Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក គួច ចំរើន ឧបត្ថម្ភប្រាក់ ជូនសាច់ញាតិ យុវជនដែល លង់ទឹកស្លាប់

$
0
0

ភ្នំពេញ៖ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន បានឧបត្ថម្ភ នូវទឹកប្រាក់ មួយចំនួន ដល់សាច់ ញាតិ យុវជនរងគ្រោះ ដែលបានលង់ ទឹកស្លាប់ កាលពី រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅពីព្រោះ ជនរងគ្រោះ រូបនេះ បានធ្វើ សកម្មភាពច្រើន នៅពេលមានជីវិត ដែលការ ជួយឧបត្ថម្ភ នូវ អំណោយ ជាថវិកា របស់អភិបាលខណ្ឌ ខាងលើនេះ បានបង្ហាញ ឲ្យឃើញ ពីការយកចិត្តទុកដាក់ ទៅលើ គ្រួសារ ជនរងគ្រោះ ដែលមាន លំនៅឋាននៅ ក្នុងខណ្ឌមានជ័យ និងជនរងគ្រោះ ធ្លាប់បាន ចូលរួម ការងារ សង្គម ជាច្រើន ដល់សង្គម។

ការនាំយក អំណោយ ជាថវិកាទៅប្រគល់ ជូនដល់សាច់ ញាតិ ជនរងគ្រោះខាងលើ បានធ្វើឡើង ពីសំណាក់ លោក ឡុង ង៉ែត នាយករដ្ឋបាល សាលា ខណ្ឌមានជ័យ និងលោក អូ វឌ្ឍនា ប្រធានការិយាល័យ ខណ្ឌមានជ័យ ព្រមទាំងមន្រ្តី មួយចំនួនទៀត និងក្រុមយុវជន ខណ្ឌមានជ័យ និងសង្កាត់ក្បាលកោះ កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ ។

នៅក្នុងឱកាសនោះ លោក ឡុង ង៉ែត បានមានប្រសាសន៍ថា ក្រោយពីទទួលព័ត៌មាន ស្តីពីការស្លាប់ របស់យុវជន សាំង រាមរតនា ហៅស្រ៊ុន អាយុ ២៤ឆ្នាំ ដោយសារតែ លង់ទឹកភ្លាម លោកអភិបាល ខណ្ឌមានជ័យ គួច ចំរើន ក្នុងនាម ជាអាជ្ញាធរ ខណ្ឌមានជ័យ បានចាត់ឲ្យលោក និងមន្រ្តី សាលាខណ្ឌ នាំយកនូវថវិកា ចំនួន៥០ ម៉ឺនរៀល និងលុយដុល្លារ ចំនួន១៩៥ ដុល្លារ មកប្រគល់ ជូនសាច់ញាតិ ជនរងគ្រោះ។

លោក ឡុង ង៉ែត បានបន្តថា លោកអភិបាលខណ្ឌ គួច ចំរើន បានផ្តាំផ្ញើ ការសួរសុខទុក្ខ ដល់ក្រុមគ្រួសារ យុវជនគ្រោះ ដែលស្លាប់ ពីព្រោះ ជនរងគ្រោះគឺជាយុវជន ម្នាក់ ដែលបាន ចូលរួមចំណែក ក្នុងការងារ សង្គមយ៉ាង ច្រើន ជាមួយក្រុមយុវជន របស់សាលា ខណ្ឌមានជ័យ។

សូមបញ្ជាក់ថា យុវជនម្នាក់ ក្នុងចំណោម មិត្តភក្តិ ៥នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយសារ លង់ទឹកទន្លេ ខណៈទូកលិចនៅ កណ្តាលទន្លេ កាលពីវេលា រសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១២ នៅចំណុចដៃ ទន្លេមេគង្គ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

យុវជនរងគ្រោះខាង លើនេះមានឈ្មោះ សាំង រាមរតនា ហៅ ស្រ៊ុន អាយុ ២៤ ឆ្នាំ មានមុខរបរ ជាអ្នកលេង ភ្លេងខ្មែរ ស្នាក់នៅភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុយុវជនរងគ្រោះ និងមិត្តភក្តិ បាន  បបួលគ្នា ទៅជិះទូក ទៅលេងកោះ នៅភូមិចន្លក់ក្រៅ តែទូក បានលិចកណ្តាលទន្លេ បណ្តាលឲ្យយុវជន សាំង រាមរតនា ស្លាប់តែម្នាក់ឯង។ ចំណែកឯមិត្តភក្តិផ្សេងទៀតនោះ ចេះហែលទឹក ក៏រួចផុតពីការលង់ ទឹកស្លាប់។ ក្រោយពេលស្រង់ចេញពីទឹក សពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅលំនៅឋានក្នុងភូមិជ្រោយអម្ពិល៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ព្រះចៅ ស៊ុលតង់ កោតសរសើរកម្ពុជា ក្នុងការរៀបចំ កិច្ចប្រជុំកំពូល អាស៊ានលើកទី២១

$
0
0

ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាស់ ប៊ុលគាស នៃប្រទេសប្រ៊ុយណេ បានផ្ញើលិខិតមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តែងការ អបអរសាទរ និងកោតសរសើរ ដល់សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

លិខិត ដែលបានចេញផ្សាយ នៅក្នុងគេហទំព័រ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ សរសេរថា ខ្ញុំមាន សេចក្ដីសោមនស្សរីករាយក្រៃលែង និងសូមកោតសរសើរចំពោះសម្តេច រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ប្រកបដោយជោគជ័យ។

លិខិតនោះសរសេរបន្តថា ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្តេច ដែលបានទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ដល់គណៈប្រតិភូ របស់ខ្ញុំ ក្នុងអំឡុងពេលស្នាក់នៅ។ សម្រាប់ខ្ញុំ វាមានអត្ថន័យជាពិសេស ដែលមានឱកាសគោរពចុងក្រោយ ចំពោះព្រះសព ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ដែលជាព្រះរាជបិតារបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងលិខិតនោះបានលើកឡើងថា ក្នុងខណៈ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅចុងក្រោយ នៃឆ្នាំ២០១២ ប្រទេស ប្រ៊ុយណេដារូស្សាឡាម សង្ឃឹមថា នឹងបន្តកសាងបន្ថែមលើសមិទ្ធផលជាច្រើន ដែលអាស៊ានបានឃើញ ក្រោមការខិតខំដ៏សកម្មរបស់សម្តេច ក្នុងនាមជាប្រធានអាស៊ាន។

ប្រភពដដែលលើកឡើងទៀតថា នៅឆ្នាំក្រោយ ខ្ញុំជឿជាក់ថា ដោយមានការគាំទ្រពីមិត្តកម្ពុជា ប្រ៊ុយណេដារូស្សាឡាម ក្នុងនាមជាប្រធានអាស៊ាន អាចបន្តកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍របស់យើង និងលើកកម្ពស់សន្តិភាព ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់។

ព្រះចៅស៊ុលតង់ បានមានព្រះបន្ទូលថា ខ្លួនខ្ញុំផ្ទាល់ ខ្ញុំត្រៀមរង់ចាំយ៉ាងមុតមាំ ក្នុងការសហការជាមួយសម្តេច និងរង់ចាំស្វាគមន៍សម្តេច អញ្ជើញ មកប្រទេស ប្រ៊ុយណេដារូស្សាឡាម នៅឆ្នាំ២០១៣ ខាងមុខនេះ។

ព្រះចៅស៊ុលតង់ ក៏បានសម្តែងនូវការ គោរពយ៉ាងកក់ក្ដៅបំផុត និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបំពេញការងារដ៏ ល្អឥតខ្ចោះ ក្នុងនាមជាប្រធានអាស៊ាន។

គួរកត់សម្គាល់ថា បន្ទាប់ពីប្រទេសកម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ទទួលជោគជ័យយ៉ាងគាប់ប្រសើរនោះ មេដឹកនាំប្រទេសជាច្រើន បានផ្ញើលិខិតអបអរសាទរ និងកោតសរសើរ ដល់ ប្រទេសកម្ពុជា ដូចជានាយករដ្ឋមន្រ្ដីសិង្ហបុរី នាយករដ្ឋមន្រ្ដីអូស្រ្ដាលី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា តាមរយៈឯកអគ្គរដ្ឋទូត របស់ខ្លួន នៅកម្ពុជា ជាដើម៕

អាជ្ញាធរ ក្រុងប៉ោយប៉ែត ស្ថាបនា ផ្លូវបេតុង ប្រវែង ៥៣០ម៉ែត្រ បន្ថែមមួយខ្សែទៀត ក្នុងភូមិបាលិលេយ្យ១ ក្រោយជំនន់ ទឹកភ្លៀង

