Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មន្រ្តីរាជរដ្ឋាភិបាល ច្រានចោលការ ព្រួយបារម្ភ អំពីវប្បធម៌និទណ្ឌភាព និងសេរីភាពក្នុង ការបញ្ចេញមតិ នៅកម្ពុជារបស់ សុរិយា ស៊ូប៊ែឌី

$
0
0

ភ្នំពេញៈ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលភ្លាមៗ នូវការលើកឡើងរបស់ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានសម្តែងការ ព្រួយបារម្ភខ្លាំងអំពីវប្បធម៌ និទណ្ឌភាព និងសេរីភាពក្នុងការ បញ្ចេញមតិនៅកម្ពុជា។

ក្នុងសិទ្នសីទសារព័ត៌មានមួយ មុនការបញ្ចប់ដំណើរបំពេញ បេសកកម្មរបស់ខ្លួនលើកទី៦នៅកម្ពុជា នាទីស្នាក់ការឧត្តមស្នងការ អង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ នេះលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី បានថ្លែងថា លោកនៅតែមានការព្រួយបារម្ភ ជាខ្លាំងអំពីវប្បធម៌និទណ្ឌភាពនៅកម្ពុជា និងបញ្ជីដ៍វែងនៃបទឧក្រិដ្ឋ ដែលក្នុងនោះមិនមាន ជនល្មើសណាមួយត្រូវបាននាំខ្លួន មកតុលាការដើម្បីផ្តន្ទាទោសឡើយ។ លោកបន្តទៀតថា និទណ្ឌភាពគឺជាមេរោគដែលស៊ីរូងសង្គម ធ្វើឲ្យសារធារណៈជនបាត់បង់ ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ នៅក្នុងប្រទេសមួយ ដែលមិនត្រឹមតែប្រព័ន្ធតុលាការប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងស្ថាប័ននគរបាល និងភ្នាក់ងារប្រតិបត្តិច្បាប់ផ្សេងៗផងដែរ។

ជាមួយគ្នានេះ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងក៏បានថ្លែងតបវិញថា ការព្រួយបារម្ភរបស់ លោក ស៊ូប៊ែឌី ខុសពីការពិតជាក់ស្តែង នៅក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ កំពុងប្រឹងប្រែងធ្វើយ៉ាងម៉េច ដើម្បីឲ្យមានតុល្យភាព ធ្វើយ៉ាងម៉េចដើម្បីឲ្យមាន សុខដុមរមាជាមួយគ្នាក្នុងការអភិវឌ្ឍន៍ នៃការគោរពសិទ្ធិគ្នាទៅវិញទៅមក ។ លោក បន្តទៀតថា រាជរដ្ឋាភិបាលមានជំនឿ ជាក់ច្បាស់ក្នុងសមិទ្ធផល ដែលបានធ្វើក្នុងករណីគោរពសិទ្ធិមនុស្ស និងការពង្រឹងប្រព័ន្ធយុត្តិធម៌ ដែលមិនអនុញ្ញាត្តិឲ្យជនណា គេចចេញពីសំណាញ់ច្បាប់បានឡើយ។

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ក៍បានថ្លែងទៀតថា “ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំង អំពីសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា មានករណីមួយចំនួនទាក់ទងនឹង ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញដល់អ្នក ដែលបំពេញការងារក្នុងវិស័យព័ត៌មាន និងតស៊ូមតិផ្នែកសិទ្ធិមនុស្ស ត្រូវបានរាយការណ៍មកខ្ញុំ ហើយការប្រើប្រាស់ច្បាប់ស្តីពី ការញុះញង់ ហួសហេតុហាក់បីដូចជា ធ្វើឲ្យប្រជាពលរដ្ឋដាក់សម្ពាធ លើខ្លួនដោយខ្លួនឯង” ។

លោក ផៃ ស៊ីផាន ក៏បានឆ្លើយតបថា ចំពោះព្រួយបារម្ភ អំពី សេរីភាពបញ្ចេញមតិ និងការគំរាមកំហែង ផ្នែកព័ត៌មាន របស់លោក ប្រាសាទ ស៊ូប៊ែឌី គឺជាការយល់បច្រឡំ ព្រោះក្នុងព្រះរាជាណាចក្រកម្ពុជា សេរីភាពខាងព័ត៌មាននេះ នាំមុខគេនៅក្នុងអាស៊ាន ឆ្នាំមុននេះ សារព័ត៌មានរបស់ថៃ គេបានវាយតម្លៃខ្ពស់ចំពោះសិទ្ធិសេរីភាព សារព័ត៌មានរបស់កម្ពុជា នេះគឺជាការបារម្ភខុស ទិសដៅរបស់លោក ស៊ូប៊ែឌី។

យ៉ាងណាក៏ដោយ នៅក្នុងការថ្លែងការណ៍របស់លោក ស៊ូប៊ែឌី ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា មានគោលនយោបាយមួយ ច្បាស់លាស់រួចហើយ ក្នុងការបន្តដំណើរនៅលើផ្លូវមួយ ទៅកាន់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋពិតប្រាកដ និងការគោរពសិទ្ធិមនុស្ស កាន់តែរឹងមាំឡើងថែមទៀត ។ លោកមានជំនឿយ៉ាងមុតមាំថា បញ្ហាសិទ្ធិមនុស្សទាំងឡាយ ដែលបានលើកឡើងនៅក្នុងរបាយការណ៍ លោកយល់ថា មិនយូរមិនឆាប់ គង់តែចាំបាច់ត្រូវដោះស្រាយ នៅពេលណាមួយជាមិនខាន៕

DAP-News

លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (ស្ដាំ)


តែងតាំង មេធាវីការពារក្តី ២រូប តំណាងឲ្យ ជនសង្ស័យ ១រូប ក្នុងសំណុំរឿង ០០៣

$
0
0

ភ្នំពេញ៖ សាលាក្តីខ្មែរក្រហម បានសម្រេចតែងតាំង មេធាវីការពារក្តីជនជាតិខ្មែរ និងបរទេសចំនួនពីររូប តំណាងឲ្យជនសង្ស័យមួយរូបក្នុង សំណុំរឿង០០៣។

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅសា មញថា សាលាក្តីខ្មែរក្រហម ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២នេះបានឲ្យដឹងថា ផ្នែកគាំពារការការពារក្តី (DSS) នៃអង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានតែងតាំងលោក អាង ឧត្តម ជាសហមេធាវីកម្ពុជា និងលោក Michael G.Karnavas ជាសហមេធាវីបរទេស ដើម្បីតំណាងជនសង្ស័យ មួយរូប ដែលមានឈ្មោះនៅក្នុងដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរទីពីរ ដែលសហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់ទៅការិយាល័យ សហចៅ ក្រមស៊ើបអង្កេត កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨។ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរទីពីរនេះ គឺជាផ្នែកមួយនៃសំណុំឯកសារ ក្នុងសំណុំរឿង ០០៣។ អត្តសញ្ញាណរបស់ជនសង្ស័យ ដែលមានឈ្មោះ នៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរទីពីរនេះ នៅតែត្រូវបានរក្សាទុកជាសម្ងាត់។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា លោក អាង ឧត្តម និងលោក Michael G.Karnavas គឺជាមេធាវីការពារក្តីដ៏មានបទពិសោធន៍ ក្នុងរឿង ព្រហ្មទណ្ឌ និងកំពុងបំពេញការងារនៅ អ.វ.ត.ក នាពេលបច្ចុប្បន្ន។ នៅ អ.វ.ត.ក ពួកគាត់តំណាងលោក អៀង សារី ដែលជាជនជាប់ចោទមួយរូប ក្នុងសំណុំរឿង០០២។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នេះគឺជាលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រនៃ អ.វ.ត.ក ដែលផ្នែកគាំពារការការពារក្តី បានតែងតាំងមេធាវី ដើម្បីតំណាងជនសង្ស័យ ឬជនជាប់ចោទជាច្រើនរូប ក្នុងពេលដំណាលគ្នា។ នៅក្នុងការតែងតាំងនេះ ផ្នែកគាំពារការការពារក្តី បានពិនិត្យពិចារណា ទៅលើជម្រើសរបស់ជនសង្ស័យ បទពិសោធន៍ទូទៅរបស់មេធាវី ក្នុងវិស័យច្បាប់មនុស្សធម៌ និងឧក្រិដ្ឋកម្មអន្តរជាតិ, កម្រិតនៃការយល់ដឹងរបស់ពួក គាត់ អំពីវិធានជាមូលដ្ឋាន, ទម្លាប់អនុវត្តន៍ និងនីតិវិធីនៅ អ.វ.ត.ក, ចំណេះដឹងរបស់ពួកគាត់អំពីបរិបទប្រវត្តិសាស្ត្រ និងនយោបាយនៃរបប កម្ពុជាប្រជាធិបតេយ្យ និងលិខិតបដិសេធ អំពីទំនាស់ផលប្រយោជន៍ទាំងអស់ជាធរមាន។ អង្គភាពគាំពារការការពារក្តី ក៏បានពិនិត្យពិចារណា អំពី អំណឹះអំណាងរបស់ជនសង្ស័យ អំពីភាពក្រីក្រផងដែរ៕

UNDP មិនទាន់សម្រេច ពីការផ្លាស់ប្តូរនាយក ព័ត៌មានកម្មវិធី "សមធម៌"តាមការស្នើ របស់លោក ខៀវ កាញារីទ្ធ

$
0
0

ភ្នំពេញ៖ មន្រ្តីកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃសុក្រទី ១៤ ខែធ្នូ ឆ្នាំ ២០១២នេះ នៅមិនទាន់មានការសម្រេច ក្នុងការផ្លាស់ប្តូរនាយក ព័ត៌មានកម្មវិធី "សមធម៌" តាមការស្នើរបស់រដ្ឋមន្រ្តី ក្រសួងព័ត៌មាននៅឡើយទេ បន្ទាប់ពីកម្មវិធីដែលពេញនិយម ត្រូវបានផ្អាកចាប់តាំងពី ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១២ មកនោះ។

ក្នុងសារឆ្លើយតបទៅនឹង សំនួររបស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មន្រ្តីជាន់ខ្ពស់ UNDP ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ឱ្យដឹងថា "ការពន្យាពេលនូវការ ផ្សាយកម្មវិធីសមធម៌ គឺជាការផ្តល់ឱកាសមួយដើម្បី វាយតំលៃឡើងវិញនូវកម្មវិធី និងការការណត់នូវកម្មវិធីថ្មីៗ បន្ថែមទៀតហើយ និងកំណត់នូវកម្មវត្ថុថ្មីៗឡើងវិញ ដើម្បីសម្របខ្លួនទៅនិង បរិយាកាសរីកចំរើនឆាប់រហ័សផ្នែកព័ត៌មាននៅកម្ពុជា។

លិខិតរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានឱ្យដឹងថា ក្រសួងព័ត៌មាន បានទទួលលិខិតបន្ទាន់មួយ ពីក្រសួងបរិស្ថាន មាន ៥ ទំព័រ ស្តីពីភាពមិនអាចទទួលយក បាននូវការផ្សាយរូបភាព និងខ្លឹមសារមិនពិត របស់កម្មវិធីសមធម៌ ប្រចាំសប្តាហ៍ ក្នុងកម្មវិធី ទី២៥៤ ផ្សាយនៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្ន២០១២ ស្តីអំពី ការវិនិយោគ កសិ-ឧស្សាហកម្ម ក្នុងឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ដែលបានបង្កឲ្យមានការបាត់បង់ ជំនឿពីទូរទស្សនិកជន ចំពោះទូរទស្សន៍ជាតិកម្ពុជា ជាពិសេសការជឿទុកចិត្ត លើក្រសួងព័ត៌មាន ក្នុងជំហរ "ព័ត៌មានពិត និងទុកចិត្តបាន" ចំពោះការផ្សាយកម្មវិធីសមធម៌ ប្រចាំសប្តាហ៍ ដោយកម្មវិធីនេះ បានយករូបភាពពីកន្លែងផ្សេង បន្លំដាក់ជារូបភាពនៅក្នុង ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ព្រមទាំងយកផែនទីឈ្មួញលក់ដី មកបោកប្រាស់ជាផែនទីផ្លូវការ ព្រមទាំងការធ្វើអត្ថាធិប្បាយ ផ្សេងទៀតដោយគ្មានមូលដ្ឋាន -ល-និង-ល-។

លិខិតរបស់លោករដ្ឋមន្រ្តី បានលើកឡើងថា "បន្ទាប់ពីបានធ្វើការសាកសួរ ដោយលម្អិតជាមួយមន្ត្រីនានា ដែលសហការផលិតកម្មវិធី ពីកំហុសឆ្គង ដែលមិនអាចទទួលយកបាននេះ យើងរកឃើញថា គឺបណ្តាលមកពីកត្តាអត្តនោម័តិ លើការសម្រេចចិត្តដោយបំពាន មិនសហការល្អពី សំណាក់មន្ត្រីបរទេស ដែលភាគី UNDP បានចាត់មកជាមន្ត្រីនិពន្ធនាយក ក្នុងកម្មវិធីសមធម៌ប្រចាំសប្តាហ៍ គឺលោក Federico Ed Rodriguez។ ក្នុងករណីនេះ ក្រសួងព័ត៌មានសម្រេចបញ្ឈប់ មិនធ្វើកិច្ចសហការការងារ ជាមួយលោក Federico Ed Rodriguez ជាជំនាញការសារព័ត៌មាន មកពី UNDP ទៀតឡើយ"។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បានគូសបញ្ជាក់ថា "ព្រមជាមួយនេះ ក្រសួងព័ត៌មាន ក៏សូមផ្អាកការចាក់ផ្សាយ ជាបណ្តោះអាសន្ន កម្មវីធីសមធម៌ប្រចាំសប្តាហ៍ តាមទូរទស្សន៍ជាតិកម្ពុជាផងដែរ ចាប់តាំងពីថ្ងៃនេះតទៅ រង់ចាំរហូតដល់ UNDP បញ្ជូនមនុស្សដែលមាន សមត្ថភាពវិជ្ជាជីវៈគ្រប់គ្រាន់ និងមានស្មារតីសហការ ក្នុងកិច្ចការងារមកជំនួស កន្លែងការងាររបស់លោក Federico Ed Rodriguez"។
ជាមួយនឹងការស្នើសុំឱ្យ ផ្លាស់ប្តូរនាយកព័ត៌មាន មន្រ្តី UNDP បានត្រឹមតែសុំជួបជាមួយ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ តែប៉ុណ្ណោះ។ មន្រ្តី UNDP មានប្រសាសន៍ថា "UNDPបានស្នើឲ្យក្រសួងព័ត៌មាន បើកកិច្ចប្រជុំដើម្បីពិភាក្សា អំពីអនាគតកម្មវិធីសមធម៌"។

មន្រ្តី UNDP បានថ្លែងឯកភាពថា ការផ្សាយនៃកម្មវិធីសមធម៌ប្រចាំសប្តាហ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅពាក់កណ្តាល ខែវិច្ឆិកា បន្ទាប់ពីសេចក្តីសម្រេច រួមមួយរវាង ក្រសួងព័ត៌មាន និង កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ UNDP។ ក៏ប៉ុន្តែ បានថ្លែងថា ការផ្អាកបណ្តោះអាសន្ននោះ ធ្វើឡើងតាមការស្នើ ដោយក្រសួងទាក់ទង (ក្រសួងបរិស្ថាន) ទៅនឹង ការផ្សាយព័ត៌មានមួយ កាលពីចុងខែកញ្ញាកន្លងទៅនេះ។

មន្រ្តី UNDP ចាត់ទុកថា ចំពោះព័ត៌មាននោះដែរ គឺ បាន បង្កប់នូវបញ្ហារសើបមួយ ដែលបានកើតឡើង ប៉ុន្តែមិនបានបង្ហាញ យ៉ាងច្បាស់តែម្តងនៅ ក្នុង ការផ្សាយនោះទេ។ កម្មវិធីសមធម៌ប្រចាំសប្តាហ៍ នោះដែរ បានបង្កើតឡើងរយៈពេល ១០ ឆ្នាំ កន្លងមកហើយ ក្រោមការបង្កើត ភាពជាដៃគូរវាង ក្រសួងព័ត៌មាន និង អង្គការ UNDP៕

ឈ្មួញឡាវ សម្រុកទិញ ឈើធ្នុង ពីខ្មែរ នៅខេត្ត ស្ទឹងត្រែង

$
0
0

ខេត្តស្ទឹងត្រែង៖ ឈ្មួញទុច្ចរិត រកស៊ីរបរកាប់ឈើប្រណីតប្រភេទធ្នុង កំពុងតែត្រូវប៉ាន់ក្នុងការដឹកជញ្ជូន ឈើខុសច្បាប់នាំ ចេញ បើកចំហរទៅទីផ្សារប្រទេសឡាវ គ្មានការអើពើ ពីសំណាក់សមត្ថកិច្ចជំនាញ។

តាមពត៌មាន ពីប្រជាពលរដ្ឋរស់នៅ តាមព្រំដែនកម្ពុជា ឡាវ បានឱ្យដឹងថា សព្វថ្ងៃស្រុកឡាវ នៅច្រកព្រំដែនខេត្តស្ទឹងត្រែង មានការប្រមូលទិញ ឈើខុសច្បាប់ពីសំណាក់ឈ្មួញទុច្ចរិត ដែលគេ សង្ស័យថាឈ្មួញអស់នោះ ប្រហែលជាមានការឃុបឃិត ជាមួយសមត្ថកិច្ចយាមព្រំដែន ក៏ដូចមន្រ្តីរដ្ឋ បាលព្រៃឈើនៃដែនសមត្ថកិច្ចនោះ ផ្តល់ភ្លើងខៀវ ឱ្យឈ្មួញដឹកឈើចេញពីដីខ្មែរ ទៅផ្សារឡាវ ទាំងបើកចំហរ ទាំងផ្លូវគោក និងទឹក ដែលភាគច្រើនគេធ្វើឡើង នៅចំណុចភូមិព្រះរំកិល និងភូមិអូរស្វាយ នាំចេញតាមផ្លូវ ទឹកទៅច្រករបៀងព្រំដែន ដោយឈ្មួញឡាវជាអ្នកចាំទិញ ម្យ៉ាងទៀតចំពោះផ្លូវគោក គេឃើញមានការ ដឹក ជញ្ចូនឈើធ្នុងឥតច្បាប់ ចេញតាមចំណុចកញ្ចាញគោក ឃុំស្រែសំបូរ ទៅទីផ្សារងងឹតឡាវបានដោយ រលូនគ្មានការទប់ស្កាត់។

ជុំវិញករណីនេះ លោក ស្រស់ សារិន នាយរងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង បានអះអាងនៅ រសៀលថ្ងៃទី១៤ ធ្នូ ថា ជាញឹក ញាប់មន្រ្តីជំនាញ តែងទប់ស្កាត់លើបទល្មើសទាំងនេះ តែការបង្រ្កាបមិន សូវទទួលជោគជ័យនោះទេ ព្រោះពេលទៅបង្រ្កាប ឈ្មួញបានដឹងរួចជាស្រេច ហាក់បីដូចជាមានអ្នកការពារ ម្យ៉ាងទៀតរាល់ថ្ងៃ មន្រ្តីពិបាកណាស់ក្នុងការបង្រ្កាប ដោយសារ អ្នករកស៊ីឈើ គឺត្រូវរ៉ូវជាមួយកងប្រដាប់អាវុធ តាមព្រំដែន ដែលមិនងាយធ្វើការចុះបង្រ្កាប។

ទោះជាយ៉ាងណា នាពេលថ្មីៗនេះ នគរបាលនៃអធិការដ្ឋាន ស្រុកសៀមប៉ាង បានចុះទៅបង្រ្កាប និងនាំខ្លួនជនជាតិឡាវ៧នាក់ ខ្មែរ៦នាក់ មកកាន់អធិការដ្ឋានស្រុក កាលពីព្រឹកថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីមានការសង្ស័យ ពលរដ្ឋខាងលើនោះ បាន ចូលក្នុងព្រៃនៃស្រុកសៀមប៉ាង កាប់ឈើធ្នុង និងដឹកជញ្ជូនចេញ តាមច្រករបៀងទៅប្រទេសឡាវ។

នគរបាលស្រុកសៀមប៉ាងបានឱ្យដឹងនាព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១២ ថា ជនជាតិ ឡាវ និងពលរដ្ឋខ្មែរទាំងអស់ចំនួន១៣នាក់ ដែលនគរបាលឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១២ ធ្នូ នៅចំណុចចុងអូរព្រាល ចន្លោះបង្គោលលេខ៤៣ ភូមិខិះក្រោម ឃុំព្រែមាស ស្រុកសៀមបូក។ ហើយនាំមកដល់អធិការដ្ឋាននគរបាល ស្រុកកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ ២០១២។

នគរបាលបានឱ្យដឹងបន្តថា ពលរដ្ឋខ្មែរទាំង៦នាក់ ១ឈ្មោះ នួង មុំ ភេទប្រុស អាយុ៤៧ឆ្នាំ ២ឈ្មោះ ស៊ី សឿង ភេទប្រុស អាយុ ៣៤ឆ្នាំ ៣ឈ្មោះ ផាន់ លុន ភេទប្រុស អាយុ៣៣ឆ្នាំ ៤ឈ្មោះ ភួន យ៉ា ភេទប្រុស អាយុ៣០ ៤ឈ្មោះ ឈាន ពុធ ភេទប្រុស អាយុ ២៥ ឆ្នាំ ៦ឈ្មោះ ឌឹម ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ពលរដ្ឋខ្មែរ ដែលឃាត់ខ្លួនទាំងនោះរស់ភូមិ កញ្ចាញគោក ឃុំស្រែ សំបូរ ស្រុកសៀមប៉ាង រឹបអូស គោយន្ត កន្ត្រៃរបស់ពលរដ្ឋខ្មែរចំនួន៦គ្រឿង។

