្រយោជន៍អ្វីខ្លះ?

ប្រយោជន៍នៃថ្ងៃមាឃបូជា គឺ

១. ពុទ្ធសាសនិកជន បានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារសំខាន់នៃថ្ងៃមាឃបូជានេះ។

២. យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។

៣. បណ្តុះសទ្ធាជ្រះថ្លា កាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជា ម្ចាស់។

៤. បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជនក្នុងថ្ងៃមាឃបូជានេះ។

៥. បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។

ថ្ងៃមាឃបូជា ចាត់ជាគ្រឿងពិសោធ និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជនឲ្យឃើញថា បុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀប ដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវវ្ហោះវ្ហើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើក ស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើង ការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធសាសនា មិនមែនជាការងារធ្ងន់ធ្ងរឡើយ ផ្ទុយទៅវិញ ជាការជួយលើក ស្ទួយគុណភាពជីវិតផ្នែកចិត្តវិញ្ញាណរបស់ខ្លួនឲ្យប្រសើរឡើងតាមគោលការណ៍ចំណុចទី ២ ថា ធ្វើអំពើល្អឲ្យដល់ព្រម ពោលគឺ បណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុលស នោះឯង៕ (ដកស្រង់ ចេញពីគេហទំព័រ ព្រះពុទ្ធសាសនាខ្មែរ)

លុច្សស៊ីស៤៧០ ព្រលះរបាំង ដែកចែក ទ្រូងផ្លូវអស់ ១១ផ្ទាំង រួចបើករត់

$
0
0

ភ្នំពេញ ៖ បើទោះបីមានការ រិតបន្ដឹង ច្បាប់ចរាចរណ៍ជើងគោក តាមរយៈការត្រួត ពិនិត្យច្បាប់ចរាចរណ៍ នៅតាមដងផ្លូវ ដើម្បី ណែនាំនិងឃាត់ ខ្លួនអ្នកបើកបរទាំងឡាយ ណា ដែលមានជាតិស្រវឹងខ្លាំង ហើយបង្ក គ្រោះថ្នាក់ចរាចរ បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ របស់រដ្ឋក៏ដោយនោះ ប៉ុន្ដែ ជាក់ស្ដែង សកម្ម ភាពបង្កគ្រោះថ្នាក់ចរាចរ ដែលផ្ដើមចេញពី គ្រឿងស្រវឹងនាពេលបច្ចុប្បន្ននេះ ត្រូវបាន គេមើលឃើញថា មិនទាន់មានការថយចុះ ក្នុងកម្រិតមួយដ៏ខ្ពង់នៅឡើយទេ ។

ទន្ទឹមនឹងការចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរ ដែលបាននឹងកំពុងកើន ឡើងជាបន្ដបន្ទាប់ខាងលើនេះ កម្លាំងនគរ បាលចរាចរណ៍ជើង គោករាជធានីភ្នំពេញ បាន បញ្ចេញ ប្រតិបត្ដិការរបស់ខ្លួន តាមរយៈ ការឃាត់ខ្លួនអ្នកបើករថយន្ដ ដែលបង្កគ្រោះ ថ្នាក់ចរាចរ ដោយស្ថានភាពស្រវឹង រួចហើយ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

ប្រតិបត្ដិការ ដែលមានការបញ្ជាពីលោក ស្នងការនគរបាល រាជធានីភ្នំពេញ ឧត្ដម សេនីយ៍ ជួន សុវណ្ណ និងដឹកនាំប្រតិបត្ដិការ ពីសំណាក់ ប្រធាន ការិយាល័យចរាចរណ៍ជើង គោកលោកហេង ចាន់ធារី និងនាយរងការិ យាល័យលោកបែន ឃុន បានធ្វើឡើងដើម្បី ជាការព្រមាន ដល់ជនទាំង ឡាយណា ដែល មានអាការៈស្រវឹង ហើយនៅតែបន្ដបញ្ជា យានយន្ដរបស់ខ្លួន ដោយមិនខ្លាចបង្កគ្រោះ ថ្នាក់ចរាចរប៉ះ ពាល់ដល់អ្នកដទៃ និងបំផ្លិច បំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ ដូចជា របាំងដែកចែកទ្រូងផ្លូវ បង្គោលភ្លើង និង ខឿនវិមានឯករាជ្យជាដើម ។

ជាក់ស្ដែងរបាំងដែកចែកទ្រូងផ្លូវចំនួន១១ ផ្ទាំង បានរងការខូចខាតទៀតហើយ នៅមុខ សួនកំសាន្ដភ្នំពេញ វ៉តធើផាក តាមបណ្ដោយ ផ្លូវ សហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ដែលបង្កឡើងដោយអ្នកបើករថយន្ដ លុច្សស៊ីសមួយគ្រឿង មានអាការៈស្រវឹង ហើយបើក បរពុំមានការប្រុងប្រយ័ត្ន ។

យោងតាមមន្ដ្រីនគរបាលចរាចរណ៍ជើង គោករាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរដែលបង្កឡើង ដោយអាការៈ ស្រវឹងខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង១និង២០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ ។

ប៉ុន្ដែគ្រោះថ្នាក់ចរាចរដែល បំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ រហូតដល់១១ផ្ទាំងខាងលើនេះ អ្នកបើក រថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយ បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅ កាន់តលាការ ដើម្បីចាត់ការតាមនីតិវិធី ។

មន្ដ្រីនគរបាលចរាចរណ៍បានថ្លែងថា មុន ពេលកើតហេតុ មានរថយន្ដម៉ាកលុច្សស៊ីស ៤៧០ពណ៌ទឹកមាស មួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ 2I-5229 បើកបរដោុយបុរស ម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិស ដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានគេចម៉ូតូមួយគ្រឿង ដែលកំពុងធ្វើដំណើរ ស្របទិសគ្នា ស្រាប់តែអ្នកបើករថយន្ដដែល មានអាការៈស្រវឹងផងនោះ បានរេចង្កូតបុក របាំងដែកចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់ចំនួន ១១ផ្ទាំង ដោយឡែករថយន្ដបង្កបានរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ។

បើយោងតាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរខាងលើ នេះ អ្នកបើករថយន្ដមិនព្រមឈប់នោះឡើយ ពោលបាន បើករថយន្ដគេច ការទទួលខុស ត្រូវ ចំពោះការបំផ្លាញទ្រព្យសម្បត្ដិសាធា រណៈរបស់រដ្ឋ រហូតដល់មុខមន្ទីរពេទ្យសែន សុខ តាមបណ្ដោយ ផ្លូវលេខ១៩៨៦ ខណៈ ដែលរថយន្ដទៅមុខលែងរួច ក៏ត្រូវបាន សមត្ថកិច្ចឃាត់ជាប់នៅទីនោះតែម្ដង ។

ក្រោយឃាត់រថយន្ដកម្លាំងនគរបាល ចរាចរណ៍ជើងគោក និងកម្លាំងសមត្ថកិច្ចមូល ដ្ឋានបានឃាត់អ្នកបើកបរ ហើយប្រាប់ថា អ្នកបើកបររូបនេះ មានឈ្មោះភូ ហាន់ អាយុ ២៦ឆ្នាំ រស់នៅផ្ទះជួលលេខ២៧ ផ្លូវលេខ ១៤១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករានិង មានស្រុកកំណើត នៅស្រុកកំពង់ ត្រាច ខេត្ដ កំពត ។ បន្ទាប់មកសមត្ថកិច្ចបានយករថយន្ដ ស្ទូច ទៅស្ទូចរថយន្ដបង្កនិងនាំខ្លួនអ្នកបើក បររូបនេះ ដើម្បីកសាងសំណុំរឿងនិងបញ្ជូន ខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការតាមផ្លូវច្បាប់ ។

បើយោងតាមមន្ដ្រីនគរបាលចរាចរណ៍ ជើងគោក បានបង្ហាញថា អ្នកបើករថយន្ដ  បង្ករូបនេះ មានអត្រាជាតិអាកុល ០,៤៣ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ដែលកម្រិត នេះ តម្រូវឱ្យសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់តុលាការ។

ប្រធានការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោហេង ចាន់ធារី បានថ្លែងថា កម្លាំងសមត្ថកិច្ចរបស់ លោក នៅតែបន្ដបញ្ចេញប្រតិបត្ដិការខាង លើនេះ គ្មានថ្ងៃបញ្ចប់នោះឡើយ ដើម្បីចូល រួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ដែល បាននឹងកំពុងមានការកើនឡើង គួរឱ្យកត់ សម្គាល់នាពេលបច្ចុប្បន្ននេះ ។

លោកហេង ចាន់ធារី បានបញ្ជាក់ថា ចំពោះជនណា ដែលមានអាការៈស្រវឹងហើយ បើកបរបង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យរង គ្រោះដល់អ្នកដទៃ និងបំផ្លិចបំផ្លាញទ្រព្យ សម្បត្ដិសាធារណៈរបស់រដ្ឋនោះ ត្រូវរៀបចំ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ដោយ គ្មានការយោគយល់ និងទទួលយកអន្ដរាគមន៍ នេះឡើយ បើមិនដូច្នោះទេ មិនមានការរៀង ចាលនៅពេលលើកក្រោយឡើយ។

