Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ខ្សែភាពយន្តThe Impossible បង្ហាញពី​ សោកនាដកម្ម ធម្មជាតិ ដ៏រន្ធត់ ធ្វើឱ្យមនុស្សជាង ១ម៉ឺននាក់រងគ្រោះ ដាក់បញ្ចាំងថ្ងៃនេះ

$
0
0

ភ្នំពេញៈ ខ្សែភាពយន្តអន្តរជាតិ នៃសោកដនាដកម្ម ដ៏រន្ធត់មួយ ដែលបង្កើតឡើង ដោយគ្រោះធម្មជាតិ បណ្តាលឱ្យមនុស្ស ជាង១ម៉ឺននាក់ស្លាប់ ត្រូវបានដាក់បញ្ចាំង នៅកម្ពុជា នាថ្ងៃនេះ នៅរោង ភាពយន្តលំដាប់អន្តរជាតិ ២ នៅរាជធានីភ្នំពេញ ។

ភាពយន្តនេះ នឹងត្រូវដាក់បញ្ចាំងព្រមគ្នា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ដែលត្រូវចំថ្ងៃបុណ្យណូអែល នៅរោងភាពយន្ត Legend ផ្សារទំនើបស៊ីធីម៉ល និង រោងភាពយន្តPlatinum Cineplex នៅផ្សារទំនើបសូរិយា ដើម្បីឱ្យទស្សនិកជនកម្ពុជា បានទស្សនា ។

ខ្សែភាពយន្ត The Impossible និយាយពីជីវិតពិត របស់ក្រុមគ្រួសារមួយ ដែលបានរងគ្រោះ ក្នុងគ្រោះធម្មជាតិ ទឹកជំនន់មួយ ក្បែរឆ្នេសមុទ្រ នៅពេលពួកគេ ធ្វើដំណើកំសាន្ត ប្រកបដោយ សុភមង្គលមួយ ទៅកាន់ រមណីយដ្ឋានមួយកន្លែង នៅជាប់នឹង ឆ្នេរសមុទ្រមួយកន្លែង កាលពីឆ្នាំ ២០០៤ ។ ខណៈកំពុងតែ សប្បាយរីករាយ ក្នុងទេសភាពដ៏ស្រស់ត្រកាលនោះ ផែនដីទាំងមូល ស្រាប់តែប្រែក្លាយ ទៅជា សោកនាដកម្ម ដ៏រន្ធត់ ដែលបណ្តាលឱ្យ មនុស្សជាង ១០០០០ នាក់ ផ្សេងទៀត បានរងគ្រោះ ដោយសារ ការបំផ្លិចបំផ្លាញ របស់គ្រោះធម្មជាតិទឹកជំនន់ ដ៏អាក្រក់មួយ។

តើជីវិត រស់នៅជាមួយគ្រោះធម្មជាតិនេះ នឹងទៅជាយ៉ាងណានោះ? ដូច្នេះ មានតែចូលរួម តាមដាន ទស្សនា ទាំងអស់គ្នា នៅរោងភាពយន្ត Legend និង រោងភាពយន្តPlatinum Cineplex តែប៉ុណ្ណោះ ៕

Photo by DAP-NEWS


បុរសជនជាតិចិន កំពុងបើករថយន្ដ ស្រាប់តែឆេះតាមផ្លូវ សំណាងល្អ គ្មានអ្នក រងគ្រោះថ្នាក់

$
0
0

ភ្នំពេញ  ៖ បុរសជន ជាតិចិន ពីរនាក់ ដែលគេមិនទាន់ស្គាល់ អត្ដសញ្ញាណ ខណៈ កំពុងបើករថយន្ដស្ដារិច ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ឆ-១៨២២ភព២ ក្នុងទិសដៅពី ជើងទៅត្បូង តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ស្រាប់តែឆេះ ផ្នែកខាងមុខ បណ្ដាលឱ្យផ្ទុះកង់ទាំងពីរ កាលពីរសៀលថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០១២ ប៉ុន្ដែត្រូវបានរថយន្ដ ពន្លត់អគ្គិភ័យរបស់សាលាខណ្ឌពោធិ៍សែន ជ័យ ជួយអន្ដរាគមន៍ទាន់ពេលវេលា ។

សេចក្ដីរាយការណ៍ពីសាក្សី នៅកន្លែង កើតហេតុ បានឱ្យដឹងថា ករណីនេះបណ្ដាល មកពីឆ្លងចរន្ដខ្សែភ្លើង ទើបឆាបឆេះយ៉ាង ដូច្នេះ ។ ប៉ុន្ដែករណីនេះ មិនបណ្ដាលឱ្យបុរសជនជាតិចិនទាំងពីរនាក់នេះរងគ្រោះថ្នាក់នោះឡើយ ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សារលិខិត សម្តេចតេជោ ថ្វាយព្រះពរ ព្រះមហាក្សត្រខ្មែរ និងជូនពរ សម្តេចប្រធាន ព្រឹទ្ធសភា និងរដ្ឋសភា ក្នុងឱកាសបុណ្យ ចូលឆ្នាំសាកល

ពលការិនី ស្រ្តីមេផ្ទះ នៅម៉ាឡេស៊ី ត្អូញត្អែរ រឿងមិនទាន់ បានប្រាក់ខែ ពេលត្រឡប់មកវិញ

$
0
0

ភ្នំពេញ៖ ពលការិនី ធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ចំនួន៧នាក់បានត្អូញត្អែរ និងបានដាក់ពាក្យបណ្តឹង ឲ្យជួយអន្តរាគមរឿងពួកគេ មិនទទួល បានប្រាក់ខែ ដែលធ្វើការនៅប្រទេសម៉ាឡេស៊ីពីរឆ្នាំ។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានថ្លែងឲ្យដឹងពួកគេ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រយៈពេលពីរឆ្នាំមកហើយ ហើយ បានត្រលប់មកវិញថ្មីៗមកនេះ ដោយពុំទទួលបានប្រាក់ខែទេ។

លោកថាពួកគេមកពីខេត្តកំពង់ឆ្នាំង កណ្តាល និងខេត្តកំពង់ចាម ជាដើមបានមកដាក់ពាក្យបណ្តឹង នៅសហជីពរបស់លោក ឲ្យជួយអន្តរាគមពីអ្វី ដែលពួកគេ ទៅធ្វើការតាមសេវាក្រុមហ៊ុន Mey Yorn Services។

លោកថា ក្នុងម្នាក់ៗត្រូវទទួលបានប្រាក់ខែជាង ៣០០០ដុល្លារ សម្រាប់រយៈពេលពីរឆ្នាំ ដែលពួកគេធ្វើការជាស្រ្តីមេផ្ទះ នៅប្រទេសម៉ាឡេស៊ី។

ពលការិនីមួយរូបឈ្មោះ ឈូក ឡន និយាយថា រូបគេមិនទទទួលបានប្រាក់ខែនោះទេ ពេលត្រឡប់មកស្រុកវិញ។ រូបគេបានបញ្ចប់កិច្ចសន្យា ធ្វើការ នៅប្រទេសម៉ាឡេស៊ី តែត្រឡប់មកវិញ គ្មានប្រាក់ខែ ឲ្យមកគ្រួសារនៅស្រុកកំណើត។

យ៉ាងណាក៏ដោយ ក៏ភាគីក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុននឹងប្រគល់ជូន ប្រាក់ខែពួកគេពេញលេញ បន្ទាប់ពីថ្ងៃបុណ្យណូអែល ដោយសារ ក្រុមហ៊ុនទើបតែទទួលក្រដាសសែក ៕

បទយកការណ៍៖ ពិធីបុណ្យ គ្រិស្តស្មាស់ កាន់តែមាន ឥទ្ធិពលមកលើ យុវវ័យខ្មែរ ជាងបុណ្យជាតិ​ (មានសំឡេងខាងក្នុង)

$
0
0

ភ្នំពេញ៖ពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេតឃើញថា យុវវ័យខ្មែរ មានភាពភ្លើតភ្លើន កាន់តែខ្លាំងជាមួយ នឹងវប្បធម៌បរទេស ជាក់ស្តែងគឺ ពិធីបុណ្យគ្រិស្តស្មាស់ (Christmas) ដែលជាទូទៅត្រូវបាន យុវវ័យខ្មែរបានដឹង និងចូលរួមប្រារព្ធពិធី នេះយ៉ាងទូលំទូលាយ ជាងបុណ្យជាតិរបស់ខ្លួន ដោយសារតែពិធីបុណ្យនេះ បានជ្រួត ជ្រាប ទៅក្នុងស្រទាប់យុវវ័យ តាមរយៈការផ្សព្វផ្សាយ ជាប្រយោល នៅតាមបណ្ដាទីក្រុង ទីប្រជុំជនធំៗ ពិសេសក្រុង សេដ្ឋកិច្ច-ទេសចរណ៍ នៅប្រទេសកម្ពុជា ក្នុងនោះនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជណីយដ្ឋាន មជ្ឈមណ្ឌលទេសចរណ៍ តាមដងផ្លូវសំខាន់ៗ បានរៀបចំលម្អ តុបតែង រចនាភ្លើង ផ្កាភ្ញី កូនឈើ រូបភាព និងរបស់របរ លម្អទេសភាព សោភណភាព យ៉ាងព្រោងព្រាត គួរជាទីទាក់ទាញ និងចាប់អារម្មណ៍ផងដែរ។

ប៉ុន្តែផ្ទុយទៅវិញនៅពេលមានបុណ្យជាតិម្តងៗ គេសង្កេតឃើញនៅតាម ភោជណីយដ្ឋាន មជ្ឈមណ្ឌលទេស ចរណ៍នានា គេមិនសូវឃើញមានការដាក់តាំងបង្ហាញឲ្យបានទូលំទូលាយ ដូចជាបុណ្យគ្រិស្តស្មាស់នោះឡើយ។

ជុំវិញការប្រារព្ធពិធីបុណ្យគ្រិស្តស្មាស់របស់យុវវ័យខ្មែរនេះដែរ មន្រ្តីជំនាញខាងប្រវត្តិសាស្រ្ត បានសម្តែងនូវ ការព្រួយបារម្ភជាខ្លាំងទៅលើបញ្ហានេះ ដោយបានលើកឡើងថា ប្រជាជន និងយុវវ័យខ្មែរ មិនបានស្គាល់ និងយល់ពីអន្ថន័យនៃពិធីបុណ្យណូអែល ឬបុណ្យគ្រិស្តស្មាស់នេះឲ្យបានច្បាស់លាស់នៅឡើយទេ ដោយមានកូនខ្មែរខ្លះ មិនបានយល់អំពីវប្បធម៌របស់បរទេស ហើយការដែលមិនយល់ពី វប្បធម៌ បរទេសនេះហើយ បានជាធ្វើឲ្យកូនខ្មែរមួយចំនួនបានបំពុលបរិយាកាសនៅក្នុងសង្គម ដែលធ្វើឲ្យវប្បធម៌របស់ជាតិខ្មែរកាន់តែមានការធ្លាក់ចុះជាបន្តបន្ទាប់។

