Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ផ្សារទំនើបធំជាងគេ បំផុតនៅកម្ពុជា ចាប់ផ្តើមសាងសង់ ហើយគ្រោងបើក ដំណើរការនៅឆ្នាំ ២០១៤

$
0
0

ភ្នំពេញ៖ផ្សារទំនើបធំជាងគេបំផុតនៅកម្ពុជា ដែលជាការវិនិយោគ ដោយក្រុមហ៊ុនជប៉ុន គ្រោងនឹងចំណាយទឹកប្រាក់ ប្រមាណ ២០០លានដុល្លារអាមេរិក បានចាប់ផ្តើមការដ្ឋានសាងសង់ ហើយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២។

ផ្សារទំនើបដែលធំជាងគេនៅកម្ពុជា មានឈ្មោះថា ផ្សារទំនើបអ៊ីអន ម៉ល ត្រូវសាងសង់លើផ្ទៃដី១០ ហិកតា ដែលជាការវិនិយោគ ដោយក្រុមហ៊ុនអ៊ីអន ខូអិលធីឌី របស់ជប៉ុន មានទីតាំងនៅស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់ស្ថានទូតរុស្ស៊ី និងសណ្ឋាគារ សូហ្វីតែល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានថ្លែងក្នុងពិធីបើក ការស្ថានសាងសង ផ្សារទំនើបអ៊ីអន ថា សម្តេចអរគុណ ចំពោះវិនិយោគិនជប៉ុន ដែលជឿទុកចិត្ត និងបានធ្វើការវិនិយោគ នៅប្រទេសកម្ពុជា។ សម្តេចថ្លែងបន្តថា វិនិយោគិនជប៉ុន បានសិក្សាម៉ដ្ឋចត់ណាស់ លើការវិនិយោគនៅកម្ពុជា ជាក់ស្តែងប្រសិនប្រទេសកម្ពុជា គ្មានកម្លាំងនៃការទិញទំនិញធំនោះទេ ច្បាស់ណាស់ថា ក្រុមហ៊ុនជប៉ុនមិនហ៊ានចំណាយលុយ ជាច្រើនមកវិនិយោគសាងសង់ ផ្សារនេះនោះដែរ។

សម្តេចថ្លែងបញ្ជាក់ថា«វត្តមានរបស់ក្រុមហ៊ុនជប៉ុន ជាបណ្តើរនេះមិនជាការចៃដន្យ នោះទេ គឺជាការមើលឃើញ យ៉ាងច្បាស់អំពីការរីកចំរើន របស់កម្ពុជា ហើយក៏មើលឃើញ អំពីទិដ្ឋភាពទំាង ឡាយទាក់ទងនឹង ការវិនិយោគរបស់កម្ពុជាយើង»។

ប្រធានក្រុមហ៊ុនអ៊ីអន ខូអិលធីឌី ដែលធ្វើការវិនិយោគផ្សារទំនើប អ៊ីអន លោក ម៉ូតុយ៉ា អូកាដា បានថ្លែងក្នុងសិន្និសីទស្តីពី ផ្សារទំនើបអ៊ីអន ថា ផ្សារទំនើបថ្មី ដែលចាប់ផ្តើមសាងសងនេះ នឹងក្លាយជាទីផ្សារទំនើប ដែលមានលក្ខណៈធំទូលាយ និងមានទំហំជាងគេ ដំបូងបង្អស់នៅប្រទេសកម្ពុជា ដោយនឹងនាំមកនូវបែបផែន នៃការរស់នៅថ្មី ជូនប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា ក្នុងផ្សារទំនើបនោះ នឹងមានផ្សារទំនើបចម្រុះ (GMS) ដែលមានហាងទំនិញស្នូល ក៏ដូចជាក្រុមហ៊ុន អាជីវកម្មហរិញ្ញវត្ថុទូទៅ ក្រុមហ៊ុនបំរើសេវាកម្ម និងហាងទំនិញឯកទេស ផ្សេងៗជាច្រើន។

ផ្សារទំនើបធំជាងគេដំបូងបង្អស់ នៅកម្ពុជានេះ មានទំហំផ្ទៃដី ប្រហែល ៦៨ពាន់ម៉ែត្រការ៉េ ទំហំក្រឡាផ្ទៃកម្រាល សំណង់សរុបប្រហែល ១០ម៉ឺនម៉ែត្រការ៉េ មានចំណតរថយន្តអាចដាក់ រថយន្តបាន ប្រហែល១.៤០០គ្រឿង ចំណតម៉ូតូប្រហែល ១.៦០០គ្រឿង ដែលមានចំនួនហាង ទំនិញប្រហែល ១៥០ ហាង ដែលគ្រោងនឹងបើក ដំណើរការនៅដើមឆ្នាំ២០១៤៕

Looking Today

Looking Today

Looking Today


Sabay ប្រកួតរើសជើងខ្លាំង ផ្នែកសេវា កម្សាន្តអនឡាញ ប្រចាំប្រទេស

$
0
0

ភ្នំពេញៈ ក្រុមហ៊ុនSabay បានរៀបចំការប្រកួត វគ្គផ្តាច់ព្រ័ត្រ រយៈពេល២ថ្ងៃ នៅថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០១២ នៅសាលមហោស្រពចេនឡា ដើម្បីស្វែងរកក្រុមខ្លាំង ប្រចាំប្រទេស នៃសេវាកម្មអនឡាញ ២ផ្នែក របស់ខ្លួន គឺសេវាកម្សាន្ត និស្ស័យស្នេហ៍ដាវទេព (JX II) និង សេវាកម្សាន្ត AK Online ។

អ្នកចូលរួមប្រកួតលើកនេះ មានបេក្ខភាព ចំនួន ៣២ក្រុម មកពីខេត្តបាត់ដំបង ខេត្តសៀមរាប និងនៅរាជធានីភ្នំពេញ ដោយក្នុងនោះ ផ្នែកAK Online រើសយកតែ២ក្រុមប៉ុណ្ណោះ ដោយក្រុមលេខ១ ទទួលបានរង្វាន់ ទឹកប្រាក់ ២លានរៀល និងទឹកក្រូចចំនួន១០កេស ពីក្រុមហ៊ុនកូកាកូឡា និងក្រុមលេខ២ ទទួលបានទឹកប្រាក់ ១លានរៀល និងទឹកក្រូច៥កេស ដែលទាំង២ក្រុមនេះ នឹងត្រូវទៅចូលរួម AK Online ជាលក្ខណៈអន្តរជាតិ នៅប្រទេសថៃ ជាមួយនឹងក្រុមខ្លាំង មកពីបណ្តាប្រទេស ផ្សេងៗចំនួន ៧ទៀត ។ តែចំពោះក្រុមដែលទទួលបានលេខ៣ និងលេខ៤វិញ ក៏ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត មួយក្រុម ២០ម៉ឺនរៀល និងទឹកក្រូច២កេស ព្រមទាំង ២០០០០ Sabay Coins ផងដែ។

ដោយឡែក ផ្នែក JX II វិញ គឺជាការប្រកួតស្វែងរកក្រុមខ្លាំងចំនួន៤ក្រុម ដោយក្រុមលេខ១ ទទួលបាន រង្វាន់ ទឹកប្រាក់ ២លានរៀល និងទឹកក្រូចចំនួន១០កេស ពីក្រុមហ៊ុនកូកាកូឡា និងក្រុមលេខ២ ទទួលបានទឹកប្រាក់ ១លានរៀល និងទឹកក្រូច៥កេស ហើយក្រុមលេខ៣ និងលេខ៤ ទទួលបានទឹកប្រាក់ ចំនួន២០ម៉ឺនរៀល និងទឹកក្រូច២កេះ ព្រមទាំង ២០០០០ Sabay Coins ផងដែរ ។

ក្នុងឱកាសនោះ សេវាកម្សាន្តបែប 3D និង MMORPG មុនដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា គឺ ម៉ុងហ្គោល ក៏បានផ្តល់រង្វាន់ម៉ូតូ Yamaha FZ មួយគ្រឿង សម្រាប់ Top Level និង ទឹកប្រាក់ ១ពាន់ដុល្លារ សម្រាប់ Top Guild ផងដែរ ជាមួយនឹងការប្រគំតន្រ្តី ដ៏អស្ចារមួយ ដោយមានការចូលរួម ពីកញ្ញា ឱក សុគន្ធកញ្ញា និង មាស សុខសោភាផងដែរ ។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីនេះ Sabay ក៏បានធ្វើការចាប់រង្វាន់ ផ្សងសំណាងជាច្រើន ដល់អ្នកចូលរួម ដូចជារង្វាន់ iPhone5 មួយរង្វាន់ សំបុត្រទៅកម្សាន្តនៅប្រទេសថៃ៣រង្វាន់ សំបុត្រទស្សនាភាពយន្ត នៅPlatinum Cineplex ៣រង្វាន់ និង រង្វាន់ Flash USB 16G ចំនួន៣រង្វាន់ផងដែរ ៕

Photo by DAP-NEWS

ការរើសអើង ធ្វើឲ្យក្រុម អ្នកស្រឡាញ់ ភេទដូចគ្នា ធ្លាក់ខ្លួន ប្រកបមុខរបរ រកស៊ីផ្លូវភេទ

$
0
0

ភ្នំពេញ៖ ការរើសអើង គឺជាកត្កាចម្បង ដែលធ្វើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានធ្លាក់ខ្លួន ទៅប្រកបមុខរបររកស៊ីផ្លូវភេទ ដែលជាមុខរបរមួយ ងាយទទួលរងគ្រោះថ្នាក់ ក្នុងការឆ្លងមេរោគអេដស៍ ដោយសារតែមានការរើសអើង មិនព្រមឲ្យពួកគេចូលទៅបំរើការងារ។

លោក ឈឹម វល័ក្ខ តំណាងក្រុមបុរសតែងខ្លួន ជាស្រីរកស៊ីផ្លូវភេទ បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែត ស្តីពីពួកយើងខុសគ្នាទាំងអស់ តែមានសិទ្ធិដូចគ្នា នៅចំថ្ងៃសិទ្ធិមនុស្ស១០ធ្នូ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២នេះ ថា ការរើសអើងផ្លូវភេទ ពីសំណាក់សហគមន៍រស់នៅ ព្រមទាំង ស្ថាប័នរដ្ឋ និងឯកជនមួយចំនួន បានធ្វើឲ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានធ្លាក់ខ្លួនប្រកបមុខរបររកស៊ីផ្លូវភេទ ដែលធ្វើឲ្យពួកគេងាយប្រឈម នឹងឆ្លងមេរោគអេដស៍។

លោកបន្តថា «គាត់ (បុរសតែងជាស្រី) មានតែព្យាយាមធ្វើម៉េច តុបតែងខ្លួនគាត់ កែច្នៃខ្លួនគាត់ ដើម្បីធ្វើឲ្យគាត់ក្លាយខ្លួន ជាមនុស្សស្រីពិតប្រាកដ ឬក៏អាចត្រឹមថា ទុកសក់វែង ស្លៀកពាក់ជាស្រី តែងខ្លួនឲ្យស្អាត ដើម្បីរកស៊ីផ្លូវភេទតែប៉ុណ្ណោះ។ ពីព្រោះគាត់ សូម្បីការងារក៏មិនអាចទទួលយក បានទាំងរដ្ឋ ទាំងឯកជន ការលក់ដូរពេលខ្លះក៏មានការម៉ាក់ងាយ ការរើសអើងពីសហគមន៍»។

 

ការលើកឡើងរបស់លោក ឈឹម វល័ក្ខ តំណាងក្រុមបុរសតែងខ្លួនជាស្រីរកស៊ីផ្លូវភេទ ត្រូវបានទទួលនូវការគាំទ្រទាំងស្រុងពីលោក នួន ស៊ីដារ៉ា នាយកប្រតិបត្តិអង្គការកញ្ញា ដែលជាអង្គការដែលផ្តោតទៅលើសិទ្ធិមនុស្ស និន្នាការភេទ និងអត្តសញ្ញាណភេទ។