ជនជាតិឡាវ ដែលឃាត់ខ្លួន ចំនួន៧នាក់ ១ឈ្មោះ ផឹង ឡេង ភេទ ប្រុស អាយុ៤៧ឆ្នាំ ២ឈ្មោះ លើ ល ភេទប្រុស អាយុ២៨ឆ្នាំ ៣ឈ្មោះ ស៊ី ប៊ួលី ភេទប្រុស អាយុ៥២ឆ្នាំ ៤ ឈ្មោះ ឃួន ឡែ ភេទប្រុស អាយុ១៧ឆ្នាំ ៥ឈ្មោះ ប៊ួ លីថុក ភេទប្រុស អាយុ១៧ឆ្នាំ ៦ឈ្មោះ ហ៊ុន ភុន ភេទប្រុស អាយុ៤២ឆ្នាំ និងទី៧ឈ្មោះ វៀង ឃុន ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជនជាតិឡាវទាំងនោះរស់ នៅភូមិឃី ណាក ឃុំក្តាន់ ស្រុកមឿងឃូង ខេត្តចំប៉ាសាក ប្រទេសឡាវ។ ក្នុងនោះរឹបអូសបានវត្ថុតាងរបស់ជនជាតិឡាវ ជា គោយន្តកន្ត្រៃយ៍ចំនួន ២គ្រឿង ម៉ាស៊ីនអារឈើចំនួន២គ្រឿង និងម៉ូតូ ម៉ាកវ៉េវ ពណ៌ក្រហម ចំនួន១គ្រឿង។

មន្រ្តីបន្តថា ការឃាត់ខ្លួនពលរដ្ឋឡាវ និងខ្មែរក្នុងករណីនេះ កសាងសំណុំរឿងបញ្ជូនជនជាតិឡាវ ទាំងនោះទៅតុលាការ ចំណែកពលរដ្ឋខ្មែរត្រូវ ដោះលែង ជាបណ្តោះអាសន្ន រហូតដល់តុលាការកោះហៅ ទើបនាំខ្លួនពលរដ្ឋខ្មែរទាំងនោះ ទៅ សាលាដំបូងខេត្ត៕

www.dap-news.com

www.dap-news.com

សម្តេចតេជោ សម្រេច លុបកិច្ចសន្យា ធ្វើអាជីវកម្ម តាមរូបភាព សាងសង់ និងផ្ទេរ ជាមួយ ក្រុមហ៊ុន ខាំសាមេធ

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបកិច្ចសន្យា ធ្វើអាជីវកម្មតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ (BOT) ដោយក្រុមហ៊ុនខាំសាមេធ លើកំណាត់ផ្លូវជាតិ ចេញពីឃុំពពេលស្រុកសូទ្រនិគម ទៅបឹងមាលា ស្រុកស្វាយលើ ដែលមាន ប្រវែង ១០៥គីឡូម៉ែត្រ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២តទៅ។

យោងតាមសេចក្តីសម្រេច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលចេញផ្សាយនៅ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២នេះបានឲ្យដឹងថា ដើម្បីជាអំណោយ ជូនប្រជាពលរដ្ឋសម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីការ សម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការលុបកិច្ចសន្យា ធ្វើអាជីវកម្មតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ (BOT) ដោយក្រុមហ៊ុនខាំសាមេធ លើកំណាត់ផ្លូវជាតិ ចេញពីឃុំពពេល ស្រុកសូទ្រនិគម ទៅបឹងមាលា ស្រុកស្វាយលើ ដែលមានប្រវែង ១០៥គីឡូម៉ែត្រ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។

ប៉ុន្តែដោយយោងតាម សំណូមពរ របស់សម្តេចតេជោ លោកនាយករដ្ឋមន្រ្តី ក្រុមហ៊ុនខាំសា មេធ តាមប្រព័ន្ធវីដេអូខនហ្វឺរឹន បានយល់ព្រមបញ្ឈប់ ការយកប្រាក់ឈ្នួលពីប្រជាពលរដ្ឋ ដែលធ្វើចរាចរតាមផ្លូវ ២ខ្សែ ខាងលើនេះចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២តទៅ៕

CCHR គាំទ្រ រាជរដ្ឋាភិបាល បញ្ឈប់ ការរើសអើង លើក្រុម អ្នកស្រឡាញ់ ភេទដូចគ្នា

$
0
0

ភ្នំពេញៈ មជ្ឈមណ្ឌល សិទ្ធិសមនុស្សកម្ពុជា ឬ CCHR បានគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើសុំបញ្ឈប់ការ រើសអើងលើ ក្រុមស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ នេះ មជ្ឈមណ្ឌលសិទ្ធិសមនុស្សកម្ពុជា សូមស្វាគមន៍ ចំពោះការគូសសម្គាល់ របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ ជុំវិញការ ជំរុញពលរដ្ឋគ្រប់រូប ឲ្យបញ្ឈប់ការរើសអើង ទៅលើក្រុមស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ ទាំងពីរភេទ និងអ្នកប្តូរភេទ។

សេចក្តីថ្ងៃការណ៍នោះ បានបញ្ជាក់ទៀតថា ការគូសសម្គាល់របស់សម្តេច នាយករដ្ឋមន្រ្តី បង្ហាញថា រដ្ឋាភិបាល កម្ពុជាបានជ្រាប និងទទួលស្គាល់បញ្ហា និងការបារម្ភរបស់សង្គមស៊ីវិល ចំពោះការរើសអើង ទៅលើក្រុមស្រ្តី ស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទំាងពីរភេទ និងអ្នកប្តូរភេទ លើគ្រប់វិស័យ ។

CCHR ក៏សង្ឃឹមថា ការទទួលស្គាល់ជាសាធារណៈ របស់សម្តេច ចំពោះបញ្ហានេះ នឹងធ្វើឲ្យមានការកើន ឡើង នូវការទទួលស្គាល់ជាសាធារណៈ និងកាត់បន្ថយ ការរើសអើងចំពោះ សហគមន៍ស្រ្តីស្រឡាញ់ស្ត្រី បុរស ស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទទូទាំងកម្ពុជា៕

កវី វ៉ោយ ហូរ ពិតប្រាកដ ស្លាប់បាត់ទៅហើយ ឯបុរសលេចមុខ ក្នុងកញ្ចក់ទូរទស្សន៍ គឺជាគ្រូទាយ និងគ្រូស្នេហ៍

$
0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទទួលលិខិតមិត្តអ្នកអានម្នាក់ ដែលជាអ្នកស្រាវជ្រាវប្រវត្ដិ សិល្បករ អ្នកចម្រៀង កវីនិពន្ធ តន្ដ្រីករ ផលិតករ និងតារាភាពយន្ដ... ជំនាន់ដើម និងបានចេញមុខអះអាងថា “កវី វ៉ោយ ហូរ ពិតប្រាកដបានស្លាប់បាត់ទៅហើយក្នុងរបប ប៉ុល ពត ឯបុរសលេចមុខកាលពីខែមុន តាមរយៈ កញ្ចក់ទូរទស្សន៍នោះ គឺជាមនុស្សក្លែងបន្លំទេ ពោលគាត់គ្រាន់តែជាគ្រូទាញ និងជាគ្រូស្នេហ៍ តែប៉ុណ្ណោះ” ។ សូមប្រិយមិត្តអានលិខិតបំភ្លឺនេះទាំងស្រុងដូចខាងក្រោម៖

សូមបំភ្លឺជូនមហាជន
“កវី វ៉ោយ ហូរ ពិតប្រាកដបានស្លាប់បាត់ទៅហើយក្នុងរបប ប៉ុល ពត ឯបុរសលេចមុខខែមុន គឺជាមនុស្សក្លែង បន្លំទេ”
គោរពផ្ញើជូន លោកចាងហ្វាងកាសែត “ដើមអម្ពិល” ជាទីគោរព !ខ្ញុំបាទ សេង តារា ជាអ្នកស្រាវជ្រាវប្រវត្ដិ សិល្បករ អ្នកចម្រៀង កវីនិពន្ធ តន្ដ្រីករ ផលិតករនិងតារាភាពយន្ដ... ជំនាន់ដើម ហើយដែលកាលពីខែ មុនត្រូវបានអ្នកសារព័ម៌ានចោមរោមសួរនាំ ហើយខ្ញុំឆ្លើយមិនទាន់ច្បាស់លាស់ ទាក់ទងទៅនឹងការលេចមុខ របស់បុរសចំណាស់ម្នាក់មកពីខេត្ដបាត់ដំបង ដែលអះអាងថាគាត់ជាកវី វ៉ោយ ហូរ អ្នកនិពន្ធបទចម្រៀង ដ៏ល្បី ល្បាញកាលពីជំនាន់លោក ស៊ីន ស៊ីសាមុត នាអំឡុងទ.វឆ្នាំ ១៩៦០-៧០ នោះ ពេលនេះខ្ញុំបាទសូម “លាត ត្រដាងការពិត” ក្នុងនាមជាអ្នកធ្វើការខាង ផ្នែកស្រាវជ្រាវ និងតំណាងឱ្យក្រុមគ្រួសារ និងសាច់ញាតិរបស់ លោកវ៉ោយ ហូរទាំងអស់ថា បុរសចំណាស់ដែលគេអញ្ជើញ ឡើងសម្ភាសន៍តាមទូរទស្សន៍ ក្នុងស្រុកមួយចំនួន កាលពីខែមុននោះ ហើយគាត់ប្រាប់គេថា ជាលោក វ៉ោយ ហូរនោះ គឺជាមនុស្សក្លែងក្លែងមួយរយភាគរយ ។

ខ្ញុំបាទ សូមរំឮករឿងដើមមន្ដិចថា កាលពីល្ងាចថ្ងៃអាទិត្យ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១២ កន្លងទៅ បុរសម្នាក់នេះ
បានចុចទូរសព្ទ័មកខ្ញុំ ហើយប្រាប់ខ្ញុំថា គាត់ឈ្មោះ វ៉ោយ ហូរប៉ុន្ដែថ្ងៃនោះ ខ្ញុំមិនបានចាប់អារម្មណ៍ទេ ហើយក៏ មិនសួរវែងឆ្ងាយដែរ ដោយខ្ញុំគិតថា គឺជាមនុស្សចង់បានមុខមាត់ចង់ ឱ្យគេអួតសរសើរ ហើយចង់ឱ្យខ្ញុំ សម្ភាសន៍ មកសរសេរក្នុងសៀវភៅ “មាសស្រោបនគរ” ខ្ញុំប៉ុណ្ណោះ ព្រោះកន្លងមកមានមនុស្សជាច្រើន បានចុចទូរសព្ទ័មក ប្រាប់ខ្ញុំថារូបគេជា លោកស៊ីន ស៊ីសាមុត ចាប់ជាតិជាច្រើនគ្នា មកពីខេត្ដផ្សេងៗគ្នា ហើយមិនមែនជាមនុស្ស សាមញ្ញធម្មតាទេ គឺមានទាំងព្រះសង្ឃទៅទៀតផង ដែលអះអាងថា ខ្លួនជាលោក ស៊ីន ស៊ីសាមុត ចាប់ជាតិ ឬជាកវីនេះ កវីនោះចាប់ជាតិ តែខ្ញុំមិនដែលចាប់អារម្មណ៍ឡើយ ព្រោះដឹងថា មនុស្សចង់បានមុខមាត់ ខុស របៀបបែបនេះ មានច្រើនណាស់សព្វថ្ងៃ ។

