Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ចេញពីការ បងប្អូននៅ ខេត្តតាកែវ ងងុយដេក បើកបុករនាំង ចែកទ្រូងផ្លូវ បាក់អស់៥ផ្ទាំង នៅតាមផ្លូវ សហព័ន្ធរុស្ស៊ី

$
0
0

ភ្នំពេញ៖ រថយន្តកូរ៉ូឡា មួយគ្រឿង បានបុករនាំង ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៥ផ្ទាំង កាលពីវេលាម៉ោង ១៖៤០នាទី រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ ស្ថិននៅលើផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយអ្នក បើករថយន្ត អះអាងថា បណ្តាលមកពី ងងុយដេក ក្រោយបើក រថយន្ត ចេញមកការ បងប្អូន នៅខេត្តតាកែវ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉ូឡា មួយគ្រឿង បើក និងជិះគ្នា៣នាក់ បានបើកលើផ្លូវ សហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូត បុករនាំងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៥ផ្ទាំង ។

ក្រោយកើតហេតុ រថយន្ត ត្រូវបានសមត្ថកិច្ច ចរាចរណ៍ ស្ទួចយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ ជើងគោក ដើម្បីចាត់ការតាមនីតិវិធី៕

DAP-News

DAP-News


យូអិន៖ ជនភៀសខ្លួន​ ស៊ីរីកើនឡើង ចំនួន ១៩៥.០០០នាក់ ចូលទៅក្នុង ប្រទេសលីបង់

$
0
0

ពីរូត៖យោងតាមរបាយការណ៍ របស់ស្នងការជាន់ខ្ពស់ របស់អង្គការសហ ប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន បានឲ្យដឹងនៅថ្ងៃសៅរ៍ ថា ចំនួនជនភៀសខ្លួន ស៊ីរីដែលកំពុងទទួល នូវជំនួយមនុស្សធម៌ពី សំណាក់រដ្ឋាភិបាលលីបាណន់ ហើយទីភ្នាក់ជំនួយក្រៅរដ្ឋាភិបាល បានកើនឡើងដល់ចំនួន ១៩៥.០០០ នាក់ហើយ។

យោងតាមទីភ្នាក់សារព័ត៌មានចិនស៊ិនហួ ដែលបានចេញផ្សាយនៅអាទិត្យ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ នេះ ថា របាយការណ៍ដដែលបានឲ្យដឹងថា ជនភៀសខ្លួនច្រើនជាង ១៣៩.០០០នាក់ ត្រូវចុះឈ្មោះ ហើយជនភៀស ខ្លួនប្រហែល ៥៥.០០០ នាក់ គឺកំពុងរងចាំចុះឈ្មោះជាផ្លូវការ។

ជនភៀសខ្លួនស៊ីរីប្រហែល ១.៥០០នាក់ ត្រូវបានចុះឈ្មោះ ជាប្រចាំថ្ងៃ នៅការិយាល័យសម្រាប់ ធ្វើការចុះឈ្មោះ ចំនួន៤កន្លែង នៅក្នុងប្រទេសលីបង់។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ដដែលនោះ បានឲ្យដឹងថា យ៉ាងហោចណាស់ជនភៀសខ្លួនចំនួន ៧០.៧៥១នាក់ គឺកំពុងតែរស់នៅភាគខាងជើងប្រទេសលីបាណន់ ខណៈពេលដែលជនភៀសខ្លួនចំនួន ៥៤.៣៥១នាក់ ឋិតនៅក្នុងភូមិប៊ីកា ហើយជនភៀសខ្លួនចំនួន ១៥.១៧៣នាក់ទៀត ឋិតនៅក្នុងទីក្រុងពីរូត ហើយនិងនៅភាគខាងត្បូងប្រទេសលីបង់៕

ម្ចាស់ម៉ូតូ៥គ្រឿង បានទទួលម៉ូតូ ពីស្នងការ នគរបាលខេត្ត កំពង់ចាម

$
0
0

កំពង់ចាមៈ នៅព្រឹកថ្ងៃអាទិត្យនេះ នៅស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម បានធ្វើពិធីប្រគល់ ម៉ូតូចំនួន ៥គ្រឿងជូនទៅម្ចាស់វិញ បន្ទាប់ពីបានផ្ទៀងផ្ទាត់ ឯកសារត្រឹមត្រូវហើយនោះ ដោយឡែកនៅសល់ម៉ូតូ ចំនួន២ គ្រឿងទៀត សមត្ថកិច្ចនគរបាល កំពុងប្រកាសផ្សព្វផ្សាយ រកម្ចាស់បន្តទៀត។

វរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្រោយពីទទួល បានការណែនាំពីលោក ឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្តស្តី ពីការស្រាវជ្រាវរកមធ្យោបាយ មួយចំនួន ដែលក្រុមពួកទុច្ចរិតកាច់សោរ ក យកបានកន្លងទៅថ្មីៗនោះ។បន្ទាប់ពីទទួលបានការ ណែនាំនោះ លោក បានដឹកនាំសមត្ថកិច្ចនគរបាល ជំនាញព្រហ្មទណ្ឌ កម្រិតស្រាល ទៅសហការជាមួយ កម្លាំងនគរបាល ស្រុកតំបែរ ធ្វើការស្រាវជ្រាវ ដែលជំហ៊ានដំបូងសមត្ថកិច្ច យើងបានរកឃើញម៉ូតូម៉ាកឌ្រីម ដែលជន ទុច្ចរិតយក ទៅលក់នៅជនបទក្នុងតម្លៃខុសប្រក្រតី បន្ទាប់ពីស្រាវជ្រាវឃើញដូច្នេះ លោក បានបញ្ជាឲ្យនគរបាលស្រុកតំបែរ ប្រមូលម៉ូតូទាំងនោះទុក ដើម្បីធ្វើការស្រាវជ្រាវ ហើយក្នុងការស្រាវជ្រាវនេះ ខាងមន្ទីរសាធារណ ការខេត្ត កំពង់ចាម បានសហការ ជួយឆែករកឃើញថា ម៉តូទាំងនោះពិតជាមានភាពមិនប្រក្រតី មែន ទើបសមត្ថកិច្ច យើង បានធ្វើការផ្សព្វផ្សាយស្វែង រកម្ចាស់តាមរយៈសារព័ត៌មាន ។