នាយរងការិយាល័យចរាចរណ៍ជើងគោក លោកបែន ឃុន បានគួសបញ្ជាក់ផងដែរថា ចំពោះអ្នកបើករថយន្ដទាំងឡាយណាដែល មានស្ថានភាពស្រវឹង ក្រោម០,២៥មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ គឺតម្រូវឱ្យធ្វើការអប់រំ ប៉ុន្ដែបើសិនអ្នកបើកបររថយន្ដទាំងនោះ មានជាតិអាកុលនៅក្នុងខ្លួន ចាប់ពី០,២៥ មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ទៅដល់០,៣៩ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់តម្រូវឱ្យផាក ពិន័យ ប៉ុន្ដែបើសិនអ្នកបើកបរស្រវឹង មាន ជាតិអាកុលចាប់ពី០,៤០ឡើងទៅ គឺតម្រូវ ឱ្យសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់ ដោយកសាង សំណុំរឿងបញ្ជូនទៅតុលាការ ។

បើតាមលោកបែន ឃុន បន្ទាប់ពីមានការ រិតបន្ដឹងច្បាប់ចរាចរណ៍ជើងគោក ហើយ ឃាត់ខ្លួនអ្នកបើកបរ ដែលមានអាការៈស្រ វឹង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ក្រោយពីបានបង្កនិងបំផ្លាញទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋ និងធ្វើឱ្យអ្នកដទៃរង គ្រោះនោះ បានសង្កេតឃើញថា ក្នុងរយៈ ពេលថ្មីៗនេះ សកម្មភាពខាងលើ ហាក់បីដូច ជាមានការថយចុះគួរឱ្យកត់សម្គាល់ ហើយ សមត្ថកិច្ចបាននឹងកំពុងបន្ដអនុវត្ដថែមទៀត ដោយគ្មានការយោគយល់ឡើយ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ប្រធាន ក្រុមការងារ ចុះជួយឃុំទួលស្ដី លោក លី សុវណ្ណ អញ្ជើញចូលរួម ក្នុងពិធីបញ្ចូល សមាជិកគណបក្ស

$
0
0

ស្វាយរៀង៖ លោក លី សុវណ្ណ អនុប្រធានក្រុមការងារ ចុះជួយស្រុកចន្ទ្រា និងជាប្រធានក្រុមការងារចុះជួយឃុំទួលស្ដី នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣ បានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៨៤នាក់ នៅទីស្នាក់ការ គណបក្សឃុំទូលស្ដី។

បន្ទាប់ពីលោក សុខ សេក ប្រធានគណៈកម្មាធិការគណបក្ស ឃុំទូលស្ដី បានឡើងរាយការណ៍អំពីការងារបក្ស ព្រមទាំងមានការឡើងប្ដេជ្ញាចិត្ត ពីសមាជិកបក្សថ្មីរួចមក លោក លី សុវណ្ណ បានមានប្រសាសន៍ថា ក្នុងនាមរូបលោក ជាប្រធានក្រុមការងារ ចុះជួយឃុំទួលស្ដី លោកពិត ជាមានកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមនៅក្នុងពិធីបញ្ចូលសមាជិកបក្សថ្មីនេះ ព្រោះបងប្អូនបានយល់យ៉ាងច្បាស់ ពីការដឹកនាំដ៏ត្រឹមត្រូវ របស់ថ្នាក់នាំគណបក្សប្រជាជនកម្ពុជា ទើបបានជាបងប្អូនសម្រេចចិត្ត ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។

លោក លី សុវណ្ណ បានបន្តថា គ្រប់ការលៈទេសៈ គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជានិច្ច ជាមួយនឹងប្រជាពលរដ្ឋ ដោយបានឆ្លងកាត់ គ្រប់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង តាំងពីដំណាក់ កាលសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត មកម្ល៉េះ និងដំណាក់កាល ស្ដារកសាងទឹកដីឡើងវិញ រហូតមកដល់ដំណាក់កាល មានសុខសន្តិភាព បង្រួមបង្រួមជាតិ និងការអភិវឌ្ឍដូចពេលសព្វថ្ងៃនេះ។

នៅក្នុងពិធីនោះ លោក លី សុវណ្ណ ក៏បានលើកឡើងប្រាប់ប្រជាពលរដ្ឋ កុំឲ្យចាញ់ឃោសនាគណបក្សផ្សេង ដែលតែងតែដើរឃោសនា បោកប្រាស់ ប្រជាពលរដ្ឋ និងតែងតែរិះគន់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាដឹកនាំនោះ ថាមិនបានកសាងអ្វី សំរាប់ប្រជាពលរដ្ឋនោះទេ តែតាមការពិតរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកសាងអភិវឌ្ឍសមិទ្ធផលជាច្រើន នៅទូទាំងប្រទេស ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ដែលលោកតែងតែស្ថិតនៅជាប់ជានិច្ច ជាមួយប្រជាពលរដ្ឋ ដោយនៅទីណាមានការលំបាក ទីនោះតែងតែមានមុខ សម្ដេចតេជោ និងលោកជំទាវ ក៏ដូចមន្រ្តីគណបក្សប្រជាជនកម្ពុជា រីឯគណបក្សប្រឆាំងវិញ មិនដែលបានកសាងសមិទ្ធផលអ្វី សំរាប់ប្រជាជន នោះទេ សូម្បីតែផ្លូវមួយខ្សែក៏មិនដែលបានធ្វើផង។

ឆ្លៀតនៅក្នុងឱកាសនោះ លោក លី សុវណ្ណ ក៏បានជំរុញឲ្យសមាជិក គណបក្សប្រជាជនកម្ពុជាទាំងអស់ នៅឃុំទូលស្ដី ត្រូវទៅចូលរួមបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់គ្នា ជាពិសេសត្រូវជួយប្រាប់ដល់បងប្អូនឯទៀត អំពីអំពើល្អរបស់គណបក្ស ដើម្បីធ្វើយ៉ាងណាឲ្យពួកគេ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាពិសេសការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺមានន័យថា បោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអាណត្តិទី៥បន្តទៀត។

បន្ទាប់ពីបញ្ចប់កម្មវិធីលោក លី សុវណ្ណ ក៏បានផ្ដល់របស់កំដរដៃ ជូនដល់សមាជិកបក្សថ្មីទាំង៨៤នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល និងបានចុះទៅពិនិត្យសុខភាព ជូនប្រជាពលរដ្ឋនៅភូមិទាំង៣ របស់ឃុំទួលស្ដី និងបានផ្ដល់វថិកាដល់ជនចាស់ជរា គ្មានទីពឹងមួយគ្រូសារ នូវ ថវិកាចំនួន២០ម៉ឺនរៀល ព្រមទាំងបានធានាយកក្មេងស្រីម្នាក់ ឈ្មោះ ថុន ស្រីលី អាយុ១៣ឆ្នាំ ដែលមានជំងឺព្រែកដៃព្រែកជើង តាំងពីកំណើត យក ទៅព្យាបាលវះកាត់នៅមន្ទីរព្រះកេតុមាលា រាជធានីភ្នំពេញផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

សម្ពោធ ទូរទឹកកក Samsung ស៊េរីថ្មី ជាមួយនឹង ការធានា១០ឆ្នាំ នៅហាង K-four

$
0
0

ភ្នំពេញៈ ក្រុមហ៊ុន Samsung កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ បានសម្ពោធ ទូរទឹកកក Samsung ស៊េរី RT 38ថ្មី នៅផ្សារទំនើប K4 (ខាងមុខវិទ្យាល័យបាក់ទូក) ដែលជាដៃគូរបស់ខ្លួន ដោយ មានការ ចូលរួម ពីភ្ញៀវកិត្តិយសច្រើន រួមជាមួយ វត្តមានតារាចម្រៀង សុគន្ធ នីសា តំណាង ផលិតផល Samsung នៅកម្ពុជា ផងដែរ។

លោក វ៉ាត ឡាំផេង ប្រធានគ្រប់គ្រងប្រចាំប្រទេស ក្រុមហ៊ុន Thai Samsung Electronics Co., Ltd បានមានប្រសាសន៍ថា “ទូទឹកកក Samsung ស៊េរីថ្មីនេះ មានលក្ខណៈ ពិសេសៗជាច្រើន ដែលនឹងធ្វើ ឲ្យអតិថិជនពេញចិត្តបំផុត ដោយសារវាជាប់ធន់ បានយូរ សន្សំសំចៃ ថាមពលខ្ពស់ ងាយស្រួលប្រើ និងអាចរក្សាទុកម្ហូបអាហារឲ្យនៅស្រស់ បានយូរ។

