Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្មេង២នាក់បាន​ ស្លាប់នៅក្នុង​ គ្រោះថ្នាក់រថយន្ត ក្រុងនៅភាគខាង កើតនៃប្រទេសចិន

$
0
0

ជីណាន,(ស៊ិនហួ)៖ យោងតាមមន្រ្តី ក្នុងស្រុក បានរាយការណ៍ ឲ្យដឹងថាក្មេង២នាក់បានស្លាប់ ហើយក្មេង ដទៃទៀតបានរងរបួស ក្រោយពេលដែលរថយន្តក្រុង របស់ពួកគេបាន ក្រឡាប់ចូលទៅក្នុងប្រឡាយ នៅភាគខាងកើត នៃខេត្ត សៀងឌុង ប្រទេសចិន។

យោងតាមនាយកដ្ឋានសាធារណៈរបស់ទីក្រុង បានរាយការណ៍ឲ្យដឹងថា រថយន្តក្រុង ដែលបានដឹកសិស្សមត្តេយ្យក្នុងស្រុកច្រើនជាង១២នាក់នោះ បានបើករត់ធ្លាក់ផ្លូវ ហើយបានក្រឡាប់ចូលទៅក្នុងប្រឡាយ មួយនៅប្រហែល ម៉ោង៤:៣០នាទីល្ងាច នៅក្នុងភូមិ Jiangzhuang ឋិតនៅក្នុងទីក្រុង Gaomi នៃប្រទេសចិន។

ក្រសួងនាយកដ្ឋានបានរាយការណ៍ឲ្យដឹងថា ក្មេងចំនួន៥នាក់បានរងរបួសនៅក្នុងឧបទ្ទេវហេតុនោះ ហើយជា មួយគ្នានោះដែរ ក្មេង៣នាក់ឋិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រសួងនាយកដ្ឋានដដែលបានរាយការណ៍ឲ្យដឹងថា ក្មេង២នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍។ ក្មេងដែលរងរបួសផ្សេងទៀត ដែលឋិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយនោះ គឺកំពុងទទួលនូវការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។

យោងតាមការស៊ើបអង្កេតលើកជាដំបូងដោយរដ្ឋាភិបាលក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា រថយន្តក្រុង ដែលមិនមែនជារថយន្តសាលារៀននោះ ត្រូវបានគេប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយដឹកក្មេង ចេញពីសាលាមត្តេយ្យ។
យោងតាមការស៊ើបអង្កេតបានឲ្យដឹងដែរថា កត្តាផ្លូវរអិលហើយនិងការមើលមិនសូវឃើញច្បាស់ដោយសារតែមានភ្លៀងធ្លាក់នោះ ត្រូវបានគេដាក់ការបន្ទោសចំពោះឧបទ្ទេវហេតុនេះ។
គួរបញ្ជាក់ផងដែរថា ម្ចាស់រថយន្តក្រុង ហើយនិងគ្រូបង្រៀនម្នាក់ ដែលជិះនៅលើរថយន្តក្រុង នោះ បានឋិតនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស៕


បំពង់នាំចេញ​ ឧស្ម័នរបស់ ប្រទេស​​​​ យេម៉ែន ត្រូវបានផ្ទុះ

$
0
0

សាណា,(ស៊ិនហួ)៖ យោងតតាមក្រុមហ៊ុន ឧស្ម័នធម្មជាតិរាវ (LNG) បាននិយាយឲ្យដឹងថា បំពងនាំចេញ ឧស្ម័នរបស់ ប្រទេសយេម៉ែន ដែលភ្ជាប់ប្លុកឧស្ម័ន ធម្មជាតិរាវយ៉ាងសំខាន់ ទៅកាន់ស្ថានីយ៍ទីក្រុងកំពង់ផែ Balhaf នៅលើឈូង សមុទ្រអាដែន ត្រូវបានផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ។

ក្រុមហ៊ុនឧស្ម័នធម្មជាតិរាវរបស់ប្រទេសយេម៉ែន បាននិយាយឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានទទួល ដោយទីភ្នាក់សារព័ត៌មានចិនស៊ិនហួ ថា «ការបំផ្លិចបំផ្លាញនេះបាន កើតមានឡើងនៅ ពាក់កណ្តាលយប់នៅចម្ងាយ ១៧៣គីឡូម៉ែតពីភាគខាងជើងនៃ ទីក្រុងកំពង់ផែ Balhaf»។

យោងតាមប្រព័ន្ទផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ប្រជាជនដែលរស់នៅក្នុងសង្កាត់Jarden ឋិតនៅ ភាគអាគ្នេយ៍នៃខេត្ត Shabwa បាននិយាយថា ការផ្ទុះនេះវាមានកម្លាំងខ្លាំង ដែលធ្វើឲ្យមនុស្សជាច្រើន នៅក្បែរនោះបាន រងនូវការដកដង្ហើមមិនរួច។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឧស្ម័នធម្មជាតិរាវដែលគ្រប់គ្រងដោយប្រទេសបារាំង បានទទួលរងនូវការ វាយប្រហារម្តងហើយ ម្តងទៀតនៅលើបណ្តាញនាំចេញឧស្ម័ន។ ក្រុមហ៊ុនមួយនេះ បានបន្តការ នាំចេញនូវឧស្ម័ននៅចុងខែនេះ ក្រោយពេលដែល បំពង់នាំប្រេង ត្រូវបានជួសជុលក្រោយពេល ដែលមានការវាយប្រហារលើកមុនកាលពីថ្ងៃទី៣០ ខែតុលា៕

www.dap-news.com

បើករថយន្ត​បុក​ រះអ្នកជិះម៉ូតូ ពីរគ្រឿងរង របួសធ្ងន់នៅ មុខអង្គការ អារុណរះរួចបើក រត់ចូល ក្រុងតាខ្មៅ

$
0
0

កណ្តាល : បុរស និងស្រ្តី ២នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកពួកគេ ខណ:កំពុង បើកម៉ូតូ ផ្សេងគ្នា តាមផ្លូវលេខ២១ ទល់មុខអង្គ ការអារុណរះ ក្នុងភូមិទួល ក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល រួចហើយអ្នកបើក រថយន្តបង្ក បានបើករត់គេចខ្លួន ចូលក្រុងតាខ្មៅ នាវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២ ។

បុរសម្នាក់ដែលឃើញគ្រោះ ថ្នាក់ចរាចរនេះ បានឲ្យដឹងថា បុរសម្នាក់ អាយុជាង៥០ឆ្នាំ និង នារីម្នាក់ អាយុជាង ២០ឆ្នាំ បានរងរបួសធ្ងន់ដេកដួល ពេញផ្លូវ បន្ទាប់ពីរថយន្តមួយ គ្រឿង បើកលឿនហើយកៀរពួកគេ ពេលធ្វើ ដំណើរ ក្នុងទិសដៅ ស្របគ្នា។ បុរសរូបនេះបាន បន្តថា ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក ដែលគេមិន ទាន់ស្គាល់អត្ត សញ្ញាណ បានបើក រត់ចូលមក ក្រុងតាខ្មៅ ។

សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា សមត្ថកិច្ចនៅក្រុងតាខ្មៅ បានឃាត់រថយន្ត២គ្រឿង ប៉ុន្តែកំពុង ពិនិត្យមើលស្នាម បែកបាក់ ថាតើរថយន្តណាមួយជារថយន្តបង្កពិតប្រាកដ។

ដោយឡែកជនរងគ្រោះទាំង២នាក់ ដែលមិនទាន់ស្គាល់ អត្តសញ្ញាណ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ៕

ក្រុម DAP United បន្ដឈ្នះ ទៀត​ហើយ នៅពេលជួប ជាមួយក្រុម ទន្លេបាទី

$
0
0

ភ្នំពេញៈ ក្រុមបាល់ទាត់ របស់មជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល ដែលមានឈ្មោះកាត់ថា ក្រុម DAP United បានបន្ដកំណត់ត្រា ឈ្នះទៀតហើយ នៅក្នុងជំនួបលើកដំបូង ជាមួយក្រុមបាល់ទាត់ទន្លេបាទី កាលពីថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១២ នៅលើទីលាន បាល់ទាត់មេគង្គ ដោយក្រុម DAP United បានបំបាក់ក្រុមទន្លេ បាទីក្នុង លទ្ធផល បច្ចេកទេស ៤-៣ ត្រឹមតែនាទី ទី៧៥ ប៉ុណ្ណោះ ។

នេះ គឺជាលើកទី១០ របស់ក្រុម DAP United ហើយ ដែល១០ប្រកួតចុងក្រោយរបស់ខ្លួន មិនស្គាល់ពាក្យថាចាញ់ នោះទេ គឺទទួលបានជ័យជំនះជាប់ៗគ្នានៅក្នុងការប្រកួតតែម្ដង ។ ចំពោះសកម្មភាពប្រកួតជាមួយក្រុមទន្លេបាទី នៅដើមតង់ទី១ ក្រុម DAP United បានធ្វើការនាំមុខមុនមួយគ្រាប់ ដែលជាគ្រាប់បាល់របស់កីឡាករ អ៊ីន តុលា នៅនាទី ទី៥ ។ លុះចូលដល់នាទី ទី១៩ កីឡាករពាក់អាវលេខ៥ របស់ក្រុមទន្លេបាទី បានរកគ្រាប់បាល់ជួយ ក្រុមគេ ឲ្យស្មើនឹងក្រុម DAP Unitedវិញនៅនាទី ទី១៩ ។ ការប្រកួតបានបន្ដរហូតដល់ ចប់ការប្រកួត ក្រុមទទួលលទ្ធផល បណ្តោះអាសន្នស្មើគ្នា ១-១ ។

