Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ប្រជាពលរដ្ឋ ចំនួន៦ឃុំ នៅស្រុកពញាឮ ទទួលបាន អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ

$
0
0

កណ្តាល៖ លោក ឈុន ស៊ីរុន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានអញ្ជើញ ចុះទៅចែកអត្តប័ណ្ណ សញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកពញាឮ ចំនួន៦ឃុំ កាលពីព្រឹកថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ វត្តសុវណ្ណវារី ហៅវត្តតាទែន ក្នុងស្រុកពញាឮ ដែលមានការអញ្ជើញ ចូលរួមពីលោកអភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ស្នងការរងទទួលផែនស្ថិតិ និងអត្តសញ្ញាណប័ណ្ណ អធិការ អធិការរង លោកមេឃុំ និងលោកមេភូមិទាំង៦ឃុំផងដែរ ។

បើយោងតាម របាយការណ៍ របស់នគរបាលវិញ បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមកទទួល អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ មានចំនួន៦ឃុំ ទី១ ឃុំព្រែកតាទែន ទី២ឃុំពញាឮ ទី៣ឃុំកំពង់អុស ទី៤ឃុំកោះចិន ទី៥ឃុំទំនប់ធំ និងទី៦ ឃុំជ្រៃលាស់ ដែលមាន ប្រជាពលរដ្ឋ មកទទួល អត្តសញ្ញាណប័ណ្ណ២៥៨៤ ស្មើ និងអត្តសញ្ញាណប័ណ្ណ ២៥៨៤សន្លឹក ។

ក្នុងឱកាសនោះ លោក ឈុន ស៊ីរុន បានមានប្រសាសន៍ ផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋដែល បានមកទទួល អត្តសញ្ញាណប័ណ្ណ នោះថា បងប្អូនប្រជាពលរដ្ឋទាំង៦ឃុំ ក្នុងស្រុកពញាឮ ដែលបានអញ្ជើញមកទទួលអត្តសញ្ញាណប័ណ្ណ នាពេលនេះ សូមបងប្អូន ត្រូវចេះថែរក្សាឲ្យ បានល្អ កុំបាត់ ពីព្រោះអត្តសញ្ញាណប័ណ្ណ គឺមានសារៈសំខាន់ ខ្លាំងណាស់ សម្រាប់យើងម្នាក់ៗ ទាំងធ្វើដំណើរ និងរស់នៅក្នុងមូលដ្ឋាន ហើយអត្តសញ្ញាណប័ណ្ណនេះ គឺជាតម្រូវការចាំបាច់ របស់យើងម្នាក់ៗ ពីព្រោះបច្ចុប្បន្ននេះ បើ យើងចង់ធ្វើការអ្វីមួយ ទាល់តែយើងមាន អត្តសញ្ញាណប័ណ្ណ ទើបគេទទួល ដូច្នេះហើយត្រូវ តែថែរក្សារឲ្យបានគុតមុត បំផុត ប៉ុន្តែប្រសិន បើបាត់ ដោយប្រការណាមួយ បងប្អូនត្រូវរស់រាន់ ទៅជម្រាបដល់នគរបាល មូលដ្ឋានឲ្យដឹងឮ ដើម្បីងាយស្រួល ដល់បងប្អូននៅ ថ្ងៃក្រោយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ប្រជាពលរដ្ឋ រស់នៅស្រុកអង្គរបូរី ចោទប្រកាន់ អាជ្ញាធរ និងជំនាញ ជលផល ឃុបឃិតគ្នា លក់ព្រែក៥ ឲ្យជនជាតិ វៀតណាម នេសាទ

$
0
0

តាកែវ៖ ប្រជាពលរដ្ឋ ដែលរស់នៅ ស្រុកអង្គបូរីបាន រិះគន់ ទៅលើអាជ្ញាធរ មូលដ្ឋាន និងជំនាញ ជលផល សង្កាត់ ផ្នែក និងខណ្ឌខេត្តតាកែវ និងជលផល ចតុមុខ ឃុបឃិតគ្នា លក់ព្រែក ចំនួន៥ កន្លែង ក្នុងគោកធ្លក ឲ្យទៅជនជាតិ វៀតណាម មកធ្វើជា ឡូត៍នេសាទ ដោយ ក្រោមលេសថា រៀបចំជាតំបន់ឡូត៍ នេសាទ សហគមន៍ភូមិ ឃុំ ដែលព្រែកទាំង៥នេះ គឺជាតំបន់ ឡូត៍នេសាទ ដ៏ល្អសម្រាប់ ប្រជាពលរដ្ឋ ប្រកបរបរ នេសាទ ជាលក្ខណៈគ្រួសារ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ព្រែកទាំង៥ ដែលអាជ្ញាធរ បានរួមគ្នា ជាមួយ ជំនាញ ជលផល លក់ទៅឲ្យជនជាតិវៀតណាម ធ្វើឡូត៍នេសាទ ដោយខុសច្បាប់នោះ ទី១ ព្រែកមិនឃាង ទី២ ព្រែកមិនឡឺន ទី៣ព្រែកឌុន ទី៤ព្រែកបាក់អ៊ុត ទី៥ព្រែកភិនទាង ដែល ព្រែកទាំង៥ អតីតជាឡូត៍ នេសាទ លេខ១៥ ហើយក្នុង ព្រែកនីមួយៗ ត្រូវបានគេលក់ ក្នុងតម្លៃរាប់ ម៉ឺនដុល្លារ ទៅឲ្យជនជាតិវៀតណាម ធ្វើជាឡូត៍នេសាទ ហើយពួកគេបាន ដាក់ ឧបករណ៍ នេសាទខុស ច្បាប់ស្ទើរ ទាំងស្រុង ដោយគេរត់របាំងព្រួល និងអូសាច់ស្បៃមុង ក្រឡាញឹក និងសាច់អួន ក្រឡាញឹកធ្វើជា (សង) សម្រាប់ចាប់ ត្រីរាប់សិបតោន ទាំងតូចទាំងធំ ធ្វើឲ្យធនធានត្រី ស្ទើរតែវិនាស អន្តរាយអស់ហើយ ។

ដូច្នេះករណី ខាងលើនេះធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងធ្លកចោទប្រកាន់ ទៅលើលោកមេឃុំ ជាអ្នករៀបចំលក់ព្រែក ទាំង៥នេះ ជ្រកក្រោមស្លាក រៀបចំតំបន់ឡូត៍ នេសាទសហគមន៍ តាមបែបលក្ខណៈគ្រួសារ ក្នុងភូមិ  ឃុំ ប៉ុន្តែតំបន់ឡូត៍ នេសាទ សហគមន៍នេះ គឺជាលេសយ៉ាងច្បាស់ ក្រឡែត ដោយគេបាន ឃុបឃិតគ្នា យកព្រែកទាំង៥នេះ ដែលជាតំបន់នេសាទ យ៉ាងប្រសើរ របស់ប្រ ជាពលរដ្ឋ នៅឃុំធ្លក់ ស្រុកអង្គបូរី ទៅលក់ឲ្យ ជនជាតិវៀតណាម ធ្វើជាឡូត៍នេសាទ ខុសច្បាប់ យ៉ាងធ្ងន់ធ្ងរ។

ទាក់ទិននិងរឿង ប្រជាពលរដ្ឋ ចោទប្រកាន់ខាងលើនេះ អ្នកយកព័ត៌មាន ពុំមានប្រភពណាមួយ ដើម្បីទាក់ទងទៅ និងលោកមេឃុំ ធ្លកសុំការបំភ្លឺបាននោះទេ ប៉ុន្តែដើមអម្ពិល រង់ចាំការ បកស្រាយបំភ្លឺ របស់លោកមេឃុំ គ្រប់ពេលវេលា៕

ឆៃ លីដាឡែន បកស្រាយរឿង ស៊ិចស៊ីដោយ​​​ ផ្ទាល់ក្នុង កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"