លោក គិត ប៊ុណ្ណារ៉ុង តំណាងឱ្យផ្សារទំនើប K-Four បានស្វាគមន៍ចំពោះ ផលិតផលថ្មីនេះ ដោយលោក ចាត់ទុកថា ទូរទឹកកកថ្មីSamsung ស៊េរីថ្មីនេះ នឹងចូលរួមចំណែក ទាក់ទាញអតិថិជន នៅហាង K-Four កាន់តែច្រើន ឡើងថែមទៀត ។

ទូទឹកកក Samsung ស៊េរី RT 38 ថ្មី សម្រាប់ទសវត្សរ៍ថ្មី មានភាពជាប់ធន់ បានយូរក្នុងកម្រិត ស្តង់ដារ ខ្ពស់ ដោយមាន ការធានារយៈពេល 10 ឆ្នាំ លើប្រព័ន្ធ Digital Inverter Compressor មានថាមពលខ្ពស់ ស្ងាត់ល្អ និងផ្តល់ភាពត្រជាក់ក្នុង ទូទឹកកកបានល្អបំផុត។ លក្ខណៈ ពិសេស ដទៃទៀត មាន ដូចជា Moist Fresh Zone និង Quick Cooling Mode ដែលអាចរក្សាទុក បន្លែ ផ្លែឈើ ត្រីសាច់ ឲ្យនៅស្រស់ៗបានយូរ។ ហើយ អតិថិជន នឹងរីករាយ ចំពោះភាពងាយស្រួល នៃការច្នៃប្រឌិត ក្នុងការរក្សាទុក ម្ហូបអាហារ របស់ទូទឹកកក ស៊េរីថ្មី សម្រាប់រយៈពេល ជាច្រើនឆ្នាំ ទៅមុខទៀត ដូចជាធ្នើរ Easy Slide Shelf ជាដើម។ អតិថិជនទាំងអស់ នឹងមានភាពរីករាយក្នុងចិត្ត ចំពោះការចំណាយលើថ្លៃ អគ្គិសនីតិចតួចបំផុត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោកឧត្តម សេនីយ៍ឯក គីម ប៊ុនថាន ជួបសំណេះសំណាល កងវរយុទ្ធជន នៅខ្សែត្រៀម ជួរមុខភ្នំទ្រព្យ

$
0
0

ឧត្តរមានជ័យ៖ លោកឧត្តម សេនីយ៍ឯក គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជានាយករងខុទ្ធកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ២០១៣កន្លងទៅនេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងយ៉ាងរឹងមាំ នៅខ្សែត្រៀមជួរមុខភ្នំទ្រព្យ ។

ទទួលស្វាគមន៍ ក្នុងឱកាសនោះដែរ មានលោកមេបញ្ជាការរង យោធភូមិភាគទី៤ប្រចាំទិសទី១ និងមេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងមេបញ្ជាការវរសេនាតូច អន្តរាគមន៍លេខ៣៨២ ដែលឈរជើង ក្នុងភូមិសាស្ត្រភ្នំ ទ្រព្យ រួមទាំង នាយទាហានជាច្រើនរូបផងដែរ ។

 លោក ឧត្តមសេនីយ៍ឯក គីម ប៊ុនថាន បានពិនិត្យមើលគោលដៅ មួយចំនួន ដូចជា ពិនិត្យស្ថានភាព ផ្លូវបេតុងឡើងកាន់ចំណុចខ្ពស់, សំណង់លេណដ្ឋានបេតុង, ការផ្គត់ផ្គង់ទឹក ព្រមទាំងពិនិត្យមើលស្ថានភាព រស់នៅរបស់បងប្អូនយើង ដែលកំពុងឈរជើង យ៉ាងរឹងមាំ ក្នុងសិទ្ធិស្វ័យការពារខ្លួន នៅតំបន់ភ្នំទ្រព្យ ដែលខ្លួនទទួលខុសត្រូវ ។

ក្នុងឱកាស ជួបសំណេះសំណាលនេះ លោក ឧត្តមសេនីយ៍ឯក គីម ប៊ុនថាន ក្នុងនាមលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះកងវរយុទ្ធជនយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ ដែលជានិច្ចកាល តែងតែយកទុកដាក់ និងឧបត្ថម្ភ គ្រប់បែបយ៉ាង ជាបន្តបន្ទាប់ ក្នុងនាមសម្តេច និងលោកជំទាវ ជាអគ្គភស្តុភារជាន់ខ្ពស់ ។

លោក គីម ប៊ុនថាន បានណែនាំឲ្យបងប្អូន យកចិត្តទុកដាក់ថែទាំនូវ អាវុធយុទ្ធភណ្ឌ ជាពិសេសគ្រាប់ រំសេវគ្រប់ប្រភេទ ឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ពង្រឹងលេណដ្ឋាន ឲ្យបាន រឹងមាំ និងជួយថែរក្សានូវ ទុយោទឹកដើម្បីធានាការ ប្រើប្រាស់បាន យូរអង្វែង ព្រមទាំងហូបចុកឲ្យមាន អនាម័យល្អ គេងត្រូវដាក់មុង ឲ្យបានត្រឹមត្រូវជៀសវៀងនូវជម្ងឺដង្កាត់ផ្សេងៗ ។

នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងនៅខ្សែត្រៀម ជួរមុខទិស ភ្នំទ្រព្យ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភគ្រប់បែបយ៉ាងជាបន្តបន្ទាប់ ជាពិសេសបាន ផ្តល់ប្រេងសំរាប់បូមទឹកទៅ កាន់គោលដៅសំខាន់ៗ ហើយនៅក្នុងរដូវងារកន្លងមកនេះ បានផ្តល់នូវអាវរងារ សំរាប់ការពារ អាកាសធាតុត្រជាក់  ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


រដ្ឋមន្រ្តីក្រសួងធម្មការ និងក្រសួងវប្បធម៌ ប្រារព្ធពិធីបុណ្យ មាឃបូជា នៅភ្នំឧដុង្គ

$
0
0

កំពង់ស្ពឺ៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក មិន ឃិន និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ឹម ឆែម រួមជាមួយនិងព្រះសង្ឃ៣០០អង្គ ព្រមទាំងប្រជាពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ បានប្រារព្ធពិធី បុណ្យមាឃបូជានៅលើភ្នំឧត្តុង្គ។

ពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃ១៥ ខែមាឃ ឆ្នាំរោង ព.ស ២៥៥១ ត្រូវនិងថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះ សម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌាកាលពី៥៨៨ ឆ្នាំ មុនគ្រិស្តសក រាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ព្រះមហាក្សត្រ កម្ពុជា អបអរសាទរ បុណ្យ ឯករាជ្យជាតិ ប្រទេសអេស្តូនី

$
0
0

ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វ ព្រះរាជហឫទ័យផ្ញើព្រះរាជសារ អបអរសារទរ ជូនលោក TOOMAS HENDRIK ILVES ប្រធានាធិបតីប្រទេស អេស្តូនី ក្នុងឱកាសបុណ្យជាតិ។

ព្រះរាជសារចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នំា២០១៣ បានឱ្យដឹងថា « តំណាងឲ្យប្រជារាស្រ្ត កម្ពុជា និង ខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវ ទឹកព្រះ ទ័យស្វាគមន៍ដ៏មហាកក់ក្តៅ អបអរសាទរ ព្រមទាំងជូនពរផងដែរ ចំពោះឯកឧត្តម សូមទទួលបាននូវ សុខភាពល្អប្រសើរ និង ជោគជ័យ ព្រមទាំងដល់ប្រជាជនអេស្តូនីទាំងអស់ ឲ្យទទួលបាននូវសុខសន្តិភាព និង វិបុលភាព ជានិច្ចនិរន្តរ៍»។

Post ដំណឹង​ជ្រើស​រើស​បុគ្គ​លិក ដោយ​ខ្លួន​ឯង និង​ឥត​គិត​ថ្លៃ ជា​មួយ Looking TODAY

$
0
0

ភ្នំពេញ៖ ដោយមានការកើនឡើងជាបន្តបន្ទាប់ នូវការគាំទ្រពីប្រិយមិត្ត អ្នកបើកមើលយ៉ាងខ្លាំងក្លា និងម្ចាស់ពាណិជ្ជកម្មនោះ គេហទំព័រ www.lookingtoday.com បានបន្ថែមនូវព័ត៌មាន និងកម្មវិធីជាច្រើនបន្ថែម ដោយក្នុងនោះក៏មានទំព័រស្វែងរកការងារ ដោយចុះផ្សាយដំណឹងជ្រើសរើសបុគ្គលិក (អាច Post ដោយខ្លួនឯង) ដោយឥតគិតថ្លៃផងដែរ ។

ចាប់ពីពេលនេះតទៅ លោកអ្នកដែលមានបំណងចង់ ចុះផ្សាយដំណឹងជ្រើសរើសបុគ្គលិក សម្រាប់បំរើការងារ នៅក្នុងក្រុមហ៊ុន អង្គការ និង ស្ថាប័ននានា អស់កង្វល់អំពី បញ្ហាបង់ប្រាក់ទៀតហើយ ព្រោះនៅពេលនេះ គេហទំព័រ www.lookingtoday.com បានបង្កើតទំព័រផ្សព្វផ្សាយ ដំណឹងជ្រើសរើសបុគ្គលិក ចុះផ្សាយដោយឥតគិតថ្លៃ ជូនលោក-អ្នក ។

