Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ខ្លឹមសារសំខាន់ៗ របស់សម្តេចតេជោ ក្នុងឱកាសបិទកិច្ចប្រជុំ អាស៊ីបូព៌ា

$
0
0

- សម្តេចបានមានប្រសាសន៍ថា ការអនុម័តក្របខណ្ឌ ភាពជាដៃគូររបស់អាស៊ានខែវិច្ឆិកា ឆ្នាំ២០១១ ជាព្រឹត្តិ ការណ៍ ដ៏មានសារៈសំខាន់ ដែលជាការកត់សម្គាល់ មួយ យ៉ាងសំខាន់។

- សម្តេចតេជោបន្តទៀតថា ការអនុម័តក្របខណ្ឌភាពជាដៃគូ របស់អាស៊ានខែវិច្ឆិកាឆ្នាំ២០១១ ជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ ដែលជាការកត់សម្គាល់ មួយយ៉ាងសំខាន់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច អាស៊ាន ជប៉ុន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច អាស៊ានចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច អាស៊ាន អូស្រា្តលី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច អាស៊ាន កូរ៉េខាងត្បួង។ វាក្លាយទៅជាកិច្ចព្រមព្រៀងសំខាន់ មួយសម្រាប់ ប្រជាជនជាង៣ពាន់លាននាក់។

- សម្តេចបានមានប្រសាសន៍ថា ការរៀបចំរបស់យើងនាពេល នេះ កើតឡើងក្នុងស្ថានភាពសេដ្ឋកិច្ចមិនទាន់ប្រាកដប្រជា។ តំបន់អាស៊ីបូព៌ា ត្រូវបានចាត់ទុកថា ជាក្បាលម៉ាស៊ីនរីកចម្រើនសេដ្ឋកិច្ច។

- ការអនុម័តក្របខណ្ឌភាពជាដៃគូររបស់អាស៊ានខែវិច្ឆិកា ឆ្នាំ២០១១ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែល ជាការកត់សម្គាល់មួយយ៉ាងសំខាន់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច អាស៊ាន-ជប៉ុន, កិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេដ្ឋកិច្ច អាស៊ាន-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច អាស៊ាន-អូស្រា្តលី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច អាស៊ាន-កូរ៉េខាងត្បួង។ វាក្លាយទៅជាកិច្ចព្រមព្រៀង សំខាន់មួយសម្រាប់ប្រជាជនជាង ៣ពាន់លាន នាក់។

- ការរៀបចំរបស់យើងនាពេលនេះ កើតឡើងក្នុងស្ថានភាពសេដ្ឋកិច្ចមិនទាន់ប្រាកដប្រជា។
- តំបន់អាស៊ីបូព៌ា ត្រូវបានចាត់ទុកថាជាក្បាលម៉ាស៊ីនរីកចម្រើនសេដ្ឋកិច្ច

- យើងនឹងបន្តអនុញ្ញាតិឱ្យមន្រ្តីរបស់យើងធ្វើការបន្តនៅឆ្នាំបន្ទាប់។


មន្រ្តីជាន់ខ្ពស់ IMF អំពាវនាវឲ្យ ប្រទេសនៅអាស៊ី ពង្រីកការ បណ្តាក់ទុន និងពាណិជ្ជកម្ម

$
0
0

ភ្នំពេញ, ស៊ិនហួ៖ មន្រ្តីជាន់ខ្ពស់មួយរូប របស់មូលនិធិរូបីយប័ណ្ណអន្តជាតិ (IMF) នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្ យប្រទេសនៅអាស៊ី ត្រូវពង្រីកការបណ្តាក់ទុន និងការធ្វើពាណិជ្ជកម្ម ដើម្បីឲ្យដំណើរការ ស្ថិរភាពសេដ្ឋកិច្ចរបស់ពួកគេ មានភាពច្បាស់លាស់ និងដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍។

នៅក្នុងកិច្ចប្រជុំកំពូល អាស៊ីបូព៌ានៅរាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា នាយកគ្រប់គ្រងរង IMF លោក ណៅយូគី ស៊ីណូហារ៉ា បានសម្តែងសុទិដ្ឋិនិយម អំពីវិវត្តន៍សេដ្ឋកិច្ច នៅអាស៊ី ប៉ុន្តែលោកក៏បាន ចង្អុលបង្ហាញថា អាស៊ីនៅតែប្រឈមមុខ នឹងគ្រោះថ្នាក់ ដែលជាអន្ទាក់មួយ នៅពាក់កណ្តាលផ្លូវ កម្រិតរីកលូតលាស់ យឺតយ៉ាវនៃសេដ្ឋកិច្ច ប្រជាជនវ័យចំណាស់ និងធ្វើឲ្យតុល្យភាពឡើងវិញ។

លោកបានបន្តថា ប្រទេសនៅអាស៊ី គួរតែធ្វើការពង្រីកពាណិជ្ជកម្ម និងការបណ្តាក់ទុន ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍។

ក្នុងការដើរតួនាទី របស់ប្រទេសចិន ការពង្រីកទីផ្សារអតិថិជនចិន បាននាំមកនូវផលប្រយោជន៍ យ៉ាងធំធេង សម្រាប់ប្រទេសជាដៃគូ ពាណិជ្ជកម្ម ដែលនឹងជួយទ្រទ្រង់ សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ និងនាំមកនូវឱកាសយ៉ាងធំ សម្រាប់ប្រទេសនៅអាស៊ី ផ្សេងទៀតផងដែរ៕

លោក អូបាម៉ា ជំរុញឱ្យទប់ស្កាត់ ភាពតានតឹង នៅក្នុងតំបន់អាស៊ី

$
0
0

ភ្នំពេញ, (រ៉យទ័រ) លោក បារ៉ាក់ អូបាម៉ា បានថ្លែង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ចុងក្រោយនេះថា បញ្ហាវិវាទនៅក្នុងតំបន់អាស៊ី គួរតែមានការបន្ធូរបន្ថយនូវភាពតានតឹង វាជាករណីដ៏ប្រសើរ បំផុត ។

លោក អូបាម៉ា បានជំរុញឱ្យមេដឹកនាំអាស៊ានទាំងឡាយផ្ដោតសំខាន់លើបញ្ហា និងភាពតានតឹង ដែលបានកើត មានឡើងនៅក្នុងតំបន់អាស៊ី ពិសេសបញ្ហាសមុទ្រចិនខាងត្បូង ក្នុងនោះមានបញ្ហាជាមួយជប៉ុន ហ្វីលីពីន និង វៀតណាម និងចិន។

នៅថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលអាស៊ាន រៀបចំឡើងដោយកម្ពុជា ដែលបានប្រារព្វធ្វើឡើងនៅរាជធានីភ្នំ ពេញ លោក អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក មានបំណងចង់រឹត ចំណងដ៏រឹងមាំ ក្នុងនោះ មានវិស័យពាណិជ្ជកម្ម ដោយចង់ឱ្យសម្ព័ន្ធមិត្ដនៅក្នុងតំបន់អាស៊ីចេះអធ្យាស្រ័យនឹងគ្នា ពិសេសភាពតានតឹងកន្លងមករវាងសហរដ្ឋអាមេរិក និងចិន ផងដែរ។

លោក អូបាម៉ា បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់ សហរដ្ឋអាមេរិក នឹងចាត់ លោក ទីប្រឹក្សា Ben Rhodes ទទួលបន្ទុកកិច្ចការសន្ដិសុខជាតិ ដើម្បីជួយ ជ្រោមជ្រែង និងចូលរួមដោះស្រាយ ភាពតានតឹងនៅក្នុងតំបន់អាស៊ី។

គួរបញ្ជាក់ផងដែរថា ក្រោយពីកិច្ចប្រជុំបានបញ្ចប់ គណៈប្រតិភូអាមេរិក ចិន ជប៉ុន និងបណ្ដាមេដឹកនាំធំៗចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏បានធ្វើដំណើរចាកចេញពីកម្ពុជា ជាបន្ដបន្ទាប់ដែរ ជាមួយនឹងក្ដីសង្ឃឹមដ៏មុតមាំ ចំពោះកិច្ចប្រជុំដ៏មានអត្ថន័យក្នុងអំឡុងពេលប៉ុន្មានថ្ងៃនៅភ្នំពេញ៕

Photo by DAP-NEWS

ប្រធានអាស៊ាន ៖ ការអនុម័តក្របខណ្ឌ ភាពជាដៃគូអាស៊ាន ឆ្នាំ២០១១ មានសារៈសំខាន់

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ានបានថ្លែងសន្ទរកថា បិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ថា ការអនុម័តក្របខណ្ឌ ភាពជាដៃគូរបស់អាស៊ានខែវិច្ឆិកា ឆ្នាំ២០១១ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដែលជាការកត់សម្គាល់មួយ យ៉ាងសំខាន់។