លោក លីន មករា ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ នៅសកលវិទ្យាល័យន័រតុន បានឲ្យដឹងថា ពិធីបុណ្យ អូណែល នេះ យុវវ័យខ្មែរ ក៏ដូចជាមនុស្សវ័យកណ្តាលមួយចំនួននៅក្នុងប្រទេសកម្ពុជា តែងនាំគ្នាប្រារព្ធធ្វើជា រៀងរាល់ឆ្នាំ ហើយការប្រារព្ធពិធីនេះឡើង ក្រុមយុវវ័យមិនសូវជាបានដឹងច្បាស់ពីអន្ថន័យពិតប្រាកដនៅឡើយ ដោយភាគច្រើនពួកគាត់គ្រាន់តែចង់សប្បាយតែប៉ុណ្ណោះ ហើយការប្រារព្ធពិធីបុណ្យណូអែលនេះ កាន់តែមាន ភាពអធិកអធមខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពីសំណាក់យុវវ័យខ្មែរ។

លោកបន្តថា «ដោយសារតែយុវវ័យខ្មែរបច្ចុប្បន្ន នាំគ្នាប្រារព្ធពិធីបុណ្យណូអែលនេះយ៉ាងទូលំទូលាយនោះ វាបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌របស់ខ្មែរយើងជាខ្លាំង ព្រោះយុវវ័យខ្មែរបច្ចុប្បន្នអ្វីដែលជាវប្បធម៌របស់ខ្មែរ គឺមិនសូវជាមានការចាប់អារម្មណ៍និងធ្វើតាមប៉ុន្មាន ប៉ុន្តែអ្វីដែលជាវប្បធម៌បរទេសវិញ ពួកគាត់បែរ ជាមានការចាប់អារម្មណ៍ និងធ្វើតាមវប្បធម៌បរទេសទៅវិញ»។

កញ្ញា គី ចាន់ស៊ី និស្សិតរៀននៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យដឹងដែរថា នៅឆ្នាំ២០១២នេះ ការប្រារព្ធពិធីបុណ្យណូអែលពីសំណាក់យុវវ័យខ្មែរ គឺមានលក្ខណៈគគ្រឹកគគ្រេងជាខ្លាំង តាមភោជណីយដ្ឋាន មជ្ឈមណ្ឌលទេសចរណ៍ តាមដងផ្លូវសំខាន់ៗ បានរៀបចំលម្អ តុបតែង រចនាភ្លើង ផ្កាភ្ញី កូនឈើ រូបភាព និងរបស់របរលម្អទេសភាព សោភណភាព យ៉ាងព្រោងព្រាត គួរជាទីទាក់ទាញ និងចាប់អារម្មណ៍ផងដែរ។

ជាពិសេសនៅតាមសាលាឯកជននៅក្នុងរាជធានីភ្នំពេញ បានប្រារព្ធពិធីបុណ្យនេះ យ៉ាងអធិកអធម និងនៅតាមភោជណីយដ្ឋាន មជ្ឈមណ្ឌលកំសាន្តនានា បានរៀបចំលម្អ តុបតែង រចនា ភ្លើង ផ្កាភ្ញី និងរបស់របរ លម្អទេសភាព សោភណភាព យ៉ាងព្រោងព្រាតផងដែរ។

កញ្ញា គី ចាន់ស៊ី បន្តថា «នៅថ្ងៃទី២៥នេះ យុវវ័យនាំគ្នាប្រារព្ធពិធីនេះយ៉ាងច្រើន និងបានជូនកាដូគ្នា ទៅវិញទៅមក ជាពិសេសភាគីខាងបុរស ដែលបានជូនកាដូទៅសង្សាររបស់គេ ហើយភាគច្រើន យុវវ័យមិន បានយល់អំពីពិធីបុណ្យអូណែលនេះទេ គឺពួកគេគ្រាន់តែចង់សប្បាយតែប៉ុណ្ណោះ ដែលនេះធ្វើ ឲ្យមានការយល់ ប្រឡំអំបីវប្បធម៌បរទេស និងវប្បធម៌ខ្មែរ»។

លោក ដារ៉ា ជានិស្សិតម្នាក់រៀននៅ សកលវិទ្យាល័យន័រតុន បានឲ្យដឹងដូចគ្នាថា តាមពិតទៅពិធី បុណ្យណូអែល នេះ មិនមែនជាវប្បធម៌របស់ខ្មែរនោះទេ ហើយយុវវ័យខ្មែរកាន់តែច្រើនឡើង បាននាំគ្នាប្រារព្ធនូវ ពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ហើយនេះ គឺជាកំហុសឆ្គងមួយរបស់យុវវ័យខ្មែរយើង ព្រោះនេះមិនមែន ជាបុណ្យរបស់ខ្មែរនោះឡើយ ដែលបញ្ហានេះអាចធ្វើឲ្យវប្បធម៌ខ្មែរធ្លាក់ចុះជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបន្តថា «នៅថ្ងៃនេះ ខ្ញុំមិនមានកម្មវិធីអ្វីនោះទេ ហើយក្នុងនាមខ្ញុំជាយុវវ័យខ្មែរម្នាក់ ខ្ញុំសូមអំពាវនាវដល់ យុវវ័យទាំងអស់ សូមជួយថែរក្សានូវវប្បធម៌ខ្មែរយើងឲ្យបានគង់វង្ស កុំយកវប្បធម៌បរទេសមកអនុវត្តច្រើនពេក ព្រោះវាអាចធ្វើឲ្យវប្បធម៌ខ្មែរធ្លាក់ចុះ»។

កញ្ញា លក្ខិណា ដែលជាគ្រូបង្រៀនម្នាក់នៅសាលាឈុនហាក់អន្តរជាតិ បានលើកឡើងថា ជារៀងរាល់ ឆ្នាំសាលាឈុនហាក់អន្តរជាតិ តែងតែប្រារព្ធនូវពិធីបុណ្យណូអែលនេះ ដើម្បីសាងនូវភាពជិតស្និទ្ធ និងឲ្យក្មេងៗមានភាពសប្បាយរីករាយជាមួយមិត្តភ័ក្ភ និងជាមួយគ្រូបង្រៀនទាំងអស់នៅក្នុងសាលា។

កញ្ញាបន្តថា «ចំពោះបុណ្យនេះ វាមានទាំងផលល្អ និងផលអាក្រក់ ដោយផលល្អ គឺធ្វើឲ្យក្មេងស្គាល់ពីវប្បធម៌ បរទេសបានច្រើន ចំណែកផលអាក្រក់វិញ គឺពីមួយឆ្នាំទៅមួយឆ្នាំវប្បធម៌បរទេសហូរ ចូលមកកម្ពុជាកាន់តែច្រើន»។

អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម លោកស្រី ហេង សុខគន្ធា ធ្លាប់បានពន្យល់ពីមូលហេតុដែលធ្វើឲ្យយុវវ័យ បានស្គាល់ពីពិធីបុណ្យបរទេសច្រើនជាងបុណ្យជាតិខ្លួននោះ ដោយសារតែពិធីបុណ្យណូអែលភាគច្រើន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាម រយៈបណ្តាញផ្សព្វផ្សាយ ទំនើបដូចជាអ៊ីនធឺណែត និងហ្វេសបុក និងនៅតាមសាធារណៈជាដើម ប៉ុន្តែបើក្រឡេកមើលពីពិធីបុណ្យ ជាតិវិញ ដូចជាពិធីបុណ្យសាសនាធំៗ គឺមិនសូវឃើញមានការផ្សព្វផ្សាយជា លក្ខណៈទំនើបដែលធ្វើ ឲ្យយុវជនខ្មែរចាប់អារម្មណ៍ប៉ុន្មានទេ។

លោកស្រីបន្តថា «យើងឃើញជាក់ស្តែង ពិធីបុណ្យផ្សេងៗរបស់ខ្មែរយើង មិនសូវមានការរៀបចំនៅ តាមទីសាធារណៈប៉ុន្មានទេ ផ្ទុយទៅវិញបុណ្យណូអែល បែរជាមានរៀបចំយ៉ាងព្រោងព្រាតនៅ តាមទីសាធារណៈទៅវិញ ដែលធ្វើឲ្យយុវវ័យខ្មែរមួយចំនួនមានការត្រេកត្រអាលជាខ្លាំងទៅនឹងបុណ្យនោះ»។

លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ បានមានប្រសាសន៍ថា ក្នុងបញ្ហានេះ គឺត្រូវចែកជាពីរចំណែក អ្នកពាណិជ្ជកម្មដែលគេធ្វើពិធីនេះ ដើម្បីទាក់ទាញភ្ញៀវឲ្យចូលទៅកន្លែងរបស់គេ និងមួយទៀតសាលាឯកជនដែលបង្រៀនភាសាអង់គ្លេស ដែលពួកគេត្រូវផ្សព្វផ្សាយឲ្យសិស្សបានដឹងអំពីវប្បធម៌របស់បរទេសដែរ ដូច្នេះ គឺជារឿងធម្មតា។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ យុវជនខ្មែរមួយចំនួនតូចមានការយល់ច្រឡំដោយមិនបានស្គាល់ពីប្រវត្តិ ឬអត្ថន័យ នៃពិធីបុណ្យណូអែលនេះ បានច្បាស់លាស់។

លោកបណ្ឌិតសភាចារ្យបន្តថា «នេះជាបញ្ហាមួយដែលយើងមានការសោកស្តាយ ព្រោះអ្នកទាំងអស់នោះ មិនយល់អំពីប្រវត្តិ ហើយបញ្ហាបុណ្យណូអែលនេះ គឺជាបុណ្យមួយដែលពួកបច្ឆិមប្រទេសធ្វើឡើង ដើម្បីរំលឹកនៃ ថ្ងៃដែលព្រះយ៉េស៊ូគ្រិស្ត បានចាប់កំណើត ដូច្នោះគេធ្វើឡើងដើម្បីរំលឹកនៅអ្វីដែលជាសាសនា របស់គេតែ ប៉ុណ្ណោះ ហើយពិធីនេះពួកបច្ឆិមប្រទេសគេតែងធ្វើឡើង នៅយប់ថ្ងៃទី២៤ ឆ្លងចូលថ្ងៃទី២៥ ក្នុងរង្វង់គ្រួសារ របស់ពួកគេ ដោយមានការជប់លៀងសប្បាយជាមួយគ្រួសារ ជាពិសេសសម្រាប់កូន តូចៗដែលមានអាយុក្រោម១២ឆ្នាំ»។