សូមចុចទីនេះដើម្បីទៅកាន់ទំព័រ www.lookingtoday.com/jobs

DAP-News

មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា កៀងគរ សកម្មជនរបស់ខ្លួន ដែលមានបញ្ហាដីធ្លី និងបញ្ហាផ្សេងៗ ដើម្បីស្វែងរក ដំណោះស្រាយ និងវិធីការពារខ្លួន

$
0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កៀងគរសកម្មជនរបស់ខ្លួន ដែលមានបញ្ហាដីធ្លី និងបញ្ហាផ្សេងៗពីបណ្តាខេត្តនានាមកប្រជុំគ្នា តាមរយៈ សិក្ខាសាលា ដោយលើកឡើងពីបញ្ហា ដែលពួកគេធ្លាប់បានជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយ និងវិធីការពារខ្លួននៅពេលជួបបញ្ហា ប្រឈម ទាំងអស់នេះ។

សិក្ខាសាលាធ្វើតែមួយព្រឹកនេះ ស្តីពី ក្រុមអ្នកការពារសិទ្ធិមនុស្ស៖ វិធានការជាក់លាក់សម្រាប់ការការពារខ្លួន រៀបចំដោយមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា។

អ្នកសម្របសម្រួលគម្រោងគាំទ្រ អ្នកការពារសិទ្ធិមនុស្ស លោក សួន ប៊ុនធឿន បានមានប្រសាសន៍ថា គោលបំណង នៃការធ្វើសិក្ខាសាលានេះ ដើម្បីជជែកគ្នាពីដំណោះស្រាយ និងស្វែងរកវិធីការពារខ្លួនមួយចំនួនក្នុងការដោះស្រាយជំលោះ ឬបញ្ហាដែលប្រឈមមុខ សម្រាប់ក្រុមសកម្មជន។

លោកបានបន្តថា “ការជជែកគ្នានៅថ្ងៃនេះ មានសារសំខាន់ណាស់ សម្រាប់ក្រុមសកម្មជនទាំងអស់គ្នា ដើម្បីចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រ ផ្សេងៗសម្រាប់ធ្វើការដោះស្រាយ និងកាត់បន្ថយហានិភ័យ បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ”។

អ្នកតំណាងសហគមន៍បឹង៥ នៅខេត្តបាត់ដំបង់ លោកស្រី អឿន សារីម បានមានប្រសាសន៍ថា កន្លងមកសហគមន៍ ធ្លាប់ជួបបញ្ហាមួយចំនួនដូចជា ការគំរាមកំហែងដោយពាក្យសម្តី ឬកាយវិការ, ការបាញ់គំរាមពីបញ្ហាដីធ្លី ដោយអាជ្ញាធរ និងអ្នកមានអំណាចមួយចំនួន ជាបុគ្គលដែលគិតតែពី ប្រយោជន៍ផ្ទាល់ ខ្លួន។

លោកស្រីបានបន្ថែមថា “ដើម្បីការពារខ្លួនពីបញ្ហាទាំងនេះ សហគមន៍ប្រើច្បាប់ជាច្រើន ដែលស្តីពីច្បាប់ការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដែលរដ្ឋាភិបាលកម្ពុជា បានចុះអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាសកល នៅទីក្រុងបារីស”។

សិក្ខាសាលា ស្តីពី ក្រុមអ្នកការពារសិទ្ធិមនុស្ស៖ វិធានការជាក់លាក់ សម្រាប់ការការពារខ្លួន ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល ព័ន្ធកិច្ចឯកភាពគ្រឹស្ទបរិស័ទ ភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលមានការចូលរួម ពីមន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងមន្រ្តីជំនាញ ព្រមទាំងសកម្មជនដែលមកពី ខេត្តច្រើនជាង១០៖ សៀមរាប, កំពង់ចាម, បាត់ដំបង, កំពត, បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត៕

ដោយសាររឿង ប្រច័ណ្ឌទាញ កាំបិតចាក់ ចំភ្នែក តួស្រីរងរបួសធ្ងន់

$
0
0

ភ្នំពេញ  ៖ គូស្នេហ៍ ដែលភាគីប្រុសជា ពោះម៉ាយ និងភាគីស្រី ជាមេម៉ាយ ហើយ ជិតរៀបចំពិធីសែនព្រេន នៅពេលខាងមុខ ដ៏ខ្លីនេះ ក៏ជួបនូវហេតុ ការណ៍អាក្រក់ បន្ទាប់ ពីតួអង្គប្រុស បានយកកាំបិតចុងស្រួចចាក់ចំ ភ្នែកតួអង្គស្រី ដោយសារតែរឿងប្រច័ណ្ឌ។

អំពើឃាតកម្មដោយសាររឿងប្រច័ណ្ឌ ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជួល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងថា ជនរងគ្រោះដែលបច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត មានឈ្មោះសៅ ស៊ីណា អាយុ៣៤ឆ្នាំ រីឯ តួអង្គប្រុស ដែលកំពុងរត់គេចខ្លួននោះ មិន ទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ ។

បើតាមសេចក្ដីរាយការណ៍ មុនពេល កើតហេតុ អនាគតប្ដីប្រពន្ធ ដែលគ្រោងសែន ព្រេនជាមួយគ្នាខាងលើនេះ មានទំនាស់ពាក្យសំដី ដោយសារតែរឿងប្រច័ណ្ឌ ស្រាប់តែតួអង្គប្រុសទប់កំហឹងមិនបាន ក៏យកកាំបិតចុងស្រួច ចាក់មកលើភ្នែកតួអង្គស្រី បណ្ដាលឱ្យរងរបួសធ្ងន់ និងផ្អើលឆោឡោដល់ដល់សមត្ថកិច្ច ។

ភ្លាមៗនោះ ជនបង្កត្រូវបានចាប់ខ្លួន ប៉ុន្ដែដោយសារតែជាប់រវល់ការជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែតនោះ ធ្វើឱ្យជនបង្កជាអនាគតប្ដីហេងស៊យរូបនេះ រត់គេចខ្លួនបាត់ទៅ ។

ហើយបច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រីឯជនបង្កត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ។

យោធាកម្ពុជា-ថៃ ឯកភាពគ្នារក្សា តំបន់ព្រំដែន ឱ្យមានស្ថេរភាព

$
0
0

ព្រះវិហារ  ៖ ក្រោយបញ្ចប់ជំនួប ពិភាក្សា ដោយគ្មានរបៀបវរៈតាមការ គ្រោងទុកនោះ រដ្ឋមន្ដ្រីការពារជាតិ កម្ពុជា-ថៃ បានឯកភាពគ្នា រក្សាស្ថេរភាព តំបន់ព្រំ ដែន តបតាមកិច្ចព្រមព្រៀងនិងអនុស្សារណៈ យោគយល់គ្នា កាលពីឆ្នាំ២០០០ហើយ សន្យាគោរពតាម សេចក្ដីសម្រេចរបស់ តុលាការ អន្ដរជាតិទីក្រុងឡាអេ ។

យោងតាមមន្ដ្រីយោធា ដែលបានចូល រួមនៅក្នុងជំនួប រវាងរដ្ឋមន្ដ្រីការពារជាតិ ទាំងពីរនៅចំណុះគោបុរៈទី៤ ហើយបានបញ្ចប់ទៅ កាលពី វេលា ម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ បានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពមិនធ្វើឱ្យសភាពការណ៍ព្រំដែនមានភាពតានតឹង ពោល គឺអនុវត្ដទៅតាមកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានធ្វើកន្លងមក រួមទាំងការគោរពតាមសេចក្ដីសម្រេចរបស់តុលាការអន្ដរជាតិទីក្រុងឡាអេ ។

បើតាមមន្ដ្រីយោធា ភាគីថៃ និងភាគី កម្ពុជា បានព្រមព្រៀងឱ្យគណៈកម្មការចម្រុះ ធ្វើការរួមគ្នា ដើម្បីដោះមីននិងវាស់វែងកំណត់ព្រំដែន នៅតំបន់នោះ ។

ជាមួយគ្នានេះ ភាគីថៃ ក៏បានអះអាងថា ពួកគេនឹងជូនដំណឹងដល់ភាគីកម្ពុជា នៅពេលដែលមានការកែសម្រួលកងទ័ព ។

ក្រោយពីជំនួបអត់មានរបៀបវរៈតាមការគ្រោងទុកនោះ ភាគីទាំងពីរបានអញ្ជើញ ទៅទទួលទានអាហារថ្ងៃត្រង់រួមគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល កាន់តែខ្លាំង ខណៈដែលរដ្ឋមន្ដ្រីការពារជាតិថៃ ខាងលើ ទើបនឹងទទួលតំណែងថ្មី ។