$
0
0

ភ្នំពេញៈ តារាស្រីរូបស្រស់ថ្ពាល់ខួច សម្បុរស្រអែម កញ្ញា ឆៃ លីដាឡែន បានចូលរួមបកស្រាយ ជុំវិញព័ត៌មានដែលថា នាងធ្វើការវះកាត់ពង្រីកដើមទ្រូង ស្លៀកពាក់បញ្ចេញភាពស៊ិចស៊ី ធ្វើឲ្យអាប់អោនប្រពៃណីខ្មែរ លើទឹកដីអាមេរិកនោះ ត្រូវបាននាងចេញមុខបកស្រាយ សារជាថ្មីដោយផ្ទាល់ នៅក្នុងកម្មវិធី ”តារាក្នុងដួងចិត្តខ្ញុំ” ដោយនាងបានទទូចសុំឲ្យ អ្នកកាសែតមេត្តាឈប់វាយប្រហារ និងយករឿងចាស់របស់នាង មកចុះផ្សាយម្តងហើយម្តងទៀត។

តារាចម្រៀង និងជាតារាសម្តែងព្រមទាំង អាជីពជាពិធីការិនី ដែលមានដើមកំណើត នៅលើទឹកដីខេត្តបាត់ដំបង កញ្ញា ឆៃ លីដាឡែន បានប្រាប់ឲ្យដឹងដោយផ្ទាល់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២នេះថានាងទទួលស្គាល់ ថាកាលពីនាងទៅសម្តែង នៅសហរដ្ឋអាមេរិក គឺនាងពិតជាបានប្រព្រឹត្តកំហុសឆ្គង មួយដោយនាងបានស្លៀកពាក់ បញ្ចេញភាពស៊ិចស៊ីហួសហេតុ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មានការខឹងសម្បា ទៅលើនាងតែកំហុសនេះ គឺជាកំហុសដោយអចេតនាតែប៉ុណ្ណោះ។

តារាស្រីរូបស្រស់សម្បុរ ស្រអែមស្រស់វ័យ៣០ឆ្នាំរូបនេះ បានប្រាប់ទាំងទឹកមុខសប្បាយរីករាយថា “ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយណាស់ ដែលខ្ញុំបានចូលរួម បកស្រាយដោយផ្ទាល់ជុំវិញព័ត៌មាន ដែលធ្លាប់បានកើតឡើងលើខ្ញុំ ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សុំទោសទៅ ដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ សម្រាប់កំហុសអចេតនា ដែលខ្ញុំបានធ្វើកន្លងមក គឺខ្ញុំមិនធ្លាប់គិតថាចង់យកប្រពៃណីខ្មែរ ទៅជាន់ឈ្លីនោះទេ”។

កញ្ញា ដាឡែន ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា សម្រាប់ការលេចចេញ រូបភាពស៊ិចស៊ីជាលើកទី២ របស់នាងនោះ គឺមិនមែននាងចង់បញ្ឈឺ ឬក៏ផ្គើននោះទេតែរូបនេះ គឺជាមានអ្នកចង់ធ្វើបាប នាងឆ្លៀតឱកាសយកទៅ កែច្នៃពង្រីកតាមកុំព្យូទ័រ ហើយយកទៅបង្ហោះ ជាសាធារណៈដើម្បីឲ្យមហាជន កាន់តែខឹងនិងស្អប់នាង ថែមទៀតតែប៉ុណ្ណោះ ។ ជាចុងក្រោយនាង ក៏បានផ្ញើរសារទៅដល់អ្នក សារព័ត៌មានដែលថា  “ខ្ញុំក៏បានផ្តាំផ្ញើ និងសំណូមពរទៅដល់ អ្នកកាសែតផងដែរថា សុំមេត្តាឈប់យក ព័ត៌មានចាស់របស់នាង មកចុះផ្សាយម្តងហើយម្តងទៀតអី ព្រោះថាខ្ញុំបានទទួល កំហុសនោះរួចហើយ គួរតែឈប់វាយប្រហារខ្ញុំទៀតទៅ ធម្មតាមនុស្សណាក៏ចេះធ្វើខុសដែរ តែសំខាន់ការធ្វើខុសហើយចេះកែខ្លួន”។

នៅពេលដែលបញ្ចប់កិច្ចសម្ភាសន៍ នៅក្នុងកម្មវិធីរួចហើយ កញ្ញា ឆៃ លីដាឡែន ក៏បានជួប សំណេះសំណាលដោយផ្ទាល់ជាមួយ អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក សយ សុភាព ថែមទៀតផង ដោយលោកបានផ្តល់យោបល់ ទៅដល់តារាស្រីរូបនេះ ឲ្យចងសម្ព័ន្ធភាពជាមួយ អ្នកសារព័ត៌មានពីព្រោះ ខាងសារព័ត៌មាន និងអ្នកសិល្បៈគឺជាដៃគូដ៏ល្អ ជាមួយគ្នាដោយមិនអាចខ្វះបានទេ។

លោក សយ សុភាព បន្តថា “ចំពោះអត្ថបទព័ត៌មានធម្មតា ឬក៏រឿងនយោបាយ នៅក្នុងគេហទំព័រដើមអម្ពិល និងគេហទំព័រ lookingtoday.com អ្នកទស្សនាមានត្រឹមតែ ១០០ ទៅ២០០នាក់ ប៉ុណ្ណោះ តែសម្រាប់រឿងសិល្បៈ មានគេចង់មើលនិងចូលចិត្ត តាមដានច្រើនណាស់រហូតជាង ១០០០នាក់ឯណោះ”។

លោក សយ សុភាព ក៏បានប្រាប់បន្ថែមទៀតថា លោកក៏ចូលចិត្តវិស័យសិល្បៈ ដែរហើយ ជានិច្ចកាលលោកតែងតែ ចូលរួមលើកស្ទួយវិស័យសិល្បៈ និងតែងតែបង្កើតទំនាក់ទំនងល្អៗ ជាមួយអ្នកសិល្បៈ ព្រោះថាសិល្បៈក៏ជាជ្រុងមួយ ដ៏សំខាន់សម្រាប់សង្គមជាតិផងដែរ ជាក់ស្តែងលោកក៏បាន ចូលរួមជួយបង្កើត សមាគមសិល្បករខ្មែរ តាំងពីខែមិថុនា ឆ្នាំ២០០៦ ទៀតផង៕

Looking Today

Looking Today

Looking Today

អាវុធហត្ថឃាត់ អ្នកបើករថយន្ត ដឹកធ្ងន់ យកមកអប់រំ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានឃាត់ អ្នកបើក រថយន្ត ដឹកថ្ម ដឹកដី និងដឹកទំនិញ ធន់ធ្ងន់ យកមកធ្វើ ការអប់រំ ខណៈដែលរថយន្ត ទាំងអស់នេះ ប្រុងបើកចូល មករាជធានីភ្នំពេញ និងនាំឲ្យមាន ការកកស្ទះ ចរាចរណ៍។

លោកឧត្តមសេនីយ៍ យ៉ា គឹមអ៊ី មេបញ្ជការ អាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ កម្លាំង សមត្ថកិច្ចរបស់ លោកបានឃាត់ រថយន្តដឹកទំនិញ ដឹកថ្ម និងដឹកដី ជាដើម ជាច្រើនគ្រឿង យកមក អប់រំ ដោយអនុវត្តន៍ តាមសេចក្តី ជូនដំណឹង របស់សាលា រាជធានីភ្នំពេញ ដោយហាម ដាត់ខាត ការចរាចរ របស់រថយន្ត ធន់ធ្ងន់ ចូលមកក្នុង រាជធានីភ្នំពេញ ខណៈកិច្ចប្រជុំ កំពូលអាស៊ាន បាន និងកំពុងរៀបចំ ធ្វើឡើង នៅរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ បានបន្តថា ការធ្វើបែបនេះ ក្នុងគោលបំណង បញ្ចៀសការកកស្ទះ ចរាចរណ៍ នៅក្នុងរាជ ធានីភ្នំពេញ ហើយក្រោយពីអប់រំ អ្នកបើកបរ រថយន្តទាំងនោះ រួចហើយ សមត្ថកិច្ច របស់លោក បានអនុញ្ញាត ឲ្យត្រឡប់ទៅវិញ៕

