Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោកបណ្ឌិត សភាចារ្យ សុខ អាន ៖ ដរាបណា សម្តេច តេជោ ជានាយករដ្ឋមន្រ្តី គ្មានយកពន្ធ ដីស្រែ

$
0
0

តាកែវ៖ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ។

ថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៨១៤ក្បាលដី លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា "ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេសថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅបង្កបង្កើនផលសម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ប៉ុន្តែមិនមែនដើម្បីយកពន្ធដូចដែលក្រុម មួយចំនួនតូចបានលើកឡើង នោះទេ"។

លោកបណ្ឌិតសភាចា្យ បានថ្លែងថា "ដរាបណារាជរដ្ឋាភិបាលនៅតែដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ដីធ្លីទាំងអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារ នឹងមិនត្រូវបានយកពន្ធនោះឡើយ" ជាមួយនឹងការអំពាវនាវ កុំឱ្យ បងប្អូនប្រជាពលរដ្ឋ ចាញ់បោកជនមួយក្តាប់តូច ដែលតែងតែមានចេតនា ឃោសនាអូសទាញឱ្យប្អូនទៅចាប់យកដី របស់រដ្ឋ និងបង្កភាពចលាចលក្នុងសង្គមជាតិនោះឡើយ។

លោក បន្តថា រាល់ការចូលទន្រ្ទានចាប់យកដីរដ្ឋ និងការបោះបង្គោលលើដីរដ្ឋ គឺជាសកម្មភាពខុសច្បាប់ និងត្រូវហាមឃាត់ជាដាច់ខាត ហើយរាល់ជនល្មើសនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា "ដូចដែលយើងបានដឹងហើយថា រាជរដ្ឋាភិបាលបាននិងកំពុង អនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តនានា ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័យ កសិកម្ម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការកសាងប្រព័ន្ធធារាសាស្រ្ត និងការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយអភិវឌ្ឍជនបទ សំដៅបង្កើតឱកាសឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋក្នុងការបង្កើន ចំណូលប្រចាំគ្រួសារ។ ដូច្នេះ ការផ្តល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យ បងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែខ្លាំងឡើងថែមទៀត"។

បើតាម លោក សុខ អាន នៅក្នុងខេត្តតាកែវយើងនេះ ការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី បានគ្របដណ្តប់លើឃុំចំនួន១៥ ក្នុងស្រុកគីរីវង់ និងស្រុកត្រាំកក់ ដោយមានការចូលរួមពីមន្រ្តីជំនាញ បច្ចេកទេស ចំនួន ១១នាក់ និងយុវជនស្ម័គ្រចិត្តសម្តេចតេជោចំនួន ៣៦នាក់។ ជាលទ្ធផល បើគិតមកត្រឹម ថ្ងៃនេះ ក្រុមមន្រ្តី បានបំពេញសាលាកបត្រព័ត៌មានចំនួន ១២.០២៥ ក្បាលដី និងបានបញ្ចូលសម្រង់បញ្ជីឈ្មោះ ម្ចាស់ដីបានចំនួន ៩.៣៧៨ គ្រួសារ។ កន្លងមក លោក បានចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤ ៣៥១ ក្បាលដី ជូនប្រជាពលរដ្ឋចំនួន ២ ៥០៧ គ្រួសារក្នុងខេត្តតាកែវនេះ។

យ៉ាងណាក៏ដោយ លោកសុខ អាន ក៏បានអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ រួមទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របតាមបញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការគ្រប់គ្រងដីធ្លីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែម ទៀត៕

www.dap-news.com


ស្ត្រីម្នាក់ សម្រាល បានកូនភ្លោះ៣នាក់ ត្រូវបានចាត់ទុកថា ជាកូន សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ

$
0
0

ភ្នំពេញ៖ កូនភ្លោះ៣បានកើតនៅក្នុងត្រកូលកសិករ មួយគ្រួសារ រស់នៅភូមិ សំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ហើយត្រូវឪពុកម្តាយ មកសម្រាលបុត្រនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៣។

កូនភ្លោះទាំងបីនាក់ខាងលើនេះ មានឈ្មោះ ទី១ ផាំង ហុង ទី២ ផាំងហេង និងទី៣ ផាំង ហៀង ដែលមានឪពុកឈ្មោះ ផាំង ហាក់ អាយុ២៦ឆ្នាំ ម្តាយឈ្មោះ សុខ ជឿន អាយុ២២ឆ្នាំ។

ទារកភ្លោះទាំងបីខាងលើនេះ ជាកូនទី២របស់លោក ផាំងហាក់ និងស្ត្រីសុខ ជឿន។ មានការកត់សម្គាល់ថា នៅទូរទាំងប្រទេសឲ្យតែមានទារក ឬទារិការភ្លោះបីនាក់ គឺត្រូវបានក្តីសន្តោសប្រោសប្រណីជួយឧបត្ថម្ភថវិកា ៣លានរៀលពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតត្រូវបានចាត់ទុកថា កូនភ្លោះបីគឺជាកូនសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ៕

www.dap-news.com

ស្ត្រីម្នាក់ចូល បន្លំលួចយក ទារកដែលទើប នឹងកើតបាន ជាងមួយថ្ងៃ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ទៅបាត់

$
0
0

ភ្នំពេញ៖ ស្ត្រីមិនស្គាល់អត្តសញ្ញាណ ម្នាក់បានចូលធ្វើសកម្មភាព លួចយកទារក មួយរូបចេញពីបន្ទប់ សម្រាកក្រោយពេល ឆ្លងទន្លេរួចនៃមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត បាត់កាលពីព្រឹកថ្ងៃទី ២៤ ខែមិនា ឆ្នាំ

ស្ត្រីដែលត្រូវជនមិនស្គាល់មុខលួចកូនយកទៅបាត់ក្រោយពេលសម្រាលនោះ ឈ្មោះ ប៉ែន សុវណ្ណ អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ស្ត្រីដដែលនេះបានមកសម្រាលបុត្រនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ហើយឆ្លងទន្លេនៅវេលាម៉ោង២ទាបភ្លឺ ថ្ងៃទី២៣ ខែមីនា។

តាមការរៀបរាប់របស់ស្ត្រីខាងលើ ក៏ដូចជាជីដូនម្នាក់និងប្តីរបស់នាងផងដែរ បានឲ្យដឹងថា មូលហេតុដែលមាន មនុស្សចូលបន្លំយកកូនរបស់គាត់ចេញទៅបាត់ គឺដោយសារ ជីដូននិងប្តីរបស់គាត់ជាប់រវល់ ចេញក្រៅបន្ទប់ សម្រាកមួយភ្លែត ទើបជនឆ្លៀតឱកាស ចូលបន្លំបីយកកូនគាត់ចេញទៅបាត់ គួរសោកស្តាយបំផុត។

ករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនបន្លំយកកូននៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀតខាងលើ គ្រប់ច្រកល្ហក ដោយមិនប្រាកដថា អាចចាប់ជនល្មើសបានឬយ៉ាងណានោះទេ។

ប្រភពពត៌មានចុងក្រោយបានឲ្យដឹងថា ទារកខាងលើត្រូវបាន កម្លាំងនគរបាល ខេត្តកណ្តាល និងកម្លាំងនគរបាលនៅម្តុំអ្នកលឿង ក្រោមការបញ្ជារបស់លោកស្នងការនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ អ៊ាវ ចំរើន ចាប់ជាប់នៅម្តុំអ្នកលឿង ៕

www.dap-news.com

ក្រុមហ៊ុន បង្ហាញផលិតផល ថែរក្សា មាត់ធ្មេញ គុណភាពថ្មី មកពី ប្រទេសជប៉ុន

$
0
0

ភ្នំពេញៈ ផលិតផល ថែរក្សាមាត់ធ្មេញ លំដាប់ថ្នាក់ លេខ១ នៅប្រទេសជប៉ុន ត្រូវបាននាំចូលមក ប្រទេស កម្ពុជាហើយ ដោយក្រុមហ៊ុន ស៊ីខេ ត្រេឌីង និង Lion Corporation (Thailand) Ltd ហើយបាន បង្ហាញដល់ សាធារណជន នៅក្រុមហ៊ុន ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ ។

តំណាងក្រុមហ៊ុន ស៊ីខេ ត្រេឌីង បានឱ្យដឹងថា Systema (ស៊ីស្ទេមម៉ា) ជាប្រភេទផលិតផល ថែរក្សា មាត់ធ្មេញ ដ៏ពេញនិយមបំផុត នៅប្រទេសជប៉ុន ត្រូវបានផលិតឡើង ដោយក្រុមហ៊ុន Lion ប្រទេសជប៉ុន ក្រោមគំនិត “អ្នកជំនាញថែរក្សា សុខភាព មាត់ធ្មេញ” ដោយប្រើ បច្ចេកវិទ្យា ដ៏ទំនើប ដើម្បីផ្តល់នូវការ ការពារ អញ្ចាញធ្មេញពីជំងឺ និងបញ្ហាផ្សេងៗ ព្រមទាំងផ្តល់ ជូនដល់អ្នកប្រើប្រាស់ នូវប្រសិទ្ធភាព នៃការ ការពារមាត់ធ្មេញ និងអញ្ចាញបានយ៉ាងល្អប្រសើរផងដែរ។

តំណាងខាងលើ បានបន្ថែមថា ស៊ីស្ទេមម៉ា ផលិតឡើង ដោយសិក្សាពីតម្រូវការ របស់មនុស្ស យ៉ាងច្បាស់លាស់ ដោយមាន៣ប្រភេទ ដូចជា ច្រាសដុសធ្មេញ (ស៊ីស្ទេមម៉ា) ដែលមានសរសៃច្រាសទន់ ហើយស្តើង អាចជួយសម្អាតធ្មេញនិងអញ្ចាញ បានស្អាតល្អ, ថ្នាំដុសធ្មេញ (ស៊ីស្ទេមម៉ា) ផ្ទុកទៅដោយ ភ្នាក់ងារ កម្ចាត់បាក់តេរី ជួយបំបាត់ បញ្ហាអញ្ចាញ ព្រមទាំងបំបាត់ក្លិនមាត់ និង ទឹកខ្ពុរមាត់ (ស៊ីស្ទេមម៉ា) ជួយធ្វើឱ្យ ខ្យល់ ដង្ហើមស្រស់បរិសុទ្ធ និងផ្តល់ការ ការពារបានយូរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ ប្រារព្ធខួប៥ឆ្នាំ នៅកម្ពុជា

$
0
0

ភ្នំពេញៈ ក្នុងនាមជាមន្ទីរពេទ្យ ដ៏ធំមួយ នៅរាជធានីភ្នំពេញ ជាមួយនឹង ភាពសកម្ម ក្នុងការ សង្គ្រោះអ្នកជំងឺ រាប់ម៉ឺននាក់ ពេលនេះ មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ បានទទួលជោគជ័យ ៥ឆ្នាំហើយ នៃវត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ។

