Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ឧត្តមនាវីឯក ទៀ វិញ​ ដឹកនាំ កម្លាំងចម្រុះ ជើងទឹក ចុះជួយច្រូតស្រូវ ប្រជាពលរដ្ឋ ខេត្តកោះកុង

$
0
0

កោះកុងៈ កាលពីពេលកន្លងទៅថ្មីៗនេះ ឧត្តមនាវីឯក ទៀ វិញ និងជាមេបញ្ជាការកងទ័ពជើងទឹក និងអគ្គលេខាធិការ គណៈកម្មាធិការជាតិសន្តិសុខ លំហសមុទ្រ បានដឹកនាំកម្លាំងចម្រុះរបស់ កងទ័ពជើងទឹកប្រមាណជិ ៣០០នាក់ ចុះជួយច្រូតស្រូវរបស់ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិតាចាត់ ឃុំ ទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំនួន៤ថ្ងៃ។

កងកម្លាំង ដែលបានចុះទៅជួយច្រូត ដឹក និងបោកស្រូវរបស់ប្រជាពលរដ្ឋ នៅភូមិខាងលើនេះ គឺមានចំនួន ២៦០នាក់ មកពី ទីបញ្ជាការដ្ឋានកងទ័ព ជើងទឹក កងជើងទឹកវាយលើគោក និងកងពលតូចលេខ ៣១។

ឧត្តមនាវីឯក ទៀ វិញ បានមានប្រសាសន៍ថា ការចុះជួយច្រូត ដល់ប្រជាពលរដ្ឋនេះគឺ ដើម្បីឆ្លើយតបទៅតាមសំណើ របស់ប្រជាពលរដ្ឋ ដែលបាន ស្នើ ដល់ ឧត្តមនាវីឯក កន្លងទៅ ហើយក៏តាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែអំពាវនាវ ដល់ កងកម្លាំងគ្រប់ស្ថាប័នទាំងអស់ ឲ្យជួយដល់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។

ឧត្តមនាវីឯក ទៀ វិញ បានមានប្រសាសន៍បន្តទៀតថា ក្រៅពីភារកិច្ចការពារ បូរណភាពដែនទឹកដីឆ្នេរកោះ កងទ័ពជើងទឹក នៃកងយោធពល ខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កងទ័ពជើងទឹក តែងតែ ចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងការបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា និងជួយធ្វើកិច្ចការសង្គមផ្សេងៗទៀត ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋជាក់ស្តែងថ្ងៃនេះ កម្លាំងកងទ័ពជើងទឹកចំនួន១៦០ នាក់ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋក្នុង ទឹកមុខ យ៉ាងសប្បាយរីករាយ។

លោក ខឹម សានិត មេឃុំទួលគគីរ តំណាងឲ្យប្រជាពលរដ្ឋទូទាំងឃុំ បានសម្តែងនូវការសប្បាយរីករាយយ៉ាងអនេក ចំពោះកម្លាំងកងទ័ពជើងទឹក យ៉ាងច្រើន ចុះមកជួយច្រូតស្រូវប្រជាពលរដ្ឋ យ៉ាងទាន់ពេលវេលា។  លោកស្រីបានបនបញ្ជាក់ទៀតថា បើគ្មានកម្លាំងកងទ័ពជើងទឹក មកជួយ ច្រូតឲ្យបានទាន់ពេលវេលាទេនោះ ស្រូវនិងទុំបាក់ក ជ្រុះទៅក្នុងទឹក ដោយស្រែខ្លះមានទឹកត្រឹមជង្គង់ ឬក៏ ត្រឹមភ្លៅក៏មាន ព្រោះភ្លៀងនៅតែបន្ត ធ្លាក់ជាបន្តបន្ទាប់។

ជាងនេះទៅទៀត កម្លាំងកងទ័ពជើងទឹក តែងតែចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងការងារបង្កបង្កើនផល ឬក៏ខ្វះកម្លាំងពលកម្ម ជួយធ្វើ ផ្ទះសម្បែងជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន ទង្វើទាំអស់នេះ គឺជាប្រពៃណីដ៏ល្អ របស់ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ តែងតែអនុវត្តន៍ជាបន្តបន្ទាប់ ទាំងនៅមូលដ្ឋានជិតឆ្ងាយ ដោយផ្អែកលើពាក្យស្លោក «នៅឲ្យប្រជាជនស្រឡាញ់ ចេញឲ្យប្រជាជននឹករលឹក»៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


វិនិយោគិន​ បរទេស ភាគច្រើន​ វិនិយោគ លើការសង់ខុនដូ ជាងការកសាង ផ្ទះល្វែង

$
0
0

ភ្នំពេញ៖ ក្រុមវិនិយោគិនបរទេស ដែលធ្វើការរកស៊ីលើវិស័យ អចលនទ្រព្យនៅកម្ពុជា បានផ្តោត សំខាន់ទៅលើការវិនិយោគសាងសង់ខុនដូ ឬអាផាតមិន ជាជាងការសាងសង់ផ្ទះល្វែង ដែលផ្ទុយស្រលះពីអ្នកវិនិយោគក្នុងស្រុក ច្រើននិយមលើការសាងសង់ផ្ទះល្វែងទៅវិញ។

លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមានការជួបជុំក្រុមអ្នកជំនាញ ខាងវិស័យអចលនទ្រព្យ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២ថា អ្នកវិនិយោគបរទេសទាំងនោះ មកពីប្រទេស ចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី កូរ៉េ និងប្រទេសជប៉ុនជាដើម ដែលនិយមចូលចិត្តវិនិយោគលើផ្នែកខុនដូ និងអាផាតមិន ច្រើនជាផ្ទះល្វែងដែល គេហៅថា បុរី។

លោកបន្តថា រៀបចំនេះធ្វើឡើង ក្នុងគោលបំណង ជួបជុំក្រុមអ្នកជំនាញ ខាងវិស័យអចលនទ្រព្យ ដើម្បីរិះរកមធ្យោបាយ ធ្វើយ៉ាងណា ធ្វើឲ្យ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកវិនិយោគិន ទទួលបាននូវផលចំណេញទាំងអស់គ្នា ក្នុងវិស័យអចលនទ្រព្យ។

លោកបានបន្តថា «ពួកគេតែងតែគិតថា ការវិនិយោគនៅស្រុកយើង ល្អជាងប្រទេសជិតខាង ព្រោះ យើងនូវមានតម្រូវការខ្ពស់ ហើយដូចប្រទេស ជិតខាងអាគារគេមានរាប់ពាន់កប់ពពក ។ អីចឹងគេអត់ចង់ទៀតទេ តែគេចង់អ្វីដែលទើបតែមានការអភិវឌ្ឍថ្មីថ្មោង ព្រោះការដែលគេ វិនិយោគទៅ លើប្រទេសមួយ ដែលរីកចម្រើនហើយ គេចំណាយដើមទុនខ្ពស់ហើយ។ ប្រាក់ចំណេញរបស់ពួកគេ ក៏ទទួលបានទាបដែរ តែបើសិនប្រទេស ដែល កំពុងរីកចម្រើនដូចយើង គេវិនិយោគទៅ គេអាចចំណាយដើមទុនតិច ប៉ុន្តែគេអាចទទួលបានផលចំណេញច្រើន»។

បើយោងតាមរបាយការណ៍ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា មានក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ បានចុះ បញ្ជីនៅក្រសួង គិតចាប់ពីឆ្នាំ២០០០ ដល់០៩ខែដើមឆ្នាំ ២០១២នេះ មានចំនួនសរុប១,១៨២ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ ក្នុងស្រុកចំនួន ៨៨៧ ក្រុមហ៊ុនសាងសង់បរទេសចំនួន២៤៧ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ក្នុងស្រុកចំនួន៤០ និងក្រុមហ៊ុនសិក្សាគម្រោង ប្លង់បរទេសមាន ចំនួន០៨៕

www.dap-news.com

www.dap-news.com

www.dap-news.com

អគ្គិភ័យ ឆាបឆេះ ហាង ម៉ាស្ទ័រស៊ុបគីស៊ុប អតីតរោង កុនបូកគោ (មានវិដេអូ)

$
0
0

ភ្នំពេញ៖ អគ្គិភ័យមួយ បាននឹងកំពុងឆាបឆេះ ភោជនីយដ្ឋាន ម៉ាស្ទ័រស៊ុបគីស៊ុប អតីតរោងកុនបូកគោ ស្ថិតនៅ តាមបណ្តោយ ផ្លូវម៉ៅសេងទុង ក្នុងខណ្ឌចំការមន នៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី ៤ ខែធ្នូ នេះ។

ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យ ៨គ្រឿង ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគន៍ ហើយក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យបាននឹងកំពុង ទាញទុយោទឹក ចេញពីរថយន្ត ចូលទៅក្នុងអាគារ ផ្នែកជាន់លើ ដើម្បី បាញ់ពន្លត់ ។ សមត្ថកិច្ចបានបន្តថា រថយន្តទាំង៨គ្រឿងគឺសមត្ថកិច្ចប្រើប្រាស់អស់ចំនួន២គ្រឿង។

សមត្ថកិច្ចពន្លត់អគ្គិភ័យ ដែលចុះទៅជួយនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះបណ្តាលមកពីទុស្សេខ្សែភ្លើង នៅក្នុងបន្ទប់ខារ៉ាអូខេ ផ្នែកខាងលើ៕

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ២រសៀលថ្ងៃដដែល៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

Photo by DAP-News

Photo by DAP-News

Photo by DAP-News

www.dap-news.com

www.dap-news.com

{jwplayer}http://111.92.240.170:81/dap-news/dap-images/2012/December/id-030/041212A.mp4&image=http://111.92.240.170:81/dap-news/dap-images/2012/December/id-030/Kosal-0062.jpg&width=400&height=300{/jwplayer}

{jwplayer}http://111.92.240.170:81/dap-news/dap-images/2012/December/id-030/041212B.mp4&image=http://111.92.240.170:81/dap-news/dap-images/2012/December/id-030/Kosal-0063.jpg&width=400&height=300{/jwplayer}