លោក នួន ស៊ីដារ៉ា នាយកប្រតិបត្តិអង្គការកញ្ញា បានមានប្រសាសន៍ថា ដូចដែលយើងបានដឹងហើយថា ការរើសអើងនៅក្នុងសាលារៀន ក៏ដូចជា នៅក្នុងសង្គមបានជំរុញឲ្យពួកគេសិក្សាបានកំរិតទាប។ អញ្ចឹងហើយមុខរបរដែលពួកគេធ្វើភាគច្រើន គឺមានតែទាក់ទងនឹងការរកស៊ី ប្រកបមុខរបរផ្លូវភេទ។

លោកបន្តថា «អ្វីដែលយើងចង់បាននោះ គឺចង់ឲ្យគាត់ចាកផុតពីភាព ដែលប្រកបរបរជាអ្នកប្រកបរបរផ្លូវភេទ តាមរយៈការបណ្តុះបណ្តាលជំនាញ តាមរយៈការចូលរួមនៅក្នុងសង្គម ការធ្វើការនៅក្នុងសង្គម តាមស្ថាប័ននានា អង្គការ ឬក៏ក្រុមហ៊ុន»។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា តែងតែទទួលរងនូវការរើសអើងប្រឆាំង ដែលជំរុញឲ្យមានការបោះបង់ការសិក្សា កំណត់ឱកាស ការងារ និងកង្វះខាតនៅក្នុងវិស័យសុខភាព និងសេវាសង្គមផ្សេងៗ។ សម្រាប់បុរសស្រឡាញ់បុរស និងស្រីស្រស់ ឬក៏អ្នកដែលស្រឡាញ់ភេទដូចគ្នា នៅតំបន់ជនបទ និងអ្នកដែលធ្វើការ នៅក្នុងកន្លែងកំសាន្តសប្បាយនានា តែងតែទទួលរងនូវការមាក់ងាយ ច្រើនជាងអ្នកស្រឡាញ់ភេទដូចគ្នា នៅតំបន់ជនបទ៕

www.dap-news.com

៥ឆ្នាំ យុវជនខ្មែរជាង ១០០នាក់ ទទួលការបណ្តុះ បណ្តាលផ្នែក ថតរូបពី វិទ្យាស្ថានបារាំង

$
0
0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ហ៊ឹម ឆែម ទទួលស្គាល់ពីសារៈសំខាន់ នៃមហោស្រពរូបថតភ្នំពេញ ដោយលោកចាត់ទុកថា ជាព្រឹត្ដិការណ៍វប្បធម៌ ដ៏មានសារៈសំខាន់មួយដែលប្រារឰឡើង ក្នុងទីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីបើកមហោស្រព រូបថតភ្នំពេញកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ លោក ហ៊ឹម ឆែម បានបញ្ជាក់ថា មហោស្រពរូបថតភ្នំពេញ ជាកិច្ចសហប្រតបត្ដិការ រវាងប្រទេសបារាំងនិងកម្ពុជា ក្នុងក្របខ័ណ្ឌនៃសហប្រតិបត្ដិការ វប្បធម៌ និងសិល្បៈ។ ក្នុងរយៈពេលប្រាំឆ្នាំប៉ុណ្ណោះ យុវជនកម្ពុជាជាងមួយរយនាក់ បានទទួលការបណ្ដុះបណ្ដាលផ្នែក ថតរូបស្នាដៃជាង៤០ត្រូវបាន ដាក់តាំងនៅក្នុងមហោស្រព អ្នកដែលមានទេពកោសល្យ ជាងគេក្នុងចំណោមអ្នកទាំងនោះ ត្រូវបានដាក់តាំងបង្ហាញស្នាដៃខ្លួន ក្នុងពិព័រណ៍ជំនួបរូបថតដ៏សំខាន់បំផុត នៅប្រទេសបារាំង។

លោកបន្តថា សំរាប់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មហោស្រពនេះគឺជា ការបញ្ជាក់នូវជោគជ័យនៃលទ្ធភាព ដែលផ្ដល់ដោយសម្ព័ន្ធភាព ប្រកបដោយការត្រិះរិះដ៏ល្អ រវាងកម្លាំងនៃអត្ដសញ្ញាណវប្បធម៌ខ្មែរ និង បច្ចេកទេសសម័យថ្មីផ្នែកសិល្បៈ។ យោងទៅតាមទស្សនៈនយោបាយវប្បធម៌ និងការមើលឃើញជាអន្ដរជាតិ យុវសិល្បករខ្មែរជំនាន់ថ្មី ទាំងនេះគឺជាជោគជ័យដ៏ពិតប្រាកដមួយ។

លោកបញ្ជាក់ថា «មហោស្រពរូបថតភ្នំពេញ ថ្វីត្បិតតែមានអាយុនៅក្មេងខ្ចី ប៉ុន្ដែបានបង្ហាញដល់មហាជននូវ អត្ថប្រយោជន៍នៃការអភិវឌ្ឍន៍ ការបង្កើតស្នាដៃសិល្បៈបែប សម័យនៅប្រទេសកម្ពុជា»។

ភារធារីស្ថានទូតបារាំងនៅកម្ពុជា លោក Domini Que Mas បានថ្លែង ពិព័រណ៍រូបថតភ្នំពេញ បានរៀបចំឡើង ៥ឆ្នាំមកហើយ សម្រាប់ឆ្នាំ២០១២នេះ មានស្នាដៃរូបថតប្រមាណ ១២០០ សន្លឹករបស់អ្នកជំនាញថតរូបខ្មែរ និងបរទេស ២២នាក់ ត្រូវដាក់តាំងនៅ តាមទីសារធារណៈ និងតំបន់មួយចំនួន ១៦កន្លែង នៅក្នុងរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២។

លោកបញ្ជាក់ដែរថា «នៅឆ្នាំនេះកាន់តែមាន ចំនួនអ្នកថតរូប និងស្នាដៃកាន់តែច្រើន ដោយក្នុងនោះមាន អ្នកថតរូបល្បីៗ ចំនួន២២នាក់។ អ្នកថតរូបជនជាតិកម្ពុជា មានចំនួន១០នាក់ ក្រៅពីនេះគឺជាអ្នកថតរូបជំនាញល្បីៗ មកពីប្រទេស បារាំង, សហរដ្ឋអាមេរិក ,ចិន, ស្វីស, ថៃ,ឡាវ, ភូមា, វៀតណាម,គុយបា, អេស្ប៉ាញ ជាដើម។

នៅតាមតំបន់សំខាន់ៗ រូមមាននៅតាមដងផ្លូវ , សួនច្បារ ,សាលពិព័រណ៍, សាកលវិទ្យាល័យ និងតំបន់សំខាន់ៗ សរុប១៦កន្លែង នៅរាជធានីភ្នំពេញ។ លោកបន្ថែមថា ក្រៅពីតំបន់ទាំងនោះ ការដាក់តាំងបង្ហាញ និងចាក់បញ្ចាំងនូវស្នាដៃ រូបថតទាំងនេះក៏នឹង ប្រព្រឹត្តទៅ នៅតាមទូកទេសចរណ៍ ចំនួន៦គ្រឿង ដែលនឹងបណ្តែតខ្លួនចល័ត ចាប់ពីគល់ស្ពានជ្រោយចង្វារ រហូតដល់តំបន់ព្រះរមរាជវាំង។

សូមជម្រាបថា នៅថ្ងៃបើកពិព័រណ៍មហោស្រព រូបថតភ្នំពេញ នារសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ នឹងមានក្បួនម៉ូតូរ៉ឺម៉កកង់បី ប្រមាណ៤០គ្រឿង នាំមហាជនទៅទស្សនាពិព័រណ៍ មហោស្រពរូបថតភ្នំពេញ PPP ២០១២ នៅគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ៕

Looking Today

Looking Today

Looking Today

Looking Today

លោកថាក់ស៊ីន ផ្តល់កិត្តយស ដល់ព្រះមហាក្សត្រ និងបាន វាយប្រហារគូ សត្រូវតាម កញ្ចក់ទូរទស្សន៍

$
0
0

បាងកក៖ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃធ្លាក់ពីតំណែង បានបង្ហាញខ្លួន តាមកញ្ចក់ទូរទស្សន៍ របស់រដ្ឋប៉ុស្តិ៍លេខ ១១ កាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២ ដែលគាត់បានអញ្ជើញ ចូលរួមជាអធិបតីនៃព្រឹត្តការណ៍ការ ប្រកួតប្រដាល់ (muay Thai) របស់ជនជាតិថៃ ដើម្បីធ្វើបុណ្យរំលឹកខួប លើកទី៨៥ របស់ព្រះករុណាថៃ។

នៅក្នុងការប្រកួតនោះដែរ ត្រូវបានគេដាក់ឈ្មោះថា Muay Thai Warriors ដោយមាន ការផ្សាយបន្តផ្ទាល់ចេញពី កន្លែងបណ្តោះអាសន្ន នៅក្នុងសណ្ឋាគារមួយកន្លែង ឋិតនៅក្នុងទីក្រុងម៉ាកាវ។

លោកថាក់ស៊ីនបង្ហាញខ្លួន តាមកញ្ចក់ស្ថានីយទូរទស្សន៍របស់ រដ្ឋជាលើកទី១ហើយ ចាប់តាំងពីគាត់ និងមន្ត្រីជាន់ខ្ពស់របស់គាត់ ត្រូវបានទម្លាក់ចេញពី តំណែងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ដោយសាររដ្ឋប្រហារយោធា។

ការប្រកួតកីឡានោះ ត្រូវបានផ្សាយតាមស្ថានីយ ទូរទស្សន៍ផ្កាយរណប Asia Update ហើយ ឆ្លៀតក្នុងឱកាសនោះ លោកថាក់ស៊ីនក៏បានទាក់ទង ជាមួយក្រុមចលនាអាវ ក្រហមរបស់គាត់ផងដែរ។

លោកថាក់ស៊ីន បានដឹកនាំក្នុងការរៀបចំ គណៈកម្មាធិការឡើងវិញ និងអ្នកទស្សនានៅ ក្នុងទីលានប្រកួត ក្នុងគោលបំណង ដើម្បីអុជភ្លើងទៀន និងច្រៀងចំរៀងផ្តល់ព្រះកិត្តយស ថ្វាយព្រះមហាក្សត្រ មុនពេលដែលគាត់បាន អញ្ជើញចូលរួមជាអធិបតី នូវការប្រកួតកីឡាជាលើកដំបូង។

គាត់បានមានប្រសាសន៍ថា គាត់មានអារម្មណ៍ រំភើបរីករាយយ៉ាងខ្លាំង នៅពេលដែលគាត់បានមើល ទូរទស្សន៍នៃការរំលឹកបុណ្យខួប ជាសាធារណៈរបស់ព្រះមហាក្សត្រ ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែធ្នូ នៅឯសាលប្រជុំ Ananta Samakhom Throne Hall ។

អតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏បានឆ្លៀតឱកាស ដើម្បីការពារខ្លួនរបស់គាត់ ពីបទចោទប្រកាន់ថា គាត់បានរំលោភនៃសិទ្ធិអំណាច និងការផ្ដន្ទាទោសទាក់ទងនឹង អំពើពុករលួយ និងបានវាយប្រយុទ្ធគ្នាជាមួយ ក្រុមអ្នកធ្វើរដ្ឋប្រហារឆ្នាំ២០០៦ ដែលពួកគេបានទម្លាក់គាត់ចេញពី អំណាច។