គួរបញ្ជាក់ថា ប្រទេសថៃ បានលើកកងទ័ពមក ឈ្លានកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទ ព្រះវិហាររបស់កម្ពុជា ត្រូវបានគណៈកម្មការបេតិភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេ ស្កូសម្រេច ជាឯកច្ឆ័ន្ទដាក់បញ្ចូល ជាសម្បត្តិ បេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំលើកទី៣២ របស់អង្គការវប្បធម៌ ពិភពលោកមួយនេះ។

កងទ័ពរបស់ថៃ បានដកចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ១០ព្រឹក។ ចាប់តាំងពីកងទ័ពថៃចូលលុកលុយឈ្លានពានតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈរបស់ខ្មែរកង ទ័ពឈ្លានពានរបស់សៀម បានប្រកាសសង្គ្រាមឈ្លានពានខ្មែរ ដោយបានវាយមកលើកងទ័ពខ្មែរនៅដើមខែកុម្ភៈ ឆ្នាំ២០១១ នៅតំបន់ប្រាសាទព្រះវិហារ និងបាញ់កាំភ្លើងផ្លោង បំផ្លាញវត្តកែវសិក្ខាគិរីស្វារៈ និងនៅចុងខែមេសា ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ តាក្របី ស្រុកគោកមន ខេត្តឧត្តរមានជ័យ បណ្តាលឲ្យទាហាន ខ្មែរស្លាប់ មួយចំនួន និងរងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺនគ្រួសារ។ ថ្ងៃទី២៨ ខែមេសា កម្ពុជាប្តឹងទៅតុលាការយុត្តិ ធម៌អន្តរជាតិទីក្រុងឡាអេ អំពី សៀមប្រកាសសង្រ្គាមវាយខ្មែរ ដោយសុំឲ្យកងទ័ពសៀមដកចេញពីតំបន់ប្រាសាទ ព្រះវិហារ និងប្តឹងឲ្យតុលាការ កំពូលអន្តរ ជាតិ បកស្រាយសាល ក្រមតុលាការក្រុងឡាអេ ១៥ មិថុនា ១៩៦២។

នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២នេះដែរ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់សេចក្តីប្រគល់ប្រាសាទ ព្រះវិហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យមកខ្មែរវិញ ព្រមទាំងបញ្ជាឲ្យដកទាហាន និងឆ្មាំ ចេញពីបរិវេណប្រាសាទព្រះវិហាររបស់ខ្មែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមការងារ ប្រតិកម្មរហ័ស ស្រុក ពាមរក៏​ពាមជរ ចុះផ្សព្វផ្សាយ ដល់សកម្មជន បក្សក្នុងឃុំចំនួន៤ នៃស្រុកពាមជរ

$
0
0

យោងតាមការណែនាំ ពី លោកបណ្ឌិត ជាម យៀប ប្រធានក្រុមប្រតិកម្មរហ័ស ខេត្តព្រៃវែង និងជាប្រធាន ក្រុមការងារចុះជួយ ស្រុកពាមរក៏ពាមជរ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ ២០១៣ លោក សុខ ឥសាន អ្នកតំណាង រាស្រ្តមណ្ឌលព្រៃវែង និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកពាមរក៏ពាមជរ អមដំណើរដោយលោក ឈួន ឡេង សមាជិកព្រឹទ្ធសភា លោក ផង់ សារ៉េត សមាជិករដ្ឋសភាលោក ហង្ស ឆាំឆាន លោក លោក គឹម សន្តិភាព អនុប្រធាន ក្រុមការងារស្រុកពាមរក៏ពាមជរ ព្រមទាំងក្រុមការងារចុះជួយ ឃុំឫស្សីស្រុក ឃុំកំពង់ប្រាសាទ ឃុំអង្គអង្គ ឃុំក្រាំងតាយ៉ង  ស្រុកពាមជរបានចូលរួម ពិធីជួបជុំសំណេះសំណាល ជាមួយ សមាជិក គណបក្ស ប្រជាជនកម្ពុជាមកពី៤ឃុំ ខាងលើ ជាង៣០០នាក់ ស្ថិតក្នុងវត្ត ឈើទាល ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។

លោក សុខ ឥសាន បាន សំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលជាសកម្ម ជនបក្សដោយលើក ឡើងអំពីសភាពការនយោបាយនាពេលបច្ចុប្បន្ន និងការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក៏ដូច ជាគណបក្សប្រជាជនក្នុងការដឹកនាំប្រទេសកន្លងមកមានការរីកចម្រើនជារៀងរាល់ថ្ងៃ ។

ក្រៅពីការពន្យល់អំពីល្បិចបោកប្រាស់ សន្យាខ្យល់របស់គណបក្ស មួយចំនួននាពេលបច្ចុប្បន្ន នេះ លោកបានសង្កត់ធ្ងន់ទៅលើការ បំពុលព័ត៌មានរបស់បក្ស ខ្លះនាពេលបច្ចុប្បន្ន នេះដូច ជាចោទប្រកាន់មក លើថ្នាក់ដឹកនាំ គណបក្សប្រជាជនថាបក្ខពួកនិយមទាក់ ទង ទៅនឹងការបញ្ចូលស្រទាប់យុវជនបន្តវេន ដោយ លោក បានបញ្ជាក់យ៉ាងច្បាស់ថា បក្សប្រជា ជនជាគណបក្សកាន់អំណាច ដូចនេះអ្នកបន្តវេន គឺជាយុវ ជនគណបក្ស ប្រជាជនដែលមាន សមត្ថភាព និងសីលធម៌ល្អ មិនដូចការចោទរបស់បក្សខ្លះនោះឡើយ ហើយ ទង្វើ នេះជា គីង្គក់លក់ថ្នាំស្រែង ព្រោះក្នុងបក្សខ្លះប្រធានបក្ស បានយកប្រពន្ធខ្លួន កូនខ្លួនធ្វើជាតំណាង រាស្រ្ត ប្តីតំណាងរាស្រ្តប្រពន្ធតំណាងរាស្រ្ត តើនេះជាទង្វើបក្សពួកនិយមដែរឫទេ?   ដូច្នេះ សូមឲ្យ សមាជិក បក្សទាំង អស់ត្រូវធ្វើការ វាយបកតបតទៅនឹងការឃោសនា បោកប្រាស់អកុសល របស់គណបក្សទាំងនោះ ជូន ប្រជាពលរដ្ឋក្នុងឃុំទាំង ៤ខាងលើឲ្យ បានយល់ច្បាស់ អំពីការឃោសនាអកុសលទាំងនេះ នឹងត្រូវប្រមូលការ ជឿជាក់ លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដោយធ្វើការបោះឆ្នោតជូន គណបក្សប្រជាជន ឲ្យទទួល បានជោគជ័យនាខែកក្កដាខាងមុខ ដើម្បីបន្តដឹកនាំប្រទេស កម្ពុជាឲ្យឆ្ពោះទៅ រកការរីកចម្រើនទៅមុខ ជាបន្តទៀត៕


សាស្ត្រាចារ្យ មកពីអាល្លឺម៉ង់ ជួយបណ្តុះ បណ្តាល គ្រូបច្ចេកទេស កម្ពុជា

$
0
0

ភ្នំពេញ៖ សាស្ត្រាចារ្យពីររូប ដែលអញ្ជើញមក ពីសាកលវិទ្យល័យ Bremen របស់អាល្លឺម៉ង់ បានមកជួយបង្រៀន ពីវិធីសាស្ត្រនៃ ការបង្រៀនជូន គ្រូបច្ចេកទេសកម្ពុជា ចំនួន ៣០នាក់ដែលមកពីបណ្តាលគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស រាជធានី ខេត្ត និង RTCs ។

សិក្ខាសាលាស្តីពី «ការស្រាវជ្រាវ នៅក្នុងប្រព័ន្ធ TVET សម្រាប់វិធិសាស្ត្រ បង្រៀន និងការរៀបចំខ្លឹម សារមេ រៀន» ដែលរៀបចំដោយ វិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស (NTTI) កម្មវិធីសហការ លក្ខណៈតំបន់ របស់(RCP) សាកលវិទ្យល័យ Bremen ប្រទេសអាល្លឺម៉ង និង វិទ្យាស្ថានបច្ចេកវិទ្យា និងការអប់រំ របស់អាល្លឺម៉ង់ ត្រូវបានរៀបចំ ឡើងចំនួនពីរ ថ្ងៃចាប់ពីថ្ងៃទី២៦-២៧ ខែ កុម្ភៈ ឆ្នាំ២០១៣ នៅវិទ្យាស្ថាន NTTI។

នាយកវិទ្យាស្ថាន NTTI លោក យោក សុទ្ធី បានថ្លែងថា លោកសូមថ្លែង អំណរគុណដល់ សាកលវិទ្យាល័យ Bremen របស់អាល្លឺម៉ង់ ដែលបានបញ្ជូន សាស្ត្រាចារ្យរបស់ខ្លួន ២រូប មកជួយបង្រៀន និងចែករំលែក ចំណេះដឹង ដល់គ្រូបច្ចេកទេស របស់កម្ពុជា ។

