Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ហ៊ីណូចុះចំណោទ ដាច់ហ្វ្រាំង បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង១៨នាក់ទៀត រងរបួសធ្ងន់

$
0
0

កោះកុង៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់នៅកន្លែងកើតហេតុ រីឯ១៨នាក់ទៀតរងរបួស ធ្ងន់ស្រាល ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅផ្លូវចំណោទ ខាងលើស្ពានតាតៃ ប្រហែល៣គីឡូម៉ែត្រ តាមបណ្តោយ ផ្លូវជាតិ លេខ៤៨ ក្នុងស្រុកកោះកុង ខេត្តកោះកុង។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើករថយន្ត ជាន់ហ្វ្រាំងមិនស៊ី ពេលចុះចំណោត ដែលផ្ទុកទៅដោយរបស់របរមានទំងន់ធ្ងន់ លើសពីការកំណត់ បើកក្នុង ទិសដៅ ពីកើតទៅលិច។ រថយន្តរងគ្រោះម៉ាក់ហ៊ីណូ ទំងន់៥តោន ជាប្រភេទរថយន្តស្ទូច ពាក់ស្លាកលេខ ភ្នំពេញ 3B-3950 ដោយមានអ្នកធ្វើដំណើរចំនួន២១នាក់ ម៉ូតូ២គ្រឿង និងដែកតម្លើងអង់តែនពេញលើរថយន្ត ចំណែកអ្នកបើកបរបានរត់គេចខ្លូនចូលព្រៃបាត់។

លោក អ៊ុត សុខា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តខាងលើពុំដែលធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៤៨នេះ ហើយក៏ បណ្តាលឲ្យគ្រោះថ្នាក់មកពីចុះចំណោត ហ្វ្រាំងរថយន្តត្រូវដាច់ជាន់មិនស៊ី អ្វីដែលជាការកត់សំគាល់ លើរថយន្ត មានដឹកឧបករណ៍សម្រាប់តម្លើងអង់តែនពេញទៀតផង ទើបបង្កឲ្យមានគ្រោះថ្នាក់ ដែលបណ្តាលមាន មនុស្សស្លាប់និងរងរបួសយ៉ាងច្រើន ចំណែករថយន្តខាងលើត្រូវក្រុមការងារកំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ។

ប្រភពពីជនរងគ្រោះ បានឲ្យដឹង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ថា នេះជាលើកទីមួយហើយដែលក្រុមគាត់ ធ្វើដំណើរមកខេត្តកោះកុង ដើម្បីតម្លើងអង់តែននៅខេត្តកោះកុង ។ ប៉ុន្តែអ្វីដែលគួរ ឲ្យចាប់ អារម្មណ៍ មុនពេលគ្រោះថ្នាក់ គឺអ្នកបើកបរពុំដែលធ្វើដំណើរមកផ្លូវនេះទេ ហើយបើកក្នុងល្បឿនលឿន មិនដឹងថាផ្លូវបត ឬកោង ចុះឬឡើងទេ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនៅតែបើកលឿនដដែល ហើយប្រហែល ហ្រ្វាំងលែងស៊ី រថយន្តដឹកធ្ងន់ផង ទើបអ្នកបើកបរបានទាញចង្កូតទៅខាងស្តាំ ក៏បុកភ្នំធ្វើឲ្យមនុស្ស និងឧបករណ៍ ផ្សេងៗខ្ទាតចេញពីលើរថយន្តបណ្តាលឲ្យ ស្លាប់និងរងរបួសធ្ងន់ស្រាល សរុបទាំងអស់២១នាក់ តែសំណាងល្អដែល ដែលអ្នកបើករថយន្តទាញចង្កូតមកខាងស្តាំ បើទៅខាងឆ្វេង វិញប្រហែលស្លាប់ ទាំងអស់គ្នាហើយពីព្រោះនៅទីនោះមានជ្រោះជ្រៅ។

ប្រភពពីកម្មករបានឲ្យដឹងថា កម្មករដែលរងរបួសនិងស្លាប់នេះគឺបម្រើការងារខាងផ្នែកតម្លើងអង់តែន ឲ្យក្រុម ហ៊ុនអ៊ី ធី អ៊ី ដែលភាគីក្រុមហ៊ុនតម្រូវឲ្យពួកគាត់មកធ្វើការនៅទីនេះ។

សួមបញ្ជាក់ថាចំពោះជនរងគ្រោះ ត្រូវក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុង កំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយចំពោះអ្នករបួសធ្ងន់គ្រូពេទ្យត្រូវបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញបន្ត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


សហគមន៍ អ្នកស្រលាញ់ ភេទដូចគ្នា ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន

$
0
0

ភ្នំពេញ៖ សហគមន៍ អ្នកស្រលាញ់ភេទដូចគ្នា ស្រ្តីស្រលាញ់ស្រ្តី បុរសស្រលាញ់បុរស អ្នកស្រលាញ់ភេទទាំងពីរ និងអ្នកប្តូរភេទ ដែលកំពុងរស់នៅ ជាមួយមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះ សម្តេចតេជោហ៊ុន សែន ដែលគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា។

យោងតាមលិខិតថ្លែងអំណរគុណរបស់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ដែលមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលទទួលបានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានអំពាវនាវកុំឲ្យមានការរើសអើង មាក់ងាយពីសាធារណជន គ្រប់ស្ថាប័នរដ្ឋ និងឯកជន ចំពោះអ្នកស្រលាញ់ភេទដូចគ្នានោះគឺពិតជាបានលើកទឹកចិត្តដល់ពួកខ្លួនជាខ្លាំង។ ការបញ្ឈប់ ការមាក់ងាយ និងការរើសអើងនេះមានសារៈសំខាន់ក្នុងការកាត់បន្ថយអំពើហិង្សាលើយេនឌ័រ អំពើហិង្សាក្នុង គ្រួសារ ប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នា ជាពិសេសជួយកាត់បន្ថយនូវភាពងាយ រងគ្រោះនៃការ រីករាលដាល មេរោគអេដស៍ និងជំងឺអេដស៍ស្របតាមយុទ្ធសាស្រ្តសូន្យ៣ នៃផែនការយុទ្ធសាស្រ្តទីបី និងផែនការ សហស្សវត្សរបស់រាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ។

លិខិតដដែលនោះបន្តថា ប្រសាសន៍ដ៏មានអត្តន័យរបស់សម្តេចតេជោ បានបញ្ជាក់ខ្លឹមសារលើកកម្ពស់ ការគោរព សិទ្ធិមនុស្សជាសកល ដោយមិនប្រកាន់និន្នាការភេទ យេឌ័រ សាសនា ជាតិសាសន៍ ពណ៌សម្បុរណាមួយឡើយ៕

www.dap-news.com

លោក ហៀក ចាន់លាង ដឹកនាំមន្រ្តីបក្ស និងនាំយកថវិកា​ ឧបត្ថម្ភដល់ សមាជិកបក្ស ដែលមានជំងឺ

$
0
0

ភ្នំពេញៈ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ លោក ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យ តំណាងលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ នឹងមានការចូលរួម សមាជិក សមាជិកា គណបក្សខណ្ឌ និងសង្កាត់ ស្ទឹងមានជ័យ បានអញ្ជើញចុះទៅ សួរសុខទុក្ខ ដល់លំនៅដ្ឋានរបស់ លោក ហាវ សុខុម ដែលលោក មានជំងឺកំពុង សម្រាកព្យាបាល នៅផ្ទះ និងបាននាំយកថវិកាមួយ ចំនួនផងដែរ ។

ជាការលើកទឹកចិត្ត ដល់លោក ហាវ សុខុម ដែលលោកបានខិតខំ បំពេញការងារបក្ស ក៏ដួចជាការងារបម្រើ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់លោកបានយ៉ាងល្អ អស់រយៈពេលជាយូរមកហើយ ។ លោក ហៀក ចាន់លាង តំណាងឲ្យ លោក គួច ចំរើន  អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា លោក ហាវ សុខុម មានអាយុ ៦៦ឆ្នាំ ជាសមាជិកអចិន្រៃ្តយ៍គណ បក្សខណ្ឌមានជ័យ ដោយមានជំងឺ សម្រាក ព្យាបាល នៅផ្ទះ ស្ថិតនៅតាម បណ្តោផ្លូវមុនីរ៉េត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកអភិបាលរងខណ្ឌ ហៀក ចាន់លាង បានបន្តទៀតថា ថវិកាដែលបាន នាំយកមកឧបត្ថម្ភ លោក ហាវ សុខុម នាពេលនេះមាន ថវិកា ចំនួន៥០ម៉ឺនរៀល ជាថវិការបស់លោក គួច ចំរើន ប្រធានគណបក្សខណ្ឌ និងថវិកាចំនួន២០ម៉ឺនរៀល ជាថវិការបស់លោក សេង សាញ់ ប្រធានគណបក្ស សង្កាត់ ស្ទឹងមានជ័យ និងក្រុមការងារ ខណ:ដែល មន្រ្តីបក្សជួបនូវទុកលំបាកនានា ហើយនេះគឺជាវប្បធម៌ មួយជួយចែករំលែក គ្នាពេលមានទុក្ខ របស់គណបក្ស ប្រជាជនកម្ពុជា ហើយវប្បធម៌នេះ គឺយើងនឹងបន្តជារហូត ។ ទោះបីជាថវិកានា ពេលនេះវាតិចតួចក្តី ប៉ុន្តែក៏ជាការជួយសម្រាលនូវការខ្វះខាតបានមួយរយៈតូចផងដែរ ។