និយាយពីបុរសនោះវិញ ក្រោយពេលខ្ញុំមិនជឿ និងមិនបានអញ្ជើញមកសម្ភាសន៍ ក្រោយមកខ្ញុំស្រាប់តែឮ ដំណឹងថា មានទូរទស្សន៍មួយបានចុះទៅសម្ភាន៍ផ្ទាល់ដល់ផ្ទះជួលរបស់គាត់ឯខេត្ដបាត់ដំបង និងក្រោយមកទៀតអ្នករៀប
ចំកម្មវិធីថែមទាំងអញ្ជើញគាត់មកភ្នំពេញដើម្បីសម្ភាសន៍ផ្ទាល់តាមទូរទស្សន៍ទៀត។ ពេលនោះ មានរៀមច្បងអ្នក
និពន្ធជំនាន់ដើមខ្លះ បានហៅខ្ញុំទៅមើ់លមុខលោកតានោះជាមួយគាត់។ហើយថ្ងៃនោះ(ថ្ងៃសុក្រ ៩ វិច្ឆិកា ២០១២) ខ្ញុំបានទៅជួបលោកតានោះហើយ ខ្ញុំថែមទាំងអញ្ជើញតន្ដ្រីករ មួយចំនួនទៀត ទៅជួបលោកតានោះដែរ តែរៀមច្បង ដែលខ្ញុំនាំទៅជាមួយ ពេលឃើញភ្លាម ក៏បានខ្សឹបប្រាប់ខ្ញុំថា “មិនមែនកវី វ៉ោយ ហូរ មិត្ដភក្ដិរបស់ ពួកគាត់ទេ”...ព្រោះពួកគាត់ស្គាល់មុខ លោក វ៉ោយ ហូរច្បាស់ណាស់។ បានជាពួកគាត់ បដិសេធបែបនេះដោយ សារគាត់មានការសង្ស័យ និងភាពប្រាកដនិយម ដូចខាងក្រោម ៖

១- បើលោក វ៉ោយ ហូរនៅរស់មែន ហេតុអ្វីរយៈពេលជាង៣០ឆ្នាំហើយ មិនចេញមុខ? ទើបតែចេញពេលនេះ ?២- បុរសនោះប្រាប់គេថា បានជាគេមិនស្គាល់ ព្រោះមកពីគាត់មានជំងឺ បណ្ដាលឱ្យខូចមុខខូចស្បែក... តែរៀម ច្បងដែលខ្ញុំនាំទៅជួប ដូចជាលោក ហេ ជុនសិ លោក អ៊ុំ ដរ៉ា និងលោក អ៊ុក សំអាត (អ្នកខ្លះមើលតាម ទូរទស្សន៍) បានប្រាប់ខ្ញុំថា ទោះបីជាមានស្លាកស្នាមខ្លះក៏ដោយ ក៏គាត់អាចចំណាំបានដែរ ដូចជាត្រេ (ទម្រង់) មុខ ចរិតលក្ខណៈ និងសម្តីសំដៅ...ជាដើម ប៉ុន្ដែមិនដូចសូម្បីប៉ុនក្រចកដៃ ។
៣- បើជាលោកវ៉ោយ ហូរមែន ពេលឃើញពួកគាត់ ក៏គួរសួរនាំ ឬរំភើបភ្ញាក់ផ្អើលមិនខាន ប៉ុន្ដែបុរសនោះ មិនស្គាល់រៀមច្បងណាមួយ ដែលខ្ញុំនាំទៅជាមួយឡើយ ...។

លុះស្អែកឡើង ពេលគេសម្ភាសន៍គាត់ តាមទូរទស្សន៍ ក៏គាត់ឆ្លើយតាមសំណួរ របស់អ្នករៀបចំកម្មវិធី មិនត្រូវដែរ
ជាពិសេសអំពីប្រភព ដែលនាំឱ្យនិពន្ធបទចម្រៀងនីមួយៗ គឺនិយាយខុសមួយរយភាគរយ។ រីឯប្រវត្ដិឯកជន ផ្ទាល់ខ្លួនដូចជា ឈ្មោះ ប្រពន្ធដើម ឪពុកម្ដាយ និងបងប្អូនបង្កើតផងនោះ ក៏មិនត្រូវដែរ ។ តែយ៉ាងណាក៏ដោយ អ្នកទស្សនាជាច្រើនដែលមិនដឹងរឿងពិត បូករួមទាំងអ្នកកាសែតផង បាននាំគ្នាចុចទូរសព្ទ័មកសួនាំខ្ញុំ អំពីរឿង នេះស្ទើរគ្មានពេលសម្រាក ដោយម្នាក់ៗចង់ឱ្យខ្ញុំបញ្ជាក់បន្ថែមថា តើបុរសចំណាស់នោះ ពិតជាលោកវ៉ោយ ហូរ ឬក្លែងក្លាយ ?

ពេលនោះខ្ញុំបកស្រាយថា ខ្ញុំជឿតែ១ភាគរយទេ រីឯ៩៩ភាគរយ ខ្ញុំមិនជឿឡើយ ។ ១ភាគរយដែលខ្ញុំជឿ គឺ
ដោយសារខ្ញុំគិតថា ក្រែងលោជាវាសនារបស់លោក វ៉ោយហូរ អាចឆ្លងរួចពីទ្វារមជ្ចុរាជរបស់ប៉ុល ពត មែន ។ យ៉ាងណាក៏ដោយ ពេលនោះខ្ញុំប្រាប់អ្នកកាសែតថា ខ្ញុំនឹងស្រាវជ្រាវរឿងនេះបន្ថែម ដើម្បីរកការពិតមកបញ្ជាក់ នៅពេលណាមួយ ។ គ្រានោះ ខ្ញុំបានប្រកាសតាមទូរទស្សន៍ CTN ជាបន្ដបន្ទាប់ជម្រាបរឿងនេះ ទៅសាច់ ញាតិលោក វ៉ោយ ហូរនៅក្រៅប្រទេស ឱ្យបានដឹងនៅក្នុងកម្មវិធី សំណូមពរបទចម្រៀងមួយ ដែលគេតែងតែ អញ្ជើញខ្ញុំ ចូលរួមជាវាគ្មិនប្រចាំសបា្ដហ៍ ។ ហើយក្រោយមក ខ្ញុំបានជួបសាច់ញាតិរបស់ លោក វ៉ោយ ហូរ ជាបន្ដបន្ទាប់ ទាំងអ្នកនៅក្នុងស្រុក និងនៅបរទេសតាមទូរសព្ទ័ផង និងជួបមុខផ្ទាល់ផង ដូចជាអ្នក
ស្រីណារី (ប្អូនជីដូនមួយ) អ្នកស្រីរីណា (ក្មួយ) និងតាមនាំពាក្យ របស់អ្នកស្រី វ៉ោយ សុផារី ប្អូនស្រីបង្កើត លោកវ៉ោយហូរ នៅប្រទេសបារាំងផង ដោយពួកគាត់បានប្រាប់ខ្ញុំថា ពួកគាត់សូមបដិសេធទាំងស្រុង ចំពោះ បុរសចំណាស់នោះ គឺពិតជាមិនមែនលោក វ៉ោយ ហូរ ទេ ។

ពិសេសកាលពីប៉ុន្មានថ្ងៃមុន អ្នកស្រី រីណា ដែលត្រូវជាក្មួយលោក វ៉ោយហូរ បានធ្វើដំណើរ មកពីសហរដ្ឋ អាមេរិកតែម្ដង ហើយបានទៅជួបលោកតានោះ ដល់ផ្ទះឯខេត្ដបាត់ដំបង ដើម្បីមើលមុខផ្ទាល់ និងសួរនាំ ប្រវត្ដិដើម។ នៅពេលនោះហើយ ដែលគាត់ដឹងថា បុរសនោះក្លែងក្លាយ ដូចខ្ញុំសង្ស័យពីដំបូងមែន។ លោកតា នោះ តាមការពិតជាគ្រូទាយ និងគ្រូស្នេហ៍ទេ ។ ដូច្នេះក្នុងនាមខ្ញុំ ជាអ្នកស្រាវជ្រាវ និងត្រូវបានមហាជន នាំគ្នា បាញ់ឆ្ពោះមករកគ្រប់ៗគ្នា ដើម្បីឱ្យធ្វើសក្ខីកម្ម ខ្ញុំបាទសូមអះអាង តាមរយៈសាច់ញាតិ បងប្អូន គ្រួសារលោក វ៉ោយ ហូរ ព្រមទាំងតាមរយៈការបដិសេធ របស់រៀមច្បងជំនាន់មុនផង គឺបុរសនោះ គឺជាមនុស្សក្លែងបន្លំពិត មែន ។

ដូច្នេះ សូមអង្គភាពសារព័ត៌មាននានា ដែលបានចុះផ្សាយរឿងនេះកន្លងមក សូមជួយចុះផ្សាយបំភ្លឺព័ត៌មាន នេះជាថ្មី ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសអ្នកតាមដានរឿងនេះ បានជ្រាបច្បាស់ លែងយល់ច្រឡំ ហើយនាំឱ្យ ខាតបង់លុយកាក់ទៀត ។

                   សូមលោកចាងហ្វាងកាសែត មេត្ដាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។

ភ្នំពេញ ថ្ងៃទី ១៤ ធ្នូ ឆ្នាំ ២០១២
សេង តារា

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

នគរបាល ឃាត់ខ្លួន មុខសញ្ញា កាច់សោម៉ូតូម្នាក់ ចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិម្នាក់ បញ្ជូនទៅ តុលាការ

$
0
0

ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនមុខសញ្ញា កាច់សោម៉ូតូម្នាក់ ចោរគាស់ផ្ទះលួច ទ្រព្យសម្បត្តិម្នាក់ បញ្ជូនទៅតុលាការ កាលពីវេលាម៉ោង8យប់ ថ្ងៃទី13 ខែធ្នូ ឆ្នាំ2012 នៅភូមិក្បាលស្ពាន1 សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណះពួកចោរធ្វើសកម្មភាព។