លោកបានជំរុញឲ្យ គ្រូបច្ចេកទេស ទាំងអស់ដែលបាន មកចូលរួមក្នុង សិក្ខាសាលាត្រូវព្យាយាម ប្រឹងប្រែងត្រងត្រាប់ ចាប់យកនូវចំណេះដឹងឲ្យបាន ដើម្បីយកទៅចែករំលែក ជាមួយគ្រូដទៃទៀតដែល ពួកគាត់មិនបាន ចូលរួមក្នុងសិក្ខាសាលានេះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ប្លន់រថយន្ដពី ឫស្សីកែវ យកទៅប្លុង ចោលនៅសែនសុខ

$
0
0

ភ្នំពេញ ៖ រថយន្ដស៊េរី ទំនើបមួយគ្រឿង ត្រូវបានចោរប្លន់ កាលពីយប់មិញ ក្នុងទឹកដី ខណ្ឌឫស្សីកែវ ប៉ុន្ដែទំនងគេចខ្លួនមិនរួចពី កណ្ដាប់ដៃ សមត្ថកិច្ចក្រុមចោរទាំងនោះ បានប្លុងរថយន្ដចោល នៅខណ្ឌសែនសុខ។

យោងតាមសេចក្ដីរាយការណ៍ជាជំហានដំបូងពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមាន ករណីយករថយន្ដទៅ ប្លុងចោលនៅក្នុងទឹកដី ខណ្ឌសែនសុខនោះ និងករណីប្លន់រថយន្ដ លោកស្នងការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ និងលោកស្នងការរង ជួន ណារិន្ទ បានបញ្ជាឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតជា បន្ទាន់ ។

បើតាមសមត្ថកិច្ច ក្រោយពីមានករណី នេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ក៏ឃាត់មនុស្ស៤-៥នាក់ ប៉ុន្ដែជាជន សង្ស័យប៉ុណ្ណោះ ហើយបច្ចុប្បន្ន ស្ថិតក្រោមការសួរនាំបន្ដទៀត ពីសំណាក់ សមត្ថកិច្ច  ។

ដើមអម្ពិល និងផ្សាយព័ត៌មានខាងលើនេះ លំអិតថែមទៀត នៅពេលសមត្ថកិច្ចបានប្រាប់ពីដំណើររឿង។

NOKIA នាំយក ការច្នៃប្រឌិត កម្រិតខ្ពស់ទៅបង្ហាញ នៅព្រឹត្តិការណ៍ សមាជទូរស័ព្ទ ពិភពលោក

$
0
0

បាសឺឡូណា អេស្ប៉ាញ ៖ ថ្ងៃនេះនៅឯព្រឹត្តិការណ៍ សមាជទូរស័ព្ទ ពិភពលោក, Nokia បានប្រកាសពី ផែនការពង្រីក ការច្នៃប្រឌិតកម្រិតខ្ពស់ របស់ខ្លួនអោយបានដល់ដៃ អ្នកប្រើប្រាស់កាន់ តែច្រើនឡើងៗ ។

ទូរស័ព្ទស៊េរីថ្មី ចំនួនបួនម៉ូដែល បានចូលខ្លួននាំយក ការច្នៃប្រឌិតថ្មីជូន អតិថិជន ក្នុងតម្លៃទាបជាងមុន ហើយកម្មវិធី ផែនទី HERE មានផ្តល់ជូននៅក្នុងទូរស័ព្ទ ផ្សេងដែលមិនមែន ជាប្រព័ន្ធប្រតិបត្តិការ Window Phone ។ លើសពីនេះ Nokia ក៏បានប្រកាសអំពីភាពជាដៃគូថ្មី ជាមួយភ្នាក់ងារផលិត Apps ដោយផ្តល់ សិទ្ធិឲ្យ ពួកគេប្រើប្រាស់ កម្មវិធីរូបភាព ទីតាំង និងកម្មវិធីកម្សាន្តរបស់ Nokia ដើម្បីយកទៅ បង្កើតកម្មវិធី ផ្សេងៗ ។ ជាចុងក្រោយ Nokia និង Microsoft ក៏បានសំយោគចំណុចខ្លាំងរបស់ខ្លួននៅ ក្នុងផ្នែក សហគ្រាស ដើម្បីទទួលបានអតិថិជន ពីក្រុមហ៊ុនសាជីវកម្ម នានាបាន កាន់តែច្រើនថែមទៀត។

លោក Stephen Elop ប្រធាន និង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានលើកឡើងថា ៖ “ Nokia កំពុងតែ មាន ដំណើរការរីកចម្រើនទៅមុខ ។ សេចក្តីប្រកាសរបស់យើងនាថ្ងៃនេះ ឆ្លុះបញ្ចាំងឲ្យឃើញពី ការប្តេជ្ញាចិត្តរបស់ យើង ក្នុងការពង្រីកសែស្រឡាយផលិតផលនិងសេវាកម្ម ដើម្បីបំពេញសេចក្តីត្រូវការ ទាំងអ្នកប្រើប្រាស់ផ្ទាល់ខ្លួន និងអ្នកប្រើ ប្រាស់នៅក្នុងវិស័យសាជីវកម្ម។ ដោយផ្តល់ជូននូវបទពិសោធន៍ ប្រើប្រាស់ដែលប្រសើរជាង តម្លៃទាបជាង យើងកំពុង ប្រកួតប្រជែងយ៉ាងមោះមុត ដើម្បីសម្រេច ជោគជ័យ ក្នុងសមរភូមិទូរស័ព្ទ ។

Nokia Lumia 720 និង Nokia Lumia 520 ចូលខ្លួនមកពង្រីកសែស្រឡាយ Windows Phone 8
 Nokia Lumia 720 ផ្តល់ជូននូវកាមេរ៉ាកម្រិតខ្ពស់ក្នុងតម្លៃមធ្យម ។ វាមានកញ្ចក់អុបទិក Carl Zeiss ដែល បាន រចនាឡើង ដើម្បីថតរូបបានច្បាស់ទាំងពេលថ្ងៃនិងពេលយប់ និងមានកាមេរ៉ាមុខប្រភេទ HD ដើម្បី ឲ្យការថតរូបជុំគ្នា ជាមួយមិត្តភក្តិ ឬការទូរស័ព្ទដោយបង្ហាញវីដេអូ កាន់តែសប្បាយរីករាយ ។ វា មានរាង ស្តើងរលើបរលោង ផ្តល់ជូននូវ បទពិសោធន៍ Lumia អភិវឌ្ឍន៍ថ្មី ដូចជាតន្ត្រី Nokia Music, ផែនទី HERE និងជម្រើសសាកថ្ម ដោយពុំចាំបាច់ ដោតខ្សែចូលក្នុងទូរស័ព្ទ។ Nokia Lumia 720 មាន ប្រាំពណ៌ និង តម្លៃលក់មិនទាន់គិតពន្ធអាករប្រមាណ $330 ហើយវានឹងមានចេញលក់នៅប្រទេស វៀតណាម ហុងកុង និងសឹង្ហបុរីនៅត្រីមាសទី១ និងទ្វីបអឺរ៉ុប អាស៊ី អាហ្រិក និងឥណ្ឌានៅត្រីមាសទី២ ។

រីឯ Nokia Lumia 520 គឺជាស្មាតហ្វូន Windows Phone 8 របស់ Nokia ដែលមានតម្លៃទាបជាងគេ តែផ្តល់ ជូន នូវបទពិសោធន៍ និងកម្មវិធីជាច្រើន ដែលជាទូទៅមានតែនៅក្នុងស្មាតហ្វូនកម្រិតខ្ពស់ ។ ក្នុងចំណោម កម្មវិធីទាំងនោះ ក៏មានកញ្ចក់កាមេរ៉ាឌីជីថលដែរ ដែលកន្លងមកមានតែនៅក្នុងស្មាតហ្វូន Nokia Lumia 920 ប៉ុណ្ណោះ ។ លើសពីនេះ វាមានអេក្រង់ទំហំ 4 អ៊ិញ ប្រភេទ Super Sensitive Touch ថែមទៀតផង ។ Nokia Lumia 520 ផ្តល់ជូន ៥ ពណ៌ មានតម្លៃលក់ (មិនទាន់គិតពន្ធអាករ) ប្រមាណ $185 នឹងត្រូវចេញ លក់នៅហុងហុង និងវៀតណាមក្នុង ត្រីមាស ទី១ និងទីផ្សារដទៃទៀត រាប់បញ្ចូល ទាំងអឺរ៉ុប អាស៊ី អាមេរិកឡាទីន អាហ្រិ្វក និងសហរដ្ឋអាមេរិកនៅ ក្នុងត្រីមាស បន្តបន្ទាប់ ។