ពិធីប្រារព្ធខួប៥ឆ្នាំ នៃមន្ទីរពេទ្យ ដែលតែងបើកសិក្ខាសាលា ពន្យល់អ្នកជំងឺ រៀងរាល់ខែនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ នៅក្នុងបរិវេណ មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈផ្ទាល់ ផ្ទះលេខ១១ ផ្លូវ៥៩២ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពី បុគ្គលិក ក្រុមគ្រូពេទ្យ ក៏ដូចជា អតីតអ្នកជំងឺជាច្រើន ដែលធ្លាប់ព្យាបាល ឱ្យជាសះស្បើយ ដោយ មន្ទីរពេទ្យមួយនេះ។

តំណាងមន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ បានឱ្យដឹងថា ពិធីនេះ ត្រូវបានធ្វើឡើង ដើម្បីបង្ហាញភាពជោគជ័យ នៅកម្ពុជា ក៏ដូចជាថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអតីតអ្នកជំងឺនានា ដែលបាន ព្យាបាល នៅទីនេះផងដែរ ។

គួរបញ្ជាក់ថា ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ នៅកម្ពុជានេះ មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ ក៏បានផ្តល់ ការពិគ្រោះយោបល់ ដល់មាតាបិតា នានា ស្តីពីសុខភាពកុមារ ក៏ដូចជា ផ្តល់រង្វាន់អនុស្សាវរីយ៍ ជាច្រើន ថែមទៀត ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ប្រឡងឆមាស លើកទី១សិស្ស ថ្នាក់ទី១២ លេចឮធ្លាយ វិញ្ញាសារ នៅសៀមរាប

$
0
0

សៀមរាប៖ សម្រាប់ការប្រឡង មាសលើកទី១ របស់សិស្សថ្នាក់ទី១២ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា នៅខេត្ត សៀមរាប មានពាក្យ ចចាមអារ៉ាមថា វិញ្ញាសារប្រឡងត្រូវបាន លេចធ្លាយ ហើយសិស្សមួយចំនួន ត្រូវក្រោកពី ដំណេក តាំងពីព្រលឹម ម៉ោង ៤:០០នាទី ដល់ ម៉ោង៦:០០នាទី ជួបគ្នានៅមុខសាលាវិទ្យាល័យអង្គរ ក្រុង សៀមរាប ដើម្បីថតចម្លងវិញ្ញាសារ ហើយអ្នកខ្លះបានយកទៅចែកគ្នាបន្ត ឬ លក់ឲ្យសិស្សដទៃ យ៉ាងប្រសេចប្រសាច។

មានព័ត៌មានលេចឮពីសិស្ស និងគ្រូមួយចំនួនថា វិញ្ញាសាដែលពួកគេបានថតចម្លង និងទិញតៗគ្នានោះត្រូវគ្នានឹងវិញ្ញាសារ ដែលពួកគេប្រលងមែន។ ចំពោះសិស្សដែលមកថតចម្លង និងទិញវិញ្ញាសារទាំងនោះ មកពីវិទ្យាល័យអង្គរ វិទ្យាល័យ ១០ មករា ១៩៧៩ វិទ្យល័យសម្ដេចឪ វិទ្យាល័យពួក (ស្រុកពួក) វិទ្យាល័យបាគង (ស្រុកប្រាសាទបាគង) និងវិទ្យាល័យមួយចំនួនទៀតនៅសៀមរាប ផងដែរ។

លោកគ្រួម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់ អ្នកយកព័ត៌មានដើមអម្ពិល កាលពីព្រឹកថ្ងៃទី២៣នោះ ថា នៅមុខសាលាវិទ្យាល័យអង្គរ មានកន្លែងថតចម្លងមួយកន្លែងដែលមានឈ្មោះថា វណ្ណឌី មានសិស្សរាប់រយនាក់ បានមកជួបជុំគ្នាតាំងពីម៉ោង៤:០០ព្រឹកព្រលឹម រហូតដល់ម៉ោងជាង ៦:០០ព្រឹក ដើម្បីថតចម្លង និងទិញវិញ្ញា សារប្រលង។

សិស្សម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា “វិញ្ញាសារដែលពួកគេបានថតចម្លង និងទិញនោះ បើសំខាន់មានតម្លៃ ៥ដុល្លារ ហើយបើមិនសូវសំខាន់វិញ គឺមានតម្លៃ ពី ៥.០០០រៀល ទៅ ១០.០០០រៀល ទៅតាមមុខវិជ្ជា”។

លោក អ៊ុង សេរីឌី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានមានប្រសាសន៍ថា “ ធម្មតាសិស្ស ឬ អ្នកណាមួយបានរៀបចំ ប្រ៊ីយ៉ុងត្រៀម ហើយតាមមើលទៅវា មិនដូចទាំងស្រុងនោះទេ វាគ្រាន់តែមានទម្រង់ ប្រហាក់ប្រហែលនឹងឯង បើថាដូចទាំងស្រុងនោះមិនមានទេ ព្រោះលោកបានចុះទៅមើលដែរ។ ហើយប្រ៊ី យ៉ុងអីនោះ ខាងអនុរក្ស បានមានវិធានការចាប់ មានក្រុមអ្នកដើរចាប់ ដើរដកនិងឆែកផងដែរ”។

លោកបានបន្ដថា “ បាតុភាពរបៀបនេះ វាចេះតែមានហូរហែរអញ្ចឹង គ្រាន់តែយើងក៏បានទប់ស្កាក់ និងត្រួត ពិនិត្យជាប្រចាំផងដែរ បើថាឲ្យវាសុក្រឹត១០០%នោះ មិនបានទេ និយាយទៅ គឺមានអ្នកខ្លះបានត្រៀមទៅ វាត្រូវចំអញ្ចឹងដែរ គឺ យើងបានដកហូត នៅតាមបន្ទប់នីមួយៗផងដែរ។ តែយើងបានកែលម្អជាបណ្ដើរៗ និងប្រឹងប្រែងទាំងអស់គ្នា ក្នុងការគ្រប់គ្រង ឲ្យមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការប្រលងនីមួយៗនោះ”៕

www.dap-news.com

www.dap-news.com

www.dap-news.com

បុគ្គលិក អឹមហ្វូន នឹងបន្តធ្វើ កូដកម្មទៀត ដើម្បីឱ្យតុលាការ ពន្លឿនឆាប់ ដោះសា្រយ ប្រាក់សំណង

$
0
0

ភ្នំពេញ៖ អតីតបុគ្គលិកអឹមហ្វូន បានប្រកាសថា ពួកខ្លួននឹងបន្តធ្វើកូដកម្មទៀត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ដើម្បីធ្វើយ៉ាងណាឲ្យតុលាការ និងអាជ្ញាធរពន្លឿនការដោះស្រាយ ប្រាក់អតីតភាពដល់ពួកគេ ដែលពួកគេកំពុង ប្រឈមយ៉ាងខ្លាំងក្នុងជីវភាព ដោយសារតែគ្មានប្រាក់ ហើយគ្មានការងារធ្វើទៀត។

លោកនីម សូលីដា ជាវិស្វករបច្ចេកទេសនៃក្រុមហ៊ុន MFONEនិងជាតំណាងបុគ្គលិក្រុមហ៊ុនអឹមហ្វូន បានថ្លែងឲ្យដឹងនារសៀលថ្ងៃទី២៣ ខែមីនា នេះថាលោក និងបុគ្គលដទៃទៀត មិនអាចទ្រាំ បានចំពោះការ ពន្យាពេលរបស់តុលាការ ក្នុងការដោះស្រាយប្រាក់អតីតភាព និងប្រាក់ផ្សេងៗជូនពួកគេបានទេ ពីព្រោះ ពួកគេកំពុងប្រឈមនឹងគ្មានប្រាក់ឲ្យកូនទៅរៀន គ្មានប្រាក់បង់ថ្លៃផ្ទះ និងទឹកភ្លើងគេ ហើយនាពេល នេះអតីតបុគ្គលិកក្រុមហ៊ុន ភាគច្រើន ពុំទាន់មានការងារថ្មី ធ្វើនៅឡើយទេ។

លោកបន្តថា ការប្រមូលផ្តុំគ្នាសារជាថ្មីម្តងទៀតនោះ នឹងប្រព្រឹត្តឡើងនៅពីមុខក្រុមហ៊ុនទៀត ដើម្បីជាសារអំពាវនាវដល់រាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននិងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនឲ្យលោកទាំងពីរជួយអន្តរាគមន៍ដល់ថៅកែក្រុមហ៊ុន និងតុលាការពន្លឿនដោះស្រាយឲ្យពួកគេ។

លោកបន្តថា"ការទាមរបស់ខ្លុំគឺចង់ឲ្យតុលាការសងមកពួកយើងខ្ញុំមុនគេ ពីព្រោះខ្លាចគេ យកទៅសងម្ចាស់ បំណុលផ្សេងទៀត វាបណ្តាល ឲ្យពួកយើងខ្ញុំកាន់តែយូរបន្ថែមទៀត"។

សូមបញ្ជាក់ថា ក្រុមហ៊ុនទូរស័ព្ទMFONE ដែលជាទូរស័ព្ទប្រព័ន្ធ ០១១. ០៦១ ០៧៦ ០៨៥ និង០៩៩ ហើយប ច្ចុប្បន្នបានលក់អតិថិជនទៅ ឲ្យក្រុមហ៊ុនម៉ូប៊ីថែលកាលពីកំឡុងខែកុម្ភៈ កន្លងទៅនេះដោយមូលហេតុក្ស័យធន តែយ៉ាងណាក៏ដោយក្រុមហ៊ុននេះ ពុំទាន់បានដោះស្រាយប្រាក់ខែ និងប្រាក់អតីតភាពផ្សេងៗ ដល់បុគ្គលិករបស់ខ្លួន ជាងមួយពាន់នាក់ នៅឡើយទេ៕

Photo by DAP-News

Photo by DAP-News

ប្លន់នៅរថយន្ត ពីប៉ោយប៉ែត មកជាប់អន្ទាក់ នៅបាត់ដំបង

$
0
0

បន្ទាយមានជ័យ-បាត់ដំបង ៖ ក្រុមចោរប្លន់រថយន្ត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសមត្ថកិច្ច តាមប្រម៉ាញ់នោះ ត្រូវចាប់បានហើយ ដោយកម្លាំង នគរបាល បង្កាបង្ក្រាបខេត្តបាត់ដំបង នៅវេលាម៉ោង ៧៖០០ នាទីយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៣ នៅក្នុងទឹកដី ខេត្តបាត់ដំបង ខណៈជនសង្ស័យ ទាំងពីរនាក់ ខាងលើនេះ បានបើករថយន្ត រត់មកដល់ចំណុច ភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង តាមបណ្តោយ ផ្លូវជាតិលេខ៥ ។