ក្នុងឱកាសបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅល្ងាចថ្ងៃ២០ ខែវិច្ឆិកានេះ នាវិមានសន្តិភាព ប្រធានអាស៊ានសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្របខណ្ឌភាពជាដៃគូ របស់អាស៊ានខែវិច្ឆិកាឆ្នាំ២០១១ ពិតជាមានសំខាន់ដោយសារបានកំណត់គៅលការណ៍ ទូទៅសម្រាប់ធ្វើឲ្យកាន់តែប្រសើរ និងគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅបន្ថែមទៀត នូវចំណងទាក់ទងរវាងអាស៊ានជាមួយដៃគូពាណិជ្ជកម្មសេរីរបស់ខ្លួន។

សម្តេចបញ្ជាក់ថា”កន្លងមកយើងសម្រេចបាននូវវឌ្ឍនភាព ជាច្រើននៅក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក១ ក្នុងនោះរួមាមនកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន ចិន កូរ៉េ ឥណ្ឌា អូស្រា្តលី ណូវែសសេឡង់ រួមជាមួយភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ានជប៉ុន ដែលបានផ្តល់ឲ្យយើងនូវទំនុកទុក ចិត្តកាន់តែខ្លាំងឡើង”

សម្តេចបានមានប្រសាសន៍ថា “ការរៀបចំរបស់យើងនាពេល នេះ កើតឡើងក្នុងស្ថានភាពសេដ្ឋកិច្ចមិនទាន់ប្រាកដប្រជា។ តំបន់អាស៊ីបូព៌ា ត្រូវបានចាត់ទុកថា ជាក្បាលម៉ាស៊ីនរីកចម្រើនសេដ្ឋកិច្ច”៕

Photo by DAP-NEWS

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ក្នុងឱកាសបិទកិច្ច ប្រជុំកំពូលអាស៊ាន

$
0
0

- សម្តេចតេជោ មានប្រសាសន៍នៅក្នុងថ្លែង សុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ានថា កិច្ចប្រជុំបានពិភាក្សាទៅលើ វិស័យនយោបាយនិងសន្តិសុខ, វិទ្យាស្ថានសន្តិភាព ដើម្បីផ្សះផ្សា,មជ្ឈមណ្ឌលកម្ចាត់មីនអាស៊ាន (មូលដ្ឋាននៅកម្ពុជា)។

- សម្តេចបន្តថា អាស៊ាន បន្តការចរចាជាមួយមហាអំណាចទាំងប្រាំ សម្រាប់កម្មវធីតំបន់អាស៊ានគ្មានអាវុធនុយក្លេអ៊ែរ។

- អាស៊ានផ្តោតការយកចិត្តទុក ពន្លឿនសេរីភាវូបនីយកម្ម ស្តីពីសេវាកម្ម និងឯកភាពគ្នា លើការពន្លឿនល្បឿនក្របខណ្ឌអាស៊ាន សម្រាប់ការអភិវឌ្ឍន៍អាស៊ាន។

- សម្តេចមានប្រសាសន៍បន្តថា ដោយមានការគាំទ្រពី ADB វិទ្យាស្ថានមួយត្រូវបានបង្កើតឡើង ដើម្បីចូលរូម ផែនការតភ្ជាប់អាស៊ាន។ ដៃគូអាស៊ានបូកបី ក៏បានសន្យាជួយក្នុងគម្រោងការនេះផងដែរ។

- សម្តេចប្រធានអាស៊ានបានមានប្រសាសន៍ថា មជ្ឈមណ្ឌលសម្របសម្រួលគ្រប់គ្រងគ្រោះមហន្តរាយ ក៏ត្រូវ បានធ្វើឡើង ដោយមានការចូលរួមជាវិភាគទាន ពីសមាជិកអាស៊ាន ដោយស្មើភាព និងស្ម័គ្រចិត្ត។ កិច្ចប្រជុំរដ្ឋ មន្រ្តីស្រ្តីអាស៊ាន ក៏បានធ្វើឡើងនាខែតុលា ឆ្នាំ២០១២ នៅប្រទេសឡាវ ដើម្បីពង្រឹង និងលើកកម្ពស់សិទ្ធិស្រ្តី និងយេនឌ័រ។

- ក្នុងឋានៈជាប្រធានអាស៊ាន បានចូលរួមនិងធ្វើជាតំណាងឱ្យអាស៊ានក៏បានចូលរូមកិច្ចប្រជុំកំពូល G20។ យើងក៏បានបង្ហាញកង្វល់របស់យើងផងដែរ ជុំវិញការប្រឈមនានា... ជំងឺឆ្លង បម្រែបម្រួលអាកាសធាតុ និងគ្រោះ មហន្តរាយធម្មជាតិជាដើម។

- សម្តេចមានប្រសាសន៍ទៀតថា យើងបានប្រឈមនឹងបញ្ហាភាពមិនប្រកដប្រជានៃសេដ្ឋកិច្ចសាកល បានធ្វើ មានការប៉ះពាល់ដល់ដំណើរឆ្ពោះទៅមុខរបស់អាស៊ាន តែយ៉ាងណាយើងបានរួបរួមគ្នាយ៉ាងស្វិតស្វាញ ដើម្បី ពង្រឹងតួនាទីអាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។

- សូមថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងប្រទេសជាដៃគូ ដែលបានចូលរូមសហការ យ៉ាងមុតមាំ ក្នុងការធ្វើឱ្យកម្ពុជា ដែលបំពេញករណីកិច្ចរបស់ខ្លួន ជាប្រទេសម្ចាស់កិច្ច ប្រជុំកំពូលអាស៊ាននាឆ្នាំ ២០១២។

- សម្តេចបានថ្លែងទៀតថា យើងពិតជាមានមោទនភាព ដែលបានបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធប្រកបដោយជោគជ័យ៕

កម្ពុជា ប្រគល់ ញញួរអាស៊ាន ជូនប្រ៊ុយណេ ក្លាយជាប្រធាន អាស៊ានឆ្នាំ២០១៣

$
0
0

ភ្នំពេញ៖ បន្ទាប់បំពេញ ភារកិច្ចដ៏ល្អ ក្នុងឋានៈជាប្រធានអាស៊ាន អស់រយៈពេលពេញ១ឆ្នាំ ប្រទេសកម្ពុជា បាន ប្រគល់ញញួរអាស៊ានជូនដល់ប្រទេសប្រុយណេ ដែលជានិមិ្មតសញ្ញាថា ភារកិច្ចរបស់ខ្លួន ជាប្រធានអាស៊ានអស់ហើយ ដោយធ្លាក់ទៅលើប្រទេសប្រ៊ុយណេ វិញម្តង។

ប្រធានអាស៊ានឆ្នាំ២០១២ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ពោលគឺជាថ្ងៃដែលបញ្ចប់ជាស្ថាពរ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ បានប្រគល់ញញួរអាស៊ាន ជូនដល់ ព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkia សម្រាប់ទទួលជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានឆ្នាំ២០១៣។

សម្តេចបានសម្តែងសេចក្តីសង្ឃឹមថា ប្រទេសប្រ៊ុយណេ នឹងបំពេញតួនាទីឱ្យបានជោគជ័យថែមទៀត។

ព្រះចៅ ស៊ុលតង់ ដែលទើបបានទទួលញញួរ ពីសម្តេចតេជោ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ក្នុងឋានៈ ជាប្រធានអាស៊ានឆ្នាំ២០១២ ដែលបានបំពេញបេសកកម្មយ៉ាងខ្លាំងក្លា ដើម្បីផលប្រយោជន៍ របស់អាស៊ាន៕

Photo by DAP-NEWS

ខ្លឹមសារសំខាន់ៗ របស់សម្តេចតេជោ ក្នុងសន្និសីទព័ត៌មាន នាវិមានសន្តិភាព

$
0
0

- ជាកិច្ចចាប់ផ្តើម នៃសន្និសីទព័ត៌មាន នៅចំពោះមុខអ្នកព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបនោះ សម្តេចតេជោ បានថ្លែងអំណរគុណដល់អ្នកកាសែតជាតិ និងអន្តរជាតិនានា ដែលបានមកយកព័ត៌មានពីកិច្ចប្រជុំកំពូលនេះ។

- ពាក់ព័ន្ធការតភ្ជាប់អាស៊ាន សម្តេចមានប្រសាសន៍ថា ថ្នាក់ដឹកនាំអាស៊ាន ស្នើឲ្យដៃគូអាស៊ាន ជួយផ្តល់មូល និធិហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។

- បញ្ហាសមុទ្រចិនខាងត្បូង សម្តេចមានប្រសាសន៍ថា ថ្នាក់ដឹកនាំអាស៊ាន និងបន្តដោះស្រាយ តាមរយៈកិច្ចសហ ប្រតិបត្តិការអាស៊ាន-ចិន។ ជាមួយគ្នានេះ អាស៊ានគំាទ្រថៃ ធ្វើជាអ្នកសម្របសម្រួលរវាងចិន និងអាស៊ាន លើ បញ្ហាសមុទ្រចិនខាងត្បូង។

- សម្តេចបន្តថា កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី១៥ បន្តពង្រឹងផែនសកម្មភាព២០១១-២០១៥។ អាស៊ាន ស្វាគមន៍ចិន ចំពោះការគាំទ្រដល់ការតភ្ជាប់អាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន-ចិន ស្វាគមន៍ខួបឆ្នាំទី១០ នៃក្រម ប្រតិបត្តិ។