Photo by DAP-News

Photo by DAP-News

លោក អូបាមា នឹងពិភាក្សាពី ទំនាក់ទំនងផ្នែក យោធានៅ ក្នុងតំបន់អាស៊ាន

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីការពារជាតិ អាមេរិកបាន ថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀនោះ លោក ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាមា នឹងធ្វើការពិភាក្សាអំពីទំនាក់ទំនងផ្នែកយោធារវាងសម្ព័ន្ធមិត្តនៃដៃគូក្នុងតំបន់អាស៊ានទាំងមូល។

ការថ្លែងបែបនេះរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកនៅក្នុង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន ហៅកាត់ថា ADMM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅខេត្ត សៀមរាប ដែលមានការចូលរូមពីនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិ កម្ពុជារដ្ឋមន្រ្តីការពារជាតិអាស៊ានទាំង១០ប្រទេសផងដែរ។

លោករដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានតាមរយៈអ្នកបកប្រែថា “ខ្ញុំគិតថា លោក បារ៉ាក់ អូបាមា ប្រធានាធិបតី សហរដ្ឋអាមេរិក ប្រាកដជានឹងធ្វើការពិភាក្សា លើចំណុចទាំងនេះនៅ ពេលដែលលោកនឹងត្រូវចូល រួមក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះជាមិនខាន”។

លោកបន្តថា សហរដ្ឋអាមេរិកបាននឹងកំពុងជម្រុញបន្ថែមដើម្បីបង្កើនទំនាក់ទំនងផ្នែកយោធាឲ្យកាន់តែមានភាពស្អិតរមួតទៀត ក្នុងតំបន់អាស៊ានទាំងមូល ធ្វើយ៉ាងណាធានាឲ្យមានស្ថេរភាពនិងភាពរុងរឿងក្នុងពេលអនាគត។

ចំពោះការបង្កើនកំលាំងយោធានៅក្នុងតំបន់អាស៊ានរបស់សហរដ្ឋអាមេរិកនេះ ពុំមែនជាផ្នែកតែមួយនោះទេ ប៉ុន្តែអាមេរិកក៏បានពង្រឹងផ្នែកទំនាក់ទំនងការទូត សេដ្ឋកិច្ច វប្បធម៌នៅតំបន់អាស៊ានទាំងមូលផងដែរ។

លោកបានបញ្ជាក់ថា “ ថ្ងៃនេះខ្ញុំសូមរំលឹកបន្ថែមថា អំពីសារៈសំខាន់តួនាទីអាស៊ានសម្រាប់ក្នុងការថែរក្សាស្ថិរភាពនៅក្នុងតំបន់ ហើយអ្វីដែលអាមេរិកបាន ធ្វើគឺការចូល រួមធ្វើយ៉ាងណាជមុ្រញ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវផ្នែកកិច្ចសហ ប្រតិបត្តិការផ្នែក ការពារជាតិដែល អាស៊ានកំពុងតែដឹកនាំក្នុងនោះ រួមមានប្រតិបត្តិការ មនុស្សធម៌ និងគ្រោះមហន្តរាយ ជាដើម”។

នៅក្នុងថ្ងៃជាមួយគ្នានេះដែរក្នុងកិច្ចជំនួបដាច់ដោយឡែកមួយទៀតរវាងលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងលោក Douangchay Phichith រដ្ឋមន្រ្តីការពារជាតិឡាវ នៅប្រហែល ជាម៉ោង២រសៀល ភាគីទាំងពីរបានសន្យាបន្តពង្រឹងផ្នែកកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយគ្នាបន្ថែមទៀត។

យោងតាមប្រភពពីមន្រ្តីក្រសួងការពារជាតិ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោករដ្ឋមន្រ្តីឡាវ គាំទ្រកម្ពុជាយ៉ាងមុត មាំចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដែលមានគំនិតផ្តួចផ្តើមមិនចង់អាស៊ានមានសង្រ្គាមស៊ីវិល និងតំបន់គ្មានអាវុធនោះនុយក្លេអ៊ែរ ។

លោក Douangchay Phichith បានស្នើដល់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ កុំទទួលយកអាស៊ានបូក៩ ពោលគឺសុំឲ្យមានតែត្រឹមអាស៊ានបូក៨ ហើយរាល់កិច្ចប្រជុំ ទាំងឡាយណាកុំយកបញ្ហាសមុទ្រចិនខាងត្បូងមកនិយាយ នាំឲ្យសមាជិកអាស៊ានទាំងអស់មានការអាក់អន់ស្រពន់ចិត្ត។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ពុំបានឆ្លើយតបទៅនឹងការស្នើសុំរបស់ លោក Douangchay Phichithទេ ប៉ុន្តែផ្ទុយទៅវិញ លោកសូម អរគុណ ដល់លោក Phichith ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ព្រះមហាក្សត្រ និងមហាក្សត្រយានី នៃប្រទេសប្រ៊ុយណេ នឹងយាងចូលគោរព ព្រះវិញ្ញាក្ខន្ធ របស់ព្រះមហាវីរក្សត្រ

$
0
0

ភ្នំពេញ ៖ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ថា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំ អាស៊ាន ពាក់ព័ន្ធផ្សេងទៀតនោះ ព្រះមហាក្សត្រ និងមហាក្សត្រយានី នៃប្រទេសប្រ៊ុយណេ នឹងយាង ចូលគោរព ព្រះវិញ្ញាក្ខន្ធ របស់ព្រះមហា វីរក្សត្រ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ព្រះករុណា ស៊ុលតង់ ហាជីហាសាណាល់ បុលគៀស មូអ៊ីហ្សាឌីន វ៉ាតដូឡាស់ និងព្រះមហាក្សត្រី យ៉ាង-ឌី ផឿទាន់ ណេហ្គារ៉ា នៃប្រទេសប្រ៊ុយណេ ដារូសាឡាម នឹងយាងចូលគោរព ព្រះវិញ្ញាក្ខន្ធ របស់ព្រះមហាវីរក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ដដែល វេលាម៉ោង២ និង១៥ នាទីរសៀល លោកបណ្ឌិត ថុងលូន ស៊ីស៊ូលីត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ក៏នឹងអញ្ជើញទៅ គោរព ព្រះវិញ្ញាក្ខន្ធ របស់ព្រះមហាវីរក្សត្រ សម្តេច ព្រះបាទនរោត្តម សីហនុ ព្រះវរ រាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរផងដែរ៕

DAP-News

ចាប់ខ្លួនមន្ដ្រី នគរបាល នាយកដ្ឋាន អង្គរក្ស ក្រោយបាញ់ពីរគ្រាប់

$
0
0

ភ្នំពេញ ៖ មន្ដ្រីនគរបាលមានឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋាន អង្គរក្សក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមន្ដ្រីនគរបាលរូបនេះ បានបាញ់ចំនួន២គ្រាប់ ដើម្បីគំរាម អ្នកជិតខាងរបស់ខ្លួន ក្រោយមានទំនាស់ រឿងតសំយ៉ាបផ្ទះ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្ដ្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្ទឹងមានជ័យបានឱ្យដឹងថា ជនបង្កមានឈ្មោះឆេង ហួត អាយុ៤២ឆ្នាំ បានដកកាំភ្លើងម៉ាកកា ៥៤ របស់ខ្លួនបាញ់ចំនួន២គ្រាប់ ដើម្បីគំរាមអ្នកជិតខាងលោក ហ៊ុក គឹមហាក់ អាយុ៣១ ឆ្នាំ ក្រោយពីពួកគេទាំងពីរមានជម្លោះរឿង តសំយ៉ាប ផ្ទះខណៈដែលជនបង្ករូបនេះ មាន អាការៈស្រវឹងផង ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនទៅសួរ នាំបន្ដ រួមទាំងជនរងគ្រោះផងដែរ ជាភាគី ម្ខាងទៀត។

Photo by DAP-NEWS

មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ចេញរបាយការណ៍ បង្ហាញពីក្តីបារម្ភ របស់ខ្លួន ស្តីពីកំណែទម្រង់ សន្តិសុខនៅកម្ពុជា