លោកថាក់ស៊ីន បានមានប្រសាសន៍ថា នៅក្នុងថ្ងៃប្រកួតកីឡាថ្ងៃទី៥ ខែធ្នូ គឺជាថ្ងៃដែល គាត់បាននឹកឃើញទៅដល់ថ្ងៃ ដែលគាត់ត្រូវទម្លាក់ ចេញពីអំណាច នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៦ នៅពេលដែលគាត់បានថ្លែង សន្ទរកថាធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរំលឹកបុណ្យ ខួបលើកទី៦០ នៃការឡើងសោយរាជ្យរបស់ព្រះអង្គ។

លោកបានបន្តទៀតថា «ទោះបីជាវាមានរយៈពេល៦ឆ្នាំ កន្លងផុតទៅក៏ដោយ ក៏គ្មានអ្វី ត្រូវបានផ្លាស់ប្តូរនោះទេ» ហើយព្រះករុណានៅតែ ជួយថែរក្សាប្រទេសជាតិដដែល។

លោកបន្តថា «ទោះបីជាខ្ញុំត្រូវគេទម្លាក់ ចេញពីតំណែងដោយ រដ្ឋប្រហារក៏ដោយ នោះហើយជាលទ្ធផលដែល បណ្តាលឲ្យខ្ញុំជាប់ទោស និងនិរទេសខ្លួន ហើយខ្ញុំមិន ដែលបោះបង់ចោលចំពោះ ភក្តីភាពរបស់ខ្ញុំចំពោះព្រះករុណា ម្តងណាឡើយ»។

លោកថាក់ស៊ីនមានប្រសាសន៍ថា គូសត្រូវនយោបាយរបស់គាត់ បានបន្តទម្លាក់កំហុស ទៅលើរូបគាត់ ពីបទប្រឆាំងនិងព្រះមហាក្សត្រ។

គាត់ទទូចចង់បាននូវសម្លេងឃ្លីប ដែលគាត់បានចាក់សម្លេងនោះ នៅខណៈពេលដែល គាត់បានទៅព្យាបាលជម្ងឺ ក្នុងការធ្វើអោយខូច កិត្ដិយសរបស់គាត់ ដោយមានការ ជួបជុំគ្នាប្រឆាំងជាមួយរដ្ឋាភិបាល តាមរយៈក្រុម Pitak Siam នាថ្ងៃទី២៤ ខែវិច្ឆិកា ។

លោកថាក់ស៊ីន បានឲ្យសម្លេងឃ្លីបនោះ ដែលក្រុម Pitak Siam បានអះអាងថា វាជាសម្លេងរបស់ថាក់ស៊ីន ក្នុងការជេរប្រមាថចំពោះ ព្រះមហាក្សត្រ។

នៅពេលបញ្ចប់សុន្ទរកថា លោកថាក់ស៊ីន បានស្នើសុំឲ្យអ្នកទស្សនាទាំងអស់នោះ ច្រៀងចំរៀងជាមួយថា «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូ»៕

DAP-News

ផលិតកម្មវឌ្ឍរក្ស ចេញលក់ CD និង VCD វ៉ុលថ្មី ២វ៉ុល

$
0
0

ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២នេះ ផលិតកម្មវឌ្ឍរក្ស បាននិមន្តព្រះសង្ឃធ្វើ ពិធីក្រុងពាលីដើម្បី ជាកិច្ចដំណើរការនៃ ការចេញលក់ CDនិង VCDវ៉ុល ០៤ និង វ៉ុល០២ របស់ខ្លួននៅលើទីផ្សារ ។

នៅក្នុងពិធីនោះ អ្នកនាង ថន សីមា ដែលជាប្រធាន ចាត់ការទូទៅនិង ជាអ្នកចម្រៀងនៃផលិតកម្មវឌ្ឍរក្ស ក៏បានស្តែងនៃការសុំអភ័យទោស ចំពោះការយឺតយ៉ាវ មិនបានរៀបចំពិធី និងនិមន្តព្រះសង្ឃ និងធ្វើពិធីក្រុងពាលី នាពេលកន្លងទៅថ្វីត្បិត តែផលិតកម្មមួយនេះ បានចេញលក់ CD និង VCD របស់ខ្លួននៅលើ ទីផ្សារក៏ដោយ ។

លោក អាន ចនផន ចាងហ្វាងរបស់ផលិតកម្ម វឌ្ឍរក្សមានប្រសាសន៍ថា ផលិតកម្មរបស់លោក គឺមិនមានការចម្លងបទភ្លេង និង ទំនុកច្រៀងរបស់បរទេសទេ។ មិនតែប៉ុណ្ណោះផលិតកម្មវឌ្ឍរក្ស របស់ លោកដែលកើតចេញ ឡើងនៅពេលនេះ គឺចង់ក្រើនរំឮកដល់កូនខ្មែរ ក៏ដូចជាប្រជាជនខ្មែរ ទាំងអស់ទូទាំងប្រទេសឲ្យ មានការស្រឡាញ់នូវ វប្បធម៌របស់ខ្លួន ដែលបុព្វបុរសជំនាន់មុនបន្សល់ទុក ។

លោក អាន ចនផន បានសង្កត់ធ្ងន់ថា ”ប្រទាប់យុវវ័យបច្ចុប្បន្នមួយ ចំនួនស្ទើរភ្លេចពីប្រពៃណី របស់ខ្លួនហើយ ព្រោះថាមានផលិតកម្មមួយ ចំនួនបាន ផលិតខារ៉ាអូខេ បែបទាក់ទាញអាម្មរណ៍ របស់យុវវ័យឲ្យមើលឃើញ តែភាពភ្លើតភ្លើនដូចជា ផឹកស្រា ចាក់ស្រាដាក់គ្នា និងទៅដេកជាមួយ គ្នាជាដើម“។

នៅក្នុងផលិតកម្មវឌ្ឍរក្ស បានផលិតបទចម្រៀង មួយចំណងជើងថា “ក្រមារខ្មែរ” ដែលបទនេនិពន្ធឡើង ដោយសារបច្ចុប្បន្ននេះ យុវវ័យភាគច្រើន ស្ទើរភ្លេង ប្រើក្រមារដែលជា អត្តសញ្ញាណរបស់ខ្លួនហើយ ។ បទចម្រៀង ក្រមារខ្មែរនេះ គឺដើម្បីដាសអារម្មណ៍ យុវវ័យចំនាន់ក្រោយ ឲ្យស្គាល់ និងចេះប្រើក្រមាររបស់ខ្មែរ។

លោកបន្ថែមថា បទក្រមារខ្មែរ គឺមានការសហការ ជាមួយអង្គការសិល្បៈខ្មែរអមតៈ ដែលអង្គការនេះបានផ្តល់ សិទ្ធិឲ្យផលិតកម្មវឌ្ឍរក្សចេញលក់ ព្រោះអង្គការសិល្បៈខ្មែរ អមតៈស្រឡាញ់ និងមើលឃើញពីការ ស្រឡាញ់វប្បធម៌ របស់ផលិតកម្មវឌ្ឍរក្ស”។

ជាចុងក្រោយលោក អាន ចនផន និង អ្នកនាង ថន សីមា ក៏បានស្នើសុំឲ្យប្រជាជនខ្មែរទាំងអស់សូមជួយគាំទ្រនិងជួយជាវនូវ CDនិង VCD របស់ផលិតកម្មវឌ្ឍរក្សផង ក៏ព្រោះតែផលិតកម្មមួយនេះ គឺមិនមានការចម្លងពីបរទេស និងបង្ហាញពីស្នាដៃរកូនខ្មែរ ក៏ដូចជាវប្បធម៌ខ្មែរ ផងដែរ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ករណីភ្លើងឆេះ ផ្សាររាត្រីសៀមរាប សមត្ថកិច្ច កំណត់ត្រឹមទុស្សេខ្សែភ្លើង ខណៈសំណង មិនទាន់ដឹងលទ្ធផល

$
0
0

សៀមរាប : ឧបទ្ទវហេតុ ឆេះផ្សាររាត្រី នៅខេត្តសៀមរាប ដែលបណ្តាលឱ្យ មនុស្សស្លាប់ ចំនួន ៨នាក់ និងរងរបួសធ្ងន់២នាក់ ខូចខាតទ្រព្យសម្បតិ្ត អស់ជាច្រើននោះ រហូតមកដល់ ពេលនេះ ចំណាត់ការស្រាវជ្រាវ របស់សមត្ថកិច្ច គឺរកឃើញ ត្រឹមតែ បណ្តាលមកពី ទុស្សេខ្សែភ្លើង តែប៉ុណ្ណោះ មិនមានរឿងអ្វីផ្សេងក្រៅពីនេះនោះទេ ។ ចំណែកឯការខូចខាត ទ្រព្យសម្បត្តិរបស់អាជីវករ ក៏គេនៅមិនទាន់សរុបតួរលេខ អស់នៅឡើយដែរ ហើយចំពោះ លទ្ធផលសំណង យ៉ាងណានោះ ក៏គ្មាននរណាដឹង នោះដែរ បើគិតមកដល់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ម្សិលម៉ិញនេះ ។

អ្នកខេត្តសៀមរាប នៅតែនាំគ្នា ឆ្ងល់នឹងតាមដាន លើឧបទ្ទវហេតុខាងលើនេះ ថាតើ ចុងក្រោយ អាជ្ញាធរសមត្ថកិច្ចនឹងដោះស្រាយយ៉ាងណានោះ ខណៈដែលក្រោយកើត ហេតុក្រុមគ្រួសារនៃភាគីរងគ្រោះ បាត់បង់ជីវិត និយាយរួមគឺសាច់ថ្លៃនិងសាច់ថ្លៃ ហាក់ដូចជា មើលមុខគ្នាមិនចំ ដោយសារតែការចោទប្រកាន់ ពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិ របស់សព ដោយគេដឹងថា ភាគីជនរងគ្រោះដែលស្លាប់ គឺជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ នៅក្នុងខេត្តសៀមរាបមួយរូប និយាយរួម គឺមានចំណែកភាគហ៊ុននៅលើទីតាំងដី ដែលសាងសង់ផ្សារជួលខាងលើនេះ ។

 នៅវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២នេះ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដឹកនាំ តំណាងរាស្ត្រ អាជ្ញាធរខេត្ត ចុះពិនិត្យទីតាំងដែលអគ្គីភ័យឆេះផ្សារ និងបានចូលរួមរំលែកទុក្ខសោក  ដល់សមាជិកគ្រួសារដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្ម អគ្គីភ័យដ៏កំណាចនៅក្រុងសៀមរាប ដែលបណ្ដាលមកពីឧប្បតិ្តហេតុនៃគ្រោះអគ្គីភ័យ នៅឯផ្សាររាត្រី សៀមរាប ក្នុងក្រុងសៀមរាប កាលពីរាត្រីទៀបភ្លឺថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានផ្ញើរសារជូនដល់បណ្ដា អាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកមើល៍ការខុសត្រូវ ទាំងឡាយឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរៀបចំ សាងសង់ ផ្សារ សណ្ឋាគារ និងទីប្រជុំជននានាប្រកបដោយបច្ចេកទេស និងសុខ សុវត្ថិភាពខ្ពស់បំផុត។

ចំពោះ លទ្ធផលបឋមនៃស្រាវជ្រាវ អគ្គីភ័យដ៏រន្ធត់នេះ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី នេះបើយោងតាមលទ្ធផលនៃការពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត និងសង្កេតរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការចុះដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សំ បូរ អនុប្រធានកណ្ដាលសណ្ដាប់ធ្នាប់សាធារណ: និងមន្ត្រីនគរបាលជំនាញពាក់ព័ន្ធ នៃក្រសួងមហាផ្ទៃ។ គឺរហូតដល់រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ លោក ភឹង ចិន្តារិទ្ធិ ស្នងការរងខេត្តសៀមរាប បានឲ្យដឹងថា គ្រោះអគ្គីភ័យដែលបណ្ដាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមានកុមារ៤នាក់ និងម្នាក់របួសធ្ងន់ធ្ងរ ម្នាក់ទៀតរបួសធ្ងន់ ក្នុងចំណោមពីរគ្រួសារ បងប្អូននៃសាច់ញាតិបង្កើត និងមានការឆេះទ្រព្យសម្បត្តិរបស់អាជីវករ ជាង ១០០តូប ក្លាយជាផេះផង នៅផ្សាររាត្រី សៀមរាប (ផ្សារហ៊ុយឡេង) ដែលស្ថិតក្នុងក្រុមទី៤ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ដសៀមរាប។

សូមបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីការវាយតំលៃនៃការខូចខាតសរុប អស់ទឹកបា្រក់ប៉ុន្មាននៅឡើយទេ។ បើតាមមន្ត្រីគ្រាន់តែបានឲ្យដឹងថាផ្សាររាត្រីសៀមរាបនេះ មានតូបសរុបចំនួន១០៩តូប ដែលក្នុងចំនួនខាងលើនេះ ត្រូវបានជួលឲ្យអាជីវករ ដើម្បីប្រកបអាជីវកម្មអស់ចំនួន ៧៣តូប។ ហើយទីតាំងផ្សារនេះ គឺមាន ម្ចាស់ដី/ផ្ទះ ដែលជាបងប្អូនបង្កើតនឹងគ្នា ៣នាក់ បានជួលឲ្យទៅថៅកែផ្សាររាត្រីម្នាក់ មានឈ្មោះ ហ៊ុយ ឡេង ក្នុងការរៀបចំបង្កើតផ្សាររាត្រី សៀមរាបនេះឡើង ក្រោមកម្រិតនៃច្បាប់ និងកិច្ចសន្យា តាមវិធីណាមួយនោះ។ តែឥឡូវនេះប្អូនប្រុសបង្កើត ២នាក់ ក្នុងចំណោមបងប្អូនប្រុសទាំង ៣នាក់ ត្រូវបានស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នោះហើយ។

ទោះជាយ៉ាងណានៅក្នុងគ្រោះអគ្គីភ័យដ៏កំណាចនេះ គឺមានការពាក្យចចាមអារ៉ាមជាច្រើនបានបង្កើតឡើង និងក៏មានការរិះគន់ ដោយក្ដីមិនពេញចិត្ត ចំពោះការជួយសង្រ្គោះ ជីវិតមនុស្ស នៅក្នុងហេតុការណ៏នោះផងដែរ ពិសេសបានរិះគន់ថា នគរបាលពន្លត់អគ្គីភ័យហាក់មានការយឺតយ៉ាវ ហើយបច្ចេកទេស សម្ភារ: និងសមត្ថភាពសង្រ្គោះ ហាក់មានកម្រិតទៀប ទើបបណ្ដាលឱ្យភ្លើងឆាបឆេះផ្សារ ពិសេសបានសម្លាប់ជីវិតមនុស្ស រហូតដល់៨នាក់។ ចំពោះ ការរិះគន់ទាំងនេះ លោក ភឹង ចិន្តារិទ្ធ ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការរិះគន់ក្នុងរឿងនេះ គឺមានមាត់ច្រើនណាស់ ហើយសមត្ថកិច្ចមិនប្រតិកម្មជាមួយប្រជាពលរដ្ឋណាម្នាក់ដែលរិះគន់ទេ ក៏ប៉ុន្តែសមត្ថកិច្ចសោកស្ដាយ ចំពោះការរិះគន់បែបនេះ ពីព្រោះតែកម្លាំងសមត្ថកិច្ចបានខិតខំអស់ពីសមត្ថភាពក្នុងការជួយសង្គ្រោះហើយ ។ លោក ក៏បានបញ្ជាក់ថា ក្នុងការពន្លត់អគ្គីភ័យនេះ គឺគេបានប្រើឡានទឹកចំនួន ៨គ្រឿង និងកម្លាំងជំនាញរាប់សិបនាក់ មកពី ៤អង្គភាព ដូចជានគរបាល ពន្លត់អគ្គីភ័យ កម្លាំងបរិស្ថានតំបន់អង្គរ កម្លាំងពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងកម្លាំងអាជ្ញាធរអប្សរា រួមទាំងប្រជាពលរដ្ឋ និងជនបរទេសជាច្រើនទៀត បានចូលរួមជួយពន្លត់អគ្គីភ័យនោះ។

ចំពោះអាជីវករដែលមានអឺវ៉ាន់ សម្រាប់លក់ដូរ តាមតូបក្នុងផ្សារនេះ បន្ទាប់ពីថ្ងៃកើតហេតុ គេបានឃើញពួកគាត់ មកជួបជុំគ្នា ដើម្បីផ្តល់ព័ត៌មាន ដល់សមត្ថកិច្ច ពីទ្រព្យសម្បត្តិដែលនៅក្នុងតូបនីមួយៗរបស់ពូកគាត់។ ហើយចំពោះ សំណងនៃការខូចខាតអឺវ៉ាន់ ទ្រព្យសម្បត្តិផ្សេងៗ ទាំងឡាយនោះ យើងមិនទាន់បានទទួលព័ត៌មាន ថា យ៉ាងណានៅឡើយនោះទេ រហូតដល់ថ្ងៃនេះ។

សូមបញ្ចាក់ថា ក្នុងគ្រោះអគ្គីភ័យដ៏កំណាច់នេះ បានបណ្តាលឲ្យមនុស្សពីរគ្រួសារស្លាប់ និងរបួសធ្ងន់ធ្ងរ ក្នុងនោះមួយគ្រួសារបាន ស្លាប់បាត់បង់ជីវិតសមាជិកគ្រួសារទាំងអស់ មានចំនួន ៥នាក់ (ឱពុក ម្ដាយ និងកូនប្រុស ស្រី ៣នាក់) និងមួយគ្រួសារទៀត ស្លាប់បាត់បង់ជីវិតចំនួន ៣នាក់ និងរងរបួសធ្ងន់ចំនួន ២នាក់។ អ្នកស្លាប់ទាំង ៨នាក់ និងរបួស ២នាក់ ទាំងពីរគ្រួសារនោះ ខាងប្រុសៗ ជាបងប្អូនបង្កើតនឹងគ្នា ដោយគ្រួសារទី១ មានគ្នា ៥នាក់ ទី១-(ជាមេគ្រួសារ) មានឈ្មោះ ហ៊ូ តឹកយីន ភេទប្រុស អាយុ ៤៤ឆ្នាំ (ស្លាប់) ទី២- ឈ្មោះ លុយ ឡាវី អាយុ ៣៥ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់) ទី៣-ហ៊ូ សឺលីន ភេទស្រី អាយុ ៨ឆ្នាំ ត្រូវជាកូន (ស្លាប់) ទី៤-ហ៊ូ សុខវុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវជាកូន (របួសធ្ងន់ធ្ងរ) និងទី៥-ហ៊ូ សុខវត្ថា ភេទប្រុស អាយុ ១៤ឆ្នាំ ត្រូវជាកូន (របួសធ្ងន់)។ ចំណែកមួយគ្រួសារទៀត មានគ្នា ៥នាក់ បានស្លាប់ទាំងអស់គ្នា ទី១-ហ៊ូ តឹកអន ភេទប្រុស អាយុ ៤២ឆ្នាំ, ទី២-ហ៊ឹង ឡៃហ៊ាង អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធ, ទី៣-ហ៊ូ សុខរិទ្ធី ភេទប្រុស អាយុ ១១ឆ្នាំ ត្រូវជាកូន, ទី៤-ហ៊ូ សុខរិទ្ធា ភេទប្រុស អាយុ ៨ឆ្នាំ ត្រូវជាកូន និងទី៥-ហ៊ូ អ៊ីធីង ភេទស្រី អាយុ ៣ឆ្នាំ ត្រូវជាកូន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

មន្រ្តីគណបក្ស សិទ្ធិមនុស្ស ខេត្តសៀមរាប បំភ្លឺព័ត៌មាន «មន្រ្តីគណបក្សសង្រ្គោះជាតិ ខេត្តសៀមរាប មិនទទួល យកអ្នកស្រី កែ សុវណ្ណរតន៌ ជាប្រធានខេត្ត»

$
0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃចន្ទទី ១០ខែធ្នូឆ្នាំ២០១២ បានទទួលសារអេឡិចត្រូនិច (email) បំភ្លឺមួយរបស់លោក ប៉ែន ផល្លីកា ជាប្រធានប្រតិបត្តិគណបក្សសិទ្ធិមនុស្សខេត្តសៀមរាប និងជាតំណាង ឲ្យថ្នាក់ដឹកនាំរបស់គណបក្សសិទ្ធិមនុស្សខេត្ត ទាក់ទងទៅនឹងអត្ថបទព័ត៌មានមួយរបស់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិល ក្រោមចំណងជើងថា «មន្រ្តីគណបក្សសង្រ្គោះជាតិខេត្តសៀមរាប មិនទទួលយកអ្នកស្រី កែ សុវណ្ណ រតន៌ ជាប្រធានខេត្ត»។
ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុងរបស់លោក ប៉ែន ផល្លីកា។

ខ្ញុំឈ្មោះ ប៉ែន ផល្លីកា ជាប្រធានប្រតិបត្តិគណបក្សសិទ្ទិមនុស្សខេត្តសៀមរាប និងជាតំណាងឲ្យថ្នាក់ដឹកនាំរបស់ គណបក្សសិទ្ធិមនុស្សខេត្តដែរ ។

យើងខ្ញុំបានបើកឃើញអត្ថបទមួយរបស់ Dap-news ថ្ងៃទី១០ខែធ្នូ បានចុះមានចំណងជើងថា «មន្រ្តីគណបក្ស សង្រ្គោះជាតិខេត្តសៀមរាប មិនទទួលយកអ្នកស្រី កែ សុវណ្ណរតន៍ ជាប្រធានខេត្ត»។

យើងខ្ញុំសូមបញ្ជាក់ប្រាក់លោកឲ្យបានជ្រាបថា នេះជាពត៌មានមិនផ្លូវការទេ ឬអាចនិយាយថាមិនពិតឡើយ ។ ដោយឡែកគណបក្សសង្រ្គោះជាតិមិនបាន រៀបចំជាប្រធានខេត្តដូចលោកបានសរសេរឡើយ យើងមានរចនា សម្ព័ន្ធពីរ ដាច់ដោយឡែកពីគ្នា គឺគណៈកម្មការក្រុមការងារ និងគណៈកម្មការក្រុមប្រតិបត្តិ។ គណៈកម្មការនេះ ត្រូវរៀបចំបេក្ខជនដាច់ដោយឡែកពីគ្នា និងគណបក្ស និមួយៗគ្មានសិទ្ធិលូកលាន់គ្នាឡើយ ដូចនេះខាងសិទ្ទិ មនុស្សពុំបានជំទាស់ អំពីបេក្ខភាពរបស់គណបក្ស សមរង្ស៊ីឡើយ ។

អាស្រ័ហេតុនេះ សូមលោកមេត្តាជ្រាប និងជួយកែតម្រូវនូវអត្ថបទនេះ ទៅតាមសំណូមពររបស់យើងខ្ញុំផង ព្រោះ វាជារឿងមិនពិត ។
សូមលោកទទួលនូវការរាប់អំពីយើងខ្ញុំ ។
ប្រធានគណកម្មការប្រតិបត្តិខេត្ត
ប៉ែន ផល្លីកា