$
0
0

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត ចៅសង្កាត់ និងមេភូមិ ស្ថាបនាផ្លូវបេតុងប្រវែង ៥៣០ម៉ែត្រ បន្ថែមមួយខ្សែទៀត ក្នុងភូមិ បាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយជំនន់ទឹកភ្លៀងបានស្រកទៅវិញថ្មីៗ ដោយបង្កឲ្យមានផ្លូវមួយចំនួន ក្នុងក្រុងមានការខូចខាត អស់ជាច្រើនខ្សែ និងមានជង្ហុកធំ ស្ទើរតែធ្វើដំណើរមិនបាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែ ដែលចុះស្ថាបនាថ្ងៃនេះមានប្រវែង ៥៣០ម៉ែត្រ  ផ្លូវនេះត្រូវបាន តភ្ជាប់ ពីចំណុចចំណតរថយន្តធំ ទៅទល់មុខខ្លោងទ្វារវត្តថ្មី ផ្លូវមួយខ្សែនេះ អាចជួសជុលកែប្រែស្ថាបនា ពីគ្រួសក្រហមមកជាបេតុងបាន ក៏ដោយសារតែ មានការឧបត្ថម្ភពីសប្បុរសជននានា និងអាជីវករក្នុងក្រុងប៉ោយប៉ែត ពិសេសគឺពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ សុទ្ធតែជាសមាជិកនៃគណបក្ស ប្រជាជនកម្ពុជា បានចូលរួមជាថវិកា។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយពីទឹកជំនន់ បានស្រកទៅវិញផ្លូវមួយចំនួន ក្នុងក្រុងបានខូចខាតយ៉ាងដំណំ ផ្លូវខ្លះក៏ខូចខាតតិចតួច ដោយឡែកផ្លូវខាងលើនេះ មានសភាពខូចខាតធ្ងន់ធ្ងរ និងបង្កភាពលំបាកយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ រស់នៅសងខាងផ្លូវ ធ្វើឲ្យពួកគាត់លំបាក ក្នុងការធ្វើដំណើរ ទៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ទើបលោកបំផុសឲ្យពលរដ្ឋ សងខាងផ្លូវចូលរួមជាថវិកា ស្ថាបនាផ្លូវនេះ តែម្តង៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ភូមិភាគឥសាន្ត នឹងក្លាយ ជាប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា

$
0
0

-ទំហំពាណិជ្ជកម្ម កម្ពុជា-ចិននឹងកើនឡើង ៥ពាន់លានដុល្លារ នៅឆ្នាំ ២០១៧

រតនគីរី ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីការតភ្ជាប់រួចរាល់នូវ បណ្តាញគមនាគមន៍នូវភូមិភាគឥសាន្ត នោះតំបន់នេះនឹងក្លាយទៅ ជាប៉ូលសេដ្ឋកិច្ចទី ៤ របស់កម្ពុជា ជាមិនខានឡើយ ហើយនឹង ជួយជម្រុញ ឲ្យមានការកំណើនសេដ្ឋកិច្ច និងការរស់នៅ ប្រជាពលរដ្ឋ ដែលរស់ នៅតំបន់នេះ។

ក្នុងឱកាស ចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពង់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិ៧៨ ចាប់ពីអូរពងមាន់ មកដល់ក្រុងបានលុង ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា « ខ្ញុំសង្ឃឹមថា នៅមិនយូរប៉ុន្មានការ តភ្ជាប់ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី វានឹងក្លាយទៅជា ប៉ូលសេដ្ឋកិច្ចទី ៤ នឹងចាប់ផ្តើមនៅភូមិភាគ ឥសាន្តរបស់កម្ពុជា បន្ទាប់ពីប៉ូល សេដ្ឋកិច្ចទី ១ នៅភ្នំពេញ ប៉ូលសេដ្ឋកិច្ចទី ២ នៅខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី ៣ នៅខេត្តសៀមរាប» ។

 សម្តេចតេជោបានបន្តទៀតថា ប៉ូលសេដ្ឋកិច្ចទី៤ នេះគឺជាប៉ូលសេដ្ឋកិច្ចកសិ-ឧស្សាហកម្ម ដែលវានឹងធានាទៅ ដល់ការអភិវឌ្ឍ និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា « ខ្ញុំធ្លាប់បាននិយាយហើយថា ខ្ញុំអត់មានការជឿជាក់ទាល់តែសោះ បើគ្រាន់តែមានការតភ្ជាប់ ជានយោបាយ និងរដ្ឋាភិបាល ប៉ុន្តែគ្មានការតភ្ជាប់ជារូបវន្ត ពិសេសទាក់ទងនឹងសមាហរណកម្មផ្ទៃក្នុងខ្លួនឯង អំពីប្រព័ន្ធផ្លូវនេះឯង»។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា« ខ្ញុំពិតជាមានការរីករាយណាស់ដែលអ្វីៗជាទីសង្ឃឹម ជាការស្រមៃបានក្លាយទៅ ជាការពិតមួយ ដែលក្នុងនោះមិត្តចិនបានធ្វើ ឲ្យក្តីស្រមៃ និងការសង្ឃឹមនេះក្លាយ ទៅជាការពិត សម្រាប់ការតភ្ជាប់ខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគីរី។ ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនតាមរយៈលោក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ កម្ពុជា ដែលបានគាំទ្រនូវគម្រោងនៃការតភ្ជាប់របស់កម្ពុជា»។

សម្តេចតេជោថ្លែងថា ការបើកចំហរទីផ្សារឲ្យកម្ពុជានាំចេញអង្ករ នាំចេញកសិផល និង ទំនិញមួយចំនួនទៅកាន់ប្រទេសចិននឹងមានការ កើនឡើង ដែលធ្វើឲ្យចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរបស់យើងក្នុងក្របខ័ណ្ឌនៃភាពជាដៃគូជា យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់ តែរឹងមាំថែមទៀតជាមិនខានឡើយ។

សម្តេចតេជោបានលើកឡើងពីទំនាក់ទំនងជាមួយប្រទេសមហាយក្យចិនថា អ្វីដែលជាការគិតគូរ នៅក្នុងការចរចា រវាងមេដឹកនាំចិន ជាមួយនឹង ថ្នាក់ដឹកនាំកម្ពុជា តាមរយៈទស្សនកិច្ច របស់នាយករដ្ឋមន្រ្តី វេន ជាប៉ាវ ស្តីអំពីភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នឹងបន្តរីក ចម្រើន ហើយទំហំពាណិជ្ជកម្មទ្វេភាគី នឹងរីកចម្រើនដល់ ៥.០០០ លានដុល្លារ សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៧ ។

សូមបញ្ជាក់ថា កំណាត់ផ្លូវដែលចំណងដៃសម្រាប់បម្រើដល់ប្រជាពលរដ្ឋ ក៏ដូចជាចរន្តសេដ្ឋកិច្ចថ្មីមួយនេះ មានប្រវែង ១២១,១០គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន ៧៣,៣លានដុល្លារ ជាកម្ចីសម្បទានរបស់ចិន និង ប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

តារាចម្រៀងដ៏ល្បី របស់កម្ពុជា ឌីជេ និងក្រុមរាំដ៏ល្បី មកពីបរទេស សន្យាធ្វើឲ្យកក្រើក នៅស្ប៉ាក ក្នុងព្រឹត្តិការណ៍ Hennessy Artistry

$
0
0

ភ្នំពេញ៖ តារាដ៏ល្បីឈ្មោះប្រចាំនៅកម្ពុជា២រូប មាន កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ រួមទាំងឌីជេដ៏ល្បីមកពី ប្រទេសអ៊ុយក្រែន នាង Amely ក្រុមរាំ Elecoldxhot មកពីប្រទេសម៉ាឡេស៊ី តារាសម្តែងត្រាប់តាម Michael Jackson លោក Reizo Zen មកពីប្រទេសសម៉ាឡេស៊ី និងក្រុមរែប Thaitanium មកពីប្រទេសថៃ បានប្តេជ្ញារួមគ្នាថានឹងធ្វើឲ្យកក្រើក នៅមណ្ឌលកម្សាន្តស្ប៉ាក នារាត្រីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ ក្នុងព្រឹត្តិការណ៍ Hennessy Artistry។

ការបេជ្ញារបស់សិល្បករកម្ពុជា និងបរទេសទាំងនោះធ្វើឡើង នៅពេលដែលពួកគេចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ដ៍អស្ចារ្យ របស់ស្រា Hennessy ក្នុងការប្រារព្ធកម្មវិធី ប្រគុំតន្ត្រីជាសកលប្រចាំឆ្នាំ «Hennessy Artistry 2012» កាលពីល្ងាយថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ នៅមណ្ឌលកម្សាន្តស្ប៉ាក។

តំណាងក្រុមហ៊ុន Hennessy ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិក លោក ប៉ាត្រិច តាន់ បានថ្លែងថា ការប្រគុំតន្ត្រី ដ៏អស្ចារ្យនៃព្រឹត្តិការណ៍ Hennessy Artistry 2012 នៅមណ្ឌលកម្សាន្តស្ប៉ាក នាយប់ថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ ដោយរំពឹងថានឹង ទទួលបានអ្នកចូលរួម ប្រមាណជា ២ពាន់នាក់។ ហើយថា ព្រឹត្តិការណ៍នេះ គឺជាការបង្ហាញជូននូវទស្សនីភាព សិល្បៈនៃការលាយបញ្ជូលគ្នាជាសកល ដែលមានការចូលរួម ពីសិល្បករល្បីរបស់កម្ពុជា DJល្បីឈ្មោះមកពីបរទេស ក្រុមរាំអន្តរជាតិ ដែលអាចផ្តល់ជូន ភាពសប្បាយរីករាយ ចម្លែកភ្នែកបំផុតប្រចំាឆ្នាំ។

តារាចម្រៀងដ៏ល្បីស្ថិតក្នុង ដួងចិត្តយុវវ័យ ឱក សុគ្ធនកញ្ញា បាននិយាយថា ខ្លួនបានចូលរួមកម្មវិធីនេះ ជាច្រើនដងមកហើយ សម្រាប់លើកនេះខ្លួនបានត្រៀម នូវបទចម្រៀងយ៉ាងពិរោះៗ ដោយជឿជាក់ថាអ្នកចូលរួម ប្រាកដជាពេញចិត្ត។

