Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មូលនិធិ បាយ័នផ្តល់ ថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យ គន្ធរបុប្ផា​ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ នៅល្ងាចថ្ងៃ ទី១៦ ខែធ្នូ នេះ មូលនិធិបាយ័នបាន ផ្តល់ថវិកាដល់មន្ទីរពេទ្យ គន្ធបុប្ផានូវទឹក ប្រាក់ចំនួន ១លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ ក្នុងមួយឆ្នាំៗ១លានដុល្លារ ដើម្បីព្យាបាលជំងឺ ដល់កុមារ កម្ពុជាដែលមានជីវភាព ក្រខ្សត់ ដែលកម្មវិធីនេះធ្វើឡើង នាសណ្ឋាគារស៊ូហ្វីតែលភោគីត្រា ។

អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានមូលនិធិបាយ័ន លោកស្រី ហ៊ុន ម៉ាណា មានប្រសាសន៍ នៅក្នុងពិធីប្រគល់ ប្រាក់នោះថា ការប្រគល់ប្រាក់នេះ សម្រាប់កិច្ចការងារមនុស្សធម៌ ក្នុងការជួយទ្រទ្រង ព្យាបាលដល់កុមារកម្ពុជា រាប់លាននាក់កំពុងប្រឈមមុខ នឹងជម្ងឺតម្កាត់នានាជាពិសេស លើកកម្ពស់ សុខមាលភាព ដល់កុមារជាច្រើនផងដែរ។

លោកស្រីបន្តថា មូលនិធិបាយ័ន នឹងនៅតែដើរតួនាទីស្នូល ជាមជ្ឈមណ្ឌលកណ្តាល សម្របសម្រួលប្រមែល ប្រមូលថវិកាពីសប្បុរសជនគ្រប់ច្រកល្ហក់ និងគ្រប់ពេលវេលាដើម្បីរួមគ្នាសម្រេចឲ្យបាន ជោគជ័យក្នុងបេសកម្ម ដ៏វិសេសវិសាលថ្លៃថ្លាជួយដល់កុមារកម្ពុជា ក្រីក្រនិងអាណាថា ដែលមានជម្ងឺមកព្យាបាល នៅមន្ទីរពេទ្យមួយនេះ។

លោកស្រី បន្ថែមថា“យើងរួមគ្នាប្តេជ្ញានិងសូមស្វែង រកជំនួយថវិកាមនុស្សធម៌ ឧបត្ថម្ភដល់មន្ទីរពេទ្យ នេះឲ្យ បានយ៉ាង តិច១លាន ដុល្លារក្នុង១ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣លើមូលនិធិដែលមានស្រាប់ លើជំនួយរបស់ភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិនៅប្រទេសស្វីសដែលមាន៤លានដុល្លារក្នុង១ឆ្នាំ”។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោកស្រី ម៉ែន សំអន ក៏បានថ្លែងនៅក្នុងវេទិការនោះដែរថា សកម្មភាពនិងទឹកចិត្ត របស់សប្បុរសជនទាំងអស់ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងបេសកម្មមនុស្ស ធម៌ដែលបាន ជួយកុមារកម្ពុជា ពិសេសធ្វើឲ្យសកម្មភាពពិនិត្យនឹងព្យាបាលកុមារក្នុងមន្ទីរពេទ្យគន្ធបុប្ផា មាននិរន្តរភាពនឹង រីកចំរើនកាន់តែប្រសើរឡើងជាលំដាប់ ។

លោកស្រីបន្តថា មន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីដំណើរការរហូតមកដល់ពេលនេះ មន្ទីរពេទ្យបានទទួលការពារ ព្យាបាលកុមារកម្ពុជាមិនរើសមុខដោយឥតគិតកម្រៃ បានចំនួនរាប់លាននាក់ ហើយបច្ចុប្បន្នមន្ទីរពេទ្យ មានតម្រូវការថវិកាសម្រាប់ផ្គត់ផ្គងយ៉ាងច្រើនក្នុងមួយឆ្នាំៗ អំណោយសប្បុរសធម៌របស់មូលនិធិនាពេលនេះ ក៏ដូចជានាពេលកន្លងមកមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរួមចំណែកលើកកម្ពស់សុខមាលភាពរបស់មាតា និងទារកកុមារនៅកម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ជា ត្រូវបានសម្ភោធ ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩២ ហើយគិតមក ដល់ឆ្នាំ២០១២ មន្ទីរពេទ្យនេះ មានអាយុកាល ជាង២០ឆ្នាំ មកហើយ។

គន្ធបុប្ផា ជាមន្ទីរពេទ្យ ត្រូវបានបង្កើតឡើង ក្នុងគោលដៅមនុស្សធម៌ សម្រាប់ព្យាបាល និងផ្ដល់សេវាសុ ខភាពដោយឥតគិតថ្លៃ ដល់កុមារកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ក្រោមជំនួយថវិកា ពីរាជរដ្ឋា ភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស ព្រមទាំង សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ។ មន្ទីរពេទ្យនេះ បានដើរ តួនាទី យ៉ាងសំខាន់ និងជាកន្លែងផ្ដល់ក្ដីសង្ឃឹម ដល់កុមារ នៅក្នុងប្រទេសកម្ពុជា ជាពិសេស កុមារក្រីក្រ រាប់សែននាក់ ដែលឳពុកម្តាយ ពួកគេទាំងនោះខ្វះលទ្ធភាព ក្នុងការព្យាបាលដល់កូន ៗ ។

គិតមកដល់ឆ្នាំ ២០១២នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិគ្រោះជំងឺក្រៅចំនួន១៣,៥ លាននាក់, ជំងឺសម្រាកនៅពេទ្យចំនួន ១,២ លាននាក់ , ម្តាយសម្រាលទារកចំនួន ១១២.០០០ នាក់ ។ ប៉ុន្តែនាពេលថ្មីៗនេះ មន្ទីរពេទ្យដ៏សំខាន់មួយនេះ បានជួបនូវវិបត្តិហិរញ្ញវត្ថុ ខ្លះៗ ដែលកំពុងប្រឈមមុខជាមួយដំណើរការ នៃការងាររបស់មន្ទីរពេទ្យ ដែលជំនួយ ផ្នែកហិរញ្ញវត្ថុបន្ថែម ។

លោកវេជ្ជបណ្ឌិតBeat Richner ជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យ ដឹងថាកាលពីពេលកន្លងមកថា មានកុមារជាច្រើននាក់ ដែលកំពុង ទទួលរងនូវ ជំងឺផ្សេងៗ ដូចជា៖ ជំងឺគ្រុនឈាម, ក្អក, គ្រុនសន្ធុំ, រាគ, ក្តៅខ្លួន, ឈឺក្បាល, របេង, រលាកស្រោមពោះវៀន, គ្រុនចាញ់, កង្វះជីវជាតិ, រលាកសួត, ផ្លូវដង្ហើម និងជម្ងឺដែលបង្កជាយថាហេតុផ្សេងៗ ដូចជា៖ របួស, បាក់ឆ្អឹង, បែកក្បាល, រលាកភ្លើង, រលាកទឹកក្តៅ។ នៅក្នុងពេលនេះ មានកុមារជាច្រើននាក់ ទៀត ដែលកំពុងទទួល ការវះកាត់នៅក្នុងមន្ទីរពេទ្យ ផងដែរ។ ទិន្នន័យ ដែលទទួលបាន ពីមន្ទីរ ពេទ្យគន្ធបុប្ផា បានឲ្យដឹងថា កុមារដែលមក សម្រាកព្យាបាល ដោយមិនគិតថ្លៃ មានចំនួនជាមធ្យមជាង១ពាន់ អ្នកក្នុង១ខែៗ។

បន្ទាប់ពីបាន ទទួលព័ត៌មាន ស្តីពីការខ្វះខាត ថវិកាក្នុងការគាំពារ សុខភាព របស់កុមារ ដែលមកសម្រាក ព្យាបាល ជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា លោកជំទាវហ៊ុន ម៉ាណា ក្នុងនាមជាប្រធាន  មូលនិធិបាយ័ន និងក្នុងនាមជា យុវជនកម្ពុជា ជាពិសេស ក្នុងនាមជាមាតា មួយរូបផងដែរនោះ បានចុះទៅពិនិត្យ ដោយផ្ទាល់នៅមន្ទីរពេទ្យ គន្ធបុប្ផា រាជធានីភ្នំពេញ ជាច្រើនដង ។

ស្ថិតក្រោមឆន្ទៈជា ប្រជាជនកម្ពុជា និងក្នុងនាមជា មាតាមួយរូប លោកជំទាវ ហ៊ុន ម៉ាណា បានធ្វើការអំពាវនាវ ក្នុងការស្វែងរកការគាំទ្រ ផ្នែកថវិកាជួយ ដល់មន្ទីរពេទ្យគន្ធបុប្ជា សម្រាប់ ការគាំពារ បម្រើដល់វិស័យ សុខមាល ភាព កុមារដែលកំពុងតែទាមទារ ការជួយសង្រ្គោះ។

ឆន្ទៈសេ្នហាជាតិ ខ្មែស្រឡាញ់ខ្មែរ និងក្រោមទឹកចិត្ត សណ្ដោសប្រណី ដ៏ខ្លាំងក្លា ដល់កុមារកម្ពុជា រាប់សែននាក់ដែល កំពុងតែរង់ចាំការ ជួយសង្គ្រោះនោះ បានធ្វើឲ្យមូល និធិបាយ័នអាចស្វែង រកមូលនិធិគាំទ្រ ដល់មន្ទីរពេទ្យគន្ធបុប្ជា រហូតដល់ជិត៣លាន ដុល្លារអាមេរិក ពីសំណាក់ សប្បុរសជនជាច្រើន ដែលពួកគាត់ តែងតែ បានចូលរួមចំណែកយ៉ាង សកម្មជាមួយ នឹងសកម្មភាពនានា របស់មូលនិធិបាយ័ន ក្នុងទិសដៅ ជួយទ្រទ្រង់ដល់ចលនា មនុស្សធម៌ក្នុង សង្គមកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ ប្រទេសកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល៕