គំនុំម្ដាយចិញ្ចឹម បំបែកបំបាក់ ឱ្យប្រពន្ធលែង ជាមូលហេតុ គប់គ្រាប់បែក ចូលរោងការ

$
0
0

កំពត ៖ ករណីជនមិនស្គាល់មុខ គប់គ្រាប់បែកចូលទៅក្នុងរោងពិធី រៀបចំមង្គលការមួយ នៅក្នុងស្រុកអង្គរជ័យ ខេត្ដកំពត បណ្ដាលឱ្យមនុស្សស្លាប់ ម្នាក់ និងរងរបួសចំនួន ៩នាក់ នោះ ឥឡូវត្រូវបានគេដឹងពីមូលហេតុហើយ បន្ទាប់ពីសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញា ហើយបាន ព្រមឆ្លើយសារភាពរួចមក ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នួន ទូច ភេទប្រុស អាយុ ៤៥ឆ្នាំ មានតួនាទីជាប្រធានការិយាល័យ ផែនការទូទៅ នៃក្រសួងផែនការ មានទីលំនៅរាជធានីភ្នំពេញ និងមានស្រុកកំណើតនៅកន្លែងកើតហេតុ បានយល់ព្រមឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចដែលឃាត់ខ្លួនថា រូបគេពិតជាជនដៃដល់ ក្នុងករណីគប់ គ្រាប់បែកខាងលើនេះ ពិតប្រាកដមែន ហើយមូលហេតុ គឺដោយសាររឿងគំនុំជាមួយប្រពន្ធ ដែលបាន លែងលះគ្នា កាលពីដើមឆ្នាំ រួមគួបផ្សំខឹងជាមួយនឹងម្ដាយចិញ្ចឹម របស់អតីតប្រពន្ធ ដែលរូបគេចោទប្រកាន់ថា គឺជាអ្នកបំបែក បំបាក់ ក៏ដូចជាខឹងទៅ នឹងបុរសម្នាក់ទៀត ដែលខ្លួនដឹងថា បានស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមានវត្ដមាននៅក្នុង ពិធីមង្គលការដែរនោះ ។

ជនសង្ស័យឈ្មោះ នួន ទូច បានរៀបរាប់ឱ្យដឹងថា ដោយសារតែមានគំនុំជាមួយម្ដាយ ចិញ្ចឹមរបស់អតីតប្រពន្ធ ក៏ដូចជាបុរសដែលបានស្រឡាញ់ ប្រពន្ធរបស់ខ្លួន រូបគេក៏បានទិញគ្រាប់បែកយកមកទុក ក្នុងបំណងធ្វើឃាតគូជម្លោះរបស់ខ្លួន ដែលគ្រាប់បែកនោះ រូបគេបានទិញពីមន្ដ្រីយោធា មួយរូប មិនស្គាល់អត្ដសញ្ញាណ ពេលជួបគ្នាផឹកកាហ្វេនៅហាងមួយម្ដុំចោមចៅ (គ្រាប់បែក២គ្រាប់ តម្លៃ ១០០ដុល្លារ) ។ 

នៅមុនពេលកើតហេតុ ខណៈមានរៀបចំពិធីមង្គលការនៅក្នុងភូមិ ដែលកូនកំលោះនិងកូនក្រមុំត្រូវជាសាច់ញាតិ នឹងគ្នា ក៏ដូចជាអតីតប្រពន្ធរបស់ ខ្លួនដែរនោះ (ជនសង្ស័យនិងអតីតប្រពន្ធ ជាបងប្អូនជីដូនមួយនឹងគ្នា) ខ្លួនក៏ធ្វើ ដំណើរទៅស្រុក ដើម្បីចូលរួមក្នុងពិធីមង្គលការ ក៏ដូចរៀបគម្រោង ប៉ងធ្វើឃាតផងដែរ ។ លុះនៅព្រលប់ថ្ងៃទី៨ ខែធ្នូ ដែលជាថ្ងៃចូលរោង ខណៈដែលខ្លួនបានដឹកម្ដាយទៅផ្ទះការ ស្រាប់តែឃើញអតីតប្រពន្ធនិងកូន រួមជាមួយ ម្ដាយចិញ្ចឹម និងបុរសម្នាក់ទៀត ដែលខ្លួនចោទថា បានស្រឡាញ់អតីតប្រពន្ធរបស់ខ្លួននោះ បានធ្វើដំណើរមកចូល រួមក្នុងពិធីមង្គល ការនេះដែរ។ ពេលឃើញពួកគេមក ខ្លួនក៏បានទៅសួរសុខទុក្ខកូនប្រុស ស្រី ទាំងពីរនាក់ ដែល កូនស្រីបងមានអាយុ ១២ឆ្នាំ និងកូនប្រុសប្អូនមាន អាយុ ១០ឆ្នាំ ហើយរស់នៅជាមួយម្ដាយនោះ ។ ខណៈខ្លួន និយាយលេងជាមួយកូន អតីតប្រពន្ធរបស់ខ្លួន បានធ្វើការរារាំង ហាក់មានបំណងមិនឱ្យ ខ្លួនជួបមុខកូននោះ ឡើយ។

ទង្វើរបស់អតីតប្រពន្ធ ក៏ដូចជួបមុខម្ដាយចិញ្ចឹមរបស់អតីតប្រពន្ធ បានធ្វើឱ្យរូបគេផ្ទុះកំហឹង ហើយក៏មាន គំនិតបោក គ្រាប់បែកសម្លាប់ នៅយប់នោះតែម្ដង។ ប៉ុន្ដែមុននឹងធ្វើសកម្មភាព ខ្លួនបានដឹកម្ដាយបង្កើត យកទៅផ្ទះ រួចហើយក៏ដើរមកកាន់ផ្ទះការវិញ ហើយ ពេលមកដល់ ក៏បានបបួលកូនទាំងពីរនាក់ ដែលអង្គុយជុំគ្នានៅក្នុងរោង ការចំណុចកើតហេតុ យកទៅឱ្យអង្គុយនៅកន្លែងផ្សេង ដែលខណៈ នោះម្ដាយរបស់គេ ក៏តាមទៅអង្គុយជាមួយ ដែរ ទើបមិនបានត្រូវអំបែងរបួសដូចគេ ហើយខណៈអង្គុយនិយាយបានមួយសន្ទុះ ខ្លួនក៏បានដើរគេច ចេញបាត់ទៅ ឆ្ពោះទៅកាន់ទីងងឹត ហើយពេល ឃើញមិនសូវមានមនុស្សនៅចំណុចកើតហេតុ ឃើញមានតែម្ដាយចិញ្ចឹម និងបុរសដែល ស្រឡាញ់អតីតប្រពន្ធ របស់ខ្លួន ដែលជាមុខសញ្ញានោះ ខ្លួនក៏គប់គ្រាប់បែកចូលទៅតែម្ដង ទើបគេចខ្លួនបាត់ទៅ ។

ពាក់ព័ន្ធទៅនឹងសកម្មភាពខាងលើនេះ ជនសង្ស័យក៏បានរៀបរាប់ថា ម្ដាយចិញ្ចឹមរបស់អតីតប្រពន្ធខ្លួន ដែលកន្លង មក បានព្យាយាមបំបែកបំបាក់ គ្រួសាររបស់ខ្លួន ជាញឹកញាប់មកហើយ ដោយសារមើលឃើញអ្នកផ្សេងមាន ហើយចង់ឱ្យប្រពន្ធរបស់ខ្លួន ដែលមានរូបសម្ផស្សស្អាត ធ្វើការ លែងលះគ្នា ដើម្បីទៅយកអ្នកផ្សេង ដែលមានទ្រព្យច្រើន ដោយទង្វើ របស់ម្ដាយចិញ្ចឹមនេះ បានធ្វើឱ្យអតីតប្រពន្ធរបស់ខ្លួនជឿតាម ហើយផិតជា មួយខ្លួន តាំងពីមិនទាន់លែងលះ គ្នាមកម្ល៉េះ ដែលចុងក្រោយទើបបានណែនាំទៅបញ្ចុកបន្ស៊ី ជាមួយបុរសម្នាក់ឈ្មោះ ម៉ាប់  (រងរបួស) ជាមន្ដ្រី នគរបាលនៅ ក្រសួងមហាផ្ទៃ ទើបនាំឱ្យប្ដីប្រពន្ធរបស់ខ្លួន ធ្វើការលែងលះគ្នាបានសម្រេច កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅ នេះ ដោយ ការលែងលះធ្វើឡើងត្រឹមតែចៅសង្កាត់មិត្ដភាព នៅទីក្រុងភ្នំពេញតែប៉ុុណ្ណោះ ។

កាលពីវេលាម៉ោងជាង ៦ ល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចផ្ទះរៀបចំពិធីមង្គលការមួយ ស្ថិតនៅក្នុងភូមិភ្នំត្រែល ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្ដកំពត បានកើតមានអំពើឃាតកម្ម គប់គ្រាប់បែកចូលរោង ការមួយ បណ្ដាលឱ្យមនុស្សស្រីម្នាក់ស្លាប់ និងមនុស្សប្រុសស្រីចំនួន ៩នាក់ ទៀត រងរបួស ។ ក្នុងនោះជនរងគ្រោះ នៅក្នុងអំពើគប់គ្រាប់បែកខាងលើ ត្រូវបានគេស្គាល់ឈ្មោះ ទី១ លី ជ្រាង ភេទស្រី អាយុ ៦៥ឆ្នាំ មានទីលំនៅ សង្កាត់មិត្ដភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ បានស្លាប់ ដោយស្ដ្រីរូបនេះ ត្រូវជាម្ដាយចិញ្ចឹមរបស់អតីតប្រពន្ធ ជនសង្ស័យ។ ទី២ ឈ្មោះ សែម ទឹម ភេទស្រី អាយុ ៥៧ឆ្នាំ, ទី៣ ឈ្មោះ សែម ទូច ភេទស្រី អាយុ ៣៥ឆ្នាំ, ទី៤ ឈ្មោះ ស្រី ម៉ី ភេទស្រី អាយុ ២ឆ្នាំ , ទី៥ ឈ្មោះ ង៉ែត ស៊ីណា ភេទប្រុស អាយុ ៤៨ឆ្នាំ, ទី៦ ឈ្មោះ ង៉ែត រ៉ន ភេទស្រី អាយុ ៥៨ឆ្នាំ , ទី៧ ឈ្មោះ ជា ស្វិត ភេទប្រុស អាយុ ២ឆ្នាំ, ទី៨ ឈ្មោះ អ៊ឹម ប្រុក ភេទប្រុស អាយុ ៣៦ឆ្នាំ និងទី៩ ឈ្មោះ សុខ យឹង ដែលត្រូវជាឪពុកកូនកំលោះ រងរបួសធ្ងន់ស្រាលនៅក្នុងករណីនេះ។

សូមបញ្ជាក់ថា ពិធីរៀបមង្គលការខាងលើ ត្រូវបានគេដឹងថា កូនកំលោះមានឈ្មោះ សុខ ប៊ុន អាយុ ៣១ឆ្នាំ មាន មុខរបរជាគ្រូបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្ដកែប ហើយកូនក្រមុំមានឈ្មោះ អ៊ឹត គឹមឡោម អាយុ ២៧ឆ្នាំ ជាគ្រូបង្រៀននៅខេត្ដព្រះសីហនុ ។ ប៉ុន្ដែក្រោយកើតករណី ឃាតកម្ម បោកគ្រាប់បែកហើយ ពិធី មង្គលការខាងលើនេះ ត្រូវបានលើកពេល ដោយរោងការបានក្លាយទៅជារោងបុណ្យសព ហើយម្ហូបមង្គលការ ក៏ បានបង្វែទៅជាម្ហូប សម្រាប់ទទួលភ្ញៀវ ដែលមកចូលរួមក្នុងពិធីបុណ្យវិញផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

សមត្ថកិច្ច ឃាត់ពលរដ្ឋ ៣៨នាក់ ដែលប៉ងឆ្លងដែន ខុសច្បាប់ ទៅស៊ីឈ្នួល អូសឈើ នៅប្រទេសថៃ

$
0
0

ឧត្ដរមានជ័យៈ ប្រជាពលរដ្ឋ ចំនួន៣៨នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ ខណៈដែលពួកគេ ព្យាយាម ឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅចំណុច “អូរស្វាយ” ស្ថិតក្នុងភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។