ឯលោក ឆន សុវណ្ណរាជ ដែលជាលើកទី១របស់ខ្លួន ចូលរួមក្នុងកម្មវិធី Hennessy Artistry 2012 បាននិយាយថា ខ្លួនពិតជារំភើបមែនទែន ដែលបានចូលរួមក្នុង កម្មធីដ៏អស្ចារ្យនេះ។

តារាចម្រៀងកម្ពុជា ឌីជេដ៏ស្រស់ស្អាតសិចស៊ី មកពីអ៊ុយក្រែន ក្រុមរាំអន្តរជាតិ ទាំងអស់ពួកគេសុទ្ធតែសុំលាក់ ទុកការសម្តែងរបស់ខ្លួន ហើយថានៅយប់ថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១២ នៅមណ្ឌលកម្សាន្តស្ប៉ាក ពិតជាកក្រើត។

គួរបញ្ជាក់ថា Hennessy Artistry គឺជាការលាយបញ្ចូលគ្នាដ៏អស្ចារ្យ នៃតន្រ្តី អារម្មណ៍ជាប់ចិត្ត វប្បធម៌ និង ស្រា Hennessy ។ វាគឹជាការរំលាយបញ្ជូលគ្នានៃប្រភេទ សិល្បៈដេលមាន ភាពប្លែកៗគ្នាដ៏អស្ចារ្យ ។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើម នៅប្រទេសចំនួនជាង ៤០នៅលើពិភពលោក ចាប់ពីឆ្នាំ២០០៦ ។

សម្រាប់ប្រទេសកម្ពុជាយើងគិតទាំង ២០១២ នេះ គឺជាឆ្នាំទី៣ ហើយដែល Hennessy បាននាំយកនូវព្រឹត្តិការណ៍នេះ ធ្វើនៅតាមក្លឹបកម្សាន្តនានា ទូទាំងប្រទេស៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ជនជាតិកូរ៉េ ប្ដឹងសណ្ឋាគារ កាលីហ្វ័រញ៉ា រឿងបាត់លុយ ៤ពាន់ដុល្លារ ក្នុងបន្ទប់ស្នាក់នៅ

$
0
0

ភ្នំពេញៈ ជនជាតិកូរ៉េម្នាក់ បានដាក់ពាក្យបណ្ដឹងជាផ្លូវការមួយ ទៅកាន់សមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចោទប្រកាន់ ទៅលើម្ចាស់សណ្ឋាគារកាលីហ្វ័រញ៉ា មានទីតាំងនៅតាមបណ្ដោយផ្លូវបេតុង លេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ថាបានធ្វើឲ្យបាត់លុយ ដែល ទុកក្នុងបន្ទប់សណ្ឋាគារនេះ ចំនួន៤.០០០ ដុល្លារអាមេរិក។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា លោក យូ ស៊ុងស៊ុន អាយុ ៥១ឆ្នាំ ជនជាតិកូរ៉េ បានប្ដឹង កាលពីកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២ ទាមទារឲ្យម្ចាស់ សណ្ឋាគារកាលីហ្វ័រញ៉ា សងមកវិញនូវប្រាក់ ដែលគាត់បានអះអាង ត្រូវចោរចូលលួចដល់ក្នុងបន្ទប់ អំឡុងពេលដែលគាត់និង មិត្ដភក្តិម្នាក់ទៀត គឺលោក ផាត យុងម៉ាន បានចេញពីបន្ទប់ ទៅទទួលទានអាហារ នៅខាងក្រៅសណ្ឋាគារនេះ ។ ទាក់ទងនឹងការចោទប្រកាន់ ពីជនបរទេសរូបនេះ គេមិនអាចសុំការបំភ្លឺបានទេ ពីម្ចាស់សណ្ឋាគារកាលីហ្វ័រនីញ៉ា។

នគរបាលបានបញ្ជាក់ថា លោក យូ ស៊ុងស៊ុន បានចូលមកស្នាក់នៅ បន្ទប់លេខ១០៨ជាន់ទី១ នៃសណ្ឋាគារនេះ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១២។ ហើយនៅថ្ងៃទី០៣ ដែលជាថ្ងៃកើតហេតុ គាត់មានមិត្ដភក្តិម្នាក់ទៀត គឺលោក ផាត យុងម៉ាន មកស្នាក់នៅជាមួយ នៅម៉ោងប្រមាណ ១០និង៣០ នាទី ព្រឹក ពួកគាត់បានចេញ ទៅក្រៅសណ្ឋាគារ លុះដល់ម៉ោង០២រសៀល ពេលដែលត្រឡប់មកវិញ បានផ្អើលឆោឡោ ហើយប្រាប់ថា បាត់ប្រាក់អស់ ចំនួន ៤.០០០ដុល្លារអាមេរិក ដែលដាក់ក្នុងហោប៉ៅកាបូបកុំព្យួទរ័យួរដៃ ទុកលើក្បាលដំណេក។

ក្រោយទទួលបានបណ្ដឹង ពីបុរសជាតិកូរ៉េ សមត្ថកិច្ចក៏នៅមានការសង្ស័យ លើករណីនេះជាច្រើនចំណុច នៅត្រង់ថា របស់មានតម្លៃដូចជា លុយកាក់ ជាដើម គប្បីយកតាមខ្លួន មិនត្រូវធ្វេសប្រហែសទេ នេះជាចម្ងល់។ ដូច្នេះការស៊ើបអង្កេត តាមប្រព័ន្ធកាមេរ៉ា ដែលចាប់រូបភាពក្នុងសណ្ឋាគារ គឺជា ភស្ដុតាងតែមួយគត់ ដែលអាចរកការពិតនៃរឿងនេះឃើញ និងប្រាកដថា អ្នកណាជាអ្នករងគ្រោះពិតប្រាកដ៕

www.dap-news.com

ខឹងម្តាយ មិនរកប្រពន្ធឲ្យ ចងកសម្លាប់ខ្លួន

$
0
0

ភ្នំពេញ : បុរសម្នាក់ បានដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយយកក្រមាចងភ្ជាប់នឹងប្រហោងឥដ្ឋខ្យល់ ក្នុងផ្ទះរបស់ខ្លួន ។ ហេតុការណ៍នេះ ត្រូវបាន ក្រុមគ្រួសារប្រទះឃើញ កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្ទះ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ទោ ម៉ៅ សាវឿន នាយប៉ុស្តិ៍រដ្ឋបាល នគរបាលស្ទឹងមានជ័យ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សេង សុខដានី ភេទប្រុស អាយុ ៣១ឆ្នាំ គ្មានមុខរបរ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះលេខ៩១៩ ក្រុម២ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា បុរសរងគ្រោះ មានជំងឺរលាកស្រោមខួរតាំងពីកុមារម៉េ្លះ ហើយកន្លងមក ជនរងគ្រោះ និយាយផ្តេសផ្តាស និងតែងតែព្យាយាម រកសម្លាប់ខ្លួន ប៉ុន្តែត្រូវបាន បងប្អូនតាមការពារ និយាយលួងលោមកុំឲ្យគិតច្រើន និយាយច្រើន ប្រយ័ត្នជំងឺរើឡងវិញ និងបាន នាំយកទៅពេទ្យជាប្រចាំ ព្រមទាំងបានទិញថ្នាំ ឲ្យលេបតាមវេជ្ជបញ្ជា របស់គ្រូពេទ្យផងដែរ។

ក្រុមគ្រួសារបានបន្តទៀតថា នៅយប់ថ្ងៃកើតហេតុ ម្តាយមិនឃើញជនរងគ្រោះ មកហូបបាយដូចសព្វដង បន្ទាប់មកក៏នាំគ្នាដើររកមើល ប្រទះឃើញ ជនរងគ្រោះ ចងកនឹងជញ្ជាំងប្រហោងឥដ្ឋខ្យល់ក្នុងផ្ទះ ហើយត្រូវបាន ក្រុមគ្រួសារស្រាយ យកទៅធ្វើបុណ្យនៅវត្តសំបួរ៕

ស្រ្តីកម្ពុជា ចំណាកស្រុក នៅតែប្រឈមបញ្ហា រំលោភបំពានផ្សេងៗ

$
0
0

ភ្នំពេញ ៖ ស្រ្តីកម្ពុជាដែលធ្វើការ នៅក្រៅប្រទេស នៅតែជួបបញ្ហា ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភផ្លូវភេទ ពី សំណាក់ថៅកែ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល បានខិតខំប្រឹងប្រែង ជួយពួកគេឲ្យរួចផុតពីបញ្ហា ប្រឈមទាំងនេះក៏ដោយ។

អ្នកសម្របសម្រួល កម្មវិធីផ្នែកចំណាកស្រុកនៃ អង្គការ UN WOMEN លោក រស់ វ៉ា បានមានប្រសាសន៍ ក្នុងសិក្ខាសាលា ស្តីពីយេនឌ័រ និងចំណាកស្រុកពលករ នៅក្នុងសណ្ឋាគារហ៊ីម៉ា វ៉ា រី នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២នេះថា «ស្រ្តីកម្ពុជានៅតែ ប្រឈមមុខចំពោះបញ្ហាផ្សេងៗ នៅពេលដែលស្ត្រីទាំងនោះ បានសម្រេចចិត្ត ទៅធើ្វការនៅប្រទេសក្រៅដោយពួកគេបាន ជួបនូវបញ្ហារំលោភផ្លូវភេទ ធ្វើការងារលើសម៉ោង មិនទទួលបានប្រាក់ខែ និងរងការធ្វើបាបពីម្ចាស់ផ្ទះជាដើម»។