រហូតមកដល់បច្ចុប្បន្ននេះ មូលនិធិបាយ័ន ក៏កំពុងទទួល ថវិកាបរិច្ចាគ ជាបន្តបន្ទាប់ ពីសប្បុរសជន ដទៃទៀតហើយ ថវិកាដែលប្រមូលបាន នឹងប្រគល់ដល់ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ មូលនិធិបាយ័ន ក៏នៅរង់ចាំទទួល ស្វាគមន៍ដល់ សណ្តានចិត្ត ដ៏ប្រពៃពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលមានបំណង ចង់ចរិច្ចាគ ថវិកាជួយដល់ មន្ទីរពេទ្យ គន្ធបុប្ផា ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

{jwplayer}http://111.92.240.170:81/dap-news/dap-images/2012/December/id-010/kunthakbopha.mp4&image= http://111.92.240.170:81/dap-news/dap-images/2012/December/id-067/CH-0293.jpg&width=400&height=300{/jwplayer}

សាធារណរដ្ឋឆេក លុបបំណុល ដែល កម្ពុជា បានជំពាក់ ៣លានដុល្លារ

$
0
0

ភ្នំពេញ ៖ សាធារណរដ្ឋឆេក បានប្រកាស ឱ្យដឹង នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២ តាមរយៈមន្ដ្រីការទូតរបស់ខ្លួនថា រដ្ឋាភិបាល ឆេក បានលុបបំណុលជាង៣លានដុល្លារ សហរដ្ឋអាមេរិក ដែលប្រទេសកម្ពុជា បានជំពាក់នៅក្នុងអតីតកាល (សម័យសង្គ្រាម ស៊ីវិលនៅក្នុងប្រទេសកម្ពុជា) ។

នៅក្នុងឱកាសជូនសារតាំង ចំពោះសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបដាច់ដោយឡែកជាមួយលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព វីតេសស្លាវ ហ្គ្រេបប៉ិល បានឱ្យដឹងថា រដ្ឋាភិបាលសាធារណរដ្ឋឆេក បានប្រកាសលុបបំណុល ដែលកម្ពុជា បានជំពាក់ ហើយសន្យាបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការ វាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត ។

លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួង ការបរទេស បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រៅជំនួបថា “រដ្ឋាភិបាលសាធារណរដ្ឋឆេក បានលុបបំណុលជាង៣លានដុល្លារ ដោយបាន បង្វែបំណុលនេះ មកជាជំនួយមួយចំនួន សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យសុខាភិបាល សេវាកម្មសង្គម អប់រំ និងកសិកម្ម ។

ការប្រកាសលុបបំណុលរបស់ឆេក បន្ទាប់ ពីប្រទេសកម្ពុជា បានប្រកាសសងបំណុល សហរដ្ឋអាមេរិក ជិត៤០០លានដុល្លារ ដែល កម្ពុជា បានហៅថា បំណុកកខ្វក់ខណៈដែល សហរដ្ឋអាមេរិកបានផ្ដល់កម្ចីឱ្យទៅរបបសាធារណរដ្ឋលន់នល់ពីថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ដល់ថ្ងៃ១៣ មេសា ១៩៧៥ បន្ទាប់ពីរបបនេះ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះបាទនរោត្ដមសីហនុ ចេញពីព្រះប្រមុខរដ្ឋ ៕

Photo by DAP-NEWS

ងួន សឿរ កាត់ទោស ដោយកំបាំងមុខ ជាប់ពន្ធនាគារ២៨ ឆ្នាំ ឯបក្ខពួក៦នាក់ ទៀត ពី ២២ឆ្នាំទៅ២៥ឆ្នាំ

$
0
0

ភ្នំពេញៈ សំណុំរឿងចាប់ជំរិត កូនប្រុស លោក សូរ ផន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ត្រូវបានបំបែក ងូន សឿ អតីតកអគ្គស្នងការរង នគរបាលជាតិ ត្រូវបានកាត់ទោស កំបាំងមុខដាក់ពន្ធនាគារ២៨ ឆ្នាំ ឯជនជាប់ចោទ ស៊ុត សុភី ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ២២ ឆ្នាំ ដោយសាលាដំបូងរាជធានីភ្នំពេញ ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វិសាល នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១នេះ បានប្រកាសថា សម្រេចផ្តន្ទាទោសជនជាប់ចោទ ងួន សឿរ ដាក់ពន្ធនាគាររយៈពេល២៨ ឆ្នាំ ឯជនចាប់ចោទ ស៊ុត សុភី សម្រេចដាក់ពន្ធនាគាររយៈពេល២២ ឆ្នាំ ។

លោក ស៊ិន វិសាល បានប្រកាសទៀតថា ជនជាប់ចោទ ងួន សឿ ត្រូវបានផ្តន្ទាទោស ដោយកំបាំងមុខពីបទ បង្ខំាង មនុស្សដោយខុសច្បាប់ ក្នុងការជំរិតទារប្រាក់ ឯជនជាប់ចោទ ស៊ុត សុភី ត្រូវបានផ្តន្ទាទោសពីបទ សមគំនិត ជាសហចារីក្នុងការ ប្រព្រឹត្តបទល្មើស ការចាប់ឃុំឃាំង បង្ខំាង ដោយខុសច្បាប់ និងកាន់កាប់អាវុធ ខុសច្បាប់ ។

 ប្រធានសាលាដំបូង រាជធានីភ្នំពេញ លោកជីវ កេង ក៍បានថ្លែងបញ្ជាក់ដែរថា ទណ្ឌិត ងួន សឿរ គឺពិតជា មេខ្លោង ក្នុងការរៀបចំគម្រោងជម្រិតប្រាក់កូន លោកសូរ ផន ។

គួរំលឹកដែរថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះករណីជំរិតទារប្រាក់កូនប្រុស របស់លោក សូ ផន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងនោះសវនាការលោក ងួន សឿរ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសបារាំង ត្រូវបានសង្ស័យថា ជាមេខ្លោង ក្នុងាការរៀបចំផែនការចាប់ឲ្យមនុស្ស៦ នាក់ផ្សេងទៀតធ្វើការជំរិត ប៉ុន្តែសវនាការត្រូវបានពន្យាម្តងជាពីរដង រហូតដល់រសៀលថ្ងៃទី១៨ នេះ ទើបចៅក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទទាំងនោះ។

កូនប្រុសរបស់លោក សូរ ផន អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃ លោក សូរ អាកណូ ត្រូវបានមនុស្ស៤នាក់ ធ្វើការចាប់ជំរិតនៅ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១១ នៅមុខផ្ទះលេខ១Eo សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ក្នុងសកម្មភាពនេះ ជន សង្ស័យបានប្រើប្រាស់ រថយន្ត លុចស៊ីស RX300 ពណ៌ស្ករ មួយគ្រឿង ប្រដាប់ដោយ កំាភ្លើង AK47 និងអាវុធខ្លី មួយដើមទៀត ។ ក្រោយការស៊ើបអង្កេត ដ៏ស្វិតស្វាញ របស់កម្លំាង សមត្ថកិច្ច ជនសង្ស័យម្នាក់ ឈ្មោះ ស៊ុត សុភី ត្រូវបានឃាត់ខ្លួន នៅថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ នៅចំណុចមុខ យានដ្ឋានជួសជុល រថយន្តផ្លូវភ្លោះ ភូមិដើមស្រល់ សង្កាត់សែនមនោរម្យ ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។

ក្រោយមកលោក ស៊ុត សុភី អាយុ៣៧ ឆ្នាំ ត្រូវបានសង្ស័យថា ជាសហចារីក្នុងការ ប្រព្រឹត្តបទល្មើស ការចាប់ឃុំឃាំង បង្ខំាង ដោយខុសច្បាប់ និងកាន់កាប់អាវុធ ខុសច្បាប់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១១ ទៅលើ លោក សូរ អាកណូ កូនប្រុសរបស់ លោក សូរ ផន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ ដោយឡែក ជនសង្ស័យចំនួន៥នាក់ទៀត បានរត់គេចខ្លួន ក្នុងនោះរួមមាន ឈ្មោះ ល្វាចេក ហៅ ធី, សែម សុភាព ហៅ ចាន់, ជាតិ វិចិត្រ, ឃ្លី សុភី និង ឈ្មោះ វ៉ាន់ ។

ជនជាប់ចោទ ស៊ុត សុភី បានសារភាពថា ពិតជារួមចំណែកក្នុងការប្រព្រឹត្ត បទល្មើសជំរិតទារប្រាក់ កូនលោក សូរ ផន នេះ ប្រាកដ មែន ក្នុងសកម្មភាពជំរិតទារប្រាក់នេះ គាត់បានទទួលប្រាក់ ចំនួន១ម៉ឺន ដុល្លារអាមេរិក ។ ជនជាប់ចោទបន្តទៀតថា អំពើជំរិតទារប្រាក់នេះប្រព្រឹត្តគ្នាចំនួន៧ នាក់ គឺលោក ងួន សឿរ ជាមេក្លោង និងជាអ្នករៀបចំ គំរោង លុយកាក់ មធ្យោបាយ និងសម្ភារៈ ។ ជនជាប់ចោទជា សហចារី ក្នុងអំពើជំរិតទារប្រាក់ ស៊ុត សុភី បានបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១១ បក្ខពួកខ្លួន បានរៀបចំគំរោង ចាប់ជំរិតកូន លោក សូ ផន ម្តងហើយដែរ ប៉ុន្តែមិនបានសម្រេច ។

លោក សូរ ផន បាននិយាយនៅក្នុងអង្គសវនាការថា លោក ងួន សឿ ចាប់ជំរិតកូនប្រុសរបស់គាត់ គឺមកពីរឿងគំនុំ ។ លោក សូរផន បន្តថា “បន្ទាប់ពីត្រូវបានគេ បញ្ចប់តំណែងជាអគ្គស្នងការ រងនគរបាលជាតិ ងួន សឿ មានការ អន់ចិត្ត និងខ្ញុំ ហើយបាន ប្រាប់កូនប្រុស របស់ខ្ញុំនៅប្រទេស បារាំងថា ខ្ញុំជាអ្នកដណ្តើម តួនាទីរបស់គាត់”។

មន្រ្តីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានឲ្យដឹងក្នុងសវនាការថា ជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅក្នុង ខេត្តមណ្ឌលគិរី ក្រោយ ពីការស្រាវជ្រាវ អស់ជាច្រើនថ្ងៃ ។មន្ត្រីអាវុធហត្ថ ឲ្យដឹងទៀតថា មូលហេតុដែល ឈានដល់ ការកំណត់អត្តសញ្ញាណ ជន សង្ស័យបាន គឺតាមរយៈអត្តសញ្ញាប័ណ្ណ ទិញលេខទូរស័ព្ទ របស់ស្រ្តីឈ្មោះ តុង ចន្តា ដែលមានទីលំនៅ នៅក្រុងប៉ោយប៉ែត ៕