លោកបណ្ឌិតបន្ថែមថា ពិធីបុណ្យនេះ គឺមិនយកមកធ្វើនៅតាមទីសាធារណៈនៅតាមផ្លូវ ឬនៅតាមហាងនោះទេ ប៉ុន្តែកូនខ្មែរយើងយល់មិនបានច្បាស់ ហើយបានយកវប្បធម៌របស់គេដែលពួកគាត់មិនយល់នោះ មកកាឡៃធ្វើ ជាឱកាសនិយមមួយ ដើម្បីបំពេញនូវអ្វីដែលជាអារម្មណ៍ និងមនោសញ្ចេតនាភ្លើតភ្លើនរបស់ពួកគេ។ ដូច្នោះ បញ្ហានេះហើយ ដែលធ្វើឲ្យយើងមានការព្រួយបារម្ភត្រង់ថា មានកូនខ្មែរខ្លះនៅតែមិនយល់អំពីវប្បធម៌របស់គេ ហើយយកមកកាឡៃ ដែលជាការប្រមាទទៅលើវប្បធម៌ ឬប្រពៃណីរបស់គេ ដែលធ្វើឲ្យខូចនូវប្រពៃណីរបស់គេ។ ការដែលកូនខ្មែរមិនបានយល់ពីវប្បធម៌បរទេសនេះហើយ បានជាធ្វើឲ្យកូនខ្មែរមួយចំនួនបានបំពុលបរិយាកាស នៅក្នុងសង្គមដែលធ្វើឲ្យវប្បធម៌របស់ជាតិខ្មែរកាន់តែមាន ការធ្លាក់ចុះជាបន្តបន្ទាប់ទៅថ្ងៃអនាគត ហើយប្រសិនបើកូនខ្មែរសម័យនេះ ចេះតែយល់បែបនេះទៀត គឺអាចជះឥទ្ធិពលដល់ក្មេងជំនាន់ក្រោយ ដោយឲ្យពួកគេរឹតតែមិនយល់នូវការប្រារព្ធបុណ្យណូអែលនេះ ហើយយកបុណ្យគេមកធ្វើជាបុណ្យឯង។

លោកបណ្ឌិត បានបញ្ជាក់ថា កូនខ្មែរមួយចំនួន គួរតែមានក្តីអាម៉ាស គឺអាម៉ាសត្រង់ថា យើងមានអត្តសញ្ញាណ របស់ខ្លួនហើយ តែបែរជាយកអ្វីដែលជាអត្តសញ្ញាណ និងវប្បធម៌របស់គេមកធ្វើជារបស់ខ្លួន។

បុណ្យគ្រិស្តម៉ាស ឬណូអែល ចាប់ផ្តើមប្រារព្ធធ្វើ ប្រមាណជា ២០០ឆ្នាំ ក្រោយគ្រិស្តសករាជ។ កាលពីឆ្នាំ២២១ ប្រវត្តិវិទូសម័យ ក្រុងរ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់ក្នុងសៀវភៅ ប្រវតិ្តពិភពលោករបស់គាត់ យកថៃ្ង២៥ ធ្នូ ជាថៃ្ងបុណ្យគ្រិស្តម៉ាស។ ដាយគ្រិស្តម៉ាស នៅជាប់នឹងបុណ្យ រដូវរងា ដែលជាឱកាស សប្បាយ រីករាយរបស់ជនជាតិជាច្រើន ក្នុងតំបន់ត្រជាក់ ចំហៀងខាងជើង នៃពិភពលោក បុណ្យនេះក៏ចេះតែកើន ប្រជាប្រិយភាព ខ្លាំងឡើង ចាប់ពីសតវត្សរ៍ទី៤ រៀងមក ក្នុងអាណាចក្ររ៉ូមុំាង។

យោងតាមសព្វវចនាធិប្បាយ Britannica និង ឯកសារដទៃទៀត បុណ្យគ្រិស្តម៉ាស បានត្រូវរៀបចំ ឲ្យមានបែបបទត្រឹមត្រូវ តាមពិធីសាសនា កាលពី យុគកណ្តាល ហើយទម្លាប់ចែកចាយអំណោយ ឬហ្គិហ្វត៍ ឬ កាដូ នោះ ក៏កើតមានចាប់ពី សតវត្សរ៍ទី១៥ មក។ នៅប្រទេស អង់គេ្លស ក្រោយមានការប្តូរ ទៅកាន់និកាយ ប្រូតិស្តង់ ក៏មានការហាម មិនឲ្យធ្វើបុណ្យ គ្រិស្តម៉ាស នៅអង់គេ្លស រួមទាំង ស្កត់ឡែនដ៍ ឬ Ecosse និង ក្នុងចំណោមនិគមជនអង់គេ្លស នៅទ្វីបអាមេរិកផងដែរ កាលពីឆ្នាំ១៦៤៧។ ទាល់តែ ចូលដល់ពាក់កណ្តាល សតវត្សរ៍ទី១៩ហើយ ទើបបុណ្យ គ្រិស្តម៉ាស បានទទួលប្រជាប្រិយភាពឡើងវិញ ដោយបានក្លាយជាបុណ្យ ដែលមិនសូវទាក់ទងនឹងខាង សាសនា ដូចមុនទៀត តែជាបុណ្យរីករាយ ប្តូរអំណោយគ្នាទៅវិញទៅមក ហើយស៊ីផឹកសប្បាយ ជួបជុំញាតិមិត្តទៅវិញ។

ប័ណ្ណជូនសព្វសាធុការពរ ក្នុងឱកាសបុណ្យ គ្រិស្តម៉ាស និងចូលឆ្នាំថ្មី ដំបូងបង្អស់ បានកើតមានប្រមាណជា ១៦០ឆ្នាំមុននេះ ហើយគំនិតស្តីពី សាន្តាខ្លស Santa Claus ឬ Pere Noe ដែលសើច ហូ ហូ ហូ ជិះគាវទឹកកក អូសដោយសត្វរមាំង នាំកាដូ ចុះតាមបំពង់ផែ្សង ទៅចែកឲ្យ កេ្មងៗ ដែលប្រព្រឹត្តល្អនោះ ក៏ចាប់ផ្តើមទទួល ប្រជាប្រិយភាព ពីសតវត្សរ៍ទី១៩ នៅក្រុង ញូវយ៉ក។

នៅសតវត្សរ៍ទី១ នៃ គ្រិស្តសករាជ ជំនឿក្រៅសាសនាទាំងអស់នេះ ក៏ត្រូវសាសនាគ្រិស្ត គ្របដណ្តប់ ព្រោះ សាសនា របស់ ជីស័ស ខ្រៃស្ត៍ ពេលនោះ បានចាប់ផ្តើម រីករាលដាល គ្របដណ្តប់ អាណាចក្ររ៉ូមុំាង។ ក៏ប៉ុនែ្ត ថៃ្ងកំណើត ឬ ទិវាប្រសូតិ ពិតប្រាកដ របស់ យេស៊ូគ្រិស្ត ពុំមាននរណាដឹងច្បាស់ថា ជាថៃ្ងណា ឆ្នាំណា ពិតប្រាកដឡើយ ដោយគ្មានបញ្ជាក់ឲ្យដឹង ក្នុងគម្ពីរប៊ីប្ល៍។ដោយសារក្រុងរ៉ូម បានប្រារព្ធថៃ្ងកំណើតរបស់ មីត្រា ទេវៈនៃពន្លឺ នៅថៃ្ងទី២៥ ធ្នូ ជាទូទៅ ទើបគេគិតថា គ្រិស្តសាសនិក នៅរ៉ូម ក៏បាននាំគ្នា សន្មតយក ថៃ្ងនោះ ជាថៃ្ងកំណើត របស់ យេស៊ូគ្រិស្ត នោះផងដែរ។នៅសតវត្សរ៍ទី៤ សមេ្តចប៉ាប ក្រុងរ៉ូម ក៏បានប្រកាស ជាផ្លូវការថា ថៃ្ង២៥ ធ្នូ គឺជាទិវាប្រសូតិ របស់ ព្រះគ្រិស្ត។

និយាយពីបុណ្យគ្រិស្តម៉ាស ចាំបាច់ត្រូវស្គាល់ Santa Claus ឬ Pere Noel ដែលគេតែង ពណ៌នាថា ជាបុរសចាស់ ពុកមាត់ពុកចង្កា សស្រមូម ដុះពោះស្ពីង ស្លៀកពាក់ ខោអាវពណ៌ក្រហម ជាមនុស្សចិត្តល្អ ដែលមានផ្ទះ នៅឯ ប៉ូល ឬ អក្ខោសាន ខាងជើង ដែលគ្របដណ្តប់ ទៅដោយទឹកក។ ជនជាតិហូល្លង់ដ៍ មានទំនៀមស្គាល់ សន្តបុគ្គល ឈ្មោះ Saint Nicolas ឬ Sinterklaas ដែលតែងតែចែកស្ករគ្រាប់ និង អំណោយផេ្សងៗ ឲ្យកូនកេ្មង នៅថៃ្ងបុណ្យ។ លុះពួកហុល្លងដ៍ អន្តោប្រវេសន៍ ទៅនៅអាមេរិក គេក៏បាននាំយកជំនឿនោះទៅជាមួយផង ហើយនៅសតវត្សទី១៩ អាមេរិក ក៏បានប្តូរឈ្មោះ គាត់ជា santa claus ឬ Saint Nicolas។ នៅរៀងរាល់យប់ទី ២៤ រំលងអធ្រាត្រចូល ២៥ សាន្តាខ្លស នឹងជិះ គាវទឹកកក ដឹកកាដូ យកទៅចែកឲ្យកូនកេ្មង ដែលប្រព្រឹត្តល្អ មិនខ្ជិលច្រអូស ហើយដែលបានសរសេរសំបុត្រ សូមអំណោយពីគាត់។ គេនិយាយប្រាប់ កូនកេ្មងតូចៗថា សាន្តា ចុះតាមបំពង់ផែ្សង យកកាដូ ទៅដាក់នៅក្រោមដើមស្រល់ ដែលគ្រួសារនីមួយៗ តុបតែងដោយ អំពូលភ្លើង ខែ្សបូ និង ផ្កាយក្រដាសពណ៌‌ រួចហើយ សាន្តា ក៏នឹងទទួលទាននំ និងទឹកដោះ ដែលគេតែង ដាក់ថ្វាយគាត់ នៅលើតុ ។

ក្រៅពីថៃ្ងបុណ្យនេះ សាន្តាខ្លស នឹងនៅផ្ទះ ជាមួយភរិយា ហើយផលិត គឿ្រងលេងផេ្សងៗ ដោយមានពួក ទេវតាតូចៗ ជួយគាត់ ដើម្បីទុកសម្រាប់ចែកឲ្យកូនកេ្មង នៅឆ្នាំក្រោយទៀត។ មាននិទានសៀវភៅ កំណាព្យល្ខោន និងភាពយន្តជាច្រើន រៀបរាប់ពីបុណ្យ គ្រិស្តម៉ាស ដែលថ្វីបើជាបុណ្យខាង សាសនាគ្រិស្ត ព្រោះជាទិវាប្រសូតិ របស់ព្រះយេស៊ូ តែក៏បានក្លាយទៅជាបុណ្យ នៃទឹកចិត្តសប្បុរសបុណ្យ នៃការចែកចាយអំណោយ។

នៅថ្ងៃបុណ្យណូអែល អ្នកណាដែលមិនទិញអ្វីចែកគ្នា គេតែងប្រដូចទៅនឹង សេដ្ឋីកំណាញ់ស្វិត ឈ្មោះ ស្រ្គូច ក្នុងនិទានរបស់ឆាល្ស៍ ឌិកខឹនស៍ ដែលកំណាញ់ មហាកំណាញ់ ទាល់តែត្រូវ ខ្មោចលង ស្ទើរស្លាប់ស្ទើររស់។ សម័យមុន អំណោយបុណ្យគ្រិស្តម៉ាស ច្រើនជា ប្រដាប់ កេ្មងលេង គឿ្រងឧបករណ៍អគ្គិសនី វិទ្យុ ទូរទស្សន៍ ស្លៀកពាក់ គ្រឿងឧបករណ៍តន្រ្តី និងកីឡាជាដើម៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កាដូ ដែលគេផ្តល់ជូនគ្នានៅថ្ងៃបុណ្យណូអែល