លោក សុន ឆ័យៈ​ ប្រធានចលនា យុវជន គណបក្ស សម រង្ស៊ី ប្ដឹងសម្តេចតេជោ​ ជារឿងបុគ្គល

$
0
0

ភ្នំពេញ ៖ តំណាងរាស្រ្ដគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានបញ្ជាក់ថា ករណីប្រធានចលនាយុវជនគណបក្សរបស់ខ្លួន ប្ដឹងសម្តេចតេជោ ហ៊ុន សែន ទាក់ទិនទៅនឹងការស្លាប់មនុស្ស នៅស្ពានកោះពេជ្រ គឺរឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយគណបក្សឡើយ។

លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្ដ គណបក្ស សម រង្ស៊ី បានមានប្រសាសន៍ប្រាប់អ្នកកាសែត នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ថា គណបក្ស សម រង្ស៊ី មិនបានណែនាំឲ្យ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី ប្ដឹងប្រមុខរាជរដ្ឋាភិបាលនោះឡើយ ហើយរឿងនេះ គឺជារឿងបុគ្គល មិនមែនជារឿងគណបក្សនយោបាយឡើយ។

លោកបន្ត ថា”ខ្ញុំគ្រាន់តែបញ្ជាក់ ថា អ្វីដែលលោក សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសម រង្ស៊ី បានប្ដឹងនាយករដ្ឋមន្រ្ដី មិនមែនជាការណែនាំ របស់គណបក្ស សម រង្ស៊ី ទេ អាហ្នឹង សូមបញ្ជាក់ ហើយរឿងលោក សុភ័ណ្ឌខ្លួនឯង យល់ថា ត្រូវតែប្ដឹង អាហ្នឹងជាសិទ្ធិរបស់គាត់ ជាយោបល់ជា គំនិត របស់គាត់ ផ្តួចផ្តើមរបស់គាត់ ហើយគាត់បានធ្វើការងារនឹងដោយខ្លួនគាត់”។

លោកបន្ថែមថា ការប្ដឹងសម្តេចនាយករដ្ឋមន្រ្ដី នេះ មិនមែនជារឿងនយោបាយ របស់គណបក្សឡើយ ហើយបក្ស ក៏បានស្រាវជ្រាវផងដែរ នៅក្រោយ ថ្ងៃកើតហេតុ ដោយយល់ឃើញ ថា ត្រូវតែមានវិធានការពិន័យ ដល់អ្នកទទួលខុសត្រូវក្នុងព្រឹត្តិការណ៍ ផ្អើលជាន់គ្នាស្លាប់នោះ។ ការបញ្ជាក់របស់តំណាងរាស្រ្ដ គណបក្ស សម រង្ស៊ី ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានថា នឹងប្ដឹងបកទៅកាន់ប្រធានចលនាយុវជន គណបក្សសមរង្ស៊ី វិញ ប្រសិនបើតុលាការរកមិន ឃើញកំហុសរបស់សម្តេច ពីការចោទ ប្រកាន់សម្តេច ថា ជាប់ទាក់ទិនទៅនឹងការស្លាប់មនុស្ស នៅស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១០នោះ។

សម្តេចបានបញ្ជាក់ថា ក្នុងនាមសម្តេចជាពលរដ្ឋម្នាក់ ប្រសិនបើតុលាការ រកមិនឃើញកំហុស ដូចការចោទប្រកាន់ ពីសំណាក់លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្ស ប្រឆាំង មែននោះ សម្តេចនឹងប្ដឹងបកត្រឡប់ទៅវិញ ដែលនេះជាការចាំបាច់ដើម្បីរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូ របស់សម្តេចផង និងរបស់រាជរដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង ទៅ សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ពីបទមនុស្សឃាតគិតទុកជាមុនក្នុងពិធីបុណ្យអុំទូក កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។ប្រធានចលនាយុវជនគណបក្សសម រង្ស៊ីរូបនេះ ក៏នឹងដាក់ពាក្យបណ្តឹង ទៅតុលាការយុត្តិធម៌ អន្តរជាតិ ទីក្រុងឡាអេ ក្នុង អំឡុងខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ៕

ឱកាសសិក្សា​ ជំនាញផលិត ខ្សែភាពយន្ត ដល់ សិស្ស និស្សិតខ្មែរ បានមកដល់ ហើយ..!

$
0
0

ភ្នំពេញ៖ វិទ្យាស្ថាន Pioneer Cinema Institute សហការជាមួយ សាកលវិទ្យាល័យ Dongseo University សាលា Im Kwon Taek College of Film និង Performing Arts របស់ប្រទេសកូរ៉េខាងត្បួង បានផ្តល់នូវអាហារូបករណ៍ ដល់សិស្សខ្មែរចំនួន៥រូប ដើម្បីទៅសិក្សាផ្នែកផលិត ខ្សែភាពយន្ត ថតខ្សែភាពយន្ត និងបច្ចេកទេសពាក់ព័ន្ធ ក្នុងការថតខ្សែភាពយន្ត ជាច្រើនទៀត នៅសាធាណៈកូរ៉េ។

អាហារូបករណ៍ នឹងត្រូវផ្តល់ជូនសិស្ស និសិ្សត ខ្មែរចំនួន៥រូប ក្នុងការសិក្សាជំនាញខាងផលិតខ្សែភាពយន្ត ឲ្យមានលក្ខណៈស្ដង់ដាអន្តរជាតិ ក្នុងរយៈពេល៤ឆ្នាំ ដោយការសិក្សាជាភាសាអង់គ្លេសសុទ្ធសាធ ។ ដូច្នេះតម្រូវឲ្យសិស្សដែលមកដាក់ពាក្យសុំអាហាររូបករណ៍ទៅរៀនផ្នែកផលិតខ្សែភាពយន្ត នៅប្រទេសកូរ៉េនេះ ត្រូវចេះភាសាអង់គ្លេសជាចាំបាច់។

សម្រាប់សិស្ស និសិ្សត ដែលមានចំណាប់អារម្មណ៍ ចង់បានអាហាររូបករណ៍លើជំនាញនេះ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) ជាភាសាអង់គ្លេសទៅកាន់អាសយដ្ឋាន អ៊ីម៉ែល pcipresents@gmail.com ឬ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ http://uni.dongseo.ac.kr/eng/ ឬតាមរយៈលេខទូរស័ព្ទ 092 906 038 ដោយកាលបរិច្ឆេទឈប់ទទួលពាក្យ គឺរហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១២ ខាងមុខ៕

លោកបណ្ឌិត អ៊ិត សំហេង ជួបសម្តែងការគួរសម និងសវនាការ ការងារជាមួយ គណៈកម្មការទី៨ នៃព្រឹទ្ធសភា

$
0
0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅទីស្តីការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកបណ្ឌិត រដ្ឋមន្ត្រី អ៊ិត សំហេង អញ្ជើញទទួលជួប សម្តែងការគួរសម និងសវនាការ ការងារជាមួយ គណៈកម្មការ ទី៨ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ លោកស្រី មាន សំអាន ប្រធានគណៈកម្មការ ។

លោកស្រី មាន សំអាន មានប្រសាសន៍កោត សរសើរចំពោះ សមិទ្ធផល ដែលជាស្នាដៃ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលកន្លងមក ហើយក្នុងនោះ កិច្ចសហការ និងស្នាដៃរបស់ក្រសួង ដែលបានខិតខំ អនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាគោល ដៅអភិវឌ្ឍន៍ សហសវត្សន៍ ។

លោកស្រីបានបន្តទៀតថា គោលបំណងក្នុងកិច្ច សវនាការ នេះ គឺគណៈកម្មការទី៨ នៃព្រឹទ្ធសភា ចង់សិក្សាស្វែងយល់អំពី ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គោលនយោបាយ ផែនការសកម្មភាព របស់ក្រសួង ដែលកំពុងអនុវត្ត និងទិសដៅបន្ត ។

លោកបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវ អំណរអរគុណ ចំពោះលោកស្រីប្រធាន គណៈកម្មការទី៨ ដែលបានលើកទឹកចិត្ត និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសង្គមកិច្ច នៅក្នុងការអនុវត្ត នូវរាល់ភារកិច្ចរបស់ក្រសួង ក្នុងរយៈពេលកន្លងមក ។

លោកបណ្ឌិតរដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះសមិទ្ធផល នានាដែលសម្រេចបាន ទាំងអស់នេះ គឺបានមកពីការដឹក នាំដ៏ត្រឹមត្រូវប្រកប ដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រ ចតុកោណសម្រាប់ជា ត្រីវិស្ស័យ ។ ដោយឈរលើ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណនេះ ក្រសួងក៏បានរៀបចំនូវ កម្មវិធីការងាររបស់ខ្លួន ហើយអនុវត្តជា បន្តបន្ទាប់ដោយ ទទួលបាននូវលទ្ធផលផ្លែផ្កា ជាច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងការផ្តល់ សេវាសង្គមកិច្ច ជូនដល់ ប្រជាពលរដ្ឋ និងអ្នកដែលត្រូវទទួល សេវាពីក្រសួង ។

លោក អ៊ិត សំហេង ក៏បានលើកឡើង នូវចំណុចសំខាន់ៗ ដោយសង្ខេបជូនដល់ គណៈកម្មការ អំពីសមិទ្ធផល នានារបស់ក្រសួង បញ្ហា ប្រឈម និងទិសដៅ ក៏ដូចជាសំណូមពរមួយចំនួន ដែលត្រូវដោះស្រាយ ។ លោករដ្ឋមន្ត្រី បានគូស បញ្ជាក់ទៀតថា ក្រសួងកំពុងតែអនុវត្តនូវ ទិសដៅអាទិភាព ៦យ៉ាង ដែលបានកំណត់ រយៈពេល ៥ឆ្នាំ ២០០៨-២០១៣ ដែលឆ្នាំនេះជាឆ្នាំទី៤ នៃការអនុវត្តទិសដៅអាទិភាពទាំងនេះ ។