លោក អ៊ុំ សុផល អធិការនគបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី14 ខែធ្នូ នេះថា ជនសង្ស័យទាំង 02នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ទី1/ ឈ្មោះ គម ភឿត ភេទប្រុស អាយុ21ឆ្នាំ រស់នៅស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ជាមុខសញ្ញាចោរគាត់ផ្ទះ លួចទ្រព្យសម្បត្តិពលរដ្ឋរងគ្រោះម្នាក់ ឈ្មោះឆេង គ្រី ភេទប្រុស អាយុ54ឆ្នាំ ។ម្នាក់ទៀតឈ្មោះ សេង ថង ភេទប្រុស អាយុ32ឆ្នាំ រស់នៅស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាលួចកាច់ សោម៉ូតូស្កូបពី របស់ពលើរដ្ឋម្តុំផ្សារអគ្គថ្មី ក្រុងប៉ោយប៉ែត។

ក្រោយសួរនាំជនសង្ស័យទាំង 02នាក់ រួមជាមួយវត្ថុតាង ដែលដកហូតបាន ត្រូវបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត កាលពីម៉ោង3ល្ងាចនេះ ដើម្បី ឲ្យការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

www.dap-news.com

www.dap-news.com


ដឹកគ្នាមកលេងសួន ស្នេហ៍ជនបទ ស្រាប់តែរថយន្តឆេះ លោតជ្រែកជើង

$
0
0

បន្ទាយមានជ័យៈ ស្រី្តពីរនាក់បើករថយន្តដឹកគ្នា មកលេងសួនស្នេហ៍ជនបទ ស្រាប់តែរថយន្តឆេះយ៉ាងសន្ធោ សន្ធៅទាំងមិនដឹងមូលហេតុ ភ័យព្រលឹងចុងសក់ តែសំណាងល្អគ្មានអ្នករងគ្រោះថ្នាក់នោះទេ ព្រោះលោតចេញ ទាន់ កាលពី វេលាម៉ោង ៤ និង២៥នាទី ល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុង សេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក រ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ម្ចាស់រថយន្តរងគ្រោះមានឈ្មោះ ឈ្មោះ រិទ្ធ ចាន់រ័ត្ន ភេទស្រីអាយុ ៤៣ឆ្នាំ លំនៅភូមិបន្ទាយឆ្មារឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បើកបររថយន្តឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2G-3101 ។

លោកបានបន្តថា មុនពេលកើតស្រ្តីទាំង២នាក់បានដឹកគ្នាមកលេងសួនខាងលើ ពេលមកដល់រថយន្តមិនទាន់ទាំងឈប់ស្រួលបួលផង ស្រាប់តែមានផ្សែងហុយចេញយ៉ាងច្រើន ភ្លាមៗនោះអណ្តាតភ្លើងក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ បើទៅបីជាមានមនុស្សម្នា នៅក្បែរនោះយ៉ាងច្រើនមកព្យាយាមជួយពន្លត់ ក៏ជួយមិនទាន់ដែរ ម៉្យាងទៀតក៏មិនសូវមានអ្នកហ៊ានចូលជិតដែរព្រោះខ្លាចរថយន្តនោះ ជារថយន្តដាក់ហ្គាស់អាចផ្ទុះបង្កគ្រោះថ្នាក់ដល់ពួកគេ។ បន្ទាប់ពីការឆាប់ឆេះអស់រយៈពេលមួយម៉ោង ដោយគ្មានការអន្តរាគមន៍ ទើបភ្លើងរលត់ទៅវិញ បន្សល់តែគ្រោងឆ្អឹងរថយន្ត តែចាត់ទុកថា ជាសំណាងល្អដែរ ព្រោះគ្មានអ្នករងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះ ឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

រថយន្តកុងតឺន័រ បុករថយន្ត ហាយឡែនឌ័រ របួសធ្ងន់ម្នាក់ ស្ទះចរាចរណ៍រាប់ម៉ោង

$
0
0

ភ្នំពេញៈ រថយន្តកុងតឺន័រមួគ្រឿង បានបង្កគ្រោះ ថ្នាក់ចរាចរណ៍ ដោយបុករថយន្តហាយឡែនឌ័រ បណ្តាល អ្នកបើកបររថយន្តហាយឡែនឌ័ររងរបួសធ្ងន់ និងកកស្ទះចរាចរណ៍អស់រាប់ម៉ោង នៅលើផ្លូវណតប្រ៊ីដ ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីវេលាម៉ោង ៨ និង៣០នាទី យប់ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១២។

យោងតាមសាក្សានៅកន្លែងកើតហេតុ បានឲ្យដឹងបុរសជាអ្នកបើកបររថយន្តហាយឡែនឌ័រ បានរងរបួស ធ្ងន់ ហើយក៏ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គ្រោះថ្នាក់ចរា ចរណ៍នេះ បានធ្វើឲ្យកកស្ទះចរាចរណ៍អស់រាប់ម៉ោង។ បញ្ហានេះ បណ្តាលមកកម្សោយ នៃកិច្ចអន្តរាគមន៍ របស់មន្រ្តីនគរបាលចរាចរណ៍ ដែលចុះមកអន្តរាគមន៍នោះ។

បើតាមសាក្សីរថយន្តបង្កហេតុកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ ន្តបង្កហេតុកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A-1710 រីឯរថយន្តហាយឡែនឌ័រវិញ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0800។ ក្រោយពេលកើត ហេតុ ដែលនាំឲ្យរំខានដល់ការធ្វើដំណើរអ្នកដទៃរាប់ម៉ោងហើយនោះ រថយន្តត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុក តែដំណោះស្រាយគេនៅមិនទាន់ដឹងនៅឡើយទេ៕

ក្រុមហ៊ុន អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ បានសម្ពោធ បើកផ្លូវ ហោះហើរថ្មី មួយទៀត ដោយប្រើប្រាស់ យន្តហោះ ប្រភេទ Airbus A321 ថ្មីស្រឡាង

$
0
0

សៀមរាប : ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ Cambodia Angkor Air នៃព្រះរាជាណាចក្រកម្ពុជា បានសម្ពោធបើកផ្លូវ ហោះហើរថ្មីមួយទៀត ហើយ ដោយយន្តហោះប្រភេទ Airbus A321 ថ្មីស្រឡាង មាន១៨៦កៅអី ដែលទើបយកមកដល់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២។

បើតាមការបញ្ជាក់របស់ លោក តឹក រ៉េតសំរេច រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី ទទួលបន្ទុក អាកាសចរណ៍ជាតិ Cambodia Angkor Air បានឲ្យដឹងថា ចាប់តាំងពីកិច្ចដំណើការឡើងវិញ នាឆ្នាំ២០០៩ កន្លងមកនោះ គឺក្រុមហ៊ុនបានប្រើប្រាស់ យន្តហោះចំនួន ៣គ្រឿង ជាមូលដ្ឋាន សម្រាប់ ដឹកអ្នកដំណើរ និងភ្ញៀវទេសចរ ដែលមានប្រភេទយន្តហោះដូចជា អាតេអ៊ែរ ៧២ ដែលជាប្រភេទយន្តហោះថ្មីចំនួន ២គ្រឿងហើយ និងយន្តហោះ ប្រភេទ Airbus A321។ ក្នុងការហោះហើរ ដើម្បីបម្រើភ្ញៀវ VIP របស់រាជរដ្ឋាភិបាលកម្ពុជា ព្រឹទ្ធសភា និងរដ្ឋសភារបស់កម្ពុជា។ សម្រាប់ពេលនេះ ប្រភេទយន្តហោះ Airbus A321 គឺជាប្រភេទយន្តហោះ សម្រាប់ហោះហើរ ក្នុងកម្រិតចម្ងាយ ឆ្ងាយ ក្នុងតំបន់ ដែលជា សកម្មភាពថ្មីមួយទៀត របស់ ក្រុមហ៊ុនអាកាសចរជាតិ Cambodia Angkor Air នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រីកជើងហោះ ហើររបស់ខ្លូន។

លោកបានបន្ដថា យន្ត Airbus A321 ដែលបានយកមក ដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ធ្នូ ២០១២ ជាប្រភេទយន្តហោះថ្មីស្រឡាងតែម្តង ទើបយកចេញពីរោងចក្រ ដើម្បីធ្វើការហោះហើរ ទៅកាន់គោលដៅថ្មីមួយទៀតគឺ ទីក្រុងភ្នំពេញ និងក្រុងហាណូយ ប្រទេសវៀតណាម។ រយៈកាលកន្លងមក គឺក្រុមហ៊ុនបានធ្វើការហោះហើរ តែផ្លូវក្នុងស្រុកទេ ដូចជាការហោះហើរទៅកាន់ ភ្នំពេញ-សៀមរាប ភ្នំពេញ-ទីក្រុងហូជីមិញ និងសៀមរាប-ហូជីមិញ។ ហើយកាលពីថ្ងៃទី៣១ វិច្ឆិកា កន្លងមកនេះ ក៏មានការបើក ការហោះហើរម្តង ទៀតរួច មកហើយ ពីក្រុងសៀមរាប ទៅកាន់ទីក្រុងបាំងកក ប្រទេសថៃ។ ហើយសម្រាប់ ពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នឹងបើការហោះហើរ ទៅកាន់គោលដៅថ្មីៗទៀត នៅក្នុងទីផ្សារក្នុងតំបន់ ដូចជា ទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិន កូរ៉េ ព្រមទាំងធ្វើការសិក្សាផងដែរ ពីលទ្ធភាពនៃការហោះហើរ ទៅកាន់ទីក្រុងហុងកុង និងទីក្រុងសាំងហ្គាពួរ។

ក្រុមហ៊ុនអាកាសចរជាតិ Cambodia Angkor Air ក៏បានពិចារណាផងដែរ ពីលទ្ធភាពនៃការហោះហើររបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា ដែលជា ប្រទេសដ៏ធំមួយ និងមានប្រជាជនរហូត ទៅដល់ ៨០០លាននាក់ ដែលប្រជាជនទាំងនោះ ប្រកាន់ខ្ជាប់នូវ សាសនា ហិណ្ឌូ។ ដោយសាតែក្រុមហ៊ុន អាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ យល់ឃើញថា ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាទីក្រុងបុរាណ និងជាទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានប្រាសាទ អង្គរវត្ត ដែលជាប្រភេទបា្រសាទ ហិណ្ឌូធំជាងគេនៅលើភពផែនដី ដែលបុព្វបុរស់ខ្មែរយើង បានកសាងឡើង ដើម្បីឧទ្ទិស ថ្វាយទៅដល់ព្រះនរាយណ៍ និងប្រាសាទកោះកេរ្ដិ៍ ដែលកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះសាវ័ក ឬ ព្រះឥសូ និងប្រាសាទមួយចំនួនទៀត ដែលត្រូវ បានកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម។