{mp3remote} http://111.92.240.170:81/dap-news/dap-images/2012/December/id-009/Merry Christmas.MP3{/mp3remote}

លោកស្រី ហ៊ុន ម៉ាណា ផ្តល់ថវិកា ១លានរៀល ជូនកុមារីជួប គ្រោះថ្នាក់ចរាចរ ដាច់ជើងទាំងពីរ

$
0
0

ភ្នំពេញៈ បន្ទាប់ពីកុមារី អាន ស្រីល័ក្ខ បានជួប គ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១២ បណ្ដាលឱ្យ ដាច់ជើងទាំងសងខាងនោះ និងបានបន្សល់នូវក្ដីសង្វេគ អាណិតអាសូរជាខ្លាំង ធ្វើឱ្យសាធារណជនគ្រប់មជ្ឈដ្ឋាន មានការរំជួលចិត្ដហើយបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់កុមារីរងគ្រោះរូបនេះជាបន្តបន្ទាប់។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បា យ័ន និងស្វាមី បាននាំយកអំណោយទៅចែកជូន កុមារីរងគ្រោះនៅមន្ទីពេទ្យគន្ធបុផ្ផា។ អំណោយទាំងនោះត្រូវ បាននាំយកទៅជូនតាមរយៈ លោក ប៊ុត ភីន ជាជំនួយការផ្ទាល់របស់លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

អំណោយទាំងនោះ រួមមាន ទឹកប្រាក់ចំនួន ១លានរៀល អង្ករ ៥០ គីឡូក្រាមចំនួន២បាវ និងទឹកដោះគោឆៅ ចំនួន៥យួរ។

សូមបញ្ជាក់ថា កុមារី អាន ស្រីល័ក្ខ មានអាយុ ១៣ ឆ្នាំ រៀនថ្នាក់ទី៧នៅសាលារៀនទួលអំពិល ខណ្ឌមានជ័យ ម្តាយឈ្មោះ វឿន ច្រឹប អាយុ ៤០ ឆ្នាំ ឪពុកឈ្មោះ តូប អាន អាយុ ៤២ ឆ្នាំ រស់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃ ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមគ្រួសាររបស់កុមារី ស្រីល័ក្ខបានលើកដៃថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលមានទឹកចិត្ត សន្តោស មេត្តាដល់ពួកគាត់កន្លងមក ហើយលោកថា នេះជាទុក្ខសោកដ៏ធំធេងចំពោះរូបគាត់ និងកូនស្រីរបស់ គាត់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អភិបាល ខេត្ដព្រះវិហារ អញ្ជើញ ចូលរួម បិទផ្សាយ ក្បាលដី នៅស្រុកជាំក្សាន្ដ

$
0
0

ព្រះវិហារ ៖ អភិបាលខេត្ដព្រះវិហារ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ដ លោក អ៊ុំ ម៉ារ៉ា , លោក ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់ កណ្ដាល គណបក្ស ប្រជាជន ចុះជួយស្រុកជាំក្សាន្ដ ព្រមទាំងអភិបាលរងខេត្ដ អភិបាលស្រុក និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បាន អញ្ជើញចូលរួម បិទផ្សាយឯកសារវិនិច្ឆ័យជាសាធារណៈ ចំនួន ២កន្លែង ក្នុងស្រុកជាំក្សាន្ដ ដើម្បីឱ្យប្រជាពលរដ្ឋ ទៅផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួន ដែលមាននៅក្នុងប្លង់សុរិយោដី ក្នុងរយៈពេលមួយខែ នា រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ។

យោងតាមមន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា ការបិទផ្សាយក្បាលដីជាសាធារណៈ បានធ្វើឡើងនៅទីតាំង ទី១ ស្ថិតនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ដ ដែលមានចំនួន ៥០០ក្បាលដី ស្មើនឹង ៨០១,៩៤ហិកតា ស្មើនិង ប្រជាពលរដ្ឋ ៣៤៦គ្រួសារ ។ ដោយឡែកតំបន់ទី២ ស្ថិតនៅភូមិចំបក់ សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ដ ដែលមានចំនួន ១៩៥ក្បាលដី ស្មើនឹង ១០៩,៥៤ហិកតា ស្មើនឹង ១៦៧គ្រួសារ ។

អភិបាលខេត្ដព្រះវិហារ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ដ លោកអ៊ុំ ម៉ារ៉ា នៅចំពោះក្រុម យុវជនស្ម័គ្រចិត្ដ ក្រុមមន្ដ្រីវាល និង ប្រជាពលរដ្ឋជាច្រើននាក់ បានថ្លែងថា ក្នុងរយៈពេលមួយខែ នៃការបិទផ្សាយ ឯកសារវិនិច្ឆ័យជាសាធារណៈខាងលើនេះ ប្រជាពលរដ្ឋមាន រយៈពេល១ខែ ដើម្បីមកពិនិត្យ និងផ្ទៀងផ្ទាត់ចំនួន ក្បាលដីរបស់ខ្លួន នៅក្នុងប្លង់សុរិយោដី ។

មន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ  ឆ្នាំ២០១២ លោកអភិបាលខេត្ដ ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធ នឹងរៀបចំពិធីជូនដំណើរ ក្រុមយុវជនស្ម័គ្រចិត្ដ សម្ដេចតេជោ ទាំង ១០ក្រុម ដើម្បីទៅឈប់សម្រាក ហើយចំពោះគោលដៅនីមួយៗ មានការរៀបចំពិធីហូបបាយសាមគ្គី ដែលត្រូវបានធ្វើឡើងដោយក្រុមការងារ ថ្នាក់ស្រុក និងអាជ្ញាធរមូលដ្ឋាន៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

កិច្ចប្រជុំ លើកទី២៤ នៃក្រុមប្រឹក្សាជាតិ ប្រឆាំង អំពើពុករលួយ កំណត់ យុទ្ធសាស្រ្តបន្ថែម

$
0
0

ភ្នំពេញៈ កិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) បានចាប់ផ្តើមហើយ កាលពីថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១២ (ម្សិលម៉ិញ) ដើម្បីអនុម័តផែនការបន្ត សម្រាប់ការលុបបំបាត់ អំពើពុករលួយ នៅក្នុងប្រទេសកម្ពុជា ។

កិច្ចប្រជុំ រយៈពេល៣ម៉ោងនេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ជាមួយនឹងវត្តមាន សមាជិកចូលរួមចំនួន៨រូប លើសមាជិក១១រូប ដែលសម្រេចបាន លទ្ធផលសំខាន់ៗមួយចំនួន ។

យោងតាមសេចក្តីជូនដំណឹង របស់ ក.ជ.ប.ព បានឱ្យដឹងថា ក្រោយស្តាប់របាយកាណ៍ របស់អង្គភាពប្រឆាំងអំពើ ពុករលួយ (អ.ប.ព) អង្គប្រជុំបាន សម្រេចកំណត់យុទ្ធសាស្ត្រសំខាន់ ចំនួន៦ បន្ថែមទៀត ដល់ប្រធានអង្គភាពនេះ រួមមាន ទី១ត្រូវយកចិត្តទុកដាក់ បូកសរុបការងារប្រចាំឆ្នាំ២០១២ និងបូកសរុបការងារ៣ឆ្នាំ របស់អង្គភាព ។ ទី២-រៀបចំការប្រកាស ទ្រព្យសម្បត្តិ និងបំណុលលើកទី២ តាមរបប២ឆ្នាំ ឱ្យបានរួច នៅក្នុងខែមករា ឆ្នាំ២០១៣ និងយកចិត្តទុកដាក់ ផ្សព្វផ្សាយជូនដំណឹងឱ្យទូលំទូលាយ ព្រមទាំងក្តាប់ឱ្យបានសភាពការណ៍ ដើម្បីណែនាំ មន្រ្តីជាប់កាតព្វកិច្ច ឱ្យមកប្រកាសទាន់ពេលវេលា ដែលមានរយៈពេល៣១ថ្ងៃ ។ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ នឹងទទួលឯកសារទាំងក្នុងថ្ងៃឈប់សម្រាក់ សៅរ៍ អាទិត្យ និងថ្ងៃបុណ្យ សម្រាប់ខែមករា ឆ្នាំ២០១៣។ ប្រធានអង្គភាព ត្រូវគិតដល់មន្រ្តីផ្សេងៗទៀត ដែលតែងតាំងដោយប្រកាសផង ។ ទី៣ គាំទ្រ និងជំរុញ ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័ន១៨ទៀត ចេញប្រកាស អន្តរក្រសួងលើ ការកំណត់កម្រៃ សេវាសាធារណ ដើម្បីចាប់អនុវត្តការយកកម្រៃ សាវាសាធារណៈ ឱ្យបានពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ តទៅ ហើយក្រសួង-ស្ថាប័ន ដែលនៅសេសល់ នឹងត្រូវបន្តឱ្យចប់ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ។ ទី៤ គាំទ្រវិធានការ ស៊ើបអង្គេតការបាត់បង់ឯកសារ អង្គហេតុទី៥ នៃករណី ម៉ឹក ដារ៉ា ដែលអ.ប.ព កំពុងដំណើរការ ។ ទី៥ គាំទ្រ អ.ប.ព បានរិះរកវិធានការថ្មី ប្រឆាំងល្បិចទុច្ចរឹត របស់ជនខិលខូច ក្នុងការដេញថ្លៃ សាធារណៈ របស់រដ្ឋ និងទី៦ បន្តពង្រឹងការងារ ស៊ើបអង្កេត ចំណាត់ការឹពាក្យបណ្តឹង ឱ្យទាន់ពេល និងការងារអប់រំ កង្ការទប់ស្កាត់ ក៏ដូចជា ការងារបណ្តុះបណ្តាល ពង្រឹកសមត្ថភាព ការងារសហប្រតិបត្តិការជាតិ អន្តរជាតិ ឱ្យបានល្អ ដើម្បីឆ្នាំ២០១៣ ជាឆ្នាំ នៃវិធានការ ប្រយុទ្ធប្រឆាំងអំពើរពុករលួយ ជាដើម ។

ក្រៅពីផ្តល់យុទ្ធសាស្ត្រទាំងនេះ អង្គប្រជុំ ក៏បានឆ្លង និងអនុម័តកំណត់ហេតុ កិច្ចប្រជុំលើកទី២៣ របស់ ក.ជ.ប.ព និងគំរូ នៃសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំ ក.ជ.ប.ព ព្រមទាំងបានផ្តល់យោបល់ លើការងារផ្សេងៗមួយចំនួនទៀត របស់ក្រុមប្រឹក្សា និង របស់អ.ប.ព ផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


រដ្ឋមន្ត្រី ក្រសួង​ សាធារណការ ចែកប័ណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ នៅភូមិរការទង