មន្រ្តីនគរបាល បង្កាបង្ក្រាប នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ កង រ៉ាវុធ ភេទប្រុស អាយុ២៥ឆ្នាំ និងទី២ ឈ្មោះ គឹម កុសល ភេទប្រុស អាយុ២៧ឆ្នាំ ពួកគេទាំង២នាក់ រស់នៅ ភូមិអង្គត្នោតលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្រ្តីនគរបាល ខាងលើ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ នៅវេលាម៉ោង ប្រមាណ ៤៖៤៥នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ មានករណីប្លន់រថយន្ត បាឡែន មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2K-1495 បានកើតឡើង នៅក្នុង ភូមិប៉ាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយ ជនសង្ស័យទាំងពីរ នាក់ខាងលើ។

បើតាមមន្រ្តីនគរបាល រូបនេះ បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ ដែលបានទៅស្នាក់នៅ ក្រុងប៉ោយប៉ែត ជាង១០ថ្ងៃ និងបានស្គាល់ ជនរងគ្រោះជាង កន្លះឆ្នាំមកនោះ បានចូលធ្វើសកម្មភាពប្លន់ រថយន្ត ដោយវាយ ជនរងគ្រោះជាប្រពន្ធ នឹងត្បូងចប បណ្តាលឲ្យ រងរបួសធ្ងន់ ខណៈជនរងគ្រោះ ឈ្មោះ ស៊ួន គឹមរ៉ង អាយុ៤៧ឆ្នាំ នៅផ្ទះតែម្នាក់ឯង។

ក្រោយកើតហេតុជនរងគ្រោះជាប្តី មានឈ្មោះ អាន គង់ អាយុ៤៥ ឆ្នាំបានត្រឡប់មកពីផ្ទះ មិត្តភក្តិ ហើយពេលបើកទ្វារទៅ ក៏ឃើញប្រពន្ធ របស់ខ្លួន ដេកនៅក្នុងថ្លុកឈាម ទើបនាំឲ្យមានការ ភ្ញាក់ផ្អើល ប្តឹងដល់ សមត្ថកិច្ច ក្រុងប៉ោយប៉ែត ទើបដេញតាមក្រុមចោរទាំងនេះ។

បន្ទាប់ពីទទួលបាន ព័ត៌មានស្តី ពីករណី ប្លន់រថយន្តខាងលើនេះ កម្លាំងនគរបាល ផ្នែកបង្កាបង្ក្រាប ក្រោមការដឹកនាំបញ្ជាពី ស្នងការ នគរបាលខេត្ត ស ថេត និងស្នងការរង ជេត វណ្ណនី បានពួនស្ទាក់ និងប្រចាំការនៅតាមគោលដៅ តាមផ្លូវជាតិលេខ៥ ទើបចាប់បានរថយន្ត និងជនសង្ស័យទាំងពីរនាក់ ខណៈពួកគេបាន បើករថយន្ត មកដល់ចំណុច កើតហេតុ ខាងលើនេះ។

គួរបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ទៅស្នាក់នៅ សណ្ឋាគារ ភ្នំពេជ្យ ក្នុងក្រុងប៉ោយប៉ែតជាង១០ថ្ងៃមកហើយ ហើយទំនងចាញ់ ល្បែងផងនោះ ទើបនាំគ្នារៀបចំគម្រោង រថយន្តតែម្តងទៅ។ ក្រោយចាប់ខ្លួន ជនសង្ស័យទាំងពីរ នាក់នេះ ត្រូវបានសាកសួរ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


លោក ទៀ សុខា នាំអំណោយ និងថវិកា ចែកជូនប្រជាពលរដ្ឋ ទាំង៤៩គ្រួសារ នៅចំណុចចំរាំង ដែលរងការ វាយកម្ទេចផ្ទះ ពីសំណាក់ លោក ជៀម ផែន

$
0
0

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៣  លោកឧត្តមសេនីយ៍ទោ ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងប្រធានចលនា យុវជនក្រុម១៥៧ ប្រចាំខេត្តព្រះសីហនុ តំណាងរបស់លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត ប្រធានកិត្តិយស ចលនាយុវជនក្រុម១៥៧ និងលោកឧត្តមសេនីយ៍ ម៉ឹង ពន្លក ប្រធានចលនាយុវជនក្រុម១៥៧ បានដឹកនាំក្រុមការងារ នាំយកអំណោយ សប្បុរសធម៌ រួមមាន អង្ករ១បាវ, ត្រីខ ១យូរ, មី១កេស, ទឹកត្រី ១យូរ, ទឹកស៊ីអ៊ីវ ១យួរ, ខ្ទឹមសរ ១គីឡូ, ខ្ទឹមក្រហម ១គីឡូ, មុងជ្រលក់ថ្នាំ ១, ទឹកសុទ្ធ ៥យួរ, និងថវិការ ចំនួន ២ម៉ឺនរៀល ទៅចែកជូនបងប្អូន ប្រជាពលរដ្ឋ ចំនួន៤៩គ្រួសារ ដែលមានទីតាំងស្ថិតនៅ ចំណុចចំរាំង ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលត្រូវឧកញ៉ា ជៀម ផែន ធ្វើការឈូសឆាយ និងកំទេច ផ្ទះ ដីភូមិ និងដីចំការ កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ។

នៅក្នុងកម្មវិធីនោះដែរ ក៏មានការចូលរួមពីលោក ម៉ុង ចាន់ថុល អគ្គនាយករង ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប តំណាងលោកបណ្ឌិតអធិរាជ កសិកម្ម ម៉ុងឫទ្ធី ព្រមទាំងមន្រ្តីអាជ្ញាធរ មូលដ្ឋាន ផងដែរ ។

 ថ្លែងនៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ទៀ សុខា បានធ្វើការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត និងលោកឧត្តមសេនីយ៍ ម៉ឹង ពន្លក ទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះថា ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូន ប្រជាពលរដ្ឋយើងដែលត្រូវរងគ្រោះ ដ៏អយុត្តិធម៌ បន្ទាប់ពីត្រូវគេឈូសឆាយផ្ទះសម្បែង គ្មានទីជំរក លោកប្រធានទាំងពីរ បានចាត់តាំងរូបលោកអោយ នាំយកអំណោយទាំងនេះ មកផ្តល់បងប្អូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ដោយមិនត្រូវអោយបងប្អូន ប្រជាពលរដ្ឋរងគ្រោះយើងស្លាប់ដោយអត់បាយ ហូបនោះទេ ។

តំណាង ប្រជាពលរដ្ឋ ដែលបានចូលរួម ទទួលអំណោយ នៅពេលនោះបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ  និងដឹងគុណជាទីបំផុត ចំពោះ ក្រុមគ្រួសារ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត និងបុត្រា បុត្រី ព្រមទាំងចៅៗ ជាទីស្រលាញ់ និងគ្រួសារទាំងអស់ ដែលបានសង្រ្គោះ អាយុជីវិត និងផ្តល់ភាព យុត្តិធម៌ ដល់បងប្អូនប្រជាពលរដ្ឋ ស្លូតត្រង់ដោយមិន អោយស្លាប់នោះឡើយ ព្រមទាំងប្រកាស គាំទ្របោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ជាពិសេសគាំទ្ររបេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ជារៀងរហូត ។

ក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ដែលបង្កើត ឡើងក្រោម គំនិតផ្ដួចផ្ដើមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ពីមុនគឺដើម្បីជួយ ឧបត្ថម្ភគាំទ្រ កងទ័ពនៅ សមរភូមិព្រះវិហារ គ្រាដែលទាហានថៃ ចូលឈ្លានពានតំបន់ប្រាសាទ ព្រះវិហារ នាឆ្នាំ២០០៨។

ហើយនាពេលស្ថានភាព នៅតាមព្រំដែនមានសភាបស្ងប់ស្ងាត់វិញ ទើបក្រុមចលនានេះ បានបង្វែរទិសដៅ មកជួយកិច្ចការ សង្គមវិញដូចជា ជួយដល់ក្មេងកំព្រា ចាស់ជរា ជនទីទ័លក្រគ្មានទីពឹង ជួយសង់ផ្ទះដល់ស្ត្រីមេម៉ាយ ជួយជនរងគ្រោះដោយទឹក ជំនន់ ភ្លើងឆេះផ្ទះ និងដោយគ្រោះធម្មជាតិមួយ ចំនួនទៀតហើយមិនតែប៉ុណ្ណោះ ក្រុមចលនាយុវជន បានជូយដល់មន្ទីរ ពេទ្យគន្ធបុប្ផា ដែលជាពេទ្យយកចិត្ត ទុកដាក់ ចំពោះក្មេងៗកម្ពុជាផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

លោក ទៀ សុខា (ឆ្វេង) និងលោក ម៉ុង ចាន់ថុល (កូនប្រុសលោកឧកញ៉ា ម៉ុង ឫទ្ធី)

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមយុវជន កាយរឹទ្ធិបោះជុំរុំ ក្នុងគោលបំណង បង្កើតទំនាក់ទំនង រវាងយុវជន និងយុវជនដូចគ្នា

$
0
0

តាកែវ៖ ពិធីបោះជំរុំ ក្រុមកាយរឹទ្ធ កាលពីព្រឹកថ្ងៃទី២៤ ខែមិនា ក្នុងគោលបំណង បង្កើត និងរឹតណងមិត្តភាព យុវជន នៃសិស្សានុសិស្ស អុវិទ្យាល័យ និងវិទ្យាល័យ ចំនួន៧ ក្នុងស្រុកអង្គរបូរី ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ដែលមានសិស្សានុសិស្ស ចំនួន១៥៥នាក់ រួមទាំងលោកគ្រូ អ្នកគ្រូ អភិបាលរង ស្រុកអង្គរបូរី សមាជិក សមាជិការ របស់សភាព សហព័ន្ធយុវជនកម្ពុជា មួយចំនួនផងដែរ។

ជាកិច្ចចាប់ផ្ដើម នៃការបើកកម្មវិធី បោះជំរុំកាយរឹទ្ធនោះ ក៏មានការគោរពទង់ជាតិ បន្ទាប់មក ព្រះសង្ឃសូត្រពុទ្ធមន្ដ ដើម្បីលើករាសី ដល់អង្គពិធី អោយដំណើរការ ទៅប្រកបដោយ សុខសុវត្ថិភាព និងសេចក្ដីសុខ ក្សេមក្សាន្ត តរាងទៅ ហើយក្នុងឱកាសនោះ ក៏មានការអញ្ជើញ ចូលរួមពីលោក ឃុន បូរ អភិបាលរង ស្រុកអង្គរបូរី លោក នួន ពុទ្ធារ៉ា តំណាង សមាជិក អចិន្រ្ដៃយ៍ សហភាព សហព័ន្ធ យុវជនកម្ពុជា ប្រចាំខេត្តតាកែវ លោក ង៉ាន់ ភិរុណ អនុប្រធាន សហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តតាកែវ លោក គឹម ហឿន ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ប្រចាំ ស្រុកអង្គរបូរី និងសមាជិក របស់សហភាព សហព័ន្ធយុវជនកម្ពុជា ផងដែរ។