លោក ស្នងការរង បានបន្ថែមទៀតថា ជាលទ្ធផលរហូតមកដល់ព្រឹកថ្ងៃអាទិត្យនេះ ម៉ូតូចំនួន៥ គ្រឿងក្នុង ចំណោមម៉ូតូ៧គ្រឿងដែលសមត្ថកិច្ចបាបដកហូត ពីស្រុកតំបែរ បានរកឃើញម្ចាស់ ពិតប្រាកដ ដែលសមត្ថកិច្ច ធ្វើការផ្ទៀងផ្ទាត់ឃើញថា ពួកគាត់មានឯកសារត្រឹមត្រូវ ទើបបានប្រគល់ម៉ូតូជូនពួក គាត់វិញក្រោយពីមានការ អនុញ្ញាតពីលោក ឧត្តមសេនីយ៍ ស្នងការ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ។

អ្នកស្រី សែម ស៊ាងហៃ ជាម្ចាស់ម៉ូតូម៉ាកឌ្រីម សេរីឆ្នាំ២០១២ បានឲ្យដឹងផងដែរថា គាត់បានបាត់ម៉ូតូតាំង ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ហើយមកដល់ពេលនេះ គាត់ពិតជាបានទទួលម៉ូតូ ពីសមត្ថកិច្ចនគរបាលខេត្ត កំពង់ចាមវិញហើយ ។ អ្នកស្រីបានថ្លែងថា «ខ្ញុំពិតជាមានចិត្តរំភើបឥតឧបមា ដែលមិននឹកស្មានថា ម៉ូតូបាន បាត់ទៅហើយត្រូវរកឃើញ មកវិញដូច្នេះ» ក្នុងនោះអ្នកស្រីសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ សមត្ថកិច្ចនគរបាលខេត្ត កំពង់ចាម ដែលខិតខំស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ ក្នុងកិច្ចប្រតិបត្តការបង្ក្រាប ក្រុមចោរកម្មក្នុង ខេត្តកំពង់ចាម ហើយជាងនោះទៅទៀត គឺបានរកឃើញម៉ូតូ មកប្រកាសនិងប្រគល់ជូន ម្ចាស់វិញដូច ពេលនេះ ។

លោក សឹង ហ៊ីណារិទ្ធ អាយុ៥២ឆ្នាំ ជាម្ចាស់ម៉ូតូឌ្រីម សេរីឆ្នាំ២០១០ ដែលទើបនិងរកឃើញនេះ បានប្រាប់ថា ម៉ូតូរបស់គាត់បាន បាត់តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ ហើយក្រោយពេលបានទទួលម៉ូតូយកទៅវិញ រូបលោក ក៏មានអារម្មណ៍មិនខុសពីម្ចាស់ម៉ូតូដ៏ទៃទៀតដែរ គឺលោក សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ សមត្ថកិច្ច នគរបាលខេត្តកំពង់ចាម ដែលបានខិតខំស្រាវជ្រាវរកម៉ូតូដែលបាត់បង់ពីអំពើរចោរកម្ម យកមកប្រកាស និងប្រគល់ជូនម្ចាស់វិញនាពេលនេះ។

ស្នងការរង លោក ជឹម សេងហុង បានមានប្រសាសន៍ផងដែរថា ម៉ូតូចំនួន២គ្រឿងទៀតដែលកំពុងប្រកាស ស្វែងរកម្ចាស់ ទី១ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១០ឡើងសេរី២០១១ ដែលមានលេខតួ លេខម៉ាស៊ីន ៨៦៧១០៩២.និងទី២ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១២ ដែលមានលេខតួ លេខម៉ាស៊ីន ៨៦៧ ១២៨២។ជាមួយគ្នានេះ ក្រៅពីការស្រាវជ្រាវរកឃើញ ម៉ូតូទាំង៧គ្រឿងខាងលើនោះ លោក ស្នងការរង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងករណីនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលប្រព្រឹត្ត អំពើរលួចម៉ូតូនាពេល កន្លងមក ទី១ឈ្មោះលី ដូច ភេទប្រុស អាយុ២៤ឆ្នាំ. និងជនសង្ស័យ ទី២ឈ្មោះ យ៉ន ធានី ហៅឃ្លី ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ហើយជនសង្ស័យទាំងពីរនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសា លាដំបូង ខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

លោក ស្នងការរង បានសំណូមពរដល់ប្រជាពលរដ្ឋផងដែរថា នៅពេលដែលទិញមធ្យោបាយយកទៅ ប្រើប្រាស់សូមពិនិត្យមើលលិខិតស្នាមឲ្យបានត្រឹមត្រូវ ជាពិសេសគឹសំបុត្រពន្ធ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទុកដាក់មធ្យោបាយឲ្យបានត្រឹមត្រូវ ម្យ៉ាងទៀត បើមានការបាត់មធ្យោបាយ ត្រូវប្រញ៉ាប់ប្តឹងទៅ សមត្ថកិច្ចជា បន្ទាន់ ដើម្បីសមត្ថកិច្ចយើងចាត់វិធានការតាមស្រាវជ្រាវរកមធ្យោបាយនោះទាន់ពេលវេលា៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អគ្គិភ័យឆាបឆេះ កន្លែងលក់សាំង ក្បែរផ្សារឧតុង្គ យ៉ាងសន្ធោសន្ធៅ

$
0
0

កំពង់ស្ពឺៈ អគ្គិភ័យបានឆាបឆេះ កន្លែងលក់សាំងខ្នាតតូច មួយកន្លែង ដែលស្ថិតនៅតាម បណ្តោយ ផ្លូវជាតិលេខ៥ ក្នុងស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៣ រសៀល ថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០១៣ នេះ ហើយបានរីករាលដាល ដល់លំនៅស្ថាន របស់ ប្រជាពលរដ្ឋដែល នៅជាប់កន្លែងកើតហេតុ ។

សាក្សីដែលបានឃើញហេតុការណ៍នេះ បាននិយាយថា រហូតមកដល់វេលាម៉ោង៤ និង១០នាទី ថ្ងៃដដែលនេះ ភ្លើងនៅមិនទាន់ថមថយនៅឡើយទេ ខណៈរថយន្តពន្លត់ អគ្គិភ័យមានតែមួយ គ្រឿងសម្រាប់បាញ់ពន្លត់ ហើយគ្លីនិកដែលមានយីហោ សម្បត្តិ អាចនឹងទទួលរង ការឆាប់ឆេះ ព្រមទាំងដឹកអ្នកជំងឺ ចេញទៅរកកន្លែងមានសុវត្ថិភាព ។

បើតាមសាក្សីបានឲ្យដឹងថា ម្ចាស់ទីតាំងលក់សាំងត្រូវបានគេស្គាល់ថាឈ្មោះ អេង ប៉ុន្តែមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើង នូវមិនទាន់ដឹងនៅឡើយទេ។ ដោយសារតែ អគ្គិភ័យកាន់តែឆេះខ្លាំងឡើង។