ចំណែកនៅតង់ទី២ ក្រុមទន្លេបាទី បានរកគ្រាប់បាល់នាំមុខក្រុម DAP United ចំនួន ២គ្រាប់វិញ ដែលការ ស៊ុតបាល់របស់កីឡាករ របស់ក្រុមទន្លេបាទី ១គ្រាប់ និងមួយគ្រាប់ទៀត ជាភ្លាត់ស្នៀតរបស់កីឡាករ សុខ គិរី កីឡាកររបស់ក្រុម DAP United បានទាត់បាល់ខុសហើយបាល់រត់ចូលទីខ្លួនឯង ។

លុះចូលដល់នាទី ទី២០នៃតង់ទី២ កីឡាកររបស់ក្រុម DAP United បានធ្វើការវាយសម្រុកយ៉ាងខ្លាំង ទៅលើក្រុម ទន្លេបាទី ហើយបានទាត់បាល់បញ្ចូលទីចំនួន ២គ្រាប់វិញ ដែលធ្វើបានសម្រេចដោយកីឡាករ អ៊ីន តុលា ទាំង ២គ្រាប់ នៅនាទី ៦៦ និងនាទី ទី៧១ ។ បន្ទាប់ពីទទួលបានលទ្ធផល បណ្ដោះអាសន្នស្មើគ្នាសារជាថ្មី៣-៣ ហើយនោះ ក្រុម DAP United បានព្យាយាមវាយសម្រុកជាបន្ដរហូតបានទាត់បាល់ពិន័យ ១១ម៉ែត្រមួយគ្រាប់ ទៀតដោយកីឡាករ កែវ រចនា នៅនាទី ទី៧៥ ធ្វើឲ្យក្រុម DAP United នាំមុខមួយគ្រាប់មុនវិញ ។

ក្រោយពីក្រុម DAP United មានគ្រាប់បាល់សង្កត់លើក្រុមទន្លេបាទីនោះ ក្រុមទន្លេបាទី ហាក់បីដូចជាអស់កម្លាំង ចិត្តនឹងវាយបកមកលើកក្រុម DAP Unitedវិញ ធ្វើឲ្យក្រុមនេះ បោះបង់ការប្រកួត នៅនាទី ទី៨០តែម្ដង ។ ការប្រកួតក៏ត្រូវបានបញ្ចប់ លោក អាជ្ញាកណ្ដាលបានឲ្យក្រុម DAP United ឈ្នះក្រុមទន្លេបាទី ដោយលទ្ធផលបច្ចេកទេស ៤-៣ ។

សូមរំលឹកថា សម្រាប់លទ្ធផលប្រកួតសរុបកន្លងទៅរបស់ក្រុម DAP United គឺប្រកួតចំនួន ២៣ប្រកួត ឈ្នះ ១៣ ប្រកួត ចាញ់ ៧ប្រកួត និងស្មើ ៣ប្រកួត ។ ចំណុចពិសេសនោះគឺ ១០ប្រកួតចុងក្រោយនេះ ក្រុម DAP United ឈ្នះ ទាំង ១០ប្រកួត ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

មូលនិធិ បាយ័នផ្តល់ ថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យ គន្ធរបុប្ផា

$
0
0

ភ្នំពេញ៖ នៅល្ងាចថ្ងៃ ទី១៦ ខែធ្នូ នេះ មូលនិធិបាយ័នបាន ផ្តល់ថវិកាដល់មន្ទីរពេទ្យ គន្ធបុប្ផានូវទឹក ប្រាក់ចំនួន ១លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ ក្នុងមួយឆ្នាំៗ១លានដុល្លារ ដើម្បីព្យាបាលជំងឺ ដល់កុមារ កម្ពុជាដែលមានជីវភាព ក្រខ្សត់ ដែលកម្មវិធីនេះធ្វើឡើង នាសណ្ឋាគារស៊ូហ្វីតែលភោគីត្រា ។

អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានមូលនិធិបាយ័ន លោកស្រី ហ៊ុន ម៉ាណា មានប្រសាសន៍ នៅក្នុងពិធីប្រគល់ ប្រាក់នោះថា ការប្រគល់ប្រាក់នេះ សម្រាប់កិច្ចការងារមនុស្សធម៌ ក្នុងការជួយទ្រទ្រង ព្យាបាលដល់កុមារកម្ពុជា រាប់លាននាក់កំពុងប្រឈមមុខ នឹងជម្ងឺតម្កាត់នានាជាពិសេស លើកកម្ពស់ សុខមាលភាព ដល់កុមារជាច្រើនផងដែរ។

លោកស្រីបន្តថា មូលនិធិបាយ័ន នឹងនៅតែដើរតួនាទីស្នូល ជាមជ្ឈមណ្ឌលកណ្តាល សម្របសម្រួលប្រមែល ប្រមូលថវិកាពីសប្បុរសជនគ្រប់ច្រកល្ហក់ និងគ្រប់ពេលវេលាដើម្បីរួមគ្នាសម្រេចឲ្យបាន ជោគជ័យក្នុងបេសកម្ម ដ៏វិសេសវិសាលថ្លៃថ្លាជួយដល់កុមារកម្ពុជា ក្រីក្រនិងអាណាថា ដែលមានជម្ងឺមកព្យាបាល នៅមន្ទីរពេទ្យមួយនេះ។

លោកស្រី បន្ថែមថា“យើងរួមគ្នាប្តេជ្ញានិងសូមស្វែង រកជំនួយថវិកាមនុស្សធម៌ ឧបត្ថម្ភដល់មន្ទីរពេទ្យ នេះឲ្យ បានយ៉ាង តិច១លាន ដុល្លារក្នុង១ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣លើមូលនិធិដែលមានស្រាប់ លើជំនួយរបស់ភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិនៅប្រទេសស្វីសដែលមាន៤លានដុល្លារក្នុង១ឆ្នាំ”។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោកស្រី ម៉ែន សំអន ក៏បានថ្លែងនៅក្នុងវេទិការនោះដែរថា សកម្មភាពនិងទឹកចិត្ត របស់សប្បុរសជនទាំងអស់ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងបេសកម្មមនុស្ស ធម៌ដែលបាន ជួយកុមារកម្ពុជា ពិសេសធ្វើឲ្យសកម្មភាពពិនិត្យនឹងព្យាបាលកុមារក្នុងមន្ទីរពេទ្យគន្ធបុប្ផា មាននិរន្តរភាពនឹង រីកចំរើនកាន់តែប្រសើរឡើងជាលំដាប់ ។

លោកស្រីបន្តថា មន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីដំណើរការរហូតមកដល់ពេលនេះ មន្ទីរពេទ្យបានទទួលការពារ ព្យាបាលកុមារកម្ពុជាមិនរើសមុខដោយឥតគិតកម្រៃ បានចំនួនរាប់លាននាក់ ហើយបច្ចុប្បន្នមន្ទីរពេទ្យ មានតម្រូវការថវិកាសម្រាប់ផ្គត់ផ្គងយ៉ាងច្រើនក្នុងមួយឆ្នាំៗ អំណោយសប្បុរសធម៌របស់មូលនិធិនាពេលនេះ ក៏ដូចជានាពេលកន្លងមកមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរួមចំណែកលើកកម្ពស់សុខមាលភាពរបស់មាតា និងទារកកុមារនៅកម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ជា ត្រូវបានសម្ភោធ ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩២ ហើយគិតមក ដល់ឆ្នាំ២០១២ មន្ទីរពេទ្យនេះ មានអាយុកាល ជាង២០ឆ្នាំ មកហើយ។

គន្ធបុប្ផា ជាមន្ទីរពេទ្យ ត្រូវបានបង្កើតឡើង ក្នុងគោលដៅមនុស្សធម៌ សម្រាប់ព្យាបាល និងផ្ដល់សេវាសុ ខភាពដោយឥតគិតថ្លៃ ដល់កុមារកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ក្រោមជំនួយថវិកា ពីរាជរដ្ឋា ភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស ព្រមទាំង សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ។ មន្ទីរពេទ្យនេះ បានដើរ តួនាទី យ៉ាងសំខាន់ និងជាកន្លែងផ្ដល់ក្ដីសង្ឃឹម ដល់កុមារ នៅក្នុងប្រទេសកម្ពុជា ជាពិសេស កុមារក្រីក្រ រាប់សែននាក់ ដែលឳពុកម្តាយ ពួកគេទាំងនោះខ្វះលទ្ធភាព ក្នុងការព្យាបាលដល់កូន ៗ ។