$
0
0

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ  លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួង សាធារណការ និងសហការី ព្រមទាំងក្រុមការងារស្រុក ទឹកផុស បានចុះចែក ប័ណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ នៅភូមិរការទង ឃុំទួលខ្ពស់ ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង ដែលជាលទ្ធផល នៃការអនុវត្ត តាមបទបញ្ជាលេខ០១ បប. របស់រាជរដ្ឋាភិបាល ស្តីពី គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ។

លោកត្រាំ អ៊ីវតឹក បានលើកឡើងថា ថ្ងៃនេះគឺជាលើកទី៧ នៃការចែកប័ណ្ណកម្មសិទ្ធដីធ្លី ជូនបងប្អូន ប្រជាពលរដ្ឋ ដែលអាចដោះស្រាយ បាននូវ បាតុភាពទំនាស់ដីធ្លី និងការកាន់កាប់ដី ធ្លីមិនប្រក្រតី ដែលជា កត្តាអសកម្មមួយ ប៉ះពាល់ដល់ជីវភាពរស់នៅ និងការប្រកបរបរ អាជីវកម្ម កសិកម្ម របស់ ប្រជាពលរដ្ឋ ព្រមទាំងបង្កលក្ខណៈ ល្អប្រសើរជូនប្រជាជន ដើម្បីក្លាយជាម្ចាស់ដីស្របច្បាប់ ដោយលែងមាន ភាពស្រពិចស្រពិល និងភាពភ័យខ្លាច ក្នុងការបាត់បង់ដីទៀតឡើយ ។

លោកបានមានប្រសាសន៍ថា “ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំ និងការ យក ចិត្តទុកដាក់ខ្ពស់ របស់អាជ្ញាធរខេត្ត ក្នុងការរៀបចំ ដំណើរការ ក្នុងការអនុវត្តនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី របស់រាជរដ្ឋាភិបាល នៅស្រុក គោលដៅរបស់ខេត្ត ទៅតាមជំហានការងារនីមួយៗ ការស្រង់ទិន្ន័យម្ចាស់ដី រហូតដល់ការបិទផ្សាយ ជាសាធារណៈ នូវទិន្ន័យក្បាលដីទាំងអស់ ក្នុងទីតាំងតំបន់នីមួយៗ ក្នុងរយៈពេល ០១ខែ សម្រាប់ ទុកពេល ឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ សុំកែតម្រូវទិន្ន័យ រហូត បានបញ្ចប់ រយៈពេល បិទផ្សាយជាសាធារណៈ និងអាចប្រារព្ធ ពិធីចែកប័ណ្ណកម្មសិទ្ធិជា បន្តបន្ទាប់ ។ ជាក់ស្តែងថ្ងៃនេះ យើងប្រារព្ធពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីចំនួន១.១៨៧ ក្បាលដី ដែលមានទំហំ ៨៧១.៦៦៧ ហិចតា ជូនប្រជាពលរដ្ឋមកពីភូមិរការទង ឃុំ ទួលខ្ពស់ ស្រុកទឹកផុស មានចំនួន ៤៤៥គ្រួសារ” ។

លោករដ្ឋមន្ត្រី បានសម្តែង ការកោតសរសើរចំពោះ ក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុន លឹម ដែលបានខិតខំអនុវត្តកិច្ចការនេះ តាមរយៈ ការសម្រប សម្រួលកម្លាំង និងការទទួលខុសត្រូវ លើផ្នែកបច្ចេកទេស ព្រមទាំងអាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋានឃុំ ភូមិ រួមទាំងព្រះសង្ឃតាមវត្តអារាម ដែលបានបង្កការងាយស្រួស ដល់ដំណើរការ នៃយុទ្ធនាការ ជាប្រវត្តិសាស្ត្រ ដ៏ធំនេះ រួមទាំង មន្ត្រីបច្ចេកទេសទាំងអស់ ទាំងកម្លាំងមកពីស្ថាប័ន ដទៃ ទាំងស្ថាប័នស៊ីវិល យោធា និងសប្បុរសជននានា ទាំងក្នុងស្ថាប័នរដ្ឋ ទាំងក្នុងកង កម្លាំងប្រដាប់អាវុធ និងក្រុមការងារ ចុះតាមមូលដ្ឋាន ដែលបានចុះសួរសុខទុក្ខទៅដល់ មូលដ្ឋានរបស់វីរយុវនិស្សិតស្ម័គ្រចិត្ត និង មន្ត្រីបច្ចេកទេស បំពេញការងារផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ទាហានឈុតខ្មៅថៃ បិទច្រកអានសេះ ជាឯកតោភាគី

$
0
0

ព្រះវិហារ៖ សេចក្តីរាយការណ៍ពីខេត្តព្រះវិហារ នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូ បានឲ្យដឹងថា ទាហានឈុតខ្មៅថៃ បានមកបិទច្រកទ្វារព្រំដែនអានសេះ ជាឯកតោភាគី មិនឲ្យខាងខ្មែរបានដឹងជាមុន កាលពីព្រឹកថ្ងៃអង្គារនេះ ដែល ភាគីថៃស្ថិតនៅក្នុងស្រុកណាំយឺន ខេត្តអូរប៊ុន រីឯខាងកម្ពុជាស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ព័ត៌មានក្រោយមកបានឲ្យ ដឹងថា ខាងទាហានព្រំដែនថៃ ខឹងអាជ្ញាធរខ្មែរកំពុងកសាងផ្លូវទៅច្រកអានសេះ ប្រយោជន៍អនាគតច្រកនេះ នឹង ទៅជាច្រកអន្តរជាតិ បន្ទាប់ពីរាជរដ្ឋាភិបាលទាំងពីរ បានយល់ព្រមកាលពីពេលកន្លងទៅ ហើយបានខឹងទាហាន ព្រំដែនខ្មែរ ដោយគ្រាន់តែពង្រីកស្លាកពីតូចទៅធំ និងកែលំអរប៉ុស្តិ៍នៅជាប់ព្រំដែនក្បែរច្រកនេះ ដែលស្ថិតនៅក្នុង ទឹកដីខ្មែរ។

លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូ ថា ទាហានឈុតខ្មៅម្នាក់ បានយកសោរមកចាក់បិទទ្វារនៅច្រកព្រំដែនអានសេះ ដោយសារតែគេ ខឹងសម្បាចំពោះភាគីកម្ពុជា កសាងផ្លូវទៅកាន់តំបន់នេះ ព្រមទាំងការកែលំអរស្លាករបស់ប៉ុស្តិ៍ព្រំដែនខ្មែរ ដោយ គ្រាន់តែសាងសង់ និងកែលំអរនៅលើទឹកដីខ្មែរនោះ មិនបានប្រាប់ភាគីថៃឲ្យដឹងជាមុន។

លោក អ៊ុំ ម៉ារ៉ា បានឲ្យដឹងថា តាមធម្មតាភាគីទាំងពីរមានបញ្ហាអី តែងពិភាក្សាគ្នាមុន ប៉ុន្តែពេលនេះ ភាគីថៃ បាន មកបិទ ដោយមិនជូនដំណឹងមកភាគីខ្មែរឡើយ។ អនាគតច្រកអានសេះ នឹងក្លាយទៅជាច្រកអន្តរជាតិនោះ បាន បើកឲ្យប្រជាជនរវាងប្រទេសទាំងពីរឆ្លងចូលព្រំដែនទៅវិញទៅមក ដើម្បីដឹកកសិផលពួកគេទៅលក់រៀងរាល់ថ្ងៃ អង្គារ និងថ្ងៃព្រហស្បតិ៍ ហើយថា ច្រកនេះ ត្រូវបានភាគីទាំងពីរ បានបើកឲ្យមានតាំងពីឆ្នាំ២០០០មកម្ល៉េះ។

លោក អ៊ុំ ម៉ារ៉ា បានបន្តថា ភាគីកម្ពុជានៅតែប្រកាន់ជំហរជជែកដោយសន្តិវិធី អត់ធ្មត់ ដើម្បីរក្សាសុវត្ថិភាព សន្តិ សុខ។ ច្រកព្រំដែននេះ ត្រូវបានរដ្ឋាភិបាលទាំងពីរ ឯកភាពរួចជាស្រេចហើយថា នឹងរៀបចំឲ្យទៅជាច្រកអន្តរជាតិ នាពេលអនាគត ដោយទុកឲ្យភាគីនីមួយៗរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាបណ្តាញគមនាគមន៍ អគាររដ្ឋបាល ជាដើម ហើយឥឡូវនេះ ភាគីកម្ពុជាកំពុងតែកសាងផ្លូវទៅកាន់ច្រកនេះ ប្រយោជន៍នឹងឈានទៅដល់ការបើកច្រក អានសេះនេះ ឲ្យទៅជាច្រកអន្តរជាតិ ហើយការកសាងនេះ ក៏ជាសិទ្ធិរបស់ភាគីកម្ពុជាមិនចាំបាច់ប្រាប់ទេ ពីព្រោះ ការសាងសង់ស្ថិតនៅក្នុងទឹកដីរបស់ខ្មែរ។

លោក អ៊ុំ ម៉ារ៉ា ពុំបានបញ្ជាក់ឲ្យដឹងថា តើភាគីថៃ នឹងបើកឲ្យចេញចូលវិញនៅពេលណានោះទេ ព្រោះលោកក៏មិន ត្រូវបានភាគីថៃ ប្រាប់ព័ត៌មានដែរ។

កាលពីសប្តាហ៍កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ពីខេត្តកោះកុងបានស្នើសុំឲ្យ ប្រទេសកម្ពុជា និងថៃ រក្សាឲ្យបានសុខសន្តិភាព ប្រយោជន៍ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរ៕

ជនប៉ងនាំ គ្រឿងញៀនជិត ២៥គីឡូក្រាម ទៅអូស្តា្រលី ពីរនាក់ ត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅពន្ធនាគារព្រៃស

$
0
0

ភ្នំពេញៈ មន្រ្តីបង្រ្កាបគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ជនសង្ស័យពីរនាក់ ក្នុងករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ជិត២៥ គីឡូក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ នេះ ។

ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្រ្តីរូបនោះ បានថ្លែងឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកអ្នកស្រី សែម ស័ក្កកូឡា សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។

លោក ថ្លែងបន្តទៀតថា ជនសង្ស័យត្រូវបាន ចោទប្រកាន់ពីបទ រក្សាទុកនិងជួយដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ តាមមាត្រា៤០ នៃច្បាប់ស្តីពីការបង្រ្កាបការ ជួញដូរគ្រឿងញៀនខុសច្បាប់។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចបានធ្វើការ បង្រ្កាបសកម្មភាពជួញដូរគ្រឿងញៀន ដែលប៉ុនប៉ងនាំចេញទៅ ប្រទេសអូស្ត្រាលីតាមរយៈ បញ្ញើប្រៃសណីយ៍ វាជាប្រភេទហេរ៉ូអ៊ីនដែលមាន ទម្ងន់សុទ្ធជាល្បាយ វត្ថុរាវ ប្រមាណជា ២៤គីឡូក្រាម ហើយពេលយកទៅសម្ងួត អាចទាញយកជាម្សៅគ្រឿងញៀនសុទ្ធ ទម្ងន់ប្រហែល១២គីឡូក្រាម។