$
0
0

ភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២នេះ បានចេញរបាយការណ៍មួយ ដោយបង្ហាញពីក្តីបារម្ភរបស់ខ្លួន ទាក់ទងយោធា និងនគរបាលនៅក្នុងប្រទេសកម្ពុជា។

ក្នុងរបាយការណ៍នេះ ក៏បានអំពាវនាវឲ្យមានកិច្ចពិភាក្សាថ្នាក់ជាតិ ស្តីពីការកំណែទម្រង់សន្តិសុខ និងផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយសម្រួលដល់កិច្ចដំណើរការនេះផងដែរ។

របាយការណ៍៤ទំព័រ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១៦នេះ បានឲ្យដឹងទៀតថា នៅពេលសង្គ្រាមទ័ពឈ្លបប្រឆាំង នឹងខ្មែរក្រហមចុងក្រោយបញ្ចប់នៅឆ្នាំ១៩៩៧ និងការប្រយុទ្ធរវាងក្រុមប្រឆាំងត្រូវបានឃើញជាលើកចុងក្រោយនៅក្នុងឆ្នាំ១៩៩៧ ប្រទេសកម្ពុជា មិនបានស្ថិតក្នុងដាននៃសង្គ្រាមនៅលើទឹកដីរបស់ខ្លួនអស់ពេលជាងមួយទសវត្សរ៍។ប៉ុន្តែទាហានស្លៀកពាក់ឯកសណ្ឋានកងទ័ព និងប្រើប្រាស់កាំភ្លើងនៅតែឃើញមានទូទាំងប្រទេស។

របាយការណ៍បន្តទៀតថា ជាញឹកញាប់កងទ័ពជាប់ពាក់ព័ន្ធក្នុងរឿងមួយចំនួន៖ទី១-ការបណ្តេញចេញប្រជាពលរដ្ឋដោយហឹង្សា ដូចជានៅបុរីកីឡាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។ទី២-ការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើកក្រុមបាតុករ នៅខេត្តកំពង់ស្ពឺ ដែលកងទាហានប្រដាប់អាវុធមកពីយោធាភូមិភាគ៣ ត្រូវបានរាយការណ៍ថា ដាក់ពង្រាយនៅតុលាការដែលអ្នកភូមិបានកំពុងតវ៉ារឿងដីធ្លី និងត្រូវបានគំរាមកំហែងបាញ់ដោយកាំភ្លើងវែងអាកា៤៧ និងកាំភ្លើងបាញ់ស្វ័យប្រវត្តិ ប្រសិនបើក្រុមតវ៉ាមិនរំសាយទេនោះ។ទោះបីជាមន្រ្តីកម្ពុជាបដិសេធថាមិនដឹងពីករណីនេះ ដោយថ្លែងថាពួកគេមិនដឹងថាអ្នកណាជាអ្នកចេញបញ្ជា ឬអ្នកណាដែលបានដឹកនាំត្រួតត្រាកងទាហាននោះក្តី។

របាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដដែលបានបន្ថែមថា យោធាត្រូវបានបង្ហាញឲ្យឃើញថា បានជាប់ពាក់ព័ន្ធក្នុងសកម្មភាពដ៏យង់ឃ្នងដូចជា ក្នុងរឿងកាប់ឈើខុសច្បាប់ ការ បំភិតបំភ័យក្នុងការបោះឆ្នោត និងការរំលោភយកដីធ្លីនានា ព្រមទាំងករណីរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ ជាច្រើនផ្សេងទៀត។

កងទ័ពមិនគួរត្រូវប្រើប្រាស់អាវុធក្នុងនាមជាជនស៊ីវិលនោះទេ ប៉ុន្តែគួរតែស្ថិតនៅក្នុងមូលដ្ឋានទាហានរបស់ខ្លួន ឬតាំងមូលដ្ឋាននៅតាមព្រំដែល ដើម្បីជាការត្រៀមខ្លួនការពារប្រទេសជាតិតាមរយៈសកម្មភាពយោធា។

នគរបាលត្រូវតែទទួលបានការផ្តល់ អំណាចដោយអនុលោមតាមច្បាប់ ដែលបានអនុម័តយ៉ាងត្រឹមត្រូវ ដើម្បីអនុវត្តភារកិច្ចរបស់ពួកគេ និងចាត់វិធានការទប់ទល់បទល្មើសឲ្យបានទូលំទូលាយជាងនេះនៅក្នុងរាជធានីភ្នំពេញ និងប្រទេសកម្ពុជា។ប្រាក់បៀវត្សរបស់នគរបាលត្រូវតែបង្កើន ហេតុដូច្នោះពួកគេអាចបំពេញតួនាទីរបស់ខ្លួនដោយសេចក្តីថ្លៃថ្នូរ ដោយមិនចាំបាច់ត្រូវបង្ខំទទួលយកសំណូកពុករលួយពីអ្នកដែលងាយរងគ្រោះជាងខ្លួន។

ក្នុងរបាយការណ៍ដដែល ក៏បានផ្តល់នូវអនុសាសន៍ចំនួន៩ ចំណុច ដល់រដ្ឋាភិបាលផងដែរ ដែលមានដូចជា៖

ទី១-គួរតែមានកិច្ចពិភាក្សាថ្នាក់ជាតិស្តីពីកំណែទម្រង់សន្តិសុខ។

ទី២-កងទ័ពគួរតែតាំងមូលដ្ឋាននៅឯព្រំដែន ឬមូលដ្ឋានទ័ព និងមិនត្រូវប្រើប្រាស់ក្នុងបរិបទនៃជនស៊ីវិលទេ។

ទី៣-ឯកសណ្ឋានយោធាមិនគួរស្លៀកពាក់ជាជនស៊ីវិលនោះទេ។

ទី៤-ការរំលោភបំពានសិទ្ធិមនុស្ស និងការប្រើប្រាស់អាវុធខុសច្បាប់ដោយកងទ័ពគួរតែត្រូវបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវ។

ទី៥-កងរាជអាវុធហត្ថគួរតែពិនិត្យលើកងទ័ពឲ្យបានត្រឹមត្រូវ។

ទី៦-នគរបាលគួរត្រូវបានអនុញ្ញាតឲ្យថែរក្សាសណ្តាប់ធ្នាប់សាធារណៈជាជាងយោធា។

ទី៧-នគរបាលគួរតែបានអនុញ្ញាតឲ្យចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយកម្រិតនៃការកើនឡើងបទល្មើស។

ទី៨-ប្រាក់បៀវត្សរ៍នគរបាលគួរតែត្រូវបានបង្កើន ហេតុដូចនេះនគរបាលមិនត្រូវបង្ខំឲ្យប្រព្រឹត្តអំពើពុករលួយ។

ទី៩-កិច្ចខិតខំក្នុងការដោះស្រាយបទល្មើសគួរតែត្រូវបានអនុវត្ត ឲ្យបានស្របតាមច្បាប់ដែលបានពិភាក្សាដេញដោលត្រឹមត្រូវ ជាជាងអនុវត្តតាមតែគោលនយោបាយ របស់អង្គការនីតិប្រតិបត្តិ ដូចជាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕


រដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាលុបបំបាត់ ការឃុំឃាំងកុមារ ក្នុងពន្ឋធនាគារ

$
0
0

សៀមរាបៈ អង្គការ UNICEF រួមជាមួយ ក្រសួងមហាផ្ទៃសាលាឧទ្ឋរណ៍ អង្គការជំនួយផ្លូវច្បាប់ សម្រាប់កុមារ បានជួបជុំគ្នាជាលើកដំបូងក្នុងរយៈពីរថ្ងៃ ក្នុងគោលបំណង ដើម្បីស្វែងរកយុត្តិធម៌សម្រាប់កុមារក្នុងការធានាថា កុមារទាំងអស់នៅក្នុងប្រទេសកម្ពុជាអាចដំណើរការ និងរក្សាធ្វើយ៉ាងកុំឲ្យកុមារស្ថិតនៅក្នុងការឃុំឃាំងក្នុងប្រព័ន្ឋ តុលាការនៃប្រទេសកម្ពុជា។