ក្នុងអាទិភាព ៦ចំណុច នេះ គឺសំដៅ អនុវត្តនូវភារកិច្ចទាំង៣ លើវិស័យសង្គមកិច្ច វិស័យអតីតយុទ្ធជន និងវិស័យយុវនីតិសម្បទា ដែលកំណត់នៅក្នុង ច្បាប់ស្តីពីការបង្កើត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយអាទិភាពទាំង ៦ យ៉ាង នោះរួម មាន៖ ១.ពង្រឹងពង្រីកសេវាសុខុមាលភាព សង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ ២.ពង្រឹងពង្រីក សេវាសុខុមាល ភាពកុមារ និងយុវនីតិសម្បទា ៣.ពង្រឹងពង្រីក សេវាសុខុមាលភាព ជនពិការ និងស្តារលទ្ធភាពពលកម្ម ៤.ពង្រឹង ពង្រីករបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល ប្រជាជនទូទៅ និងសុខុមាលភាព មនុស្សចាស់ ៥.ពង្រឹង ពង្រីករបបសន្តិសុខសង្គម និងសុខុមាលភាព នៃអតីតយុទ្ធជន និងទី៦.ពង្រឹងពង្រីកសមត្ថភាព ស្ថាប័នភាពជា ដៃគូកៀរគរប្រភព ធនធាន បង្កើនប្រសិទ្ធភាព នៃសេវាសង្គមកិច្ច ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

យូអិន ផ្អាកប្រតិបត្តិការនៅ ស៊ីរី

$
0
0

ប៉េកាំង, (ស៊ិនហួ)៖ អង្គការសហប្រជាជាតិ បានពន្យាពេលប្រតិបត្តិការ ក្នុងប្រទេសស៊ីរី និង ចាប់ផ្តើមកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួននៅប្រទេសមជ្ឈិមបូព៌ាមួយនេះ ស្របពេលដែល ជម្លោះស៊ីវិល នៅក្នុងប្រទេស កាន់រីករាលដាលធំឡើងជាលំដាប់។

លោក ម៉ាទីន នេស៊ឺគី អ្នកនាំពាក្យនៃអគ្គលេខាធិការ អង្គការសហប្រជាជាតិបាននិយាយថា “បុគ្គលិកមួយចំនួនត្រូវបានដកចេញតាមបញ្ជាជា ប្រញាប់។

ស្ថាប័នយូអិន ដែលសម្រេចពន្យាពេល នៃការធ្វើប្រតិបត្តិការ នៅប្រទេសស៊ីរី នេះបានលើក ឡើងថា ពួកគេមានការលំបាកខ្លាំងណាស់ ក្នុងការធ្វើ ឲ្យមាន តុល្យភាពរវាង ការងារ និង តម្រូវការដែលត្រូវបំពេញ ព្រមជាមួយនឹងសុវត្ថិភាពសម្រាប់ ប្រជាជនដែលយើងព្យាយាម ផ្តល់ជំនួយទៅដល់ផងដែរ។

អង្គការសហប្រជាជាតិ មានបុគ្គលិកច្រើនពាន់នាក់ កំពុងបំពេញការងារ ទាំងប្រថុយប្រថាន នៅក្នុងប្រទេស ស៊ីរី ហើយពួកគេនឹងត្រូវកាត់បន្ថយចំនួនក្នុងរយៈពេលខ្លី ដើម្បីរង់ចាំមើល ស្ថានការណ៍វិវឌ្ឍន៍នៅពេលខាងមុខទៀតនេះ ថាតើប្រតិបត្តិការបន្ទាប់អាច នឹងកើតមានដែរ ឬ មួយក៏យ៉ាងណានោះ។

គួរបញ្ជាក់ផងដែរថា ស្ថានការណ៍ទូទៅនៅក្នុងប្រទេសស៊ីរី មិនបានបង្ហាញពីសញ្ញាថានឹងអាច ធូរស្បើយនោះទេ ដោយសារតែការវាយប្រហារ គ្នាទៅវិញទៅមកចេះតែកើនឡើង ហើយក្រុមប្រឆាំង ក៏បានវាយដណ្តើមកាន់កាប់ បានទីតាំងយោធាសំខាន់ៗ នៅតំបន់ទាំងឡាយ ទាំងក្នុង និង ជុំវិញរដ្ឋធានី ដាម៉ាស។ ដោយឡែកអន្តរជាតិក៏បានត្រៀម ថ្កោលទោសផងដែរ ប្រសិនបើរបបអាស្សា ហ៊ានប្រើប្រាស់អាវុធគីមី ដូចសេចក្តី រាយការណ៍មែននោះ៕

www.dap-news.com

ពិព័រណ៍ មហោស្រព ភាពយន្តអន្តរជាតិ លើកទី៣ នឹងមានភាពយន្ត ចម្រុះបញ្ចាំង ដោយឥតគិតថ្លៃ ចំនួន៥២រឿង

$
0
0

ភ្នំពេញៈ ព្រឹត្តការណ៍ ពិព័រណ៍មហោស្រព ភាពយន្ត អន្តរជាតិ លើកទី៣ ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១២ នឹងចាប់ផ្តើម នៅថ្ងៃទី៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ ដោយនៅក្នុងនោះ ខ្សែភាពយន្តខ្មែរ និង បរទេស ចំនួន៥២ រឿង នឹងត្រូវចាក់បញ្ចាំង ជូនទស្សនិកជន នៅតាមបណ្តា រោងភាពយន្តនានា ដោយឥតគិតថ្លៃ។

ពិព័រណ៍នេះ រៀបចំដោយ មជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញ និងទទួលការថត ភាពយន្តនៅកម្ពុជា ហៅកាត់ថា CFC (Cambodia Film Commission) សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញភាពយន្តកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ។

លោក ជាប សុវិជ្ជា នាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត នៅកម្ពុជា បានឱ្យដឹងថា នៅក្នុងពិព័រណ៍ មហោស្រពភាពយន្ត អន្តរជាតិ លើកទី៣ នៅកម្ពុជា ខាងមុខនេះ នឹងមាន ភាពយន្តចម្រុះ ចំនួន៥២រឿង ត្រូវបានដាក់បញ្ចាំង ជូនទស្សនិកជន ដោយឥតគិតថ្លៃ ហើយក្នុងនោះ ក៏មានភាពយន្តខ្មែរ មួយចំនួនដែរ ។ ភាពយន្ត នៅកម្ពុជា មានការរីកចម្រើន ជាលំដាប់ ផ្នែកបច្ចេកទេស និងការសម្តែង ដែលរួមមានទំាង ភាពយន្តខ្នាតខ្លីនិងខ្នាតធំ ជាឧទាហរណ៍ ដូចជារឿង “វិញ្ញាណម្ចាស់ពូក” ដែលទស្សនិកជន នឹងបានឃើញ ក្នុងរោងភាពយន្ត ក្នុងពេលនេះ។ ស្នាដៃនេះ ត្រូវបានដឹកនំាដោយ ជនជាតិខ្មែរ ពីអាមេរិក និងបារំាងដែលមានបំណងបង្ហាញពី មាតុភូមិកំណើត របស់ពួកគេតាមរយៈ ការផលិតភាពយន្ត សម្រាប់កម្ពុជា ក៏ដូចជាការបង្ហាញស្នាដៃ ឱ្យសកលលោកបាន ស្គាល់។

លោកថា ភាពយន្តទាំងនោះ សុទ្ធតែជាភាពយន្ត មានគុណភាព ដែលបង្ហាញពីទឹកចិត្តផលិតករ ដោយផលិត អស់ទឹកប្រាក់ចាប់ពី ២០០ដុល្លារ ដល់ ២០០លាន ដុល្លារសហរដ្ឋអាមេរិក ។

លោក គង់ កន្តារ៉ា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ពិព័រណ៍មហោស្រព ភាពយន្ត អន្តរជាតិ លើកទី៣ ក្នុងប្រទេសកម្ពុជា ជាឱកាសដ៏ល្អមួយ សម្រាប់ឱ្យ ខ្មែរយើង សិក្សាពីភាបយន្តបរទេស បន្ថែមទៀត ។ លោកបន្ថែមថា បច្ចុប្បន្ន វិស័យភាពយន្ត នៅកម្ពុជា កំពុងតែរីកចម្រើនបន្តិចម្តងៗ ហើយបរទេសក៏ចាប់អារម្មណ៍ មកថតនៅកម្ពុជាច្រើនដែរ តែការភាពយន្ត របស់ខ្មែរ នៅមានកម្រិតនៅឡើយ ។

លោកមានប្រសាសន៍ថា “យើងមានផលិតកម្ម ជាង១០០ នៅកម្ពុជា ប៉ុន្តែពួកគេ មិនសូវផលិតភាពយន្តទេ ភាគច្រើនផលិតតែ ចំរៀងខារ៉ាអូខេ ទៅវិញ” ។ ទោះជាយ៉ាងណា លោកក៏បានអំពាវនាវ ដល់ផលិតករទាំងអស់ ខិតខំផលិតភាពយន្តខ្មែរ ឱ្យកាន់តែមាន គុណភាពបន្ថែមទៀត ដើម្បីឱ្យភាពយន្តខ្មែរ កាន់តែភាពយន្តភាពប្រសើរឡើង ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ភាពយន្ត Life of Pi នឹងធ្វើឱ្យ ទស្សនិកជន ភ្ញាក់ផ្អើល (Trailer inside)

$
0
0

ភ្នំពេញៈ ទន្ទឹមនឹងរោងភាពយន្ត Legend បានដាក់បញ្ចាំងខ្សែភាពយន្តបរទេសល្បីៗ ជាច្រើនរួចមក រោងភាពយន្តនេះ ក៏គ្រោងនឹងចាក់បញ្ចាំង រឿងថ្មីមួយទៀត ដែលមានចំណងជើងថា “Life of Pi” ដែលជាខ្សែភាពយន្តដ៏ជក់ចិត្តមួយ របស់បរទេសនៅថ្ងៃទី៦ ខែធ្នូ ខាងមុខនេះ ។