ប្រភពពីមន្រ្តីក្រសួងប្រៃសណីយ៍ បានឲ្យដឹងនៅថ្ងៃអាទិត្យ កន្លងទៅនេះថា អន្តរវត្ថុសង្ស័យជាប្រភេទ កញ្ចប់ទឹកយីនស៊ិន ( Korea Red Yinseng Tonic) ដែលបានបង្កប់ក្នុងបញ្ញើប្រៃសណីយ៍ សរុបចំនួន ៦០ប្រអប់ ស្មើនឹង ៥៩៩កញ្ចប់តូច មានទម្ងន់ ៣៦,៥៨ គីឡូក្រាម (គិតទាំងសំបកវេចខ្ចប់) ។
មន្រ្តីរូបនោះបន្តទៀតថា មនុស្សពីរនាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីជួញដូរគ្រឿងញៀន ប៉ងឆ្លងដែនទៅកាន់ ប្រទេសអូស្ត្រាលីនេះ ក្នុងនោះទី១ ឈ្មោះ ង៉ាយ៉ិន ណូហាន (Nguyen Nuhand) ភេទស្រី អាយុ៤៤ ឆ្នាំ ជាជនជាតិវៀតណាម និងម្នាក់ទៀតឈ្មោះ សូរ សារឹទ្ធ អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ជាទាហាន ឋានន្តរស័ក្តិវរសេនីយ៍ឯក៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ច្រកទ្វារ ព្រំដែន អានសេះ បានបើក ដំណើរការ ជាធម្មតាវិញហើយ

$
0
0

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ច្រកព្រំដែនកម្ពុជា-ថៃអានសេះ បានបើកឲ្យដំណើរការ ជាធម្មតាវិញហើយ បន្ទាប់ពីទាហានឈុតខ្មៅថៃ បាន សម្រេចបិទជាឯកតោភាគី កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ។

លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅល្ងាចថ្ងៃពុធ ទី២៦ ខែធ្នូថា បន្ទាប់ពីទាហានឈុតខ្មៅម្នាក់ បានយក សោមកចាក់បិទទ្វារ នៅច្រកព្រំដែនអានសេះ ដោយសារតែគេខឹងសម្បា ចំពោះភាគីកម្ពុជា កសាងផ្លូវទៅកាន់តំបន់នេះ ព្រមទាំងការកែលំអស្លាករបស់ ប៉ុស្តិ៍ព្រំ ដែនខ្មែរ ដោយគ្រាន់តែសាងសង់ និងកែលំអនៅលើទឹកដីខ្មែរ មិនបានប្រាប់ភាគីថៃ ឲ្យដឹងជាមុននោះ រហូតមកដល់រសៀល ម៉ោង៣ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២នេះ បានបើកដំណើរការវិញហើយ បន្ទាប់ពីកម្ពុជា មានការជួបពិភាក្សា ចរចាជាមួយភាគីថៃ។

លោកបន្តថា “អត់មានអីទេ ឥឡូវនេះក្រោយពី មានការសម្របសម្រួល រវាងភាគីទាំងពីរ បានបើកឡើងវិញ យើងសម្របសម្រួលគ្នា ដោយពុំមានការប្រឈមមុខ ដាក់គ្នាទេ ជួនកាលពេលខ្លះ មានការយល់ច្រឡំ ឥឡូវអត់មានបញ្ហាអីទៀតទេ”។

សេចក្តីរាយការណ៍ ពីខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងថា ទាហានឈុតខ្មៅថៃ បានមកបិទច្រកទ្វារព្រំដែនអានសេះ ជាឯកតោ ភាគី មិនឲ្យខាងខ្មែរបានដឹងជាមុន កាលពីព្រឹកថ្ងៃអង្គារ ដែលភាគីថៃស្ថិតនៅក្នុងស្រុកណាំយឺន ខេត្តអូរប៊ុន រីឯខាងកម្ពុជា ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពដដែល បានដឹងទៀតថា ខាងទាហានព្រំដែនថៃ ខឹងអាជ្ញាធរខ្មែរ កំពុងកសាងផ្លូវទៅច្រកអានសេះ ប្រយោជន៍អនាគតច្រកនេះ នឹងទៅជាច្រកអន្តរជាតិ បន្ទាប់ ពីរាជរដ្ឋាភិបាលទាំងពីរ បានយល់ព្រមកាលពីពេលកន្លងទៅ ហើយបានខឹងទាហានព្រំដែនខ្មែរ ដោយគ្រាន់តែពង្រីកស្លាកពីតូចទៅធំ និងកែលំអប៉ុស្តិ៍នៅជាប់ព្រំដែន ក្បែរច្រកនេះ ដែលស្ថិតនៅក្នុងទឹកដីខ្មែរ។

ច្រកព្រំដែននេះ ត្រូវបានរដ្ឋាភិបាលទាំងពីរ ឯកភាពរួចជាស្រេចហើយថា នឹងរៀបចំឲ្យទៅជាច្រកអន្តរជាតិ នាពេលអនាគត ដោយទុកឲ្យភាគីនីមួយៗ រៀបចំហេដ្ឋា រចនាសម្ព័ន្ធ ដូចជាបណ្តាញគមនាគមន៍ អគាររដ្ឋបាលជាដើម ហើយឥឡូវ ភាគីកម្ពុជាកំពុងតែកសាងផ្លូវទៅកាន់ច្រកនេះ ប្រយោជន៍នឹងឈានទៅដល់ការ បើកច្រកអានសេះនេះ ឲ្យទៅជាច្រកអន្តរជាតិ ហើយការកសាង ក៏ជាសិទ្ធិរបស់ភាគីកម្ពុជាមិនចាំបាច់ប្រាប់ទេ ពីព្រោះ ការសាងសង់ស្ថិតនៅក្នុងទឹកដីរបស់ខ្មែរ។

កាលពីសប្តាហ៍កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ពីខេត្តកោះកុងបានស្នើសុំឲ្យ ប្រទេសកម្ពុជា និងថៃ រក្សាឲ្យបានសុខសន្តិភាព ប្រយោជន៍ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរ៕

ក្រុម DAP United ណាត់ប្រកួតជួប ក្រុមបាល់ទាត់ ​ភ្នំពេញប៉ុស្ដិ៍ ជាលើកទី២

$
0
0

ភ្នំពេញៈ ក្រុមបាល់ទាត់របស់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល (ក្រុម DAP United) បានណាត់ប្រកួត ជាមួយក្រុមបាល់ទាត់ ភ្នំពេញប៉ុស្ដិ៍ ជាលើកទី២ នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ នៅក្នុងទីលានបាល់ទាត់ នៃវិទ្យាល័យបឹងត្របែក។

បន្ទាប់ពីក្រុម DAP United មានការរីកចម្រើននូវ បច្ចេកទេសក្នុងការប្រកួត និងទទួលបាន លទ្ធផលល្អច្រើនគួរសម នាប៉ុន្មានប្រកួត ចុងក្រោយមកនេះ ក្រុម DAP United នឹងធ្វើការប្រកួត សារជាថ្មីម្ដងទៀតជាមួយនឹង ក្រុមភ្នំពេញប៉ុស្ដិ៍ ដែលធ្លាប់ប្រកួតឈ្នះក្រុម DAP United កាលពីក្រុម DAP United ទើបតែចាប់ផ្ដើមបង្កើតដំបូង ដែលពេលនោះ ក្រុម DAP United បានចាញ់ក្រុមភ្នំពេញប៉ុស្ដិ៍ ក្នុងលទ្ធផលបច្ចេកទេស ៤-៥ ។

នៅក្នុងជំនួបលើកនេះ ត្បិតតែជាការប្រកួត សងសឹករវាងក្រុម DAP United និងក្រុមភ្នំពេញប៉ុស្ដិ៍ក៏ពិតមែន ប៉ុន្ដែការប្រកួតនៅតែ មានលក្ខណៈមិត្តភាព។ ចំពោះក្រុម DAP United ក្នុងរយៈពេលជាងមួយឆ្នាំ ដែលក្នុងក្រុមនេះបានបង្កើតមក គឺមានបទពិសោធ ក្នុងប្រកួតចំនួន ២៤ប្រកួតមកហើយ ក្នុងនោះធ្លាប់ឈ្នះចំនួន ១៤ប្រកួត ចាញ់ ៧ប្រកួត និងស្មើ ៣ប្រកួត ។ មួយប្រកួតចុងក្រោយ របស់ក្រុម DAP United នាសប្ដាហ៍មុននេះ គឺបានប្រកួតឈ្នះក្រុម Green ICT United ក្នុងលទ្ធផលបច្ចេកទេស ១២-០។

ចំណែកក្រុមភ្នំពេញប៉ុស្ដិ៍វិញ ជាក្រុមដែលបង្កើតមក ប្រហាក់ប្រហែលនឹងក្រុម DAP Unitedដែល គ្រាន់តែក្រុមភ្នំពេញប៉ុស្ដិ៍ មានបទពិសោធន៍ ក្នុងការប្រកួតច្រើនជាងក្រុម DAP United បន្ដិច។ ប្រកួតលើកចុងក្រោយ ក្រុមភ្នំពេញប៉ុស្ដិ៍ បានប្រកួតយកឈ្នះ លើក្រុមកោះសន្ដិភាព ដោយលទ្ធផល ៥-០។

ចាំមើលនៅក្នុងជំនួបលើកទី២នេះ ក្រុមភ្នំពេញប៉ុស្ដិ៍ អាចយកឈ្នះលើក្រុម DAP United បានទៀតទេ បើនៅពេលនេះក្រុម DAP United កំពុងតែមានការរីកចម្រើន យ៉ាងខ្លាំងនៅក្នុងការប្រកួត ជាពិសេសគឺ ១១ប្រកួតចុងក្រោយមកនេះ គ្មានក្រុមណា យកឈ្នះលើកក្រុម DAP Unitedបានឡើយ។ ទោះបីជាយ៉ាងណា យើងមិនអាចទស្សទាយ ទុកមុនបាននោះទេ មានតែរង់ចាំទស្សនាទាំងគ្នា ថាតើក្រុមណាមួយ ដែលទទួលបានជ័យជំនះ នៅក្នុងជំនួបសងសឹកលើកនេះ ?៕

Looking Today

អាស៊ី អឺរ៉ុប ជាម្ចាស់ពាន រង្វាន់បាល់ទាត់ Beeline Arena University Futsal Champion Ship ប្រចាំឆ្នាំ២០១២

$
0
0

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ Beeline Arena University Futsal Champion Ship ប្រចាំឆ្នាំ២០១២ បានធ្លាក់ទៅលើក្រុម បាល់ទាត់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ជាអ្នកគ្រប់គ្រងធ្វើ ជាម្ចាស់ ពានបន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញ ជាមួយក្រុមបាល់ទាត់ សាកលវិទ្យាល័យបៀលប្រាយ កាលពី ល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅក្លឹប Beeline Arena។