គិតមកដល់ឆ្នាំ ២០១២នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិគ្រោះជំងឺក្រៅចំនួន១៣,៥ លាននាក់, ជំងឺសម្រាកនៅពេទ្យចំនួន ១,២ លាននាក់ , ម្តាយសម្រាលទារកចំនួន ១១២.០០០ នាក់ ។ ប៉ុន្តែនាពេលថ្មីៗនេះ មន្ទីរពេទ្យដ៏សំខាន់មួយនេះ បានជួបនូវវិបត្តិហិរញ្ញវត្ថុ ខ្លះៗ ដែលកំពុងប្រឈមមុខជាមួយដំណើរការ នៃការងាររបស់មន្ទីរពេទ្យ ដែលជំនួយ ផ្នែកហិរញ្ញវត្ថុបន្ថែម ។

លោកវេជ្ជបណ្ឌិតBeat Richner ជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យ ដឹងថាកាលពីពេលកន្លងមកថា មានកុមារជាច្រើននាក់ ដែលកំពុង ទទួលរងនូវ ជំងឺផ្សេងៗ ដូចជា៖ ជំងឺគ្រុនឈាម, ក្អក, គ្រុនសន្ធុំ, រាគ, ក្តៅខ្លួន, ឈឺក្បាល, របេង, រលាកស្រោមពោះវៀន, គ្រុនចាញ់, កង្វះជីវជាតិ, រលាកសួត, ផ្លូវដង្ហើម និងជម្ងឺដែលបង្កជាយថាហេតុផ្សេងៗ ដូចជា៖ របួស, បាក់ឆ្អឹង, បែកក្បាល, រលាកភ្លើង, រលាកទឹកក្តៅ។ នៅក្នុងពេលនេះ មានកុមារជាច្រើននាក់ ទៀត ដែលកំពុងទទួល ការវះកាត់នៅក្នុងមន្ទីរពេទ្យ ផងដែរ។ ទិន្នន័យ ដែលទទួលបាន ពីមន្ទីរ ពេទ្យគន្ធបុប្ផា បានឲ្យដឹងថា កុមារដែលមក សម្រាកព្យាបាល ដោយមិនគិតថ្លៃ មានចំនួនជាមធ្យមជាង១ពាន់ អ្នកក្នុង១ខែៗ។

បន្ទាប់ពីបាន ទទួលព័ត៌មាន ស្តីពីការខ្វះខាត ថវិកាក្នុងការគាំពារ សុខភាព របស់កុមារ ដែលមកសម្រាក ព្យាបាល ជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា លោកជំទាវហ៊ុន ម៉ាណា ក្នុងនាមជាប្រធាន  មូលនិធិបាយ័ន និងក្នុងនាមជា យុវជនកម្ពុជា ជាពិសេស ក្នុងនាមជាមាតា មួយរូបផងដែរនោះ បានចុះទៅពិនិត្យ ដោយផ្ទាល់នៅមន្ទីរពេទ្យ គន្ធបុប្ផា រាជធានីភ្នំពេញ ជាច្រើនដង ។

ស្ថិតក្រោមឆន្ទៈជា ប្រជាជនកម្ពុជា និងក្នុងនាមជា មាតាមួយរូប លោកជំទាវ ហ៊ុន ម៉ាណា បានធ្វើការអំពាវនាវ ក្នុងការស្វែងរកការគាំទ្រ ផ្នែកថវិកាជួយ ដល់មន្ទីរពេទ្យគន្ធបុប្ជា សម្រាប់ ការគាំពារ បម្រើដល់វិស័យ សុខមាល ភាព កុមារដែលកំពុងតែទាមទារ ការជួយសង្រ្គោះ។

ឆន្ទៈសេ្នហាជាតិ ខ្មែស្រឡាញ់ខ្មែរ និងក្រោមទឹកចិត្ត សណ្ដោសប្រណី ដ៏ខ្លាំងក្លា ដល់កុមារកម្ពុជា រាប់សែននាក់ដែល កំពុងតែរង់ចាំការ ជួយសង្គ្រោះនោះ បានធ្វើឲ្យមូល និធិបាយ័នអាចស្វែង រកមូលនិធិគាំទ្រ ដល់មន្ទីរពេទ្យគន្ធបុប្ជា រហូតដល់ជិត៣លាន ដុល្លារអាមេរិក ពីសំណាក់ សប្បុរសជនជាច្រើន ដែលពួកគាត់ តែងតែ បានចូលរួមចំណែកយ៉ាង សកម្មជាមួយ នឹងសកម្មភាពនានា របស់មូលនិធិបាយ័ន ក្នុងទិសដៅ ជួយទ្រទ្រង់ដល់ចលនា មនុស្សធម៌ក្នុង សង្គមកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ ប្រទេសកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល៕

រហូតមកដល់បច្ចុប្បន្ននេះ មូលនិធិបាយ័ន ក៏កំពុងទទួល ថវិកាបរិច្ចាគ ជាបន្តបន្ទាប់ ពីសប្បុរសជន ដទៃទៀតហើយ ថវិកាដែលប្រមូលបាន នឹងប្រគល់ដល់ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ មូលនិធិបាយ័ន ក៏នៅរង់ចាំទទួល ស្វាគមន៍ដល់ សណ្តានចិត្ត ដ៏ប្រពៃពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលមានបំណង ចង់ចរិច្ចាគ ថវិកាជួយដល់ មន្ទីរពេទ្យ គន្ធបុប្ផា ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

អាថ៌កំបាំងពី Gangnam Style នៅកម្ពុជាផ្ទុះឡើង!

$
0
0

បន្ទាប់ពីការសម្តែងនា ចុងសប្តាហ៍កន្លងទៅ ពេញទីក្រុងភ្នំពេញ បុរសអាថ៌កំបាំង ដែលស្លៀកពាក់ពណ៌លឿង ដែលគេសង្ស័យថា កំពូលតារាចម្រៀងកូរ៉េ ម្ចាស់បទ Gangnam Style មកសម្តែងនៅកម្ពុជានោះ ពេលនេះមន្ទិលសង្ស័យ ទាំងឡាយត្រូវបានបំភ្លឺហើយ។

ពាក្យចចាមអារ៉ាមដែលធ្វើអោយ មានភាពភ្ញាក់ផ្អើលពេញទីក្រុងភ្នំពេញ ដោយសារតែការនិយាយតៗគ្នា នៅតាម សាលារៀន ហាងកាហ្វេ និង facebook ត្រូវបានបំភ្លឺការពិតហើយ។ កាលពីប៉ុន្មានថ្ងៃមុន មានមនុស្សជាច្រើន បានសរសេរព័ត៌មាន និងចុះផ្សាយវីដេអូ អំពីកំពូលតារាចម្រៀងកូរ៉េ ម្ចាស់បទ Gangnam Style ដែលពួកគេបានឃើញបុរសនោះ សម្តែងនៅតាមកន្លែងផ្សេងៗ ក្នុងទីក្រុងភ្នំពេញ។

លោក សោម សំរេច អាយុ ២១ ម្ចាស់ហាងភេសជ្ជៈ នៅមាត់ទន្លេក្បែរព្រះបរមរាជវាំង បាននិយាយទាំងភ្ញាក់ផ្អើលថា វាពិតជាមិនអាចទៅរួចមែន ដែលគាត់បានឃើញ Gangnam Style សម្តែងនៅមុខវាំង ហើយមានមនុស្សជាច្រើន ចោមរោមមើលគាត់សម្តែង។ ពីមុនខ្ញុំតែងតែឮគេថា គាត់មកស្រុកខ្មែរ តែខ្ញុំមិនជឿទេ ពេលនេះគាត់មកទីនេះមែន! Gangnam Style មកសម្តែងនៅស្រុកខ្មែរ ពិតជាអស្ចារ្យមែន។

លោក ហាន សុភ័ន ជាអ្នកថតរូបដ៏ល្បីម្នាក់នៅកម្ពុជា បានបង្កើតទំព័រfacebookមួយថា facebook.com/gangnamstyleincambodia ដែលអនុញ្ញាតិឲ្យមនុស្សគ្រប់រូបអាច Post រូបថត និងវីដេអូនៃការសម្តែងនានរបស់ Gangnam Style នៅទីក្រុងភ្នំពេញ ។ លោក សុភ័ន បានថ្លែងថា ខ្ញុំមិនទាន់បានឃើញការ សម្តែងរបស់Gangnam Style នៅឡើយទេ តែខ្ញុំសង្ឃឹមថា ពិតជាអាចជួបគាត់។

អ្នកលេង facebookនៅកម្ពុជាជាច្រើនបាននាំគ្នាចូលមើលទំព័រ facebook.com/gangnamincambodia ដែលបង្កើតឡើងដើម្បីប្រមូលព័ត៌មាន ទាក់ទងផ្សេងៗរបស់ Gangnam Style សម្តែងនៅកម្ពុជា ដូចជា រូបថត និងវីដេអូ នៃការសម្តែង Gangnam Style នៅភ្នំពេញ។

លោក ណាង ចំណាប់ ថាគាត់ពិតជាភ្ញាក់ផ្អើលណាស់ដែលបានឃើញ GangnamStyle ហើយគាត់នឹង Post រូបភាព និងវីដេអូដែលគាត់ថត បានពីការសម្តែង Gangnam Style ចូលក្នុង facebook ៕

www.lookingtoday.com

www.lookingtoday.com

(រូបថតពី Facebook )