ភ្លាមៗនោះ លោកស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ផងដែរ។ យ៉ាងណាក៏ដោយទំហំ នៃការខូចខាត នូវមិនទាន់ដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងជួយអន្តរាគមន៍។

យោងតាមសេចក្តីរាយការណ៍ ចុងក្រោយ បានឲ្យដឹងថា ក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យប្រហែល១៥ គ្រឿងបានទៅ ជួយអន្តរាគមន៍ រួមមាន រថយន្តរបស់ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រថយន្តរបស់ក្រុមហ៊ុនតេឡា ខេត្តកំពង់ឆ្នាំង និងរថយន្តរបស់ខេត្តកំពង់ស្ពឺ។

គិតត្រឹមវេលាម៉ោង ៥៖២០នាទីល្ងាចថ្ងៃដដែលនេះ ភ្លើងបានរលត់ស្ទើតែស្រុងហើយ ដោយឡែកផ្ទះដែលរងការខូចខាត និងទំហំទឹកប្រាក់ ដែលត្រូវបាត់បង់ មិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់នោះទេ៕

រហូតមកដល់ ថ្ងៃទី១២ មករា មានមន្រ្តីប្រកាស ទ្រព្យសម្បត្តិ ៣៥៥០ នាក់

$
0
0

ភ្នំពេញ៖នាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើ ពុករលួយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣បានទទួល មន្រ្តីមកប្រកាស ទ្រព្យសម្បត្តិ និងបំណុលចំនួន ២៦៤រូប។

យោងតាមលិខិតជូនដំណឹង របស់អង្គភាពប្រឆាំងអំពើកពុករលួយ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១២ ខែមករា មានមន្រ្តីមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល ចំនួន ២៦៤ រូប ហើយគិតចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៣ មកដល់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៣ សរុប អ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល មានចំនួន ៣៥៥០ រូប ។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកទី២នេះ ដំណើរការ ៣១ ថ្ងៃ (ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៣) ។ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល ១ ខែ មករា នេះ ធ្វើការទទួល ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាក ថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យទេ។ ម៉ោងធ្វើការប្រចាំថ្ងៃពី ០៨:០០ព្រឹក ដល់ ០៥:០០ល្ងាច៕

បុរសម្នាក់បាន​ ដួលសន្លប់​ ទាំងព្រឹក នៅមុខផ្សារ ថ្មគោលសង្ស័យ ខ្យល់គ

$
0
0

បាត់ដំបង៖ បុរសម្នាក់បានដួល សន្លប់នៅមុខផ្សារថ្មគោល សង្ស័យខ្យល់គ កាលពីម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមករា ស្ថិតនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខណរូបគាត់បានចុះពីរ៉ឺម៉កម៉ូតូ ពេលត្រឡប់មកពីលេងបងប្អូននៅស្រុកឯកភ្នំ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ពេលជិះរ៉ឺម៉កម៉ូតូមកដល់ចំណុចកើតហេតុ បុរសម្នាក់នេះ បានខ្យល់គដួលសន្លប់ត្រូវបាននគរបាលស្រុកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកថ្មគោលខេត្តបាត់ដំបង។

ជនរងគ្រោះដែលបានដួលសន្លប់ដោយសារខ្យល់គរ ឈ្មោះ ប៊ូ ជៃ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅផ្ទះលេខ១៤៨ក្រុមទី៥ ភូមិបាដាកជើង ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានចេញពីផ្ទះទៅលេងបងប្អូននៅម្តុំអាងភាសស្ថិតក្នុងស្រុកឯកភ្នំ លុះពេលត្រឡប់មកវិញបានជិះរ៉ឺម៉កម៉ូតូកាត់តាមស្រុកថ្មគោល ពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានចុះពីរ៉ឺម៉កម៉ូតូ ស្រាប់តែដួលសន្លប់ភ្លាមៗសង្ស័យខ្យល់គរ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកយករថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យស្រុកដើម្បីព្យាបាល៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រថយន្តដឹកដី បុកគ្នាបណ្តាលឲ្យ ឆេះរថយន្ត ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

$
0
0

ភ្នំពេញ៖ រថយន្តដី ចំនួន២គ្រឿង កាលពីវេលាម៉ោង ប្រហែល១៖៣០នាទី រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ នេះ បានបុកគ្នា បង្កឲ្យមាន ភ្លើងឆាបឆេះ ទៅលើរថយន្តទាំង ពីរគ្រឿងនោះ នៅខាងជើង វត្តឃ្មួញចម្ងាយ១០០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យ មនុស្សបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

យោងតាមមន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តបែនដឹកដីម៉ាក HYUNDAI  ពណ៌ខៀវ គ្មានស្លាកលេខមួយគ្រឿង បើកបរដោយបុរសម្នាក់ តាមបណ្តោយវិថីហាណូយ ពីទិសខាងត្បូងមក ជើងចេញពីភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងជែងរថយន្ត មួយគ្រឿងផ្សេងទៀត ចូលចំណែកផ្លូវ នៃរថយន្តម្ខាងទៀត បណ្តាលឲ្យបុកជាមួយរថយន្តបែនដឹកដីមួយគ្រឿងទៀត ដែលធ្វើដំណើរច្រាស ទិសគ្នា ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-3683 លាន់ឮដូចរន្ទះ បណ្តាលឲ្យឆាបឆេះទាំង សងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យលោក ឆន ឆាយណា អាយុ ៣០ឆ្នាំ រស់នៅភូមិផ្សារអន្លង់ជ្រៃ ឃុំ ប្រាំបីមំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើករថយន្តបែនដឹកដីគ្មានស្លាកលេខស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ដោយ ឡែក លោក ណេង សុខណាក់ អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែករំដេង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ ចាម ជាភាគីបើករថយន្តដឹកដីម្ខាងទៀតនោះ បានរងរបួសឆាបឆេះពេញខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ 

ហេតុការណ៍គ្រោះថ្នាក់នេះ ត្រូវបានមន្រ្តីនគរបាលចរាចរណ៍អះអាងថា បណ្តាលមកពីរថយន្តបែនដឹកដីគ្មានស្លាកលេខ បើកបរជែងពុំពិនិត្យឧបសគ្គនៅខាងមុខ។

ក្រោយពិនិត្យរួចរាល់ រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើង គោករង់ចាំការដោះស្រាយជាក្រោយ៕

 