ចំពោះអត្ថន័យសំខាន់ៗ នៃការបោះជំរុំ កាយរឹទ្ធនោះ គឺក្នុងគោលបំណងចង់អោយ យុវជនយល់ដឹង ពីកិច្ចការសង្គម ចេះរស់នៅ និងបត់បែនទៅ និងមេរៀនពិត ជាក់ស្ដែង ក្នុងសង្គមដែលអាចនិយាយបានថា ស្ទើរតែខុសគ្នាស្រឡះ ពីមេរៀនទាំងឡាយ ដែលពួកគេបានសិក្សា នៅក្នុងសាលារៀន និងអោយពួកគេយល់ដឹង ឬចេះស្វ័យរស់ នៅក្នុងខណៈពេល ដែលពួកគេឃ្លាត ឆ្ងាយពីលំនៅឋាន ដែលពួកគេធ្លាប់ តែរស់នៅ សុខសាន្ត កន្លងមក៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមប្រឹក្សាសង្កាត់ ផ្សារឆ្នាំង ប្រតិកម្ម ចំពោះសាលក្រម តុលាការ ខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំងៈ ចៅសង្កាត់ផ្សារឆ្នាំង លោកស្រី ភួន ឈុយអេង បានប្រតិកម្ម ចំពោះសាលក្រម សម្រេចរបស់តុលាការ ខេត្តកំពង់ឆ្នាំង ជុំវិញរឿងទំនាស់ រវាងម្ចាស់ ផ្ទះសំណង់ ដែលបាន សង់វេរ៉ង់ដា គ្របមកលើផ្លូវសាធារណៈ ដែលធ្វើឲ្យប្រជាពលរដ្ឋ ប្រមាណ ៥៦ គ្រួសារ ស្មើ ៣១៤ នាក់ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កើតទុក្ខមិនសុខចិត្ត ។

រឿងក្តីក្តាំខាងលើ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង ចេញសាលក្រម សម្រេចឲ្យតំណាងប្រជា ពលរដ្ឋ លោក គឹម យ៉ិត សងប្រាក់ចំនួន ៥ ពាន់ដុល្លារ ថ្លៃខូចខាត សម្ភារៈសំណង់ និង ជំងឺចិត្តចំនួន ៥ លានរៀល ទៅដើមបណ្តឹង ឌិន ផល្លា ដែលជាម្ចាស់សំណង់ ។

អ្នកស្រី ភួន ឈុយអេង បានបន្តឲ្យដឹងថា ទំនាស់ខាងលើផ្តើមចេញពី ឈ្មោះ ឌិន ផល្លា បាន សង់ផ្ទះថ្ម នៅដើមផ្លូវចូល ក្នុងភូមិដែលមានវេរ៉ង់ដា ចេញពីតួផ្ទះគ្រប មកលើផ្លូវសាធារណៈប្រវែងទទឹង ១ម៉ែត្រ ១ តឹក ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ៥៦ គ្រួសារ ក្នុងភូមិធ្វើការតវ៉ាទៅកាន់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ដោយសុំឲ្យកាត់វេរ៉ង់ដា ចេញ ហើយអនុញ្ញាតឲ្យទុកប្រវែងតែ ៣ តឹក ដើម្បីធ្វើជ្រី ។

លោកស្រី ភួន ឈុយអេង បានបញ្ជាក់បន្ថែមថា តុលាការបានគំរាមតំណាងប្រជាពលរដ្ឋ ហា ឡើងចាប់ដាក់គុកៗ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សតិអារម្មណ៍ ប្រជាពលរដ្ឋក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៥ខាងមុខ ។ រឿងរ៉ាវខាងលើប្រជាពលរដ្ឋបានទទួលផលដោយតុលាការកាត់ក្តី យ៉ាងអយុត្តិធម៌ដល់ពួកគាត់ ធ្វើឲ្យពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំង ចំពោះប្រព័ន្ធ ច្បាប់ នៅក្នុងខេត្តកំពង់ឆ្នាំង ។

លោកស្រី ភួន ឈុយអេង និងក្រុមប្រឹក្សា សង្កាត់ផ្សារឆ្នាំងទាំងមូល បានបញ្ជាក់អះអាងបន្ថែម ថា រឿងរ៉ាវខាងលើ មិនមែនជាទំនាស់បុគ្គលទេ ការពិតគឺជាទំនាស់ជា រួមប្រជាពលរដ្ឋក្នុងភូមិ ជា មួយអ្នកស្រី ឌិន ផល្លា ដែលបានសាសង់ផ្ទះ ប៉ះពាល់ដល់ផ្លូវសាធារណៈ ។

បើយោងតាម លិខិតជូនដំណឹងរបស់លោក អ៊ូ ផាត ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្ត កំពង់ឆ្នាំង បានជំរាបមកឈ្មោះ ឌិន ផល្លា ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ លក់ ដូរ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឲ្យអនុវត្តត្រង់ចំណុច៤ នៃសាលក្រម ចំពោះមុខលេខ ០៨ (ង) ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ សាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចថា អនុវត្តវិធានការបណ្តោះអាសន្ន អនុញ្ញាតឲ្យដើមចោទ ឈ្មោះ ឌិន ផល្លា សាងសង់ផ្ទះរបស់ខ្លួនជាបន្ត លើកលែងតែ វេរ៉ង់ដាទំហំ ១ ម៉ែត្រ ១ តឹកគុណនឹង ១៥ ម៉ែត្រ៨តឹក៥ ហ៊ុន មិនអនុញ្ញាតឲ្យដើមបណ្តឹង ឌិន ផល្លា សាងសង់បន្តទៀតឡើយ នៅត្រង់ចំណុចទី៥ នៃសាល ក្រម ០៨(ង) ចុះថ្ងៃទី0៩ ខែតុលា ឆ្នាំ២០១២ សាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចថាបង្គាប់ ឲ្យដើមចោទ ឌិន ផល្លា កាត់វេរ៉ង់ដាផ្ទះ ដែលធ្វើលើស ២ តឹកចេញ ។

បើទោះយ៉ាងណា បញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋសូមសំណូមពរ យ៉ាងទទូចចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍ ជូនប្រជាពលរដ្ឋដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ដែលជានិច្ចកាល សម្តេច និងលោកជំទាវ តែងតែជួយរំលែកទុក្ខលំបាក និងដោះស្រាយ ជូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនរើសអើង ទៅលើនិន្នាការនយោបាយគណបក្សណាឡើយ ៕ 

Photo by DAP-News

Photo by DAP-News

ក្រុមគណបក្ស នយោបាយកម្ពុជា ចូលរួម វគ្គបណ្តុះបណ្តាល ពីការកៀងគរ អ្នកគាំទ្រ សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៣

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ មានការបើកវគ្គបណ្តុះបណ្តាលមួយ ដោយផ្តោតលើការពង្រឹងសមត្ថភាព របស់គណបក្សនយោបាយ ក្នុងការបញ្ជូនសាររបស់គណបក្ស ទាក់ទងកម្មវិធីនយោបាយ និង ទស្សនៈរបស់គណបក្សដល់អ្នកបោះឆ្នោត ដើម្បីឲ្យយុទ្ធនាការបោះឆ្នោត ឲ្យកាន់ តែមានប្រសិទ្ធភាពឡើង សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ។

លោក អ៊ក គីមហាន ប្រធាននាយកដ្ឋានសរុប ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ នៅក្នុងវគ្គបណ្តុះបណ្តាលនោះ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៣ នាសណ្ឋាគារ អាំងទែកុងទីណង់តាល់ ថា គោលបំណង ដែលរៀបចំឡើងនាពេលនេះ ដើម្បីឧបត្ថម្ភប្រយោជន៍ដល់ប្រជាជន មាតុភូមិ ហើយ គណបក្សប្រជាជនកម្ពុជា បានផ្តោតយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍលើ គ្រប់វិស័យដែលក្នុងនោះ មានវិស័យថាមពល ការការពារ បរិស្ថាន និងការចូលរួមចំណែក កាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលជាអាទិភាព របស់គណបក្សបានយកចិត្តទុក ដាក់យ៉ាងខ្លាំង។

លោក អ៊ក គីមហាន បានបន្តថា ភាពផ្ទុយគ្នានៃយុទ្ធវិធី នៃយុទ្ធនាការបោះឆ្នោត សកម្មភាពជាមួយម្ចាស់ឆ្នោត និងភ្នាក់ងារផ្សព្វផ្សាយនឹងត្រូវ លើកយកមកអនុវត្តផ្ទាល់ តាមរយៈការបង្កើតឲ្យមានជា សកម្មភាព និងការធ្វើការងារជាក្រុម ដើម្បីយកទៅអនុវត្តសម្រាប់អំឡុងពេល នៃយុទ្ធការបោះឆ្នោត។

សូមជម្រាបថា ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ មូលនិធិខុន រ៉ាដ អាដិនណៅអ៊ែរ ប្រចាំកម្ពុជា បានរៀបចំវគ្គបណ្តុះ បណ្តាលនេះឡើង សម្រាប់គណបក្សនយោបាយមួយចំនួន ដែលរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សជាតិនិយម គណបក្សសម រង្ស៊ី  និងគណបក្សសិទិ្ធមនុស្សផងដែរ៕

ធនាគារ សាខមប៊ែង ចេញសេចក្តីប្រកាស បញ្ជាក់ពីការបិទ ក្រុមហ៊ុន សាខមប៊ែង ស៊ីឃ្យូរីធី (SBS Cambodia)

$
0
0

ភ្នំពេញ៖ ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបញ្ជាក់ថា ធនាគារ របស់ខ្លួនគ្មានអ្វី ពាក់ព័ន្ធនឹងការបិទទ្វារបស់ក្រុមហ៊ុនមូលបត្រ សាខមប៊ែង ស៊ីឃ្យួរីធី ឬ អេសប៊ីអេស ខេមបូឌា ទេ ដោយសារក្រុមហ៊ុនមូលបត្រ អេសប៊ីអេស ខេមបូឌា ផ្តាច់ពីបុត្រសម្ព័ន្ធរបស់ធនាគារសាខមប៊ែង តាំងពីឆ្នាំ២០១១មកម្ល៉េះ។ បានសេចក្តីថា ធនាគារ សាខមប៊ែងនៅដំណើរការ ប្រតិបត្តិការដូចធម្មតា និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើប្រជាជនកម្ពុជា។