- សម្តេចបន្តថា ថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន បានគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការ និងគាំទ្រវិភាគទានយ៉ាងច្រើនរបស់ជប៉ុន ក្នុងការគាំទ្រហិរញ្ញវត្ថុ ចំពោះការធ្វើសមាហរណកម្មអាស៊ាន។

- ជាមួយគ្នានេះ ថ្នាក់ដឹកនាំអាស៊ាន-កូរ៉េ បានគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការ ជាពិសេស ក៏ផ្តល់ ហិរញ្ញប្បទានដល់មជ្ឈមណ្ឌលគ្រប់គ្រង គ្រោះមហន្តរាយអាស៊ាន។ អាស៊ាន-កូរ៉េ គំាំទ្រកម្មវិធីលុបបំបាត់អាវុធ នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េដោយសន្តិវិធី។  អាស៊ាន-កូរ៉េ បានឯកភាពគ្នាជំរុញពាណិជ្ជ កម្មអាស៊ាន-កូរ៉េ ឲ្យបាន ១៥០ពាន់លានដុល្លារក្នុងឆ្នាំ២០១៥។

- អាស៊ាន+៣ គាំទ្រលើការធ្វើសមាហរណកម្មនាឆ្នាំ២០១៥ ជាពិសេសការតភ្ជាប់។ អាស៊ាប+៣ គាំទ្រផែនការ របស់អាស៊ាន។

- អាស៊ាន+ឥណ្ឌា លើកទី១០ គាំទ្រខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា នៅខែធ្នូ ខាងមុខនៅប្រទេសឥណ្ឌា។អាស៊ាន +ឥណ្ឌា វាយតម្លៃខ្ពស់ ចំពោះក្រុមឥស្សរជនឆ្នើមអាស៊ានឥណ្ឌា ដែលបានផ្តល់អនុសាសន៍សម្រាប់ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងឯកភាពគ្នា លើគម្រោងធ្វើផ្លូវហាយវេ សម្រាប់ការភ្ជាប់ អាស៊ាន- ឥណ្ឌា។

- កិច្ចសន្ទានាអាស៊ានជាសាកល ជាសមិទ្ធិផលថ្មី របស់អាស៊ាន ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ភ្នំពេញ ក៏ដូចជា បញ្ហាផ្សេងទៀត សម្រាប់ឆ្លើយតបទៅនឹងប្រឈមនានាផងដែរ។ វាក៏បានជួយលើកមុខមាត់អាស៊ាន ក្នុងពិភព លោកផងដែរដែរ។

- ការចាប់ផ្តើមការចរចាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ជាមួយប្រទេសអូស្ត្រាលី ណូវែលសេឡង់ ឥណ្ឌា កូរ៉េ ជប៉ុននិងចិន។

- ថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំប្រទេសដៃគូទាំង៦ បានប្រកាសភាពដៃគូគ្រប់ជ្រុងជ្រោយ នៃដំបន់សេដ្ឋកិច្ច សេរីរវាងអាស៊ាន អាស៊ាន+១ និងអាស៊ានជាមួយប្រទេសផ្សេងៗទៀត។

- សម្តេចតេជោ ហ៊ុន សែន បានសម្តែងការដឹងគុណចំពោះមន្រ្តីរាជរដ្ឋាភិបាលគ្រប់ស្ថានប័ន ក៏ដូចជាកម្លាំង ប្រដាប់អាវុធទាំងរក្សាសន្តិសុខ និងបង្កលក្ខណៈ ឲ្យកិច្ចប្រជុំនេះ សម្រេចបានជោគជ័យ។ ជាមួយគ្នានេះ សម្តេច បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលបានរួមគ្នាធ្វើឲ្យកិច្ច ប្រជុំដ៏ធំមួយនេះ សម្រេចបានជោគជ័យ និងប្រកបដោយមោទនភាព។ សម្តេចក៏បានថ្លែងអំណរគុណ ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងជាតិ និងអន្តរជាតិ ដែលបានចូលរួមយកព័ត៌មាននៅក្នុងកិច្ចប្រជុំនេះ។

- ដោយក្តីរំភើប និងក្តុកក្តួល ដោយស្រក់មកជាមួយនូវទឹកភ្នែកផងនោះ សម្តេចតេជោ បានទូលថ្វាយព្រះមហា ក្សត្រ និងសម្តេចម៉ែ និងគោរពថ្វាយ ចំពោះព្រះវិញ្ញាណក្ខ័ន្ធ កូនចៅបានកំពុងធ្វើកិច្ចការដ៏ល្អ សម្រេចជូនសម្តេច ឪ នូវកិច្ចការខ្លះ ដែលសម្តេចឪមិនទាន់បានសម្រេចនោះ។ អ្វីដែលសម្តេចឳ ចង់បាន គឺកិត្តិយសជាតិ ឥឡូវនេះគឺបានហើយ។

- ប្រសាសន៍ជាចុងក្រោយទាំងអួលដើមករលាំឡំជាមួយទឹកភ្នែកនោះ សម្តេចបានថ្លែងពីការលើកសរសើរពី បណ្តាមេដឹកនាំរបស់ប្រទេសមហាអំណាច ចំពោះវីរភាពរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេច នរោត្តម សីហនុ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រថយន្តហ៊ីណូ បុកចូលរោងការ របួសធ្ងន់ស្រាល ១៥នាក់

$
0
0

ភ្នំពេញៈ រថយន្តហ៊ីណូមួយគ្រឿង បានបុកគ្នា ជាមួយរថយន្តលុច្សស៊ីសហើយរេចង្កូត បុកចូលក្នុងរោងការ ដែល មានមានភ្ញៀវយ៉ាងច្រើនកុះករ កំពុងអង្គុយស្រស់ស្រូបអាហារនោះ ធ្លាយពីម្ខាងទៅម្ខាង បណ្តាលឲ្យភ្ញៀវក្នុង រោងការ១៥នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយខ្លះបាក់ដៃ បាក់ជើង និងបាក់ចង្កេះថែមទៀតផង។

ហេតុការណ៍ដែលមិនគួរកើតមានបំផ្លាញ់នូវពិធីដ៏មង្គល និងប្រកបដោយភាពសប្បាយរីករាយ ប្រែក្លាយទៅជា ទុក្ខសោកវិញនេះ បានកើតឡើងនាវេលាម៉ោង ៦ និង៣០នាទីព្រលប់ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិ-សង្កាត់វាលស្បូវ ខណ្ឌមានជ័យ។

យោងតាមមន្រ្តីនគរបាលប៉ុស្តិ៍សង្កាត់វាលស្បូវ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេបានឃើញរថ យន្តហ៊ីណូដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0719 បើក បរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ១។ លុះដល់ចំណុចកើតហេតុមានរថយន្តលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 20-8383 ដែលម្ចាស់របស់វាស្ថិតក្នុងអាការៈស្រវឹងនោះ បានបញ្ជារថ យន្តបម្រុងនឹងជែងជាមួយរថយន្តដឹកដីនេះ ក៏ជ្រុលទៅប៉ះរថយន្តដឹកដី ធ្វើឲ្យអ្នកបើកបររថយន្តដឹកដីភ្ញាក់ ក៏ កន្ត្រាក់ចង្កោតរថយន្តជ្រុលបុកចូលទៅក្នុងរោងការតែម្តង។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ខណៈភ្ញៀវយ៉ាងច្រើនកុះករកំពុងស្រស់ស្រូបអាហារ ក្នុងពិធីអាពាហ៍ពិពាហ៍ អមតន្ត្រីកំដរយ៉ាងពិរោះរងំនោះ ស្រាប់តែរថយន្តខាងលើបានជ្រុលបុកចូលទៅទាំង កម្រោល ធ្វើឲ្យរត់ប្រសាច់ជាន់ជើងគ្នា ទោះជាយ៉ាងណានៅមានភ្ញៀវជាច្រើននាក់ ដែលរត់មិនទាន់នោះបានរង របួសធ្ងន់ និងស្រាល។ ក្នុងនោះបើតាមការបញ្ជាក់ពីមន្រ្តីនគរបាល ភ្ញៀវក្នុងពិធីប្រមាណជា ១៥នាក់បានរង របួស តែធ្ងន់៦នាក់ ដោយអ្នកខ្លះបាក់ បាក់ជើង និងបាក់ចង្កេះផងដែរ ក្នុងចំណោមជនរងគ្រោះទាំងអស់ មាន ស្រី៥នាក់។

នៅក្នុងពិធីមង្គល តែប្រែក្លាយជារឿងសោកសៅខាងលើនេះ ជាមង្គលការ ដែលមានកូនកំលោះឈ្មោះ ឌួង រត នា និងកូនក្រមុំឈ្មោះ សុន ស៊ីធួន។