Photo by DAP-NEWS

សម្តេចតេជោ ច្រានចោលបន្ទូល ព្រះអង្គម្ចាស់ធម្មិកោ ពាក់ព័ន្ធការកសាង ព្រះមេនព្រះបរម រតនកោដ្ឋ

$
0
0

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ថា ការកសាងព្រះមេនព្រះបរមរតនកោដ្ឋ ចំណាយអស់មួយលាន ពីរសែនដុល្លារអាមេរិក មិន មែនអស់ ៥លានដុល្លារដូចការសន្និដ្ឋានរបស់ក្រុមអគតិ មួយចំនួននោះឡើយ។

សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈដែលសម្តេចបានអញ្ជើញពិនិត្យការដ្ឋានសាងសង់ព្រះមេន ព្រះបរម រតនកោដ្ឋ សម្តេចព្រះមហាវីរក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៅទីវាលព្រះមេរុ ដែលស្ថិត នៅខាងជើងព្រះបរមរាជវាំង។ សម្តេចបន្តទៀតថា ការវាយតម្លៃដោយមនុស្សមួយចំនួនរាប់ទាំងព្រះអង្គម្ចាស់ ស៊ី សុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ដែលបានប្រាប់សារព័ត៌មានថា ការចំណាយលើការ កសាងព្រះមេនសម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ អស់មិនតិចជាង ៥លានដុល្លារសហរដ្ឋអាមេរិកនោះ គឺដោយសារពួកគេទាំងនោះ ធ្លាប់ស៊ី ធ្លាប់លួច ធ្លាប់កឹបកេង ទ្រព្យសម្បត្តិជាតិតែប៉ុណ្ណោះ។

សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជាថា បើទោះបីជាមើលឃើញភាពស្កឹមស្កៃ នៃសំណង់ ដែលមានតម្លៃប៉ាន់ស្មានគួរតែ ៥ លានដុល្លារ ក៏ប៉ុន្តែតម្លៃនេះ មានក្រោម ១,២ ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ»។

សម្តេច ហ៊ុន សែន មានប្រសាសន៍ទៀតថា នេះជាការវាយតម្លៃអាក្រក់ណាស់ វាហាក់ដូចជាការប្រមាថ ចំពោះ អតីតព្រះមហាក្សត្រ ប្រមាថចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏ដូចជាព្រះរាជវង្សានុវង្ស និងរាជរដ្ឋាភិបាល កម្ពុជាថា បានចំណាយខ្ជះខ្ជាយទៅលើព្រះរាជបរមសព ដោយគ្រាន់តែព្រះមេន នេះអស់តម្លៃប្រមាណជា ៥លាន ដុល្លារសហរដ្ឋអាមេរិក។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរថា រាជរដ្ឋា ភិបាល មានកាតព្វកិច្ច ដើម្បីនឹងធ្វើយ៉ាងណាឲ្យសក្តិសមទៅនឹងព្រះបិតាជាតិរបស់យើង ដូច្នេះយើងត្រូវការមិន តិចជាងរយៈពេល៣ខែទេ សម្រាប់ការរៀបចំព្រះរាជពិធីនេះ ដែលកាលពីព្រះរាជសព របស់ព្រះករុណាព្រះ សុរា ម្រិត បានចំណាយពេលរហូតដល់ទៅ៥ខែ ប៉ុន្តែដោយសារតែមិនចង់ឲ្យមានការឆ្លងឆ្នាំទាំងឆ្នាំចិន និងឆ្នាំខ្មែរ ដូច្នេះទើបត្រូវបូជាព្រះបរមសពនៅក្នុងឆ្នាំរោងរាប់ទាំងឆ្នាំចិន និងឆ្នាំខ្មែរ ពោលគឺព្រះរាជពិធីថ្វាយព្រះភ្លើង នឹង ប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៣ ខាងមុខនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

ព្រះមហាក្សត្រកម្ពុជា អបអរសារទរ គម្រប់ខួប ឡើងសោយរាជ្យ របស់ព្រះរាជា កាតា

$
0
0

ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារអបអរសាទរ ព្រះមហាក្សត្រ ហាម៉េដ ប៊ិន ខាលីហ្វា អាល់ ថានី នៃរាជាណាចក្រកាតា ក្នុងឱកាស ដែលព្រះរាជង្សានុវង្ស អាល់ ថានី ឡើងគ្រងរាជសម្បតិ្ត។

ព្រះរាជសារចុះថ្ងៃទី១៤ ខែធ្នូ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នំា ២០១២ បានឱ្យដឹងថា « តាងនាមប្រជារាស្រ្តកកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការចូល អបអរសាទរ ដល់ប្រជារាស្រ្តកាតា និងសូមថ្លែងការអបអរសាទ និងជូនសព្ទសាធុកាពរ បវរមហាប្រសើរ ក្នុងឱកាសគម្រប់ពិធី ឡើងគ្រងរាជសម្បត្តិ របស់ព្រះរាជវង្សអាល់ ថានី"។

ព្រះរាជា បានព្រះរាជបន្ទូលទៀតថា «ខ្ញុំមានជំនឿទុកចិត្តថា ប្រទេសកាតា នឹងស្គាល់តែភាពចំរុងចំរើន សេចក្តីសុខក្សេមក្សាន្ត ក្រោមព្រះម្លប់ដ៏ត្រជាក់ របស់ព្រះអង្គ"៕

លោក ជា មុន្នី គំរាមធ្វើ មហាបាតុកម្ម ក្រោយពីតុលាការ ខេត្តស្វាយរៀង លើកលែងការចោទ លោក ឈូក បណ្ឌិត

$
0
0

ភ្នំពេញ៖ មេដឹកនាំសហជីពកម្មករកម្ពុជា នៅថ្ងៃអង្គារទី១៨ ខែធ្នូ ឆ្នាំ២០១២ បានថ្លែងព្រមានថាកម្មករ នឹងធ្វើមហាបាតុកម្មមួយ ដើម្បីសម្តែងការមិនពេញចិត្ត ទៅនឹងសេចក្តីសម្រេច លើកលែងការចោទប្រកាន់ របស់សាលាដំបូងខេត្តស្វាយរៀង ចំពោះអតីតអភិបាលក្រុង បាវិត លោក ឈូកបណ្ឌិត ដែលបាញ់ប្រហារកម្មករ បីនាក់ឱ្យរបួស ក្នុងបាតុកម្មមួយកាលដើមឆ្នាំ២០១២។

ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឱ្យដឹងថា "យើងនឹងធ្វើមហាបាតុកម្ម ដើម្បីប្រឆាំងនឹងការ សម្រេចរបស់តុលាការ ខេត្តស្វាយរៀង។ តុលាការខេត្តស្វាយរៀង ប្រាកដជាមានបញ្ហាហើយ"។

លោកបន្តថា "តុលាការនោះ ពិតជាកំហុសហើយប្រសិនបើ សាលាឧទ្ធរណ៍ និងNGO រកឃើញថា លោកឈូកបណ្ឌិត មានទោស"។

យ៉ាងណាក៏ដោយ លោក ជា មុន្នី បានថ្លែងថា លោកមិនទាន់សម្រេច កាលបរិច្ឆេទនៃការធ្វើ មហាបាតុកម្មនោះទេ ដោយរង់ចាំការសម្រេច ជាលាយលក្ខណ៍អក្សរ របស់តុលាការជាផ្លូវការ ជាមុនសិន។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នេះ ជាការសម្រេចចិត្តរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ហើយរដ្ឋាភិបាល មិនអាចលូកដៃ ចំពោះការសម្រេចណាមួយរបស់តុលាការ ក៏ទេដែរ។

លោក ថ្លែងថា "អំណាចយុត្តិធម៌ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ អត់មានក្នុងដែនសមត្ថកិច្ចរបស់រដ្ឋាភិបាលទេ"។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ក៏បានសម្តែងការសោកស្តាយចំពោះការសម្រេច របស់តុលាការសាលាដំបូងខេត្តស្វាយរៀង ដែលការសម្រេចនោះ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការស្វែង រកយុត្តិធម៌ជូនដល់កម្មករទាំងនោះ ជាពិសេសវាឆ្លុះបញ្ចាំងអំពីវប្បធម៌និទន្តភាព។

លោកបានថ្លែងថា «ការសម្រេចនោះ វានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ជាពិសេសក្រុម ហ៊ុន ឬថៅកែរោងចក្រ គេអាចពិចារណា ចំពោះការមិនមករកស៊ីនៅប្រទេសកម្ពុជា។ ខ្ញុំពិតជាសោក ស្តាយ ដែលតុលាការមិនអាចរកយុត្តិធម៌ជូនដល់កម្មករបាន»។

យ៉ាងណាក៏ដោយលោក អ៊ូ វីរៈសង្ឃឹមថា រដ្ឋាភិបាលនឹងពិនិត្យឡើងវិញ អំពីករណីនេះ ដើម្បីកុំឲ្យមាន ការស្តីបន្ទោស ចំពោះភាពកម្សោយនៅក្នុងការជួយជ្រោមជ្រែងរកយុត្តិធម៌នៅក្នុងសង្គម៕

DAP-News

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត

កម្ពុជាបញ្ជូន កងវិស្វកម្ម ២១៨នាក់ បំពេញបេសកកម្ម មនុស្សធម៌នៅលីបង់ ក្រោមឆ័ត្រ UN

$
0
0

ភ្នំពេញៈ កងវិស្វកម្មកម្ពុជា ២១៨នាក់ នៃកងពល លេខ៦១២ នៅព្រឹកនេះថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១២ បាន ចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួន នៅប្រទេសលីបង់ តបតាមការស្នើរបស់អង្គការសហប្រជា ជាតិ UN។

ការចេញដំណើរទៅបំបេសកកម្មដូចជាដោះមីន និងបម្រើសកម្មភាពមនុស្សធម៌ផ្សេងៗទៀត នៅប្រទេសលីបង់ របស់កងវិស្វកម្មកម្ពុជានេះ មានការជួនដំណើរប្រកបដោយភាពកក់ក្តៅ ពីអគ្គមេបញ្ជាការកងយោធពលខេម រភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន លោក Douglas Broderick មន្រ្តីសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងឪពុកម្តាយ ប្រពន្ធកូន និងបងប្អូនសាច់ ញាតិមិត្តភក្តិយ៉ាងច្រើនកុះករនៅព្រលានយន្តហោះយោធា។