សេចក្តីប្រកាស របស់ធនាគារសាខមប៊ែង បានឲ្យដឹងថា ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានធ្វើការបញ្ជាក់ ពីការប្តេជ្ញាចិត្តយ៉ាងមុតមំា សម្រាប់អតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសូមធ្វើការបដិសេធ ទៅលើព័ត៌មាន ដែលទាក់ទិនទៅនឹងផលវិបាក នៃធនាគារសាខមប៊ែង វៀតណាម ដែលជាហេតុនាំឲ្យក្រុមហ៊ុនមូលបត្រ សាខមប៊ែង ខេមបូឌា (SBS Cambodia) ភីអិលស៊ី ធ្វើការបិទទ្វារប្រតិបត្តិការ។

សេចក្តីប្រកាសដដែលបន្តថា «ក្រុមហ៊ុនអេសប៊ីអេស ខេមបូឌា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនមូលបត្រ សាខមប៊ែង (SBS Vietnam) ដែល បច្ចុប្បន្ននេះ ពុំមែនជាបុត្រសម្ព័ន្ធ នៃធនាគារសាខមប៊ែងវៀតណាម ចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ ហេតុដូចនេះ ហើយក្រុមហ៊ុន អេសប៊ីអេស វៀតណាម និងក្រុមហ៊ុនអេសបីអេសកម្ពុជា បានប្រែក្លាយទៅជាក្រុមហ៊ុនឯករាជ្យ ដោយពុំមានការពាក់ព័ន្ធនឹងធនាគារសាខមប៊ែង វៀតណាម ឡើយ»។

ប្រភពដដែលបន្តថា ដោយមានទីស្នាក់ការកណ្តាល នៅប្រទេសវៀតណាម ធនាគារ សាខមប៊ែង ជាធនាគារមួយ ក្នុងចំណោមធនាគារពាណិជ្ជ ឈានមុខគេនៅក្នុងប្រទេសនេះ ដែលមាន ការរីកចម្រើននៅកម្ពុជា ក៏ដូចជាប្រទេសឡាវ និងមានបុគ្គលិកជាង ១០.០០០នាក់ រួមទាំងការិយាល័យ ប្រតិបត្តិការជាង ៤២០កន្លែងក្នុងតំបន់។ គិតរហូតមកដល់់ចុងខែកុម្ភៈ ឆ្នាំ២០១៣ នេះ ធនាគារសាខមប៊ែង មានចំនួនទ្រព្យសកម្មសរុបជាង ១៥០ពាន់កោដិ វៀតណាមដុង ចំនួនអត្រាចំណូល ធៀបនឹងដើមទុនកើនឡើងជាង ១៤ពាន់កោដិវៀតណាមដុង។ ចំនួនប្រាក់បញ្ញើសរុប មានចំនួន ២៥ភាគរយ និងបង្កើតដើមទុនកើនឡើងដល់ ២០ភាគរយ ជាមួយនឹងឥណទាន មិនដំណើរការអាចគ្រប់គ្រងបាន។

បច្ចុប្បន្នធនាគារសាខមប៊ែង មានបុត្រសម្ព័ន្ធដូចជា ក្រុមហ៊ុនគ្រប់គ្រងកាត ATM ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុន សាខមប៊ែងអេសប៊ីអេ (ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ) ក្រុមហ៊ុនសាខមប៊ែងអេសប៊ីអិល (ក្រុមហ៊ុនសម្រុងរូបិយប័ណ្ណ) ក្រុមហ៊ុនសាខមប៊ែង អេសប៊ីអរ (ផ្ទេរប្រាក់) និងក្រុមហ៊ុនអេសប៊ីជេ (ក្រុមហ៊ុនលក់មាស) និងធនាគារ សាខមប៊ែង(ខេមបូឌា) ភីអិលស៊ី។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជក់ទៀតថា ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានបម្រើជូនផលិតផល និងសេវាកម្មជាច្រើនជូន ដល់ឯកត្តបុគ្គល និងសហគ្រាសនៅក្នុងតំបន់។ ចំពោះទិសដៅយុទ្ធសាស្ត្រទីផ្សារ ក្នុងឆ្នាំ២០១៣ របស់ធនាគារសាខមប៊ែង(ខេមបូឌា) ភីអិលស៊ី នឹងបន្តពង្រីក បណ្តាញសាខារបស់ខ្លួន ដែលធនាគារនឹងបើកសាខាពោធិ៍ចិនតុង ។ ការពង្រីកបណ្តាញសាខានេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ នៃធនាគារសាខមប៊ែន (ខេមបូឌា) ភីអិលស៊ី ក្រៅពីការបន្តខិតខំច្នៃប្រឌិតផលិតផល និងសេវាកម្ម ដើម្បីបំពេញនូវតម្រូវការ ដ៏ចាំបាច់ក្នុងទីផ្សារ និងក្លាយទៅជាធនាគារមួយ ក្នុងចំណោមធនាគារ ដែលមានឈ្មោះនៅក្នុងទីផ្សារ ដ៏ប្រកួតប្រជែងនៃកម្ពុជា៕

លោក លី ឆេង ចុះសំណេះ​ សំណាល ជាមួយប្រធាន​ ក្រុមបក្ស សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ

$
0
0

ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នំា២០១៣ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានរៀបចំពិធីសំណេះសំណាល រវាង គណៈពង្រឹងចុះជួយសង្កាត់ស្ពានថ្ម ជាមួយប្រធានក្រុមបក្ស ក្រោមអធិបតីភាព លោក លី ឆេង អនុប្រធានគណពង្រឹងខណ្ឌដង្កោ និងជាប្រធានគណៈពង្រឹង ចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយលោក នុត ពុធដារ៉ា ប្រធាន គណៈកម្មាធិការបក្សខណ្ឌ និងជាអភិបាលខណ្ឌដង្កោ ព្រមទាំងមានការចូលរួមពី សំណាក់ ប្រធានក្រុមបក្សចំនួន២៦៦នាក់។

លោក រស់ រឿន ប្រធានគណៈកម្មាធិការបក្សសង្កាត់ស្ពានថ្ម បានធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពបច្ចុប្បន្ន របស់សមាជិក សមាជិការ ក៍ដូចជាប្រធានក្រុម បក្សសង្កាត់ ជូនដល់គណៈអធិបតី។

លោក នុត ពុធដារ៉ា បានមានប្រសាសន៍ អំពីភាពរីកចំរើននៅក្នុងខណ្ឌដង្កោ ពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង សង្កាត់ស្ពានថ្ម រួមជាមួយនឹងការបន្ដរក្សា ស្ថេរភាពសុវត្ដិភាព សន្ដិសុខនយោបាយបានរឹងមា និងអនុវត្ដនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

នៅក្នុងឱកាសនោះដែរ លោក លី ឆេង មានប្រសាសន៍ថាក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចទំាងបីជាប្រមុខដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ គោល នយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិរីកចំរើនលើគ្រប់វិស័យ និងមានសន្ដិភាពពេញបរិបូរណ៍ទូទាំងផ្ទៃប្រទេស និងមាន ការអភិវឌ្ឍន៍ដល់ភូមិ ឃុំ សង្កាត់គ្រប់ទិសទី ហើយប្រជាជនមានជីវភាពធូធា រីកចំរើនជាលំដាប់ ជាពិសេសគឺគោលនយោបាយចាស់ សកម្មភាពថ្មីក្នុងការបែងចែងដីធ្លី ដែលធ្វើឱ្យប្រជាជនមានសេចក្ដីសប្បាយរីករាយក្រៃលែង។ លោក ក៏បានបន្ដទៀតថានៅឆ្នាំ ២០១២ ប្រទេសកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលៗជាតំណាងប្រទេសនា នាលើ ពិភពលោកបានចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាន និងទទួលបានលទ្ធផលល្អប្រសើបំផុត។

លោក លី ឆេង បានផ្ដាំផ្ញើរដល់ប្រធានក្រុមបក្សសង្កាត់ស្ពានថ្មទាំងអស់ឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនដើម្បីក្លាយជា ពលរដ្ឋល្អ ត្រូវប្រព្រឹត្ដតែអំពើល្អ មិនត្រូវប្រកាន់បក្សពួក និន្នាការនយោបាយ បែងចែកពណ៌សប្បុរ សាសនា ដែលនាំឱ្យបែកបាក់ និងបង្កអស្ថេរ ភាពក្នុងសង្គម។ លោក ក៍បានរំលឹក ដល់ប្រធានក្រុមបក្សសង្កាត់ស្ពានថ្ម ឱ្យអនុវត្ដតាមគោលការណ៍គ្រប់គ្រង មាន៣ គឺៈ ១- គ្រប់គ្រងខ្លួនឯង    ២- គ្រប់គ្រងគ្រួសារ   និង ៣- គ្រប់គ្រងសង្គម  ១- គ្រប់គ្រង ខ្លួនឯង គឺត្រូវស្គាល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ដែលត្រូវបំពេញ ត្រូវចេះអភិវឌ្ឍខ្លួនឯងតាមការសិក្សាបន្ថែម ត្រូវមានអតចរិកស្លូតបូតជាមួយកូនក្រុមរបស់ខ្លួន និងត្រូវចេះ ផ្សព្វផ្សាយនូវគោលនយោបាយដ៏ល្អរបស់បក្ស។ ២- គ្រប់គ្រងគ្រួសារ គឺត្រូវចេះណែនាំប្រពន្ធ-កូន ញាត្ដិ មិត្ដ បងប្អូនឱ្យ ប្រព្រឹត្ដ តែអំពើល្អ ចេះគោរច្បាប់ ឱ្យជៀសវាងនូវអំពើអបាយមុខផ្សេងៗ និងត្រូវចេះយកអាសារអ្នកជិតខាងដោយមិនរើសអើង ។       ៣- គ្រប់គ្រងសង្គម គឺចេះជួយដល់កូន ក្រុមរបស់ខ្លួនទាំងអស់ដែល មានទុក្ខលំបាក ដឹងសុខ ដឹងទុក្ខ និងជួយណែនាំឱ្យកូនក្រុម របស់ខ្លួនប្រព្រឹត្ដតែអំពើល្អ រួមចំណែកការពារ និងអនុវត្ដនូវភូមិ-ឃុំ សុវត្ថិភាព។

នៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោក លី ឆេង បាននាំយកតុការិយាល័យចំនួន១៣ សម្រាប់ផ្ដល់ជូនទៅ ប្រធានភូមិ ចំនួន ៨ភូមិ និង៥តុទៀត ជូនដល់ស្នាក់ការបក្ស ព្រមទាំងកុំព្យូទ័រ ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ១គ្រឿង សម្រាប់់ បម្រើការងារជូនប្រជាជន ក្នុងមូលដ្ឋាន និងបានឧបត្ថមដល់ប្រធានក្រុមបក្ស និងសាខាបក្ស ចំនួន ២៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង អាយុ​ជីវិត មេនូ​ឡាយហ្វ៍ ផ្តល់​អំណោយ​មួក​សុវត្ថិ​ភាព ៤២៤​មួក ដល់​សាលា​បឋម​សិក្សា សំពៅ​មាស