លោក Sunah Kim តំណាងឲ្យអង្គការ UNICEF បានថ្លែងថា ថ្ងៃនេះជាឱកាសមួយសម្រាប់គ្រប់ភាគី ដើម្បីឆ្ពោះ ទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការ និងដៃគូរវាងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលរួមគ្នា ឲ្យកុមារមិនត្រូវបាន ឃុំឃាំងក្នុងប្រព័ន្ឋតុលាការ។

លោកថា « ទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងកុមារ គឺមិនត្រូវឲ្យកុមារស្ថិតនៅក្នុងការឃុំឃាំង ក្នុងប្រព័ន្ឋតុលាការ នោះទេ។ ពួកយើងមានកាព្វកិច្ចក្នុងការធ្វើការជាមួយគ្នា ក្នុងការគោរពសិទ្ធិកុមារ»។

ជាមួយគ្នានេះលោក អង្គ វង្សាវឌ្ឍា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា មានការចុះអនុសញ្ញា ដើម្បី គោរពសិទ្ឋិកុមារអាស្រ័យទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងរដ្ឋាភិបាលកម្ពុជា ដើម្បីគោរពសិទ្ឋិកុមារ។ លោកថា «យើងគួរតែពិចារណាគោរពសិទិ្ធកុមារ និងចង្អុលបង្ហាញ ផ្តល់មេធាវីដល់កុមារដែលជាប់ឃុំឃាំង»៕

ដោះលែងពលរដ្ឋ ទាំង៨នាក់ ដែលបាញ់ថ្នាំជាអក្សរ SOS និងបិទរូបលោក អូបាម៉ា លើដំបូលផ្ទះ

$
0
0

ភ្នំពេញៈ លោក ជួន សុវណ្ណ ស្នងការ នគរបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រជាពលរដ្ឋទាំង ៨នាក់ ដែលត្រូវ បានឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយជាប់ពាក់ព័ន្ធទៅនឹងការបាញ់ថ្នាំ ជាអក្សរ SOS និងបិទរូបលោក អូបាម៉ា លើដំបូលផ្ទះនោះ ត្រូវបានដោះលែងវិញហើយ កាលពីល្ងាចថ្ងៃដដែលនោះ។

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលដើមអម្ពិលនៅព្រលប់ ថ្ងៃទី១៦ ខែវិច្ឆិកា នេះថា បន្ទាប់ពីពលរដ្ឋទាំង៨នាក់ បានសរសេរ និងបិទរូបលោក អូប៉ាម៉ានោះ ត្រូវបានកម្លាំង នគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកមក សាកសួរអំពីបញ្ហានេះ ហើយដោះលែងឲ្យមានសេរីភាព បន្ទាប់ពីបានធ្វើការអប់រំ និងណែនាំពួកគេកុំឲ្យធ្វើបែបនេះទៀត។

សូមបញ្ជាក់ថា ការឃាត់ខ្លួនពួកគេ ធ្វើឡើងកាលពីវេលាម៉ោង៨ និង០០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិត នៅក្នុងលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលការចុះទៅឃាត់ខ្លួននេះ បានធ្វើឡើង ក្រោមការដឹកនាំរបស់ លោក គិត សុផា អភិបាល ខណ្ឌពោធិ៍សែនជ័យ និងលោក ប៊ន សំអាត អធិ ការនគរបាល ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឲ្យដឹងថា ពលរដ្ឋទាំង៨នាក់ ដែលឃាត់ខ្លួននោះ ទី១មាន ឈ្មោះ ខៀវ សារី ភេទស្រី អាយុ ៣៧ឆ្នាំ ទី២. ឈ្មោះ អ៊ុន ម៉ាច ភេទស្រី អាយុ ២៥ឆ្នាំ មានមុខរបរអ៊ុតសក់ ទី៣.ឈ្មោះ ជ្រាយ នីម ភេទស្រី ៣៤ ឆ្នាំមានមុខ របរអ៊ុតសក់ ទី៤. ឈ្មោះ ភួង សុភាព ភេទស្រី អាយុ ៣៨ឆ្នាំ មានមុខរបរ នៅផ្ទះ ទី៥. ឈ្មោះ ស៊ុំ សុគន្ធី ហៅនីលា ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបាញ់ថ្នាំ លើដំបូលផ្ទះដោយ ខ្លួនឯង ទី៦. ឈ្មោះ អ៊ុន សុនី ភេទប្រុស អាយុ ៣១ឆ្នាំ ទី៧. ឈ្មោះ យុន សុវណ្ណ ភេទស្រី អាយុ៣០ឆ្នាំ ទី៨. ឈ្មោះ គីម លាង ភេទស្រី អាយុ ៦៦ ឆ្នាំ ដែលអ្នកទាំងអស់ រស់នៅជាប់នឹងព្រលានយន្តហោះ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីមន្រ្តីនគរបាល បានបន្តថា ការឃាត់ខ្លួនពលរដ្ឋទាំង៨នាក់ នេះ ដោយសារតែពួកគេបាញ់ថ្នាំជាអក្សរ កាត់ជាភាសារអង់គ្លេសថា SOS និងបិទរូបថត លោក បារ៉ាក់ អូបាម៉ា ដែលពាក្យនេះ ធ្វើឲ្យប៉ះពាល់ ដល់សង្គម ជាតិ និងសណ្តាប់ធ្នាប់ ខណៈកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន។

បើតាមការឆ្លើយបំភ្លឺ របស់ពលរដ្ឋទាំងនោះ ពាក្យថា SOS ដែលជាភាសារអង់គ្លេសនោះ គឺពួកគាត់មិនចេះទេ ប៉ុន្តែគេប្រាប់ថា ពាក្យនេះបកប្រែជា ភាសា ខ្មែរថា សូមជួយខ្ញុំផង ដូច្នេះពួកគេមានបំណងចង់ឲ្យ មានការអន្ត រាគមន៍ពីសំណាក់ណាមួយ ដល់ពួកគាត់ ដោយសារតែផ្ទះរបស់ពួកគាត់សង់នៅជាប់ នឹងរបងព្រលានយន្តហោះ ហើយរដ្ឋត្រូវការពង្រីកព្រលានយន្តហោះ ហើយដីដែលពួកគាត់សង់លំនៅដ្ឋាននេះ គឺជាដីរដ្ឋមិនមានប្លង់កម្ម សិទ្ធិអ្វីនោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

ឈើប្រណីត រាប់រយកំណាត់ ដឹកចេញទៅឡាវ តាមតំបន់អភិរក្ស អន្លង់ផ្សោត សង្ស័យ ពាក់ព័ន្ធមន្រ្តីខ្លះ

$
0
0

ស្ទឹងត្រែងៈ ឈើធ្នង់រាប់រយកំណាត់ ដែលត្រៀមដឹកចេញ ទៅប្រទេសឡាវ ត្រង់តំបន់ អភិរក្សអន្លង់ផ្សោត ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានគេបង្ហើប ឱ្យដឹងថា សកម្មភាពនេះ ទំនងជាមានជាប់ពាក់ព័ន្ធ ទៅនឹងមន្រ្តីមួយចំនួន នៅទីនោះ ជាអ្នកប្រព្រឹត្តបទល្មើស ដោយខ្លួនឯងផ្ទាល់តែម្តង។

ត្រង់ចំណុចតំបន់ អភិរក្សនោះ គេឃើញមានឈើប្រណីត ជាច្រើនកំណាត់ ត្រូវបានឈ្មួញគរទុក តាមមាត់ច្រាំងទន្លេ និងក្នុងទឹកជិតប៉ុស្ថិ៍សមត្ថកិច្ច។ ផ្ទុយទៅវិញឈើដែលចេញ ទៅប្រទេសឡាវ រួចរាប់រយកំណាត់ក្នុង១ខែៗ បែបនេះ បែរជាសមត្ថកិច្ច និងមន្រ្តីជំនាញ ធ្វើមើលមិនឃើញ។