ហើយប្រភេទយន្តហោះ Airbus A321 នេះអាចហោះហើរ បានត្រឹមតែក្នុងកម្រិត ៥ម៉ោងប៉ុណ្ណោះ ចំពោះគោលដៅ ដែលប្រភេទយន្តហោះ Airbus A321 អាចហោះហើរ បានក្នុងកម្រិតមួយ ដូចជាទិសដៅទៅកាន់ប្រទេសចិន កូរ៉េ និង ឥណ្ឌា។ គួបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ការហោះ ហើរ របស់ក្រុមហ៊ុន អាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ នៅក្នុងស្រុក ភ្នំពេញ-សៀមរាប និង សៀមរាប-ភ្នំពេញ គឺក្នុងមួយថ្ងៃ ៥ជើង ហើយក្នុងនោះក្រុម ហ៊ុននិងបង្កើនការហោះហើរ របស់ខ្លួនពីក្រុងសៀមរាប ទៅកាន់ ទីក្រុងព្រះសីហនុ ឲ្យបាន ៧ជើងក្នុងមួយសប្តាហ៍ រួមនឹងការសិក្សា លទ្ធភាពក្នុង ការដាក់ឲ្យមានការហោះហើរ ពីក្រុងព្រះសីហនុ ទៅកាន់ ទីក្រុងភ្នំពេញ។ ហើយ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ អាចធ្វើទៅបានគឺ អាស្រ័យ ទៅលើកិច្ចសហប្រតិបត្តិការ ជាមួយដៃគូរបស់ខ្លួន ពិសេសគឺភ្នាក់ងារទេសចរណ៍ និងក្រសួងទេសចរណ៍ ក្នុងការ កៀងគរនូវភ្ញៀវទេសចរ ឲ្យបាន ច្រើនមកកាន់តំបន់ឆ្នេរសមុទ្រ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោកឧកញ៉ា កង សូសាទី បន្តចុះពង្រឹង សមាជិកបក្ស នៅភូមិរំដួលថ្មី ឃុំព្រៃរំដួល

$
0
0

កំពង់ស្ពឺ៖ បន្ទាប់ពីបាន ចុះពង្រឹងបក្ស នៅភូមិជម្លុងម្លូ នៃឃុំព្រៃរំដួល រួចមក នៅព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ លោកឧកញ៉ា កង សូសាទី ក្រុមលេខា សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា និងជាអនុប្រធាន យុវជនបក្ស ប្រជាជន ស្រុកភ្នំស្រួច និងជាប្រធានគណះ ពង្រឹងឃុំព្រៃរំដួល ស្រុកភ្នំស្រួច រួមដំណើរដោយលោក ជា ចាន់ទុំ អគ្គនាយករង ក្រសួងផែនការ, លោក សម្យ កំសាន្ត អនុប្រធាន គណះពង្រឹង ឃុំព្រៃរំដួល និងក្រុមការងារ បានបន្តចុះ ពង្រឹងសមាជិកបក្ស នៅភូមិរំដួលថ្មី ជាភូមិទី២ នៃឃុំព្រៃរំដួល ស្រុកភ្នំស្រួច ។

លោកឧកញ៉ាបាន មានប្រសាសន៏ថា រចនាសម្ព័ន្ធបក្សនៅ ក្នុងភូមិរំដួលថ្មីនេះ មានប្រធានបក្សភូមិម្នាក់ សាខាបក្ស ភូមិ៣នាក់ ប្រធានយុវជនបក្ស ភូមិម្នាក់ មានចំនួន ១២ក្រុម និងមានសមាជិក បក្សចំនួន ១០៨នាក់ ។

លោកឧកញ៉ា បានមានប្រសាសន៏ ពង្រឹងដល់ប្រធាន ក្រុមបក្សក្នុងភូមិនេះ ទាំងអស់ថា មុននឹងយើង ឈានទៅពង្រឹងសមាជិក តាមក្រុមរបស់យើង គឺចាំបាច់យើង ត្រូវស្គាល់ពីខ្លួនយើង អោយបានច្បាស់សិនថា អស់លោកទាំងអស់ គឺជាថ្នាក់ដឹកនាំ គណបក្សប្រជាជន ក្នុងភូមិនេះ គឺជាមនុស្សសំខាន់ របស់បក្ស នៅក្នុង ភូមិនេះ បន្ទាប់មកយើង ត្រូវដោះស្រាយ សតិអារម្មរណ៏ និងមានសាមគ្គឺភាពផ្ទៃក្នុង អោយបានរឹងមាំ ។

លោកឧកញ៉ាមាន ប្រសាសន៏បន្តទៀតថា នៅក្នុងឃុំព្រៃរំដួល ទាំងមូលមាន ចំនួនសរុប០៧ ភូមិ លោកឧកញ៉ាបាន ចុះពង្រឹងបានចំនួន០២ ភូមិរួចហើយ គឺភូមិ ជម្លុងម្លូ និងភូមិរំដួលថ្មី នៅខ្វះ០៥ភូមិទៀត គ្រប់ចំនួន០៧ភូមិ និងបន្តទៅពង្រឹង តាមក្រុមនៃភូមិ នីមួយៗទៀត លោកឧកញ៉ាបានមាន ប្រសាសន៏ថា យើងពិតជាឈ្នះបើងយើង គ្រប់គ្រងសមាជិកទាំងនេះ បានត្រឹមត្រូវ ។

ជាទីបពា្ចប់ លោកឧកញ៉ា បានចែក អំណោយ ជាធីបមួយកពា្ចប់ និងថវិការម្នាក់មួយម៉ឺនរៀល ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ៖ កម្ពុជា ជាជង្រុកស្រូវ របស់ពិភពលោក

$
0
0

ភ្នំពេញ៖ កម្ពុជាជាប្រទេសមួយ ដែលមានសក្តានុពលយ៉ាងខ្លាំង ខាងផ្នែកកសិកម្ម ហើយកម្ពុជាជាចំណែកមួយ នៅក្នុងជំរុកស្រូវនៅក្នុងតំបន់ ហើយអាចក្លាយ ជាកន្លែងជង្រុកស្រូវ សម្រាប់ធ្វើការផលិតស្បៀង ក្នុងការផ្គត់ផ្គង់នៅទូទាំងពិភពលោក។ នេះជាប្រសាសន៍លើកឡើង របស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២នេះ។

លោកទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម ប្រសិទ្ធិ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា និងកិច្ចប្រជុំតុមូលលើកទី១ ក្រោមប្រធានបទ ទស្សនាទាននៃការអភិវឌ្ឍវិស័យ ស្រូវ-អង្ករនៅកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២នេះ នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្រ្តីបន្តថា «ប្រទេសធំៗខ្លះ គេមានអង្ករផលិតច្រើនជាងយើង ៥០ដង ក៏ប៉ុន្តែគឺថា ហូបខ្លួនគេវាអត់គ្រាន់ផង អីចឹងគេត្រូវការនាំចូល ហើយមានប្រទេសខ្លះធំតែមាឌ ប៉ុន្តែអត់មានសល់អង្ករ ដើម្បីនាំចេញដែរ អីចឹងកម្ពុជាយើងតូច ប៉ុន្តែយើងមានសល់អង្ករនាំចេញ នេះជាចំណុច ដ៏ពិសេសមួយរបស់កម្ពុជាយើង ដោយសារយើងនៅចំច្រកម្ខាងថៃ ម្ខាងវៀតណាម ម្ខាងឡាវ ម្ខាងមីយ៉ាន់ម៉ាទៀត អីចឹងយើង ទាំង៥ប្រទេសហ្នឹង គឺ ជាជង្រុកស្រូវពិភពលោក»។

លោកទេសរដ្ឋមន្រ្តីបន្ថែមទៀតថា ប៉ុន្តែជង្រុកស្រូវនេះ គឺត្រូវធ្វើយ៉ាងណា ឲ្យមានការផ្គត់ផ្គង់កាន់តែច្រើន សម្រាប់ការផ្គត់ផ្គង់ នៅលើពិភពលោក ពីព្រោះប្រជាជន នៅលើពិភពលោក ចេះតែមានការកើនឡើង។

ប្រសាសន៍លើកឡើង របស់ទេសរដ្ឋមន្រ្តី ត្រូវបានលោកឧកញ៉ា គឹម សាវុធ ប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា បានធ្វើការគាំទ្រទាំងស្រុង។ ដោយលោកឧកញ៉ា ធ្វើការបកស្រាយថា ប្រសិនបើយើងត្រឡប់មើល ពីប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត របស់ប្រទេសកម្ពុជា គឺប្រទេសយើង មានលក្ខណៈសម្បត្តិល្អ និងកម្រមានគ្រោះធម្មជាតិ ហើយជាងនោះទៅទៀត គឺដីប្រទេសយើងសម្បូរជីជាតិ ជាតំបន់ត្រូពិច ដែលធ្វើឲ្យអាកាស ធាតុក្តៅហើយសើម។

គួរបញ្ជាក់ផងដែរ គិតមកដល់ត្រឹមខាងវិច្ជិកា ឆ្នាំ២០១២នេះ ប្រទេសកម្ពុជា បាននាំចេញអង្ករ ចេញទៅក្រៅប្រទេស បានចំនួន ៥៨ប្រទេសហើយ៕

កិច្ចប្រជុំ ពង្រឹង វិធានការ អនុវត្ត ការបង្ក្រាប បទល្មើស ព្រៃឈើ

$
0
0

ខេត្តក្រចេះ សាលាខេត្តក្រចេះ បើកកិច្ចប្រជុំពង្រឹងវិធានការ អនុវត្តការបង្ក្រាបបទល្មើសព្រៃឈើ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ ក្រោមវត្តមាន លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី  ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិង ជនបទ ។

ក្នុងនោះ ក៏មានអញ្ជើញចូលរួមមាន លោកអភិបាល អភិបាលរងខេត្ត លោករដ្ឋលេខាធិការ មកពីក្រសួងពាក់ព័ន្ធ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរដ្ឋបាលព្រៃឈើ ចំនួន ៨៩នាក់ ដែលមកពីបណ្តាខេត្តរតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង កំពង់ចាម និងខេត្តក្រចេះ ។    

ក្នុងរបៀបវរអង្គប្រជុំ គឺបានលើកយកចំណុចសំខាន់ចំនួនបី មកធ្វើការពិភាក្សា ទាក់ទិននិងការទប់ស្កាត់បទល្មើស ដែលកើតមានឡើង ក្នុងខេត្ត ទាំង៥ខាងលើនេះ រួមមាន បទល្មើសជលផល បទល្មើសព្រៃឈើ និងជញ្ជីងថ្លឹងទម្ងន់រថយន្ត  ។

លោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី មានប្រសាសន៍ចំៗ សង្កាត់ធ្ងន់ទៅលើ បញ្ហាបទល្មើសទាំងបីនេះ ដោយស្នើសុំឲ្យក្រសួង មន្ទីរទាំងប៉ុន្មានដែលមានការពាក់ព័ន្ធ ពិនិត្យឡើងវិញ នូវបទល្មើសមួយចំនួន ដែលកើតឡើងនាពេលកន្លងមក គឺភាគច្រើនមានការបើកដៃ ពីមន្ត្រីជំនាញ ។