ចុងបញ្ចប់ លោក ហៀក ចាន់លាង បានពាំនាំនូវ ប្រសាសន៍សូរសុខទុក្ខ របស់លោក គួច ចំរើន អភិបាលខណ្ឌ បានផ្តាំផ្ញើសួរសុខទុក្ខលោក ហាវ សុខុម ឲ្យឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានទៅបម្រើការងារ ជូនបក្ស ជាបន្តទៀត។ នេះជាកាយវិការរបស់ថ្នាក់ ដឹកនាំគណបក្សប្រជាជន ដែលតែងតែយកទុក្ខដាក់ខ្ពស់បំផុត ចំពោះមន្ត្រីថ្នាក់ក្រោមជានិច្ច ហើយលោកតែងតែ ជម្រុញឲ្យមន្រ្តីបក្សខណ្ឌ ចុះពិនិត្យមើល ចំពោះមន្ត្រីថ្នាក់ ក្រោមដែល លោកមានជីវភាពខ្វះខាត ចាស់ជរា ឬមានជំងឺប្រចាំកាយ ដើម្បីបានជួយ ឧបត្ថម្ភគាំទ្រដល់ពួកគាត់ មិនទុកឲ្យពួកគាត់នៅ ឯកការនោះឡើយ ជាពិសេសនោះគឺត្រូវចេះជួយយកអាសារគ្នាពេល គ្រាក្រ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផៃ ស៊ីផានៈ គណបក្ស សង្គ្រោះជាតិ ធ្វើយុទ្ធនាការ រកសំឡេង ឆ្នោតមុន ច្បាប់កំណត់

$
0
0

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ ២០១២ ថាគណបក្ស សង្គ្រោះជាតិ បានចាប់ផ្តើមឃោសនា រកសំឡេងឆ្នោត មុនច្បាប់កំណត់ សម្រាប់ដំណើរការ បោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា ឆ្នាំ២០១៣ ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តី គណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យ ដឹងថា អ្វីមួយដែលជាការឃោសនារបស់គណបក្ស សង្គ្រោះជាតិដែលបាននឹងកំពុងធ្វើ នោះគឺជាអំពើផ្ទុយនឹងច្បាប់ទាំងស្រុង។លោកបន្តថា “ពួកគេតែងតែអួតអះអាង ពីការគោរពច្បាប់ ហើយខ្លួនឯង វិញបែរជាមិនគោរពច្បាប់”។

នៅក្នុងលិខិតផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ដែលមានឡូហ្គូគណបក្សនឹងរូបលោកសម រង្សី ព្រមទាំងលោកកឹម សុខា ពួតដៃគ្នាឡើងលើបានភ្ជាប់នឹងខ្លឹមសារនយោបាយថា “ រដ្ឋាភិបាលដឹកនាំដោយ គណបក្សសង្គ្រោះជាតិ ១- ឧបត្ថម្ភចាស់ៗ ពីអាយុ៦៥ឆ្នាំឡើងទៅ៤ ម៉ឺនរៀលក្នុងមួយខែ ២-ប្រាក់ខែទាបបំផុត របស់កម្មករ-កម្មការិនី ៦០ម៉ឺនរៀលក្នុងមួយខែ ៣-ប្រាក់ខែទាបបំផុតរបស់មន្ត្រីរាជការ១លានរៀលក្នុងមួយខែ ៤- ព្យាបាលជំងឺប្រជាពលរដ្ឋក្រីក្រដោយឥតយកប្រាក់”។

ជាមួយនឹងការផ្សព្វផ្សាយនេះ លោកផៃ ស៊ីផាន បានចាត់ទុកថា ជាយុទ្ធនាការបោកបញ្ឆោតតែ ប៉ុណ្ណោះពីព្រោះគ្មានប្រទេសណាមួយចេះតែតម្លើងប្រាក់បៀវត្សរ៍ ដោយមិនបានមើលអំពីកំណើន សេដ្ឋកិច្ច និងការចំណាយផ្សេងៗទៀតនោះទេ។ ដោយឡែកនៅក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនោះដែរ គណបក្សសង្គ្រោះជាតិ មិនបានដាក់ពាក្យ”រាជ” នៅពីមុខរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គ្រោះជាតិនោះទេ ដែលប្រការនេះ ត្រូវបានលោកផៃ ស៊ីផាន ចាត់ទុកថា ជាអំពើមួយដែលគេ ចង់រំលាយរាជរដ្ឋាភិបាល ហើយបង្កើតរដ្ឋាភិបាល ជំនួសវិញ។

លោកផៃ ស៊ីផាន បញ្ជាក់ថា”ប្រហែលនេះជាគោលបំណងរបស់ពួកគេ ក្នុងការផ្លាស់ប្តូរពី រាជរដ្ឋាភិបាល ទៅជារដ្ឋាភិបាល ”។

គួររំលឹកថា អតីតរដ្ឋាភិបាល លន់ នល់ ដែលធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាឆ្នាំ៧០ លោកសេនាប្រមុខលន់ នល់  បានធ្វើច្បាប់មួយផ្លាស់ប្តូរពីពាក្យរាជរដ្ឋាភិបាល មកជារដ្ឋាភិបាលវិញ។ ក៏ប៉ុន្តែរូបភាពនេះបានលេចឡើងជាថ្មីម្តងទៀតនៅក្នុងគណបក្សសង្គ្រោះជាតិ របស់លោកសម រង្ស៊ី និងលោកកឹម សុខា នៅក្នុងការឃោសនាបោះឆ្នោតមុនកាលបរិច្ឆេទទៅវិញ៕

www.dap-news.com

www.dap-news.com

អ៊ីរ៉ង់ៈ ការដាក់ ពង្រាយមីស៊ីល ប៉ាតាយ៉ុង របស់ណាតូ បង្កើតបញ្ហា អសន្តិសុខ នៅតួកគី

$
0
0

តេហេរ៉ង់៖ ទីភ្នាក់ងារទូរទស្សន៍ បានរាយការណ៍ថា មន្រ្តីជាន់ខ្ពស់ នៃសមាជិកសភា មួយរូបរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២២ ខែធ្នូ បាននិយាយថា ការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលប៉ាតាយ៉ុង របស់អង្គការណាតូ នៅតាមបណ្តោយ ព្រំដែនប្រទេសតួកគី និងប្រទេសស៊ីរី នឹងបង្កើត ឲ្យមានបញ្ហាអសន្តិសុខ នៅតួកគី។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២ ដោយផ្អែកតាម របាយការណ៍ថា លោក អាឡាឌីន ប៊ូរូជឺឌី ប្រធានគណៈកម្មាការនយោបាយការបរទេស និងសន្តិសុខ ជាតិរបស់សភាអ៊ីរ៉ង់ បាននិយាយថា «ការដាក់ពង្រាយមីស៊ីលទំាងនេះ មិនបានជួយផ្តល់សន្តិសុខ ដល់តួកគីនោះទេ ដោយសារតែប្រទេសជិតខាងទំាងអស់របស់តួកគី មានបញ្ហាទោមនស្ស ចំពោះការដាក់ពង្រាយនេះ»។

លោកត្រូវបានគេដកស្រង់សម្តី ដែលបាននិយាយដូចនឹងការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ថា «ការដាក់ពង្រាយប្រព័ន្ធមីស៊ីលប៉ាតាយ៉ុងនេះ នឹងមិនបម្រើឲ្យផលប្រយោជន៍ក្នុងប្រទេស តួកគីនោះទេ»។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ណាតូបានយល់ព្រមបញ្ជូនជើងទម្រមីស៊ីលប៉ាតាយ៉ុងចំនួន ៦ពីសហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ និងហូរឡង់ មកប្រទេសតួកគី សម្រាប់ប្រតិបត្តិការ ដែលនឹង បញ្ចប់នៅចុងខែមករា ឆ្នាំ២០១៣ ទាក់ទិននឹងវិបត្តិប្រឆំាងរដ្ឋាភិបាលស៊ីរី ដែលដឹកនាំដោយប្រធានាធិបតី បាស្សា អាល់អាហ្សាដ និងបានរាលដាលចូលដល់ ការវាយប្រហារនៅតាមបណ្តោយព្រំដែនជាមួយតួកគីនោះ៕

www.dap-news.com

កូរ៉េខាងត្បូង ប្រមូលបានកម្ទេច មីស៊ីលបីទៀត របស់កូរ៉េខាងជើង

$
0
0

សេអ៊ូល៖ មន្រ្តីក្រសួងការពារ ជាតិកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី២៣ បាននិយាយដោយ សង្ឃឹមថា ពួកគេ នឹងផ្តល់ នូវចំណេះដឹងថែមទៀត ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបាញ់ បង្ហោះមីស៊ីលរបស់រដ្ឋកុម្មុយនី សកូរ៉េខាងជើង បន្ទាប់ពីក្រុមកងទ័ពជើងទឹករបស់កូរ៉េខាងត្បូង បានរកឃើញបំណែកកម្ទេចនៃការបាញ់ បង្ហោះមីស៊ីល បីថែមទៀត របស់កូរ៉េខាងជើងនៅឈូងសមុទ្រភាគខាងលិច។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២ថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានបាញ់បង្ហោះគ្រាប់រ៉ូកែតតំណាក់កាលទីបីឈ្មោះ អ៊ុនហា៣ កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ ដោយរដ្ឋកុម្មុយនីយមួយនេះ អះអាងថា ជាដំណើរការទទួលបានជោគជ័យ។ ដោយតំណាក់កាលដំបូងនៃរ៉ូកែត បានធ្លាក់នៅសមុទ្រលឿង ក្នុងប្រទេសកូរ៉េខាងត្បូង និងបំណែកតំណាក់កាលទីពីរ ធ្លាក់ក្នុងដែនទឹក ជិតប្រទេសហ្វីលីពីន។

មន្រ្តីបាននិយាយថា ក្រោយពេលដែលកងនាវិក បានប្រមូលផ្នែកខាងលើនៃការបាញ់តំណាក់កាលដំបូង រយៈពេលពីរថ្ងៃបន្ទាប់ពីបាញ់បង្ហោះ កងនាវិកកូរ៉េខាងត្បូង ក៏បានរើសបានបំណែកបីថែមទៀត របស់ផ្នែកខាង ក្រោមនៃគ្រាប់រ៉ូកែត ដែលរួមមានប្រព័ន្ធស្តុកប្រេងឥន្ធនៈ ប្រព័ន្ធចំហេះ និងប្រព័ន្ធភ្ជាប់ទៅម៉ាស៊ីន។

មន្រ្តីកូរ៉េខាងត្បូងបាននិយាយថា «ជាមួយនឹងការប្រមែប្រមូលផ្នែកបន្ថែមរបស់គ្រាប់រ៉ូកែតនេះ យើងនឹងអាច ស្វែង យល់បានស៊ីជម្រៅថែមទៀតពីមុខងារតួនាទី និងរចនាសម្ព័ន្ធនៃគ្រាប់រ៉ូកែត បាញ់រយៈចម្ងាយឆ្ងាយ របស់កូរ៉េខាងជើង»។