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ដែលមានមូលដ្ឋាននៅ ប្រទេសកាណាដា សហការជាមួយអង្គការ មូលនិធិបង្ការរបួស អាស៊ី បានប្រកាសផ្តើមអនុវត្តកម្មវិធី “មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ” នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣។ អ្នកចូលរួមក្នុងអង្គពិធី ផ្តល់អំណោយមួកសុវត្ថិភាព ក្នុងសាលាបឋមសិក្សា សំពៅមាស មានប្រមាណ ៦០០នាក់រួមមាន មន្រ្តីរាជរដ្ឋាភិបាល តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងវិស័យឯកជន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា ឬអាណាព្យាបាលសិស្ស សំដៅបង្កើនការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ក្នុង ប្រទេសកម្ពុជា ។ 

សាលាបឋមសិក្សា សំពៅមាស មានទីតាំងនៅតំបន់ដែលមាន ចរាចរណ៍មមាញឹកតាមបណ្តោយផ្លូវ ដ៏សំខាន់មួយក្នុងរាជធានីភ្នំពេញ។ សិស្សានុសិស្ស នៅសាលានេះច្រើនជាង ៨០% បានធ្វើដំណើរទៅមកសាលារៀន តាមទោចក្រយានយន្ត និងទោចក្រយាន ប៉ុន្តែពួកគេទាំងនោះ តិចតួចបំផុតបានពាក់មួកសុវត្ថិភាព។

កម្មវិធីមួកសុវត្ថិភាព សម្រាប់ក្រុមគ្រួសារ នឹងធ្វើការផ្តល់មួកសុវត្ថិភាពចំនួន ៤២៤មួក ទៅដល់សិស្សានុសិស្ស ៣០៤នាក់ លោកគ្រូ-អ្នកគ្រូ ២០នាក់ និងមាតា(ម្តាយ)របស់សិស្ស ១០០នាក់ រួមទាំងផ្តល់វគ្គបណ្តុះបណ្តាល ដល់លោកគ្រូ-អ្នកគ្រូ និងមាតាបិតាសិស្ស ដើម្បីពង្រឹងចំណេះដឹង របស់ពួកគាត់អំពីការពាក់មួកសុវត្ថិភាព និងជំរុញលើកទឹកចិត្តពួកគាត់ ឲ្យពាក់មួកសុវត្ថិភាពឲ្យកូនៗ របស់ពួកគាត់។

លោក Robert Elliott  អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ របស់ក្រុមហ៊ុនមេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា៖ "ក្នុងនាមជាក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតមួយ ដែលឈានមុខគេនៅលើពិភពលោក ចក្ខុវិស័យរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺការផ្តល់ជូនដល់ប្រជាជនកម្ពុជា នូវអនាគតមួយដ៏ប្រសើរ។” លោកបានមានប្រសាសន៍បន្ថែមទៀតថា "គម្រោង «មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ» នេះផ្តល់ជូនដល់ក្រុមហ៊ុន នូវឪកាសមួយក្នុងការរួមចំណែក ធានាបាននូវមានសុវតិ្ថភាពសម្រាប់កុមារកម្ពុជា និងក្រុមគ្រួសារតាមរយៈការ ផ្តល់ការអប់រំទាក់ទងនឹង សុវត្ថិភាពចរាចរណ៍ និងសារៈសំខាន់នៃការប្រើប្រាស់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរទំាងរបស់អ្នកបើកបរ និងអ្នករួមដំណើរជាមួយ។“

តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការទទួលខុសត្រូវការងារសង្គម បុគ្គលិកក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី បានចូលរួមគាំទ្រដល់ គម្រោងតាមរយៈការផ្តល់ជា អំណោយមួកសុវត្ថិភាព ការផាត់គំនូរអប់រំអំពីសុវត្ថិភាព ចរាចរណ៍នៅលើរបងសាលារៀន បង្រៀនសិស្សានុសិស្សអំពី របៀបពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងផ្តល់ជាជំនួយក្នុងវគ្គ បណ្តុះបណ្តាលដល់មាតា និងសិស្សានុសិស្សដែលបានរៀបចំឡើងដោយ អង្គការមូលនិធិបង្ការរបួស អាស៊ី។

លោកស្រី ស៊ី សុថា នាយិកាសាលាបឋមសិក្សា សំពៅមាស បានមានប្រសាសន៍នៅក្នុង ពេលប្រកាសផ្តើមអនុវត្តកម្មវិធីថា៖ “អង្គពិធីនាថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ថ្មីមួយទៀត សំរាប់សាលារបស់យើងខ្ញុំ”។  លោកស្រីបានបន្ថែមទៀតថា៖ “កុមារជាទ្រព្យដ៏មានតម្លៃបំផុតរបស់យើង និងសង្គមជាតិ ប៉ុន្តែពួកគេក៏ជាក្រុមដែលងាយ ទទួលរងគ្រោះថ្នាក់ដែរ។ យើងប្តេជ្ញាចិត្តក្នុងការបំពេញ ការងារជាមួយមាតាបិតា អាណាព្យាបាលសិស្ស នឹងដៃគូពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញធ្វើឲ្យការពាក់មួកសុវត្ថិភាព ក្លាយជាការចាំបាច់មួយសំរាប់សិស្សានុសិស្ស នៅពេលដែលពួកគេធ្វើដំណើរ ទៅមកសាលារៀន”។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងជា តំណាងដ៏ខ្ពង់ខ្ពស់ លោក កែប ជុតិមា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងជា អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖  “កាលពីឆ្នាំ២០១២ មានមនុស្ស ១,៨៩៤ នាក់បានស្លាប់បាត់បង់ជីវិត និង ៤,៣៨៨នាក់បានទទួលរងរបួសធ្ងន់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវក្នុងប្រទេសកម្ពុជា”។

ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា៖ “យើងពិតជាមានការកោតសរសើរ ចំពោះអំពើដ៏សប្បុរសរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី និងអង្គការមូលនិធិបង្ការរបួស អាស៊ី ដែលបានបង្កើតឲ្យមានជាពិធីផ្តល់ អំណោយមួកសុវត្ថិភាពនាថ្ងៃនេះឡើង។ នេះគឺជាការរួមចំណែក ដ៏ប្រពៃជាមួយរាជរដ្ឋាភិបាលដើម្បី កាត់បន្ថយគ្រោះថ្នាក់ឲ្យមកនៅកម្រិតទាបបំផុត ហើយវាក៏បានជំរុញឲ្យមានសុវត្ថិភាព ដល់ប្រជាជនកម្ពុជា។ យើងត្រូវតែទទូចឲ្យមនុស្សគ្រប់វ័យ ជាពិសេសគឺកុមារ ពាក់មួកសុវត្ថិភាពរាល់វេលាធ្វើដំណើរ។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ អាចកាត់បន្ថយនឹងការស្លាប់បាន ៤២ភាគរយ និងការរងរបួសក្បាលធ្ងន់ធ្ងរ ៦៩ភាគរយ ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង” ។

ការកែសម្រួលលើច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលក្នុងនោះក៏រួមមាន ការដាក់បញ្ចូលនូវបទបញ្ញត្តិមួយ កំណត់ពីការពាក់មួកសុវត្ថិភាព ចំពោះអ្នករួមដំណើរតាម ទោចក្រយានយន្តជាមនុស្សពេញវ័យ និងជាកុមារ កំពុងស្ថិតនៅក្រោមការពិនិត្យ និងពិភាក្សាដោយស្ថាប័ន រាជរដ្ឋាភិបាលពាក់ព័ន្ធ។

លោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ខណៈពេលដែលអ្នកបើកបរ ទោចក្រយានយន្តប្រមាណ ៨០ភាគរយ ពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ លើដងផ្លូវនៃប្រទេសកម្ពុជា មានអ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារផង ប្រមាណ ៧%ប៉ុណ្ណោះបានពាក់មួកសុវត្ថិភាព”។ លោកបានបន្ថែមទៀតថា៖ “អង្គការមូលនិធិបង្ការរបួស អាស៊ី កំពុងបន្តអំពាវនាវដោយផ្ទាល់ ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ  ដែលមានសង្គមស៊ីវិល និងវិស័យឯកជនពាក់ព័ន្ធប្រមាណជាង ៦០បានចុះហត្ថលេខាគាំទ្រ សំដៅជំរុញឲ្យមានការពិនិត្យ លទ្ធភាពពន្លឿនការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក (ថ្មី) ដែលក្នុងនោះក៏មានការដាក់បញ្ចូល នូវការកំណត់ឲ្យអ្នករួមដំណើរតាម ទោចក្រយានយន្ត គិតទាំងកុមារ ត្រូវពាក់មួកសុវត្ថិភាព ដែលជាការកំណត់ដ៏ត្រឹមត្រូវមួយ ទទួលបាននូវការគាំទ្រប្រមាណ ៩៨ភាគរយ ពីប្រជាជនកម្ពុជាដែលចូលរួម ឆ្លើយតបនឹងការសម្ភាសន៍៕

Looking Today

Looking Today

Looking Today

Looking Today


អ្នកភូមិ កោះថ្មី ទទួលបាន ព្រះវិហារ និង ផ្លូវបេតុង យ៉ាងថ្មីសន្លាង (Video Inside)

$
0
0

កណ្ដាល ៖ ព្រះវិហារ ដ៏ថ្មីសន្លាង និង ផ្លូវបេតុងប្រវែងជិត ១គីឡូម៉ែត្រ ស្ថិតនៅ ក្នុងភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្ដ កណ្ដាល ត្រូវបានបញ្ចុះខ័ណ្ឌសីមា និង សម្ពោធដាក់ឱ្យប្រើប្រាស់ រួមទាំងសមិទ្ធិ ផលនានាផ្សេងៗទៀត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៣ សម្រាប់បម្រើប្រយោ ជន៍សាធារណៈ ដល់ប្រជាជននៅក្នុងភូមិ កោះថ្មី និងភូមិទាំងឡាយទៀត យកទៅ ប្រើប្រាស់ ។

ពិធីបញ្ចុះខ័ណ្ឌសីមា ព្រះវិហារវត្ដកោះ ថ្មី ដែលមានអាយុកាលជាង ១០០ឆ្នាំ និង សម្ពោធផ្លូវបេតុង ប្រវែងជិត ១គីឡូម៉ែត្រ ខាងលើនេះបានប្រព្រឹត្ដធ្វើឡើងស្ថិតក្រោម អធិបតីភាព លោកបណ្ឌិត ប៉ែន សំអាត ទី ប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធាន ក្រុមការងារ ចុះជួយស្រុកស្អាង ខេត្ដ កណ្ដាល របស់គណបក្សប្រជាជនកម្ពុជា ។