ក្នុងនោះ លោកឧបនាយករដ្ឋមន្រ្តី បានលើកបញ្ជាក់ពីបញ្ហា បទល្មើសជលផល ជាក់ស្តែងកើតមានឡើង ដោយមានការបើកដៃពីមន្ត្រីជំនាញ បូករួមទាំងមន្ត្រី នៅក្នុងសហគមន៍ជាដើម  លោកបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ នេសាទធម្មតា ពួកគាត់មានការខ្លាចរអា និងច្បាប់ណាស់ បើសិនគ្មានការបើកដៃ ពីសំណាក់មន្រ្តីជំនាញទេនោះ  ។

លោកមានប្រសាសន៍ដូចគ្នា ទៅនិងបទល្មើសព្រៃដែរ  ការរកស៊ីដឹកជញ្ជូនឈើប្រណីត គឺសុទ្ធសឹងជាមន្ត្រី កងកម្លាំងប្រដាប់អាវុធ ដែលមាន បុណ្យស័ក្តិធំ  ក្នុងនោះក៏មានក្រុមហ៊ុនមួយចំនួន ដែលដេញថ្លៃបាន អាងខ្លួនមានច្បាប់ទម្លាប់ ដឹកផ្ទុកលើសទម្ងន់ ខុសពីច្បាប់ ដែលបានអនុញ្ញាតឲ្យ  ។ រីឯជញ្ជីងសម្រាប់ថ្លឹងរថយន្ត គឺបានត្រឹមតែអង្គុយរាប់ក្បាលរថយន្ត យកលុយ មិនបានគិតអំពីតួនាទីរបស់ខ្លួនឡើយ កត្តានេះហើយ ដែលបង្កឲ្យ ផ្លូវថ្នល់ងាយទទួលរងនូវការខូចខាត  ។

លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានស្នើឲ្យ គណៈបញ្ជាការឯកភាព ស្រុក ខេត្តទាំងប៉ុន្មាន រួមនិងបណ្តាក្រសួង មន្ទីរ អង្គភាព ដែលមានការពាក់ ព័ន្ធ ត្រូវចាប់ចាប់ផ្តើម ពង្រឹងនិងចាត់វិធានការ ដោយអនុវត្តឲ្យបាន បញ្ហាជាក់ស្តែងនូវរាល់បទល្មើសទាំងអស់ ដើម្បីធ្វើការទប់ស្កាត់ ឲ្យបាន និងបញ្ចៀសនូវការកាប់បំផ្លាញ រីករាលដាលនូវធនធានធម្មជាតិ  ៕ 

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លិខិតជូនពរ លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចូលឆ្នាំ សកល២០១៣ ពីក្រសួងកិច្ចការនារី


លោកឧត្តមសេនីយ៍ ប៊ុន សេង ចុះសួរសុខទុក្ខ ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ

$
0
0

បាត់ដំបងៈ លោកឧត្តមសេនីយ៌ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធ ភូមិភាគទី៥ និងសហការី បាននាំយកគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ជូនក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោចំនួន២ក្រុម គឺក្រុមទី៣០ និងក្រុមទី១៦៧ ដោយមានការចូលរួមពីអាជ្ញាធរដែនដីមូលដ្ឋាន នៅឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២។

 លោក យ៉េន វ៉ាន់ឆា តំណាងយុវជនស្ម័គ្រចិត្តទាំងអស់ បានលើកឡើងពីផលលំបាកពេលបំពេញការងារ រួមទាំងទាំងសកម្មភាពការងារសម្រេចបាននាពេលកន្លងមក ដោយក្រុមរបស់ខ្លួន វាស់វែងដីធ្លីជូនប្រជា ពលរដ្ឋបានចំនួន ១១ភូមិរួមមាន៖ ភូមិព្រៃធំ ស្ទឹងតូច ចម្លងរមាំងលើ ចម្លងរមាំងក្រោម  អំពិល កំចាត់ កំពង់ទូក តានន ស្រែស្តៅ ស្រែជីពៅ និងភូមិអូរក្រូច។ ដោយឡែកក្នុងឃុំកំពង់ល្ពៅ វាស់វែងបាន ២.៥៧ ៩ ក្បាលដី បំពេញទិន្ន័យបាន ២.៥៧៩ក្បាលដី បញ្ចូលទិន្ន័យ ២.៥៧១ក្បាលដី គូរក្បាលដី និងបិទ ផ្សាយជាសាធារណៈបាន ២.៥៧៩ក្បាលដីក្បាល ដីទំនាស់៧៧ក្បាលដី បោះពុម្ពប័ណ្ណ ២.៤៤៦ក្បាលដី ចែកប័ណ្ណរួច ២.៣៧៩ ប័ណ្ណ នៅសល់៦៦ប័ណ្ណ។

ប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានសំដែងនូវក្តីនឹករលឹក បំផុត ព្រមទាំងបានកោតសរសើរ ចំពោះស្មារតី និងវីរភាពលះបង់ខ្ពស់បំផុតរបស់ប្អូនៗក្រុមយុវជនស្ម័គ្រ ចិត្តសម្តេចតេជោ និងមន្រ្តីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត-ស្រុក ដែលបាន បំពេញការងារយ៉ាងសកម្មលើការងារវាស់វែងដីធ្លីជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីទទួលបាននូវកម្មសិទ្ធិ ស្របច្បាប់ និងពិតប្រាកដ។

លោកឧត្តមសេនីយ៍ឯក ប៊ុន សេង ក៏បានលើកផងដែរថា នេះជាជំហានដ៏មានសារៈសំខាន់សម្រាប់បង ប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសំឡូត និងស្របទៅតាមគោលនយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា និងការងារកែទម្រង់លើវិស័យដីធ្លីជូនប្រជាពលរដ្ឋរស់នៅបានសមរម្យ។

លោកបានបញ្ជាក់ទៀតថា នេះក៏ជាជំហានទី៤ហើយ ដែលប្រតិភូបានចុះសួរសុខទុក្ខដល់ក្រុមយុវជន ស្ម័គ្រចិត្តក្នុងស្រុកសំឡូត និងស្រុកកំរៀង ព្រមទាំងបានធ្វើការ ផ្តាំផ្ញើរដល់ក្រុមយុវជនស្ម័គ្រចិត្តរបស់ សម្តេចជោ និងមន្រ្តីជំនាញទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ស្របតាមពាក្យទាំង៣គឺ ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ក្នុងនោះដែរត្រូវមានសាមគ្គីភាពឲ្យបានល្អ ក្នុងការបំពេញភារកិច្ចឲ្យទទួល បានលទ្ធផលល្អបន្ថែមទៀត ជាមួយគ្នានោះលោកក៏បានផ្តល់ជូនគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ជូនដល់ប្អូនៗក្រុមយុវជនស្ម័គ្រចិត្តទាំង២ក្រុមរួមមាន អង្ករ២០០គីឡូក្រាម ជ្រូកសាច់២ក្បាល មាន់ ២០ក្បាល ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែគ្រប់មុខ គ្រឿងទេសគ្រប់មុខសរុបថវិកាអស់ ៦.១៧៣.៥០០០ រៀល ក្នុងនោះក្រុមយុវជនស្ម័គ្រចិត្តក្នុងម្នាក់ៗទទួលបាន ២០.០០០រៀលផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អគារសម្ភព រោគស្រ្តី និងកុមារ នៅខេត្តសៀមរាប ដែលជាជំនួយ KOICA សម្រេចបាន ៩០%

$
0
0

សៀមរាប: ដើម្បីបំពេញនូវតម្រូវការរបស់ខ្លួន ក្នុងការបម្រើនូវសេវាកម្មផ្នែកសុខាភិបាល និងសុខភាព របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជានៅក្នុងតំបន់ ប្រកបដោយគុណភាពនោះ ទីភ្នាក់ងារ នៃកិច្ចសហ ប្រតិបត្តិការអន្តរជាតិសាធារណរដ្ឋកូរ៉េ ហៅកាត់ថា KOICA បានជួយសាងសង់អគារសម្ពពរោគស្រ្តី និង កុមារ ដោយគ្រោងចំណាយថវិកាប្រមាណ ៣,៣លានដុល្លារអាមេរិក និងសម្រេចបាន ៩០ភាគរយ ហើយ។

កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ លោក Park Dae-Won ប្រធានទីភ្នាក់ងារ នៃកិច្ចសហប្រតិ បត្តិការអន្ដរជាតិ សាធារណរដ្ឋកូរ៉េ KOICA (The Korea International Cooperation Agency) ព្រម ទាំងសហការី បានជួបពិភាក្សាជាមួយលោក ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និង ប្រធានមន្ទីរពេទ្យ ស្ដីពីការសាងសង់អគារសម្ភព រោគស្រ្តី និងកុមារ ដែលបានសម្រេចលទ្ធផលរួចរាល់ ប្រមាណ ៩០ភាគរយ និងពិនិត្យអំពីការបន្តរៀបចំ បំពាក់នូវគ្រឿងសម្ភារ: បរិក្ខារ វេជ្ជសាស្ត្រ និងការ គាំទ្រនូវដំណើរការប្រតិបត្តិរបស់អគារសម្ភពមួយនេះ។

លោក Park Dae-Won ប្រធាន KOICA បានសម្ដែងនូវការពេញចិត្ត និងកោតសរសើរនូវការសាងសង់ អគារសម្ភពមួយនេះ ប្រកបដោយគុណភាពខ្ពស់ និងបានសម្រេចតាមផែនការគ្រោងទុក ហើយអគារ មួយនេះ មានលក្ខណ:ស្ដង់ដារខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសនៅខេត្តសៀម រាប និងក្នុងតំបន់ជិតខាង។

លោក Park Dae-Won បានសម្តែងការសង្ឃឹមយ៉ាងមុតមាំថា មន្រ្តីពាក់ព័ន្ធទាំងអស់ នឹងគ្រប់គ្រង ហើយប្រើប្រាស់ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ រួមទាំងមានអនាម័យល្អ ក៏ដូចជាមានការថែ ទាំអគារនេះ សម្រាប់បម្រើផលប្រយោជន៍ នៃការពង្រឹងផ្នែកសុខាភិបាល និងសុខភាព របស់ប្រជាពល រដ្ឋ។ គម្រោងមួយនេះនឹងបន្ដគាំទ្រក្នុងការសហការបម្រើ និងបំពាក់នូវគ្រឿងសម្ភារ: បរិក្ខារ វេជ្ជសាស្ត្រ ជាមួយនឹងការគាំទ្រដំណើរការប្រតិបត្តិរបស់អគារសម្ភព រួមទាំងចូលរួមពង្រឹងនូវសមត្ថភាពរបស់មន្ត្រី បុគ្គលិក គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតផងដែរ។