ជារឿយៗ ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងវិស្វកម្មរបស់ខ្លួនក្រោមទង់របស់អង្គការសហប្រជាជាតិជាច្រើននាក់ ចេញទៅ បំពេញបេសកកម្មបោសសំអាតមីន សង្កេតការណ៍យោធា ធ្វើផ្លូវស្ពាន និងផ្នែកថែរក្សាសណ្តាប់ធ្នាប់ នៅតាម បណ្តាប្រទេសមួយចំនួនដូចជា លីបង់ ប្រទេសស៊ូដង ប្រទេសឆាត និងប្រទេសអាហ្វ្រិចកណ្តាលជាដើម តបតាម ការស្នើរបស់អង្គការសហប្រជាជាតិ៕

Photo by DAP-NEWS

Photo by DAP-NEWS

បទសម្ភាសន៍ អ្នកជំនាញ៖ ការយល់ខុស ទាក់ទងនឹងទំនាយ ថ្ងៃចុងបញ្ចប់នៃផែនដី

$
0
0

មិចស៊ីកូៈ បទទំនាយថ្ងៃចុងបញ្ចប់ នៃផែនដី ដែលបាន និយាយថា ពិភពលោកនឹងបញ្ចប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១២ខាងមុខនេះ វាបណ្តាលមកពីការបកស្រាយខុសទាក់ទងនឹងវប្បធម៌របស់ពួកម៉ាយ៉ាន។ ការពិតក្នុងប្រតិ ទិន របស់ពួកម៉ាយ៉ាន ពុំបានធ្វើការទស្សន៍ទាយនូវហេតុការណ៍ដ៏អាក្រក់បែបនេះឡើយ។ នេះបើយោងតាមការ លើកឡើងរបស់អ្នកជំនាញជនជាតិមិចស៊ិក។

មានក្រុមមនុស្សជាច្រើនបានសរសេរទាក់ទងនឹងពួកម៉ាយ៉ាន ដែលបានបង្កើតជាពាក្យចចាមអារ៉ាមនានា ទាក់ទង នឹងថ្ងៃចុងបញ្ចប់ នៃផែនដី ប៉ុន្តែពួកគេពុំបានយល់ច្បាស់ពីអក្សរបុរាណទាំងនោះច្បាស់នោះទេ។ នេះជាការលើកឡើងរបស់នរវិទូ (អ្នកសិក្សាពីមនុស្ស) លោក Isaac Mendez ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

លោក Isaac បានបន្តថា ពុំមានបុរាណវត្ថុ ឬភស្ថុតាងណាមួយ ដែលបានបង្ហាញការគាំទ្រដល់បទទំនាយនេះ នោះទេ លោកបានបង្ហាញការកត់សម្គាល់ថា ប្រតិទិនរបស់ពួកម៉ាយ៉ាន ក៏ពុំបានទស្សន៍ទាយថា ពិភពលោកនឹងបញ្ចប់ក្នុងឆ្នាំ២០១២នេះដែរ។

ប្រភពដដែលបានបន្តថា ពុំមានស្លាកស្នាមណាមួយរបស់ពួកម៉ាយ៉ាន ដែលបានលើកឡើងថា ពិភពលោកនឹង បញ្ចប់ក្នុងថ្ងៃនោះទេ ផ្ទុយទៅវិញ ពួកគេថែមទាំងបាននិយាយទាក់ទងនឹងព្រឹត្តិការណ៍នានា ដែលនឹងកើតមាន ឡើងក្នុងពេលអនាគត រហូតដល់ឆ្នាំ ៤.៤៧២ខាងមុខទៀតផងដែរ៕

Photo by DAP-NEWS


អ៊ីរ៉ង់នឹងបង្កើននូវ សារធាតុអ៊ុយរ៉ាញ៉ូម ឲ្យច្រើនបំផុត ស្របតាមតម្រូវការ

$
0
0

តេអ៊ីរ៉ង់ៈ ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ ហៅកាត់ថា AEOI លោក Fereidoon Abbasi បាននិយាយកាលពីថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២កន្លងទៅថា រដ្ឋាភិបាលតេអ៊ីរ៉ង់ នឹងបន្តក្នុងការបង្កើននូវសារធាតុអ៊ុយរ៉ាញ៉ូម ក្នុង កម្រិតមួយខ្ពស់ តាមតម្រូវការដែលខ្លួនចង់បាន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងដោយដកស្រង់នូវសំដីរបស់ លោក Abbasi ថា សារធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងផលិតនូវសារធាតុអ៊ុយរ៉ាញ៉ូម ប្រមាណ២០ភាគរយ ឲ្យបាន ច្រើនបំផុតតាមសេចក្តីត្រូវការរបស់ខ្លួន។

លោកបានបន្តថា ការផលិតនូវសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់យកប្រើប្រាស់ ដើម្បីការសិក្សាស្រាវជ្រាវជាសិទ្ធិរបស់ ប្រជាជាតិអ៊ីរ៉ង់ ហើយរដ្ឋាភិបាលតេអ៊ីរ៉ង់មួយនេះ នឹងបន្តក្នុងការការពារសិទ្ធិរបស់ខ្លួន។

លោកបានបន្ថែមថា អ៊ុយរ៉ាញ៉ូម បរិមាណ២០ភាគរយនេះ មិនមែនជាបញ្ហាសម្រាប់ប្រទេសលោកខាងលិច ក្នុង ការយល់ព្រម ឬប្រឆាំង និងការស្វែងរកជំហរណាមួយនោះទេ។ ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បាន រៀបចំនូវកិច្ចប្រជុំជាច្រើនលើក ដើម្បីធ្វើការព្រមព្រៀង ក្នុងគោលដៅចង់ឲ្យអ៊ីរ៉ង់បញ្ឈប់នូវការផលិតអាវុធនុយក្លេ អ៊ែរ ប៉ុន្តែប្រទេសអ៊ីរ៉ង់ នៅតែប្រកាន់ជំហរការពារសិទ្ធិរបស់ខ្លួនជានិច្ច។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ខ្លួន បានចោទ ប្រកាន់ប្រទេសអ៊ីរ៉ង់ ថា បានផលិតអាវុធនុយក្លេអ៊ែរដោយលួចលាក់ ក្រោមលេសថា ជាកម្មវិធីរបស់ជនស៊ីវិល។ ដោយឡែកប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសរងការចោទប្រកាន់បានសម្តែងការប្រឆាំងដាច់ខាត ចំពោះការចោទ ប្រកាន់នេះ៕

Photo by DAP-NEWS

ឃាត់ខ្លួនជនសង្ស័យ ១២នាក់ ពាក់ព័ន្ធករណី ប្លន់សម្លាប់

$
0
0

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌសែនសុខ បញ្ចេញ ប្រតិបត្តិការពេញមួយយប់ រហូតដល់ព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ដោយចាប់បានជនសង្ស័យ១២នាក់ បន្តបន្ទាប់ ពាក់ព័ន្ធការប្លន់សម្លាប់យកម៉ូតូមួយគ្រឿង នាពេលកន្លងមកនៅ ក្នុងទឹក ដីរបស់ខ្លួន។

យោងតាមមន្រ្តីនគរបាលខណ្ឌសែនសុខ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ប្រតិបត្តិការឃាត់ ខ្លួនជនសង្ស័យខាងលើនេះ ដោយសារតែពួកគេជាប់សង្ស័យពាក់ព័ន្ធករណីបាញ់សម្លាប់ប្លន់យកម៉ូតូមួយគ្រឿង កាលពីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្រ្តីនគរបាលដដែលនេះ បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនទាំង១២នាក់ខាងលើនេះ ភាគច្រើនរស់នៅក្នុង ភូមិត្រពាំងឈូក  ដែលល្បីថា ជាជម្រកថ្នាំញៀនរបស់ក្រុមក្មេងស្ទាវ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តែទោះជាយ៉ាងសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំងអស់នេះនៅឡើយទេ ព្រោះតែកំពុង សួរនាំបន្ត។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២ និង១៥នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែធ្នូ លោក សុខ រស្មី ត្រូវក្រុមចោរប្លន់យកម៉ូតូ និងបាញ់ចំនួន២គ្រាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅមុខផ្ទះលេខ១៦៨ ផ្លូវ២៨ គ្រួសារ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោក សុខ រស្មី ដែលស្លាប់បាត់បង់ជីវិតក្នុងអំពើប្លន់នេះ មានអាយុ ៣២ឆ្នាំ ជាអ្នកបើករថយន្ត ឲ្យក្រុមហ៊ុនឯក ជនមួយ មានភរិយាឈ្មោះ យុទ្ឋ ថាវី រស់នៅភូមិក្រាំងអង្រ្កង២ សង្កាត់ក្រាំងធ្នុង ខណ្ឌពោធិ៍សែនជ័យ និងមានកូន តូចៗ២នាក់ ប្រុស១ ស្រី១ ក្នុងបន្ទុក ។

ស្រ្តីជាភរិយា បានប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកហូររហាម ដោយក្តីអាលោះអាល័យ និងឈឺចាប់ជាទីបំផុតថា ម៉ូតូ របស់ប្តីដែលត្រូវក្រុមចោរ ប្លន់យកទៅនោះ ម៉ាកសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1P-6933៕