នាយឧត្តម សេនីយ៍ នាង ផាត ដឹកនាំប្រតិភូ ចូលរួមប្រជុំ ក្រុមការងារ ចម្រុះកម្ពុជា-ថៃ

$
0
0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត នៅថ្ងៃចន្ទទី ១៧ខែធ្នូ ឆ្នាំ២០១២ បានដឹកនាំគណៈប្រតិភូក្រុមការងារចម្រុះ កម្ពុជា-ថៃ (JWG) លើកទី៣ ដែលធ្វើឡើងនាទីក្រុងបាងកក។

កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេលបីថ្ងៃ។

ក្រុមប្រឆំាង អេហ្ស៊ីប អំពាវនាវឲ្យមាន ការតវ៉ាទូទំាង ប្រទេស

$
0
0

គែរ៖ ក្រុមអ្នកប្រឆំាង សំខាន់របស់ ប្រទេសអេហ្ស៊ីប ដែលមានឈ្មោះថា ក្រុមខ្សែត្រៀមជួរមុខ សម្រាប់សង្គ្រោះជាតិ (NSF) បានអំពាវនាវកាល ពីរាត្រីថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឲ្យមានការប្រឆំាង តវ៉ានៅទូទំាងប្រទេស ជុំវិញការរំលោភ បំពានមួយចំនួន អំឡុងពេលនៃការ ធ្វើប្រជាមតិ នៃរដ្ឋធម្មនុញ្ញជុំដំបូង។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១២ថា ប្លុក អ្នកប្រឆំាង បាននិយាយនៅក្នុង សេចក្តីថ្លែងរបស់ (NSF) ដែលដឹកនាំដោយក្រុមអ្នក នយោបាយ ទ្វេភាគី និងអ្នកឆ្វេងនិយម រួមទំាងអតីតអ្នកការទូត លោក មហាម៉េដ អ៊ីលបារ៉ាដេ និងអតីត ប្រធានសហព័ន្ធ អារ៉ាប់លោក អាម មូស្សា បាននាំគ្នាអំពាវនាវ ប្រជាជនអេហ្ស៊ីបទំាងអស់ ក្រោកឈរតវ៉ាប្រឆំាង នៅទីលាន ថារី និងទីលានផ្សេងទៀត នៅថ្ងៃអង្គារ។

ទាក់ទងនឹងការធ្វើប្រជាមតិរបស់អេហ្ស៊ីបនេះដែរ ទីភ្នាក់ងារព័ត៌មានរដ្ឋ មីណា បាន រាយការណ៍ថា កាលពីថ្ងៃសៅរ៍ ទី១៥ ខែធ្នូ មានប្រជាជនរាប់លាននាក់ បាននាំគ្នាទៅ បោះឆ្នោត ខណៈដែលកុ្រម (NSF) បាននិយាយថា ពួកគេនឹងស្នើសុំ ទៅ គណៈកម្មាធិការ ជាន់ខ្ពស់ ទទួលបន្ទុកការបោះឆ្នោត ដើម្បីបើកការស៊ើបអង្កេត ជុំវិញបញ្ហារំលោភបំពាន មួយចំនួនដែល បានកើតឡើងអំឡុងពេល ធ្វើប្រជាមតិនៃរដ្ឋធម្មនុញ្ញ លើកដំបូងនេះ។

ខណៈនោះដែរ លទ្ធផលមិនផ្លូវការណ៍ សម្រាប់ជុំដំបូងនៃការធ្វើ ប្រជាមតិនេះ បានបង្ហាញថា មានសម្លេងឆ្នោត ចំនួន ៥៦,៥ភាគរយ គាំទ្ររដ្ឋធម្មនុញ្ញនេះ។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃសៅរ៍ មានកន្លែងបោះឆ្នោតជាច្រើនត្រូវបាន គេបង្កើតឡើង នៅក្នុង ១០ខេត្ត របស់ប្រទេស អេហ្ស៊ីប ដើម្បីជាភាពងាយស្រួល សម្រាប់ការធ្វើប្រជាមតិ ជុំដំបូង ចំណែកលទ្ធផល ជាផ្លូវការចុងក្រោយ នឹងត្រូវបន្តនៅ ជុំបន្ទាប់ទៀត ដែលនឹងត្រូវធ្វើ ឡើងនៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះផងដែរ ៕

Photo by DAP-News


តើថ្ងៃទី ២៣ ដល់ ២៥ ខែធ្នូនេះ ផែនដីត្រូវងងឹតមែនឬយ៉ាងណា?

$
0
0

- ពិភពលោកនឹងត្រូវ បញ្ចប់អាយុកាលនៅ ក្នុងខែធ្នូ ឆ្នាំនេះ? ផែនដីនឹងត្រូវជួប ភាពងងឹត សូន្យសុង មិនមាន ពន្លឺព្រះអាទិត្យ នៅប៉ុន្មានថ្ងៃខាង មុខនេះដែរ?

Muscat, Oman-16 December 2012, នេះសុទ្ធតែជាចម្ងល់ និងការព្រួយបារម្ភ របស់ប្រជាជន មួយចំនួននៅក្នុង សង្គមខ្មែរយើង រហូតមានក្រុមគ្រួសារ មួយចំនួនបានត្រៀម ស្បៀងជាស្រេចដូចជា អង្ករ មី និងសំភារៈចំបាច់ មួយចំនួនទៀត ការពារក្រែងការ ទស្សន៏ទាយនោះជាការពិត។

ចុះសួរថា តើពាក្យដែលបានលេចឮនេះជាការពិតដែរទេ?

ការអះអាងមួយនៅក្នុងការឆ្លើយសំណួរ នៅក្នុងគេហទំព័ររបស់អង្គការណាសា (NASA ) អាចធ្វើ អោយចម្ងល់ទាំងអស់នឹងត្រូវរំសាយ ទៅបានយ៉ាងប្រាកដ។

នៅក្នុងការចោទសួរថា តើពិភពលោកនឹងមានការគំរាមកំហែង ណាមួយនៅក្នុងឆ្នាំ ២០១២នេះដែរទេ? ចំលើយត្រូវបានគេឆ្លើយ ដោយគ្មានស្ទាក់ស្ទើរថា  “ ពិភពលោកនឹងមិនត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០១២ នេះទេ។ ស្របគ្នានឹងពេលដែលពិភពលោកមានជីវិតរយៈកាលដល់ទៅជាង បួនពាន់លានឆ្នាំមកនោះ ក្រុមអ្នកវិទ្យា សាស្រ្ត បានអះអាងយ៉ាងប្រាកដថា ផែនដីពិតជាមិនមានការគំរាមកំហែង ណាមួយទាក់ ទងទៅនឹងឆ្នាំ ២០១២នេះ ”។

ចុះតើផែនដីនឹងត្រូវបាត់បង់ព្រះអាទិត្យនោះជាការពិតឬបែបណា?

សំណួរនេះក៏ត្រូវបានអង្គការណាសា(NASA) ធ្វើការច្រានចោល និងអះអាងថា ទាំងអង្គការណាសា ខ្លួនឯង និងអង្គការវិទ្យាសាស្រ្តដទៃទៀត មិនធ្លាប់បានអះអាងពីភាពងងឹត នៃផែនដីបែបនេះឡើយ។

ណាសាបានទាមទារឲ្យមានភស្តុតាងចំពោះការលើកឡើងស្តីពីការបញ្ចប់នៃជីវិតរបស់ផែនដីនោះ ។ តែទោះបីជាយ៉ាងណាភស្តុតាងគឺស្មើនឹងសូន្យ ។ អង្គការមួយនេះបានអះអាងទៀតថា ទោះបីជា មានការផលិតជា សៀវភៅ ខ្សែភាពយន្ត ឬឯកសារដទៃទៀតនៅតាមប្រព័ន្ធអិនធើណែត ក៏ការពិត មិនបានប្រែប្រួលឡើយ។ និយាយអោយងាយស្តាប់គ្មានភស្តុតាងដែលគួរអោយជឿជាក់ណាមួយ អាចអះអាងចំពោះហេតុការណ៏អាក្រក់បែបនេះចំពោះផែនដីនោះទេ៕

វិចារណកថាៈ មិនគួរព្រួយបារម្ភ អំពីស្ថានភាព ក្នុងប្រទេសកម្ពុជា ខ្លាំងពេកទេ

$
0
0

ថ្មីៗនេះក្រុមមន្ត្រី សិទ្ធិមនុស្ស និងអ្នកសង្កេតការណ៍ មួយចំនួន បានបង្ហាញនូវសេចក្តី ព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធទៅ នឹងការ បដិសេធ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មិនជួប ពិភាក្សាជាមួយ លោក សុរិយា ស៊ូបេឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ។ ទទ្ទឹមនឹងនេះ ក្នុងសន្និសីទកាសែត កាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុន ក្រោយពេលបញ្ចប់ បេសកកម្មលើក ទី៨របស់ ខ្លួនលោក សុរិយា ស៊ូបេឌី ក៏បានលើកឡើងដែរថា លោកនៅមាន សេចក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីវប្បធម៌ និរទណ្ឌភាព និងស្ថានភាព នៃសេរីភាព ក្នុង ការបញ្ចេញមតិ នៅប្រទេសកម្ពុជា ។ ជាពិសេសមន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានសម្តែង នូវការសោកស្តាយ និងការ ភ្ញាក់ផ្អើលផងដែរ ដោយសារមិនបាន ជួបតំណាងជាន់ខ្ពស់ ណាម្នាក់ របស់ រដ្ឋាភិបាលកម្ពុជា ក្នុងដំណើរទស្សនកិច្ច របស់ លោក រយៈពេលមួយសប្តាហ៍នៅក្នុងប្រទេសនេះ ។ ប៉ុន្តែក្រុមអ្នកតាមដានស្ថានការណ៍ មួយចំនួន បានលើកឡើងថា លោក សុរិយា ស៊ូបេឌី មិនគួរព្រួយបារម្ភ ខ្លាំងពេកទេ ចំពោះស្ថានការណ៍ ទាំងឡាយនៅក្នុងប្រទេសកម្ពុជា ។

មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល កម្ពុជា បានបញ្ជាក់ថា លោក សុរិយា ស៊ូបេឌី អ្នករាយការណ៍ពិសេស អង្គការសហ ប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា មិនគួរ ព្រួយបារម្ភខ្លាំងពេកទេ អំពីបញ្ហា នៅក្នុងប្រទេសនេះ ។ ដោយហេតុថា ចាប់តាំង ពីក្រោយ ពេលបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣ ប្រទេសកម្ពុជា បានខិតខំយ៉ាងខ្លាំង ដើម្បីពង្រឹងការ គោរពសិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជាធិបតេយ្យ ពង្រឹងសេរីភាព នៃការបញ្ចេញមតិ កែទម្រង់ ប្រព័ន្ធតុលាការ និងកែទម្រង់រដ្ឋបាលសាធារណៈ ជាដើម ។ ដូច្នេះមន្ត្រីអង្គការសហប្រជាជាតិ គួរពិនិត្យមើលបញ្ហានេះ ហើយគួរទទួល ស្គាល់ ថា កម្ពុជាយកចិត្តទុកដាក់ អនុវត្តន៍តាម អនុសាសន៍ របស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ។ ដោយសារតែកម្ពុជា ធ្វើការកែទម្រង់ សព្វបែបយ៉ាងនោះហើយ ទើបកម្ពុជាមានការរីកចម្រើន លើគ្រប់វិស័យ និងមានអ្នក វិយោគទុន បរទេស ចូលមករកស៊ី ក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយជីវភាពប្រជាពលរដ្ឋ កាន់តែធូរធារជាលំដាប់ ។

មជ្ឈដ្ឋានជាច្រើន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យ ទាំងបញ្ហាគោរព សិទ្ធិមនុស្ស ទាំងលទ្ធិប្រជាធិបតេយ្យ ទាំងការដោះស្រាយ វិបត្ដិដីធ្លី ទាំងសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ និងដំណើរ ការ បោះឆ្នោត ។ នៅក្នុង ប្រទេសកម្ពុជា ពុំមានអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចអ្វីដែលមាននៅក្នុងរបាយការណ៍ របស់មន្ដ្រី អង្គការសហប្រជាជាតិ និងរបាយការណ៍របស់មន្ដ្រីអង្គការសិទ្ធិមនុស្សក្នុងស្រុក ក៏ ដូចជារបាយការណ៍ របស់អង្គការ សិទ្ធិមនុស្ស អន្ដរជាតិនោះឡើយ ។ បើនិយាយពីសេរីភាព ក្នុងការបញ្ចេញមតិ គឺមានលក្ខណៈទូលំទូលាយ ព្រោះលោកសុរិយា ស៊ូបេឌី ខ្លួនឯង បានមក បំពេញបេសកកម្ម ៨លើកហើយ នៅក្នុងប្រទេសកម្ពុជា ដោយលោកអាច ដើរកាន់ក្បាលមីក្រូ និយាយ គ្រប់ច្រកល្ហក ក្នុងប្រទេសកម្ពុជា ។ ប្រសិនបើកម្ពុជា ពុំមានសេរីភាពក្នុងការបញ្ចេញមតិ គឺ លោកសុរិយា ស៊ូបេឌី មិនអាច បំពេញការងាររបស់ខ្ល្លួន បានដោយរលូនទេ ហើយប្រជាពល រដ្ឋ ក៏មិនអាចធ្វើការតវ៉ានិង ផ្ដល់កិច្ច សម្ភាសន៍ ជាមួយលោក បានដែរ ។

ក្រុមអ្នកតាមដានស្ថានការណ៍បានលើកឡើងថា បើនិយាយពីការបោះឆ្នោតវិញ គឺការ បោះឆ្នោតជាច្រើនអាណត្ដិ កន្លងទៅនេះ ប្រព្រឹត្ដទៅដោយសេរីត្រឹមត្រូវ និងយុត្ដិធម៌ ស្រប តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស យ៉ាង ពិតប្រាកដ និងមាន ការទទួលស្គាល់ ពីសហគមន៍អន្ដរជាតិផងដែរ ។ ជាការពិតនៅរាល់ ពេលបោះឆ្នោតម្ដង មានគណបក្ស នយោ បាយជាច្រើន ចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព ហើយប្រជាពលរដ្ឋ មានសិទ្ធិ សព្វបែបយ៉ាងក្នុងការ ជ្រើសរើសគណបក្ស នយោបាយ ដែលខ្លួនពេញចិត្ដ ។ ដូច្នេះការផ្ដល់ អនុសាសន៍របស់លោកសុរិយា ស៊ូបេឌី ឱ្យមានការកែទម្រង់ ប្រព័ន្ធបោះឆ្នោត និងផ្លាស់ប្ដូរ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមែនជារឿងចាំបាច់ ប៉ុន្មានទេ ព្រោះការ បោះឆ្នោតប្រព្រឹត្ដទៅដោយរលូន រួចទៅហើយ ។ មន្ដ្រីអង្គការសហប្រជាជាតិ មិនត្រូវជឿទៅលើការរិះគន់ របស់គណបក្ស ប្រឆាំង និងមន្ដ្រីសង្គមស៊ីវិលមួយចំនួននោះទេ ហើយត្រូវតែពិនិត្យមើលការពិត ឱ្យបានគ្រប់ជ្រុងជ្រោយ ។

សរុបសេចក្ដីមក មន្ដ្រីអង្គការសហប្រជាជាតិ មិនត្រូវព្រួយបារម្ភខ្លាំងពេកទេ ចំពោះ បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្ដិធម៌ និងដំណើរការបោះឆ្នោតនៅក្នុង ប្រទេសកម្ពុជា ចាប់តាំងពីក្រោយពេលបោះឆ្នោត ឆ្នាំ១៩៩៣ រហូតមកដល់ បច្ចុប្បន្ន ។ ជា ពិសេសពាក់ព័ន្ធនឹងបញ្ហាដីធ្លី រាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការដោះស្រាយ ប្រកប ដោយប្រសិទ្ធភាព តាមរយៈការអនុវត្ដគោលនយោបាយចាស់ សកម្មភាពថ្មី វាស់វែងដីធ្លី ធ្វើ ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានដក ហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនទាំងឡាយណា ដែលអនុវត្ដន៍មិនបានត្រឹមត្រូវ តាម កិច្ចសន្យាជាមួយរាជរដ្ឋាភិបាល និងបានផ្អាកការផ្ដល់ដីសម្បទាន សេដ្ឋកិច្ចជាបណ្ដោះ អាសន្ន ផងដែរ ។ មានន័យថា ស្ថានការណ៍ ក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរសព្វបែបយ៉ាង ដោយសារតែ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដឹកនាំ ប្រទេសកម្ពុជា លើផ្លូវត្រូវស្របតាម សេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស និងមានការគាំទ្រកាន់តែច្រើន ពីសហគមន៍អន្ដរជាតិ ៕

បុរសម្នាក់បានស្លាប់ ពេលម៉ូតូបែកកង់មុខ រេចង្កូតទៅបុក រថយន្តលក់ការ៉េម

$
0
0

កណ្តាល: បុរសកម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូរបស់ខ្លួនបែកកង់មុខ ខណៈកំពុងធ្វើដំណើរ ហើយរេចង្កូតទៅបុករថយន្តលក់ការ៉េម តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅជិតផ្លូវវត្ត កៀនស្វាយក្រៅ ក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលវេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០១២ ។

ជនរងគ្រោះ មានឈ្មោះ យ៉ន លួន អាយុ ៣០ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមកពីស្រុក នៅបាភ្នំ ទៅធ្វើការនៅភ្នំពេញ។ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានបែកកង់មុខ រេចង្កូតឆ្លងផ្លូវទៅម្ខាងទៀត ហើយបានបុករថយន្តលក់ការ៉េម ដែលបើកបរក្នុងទិសដៅច្រាសគ្នា ធ្វើឲ្យជនរងគ្រោះបុកក្បាលនឹងកញ្ចក់ធុងរថ យន្តរយះក្បាល ព្រមទាំងខ្ទាតប្រហែល២០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ភ្លាមៗនោះ នគរបាលចរាចរណ៍ ស្រុកកៀនស្វាយ បានចុះវាស់វែង រួចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការ នគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមច្បាប់ជាក្រោយ។ ចំណែកអ្នកបើកបររថយន្តដឹកការ៉េម បានរត់ គេចខ្លួន បន្ទាប់ពីដឹងថា ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត៕