គួរបញ្ជាក់ងផងដែរថា ទាក់ទិននឹងបញ្ហាក្នុងប្រទេសកូរ៉េខាងជើងនេះ កូរ៉េខាងត្បូង បានជំរុញការសង្ស័យ របស់ខ្លួន និងអាមេរិក រួមទំាងបណ្តាសម្ព័ន្ធមិត្តផ្សេងទៀតថា កូរ៉េខាងជើងបានជំរុញបច្ចេកវិទ្យា មីស៊ីលឆ្លងទ្វីប របស់ខ្លួន ដោយបានរំលោភលើដំណោះស្រាយសន្តិសុខរបស់អង្គការសហប្រជាជាតិផងដែរ៕

www.dap-news.com

សមត្ថកិច្ច ច្រានចោល ការចោទប្រកាន់ របស់លោក ជា មុនី

$
0
0

ស្វាយរៀងៈអធិការនគបាល ក្រុងបាវិត លោក វីរៈសេនីយ៍ត្រី កែវ គង់ បានច្រានចោល យ៉ាងដាច់ខាត ចំពោះ ការចោទប្រកាន់របស់ ប្រធានសហជីពសេរីកម្មករ លោក ជា មុនី ដែលថាមន្រ្តីនគរបាល បានទៅឃាត់រថយន្ត បង្កការរំខានដល់ការ ចែកប្រតិទិនជូនកម្មករ នៅក្រុងបាវិត កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២នេះ លោកអធិការក្រុងបាវិត កែវ គង់ បានឲ្យដឹងថា លោក ជា មុនី និងមន្រ្តីរបស់សហជីពបានចុះចែក ប្រតិទិនជូនកម្មករ នៅមុខតំបន់ សេដ្ឋកិច្ច ពិសេសមេនហាតធេន និងតាយ សេង កាលពីល្ងាច ថ្ងៃទី២២ ខែធ្នូ ខណៈក្រុមកម្មករ បានចេញពីធ្វើ ការ នោះ បានធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាង ខ្លាំងទើបបានជាកងកម្លាំង នគរបាលបានចុះមក ជួយរៀបចំ សណ្ដាប់ធ្នាប់ ចរាចរណ៍ឲ្យមានដំណើរជាធម្មតាទេ ពុំបានទៅរារាំងពួកគាត់ដូចជាការលើកឡើងនោះឡើយ។

លោកបានថ្លែងថា «ខ្ញុំបានទទួលការស្នើសុំពីមន្រ្តីរបស់តំបន់ សេដ្ឋកិច្ចពិសេសទាំងពីរឲ្យបញ្ជូន កម្លាំង នគរបាល ចរាចរណ៍មកជួយ សម្រួល ព្រោះវាមានការស្ទះជាខ្លាំងនៅមុខផ្លូវចេញពីតំបន់សេដ្ឋកិច្ចទាំងពីរនេះ»។

បើតាមលោកអធិការក្រុងបាវិត មន្រ្តីនគរបាលក្រោមឱវាទរបស់លោកមិនបាន ទៅរំខានការចែកប្រតិទិន ជូនដល់កម្មករពីសំណាក់ មន្រ្តីសហជីព សេរីកម្មករ នៃព្រះរាជណាចក្រកម្ពុជានោះទេ គោលបំណង របស់នគបាលគឺជួយសម្រួលចរាចរណ៍ឲ្យបានល្អតែប៉ុណ្ណោះ។ លោក បាន បន្តថា«ការចោទ ប្រកាន់នេះគឺមិនត្រឹមត្រូវនោះទេ កំលាំងនគបាលចរាចរណ៍មានតែពីរទៅបីនាក់ តើទៅព័ទ្ធរថយន្តនិង ហាមឃាត់គេម្ដេចទៅកើត»។

គួរបញ្ជាក់ថា ការច្រានចោលពីសំណាក់លោកអធិការក្រុងបាវិតនេះ ធ្វើឡើងបន្ទាប់ពីលោក ជា មុនី បានចោទប្រកាន់សមត្ថកិច្ចបានព័ទ្ធរថយន្តនិងបង្កការរំខានដល់ការចែកប្រតិទិនជូនដល់កម្មករនៅ មុខតំបន់សេដ្ឋកិច្ចពិសេស តាយ សេង និង មេនហាតធេន កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី ២២ ឆ្នាំ ២០១២៕

ចុះឆែកឆេរ​ និងរឹបអូសថ្នាំ ញៀនជិត ២គីឡូក្រាម នៅសណ្ឋាគារ បូលីណា ផាលេស

$
0
0

ភ្នំពេញ : កម្លាំងនគរបាល ការិយាល័យប្រឆាំងការ ជួញដូរ គ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដោយមានការ ចូលរួមពី កម្លាំងសមត្ថកិច្ច មូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ បានចុះឆែកឆេរ និងរឹបអូសថ្នាំញៀនចំនួន ១៨៣៨,៤ក្រាម (ចំនួន២ម៉ឺនគ្រាប់) នៅ សណ្ឋាគារ បូលីណាផាលេស ស្ថិតនៅផ្ទះលេខ ៨, ៩ និង១០បេ (បីល្វែង) តាមបណ្តោយ១៥៤ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ ។

ប្រភពពីសមត្ថកិច្ចដែលចូល ក្នុងប្រតិបត្តិការនេះ បានឲ្យដឹងជាជំហានដំបូងថា ថ្នាំញៀនចំនួន ១០សុងនេះ ត្រូវបានឈ្មួញនាំចូលពី ប្រទេសឡាវ ។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះជនជាតិខ្មែរ២នាក់ និងឡាវចំនួន២នាក់ ត្រូវបានឃាត់ខ្លួន ប៉ុន្តែមិនទាន់ត្រូវបាន បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


ប្រធានាធិបតី​ អេហ្ស៊ីបបានតែងតាំង សមាជិក៩០រូប នៃសភាជាន់ខ្ពស់

$
0
0

គែរ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ មីណា របស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក មូហាម៉េដ មូស៊ី បានចេញនូវសេចក្តីសម្រេចរដ្ឋមួយ ដើម្បីតែងតាំងសមាជិកថ្មីចំនួន៩០រូប នៃក្រុមប្រឹក្សាស៊ូរ៉ា នៅក្នុងសភាជាន់ខ្ពស់នៃសភាអេហ្ស៊ីប។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២ថា ការតែងតាំងនេះ បានកើតមានឡើងបន្ទាប់ពី មានកិច្ចពិភាក្សាថ្នាក់ជាតិជាច្រើនជុំ ដែលចូលរួមដោយលោក មូស៊ី និងលោក ម៉ាមូដ ម៉ិកគី ដែលជាអនុប្រធានាធិបតីរបស់លោក ដែលបានធ្វើការលាលែងពីមុខតំណែងកាលពីថ្ងៃសៅរ៍ ហើយនិងក្រុមនយោបាយមួយចំនួន ដែលនៅក្នុងនោះមានគណបក្សភាតរភាពម៉ូស្លីម ខណៈពេលដែលប្លុក ក្រុមប្រឆំាង ដ៏សំខាន់នៃគណបក្សរណសិរ្សសង្រ្គោះជាតិរបស់ប្រទេសមួយនេះ បានធ្វើពហិការមិនចូល រួមនៅក្នុងការពិភាក្សាគ្នា។

គួរបញ្ជាក់ផងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា សេចក្តីសម្រេចនេះ មានគោលបំណងក្នុង ការពង្រីកនូវការចូលរួមនៅក្នុងដំណើរការនយោបាយដើម្បីបញ្ចូលនូវអំណាចសង្គម និងអំណាចនយោបាយផ្សេងៗគ្នា ហើយនិងឥស្សរជនសាធារណៈជាច្រើនទៀត ដែលមានជំនាញ និងសមត្ថភាពនៅក្នុងសភាជាន់ខ្ពស់៕

www.dap-news.com

មន្រ្តីជាន់ខ្ពស់​ ក្រសួងការងារ៖ ការដឹកនាំធ្វើ បាតុកម្មរបស់លោក រ៉ុង ឈុន ដើម្បីទាមទារ ប្រិយភាព

$
0
0

ភ្នំពេញ៖ បន្ទាប់ពីលោក រ៉ុង ឈុន បានប្រកាសថា ខ្លួននឹងដឹកនាំកម្មករធ្វើបាតុកម្មដោយអហិង្សាមួយ ដើម្បីស្នើសុំដំឡើងប្រាក់នោះ ត្រូវបានលោក អុំ មាន រដ្ឋលេខាធិការក្រសួងការងារ បានថ្លែងអះអាង នៅថ្ងៃទី២៣ ខែធ្នូ នេះថា គ្រាន់តែជាការទាក់ទាញយកប្រិយភាពតែប៉ុណ្ណោះ។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អុំ មាន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នេះមិនមែនជាលើកទី១របស់លោក រ៉ុង ឈុន នោះទេ ដែលបានដឹកនាំក្រុមកម្មករធ្វើកូដកម្ម ឬបាតុកម្មនោះ វាបានកើតឡើងជាច្រើនដងមកហើយ ប៉ុន្តែមិនដែលទទួលជោគជ័យម្តងណាឡើយ គឺបរាជ័យរាល់តែលើក។

លោកបន្តថា ចំពោះបញ្ហានេះ ក្រុមកម្មករភាគច្រើនក៏បានបង្ហាញពីការធុញថប់អំពីការធ្វើកូដកម្ម បាតុកម្មដោយគ្មានការសមស្របទៅតាមច្បាប់កំណត់ “ព្រោះអ្វីដែលគេបានទទួលនោះគឺវាសាកសមហើយ អ្វីដែលរោងចក្របានផ្តល់ឲ្យពួកគេសមរម្យទាំងប្រាក់ឈ្នួល ធ្វើដំណើរ ថ្លៃផ្ទះ ថ្លៃបាយទឹក ការឧបត្ថម្ភអីនោះ គឺធ្វើតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនោះវាសមស្របហើយ”។

ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុងឈុន បានឲ្យដឹង ថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ លោកនឹងធ្វើការដឹកនាំក្រុមកម្មករធ្វើបាតុកម្មដោយអហិង្សាមួយ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរិមាពីចន្លោះ៦១ដុល្លារទៅ១៥០ដុល្លារក្នុងមួយខែ ជូនដល់ក្រុមកម្មករ ដែលកំពុងបម្រើការងារនៅតាមបណ្តារោងចក្រនានានៅទូទាំងប្រទេស។

លោកបញ្ជាក់ថា “យើងសង្ឃឹមថា នឹងមានកម្មករចូលរួមយ៉ាងច្រើន ពីព្រោះនេះ វាមិនមែនជាផល ប្រយោជន៍របស់អ្នកណាម្នាក់ទេ ត្បិតតែសហជីព ខ្ញុំជាអ្នកដឹកនាំ ប៉ុន្តែផលប្រយោជន៍បានទៅកម្មករ៥០-៦០ម៉ឺននាក់មិនមែនមានផលប្រយោជន៍តែសហជីពខ្ញុំទេ”។

លោកបន្តថា ក្នុងការធ្វើបាតុកម្មនេះ មានអ្នកចូលរួម ២៥០នាក់ ដែលជាជំហានដំបូង នឹងធ្វើការជួបប្រជុំគ្នា នៅមុខអតីតរដ្ឋសភាចាស់ ហើយនឹងយកញត្តិទៅជូនខុទ្ទកាល័យសម្តេចហ៊ុន សែន បន្ទាប់មកទៀត នឹងយកញត្តិទៅដាក់នៅរដ្ឋសភាតែម្តង។

ព្រមជាមួយគ្នានេះដែរ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជា បានគោរពនូវទីផ្សារសេរី មានការយោគយល់គ្នាទៅវិញទៅមកធ្វើយ៉ាង ណាឲ្យមានការ សហការរវាង គ្នានឹងគ្នា ដើម្បីឲ្យមានសុខដុមរម្យនាទាំងថៅកែ និងក្រុមកម្មករ ហើយមិនមែនត្រឹមតែករណីប្រាក់ខែនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានព្យាយាមស្វះស្វែងរកងារការធ្វើឲ្យបានគ្រប់គ្នាជៀសវាងការធ្វើចំណាកស្រុក៕

ទូកដឹកទំនិញ​ លិចក្បែរកោះរ៉ុង មនុស្ស៨ នាក់ជួយសង្គ្រោះ រួចផុតពីស្លាប់

$
0
0

ព្រះសីហនុ ៖ ដោយសារតែឥទ្ធិពលខ្យល់ បោកបក់ខ្លាំង នៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ក្បែរកោះរ៉ុង ក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសី ហនុ ខេត្ដព្រះសូីហនុ បានបណ្ដាលឱ្យទូកដឹក ទំនិញធុនធំមួយគ្រឿង លិចកណ្ដាលសមុទ្រ សាគរ បណ្ដាលឱ្យអ្នកជិះ នៅលើទូកចំនួន៨ នាក់រងគ្រោះ ប៉ុន្ដែត្រូវបានកម្លាំងសមត្ថកិច្ច ជួយសង្គ្រោះទាន់ពេលវេលា ដោយឡែក ទំនិញនៅលើទូករងការខូចខាតទាំងអស់។

យោងតាមសេចក្ដីរាយការណ៍ពីខេត្ដព្រះ សីហនុ បានឱ្យដឹងថា គ្រោះធម្មជាតិដែល បានបោកបក់បណ្ដាលឱ្យទូកដឹកទំនិញធុនធំ លិចកណ្ដាលសមុទ្រ នៅក្បែរកោះរ៉ុងខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ ប៉ុន្ដែក្រោយ គ្រោះថ្នាក់នេះកើតឡើង កម្លាំងសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធរួមទាំងប្រជានេសាទ តាមទូក នៅលើផ្ទៃសមុទ្រ បាននាំគ្នាជួយ អន្ដរាគមន៍ ជួយសង្គ្រោះជីវិតរបស់មនុស្ស ទាំង៨នាក់នោះ រួចផុតពីសេចក្ដីស្លាប់ ។

ទាក់ទិនគ្រោះធម្មជាតិដែលបណ្ដាលមកពីខ្យល់បក់យ៉ាងខ្លាំងលើនេះ ស្នងការនគរ បាលខេត្ដព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី តាក់ វណ្ណថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទឱ្យដឹងថា ទូកដឹកទំនិញ ធុនធំ ដែលមានម្ចាស់ទូកឈ្មោះឡុង អួន បានធ្វើដំណើរពីប្រទេសថៃ ចូលមកក្រុងព្រះ សីហនុ លុះកំពុងបើក ស្រាប់តែជួបខ្យល់បក់ បោកយ៉ាងខ្លាំង បណ្ដាលឱ្យទូកលិចទៅក្នុង ទឹកសមុទ្រ ។

លោកឧត្ដមសេនីយ៍តាក់ វណ្ណថា បានបន្ដ ថា មនុស្សចំនួន៨នាក់ រួមមានអ្នកបើកទូក ម្នាក់ កម្មករទូក៥នាក់ និងអ្នកធ្វើដំណើរចំនួន ២នាក់ផ្សេងទៀត ទាំងអស់៨នាក់បានជួប ហេតុការណ៍នេះ ប៉ុន្ដែត្រូវបានកម្លាំងសមត្ថ កិច្ចនិងអាជ្ញាធរពាក់ព័ន្ធជួយសង្គ្រោះទាន់ ពេលវេលា មិនបណ្ដាលឱ្យនរណាម្នាក់រង គ្រោះដល់អាយុជីវិតនោះឡើយ ។

ស្នងការនគរបាលខេត្ដព្រះសីហនុបានបន្ដ ទៀត ថា បើទោះបីអ្នកធ្វើដំណើរតាមទូក ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្ដីស្លាប់ក៏ ដោយ ប៉ុន្ដែទំនិញដូចជាការ៉េមតុក្កតា ចំនួន ១០០កេស ប៊ិនក្លាស្សេត្រី និងសាច់មងជា ដើម ត្រូវបានលិចទៅក្នុងទឹកសមុទ្រ ប៉ុន្ដែ មិនដឹងថា គិតជាទំហំទឹកប្រាក់អស់ប៉ុន្មាន នោះឡើយ ។

យ៉ាងណាក៏ដោយ អត្ដសញ្ញាណរបស់ជន រងគ្រោះ ដែលត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរ ជួយសង្គ្រោះរួចផុតពីសេចក្ដីស្លាប់នោះ មិន ទាន់ត្រូវបានបញ្ជាក់អត្ដសញ្ញាណពីសមត្ថកិច្ច នៅឡើយទេ ។ ប៉ុន្ដែតាមសេចក្ដីរាយការណ៍ ផ្សេងទៀតបានឱ្យដឹងថា មូលហេតុដែលនាំ ឱ្យទូកដឹកទំនិញខាងលើនេះលិច បណ្ដាលមក ពីផ្ទុកទំនិញរាប់សិបតោន  ហើយពេលធ្វើ ដំណើរបត់ចូលកោះរ៉ុង ក៏ជួបខ្យល់បក់បោក យ៉ាងខ្លាំង បណ្ដាលឱ្យលិចតែម្ដងទៅ ។

យោងតាមមន្ដ្រីយោធាជើងទឹក ប្រចាំ នៅមូលដ្ឋានលំហរសមុទ្រ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ថា ទូកដឹកទំនិញធុនធំខាងលើនេះ បានធ្វើ ដំណើរពីប្រទេសថៃ ឆ្ពោះមកក្រុងព្រះសីហនុ ដែលដឹកទំនិញចំណុះរហូតដល់ជាង១០០ តោនហើយពេលធ្វើដំណើរបត់ចូលទៅ កោះរ៉ុង ក៏ជួបឧប្បត្ដិហេតុខ្យល់ព្យុះ បណ្ដាល ឱ្យទឹកសមុទ្រមានរលកកំពស់រហូតដល់២ ម៉ែត្រ ធ្វើឱ្យទូកក្រឡាប់និងលិចចូលទៅក្នុង ទឹកតែម្ដង ។

មន្ដ្រីយោធាជើងទឹកខាងលើនេះ បន្ទាប់ ពីមានគ្រោះថ្នាក់ដោយខ្យល់ព្យុះ បណ្ដាល ឱ្យទូកដឹកទំនិញលិចយ៉ាងដូច្នេះ លោកឧត្ដម នាវីទោ ទៀ សុខា មេបញ្ជាការរងកងទ័ព ជើងទឹក និងជាមេបញ្ជាការជួរមុខនៃគណៈកម្មការជាតិសន្តិសុខលំហរ សមុទ្រ បានបញ្ជូននាវាម៉ារីនមួយគ្រឿង ទៅជួយសង្គ្រោះមនុស្សចំនួន៨នាក់ ដែល កំពុងជិះនៅលើទូក ឱ្យរួចផុតពីសេចក្ដីស្លាប់ ប៉ុន្ដែសម្រាប់ទំនិញ ដែលនៅលើទូក បានរការខូចខាតទាំងអស់មិនអាចជួយបានឡើយ។

លោកឧត្ដម នាវីទោ ទៀ សុខា មេបញ្ជាការរងកងទ័ព ជើងទឹក និងជាមេបញ្ជាការ ជួរមុខនៃ គណៈកម្មការជាតិ សន្តិសុខលំហរ សមុទ្រ បានថ្លែងឲ្យដឹងថា ជនរងគ្រោះ ចំនួន៨នាក់ ក្នុងនោះ អ្នកបើកទូកម្នាក់ កម្មករ ទូក៥នាក់ និងធ្វើដំណើរ តាមទូក២នាក់ ត្រូវបានជួយ សង្គ្រោះទាន់ ពេលវេលា មិនមានគ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ។

លោកបានបន្តថា ទូកនេះជាទូក របស់ប្រជាពលរដ្ឋ ខ្មែរដែលបានដឹក ផលនេសាទ យកទៅលក់នៅ ប្រទេសថៃ ហើយពេល ត្រឡប់មកវិញ ក៏ដឹកទំនិញ ជាឥវ៉ាន់លក់ដូរ មិនច្រើននោះទេ លុះធ្វើដំណើរមកដល់ ចំណុចកើតហេតុ ក៏ប៉ះត្រូវ ខ្យល់ខ្លាំង ហើយក៏ក្រឡាប់លិច ទៅក្នុងទឹកតែម្តង។