អភិបាលរងស្រុកស្អាង លោក សាំង យ៉ុង បានថ្លែងឱ្យដឹងថា ព្រះវិហារថ្មីដែល ត្រូវបញ្ចុះខ័ណ្ឌសីមានៅថ្ងៃនេះ ព្រមទាំង សមិទ្ធិផលនានា ត្រូវបានកសាងឡើងដោយ មានការឧបត្ថម្ភ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ ព្រមទាំងសប្បុរសជននានា និងពុទ្ធបរិស័ទ ចំណុះជើងវត្ដ រួមទាំងលោកបណ្ឌិត ប៉ែន សំអាត និងលោកស្រី ដែលបានចូលរួមបរិ ច្ចាក រហូតធ្វើឱ្យលេចរូបរាងនូវព្រះវិហារថ្មី ស្រឡាងមួយ ព្រមទាំងផ្លូវបេតុងសម្រាប់ ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋ ។

អភិបាលរងស្រុកស្អាង បានរំលឹកថា វត្ដ កោះថ្មី ព្រមទាំងសាលារៀន ព្រះវិហារ ជា អតីតមន្ទីរឃុំឃាំង ស-១៥ នៅក្នុងសម័យ ប៉ុលពត ដែលរបបខ្មៅងងឹតមួយនេះបាន យកព្រះវិហារ និងសាលារៀនដាក់គុក និង ធ្វើទារុណកម្មប្រជាពលរដ្ឋខ្មែរជាច្រើននាក់។ ប៉ុន្ដែ ក្រោយពីថ្ងៃរំដោះ ៧ មករា គណៈ កម្មាធិការវត្ដ ព្រះចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ដ រួមទាំងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានរៀបចំឡើង វិញ ជាបណ្ដើរៗ ហើយជាក់ស្ដែងរហូតមក ដល់ពេលនេះ ព្រះវិហារថ្មី និងសមិទ្ធិផល នានា ត្រូវបានបញ្ចុះខ័ណ្ឌសីមា និងសម្ពោធ ដាក់ឱ្យប្រើប្រាស់ ដែលសរុបថវិកាជាង២៦ ម៉ឺនដុល្លារ ។

អភិបាលរងស្រុកស្អាង បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេច តេជោ ហ៊ុន សែន និងលោកជំទាវ ព្រម ទាំងលោកបណ្ឌិត ប៉ែន សំអាត និងលោក ស្រី ព្រមទាំងក្រុមការងារទាំងអស់ដែល បានយកចិត្ដទុកដាក់ ជួយកសាងនូវសមិទ្ធិ ផលនានា ក្នុងឃុំខ្ពប ស្រុកស្អាង ធ្វើឱ្យប្រជា ពលរដ្ឋទូទាំងឃុំ មានកម្រិតជីវភាពធូរធា ជាបណ្ដើរៗ ។

នៅចំពោះមុខប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ដ ព្រមទាំងអាជ្ញាធរជាច្រើន រយនាក់ លោកបណ្ឌិត ប៉ែន សំអាត បាន លើកឡើង និងអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ តែងតែគិតគូរ និងព្រួយបារម្ភគ្រប់ពេលវេលា ចំពោះការ លំបាករបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ទាំងអស់ ។

លោក ប៉ែន សំអាត បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែល មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបាន ធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើន និង អភិវឌ្ឍន៍ រហូតមកដល់ពេលនេះ ហើយ ជាក់ស្ដែង នៅក្នុងឃុំខ្ពបទាំងមូលសមិទ្ធិ ផលនានា ដូចជា ផ្លូវថ្នល់ សាលារៀន ព្រះ វិហារ ជាដើមត្រូវបានកសាងឡើងជាបន្ដ បន្ទាប់ ដើម្បីបម្រើផលប្រយោជន៍រួមជូន ប្រជាពលរដ្ឋនៅតំបន់នេះ ។

គួរបញ្ជាក់ថា សមិទ្ធិផលព្រះវិហារថ្មី ព្រមទាំងផ្លូវបេតុងប្រវែងជិត ១គីឡូម៉ែត្រ ខាងលើនេះបានលេចជារូបរាង បន្ទាប់ពីផ្លូវ ក្រាលគ្រួសក្រហមប្រវែងជិត១០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិដំរីឆ្លង ត្រូវបានដាក់សម្ពោធ ឱ្យប្រើប្រាស់កាលពីដើមឆ្នាំ ២០១៣ ស្ថិត ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន សំអាត និងលោកស្រី ។

យោងតាមរបាយការណ៍ របស់អភិបាល រងស្រុកភូមិកោះថ្មី ស្ថិតនៅលើកោះជាប់ តាមដងទន្លេបាសាក់ ប្រវែង ៤គីឡូម៉ែត្រ។ ជាការកត់សម្គាល់ ព្រះវិហារ សាលារៀន និងផ្លូវថ្នល់ជាច្រើនកន្លែង ដែលធ្លាប់រងការ បំផ្លិចបំផ្លាញ និងកម្ទេចចោលនៅក្នុងសម័យ ប៉ុលពតនោះ បានលេចរូបរាងជាបន្ដបន្ទាប់ នៅទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំ ប្រទេស របស់គណបក្សប្រជាជនកម្ពុជា ជា ពិសេស រាជរដ្ឋាភិបាលដែលមានសម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។ ព្រះ វិហារសម័យប៉ុលពត ជាកន្លែងមន្ទីរឃុំឃាំង ជាកន្លែងធ្វើទារុណកម្ម និងជាកន្លែងត្រូវ បានគេបោះបង់ចោល ប៉ុន្ដែ ព្រះវិហារនៅ ក្នុងសម័យនេះ ជាកន្លែងប្រមូលផ្ដុំ និងកន្លែង សូត្រធម៌ សុំសេចក្ដីសុខ សេចក្ដីចម្រើន សម្រាប់ពុទ្ធបរិស័ទនៅតាមទីកន្លែងទាំង អស់ ៕

{jwplayer}http://111.92.240.170:81/dap-news/dap-video/Pen-Saman-wat.mp4&image=http://111.92.240.170:81/lookingtoday/looking-images/news/Narong.dap/75.jpg&width=400&height=350{/jwplayer}

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផែន​ការ​គ្រប់​គ្រង ទេស​ចរណ៍​នៅ​អង្គរ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើ​រ​ការ

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣នេះ ផែនការគ្រប់គ្រង ទេសចរណ៍ នៅតំបន់អង្គរ ត្រូវបាន ដាក់ឲ្យដំណើរការ ហើយ ក្រោមអធិបតីភាព លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរអប្សរា។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថាទូតបារាំង ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាល អូស្រ្តាលី និងរាជរដ្ឋាភិបាល កម្ពុជា ដែលគាំទ្រដោយអង្គការយូនីស្កូ បានផ្តួចផ្តើមគំនិត បង្កើតជាគម្រោងក្របខណ្ឌ គ្រប់គ្រងបេតិកភ័ណ្ឌនេះ តាំងពីឆ្នាំ ២០០៨ ដើម្បីឆ្លើយតប ទៅនឹងការកើនឡើង យ៉ាងខ្លាំង នៃអ្នកទេសចរណ៍ ភាពប្រឈមនៃបរិស្ថានថ្មីៗ និងការរីកចម្រើន យ៉ាងឆាប់រហ័ស របស់សហគមន៍ ដែលជាប់តំបន់បេតិកភ័ណ្ឌពិភពលោក អង្គរកម្ពុជា ។

ផែនការគ្រប់គ្រង ទេសចរណ៍ នឹងជួយសម្រួលដល់ការគ្រប់គ្រង និងការសម្របសម្រួល ការកើនឡើង យ៉ាងរហ័ស នៃ វិស័យទេសចរណ៍ ការកាត់បន្ថយ ការខូចខាត ដែលបណ្តាលមកពីអ្នកទេសចរណ៍ ការបង្កើតទំនាក់ទំនង រវាងអាជ្ញាធរ អប្សរា ឧស្សាហកម្មទេសចរណ៍ និងការផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជននៅក្នុងមូលដ្ឋាន។

លោកស្រី ផេននី រីឆាដស៍ ឯកអគ្គរាជទូត អូស្រ្តាលីប្រចាំកម្ពុជា បានមានប្រសាសន៍ នៅក្នុងសេចក្តីប្រកាសនោះ “ដោយ បានសំណូមពរ ដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តផែនការ គ្រប់គ្រងទេសចរណ៍នេះ ដោយមិនពន្យារពេល… ខ្ញុំសូម ជូនពរ រាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការអនុវត្តន៍ផែនការគ្រប់គ្រង ទេសចរណ៍ ដើម្បីលើកស្ទួយ ដល់ វិស័យទេសចរណ៍ ដែលជួយដល់ជនក្រីក្រ និងដើម្បីទទួលបានការអភិរក្ស និងការពាររយៈពេលយូរ លើទីតាំង បេតិកភ័ណ្ឌ ពិភពលោក សម្រាប់មនុស្សគ្រប់គ្នា សម្រាប់ជាតិកម្ពុជា និងពលរដ្ឋកម្ពុជារាប់ពាន់នាក់ ដែលបានរស់នៅ ទាំងកាយទាំងចិត្តនៅលើទឹកដីដ៏មាន សារៈសំខាន់” ។

លោកឧបនាយករដ្ឋមន្រ្តី សុខ អាន មានប្រសាសន៍ថា “ វិស័យទេសចរណ៍ គឺជាកាំបិតមុខពីរ ហើយផែនការគ្រប់គ្រង ទេសចរណ៍ គឺជាក្បួនណែនាំ ដែលរួមបញ្ចូលគ្នា ដ៏ល្អមួយសម្រាប់គ្រប់គ្រងទេសចរណ៍ នៅអង្គរ… ការបង្កើតផែនការមួយ គឺមានសារៈសំខាន់ណាស់ ប៉ុន្តែ ការអនុវត្តន៍ផែនការនោះ រឹតតែជារឿងសំខាន់ ហើយ ជំហាន របស់យើង បន្ទាប់គឺការ អនុវត្តន៍ ផែនការគ្រប់គ្រងទេសចរណ៍ ប្រកបដោយប្រសិទ្ធិភាព និងសមត្ថភាពមួយ ហើយខ្ញុំនឹងរង់ចាំមើលការអនុវត្តន៍ នេះ”៕

គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ចំនួន ៨០គ្រាប់ ត្រូវបានប្រជាពលរដ្ឋ ជីកដីឃើញ

$
0
0

សៀមរាបប្រជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុង ភូមិគោកចាន់ ខណះដែលកំពុងជីក ដីស្រែដាក់ក្នុងភូមិ ក៏ស្រាប់តែប្រទះ ឃើញយុទ្ធភណ្ឌ គ្រប់មីនមិនទាន់ផ្ទុះ ចំនួន៨០គ្រាប់ បណ្តាលឲ្យមានការភ្ញាក់ ផ្អើលឡើង ដល់អ្នកភូមិ សមត្ថកិច្ច និងអាជ្ញាធរ កាលពីវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣នេះ។ ការប្រទេះឃើញ គ្រាប់ទាំងនេះ គឺស្ថិតនៅចំណុចក្នុងវាលស្រែ ជិតរបងផ្ទះក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