យោងតាម ប្រភពព័ត៌មាន ពីកម្លាំងនគរបាល វរៈសេនាតូចការពារ ព្រំដែនគោក លេខ ៩០៥ ដែលជាអ្នក ឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះ បានឱ្យដឹងថា ប្រជាជនចំនួន៣៨នាក់នេះ ជាអ្នកភូមិតាសំ ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បានព្យាយាម ឆ្លងដែនខុសច្បាប់ ទៅស៊ីឈ្នួលអូសឈើគ្រញូងក្នុងទឹកដីថៃ ។ ប្រភពខាងលើ បានឱ្យដឹងទៀតថា ក្នុងនោះសមត្ថកិច្ច ក៏បានដកហូត វត្ថុតាងមួយចំនួន ផងដែរ ក្នុងនោះមាន ម៉ូតូចំនួន ១៤ គ្រឿង  ទូរស័ព្ទ ១៣ គ្រឿង និង សម្ភារៈ មួយចំនួនទៀត ដែលពួកគេនាំយកទៅជាមួយ ។

បច្ចុប្បន្ន ប្រជាពលរដ្ឋ ទាំង៣៨នាក់ ត្រូវបានសមត្ថកិច្ច បញ្ចូន ទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តឧត្តមានជ័យ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យា ។

គួរបញ្ជាក់ថា ករណីប្រជាពលរដ្ឋ លួចឆ្លងដែនខុសច្បាប់ ទៅស៊ីឈ្នួលអូសឈើ នៅប្រទេសថៃ នៅក្នុង ខេត្តឧត្តមានជ័យ គេតែងសង្កេតឃើញ កើនមានជាញឹកញាប់ តួរយ៉ាងដូចជាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ សមត្ថកិច្ច ក៏បានឃាត់ខ្លួន ប្រជាពលរដ្ឋ ចំនួន១១នាក់ដែរ ខណៈដែលពួកគេព្យាយាម ចូលទៅកាប់ឈើ នៅក្នុងទឹកដីថៃ តាមច្រកអន្លង់វែងនោះ ៕

Photo by DAP-NEWS

រឿង "វិញ្ញាណម្ចាស់ពូក"បញ្ចាំងចំថ្ងៃ ១២-១២-១២ នៅរោងភាពយន្ត Legend និងសាល មហោស្រពចេនឡា

$
0
0

ភ្នំពេញ៖ នៅក្នុងកម្មវិធី មហោស្រព ភាពយន្ត អន្តរជាតិកម្ពុជា (Cambodia International Film Festival) ដែលបានប្រារព្ធធ្វើ នៅតាមរោងភាពយន្ត នានា នៅក្នុងរាជធានីភ្នំពេញ រឿង "វិញ្ញាណម្ចាស់ពូក" របស់ផលិតកម្ម "ភូមិពេជ្រ" ក៏បានដាក់ចូលរួមនៅ ក្នុងកម្មវិធី របស់ CIFF នេះផងដែរ ដើម្បី បង្ហាញពី ស្នារដៃកូនខ្មែរ ជាមួយ និងភាយន្តល្បីៗ របស់បរទេសទាំង ៥៣ ។

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ រឿង "វិញ្ញាណម្ចាស់ពូក" ដែលចំណងជើងជាភាសាអង់គ្លេសថា "The Final Sleep" បានចាក់បញ្ចាំងនៅ រោងភាពយន្ត Legend នៅក្នុងកម្មវិធីរបស់ Cambodia International Film Festival ដែលមានការចូល រួមទស្សនា យ៉ាងច្រើនកុះករ ពីសំណាក់ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកផលិតភាពយន្ត បរទេសនានា ។

ក្រុមការងាររបស់ CIFF បានឲ្យដឹងថា មានទស្សនិជនជាច្រើនលើសពីការ គ្រោងទុក បានមក ទស្សនារឿង "វិញ្ញាណម្ចាស់ពូក" ដែលជាស្នាដៃ របស់ ផលិតករខ្មែរ ហើយទស្សនិជន ប្រមាណ ២០០នាក់ផ្សេងទៀត មិនអាចចូលទស្សនាបាន ដោយសារតែគ្មានកន្លែងអង្គុយ ។

លោក ដើង ពុទ្ធពណ៌ ដែលជាផលិករបានឲ្យដឹងថា លោកមានមោទនភាពណាស់ ដែលបានឃើញ ប្រជាជនខ្មែរតស៊ូ ប្រជ្រៀតគ្នា ដើម្បីមកគាំទ្រ ភាពយន្តខ្មែរ លោកសប្បាយ ចិត្តណាស់ ដែលប្រជាជនខ្មែរមាន គំនិតជាតិនិយម ចេះជួយគាំទ្រផលិតផល របស់ជាតិ យ៉ាងដូច្នេះ។

គួរបញ្ចាក់ថា រឿង "វិញ្ញាណម្ចាស់ពូក" ដែលបានចាក់បញ្ចាំងកាល ពីថ្ងៃទី១០ ខែធ្នួ នោះ គឺជាកម្មវិធីរបស់ CIFF តែនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ រឿង "វិញ្ញាណម្ចាស់ពូក" និងចាក់បញ្ចាំងម្តងទៀតនៅរោងភាពយន្ត Legend ក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទីបី និងសាលមហោស្រព ចេនឡា ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សមត្ថកិច្ចបញ្ជូន មេកន្ទុយលេខម្នាក់ ទៅតុលាការ

$
0
0

ពោធិ៍សាត់ៈ មេកន្ទុយលេខម្នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តពោធិ៍សាត់ ធ្វើការ ឃាត់ខ្លួនកាលពីវេលា ម៉ោង៩ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ ខណៈមេកន្ទុយ លេខ នោះកំពុងអង្គុយ កត់កន្ទុយលេខ ស្ថិតនៅភូមិឈើទាល ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តពោធិ៍សាត់ លោកវរៈសេនីយ៍ត្រី ម៉ូ លីដា បានឲ្យដឹងថា ជនសង្ស័យជាមេកន្ទុយលេខម្នាក់ដែល សមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះឈុន ហួ ហៅទ្រី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិដដែលក៏បានបន្តឲ្យដឹងទៀតថា វត្ថុតាងជាក់ស្តែងដែលសមត្ថកិច្ច រឹបអូស បានពីជនសង្ស័យជាមេកន្ទុយលេខនោះរួមមាន សៀវភៅកត់កន្ទុយលេខចំនួនមួយក្បាល កាស្យូចំនួន១ និងលុយខ្មែរចំនួន២០ម៉ឺនរៀល។

គួររំលឹកផងដែរថា បន្ទាប់ពីមានបទបញ្ជាដ៏ក្តៅគគុកពីសំណាក់លោកអភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពខេត្តពោធិ៍សាត់ រហូតមកដល់ពេលនេះ មេកន្ទុយលេខ ចំនួន៣នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់។ ការអនុវត្តន៍នូវវិធានការច្បាប់ខាងលើនេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា នៅក្នុងខេត្តពោធិ៍សាត់ ល្បែងកន្ទុយលេខ នេះគឺមានការថយចុះស្ទើរ១០០ភាគរយទៅហើយ៕

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល កសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ។

www.dap-news.com

អ្នកសារព័ត៌មាន​ កីឡា ៣០នាក់ មកពី ២៥អង្គភាព ចូលរួម ធ្វើសិក្ខាសាលា នៅ NOCC

$
0
0

ភ្នំពេញៈ នៅក្នុងថ្ងៃបើកវគ្គសិក្ខាសាលាដំបូងនៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC មានអ្នកសារព័ត៌មានកីឡាចំនួន ៣០នាក់ ដែលមក ពី២៥អង្គភាព ចូលរួមធ្វើសិក្ខាសាលាស្ដីពី វិជ្ជាជិវៈសារព័ត៌មានកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២នេះ នៅទីស្នាក់ការ NOCC ។

អ្នកផ្ដល់បទបង្ហាញ នៅក្នុងកម្មវិធីខាងលើនេះ រួមមាន លោក វ៉ាត់ ចំរើន អគ្គលេខធិការ NOCC និងលោក គី សុខលីម ជាគ្រូឧបទ្ទេស រូមទាំងអ្នក សារព័ត៌មានកីឡាទាំងអស់ ក្នុងការធ្វើបទបង្ហាញ និងផ្លាស់ប្ដូរមតិយោបល់គ្នា ដើម្បីដកស្រង់យកបទពិសោធន៍គ្នា ទៅវិញទៅមកផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា មូលហេតុដែល NOCC រៀបចំកម្មវិធីនេះឡើង គឺស្របពេលវិស័យកីឡានៅក្នុង ប្រទេសកម្ពុជាបច្ចុប្បន្ននេះ កំពុងតែមានការរីកចម្រើនជាខ្លាំង គួរឲ្យកត់សម្គាល់ លើគ្រប់ប្រភេទកីឡាទាំងអស់ ដែលអាចចូលរួមប្រកួតប្រជែង នៅលើឆាកអន្ដរជាតិបាន ។ ម្យ៉ាងវិញទៀត គឺជាការជួបជុំគ្នា ដើម្បីវែកញែក អំពីមូលដ្ឋានគ្រឹះរបស់កីឡា ដែលត្រូវលើកយកមកពិភាក្សាគ្នា ក្នុងរ យៈពេល ៣ខែនេះ ដែលក្នុងមួយខែៗ ត្រូវជួបគ្នាចំនួន ២ថ្ងៃ និង៤ម៉ោង ដើម្បីជាការងាយស្រួល សម្រាប់អ្នកសារព័ត៌មានកីឡា ក្នុងការសរសេរ ព័ត៌មាន ។

សម្រាប់ថ្ងៃដំបូងនេះ លោក វ៉ាត់ ចំរើន បានលើកយកចំណុចសំខាន់មួយចំនួន ដែលទាក់ទងនឹងកីឡា មកនិយាយដូចជា ប្រវត្តិនៃអូឡាំពិក ប្រភេទនៃកីឡា រចនាសម្ព័នកីឡា គោលការណ៍នៃកីឡាអូឡាំពិក នៅក្នុងពេលប្រកួត Fair-Play ព្រមទាំងលើកយកបញ្ហា នៃការគាំទ្រកីឡា នៅក្នុងពេលប្រកួតមកពិភាក្សា និងបច្ចេកទេសប្រកួតផ្សេងៗ ទៀត។

សូមបញ្ជាក់ថា នៅក្នុងវគ្គទី១ ដែលធ្វើនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១២នេះ លោកគ្រូឧបទ្ទេស គី សុខលីម ជាអ្នកចូលរួមធ្វើបទបង្ហាញ ជាមួយ អ្នក សារព័ត៌ទាំងអស់ ។ ចំណែកនៅវគ្គក្រោយទៀត ដែលត្រូវធ្វើនៅខែក្រោយ និងមានការចូលរួម ពីអ្នកឯកទេសព័ត៌កីឡាបរទេស មកចូលរួម ផ្ដល់បទ បង្ហាញផងដែរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

បទល្មើសព្រៃឈើ កំពុងកើតមាន សាជាថ្មីហើយ បន្ទាប់ពីមាន ភាពស្ងប់ស្ងាត់ មួយរយៈខ្លី

$
0
0

ខេត្តក្រចេះ  បទល្មើសព្រៃឈើ បាននិងកំពុងតែកើតមានសារជាថ្មីហើយ បន្ទាប់ពីមានភាពស្ងប់ស្ងៀមមួយ រយៈពេលខ្លីមក ក្បួនរថយន្តដឹកឈើ គ្រញូង តាមដងផ្លូវជាតិលេខ៧A ដូចដង្ហែរអង្គកឋិន ដែលធ្វើដំណើចេញមកពីខេត្តស្ទឹងត្រែង ឆ្ពោះទៅព្រំដែនដោយឆ្លងកាត់ សង្កាត់រដ្ឋបាលព្រៃឈើ ជាច្រើនកន្លែង ក្នុងខេត្តក្រចេះ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើ បានត្រឹមតែឈរមើល  ។      