Photo by DAP-NEWS

Photo by DAP-NEWS

DAP-News

DAP-News

DAP-News

DAP-News

Photo by DAP-NEWS

លោក ឈាង រ៉ា សន្យាចាក់ផ្លូវ កៅស៊ូ សម្រួល ការធ្វើដំណើរ ជូនប្រជាពលរដ្ឋ

$
0
0

កណ្តាលៈ ប្រធានគណៈពង្រឹងមូលដ្ឋានឃុំឈើខ្មៅ ក្នុងស្រុកកោះធំ ខេត្តកណ្តាល នៃគណបក្សប្រជាជនកម្ពុជា លោក ឈាង រ៉ា បានថ្លែងថា នឹងចាក់ផ្លូវកៅស៊ូក្នុងឃុំចំនួន៣ ឲ្យបានបានមុនពេលចូលឆ្នាំខ្មែរ ដើម្បីសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្រៅពីបំពេញការងារដ៏មមាញឹកស្ទើរពេញមួយសប្តាហ៍ក្នុងនាមជាប្រធានមន្ទីរពេទ្យកាល់ម៉ែតនោះ នៅថ្ងៃអាទិត្យ ទី ១៣ ខែមករា ឆ្នាំ២០១៣ លោក ឈាង រ៉ា ព្រមទាំងសមាជិក សមាជិកា គណៈពង្រឹងឃុំឈើខ្មៅជាច្រើនរូប បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងផ្តល់គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយចំនួនជូន ជនចាស់ជរា និងពិការ ដែលកំពុងជួបការលំបាកយ៉ាងខ្លាំង ៤គ្រួសារ នៅក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុក កោះធំ ខេត្តកណ្តាល។

នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលជាទំនួលខុសត្រូវរបស់ខ្លួននោះ លោក ឈាង រ៉ា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឲ្យសមាជិកគណបក្ស ប្រជាជនទាំងអស់ នៅតាមមូលដ្ឋានត្រូវជួយកសាងពីផ្លូវលំទៅជាផ្លូវកៅស៊ូ ដើម្បីសម្រួលដល់ការធ្វើដំណើរ និង ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។

ដោយយោងតាមអនុសាសន៍ខាងលើនេះ លោក ឈាង រ៉ា បានថ្លែងសន្យាថា គណៈពង្រឹងការងារបក្សក្នុងឃុំឈើ ខ្មៅទាំងអស់ នឹងធ្វើផ្លូវចាក់កៅស៊ូមួយខ្សែចាប់ពីឃុំពោធិបាន, ឃុំកំពង់កុង និងឃុំជ្រោយតាកែវ ឱ្យបានរួចរាល់ មុនចូលឆ្នាំខ្មែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាជន។ ចំណែកផ្លូវពី ឃុំព្រែកជ្រៃ ដល់ ឃុំឈើខ្មៅ ក៏នឹងត្រូវលើកតួផ្លូវ ឱ្យបានមុនការបោះឆ្នោតខាងមុខ។ ចំណែកផ្លូវក្នុងភូមិ ចាប់ពីឃុំជ្រោយតាកែវ និងឃុំឈើខ្មៅ ក៏នឹងត្រូវចាក់បេតុងឱ្យរួចមុនចូលឆ្នាំខ្មែរផងដែរ។

លោក ឈាង រ៉ាន ក៏បានលើកឡើងផងដែរថា ក្រោយពីលោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងមូលដ្ឋានស្រុក កោះធំ ចុះពិភាក្សា និងជំរុញដល់ក្រុមតបណ្តាញអគ្គិសនីនាពេលកន្លងមកនោះ ក្រុមហ៊ុននឹងតបណ្តាញដល់ឃុំ ឈើខ្មៅ ឱ្យបានមុនចូលឆ្នាំខ្មែរ ដោយតម្លៃសមរម្យ ១គីឡូវ៉ាត តម្លៃ១.២០០រៀលប៉ុណ្ណោះ។

បន្ទាប់ពីចុះសំណេះសំណាល លោក ឈាង រ៉ា បានចុះផ្តល់គ្រឿបឧបភោគ បរិភោគ រួមនិងថវិកាមួយចំនួនជូន ជនចាស់ជរា និងពិការ ៤គ្រួសារ។ ក្នុងនោះ មួយគ្រួសារទទួលបាន អង្ករ១បាវ ប្រាក់ ១០ម៉ឺនរៀល ជាការ ចំណាយផ្ទាល់របស់លោក ឈាង រ៉ា ចំណែកឯគណៈពង្រឹងអមដំណើរ ក៏បានឧបត្ថម្ភ ថវិកាបន្ថែម ដោយគ្រួសារ នីមួយៗ ទទួលបានថវិកាចំនួន ១៥ម៉ឺនរៀលទៀត។ ដូច្នះក្នុងមួយគ្រួសារទទួលបាន ថវិកា ២៥ម៉ឺនរៀល។

គ្រួសារក្រីក្រ ដែលទទួលបានការឧបត្ថម្ភនាពេលនេះ រូមមាន៖ លោកយាយ នៅ បេន អាយុ ៧៥ ឆ្នាំ ជាទុរគត ជនរស់នៅតែម្នាក់ឯង, លោក ញ៉ែម ណំ  អាយុ ៥១ ឆ្នាំ មានជំងឺប្រចាំកាយ, លោកយាយ ហូ ផន អាយុ ៦៥ឆ្នាំ ជាជនពិការ និង លោកតា គុជ ទុំ  អាយុ ៧៨ ឆ្នាំ ជាជនពិការរស់នៅតែម្នាក់ឯង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ចូលប្លន់ម៉ូតូ ឃើញក្មេងៗនៅផ្ទះវាយ ស្លាប់ប្អូនប្រុសពៅ ខណៈបងស្រីពីរនាក់ រងរបួសធ្ងន់

$
0
0

ពោធិ៍សាត់៖ សកម្មភាពប្លន់មួយ បានកើតឡើង នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ប្រហែល១០៖១៥ នាទីព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៣ បានបណ្តាលឲ្យកុមារា ម្នាក់អាយុ៧ឆ្នាំស្លាប់ ខណៈបងស្រី របស់ខ្លួន ពីរនាក់ផ្សេងទៀត រងរបួសធ្ងន់ ក្រោយពីមាន ជនសង្ស័យ វាយនឹងដំបង ដើម្បីប្លន់យកម៉ូតូ មួយគ្រឿង ។

ហេតុការណ៍នេះបាន កើតឡើង ខណៈឪពុកម្តាយ របស់ក្មេង រងគ្រោះ បានទៅធ្វើការ ជាកម្មករ ដាំដំឡូង ហើយទុកឲ្យកូនៗ នៅផ្ទះដូច សព្វមួយដង។