ភ្លាមៗនោះ លោកបានចេញជួយ អន្តរាគមន៍ តាមរយៈបញ្ជូន ទៅនាវាមួយគ្រឿង ទៅជួយសង្គ្រោះ ជនរងគ្រោះទាំងអស់ ឲ្យរួច ពីសេចក្តីស្លាប់ ប៉ុន្តែទំនិញ បានរងការខូចខាត អស់ហើយ៕

យ៉ាងណាក៏ដោយ មិនទាន់មានការ បញ្ជាក់ពីសមត្ថកិច្ចនិងម្ចាស់ទូកពីទំហំហំទឹកប្រាក់ ដែលបណ្ដាលមកពីការលិចទូកខាង លើនេះទេ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ ចរាចរផ្លូវគោក ក្នុងខេត្តកំពង់ធំ

$
0
0

កំពង់ធំ៖ ដោយមានការ បញ្ជាពីលោក ឈុន ឈន់ ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខេត្តកំពង់ធំ និងមានការដឹកនាំ បញ្ជាដោយផ្ទាល់ ពីលោក ឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ បានសហការ ជាមួយស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យ ចរាចរផ្លូវគោក នៅតាមគោលដៅ ក្នុងគោលបំណង ពង្រឹង ច្បាប់ចរាចរណ៍ជើងគោក នៅក្នុងខេត្ត ។

ក្នុងការចុះត្រួតពិនិត្យនេះ លោក វរៈសេនីយឯក កែវ ហួរ ស្នងការរងនគរបាល ខេត្ត និងជាប្រធានការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ បានមានប្រសាសន៍ថា ក្នុងគោលបំណង រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងការធ្វើចរាចរ នៅលើផ្លូវថ្នល់ ការពារអាយុ ជីវិតមនុស្ស សត្វនិងការពារ បរិស្ថាន ទប់ស្កាត់ការប៉ះពាល់ សុខភាព មនុស្សនិងខូចខាត ទ្រព្យសម្បត្តិរដ្ឋនិងឯកជន ទប់ស្កាត់ការ ប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការ ប្រើប្រាស់ផ្លូវថ្នល់ ។

គួរបញ្ចាក់ផងដែរថា ស្ថានភាពគ្រោះថ្នាក់ ចរាចរក្នុងឆ្នាំ២០១២នេះ កើតឡើងចំនួន១២៨លើក បើប្រៀបធៀប ឆ្នាំ២០១១ មានការថយចុះ២លើក ករណីនេះបណ្តាល ឲ្យស្លាប់១១០នាក់ របួស១៤៨នាក់ របួសស្រាល៨២នាក់ ខូចម៉ូតូ៩២គ្រឿង រថយន្តធុនតូច៥២គ្រឿង រថយន្តធុនធំ ៣០គ្រឿង និងករណីផ្សេងៗ១១គ្រឿងទៀត ។ មូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ចរាចរ មកពីបើកបរលើស ល្បឿន២៣ភាគរយ ធ្វេសប្រហែស ១៧ភាគរយ ជែងគ្នា១៦ភាគរយ កត្តារថយន្តហ្វ្រាំង ភ្លើង៦ភាគរយ និងផ្លូវរអិល១ភាករយ ។

លោកវរៈសេនីយឯក កែវ ហួរ បានផ្តាំផ្ញើ ឲ្យអ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចរ បើកបរត្រូវមានប័ណ្ណ បើកបរ ប័ណ្ណសម្គាល់ យានយន្ត និងស្លាកលេខ លិខិត អនុញ្ញាធ្វើអាជីវកម្ម យានយន្តត្រូវមាន ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធភ្លើង សំបកកង់ល្អ និងលក្ខណៈ ផ្សេងទៀត មុនពេលធ្វើចរាចរ នៅលើដងផ្លូវ សាធារណៈ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រុមប្រហុកខ្មែរ ឧបត្ថម្ភ ថវិកាដល់ «សមាគមតន្ត្រី សំនៀងជនពិការ»

$
0
0

ភ្នំពេញ៖ បន្ទាប់ពី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានចុះផ្សាយពីភាពខ្វះខាត ក្នុងកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ របស់ សមាគមតន្ត្រីសំនៀងជនពិការ ដែលមានសមាជិកជិត ២០នាក់ សុទ្ធសឹងជាអ្នកពិការភ្នែក ទាំងអស់នោះ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ នេះ ក្រុមមូលនិធិប្រហុកខ្មែរ បាននាំយកនូវថវិកាបន្តិចបន្តួច មកចូលរួមឧបត្ថម្ភតាម រយៈមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ។

ថវិកាដែលតំណាង ក្រុមប្រហុកខ្មែរឧបត្ថម្ភ ដល់សមាគមតន្ត្រីសំនៀងជនពិការ នៅពេលនេះ មានចំនួន ២៥ ដុល្លារអាមេរិក ដែលបានមកពីសប្បុរសជននានា តែងតែមានក្ដីអាណិតអាសូរ ដល់ជនពិការ និងកំពុងជួបនូវភាពខ្វះខាតនេះ។

ថ្វីត្បិតថវិកានេះ មានចំនួនតិចតួចក្ដី តែបានបញ្ជាក់ឲ្យឃើញពីសន្ដានចិត្ត ចេះជួយចែករំលែកគ្នា ក្នុងគ្រាអាសន្នអន់ក្រ ជា ពិសេស គឺក្ដីអាណិតអាសូរ ដល់ជនពិការ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្វែងរកចំណូលប្រចាំថ្ងៃ បានសមរម្យ ដូចជនធម្មតាឡើយ។

គួររំឭកថា សមាគមតន្ត្រីសំនៀងជនពិការ ដែលបានបង្កើតឡើង តាំងពីថ្ងៃទី១៧ខែសីហា ឆ្នាំ២០១២ មានសមាជិកជាង២០ នាក់ សុទ្ធសឹងជាអ្នកពិការភ្នែកទាំងអស់ និងពឹងផ្អែកក្នុងការបង្ហើរសំនៀង តាមកម្មវិធីនានា ដើម្បីស្វែងរកថវិកាជួយសមាគម បាននឹងកំពុងជួបប្រទះនូវការខ្វះខាត ថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើន ដើម្បីផ្គត់ផ្គង់ជីវភាព សមាជិក ដែលជាអ្នកពិការ ទាំងអស់ ក្នុងសមាគម ខណៈដែលសមាជិកដែល ធ្លាប់តែបញ្ចេញសំនៀងនៅតាមកម្មវិធី និងតាមរយៈការដើរសុំគេច្រៀង នៅក្នុងភោជនីយដ្ឋាននានា នៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានម្ចាស់ហាងមួយចំនួន មានការរើសអើងស្អប់ខ្ពើម មិនឲ្យពួកគេ ចូលច្រៀង ដើម្បីបានកម្រៃបន្តិចបន្តួចនោះទេ។

លោក ចាប តូ ជាប្រធាន ក៏ដូចជាសមាជិកទាំងអស់ ក៏បានអំពាវនាវ ដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាអាណិត អាសូរ ជួយឧបត្ថម្ភទោះជាថវិកា ឬជាសម្ភារៈក្ដី តាមសុទ្ធាជ្រះថ្លារៀងខ្លួន ដល់សមាគមតន្រ្តីសំនៀងជនពិការ ដែលកំពុង តែជួបប្រទះ នូវការខ្វះខាតសព្វបែបយ៉ាងនេះ។ លោក ក៏បានទទូចសំណូមពរ ដល់លោកប្រុស លោកស្រីជាម្ចាស់ ភោជនីយដ្ឋាននានា សូមលោកមេត្តាកុំមានការរើសអើងជនពិការ សូមអាណិតអាសូជនពិការ និងបើកចិត្តឲ្យទូលាយផ្ដល់ ឱកាសដល់ជនពិការ ដើម្បីបានកម្រៃខ្លះៗ ជួយសម្រាលកម្រិតជីវភាព ដែលកំពុងរងទុក្ខវេទនាខ្វះខាតនេះ។

បើសប្បុរសជនណា មានបំណងចង់ជួយឧបត្ថម្ភដល់ សមាគមតន្ត្រីសំនៀងជនពិការ លោកអ្នកអាចទំនាក់ទំនង ទៅកាន់ អ្នកស្រី ឃុន ស្រីនិ ដែលមានលេខទូរស័ព្ទ ០១២ ៧៣១ ២៨៥ ជាអ្នកសម្របសម្រួលក្នុងសមាគម ឬអាចទាក់ទង មកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដែលមានអាសយដ្ឋាន ផ្ទះលេខ ៥៧ ផ្លូវលេខ ៤៨០ សង្កាត់ទូលទំពូងទី២ ខណ្ឌចំការមន ឬតាមរយៈ លេខទូរស័ព្ទ ០១២ ៥២ ៦៨ ១១ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

គម្រោង ឧបត្ថម្ភបន្ទាន់- ហិរញ្ញប្បទាន បន្ថែម ត្រូវបាន បង្កើតឡើង ដើម្បីកាត់បន្ថយ ភាពក្រីក្រ