ភាពយន្ត Life of Pi បង្ហាញថា បុរសវ័យក្មេងម្នាក់ដែលរួចផុតពីការស្លាប់ ក្នុងគ្រោះមហន្តរាយនៅលើមហាសមុទ្រមួយ បានខំប្រឹងប្រែងធ្វើដំណើរ ដែលមានរយៈពេលយូរអង្វែង ដើម្បីស្វែងរកនូវអ្វី ដែលគេសង្ស័យថា ជាអាថ៌កំបាំង ជាប់ក្នុងចិត្តរបស់គេរហូតមក។ ....ក្នុងកំឡុងពេល ដែលគាត់សំឡឹង មើលឆ្ងាយបន្តិច គាត់ក៏បានប្រទះ ជាមួយភាពចៃដន្យមួយ ដែលធ្វើឱ្យគាត់នឹងបានជួបជាមួយ មនុស្សដ៏ទៃទៀត ដែលនូវមានជីវិត ..........តែនោះមិនបានដូចអ្វី ដែលគាត់បានគិតនោះទេ អ្វីដែលគាត់បានជួបនោះ គឺជាខ្លា Bengall ដ៏កាចសាហាវមួយទៅវិញ.......។

តើនឹងមានអ្វីកើតឡើង រវាងបុរសក្មេងម្នាក់នោះ និងខ្លា Bengal ដ៏គួរឱ្យក្លាចមួយនេះ? គឺមានតែទៅទស្សនា ទាំងអស់គ្នា នៅរោងភាពយន្ត Lengend ។

គួរបញ្ជាក់ផងដែរថា ភាពយន្តនេះ ត្រូវបានដាក់បញ្ចាំងជាសាធារណៈ ចាប់ពីថ្ងៃទី០៦ ធ្នូ ឆ្នាំ២០១២នេះតទៅ នៅរោងភាពយន្ត Legend ស្ថិតនៅជាន់ទី៣ នៃផ្សារទំនើបស៊ីធីម៉ល ៕

Looking Today

{jwplayer}http://111.92.240.170:81/lookingtoday/looking-images/news/December-2012/video-clip/LIFEOFPIE.mp4&image=http://111.92.240.170:81/lookingtoday/looking-images/news/December-2012/id-030/Kosal-0065.jpg&width=400&height=300{/jwplayer}

លិខិតមិត្តអ្នកអាន៖ ជាប់គុក ស្រួលម្យ៉ាងដែរ ពីព្រោះមាន សេរីភាព គ្រប់ពេល

$
0
0

ភ្នំពេញ ៖ ពិតជាមិនគួរឲ្យ ជឿទាល់តែសោះ ដែលទណ្ឌិត មួយចំនួនធំ ដែលកំពុងជាប់គុកនៅ ឯពន្ឋនាគារ ព្រៃស រាល់ថ្ងៃហាក់ដូចជា មានសិទ្ធិសេរីភាព លើសពីអ្វីដែល នឹកស្មានមិនដល់។ នៅពេលថ្មីៗនេះ ខ្ញុំបាទបានជួន មិត្ដភ័ក្រម្នាក់ ទៅសួរសុខទុក្ខ មិត្ដភ័ក្ររបស់គេ នៅឯពន្ឋនាគារ ព្រៃស។   ពេលទៅដល់ បរិវេណគុកភ្លាម ខ្ញុំបានឃើញពួកអ្នកទោសខ្លះ ចេញមកខាងក្រៅ

ដើរទៅ ដើរមក បេះនេះ បេះនោះ មានខ្លះ ចេញមកចាប់ជ្រូកថ្លឹង ដាក់រទេះអូសទៅ អូសមក មិនខ្វល់ ព្រមទាំងមាន សំឡេងសើចក្អាក ក្អាយទៀតផង។ លុះសួរទៅ គេឆ្លើយថា ពួកគេទាំងអស់នោះ ជិតរួចទោស ហើយ គឺខ្លះនៅសល់ ៧ខែ ខ្លះ៨ខែ ទើបនាយគុក

ប្រលែង ឲ្យពួកគេដើរមកខាង ក្រៅដូច្នេះ ។ ពេលរង់ចាំនៅ ខាងក្រៅ ខ្ញុំបានសួរទៅអ្នកដែលបាន ទៅជាមួយគ្នាខ្លះ អំពីមួលហេតុដែល ពួកគេបានមកទីនោះ ។ ខ្ញុំសួរថា តើមកសួរសុខទុក្ខ អ្នកណាដែរ? មានអ្នកខ្លះបាន ឆ្លើយថា មកសួរសុខទុក្ខ មិត្ដភ័ក្រ ឯអ្នកខ្លះនិយាយថា មកមើលសង្សារ ។ លុះបន្ដសួរថា សង្សារបែប ណាទៅ? ទើបពួកគេបាន ប្រាប់ថា ពួកគេស្គាល់គ្នាតាម ហ្វេសប៊ុក(Facebook)

តាមទូរស័ព្ទ គឺនៅពេលដែលពួកគេទាំងនោះ កំពុងស្ថិតនៅក្នុងពន្ឋនាគារ នៅឡើយ។ មានទាំងជា ប្រពន្ឋគេ ផងដែរ ដែលត្រូវបានពួកអ្នកទោសខ្លះ បានចុចទូរស័ព្ទ លួងលោមប្រលោមស្នេហ៏ ឲ្យលង់ស្រឡាញ់គេថែមទៀតផង។ បន្ទាប់ពីរង់ចាំការហៅ ឈ្មោះអស់រយៈពេល ប្រហែល ៦០នាទីមក ទើបឆ្មាំគុកហៅ ឈ្មោះឲុ្យ ចូលទៅ ជួបអ្នកទោស ដែលត្រូវចំណាយ ប្រាក់រាប់ម៉ឺនរៀល ទៀតទើប ឆ្មាំគុកទាំងនោះ ឲ្យចូលទៅជួប ដែលការចាយលុយនេះ មិនតិចជាង ២០.០០០ រៀលទេ សំរាប់មនុស្សម្នាក់ ឫក៏លើសពីនេះ ទៅទៀត ពេលចូលទៅដល់ខាងក្នុង ទើបអ្វីៗបានឃើញ យ៉ាងច្បាស់ដែល មិនគួរឱ្យជឿសោះ ។  ទណ្ឌិតទាំងនោះមាន

ទូរស័ព្ទស៊េរីទំនើបៗ កាន់យ៉ាងសង្ហា ដោយមិនខ្វល់ខ្វាយ ជាមួយអ្វីទាំងអស់ អ្នកខ្លះមាន រហូតដល់ទៅ ២ ឫ៣គ្រឿងឯណោះ។ វាហាក់បីដូចជា ពួកគេមិនមែនជា អ្នកទោសអញ្ចឹង។

តើនេះបាន ន័យថា យ៉ាងម៉េច? តើច្បាប់រាល់ថ្ងៃ គេអនុញ្ញាតិឱ្យអ្នកទោស ប្រើប្រាស់ទូរស័ព្ទ បែបហ្នឹងឫ? តើជឿទេថា ពួកគេនៅតែអាច បន្ដសកម្មភាព របស់ពួកគេបាន បើទោះបីខ្លួនគេ នៅក្នុងគុកក៏ដោយ?

ខ្ញុំជឿថាគេនៅតែមាន សកម្មភាពតាម រយៈការបញ្ជារ ឫតាមការប្រើប្រាស់ ទូរស័ព្ទបែបហ្នឹង។ មួយវិញទៀត ពួកគេនឹងមិនខ្លាចគុកទេ ពីព្រោះថា ក្នុងគុក មានអ្វីៗទាំងអស់។  តួយ៉ាង ដូចមិត្ដភ័ក្រ របស់មិត្ដស្គាល់គ្នា របស់់ខ្ញុំម្នាក់ ដែលកំពុងនៅក្នុងគុក នៅឡើយនោះ គឺបានទូរស័ព្ទ មករកគេ ២ទៅ៣ ដងក្នុងមួយ ថ្ងៃទៀតផង។ បើដូច្នោះ តើអ្នកទោសនឹង មានការកែរប្រែខ្លួន ដែរឫទេ? បន្ទាប់ពីចេញ ពីគុកវិញនោះ?

សូមអគុណ

ពីខ្ញុំ ៖ ម្ចាស់ស្រុក

បុគ្គលិក កាស៊ីណូម្នាក់ គាស់ផ្ទះ ប្រជាពលរដ្ឋ លួចទ្រព្យសម្បិត្ត ត្រូវកម្លាំង អ.ហ ចាប់ញាត់ទ្រុង

$
0
0

ខេត្តបន្ទាយមានជ័យ៖ បុគ្គលិកកាស៊ីណូម្នាក់ មុខសញ្ញាចោរគាស់ផ្ទះប្រជាពលរដ្ឋ លួចទ្រពសម្បិត្ត និងកុំព្យូទ័រ ត្រូវកម្លាំងកងរាជអាវុធហត្ថ( អ.ហ) ក្រុងប៉ោយប៉ែត ចាប់ញាត់ទ្រុង កាលពីថ្ងៃទី04 ខែធ្នូ ឆ្នាំ2012 វេលាម៉ោងនៅភូមិក្បាលស្ពាន1 សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី05 ខែធ្នូនេះថា ជនសង្សដែលកម្លាំង អ.ហ របស់លោកឃាត់ខ្លួន មានឈ្មោះ ជិន ធា ភេទ្រប្រុស អាយុ 23ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិឃុំកើតហេតុខាងលើ ជាបុគ្គលិកកាស៊ីណូ។

លោក ហម ម៉ុត បានបន្តថា មុនឃាត់ខ្លួន ជនសង្ស័យឈ្មោះ ជិន ធា នេះបានយករណារអាសោទ្វា ររបស់ជនរងគ្រោះម្នាក់ឈ្មោះ លី កុសល ភេទ ប្រុស អាយុ 23ឆ្នាំ ដែលស្នាក់នៅបន្ទប់ក្បែរគ្នា លួចយកទូរស័ព្ទ កុំព្យូរទ័រ និងទ្រព្យសម្បត្តិផ្សេងទៀត កាលពីយប់ថ្ងៃទី03 ខែធ្នូ កន្លងទៅ លុះជនរងគ្រោះ និងប្រពន្ធវិលត្រឡប់ មកពីលេងផ្ទះបងប្អូនវិញ ស្រាប់តែឃើញបន្ទប់របស់ខ្លួន របើកសោ មានស្នាមអារដោយរណារ ជនរងគ្រោះ មានការសង្ស័យ ក៏ប្តឹងសមត្ថកិច្ច អ.ហ ក្រុងប៉ោយប៉ែតចុះជួយអន្តរាគមន៍ ទើបឈានដល់ការចាប់ខ្លួន ជនសង្ស័យបានសម្រេច ឆែកបន្ទប់ជន សង្ស័យ បានឃើញកុំព្យូទ័រយួរដៃ របស់ជនរងគ្រោះនៅទីនោះមែន។