ជនបរទេសម្នាក់ ស្លាប់នៅសណ្ឋាគារ យីហោ ម៉ូឌែនស៊ីធី សង្ស័យប្រើគ្រឿងញៀនជ្រុល

$
0
0

ភ្នំពេញ៖ បុរសជនជាតិសូដង់ម្នាក់ បានដាច់ខ្យល់ស្លាប់ តាមផ្លូវ ពេលបញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យ កាល់ម៉ែត ក្រោយពីជនបរទេសរូបនេះ មានអាការះ បែកពពុះ មាត់ ដែលគេសង្ស័យថាអាចមកពីការ ប្រើប្រាស់ថ្នាំញៀន កាលពីវេលា ម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី១៩ខែធ្នូឆ្នាំ២០១២ នៅចំណុចបន្ទប់លេខ៤០១ជាន់ទី៤ នៃសណ្ឋាគារ យីហោម៉ូឌែនស៊ីធី ដែលមានទីតាំងលេខ៦៨ ផ្លូវលេខ១៣៦ ក្នុងសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនបទេសដែលស្លាប់នោះឈ្មោះ FIRAS QASIM M JAGHBEERភេទប្រុសអាយុ២៩ឆ្នាំ ជាជាតិសូដង់ មុខរបរទេសចរណ៍កាន់ លិខិតឆ្លងដែន លេខ L៦៦២៨៦០ បានចូលមកកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ហើយចូលមកស្នាក់នៅសណ្ឋាគារយីហោ ម៉ូឌែន ស៊ីធី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២មកម្លេះលុះមកដល់ ថ្ងៃកើតហេតុនេះ ស្រាប់តែបុរសជន បរទេសរូបនេះ ត្រូវបានគេប្រទះឃើញមាន បែកពពុះមាត់ ដូច្នេះហើយក៏ត្រូវ បានគេ ហៅរថយន្តសាមុយ ពេទ្យកាល់ម៉ែតមកដឹកទៅ ដើម្បីជួយសង្រ្គោះផងដែរតែមិនទាន់ មកដល់មន្ទីរពេទ្យផង ក៏ស្រាប់តែ បុរសជនរទេសរូប នោះបានដាច់ខ្យល់ ស្លាប់តាមផ្លូវតែម្តង ដែលគេសង្ស័យថា អាចមកពីការប្រើប្រាស់ថ្នាំញៀន ព្រោះនៅសណ្ឋាគារនោះធ្លាប់មានជនបរទេស ច្រើននាក់ ហើយដែលដេក ស្លាប់នៅ ក្នុងសណ្ឋាគារនោះ ព្រោះតែការប្រើប្រាស់ថ្នាំញៀន លើសកំរិត ទើបបណ្តាល អោយគាំងបេះដូង ស្លាប់ដូច្នេះ។

សពត្រូវបានគេបញ្ជូនទៅតម្កល់ នៅសាលតម្កល់សព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យសមត្ថកិច្ចជំនាញពិនិតធ្វើកោសល្យវិច័យ ឲ្យបានច្បាស់លាស់នោះ។

ប្រជាពលរដ្ឋសង្ឃឹមថា លោកអភិបាល ខណ្ឌដូនពេញ សុខ សម្បត្តិ និងពិចារណាទៅលើសណ្ឋាគារ ខាងលើនេះ ថាតើត្រូវបិទអាជីវកម្ម រឺយ៉ាងណានោះពី ព្រោះម្ចាស់សណ្ឋាគារខាងលើ មិនសហការជាមួយ សមត្ថកិច្ចទៀតផង៕

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមហ៊ុន ជីប ម៉ុង ចូលរួមតាំងពិព័រណ៍ ក្នុងសន្និសីទ សហព័ន្ធវិស្វកម្ម​ អាស៊ាន លើកទី៣០

$
0
0

ភ្នំពេញៈ ក្រុមហ៊ុនជីប ម៉ុង គ្រុប បានចូលរួមតាំងពិព័រណ៍ បង្ហាញផលិតផល របស់ខ្លួន រយៈពេល៤ថ្ងៃ នៅក្នុងសន្និសីទ សហព័ន្ធ វិស្វកម្មអាស៊ាន (CAFEO) លើកទី៣០ នៅកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី១៦ ដល់១៩ ខែធ្នូ ឆ្នាំ២០១២ នៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ផូគីត្រា ដើម្បីចូលរួមបង្ហាញ ពីភាពរីកចម្រើន ផ្នែកនេះ នៅក្នុងប្រទេសកម្ពុជា ។

ក្រុមហ៊ុន ជីប ម៉ុង ត្រូវបានគេដឹងថា ជាក្រុមហ៊ុនចំណាស់មួយ ដែលបានធ្វើអាជីវកម្ម ពាក់ព័ន្ធនឹងសំណង់ វិស្វកម្ម នៅក្នុងប្រទេសកម្ពុជា រយៈពេលយូរយាណាស់ មកហើយ ព្រមទាំងធ្វើការពង្រីកបន្ថែម នូវផលិតផលជាច្រើន តាមរយៈការបង្កើត ក្រុមហ៊ុនតូចៗមួយចំនួន ក្នុងនោះ ក៏មានក្រុមហ៊ុនខ្មែរ ប៊្រូវើរី លីមីតធីត ដែលជា ក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា ផងដែរ ។ ដោយឡែក ក្នុងពិធីសន្និសីទ សហព័ន្ធ វិស្វកម្មអាស៊ាន លើកទី៣០ នៅកម្ពុជា ក្រុមហ៊ុនយក្សមួយនេះ ក៏បានដាក់តាំងនូវផលិតផល របស់ខ្លួន មួយចំនួនផងដែរ ដូចជា ប៉េតុងលាយស្រេច ស៊ីម៉ងត៍អូតស៍ ដែកថែបម៉ាកវី ការ៉ូសេរ៉ាម៉ិច និងស្រាបៀរ កម្ពុជា ជាដើម។

តំណាងក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឱ្យដឹងថា ការចូលរួមតាំងបង្ហាញ ផលិតផល របស់ខ្លួន ក្នុងសន្និសីទ សហព័ន្ធ វិស្វកម្មអាស៊ាន លើកទី៣០ សម្រាប់ឆ្នាំ២០១២នេះ គឺដើម្បីចូលរួមចំណែក បង្ហាញពីភាពរីកចម្រើន ទាក់ទងនឹងវិស័យសំណង់ ក៏ដូចជាវិស្វកម្ម របស់កម្ពុជា ដែលយើងមាន លទ្ធភាពបង្កើត និង មានផលិតផល ប្រើប្រាស់ គ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការ របស់ប្រជាពលរដ្ឋផងដែរ ។

តំណាងខាងលើ បានឱ្យដឹងទៀតថា ក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាក្រុមហ៊ុន ខ្មែរប្រ៊ូវើរី តែងតែចូលរួមគាំទ្រ យ៉ាងសកម្ម រាល់សកម្មភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្ហាញពីផលិតផល របស់ខ្មែរ នៅក្នុងពិធីផ្សេងៗ ដូចជាពិព័រណ៍ ទំនិញនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ ដែលទើបតែ បញ្ចប់ ថ្មីៗនេះ ជាដើម ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ក៏បានចូលរួម ចំណែកជួយដល់សង្គមជាតិ តាមរយៈ ការជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រសួងទេសចរណ៍ កាកបាតក្រហមកម្ពុជា អង្គការ សមាគមនានា ក៏ដូចជាក្មេងក្រីក្រ ផងដែរ ។

គួរបញ្ជាក់ថា សន្និសីទ សហព័ន្ធ វិស្វកម្មអាស៊ាន (Conference of ASEAN Federation of Engineering) លើកទី៣០ នៅកម្ពុជា ត្រូវបានរៀបចំដោយ គណៈវិស្វករកម្ពុជា ដែលមានសមាជិកនានា មកពីបណ្តាប្រទេសអាស៊ាន ចូលរួម ។ សន្និសីទនេះ ត្រូវបាន ប្រារព្ធឡើង ក្រោមអធិបតីភាព លោកស្រី ហូ ណូន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុវជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ការិយាល័យ សហចៅក្រម ស៊ើបអង្កេត ផ្សព្វផ្សាយ ពីទីតាំងបន្ថែម ក្នុងសំណុំរឿង ០០៤

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២នេះ ការិយាល័យសហចៅក្រមស៊ើបអង្កេត ផ្សព្វផ្សាយពីទីតាំងបន្ថែម ក្នុងសំណុំរឿង ០០៤ និងអំពាវនាវដល់ជនរងគ្រោះ ឬ សាកស្សីឲ្យជួយផ្តល់ព័ត៌មានបន្ថែម មកអង្គភាពគាំពារជនរងគ្រោះ នៃសាលាក្តីខ្មែរ ក្រហម។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២នេះ បានឲ្យដឹងថាការិយាល័យសហចៅក្រមស៊ើបអង្កេត បានទទួលដីកាសនិដ្ឋាន បញ្ជូនរឿង ឲ្យស៊ើបសួរបន្ថែម ទាក់ទងនឹងការស៊ើបសួរបន្ថែម ក្នុងសំណុំរឿង០០៤។ ទីតាំងឧក្រិដ្ឋកម្មមួយចំនួន ដែលស្ថិតនៅក្រោមការ ស៊ើបសួរក្នុងសំណុំរឿង០០៤ នៅមិនទាន់ផ្សព្វផ្សាយជាសាធារណៈទេ។

ស្របតាមវិធានផ្ទៃក្នុង ២១(១)(គ) សហចៅក្រមស៊ើបអង្កេតអន្តរជាតិ សូមចេញផ្សាយព័ត៌មានខាងក្រោមនេះ អំពីទីតាំង ទាំងនោះ៖

ចំពោះទីតាំងឧក្រិដ្ឋកម្មបន្ថែមក្នុងសំណុំរឿង០០៤
ក-ខេត្តបាត់ដំបង
-មន្ទីរសន្តិសុខធិបតី និងការដ្ឋានទួលម្ទេស ស្ថិតក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
-ភ្នំត្រជាក់ចិត្ត និងអន្លង់វិលប្រែង ស្ថិតនៅក្នុងភូមិឫស្សីព្រះ ឃុំភ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
-មន្ទីរសន្តិសុខតំបន់១ និងកន្លែងសម្លាប់ដំណាក់រាំង ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង។

ខ-ខេត្តពោធិ៍សាត់
-រណ្តៅទួលសេះញូវ និងវាលពិឃាតព្រៃក្របៅ ស្ថិតនៅក្នុងឃុំរំលេច និងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ (ការប្រព្រឹត្តទៅលើខ្មែរក្រហម)។
-គុកភូមិវាល ស្ថិតនៅក្នុងឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់(ការប្រព្រឹត្តទៅលើខ្មែរក្រហម)។
-គុកស្វាយជ្រុំ ហៅ គុកភូមិថ្កោល និងគុកបឹងបាតកណ្តាល ហៅត្រាចក្រោល ស្ថិតនៅឃុំបឹងបាតកណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់ (ការប្រព្រឹត្តទៅលើខ្មែរក្រហម)។
-ទីតាំងសម្លាប់ វត្តច័ន្ទរង្សី-រណ្តៅ សាកសពរួម និងរណ្តៅសាកសពរួមនៅភូមិកូនត្នោត ឬភូមិចាម ស្ថិតនៅក្នុងឃុំរំលិច ស្រុកបាកាន ខេត្តពោធិ៍សាត់(ការប្រព្រឹត្តទៅលើប្រជាជនជម្លៀសពីភូមិភាគបូព៌ា)។
-កន្លែងសម្លាប់វាលបាក់ចិញ្ទៀន ស្ថិតនៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ការប្រព្រឹត្តទៅលើប្រជាជនជម្លៀសពីភូមិភាគបូព៌ា)។