$
0
0

ភ្នំពេញ៖ គម្រោងឧបត្ថម្ភស្បៀងបន្ទាន់ បង្កើតកម្មវិធីថ្មីមួយ ដើម្បីជួយសង្គ្រោះប្រជាជនក្រីក្រ ដែលមានឈ្មោះថា គម្រោង ឧបត្ថម្ភស្បៀង បន្ទាន់-ហិរញ្ញប្បទានបន្ថែម (EFAP-ARF) ក្នុងគោលបំណង ជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោក វង់ សណ្តាប់ អគ្គលេខាធិការរង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោង ឧបត្ថម្ភស្បៀងបន្ទាន់ បានមាន ប្រសាសន៍ នាពេលបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តគម្រោង ឧបត្ថម្ភស្បៀងបន្ទាន់-ហិរញ្ញប្បទាន បន្ថែម នៅព្រឹកថ្ងៃទី២៤ ធ្នូ ២០១២នេះថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺចង់ផ្សព្វផ្សាយ អំពីគម្រោងឧបត្ថម្ភស្បៀង បន្ទាន់-ហិរញ្ញវត្ថុបន្ថែម និងស្ថាប័នដែលពាក់ព័ន្ធ «ដើម្បីឲ្យដឹងអំពីគម្រោងផ្ទាល់តែម្តង ដែលរួមមានគោលបំណង របស់ គម្រោង ប្រជាជនជាគោលដៅ ដែលទទួលផលពីកម្រោង វិសាលភាព ដែលគ្របដណ្តប់លទ្ធផលរំពឹងទុក និងសកម្មភាព សំខាន់នានា ថវិកា យន្តការសម្រាប់អនុវត្តន៍ គម្រោងនេះ»។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រសាសន៍ថា ក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះថា ថ្វីត្បិតគម្រោង EFAP ផ្តោតការយកចិត្តទុកដាក់ ជួយប្រជាជន ក្នុងលក្ខណៈជាគម្រោង សង្គ្រោះបន្ទាន់ ប៉ុន្តែតាមជាក់ស្តែងកម្ពុជា បានចាត់ចែងការ អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចជួយដោះស្រាយ សេចក្តីត្រូវការបន្ទាន់ផង និងសេចក្តីត្រូវការ សម្រាប់រយៈពេលមធម្យ និងយូរអង្វែងផងដែរ។

លោក បានបន្ថែមថា គម្រោងនេះបានផ្តួចផ្តើម និងអនុវត្តន៍ចប់សព្វគ្រប់ប្រកប ដោយភាពជោគជ័យ លើសកម្មភាពថ្មីៗមួយ ចំនួន ជាពិសេស កម្មវិធីសាច់ប្រាក់ពលកម្ម (CFM) និងការផលិតពូជដំណាំ ប្រកបដោយគុណភាព «ចំពោះកម្មវិធីសាច់ប្រាក់ ពលកម្ម បានរួមបញ្ចូល នូវកម្មវិធីសំណង់ស៊ីវិល (CW) ដែលជារួមយើង បានជួលជុល និងកែលម្អផ្លូវជនបទ បានប្រមាណ ៧០០គ.ម និងប្រឡាយទឹករង ដែលអាចមានសក្តានុពលស្រោចស្រពផ្ទៃដី ធ្វើស្រែចំការបានប្រមាណ ១៨.០០០ហិកតា»។

យោងតាមលោក អ៊ីរីខ សីតវីខ(Eric Sidgwick) នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោងនេះត្រូវ បាន អនុវត្ត ដោយមិនមានការពន្យារឡើយ ហើយបានដល់ដៃប្រជាជន រាប់ពាន់នាក់ទាក់ទង ទៅនឹងការផ្តល់ស្បៀងអាហារ ដោយសារតែ ការអនុវត្តគម្រោងបានល្អប្រសើរ ក្រុមប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយបន្ថែមទៀត ដើម្បី បន្តគម្រោងនេះ «ខ្ញុំសូមស្វាគមន៍ចំពោះ ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្ត នូវគម្រោងនេះ ប្រកបដោយជោគជ័យ»។

(EFAP)-ហិរញ្ញប្បទានបន្ថែម មានចំនួនថវិកាសរុបប្រមាណ ២៧,៧៣ លានដុល្លារ ដែលក្នុងនោះពី GAFSP ចំនួន ២៤.៥ លានដុល្លារ និងថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៣,២៣លានដុល្លារ ដែលជាគម្រោង បន្តនូវគម្រោងឧបត្ថម្ភ ស្បៀងបន្ទាន់កាលពី២០០៨ ក្នុងគោលបំណង បន្តជួយប្រជាជនក្រីក្រនៅកម្ពុជា៕

រដ្ឋមន្រ្តីក្រសួង ព័ត៌មាន អនុញ្ញាតឲ្យ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ដកស្រង់ព័ត៌មាន របស់ AKP មកចុះផ្សាយ

$
0
0

ភ្នំពេញ៖ យោងតាម ការស្នើសុំរបស់ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មានអម្ពិល រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអនុញ្ញាត ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដកស្រង់ ព័ត៌មានខ្លះ ពីទីភ្នាក់ងារព័ត៌មាន កម្ពុជា (AKP) មកផ្សព្វផ្សាយ ។

លោក សយ សុភាព កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ បានសរសេលិខិតជាផ្លូវការ ស្នើសុំទៅលោករដ្ឋមន្រ្តី ក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ដោយសុំដកស្រង់ ព័ត៌មានខ្លះ ពីទីភ្នាក់ងារ ព័ត៌មានកម្ពុជា (AKP) មកចុះផ្សាយ នៅមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ហើយ AKP ក៏មានសិទ្ធិពេញលេញ ក្នុងការយកព័ត៌មាន ពីមជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល ទៅចុះផ្សាយ បានដែរ។ ជាការឆ្លើយតប ជាផ្លូវការ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ បានឯកភាពតាមការស្នើសុំ៕

Photo by DAP-NEWS

Photo by DAP-News


សយ សុភាព ចងក្រងឯកសារ អ្នកនយោបាយ ធ្លាប់ពឹងពាក់

$
0
0

ភ្នំពេញ ៖ លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបញ្ចប់ការចងក្រងឯកសារ ដោយសង្ខេបទាក់ទិនទៅ នឹង ព្រឹត្ដិ ការណ៍ ដែលអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនរឿងព្រំដែន ធ្លាប់បានពឹងពាក់ចាប់តាំងពីចុងខែមករា ឆ្នាំ២០០៥ ,១៩ ខែមករា ឆ្នាំ២០១១ និងចុងក្រោយនៅខែសីហា ឆ្នាំ២០១២ ។ ការចងក្រងឯកសារ ដោយសង្ខេបនូវព្រឹត្ដិការណ៍ទាំងនេះ ដើម្បីជា ប្រយោជន៍សម្រាប់ស្វែង យល់ជាព័ត៌មាន ក៏ដូចជាសម្រាប់ការសិក្សាស្រាវជ្រាវ  ដែលទាក់ទិនទៅនឹងមុខវិជ្ជាផ្នែកវិទ្យាសាស្ដ្រនយោបាយ។

នៅក្នុងអារម្មណ៍កថា របស់លោកសយ សុភាព ដែលបានសរសេរនៅក្នុងសៀវភៅ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ បានសរសេរ ថា“ ខ្ញុំបាទ មានកិត្ដិយស សូមចងក្រងនូវកំណត់ហេតុ ក៏ដូចជាឯកសារយោង ស្ដីពីការស្វែងរកដំណោះស្រាយ សម្រាប់អ្នកនយោបាយជាន់ ខ្ពស់ និងសកម្មជន សិទ្ធិមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា រួមមាន សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ លោកសម រង្ស៊ី លោក កឹម សុខា លោកបណ្ឌិត សាយ បូរី លោកជៀម ចន្ទនី លោក ម៉ម សូណង់ដូ លោករ៉ុង ឈុន និងលោកជា  មុនី ដែលមានបញ្ហាតាមផ្លូវតុលាការ ហើយ ត្រូវបានដោះស្រាយបញ្ហា ដោយការស្រុះស្រួលគ្នា ជាពិសេសកិច្ចអន្ដរាគមន៍ ដែលមិនអាចកាត់ថ្លៃបាន ពីសំណាក់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ដោយសារតែការដោះស្រាយតាមរបៀបខ្មែរនិងខ្មែរ ការជជែកពិភាក្សា លក្ខណៈយោគយល់ជាមហាគ្រួសារ បាន ធ្វើឱ្យអ្នកនយោបាយខ្មែរទាំងអស់ យោគយល់គ្នា ហើយកសាងប្រទេសតាមគន្លងប្រជាធិបតេយ្យ ការផ្សះផ្សារជាតិ ការបង្រួបបង្រួមជាតិ ជាពិសេសនយោបាយឈ្នះឈ្នះ” ។

អារម្មណ៍កថា របស់លោកសយ សុភាព បន្ដថា “ដើម្បីជាឯកសារស្រាវជ្រាវ និងស្វែងយល់អំពីនយោបាយនៅក្នុងប្រទេសកម្ពុជា ខ្ញុំសូមចង ក្រងនូវ កិច្ចសន្ទនាទាំងឡាយ រវាងអ្នកនយោបាយនិងខ្ញុំ ជូនទៅសម្ដេចនាយករដ្ឋមន្ដ្រី ក៏ដូចជាឯកសារនានាទាក់ទងទៅនឹងកិច្ចការទាំងនេះ បានជា ប្រយោជន៍ សម្រាប់អ្នកស្រាវជ្រាវ ជាពិសេសអ្នកសិក្សាខាងវិទ្យាសាស្ដ្រនយោបាយ បានត្រិះរិះពិចារណា” ។

លោកសយ សុភាព បានឱ្យដឹងថា ឯកសារដែលចងក្រងជាសៀវភៅនេះ មិនមានផ្សព្វផ្សាយឬក៏ដាក់លក់ជាសាធារណៈទេ លោកបោះ ពុម្ភ ត្រឹមតែបន្ដិចបន្ដួចប៉ុណ្ណោះ ហើយក៏មិនចែកចាយទូលាយដែរ ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ភាគីពាក់ព័ន្ធ ជួបគ្នារឿងការ ព្យាបាលនិងកែលំអ ការបន្សាបអ្នកញៀន គ្រឿងញៀន

$
0
0

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀននិងសាលា រាជធានីភ្នំពេញ បានជួបជុំគ្នានៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការបណ្តុះបណ្តាល ការព្យាបាលអ្នកញៀន គ្រឿងញៀនដោយផ្នែកលើ សហគមន៍នៅវិទ្យាស្ថាន សុខភាពសាធារណៈ ប្រយោជន៍ដើម្បីផ្តល់សេវា ព្យាបាលនិងស្ថានភាព នៃការបន្សាបអ្នកញៀន គ្រឿងញៀនទូទាំងប្រទេស។