នៅចំពោះមុខ សមត្ថកិច្ចសួរនាំជនសង្ស័យ ជិន ធា បានសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តដូច្នោះមែន ហើយការលួចនេះ គឺជាលើកទីបី របស់គេផងដែរ ដោយជនសង្ស័យប្រាប់ថា គេបានប្រើរណារ អាផ្តាច់សោបន្ទប់ជនរងគ្រោះ រួចបានចូលលួចទ្រព្យសម្បត្តិ តាមក្រោយ។

ក្រោយសួរនាំជនសង្ស័យ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅ តុលាការចាត់ការបន្ត តាមនីតិវិធីច្បាប់៕

www.dap-news.com

www.dap-news.com

ចុះបង្ក្រាបហាង លក់គ្រឿង ក្រអូបក្លែង ក្លាយរបស់អតីត ប្រេះស៊ីហ្គើល សុខ សុជាតា

$
0
0

-ក្លែងបន្លំផលិត ផលដើម របស់ក្រុមហ៊ុន ឧកញ៉ា ដួង ឆាយ
ភ្នំពេញ ៖ ផលិតផលគ្រឿងក្រអូប រួម មានសាប៊ូ ម្ស៉ៅនិងឡេលាបស្បែជាដើម នៅក្នុងហាងចំនួនពីរ របស់ថៅកែស្រីជា អតីតប្រេះស៊ីហ្គើល ឆ្នាំ២០០៥ សុខ សុជាតា ស្ថិតក្នុងខណ្ឌដូនពេញ ចំនួនពីរកន្លែង ត្រូវ បានកម្លាំងនគរបាលការិយាល័យប្រឆាំងបទ ល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ដឹកនាំដោយ ព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា កាលពីល្ងាចថ្ងៃ ទី៤ ខែធ្នូ ឆ្នាំ២០១២ ចុះទៅបង្ក្រាប និង ឆែកឆេរទាំងពីរទីតាំងនេះ ព្រមទាំងឃាត់ ខ្លួនអតីតស្រីស្អាតនិងអ្នកគ្រប់គ្រងម្នាក់ ប៉ុន្ដែ ត្រូវបានដោះ លែងឱ្យនៅក្រៅឃុំវិញ ។

ប្រតិបត្ដិការរបស់កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បន្ទាប់ពីមានសេចក្ដីរាយ ការណ៍ពីប្រជាពលរដ្ឋ និងមានវត្ដមានរបស់ លោកឧកញ៉ា ដួង ឆាយ ដែលជា ម្ចាស់ផលិត ផលដើម បានចុះទៅឆែកឆេរនិងរឹបអូស ផលិតផលក្លែងក្លាយ និងបិទតែមផ្ដេសផ្ដាស់ មិនមានការអនុញ្ញាតត្រឹមត្រូវ ពីក្រសួង ស្ថាប័ននោះ គឺស្ថិតនៅទីតាំងទី១ ផ្ទះលេខ ៨៤BI ដែលមានយីហោ Beauty Buffee តាមបណ្ដោយ ផ្លូវលេខ១៥៤ សង្កាត់ផ្សារ ថ្មីទី៣ ខណ្ឌដូនពេញ និងសាខាមួយទៀត ដែលទើបនឹងបើកថ្មីយីហោ Beauty Food ស្ថិតនៅខាងក្រោយ សាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារ ថ្មីទី២ ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលម្នាក់ បានថ្លែងថា បន្ទាប់ពី មានបទបញ្ជាពីលោកស្នងការជួន សុវណ្ណ និង ស្នងការរង បែន រត្ន័ កម្លាំងនគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច ដឹកនាំ ដោយ លោក ពិត បញ្ញា បានចុះទៅឆែកឆេរ និងបង្ក្រាបទីតាំង ខាងលើនេះ ដែលលួចផលិតលក់និងចែក ចាយ គ្រឿងក្រអូប មិនមានច្បាប់អនុញ្ញាត ត្រឹមត្រូវ ។

 ប្រធានការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច លោក ពិត បញ្ញា បានថ្លែងប្រាប់ ក្រុមអ្នកយកព័ត៌មាននៅខាងមុខទីតាំងទី មួយថា សមត្ថកិច្ចរបស់លោក បានរកឃើញ សម្ភារៈ ដែលមានសំបក មានតែមនិងផលិត ផលមួយចំនួន ដែលក្លែងក្លាយ ហើយត្រូវ ធ្វើការរឹបអូស ក្រោយពីសមត្ថកិច្ច របស់លោក ធ្វើការស្រាវជ្រាវ លើករណីនេះ អស់រយៈ ពេលមួយសបា្ដហ៍មកនោះ ។

បើតាមលោក ពិត បញ្ញា ការចុះស្រាវ ជ្រាវ និងឈានទៅដល់ការ ចុះបង្ក្រាបទីតាំង ហាងខាងលើនេះ បានធ្វើឡើងក្រោយពីមាន សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ខណៈ សេចក្ដីរាយការណ៍ផ្សេងទៀត បានឱ្យដឹងថា គឺផ្ដើមចេញពីការរកស៊ីកាច់កុងគ្នា រវាងអតីត ម្ចាស់ហាងទាំងពីរនាក់ ក្រោយពេលបាក់បែក គ្នា ។ លោកពិត បញ្ញា បានបញ្ជាក់ថា ផលិត ផលក្លែងក្លាយ នឹងត្រូវធ្វើការរឹបអូស ប៉ុន្ដែ ចំពោះផលិតផល ដែលត្រឹមត្រូវតាមច្បាប់ និងប្រគល់ទៅឱ្យម្ចាស់គេវិញ។

សមត្ថកិច្ចលួចបង្ហើបថា អតីតស្រីស្អាត ជាថៅកែហាងបោកប្រាស់ខាងលើនេះ បាន និងកំពុងធ្វើការសម្រុះសម្រួលយ៉ាងខ្លាំង ជា មួយសមត្ថកិច្ច ធ្វើយ៉ាងណាកុំឱ្យ ខ្លួនជាប់ ទោស និងអាចដំណើរការរកស៊ីឡើងវិញ ប៉ុន្ដែគេមិនទាន់ដឹងថា តើភាគីណាមួយជា អ្នកឈ្នះនោះទេ ពីព្រោះសុទ្ធតែអ្នកមាន លុយ និងមានអំណាច នៅខាងក្រោយខ្នង។

យ៉ាងណាក៏ដោយព្រះរាជអាជ្ញារង លោក គឺ បុណ្ណារ៉ា បានប្រាប់ថា ចំពោះករណីនេះ មិនមានការអន្ដរាគមន៍នោះឡើយ ពោលគឺ ត្រូវធ្វើទៅតាមច្បាប់ ។ បុគ្គលិកស្រីពីរនាក់ ដែលបម្រើការងារនៅទីតាំងហាងទី២ បាន និយាយថា រាល់ផលិតផល ដែលដាក់លក់ នេះ គឺនាំចូលពីប្រទេសថៃ ប៉ុន្ដែពួកគេឆ្លើយ ថា មិនបានដឹងច្រើនពីការងារផ្សេងទៀត នោះឡើយ ពោលគិតតែលក់ប៉ុណ្ណោះ ហើយ សូម្បីតែថៅកែហាងក៏ពួកគេមិនស្គាល់ដែរ។

បុគ្គលិកទាំងពីរនាក់នេះបានបន្ដថា ចំពោះ ហាងទីតាំងទី២ខាងលើនេះ ទើបនឹងបើក ក្នុងរយៈថ្មីៗតែប៉ុណ្ណោះ។ បើយោងតាម សមត្ថកិច្ច បានឱ្យដឹងថា ក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នោះគឺអ្នកនាង សុខ សុជាតា និងបុរស ម្នាក់ទៀត ដែលជាអ្នកគ្រប់គ្រង តែម្ដង ខណៈបុគ្គលិកទាំងអស់ ត្រូវបានដោះលែង មិនមានការ ចាប់ខ្លួនឡើយ ។

រីឯហាងវិញ ត្រូវបានសមត្ថកិច្ចបិទជា បណ្ដោះអាសន្នរង់ចាំការអនុញ្ញាតិ ឱ្យបើក ឡើងវិញ។

ទាក់ទិនករណីនេះ លោកឧកញ៉ាវ័យក្មេង ដួង ឆាយ បានឱ្យដឹងថា ផលិតផលសាប៊ូ ម៉ាក karmarts និងផលិតផល នួនអាណុង ដែលដាក់លក់នៅហាង របស់លោក ប្រហែលជា ៤០ភាគរយ ត្រូវបានម្ចាស់ហាង លួចបន្លំតាម រយៈការបិទតែមថ្មី ពោលមិនមែនជាផលិត ផលពិតប្រាកដឡើយ ហើយបញ្ហានេះវាធ្វើ ឱ្យប៉ះពាល់ដល់ការរកស៊ីលក់ផលិតផលពិត ប្រាកដពីសំណាក់ក្រុមហ៊ុនរបស់លោក ។

លោកឧកញ៉ាដួង ឆាយ ក៏បានច្រានចោល នូវសេចក្ដីរាយការណ៍មួយចំនួន ដែលចោទ ថា លោកបានចុះទៅជាមួយសមត្ថកិច្ច ហើយ ហាក់បីដូចជាដឹកនាំ ព្រះរាជអាជ្ញាទៀតនោះ គឺលោកអះអាងថា មិនដូច្នេះឡើយ ពោល ក្នុងនាមលោកជាជនរងគ្រោះ ជាម្ចាស់ផលិត ផលពិត ត្រូវបានសមត្ថកិច្ចអញ្ជើញឱ្យចូល រួមជាមួយ ដើម្បីបង្ហាញនិងបញ្ជាក់ពីផលិត ផលរបស់ខ្លួនថា មួយណាពិតប្រាកដឬក្លែង ក្លាយនោះ ។