អធិការនគរបាល ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ប៊ិន វណ្ណា បានឲ្យដឹងថា ក្មេងប្រុសដែល ស្លាប់នោះ មានអាយុ៧ឆ្នាំ និងជាប្អូនពៅ ហើយក្មេងស្រីពីរនាក់ផ្សេងទៀត ដែលត្រូវ ជាបងស្រី មានអាយុជាង១០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងបញ្ជូន មកមន្ទីរពេទ្យ កាល់ម៉ែត ក្នុងរាជធានីភ្នំពេញ ។

លោក ប៊ិន វណ្ណា បានបន្តថា តាមការសន្និដ្ឋាន របស់លោក គឺជនសង្ស័យ មានតែម្នាក់ឯង ហើយបានវាយក្មេង ទាំង៣នាក់ ជាបងប្អូនបង្កើតនឹងគ្នា ខណៈឪពុកម្តាយរបស់ពួកគេ ទៅធ្វើការ ជាកម្មករ ក្នុងចំការដំឡូង។

លោកបានបន្តថា ជនសង្ស័យបានវាយ នឹងដំបង ទៅលើក្មេងៗ ទាំងបីរនាក់ ប្រហែលដឹងថា ក្មេងៗទាំងនោះ ស្គាល់ ពេលចូលមក ប្លន់ម៉ូតូ។ លោកអធិការ បានបញ្ជាក់ថា ក្រោយធ្វើ សកម្មភាព ជនសង្ស័យ បានយកម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ គេចខ្លួនដោយ សុវត្ថិភាព។

យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្តពោធិ៍សាត់ បាននិងកំពុង ធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីតាមចាប់ ជនសង្ស័យ ខាងលើនេះ ដែលបានធ្វើ សកម្មភាព យ៉ាងសហាវព្រៃផ្សៃ លើកុមារដែលមិន ទាន់គ្រប់អាយុ៕

ប្រជាពលរដ្ឋ នៅឃុំព្រែកគយ ទទួលបានម៉ាស៊ីន បូមទឹក៥គឿង ដើម្បីស្រោចស្រប់ ស្រូវប្រាំង និងដំណាំ

$
0
0

កណ្តាល៖ ដោយសារតែ ប្រជាពលរដ្ឋក្នុង ឃុំព្រែកគយ មានតម្រូវការចំបាច់ ក្នុងការបូមទឹកស្រោចស្រប់ ស្រូវប្រាំងក៏ដូចជា ដំណាំបន្លែបង្កា ក្នុងរដូវប្រាំងនេះ និងដើម្បីឆ្លើយតបតាម តម្រូវការរបស់ប្រជាពលរដ្ឋនោះ លោកអ៊ាវ ចំរើន ប្រធានគណៈពង្រឹង មូលដ្ឋាន ឃុំព្រែកគយ រួមនឹងក្រុមការងារ បាននាំយកម៉ាស៊ីន បូមទឹកចំនួន៥គ្រឿង និងប្រេងម៉ាស៊ូត ៤ប៊ីដុង ដែលជាអណោយ របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ តាមរយៈលោក ហ៊ីង ប៊ុនហៀង យកទៅប្រគល់ជូន ប្រជាពលរដ្ឋក្នុង ឃុំព្រែកគយ ដើម្បីទុកបូមស្រោចស្រប់ ដំណាំកសិផល ។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមពី លោក សែ សារឿន លោក ខឹម ច័ន្ទគិរី អភិបាលស្រុកស្អាង លោក សេង សុជាតិ អធិការនគរបាល ស្រុកស្អាង និងសមាជិក សមាជិការ គណបក្សប្រជាជន រួមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ ។

កម្មពិធីបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងឱកាសប្រគល់ ម៉ាស៊ីនបូមទឹកនោះ លោក អ៊ាវ ចំរើន បានមាន ប្រសាសន៍ថា បន្ទាប់ពីមានសំណូមពរ ពីប្រជាពលរដ្ឋ តាមរយៈរូបលោក នឹងបន្តតាម រយៈលោក ហ៊ីង ប៊ុនហៀង សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ បានឲ្យម៉ាស៊ីនបូមទឹក ចំនួន៥គ្រឿង និងប្រេងម៉ាស៊ូត ចំនួន៤ប៊ីដុងស្មើនឹង១២០លីត្រ យកមកប្រគល់ជូន ប្រជាពលរដ្ឋក្នុងឃុំព្រែកគយ ដើម្បីទុកបូមស្រោចស្រប់ ស្រូវដែលមានការខ្វះខាត ទឹកក្នុងរដូវប្រាំងនេះ ។

លោកបានបន្តទៀតថា ចំពោះម៉ាស៊ីនទាំង៥គ្រឿងនេះ គឺរក្សាទុកនៅមន្ទីរបក្សឃុំព្រែកគយ ហើយប្រសិនបើ ប្រជាពលរដ្ឋនៅក្នុងភូមិណា ជួបការខ្វះខាត ទឹកគឺសូមឲ្យលោកមេ ឃុំយកមកប្រគល់ ឲ្យលោកមេភូមិ ដើម្បីជួយបូមទឹកដាក់ ស្រូវប្រជាពលរដ្ឋទៅតាម តម្រូវការរបស់ពួកគាត់ ។

លោកបន្តទៀតថា គណបក្សប្រជាជន គឺស្ថិតនៅជាមួយ ប្រជាជនជានិច្ច រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋហើយប្រសិនបើប្រជាជន ខ្វះខាតអ្វីមួយ គណបក្សប្រជាជន និងចុះជួយភ្លាមៗ មិនទុកឲ្យប្រជាពលរដ្ឋមួយណា ជួបនូវផលលំបាកនោះទេ ។

ចុងបញ្ចប់លោកបានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យជួយថែរក្សាទាំងអស់គ្នា ដើម្បីប្រើប្រាស់បាន យូរអង្វែង ពីព្រោះម៉ាស៊ីនទាំងអស់នេះ គឺជាសម្បត្តិរបស់បងប្អូនហើយ ៕