តែទោះជាយ៉ាងណា ក្រោយកើតហេតុ ដោយមានការជួយអន្តរាគមន៍ពីសមត្ថកិច្ចខណ្ឌមានជ័យនោះ ជនរង គ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ រីឯជនបុរស ដែលជាអ្នកបើកបរទាំងសងខាង ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះ ស្វាគមន៍អស់ជាច្រើនដៃ និង ជើង ឡើងទ្រោមខ្លួនផងដែរ។

បុរសជាអ្នកបើកបររថយន្តបង្កហេតុខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងអស់ ដោយបុរសជាអ្នកបើកបរ រថយន្តលុច្សស៊ីសដែលមានអាការៈស្រវឹងនោះ មានឈ្មោះ អ៊ុន សុខ អាយុ ៥០ឆ្នាំ ជាអ្នកលក់ដូរនៅផ្សារអូរ ឬស្សី ស្នាក់នៅក្នុងសង្កាត់អូរឬស្សី ខណ្ឌ៧មករា ហើយអ្នកបើកបររថយន្តដឹកដីឈ្មោះ ចាន់ សម្បត្តិ អាយុ ២២ ឆ្នាំ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្រ្តីនគរបាលខាងលើនេះ បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរា ចរណ៍ជើងគោករង់ចាំការដោះស្រាយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


សម្តេច ហ៊ុន សែន រំភើបអួលដើមក រហូតដល់ស្រក់ ទឹកភ្នែក ក្រោយកិច្ច ប្រជុំកំពូល អាស៊ានលើកទី២១

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានសម្តែង នូវក្តីរំភើបអូលដើមករហូតដល់ស្រក់ទឹកភ្នែក ក្រោយពេលដែលសម្តេចតេជោ បានមានប្រសាសន៍ថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរ ក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅក្នុងសិន្និសីទសារព័ត៌មានទៅកាន់ក្រុម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅល្ងាចនៅថ្ងៃទី ២០ ខែវិឆ្ឆិកា ឆ្នាំ២០១២នេះ នាវិមានសន្តិភាព។

សម្តេចបានមានប្រសាសន៍ថា « ទូលព្រះបង្គំ សូមឆ្លៀតឱកាសនេះ ទូលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចឪ ដែល មានព្រះគោរមងារជាសម្តេចព្រះរតនកោដ្ឋ ជ្រាបថា កូនចៅរបស់ព្រះអង្គ បាននិងកំពុងបំពេញកិច្ចការដ៏ល្អ ដែល កិច្ចការមួយចំនួនព្រះអង្គមិនទាន់បំពេញ។ ប៉ុន្តែឥឡូវនេះ កូនចៅ បានកំពុងបំពេញ ជំនួសសម្តេច ព្រះបិតា»។ «ទូលបង្គំនៅតែនឹកឃើញដល់ព្រះអង្គ ព្រមទាំងការពេញចិត្តចំពោះថ្នាក់ដឹកនាំទាំងឡាយ ដែលបានថ្លែងនៅក្នុង សុន្ទរកថារបស់ពួកគេ អំពីការសោកស្តាយចំពោះព្រះអង្គ»។

សម្តេចបានបន្តថា «ខ្ញុំសូមទោសចំពោះការដែលខ្ញុំមិនអាចទប់ទឹកភ្នែកបាន ចំពោះអ្វីដែលព្រះអង្គចង់បាន គឺកិត្តិ យសជាតិ ឥទ្បូវកិត្តិយសជាតិ កំពុងត្រូវបានលើកស្ទួយហើយ ក្នុងរយៈពេលដែលព្រះអង្គសោយទិវង្គត ដែល ព្រះអង្គមិនបានឃើញ។ ខ្ញុំសង្ឃឹមថា ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គទតបានឃើញ នូវអ្វីដែលកូនចៅរបស់ព្រះអង្គ បាននិងកំពុងធ្វើនាពេលនេះ»៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

បុរសម្នាក់កាប់ កូនបង្កើតដាច់ក ស្លាប់២នាក់ និងកាប់អ្នកជិត ខាងស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

$
0
0

កំពង់ចាមៈ ឃាតកប្រមឹកម្នាក់ បានប្រើកាំបិត កាប់ចិញ្ច្រាំកូនបង្កើតរបស់ខ្លួនដាច់ក ស្លាប់២នាក់ និងបន្ត ទៅកាប់អ្នកជិតខាងស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ទៀត កាលពីវេលាម៉ោង៦ ព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុចភូមិជយោ ឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ឃាតកចិត្តតិរច្ឆានដែលសមត្ថកិច្ចបានចាប់ខ្លួននោះ មានឈ្មោះ ជ្រិន ជ្រាន ភេទប្រុស អាយុ៣៣ឆ្នាំ បានកាប់ចិញ្ច្រាំសម្លាប់កូនខ្លួនឯង ទី១. ឈ្មោះស្រី ណេ អាយុ ២ឆ្នាំ, ទី២. ឈ្មោះ ស្រី នី អាយុ ៦ឆ្នាំ។ ដោយ ឡែកអ្នកជិតខាងម្នាក់ ដែលត្រូវបានបុរសនោះ កាប់ស្លាប់ដែរនោះ មានឈ្មោះ សាំង អូន ភេទប្រុស អាយុ ៤៨ឆ្នាំ និង អ្នកជិតខាងម្នាក់ទៀត ដែលរងរបួសធ្ងន់ក្រោមផ្លែកាំបិតរបស់បុរសប្រមឹករូបនេះ មានឈ្មោះ យិន ផាត ភេទប្រុស អាយុ ៣២ឆ្នាំ អ្នកទាំងអស់រស់នៅក្នុងភូមិជយោ ឃុំជយោ ស្រុកចម្ការលើ ខេត្ត កំពង់ចាម។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាឃាតក គេតែងតែឃើញផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ លុះនៅវេលាកើតហេតុ ខណៈដែលកំពុងហូបបាយពេលល្ងាច ស្រាប់តែឃើញបុរសជាឃាតក បានបីកូន ស្រីរបស់ខ្លួនចុះមកពីលើផ្ទះ យកមកដល់ដី ក៏ប្រើកាំបិតកាប់ចិញ្ច្រាំកូនរបស់ខ្លួនបណ្តាលឲ្យដាច់ក ស្លាប់ទាំងពីរនាក់តែម្តង។

ប្រភពបានបន្តថា ក្នុងហេតុការណ៍បន្ទាប់ គេបានឃើញបុរសជាឃាតក យកកាំបិតទៅកាប់អ្នកជិតខាង ចំនួន ២នាក់ទៀត បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ប៉ុន្តែក្រោយហេតុការណ៍ភ្លាមៗ បុរសជាឃាតក ត្រូវបាននគរបាលចាប់ខ្លួន។

បើតាមមន្ត្រីនគរបាលកំពុងនៅតែធ្វើអន្តរាគមន៍ក្នុងហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងដែរថា បុរសជាឃាតកសមត្ថកិច្ច បានចាប់ខ្លួនបានហើយ ចំណែកឯអង្គហេតុ សមត្ថកិច្ចបានធ្វើកាសន្និដ្ឋានជាបឋមថា បណ្តាលមកពីជនល្មើសស្រវឹងស្រា៕

មន្ត្រីយោធា ឆ័ត្រយោង លេខ៩១១ម្នាក់ ជាប់ចោទ ពីបទប្រើ អំពើហិង្សាដោយ ចេតនាទៅលើ យុវជនម្នាក់

$
0
0

កំពង់ចាមៈ   លោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ចាម បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កាលពីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ថាករណី យុវជនម្នាក់ វាយកញ្ចក់ រថយន្តរបស់មន្ត្រី  យោធាហើយម្ចាស់ បានចាប់វាយ យុវជននោះបណ្តាល ឲ្យរងរបួស ក្នុងករណីនោះ លោក បានធ្វើការចោទប្រកាន់ ភាគីខាងមន្ត្រីយោធា ពីបទប្រើអំពើហឹង្សាដោយ ចេតនា រីឯយុវជនបង្ក ត្រូវចោទប្រកាន់ពីបទធ្វើឲ្យខូចខាត ទ្រព្យ សម្បត្តិគេ ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១២ នៅចំណុចភូមិលេខ៤ ឃុំជប់ ស្រុកត្បូងឃ្មុំ យុវជនម្នាក់ ឈ្មោះ អ៊ុក សុភ័ស្ស អាយុ១៧ឆ្នាំ រស់នៅភូមិ ស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ស្ថិតក្នុងអាការៈស្រវឹង បានវាយបណ្តាលឲ្យ ប្រេះស្រាំកញ្ចក់រថយន្តម៉ាក ស៊ើប ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខម. ២១៣៧ របស់មន្ត្រីយោធា កងការពារឆ័ត្រយោង លេខ៩១១ម្នាក់ឈ្មោះ ទូច ម៉េងសែ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចក្រចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ហើយភ្លាមៗនោះ មន្ត្រីយោធាឈ្មោះ ទូច ម៉េងសែ រួមនិងឪពុកក្មេកម្នាក់ទៀតឈ្មោះអ៊ី រដ្ឋា អតីតៈជាមន្ត្រីនគរបាល បានចាប់យុវជន នោះវាយបណ្តាល ឲ្យសន្លប់ និងរងរបួសជាដំណំ រួចប្តឹងនគរបាលឲ្យ ចាត់ការយកយុវជន ម្នាក់នោះទៅដាក់គុក ដោយមិនព្រមទទួល យកដំណោះ ស្រាយ អ្វីទាំងអស់ពីអាណាព្យាបាល ខាងយុវជនរងរបួស បើទោះជាខាងអាណាព្យាបាល យុវជនរងរបួសមានការអង្វរ និងសុំសងនូវ ប្រាក់សម្រាប់ ជួសជុលកញ្ចក់ រថយន្តនោះវិញក៏ដោយ។ ហើយករណីដដែលនេះ ក្រោយពីគ្មានសង្ឃឹម និងរកដំណោះស្រាយ ខាងយុវជនរងរបួសក៏ បានសម្រេច ចិត្តដាក់ពាក្យប្តឹង មន្ត្រីយោធានោះវិញ ពីបទប្រើអំពើហិង្សា វាយតប់ខ្លួនបណ្តាល ឲ្យសន្លប់ និងមានរបួសស្នាម ជាច្រើនកន្លែង។

ក្នុងករណីខាងលើនោះនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ដើមអម្ពិលមិនទាន់បានការបំភ្លឺពីលោក ទូច ម៉េងសែ មន្ត្រីយោធានៅ អង្គភាពឆ័ត្រយោង លេខ ៩១១បាននៅឡើយទេ។ ប៉ុន្តែបើទោះជាយ៉ាងនោះក្តី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ចាម លោក ផាន់ សុភ័ក្រ បានមានប្រសាសន៍ ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា ក្នុងករណីខាងលើ លោកបានញែក ចេញជាពីរករណី ដាច់ពីគ្នា ដោយ មួយករណីគឺរឿង យុវជន អ៊ុក សុភ័ស្សជាប់ចោទពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ចំណែក ឯម្ចាស់រថយន្តស៊ើប លោក ទូច ម៉េងសែ ជាប់ចោទពីបទ ប្រើអំពើហិង្សា ដោយចេតនា ហើយសំណុំរឿងនោះ លោក បានបញ្ជូនទៅឲ្យចៅក្រម ស៊ើប លោក អ៊ុំ ចាន់ថុល ជាអ្នកចាត់ការបន្ត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បើកការប្រជុំ ត្រៀមរៀបចំ សណ្តាប់ធ្នាប់ តាមដងផ្លូវ និងរក្សាសន្តិសុខ ជូនក្បួន រថយន្ត ប្រណាំង អាស៊ាន-ឥណ្ឌា

$
0
0

បន្ទាយមានជ័យ៖ នៅរសៀលម៉ោង៣ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ អាជ្ញាធរ ខេត្តបន្ទាយ មានជ័យ បានបើកការ ប្រជុំស្តីពីការត្រៀមរៀបចំ សណ្តាប់ធ្នាប់ តាមដងផ្លូវ និងរក្សាសន្តិសុខ ជូនក្បួន រថយន្តប្រណាំង អាស៊ាន-ឥណ្ឌា ដែលនឹងត្រូវឆ្លងកាត់ ប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអន្តរជាតិ ប៉ោយប៉ែត នាដើមខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ។

ពិធីនេះត្រូវបាន ប្រារព្វ ធ្វើឡើងនៅសាល ប្រជុំទីស្នាក់ការ ត្រួតពិនិត្យ ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែត ក្រោមអធិបតីភាព លោក ទ្រី ណារិន អភិបាលរង ខេត្តបន្ទាយមានជ័យ លោក ជុង ឡឹម ប្រធានមន្ទីរ ទេសចរណ៍ខេត្ត លោក ម៉ែន សោភ័ណ អភិបាលរង ក្រុងប៉ោយប៉ែត ក្រៅពីនេះក៏មានការអញ្ជើញ ចូលរួមពីអស់លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរស្ថាប័ន ពាក់ពន្ធ័ជុំវិញខេត្ត ក្រុង និងកងកម្លាំប្រដាប់អាវុធ គ្រប់ប្រភេទផងដែរ។

លោក ទ្រី ណារិន បានលើកឡើងថា ការដែលអាជ្ញាធរ ខេត្តប្រមូលមន្ត្រីរាជការ ពាក់ពន្ធ័មកប្រជុំថ្ងៃនេះគឺ យើងត្រៀមរៀប ចំផែនការ ទទួលក្បួន រថយន្តប្រណាំង អាស៊ាន-ឥណ្ឌា លើកទី២ ដែលឆ្លងកាត់ ប្រទេស សិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា វៀតណាម និងឡាវ។

លោកបានបន្តថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២ ខាងមុខ ក្បួនរថយន្ត ប្រណាំងទាំងនោះ នឹងឆ្លងកាត់ ប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តសៀមរាប និងខេត្តដ៏ទៃទៀត ជុំវិញបឹង ទន្លេសាប ឆ្ពោះទៅវៀតណាម និងឡាវ។

លោក ទ្រី ណារិន បានបន្ថែមថា ដើម្បីលើកមុខមាត់ ខេត្តក៏ដូចជា ប្រទេសកម្ពុជា អាជ្ញាធរ ខេត្តប្រជុំផ្សព្វផ្សាយ ដល់ស្ថាប័នពាក់ពន្ធ័ ទាំងអស់ត្រូវត្រៀម លក្ខណះសម្រួល សណ្តាប់ធ្នាប់សាធារណះ ដើម្បីបង្កលក្ខណះ ងាយស្រួលដល់ការ ធ្វើដំណើរតាម ដងផ្លូវជាតិ និងរក្សាសន្តិសុខ ជូនគណះប្រតិភូ រហូតចប់ ចុងចប់ដើម៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ជា មុនី ស្នើលោក គាត ឈន់ លើកលែងពន្ធ លើប្រាក់ អត្ថប្រយោជន៍ របស់កម្មករ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា នេះ ប្រធានសហជីពសេរីកម្មករ បានស្នើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក គាត ឈន់ ជួយបន្ធូរ បន្ថយ ឬលើកលែងពន្ធ លើប្រាក់អត្ថប្រយោជន៍ផ្សេងៗ របស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែក ជើង។

យោងតាមលិខិតមួយច្បាប់ ចុះហត្ថលេខាដោយ លោក ជា មុនី ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកានេះ បានឲ្យដឹងថា កម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង បច្ចុប្បន្នក្នុងម្នាក់ៗទទួលបាន ប្រាក់បៀវត្សរ៍គោលត្រឹម ៦១ដុល្លារអាមេរិក ក្នុងមួយខែប៉ុណ្ណោះ។ ប៉ុន្តែកម្មករ និយោជិតម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភ និង ប្រាក់អត្ថប្រយោជន៍ផ្សេងៗ មួយចំនួនទៀតដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន៧ដុល្លារ, ប្រាក់រង្វាន់ធ្វើការ ទៀងទាត់១០ដុល្លារ, ប្រាក់ថែទាំសុខភាព ៥ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារ (គិតតាមចំនួនឆ្នាំចូលបម្រើការងារ), ប្រាក់ថ្លៃបាយ២.០០០រៀល ក្នុងមួយថ្ងៃ។

លិខិតនោះ បាននិយាយពីហេតុផលបន្តថា ឧបមា កម្មករ និយោជិត ម្នាក់ដែលបម្រើការងារ មានអតីតភាពចំនួន៩ឆ្នាំ គឺទទួល ប្រាក់ឧបត្ថម្ភ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ចំនួនប្រមាណ៤៦ដុល្លារ ក្នុងមួយខែ។ លើសពីនេះ ដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពក្រីក្រលំបាក របស់ខ្លួនកម្មករ និយោជិត ភាគច្រើន ឬសឹងតែទាំងអស់ បានខិតខំប្រឹងប្រែងធ្វើការថែមម៉ោង ដោយស្ម័គ្រ ចិត្តទើបទទួលបានប្រាក់បន្ថែម តាមកម្លាំងកាយ និងកម្លាំងចិត្តរៀងៗខ្លួន រហូតដល់មានកម្មករ និយោជិតទទួលរងការ ដួលសន្លប់ជារឿយៗ ក្នុងពេលបំពេញការងារ ដោយសារបរិស្ថាន ក្នុងរោងចក្រខ្វះអនាម័យផង ខិតខំធ្វើការថែមម៉ោងលើស កម្រិតសុខភាពរបស់ខ្លួន និងការហូបចុកមិនគ្រប់ គ្រាន់ជាដើម។