Nokia 105 និង Nokia 301 បន្ថែមបទពិសោធន៍លំនាំ Lumia ទៅក្នុង Mobile Phones

Nokia ក៏បានប្រកាសអំពី Nokia 105 ដែលជាទូរស័ព្ទដៃទូទៅមានតម្លៃទាបជាងគេ និង Nokia 301 ដែលជា ទូរស័ព្ទ តម្លៃល្អប្រសើរ មានអ៊ិនធឺណិត អ៊ីមែល និងកាមេរ៉ា ។

Nokia 105 ល្អបំផុតសម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទលើកទីមួយ វាមានអេក្រង់ពណ៌ធម្មជាតិ ពន្លឺភ្លឺថ្លា មានម៉ឺនុយ សំខាន់ៗ ជាច្រើនដូចជា វិទ្យុ FM នាឡិការោទិ៍ នាឡិកាប្រាប់ម៉ោងដោយសំឡេង ការពារ ធូលី មានពិល និងប៊ូតុងចុច រាងដូចខ្នើយកើយ។ វាមានគុណភាពល្អ ធន់ ប្រើជាប់បានយូរ ថ្មកាន់ភ្លើង បាន ៣៥ ថ្ងៃ ហើយវាពិតជាល្អសម្រាប់ ទុកជា ទូរស័ព្ទបម្រុងទៀតផង។ Nokia 105 មានពីរពណ៌គឺ ខ្មៅ និង ខៀវ ហើយនឹងត្រូវផ្តល់ជូនក្នុងតម្លៃ (មិនទាន់គិតពន្ធ អាករ) ប្រមាណ $20។ វានឹងត្រូវចេញ លក់នៅ តាមបណ្តាផ្សេងៗនៅក្នុងត្រីមាសទី១ និងទី២ ជាបន្តបន្ទាប់។

ចំណែកឯទូរស័ព្ទ Nokia 301 ជាទូរស័ព្ទមានអ៊ិនធឺណិត 3.5G និង Nokia Xpress Browser ដែលមាន លទ្ធភាព បង្រួមទំហំ Data បានរហូតដល់ 90%។ វាជាទូរស័ព្ទ Nokia តម្លៃទាប ដែលអតិថិជនអាចមើល វីដេអូតាមអ៊ិនធឺណិត និងមានកម្មវិធី Smart Camera គឺ កញ្ចក់កាមេរ៉ាឌីជីថល ថ្មីមានលំនាំ Nokia Lumia ។ Nokia 301 មានច្រើន ពណ៌ដូចជា ខៀវស្រាល ខ្មៅ ផ្កាឈូកដិត លឿង និងពណ៌ស ផ្តល់ជូន ក្នុងតម្លៃ (មិនទាន់គិតពន្ធអាករ) ប្រមាណ $86 ក្នុងត្រីមាសទី២។

ផែនទី HERE ពង្រីកជូនអ្នកប្រាស់កាន់តែច្រើន
 ទន្ទឹមនឹងនេះ Nokia ក៏បានប្រកាសដែរថា ៖ HERE ដែលជាសេវាកម្មផែនទីថ្មី លំដាប់លេខ១ ផ្តល់ជូន មិន ត្រឹមតែ តាមរយៈ Lumia ប៉ុណ្ណោះទេ។ HERE Maps, HERE Drive, HERE Transit ក៏មានផ្តល់ជូន តាមរយៈ ទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការផ្សេងពី Windows Phone ថែមទៀត នៅតាមបណ្តាទីផ្សារ មួយចំនួន។

ភ្នាក់ងារផលិត Apps ទទួលបានសិទ្ធិប្រើប្រាស់បច្ចេកវិជ្ជាផ្តាច់មុខរបស់ Nokia
 Nokia បានប្រកាសថា ជាមួយនឹង Apps ប្រមាណជាង 130 000 នៅក្នុង Windows Phone, ខ្លួនបាន ជំរុញ លើក ទឹកចិត្ត ភ្នាក់ងារផលិត Apps ប្រើប្រាស់បច្ចេកវិជ្ជារូបភាព ទីតាំង និងបទភ្លេង អភិវឌ្ឍន៍ ឲ្យបានជា កម្មវិធី ប្រកបដោយ ភាព ច្នៃប្រឌិតខ្ពស់។

Nokia និង Microsoft ផ្តោតការយកចិត្តទុកដាក់លើអតិថិជនផ្នែកសាជីវកម្ម
 ទីបញ្ចប់ Nokia និង Microsoft កំពុងតែប្រមូលការយកចិត្តទុកដាក់របស់ខ្លួនទៅលើការប្រមែប្រមូលអតិ ថនផ្នែក សាជីវកម្ម ពីដៃគូប្រកួតប្រជែងឲ្យមកប្រើប្រាស់ Windows Phone ។ Nokia បានប្រកាស បញ្ជាក់ ថា ក្រុមហ៊ុនផ្តល់ សេវាកម្ម ទូរស័ព្ទជាច្រើនដូចជា Everything Everywhere, Elisa, Orange, Telstra និង Vodafone បាន ជ្រើស រើសយកស្មាតហ្វូន Lumia ធ្វើជាទូរស័ព្ទបង្គោល សម្រាប់លក់ជូន អតិថិជនផ្នែក សាជីវកម្ម៕

www.lookingtoday.com

www.lookingtoday.com

Nokia Lumia 720

www.lookingtoday.com

Lumia 520

www.lookingtoday.com

  Nokia 301

www.lookingtoday.com

Nokia 105

ភាពយឺតយ៉ាវ ក្នុងការផ្ដល់ឈាម របស់មន្ទីរពេទ្យ ខេត្តស្វាយរៀង បានធ្វើឲ្យអ្នក ជំងឺម្នាក់ស្លាប់ យ៉ាងអនោចអធ័ម ជាទីបំផុត

$
0
0

ស្វាយរៀង៖អ្នកជំងឺម្នាក់ដែល ត្រូវសង្គ្រោះបន្ទាន់បានស្លាប់ បាត់បង់ជីវិតគួឲ្យ អនោចអធម ជាទីបំផុតបន្ទាប់ពី មានភាពយឺតយ៉ាវ ក្នុងការផ្ដល់ឈាមដើម្បីបញ្ជូល សង្រ្គោះដល់អ្នកជំងឺ ពីសំណាក់មន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ ខេត្តស្វាយរៀង។

យោងតាមប្រភពព័ត៌មានពីមន្រ្តីបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងម្នាក់ ដែលស្នើសុំមិនបញ្ចេញ ឈ្មោះបានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣មកម្លេះ នៅម៉ោង១២ និង៥០នាទី នៅបន្ទប់លេខ៤ អគាររបួសរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយអ្នកជំងឺ ដែលស្លាប់នោះឈ្មោះ ម៉ាន់ ភឿន ភេទប្រុស អាយុ៣០ឆ្នាំ មានប្រពន្ធឈ្មោះ នាង ស៊ីន អាយុ២៨ ឆ្នាំ មានទីលំនៅ ភូមិជាពាយ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រភពដដែលបានបន្តថា អ្នកជំងឺបានបញ្ជូនមកកាន់មន្ទីរពេទ្យនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង ៣ល្ងាច ពេលនោះក្រុមគ្រូពេទ្យបានពិនិត្យឃើញថា អ្នកជំងឺមានដុះសាច់ពកត្រង់ពោះ ហើយពុំដឹងថា រូបគេព្យា បាលនៅមន្ទីរពេទ្យណាទេ ព្រោះពេលដែលបញ្ជូនមកដល់មានឈាមហូររហូត ពេលនោះក្រុមគ្រូពេទ្យ បានធ្វើការសំអាតមុខរបួសក៏បាត់ហូរឈាម ហើយបានឲ្យសំរាកមួយយប់ដោយបញ្ជូលឈាមអស់ពីរកំផ្លោក។ ប្រភពដ ដែលបានបន្តថា លុះព្រឹកឡើងថ្ងៃទី២២ ដោយឃើញសភាពអ្នកជំងឺកាន់តែមានសភាពធ្ងន់ធ្ងរ។