DAP-News

DAP-News

DAP-News

DAP-News

នាយករដ្ឋមន្រ្តី៖ ខ្មែរមិនបាន កឹបកេងលុយ សាងសង់ ស្ពាន អ្នកលឿងទេ

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ថ្លែងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ថា កម្ពុជាមិនបានពុករលួយដើម្បី កឹបកេង លុយក្នុងការកសាងស្ពានអ្នកលឿងទេ ពីព្រោះជប៉ុនជាអ្នកដេញថ្លៃលើគម្រោងស្ពាននេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតសកលវិទ្យាល័យ បញ្ញាសាស្រ្ត នៅព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣នេះ ដោយបានលើកឡើង ពីក្រុមហ៊ុនវិនិយោគ ដែលធ្វើការដេញថ្លៃ សម្រាប់កសាងសមិទ្ធផលមួយចំនួន ដែលជា ជំនួយរបស់បរទេសនោះ ធ្វើឡើងនៅក្នុងប្រទេសគេ ដូចជាជប៉ុនក្នុងការកសាង ស្ពានអ្នកលឿង ស្ពានគីហ្សូណា គឺដេញថ្លៃក្នុងទីក្រុងតូក្យូ ហើយ មានតែក្រុមហ៊ុនជប៉ុនប៉ុណ្ណោះ ចូលដេញថ្លៃ ដូច្នេះកុំមកបន្ទោសខ្មែរ និងចោទថា មានអំពើពុករលួយ។

សម្តេចបានបញ្ជាក់ថា “មានតែកុ្រមហ៊ុនជប៉ុនទេ ដែលអាចដេញថ្លៃបាន សូមទោស សូមបញ្ជាក់ ហើយចឹងទេ គេថាពុករលួយ ពុករលួយម៉េចទេ បើស្ពានអ្នកលឿងទៅសួរជប៉ុនទៅ ចាយអស់ប៉ុន្មានជារឿងរបស់ជប៉ុនទេ យើងអត់បានដឹងរឿងរ៉ាវទេ រឿងចាយប៉ុន្មាន អស់ប៉ុន្មាននោះ មានតែក្រុម ហ៊ុនជប៉ុនទេ ដែលមានសិទ្ធិចូលដេញថ្លៃបាន អីចឹងដេញថ្លៃត្រឹមត្រូវឬមិនត្រឹមត្រូវវាជារឿងជប៉ុន”។

សម្តេចបានបន្តថា រឿងមកបន្ទោសខ្មែរពុករលួយ វាអត់ត្រឹមត្រូវទេ គឺរាជរដ្ឋាភិបាល បានត្រឹមតែទៅបើកការដ្ឋាន និងកាត់ខ្សែបូរតែប៉ុណ្ណោះ ដូច្នេះកុំមកចោទផ្តេសផ្តាស៕

នគរបាលខេត្ត កំពង់ចាម និងខេត្តព្រៃវែង ប្រជុំពង្រឹង សហប្រតិបត្តការណ៍ បង្ក្រាបបទល្មើស តំបន់ ភូមិសាស្ត្រ ជាប់ព្រំប្រទល់

$
0
0

កំពង់ចាមៈ    នគរបាល ខេត្តកំពង់ចាម និងនគរបាល ខេត្តព្រៃវែង កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ បានជួបជុំគ្នា បើកកិច្ចប្រជុំ ក្រោម ប្រធានបទ សហប្រតិបត្តការណ៍ ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម តំបន់ភូមិសាស្ត្រ ព្រំប្រទល់នៃ ខេត្តទាំងពីរ នៅអធិការដ្ឋាន នគរបាល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ក្រោមអធិបតីភាព  លោកឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាល ខេត្តកំពង់ចាម និងលោក ឧត្តមសេនីយ៍  វ៉ាន់ សារឿន ស្នងការនគរបាល ខេត្តព្រៃវែង រួមដោយលោក អភិបាលស្រុក ជាប់ព្រំប្រទល់និងស្នងការរង នៃខេត្តទាំងពីរ ជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំដែលមានរយៈពេល៤ម៉ោងនោះ តាមបទអន្តរាគមន៍ របស់នាយប៉ុស្តិ៍ ក៏ដូចជា លោកធិការនគរបាលស្រុក នៃខេត្តទាំងពីរ គឺផ្តោត សំខាន់ទៅលើ លទ្ធផលនៃការបង្ក្រាប បទល្មើសកន្លងមក និងកិច្ចសហប្រតិបត្តការ រវាងកម្លាំងនគរបាល នៅតំបន់ភូមិសាស្ត្រ ជាប់ព្រំប្រទល់នៃ ខេត្តព្រៃវែង. ខេត្តកំពង់ចាម ការផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក ដើម្បីរករិះរកយុទ្ធសាស្ត្រល្អៗ ក្នុងការសហការគ្នា បន្តបង្ក្រាបបទល្មើស នៅតំបន់ ជាប់ព្រំប្រទល់ ឲ្យបានលទ្ធផលកាន់តែ ប្រសើរជាងឆ្នាំ២០១២ ។

លោក ឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺស្នងការនគរបាល ខេត្តទាំងពីរ មានបំណង ឲ្យកម្លាំងនគរបាលយើង ចេះសហការគ្នាឲ្យបានកាន់តែប្រសើរក្នុងការបង្ក្រាប បទល្មើស ក៏ដូចជាមុខសញ្ញាផ្សេងៗ ដែលកើតមាន នៅតំបន់ ជាប់ព្រំប្រទល់នៃខេត្តកំពង់ចាម. ព្រៃវែងយើងនេះ ។ ហើយម្យ៉ាងទៀត កម្លាំងនគរបាល យើងមានភារកិច្ចសំខាន់ណាស់ ក្នុងការការពារ សន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ របស់យើង ពិសេសជាងនោះទៅទៀត កម្លាំងនគរបាល យើងត្រូវអនុវត្តទិសដៅ ខ្ពស់បំផុត ក្នុងការការពារ សន្តិសុខឲ្យបានល្អ មុនពេលឃោសនា បោះឆ្នោត រហូតដល់បោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ចប់ ក្នុងអាណត្តទី៥ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនោះ។