តំណាងកម្មករម្នាក់ បម្រើការងារអស់រយៈពេល ចំនួន៩ឆ្នាំ នៅរោងចក្រតម្បាញជុងហ្វៃ និយោ ជករោងចក្របានបូកបញ្ជូល ប្រាក់បៀវត្សរ៍, ប្រាក់ថែមម៉ោង, ប្រាក់ឧបត្ថម្ភ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ គិតជាប្រាក់ឈ្នូលប្រចាំខែសីហា ឆ្នាំ២០១២ ជូន កម្មកររូបនោះ ដែលប្រាក់សរុប ត្រូវទទួលបានចំនួន២៥៣,១៧ដុល្លារអាមេរិក។ ប៉ុន្តែក្រោយពីដកប្រាក់បង់ពន្ធ និងប្រាក់ត្រូវ បង់ទៅសហជីព (បង់ចំនួន០,២៥ដុល្លារ ឬចំនួន១.០០០រៀលក្នុង១ខែ) តំណាងកម្មករ និយោជិតរូបនោះ ទទួលបានប្រាក់ ត្រឹមចំនួន ២៤៩,២២ដុល្លារ។

អាស្រ័យហេតុនេះ សូមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជួយសម្របសម្រួលបន្ធូរបន្ថយ ឬលើកលែងពន្ធលើប្រាក់ អត្ថប្រយោជន៍ របស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដើម្បីគិតគូរដល់ជីវភាពរបស់កម្មករ និយោជិត ខណៈ ដែលទំនិញលើទីផ្សារ កំពុងឡើងថ្លៃជាលំដាប់៕

កូនស្រីរបស់ លោកមេធាវី គួយ ធុនណា ទើបតែរៀន ថ្នាក់ទី១០ តែមានសមត្ថភាព ប្រឡងជាប់ នៅសាលា ខេមអេត

$
0
0

ភ្នំពេញ៖ កូនស្រីបង្កើត របស់លោក មេធាវី គួយ ធុនណា គឺកញ្ញា ណា ម៉ារីណែត ដែលទើបនឹង រៀនថ្នាក់ទី១០ នៃវិទ្យាល័យ ឥទ្ទ្រទេវី ប៉ុន្តែមានសមត្ថភាព ប្រឡងជាប់ នៅវិទ្យាស្ថាន ខេមអេត ក្នុងចំណោម បេក្ខជន បេក្ខនារី ជាច្រើនរយនាក់។

ការប្រឡង ជាប់របស់កញ្ញា ណា ម៉ារីណែត ដើម្បីទទួលបាន ឱកាសចូលរៀន នៅវិទ្យាស្ថាន អន្តរជាតិមួយ នេះ ថ្នាក់ សញ្ញាប័ត្រ ជំនាញអ្នកបច្ចេកទេស ផ្នែកគណនេយ្យ (CAT ) បង្ហាញឲ្យ ឃើញថា ទើបតែរៀននៅថ្នាក់ទី១០ នៅសាលារដ្ឋ ប៉ុន្តែរូបនាង ដែលទទួលបាន ការបណ្តុះ បណ្តាល ពីគ្រូបង្រៀន និងមានការ ជួយជ្រោមជ្រែង និងឧបត្ថម្ភ គ្រប់បែបយ៉ាងនោះ ពីសំណាក់ឪពុកម្តាយ ពិតជាមាន សមត្ថភាពខ្ពស់ ក្នុងការប្រឡងជាប់ ខណៈមានបេក្ខជន បេក្ខនារី ចូលរួមប្រឡង ជាច្រើនរយនាក់។

គណនេយ្យបច្ចេក ទេសអន្តរជាតិ របស់សញ្ញាប័ត្រ ជំនាញអ្នកបច្ចេកទេស ផ្នែកគណនេយ្យ ត្រូវបានថ្នាក់ដឹកនាំសាលា អះអាងថា ជាកម្មវិធី សិក្សាទទួល ស្គាល់ជាលក្ខណៈអន្តរជាតិ៕

www.dap-news.com

www.dap-news.com

សង្ស័យចាប់ មនុស្សតាមដីកា ផ្អើលប្រជាពលរដ្ឋ នៅមុខមន្ទីរពេទ្យ កាល់ម៉ែត

$
0
0

ភ្នំពេញ៖ បុរសចំនួន៣នាក់ ដែលមិនត្រូវបាន គេស្គាល់អត្តសញ្ញាណ កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ត្រូវកម្លាំង សមត្ថកិច្ច ក្រសួងមហា ផ្ទៃចំនួន៣រថយន្ត ស្លៀកពាក់ស៊ីវិល ចាប់ខ្លួន ស្ថិតនៅ មុខមន្ទីរពេទ្យ កាល់ម៉ែត តាមបណ្តោយ ផ្លូវព្រះមុនីវង្ស កែវផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ធ្វើឲ្យមានការ ភ្ញាក់ផ្អើល ពីសំណាក់ ប្រជាពលរដ្ឋ នៅតាមដងផ្លូវ យ៉ាងខ្លាំង និងបង្កឲ្យ មានការកក ស្ទះចរាចរ ទៀតផង។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មិនមាន សមត្ថកិច្ចណាម្នាក់ ចេញមកអះអាងថា ការចាប់ខ្លួនបុរស ទាំងបីនាក់នេះ គឺដោយសារ តែប្រព្រឹត្តិ បទល្មើសអ្វីនោះទេ និងជាការចាប់តាមដីកា ឫមួយយ៉ាងណានោះទេ។

 ដោយឡែក អ្នកយកព័ត៌មាន ដើមអម្ពិល លោក គឹម ចន្ថា អ្នកយកព័ត៌មាន ប្រចាំខណ្ឌដូនពេញ ដែលយក ទូរស័ព្ទដៃ ថតរូប នៃសកម្មភាព ខាងលើនេះ ក៏ត្រូវសមត្ថកិច្ច ដែលគេអះអាងថា មកពីក្រសួងមហាផ្ទៃ ប្រុងមកចាប់ ទៅយកទៀតផង។ ការចាប់ខ្លួនបុរស ទាំងបីនាក់នេះ មិនរំខានសមត្ថកិច្ច មូលដ្ឋានឡើយ៕


កម្ពុជា និង ADB ប្រារឰ ខួបលើកទី២០ នៃភាពជាដៃគូ និងអភិវឌ្ឍន៍

$
0
0

ភ្នំពេញ៖ ប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រារព្ធខួបលើកទី២០ នៃភាពជាដៃគូ និងបានរួមចំណែកយ៉ាង ច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ ពីធីអបអរសាទរខួបលើកទី២០ នេះ ធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១២ នាវិមានសន្តិភាព ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមថ្លែងបើកពិធីដ៏មានតម្លៃនេះ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ADB បានឲ្យដឹងថា ក្នុងឱកាសនោះ លោក Haruhiko Kuroda ប្រធាន ADB បាន មានប្រសាសន៍ថា “ប្រទេសកម្ពុជា កំពុងតែប្រែខ្លួនទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសក្រោយជម្លោះ ដែលទទួលបាន  ជោគជ័យជាងគេនៅក្នុងពិភពលោក។ កាលពីឆ្នាំ ១៩៩២ ប្រជាពលរដ្ឋជាងពាក់កណ្ដាល រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប៉ុន្ដែភាគរយនេះ បានធ្លាក់ចុះនៅក្រោម ១ភាគ៤ ហើយ នាពេលបច្ចុប្បន្ននេះ”។

ប្រភពដដែល បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩២ មក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្ដិការ ជិត ២ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា ដែលក្នុងនោះមាន ហិរញ្ញប្បទាន សម្បទាន និងជំនួយអភិវឌ្ឍន៍ សម្រាប់វិស័យ គមនាគមន៍/ដឹកជញ្ផូន ថាមពល អភិវឌ្ឍន៍ទីក្រុង និងជនបទ អប់រំ និងបណ្ដុះបណ្ដាលវិជ្ផាជីវៈ ការថែទាំសុខភាព វិស័យ ហិរញ្ញវត្ថុ និងការអភិវឌ្ឍវិស័យឯកជន។

ជាមួយនឹងជំនួយនេះ រដ្ឋាភិបាលបានស្ដារឡើងវិញ ឬកសាងនូវផ្លូវជាតិ ផ្លូវខេត្ដ និងផ្លូវជនបទបានប្រវែង ៤.០០០ គីឡូម៉ែត្រ សាលាបឋមសិក្សាចំនួន ៣៥០ នៅតំបន់ដាច់ស្រយាល សាលាមធ្យមសិក្សាជាង ៣៥៥ នៅទូទាំងប្រទេស និងអគារ សម្រាប់ ក្រុមប្រឹក្សាឃុំចំនួន ៧០០។ ហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានគាំទ្រដល់ការបណ្ដុះបណ្ដាលសមាជិក ក្រុម ប្រឹក្សាឃុំជាង ២០.០០០នាក់ បានផ្ដល់អគ្គិសនី ដល់ប្រជាពលរដ្ឋជាង ៦០.០០០គ្រួសារ និងបានផ្គត់ផ្គង់ទឹកស្អាតដល់ ប្រជាពលរដ្ឋជាង១លាននាក់ និងលើកកម្ពស់អនាម័យ ដល់ប្រជាពលរដ្ឋជាង១ភាគ៤លាននាក់។

ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយពង្រឹងធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាមួយនឹងការជួយលើកកម្ពស់ នូវបទប្បញ្ញត្ដិនានា និងបានជួយផ្ដល់លទ្ធភាព ឱ្យប្រជាពលរដ្ឋខ្មែរជាង ៣៦.០០០ នាក់ បើកគណនីមីក្រូហិរញ្ញវត្ថុ និងខ្ចីកម្ចី។ ដើម្បីជួយឱ្យមាន កំណើនក្នុងវិស័យឯកជន ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយប្រទេសកម្ពុជា នៅក្នុងការរៀបចំបទប្បញ្ញត្ដិនានា ដែលជំរុញឱ្យ ការចុះបញ្ជីពាណិជ្ផកម្ម មានភាពងាយស្រួល និងចំណាយអស់តិចជាងមុន។

ប្រទេសកម្ពុជា ក៏បានទទួលប្រយោជន៍ ពីការចូលរួមយ៉ាងសកម្មរបស់ខ្លួន នៅក្នុងកម្មវិធីមហាអនុតំបន់ ទន្លេមេគង្គផងដែរ ដែលកម្មវិធីនេះ បានភ្ផាប់ទំនាក់ទំនងប្រទេសកម្ពុជា ជាមួយនឹងប្រទេសជិតខាង នៅក្នុងវិស័យនានា ដូចជាការផ្គត់ផ្គង់ ថាមពល ការត្រួតពិនិត្យជំងឺឆ្លង ទេសចរណ៍ និងកិច្ចសម្រួលការដឹកជញ្ផូន និងពាណិជ្ផកម្មឆ្លងដែន។

សកម្មភាពទាំងនេះ បានរួមចំណែកធ្វើឱ្យមានការកើនឡើងប្រចាំឆ្នាំ ជាមធ្យមចំនួន ៨% នៃ GDP របស់ប្រទេសកម្ពុជា ចន្លោះ ពីឆ្នាំ ១៩៩៣ ដល់ ២០១១។ នៅក្នុងរយៈពេលដូចគ្នានេះ ចំណូលក្នុងប្រជាជនម្នាក់ បានកើនឡើងបន្ដិចម្ដងៗពី ២០០ ដុល្លារអាមេរិក ដល់ជិត ១.០០០ ដុល្លារអាមេរិក។

យុទ្ធសាស្ដ្រភាពជាដៃគូ ប្រចាំប្រទេសបច្ចុប្បន្ន របស់ធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រដល់ផែនការអភិវឌ្ឍន៍ របស់រដ្ឋាភិបាល តាមរយៈការវិនិយោគ លើសកម្មភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន ការអភិវឌ្ឍទីក្រុង និងការប្រែប្រួល អាកាសធាតុ ក៏ដូចជា វិស័យអាទិភាពទាំង ៥ ដែលក្នុងនោះ រួមមាន គមនាគមន៍/ដឹកជញ្ជូន ការផ្គត់ផ្គង់ទឹក កសិកម្ម និងធនធានធម្មជាតិ អប់រំ និងហិរញ្ញវត្ថុ។

ដោយមានមូលដ្ឋាន នៅទីក្រុងម៉ានីល ADB ប្ដេជ្ញាកាត់បន្ថយភាពក្រីក្រ នៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើន សេដ្ឋកិច្ច ប្រកបដោយសមធម៌ ដែលមានការចែករំលែកទូលំទូលាយ កំណើនធានានិរន្ដភាពបរិស្ថាន និងសមាហរណកម្មតំបន់។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៧ ប្រទេស ដែលក្នុងនោះមាន ៤៨ ប្រទេសនៅ ក្នុងតំបន់។ នៅក្នុងឆ្នាំ ២០១១ ADB បានអនុម័តផ្ដល់ហិរញ្ញប្បទាន បូករួមទាំងសហហិរញ្ញប្បទានផង ចំនួន ២១.៧ ពាន់លានដុល្លារអាមេរិក៕

តុលាការ កោះហៅមនុស្ស ៥នាក់ ករណីគប់គ្រាប់បែក ប៉ងសម្លាប់ ប្រធានមន្ទីរ សង្គមកិច្ច ខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំងៈ មនុស្ស៥នាក់ ត្រូវបានចៅក្រម តុលាការខេត្តកំពង់ឆ្នាំង លោក ញូង ចន្ធី កោះហៅមកសាកសួរ នៅរសៀលថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ ជាប់ពាក់ព័ន្ធករណី គប់គ្រាប់បែកប៉ង សម្លាប់ប្រធានមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង លោក ចូ វណ្ណា កាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅ ប៉ុន្តែលោក ចូ វណ្ណា រួចផុតពីសេចក្តីស្លាប់ ផ្ទុយទៅវិញបណ្តាលឲ្យ កូនប្រុសរបស់លោកស្លាប់ទៅវិញ។

ប្រភពខាងក្នុងតុលាការ បានឲ្យដឹងថា មនុស្សចំនួន ៥នាក់ ត្រូវបានគេសង្ស័យថា បានជាប់ពាក់ព័ន្ធ ទៅនឹងករណីគប់គ្រាប់ បែក សម្លាប់លោក ចូ វណ្ណា នោះមានៈ ទី១ ឈ្មោះ យង់ សៅវុឌ្ឍី ភេទប្រុស អាយុ ៥០ឆ្នាំ មានឋានៈ ជាអនុប្រធានមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង , ទី២ ឈ្មោះ ឪម ប៊ុណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ មានឋានៈជាប្រធានការិយាល័យ សង្គមកិច្ច និងអតីតយុទ្ធជន ស្រុករលាប្អៀរ , ទី៣ ឈ្មោះ ឈាង ចន្ធី ភេទប្រុស អាយុ ៤៣ឆ្នាំ មានឋានៈជាអនុប្រធាន ការិយាល័យ សង្គមកិច្ច និងអតីតយុទ្ធជន ស្រុកជលគិរី ,ទី៤ ឈ្មោះ អ៊ុក សុភ័ក ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមន្រ្តីការិយាល័យ អភិវឌ្ឍន៍ អតីតយុទ្ធជន និងទី៥ ឈ្មោះ សាំង សារ៉ាវុធ ភេទប្រុស អាយុ ៤៦ឆ្នាំ ជាមន្ត្រីយោធា ក្រុងកំពង់ឆ្នាំង ។

ប្រភពខាងលើបានបន្តថា ជនសង្ស័យដែលចូលខ្លួន មកធ្វើការសាកសួរ នៅតុលាការខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃនេះ មាន តែចំនួន៤នាក់តែប៉ុណ្ណោះ លើកលែងតែឈ្មោះ សាំង សារ៉ាវុធ ជាមន្ត្រីយោធាក្រុងកំពង់ឆ្នាំង មិនបានចូលខ្លួនតាមដីកា កោះហៅរបស់ចៅក្រមឡើយ ។  

ករណីខាងលើនេះ គេមិនទាន់ដឹងថា ជោគវាសនា របស់អ្នកទាំង៤នាក់ខាងលើ យ៉ាងណានៅឡើយទេ នៅវេលាម៉ោង ៤និង៤៥នាទី រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២នេះ ខណៈចៅក្រមកំពុងធ្វើការសាកសួរ និងស្តាប់ការឆ្លើយ ដោះសារ នូវអង្គហេតុ ជុំវិញករណីគប់គ្រាប់បែក ប៉ងសម្លាប់លោក ចូ វណ្ណា ជាប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តនោះ ។

គួររម្លឹកថាៈ កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅ លោកប្រធានមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង រួមនឹងសាច់ញាតិចំនួន ៥នាក់ ត្រូវបានជនមិនស្គាល់មុខ ធ្វើការគប់គ្រាប់បែកមកលើ ខណៈពួកគាត់កំពុងជប់លៀង នៅ គេហដ្ឋានរបស់លោក ចូ វណ្ណា ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ករណីខាងលើនេះ ធ្វើឲ្យលោក ចូ វណ្ណា រងរបួសធ្ងន់នៅកន្លែងកើតហេតុភ្លាមៗ និងក្រុមសាច់ញាតិចំនួន ៥នាក់ ស្លាប់(កូនប្រុសរបស់លោក) និងរងរបួសធ្ងន់ស្រាល ។

ទោះយ៉ាងណា នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា នេះ គេបានសង្កេតឃើញ ក្រុមគ្រួសារសាច់ញាតិ លោក ចូ វណ្ណា បានមកឈរនៅខាងមុខតុលាការ រង់ចាំមើល ករណីខាងលើ ហើយពួកគាត់សង្ឃឹមថា សមត្ថកិច្ច តុលាការ ខេត្ត កំពង់ឆ្នាំង នឹងវែកមុខឧក្រិដ្ឋជន ផ្តន្ទាទោសបានជាក់ជាមិនខានឡើយ ។

ជុំវិញករណីខាងលើនេះ ដើមអម្ពិល មិនទាន់អាចទំនាក់ ទំនងសុំការអត្ថាធិប្បាយណាមួយ ពីចៅក្រម ញូង ចន្ធី បាននៅឡើយ ទេនៅវេលាល្ងាច ថ្ងៃទី២១ នេះ ៕