ក្បួនរថយន្តដឹកឈើខាងលើនេះ ត្រូវបានគេស្គាល់មេឈ្មួញ មានឈ្មោះ ជុំវុទ្ធីហៅ(ធីការប៉ូ) ដែលជាឈ្មួញ រកស៊ីឈើប្រណីតបានយូរជាងគេ ប្រចាំ ខេត្ត ក្រចេះ ហើយស្ទើរាល់យប់គេសង្កេតឃើញ រថយន្តកាមរី ជាច្រើនគ្រឿង ដឹក ឈើប្រណីតខុស ច្បាប់របស់ឈ្មួញខាងលើនេះ បានធ្វើចរាចរ ប្រដេញគ្នាយ៉ាងគក្រើក ។       

ប្រភពព័ត៌មានបានអោយដឹងថា មានក្រុមឈ្មួញមួយក្រុមផ្សេងទៀត គឺជាអ្នកនាំចេញពីខេត្តស្ទឹងត្រែង យកប្រគល់ឲ្យ លោកជុំ វទ្ឋី ត្រឹមព្រំប្រទល់ ក្រចេះស្ទឹងត្រែង  ទើបបានគេដឹក ឆ្លងកាត់តាមខេត្តក្រចេះ និងបន្តយកទៅលក់នៅប្រទេសវៀតណាម ។

ចំណែកឯមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ដែលនៅតាមដងផ្លូវ ហាក់ដូចជាពុំមានវិធានការ អ្វីឡើយ  ជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើ ឃ្សឹម ដែល ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ លោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង  គេឃើញ មានរថយន្តជាច្រើនគ្រឿង នៅមុខសង្កាត់រដ្ឋបាល ព្រៃឈើឃ្សឹម   គឺបានត្រឹមតែដាក់ក្បាលរថយន្តចេញក្រៅប៉ុណ្ណោះ មិនដែលឃើញមានសកម្មភាព ក្នុងការបង្រ្កាបបទល្មើសបានឡើយ  តែហាក់បី ដូចជាជួយសម្រួលដល់ឈ្មួញ បើកឆ្លងកាត់ បានទាំងថ្ងៃទាំងយប់ ដោយភាពរលូនទៅវីញ  ។

គួរបញ្ចាក់ផងដែរថា មេឈ្មួញ ឈ្មោះ ជុំវុទ្ធីហៅ(ធីការប៉ូ) ម្នាក់នេះ បានធ្វើសកម្មភាពដឹកជញ្ចូនឈើប្រណីត ស្ទើតែរាល់ថ្ងៃ ដោយពុំមានសមត្ថកិច្ច ណា ហ៊ានលូកដៃបង្ក្រាបបានឡើយ សូម្បីតែលោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាល ព្រៃឈើឆ្លូង ដែលធ្លាប់ជាជើងខ្លាំង ក្នុងការបង្ក្រាបបទល្មើសព្រៃ ឈើ ក៏មិនមានវិធាន ក្នុងការបង្ក្រាប ឈ្មួញម្នាក់នេះបានទេ ៕

www.dap-news.com

សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា ស្នើឲ្យដំឡើង ប្រាក់ឈ្នួល សមរម្យ ដល់កម្មករ

$
0
0

ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានស្នើសុំលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើលឡើងវិញចំពោះ ការដំឡើងប្រាក់ឈ្នួល របស់កម្មករ-និយោជិត មុនបំណាច់ឆ្នាំ២០១២។

ឆ្លៀតឱកាសឆ្លើយនឹងសំណួរ របស់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតនៅថ្ងៃទី១១ ធ្នូ ២០១២ ស្តីពី ផលប៉ះពាល់ថ្នាក់ជាតិនៃ កំណែទម្រង់ប្រព័ន្ធ អនុសញ្ញារួមនៅកម្ពុជា នាសណ្ឋាគារ Imperial រាជធានីភ្នំពេញ អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) លោក សួង ហ៊ួត បានស្នើ ក្រសួងការងារឲ្យដំឡើងប្រាក់ឈ្នួលពី៦១ដុល្លារ រហូតដល់១៥០ដុល្លារក្នុងមួយខែ ជូនដល់កម្មករ-កម្មការិនី។ លោកបានលើកឡើងថា បច្ចុប្បន្នមានតែ កម្ពុជាប៉ុណ្ណោះ ដែលមានប្រាក់ឈ្នួលកម្មករ ទាបជាងគេ ក្នុងចំណោមប្រទេសជា សមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN)។

មិនខុសពីការស្នើសុំលើកមុនៗឡើយ ថ្នាក់ដឹកនាំសម្ព័ន្ធសហជីពរូបនេះ បានរៀបរាប់អំពីជីវភាពកម្មករ-កម្មការិនីដែលមានគម្លាតឆ្ងាយ ពីតម្លៃទំនិញ លើទីផ្សារបច្ចុប្បន្ន ហើយពួកគេត្រូវប្រឈមយ៉ាងខ្លាំង លើការចំណាយថ្លៃទឹក ភ្លើង រថយន្តឈ្នួល ផ្ទះ ម្ហូបអាហារ និងតម្រូវការផ្សេងៗប្រចាំថ្ងៃ ហើយលើសពីនោះទៅទៀត ចំពោះស្ត្រីមានផ្ទៃពោះវិញ គឺត្រូវចំណាយទៅលើថ្លៃទឹកដោះគោ ឲ្យកូនទៀតផងដែរ។

លោក សួង ហ៊ួត បានកត់សម្គាល់បន្ថែមថា «ករណីប្រាក់ឈ្នួលកម្រិតទាប ធ្វើឲ្យកម្មករ និយោជិតខ្វះអាហារូបត្ថម្ភ បណ្តាលឲ្យដួលសន្លប់ជាបន្តបន្ទាប់។ ម្យ៉ាងទៀត បញ្ហាប្រាក់ឈ្នួលទាបនេះ ជាកត្តាដែលជំរុញឲ្យពលករខ្មែរ ធ្វើចំណាកស្រុកទៅរកការងារ ធ្វើនៅក្រៅប្រទេស ជាពិសេសនោះ គឺប្រទេសម៉ាឡេស៊ី»។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឡើយ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធនឹងការសុំ ដំឡើងប្រាក់ខែកម្មករនេះ។

នៅតាមរោងចក្រក្នុងប្រទេសកម្ពុជា មានប្រហែល២៥០សហជីព ជាតួលេខថ្មី កម្មករមានប្រហែល៥០ម៉ឺននាក់ ក្នុងចំណោមនោះដែរមាន ៨០ភាគរយគឺជាស្ត្រី ហើយមាន២០ ភាគរយ គឺជាបុរស នេះបើយោងតាមក្រសួងការងារ៕

www.dap-news.com


ប្រជាពលរដ្ឋ ភូមិស្វាយប៉ាក តវ៉ារឿងបញ្ឈប់ សកម្មភាពបូមខ្សាច់

$
0
0

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ ១៧គ្រួសារ បាននាំគ្នាឈរលើកបដានៅមុខផ្លូវ ដើម្បីទាមទារបញ្ឈប់ សកម្មភាព បូមខ្សាច់ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ នៅថ្ងៃទី១១ ធ្នូ ២០១២។

លោក ពំ លូត អាយុ ៥៨ឆ្នាំ តំណាងប្រជាពលរដ្ឋ ដែលរស់នៅភូមិស្វាយប៉ាក បាននិយាយឲ្យដឹងថា ពួកគេនៅ បន្តមានការភ័យខ្លាច រឿងបាក់ច្រាំងតាមដងទន្លេ ដោយសារការបូមខ្សាច់នៅតំបន់នោះ បន្ទាប់ពីពួកគេ បានរត់ ទៅប្តឹងអាជ្ញាធរជួយអន្តរាគមន៍។

លោកថា ១៧គ្រួសា តវ៉ានៅមុខផ្លូវលើកបដាទាមទារការបញ្ឈប់ ខណៈដែលគ្រួសារមួយចំនួនព្រមចាកចេញ ជាថ្នូរនឹងទឹកប្រាក់៥០០ដុល្លារ “ពួកខ្ញុំអត់ព្រមទេ នៅបន្តតវ៉ាទាល់តែមានដំណោះស្រាយ ហើយឥឡូវ ក្រុមហ៊ុន បន្តធ្វើសកម្មភាព”។

លោក ពំ លូត បន្ថែមថា ព្រមជាមួយគ្នានេះខាងអាជ្ញាធរ ក៏បានផ្តល់សំណងមក ឲ្យក្រុមប្រជាពលរដ្ឋដែរ ប៉ុន្តែ ភាគច្រើនពួកគេ មិនទទួលយកទេ ដោយសារ វាមានចំនួនតិចតួច។ ក្នុងចំណោមប្រជាពលរដ្ឋជាង ២០គ្រួសារ មានជិត ៥គ្រួសារប៉ុណ្ណោះ សុខចិត្តទទួលសំណង ដោយធ្វើការផ្លាស់ទី មិនទាមទារធ្វើការតវ៉ា រីឯគ្រួសារផ្សេង ទៀត បន្តទាមទារដោយនាំគ្នា ទៅដាក់បណ្តឹងអាជ្ញាធរ ហើយកាលពីសប្តាហ៍ទៅក្រុមអាជ្ញាធរ បានចុះទៅវាស់ វែងផ្ទះរបស់ពួកគេដើម្បីរកដំណោះស្រាយ។

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២ ប្រជាពលរដ្ឋជិត ២០គ្រួសារ មានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពី មានសកម្មភាពបូមខ្សាច់នៅតំបន់នោះ ចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយសសរផ្ទះរបស់ពួកគេ បានចាប់ផ្តើម ប្រេះ៕

Photo by DAP-NEWS

សម្តេចតេជោ អំពាវនាវឲ្យ ម្ចាស់ដីឡូត៍ ស្ថិតក្នុងទីប្រជុំជន ខេត្តកែប ធ្វើរបង ដើម្បីសោភណភាព

$
0
0

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន បានថ្លែងអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពល រដ្ឋ ដែលមានដីឡូត៍ស្ថិតក្នុងទីប្រជុំជនខេត្តកែបទាំងអស់ ដែលមិនទាន់បានធ្វើរបង ត្រូវនាំគ្នាមកធ្វើរបងឲ្យបាន គ្រប់គ្នា ដើម្បីឲ្យសោភណ្ឌភាពនៅទីនោះ មានភាពស្រស់ស្អាត ដើម្បីការទាក់ទាញភ្ញៀវទេសចរ ដោយវិស័យ ទេសចរណ៍នេះ គឺជាការរូមចំណែកមួយយ៉ាងសំខាន់ក្នុងធ្វើឱ្យមានកំណើនមួយរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍នៅក្នុងពិធីចែកប័ណ្ណ កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅចំណុច ទំនប់វាលវង់ ស្រុកដំណាក់ចង្អើរ ខេត្តកែបថា នៅក្នុងខេត្តកែបទាំងមូល មានប្រជាពលរដ្ឋដែលមកពីចំងាយ និង មានដីឡូត៍នៅក្នុងទីរួមខេត្តមានចំនួនច្រើន ដោយពួកគេទាំងនោះហាក់បីដូចជា មិនបានចាប់អារម្មណ៍អំពីសោ ភណភាពរបស់ខេត្តកែបនោះទេ ហើយពួកគេមានដីឡូត៍ ប៉ុន្តែមិនបានធ្វើរបង មិនតែប៉ុណ្ណោះដើមឈើ និងវល្លិ៍ បានធ្លាក់មកលើផ្លូវ ដែលធ្វើឲ្យខូចសោភណភាពក្នុងខេត្តកែបទាំងមូល។