គ-ខេត្តតាកែវ
-កន្លែងសម្លាប់ព្រៃសុខុន និងមន្ទីរឃុំឃាំងវត្តអង្គសិរីមុនី ស្ថិតនៅក្នុងភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ (ការប្រព្រឹត្តលើកខ្មែរក្រោម)។
-ព្រៃភូមិស្លែង វត្តអង្គុញ កន្លែងសម្លាប់ភូមិព្រាល និងភូមិសោម និងគុកវត្តសុបិន ស្ថិតក្នុងឃុំគោកព្រេច និងឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ (ការប្រព្រឹត្តលើកខ្មែរក្រោម)។
-មន្ទីរសន្តិសុខវត្តប្រធាតុ ស្ថិតនៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែ (ការប្រព្រឹត្តលើខ្មែរក្រោម និងជនដទៃទៀត)។

ឃ-ខេត្តកំពង់ធំ
-គុកសម័យអាណានិគម នៅកំពង់ធំ ស្ថិតនៅទីរួមខេត្តកំពង់ធំ ខេត្តកំពង់ធំ (ការបោសសំអាតភូមិភាគកណ្តាល)។

ង-ខេត្តកំពង់ចាម
-កន្លែងសម្លាប់ថ្នល់បែក ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម (ទាក់ទងនឹងបន្ទីរសន្តិសុខ វត្តបារាយជាន់ ដែក)។
សាកស្សី ឬជនរងគ្រោះ ដែលមានព័ត៌មានទាក់ទង នឹងទីតាំងឧក្រិដ្ឋកម្មខាងលើទាំងនេះ អាចទាក់ទងមកអង្គភាព គាំពារជន រងគ្រោះ នៃសាលាក្តីខ្មែរក្រហម ដើម្បីទទួលព័ត៌មានបន្ថែមពី ភស្តុតាង និងលក្ខខណ្ឌដែលអាចដាក់ពាក្យ ធ្វើជាដើមបណ្តឹង រដ្ឋប្បវេណី៕

ការបោះជំរំ យុវជន ជាសកល នារដូវក្តៅ លើកទី៣ ឆ្នាំ២០១២ នៅខេត្តសៀមរាប

$
0
0

សៀមរាប : ដំណើរការនៃការបោះជំរំ យុវជន ជាសកល នារដូវក្ដៅឆ្នាំនេះ មានរយ:ពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២៦ ខែធ្នូ ឆ្នាំ២០១២ ដែលជាការបោះជំរំឆ្នាំទី៣ ដោយមានការចូលរួម ពីបណ្តាយុវជនមកពីគ្រឹះស្ថាន ឧត្តមសិក្សា សាធារណៈ និង ឯកជន ចំនួន៣៤ និងយុវជនកាយរិទ្ធិ យុវជនស្ម័គ្រចិត្ត ចំនួន ២៧២នាក់ ១២៣នាក់ជាយុវតី ក្នុងនោះមានយុវជនខ្មែរ នៅ បរទេស ៤នាក់ មកពីប្រទេសអេស្បាញ និងគុយបា។

លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោមការផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យមានការរៀបចំ ការបោះជំរំជាយុវជនជាសកល រដូវក្តៅលើកទី៣ ឆ្នាំ២០១២ នៅខេត្តសៀមរាប ក្នុងគោលបំណងឲ្យយុវជនខ្មែរទាំងអស់ មានឱកាស ដើម្បីស្វែងយល់ពីសក្តានុពលប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ បំណិនជីវិត និងដំណើរការអភិវឌ្ឍប្រទេសជាតិ។

លោកបញ្ជាក់ថា ឆ្លងតាមសកម្មភាពទាំងនេះ ក្រសួងបានរៀបចំគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា បន្ទាប់ មករាជរដ្ឋាភិបាល បានអនុម័ត នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយបានចាត់ទុកយុវជន ជាធនធានដ៏គន្លឹះ និងមានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ដោយរក្សាបាននូវ សន្តិភាពជូនសង្គម ជាតិទាំងមូល។ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ចំពោះយុវជន ដែលជាធនធានមិនអាចខ្វះ បានទាំងនេះ បានផ្តល់នូវការសិក្សាប្រកបដោយគុណភាព និងសមត្ថភាព ដើម្បីឈានចូលទៅក្នុងទីផ្សារការងារ ពោលគឺ ការបណ្តុះបុគ្គលិកលក្ខណៈ ពេញលេញលើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ តម្លៃនិងការទទួលខុសត្រូវ ដើម្បីឲ្យយុវជន ក្លាយជាពលរដ្ឋដ៏ល្អក្នុងសង្គមជាតិ។

ឆ្លងតាមរយៈនៃការបោះជំរំនេះ លោករដ្ឋមន្ត្រី ក៍សង្ឃឹមផងដែរថា យុវជនទាំងអស់នឹងមានឱកាស រៀនសូត្រពីគ្នាទៅវិញទៅ មក តាមរយៈការជួបជុំគ្នា រវាងក្រុមយុវជនមកពីគ្រប់គ្រប់ខេត្ត រាជធានី ក៏ដូចជាការបង្កើតមិត្តថ្មី និងបណ្តាញមិត្តភាពឲ្យបាន ទូលំទូលាយ សម្រាប់ ការអភិវឌ្ឍជំនាញនៃបំណិនជីវិត ដើម្បីក្លាយខ្លួនជាបុគ្គលដែលមានភាពរឹងមាំ ក្នុងការសម្រេចចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ ចេះអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមក មានគំនិតច្នៃប្រឌិត ចេះចែករំលែកបទពិសោធន៍ យល់ដឹងពីប្រវត្តិសាស្រ្តខ្មែរ ពង្រឹងបាននូវមោទនភាពជាតិ និងអត្តសញ្ញាណជាតិ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ក្រុមវាយ យកលុយ​ និងឆក់ទូរស័ព្ទ មួយក្រុម ត្រូវកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

$
0
0

ភ្នំពេញៈ ក្រុមវាយយកលុយ និងឆក់ទូរស័ព្ទតាមដងផ្លូវសាធារណៈមួយក្រុម ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពវាយ និងឆក់យកទូរស័ព្ទអ្នកដំណើរតាមដងផ្លូវ រួចហើយរត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំង នគរបាលប្រចាំប៉ុស្តិ៍ គោលដៅដើរល្បាត ប្រទះឃើញសង្ស័យ ក៏ឃាត់ខ្លួនតែម្តងទៅ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះ ទី១ មាន ឈ្មោះ សាត ក្តឹប ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរ ជាអ្នកដើររើសអេតចាយ, ទី២ មានឈ្មោះ វ៉ែន ឡោះ ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ អ្នកទាំងពីរ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ត្រូវ ឃាត់ខ្លួន បន្ទាប់ពីកើតហេតុ) ហើយនិង៤នាក់ទៀត កំពុងតែរត់គេចខ្លួន។

លោកបានបន្តទៀតថា មុនពេលកើតហេតុ នគរបាលប្រចាំប៉ុស្តិ៍គោលដៅ ក្បែរកន្លែងកើតហេតុ ទទួលបានព័ត៌មានពីប្រជា ពលរដ្ឋ រាយការណ៍ប្រាប់ថា មានជនសង្ស័យចំនួន១ក្រុម បានធ្វើសកម្មភាពវាយគេយកលុយ និងយកទូរស័ព្ទ ពេលនោះ កម្លាំងនគរបាលរបស់លោក បានពួនស្ទាក់ និងដើរល្បាតគ្រប់ច្រកល្ហក លុះរហូតដល់ម៉ោងកើតហេតុ ក៏ប្រទះឃើញជន សង្ស័យ ដែលមានភិនភាគ ដូចការរាយការណ៍ របស់ប្រជាពលរដ្ឋ ក៏ឃាត់ខ្លួនសាកសួរ និងធ្វើការឆែកឆេរ ប្រទះឃើញ វត្ថុតាងមានកាំបិតសមួយដើម និងពូថៅមួយ ។ បន្ទាប់ពីកម្លាំងរបស់លោកសាកសួរ ជនសង្ស័យបានសារភាពថា ពួកពិតជាបានធ្វើសកម្មភាព វាយជនរងគ្រោះយកលុយ និងយកទូរស័ព្ទពិតមែន ។

លោកបានបន្តថា តំបន់ព្រៃទានេះ គឺជាភូមិសាស្រ្តមួយ ប្រកបដោយភាពស្មុគស្មាញណាស់ ដែលពីមុនសំបូរ ទៅដោយក្មេង ទំនើង និងក្រុមវាយឆក់ ប៉ុន្តែបន្ទាប់ពីលោកបានអនុវត្តន៍ ទៅតាមការណែនាំ របស់ថ្នាក់លើរូចមក ឃើញថា តំបន់នេះពុំសូវ កើតមានករណីវាយនិងឆក់នោះទេ ។ ប៉ុន្តែមុខសញ្ញា ដែលនៅសេសសល់តិចតួចនោះ លោកនិងប្តេជ្ញាស្វែងរកឃាត់ខ្លួន ឲ្យទាល់តែបាន ។ ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក ហើយជាពិសេសនោះ គឺអនុវត្តន៍ទៅតាមគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕

www.dap-news.com


នគរបាល ខណ្ឌចំការមន បង្ហាញមុខក្រុមចោរ ប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ

$
0
0

ភ្នំពេញ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធចំនួន ៥នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌ ចំការមនបង្ហាញមុខ នារសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ ពីបង្ក្រាបបាន កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្នុងខណៈដែលក្រុមចោរប្លន់ ប្រដាប់អាវុធនេះ បានធ្វើសកម្មភាព យកកាំភ្លើងភ្ជង់ប្លន់យក កាបូបលុយពី ស្ត្រីម្នាក់នៅចំណុចផ្ទះលក់ គ្រឿងសំណង់ ស្ថិតនៅបណ្តោយផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