ប្រភពពីប្រជាពលរដ្ឋភូមិអន្លង់ស្វាយឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបាននិយាយឱ្យដឹងថា ឈើធ្នង់ត្រូវបានគេ ដឹកជញ្ជូន មកពីស្រុកឆែប ខេត្តព្រះវិហារតាមគោយន្ត កែច្នៃរួចទម្លាក់ នៅតាមមាត់ច្រាំងទន្លេជិត តំបន់អភិរក្សផ្សោត។ សកម្មភាពរបស់ក្រុមឈ្មួញភាគច្រើន ធ្វើនៅពេលយប់ៗទេ រួចគេដឹកតាមទូក បន្តចេញពីដីខ្មែរចូលទៅឡាវតែម្តង។

លោកផយវណ្ណាអ្នកភូមិអន្លង់ស្វាយ បាននិយាយឱ្យដឹងថា ពិតជាមានបទល្មើសកើតឡើង ត្រង់ចំណុច តំបន់អភិរក្សនេះមែន។ លោកផយ វណ្ណា បញ្ជាក់ថា នៅរសៀល ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១២នេះ គាត់បានឃើញគេដឹកឈើតាមគោយន្តមានទាំងមន្រ្តីរដ្ឋបាលព្រៃឈើ ផងមន្រ្តីប៉ុស្ថិ៍រដ្ឋបាល និងមេភូមិចូលរួម។ មូលហេតុបានជាគេចាប់ឈើនោះ ដោយសារប្រជាពលរដ្ឋ ឃើញនឹងភ្នែកពេក ហើយក៏ចេះ តែប្តឹងបន្ត។ កន្លងមកពិតជាគ្មាន អ្នកណាគេ ចាប់ឈើនោះទេ។

ចំណែកលោករីរស្មីនាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិល មិនអាចសុំការបញ្ជាក់បានទេ ជុំវិញការចាប់ឈើនោះ។ ប៉ុន្តែប្រភពផ្សេង បាននិយាយ ឱ្យដឹងថា ឈើធ្នង់ជាង៥០កំណាត់ ជារបស់ឈ្មួញឈ្មោះនី ត្រូវបានគេរឹបអូសមិនទាន់ដឹងចំនួន ម៉ែត្រគូបនៅឡើយ។

លោកពេជ្រមន្រ្តីប៉ុស្តិ៍រដ្ឋបាល ឃុំព្រះរំកិល បាននិយាយថា មេឈ្មួញលួចពេលយប់ ហើយគាត់មិនបានដឹង។សម្ថកិច្ចដែលប្រចាំការនៅតំបន់នោះ មិនមែនមាន តែគាត់ទេគឺមាន ទាំងយោធាផងដែរ។ ប្រជាពលរដ្ឋក្នុងសហគមន៍នាំគ្នាបារម្ភថាឈើធ្នង់ដែលគេទម្លាក់ចូលក្នុង ទឹកទន្លេ ហើយជ័រ របស់វា បានសាយភាយពេញផ្ទៃទឹក អាចនឹងប៉ះពាល់ ដល់សត្វផ្សោត ផងក៏ថាបាន៕

Photo by DAP-NEWS

Photo by DAP-NEWS

គណៈប្រតិភូ សភាអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ច នៅតំបន់ ហ្គាហ្សាស្រ្ទីព

$
0
0

តេអេរ៉ង់, (ស៊ិនហួ)៖ អ្នកផ្សាយព័ត៌មានទូរទស្សន៍ បានផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ដោយលើកឡើង សម្តីរបស់ សមាជិកសភាជាន់ខ្ពស់មួយរូប របស់ប្រទេសអ៊ីរ៉ង់ ដែលបាននិយាយថា គណៈប្រតិភូសភាមួយក្រុម របស់អ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចទៅតំបន់ហ្គាហ្សាស្រ្ទីព ដើម្បីបង្ហាញពីសាមគ្គីភាពរវាងខ្លួន និងប៉ាឡេស្ទីន ជុំវិញការ ប្រហារពីប្រទេស អ៊ីស្រាអែល។

សមាជិកសភាលោក ម៉ាន់សួរ ហាគីហ្គាពួរ ត្រូវបានគេដកស្រង់សម្តីថា សមាជិក នៃគណៈកម្មាធិការនយោបាយ ការបរទេស និងសន្តិសុខជាតិសភាអ៊ីរ៉ង់ នឹងចូលទៅក្នុងតំបន់ឆ្នេរភាគខាងត្បូង រ៉ាហ្វា នៃតំបន់ហ្គាហ្សាស្ទ្រីព នេះ។

ជាមួយគ្នានោះដែរ សមាជិកសភា និងជាអនុប្រធានគណៈកម្មាធិការ បាននិយាយទៀតថា «រដ្ឋមន្រ្តីក្រសួងការ បរទេសអ៊ីរ៉ង់ ក៏បានជួបពិភាក្សាគ្នារួចហើយ ជាមួយប្រទេស អេហ្ស៊ីប ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ»។

លោកបន្ថែមថា គណៈប្រតិភូនេះ នឹងដឹកនាំដោយប្រធានគណៈកម្មាធិការលោក អាឡាឌីន ប៊ូរូជឺឌី ប៉ុន្តែផ្អែកតាម ព័ត៌មានពេលវេលា នៃទស្សនកិច្ចនេះដែរ គេនៅមិនទាន់កំណត់ថា ធ្វើឡើងនៅថ្ងៃណានោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក អាលី អាក់បា សាលី បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ទស្សនកិច្ចទៅតំបន់ហ្គាហ្សាស្រ្ទីព ដើម្បីបង្ហាញពីសាមគ្គីភាពជា មួយប្រជាជនប៉ាឡេស្ទីន ហើយថាអ៊ីរ៉ង់នឹងបន្តគាំទ្រប្រជាជននៅហ្គាហ្សាស្រ្ទីព ចំណែកជំនួយមនុស្សធម៌ បាន ត្រៀមរួចជាស្រេចហើយសម្រាប់ប្រជាជនទំាងនោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

បើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍ សន្តិសុខ-នយោបាយ អាស៊ាន លើកទី៨

$
0
0

ភ្នំពេញៈ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សន្តិសុខ និងនយោបាយអាស៊ានលើកទី៨ (APSC) បានប្រារព្ធឡើង នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្រ្តីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន។

កិច្ចប្រជុំនេះនឹងពិភាក្សាលើការអភិវឌ្ឍដ៏មានសារៈសំខាន់ក្នុងចំណោមស្ថាប័នអាស៊ាន ទៅលើឯកសារគោល របស់ APSC ហើយការពិភាក្សាក៏បានពិនិត្យរបៀបថា តើធ្វើយ៉ាងណាឲ្យមានការបន្តបង្កើនល្បឿនបន្ថែមទៀត ដើម្បីអនុវត្តន៍ វិស័យអាទិភាពសំខាន់ៗ តាមគោលការ APSC ដែលនឹងរួមចំណែកធ្វើឲ្យមានសន្តិភាព និង ស្ថិរភាពក្នុងតំបន់ និងពិភពលោក៕

Photo by DAP-NEWS

ប្រធានាធិបតី ឥណ្ឌូនេស៊ី និងភរិយា អញ្ជើញមក ដល់កម្ពុជា

$
0
0

ភ្នំពេញៈ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Susilo Bambang Yudhoyono និងភរិយា បានអញ្ជើញមកដល់ កម្ពុជាហើយ នៅព្រលប់ ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា។ ដំណើរនៃការអញ្ជើញមកដល់នេះ ត្រូវបានទទួលស្វាគមន៍ យ៉ាងរាក់ទាក់ពីសំណាក់ លោក អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ។

Photo by DAP-NEWS

Photo by DAP-NEWS

i-Qlick ដាក់បង្ហាញ ម៉ាស៊ីនថត Connon ថ្មីៗ ៧ប្រភេទ

$
0
0

ភ្នំពេញៈ ក្រុមហ៊ុន i-Qlick ដែលជាក្រុមហ៊ុន ចែកចាយផលិតផល Conon នៅក្នុងប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានបង្ហាញកាមេរ៉ា Canon ប្រភេទថ្មីៗ ៧ប្រភេទ ជាមួយនឹង Printer ១ប្រភេទ នៅរោងមហោស្រព ចេនឡា រាជធានីភ្នំពេញ ដើម្បីឱ្យសាធារណជន បានស្គាល់ពីលក្ខណៈ ពិសេស របស់ បច្ចេកវិទ្យាថ្មីៗ  ទាំងនេះ ។