បើតាមលោកឧកញ៉ាដួង ឆាយ បាន បញ្ជាក់ថា ព័ត៌មានដែលថាលោក ធ្លាប់រកស៊ី ជាមួយម្ចាស់ហាងអ្នកនាងសុខ សុជាតានោះ ហើយក្រោយមកបែកបាក់គ្នា គឺមិនពិត ឡើយ ហើយលោកមិនដែលបានរកស៊ីជាមួយ ម្ដងណាឡើយ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបើទោះបីទី តាំងហាងទីមួយ ត្រូវបានម្ចាស់ទីតាំងសុំច្បាប់ ចុះបញ្ជីត្រឹមត្រូវពីក្រសួងពាណិជ្ជកម្មយ៉ាងណាក៏ដោយ ប៉ុន្ដែការលួចផលិត វេចខ្ចប់លក់ និងចែកចាយផលិតផលទាំងនេះ ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ឧកញ៉ា វ័យក្មេង ដួង ឆាយ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ក្រុមមន្រ្ដីជំនាញ និងមានសមត្ថកិច្ច ពិភាក្សាគ្នា រកវិធីទប់ស្កាត់ បទល្មើសនេសាទ

$
0
0

ភ្នំពេញ៖ ក្រុមមន្រ្ដីជំនាញ និងមានសមត្ថកិច្ច ដឹកនាំដោយលោក ឧបនាយករដ្ឋមន្រ្ដី យឹម ឆៃលី ដែលមានការចូលរួម ពីអភិបាល អភិបាលរងខេត្ត មន្រ្ដីនគរបាល មន្រ្ដីអាវុធហត្ថ និងមន្រ្ដីរដ្ឋបាលជលផល ក្នុងខេត្តដែលធ្លាប់មានបទល្មើស នេសាទនាពេលកន្លងមក ប្រមាណជាង១០០នាក់ បាន មកជុំជួបគ្នា នៅទីស្ដីការគណៈរដ្ឋមន្រ្ដី នៅក្នុងកិច្ចប្រជុំស្ដីពី វិធានការទប់ស្កាត់បទល្មើសនេសាទ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលកិច្ចប្រជុំ នេះ គឺដើម្បីរិះរកវិធីសាស្រ្ដបន្ទាន់ សម្រាប់ទប់ស្កាត់បទល្មើសនេសាទ ក្នុងតំបន់ឡូតិ៍នេសាទមួយចំនួន។

កិច្ចប្រជុំបន្ទាន់ខាងលើនេះ គឺបានធ្វើឡើង បន្ទាប់មានការណែនាំ និងស្នើឲ្យចាត់វិធានការជាបន្ទាន់ ក្នុងការបង្រ្កាបបទល្មើសនេសាទ ក្នុងឡូត៍ នេសាទមួយចំនួន ដែលមិនបានអនុវត្តនូវការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការចង្អុលបង្ហាញ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្រ្ដី កាលពីពេលថ្មីៗនេះ។

ឧបនាយករដ្ឋមន្រ្ដី និងជាប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍវិស័យកសិកម្ម និងជនបទ បានថ្លែងក្នុងកិច្ចប្រជុំនោះ ថា ការជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បី ដកស្រង់បទពិសោធន៍ការងារ ពីគ្នាទៅវិញទៅមក និងដើម្បីរិះរកវិធានការទប់ស្កាត់ បទល្មើនេសាទ ដែលនៅតែបន្តកើតមានក្នុងឡូត៍មួយចំនួន បើទោះបីជា រាជរដ្ឋាភិបាលបានសម្រេច លុបឡូត៍នេសាទចោលនៅទូទាំងប្រទេស នាពេលកន្លងមកនោះ។

លោកបន្តថា ”ការកែទម្រង់វិស័យជលផល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបឡូតិ៍នេសាទចោលនៅទូទាំងប្រទេស គឺទទួលបានជោគជ័យ យ៉ាងគាប់ប្រសើរ ក៏ប៉ុន្តែនៅមានបាតុភាពខ្លះ បានកើតឡើងនៅតំបន់មួយចំនួន ដូចជា ការកាប់បំផ្លាញព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់នៅតែមាន និងមានអាជ្ញាធរមួយចំនួន បានបន្តឃុបឃិតជាមួយជនល្មើសជាដើម”។

លោកឧបនាយករដ្ឋមន្រ្ដី យឹម ឆៃលី បានបង្ហាញយុទ្ធសាស្រ្ដ សម្រាប់បង្រ្កាបបទល្មើសនេសាទជាច្រើនផងដែរ ដូចជា ការពង្រឹង និងចាត់តាំងកម្លាំង ចម្រុះប្រចាំការ នៅតាមតំបន់ធ្លាប់មានបទល្មើសនេសាទ, ពង្រឹងតួនាទីសហគមន៍នេសាទឲ្យចូលរួមបង្រ្កាបបទល្មើសនេសាទខុសច្បាប់, ចុះត្រួត ពិនិត្យភ្លាមបើសង្ស័យថា មានបទល្មើសនេសាទ, ត្រួតពិនិត្យមន្រ្ដីរដ្ឋបាលជលផល ដែលមិនបានអនុវត្តច្បាប់, មន្រ្ដីថា្នក់ខេត្ត ក្រុង ត្រូវទទួលខុសត្រូវ ដោយត្រូវធ្វើការងារដូចភ្លៀងរលឹម ក្នុងការបង្រ្កាបបទល្មើសនេសាទនេះ, និងត្រួតពិនិត្យប្រព័ន្ធការងារ របស់មន្រ្ដីរដ្ឋបាលជលផលឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងពីធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋនៅ ខេត្តកំពង់ធំ បានណែនាំឲ្យមន្រ្ដី រដ្ឋបាលជលផល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចាត់វិធានការជាបន្ទាន់ ក្នុងការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដែលបានបន្តកើតមាន ហើយថា ការងារត្រួតពិនិត្យបទល្មើសនេសាទ មិនចាំបាច់នាយករដ្ឋមន្ត្រី ទៅស្រែកបានធ្វើនោះទេ៕

www.dap-news.com

www.dap-news.com

www.dap-news.com

លោក ណៅ ធួក ចូលរួមជាអធិបតីពិធី បញ្ចូលសមាជិកថ្មី នៃគណបក្ស ប្រជាជន កម្ពុជា

$
0
0

កណ្តាលៈ កន្លងទៅថ្មីៗ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំលើកដែក ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល មានប្រារព្ធពិធីជួបជុំសំណេះសំណាល ជាមួយ សិស្សានុសិស្ស ប្រជាពលរដ្ឋចំនួន២០២ នាក់ ដែលត្រូវបានប្រកាស ទទួលស្គាល់ និងបញ្ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ក្រោម អធិបតីភាពលោកណៅ ធួក ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ឃុំលើកដែក និង សហការីមួយចំនួនទៀត។

អង្គពិធីទាំងមូលបានតាមដានស្តាប់ សេចក្តីរាយការណ៏ ជាបន្តបន្ទាប់ពីសំណាក់លោកជ្រា ហាក់ ប្រធាន គណៈកម្មាធិការគណបក្សឃុំលើកដែក អំពីស្ថានភាពជីវភាពរស់នៅ អំពីបច្ចុប្បន្នភាព ការងារកសាង បក្សដែលជា កម្លាំងស្នូលជំរុញការអភិវឌ្ឍ ភូមិ-ឃុំនិងរួមចំណែក អនុវត្តសម្រេចបានជោគជ័យ នូវកម្មវិធី គោលនយោបាយគណបក្សប្រជាជន ឲ្យសម្រេចបាន ជោគជ័យទៅតាមការរំពឹងទុក។

កញ្ញាសើ ម៉ារី បានឡើងអានសេចក្តីសម្រេចរបស់គណៈ អចិន្រៃ្តយ៍ គណបក្សឃុំ ស្តីពីការបញ្ចូល សមាជិកគណ បក្សប្រជាជនកម្ពុជាទាំង២០២នាក់ និងមានមតិចំណាប់អារម្មណ៍ និងការប្តេជ្ងាចិត្ត របស់តំណាង សមាជិកបក្ស ថ្មីៗនីមួយថែមទៀតផង។

លោកណៅ ធួក បានមានប្រសាសន៍ ពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាធម្មពោធិ៍សាលជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិតហេង សំរិន ប្រធានសភាជាតិនិងសមេ្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជានិងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលតែង យកចិត្តទុកដាក់គិតគូរ ដោះស្រាយ រាល់ការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាននិងជំរុញ កិច្ចអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។

លោកណៅ ធួក បានមានប្រសាសន៍ស្ងើចសរសើរ នឹង វាយតម្លៃខ្ពស់ពីសមិទ្ធិផលផ្លែផ្កា ជាច្រើន ដែលគណ បក្ស ប្រជាជនកម្ពុជាឃុំលើកដែក សម្រេចបានទាំងផ្នែក ពុទ្ធចក្រ និងអាណាចក្រ ឆ្លើយតបទៅ នឹងបំណង ប្រាថ្នា និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ខណៈនោះដែរ លោកណៅ ធួក បានអញ្ជើញ ប្រគល់សេចក្តី សម្រេច យុវជនបក្ស និងថវិកាមួយចំនួន ជូនដល់ក្រុម នីមួយៗថែមទៀតផង៕

www.dap-news.com

www.dap-news.com

www.dap-news.com

ចច ដាប់បលយូ ប៊ូសៈ ជនអន្តោប្រវេសន៍ ជាបញ្ហាសំខាន់ សម្រាប់សេដ្ឋកិច្ច អាមេរិក

$
0
0

ហូសស្តុន៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចច ដាប់បលយូប៊ូល បាននិយាយនៅថ្ងៃអង្គារ ទី០៤ ខែធ្នូថា បញ្ហាជនអន្តោប្រវេសន្ត ជា បញ្ហាសំខាន់ ទំាងបញ្ហាទីផ្សារការងារ និងសេដ្ឋកិច្ចរបស់អាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១២ ដោយលើកឡើងសម្តី របស់លោក ប៊ូស ក្នុងសុន្ទរកថា នយោបាយដ៏កម្រមួយ របស់លោក នៅ ដាឡាស់ រដ្ឋតិចសាសថា «ជនអន្តោប្រវេសន៍ ជាប្រជាជាតិរបស់អាមេរិក ជនអន្តោប្រវេសន៍ បានជួយ កសាងប្រទេស ដែលបានប្រែក្លាយ មកដល់បច្ចុប្បន្ននេះ ហើយពួកគេមិនគ្រាន់តែ ជួយកសាងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ពួកគេថែមទំាងជួយឲ្យ ព្រលឹងរបស់យើងឲ្យរឹងមាំទៀតផង»។