Photo by DAP-NEWS

Photo by DAP-NEWS

អារកសម្លាប់ ប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច

$
0
0

កណ្តាលៈ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់ អត្តសញ្ញាណអារកសម្លាប់យ៉ាងព្រៃផ្សៃ ដោយសមត្ថកិច្ច សង្ស័យថា ប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេចនាវេលាម៉ោង ៧ និង២០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ នៅ ចំណុចផ្លូវលេខ ២១១ ក្នុងភូមិព្រៃរាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គឺហួសពីបន្ទាយយោធាសឹករងខេត្ត កណ្តាលបន្តិច។ ភ្លាមៗ នោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធ និងករណី ឃាតកម្មនេះ។

តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើឃាតកម្មខាងលើនេះ ឈ្មោះ ឆន់ ប៉ុន ហៅ ស អាយុ ២៩ ឆ្នាំ ជាប្រជាការពារភូមិដើមមាន និងមានមុខរបរជាអ្នកប៉ះកង់ និងរត់ម៉ូតូឌុប រស់នៅភូមិ-សង្កាត់ ដើម មាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមសមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុមិនមានបន្សល់នូវអ្វីជាតម្រុយ ដើម្បីតាមរកមុខសញ្ញាឃាតកនោះទេ មានតែសពជនរងគ្រោះ ដែលស្លាប់ក្នុងថ្លុកឈាម និងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-0725។

ពាក់ព័ន្ធនិងឃាតកម្មសម្លាប់ប្រជាការពារភូមិដើមមាននេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋាន ហើយក៏មិនទាន់មានព័ត៌ មានលំអិតយ៉ាងណានោះដែរ។ តែក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចឃាត់ខ្លួនបុរសពីរនាក់ យកទៅសួរនាំ ផងដែរ តែមិនទាន់មានលទ្ធផលនៅឡើយទេ។

ដោយឡែកសពជនរងគ្រោះ ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច័យ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ចិនជំរុញការស្វែងរក ដំណោះស្រាយ នយោបាយនៅស៊ីរី

$
0
0

ប៉េកាំង៖ អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ បានអំពាវ នាវសាជាថ្មី ក្នុងការស្វែងរកនូវដំណោះ ស្រាយនយោបាយឆ្លើយតបនឹង បញ្ហាវិបត្តិនៅក្នុងប្រទេសស៊ីរី ព្រមទាំង បានជំរុញឲ្យមានការចាប់ផ្តើមនូវដំណើរការផ្លាស់ប្តូរនយោបាយ ដែលផ្តើមចេញពីប្រជាជនស៊ីរីផ្ទាល់តែម្តង។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងដោយលើកឡើងនូវសំដីរបស់ អ្នកនាំពាក្យរូបនេះថា កន្លងមករដ្ឋាភិបាលចិន បានចូលរួមក្នុងការដោះស្រាយស្ថានភាពនៅស៊ីរី ជាច្រើនលើក ច្រើនសារ។ ប្រទេសចិន មានការព្រួយយ៉ាងខ្លាំង ចំពោះបញ្ហាអំពើហិង្សាក្នុងប្រទេសស៊ីរី ដែលចេះតែបន្តទៅមុខ ឥតឈប់ឈរ។

លោកស្រី Hua Chunying បានបន្តថា ដំណោះស្រាយនយោបាយ ចាំបាច់ត្រូវអាស្រ័យទៅលើផលប្រយោជន៍ របស់ប្រជាជនស៊ីរី ក៏ដូចជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិទាំងមូល។ កាលពីសប្តាហ៍មុនប្រទេសជា មិត្តរបស់ស៊ីរី បានធ្វើកិច្ចប្រជុំ ដោយមានការចូលរួមពីសំណាក់បណ្តាប្រទេសនៅសម្ព័ន្ធអារ៉ាប់ និងរដ្ឋាភិបាល លោកខាងលិច ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ព្រមទាំងបានប្រកាសទទួលស្គាល់ថា សម្ព័ន្ធជាតិ ដើម្បីបក្សប្រឆាំង ជាតំណាងស្របច្បាប់របស់ប្រជាជនស៊ីរី។

ទោះបីជាយ៉ាងនេះក្តី អនុប្រធានាធិបតីស៊ីរី លោក Farug al-Sharaa បាននិយាយថា ក្នុងស្ថានភាពដែលជម្លោះកំពុងកើតមានឡើង មិនថា រដ្ឋាភិបាល ឬក្រុមប្រឆាំង សុទ្ធតែមិនអាចដោះស្រាយបញ្ហានេះបានឡើយ។

លោក ស្រី Hua សាជាថ្មីម្តងទៀត បានជំរុញគ្រប់ភាគីទាំងអស់ក្នុងប្រទេសស៊ីរី គោរពតាមគោលការណ៍បទឈប់ បាញ់គ្នា ព្រមទាំងចាប់ផ្តើមនូវដំណើរការ នៃការផ្លាស់ប្តូរនយោបាយដែលផ្តើមដោយប្រជាជនស៊ីរី ឲ្យបានឆាប់ បំផុតតាម ដែលអាចធ្វើទៅបាន ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងប្រទេសស៊ីរីឡើងវិញ៕

Photo by DAP-NEWS

កូរ៉េខាងត្បូង និងចិន ពិភាក្សាប្រតិកម្មរបស់ UN ទាក់ទងការបាញ់ គ្រាប់រ៉ុក្កែតរបស់ កូរ៉េខាងជើង

$
0
0

សេអ៊ូលៈ អគ្គរាជទូតជាន់ខ្ពស់ប្រចាំប្រទេសកូរ៉េ ខាងត្បូង និងប្រទេសចិន បានធ្វើកិច្ចជំនួបជាមួយគ្នា កាលពីថ្ងៃ ចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ ទាក់ទងនឹងការប្រតិកម្មនានា ដែលអង្គការសហប្រជាជាតិ អាចធ្វើបាន ដើម្បីឆ្លើយតបនឹងទង្វើរឹងមានៈរបស់កូរ៉េខាងជើង ដែលបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ខ្លួន កាលពីសប្តាហ៍មុន។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីរដ្ឋាភិបាលក្រុងសេអ៊ូល។

យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap News ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងដោយលើកឡើងនូវសំដី របស់រដ្ឋមន្ត្រីរូបនេះថា លោក Kim Bong-hyun តំណាងរដ្ឋមន្ត្រីរដ្ឋាភិបាលក្រុងសេអ៊ូលទទួលបន្ទុកផ្នែកពហុភាគី  និងកិច្ចអន្តរជាតិ បានធ្វើកិច្ចជំនួបជាមួយជំនួយរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu ក្នុងទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១២ ដើម្បីពិភាក្សា ស្វែងរកមធ្យោបាយក្នុងឆ្លើយតមទៅនឹងឥរិយាបទរបស់  កូរ៉េខាងជើង៕

កូរ៉េខាងត្បូង ពិភាក្សាជាមួយចិន លើបញ្ហានេសាទ ខុសច្បាប់ជាលើកទីពីរ

$
0
0

សេអ៊ូលៈ ប្រទេសកូរ៉េខាងត្បូង បានធ្វើកិច្ច ពិភាក្សាជាមួយប្រទេសចិន ជាលើកទីពីរ កាលពីថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១២ ដើម្បីស្វែងរកមធ្យោបាយក្នុងការបង្ការបញ្ហា អ្នកនេសាទជនជាតិចិនខុសច្បាប់ ក្នុងដែនទឹកដែលស្ថិត ក្រោមអធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស របស់រដ្ឋាភិបាលក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១២។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap News ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងថា កិច្ចពិភាក្សាលើក ទីពីរនេះបានរៀបចំឡើងនៅក្នុងទីក្រុងសេអ៊ូល ដោយក្នុងកិច្ចពិភាក្សាលើកទីមួយបានរៀបចំឡើងកាលពីឆ្នាំមុន ក្នុងទីក្រុង ប៉េកាំងប្រទេសចិន៕