ពិធី សម្ពោធផលិតផលថ្មី របស់Canon នៅកម្ពុជា លើកនេះ កាន់តែពិសេសជាងមុន ដោយមានការ ដើរបង្ហាញ ដោយ តារាម៉ូឌែល ស្រស់ស្អាតជាច្រើនរូប ជាមួយនឹងការកាន់បង្អួតកាមេរ៉ាថ្មីៗ ជូនដល់ សាធារណជន ប្រមាណ១៥០នាក់ ទស្សនា ក្នុងនោះមាន កាមេរ៉ាម៉ាក Canon ដូចជា EOS M, EOS 6D, PowerShot G15, PowerShot S110, PowerShot SX50, PowerShot SX500 IS, PowerShot SX160 IS (ទាំង៥នេះ ជាកាមេរ៉ា Digital) និង ម៉ាស៊ីនព្រីនរូបថត Selphy CP900 ។

ក្រុមហ៊ុន Cannon ជាក្រុមហ៊ុនផលិត កាមេរ៉ាដ៏ល្បី នៅប្រទេស សិង្ហបុរី ដែលផលិតផលរបស់ខ្លួន បានចែកចាយ នៅប្រទសចំនួន១៨ នៅលើពិភពលោក ក្នុងនោះទីផ្សារធំៗ មានដូចជា ឥណ្ឌា ម៉ាឡេស៊ី ថៃ  និងវៀតណាមជាដើម  ។ ដោយឡែកនៅកម្ពុជា ផលិតផល Cannon ត្រូវបាននាំចូល ដោយក្រុមហ៊ុន i-Qlick (Cambodia) Pte Ltd ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


លោកស្រី យីងឡាក់ អញ្ជើញមក ដល់កម្ពុជា

$
0
0

ភ្នំពេញៈ នាយករដ្ឋមន្រ្តីវ័យក្មេង ដែលកំពុងមាន ប្រជាប្រិយភាពរបស់ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អមដំណើរដោយមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលថៃ បានអញ្ជើញមកដល់កម្ពុជាហើយ នៅព្រលប់ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា។ ដំណើរនៃការអញ្ជើញមកដល់នេះ ត្រូវ បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ លោក ខៀវ កាញ្ញារីទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ នៃរាជរដ្ឋាភិបាលកម្ពុជា។

Photo by DAP-NEWS

រដ្ឋមន្រ្តីការបរទេស អាស៊ានសម្តែង ការព្រួយបារម្ភពី ស្ថានការណ៍ហិង្សា នៅមីយ៉ាន់ម៉ា និងមជ្ឈិមបូព៌ា

$
0
0

ភ្នំពេញៈ អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានឱ្យដឹងថា បណ្តារដ្ឋ មន្រ្តីការបរទេសប្លុកទាំង ១០ប្រទេស បានសម្តែងការព្រួយបារម្ភពីការវិវឌ្ឍន៍ ចុងក្រោយអំពីស្ថានការណ៍ អំពើហិង្សានៅរដ្ឋរ៉ាឃីន នៃប្រទេសមីយ៉ាន់ម៉ា និងប្រឈមមុខគ្នាដោយអាវុធនៅតំបន់មជ្ឈឹមបូព៌ា។

អគ្គលេខាធិការអាស៊ាន លោក ស៊ូរិន្ទ ពិតសុវណ្ណ បានថ្លែងនៅក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំរដ្ឋ មន្រ្តីការបរទេសអាស៊ាន ថា ជម្លោះរវាងពុទ្ធសាសនិក រ៉ាឃីន និងមូស្លីមរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា បានធ្វើ ឱ្យកិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តី មានការព្រួយបារម្ភដល់យន្តការរបស់អាស៊ាន ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០១៤។ តែយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការបរទេសទាំងអស់សង្ឃឹមថា ស្ថានការណ៍នឹងថមថយស្រាក ស្រានទៅវិញជាមិនខាន។

ជម្លោះសាសនានៅមីយ៉ាន់ម៉ា បានបណ្តាលមនុស្សជាង ១០០នាក់ស្លាប់ និងរបួសរាប់សិបនាក់ទៀត ព្រមទាំងខូចខាតផ្ទះសម្បែងរាប់ពាន់ខ្នងផងដែរ។

មិនតែប៉ុណ្ណោះ លោក ស៊ូរិន្ទ ក៏បានថ្លែងថា ផងដែរបញ្ហានៅមជ្ឈិមបូព៌ា ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងក្លា ផងដែរ ដល់តំបន់ មិនត្រឹមអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមអាស៊ីបូព៌ាផងដែរ។ លោកបញ្ជាក់ «អាស៊ីបូព៌ា ក្នុងនោះមាន ចិន ជប៉ុន កូរ៉េ (ខាងត្បូង) បាននាំចូលថាមពលពីតំបន់មជ្ឈិមបូព៌ា ប្រមាណពី ៨០ ទៅ៨៥ ភាគរយតាមរយៈអាស៊ាន។ វាជាបញ្ហាសន្តិសុខថាមពលសម្រាប់តំបន់ និងពិភពលោក»។

តែយ៉ាងណាក៏ដោយ លោកបន្ថែមថា វានឹងមិនថ្វីទេ ដោយសារតែរដ្ឋមន្រ្តីការពារជាតិអាមេរិក ដែលបាន អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល រដ្ឋមន្រ្តីការពារជាតិអាស៊ាននៅខេត្តសៀមរាប បានសន្យាបន្តពង្រឹងកិច្ច សហប្រតិបត្តិការជាមួយអាស៊ាន កាន់តែរឹងមាំទៅថ្ងៃអនាគតបន្ថែមទៀត៕

សម្តេចតេជោ ថ្លែងអំណរគុណ សមាសភាគី ដែលសហការ សម្រាប់កិច្ចប្រជុំអាស៊ាន នៅកម្ពុជា

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា បានថ្លែងអំណរ គុណដល់សមាសភាគីវៀតណាម ដែលបានចូលរួម សហការធ្វើឲ្យដំណើរការកិច្ចប្រជុំកំពូល អាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ប្រព្រឹត្តទៅដោយជោគជ័យ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងប្រាប់អ្នកកាសែតក្រោយជំនួបទ្វេភាគីដាច់ ដោយឡែកថា «សម្តេច បានថ្លែងអំណរគុណនាយករដ្ឋមន្រ្តី ង្វៀន តាន់យ៉ុង និងគាំទ្រកិច្ចសហប្រតិបត្តិ ការ ដើម្បីធ្វើយ៉ាងណាឲ្យបានជោគជ័យ នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី២១នេះ»។

ជំនួយការរូបនេះ បានបន្ថែមថា សម្តេចក៏បានឯកភាពទំាងស្រុងផងដែរទៅលើកិច្ចសហប្រតិបត្តិការកម្ពុជា ជាមួយវៀតណាម លើវិស័យសេដ្ឋកិច្ច និងកសិកកម្ម សម្តេចបានមានប្រសាសន៍ថា រាល់កិច្ចសហប្រតិ បត្តិការទំាងឡាយ សម្តេចមានមោទនភាពខ្លំាងណាស់ ព្រោះថា គ្រប់វិស័យទំាងអស់ ពុំមានការថយ ក្រោយឡើយ ផ្ទុយទៅវិញកំពុងតែបោះជំហានទៅមុខ៕

អូស្រ្តាលី និងនូវែលសេឡង់ ដាក់ការិយាល័យ តំណាងរបស់ខ្លួន នៅក្នុងលេខាធិការដ្ឋាន អាស៊ាន

$
0
0

ភ្នំពេញ៖ ប្រទេសអូស្រ្តាលី និងប្រទេសនូវែល សេឡង់ នឹងដាក់ការិយាល័យតំណាង អចិន្រ្តៃយ៍របស់ខ្លួន ប្រចាំការនៅក្នុងលេខាធិការដ្ឋានអាស៊ាន ដែលមាននិវេសនដ្ឋាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេ ស៊ី ដើម្បីបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន។