អធិការនគរបាលខណ្ឌចំការមន លោក អ៊ុច សុខុន បានប្រាប់ក្រុមអ្នក សារព័ត៌មានថាក្រុមចោរប្លន់ ទាំង៥នាក់ ដែលត្រូវបានបង្ហាញមុខ នៅពេលនេះ ទី ១ឈ្មោះ ជា ស៊ី ដេត ភេទប្រុស អាយុ៣០ ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ ឈ្មោះ សាអែម សុវិជ្ជា ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅផ្ទះ១៤៨ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  ទី៣ ឈ្មោះ សាត សុវឌ្ឍនា ហៅ អាឆ្មា ភេទប្រុស អាយុ២២ ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ ផ្លូវ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន (ធ្លាប់ជាប់គុក២លើក) ។ ជនសង្ស័យ បីនាក់នេះ ត្រូវបាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបានកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ខណៈពួកគេ ធ្វើសកម្មភាពភ្ជង់ប្លន់យកប្រាក់ពីស្ត្រី វ័យម្នាក់ដែលកំពុង ដើរចេញពីផ្ទះ លក់គ្រឿងសំណង់ ដោយបានប្លន់យកប្រាក់អស់ជាង ៥០០ដុល្លារ ហើយត្រូវសមត្ថកិច្ច ចាប់បានភ្លាមៗតែម្តង។

លោកអធិការបានបន្តថា ក្រោយពីឃាត់ខ្លួនក្រុមចោរប្លន់បានចំនួន ៣នាក់ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងសាកសួរ រហូតឈានដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ នេះសមត្ថកិច្ចយើងបានស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលបក្ខពួកចំនួន ពីរនាក់ទៀត ទី១ ឈ្មោះ ម៉ម មាន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ ២២៧ A បន្ទប់លេខ០៦ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ ឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ហៅ អាស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ66 ផ្លូវលេខ៧៧ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងបានដកហូតវត្ថុតាង រួមមាន ម៉ូតូ០១គ្រឿង និងអាវុធខ្លី០១ដើម ។

លោក អ៊ុច សុខុន អធិការនគរបាលខណ្ឌចំការមន បានបន្តទៀតថា ក្រុមចោរប្លន់ ប្រដាប់អាវុធចំនួន៦នាក់ ខាងលើនេះគឺសុទ្ធតែ ក្រុមចោរដែល ធ្លាប់ធ្វើ សកម្មភាពប្លន់ ឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ព្រោះឈ្មោះចោរនីមួយៗ មានដីកាចាប់ខ្លួន ស្ទើរគ្រប់គ្នា ហើយការបង្ក្រាប ក្រុមចោរនេះ ធ្វើទៅតាមការបញ្ជា ផ្ទាល់របស់លោក ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ ទើបលោកបានបញ្ជា កូនចៅក្រោមឱវាទ ពួកស្ទាក់ព័ទ្ធចាប់ បានក្រុមចោរប្លន់ ប្រដាប់អាវុធ មួយចំបុកដ៏ធំខាងលើនេះ ៕

Photo by DAP-News

 

លោក​ ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម បើកវគ្គ បណ្តុះបណ្តាល ជំហានទី២ ដល់យុវជន ស្ម័គ្រចិត្ត សម្តេចជោ

$
0
0

កំពង់ចាមៈ យុវជនស្ម័គ្រចិត្តចំនួន ៣៤៣នាក់ ក្នុងខេត្ត កំពង់ចាម បានមកទទួល ការបណ្តុះបណ្តាល ស្តីពីការវាស់វែងដីធ្លី ជំហានទី២ ជំនានទី២ សម្រាប់ខេត្តកំពងចាម ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជា ពលរដ្ឋ តាមបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញកាលពីអំឡុងខែឧសភា ឆ្នាំ២០១២កន្លងទៅនេះ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាកសិកម្មជាតិ ខេត្តកំពង់ចាម បានប្រព្រឹត្តឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២នេះ ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និង តំណាង់ក្រសួងពាក់ព័ន្ធមួយចំនួនទៀត។

ប្រសាសន៍នាក្នុងឱកាស បើកវគ្គបណ្តុះបណ្តាលនេះ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដោយថា វគ្គបណ្តុះបណ្តាល ជំហានទី២ នេះមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៩ ដល់២០ ខែធ្នូ ឆ្នាំ២០១២ រៀបចំ ឡើងក្នុងគោល បំណងផ្តល់ចំណេះដឹង និងបចេ្ចកទេសមួយចំនួន ទាក់ទិននឹងការវាស់វែងដីធ្លី ដល់យុវជន ស្ម័គ្រចិត្ត សម្តេចតេជោ ។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងទៀតថា ការបណ្តុះបណ្តាល យុវជនស្ម័គ្រចិត្តសម្តេចតេជោ នាពេលនេះ ដើម្បីអោយពួកគេត្រៀមខ្លួន ទៅបំពេញបេសកកម្ម វាស់វែង ដីធ្លីក្នុងវគ្គទី២ បន្តវេនពីក្រុមយុវជនស្ម័គ្រចិត្ត ដែលបានបំពេញ ការងារវាស់វែងដីធ្លី នាវគ្គទី១ ដែលពួកគេ នឹងត្រូវត្រឡប់មកបន្តការសិក្សារបស់ខ្លួនវិញនា ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។

គោលដៅសំខាន់ នៃគោលនយោបាយនេះ គឺជាការផ្តល់ដីជូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ ប្រើប្រាស់ និងដាំដុះលើដីធ្លី ពិតប្រាកដ ។ លោកទេសរដ្ឋមន្រ្តី បន្តថា ផ្ទៃដីដែលមានប្រជាពលរដ្ឋ កាន់កាប់មិនច្បាស់លាស់ នៅទូទាំង ប្រទេស មាន ១លាន ៨សែន ហិកតា ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៤៨០.០០០ គ្រួសារ ។ នៅក្នុងផ្ទៃដីទាំង ១លាន ៨សែនហិកតានេះ ផ្ទៃដីចំនួន ៩០០.០០០ហិកតា ជាដីដែលកំពុងមានបញ្ហា ប្រឈមខ្លាំង ដែលរួមមានដីសម្បទានសេដ្ឋកិច្ច សម្បាទានព្រៃឈើ និងដី ដែលមានដីកាដកហូត ដែលមកទល់ពេលនេះ យុវជនស្ម័គ្រចិត្តសម្តេចតេជោ និងក្រុមមន្រ្តី ជំនាញ បានធ្វើការវាស់វែង បានជាង៣០០.០០០ក្បាលដី ស្មើនឹងជាង ៤០០.០០០ហិកតា ហើយនឹងបន្តវាស់វែងផ្ទៃដី នៅក្នុងវគ្គទី១នេះឲ្យ អស់ជាស្ថាពរ នៅដំណាចខែ មិនា ឆ្នាំ២០១៣ នេះ។ ចំណែកផ្ទៃដី ៩០០.០០០ហិកតា ទៀត ដែលនៅសល់ ត្រូវបន្តធ្វើនៅក្នុងវគ្គទី២ ជាបន្ត ទៀត ។ ចំពោះការវាស់វែងដីធ្លីនៅវគ្គទី២ ក្រសួងនឹងបញ្ជូនយុវជន ស្ម័គ្រចិត្ត ១៦៨ក្រុមស្មើនឹងជាង ២.០០០នាក់ បន្ថែមទៀត ដើម្បីបំពេញការងារនេះ ។

លោកអ៊ឹម ឈុនលឹម ក៏បានលើកពីបញ្ហាមួយចំនួន ដែលអ្នករាយការណ៍ ពិសេសអង្កការសិទ្ធិមនុស្ស បានវាយតម្លែខុស មក លើសភាពការជាស្តែងនៅកម្ពុជានេះថា គឺជាអ្នកមិនដឹងនូវការពិត នៅកម្ពុជា រៀងបញ្ហាដីធ្លី ដូចជាបញ្ហាផ្សេងៗទៀត បញ្ហាដីធ្លី នេះដើម្បីយល់នូវបញ្ហាដីធ្លីបាន ទាល់តែយល់នូវបញ្ហា ប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដែលមានលក្ខណៈ ពិសេសដែល កម្មសិទ្ធិវាត្រូវកម្ទេចអស់ទៅហើយ ហើយគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នេះឯង ដែលជាអ្នកផ្តួចផ្តើមគំនិត អនុវត្តគោលនយោបាយ របស់គណបក្សហើយ បង្កើតកម្មសិទ្ធិដីធ្លីឡើងវិញ ហើយពង្រឹង កម្មសិទ្ធិដីធ្លីនេះឡើងវិញ ដូច្នេះគឺ សម្តេច លោកបានបញ្ជាក់ច្បាស់ដែរ នៅពេលដែលមាន ប្រសាសន៍ជាសាធារណៈ ប៉ុន្តែគេ ហាក់ដូចជាទាញយក ផលប្រយោជន៍ ទៅជាអនុសាសន៍របស់ ជនបរទេសទៅវិញ នេះគឺជាការមិនពិតទាលតែសោះតែម្តង ។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា មតិអ្នកនយោបាយខ្លះ លើកពីបញ្ហានឹងដែរ ហាក់ដូចជាចោទ មកលើក្រសួងជំនាញ ការពិតទៅ កម្លាំងយុវ ជន ដែលសម្តេចលោកផ្តល់ មកជួយក្នុងយុទ្ធនាការនេះ អត់មានគោលដៅនេះក្រៅអំពីដើម្បី ពន្លឿនក្នុង ការចុះបញ្ជីដីធ្លីនេះ ព្រោះមន្រ្តីរៀបចំដែនដី នៅថ្នាក់ស្រុក ថ្នាក់ខណ្ឌនេះ នៅកន្លែងណាដាច់ ស្រយាលមានតែម្នាក់ កន្លែងខ្លះ ពីរនាក់ កន្លែងខ្លះបីនាក់ ម្ល៉ោះហើយដើម្បីចុះបញ្ជីជាប្រព័ន្ធវាទាល់តែមាន ក្រុម ២០នាក់ឡើង ពីព្រោះមានចែកភារកិច្ចគ្នាធ្វើជិត ១០ជំពូកឯណោះ ក្នុងការចុះបញ្ជីជាប្រព័ន្ធនេះ ដូច្នេះកម្លាំងយុវជននេះ គឺជាកត្តាលិកមួយដ៏សំខាន់ណាស់ ក្នុងការពន្លឿន ចុះបញ្ជីដី ក្នុងការផ្តល់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋនេះ ។ ជាមួយគ្នានោះដែរ លោកក៏បានណែនាំដល់ យុវជនស្ម័គ្រចិត្តនូវ បច្ចេកទេស និងបទពិសោធន៍ មួយចំនួន ជុំវិញការងារវាស់វែងដីធ្លីជូនប្រជា ពលរដ្ឋ ។