ចំណែកលោកឧត្តមសេនីយ៍ វ៉ាន់ សារឿន ស្នងការនគរបាលខេត្តព្រៃវែង បានមានប្រសាសន៍ ផងដែរថា កន្លងមក លោកទទួលស្គាល់ថា កិច្ច សហប្រតិបត្តការណ៍ កម្លាំងសមត្ថកិច្ចនគរបាល ក្នុងតំបន់ភូមិសាស្ត្រ ជាប់ព្រំប្រទល់នៃ ខេត្តទាំងពីរ សម្រេចកិច្ចការបានជោគជ័យ គួរឲ្យកត់សម្គាល់ ក្នុងការបង្ក្រាបបទល្មើស ជាបន្តបន្ទាប់ដែលបាន កើតឡើងក្នុងឆ្នាំ២០១២ ។ ទោះជាយ៉ាងនោះក្តី យើងត្រូវជំរុញបន្តពង្រឹងកិច្ចសហប្រតិបត្តការនេះ ឲ្យបានកាន់តែប្រសើរ ថែមទៀតផងដែរ ក្នុងនោះយើងត្រូវមាន ការផ្តល់ព័ត៌មានឲ្យគ្នាទៅ វិញទៅមកឲ្យបាន ច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីឈានទៅបង្ក្រាប បទល្មើសផ្សេងៗ ទទួលបាន ជោគជ័យ ។លោក ស្នងការបានសង្កត់ធ្ងន់ថា ដើម្បីយើងក្តាប់បានសភាពការណ៍ ជុំវិញខ្លួន សមត្ថកិច្ចយើង ត្រូវតែធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ពោលគឺអ្នកផ្តល់ព័ត៌មាន ឲ្យយើងទាន់ពេលវេលា គឺប្រជាពលរដ្ឋដែលរស់នៅជុំវិញខ្លួនយើង តែម្តង ដូច្នេះសមត្ថកិច្ចយើង ត្រូវធ្វើអំពើល្អ និងមានការទំនាក់ទំនងល្អ ជាមួយពួកគាត់។ហើយការជួបប្រជុំថ្ងៃនេះ លោក រំពឹងថា កម្លាំង នគរបាល ខេត្តកំពង់ចាម និងខេត្តព្រៃវែង និងរួមសហការណ៍គ្នា អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព និងបង្ក្រាបបទល្មើស ឲ្យនៅទាបបំផុតនៅ ក្នុងឆ្នាំ២០១៣នេះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ស្លាប់មួយ របួសធ្ងន់មួយ នៅស្រុក​ កៀនស្វាយ ដោយគ្រោះ​ ថ្នាក់ចរាចរ

$
0
0

កណ្តាល : បុរស ២នាក់ ដែលម្នាក់ស្លាប់ ហើយម្នាក់ទៀត រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរ ២កន្លែងផ្សេងគ្នា នៅលើ កំណាត់ផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីទី១ បានកើតឡើង នៅវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ដោយ យុវជនឈ្មោះ ស្រេង ធីរិទ្ឋ អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាអ្នកជិះម៉ូតូ រងរបួសធ្ងន់ ដោយសាររថយន្តកុងតឺន័រ កៀរហើយកិន ។

តាមសេចក្តីរាយការណ៍នៅ កន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូនិងរថយន្ត ធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅ ពីអ្នកលឿងមកភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ រថយន្តកុងតឺន័រ បានបើកវ៉ាម៉ូតូ របស់ជនរងគ្រោះ ប៉ុន្តែវ៉ាមិនផុត បណ្តាលឲ្យកៀរដួលម៉ូតូ ខ្ទាតចូលក្រោមរថយន្ត ហើយរថយន្តកិន ពីលើម៉ូតូខ្ទេចកង់ ខាងក្រោយ តែសំណាងល្អ ជនរងគ្រោះខ្ទាត មកចិញ្ចើមថ្នល់ រងរបួសធ្ងន់ ដោយមានមួកសុវត្ថិភាពជួយផង កុំអីជនរងគ្រោះ អាចស្លាប់ដោយបែកក្បាល មិនខាន។

ជនរងគ្រោះឈ្មោះ ស្រេង ធីរិទ្ឋ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ 1BK10470 ។ ចំណែកអ្នកបើករថយន្ត បង្កមិនស្គាល់អត្តសញ្ញាណ ហើយបានបើកឆ្ពោះចូលរាជធានីភ្នំពេញ ដោយសុវត្ថិភាព បើទោះបីសមត្ថកិច្ច ខណ្ឌមានជ័យខិតខំពួនស្ទាក់តាមចាប់ យ៉ាងណា ក៏ចាប់ឃាត់ មិនបានដែរ។

ករណីទី២ បុរសម្នាក់ បានបាក់កស្លាប់ភ្លាមៗ ទាំងជើងនៅគងលើម៉ូតូ កង់បី ខណ:បើកបុក រថយន្តចតស្ងៀម ពីខាងក្រោយ កាលវេលាម៉ោង ០០និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅភូមិឃុំធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ឈឹម សាកុល អាយុ ៤៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិឃុំកើតហេតុ តែម្តង។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានបើករថយន្ត គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មាននៅកន្លែង កើតហេតុ បាននិយាយថា ជនរងគ្រោះត្រឡប់មកពីរត់ ម៉ូតូកង់បីវិញ បំណងទៅផ្ទះ នៅកៀនស្វាយ ពេលទៅដល់ ចំណុចកើតហេតុ ក៏បានបុកគូថរថយន្ត ដែលចតស្ងៀម នៅចិញ្ចើមថ្នល់ បណ្តាលឲ្យជនរងគ្រោះ បោកក្បាលនឹងតួរថយន្ត បាក់ស្លាប់ យ៉ាងអាណោចអាធម ទាំងជើងនៅគងលើម៉ូតូ ចំណែកម៉ូតូរងការខូចខាត ខ្ទេចផ្នែកខាងមុខ។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋានជនរងគ្រោះ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ជ្រុងមួយនៃសង្គមៈ ធ្វើការងារដើម្បី ជោគជ័យ ឬដើម្បីផ្គាប់ចិត្តមេ…!

$
0
0

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុន ខណៈដែលក្រុមហ៊ុនស៊ិនទ្រី បានទទួលសិទ្ធិ ប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ ហើយពិបាកទារលុយ ថ្លៃសំរាម ដោយសារតែ ក្រុមហ៊ុន កាលណោះគ្មានរថយន្តថ្មី មានកម្មករតិច ធ្វើឲ្យ ប្រជាពលរដ្ឋ និងមន្ត្រីថ្នាក់ដឹកនាំចោទថា ក្រុមហ៊ុននេះគិតតែរឿង ប្រមូលលុយ សំរាមមិនព្រមកើប ដីពេញថ្នល់ មិនព្រមបោស មិនព្រមកើបសំអាត ។