លោកអគ្គលេខាធិការអាស៊ាន ស៊ូរិន្ទ ពិតសុវណ្ណ បានប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នា រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ នាវិមានសន្តិភាព បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានថា «អូស្ត្រាលី និងណូវែលសេឡង់ ចង់ដាក់លេខាធិការដ្ឋានអចិន្រ្តៃយ៍របស់ខ្លួននៅហ្សាការតា ក្រៅពីស្ថាន ទូតរបស់ខ្លួនដែលមានស្រាប់ ដើម្បីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀត»។

បើតាមលោក ស៊ូរិន្ទ ប្រទេសទាំងពីរក្នុងចំណោមប្រទេសជាដៃគូពិភាក្សា ទាំង៦របស់អាស៊ាន ដែលមាន ប្រទេសអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង មានលេខាធិការដ្ឋានអចិន្រ្តៃយ៍របស់ខ្លួននៅហ្សាការតា។

គួរបញ្ជាក់ផងដែរថា លេខាធិការដ្ឋានអាស៊ាន គឺជាទីកន្លែងសម្របសម្រួលការងាររបស់អាស៊ាន ដែល ត្រូវបានបង្កើត និងសម្ពោធឲ្យប្រើប្រាស់ជាផ្លូវនៅខែកុម្ភៈ ឆ្នាំ១៩៧៦ ដោយក្រសួងការបរទេសអាស៊ាន ដែលមានទីតាំងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី៕

ចិន-អាស៊ាន បង្កើនការវិនិយោគទុន លើអនុផលព្រៃឈើ

$
0
0

ណាននីង, (ស៊ីនហួ) ចិន និងបណ្តាប្រទេសជា សមាជិកអាស៊ាន ចង់បង្កើនការវិនិយោគទុនលើអនុ ផលព្រៃឈើ ដោយក្នុងនោះបង្កើនកិច្ចសហ ប្រតិបត្ដិការ លើអនុផលព្រៃឈើ ដែលមានជាអាទិ៍ ឈើកែច្នៃ រួច និងផលិតផល ដែលបានមកពីអនុផលព្រៃឈើទាំងឡាយ។

មានបណ្ដាក្រុមហ៊ុនរាប់ពាន់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ និងអតិថិជនជាច្រើននៅក្នុងប្រទេសចិន បានចូលរួម ដាក់តាំងពិព័រណ៍លើផលិតអនុផលព្រៃឈើ និងផលិតកែច្នៃអំពីឈើគិតចាប់ពីថ្ងៃទី១៦-១៩ ខែវិច្ឆិកា នៅណានណីង ដែលជាទីប្រជុំជនរបស់ខេត្ដក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ។

នៅក្នុងអំឡុងពេលនៃការរៀបចំតាំងពិព័រណ៍នោះដែរ គេឃើញមានរោងដាក់តាំងផលិតផលប្រមាណ ១.៥០០កន្លែង ដោយមានដាក់តម្លៃខុសៗគ្នាទៅតាមប្រភេទផលិតផលនីមួយៗ ក្នុងនោះរួមមាន គ្រឿង សង្ហារឹម គ្រឿងតុបតែងផ្ទះ ក្រដាស ផ្កា និង ចម្លាក់ធ្វើអំពីឈើ រួមទាំងគ្រឿងចក្រមួយចំនួន ដែលប្រើ សម្រាប់កែច្នៃ និងផលិតនូវអនុផលឈើផងដែរ ។

វេទិកានានាទាក់ទិននឹងពាណិជ្ជកម្មអន្ដរជាតិនេះរួមមាន វេទិកាអំពីគ្រឿងឈើបុរាណ ការកែលំអរ និងការ ប្រាស្រ័យទាក់ទងគ្នា នឹងត្រូវបានគេរៀបចំផងដែរនៅអំឡុងពេល នៃការតាំងពិព័រណ៍នោះ ។

លោក ង្វៀន ចូ វ៉ាន់ ( Nguyen Chau Wan) អ្នករៀបចំតាំងពិព័រណ៍ផលិតផលមកពីប្រទេសវៀតណាម បានលើកឡើងថា «នេះជាលើកដំបូងហើយដែលខ្ញុំបាន ចូលរួមក្នុងការដាក់តាំងពិព័រណ៍ ខ្ញុំបានយល់ ច្បាស់អំពីប្រទេសចិនតាំងពីយូរមកហើយ ដូច្នេះក្រុម ហ៊ុនរបស់យើងខ្ញុំបានចូលរួមចំណែកផ្សព្វផ្សាយ របស់របរប្រើប្រាស់ជាច្រើនប្រភេទស័ក្ដិសមនៅក្នុងខេត្ដ ក្វាងស៊ី និងយូណាន នេះតែម្ដង» ។  លោកបាន បន្ដថា ប្រទេសចិន បានក្លាយជាទីផ្សារសេរី ដ៏សំខាន់នៅក្នុងតំបន់រវាងចិន និងអាស៊ានក្នុងអំឡុងពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ  ។

លោក Tsai Kuen-sheng អ្នកដែលប៉ិនប្រសព្វក្នុងការច្នៃម៉ូដផ្កាជាច្រើនប្រភេទ ដែលធ្វើឡើងអំពីឈើ បម្រើការឱ្យក្រុមហ៊ុនរបស់ប្រទេសវៀតណាម បានលើកឡើងដែរថា អតិថិជនដែលជាជនជាតិចិន ជា ច្រើននិយមនិងផលិតផល ដែលធ្វើអំពីឈើ និងគ្រឿងសង្ហារឹម ហើយតម្លៃរបស់ផលិតផលទាំងនេះ ក៏ សមរម្យដែរ ខណៈដែលចិន និងអាស៊ាន បានបើកច្រកធ្វើពាណិជ្ចកម្មសេរីជាមួយគ្នា ដែលញ៉ាំងឱ្យប្រាក់ ចំណូលហូរចូលក្រុមហ៊ុនក៏បានច្រើនគួរសមដែរ។

លោក Tsai បានបន្ដទៀតថា «ខ្ញុំរំពឹងថា ដើម្បីចាប់ដៃគូពាណិជ្ជកម្មកាន់តែច្រើនឡើង ជាជារឿងមួយ ដ៏បំផុត និងធានាដល់ការបញ្ជាទិញផងដែរ នៅក្នុងអំឡុងពេលតាំងពិព័រណ៍នេះ រួមទាំងធ្វើឱ្យស្លាកយីហោ របស់ក្រុមហ៊ុនយើងខ្ញុំក៏ល្បីថែមមួយកម្រិតដែរ» ។

ផ្អែកតាមស្ថិតិដែលបង្ហាញឡើងដោយលេខាធិការដ្ឋានព្រៃឈើបានឱ្យដឹងថា ផលិតផលដែលបានមកពី អនុផលព្រៃឈើ និងផលិតផលឈើកែច្នៃបែបឧស្សាហកម្ម គិតនៅក្នុងឆ្នាំ២០១១ មានទឹកប្រាក់សរុប ចំនួន ៤៩០ពាន់លានដុល្លារអាមេរិក និងពាណិជ្ជកម្ម ដែលបានមកពីផលិតផលកែច្នៃជាច្រើនទៀត គិត ក្នុងឆ្នាំ២០១១ មានទឹកប្រាក់ប្រមាណជាង១២០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ជាថ្មីថា ប្រទេសចិន បានក្លាយជាអ្នកផលិត និងកែច្នៃនូវអនុផលព្រៃឈើ និងជាអ្នកដែលប្រើ ប្រាស់ផលិតផលកែច្នៃផលិតអំពីឈើដ៏ធំជាងគេ នៅលើពិភពលោក ។ អនុផលព្រៃឈើ និងផលិតផល ឈើកែច្នៃ បានមកពីរោងចក្រសុទ្ធសឹងជាមុខជំនួញ ដែលជួយបង្កើនកិច្ចសហប្រតិបត្ដិការដ៏ប្រសើររវាង ចិន និងបណ្ដាប្រទេសដែលជាសមាជិកអាស៊ាន៕

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>