លោកបន្តថា សិក្ខាសាលានេះ ផ្តោតសំខាន់ទៅលើគោលបំណង ចំនួន៣៖ទី១-ដើម្បីបង្កើន ចំណេះដឹងដល់អ្នក ដែលបាន ចូលរួមទាំងនោះ ឲ្យពួកគាត់យល់ដឹងកាន់តែស៊ីជម្រៅទាក់ទង យេនឌ័រ និងចំណាកស្រុក។ ទី២-ធ្វើឲ្យពួគគាត់ស្វែងយល់ពីឧបករណ៍នៃការវិភាគយេនឌ័រ ក្នុងបរិបទចំណាកស្រុក ក៏ដូចជាក្របខ័ណ្ឌកំរិតថ្នាក់មូលដ្ឋាន កំរិតថ្នាក់ជាតិ និងកំរិត ថ្នាក់អន្តរជាតិ។ និងទី៣-ជំរុញឲ្យពួកគាត់យល់ដឹងពី ការអនុវតគោលនយោបាយក្របខ័ណ្ឌ មួយចំនួនថែមទៀត។

កញ្ញា សួន មាលា ប្រធានគម្រោង ចំណាកស្រុកដោយសុវត្ថិភាព និងកាត់បន្ថយការ ជួញដូរមនុស្ស នៅសមាគមនារី ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ បាននិយាយថា ស្រ្តីកម្ពុជា ភាគច្រើនដែលធ្វើការនៅក្រៅប្រទេស នៅមិនទាន់យល់ដឹងអំពីបញ្ហា យេនឌ័រនោះទេ ដោយជនរងគ្រោះមួយចំនួន មិនហានបញ្ចេញនូវទុក្ខលំបាករបស់ខ្លួន ដែលបានជួបប្រទះ។ ជាពិសេសស្រ្តីរងគ្រោះទាំងនោះ មិនបានយល់ដឹង អំពីអង្គការណា ឬស្ថាប័នណា ដែលធ្វើការទាក់ទងក្នុងរឿងនេះ។ ដូច្នោះយើងខិតខំប្រឹង ប្រែងផ្សព្វផ្សាយបន្ថែម ដើម្បីឲ្យពួកគាត់បានយល់ដឹង អំពីបញ្ហាយេនឌ័រ និងការប្រថុយប្រថាននៅក្នុងពេលធ្វើ ចំណាក ស្រុក។

កញ្ញាបន្តថា “ខ្ញុំនឹងយកចំណេះដឹង ដែលទទួលបាននៅថ្ងៃនេះ ទៅពន្យល់ដល់ស្រ្តីនៅតាមជនបទ ដើម្បីឲ្យពួកគាត់យល់ដឹង បន្ថែមទៀត អំពីយេនឌ័រ និងការធ្វើចំណាកស្រុកទៅក្រៅប្រទេស ដើម្បីឲ្យពួកគាត់មានចំណេះដឹងបន្ថែម ក្នុងការជួយខ្លួនឯង នៅពេលជួបគ្រោះថ្នាក់ផ្សេងៗ”។

សិក្ខាសាលា ស្តីពីយេនឌ័រ និងចំណាកស្រុកពលករនេះ រៀបចំរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០១២ មានការចូលរួមពី ទីភ្នាក់ងារជ្រើសរើសពលករ សហជីព អង្គការលីកាដូ អង្គការ NGOs នានា និងសង្គមស៊ីវិលជាច្រើននាក់ទៀត។

គួរបញ្ជាក់ថា ស្រ្តីខ្មែរមួយចំនួន បានទៅបម្រើការងារនៅបរទេស ដោយធ្វើជាស្រ្តីមេផ្ទះ ជាពិសេសនោះគឺ ប្រទេសម៉ាឡេស៊ី ដែលពួកគាត់ភាគច្រើន បានទទួលរងការធ្វើបាប គ្រប់បែបយ៉ាងពីម្ចាស់ផ្ទះ និងថៅកែ។ ដូច្នេះហើយបានជាប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បានបញ្ជាឲ្យផ្អាកការនាំចេញ ស្រ្តីបម្រើការងារជាមេផ្ទះ នៅប្រទេសម៉ាឡេស៊ី ជាបណ្តោះអាសន្ន ដោយ រង់ចាំឲ្យមានការ ចុះអនុស្សារណៈយោគយល់ រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ក្នុងការធានាបាននូវសុវត្ថិភាព របស់ គេជាមុនសិន៕


នាយនគរបាល ខេត្ដកំពង់ឆ្នាំង បើកកិច្ចប្រជុំ ពង្រឹងការអនុវត្ដច្បាប់ ប្រឆាំងអំពើពុករលួយ

$
0
0

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១២ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ឆ្នាំង បានបើកអង្គប្រជុំ មួយ ដើម្បីពង្រឹងការអនុវត្ដច្បាប់ ប្រឆាំងនឹងអំពើពុករលួយ ដែលពិធីខាងលើនេះ បានប្រព្រឹត្ដទៅក្រោម អធិបតីភាព លោក ឧត្ដម សេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាល ខេត្ដកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង និង នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដ និងអធិការមកពីបណ្ដាស្រុកទាំង ៨ ក្នុងខេត្ដកំពង់ឆ្នាំង សរុបចំនួន ៥២នាក់ ។

នាឱកាសនេះ លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បានថ្លែងទៅកាន់អង្គប្រជុំថា សូមឲ្យកម្លាំង នគរបាលទាំងអស់ មេត្ដាធ្វើ យ៉ាងណាដើម្បី ពង្រឹងការអនុវត្ដច្បាប់អំពើពុករលួយ ក្នុងការដោះស្រាយរឿងព្រហ្មទណ្ឌ ត្រូវមានភាពយុត្ដិធម៌ ដោះស្រាយ ដោយភាពទន់ភ្លន់ ដើម្បីកុំឲ្យរឿងសទៅជាខ្មៅ រឿងខ្មៅទៅជាស ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានសេចក្ដីសុខ មើលមកយើងក្នុងភាពត្រឹមត្រូវ ។

លោកបន្ដថា ការដោះស្រាយក្នុងគ្រោះថ្នាក់ចរាចរ ត្រូវធ្វើឲ្យបានត្រឹមត្រូវបំផុត ត្រូវពង្រឹងការអនុវត្ដច្បាប់ចរាចរណ៍ ដូចជា ការផាកពិន័យ ការដឹកសំពីងសំពោង ការកែច្នៃរថយន្ដ និងទោចក្រយានយន្ដ ខុសលក្ខណៈបច្ចេកទេស និងការបើកបរក្នុង ល្បឿនហួសកំណត់ , អំពីបទល្មើសនេសាទ ពិតណាស់រាជរដ្ឋាភិបាលបានកាត់ ចេញនូវឡូត៍នេសាទទាំងអស់ លើផ្ទៃបឹង ទន្លេសាប ដើម្បីឲ្យប្រជាពលរដ្ឋ ជាប្រជានេសាទ បាននេសាទត្រីជាលក្ខណៈគ្រួសារ ។

លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បានបន្ដថា ៖ មន្ដ្រីនគរបាលត្រូវជួយខិតខំ សហការបង្ក្រាប នូវរាល់បទល្មើស ជលផលគ្រប់ ប្រភេទ ដែលក្រុមឈ្មួញលបលួចធ្វើសកម្មភាពនេសាទ ដោយខុសច្បាប់ អំពីបទល្មើសព្រៃឈើ យើងឃើញពិតណាស់ថា នគរបាលចរាចរណ៍ផ្លូវគោកយើង ទើបតែឃាត់ចាប់បានរថយន្ដស្ទូច បន្លំដឹកឈើគ្រញូង ដែលជនល្មើសបានលាក់ ឈើ គ្រញូងនៅក្នុងបាតតួរថយន្ដ ហើយនេះក៏ជាល្បិចថ្មីមួយទៀត ដែលយើងត្រូវប្រុងប្រយ័ត្ន ហើយសព្វថ្ងៃនេះសកម្មភាព ការ ដឹកជញ្ជូនឈើឆ្លងកាត់ ខេត្ដកំពង់ឆ្នាំង នៅតែបន្ដកើតមានជារៀងរាល់ថ្ងៃ ដូច្នេះនគរបាលយើង ត្រូវបន្ដខិតខំបង្ក្រាប ឲ្យបានបន្ថែមទៀត ។

លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បានសង្កត់ធ្ងន់សូមមន្ដ្រី នគរបាល និយាយរួមកុំលាក់នូវបទល្មើសគ្រប់ប្រភេទ ជៀសឲ្យ ផុតការប្រព្រឹត្ដអំពើពុករលួយ ។ លោកបន្ដឲ្យដឹងថា ៖ បានចាត់តាំងកម្លាំងនគរបាល ៤៥ នាក់ ដើម្បីសហការ ការពារ សន្ដិសុខ ក្រុមយុវជនស្ម័គ្រ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ លើបួនស្រុក ស្មើនឹង ០៩ ក្រុម ក្នុង ខេត្ដកំពង់ឆ្នាំង ។  ចាត់ កម្លាំងចុះត្រួតពិនិត្យសកម្មភាព លួចដាក់ប៉ុស្ដិ៍ត្រួតពិនិត្យខុសច្បាប់ (កុងត្រូលជជុះ) ទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងភូមិសាស្ដ្រ ខេត្ដ គឺពុំមានទេ ៕

www.dap-news.com

www.dap-news.com

លោក គាត ឈន់ ថា ទំបន់អាតៃ មិនបាក់ទេ គ្រាន់តែមានបញ្ហា បច្ចេកទេស តែប៉ុណ្ណោះ

$
0
0

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងឱ្យដឹងថា ទំបន់វារីអគ្គិសនីអាតៃ គ្រាន់តែជាបញ្ហា បច្ចេកទេសតូចតាចតែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានការទទួលខុសត្រូវ សម្រាប់បញ្ហានេះផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋសភា លោកឧបនាយកមន្រ្តី បានឆ្លើយតបទៅនឹងសំណួរ របស់អ្នកតំណាងរាស្រ្ត គណបក្សប្រឆាំង លោក យឹម សុវណ្ណថា "វាមិនមែនដួលរលំទំនប់នោះទេ។"

លោក គាត ឈន់ បានថ្លែងថា "គម្រោងនោះ គឺនៅតែដំណើរការល្អ ប៉ុន្តែវានឹងមានការយឺតយ៉ាវបន្តិចបន្តួច ក្នុងការផ្គត់ផ្គង់អគ្គិសនី។ យើងសុំទោស ចំពោះការរងរបួស អំឡុងពេលឧបទ្ទវហេតុ"៕

សិស្ស-និស្សិត ជាច្រើនពាន់នាក់ ចូលរួមក្នុង ទិវាប្រយុទ្ធប្រឆាំង អំពើពុករលួយ

$
0
0

ភ្នំពេញ៖ សិស្ស-និស្សិតរាប់រយពាន់នាក់ ដែលមកពីបណ្តា សាកលវិទ្យាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញ បានចូលរួមក្នុងទិវាប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ដែលរៀបចំឡើងដោយ អង្គភាពប្រឆាំងអំពើពុករលួយ សហការជាមួយ អង្គការតម្លាភាពកម្ពុជា និងអង្គការផេក ធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ នាស្ថានីយ៍ ទូរទស្សន៍អាស៊ីអាគ្នេយ៍។

កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ “រួមគ្នាប្រឆាំងធអំពើពុករលួយ” ក្នុងនោះគេសង្កេញឃើញថា មាន សិស្ស-និស្សិតបានកាន់ ពាក្យស្លោកជាច្រើនដែលសុទ្ធសឹងតែសារអប់រំ ដើម្បីឲ្យសាធារណៈជនមានការយល់ដឹង ឲ្យស៊ីជម្រៅអំពី អំពើពុករលួយដែលកំពុងតែកើតមានឡើងក្នុងសង្គម។ ក្នុងនោះដូចជា ពាក្យស្លោក “ការប្រឆាំងអំពើពុករលួយគឺផ្តើមចេញពីខ្លួនឯង”៕ 

អភិបាលខេត្ត ព្រះវិហារ និងប្រធាន​ ក្រុមប្រឹក្សាខេត្ត ចុះសួរសុខទុក្ខ ក្រុមយុវជន ស្មគ្រ័ចិត្ត សម្តេចតេជោ

$
0
0

ព្រះវិហារៈ អភិបាលខេត្តព្រះវិហារ លោកអ៊ុំ ម៉ារ៉ា និងប្រធានក្រុមប្រឹក្សាខេត្តលោកឡុង សុវណ្ណ ព្រមទាំងមន្រ្តីក្រោមឱវា មួយចំនួនទៀតកាលពីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២ បានចុះសួរសុខទុក្ខ ក្រុមយុវជនស្មគ្រ័ចិត្ត សម្តេចតេជោ ចំនួន២ក្រុម ដែលជាក្រុមថ្មីចុះទៅវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ ។

មន្ត្រីសាលាខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ចំនួន២ក្រុម ខាងលើនេះ មានក្រុមលេខ១៦១ ដែលនឹងត្រូវចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនៅស្រុកសង្គមថ្មី និងក្រុមទី១៦២ នឹងត្រូវចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅស្រុករវៀង ។

នៅចំពោះមុខក្រុមយុវជនស័្មគ្រចិត្ត និងក្រុមមន្រ្តវាលខាងលើនេះអភិបាលខេត្តព្រះវហារ លោកអ៊ុំ ម៉ារ៉ា បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនសម្រាប់បម្រើសេចក្តីត្រូវការពេលចុះវាស់វែង ដីធ្លីជូនប្រជាពលរដ្ឋ ។

លោកបានផ្តាំផ្ញើនិងណែនាំឲ្យក្រុមយុវជនទាំងត្រូវខិតខំបំពេញការងារប្រកបដោយភាពអត់ធ្មត់ និងតស៊ូ ដើម្បីបំពេញការងារជាប្រវត្តិសាស្រ្តចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅតាមគោលដៅ ដើម្បីសម្រេចឲ្យបាន នៅគោលនយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិបាល ។

គួរបញ្ជាក់ថា អាជ្ញាធរខេត្តព្រះវិហារតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់ចំពោះ ការជួយ ឧបត្ថម្ភគ្រប់បែបយ៉ាងទៅដល់ក្រុមយុវជនស្ម័គ្រចិត្ត និងក្រុមមន្ត្រីវាល ដែលបាននឹងកំពុងចុះវាស់វែងដី ធ្លីជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារនោះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

បណ្តាញ ពង្រឹងសិទ្ធិ​ អំណាចស្រ្តី វ័យក្មេងកម្ពុជា រៀបចំយុទ្ធនាការ បំបាត់អំពើ ហិង្សាលើស្រ្តី

$
0
0

ភ្នំពេញ៖ បណ្តាញពង្រឹងសិទ្ធិ អំណាចស្រ្តីវ័យក្មេងកម្ពុជា ហៅកាត់ថា (CYWEN) បានរៀបចំយុទ្ធនាការ ថ្ងៃតែមួយ សម្លេងតែមួយ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី ដែលមានអ្នកចូលរួម ជាង៣០០នាក់។

យុទ្ធនាការថ្ងៃតែមួយ សម្លេងតែមួយ ប្រារព្ធឡើងក្រោមប្រធានបទ “សារៈសំខាន់ក្នុងការចូលរួមការបោះឆ្នោត” ហើយក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី១៣ នៃយុទ្ធនាការ១៦ថ្ងៃ បំពាក់បូពណ៌ស ជាពិសេសលុប បំបាត់ហិង្សាលើស្រ្តីភេទ។

អ្នកស្រី ចាន់ សោភណ្ឌ័ ប្រធានបណ្តាញពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេង នៅកម្ពុជាមានប្រសាសន៍ ក្នុងយុទ្ធការ ថ្ងៃតែមួយ សម្លេងតែមួយ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ថា យុទ្ធនាការនេះ ជាយុន្ធនាការថ្នាក់តំបន់អាស៊ី អាគ្នេយ៍នៃបណ្តាញ Just Associated ដែលរួមមាន ៦ ប្រទេសមាន កម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ទីម័រ និង ហ្វីលីពីន ដែលកំពុងរៀបចំយុទ្ធនាការនេះនៅក្នុង ប្រទេសរៀងៗខ្លូន នៅក្នុងកំឡុងពេល ខួបលើកទី១២ នៃយុន្ធាការ១៦ ថ្ងៃ បំពាក់បូពណ៌សដើម្បី លុបបំបាត់អំពើហិង្សាលើស្រ្តី ។

អ្នកស្រី បន្តថា CYWEN មានបេសកម្មមួយ ក្នុងការ កសាងទំនុកចិត្ត ដល់ស្រ្តី វ័យក្មេង ដោយការ ផ្តល់ឱកាសឲ្យពួកគេ និង លើកទឹកចិត្តរៀនសូត្រ សម្រាប់តម្រូវការផ្ទាល់របស់ពួកគេ ។ ជួយជម្រុញស្រ្តី វ័យក្មេងក្នុងការ ទទួលចំណេះដឹង ជំនាញនិងបទពិសោធន៍នានាពីសង្គម ។ បង្កើតឱកាសដល់ស្រ្តីវ័យក្មេង ក្នុងការបង្ហាញ សមត្ថភាពដោយមាន ប្រសិទ្ធិភាពជាមួយ បុរសក្នុងការងារសង្គម សេដ្ឋកិច្ច និងនយោបាយ ។