វិចារណកថា ៖ ជនរួមជាតិកម្ពុជា គួររួមគ្នាទ្រទ្រង់ មន្ទីរពេទ្យ គន្ធបុប្ផា

$
0
0

មន្ទីរពេទ្យគន្ធបុប្ផា ក្រោមការគ្រប់គ្រង របស់លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ជនជាតិស្វីស កំពុងតែដើរតួយ៉ាងសំខាន់ ក្នុងការសង្គ្រោះអាយុជីវិតកុមារកម្ពុជា ជាង១៣ លាននាក់ ក្នុង រយៈពេល២០ឆ្នាំកន្លងទៅនេះ ។ នៅពេលដែលមន្ទីរពេទ្យគន្ធបុបា្ផ មានតួនាទីកាន់តែធំធេង ក្នុងការព្យាបាលជំងឺនិងសង្គ្រោះជិវិតកុមារកម្ពុជា គឺការ ចំណាយរបស់មន្ទីរពេទ្យនេះ ទាំង៥ សាខា ចេះតែមានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ ធ្វើឱ្យមន្ទីរដ៏សំខាន់នេះប្រឈម នឹងបញ្ហាថវិកា សម្រាប់ចំណាយ ។ ដូច្នេះជនរួមជាតិកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ត្រូវរួមគ្នា ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុបា្ផ ទាំង៥សាខា តាមរយៈការបរិច្ចាគថវិកា និងសម្ភារៈ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីឱ្យដំណើរការរបស់មន្ទីរពេទ្យនេះ ប្រព្រឹត្ដទៅ ប្រកបដោយនិរន្ដរភាព ។ នៅពេលដែលជនរួមជាតិកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស មានទឹកចិត្ដសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុបា្ផ គឺមន្ទីរពេទ្យព្យាបាលជំងឺ កុមារដ៏ល្បី ល្បាញ នេះ អាចដំណើរការដោយរលូន ហើយកុមារកម្ពុជា រាប់សែនរាប់លាននាក់ នឹង ត្រូវបានជួយ សង្គ្រោះពីជំងឺផ្សេងៗ ដោយពុំមានបញ្ហាគួរឱ្យព្រួយបារម្ភតទៅទៀតឡើយ ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កូនស្រីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្ដេជ្ញាថា នឹងស្វះស្វែង រកជំនួយថវិកា មនុស្សធម៌ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុបា្ផ បានយ៉ាងតិច១លានដុល្លារអាមេរិក ក្នុង មួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ។ លោកស្រីហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុនិងទូរទស្សន៍បាយ័ន ហើយជាប្រធានមូលនិធិបាយ័ន បានថ្លែងនៅ ក្នុងពិធីប្រគល់ថវិកា ចំនួន១លាន ដុល្លារឱ្យដល់ប្រធានមូលនិធិគន្ធបុបា្ផ ថា ការផ្ដល់ថវិកានេះ មានគោលដៅឆ្លុះបញ្ចាំងនូវសុឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែង រួមគ្នាបន្ថែមទៀត ដើម្បីជួយទ្រ ទ្រង់ក្នុង សកម្មភាពការងារមនុស្សធម៌ និងជាពិសេស ក្នុងបុព្វហេតុលើកកម្ពស់ សុខុមាល ភាព និងជីវិតរស់នៅរបស់កុមារកម្ពុជា រាប់លាននាក់ ក្នុងមន្ទីរពេទ្យគន្ធបុបា្ផ ។

លោកស្រី ហ៊ុន ម៉ាណា បានបញ្ជាក់ទៀថា ថវិកាដែលប្រគល់ជូននៅពេលនេះ គឺបានមកពីការបរិច្ចាគ ពីសប្បុរសជនជាតិ និងអន្ដរជាតិ ហើយជំនួយជាថវិកា និងសម្ភារៈទាំងអស់របស់សប្បុរស ជន នឹងលើកកម្ពស់សុខភាពកុមារកម្ពុជា ឱ្យល្អប្រសើរ នាពេលអនាគត ។

លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ នាយកមន្ទីរពេទ្យគន្ធបុបា្ផ បានសម្ដែងនូវអំណរគុណដល់ ការផ្ដួចផ្ដើមគំនិតរបស់លោកស្រី ហ៊ុន ម៉ាណា ចំពោះការផ្ដល់មូលនិធិ ក្នុងការបន្ដជួយព្យា បាលជំងឺដល់កុមារកម្ពុជា ។ លោកបានបញ្ជាក់ថា លោកសង្ឃឹមថានឹងមាននិរន្ដរភាពបែប នេះ ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យ ក្នុងកិច្ចដំណើរ ការព្យាបាល របស់ខ្លួនឱ្យដល់កុមារ កម្ពុជា រួចផុតពីសេចក្ដីស្លាប់ ។ បើតាមលោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ បានឱ្យដឹងថា មាន កុមារកម្ពុជា ប្រមាណជាង១៣លាននាក់ បានមកទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃពី មន្ទីរពេទ្យគន្ធបុបា្ផទាំង៥សាខា ក្នុងរយៈពេល២០ឆ្នាំ កន្លងទៅនេះ ដោយបានចំណាយថវិកា អស់ប្រមាណជាង ៤៧៥លានដុល្លារ ។ មានន័យថា មន្ទីរពេទ្យគន្ធបុបា្ផទាំង៥សាខា បាន ចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ ដើម្បីព្យាបាលជំងឺនិងសង្គ្រោះអាយុ ជីវិតកុមារកម្ពុជា នៅទូទាំងប្រទេស ។

អ្នកតាមដានវិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា មន្ទីរពេទ្យគន្ធរ បុបា្ផ បានបំពេញតួនាទីសំខាន់ បន្ថែមពីលើតួនាទីមន្ទីរពេទ្យរដ្ឋ នៅទូទាំង ប្រទេស ។ ការ ដែលមន្ទីរពេទ្យគន្ធបុបា្ផ ព្យាបាលជំងឺកុមារកម្ពុជា ជាង១៣លាននាក់ ក្នុងរយៈពេល ២០ឆ្នាំ ដោយចំណាយថវិកា អស់៤៧៥លានដុល្លារ មិនមែន ជារឿងធម្មតាឡើយ ។ ដូច្នេះនៅពេល ដែលមន្ទីរពេទ្យគន្ធបុបា្ផ ប្រឈមនឹងកង្វះធនធាន សម្រាប់ទ្រទ្រង់ដំណើរការ របស់ខ្លួន គឺ ជនរួមជាតិកម្ពុជា ទាំងក្នុងនិង ក្រៅប្រទេស ត្រូវរួមគ្នាទ្រទ្រង់មន្ទីរពេទ្យនេះ ដើម្បី ឱ្យបំពេញតួនាទីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ។ ការបរិច្ចាគថវិកា តិចក្ដី ច្រើនក្ដី ជួយដល់មន្ទីរពេទ្យ គន្ធបុបា្ផ មានសារៈសំខាន់ណាស់ សម្រាប់ព្យាបាលជំងឺ និង សង្គ្រោះ ជីវិតកុមារកម្ពុជារាប់លាន នាក់ ជាពិសេសកុមារក្រីក្រពីតំបន់ជនបទ ។ ធ្វើបែបនេះ មន្ទីរ ពេទ្យគន្ធបុបា្ផ នឹងក្លាយទៅ ជាក្ដីសង្ឃឹមដ៏មុតមាំ របស់ប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស ជាមិនខាន ។

សរុបសេចក្ដីមក មន្ទីរពេទ្យគន្ធបុបា្ផ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការព្យាបាល និងសង្គ្រោះ អាយុជីវិតកុមារកម្ពុជា ជាង១៣លាននាក់ អស់រយៈពេល២០ឆ្នាំមកហើយ ដូច្នេះជនរួម ជាតិកម្ពុជា ត្រូវរួមគ្នាទ្រទ្រង់មន្ទីរពេទ្យនេះ ឱ្យដំណើរការប្រកបដោយនិរន្ដរភាព ។ កិច្ច ខិតខំប្រឹងប្រែងរបស់លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ប្រធាន មន្ទីរពេទ្យគន្ធបុបា្ផ ក្នុងការព្យា បាលជំងឺនិងសង្គ្រោះអាយុជីវិតកុមារកម្ពុជា គឺជាអំពើមនុស្សធម៌ ដ៏ថ្លៃថ្លាបំផុត មិនអាច កាត់ ថ្លៃបានឡើយ ។ ជនរួមជាតិកម្ពុជា គួរគាំទ្រអំពើមនុស្សធម៌របស់លោកប៊ីត រិចន័រ ហើយ រួមគ្នាជាថវិកា និងសម្ភារៈ ដើម្បីជួយឱ្យមន្ទីរពេទ្យគន្ធបុបា្ផ ទាំង៥សាខា មានលទ្ធ ភាពគ្រប់ គ្រាន់ ក្នុងការ សង្គ្រោះ អាយុជីវិត កុមារកម្ពុជានៅទូទាំងប្រទេស ។ ការលះបង់ របស់ជនរួមជាតិកម្ពុជា ក្នុងការទ្រទ្រង់មន្ទីរពេទ្យគន្ធបុបា្ផគឺជាបុណ្យកុសលដ៏ថ្លៃថ្លាបំផុត ព្រោះមន្ទីរពេទ្យគន្ធបុបា្ផ ជួយព្យាបាលជំងឺ និងសង្គ្រោះជីវិតកុមារកម្ពុជា ដោយឥតគិតថ្លៃ ៕

សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ

$
0
0

កំពង់ចាមៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាមួយ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ក្រោមប្រធានបទ ការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រាស្រ័យ ទាក់ទងជាមួយ ប្រជាពលរដ្ឋ ហើយក្នុងសិក្ខាសាលានោះ មានការចូលរួម ពីអាជ្ញាធរខេត្តកំពង់ចាម ជាច្រើននាក់ផងដែរ។

លោក ជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានថ្លែងថា សិក្ខាសាលាដែលមានរយៈពេល៤ម៉ោង ក្រោម ប្រធានបទ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ គឺមានគោលបំណង បង្ហាញ ពីសារៈសំខាន់ នៃការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ សាធារណៈជននា ពេលច្ចុប្បន្ន និងថ្ងៃអនាគត ប្រព័ន្ធផ្សព្វផ្សាយបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ជាអ្នកផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធិភាព តម្លាភាព និងគណៈ នេយ្យភាព សហប្រតិបត្តការ ជាមួយមន្ទីរ អង្គភាពស្ថាប័ន នានា ក្នុងខេត្ត ឲ្យកាន់តែមានភាព ប្រសើរ ឡើង ដើម្បីផលប្រយោជន៍ ដល់សង្គមជាតិទាំងមូលរបស់យើង។