នៅក្នុងការប្រកួត ដណ្ដើមយកពានរង្វាន់ បាល់ទាត់ Beeline Arena University Futsal Champion Ship ប្រចាំឆ្នាំ២០១២នេះ គឺមានចំនួន ៤ក្រុម ដែលបានឈានចូល ទៅដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្ត មានដូចជាក្រុមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប, សាកលវិទ្យាល័យន័រតុន, សាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ក្នុងការប្រកួតយក ជ័យលាភីលេខ៣ និងលេខ៤ គឺក្រុមបាល់ទាត់ នៃសាកលវិទ្យាល័យន័រតុន ជួប ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយក្នុងប្រកួតរវាងក្រុមទាំងពីរ គឺជ័យលាភីលេខ២ បាន ទៅ លើក្រុមបាល់ទាត់នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយលទ្ធផល ៣ ទល់ ២។

ចំណែកឯការប្រកួត ដណ្ដើមជ័យលាភីលេខ១ និងលេខ២ វិញ រវាងក្រុមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងក្រុមសាកលវិទ្យាល័យបៀលប្រាយ គឺបានទៅលើក្រុមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយក្រុមអាស៊ី អឺរ៉ុប បានទាត់បញ្ចូលទីក្រុមបៀលប្រាយចំនួន ៨គ្រាប់ ហើយក្រុមបៀលប្រាយ វិញមិនមានលទ្ធភាពទាត់បញ្ចូលទីក្រុម សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សូមបីតែមួយគ្រាប់។

ជាលទ្ធផលនៃការប្រកួតក្រុមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ទទួលបានលេខ១, ក្រុមបៀល ប្រាយ ទទួលបានលេខ២ និងក្រុមសាកលវិទ្យាល័យភូមិន្ទកសិកម្មទទួលបានលេខ៣។

តំណាងក្រុមបាល់ទាត់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានទទួលពានរង្វាន់ Beeline Arena University Futsal Champion Ship ប្រចាំឆ្នាំ២០១២ បាននិយាយថា ការប្រកួតដណ្ដើម ពានរង្វាន់នេះ គឺក្រុមបាល់ទាត់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការសប្បាយរីករាយ និងរំភើប ណាស់ នៅពេលដែលដណ្ដើមបានពានរង្វាន់នេះ។ ការបង្កើតឲ្យមានការប្រកួតបែបនេះ គឺជាការល្អ ដើម្បីឲ្យយុវជន ឬនិស្សិតងាកមកលេងកីឡាចៀសវាង ការសេពគ្រឿងញៀន ឬប្រព្រឹត្តអំពើមិនគប្បី ដែលសង្គមស្អប់ខ្ពើម។

អាស៊ី អឺរ៉ុប ជាម្ចាស់ពាន រង្វាន់បាល់ទាត់ Beeline Arena University Futsal Champion Ship ប្រចាំឆ្នាំ២០១២ ពានរង្វាន់បាល់ទាត់ Beeline Arena University Futsal Champion Ship ប្រចាំឆ្នាំ២០១២ បានធ្លាក់ទៅលើក្រុម បាល់ទាត់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ជាអ្នកគ្រប់គ្រងធ្វើ ជាម្ចាស់ ពានបន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញ ជាមួយក្រុមបាល់ទាត់ សាកលវិទ្យាល័យបៀលប្រាយ កាលពី ល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅក្លឹប Beeline Arena។ នៅក្នុងការប្រកួត ដណ្ដើមយកពានរង្វាន់បាល់ទាត់ Beeline Arena University Futsal Champion Ship ប្រចាំឆ្នាំ២០១២នេះ គឺមានចំនួន ៤ក្រុម ដែលបានឈានចូល ទៅដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្ត មានដូចជាក្រុមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប, សាកលវិទ្យាល័យន័រតុន, សាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ក្នុងការប្រកួតយក ជ័យលាភីលេខ៣ និងលេខ៤ គឺក្រុមបាល់ទាត់ នៃសាកលវិទ្យាល័យន័រតុន ជួប ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយក្នុងប្រកួតរវាងក្រុមទាំងពីរ គឺជ័យលាភីលេខ២ បាន ទៅ លើក្រុមបាល់ទាត់នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយលទ្ធផល ៣ ទល់ ២។ ចំណែកឯការប្រកួត ដណ្ដើមជ័យលាភីលេខ១ និងលេខ២ វិញ រវាងក្រុមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងក្រុមសាកលវិទ្យាល័យបៀលប្រាយ គឺបានទៅលើក្រុមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយក្រុមអាស៊ី អឺរ៉ុប បានទាត់បញ្ចូលទីក្រុមបៀលប្រាយចំនួន ៨គ្រាប់ ហើយក្រុមបៀលប្រាយ វិញមិនមានលទ្ធភាពទាត់បញ្ចូលទីក្រុម សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សូមបីតែមួយគ្រាប់។ ជាលទ្ធផលនៃការប្រកួតក្រុមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ទទួលបានលេខ១, ក្រុមបៀល ប្រាយ ទទួលបានលេខ២ និងក្រុមសាកលវិទ្យាល័យភូមិន្ទកសិកម្មទទួលបានលេខ៣។

តំណាងក្រុមបាល់ទាត់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានទទួលពានរង្វាន់ Beeline Arena University Futsal Champion Ship ប្រចាំឆ្នាំ២០១២ បាននិយាយថា ការប្រកួតដណ្ដើម ពានរង្វាន់នេះ គឺក្រុមបាល់ទាត់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការសប្បាយរីករាយ និងរំភើប ណាស់ នៅពេលដែលដណ្ដើមបានពានរង្វាន់នេះ។ ការបង្កើតឲ្យមានការប្រកួតបែបនេះ គឺជាការល្អ ដើម្បីឲ្យយុវជន ឬនិស្សិតងាកមកលេងកីឡាចៀសវាង ការសេពគ្រឿងញៀន ឬប្រព្រឹត្តអំពើមិនគប្បី ដែលសង្គមស្អប់ខ្ពើម៕        

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្មេងស្ទាវឌុប សង្សារដើរលេង ថ្ងៃបុណ្យ ណូអែល បុកអ្នករទេះលក់ ភេសជ្ជៈ បណ្ដាល ឱ្យស្លាប់

$
0
0

ភ្នំពេញ ៖ បុរសជនជាតិ វៀតណាម ជា អ្នករកស៊ីរុញរទេះ លក់ភេសជ្ជៈនៅតាមផ្លូវ បានស្លាប់រយៈពេល ៦ម៉ោងក្រោយ បន្ទាប់ពី យុវជនម្នាក់ រួមទាំង សង្សាររបស់ខ្លួនបានជិះ ម៉ូតូឌុបគ្នាដើរលេងនៅថ្ងៃបុណ្យណូអែល កាលពីពេលវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ លុះមក ដល់លើ ផ្លូវព្រះនរោត្ដម កែងផ្លូវលេខ២៤០ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ក៏បានបុកជនរងគ្រោះ តែម្ដង ។

យោងតាមមន្ដ្រីនគរបាលចរាចរណ៍ជើង គោកបានឱ្យដឹងថា នៅម៉ោងកើតហេតុនោះ យុវជនអ៊ឹង ផេងហួរ អាយុ១៦ឆ្នាំ រស់នៅ ផ្ទះលេខ១៣ ផ្លូវលេខ៣៨៣ សង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក ជាមួយសង្សាររបស់ ខ្លួន ឈ្មោះហៃ ស្រីទី អាយុ១៤ឆ្នាំ រស់នៅ ផ្ទះជួល ក្នុងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួល គោក បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BQ-1211 លុះដល់ចំណុចកើតហេតុ ក៏បានបុកបុរសជន ជាតិវៀតណាម ឈ្មោះចូវ យ៉ាន អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៤២ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ខណៈកំពុងរុញរទេះលក់ភេសជ្ជៈ បណ្ដាលឱ្យ ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត រយៈពេល៦ម៉ោង ក្រោយ ។

យោងតាមសមត្ថកិច្ចចរាចរបានឱ្យដឹងថា ក្រោយគ្រោះថ្នាក់ចរាចរខាងលើនេះ វត្ថុតាងទាំងម៉ូតូ និងរទេះរុញ ត្រូវបានរក្សា ទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ  ដោយឡែកយុវជនអ៊ឹង ផេងហួរ ជាជនបង្កត្រូវបាននគរបាលចរាចរណ៍បញ្ជូន ខ្លួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដើម្បីចាត់ការតាមនីតិវិធី ។

ប្រភពព័ត៌មានពីសាលាដំបូងរាជធានី ភ្នំពេញ បានឱ្យដឹងថា យុវជនរូបនេះ ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ៕

Photo by DAP-NEWS


បង្រ្កាបមុខសញ្ញា ចែកចាយ គ្រឿងញៀន យ៉ាងសកម្ម នៅភូមិទួលគោក ចំនួន២នាក់

$
0
0

ភ្នំពេញ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ចំនួនពីរនាក់ ដែលបានធ្វើសកម្មភាព យ៉ាងសកម្ម នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាល ប្រឆាំង ការជួញដូរ គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ចាប់ខ្លួន កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២។

ប្រធានការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន នៃស្នង ការដ្ឋាន នគរបាល រាជធានីភ្នំពេញ លោក អ៊ីវ ភារិទ្ធ បានថ្លែងឲ្យដឹងថា កម្លាំងសមត្ថកិច្ច របស់លោក និងសមត្ថកិច្ច មូលដ្ឋាន បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ចែកចាយ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្ម នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលមុខសញ្ញា ទំាំងពីរនាក់ បានធ្វើសកម្មភាព ជាយូរណាស់មកហើយ ។

លោក អ៊ីវ ភារិទ្ធ បានបន្តថា ក្រោយពីមានបទ បញ្ជាពីលោកស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង នគរបាល ប៉ែន រ័ត្ន ទើបកម្លាំងសមត្ថកិច្ច របស់លោក បានធ្វើការ ស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ហើយឈានទៅដល់ ការឃាត់ជនសង្ស័យ ទាំងពីរនាក់នេះ ប្រុសម្នាក់ ស្រីម្នាក់ ហើយរឹបអូសថ្នាំញៀន ចំនួន២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនមួយ និងសម្ភារៈ សម្រាប់ជក់ថ្នាំញៀន មួយចំនួនទៀត។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បាន បញ្ជាក់ពី អត្តសញ្ញាណ ជនសង្ស័យទាំងពីរនេះ នៅឡើយទេ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅការិយាល័យ ប្រឆាំងបទល្មើសគ្រឿង ញៀនដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

បុរសម្នាក់ ចុះពីលើម៉ូតូឌុប ឈប់នៅមុខក្លឹបកំសាន្ត ទីក្រុងមាស ប្រកាច់ស្លាប់ មិនដឹងមូលហេតុ