កញ្ញា អេង ចាន់ឌី សមាជិករបស់បណ្តាញពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងកម្ពុជា បានឲ្យដឹងដែរថា កម្មវិធីធ្វើឡើងក្នុងគោលបំណង បង្កើនចំណេះដឹង បង្ហាញជាសាធារណៈបញ្ហាទាក់ទងនឹងអំពើហិង្សាលើស្រ្តី និងសារៈសំខាន់នៃការចូលរួមបោះឆ្នោត ,ផ្តល់ឱកាសសម្រាប់សិស្ស-និស្សិត វ័យក្មេងក្នុងការបង្ហាញ គំនិតរបស់ពួកគេស្តីពីការបញ្ចប់អំពើហិង្សាលើស្រ្តី, ពិភាក្សានិងប្រមូលគំនិតពីអ្នកពាក់ព័ន្ធ ដើម្បីរៀបចំ យុទ្ធសាស្រ្តធ្វើការបញ្ចប់អំពើហិង្សាលើស្រី្ត, ណែនាំទស្សនៈបិតា ធិបតេយ្យដល់អ្នកចូលរួមនិង  ពន្យល់ពីការផ្សារភ្ជាប់ទស្សនៈនេះទៅនឹងគំនាបស្រ្តីក្នុងការងារសង្គម៕

www.dap-news.com

www.dap-news.com

www.dap-news.com

លោក ថៃ សុខុម ប្រធានក្រុម យុវជន​ ស្ម័គ្រចិត្ត១៤១ ជួយដាំកូនឈើ ព្រះសង្ឃ

$
0
0

កោះកុង៖ ប្រធានក្រុមលេខ ១៤១ នៃក្រុមយុវជ័នស្ម័គ្រចិត្ត របស់សម្តេចតេជោ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ឈរជើងនៅ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានចុះជួយដាំកូនឈើ ជាច្រើនដើមជូនព្រះសង្ឈ ក្រោយពី សម្រាក់ ពីការងារនៅថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១២ ។

លោក ថៃ សុខុម បានដឹកនាំសមាជិកក្រុមទៅដាំកូនឈើក្នុងបរិវេណវត្តចាំយាម ដើម្បីទុកជាអនុស្សាវរីយ៍ ដោយមានការចូលរួមពីលោក ចា ឡាន់ អភិបាលរងស្រុកមណ្ឌលសីមា ខេត្តកោះកុង ព្រះចៅអធិការ នួ សម្បត្តិ លោកអធិការស្រុកមណ្ឌលសីមា និង អ.ហ ស្រុកមណ្ឌលសីមា ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចូលរួមដាំកូនឈើគគីរចំនួន២០ដើម ក្នុងវត្តនេះ ស្ថិតនៅភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងឱកាសនោះ លោក ចា ឡាន់ អភិបាលរងស្រុកមណ្ឌលសីមាបានមានប្រសាន៍ថា លោកសប្បាយចិត្តដោយ ឃើញក្រុមយុវជនស្ម័គ្រចិត្ត ឈ្លាតឱកាសពីសម្រាក់ការងារជួយដាំកូនឈើជូនព្រះសង្ឃទៀត ដើម្បីទុកជា អនុស្សាវរីយ៍ លើទឹកដីខេត្តកោះកុង ក្នុងការចុះបេសកម្ម ដែលរាជរដ្ឋាភិបាលបានដាក់ ជូនឲ្យវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ។

លោក ចា ឡាន់ បានបន្តទៀតថា នេះជាទឹកចិត្តដ៏ល្អមួយ ដែលប្អូនៗចុះជួយប្រជាពលរដ្ឋ ហើយជួយដាំកូនឈើជូនព្រះសង្ឃទៀត នេះជាមោទនភាពមួយសម្រាប់វត្ត ហើយពេលដាំកូនឈើបានហើយ ត្រូវថែរក្សាដើម្បីកែលម្អក្នុងបរិវេណវត្តផង និងដើម្បីសុខភាពប្រជាពលរដ្ឋ ព្រោះដើមឈើមានសារៈសំខាន់ និងមានផលប្រយោជន៍ច្រើន។

លោក ថៃ សុខុម ប្រធានក្រុមទី ១៤១ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការចុះវាស់វែងដីធ្លីជូន ប្រជាពលរដ្ឋជួបប្រទះផលលំបាកច្រើនដែរ ប៉ុន្តែពួកលោកពុំបានគិតពីការនឿយហត់ឡើយ ព្រោះជាតួនាទី ដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានប័ណ្ណកម្មសិទ្ធ ពេញលេញក្នុងការ ប្រើប្រាស់ដីធ្លីឱ្យស្របច្បាប់។

នេះជាបទពិសោធន៍លើកទី១ ដែលលោកបានចុះបេសកម្មដើម្បីបម្រើប្រជាពលរដ្ឋ ហើយជាមេរៀននៃជីវិត លោកផងដែរ ដែលបានប្រលូកជាមួយប្រជាពលរដ្ឋផ្ទាល់ៗ ហើយលោកបានរៀនបទពិសោធន៍ពីក្រុមជំនាញ ប្រជាពលរដ្ឋ ជាពិសេសបានដឹងពីទុកលំបាកជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់នីមួយៗ ហើយបានយល់ពីការតស៊ូនៅគ្រប់ឧបសគ្គ ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ៕

www.dap-news.com

www.dap-news.com

www.dap-news.com

 

www.dap-news.com

ប្រកាសបញ្ចូល សមាជិក គណបក្ស ប្រជាជនកម្ពុជា ឃុំបែកចាននិងប្រកាស ទទួលស្គាល់ ក្រុមការងារ យុវជនភូមិ-ឃុំ

$
0
0

កណ្តាល៖ ស្ថិតក្នុងបរិវេណ វត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានរៀបចំពិធី ប្រកាសបញ្ចូល សមាជិកគណបក្ស ប្រជាជនកម្ពុជា ឃុំបែកចាន និង ពិធីប្រកាស ទទួលស្គាល់ ក្រុមការងារ យុវជន ឃុំ ភូមិចំនួន១៩៨នាក់ ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព របស់លោកបណ្ឌិត រស់ វណ្ណា អនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានគណៈ ពង្រឹងមូលដ្ឋាន ឃុំបែកចាន និងឃុំម្កាក់ និងមាន ការអញ្ជើញ ចូលរួមពី លោក ឆាយ ត្រលន់ អនុប្រធានគណៈ ពង្រឹងឃុំបែកចាន លោក នីម នីរាដេត អភិបាលរង ស្រុកអង្គស្នួល និងជាប្រធានក្រុមការងារ សកម្មជន យុវជន ស្រុកអង្គស្នួល រួមនឹងសមាជិកគណៈ ពង្រឹងមូលដ្ឋាន ក៏ដូចជាក្រុមយុវជន ទាំង១៩៨នាក់ផងដែរ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ ហើយនាព្រឹកដដែល លោក រស់ វណ្ណា ក៏បានអញ្ចើញ ចូលរួមក្នុងពិធី ក្រុងពលីលើកជង្វា ដំបូលកុដ្ឋិថ្មី របស់ព្រះចៅអធិការវត្ត ក្នុងវត្តភូមិថ្មី ផងដែរ ដែលជា ទំនាមទំលាប់នៃរបស់ពលរដ្ឋខ្មែរ ដើម្បីសុំឲ្យម្ចាស់ទឹក ម្ចាស់ដី ជួយថែរក្សា កុំឲ្យមានបញ្ហា អ្វីមួយកើតឡើងពេល ប្រក់ដំបូលកុដ្ឋិ ។

ក្នុងឱកាសនោះ លោក នីម នីរាដេត បានមានប្រសាសន៍ ទៅកាន់ក្រុមយុវជនទាំងនោះថា សមាជិកដែលត្រូវ ប្រកាសទទួលស្គាល់ នាពេលនេះ មានចំនួន២៩៨នាក់ ដែលអញ្ជើញមក ពី២១ភូមិ ក្នុងឃុំបែកចានទាំ ងមូល ហើយក្មួយៗប្អូនៗ ទាំងអស់សុទ្ធសឹង តែជាអ្នកមាន សមត្ថភាព ហើយក៏សុទ្ធ តែជាកូនជាចៅ របស់សមាជិក គណបក្ស ប្រជាជនឃុំ ភូមិផងដែរ ដូច្នេះហើយ ក្មួយត្រូវតែខិតខំប្រឹងប្រែង បំពេញភារកិច្ច ឲ្យបានល្អ ដើម្បីបំរើផលប្រយោជន៍ ជូនសង្គមជាតិ  ពីព្រោះក្មួយៗ ទាំងអស់ គឺជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិទៅអនាគត។

លោកបណ្ឌិត រស់ វណ្ណា បានមានប្រសាសន៍ សំណេះសំណាល ជាមួយក្រុមយុវជន ទាំង១៩៨នាក់ ដែលត្រូវប្រកាស ទទួលស្គាល់ថា ចំពោះក្មួយៗ ដែលបាន ចូលរួមជាសមាជិក យុវជនភូមិ ឃុំ របស់គណបក្ស ប្រជាជនកម្ពុជា នាពេលនេះ ទោះបីជាក្មួយៗ ជានិស្សិត ឬមួយសិស្សា នុសិស្ស ឬក៏ជាកម្មករ កសិករ គឺក្មួយៗអាចចូលរួមបាន ទាំងអស់ ហើយក្មួយៗ គឺជាទំពាំង ស្នងឬស្សី និងជាសរសរទ្រូវ ដ៏រឹងមាំរបស់ ប្រទេសជាតិ និងជាអ្នកស្នងពី អ្នកជំនាន់មុនផងដែរ ពីព្រោះរលកក្រោយ វាតែងតែច្រានរលកមុខ ។

លោកបានបន្តថា កម្លាំងយុវជន គឺជាស្នូលដ៏សំខាន់ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋាន របស់យើង រីកចំរើន និងមានសុវត្ថិភាព ទៅបាន ទាល់តែមានក្មួយ ចូលរួមជាចលនា យុវជន ហើយក៏ជាកាតព្វកិច្ច របស់ក្មួយៗ ដែលត្រូវបំពេញ និងស្វែងយល់ ។ ម្យ៉ាងវិញទៀត នៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញលេញ ល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់ខ្លួនបាន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ ក្នុងការរស់នៅ។