នៅក្នុងឱកាសនោះដែរ លោកប៊ូស បានបន្តថា «ពួកគេមកជាមួយនឹងជំនាញថ្មីៗ រួមទំាងគំនិតថ្មីៗជាច្រើនទៀត។ ពួកគេបានបំពេញនូវចន្លោះ ប្រហោងក្នុងការ ទីផ្សារការងាររបស់យើង ហើយពួកគេខិតខំធ្វើការសម្រាប់ ដើម្បីជាឱកាសឲ្យជីវិត បានល្អប្រសើរផងដែរ»។

គួរបញ្ជាក់ផងដែរថា ការបន្តអំពាវនាវរបស់លោក ប៊ូស ទៅកាន់គណបក្សសាធារណរដ្ឋនេះ គឺដើម្បីបញ្ចូលបញ្ហា កំណែទម្រង់ជនភៀសខ្លួន ជា បញ្ហាមួយរបស់បក្ស បន្ទាប់ពីរយៈពេលប្រាំឆ្នាំ ក្រោយពីលោកបរាជ័យ ក្នុងកិច្ចខិតខំប្រឹងប្រែង ជំរុញច្បាប់កំណែទម្រង់ ឲ្យបានទូលំទូលាយ ព្រម ទំាងបញ្ហាសន្តិសុខ ដើម្បីជាការត្រួសត្រាផ្លូវ ក្នុងភាពជាពលរដ្ឋ សម្រាប់ជនអន្តោប្រវេសន៍ ល្មើសច្បាប់មួយចំនួន ក្នុងសហរដ្ឋអាមេរិកផងដែរ។

www.dap-news.com


កម្លាំងអ.ហ ស្រុកមង្គលបុរី ទទួលអំណោយ កុំព្យូទ័រមួយ ឈុតពី ព្រះសង្ឃខ្មែរ គង់នៅប្រទេស បារាំង

$
0
0

បន្ទាយមានជ័យៈ កម្លាំង អ.ហ ស្រុកមង្គលបុរី បានទទួលអំណោយ កុំព្យូទ័រមួយឈុត រួមកុំព្យូរទ័រលើតុ ម៉ាស៊ីនព្រីន និងម៉ាស៊ីនស្កេន ពីព្រះសង្ឃខ្មែរគង់ នៅប្រទេសបារាំង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ ម្សិលមិញ នេះ។

លោក រស់ សំបូរ មេបញ្ជាការ អ.ហ ស្រុកមង្គលបុរីបានឲ្យដឹងនៅថ្ងៃទី០៥ ខែធ្នូ នេះថា ដោយមើលឃើញពីភាពខ្វះខាត និងតម្រូវការចាំបាច់ ត្រូវប្រើប្រាស់កុំព្យូទ័រ ដើម្បីធ្វើឯកសារផ្សេងៗ ប្រចាំថ្ងៃ របស់កម្លាំង អ.ហ ស្រុកមង្គលបុរី កាលពីម្សិលមិញ នេះព្រះ តេជគុណទេព សៀង ដែលជាព្រះសង្ឃខ្មែរ គង់នៅប្រទេសបារាំង បាននាំយកអំណោយ កុំព្យូទ័រលើតុ មួយឈុតមកចែល ជូន អ.ហ ស្រុកមង្គលបុរីដើម្បី សម្រួលដល់ការងាររបស់ខ្លួន។

លោក រស់ សំបូរ បានថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅ ដល់ព្រះតេជគុណ ទេព សៀង ដែលព្រះ តេជគុណ បានទឹកចិត្តសប្បុរស បរិច្ចាកថវិកា ផ្ទាល់ខ្លួនទិញកុំព្យូទ័រ ជូនមកកម្លាំង អ.ហ ក្នុងគោលបំណង ចូលរួម កិច្ចសង្គមឲ្យកាន់តែរីកចម្រើន៕

www.dap-news.com

www.dap-news.com

ខ្ចីរថយន្ដកូន បើកទៅផ្ទះ ទាំងស្រវឹងបុក រះម៉ូតូ៦គ្រឿង តូបលក់ផ្លែឈើ របួសធ្ងន់ ស្រាល៣នាក់

$
0
0

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានបង្ក គ្រោះថ្នាក់ចរាចរ ធ្វើឱ្យមានការភ្ញាក់ផ្អើលពី សំណាក់ប្រជាពលរដ្ឋ នៅតាមផ្លូវជាច្រើន នាក់ បន្ទាប់ពីបានបើករថយន្ដទៅបុករះម៉ូតូ ចំនួន៦គ្រឿង ដែលចតចោលនៅតាមចិញ្ចើម ផ្លូវ បណ្ដាលឱ្យរងការខូចខាត រួចថយរថយន្ដ ទៅបុកតូបលក់ផ្លែឈើធ្វើឱ្យ មនុស្សរងរបួស ចំនួន៣នាក់ ក្នុងនោះរបួស ធ្ងន់ម្នាក់។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរដែលបង្កឡើងដោយស្ថានភាពស្រវឹង និងមិនសូវចេះបើកបរស្ទាត់ខាងលើនេះ បាន កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៣១០កែវផ្លូវលេខ ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ ចំការមន ។

ប្រភពព័ត៌មានពីសាក្សីបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរខាងលើនេះ បណ្ដាល មកពីបុរសវ័យជាង៥០ឆ្នាំម្នាក់ បានបើក រថយន្ដកាមរីស៊េរីចាស់មួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ 2G-7358 ដោយត្រូវបានគេ ដឹងថា បានខ្ចីរថយន្ដរបស់កូនពីម្ដុំអូឡាំពិក បើកទៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ដែលផ្ទះរបស់ខ្លួននៅទីនោះ។ លុះ បើកដល់ចំណុចកើតហេតុ ដោយសារតែមាន អាការៈស្រវឹង និងមិនសូវចេះបើកបរផង នោះ ក៏រេចង្កូតទៅបុកម៉ូតូចំនួន៦គ្រឿង ដែលចតនៅតាមចិញ្ចើមផ្លូវ បណ្ដាលឱ្យរង ការខូចខាតយ៉ាងច្រើន រួចហើយអ្នកបើក រថយន្ដវ័យជាង៥០ឆ្នាំរូបនេះ បានថយរថយន្ដ ទៅបុកតូបលក់ផ្លែឈើ បណ្ដាលឱ្យកំពប់ផ្លែ ឈើរប៉ាត់រប៉ាយ ហើយរថយន្ដគាំងជាប់នៅ ទីនោះតែម្ដង ទៅមុខទៅក្រោយលែងរួច។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន បន្ដថា  ក្រោយពីបង្កគ្រោះថ្នាក់ចរាចរខាង លើនេះ ប្រជាពលរដ្ឋនៅចំណុចកើតហេតុ នោះបានឃាត់រថយន្ដ និងអ្នកបើកបរឱ្យ សមត្ថកិច្ច ដើម្បីធ្វើការដោះស្រាយផ្ដល់សំ ណងទៅឱ្យភាគីជនរងគ្រោះ ដែលជាម្ចាស់ ម៉ូតូ និងជនរងគ្រោះចំនួន៣នាក់ ក្នុងនោះ របួសធ្ងន់ម្នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ បានយករថយន្ដ ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយបន្ដ ទៀត។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាច បញ្ជាក់ពីអត្ដសញ្ញាណរបស់អ្នកបើករថយន្ដ និងជនរងគ្រោះដែលរងរបួសនៅឡើយនោះ ទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រថយន្ត ដឹកកាំជ្រួច ផ្ទុះឆេះស្លាប់ ស្រ្តីម្នាក់ និងរបួស ធ្ងន់ស្រាល ៨នាក់

$
0
0

កំពង់ចាមៈរថយន្តសាំយ៉ុងមួយគ្រឿង ដឹកកាំជ្រួច ផ្ទុះក្នុងរថយន្ត ខណៈមានអ្នកដំណើរជិះជាមួយដែរបណ្តាល  ឲ្យ ស្លាប់ស្រ្តីម្នាក់ និងមនុស្សចំនួន៨នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ លើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ចាម។

បើតាមមន្ត្រីនគរបាលស្រុកពញាក្រែក បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តដឹកអ្នកដំណើរ ម៉ាក សាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2L-4294 បើកបរពីទន្លេបិទទៅ ស្រុកពញាក្រែក  លុះមកដល់ចំណុចកើតហេតុ រថយន្តបានឈប់ដាក់អ្នកដំណើរ ហើយខណៈនោះក៏ស្រាប់តែឮសម្លេងផ្ទុះក្នុងរថយន្ត ដែលបណ្តាលឲ្យ មនុស្សស្រីម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងមានមនុស្សចំនួន៥នាក់ទៀត រងរបួសធ្ងន់ និងស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។

មន្ត្រីនគរបាលដដែល បានឲ្យដឹងទៀតថា មនុស្សស្រីម្នាក់ដែលស្លាប់ នៅកន្លែងហេតុការណ៍នោះ នៅមិនទាន់ ស្គាល់ អត្តសញ្ញាណនៅឡើយទេនៅរសៀល ថ្ងៃកើតហេតុនេះ រីឯភិនភាគមិនអាចមើលស្គាល់នោះទេ ព្រោះសព ឆេះខ្លោចខ្មៅមើលមិនយល់នោះទេ ។ ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុ បានរត់គេចខ្លួន ហើយរថយន្តមាន ការខូចខាតមួយកំណាត់ក្រោយទាំងស្រុងតែម្តង។