លោក មាស វីរិទ្ធ អគ្គលេខាធិការងនៃអាជ្ញាធរជាតិ ប្រយុទ្ឋប្រឆាំងនឹងគ្រឿងញៀន បានមានប្រសាសន៍ឲ្យដឹងថា ការព្យាបាលអ្នកញៀន គ្រឿងញៀនដោយផ្នែកលើ សហគមន៍គឺមានប្រយោជន៍ជាខ្លាំង នៅត្រង់ថាវាអាចបន្ថយនូវ ការចំណាយទឹកប្រាក់ និងពេលវេលា ពោលគឹជាការសេវាព្យាបាល ជំរុញឲ្យអ្នកញៀនគ្រឿងញៀន ស្វែងរកសេវាព្យាបាលនៅក្នុង មូលដ្ឋានដោយមិនចាំបាច់ ទៅទីឆ្ងាយ។

លោកបន្តថា សេវាព្យាបាលតាមសហគមន៍ នឹងអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១១ ហើយបាននឹងកំពុងអនុវត្ត នៅតាមខេត្តគោលដៅ មួយចំនួនដូចជាបន្ទាយមានជ័យ បាត់ដំបង សៀមរាប ភ្នំពេញ ប៉ៃលិនជាដើម។

លោកថ្លែងថា មានអ្នកញៀនគ្រឿងញៀន ១.០០០នាក់ ក្នុងចំណោម៦.០០០ទទួលបានការព្យាបាល ដែលអ្នកញៀនគ្រឿងញៀន ភាគច្រើនប្រព្រឹត្តនូវបទល្មើស ឆក់ ប្លន់ជាដើម។

ជាមួយគ្នានេះលោក ប៉ា សុជាតិវង្ស អភិបាលរងនៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការ ត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅរាជធានីភ្នំពេញមាន មជ្ឈមណ្ឌលឱកាសខ្ញុំសំរាប់ ផ្តល់សេវាព្យាបាលអ្នកញៀន គ្រឿងញៀន ដែលបច្ចុប្បន្នលោកថា កំពុងសាងសង់អគារមួយ សំរាប់នារីដាច់ដោយឡែកពី បុរសដើម្បីជៀសវាងនូវ ការចោទប្រកាន់ថាមាន ការរំលោភសិទ្ធមនុស្ស៕

ខឹងភ្លើងម៉ូតូគេ ចាំងដាក់ភ្នែក លើកគ្នា ទៅវាយគេ ត្រូវ អ.ហ ចាត់ញាត់ទ្រុង បាន 04នាក់

$
0
0

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងមួយក្រុម ខឹងភ្លើងម៉ូតូគេចាំងដាក់ភ្នែក លើកគ្នាទៅវាយគេផ្លើលើបរិវេណ កាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវកងរាជអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត ចាប់ញាត់ ទ្រុងបាន ៤នាក់ កាលពីវេលាម៉ោង១ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនមាន ១-ឈ្មោះប្រាក់ ផាន់ ភេទប្រុស អាយុ ១៨ឆ្នាំ, ២-ឈ្មោះ ឯម ប៉េងអាន ភេទប្រុស អាយុ ១៩ឆ្នាំ, ៣-ឈ្មោះ លី ម៉េងគង់ ភេទប្រុស អាយុ ១៧ឆ្នាំ និង ៤-ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ ជនទាំង៤នាក់នេះ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ក្រៅ ពីនេះដកហូតបាន កាំបិតវែង១ដើម បំពង់ទីដែកមួយដើមផងដែរ។ រីឯជនរងគ្រោះ ៣នាក់ មាន ១-ឈ្មោះ វ៉ាន់ ឆាយណា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ, ២-ឈ្មោះ គុណ ពៅ ភេទប្រុស អាយុ ២០ឆ្នាំ និង ៣-ឈ្មោះ ប្រាក់ ផាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនទាំង ២នាក់ រស់នៅក្រុងប៉ោយប៉ែត។

លោកបានបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ យកមកសួរនាំ គឺធ្វើឡើង បន្ទាប់ពីមានជនរងគ្រោះ ៣នាក់ បានមក ដាក់ពាក្យបណ្តឹងសុំឲ្យ កម្លាំង អ.ហ ជួយអន្តរាគមន៍ ព្រោះជនទាំង៤នាក់ខាងលើ បានមកវាយខ្លួនបណ្តាលឲ្យ មានការ រងរបួស និងវាយម៉ូតូរបស់ពួកខ្លួន បណ្តាលឲ្យខូចខាតខ្ទេចអស់ទាំងកំរោល និងគ្មានមូលហេតុ ទើបក្រោយទទួល បានព័ត៌មាននេះ សមត្ថកិច្ចចុះស្រាវជ្រាវ ក៏ឈានដល់ការចាប់ខ្លួន ជនដៃដល់ទាំងនេះបានសម្រេច។

លោក ហម ម៉ុត បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង ៤នាក់ បានសារភាពថា ពួកគេពិតជាបានវាយ ជនរងគ្រោះទាំង ៣នាក់មែន ព្រោះមុនកើតហេតុ ជនរងគ្រោះទាំង៣នាក់នេះ បានជិះម៉ូតូបើកភ្លើងបញ្ចាំងដាក់ភ្នែក ទ្រាំមិនក៏ វាយតែម្តងទៅ។

ក្រោយសួរនាំ ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យការិយាល័យ ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

រឿងក្ដី ជួលផ្ទះ ស៊ីដាច់ តុលាការថា ផ្ទះអ្នកស្រី ម៉ក់ ពៅ មិនស្ថិត នៅលើ ផ្លូវសាធារណៈ និងពុំមាន ការឈូសឆាយ ធ្វើជាផ្លូវរដ្ឋ នោះទេ

$
0
0

ភ្នំពេញ ៖ មេធាវីការពារក្ដីអ្នកស្រី ម៉ក់ ពៅ ក្នុងសំណុំរឿងជួលផ្ទះស៊ីដាច់ លោកមេធាវី គួយ ធុនណា បានអះអាង ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្ទះរបស់អ្នកស្រី ម៉ក់ ពៅ លេខ ១៦៥អឺសេរ៉ូ លេខ ២១៥ កែងផ្លូវលេខ ២០៦ ក្រុម៤៤ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មិនស្ថិត នៅលើផ្លូវសាធារណៈ និងពុំរងផលប៉ះពាល់ ពីការឈូសឆាយ ធ្វើផ្លូវរបស់រដ្ឋនោះទេ។

លោកមេធាវីបន្ដថា យោងតាមសាលក្រម ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ របស់ចៅក្រមសាលាដំបូងរាជធានី ភ្នំពេញ លោក យូ ប៊ុនណា បានបញ្ជាក់នៅក្នុងសាលក្រម ត្រង់ចំណុចសំអាងហេតុថា “១-លិខិតបញ្ជាក់របស់ ចៅសង្កាត់ផ្សារដេប៉ូទី១ ចុះថ្ងៃ ទី១ ខែតុលា ឆ្នាំ២០០៧ បញ្ជាក់ថា ផ្ទះ លេខ ១៦៥អឺសូន្យ លេខ ២១៥ កែងផ្លូវលេខ ២០៦ ក្រុម៤៤ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ពិតជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ឹម សុផល និងអ្នកស្រី ម៉ក់ ពៅ ប្រាកដមែន ហើយផ្ទះនេះគ្មានទំនាស់ គ្មានបណ្ដឹងនៅតុលាការ គ្មានការដាក់ បញ្ចាំ ឬស្ថិតនៅលើប្រឡាយ លើបឹង និងលើផ្លូវសាធារណៈឡើយ”។

លោកមេធាវីបន្ថែមថា រីឯចំណុចទី២វិញ បញ្ជាក់ទៀតថា “ការអះអាងរបស់ដើមចោទ និងចុងបណ្ដឹងតប ដែលថា ផ្ទះរបស់ខ្លួន ដែលជួលទៅឱ្យ សៅ សុខដែន ដែលជាចុងចម្លើយ និងជាដើមបណ្ដឹងតបនោះ ពុំមានការប៉ះពាល់ដល់ ការឈូសឆាយ ធ្វើផ្លូវរបស់រដ្ឋទេនោះ ឃើញ ថា មានភាពស៊ីសង្វាក់ទៅនឹងការអះអាង របស់សាក្សីឈ្មោះ ប៉ាល់ ផាត់ឌីការ ដែលបញ្ជាក់ថា ខ្លួនដឹងថា ឈ្មោះ ម៉ក់ ពៅ បានជួលផ្ទះឱ្យឈ្មោះ សៅ សុខដែន ដោយខ្លួនរស់នៅទី នោះ ចាប់តាំងពីឆ្នាំ ១៩៨៤មកម្ល៉េះ ផ្ទះនោះសង់របៀបសាលាចិន តាំងពីសង្គមមកម្ល៉េះ ពុំមែនសង់លើដីចំណីថ្នល់ ទេ ហើយនៅម្ដុំនោះ មានការរុះរើសំយាប ផ្ទះនោះមែន តែពុំមានការប៉ះពាល់ផ្ទះរបស់ឈ្មោះ ម៉ក់ ពៅ ទេ ហើយ ការអះអាងនេះ ក៏មានភាពស៊ីសង្វាក់ ទៅនឹងការ អះអាងរបស់សាក្សី ឈ្មោះ ប៉ាល់ ធីតារ័ត្ន ដែលបញ្ជាក់ថា ខ្លួន រស់នៅកន្លែងនោះ តាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ ហើយផ្ទះរបស់ខ្លួន នៅជិតផ្ទះរបស់ឈ្មោះ ម៉ក់ ពៅ សង់របៀបជា សាលាចិនតាំងពីសង្គម ផ្ទះទំនាស់នោះ រស់នៅ២គ្រួសារ គឺគ្រួសារឈ្មោះ ម៉ក់ ពៅ រស់នៅផ្ទះខាងមុខ ហើយគ្រួសារម្នាក់ទៀត រស់នៅផ្នែកខាងក្រោយ ហើយការឈូសឆាយធ្វើផ្លូវនោះ ពុំមានការប៉ះពាល់ ដល់ផ្ទះ របស់ឈ្មោះ ម៉ក់ ពៅ ទេ ហើយអ្នកដែលជួលផ្ទះពីឈ្មោះ ម៉ក់ ពៅ នោះ ប្រកបមុខរបរលក់ដូរទ្វារ បង្អួចផងដែរ”។