ដោយឡែក នាព្រឹកដដែលនោះ លោក រស់ វណ្ណា បានចូលរួមក្នុងពិធីក្រុងពលីលើក ជង្វាដំបូល កុដិថ្មីដែលជាកុដិធំ នៅក្នុងវត្តភូមិថ្មី ឃុំបែកចានផងដែរ ដើម្បីសុំសេចក្តីសុខ ពីម្ចាស់ទឹកម្ចាស់ដី ខណៈពេលដាក់ជង្វា និងប្រកដំបូល ដែលជាទំនាមទំលាប់ របស់ពលរដ្ឋខ្មែរយើង ដែលបានបន្សល់ទុកតាំង ពីយូរយារណាស់មកហើយ ដែលមានរៀបចំជានុំនែក ផ្លែឈើ និងបាយសី និងមានប្រគុំជាភ្លេង ពិណពាឡ ហើយក្នុង នោះលោក រស់ វណ្ណា បានបាញ់ទឹកអប់ដើម្បី ប្រោះព្រំប្រសិទ្ធិពរជ័យឲ្យទទួលបាន ជោគជ័យ និងសូត្រធម៌សាយនតោ ពីព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


រថយន្តបុកគូថម៉ូតូ បណ្តាលឲ្យរង របួសធ្ងន់ម្នាក់

$
0
0

កណ្តាល៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ជាបន្ទាន់ ដើម្បីជួយសង្គ្រោះ អាយុជីវិត ដោយសារតែ រថយន្តម៉ាកហ៊ីយ៉ានដាយ ដឹកអ្នកដំណើរ មួយគ្រឿងបើកលឿន បុកពីក្រោយ កាលពីវេលា ម៉ោង៨និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រ លេខ២៥ និង២៦ ក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាល ចរាចរបានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវលាយ ស ពាក់ស្លាកលេខ ភ្នំពេញ 2B-2528 បើកបរក្នុងទិសដៅ ពីជើងទៅត្បួង ប៉ុន្តែ អ្នកបើកបរ បន្ទាប់ពីកើតហេតុ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែ រថយន្ត នៅនឹងកន្លែងកើតហេតុ រីឯម៉ូតូរងគ្រោះវិញ ម៉ាកវីវ៉ាពណ៌ខ្មៅគ្មានស្លាកលេខ ត្រូវរងការខូចខាត ស្ទើរតែទាំងស្រុង។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរមាន ឈ្មោះ ម៉ក់ រេម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រោះតាសោម ឃុំកន្ថោរ ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត រីឯរថយន្ត វិញរងការខូចខាត ស្ទើរតែទាំងស្រុង បើកបរស្របទិស ជាមួយនិងរថយន្តដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម៉ូតូជនរងគ្រោះ បើកបរចេញពីទីក្រុងភ្នំពេញ ឆ្ពោះទីខេត្តកំពត ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ ស្រាប់តែ រថយន្តបង្កបើកបរមកដល់ ពីក្រោយមិនដឹងជាមានរឿងហេតុអ្វី ក៏ជ្រុលចង្កូតទៅបុក ម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទាតប៉ើង ជាច្រើនម៉ែត្រ ធ្វើឲ្យជនរងគ្រោះ រងរបួសយ៉ាងដំណំ ។

នគរបាលចរាចរ បានចុះទៅ ដល់កន្លែង កើតហេតុភ្លាមៗ ធ្វើកំណត់ហេតុ និងយកទាំងរថយន្ត ម៉ូតូយកទៅកាន់អធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំង សង្ខាងចូលខ្លួនទៅ ដោះស្រាយតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

ទំនាស់ពាក្យសម្តី ជាមួយប្រពន្ធ ឡើងទៅសំងំ លើផ្ទះចងក ធ្វើអត្តឃាត

$
0
0

កណ្តាល៖  បុរសម្នាក់ ដោយសារតែទំនាស់ ពាក្យសម្តី ជាមួយនឹង ប្រពន្ធបន្តិចបន្តួច បានលួចទៅសំងំ នៅលើផ្ទះ មិនឲ្យប្រពន្ធឡើងទៅ លើផ្ទះទេ ហើយនៅពេលដែល ប្រពន្ធ ដើរទៅហៅឪពុក លុះត្រឡប់មកវិញ ច្រានទ្វារចូល ទៅក៏ប្រទះឃើញ ជនរងគ្រោះ ចងកស្លាប់បាត់ ទៅហើយ ដោយយកខោជើងវែង ចងភ្ជាប់ទៅនឹងផ្នឹងផ្ទះ កាលពីវេលាម៉ោង ២៣និង១០នាទី យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅលើផ្ទះ របស់ជនរងគ្រោះ ភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ុន ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជា កសិករ រស់នៅជាមួយ ប្រពន្ធក្នុងភូមិ ឃុំកើតហេតុ។ ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះមានទំនាស់ពាក្យ សម្តីជាមួយ ប្រពន្ធដែលទើបតែប្រសូត្រ កូនតូច ដែលជជែកអំពីជីវភាព ក្រក្រីរបស់ពួកគេ រួចក៏រត់ឡើងទៅលើផ្ទះ បិទទ្វារសំងំម្នាក់ឯង ដោយមិនឲ្យប្រពន្ធឡើង ទៅលើផ្ទះនោះទេ ពេលប្រពន្ធក៏ដើរទៅផ្ទះឪពុក របស់នាងក្នុងបំណងឲ្យ ឪពុកមកជួយសម្រួល ប៉ុន្តែឪពុកមិនទាន់ មកទេ បន្តិចក្រោយ មកនាងក៏បានដើរមក ជាមួយនឹងក្មួយ លុះពេលទៅដល់ផ្ទះ ច្រានទ្វារចូលស្រាប់តែ ឃើញជនរងគ្រោះ ចងកស្លាប់ ទៅហើយ ក៏កើតការឆោឡោឡើងតែម្តងទៅ ។

នគរបាល មូលដ្ឋាន ចុះទៅពិនិត្យ ដល់កន្លែងកើតហេតុសន្និដ្ឋានថា ជនរងគ្រោះពិត ជាធ្វើអត្តឃាតសម្លាប់ខ្លួន ដោយខ្លួនឯង រួចក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើ បុណ្យទៅតាមប្រពៃណី។

ប្រពន្ធជនរងគ្រោះបានរៀបរាប់ ប្រាប់នគរបាលថា ប្តីរបស់នាងមាន ជំងឺស្ពឹកដៃជើង មើលពុំជា និងគ្រួសារមាន ជីវភាពក្រីក្រផង ហើយមុនពេលកើតហេតុនាង បានជជែកជាមួយ និងប្តីអំពីបញ្ហាជីវភាព របស់ពួកគេ រហូតឈានទៅ ដល់ការជជែកគ្នា តឹងមាត់តឹងក ពេលនោះប្តី របស់នាងក៏ឡើងទៅសំងំលើផ្ទះបាត់ ពុំឲ្យនាងឡើងតាមនោះទេ លុះនាងនាំក្មួយ មកឲ្យជួយបើកទ្វារ ចូលទៅស្រាប់តែឃើញប្តីចងកស្លាប់ ទៅហើយ។

នាងបន្តទៀតថា ទំនងជាប្តីរបស់នាង តូចចិត្តដោយសារ ខ្លួនមានជំងឺដើរមិនរួចរកស៊ីមិនកើត ថែមទាំងនាងរិះ គន់ពីជីវភាពផង ទើបចងកសម្លាប់ខ្លួនតែម្តងទៅ៕

លោក ឱម យ៉ិនទៀង៖ ឆ្នាំ២០១៣ គឺជាឆ្នាំ ប្រយុទ្ធប្រឆាំង អំពើពុករលួយ ដ៏សកម្ម មួយកម្រិតទៀត

$
0
0

ភ្នំពេញ៖ ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្ដី ឱម យ៉ិនទៀង បានប្រកាសផ្ទាល់មាត់ថា នៅឆ្នាំ២០១៣ខាងមុខនេះ គឺជាឆ្នាំនៃការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ដ៏សកម្មភាពមួយ កម្រិតទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសអង្គភាព ប្រឆាំងអំពើពុករលួយ ក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយនៅក្នុងសង្គមខ្មែរ។ ការប្រកាសរបស់លោក ទេសរដ្ឋមន្រ្ដី ឱម យ៉ិនទៀង បែបនេះ គឺធ្វើឡើងក្នុង ឱកាសដែលលោក បានចូលរួមក្នុងទិវាប្រយុទ្ធ ប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២នេះ ដែលមានអ្នកចូលរួម ប្រមាណជា២៥០០នាក់ និងមានអ្នកតាមដាន ទស្សនាតាមរយៈ ទូរទស្សន៍អាស៊ីអាគ្នេយ៍ រាប់លាននាក់ផ្សេងទៀត។