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការទំនាក់ទំនងជាមួយ ប្រជាពលរដ្ឋតាមប្រព័ន្ធផ្សព្វផ្សាយ គឺជាការបញ្ជូនសារឲ្យថ្នាក់ដឹកនាំបានដឹងថា ពួកគាត់និយាយអំពីអ្វី? មានបញ្ហាអ្វី? និងត្រូវការអ្វី?។លោក រដ្ឋមន្ត្រី បានឲ្យដឹងទៀតថា សារព័ត៌មានឯករាជ និងប្រកបដោយវិជ្ជាជីវៈ អាចជួយថ្នាក់ដឹកនាំយ៉ាងសំខាន់ ។ សារព័ត៌មាន ជាអ្នកផ្លុំកញ្ចែ បង្ហាញឲ្យថ្នាក់ដឹកនាំបានដឹងពីការពិត និង មានចំណាត់ការលើបញ្ហានោះ។ម្យ៉ាងទៀតសារព័ត៌មានដែលឯករាជ និងប្រកបដោយវិជ្ជាជីវៈ មានតួនាទី សំខាន់ណាស់ ពីព្រោះដំណឹងនោះហើយ ដែលធ្វើឲ្យថ្នាក់ដឹកនាំយល់បាន ថា វាមានរឿងអ្វីដែលកើតឡើង មុនរឿងនោះត្រូវផ្ទុះ ហើយថ្នាក់ដឹកនាំអាច ចាត់វិធានការទប់ស្កាត់ បានទាន់ពេលវេលាផងដែរ៕

 

www.dap-news.com

www.dap-news.com

www.dap-news.com

នាវាយោធាចិន ធ្វើទស្សនកិច្ច នៅអូស្ត្រាលី

$
0
0

ស៊ីដនី៖ នាវាចម្បាំងចិន ចំនួន ៣គ្រឿងបានធ្វើដំណើរទៅដល់ឈូងសមុទ្រ អាឌែន របស់ ទីក្រុង ស៊ីដនី ប្រទេស អូស្ត្រាលី ហើយ ដើម្បីធ្វើទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅកំពង់ផែទីក្រុង ស៊ីដនី ព្រម ទាំងចូលរួមក្នុង ប្រតិបត្តិការ ប្រឆាំងចោរ សមុទ្រផង ដែរ។ នេះបើតាមការផ្សាយ ព័ត៌មានក្នុង តំបន់ នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២។

នាវាទាំងបីខាងលើនេះ មានឈ្មោះថា យី យ៉ាង, ឆេង ហ្សួ, និង គៀន ដាវ ហ៊ូ បានធ្វើដំណើរទៅដល់ ទី ក្រុង ស៊ីដនី នៅវេលា ម៉ោង ៨ និង ៣០នាទីព្រឹកម៉ោងទៅក្នុងតំបន់ ថ្ងៃអង្គារនេះ។ នេះបើតាម ការ ផ្សាយ ផងដែរពី សារព័ត៌ មាន អូស្ត្រាលី AAP។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ស្ទេហ្វិន ស្មីត បាននិយាយនៅក្នុងសេក្តីថ្លែងការណ៍របស់ ខ្លួនថា កងទ័ព ជើងទឹក ចិន និង អូស្ត្រាលី នឹង ចែករំលែកនូវមេរៀនទាំងឡាយដែលបាន សិក្សាអំពី ប្រតិបត្តិ ការ ប្រឆាំងបទ ល្មើស តាមដែនសមុទ្រ អំឡុង ពេលធ្វើទស្សនកិច្ចនោះ។

លោក ស្មីត បានលើកឡើងថា “ចិន បានដើរតួនាទីស្នូលក្នុងការរក្សាសន្តិសុខក្នុងតំបន់ ហើយ អូស្ត្រាលី សូម ស្វាគមន៍កិច្ចខិត ខំប្រឹងប្រែងដែលចិនបានផ្តល់ ក្នុងការរួមសហការណ៍គ្នាជា មួយ បណ្តាប្រទេសនានា ផ្សេង ទៀត ដើម្បីបញ្ឈប់បទ ល្មើសតាម ដែនសមុទ្រនេះ។”

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១២ នេះយោធាជើងទឹកអូស្ត្រាលី ក៏មានការធ្វើសមយុទ្ធ ពីរ លើក ផ្សេង ទៀត ផងដែរ ជាមួយ នឹង ប្រទេសចិន ហើយចំពោះការចេញប្រតិបត្តិការរួមគ្នា ពេល នេះ គឺ ដើម្បីរំលឹកដល់ខួបទី ៤០ ឆ្នាំ នៃការបង្កើតឲ្យ មាន ទំនាក់ ទំនង ការទូតរវាងប្រទេសចិន និងអូស្ត្រាលី ផងដែរ។

Photo by DAP-News

អធិការនគរបាល ស្រុកមុខកំពូល នាំកងកម្លាំង ចុះសួរសុខទុក្ខ មន្រ្តីនគរបាលស្រុក កំពុងមានជំងឺ

$
0
0

កណ្តាលៈ បន្ទាប់ពីបាន ទទួលការណែនាំពីស្នងការ នគរបាល ខេត្តកណ្តាល លោក អ៊ាវ ចំរើន ក្រុមមន្រ្តី នគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរៈសេនីយ៍ទោ ម៉ាន់ គឹមឡេង រួមជាមួយនគរ បាល សុ្រកមុខកំពូល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២  បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ អធិការរងម្នាក់ ដែលកំពុងមានជំងឺសម្រាក ព្យាបាលនៅឯផ្ទះ ។

លោកវរៈសេនីយ៍ទោ ម៉ាន់ គឹមឡេង រួមជាមួយលោកអធិការនគរបាលស្រុកមុខកំពូល សោម សីហាក់ នាថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះ បានដឹកនាំកម្លាំងនគរបាល ជាច្រើនរូបទៅសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ហេង វណ្ណា អធិការរង នគរបាលសុ្រកមុខកំពូល ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។

ក្នុងនោះដែរ លោក សោម សីហាក់ ក៏បានពាំនាំនូវ សម្ភារៈ និងថវិកា មួយចំនួនរបស់ស្នងការនគរបាលខេត្តកណ្តាល លោក អ៊ីវ ចំរើន ជូនដល់លោក ហេង វណ្ណា ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមប្រដាប់អាវុធ ៤០នាកស្លាប់ ក្នុងការបំផ្ទុះ នៅអាឡេពប៉ូ

$
0
0

ដាម៉ាស៖ ទីភ្នាក់ងារ ព័ត៌មានរដ្ឋ សាណា បានផ្សាយថា យ៉ាងហោចណាស់ មានក្រុម បុរសប្រដាប់អាវុធ ៤០នាក់បានស្លាប់ កាលពីថ្ងៃចន្ទ ទី១៧ ខែធ្នូ នៅភាគខាងជើង ទីក្រុង អាឡេពប៉ូ របស់ប្រទេសស៊ីរី បន្ទាប់ពីមានការបំផ្ទុះ រថយន្តអត្តឃាត មួយកើតឡើង។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២ថា ការបំផ្ទុះបានកើតឡើង នៅក្នុងតំបន់ ប៊ូស្តាន អាល់ហ្គាស័រ ក្នុងទីក្រុង អាឡេពប៉ូ បន្ថែមលើស ពីនេះក្រុមភេរវជន ក៏បានស្លាប់ផងដែរ ខណៈដែលពួកគេជិះរថយន្ត រួចក៏មានហេតុការណ៍ ផ្ទុះកើតឡើងតែម្តង។
ទីក្រុងអាឡេពប៉ូ ជាទីក្រុងធំទីពីររបស់ស៊ីរី ជាមួយនឹងរោងចក្រអគ្គីសនី ដែលជាជំនួយ ផ្នែក សេដ្ឋកិច្ចមួយផ្នែក របស់ប្រទេស ហើយទីក្រុងនេះ ក៏រងនូវការ រុកគួនដោយអំពើហិង្សា រយៈពេលជាច្រើនខែ នៅពេលដែលក្រុមឧទ្ទាម ប្រដាប់អាវុធបានប្តេជ្ញាថា នឹងប្រយុទ្ធដើម្បី ដណ្តើមយកទីក្រុង នេះមកគ្រប់គ្រងឲ្យបាន។

គួរបញ្ជាក់ផងដែរថា កាលពីព្រលឹមថ្ងៃចន្ទ ទី១៧ ខែធ្នូ ព័ត៌មានក្នុងតំបន់ស៊ីរី បានផ្សាយថា មានប្រជាជនបីនាក់បានស្លាប់ ក្នុងតំបន់ប៊ូស្តាន អាល់បាស្សា របស់ទីក្រុង អាឡេពប៉ូ ក្នុងការ បំផ្ទុះមួយ ដែលបានកើតឡើងនៅក្បែរ បរិវេណនៃស្ថានីយ៍ប៉ូលីសតែម្តង ៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>