លោកវិជ្ជបណ្ឌិត រស់ ថុន ដែលជាអនុប្រធានមន្ទីរពេទ្យទទួលបន្ទុកវះកាត់បានចេញវិជ្ជបញ្ជានៅម៉ោង៨ព្រឹក ថាអ្នកជំងឺត្រូវការបញ្ជូលឈាមចំនួន៤កំផ្លោកដើម្បីសង្គ្រោះបន្ទាន់។ បន្ទាប់ពីសរសេរវិជ្ជបញ្ជារួចហើយ បុគ្គលិកពេទ្យម្នាក់បានយកវិជ្ជបញ្ជានេះទៅបន្ទប់ពិសោធន៍ ប៉ុន្តែពេលទៅដល់មន្ទីរពិសោធន៍ បុគ្គលិក នៅទីនោះបានប្រាប់ថា មិនអាចឲ្យឈាមបានទេព្រោះប្រធានផ្នែកមិននៅ ជាប់ទៅសិក្ខាសាលា នៅក្រៅខេត្ត ៤ទៅ៥ថ្ងៃទើបមកវិញ ពេលនោះសហការីអគាររបួស ក៏កាន់វិជ្ជបញ្ជាមកប្រាប់លោកអនុប្រធានមន្ទីរពេទ្យវិញ ពេលនោះលោក រស់ ថុន បានឲ្យបុគ្គលិករូបនេះទៅម្ដងទៀត ហើយឲ្យបុគ្កលិកមន្ទីរពិសោធន៍ចុះហត្ថលេខា ប្រសិនបើមិនឲ្យឈាមដាក់ឲ្យអ្នកជំងឺដែលត្រៀមវះកាត់នោះទេ ឬក៏ឲ្យទៅសុំ ពីលោកប្រធានមន្ទីរពេទ្យ លើវិជ្ជបញ្ជានោះ ក៏ប៉ុន្តែមន្រ្តីមន្ទីរពិសោធន៍មិនព្រមចុះហត្ថលេខាឡើយ ដោយមន្រ្តីនោះបាន និយាយថា ទាល់តែមានអ្នកបូមឈាមជាថ្នូរទើបព្រមផ្ដល់ឈាមឲ្យ។ ពេលនោះម្ដាយអ្នកជំងឺ ហេតុតែគ្នាក្រីក្រពេកនិង គ្មានអ្នកផ្ដល់ឈាមជាថ្នូរនោះក៏បានសុំយកកូនចេញពីមន្ទីរពេទ្យទៅផ្ទះវិញ ដោយគាត់បាននិយាយទាំង ទឹកភ្នែកថា «តាមយថាកម្មរបស់កូនប្រុសគាត់ទៅចុះ» ហើយពេលនោះក្រុមគ្រូពេទ្យបានឲ្យគាត់ចុះ ហត្ថលេខា ប្រសិនបើគាត់យកកូនទៅផ្ទះ។

លោកវិជ្ជបណ្ឌិត រស់ ថុន ជាគ្រូពេទ្យដែលបានព្យាបាលអ្នកជំងឺដោយផ្ទាល់នោះបានប្រាប់ដើមអម្ពិលឲ្យដឹងថា នៅម៉ោងប្រហែលជា៨ព្រឹក ពេលដែលលោកពិនិត្យជំងឺហើយ បានឃើញអ្នកជំងឺរូបនេះ មានសភាពស្លេក ស្លាំងនោះ លោកក៏បានចេញវិជ្ជបញ្ជាឲ្យបញ្ជូលឈាមដល់អ្នកជំងឺចំនួន៤កំផ្លោកដោយឲ្យបុគ្គលិករបស់លោក យកវិជ្ជបញ្ជានេះទៅកន្លែងមន្ទីរពិសោធន៍ ហើយលោកក៏ចូលបន្ទប់វះកាត់អ្នកជំងឺបាត់ទៅ ក៏ប៉ុន្តែខណៈ ដែលលោកចេញពីបន្ទប់វះកាត់វិញ ស្រាប់តែឃើញអ្នកជំងឺមិនទាន់បានបញ្ជូល ឈាមនិងកាន់តែមានសភាព ស្លេកស្លាំងខ្លាំងឡើ ងហើយពេលលោកសួរបុគ្គលិករបស់លោក គេបានប្រាប់ថា ខាងមន្ទីរពិសោធន៍មិន ព្រមផ្ដល់ឈាមឲ្យនោះទេ ព្រោះប្រធានគេមានភារកិច្ចទៅខេត្តក្រៅហើយ ម្យ៉ាងទៀតទាល់តែក្រុម គ្រូសារផ្ដល់ឈាមជាថ្នូរទើបគេផ្ដល់ឈាម ឲ្យ។

លោក រស់ ថុន បានសង្កត់ធ្ងន់ថា «យើងមានឈាមសម្រាប់ទុកសង្រ្គោះដល់ជនក្រីក្រ ដែលគ្មានលទ្ធភាពរក ឈាម ជាថ្នូរ ក៏ប៉ុន្តែករណីយនេះ យើងមិនបានជួយសង្រ្គោះអ្នកជំងឺរូបនេះឲ្យអស់លទ្ធភាពនោះទេ ដែលនេះបណ្ដាលមកពីភាពយឺតយ៉ាវរបស់ខាងមន្ទីរពិសោធន៍»។

បើយោងតាមប្រភពពីមន្រ្តីបុគ្គលិកមន្ទីរពេទ្យបានប្រាប់ឲ្យដឹងថា ក្រោយមកដោយមានទំនាក់ទំនងទៅលោក ប្រធាន មន្ទីរពេទ្យ ទើបម៉ោង១១និង៣០នាទី គឺរយៈពេល៣ម៉ោងកន្លះក្រោមមក ទើបមានការព្រមផ្ដល់ឈាមឲ្យ ហើយបញ្ជូលបានតែកន្លះកំផ្លោកនៅម៉ោង១២និង៥០នាទី អ្នកជំងឺរូបនោះក៏បានដាច់ខ្យល់ស្លាប់ យ៉ាងអនោច អធមជាទីបំផុត ដោយសារតែការគ្រប់គ្រងតឹងរឹងពេករបស់លោកប្រធាន មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀងក្នុងរឿងឲ្យឈាមនេះ។

ប្រភពដដែលបានបន្តថា សូម្បីតែលោកអនុប្រធានមន្ទីរពេទ្យចេញវិជ្ជបញ្ជាសុំឈាម៤កំផ្លោក យកទៅដាក់ឲ្យ អ្នកជំងឺសោះក៏មិនព្រមផ្ដល់ឲ្យដែរ ចុះទម្រាំប្រជាពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពរកឈាមបាននោះ តើវាយ៉ាងណាទៅវិញ?

ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ករណីយស្លាប់អ្នកជំងឺនេះ មិនមែនមកពីការខ្វះឈាមនោះទេ គឺបណ្ដាលមកពីអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពី បញ្ជូនមកដល់ម្លេះ ដោយអ្នកជំងឺរូបនេះមានមេរោគពិស។

លោក ចាន់ ដារ៉ា បានបន្តថា មុននឹងបញ្ជូនមកកាន់មន្ទីរពេទ្យ អ្នកជំងឺរូបនេះ ត្រូវបានក្រុមគ្រូសារ យកទៅឲ្យគ្រូខ្មែរវះដុំសាច់ ដោយគ្រូខ្មែរនោះប្រើផ្លែឡាមទៅវះដុំសាច់នោះគ្មានបច្ចេកទេសត្រឹមត្រូវ និងមិនយកឡាមទៅសម្លាប់មេរោគមុននោះទេ ជាហេតុធ្វើឲ្យមានមេរោគជ្រាបចូលទៅកន្លែងមុខរបួស រួចមេរោគនោះ បានបំលែងជាមេរោគពិសចូលទៅក្នុងឈាម ដែលមិនអាចសង្គ្រោះបាន។

ដូច្នោះសរុបសេចក្ដីទៅ ការស្លាប់របស់អ្នកជំងឺនេះ មិនបណ្ដាលមកពីការមិនបានបញ្ជូលឈាម ទាន់ពេលវេលានោះទេ បើទោះជាបញ្ជូលឈាមអស់ប៉ុន្មានកំផ្លោកក៏អ្នកជំងឺនេះនៅតែស្លាប់ដែរ៕

www.dap-news.com

រថយន្ដកូរ៉េដឹកបន្លែ ហ្វ្រាំងអត់ស៊ី ក្រឡាប់ នៅកំពង់ដរស្វាយជ្រុំ អ្នកជិះលើ រថយន្ដដាច់ស្លឹកត្រចៀក

$
0
0

ភ្នំពេញ ៖ រថយន្ដកូរ៉េដឹកបន្លែពេញ ពី ផ្សារដើមគរយកទៅលក់ នៅម្ដុំអរិយក្សត្រ បានរអិលធ្លាក់ចូលទឹកទន្លេ ដោយសារតែហ្វ្រាំងអត់ស៊ី កាលពីវេលា ម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅកំពង់ដរ ស្វាយជ្រុំ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សី កែវ បណ្ដាលឱ្យបុរស ម្នាក់ជាឪពុកអ្នកបើកបរ រងរបួសដាច់ស្លឹកត្រចៀក និងបែកក្បាល ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុន ពេលកើតហេតុ រថយន្ដដឹកបន្លែខាងលើនេះ ដែលបើកបរដោយឈ្មោះចាន់ អែម អាយុ ៣៤ឆ្នាំជាកូន និងរួមដំណើរ ជាឪពុក ឈ្មោះហ៊ិន ចាន់ អាយុ៥៤ឆ្នាំ ហើយពេលកំពុងចុះទៅដរ ដោយមានផ្លូវចោទផងនោះ ស្រាប់តែហ្វ្រាំងមិនស៊ី ធ្វើឱ្យរអិល ចូលក្បាលរថយន្ដទៅក្នុងទឹកទន្លេ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានហៅ រថយន្ដស្ទូច មកស្ទូចឡើងលើគោកវិញ ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

www.dap-news.com

Viewing all 8042 articles
Browse latest View live




Latest Images