លោក ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះលោកប្រធានអង្គការ KOICA រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការសាងសង់អគារសម្ភពរោគស្រ្តី និង កុមារ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកសៀមរាបនេះ។ លោកក្រូស សារ៉ាត់ បានសន្យាក្នុងការរៀបចំ គ្រប់គ្រង ប្រើប្រាស់ និងថែទាំអគារនេះ ឲ្យបានល្អប្រសើរ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុង ខេត្តសៀមរាប និងក្នុងតំបន់ផងដែរ។

សូមបញ្ជាក់ថា អគារសម្ភពនេះ មានកម្ពស់៣ជាន់ បានសាងសង់រយ:ពេល ១៤ខែ ដែលនឹងត្រូវបញ្ចប់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ។ អាគារដែលជាជំនួយរបស់ អង្គការ KOICA នេះ កសាង ដោយក្រុមហ៊ុន Kim Mex Construction & Investment Co.,ltd. ដែលបានចំណាយទឹកប្រាក់សរុប ប្រមាណ ១,៨លានដុល្លារអាមេរិក ហើយគម្រោងនេះ ចំណាយទឹកប្រាក់សរុបជាង ៣,៣លាន់ដុល្លារ អាមេរិក ដោយរាប់បញ្ចូលទាំងការបំពាក់នូវគ្រឿងសម្ភារ: បរិក្ខារ វេជ្ជសាស្ត្រ ជាមួយនឹងការគាំទ្រដំណើរ ការប្រតិបត្តិ និងការជួយពង្រឹងនូវសមត្ថភាពរបស់មន្ត្រី បុគ្គលិក គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតផង ដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ទទួលកាដូ ជាច្រើន រាល់ពេល ទិញម៉ាស៊ីន ច្រោះទឹក HYUNDAI ពីពេលនេះ រហូតដល់ បំណាច់ខែធ្នូ

$
0
0

ភ្នំពេញៈ ដើម្បីចូលរួម អបអរបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៣ខាងមុខនេះ ក្រុមហ៊ុនVHP TRADING -VHP CONSUMERS បានរៀបចំផ្តល់ជូនរង្វាន់ វត្ថុអនុស្សារីយ៍ ជាច្រើន ដូចជា កង្ហាHatari កែវទឹកកូរ៉េ ACRELIC និងរង្វាន់ជាច្រើនទៀត ចំពោះអតិថិជននានា ដែលមានបំណងទិញផ្តាច់ ឬ បង់រំលោះម៉ាស៊ីន ច្រោះទឹកម៉ាក HYUNDAI ម៉ូដែលណាមួយ នៅក្នុងអំឡុងពេល ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២នេះ។

តំណាងក្រុមហ៊ុន VHP TRADING -VHP CONSUMERS លក់ម៉ាស៊ីនច្រោះទឹក តពីបណ្តាញទឹកផ្តាច់មុខម៉ាក HYUNDAI បានឱ្យដឹងថា “ការផ្តល់ជូននេះ មានរយៈពេល16 ថ្ងៃប៉ុណ្ណោះ ដោយសារតែ ការផ្តល់ជូនវត្ថុ អនុស្សាវរីយ៍ មានចំនួនកំណត់” ។

ការផ្តល់ជូននេះ គឺដើម្បីលើកទឹកចិត្ត ក៏ដូចការសម្តែងនូវការដឹងគុណ ចំពោះការគាំទ្រ ក្នុងការប្រើប្រាស់ ផលិតផល ដែលមានស្លាកសញ្ញាគុណភាព HYUNDAI ល្បីល្បាញនៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ ជាពិសេសដើម្បីអបអរ បុណ្យចូលឆ្នាំសកល2013 នាពេលខាងមុខដ៏ខ្លីនេះ។

សូមញ្ជាក់ថា ក្រុមហ៊ុន VHP CONSUMERS លក់ផលិតផលម៉ាស៊ីនច្រោះទឹកម៉ាក HYUNDAI បានទទួលមាន សិទ្ធិផ្តាច់មុខ ពីក្រុមហ៊ុន HYUNDAI ផលិតម៉ាស៊ីនច្រោះទឹក នៅប្រទេសកូរ៉េ ដែលជាផលិតផល មានស្លាក សញ្ញាដ៏ល្បីល្បាញ និងមានគុណភាព នៅលើពិភពលោកនេះ។ ដើម្បីជៀសវាង ការភាន់ច្រឡំ សូមចូលទៅ គេហទំព័រៈ www.hyundaiwater.com ដើម្បីមើលព័ត៌មានលម្អិត ។

តំណាងក្រុមហ៊ុន បញ្ជាក់ថា ម៉ាស៊ីនច្រោះទឹកម៉ាក HYUNDAI តពីបណ្តាញទឹកនេះ ផ្តល់ភាពងាយស្រួលការ សន្សំសំចៃ និងសុខភាពល្អ ដល់អ្នកប្រើប្រាស់ទាំងអស់។ ម៉ាស៊ីនច្រោះទឹក HYUNDAI គឺជាផលិតផល ដែលមានគុណភាព ជាស្លាកសញ្ញាអន្តរជាតិ ដែលពិភពលោកទាំងមូលទទួលស្គាល់ និងកំពុងប្រើប្រាស់។

អតិថិជន អាចអញ្ជើញទៅទស្សនា ដោយផ្ទាល់ ពីម៉ាស៊ីនច្រោះទឹកម៉ាក HYUNDAI គ្រប់ម៉ូឌែល នៅផ្សារទំនើប Paragon (ទូរស័ព្ទលេខ 023 6666 919/ 077 847 676/ 016 929 390) និងនៅតាមផ្លូវសុធារស ផ្ទះលេខ93 សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន (ទូរស័ព្ទលេខ 012 270 280/ 097 7777 307) ដើម្បីជ្រាបព័ត៌មាន កាន់តែ ច្បាស់។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 016 92 93 90/ 077 84 76 76/097 71 44 666 ៕

www.dap-news.com

ឧបករណ៍ បញ្ចុះ សម្ពាធឈាម ម៉ាកធៀនស៍

$
0
0

ឧបករណ៍ បញ្ចុះសម្ពាធឈាម ម៉ាកធៀនស៍ ជាឧបករណ៍ផលិតឡើង តាមបែបបច្ចេកវិទ្យាទំនើប សម្រាប់ ព្យាបាល ជំងឺដោយប្រើ ជីវអគ្គិសនី ហើយព្យាបាល ក៏រួមផ្សំនឹងវិជ្ជាពេទ្យបុរាណចិន ដើម្បីសម្រួលជីពច ឱ្យដើរស្រួល កុំឱ្យស្ទះ ដែលអាចជួយដល់សុខភាព និងជំនួយក្នុងការព្យាបាល ជំងឺផ្សេងៗ ។ ក្រោយពីប្រើប្រាស់៣ទៅ៤នាទី សម្ពាធឈាមនឹងវិលត្រឡប់ដូចធម្មតាវិញ។ 

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១១ ៦៥៨ ៧៩៦/០៨៩ ៨៤២ ៧៤៥/ ០៩៧ ៥១ ១៥ ៨៧២

សូមសាកល្បងនូវមុខងារ របស់ឧបករណ៍ពិសេសនេះ ដូចខាងក្រោម៖

Photo by DAP-NEWS

Gangnam Style មកកម្ពុជាមែនទេ?

$
0
0

ប៉ុន្មានថ្ងៃនេះ មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយតៗគ្នាអំពីកំពូល តារាចម្រៀងកូរ៉េខាងត្បូង ដ៏ល្បីល្បាញមកប្រទេសកម្ពុជា។ មានមនុស្សជាច្រើន ថា បានឃើញ Gangnam Style សម្តែងនៅតាមទីសាធារណៈ នានាក្នុងទីក្រុងភ្នំពេញ ថែមទាំងបានថតរូប និងវីដេអូរ Post ចូលក្នុង facebook ថែមទៀតផង។

លោកសែម ឧត្តម អាយុ ២៣ឆ្នាំ បាននិយាយថា ខ្ញុំឃើញបុរសម្នាក់មាឌរាងធាត់ ជិះម៉ូតូកង់បី ជាមួយនារីស្រស់ស្អាត បី-បួន នាក់ នៅជិតផ្សារទំនើបស៊ីធីម៉ល រួចចុះមករាំបទ Gangnam Style ។ មិត្តភ័ក្ររបស់ខ្ញុំប្រាប់ថា បុរសនោះគឺម្ចាស់បទ Gangnam Style ប៉ុន្តែខ្ញុំមិនជឿទេ គាត់ មិនអាចមកស្រុកខ្មែរនោះទេ។

លោក យាង សុបិន្ត អាយុ ៣១ឆ្នាំ និយាយដោយភាពជឿជាក់ថាបានឃើញ លោក PSY ម្ចាស់បទ Gangnam Style នៅកោះពេជ្រ កាលពីសប្តាហ៍មុន។ លោកបានបន្តថា លោក PSY បានទិញមឹកឆាម្រេចខ្ចី នៅចិញ្ចើមផ្លូវ បន្ទាប់មកគាត់ចាក់បទ Gangnam Style ហើយមានមនុស្សជាច្រើន បានរាំជាមួយគាត់ មួយស្របក់ក្រោយមកគាត់ ក៏ចេញទៅបាត់តែម្តង។

ដើម្បីបញ្ជាក់នូវរាល់ពាក្យចចាអារ៉ាម ទាំងអស់ថាជាការពិតឬក៏អត់នោះ លោក ហាន សុភ័ន អ្នកថតរូបដ៏ល្បីម្នាក់ បានបង្កើតទំព័រ facebook មួយថា https://www.facebook.com/GangnamInCambodia ដើម្បីប្រមូលយកព័ត៌មាន និងភស្តុតាងផ្សេងៗអំពី Gangnam Style មកសម្តែងនៅក្នុង ប្រទេសកម្ពុជា។ ទំព័រfacebook ដែលលោក សុភ័ន បានបង្កើតគឺអនុញ្ញាត អោយមនុស្សគ្រប់រូបអាច Post រូបថត និងវីដេអូនៃការសម្តែងរបស់ Gangnam Style នៅតាមកន្លែងផ្សេងៗក្នុងទីក្រុងភ្នំពេញ។

លោក សុភ័ន សូមអោយអ្នកដែលចូលចិត្តលេង facebook ជួយ post រូប និងវីដេអូ របស់ Gangnam Style ចូលក្នុង facebook។ លោកបានថ្លែងទៀតថា ខ្ញុំមិនទាន់បានឃើញការសម្តែងរបស់ Gangnam Styl eនៅឡើយទេ តែខ្ញុំសង្ឃឹមថាពិតជាអាចជួបគាត់។ លោក ណាត់ សំណប់ ថាគាត់ពិតជាភ្ញាក់ផ្អើលណាស់ ដែលបានឃើញ Gangnam Style ហើយគាត់នឹង Post រូបភាព និងវីដេអូដែលគាត់ថត បានពីការសម្តែង Gangnam Style ចូលក្នុង facebook ៕

Looking Today

Looking Today

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>