សម្តេចមានប្រសាសន៍បន្តថា «យើងសុំអំពាវនាវឲ្យម្ចាស់ដីឡូត៍ទាំងឡាយមកកសាងរបង ឬលំនៅឋាន បើមិន ដូច្នោះទេដីឡូត៍យើងមួយប្លង់នេះ ធ្វើឲ្យមានការរំខាន និងខូចដល់សោភណភាពនៅខេត្តកែប ដែលជាទីកន្លែង រមណីយដ្ឋានទេសចរណ៍របស់កម្ពុជា»។

សម្តេច បានបញ្ជាក់ថា ដោយយោងតាមរបាយការណ៍បានឲ្យដឹងថា ដីឡូត៍នៅក្នុងខេត្តកែប មានរហូតដល់ ១.៧៩៥ឡូត៍ ហើយមកចូលរួមបានត្រឹមតែ ៤០០ឡូត៍នៅឡើយទេ ក្នុងចំនួនដីឡូត៍ទាំង ១.៧៩៥ឡូត៍ ហើយ គិតមកដល់ពេលនេះ ម្ចាស់ដីឡូត៍មួយចំនួន បានចូលរួមសហការក្នុងការកសាងរបង និងធ្វើលំនៅឋានបានចំនួន ៣២៩ឡូត៍ ស្មើនិង ១៨,៣២ភាគរយ ហើយនៅសល់ដីឡូត៍ជាង ១.៤០០ឡូត៍ទៀត ដែលមិនទាន់បានធ្វើរបង ហើយអាជ្ញាធរខេត្តនេះ បញ្ជូនរបាយការណ៍ឈ្មោះម្ចាស់ដីឡូត៍មួយចំនួន ដែលមិនទាន់បានធ្វើរបងទៅឲ្យសម្តេច ពិនិត្យមើល។

ទាក់ទងនឹងសោភណភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បាននោះទេ៕

Photo by DAP-NEWS

ជិះគោយន្ដ ដឹកកណ្តាប់ពីស្រែ យកមកផ្ទះផុងជង្ហុក ធ្លាក់កូន ត្រូវគោយន្តកិនស្លាប់

$
0
0

បន្ទាយមានជ័យ៖ លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១២នេះថា ក្មេងប្រុសអាយុ១២ឆ្មាំម្នាក់ឈ្មោះ ឆូយ បឿក រស់នៅភូមិព្រៃ កើត ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជិះគោយន្តត្រលប់មកពី ដឹកកណ្តាប់ នៅឯស្រែ បានផុងជង្ហុកធ្លាក់កូនពីលើគោយន្ត ដោយសារចាប់ហ្វាំ្រងមិនទាន់ គោយន្តក៏កិន កូនស្លាប់ភ្លាមៗតែម្តង កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២។

លោកបានបន្តថា ក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យ និងបូជាសពទាំងល្ងាច ទើបតែបង្ហើយព្រឹកមិញទេ។ ឪពុកក្មេងប្រុសរងគ្រោះមានឈ្មោះ ឆូយបត់ អាយុ៣១ឆ្នាំ ម្តាយ មានឈ្មោះ គី រឿយ អាយុ30ឆ្នាំ ពួកគេរស់ក្នុងភូមិឃុំកើតហេតុខាងលើ មានកូន ៤នាក់ ក្មេងប្រុសរងគ្រោះដែលស្លាប់ជាកូនច្បង៕

Photo by DAP-NEWS

តុលាការខេត្ត ចេញលិខិតអញ្ជើញ តំណាងបុគ្គលិក កាស៊ីណូត្រូពីកាណា ចូលរួមដោះ ស្រាយបញ្ហា

$
0
0

- តុលាការ នឹងប្រកាសសាលក្រម ពាក់ព័ន្ធការធ្វើកូដកម្ម របស់កម្មករ ត្រូពីកាណា នៅថ្ងៃទី១២ ខែធ្នូ

បន្ទាយមានជ័យៈ បន្ទាប់ពីបុគ្គលិកកាស៊ីណូ ត្រូពីកាណា ជាង២០០នាក់ ធ្វើកូដកម្មតវ៉ាអស់រយៈពេល៣ថ្ងៃ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១២ តុលាការខេត្តបន្ទាយមានជ័យ បានចេញលិខិតអញ្ជើញតំណាងបុគ្គលិក ០៤រូប អាជ្ញាធរ ក្រុងប៉ោយប៉ែត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តចូលរួមដោះស្រាយគ្នាតាមផ្លូវច្បាប់។ ពាក់ព័ន្ធនិងសំណុំរឿងនេះ តុលាការខេត្តបន្ទាយមានជ័យ នឹងប្រកាសសាលក្រមនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ថា តុលា ការខេត្ត ពិតជា បានចេញលិខិតអញ្ជើញតំណាង បុគ្គលិកទៅចូលរួមដោះស្រាយគ្នាមែន រូបលោក និងខាងមន្ទីរ ការងារខេត្ត ក៏បានទៅចូលរួមបំភ្លឺជុំវិញការសម្របសម្រួលដោះស្រាយបញ្ហាជូនបុគ្គលិក ទាំងនោះផងដែរ។

លោក ង៉ោ ម៉េងជ្រួន បានបន្តថា ចំពោះគោលការណ៍ចំនួន ៦ចំណុច ដែលក្រុមបុគ្គលិកស្នើសុំទៅខាងភាគីក្រុម ហ៊ុនកាស៊ីណូត្រូពីកាណា ត្រូវបានដោះស្រាយជូនតាមសំណូមពរចំនួន៤ ចំណុច ព្រោះគោលការណ៍ ៤ ចំណុច នេះ គឺវាស្ថិក្នុងចំណោគោលការណ៍២១ចំណុច ដែលបុគ្គលិកទាំងនោះ បានស្នើសុំកន្លងទៅ នេះគឺជាវិវាទរួម។ ដោយឡែកគោលការណ៍២ចំណុច ដែលក្រុមហ៊ុនមិនអាចដោះស្រាយជូន គឺជាវិវាទបុគ្គល ក្រុមហ៊ុនទុកឲ្យ តុលាការ ជាអ្នកដោះស្រាយវិញ គឺចំណុចទី១ និងទី២ ហើយគោលការណ៍ទាំង២នេះ ទាល់តែម៉ោង៥ល្ងាច ថ្ងៃនេះ ទើបដឹងលទ្ធផល ព្រោះពេលនេះ តុលាការកំពុងសួរនាំ។

ចំពោះក្រុមបុគ្គលិកត្រូពីកាណាប្រុសស្រីជាង២០០នាក់ បើទោះជាតំណាងរបស់ពួកគេរវល់ទៅចូលរួម ដោះ ស្រាយនៅតុលាការខេត្តក៏ដោយ ក៏ពួកគេនៅតែបន្តការជួបជុំគ្នាមុខបរិវេណកាស៊ីណូដដែល ដើម្បីរង់ចាំលទ្ធផល មេរបស់ពួកគេត្រឡប់មកវិញ តែការជួបជុំនោះ មិនធ្វើសកម្មភាពអនាធិបតេយ្យទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅក្រុមបុគ្គលិកកាស៊ីណូ ត្រូពីកាណា មានប្រុស មានស្រី បានលើកគ្នាមកធ្វើកូដកម្មតវ៉ាជាមួយថ្នាក់ដឹកនាំរបស់ពួកគេ ដើម្បីទាមទារលក្ខណៈ ការងារចំនួន ០៦ ចំណុច ដែលក្រុមហ៊ុនមិនបានអនុវត្តន៍ និងសំណូមពរ ឲ្យគោរពច្បាប់ស្តីពីការងារ ព្រោះកន្លងមកក្រុមហ៊ុនតែង តែធ្វើតាមចិត្តនឹកឃើញ និងគាបសង្កត់លើពួកគាត់ឲ្យធ្វើការងារច្រើនម៉ោង ពេលឈឺសុំច្បាប់ឈប់សម្រាកមិន បាន បើបានក៏កាត់ប្រាក់ខែពួកគាត់ដែរ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន បានបង្ខំឲ្យពួកគាត់ធ្វើការថែមម៉ោងហួស កំណត់ ដោយមិនគោរពច្បាប់ការងារ របស់រដ្ឋាភិបាលកម្ពុជាឡើយ។

គោលការណ៍០៦ចំណុចដែលពួកគាត់សំណូមពរទៅក្រុមហ៊ុន ឲ្យដោះស្រាយជូនថ្ងៃនេះ មាន១- ទាមទារឱ្យ លោក សាត សែម ប្រធានសហជីពប្រចាំក្រុមហ៊ុនត្រូពីកាណា បានចូលបម្រើការងារដូចធម្មតាវិញ និងគិត ប្រាក់រំលឹកទូទាត់តាមច្បាប់ទាំងអស់។ ២- ទាមទារឱ្យលោក ឡាយ បូរ៉ែន សកម្មជនសហជីពប្រចាំក្រុមហ៊ុន បានចូលបម្រើការងារវិញ និងគិតប្រាក់រំលឹកទូទាត់តាមច្បាប់ទាំងអស់។ ៣- សូមឱ្យក្រុមហ៊ុន ឱ្យកម្មករធ្វើការ ងារតែ៨ម៉ោងក្នុង១ថ្ងៃ និងមិនត្រូវបង្ខំឱ្យកម្មករធ្វើការបន្ថែមម៉ោងទេ។ ៤- ពេលជូនដំណឹងថា មានជំងឺ ហើយ មានសំបុត្រពេទ្យរយៈពេល៣០ថ្ងៃ សុំឱ្យក្រុមហ៊ុនត្រូវតែចំណាយលើថ្លៃព្យាបាល មិនត្រូវកាត់ប្រាក់ខែទេ។ ៥-ចំពោះថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ១៨ថ្ងៃ និងសម្រាកថ្ងៃបុណ្យជាតិ អន្ដរជាតិ ២៦ថ្ងៃ សរុប៤៤ថ្ងៃ ក្នុង១ឆ្នាំ សុំឱ្យ ក្រុមហ៊ុនបែងចែកក្នុងរយៈពេល៣ខែ សម្រាកបាន១២ថ្ងៃ។ ៦- ពេលឈឺក្នុងម៉ោងបំពេញការងារ ក្រុមហ៊ុនត្រូវ តែចំណាយលើថ្លៃព្យាបាល ទោះជាជំងឺអ្វីក៏ដោយ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ការនាំចេញយានយន្ត របស់កូរ៉េខាងត្បូង នឹងកើនឡើង ៣,១ភាគរយ

$
0
0

សេអ៊ូលៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ថា តាមការប៉ាន់ ប្រមាណនៅក្នុងឆ្នាំ២០១៣ ការនាំចេញយានយន្តរបស់កូរ៉េខាងត្បូង នឹងកើនឡើង ៣,១ភាគរយ ។

ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូងបានឲ្យដឹងថា តាមការព្យាករណ៍ទុកជាមុនកំណើន នៃការនាំចេញយានយន្តរបស់ ប្រទេសកូរ៉េខាងត្បូង នឹងកើនឡើង ៣,១ភាគរយ នៅឆ្នាំ២០១៣ ។

ក្រសួងខាងលើក៏បានព្យាករណ៍ទៀតថា នៅឆ្នាំ២០១៣ការនាំចេញយានយន្តនឹងកើនឡើង ៣,៣លានគ្រឿង ធៀបនឹងតួលេខនៅក្នុងឆ្នាំនេះ នឹងកើនឡើងប្រហែល ៣,២ភាគរយ ។

ក្នុងឆ្នាំ២០១៣ ការនាំចេញនឹងកើនឡើងដល់ ១,៥៥លានគ្រឿង ព្រោះថា តម្រូវការយានយន្តនៅទូទាំងសកល លោកបន្តកើនឡើងវិញហើយ បើទោះបីជាស្ថានភាពនៅប្លុកអឺរ៉ុបស្ថិតក្នុងភាពទន់ជ្រាយក្តី៕

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>