បើតាមសម្តីរបស់ប្រជាពលរដ្ឋម្នាក់ ដែលបានជីកដីរែកដាក់ ភូមិក្នុងវាលស្រែ ជិតផ្ទះនោះ មានឈ្មោះ ផុន វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ សង្កាត់ ដូចខាងលើ បានប្រាប់អ្នកយកព័ត៌មានយើងថា ពេលដែលគាត់កំពុងជីកដីពីស្រែ រែកចាក់ដីភូមិនោះ ទើបតែបានចំនួន៣-៤ចប ស្រាប់តែឃើញ គា្រប់មិនផ្ទុះ រួចក៏ឈប់ជីកតទៅទៀត ហើយរត់ទៅប្រាប់មេភូមិ ដែលរស់នៅជិតគ្នា ដើម្បីឲ្យគាត់ទូរស័ព្ទ ទៅប្រាប់សមត្ថកិច្ច នគរបាល ប្រឆាំងជាតិផ្ទុះឲ្យមកយកគ្រាប់នោះចេញទៅ ស្រាប់តែមួយសន្ទុះក្រោយមកពួកគេក៏ឃើញសមត្ថកិច្ចនគរបាលប្រឆាំងជាតិផ្ទុះមកដល់និងមន្រ្តីដោះមីនស៊ីម៉ាកប្រចាំខេត្តសៀមរាបផងដែរ។

តាមសម្តីរបស់លោកវរ:សេនីយ៍ទោ ឆេត ញ៉ា ប្រធានការិយាល័យប្រឆាំងជាតិផ្ទុះនិងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការណ៏ជាមួយនិងមន្ត្រីដោះមីន ស៊ីម៉ាក ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា កម្លាំងយើងចុះមកនេះដោយសារបានប្រជាពលរដ្ឋ រាយការណ៍ និងសហការណ៏នៅពេលរកឃើញគ្រាប់មីនមិនទាន់ផ្ទុះ ឲ្យកម្លំាងរបស់យើងជីកក្នុងរណ្ណៅតែមួយនោះ បន្តយកបានសរុបចំនួន ៨០គ្រាប់ក្នុងងនោះមានគ្រប់បេ៤១គ្រាប់ និងគ្រាប់មីនប្រឆាំងនឹងមនុស្សថ្មើរជើង ៨គ្រាប់ និងបង់គ្រាប់ A-K47ចំនួន ៦៩បង់ រហូតមកដល់ពេលនេះសមត្ថកិច្ចរបស់លោក បានផ្ញើរទុកនៅជាមួយមេភូមិនិងប្រជាពលរដ្ឋដែលរស់នៅជិតនោះកុំឲ្យមានក្មេង ឬ អ្នកដែលមិនស្គាល់មកលេងក្រែងមានគ្រោះថ្នាក់។ ហើយសមត្ថកិច្ច និងមន្ត្រីជំនាញ ស៊ីម៉ាក់ និងធ្វើការតាមជំនាញ ឬនិងត្រូវកំទេចចោលនៅពេលណានោះ។

បើតាមសមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា គ្រាប់ និងយុទ្ធភណ្ឌគ្រប់មិនទាន់ផ្ទុះទាំងនោះ គឺបានបន្សល់ទុកចោល កាលពីសង្រ្គាម ក្នុងកំឡុងចុងទសវត្សរ៍ឆ្នាំ១៩៨០ ឬ អាច ដើមទសវត្សរ៍ឆ្នាំ១៩៩០៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

គណៈកម្មាធិការជាតិ រៀបចំការបុណ្យជាតិ ណែនាំពីការរៀបចំ ពិធីបុណ្យចូលឆ្នាំខ្មែរ

$
0
0

ភ្នំពេញ៖ ដើម្បីបង្កភាព សប្បាយរីករាយ និងរក្សា ប្រពៃណីទំនៀមទម្លាប់របស់ជាតិឲ្យបានគង់វង្ស ព្រមទាំងភាព រុងរឿង សម្រាប់បុណ្យចូលឆ្នាំខ្មែរ ដែលឈានចូលមកដល់នាថ្ងៃទី១៤-១៥-១៦ ខែមេសា ខាងមុខនោះ គណៈកម្មាធិការជាតិរៀបចំការបុណ្យជាតិ-អន្តរជាតិ បានណែនាំឲ្យប្រជាពលរដ្ឋ ក៏ដូចជាតាមក្រសួងស្ថានប័នទាំងអស់ ត្រូវរៀបចំតាំងលំអផ្ទះសម្បែង និងក្រសួងមន្ទីរ ដើម្បីទទួលទេវតាឆ្នាំថ្មី។

គណៈកម្មាធិការរៀបចំបុណ្យជាតិ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៦នេះ គ្រប់ក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រាជធានី-ខេត្ត ទីប្រជុំជន វត្តអារាម សាលារៀនរោង ចក្រ សហគ្រាស និងគ្រប់គេហដ្ឋាន ត្រូវរៀបចំសំអាត តុបតែងលម្អ រំលេចរចនា ដោយមានបដា ពាក្យស្លោក ទង់ ជាតិ ទង់ជ្វាលា និងរៀបចំគ្រឿងសក្តារបូជា មានផ្កាភ្ញី ទៀនធូបជាដើមថ្វាយព្ររតនត្រ័យ និងរៀបចំពលីការដ៏សមរម្យ មាននំចំណី ផ្លែឈើ ដើម្បទទួលទេវតាឆ្នាំថ្មី ។

ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវមានផែនការណែនាំជាក់ស្តែងដល់អង្គភាពក្រោមឱវាទ រាជធានី-ខេត្ត បង្កើនកិច្ចការពារថែរក្សាធានាសន្តិសុខ របៀបរៀបសណ្តាប់ធ្នាប់សង្គម បង្កភាពសប្បាយរីករាយ ធានាសុវត្ថិភាព ជូនមហាជន ប្រជាជន មុនក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យប្រពៃណីជាតិ។

ក្រសួងវប្បធម៌ ត្រូវណែនាំដល់បណ្តាមន្ទីរវប្បធម៌ រាជធានី-ខេត្ត ចាត់តាំងសម្តែងសិល្បៈ និងទស្សនីយភាព ជូន ប្រជាពលរដ្ឋទស្សនាកម្សាន្តតាមទីសាធារណៈ និងបំផុសចលនាប្រជាពលរដ្ឋឲ្យបានផុសផុល លេងល្បែងប្រជា ប្រិយជាតិ៕

គណ:កម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំ បណ្ដាញក្រុមការងារ បច្ចេកទេសចម្រុះ ពីរថ្ងៃ នៅសៀមរាប

$
0
0

សៀមរាប: គណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំបណ្ដាញក្រុមការងារ បច្ចេកទេសចម្រុះ (TWG Network Retreat)រយៈពេល២ថ្ងៃ ដើម្បីរៀបចំយុទ្ធសាស្ត្រស្ដីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ២០១២-២០១៨។

កិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី២៥-២៦ ខែមីនា នាក្រុងសៀមរាបអង្គរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីមកពីតាមក្រសួង ស្ថាប័ននានា ដែលជាក្រុមការងារចម្រុះ និងតំណាងដៃគូអភិវឌ្ឍន៍ផងដែរ។

កិច្ចប្រជុំនេះ គឺជាលើកទីមួយហើយ ដែល គ.ជ.នា/ក.អ.ក ទទួលបានឯកសិទ្ធិ ដើម្បីរៀបចំរួមគ្នាជាមួយស្ថាប័នរាជរដ្ឋាភិបាលចំនួនបីផ្សេងទៀត គឺឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផែនការ ដើម្បីធានាសុខដុមនីយកម្មរវាងផែនការថវិកា និងហិរញ្ញប្បទានសហប្រតិបត្តិកា។

គោលបំណងនៃការបើកកិច្ចប្រជុំនេះ មានចំណុចស្នូលពីរ គឺទី១. ផ្ដោតសំខាន់លើការពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមសម្រាប់ការរៀបចំឯកសារ «យុទ្ធសាស្ត្រ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១២-២០១៨» ទី២. ការចែគរំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីបង្កើនប្រសិទ្ធិភាព នៃភាពជាដៃគូ ការកំណត់អាទិភាពក្នុងការពង្រឹងក្របខណ្ឌការងារ ដោយផ្ដោតលើលទ្ធផល ក្នុងទិសដៅធានាឲ្យបាននូវសង្គតិភាពគោលនយោបាយរបស់វិស័យនិមួយៗផងដែរ។

លោក ឈៀង យ៉ាណារ៉ា បានគូសបញ្ជាក់អំពីអភិវឌ្ឍន៍ភាពសំខាន់ៗ ក្នុងការពង្រឹងការងារភាពជាដៃគូក្នុងកិច្ចអភិ វឌ្ឍន៍ ដោយបានបង្ហាញអំពីការប្ដេជ្ញារួមគ្នារបស់រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងបង្កើតប្រសិទ្ធភាពកិច្ចអភិវឌ្ឍន៍ តាមរយ:ការរៀបចំក្របខណ្ឌគោលនយោបាយជាតិ ដែលមានលក្ខណ:គ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា រវាងយុទ្ធសាស្ត្រចតុកោណ ដែលការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្ររបស់វិស័យ។

ស្របពេលដែលនិន្នាការរបស់ប្រទេសកម្ពុជា កំពុងវិវត្តន៍ឈានឡើង ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប (Middle-Income Country) រាជរដ្ឋាភិបាល ដែលមានគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការក្នុងការកៀងគរ និងសម្របសម្រួល ហិរញ្ញប្បទានសហប្រតិបត្តិការកំពុងរៀបចំ «យុទ្ធសាស្ត្រ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១២ -២០១៨» ដែលមានសង្គតិភាពទៅនឹងយុទ្ធសាស្ត្រចតុកោណ និង ផែនការយុទ្ធសាស្ត្រជាតិ ដែលជាឧបករណ៍ដ៍សំខាន់សម្រាប់កំណត់ទិសដៅ នៃការគ្រប់គ្រងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាដៃគូ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានទទួលស្គាល់ការកសាងភាពជាដៃគូដែលមានលក្ខណ:ទូលំទូលាយជាមួយ គ្រប់បណ្ដារតួអង្គអភិវឌ្ឍន៍ទាំងអស់ រួមមាន ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងដៃគូក្នុងតំបន់ដទៃទៀត ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចបានប្រសិទ្ធភាព នៃកិច្ចអភិវឌ្ឍន៍ជាតិទាំងមូល ក្នុងន័យនេះ ហិរញ្ញប្បទានសហប្រតិបត្តិការ គឺជាកត្តាលីករ ដ៏សំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍជាតិ៕

Photo by DAP-NEWS

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live




Latest Images