ប្រជុំ ក្រុមប្រឹក្សាខេត្ដ សម្រេចអនុម័ត ចូលជាសមាជិក សមាគម​ ក្រុមប្រឹក្សា រាជធានីខេត្ដ

$
0
0

កំពង់ធំៈ ក្រុមប្រឹក្សាខេត្ដកំពង់ធំ នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ បានប្រារឰកិច្ចប្រជុំមួយ ដោយបានសម្រេច គាំទ្រក្រុមប្រឹក្សារាជធានី ខេត្ដ បន្ទាប់ពីលោក ណាំ ទុំ ប្រធានក្រុមប្រឹក្សាខេត្ដ ដឹកនាំអង្គប្រជុំ គូសបញ្ជាក់អំពីបទបញ្ជាផ្ទៃក្នុង លក្ខន្ដិកៈទិសដៅ និងគោលបំណង នៃសមាគមក្រុមប្រឹក្សា នៃព្រះរាជាណាចក្រកកម្ពុជារួចមក។ ក្នុងអង្គប្រជុំបានបង្ហាញឱ្យ ឃើញ ពីអត្ថប្រយោជន៍សមាគម គឺពង្រឹងលទ្ធិ ប្រជាធិបតេយ្យ បង្កើនការអភិវឌ្ឍន៍ និងភាពងាយ ស្រួល ស្វែងរកជំនួយគាំទ្រ ពីស្ថាប័នអង្គការនានា នៃបណ្ដា ប្រទេសផ្សេងៗ។

លោក ណាំ ទុំ បានគូសបញ្ជាក់ថា លោកបានជាប់ជាប្រធាន នៃសមាគមក្រុមប្រឹក្សារាជធានីខេត្ដ តាមរយៈការបោះឆ្នោត កន្លងទៅថ្មីៗនេះ នៅខេត្ដបាត់ដំបង។ ក្នុងកិច្ចប្រជុំនេះដែរ លោកក៏បានលើកឡើង អំពី សំណូមពររបស់ប្រជាពលរដ្ឋ ដែលមានកង្វល់អំពីការងារបង្កបង្កើនផលស្រូវប្រដេញទឹក នៅតំបន់៣។

លោក ណាំទុំ បានលើកឡើងអំពីសំណូមពរ របស់ប្រជាពលរដ្ឋ ទី១ គឺប្រជាពលរដ្ឋតំបន់៣  តាមរយៈលោកអនុប្រធានទី១ រដ្ឋសភាជាតិ។ ទី២ ស្នើសុំឱ្យក្រុមអន្ដរក្រសួង ពិនិត្យបែងចែកដីនៅតំបន់២ និងតំបន់៣ ជាថ្មី ពីព្រោះការបែងចែកកាលពីមុន បានប៉ះពាល់ដីស្រែបង្កបង្កើនផលរបស់ប្រជាពលរដ្ឋច្រើនពេក។ ទី៣ សូមឱ្យក្រសួងធនធានទឹក ចុះមកធ្វើអាង៣ជ្រុងជាគំរូ ដើម្បីប្រជាពលរដ្ឋ ងាយអនុវត្ដបង្កបង្កើនផល។

លោក ណាំ ទុំ បានមានប្រសាសន៍ថា បច្ចុប្បន្នមានប្រជាកសិកររាប់ពាន់នាក់ កំពុងធ្វើស្រែបណ្ដេញទឹក នៅតំបន់៣ ដែល កំពុងប្រឈមផ្លូវច្បាប់ របស់រាជរដ្ឋាភិបាល។ នៅក្នុងនោះ លោកក៏បានមានប្រសាសន៍បន្ថែមថានៅព្រឹកថ្ងៃ សៅរ៍ ទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០១២ នឹងប្រារឰកិច្ចប្រជុំ ពិនិត្យអំពីបញ្ហានេះ ដើម្បីប្រមូលរបាយការណ៍ ពីតាមបណ្ដាស្រុកពាក់ព័ន្ធ ចំនួនផ្ទៃដី ប៉ះពាល់តំបន់មុខអនុក្រិត្យ និងក្រោយអនុក្រិត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងកិច្ចប្រជុំនេះ នឹងធ្វើជាកញ្ចប់ទៅរាជរដ្ឋាភិបាល តាមសំណូមពរប្រជាពលរដ្ឋ តាមភារកិច្ចក្រុមប្រឹក្សាខេត្ដ ដោយស្រាយអំពី កង្វល់របស់ប្រជាពលរដ្ឋ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

កិច្ចប្រជុំស្តីពី ធុរកិច្ចអាស៊ាន លើកទី១៩

$
0
0

ភ្នំពេញៈ បណ្តាមន្រ្តីជាន់ខ្ពស់ទូរគមនាគមន៍ អាស៊ានទាំង១០ បានមកជួបជុំគ្នា ដើម្បីផ្លាស់ប្តូរយោបល់ លើកិច្ចការធុរកិច្ចក្នុងតំបន់។
តំណាងមកពីប្រទេសសឹង្ហបុរី បានធ្វើបទបង្ហាញអំពីសំណើសុំតម្លៃផ្ទៃរាប ក្នុងប្រទេសជាសមាជិកអាស៊ាន ហើយក៏បានធ្វើការសម្រេចលើសំណើសុំនោះ ។ ប្រៃសណីយ៍សឹង្ហបុរី ក៏បានផ្តល់នូវតម្លៃចែកចាយបញ្ញើ ឆាប់រហ័ស អឺអឺមអេសអាស៊ាន និងបទបង្ហាញអំពីតម្លៃចែកចាយបញ្ចប់ នៃការចែកចាយប្រៃសណីយ៍ ដែលមានសារសំខាន់សម្រាប់បណ្តាប្រទេសអាស៊ានទាំងមូល។

យ៉ាងណាក៏ដោយមន្រ្តីជាន់ខ្ពស់អាស៊ាន ក៏បានពិភាក្សាគ្នាអំពើសំណើ របស់ប្រៃសណីយ៍អូស្ត្រាលី ដើម្បី ចូលរួមក្នុងប្រៃសណីយ៍អាស៊ាននាពេលអនាគត ជាមួយនឹងសម្រេចទទួលយកសំណើនោះ។

លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រៃសណីយ៍កម្ពុជា ត្រូវបានអង្គប្រជុំបោះឆ្នោតជាអនុ ប្រធាន ខណៈប្រធានត្រូវបានជ្រើសតំណាងមកពីប្រទេសថៃ ហើយកិច្ចប្រជុំលើកក្រោយប្រព្រឹត្តទៅនៅ ទីក្រុងបានឌុងរឺ ហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី៕

Photo by DAP-NEWS

Photo by DAP-NEWS

មនុស្សជាង ៧៨ភាគរយ ប្រើប្រាស់បច្ចេក វិទ្យាព័ត៌មានវិទ្យា

$
0
0

ភ្នំពេញៈ រដ្ឋមន្រ្តីទូរគមនាគមន៍កម្ពុជា លោកបណ្ឌិត សូរ ឃុន និងប្រធានរដ្ឋមន្រ្តីទូរគមន៍អាស៊ាន បាន ថ្លែងការកត់សម្គាល់ថា ចំនួនអ្នកប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងចំណោមបណ្តា ប្រទេសអាស៊ាន មានរហូតដល់ទៅ៧៨ភាគរយ ជាអ្វីដែលលោកពណ៌នាថា ជាចំនួនយ៉ាងច្រើន កើតចេញពីការស្វាធ្យាយ របស់មន្រ្តីពាក់ព័ន្ធនានា។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទូរគមនាគមន៍ និងប្រៃសណីយ៍អាស៊ាន និងកិច្ចប្រជុំធុរកិច្ច នាថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១២ លោកបណ្ឌិត សូរ ឃុន បានថ្លែងថា នៅមានកិច្ចការជាច្រើនទៀត ដែលបណ្តារដ្ឋមន្រ្តី ទូរគមនាគមន៍អាស៊ាន ត្រូវពួតដៃគ្នា ដើម្បីសម្រេចឱ្យខាងតែបាននូវគោលដៅរួម របស់អាស៊ាន គឺសហ គមន៍តែមួយជោគវាសនាតែមួយ។ 

លោកបន្តថា «សព្វថ្ងៃនេះ ប្រជាជនច្រើនជាង ៧៨ភាគរយនៅក្នុងអាស៊ាន កំពុងប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យាតាមបែបបទកម្រិតចំណេះដឹងរបស់ពួកគេ។ វិស័យនេះ ក៏បានបង្កើតការងារជាង ១១,៧ លាននាក់ និងរូមចំណែកក្នុងកំណើនផលិតផលក្នុងស្រុកសរុបច្រើនជាង ៣ភាគរយផងដែរ»។

យ៉ាងណាក៏ដោយលោករដ្ឋមន្រ្តី ក៏បានកត់សម្គាល់ផងដែរថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន E-business និង E-commerce បានបង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ សម្រាប់ការធ្វើជំនួញផងដែរ៕

Photo by DAP-NEWS

លោករដ្ឋមន្រ្តី សូរ ឃុន ថ្លែងក្នុងពិធី

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>