ការវាស់វែងដីធ្លីនេះ ត្រូវអនុវត្តតាមគោលការណ៍ ដែលចុះបញ្ជីជាប្រព័ន្ធ ដែលនីតិវិធី នេះសំខាន់ត្រូវផ្សព្វផ្សាយឲ្យមានការ ចូលរួមពីប្រជាពលរដ្ឋ ហើយត្រូវ ប្រកាសពីតំបន់វិនិច្ឆ័យ វិនិច្ឆ័យអត្តសញ្ញារូបវ័ន្ត ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនម្ចាស់ ដីពិតប្រាកដ ។ តាមរយៈវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃនេះ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម សង្ឃឹមថា យុវជនស្ម័គ្រចិត្ត ទាំងអស់នឹងទទួលបានចំណេះដឹង ទាក់ទងនឹងបច្ចេកទេស នៃការ វាស់វែងដីធ្លីដើម្បីយក ចំណេះដឹងនេះទៅអនុវត្ត នៅតាម មូលដ្ឋាននានា ឲ្យទទួលបានជោកជ័យ និងមានលទ្ធផលល្អប្រសើរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

លោក ប៉ោ ទ្រី និង លោក ណៅ ធួក ដឹកនាំ សមត្ថកិច្ច ចុះត្រួតពិនិត្យ បទល្មើសនេសាទ

$
0
0

កំពង់ឆ្នាំងៈ កាលពីកន្លងទៅថ្មីៗនេះ លោក ប៉ោ ទ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ លោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងលោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះធ្វើអធិការកិច្ចបទល្មើសនេសាទ នៅតាមចំណុចសំខាន់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប រួមមាន ចំណុច ឆ្នុកទ្រូ ចំណុចព្រែកតាពេជ្រ ចំណុចព្រែកតាម៉ម និងកន្លែងអភិរក្សជលផល នៅក្នុងខេត្ត កំពង់ឆ្នាំង ដោយ ឡែកក្នុងភូមិសាស្រ្តខេត្តកំពង់ធំ រួមមាន ចំណុចព្រែកតាសោម ចំណុចកន្លុកបាយក្អែក ចំណុច កោះត្របរ ចំណុចព្រែក ពាមឆ្កោក និងកន្លែងអភិរក្សជលផល មួយចំនួនទៀត នៅក្នុងខេត្តកំពង់ធំ។ គ្រប់ចំណុច នៃការចុះត្រួតពិនិត្យការងារនោះ លោករដ្ឋលេខាធិការ ប៉ោ ទ្រី បានសាកសួរព៌ត័មានមួយ ចំនួន ពីប្រជានេសាទ អំពីស្ថានភាពអំណោយផលត្រី និងការយល់ អំពីលិខិតបទដ្ឋានច្បាប់ និងអនុសាសន៍ ចំនួន ៧ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា។

លោក ណៅ ធួក បានមានប្រសាសន៍ថា កន្លងមក រដ្ឋបាលជលផល បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវ សភាពការណ៍ ថ្មីនៃវិស័យជលផល ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំរេចលុប រំសាយឡូត៍នេសាទទាំងអស់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីដាក់ជូនប្រជាពលរដ្ឋប្រកបរនេសាទគ្រួសារ បង្កើត កន្លែងអភិរក្សជលផល បង្កើតសហគមន៍ នេសាទ ដើម្បីគ្រប់គ្រង ប្រភពធនធាននេសាទជលផល ឲ្យមាននិរន្តភាព ជាមួយ គ្នានោះដែរ ក៏បានធ្វើការផ្សព្វផ្សាយ ប្រកាសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាក់ស្តែង។

លោករដ្ឋលេខាធិការ ប៉ោ ទ្រី ក៏បានអញ្ជើញទៅត្រួតពិនិត្យអចិន្រ្តៃយ៍ របស់ឆ្មាំទន្លេ ដែលទើបត្រូវបានបង្កើតឡើង កាលពីពេល ថ្មីៗកន្លងទៅនេះ តាមរយៈការដាក់ចេញ នូវអនុសាសន៍ និងការចង្អុលបង្ហាញ របស់លោកឧបនាយក រដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងលោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការបង្កើតឡើងនូវផែនការយុទ្ធសាស្រ្ត នៅក្នុងការទប់ស្តាត់និងលុបបំបាត់ បទល្មើសអនាធិបតេយ្យ នៅ ក្នុងវិស័យនេសាទប្រចាំ តំបន់បឹងទន្លេសាប តំបន់ទន្លេមេគង្គលើ តំបន់ទន្លេមេគង្គក្រោម និងតាមដងទន្លេបាសាក់៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

អង្គការក្រៅ រដ្ឋាភិបាល ខេត្តកំពង់ធំ បើកកិច្ចប្រជុំស្វែង យល់ការងារ រីកចម្រើន និង ការងារប្រឈម និងច្បាប់

$
0
0

កំពង់ធំ៖ អង្គការនានា ប្រមាណជាងម្ភៃប្រចាំ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១២ បានប្រារព្ធ កិច្ចប្រជុំ ត្រីមាសទី៤ ស្វែងយល់ពីការងារ រីកចម្រើនកន្លងមក និងការងារ ប្រឈមច្បាប់មួយចំនួន ដើម្បីបំរើ ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ ស្របតាមកម្មវិធីគោល នយោបាយ របស់រដ្ឋាភិបាល កម្ពុជា  ។

លោកស្រី យស ថានារី អភិបាលខេត្តរងខេត្តកំពង់ធំ បានដឹកនាំអង្គប្រជុំ មានប្រសាសន៍ ថា យោង តាមបទអន្តរាគមន៍ ពីតំណាងបណ្ដាអង្គការក្រៅ រដ្ឋាភិបាល ដែលបានលើកឡើង គឺ បង្ហាញ ឲ្យឃើញ អំពីសកម្មភាព ការងាររបស់អង្គការ នីមួយៗ បានខិតខំបំរើ ប្រជាពលរដ្ឋលើក កំពស់ សមត្ថភាព ជីវភាពស្រ្តី និងកុមារព្រមទាំង ការអភិវឌ្ឍន៍មូលដ្ឋាន មានការរីកចម្រើន គួរឲ្យកត់សំគាល់  ។

ប៉ុន្តែ ក៏មាននៅមាន សកម្មភាព អសកម្មខ្លះនៃអង្គការ មួយចំនួនតូច បាន ប្រឈមនឹងច្បាប់ ដែលគេ សង្គេតឃើញបាន ប្រើបុគ្គលិកខ្លួនស្វែរក ផលប្រយោជន៍ ពីបទល្មើស ព្រៃឈើ  និងអំពើខុសច្បាប់ ។

បញ្ហានេះលោកស្រី យស ថានារី បានមានប្រសាសន៍បូកសរុប ដោយបាន ដាក់វិធានការ និង ផ្ដាំផ្ញើដល់បណ្ដាអង្គការ ទាំងអស់បន្ដ អនុវត្តន៍នូវបទពិសោធល្អ លើផែនការអភិវឌ្ឍមូលដ្ឋានបន្ថែមទៀត និងត្រូវកែ លំអរនូវសកម្មភាពទាំងឡាយដែល ប្រឈម ច្បាប់ ហើយត្រូវយកចិត្តទុកដាក់ សហការ រួបរួមគ្នាធ្វើ និង បំរើប្រជាពលរដ្ឋ លើកកំពស់ជីវភាព រស់នៅស្របទៅតាមកម្មវិធី គោលនយោបាយ ជាតិ  ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

អគ្គិភ័យឆាបឆេះ ផ្សារក្រោម សង្ស័យបណ្តាល មកពីឆ្លងចរន្ត អគ្គិសនី

$
0
0

កំពង់ឆ្នាំង៖ ផ្សារក្រោមនៅ ជាប់មាត់ទន្លេ ស្ថិតនៅក្នុង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង កាលពីវេលាម៉ោង ប្រហែល៩៖៥០នាទី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ត្រូវបានអគ្គិភ័យ ឆាបឆេះ ដែលតាមសេចក្តីរាយការណ៍ ជាជំហានដំបូង បានឲ្យដឹងថា អាចបណ្តាល មកពី ឆ្លងចរន្តអគ្គសនី (ទុស្សេខ្សែភ្លើង)។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ ក្រុមសមត្ថកិច្ច ជួយពន្លត់អគ្គិភ័យ និងអាជ្ញាធរខេត្តទាំងមូល បាននិងកំពុង ជួយអន្តរាគមន៍ ករណីនេះ។

ទាក់ទិននិងករណីនេះ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងឲ្យដឹងថា អគ្គិភ័យបានបំផ្លាញ តូបតែចំនួន១ ទេ ដោយសារតែ កម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យ និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋ បានចូលរួម សហការគ្នា ក្នុងការជួយពន្លត់ទាន់ពេលវេលា ។

លោកឧត្តមសេនីយ៍អាត់ ខែម បានបន្តថា កម្លាំង សមត្ថកិច្ច របស់លោក បានប្រើរថយន្ត ពន្លត់អគ្គិភ័យចំនួន២គ្រឿង ហើយរហូតមកដល់ម៉ោង ១០៖៤០នាទីយប់ ថ្ងៃដដែលនេះ អគ្គិភ័យបាន រលត់ទៅវិញហើយ ប៉ុន្តែគ្រាន់តែសល់ ផ្សែងហុយបន្តិចបន្តួចប៉ុណ្ណោះ។

បើតាមលោកស្នងការ ដែលបានបញ្ជាផ្ទាល់ នៅក្នុងប្រតិបត្តិ ជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យ មិនទាន់ ហ៊ានសន្និដ្ឋាន ពីមូលហេតុ នៅឡើយទេ ខណៈ សាក្សីខ្លះ បានអះអាងថា អាចបណ្តាល មកពី ឆ្លងចរន្ត អគ្គិសនី (ទុស្សេខ្សែភ្លើង)៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>