$
0
0

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានគេដឹងថា មានឈ្មោះ សុខ រ៉ាវុធ អាយុជាង៤០ឆ្នាំ បានប្រកាច់ស្លាប់ មួយរំពេច នៅមុខក្លឹបកំសាន្ត ទីក្រុងមាស ក្រោយពេលដែល ជនរងគ្រោះ បានចុះពីលើម៉ូតូឌុប កាលពី វេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូឌុប ហើយមកឈប់នៅ មុខក្លឹបកំសាន្ត ទីក្រុងមាស ស្ថិតនៅតាម បណ្តោយផ្លូវ ព្រះមុនីវង្ស ក្នុងខណ្ឌចំការមន លុះមួយសន្ទុះក្រោយមក ស្រាប់តែ ជនរងគ្រោះ ប្រកាច់ស្លាប់តែម្តង ដោយមិនទាន់ ដឹងមូលហេតុ។

 សេចក្តីរាយការណ៍បាន បន្តថា ក្រោយកើតហេតុ សមត្ថកិច្ច បានដឹកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តទួលទំពូង ដើម្បីធ្វើ កោសល្យវិនិច្ឆ័យបន្តទៀត។ បើតាមសាក្សីខ្លះបានឲ្យដឹងថា ជនរងគ្រោះត្រូវជា សាច់ញាតិ របស់លោករដ្ឋមន្រ្តី ក្រសួងកសិកម្ម ចាន់ សារុន ទៀតផង៕

www.dap-news.com

www.dap-news.com

www.dap-news.com

ក្មេងប្រុស ជិះកង់ទៅសាលា ត្រូវរថយន្ត បុកពេញ ទំហឹងរបួសធ្ងន់ នៅលើផ្លូវជាតិ

$
0
0

ពោធិ៍សាត់៖ ក្មេងប្រុសម្នាក់អាយុ ១០ឆ្នំាជិះកង់នៅលើ ចិញ្ចើមផ្លូវជាតិលេខ ៥ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុក៏ ស្រាប់តែមាន រថយន្ត ម៉ាកហាយលិនឌ័រពណ៌ទឹកប្រាក់ពាក់ ស្លាកលេខភ្នំពេញ 2J-9473 បើកបរយ៉ាងលឿនក្នុងទិសដៅស្រប ទិសគ្នាហើយក៏បាន ជ្រុលចង្កូតទៅ បុកក្មេងប្រុសដែលកំពុងជិះ កង់ទៅសាលារៀននោះបណ្តាលឲ្យរងរបួស ផ្នែកក្បាលជាទម្ងន់ហើយត្រូវ ញាតិជិតខាងបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះបានកើត ឡើងកាលពីវេលាម៉ោង ជាង៧.០០ព្រឹកថ្ងៃទី ២៦ ខែធ្នូឆ្នំា ២០១២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ភូមិទួលម្កាក់សង្កាត់ រលាប ទីរួមខេត្តពោធិ៍សាត់។

សាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថាមុនពេលកើតហេតុគេឃើញ ក្មេងរងគ្រោះជិះកង់នៅលើចិញ្ចើមផ្លូវជាតិលេខ ៥ ទិសដៅពីកើតទៅ លិចលុះ ជិះមកដល់កន្លែង កើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហាយ លិនឌ័រពណ៌ទឹកប្រាក់បើកបរ យ៉ាងលឿនទិសដៅស្របគ្នាហើយ ក៏បាន រេចង្កូតទៅបុកក្មេងប្រុសដែលកំពុង ជិះកង់នោះបណ្តាលឲ្យរបួសធ្ងន់ត្រង់ក្បាល ហើយរថយន្តបង្កក៏បានបើកទៅទិសខាងលិច យ៉ាងលឿនក៏ ត្រូវ នគរបាលចរាចរខេត្តពោធិ៍សាត់ ឃាត់បាននៅទល់មុខអធិការដ្ឋាននគរបាលស្រុក បាកានតែម្តង។ លោក អនុ សេនីយ៍ឯក ង៉ាន់ វ៉ាន់មី នាយផ្នែក ការិយាល័យ ចរាចរផ្លូវគោកខេត្ត ពោធិ៍សាត់បានឲ្យដឹងថា ក្មេងប្រុសរង គ្រោះ មានឈ្មោះ ម៉ុម សុម៉ុច អាយុ ១០ឆ្នំាជនជាតិខ្មែររស់នៅ ក្នុងភូមិទួល ម្កាក់ សង្កាត់រលាប ក្រុង ពោធិ៍ សាត់ រស់នៅជាមួយពូ បានរងរបួសធ្ងន់។

ចំណែកឯអ្នកបើកបររថយន្តបង្កមានឈ្មោះ ចាន់ ម៉េង ភេទប្រុស អាយុ ៣២ឆ្នំា ជនជាតិខ្មែរ រស់នៅក្នុងភូមិទី ៦សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោក ង៉ាន់ វ៉ាន់មី បញ្ជាក់ថា ចំពោះរថយន្តបង្កកំពុងរក្សាទុកនៅការិយាល័យ ចរាចរផ្លូវគោកខេត្តពោធិ៍សាត់ដើម្បីធ្វើ ការដោះ ស្រាយ រីឯក្មេងប្រុសរងគ្រោះ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កម្លាំងរដ្ឋបាល ព្រៃឈើ ស្រែណូយ ចាប់រថយន្ត បែនពាក់ស្លាកលេខ នគរបាល បន្លំដឹកឈើ គរគីជាង១០ ម៉ែត្រគូប

$
0
0

សៀមរាប៖ កម្លាំងរដ្ឋបាល ព្រៃឈើ ស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប កាលពីវេលាម៉ោង ១០៖៣០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ នេះ បានឃាត់រថយន្ត បែនពាក់ស្លាកលេខ នគរបាល មួយគ្រឿង ដែលបន្លំដឹកឈើ ប្រភេទគរគី ជាង១០ម៉ែត្រគូប ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៦៧ ក្នុងភូមិថ្នាលទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ។

លោក ថោង សុខៃ នាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រែណូយ បានថ្លែងឲ្យដឹងតាម ទូរស័ព្ទថា ក្រោយពីមាន សេចក្តីរាយការណ៍ថា មានរថយន្ត របស់ នគរបាល ម៉ាកបែន ពាក់ស្លាកលេខ នគរបាល 3-0175 បន្លំដឹកឈើខុសច្បាប់ ឆ្លងកាត់ ភូមិសាស្រ្ត ឃុំស្រែណូយ លោកបានដឹកនាំ កម្លាំងទាំងយប់ ចុះទៅឃាត់ រថយន្តបានភ្លាមៗ រួមទាំងរឹប អូសឈើប្រភេទ គរគីជាង១០ម៉ែត្រគូប ។

លោក ថោង  សុខៃ បានបន្តថា អ្នកបើករថយន្ត បានប្រាប់ លោកថា ឈើទាំងនេះ ត្រូវដឹកទៅទីរួមខេត្តសៀមរាប  ហើយនៅពេលចាប់ឃាត់ រថយន្តនោះ ស្រាប់តែមានមន្រ្តី នគរបាលជាន់ខ្ពស់មួយរូប ចង់ជួបលោក តាមទូរស័ព្ទ ក្នុងគោលបំណងចង់ អន្តរាគមន៍ ប៉ុន្តែលោកមិនទទួលជួប ។

បើតាមលោក ថោង សុខៃ បច្ចុប្បន្ន រថយន្តដឹកឈើ ខាងលើនេះ ត្រូវបានរក្សាទុក ជាបណ្តោះអាសន្ន នៅទីស្នាក់ការ បណ្តុះកូនឈើ ទួលគ្រួស នៃផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ ដើម្បីចាត់ការតាមនីតិវិធី៕

ខំបើកវ៉ា រថយន្ត រេចង្កូត ទៅបុកម៉ូតូ មួយគ្រឿងទៀត បណ្តាលឲ្យ ស្លាប់ទាំងពីរនាក់

$
0
0

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យរន្ធត់មួយ ដែលគេនឹកស្មានមិនដល់ គឺបុរសពីរនាក់ បានស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ ក្នុងខណៈដែល ពួកគេជិះម៉ូតូគ្រឿង ក្នុងល្បឿនលឿន បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១២ នៅតាមបណ្តោយ ផ្លូវជាតិ លេខ៣ ចន្លោះគីឡូម៉ែត្រ19-20 ខាងជើងវិទ្យាល័យពងទឹក ជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ។

សមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីនគរបាល ចរាចរជើងគោក រាជធានភ្នំពេញ ដែលចុះទៅពិនិត្យ និងវាស់វែង ដល់កន្លែងកើតហេតុ បានឲ្យដឹងថា បុរសពីរនាក់ដែលស្លាប់ ក្នុងហេតុការណ៍ខាងលើនេះ ទី១ ឈ្មោះ ដុំ សុមិនា  ភេទប្រុស អាយុ២០ឆ្នាំ  មានទីលំនៅភូមិដូនទួត ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ អាយុ២០ឆ្នាំ បានជិះម៉ូតូម៉ាក វេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1D-3031។

ចំណែកម្នាក់ទៀត មានឈ្មោះ សុត ឌីសាត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅ ភូមិខ្លាគ្រហឹប ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1E-9019។

សាក្សីដែលឃើញ ហេតុការណ៍ជាក់ស្តែង បានបន្តឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសឈ្មោះ ដុំ សុមិនា បានជិះម៉ូតូវេវ ក្នុងល្បឿន យ៉ាងលឿនតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើត ហេតុខាងលើ រូបគេបានវ៉ា រថយន្ត មិនស្គាល់ម៉ាក មួយគ្រឿង បណ្តាលឲ្យរេចង្កូត បុកជាមួយនឹងបុរសឈ្មោះ សុត ឌីសាត ដែលកំពុងជិះម៉ូតូ ម៉ាកសេ១២៥ បញ្ច្រាសទិសគ្នា ពេញទំហឹង តែម្តង ដែលបណ្តាលឲ្យ ឈ្មោះ ដុំ សុមិនា ដួលបោក ខ្លួនបាក់ក បាក់ដៃ បាក់ជើង ស្លាប់បាត់បង់ជីវិតយ៉ាង អាណោចអាធម៌ នៅចំពាក់កណ្តាល ផ្លូវជាតិលេខ៣ និងឈ្មោះ សុត ឌីសាទ ជាម្ចាស់ម៉ូតូសេ១២៥ ត្រូវរថយន្តសាមុយ របស់អង្គភាព កងពលតូច លេខ៧០ ដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យតែ បានស្លាប់ នៅពេល បញ្ជូនទៅ ដល់មន្ទីរពេទ្យ។

ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវរងការខូចខាតខ្ទេច ម៉ត់ទាំងស្រុងតែម្តង ។ បន្ទាប់ពីកើតហេតុ កម្លាំងនគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានចុះមកវាស់វែង អូសយកម៉ូតូ ទាំងពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបានបញ្ជាក់ថា បង្កឡើងដោយសារភាគីទាំងពីរ បើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។

លោក ប៉ែន ឃុន នាយរងការិយាល័យ ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ម៉ូតូរបស់ ជនរងគ្រោះទាំងពីរគ្រឿង ត្រូវរក្សាទុក នៅការិយាល័យ របស់លោក ប៉ុន្តែសំណុំរឿង ត្រូវបានកម្លាំង សមត្ថកិច្ចរបស់លោក បញ្ជូនទៅ តុលាការដើម្បីចាត់ការតាមនីតិវិធី៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>