លោកមេធាវីបានបន្ដទៀតថា សេចក្ដីសម្រេចបញ្ចប់ របស់ចៅក្រម យូ ប៊ុនណា ត្រង់ចំណុច១ បញ្ជាក់ថា “រំលាយ កិច្ចសន្យា ជួលផ្ទះ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៧ ដែលធ្វើឡើងរវាងម្ចាស់ផ្ទះលោកស្រី ម៉ក់ ពៅ និងអ្នកជួលផ្ទះ ឈ្មោះ សៅ សុខដែន ។ ចំណែកឯចំណុចទី២ បញ្ជាក់ថា បដិសេធលិខិតផ្ទេរសិទ្ធិកាន់កាប់ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ ២០០៧ ដែលធ្វើឡើងរវាងឈ្មោះ ម៉ក់ ពៅ និងឈ្មោះ សៅ សុខដែន ”។

ការពន្យល់របស់លោក គួយ ធុនណា បានធ្វើឡើង បន្ទាប់ពីការអនុវត្ដសាលក្រម រឹបអូសផ្ទះ ១៦៥អឺសូន្យ ផ្លូវ លេខ ២១៥ កែង ផ្លូវលេខ ២០៦ ក្រុម៤៤ សង្កាត់ផ្សារដេប៉ូទី១ ត្រូវបានខកខាន ដោយសារតែផ្ទះរបស់អ្នកស្រី ត្រូវបានគ្របដណ្ដប់ ដោយប្លង់ កម្មសិទ្ធិមួយផ្សេងទៀត ដែលចេញនៅក្នុងឆ្នាំ២០០១ ។ លោកមេធាវីបន្ដថា លោកនឹងខ្នះខ្នែងបន្ដទៀត ដើម្បីស្វែងរកការពិត នៅពីក្រោយ ករណីជួលផ្ទះស៊ីដាច់នេះ ឱ្យបានជោគជ័យ ដើម្បី ផ្ដល់យុត្ដិធម៌ជូនអ្នកស្រី ម៉ក់ ពៅ ដែលរងគ្រោះ ដោយសារ តែការរៀបចំល្បិចកល ក្នុងការស៊ីដាច់ផ្ទះអ្នកស្រី ម៉ក់ ពៅ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

សប្បុរសជននាំគ្នា ឧបត្ថម្ភថវិកាជាង ១ពាន់ដុល្លារ ដល់ក្មេងស្រីជួប គ្រោះថ្នាក់ចរាចរណ៍ ដាច់ជើងទាំងពីរ

$
0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល អាជ្ញាធរ សមត្ថកិច្ច រួមនិងក្រុមអ្នកនិយមលេង បណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុក រួមគ្នា ប្រមូលថវិកាបានជាង៤លានរៀល ជួយឧប ត្ថម្ភដល់ក្មេងស្រី ដែលជួប គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌដង្កោ បណ្ដាលឱ្យដាច់ជើងត្រឹម ជង្គង់ទាំងសងខាង។

បន្ទាប់ពីកុមារី អាន ស្រីល័ក្ខ បានជួប គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យដាច់ជើងទាំង សងខាងនោះ បន្សល់នូវក្ដីសង្វេគអាណិតអា សូរជាខ្លាំង ជំរុញឱ្យសាធារណជនគ្រប់មជ្ឈដ្ឋានមានការរំជួលចិត្ដបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភដល់កុមារីរងគ្រោះរូបនេះ។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដែលជាមជ្ឈមណ្ឌល ផ្ដល់ព័ត៌មានទាន់ហេតុការណ៍ និងសម្បូរបែបជូនសាធារណជននោះ ក៏បានបរិច្ចាគថវិកា២០ម៉ឺនរៀល និងអង្ករចំនួន ២០ គីឡូក្រាម។

លោកវរសេនីយ៍ទោ ហេង ច័ន្ទធារី នាយ ការិយាចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និង ភរិយាព្រមទាំង បុត្រ បានឧត្ថម្ភថវិកា៤០ម៉ឺន រៀល, លោកវរសេនីយ៍ត្រី ប៉ែន ឃុន នាយរងការិយាចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ក៏បានឧបត្ថម្ភថវិកា ២០ម៉ឺនរៀលផងដែរ។

ទឹកចិត្ដពោរពេញដោយមនុស្សធម៌ អភិបាលខណ្ឌឬស្សីកែវ លោក ឃ្លាំង ហួត ក៏បាន បរិច្ចាគថវិកា១ លានរៀលផងដែរ។ ជាមួយគ្នានេះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បៈ ក៏បានចូលរួមឧបត្ថម្ភថវិ កា ១០ម៉ឺនរៀលដែរ។

បុគ្គលិកធនាគារមួយនៅក្នុងរាជធានីភ្នំ ពេញ រួមមានលោក កុយ សុជាតិ និងភរិយា ព្រមទាំងបុត្រ, លោកស្រី ប៉ឹកទូ សុជាតា និង ស្វាមី, លោក វង្ស វណ្ណដា និងភរិយា ព្រម ទាំងបុត្រ រួមគ្នាប្រមូលថវិកា បាន១៥ដុល្លារ ជួយដល់ក្មេងស្រីរងគ្រោះផងដែរ។

លោក ខ័ណ្ឌ ច័ន្ទសុផល ប្រធានក្រុមព័ត៌ មានជាតិដោយសេរី ថ្មីៗ និងប្រតិកម្មរហ័ស នៅក្នុងបណ្ដាញ ហ្វេសប៊ុក បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថៃចន្ទ ទី ២៤ ខែធ្នូ ឆ្នាំ២០១២ថា បន្ទាប់ពីការអំពាវ នាវរបស់លោក ព្រមទាំងទឹកចិត្ដអាណិតអា សូរសប្បុរសជនជាច្រើននាក់ មកពីគ្រប់ មជ្ឈ ដ្ឋាន បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជា បន្ដបន្ទាប់ បានជិត៣លានរៀល ឧបត្ថម្ភដល់ ក្មេងស្រី ដែលជួបគ្រោះថ្នាក់ចរាចរណ៍រថ យន្ដដឹកថ្មកិនដាច់ជើងទាំងសងខាង។

សប្បុរសជនប្រកបដោយទឹកចិត្ដសប្បុរសធម៌ ដែលបានចូលរួមបរិច្ចាគថវិកាជួយដល់កុមារីរងគ្រោះរូប នេះ រួមមានៈ ម្ចាស់យាន ដ្ឋាន ទឹម វុត្ថា ១០ម៉ឺនរៀល, លោក សុខ ឃៀង អាជីវករនៅផ្សារប៉ោយប៉ែត ១០០ ដុល្លារ, លោក ឆាយ វណ្ណៈ ១០០ដុល្លារ, លោក អេង សុវុត្ថា ១០០ដុល្លារ, លោក សេង ឡញ ម្ចាស់ហាងលក់កុំព្យូទ័រ ៨ម៉ឺនរៀល, អាណិកជនខ្មែររស់នៅអាមេរិក ១០០ដុល្លារ ព្រះតេជគុណ សុ ចិត្រា ព្រះចៅអធិការវត្ដ បាឆា នៅខេត្ដក្រចេះ១០ដុល្លារ...។

លោក ខ័ណ្ឌ ច័ន្ទសុផល បានឱ្យដឹងថា ភាគច្រើនបំផុត នៃសប្បុរសជន បានលើកឡើងថា ការបរិច្ចាគ នេះ ដោយសារតែពួក គាត់អាណិតអាសូរ ដល់ក្មេងស្រីរងគ្រោះ ដែលត្រូវកាត់ជើងទាំងសងខាង ពិតជា អាណោចអាធ័មខ្លាំងណាស់។

លោក ខ័ណ្ឌ ច័ន្ទសុផល ជំនួសមុខឱ្យក្រុម គ្រួសារក្មេងស្រីរងគ្រោះ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាជួយដល់ក្មេងស្រីរងគ្រោះ ដែលជាកាយវិការប្រកបដោយទឹកសណ្ដុះប្រណី និងជាវប្បធម៌ នៃការចែករំលែក ការចេះជួយគ្នាប្រកប ដោយគុណធម៌ របស់ប្រជាពលរដ្ឋខ្មែរ។

សូមបញ្ជាក់ថា កុមារី អាន ស្រីល័ក្ខ អាយុ ១៣ឆ្នាំ រស់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដ កិនដាច់ជើងទាំងសងខាងត្រឹមជង្គង់កាលពី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ខណៈដែល រូបនាងកំពុងជិះកង់ទៅសាលារៀន។

កុមារី ស្រីល័ក្ខ រៀនថ្នាក់ទី៧ នៅសាលា ទួលអំពិល ខណ្ឌមានជ័យ។ ម្ដាយឈ្មោះ វឿន ច្រឹប អាយុ ៤០ឆ្នាំ ជាមេផ្ទះ ឪពុកឈ្មោះ តូប អាន អាយុ ៤២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប។ បច្ចុប្បន្នកុមារីរងគ្រោះកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុបា្ផ។

ជាមួយគ្នានេះ អ្នកបើកបររថយន្ដបង្ក ហេតុខាងលើ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០ ១២ ត្រូវបានកម្លាំង នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការហើយ ដើម្បីចាត់ការទៅតាមផ្លូវ ច្បាប់។

សប្បុរសជនដែលចង់បរិច្ចាគថវិកាជួយឧបត្ថម្ភដល់ក្មេងស្រីរងគ្រោះអាចទាក់ទងមកមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល តាមទូរស័ព្ទលេខ ០១២ ៥៧ ១៧ ០៤ និងលោក ខ័ណ្ឌ ច័ន្ទសុផល ប្រធានក្រុមព័ត៌ មានជាតិ ដោយ សេរី ថ្មីៗ និងប្រតិកម្មរហ័ស ០១២ ២៥ ២៥ ២២៕

Photo by DAP-NEWS

តំណាងអភិបាលខណ្ឌឬស្សីកែវ ប្រគល់ថវិកាជូនឪពុកក្មេងស្រីរងគ្រោះ

Photo by DAP-NEWS

Photo by DAP-NEWS

លោក ខ័ណ្ឌ ច័ន្ទសុផល ប្រគល់ថវិកាជូនឪពុកក្មេងស្រីរងគ្រោះ

Photo by DAP-NEWS

សប្បុរសជនផ្តល់ថវិកាតាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>