ទាក់ទិនទៅនិងការផ្ទុះកាំជ្រួចក្នុងរថយន្តនោះ លោក វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួលផែន ការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងថា ពេលកើតហេតុភ្លាមៗ មានអ្នក ភាន់ច្រឡំថា ផ្ទុះគ្រាប់បែក ហើយការភាន់ច្រឡំនោះ លោក ស្នងការរង បានបញ្ជាក់ថា មិនមែនផ្ទុះគ្រាប់

បែកនោះទេ គឺផ្ទុះកាំជ្រួចដែលដឹកក្នុងរថយន្តនោះ ។លោក ស្នងការរង បានឲ្យដឹងទៀតថា ក្រោយហេតុការណ៍ ភ្លាមៗ នោះដែរ លោក បានបញ្ជូន កម្លាំងនគរបាលបច្ចេកទេស ដឹកនាំដោយលោក ចាន់ ហោ នាយរង ការិយាល័យ កណ្តាលយុត្តិធម៌ចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យផ្ទុះ ធ្វើឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់នោះ។

សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វ៉ន សាលីន អាយុ៣៧ឆ្នាំ រស់នៅភូមិសិរីសុខា ឃុំក្រែក រីឯអ្នកបើករថយន្តឈ្មោះ  បាន សាម៉ន ភេទប្រុស អាយុ៥២ឆ្នាំ និងម្ចាស់រថយន្តឈ្មោះជា រ៉ាមូ ភេទប្រុស អាយុ៣៤ឆ្នាំ ៕   

ចាប់ក្រុមចោរ លួចរថយន្ដ បុគ្គលិកវិទ្យុ ជាតិ

$
0
0

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ឃាត់ខ្លួនរួមទាំងរថយន្ដទីកូ មួយគ្រឿង បន្ទាប់ពីជន សង្ស័យទាំង៣នាក់ ខាងលើ បានរួមគំនិតគ្នាធ្វើសកម្មភាពលួច រថយន្ដដែល ម្ចាស់ចតចោលនៅកៀនផ្ទះ កាលពីវេលា ម៉ោង២និង៣០នាទីយប់រំលង អាធ្រាត្រថ្ងៃ ទី២ ខែធ្នូ ឆ្នាំ២០១២កន្លងទៅ ស្ថិតនៅខាង ត្បូងផ្សារទួលទំពូង ក្នុងសង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ជន រងគ្រោះជាម្ចាស់រថយន្ដទីកូខាងលើនេះ គឺ ជាបុគ្គលិកបម្រើការងារនៅវិទ្យុជាតិ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ ខ្លួនកាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០១២ រួមមានទី១ ឈ្មោះចាន់ ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើត នៅស្រុកស្អាង ខេត្ដកណ្ដាល ស្នាក់នៅផ្ទះ ជួល ផ្លូវលំ សង្កាត់បឹងកេងកងទី២ ខណ្ឌទួល គោក មានមុខរបរមិនពិត ប្រាកដ,ទី២ ឈ្មោះ ស៊ិន ប៊ុនហួរ ភេទប្រុស អាយុ២៨ឆ្នាំ មាន ស្រុកកំណើតនៅស្រុកកោះសូទិន ខេត្ដកំពង់ ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក មុខរបរមិនពិត ប្រាកដ និងជនសង្ស័យទី៣ មានឈ្មោះសំ ប៉ូលីន ភេទប្រុស អាយុ២៨ឆ្នាំ កូនកំព្រាតាំង តែពីតូច មានមុខរបរនិងកន្លែងស្នាក់នៅមិន ពិតប្រាកដ ។ ដោយឡែកជនរងគ្រោះមាន ឈ្មោះថន ចាន់ពុធ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៧ ផ្លូវលេខ១៥៥ក្រុម ទី១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មានមុខរបរជាបុគ្គលិកនៅវិទ្យុជាតិ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់រាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ ពីមានករណីចោរលួចរថយន្ដនិងសេចក្ដីរាយ ការណ៍ពីជនរងគ្រោះនោះ កម្លាំងសមត្ថកិច្ច ជំនាញ បានទទួលបញ្ជាពីលោកជួន ណារិន្ទ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ហើយក៏បាន ធ្វើការស្រាវជ្រាវតាមចាប់ក្រុមចោរទាំងនេះ បាន ខណៈដែលពួកគេកំពុងបើករថយន្ដម៉ាក ទីកូរបស់ជនរងគ្រោះ នៅចំណុចវត្ដភ្នំ ។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ច ថា កាលពីវេលាម៉ោង២និង៣០នាទីយប់ រំលងអាធ្រាត្រថ្ងៃទី០២ ខែធ្នូ ពួកគេទាំងបី នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកមីអូ ពណ៌ ខ្មៅ ចេញពីហាងយ៉ាងចូវ ដើម្បីលួចរថយន្ដ របស់ប្រជាពលរដ្ឋ លុះពេលជិះម៉ូតូមកដល់ ខាងត្បូងផ្សារទួលទំពូង ក្នុងសង្កាត់ទួលស្វាយ ព្រៃទី១ ខណ្ឌចំការមន ក៏បានប្រទះឃើញ រថយន្ដម៉ាកទីកូ ពណ៌ក្រហមចតទុកចោល នៅចំហៀងផ្ទះ ហើយក៏យកដុំថ្មគប់បំបែក កញ្ចក់ខាងឆ្វេង ហើយយកតួណឺវីស ឆ្កឹះសោ បំបែកគ្រាប់ រួចហើយរថយន្ដជនរងគ្រោះ គេចខ្លួនតែម្ដង ។ បន្ទាប់មកនៅរសៀលថ្ងៃ ទី៤ ខែធ្នូ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនពេលកំពុង បើករថយន្ដរបស់ជនរងគ្រោះ ដោយពាក់ ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2T-4739 ខណៈដែលស្លាកលេខពិតប្រាកដ ភ្នំពេញ 2S-3847 លាក់ទុកក្នុងរថយន្ដ។

ដាច់ដោយឡែកមួយទៀត កម្លាំងនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះខុន សុធារី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជួស ជុលម៉ូតូ មានស្រុកកំណើតនៅស្រុកលើកដែក ខេត្ដកណ្ដាល និងស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពីបទឆ បោកម៉ូតូ ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលា ម៉ោង៧យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ ជនសង្ស័យបានខ្ចីម៉ូតូពីជនរងគ្រោះម៉ាកមីអូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១ឃ-៦៤៧៥ នៅចំណុចផ្សារបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ដើម្បីជិះទៅទិញសម្ភារៈមួយ ភ្លែត ប៉ុន្ដែមិនបានយកម៉ូតូឱ្យមកជនរងគ្រោះ នោះឡើយ លុះដល់វេលាម៉ោង៤និង៣០ នាទី ថ្ងៃទី៣ ខែធ្នូ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន តែម្ដងទៅ ។

សមត្ថកិច្ចបានបន្ដថា ជនរងគ្រោះឈ្មោះ លី រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ទិញលក់ម៉ូតូនៅផ្សារបូរីកីឡា ស្នាក់នៅផ្ទះ លេខ៥៧ព០ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ ទី៣ ខណ្ឌទួលគោក ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ចេញពីធ្វើការ ជិះម៉ូតូ បុកជាមួយរ៉ឺម៉ក ដឹកកម្មការិនី រោងចក្រ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ បាត់បង់ជីវិត និងស្រ្តីម្នាក់រងរបួសធ្ងន់ធ្ងរ ខណៈជិះម៉ូតូឌុបគ្នាចេញពីធ្វើការ បានបុកគ្នាជាមួយរ៉ឺម៉កម៉ូតូ ចំពីមុខពេញទំហឹង បណ្តាលឲ្យ អ្នកបើកម៉ូតូ ហោះផ្លោងផុត រ៉ឺម៉កម៉ូតូ បោកក្បាលស្លាប់នៅ នឹងកន្លែងកើតហតុ ចំណែកស្រ្តីរងគ្រោះ បោកផ្ទប់ នឹងរ៉ឺម៉ករងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង៤០ នាទីយប់ថ្ងៃទី៤ ធ្នូ តាមផ្លូវជាតិលេខ៥ មុខខារ៉ាអូខេស្រីស្រស់ ក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ ជីវិតជិះម៉ូតូស្កុកពី ពណ៌ខៀវ អត់ស្លាកលេខ ជិះ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករ៉ឺម៉កម៉ូតូដឹកកម្មការិនី រោងចក្របើកពីត្បូងទៅជើង ក្នុងទិសដៅ បញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើស្រាប់តែបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូហោះផ្លោងផុតរ៉ឺម៉កម៉ូតូបោកក្បាលស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ចំណែកស្រ្តីជិះពីក្រោយបោកក្បាល នឹងរ៉ឺម៉កម៉ូតូរងរបួសធ្ងន់ធ្ងរ ។ ដោយឡែកខាងរ៉ឺម៉កម៉ូតូមិនដឹងជារងរបួស ឬអត់ទេ បាននាំគ្នាគេចខ្លួនបាត់អស់ទាំង អ្នកបើកនិងកម្មការិនីដែលជិះនៅលើរ៉ឺម៉កនោះ ។

ជនរងគ្រោះ ស្លាប់បាត់បង់ជីវិតមានឈ្មោះ ជ័យ ស៊ីណេត ហៅស្រស់ ភេទប្រុស អាយុ២១ឆ្នាំ បុគ្គលិករោងចក្រចំណីសត្វ មានទីលំនៅភូមិព្រែកតារ័ត្ន ក្រុម៣ សង្កាត់ព្រែកតាសេក ខណ្ឌឬស្សីកែវ ។

ស្រ្តីរងគ្រោះត្រូវរថយន្តដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកសពជនរងគ្រោះ សាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ម៉ូតូនិងរ៉ឺម៉កម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>