ទេសរដ្ឋមន្រ្ដី ឱម យ៉ិនទៀង បើមានអំពើពុករលួយ ព្រះមហាក្សត្ររបស់យើង លោកព្រះទ័យជាខ្លាំង បើមានអំពើពុករលួយ សម្តេចតេជោ ហ៊ុន សែន របស់យើងលោកព្រួយបារម្ភជាខ្លាំង។ ព្រះរាជកង្វល់ និងកង្វល់ទាំងអស់នេះ ពិតជានៅជាប់នឹងបេះដូងរបស់យើង ហើយទូន្មានយើងគ្រប់ពេលឲ្យវៀចាកឆ្ងាយ អំពើពុករលួយ ហើយនាំគ្នាធ្វើដំណើរនៅលើមហាមាគ៌ាស្អាតស្អំ របស់ព្រះរាជាណាចក្រកម្ពុជាសម័យថ្មី ក្រោមចង្កូតយុទ្ធសាស្រ្ដចតុកោណ នាំផ្លូវរបស់យើង។ លោកប្រកាស ថា “អង្គភាពប្រឆាំងអំពើពុករលួយ សូមប្រកាសជម្រាបជូនបងប្អូន ជនរួមជាតិទាំងអស់ ជ្រាបថា ឆ្នាំ២០១៣ ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ គឺជាឆ្នាំនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដ៏សកម្មមួយកម្រិតទៀត”។

លោកប្រកាសបន្ថែម ថា ឆ្នាំថ្មី ចាប់ផ្តើមចេញពី ពេញមួយខែមករានៃការ ប្រកាសទ្រព្យសម្បតិ្ត និងបំណុល ជាលើកទី២ សម្រាប់មន្រ្ដីរាជការ ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បតិ្ត និងបំណុល ទាំងអស់ជិតបីម៉ឺននាក់ ហើយឆ្នាំ២០១៣ ក៏ជាឆ្នាំប្រយុទ្ធប្រឆាំង នឹងការទារលុយកម្រៃ ខុសច្បាប់ដោយគ្មានការលើកលែង មិនថានៅស្ថាប័នណា ឬមូលដ្ឋានណាឡើយ។

រីឯលោក ព្រាប កុល នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា បានប្រកាសដែរ ថា អង្គការរបស់លោក មានមោទនាភាពក្នុងការគាំទ្រ សកម្មភាព របស់រាជរដ្ឋាភិបាល និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាដៃគូដ៏សំខាន់មួយ ក្នុង ចំណោមដៃគូសំខាន់ៗទាំងអស់របស់យើង ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកតម្កើងសុច្ចរឹតភាពនៅកម្ពុជា។

លោកគូសបញ្ជាក់ ថា”ការសហការ និងការគាំទ្រដែលអង្គការតម្លាភាពកម្ពុជា បានផ្តល់ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយអាចដំណើរការទៅបាន ក៏ដោយសារតែមានការគាំទ្រពីម្ចាស់ជំនួយដ៏ល្អរបស់យើង គឺរដ្ឋាភិបាល និងប្រជាជនស៊ុយអែត និងអូស្រ្ដាលី”។

គួររម្លឹក ថា អង្គការតម្លាភាពអន្តរជាតិ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១២ ស្ដីពីសន្ទស្សន៍នៃអំពើពុករលួយ នៅលើពិភពលោក ដោយចាត់ថ្នាក់ប្រទេសចំនួន១៧៦ប្រទេស។ក្នុងនោះកម្ពុជា ឈរក្នុងចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេស១៧៦ ដែលមានអំពើពុករលួយ។ តែយ៉ាងណាក៏ដោយ លទ្ធផលនេះ បង្ហាញឲ្យឃើញនូវភាពប្រសើរជាងមុនបន្តិច បើប្រៀបទៅនឹងលទ្ធផលនៅក្នុងឆ្នាំ២០១១ ដែលកម្ពុជាស្ថិតនៅលេខរៀងទី១៦៤ ក្នុងចំណោម១៨៣ប្រទេស៕

កូរ៉េខាងជើង ផ្អាកការបាញ់ បង្ហោះគ្រាប់រ៉ុកែត

$
0
0

សេអ៊ូលៈ ប្រទេស កូរ៉េខាងជើង បានផ្អាកគម្រោង ក្នុងការបាញ់បង្ហោះ គ្រាប់រ៉ុកែត របស់ខ្លួន ដែលអាចនឹងត្រូវធ្វើឡើង ក្នុងតំបន់ភាគខាង ភាគពាយ្យនៃប្រទេស។ នេះបើយោងតាមការ លើកឡើងរបស់មន្ត្រីកូរ៉េ ខាងត្បូង បា្រប់ទីភ្នាក់ងារ សារព័ត៌មាន Yonhap News ចុះថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១២ទៅនេះ។

យោងតាមទីភ្នាក់ងារ សារព័ត៌មាន Channel News Asia ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២នេះបាន ឲ្យដឹងដោយយោង តាមរបាយការណ៍មួយ ដែលចេញផ្សាយ បន្ទាប់ពីប្រទេស កូរ៉េខាងជើងបាន បង្ហើបឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យនេះថា ខ្លួនប្រហែលអាចនឹង ពន្យាពេលក្នុង ការបាញ់បង្ហោះគ្រាប់រ៉ុកែត ដែលតំបូងឡើយ មានគម្រោងថា នឹងធ្វើឡើងនូវដើម សបា្តហ៍ក្រោយនេះ។

 ទាក់ទិននឹងបញ្ហានេះ តាមអ្នកវិភាគបាន បង្ហាញថា ការពន្យាពេលនេះ ប្រហែលអាចមក ពីបញ្ហាបចេ្ចកវិទ្យា។ អ្នកវិទ្យាសាស្រ្តក្នុងពេលនេះកំពុងធ្វើការពិនិត្យ យ៉ាងម៉ត់ចត់ទាក់ ទងនឹងបញ្ហា ផ្លាស់ប្តូរកម្មវិធីភ្លាមៗ នៃការបាញ់បង្ហោះផ្កាយ រណបរបស់ កូរ៉េខាងជើង ក្នុងហេតុផលមួយចំនួន។ នេះបើយោងតាមការ លើកឡើងរបស់ គណៈកម្មាធិការ បច្ចេកវិទ្យា លំហអាកាស របស់កូរ៉េ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន។

អ្នកវិភាគបានបង្ហើបឲ្យដឹងថា បញ្ហាដែលនៅពីក្រោយ នៃការពន្យាពេលក្នុងការ បាញ់បង្ហោះគ្រាប់រ៉ុកែត ដែលកូរ៉េខាងជើង ហៅថាជាការ បាញ់បង្ហោះផ្កាយរណបនោះ អាចបណ្តាលមកពី បញ្ហាបច្ចេកវិទ្យា ឬការធ្លាក់ព្រិល ជាជាងហេតុផលថា មកពីបញ្ហាការរងសម្ពាធ ពីសំណាក់មហាអំណាចពិភពលោក។

ដោយឡែក សហរដ្ឋអាមេរិក រួមជាមួយប្រទេសសម្ព័ន្ធមិត្ត ដូចជាប្រទេស កូរ៉េខាងត្បូង និងជប៉ុន បាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង មានគម្រោងយកការបាញ់បង្ហោះផ្កាយរណបនេះ ធ្វើជាលេស ក្នុងការបាញ់សាកល្បង គ្រាប់មីស៊ីល ដែលបានរំលោភទៅលើសេចក្តី សម្រេចរបស់អង្គការសហប្រជាជាតិ។  

គួរបញ្ជាក់ថា ប្រទេស កូរ៉េខាងជើងមានគម្រោងក្នុងការ បាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ក្នុងអំឡុងចាប់ពីថ្ងៃទី១០ដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។

ទំនងខឹងម្តាយ ខ្លួនឯង ដុតផ្ទះកម្ទេចចោល

$
0
0

កំពង់ឆ្នាំង៖ លោកគ្រូម្នាក់ បង្រៀននៅសាលា បឋមសិក្សាភូមិចាស់ ក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ប្រហែល៨៖៣០នាទី យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ បានដុត ផ្ទះរបស់ខ្លួន ឆេះខ្ទេចតែម្តង ដែលតាមសេចក្តី រាយការណ៍បានឲ្យដឹងថា ជនសង្ស័យរូបនេះ ទំនឹងខឹង ម្តាយរបស់ខ្លួន។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ផ្ទះរបស់ខ្លួនដែលនៅ ជាមួយម្តាយ ហើយបាន ដុតចោលនេះ គឺស្ថិតនៅភូមិចំបក់កន្ទ្រាយ ឃុំតាំងក្រសាំង ស្រុកទឹកផុស។ សេចក្តី រាយការណ៍ បានបន្តទៀតថា លោកគ្រូបង្រៀន ដែលដុតផ្ទះខ្លួនឯងនេះ មានឈ្មោះ ស្រ៊ន សុខុម អាយុ៣២ឆ្នាំ និងម្តាយមានឈ្មោះ ស៊ាក ឃីម អាយុ៤៨ឆ្នាំ ដែលបច្ចប្បន្ន អ្នកទាំងពីរ  រស់នៅជាមួយគ្នា។ ក្រោយដុត ផ្ទះរបស់ខ្លួន ជននេះ បានគេចខ្លួន ទៅផ្សារព្រៃខ្មែរបាត់ទៅ។

មិនទាន់ដឹងទំហំ នៃការបាត់បង់ទ្រព្យសម្បត្តិ នៅឡើយទេ ប៉ុន្តែប្រភពព័ត៌មាន ពីអ្នកជិតខាង បានឲ្យដឹងថា លុយជាង២លានរៀល ត្រូវបានខាតបង់ដោយសារ អគ្គិភ័យខាងលើនេះ៕

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>