ដើម្បីផ្គាប់ចិត្តថ្នាក់ដឹកនាំ កាលណោះក្រុមហ៊ុនមិនព្រមបន្ថែមរថយន្តថ្មី និងកម្មករឲ្យបាន ច្រើននោះទេ គឺក្រុមហ៊ុនប្រើ យុទ្ធសាស្ត្រ ឲ្យបុគ្គលិក បោសថ្នល់ និងប្រមូលសំរាម នៅចន្លោះម៉ោង៦និង៣០នាទី ទៅម៉ោង ៧និង៣០នាទីព្រឹក ជាពិសេសនៅតាមដងផ្លូវធំៗ ប្រយោជន៍ឲ្យអ្នកធំៗ ដែលធ្វើដំណើរ តាមដងផ្លូវនោះ មើលឃើញហើយ វាយតម្លៃថា ក្រុមហ៊ុនគេធ្វើការងាររបស់គេមែន មិនដូចរាស្ត្រចេះតែចោទក្រុមហ៊ុន ប្រមូលសំរាមមិនព្រមកើបមិនព្រមបោសនោះទេ ។ តែជាលទ្ធផលនៃចំណាត់ការ ខាងលើនេះ គឺការកកស្ទះ ចរាចរស្ទើតែគ្រប់ផ្លូវ ដោយសារតែទើសនិងអ្នកបោសថ្នល់ ទើសនិងរថយន្តដឹកសំរាម រហូតដល់ពេលខ្លះ បង្កទៅជាគ្រោះថ្នាក់ចរាចរទៀតផង ។

រឿងក្រុមហ៊ុនស៊ិនទ្រីប្រើកម្មករ បោសនិងកើបសំរាម ពេលម៉ោងមន្ត្រីរាជការចេញនិងចូលធ្វើការ ដើម្បីផ្គាប់ចិត្តអ្នក ធំៗបានកន្លងផុតទៅ ជាច្រើនឆ្នាំហើយ ។ ប៉ុន្តែឥឡូវគេបែរជាឃើញ រឿងថ្មីពីរទៀត បានកើតឡើងស្រដៀងនេះ ហើយក៏កើតជាយូរមកហើយដែល នៅមិនទាន់ឃើញ កែនោះទេ ។

រឿងដែលជាទំលាប់ទំនងចង់ផ្គាប់ចិត្តអ្នកធំៗ ដូចក្រុមហ៊ុនស៊ិនទ្រី ពីមុនមកនោះ គឺការជួសជុលថ្នល់ ការស្តាលូ ការបាញ់ទឹកស្រោចស្មៅ នៅតាមសួនសាធារណៈ ក្នុងរាជធានីតែម្តង ។ ថ្ងៃខ្លះម៉ោង៧ព្រឹកដែលមនុស្សកំពុង ធ្វើចរាចរស្អែកស្កៈ នៅលើស្ពានជ្រោយចង្វារ ស្រាប់តែគេ ឃើញកម្មករធ្វើផ្លូវ មានរថយន្តកូរ៉េ កញ្ចាស់មួយអូសរ៉ឺម៉ក ផ្ទុកទៅដោយកំទេចថ្ម ជ័រកៅស៊ូ បើកទៅឈប់នៅលើស្ពាន រួចហើយទាញបារ៉ាស់ មានសរសេរអក្សរ “ការដ្ឋាន” ដាក់ទទឹងង៉ាងហើយកម្មករ បីបួននាក់ ចាប់ផ្តើមទាញទុយោខ្យល់បាញ់ បោសធូលី ហុយងងិតមេឃ អ្នកខ្លះបាចជ័រ បាចកំទេចថ្ម ចង់ខ្ទាតត្រូវ ប្រឡាក់អ្នកណាក៏ប៉ះទៅព្រោះជាសិទ្ធិអំណាចអញ ជួលជុលថ្នល់ ។ ឯការកកស្ទះចរាចរវិញ ក៏ចាប់ផ្តើមពេលខ្លះ ស្ទះរហូតដល់រាប់ម៉ោង ព្រោះតែកម្មករ លប់សំបុកមាន់នៅលើស្ពាន ។

ករណីបែបនេះមិនមែននៅតែលើស្ពានជ្រោយចង្វារនោះទេ នៅតាមដងផ្លូវ ដ៏មមាញឹកផ្សេងៗទៀត ក៏ឧស្សាហ៍ កើតមានដែរ រហូតដល់ក្រុមហ៊ុន គូសគំនូសថ្នល់ផងដែរ ។

ម្សិលមិញម៉ោង៧ព្រឹកពេលនាយខ្វែក ជិះម៉ូតូចុះពីលើស្ពានជ្រោយចង្វារ អែបតាមរង្វង់មូល ត្រូវកម្មករស្រោច ស្មៅសួន លើកទុយោទឹកជ្រុល ធ្វើឲ្យនាយខ្វែក ទទឹកជោគ។ នាយខ្វែក គិតថាបើគេងើបស្រោច ពីម៉ោង៥ព្រឹក ម្ល៉េះម៉ោង៦ជាងហើយស្រាច់ មិនបាច់មកទទឹកខោនាយខ្វែកនោះទេ ។ តែនាយខ្វែកចេះតែគិតថា បើគេងើប ស្រោចពីព្រលឹម ម្ត៉េចអ្នកធំៗ នឹងមើលឃើញថា មន្ត្រីគ្រប់គ្រងសួនច្បារ និងរុក្ខជាតិឧស្សាហ៍ នឹងការងារនោះ ។ សង្ស័យលោកប្រធានគ្រប់គ្រងសួនច្បារនិងរុក្ខជាតិ ប្រើស្ទីលក្រុមហ៊ុនស៊ិនទ្រី ហើយមើលទៅ។ ព្រោះស្ទីល បែបនេះ កាលដង្ហែព្រះបរមសពអង្គ សម្តេចឪ មកដល់ដំបូងៗ ពលរដ្ឋនាំគ្នាទៅអុជធូប គោរពវិញ្ញាណក្ខ័ន្ធកាន់ទុក្ខ ព្រះអង្គនៅមុខវាំង រាល់ព្រឹកធ្លាប់កើតមានម្តងហើយ ។ កាលណោះ ពេលពលរដ្ឋប្រុសស្រី កំពុងអង្គុយបួងសួង ផ្ទាល់ដីថ្វាយ វិញ្ញាណក្ខ័ន្ធព្រះអង្គស្រាប់តែរថយន្តបាញ់ទឹក លាងផ្លូវបាញ់មកដល់ល្មម ធ្វើឲ្យមនុស្ស ប្រុសស្រី រាប់រយនាក់ នាំគ្នាងើបដើរចេញអស់ព្រោះតែខ្លាចទទឹក ។

តាមពិតការងារជួសជុលផ្លូវ ការងារស្រោចសួនវាជាភារកិច្ច របស់មន្ត្រីដែលត្រូវតែធ្វើហើយ តែការងារបែបនេះ គេគួរតែធ្វើពេលយប់ពេលទៀបភ្លឺឬ ពេលម៉ោងមិនសូវមានមនុស្សធ្វើដំណើរ អ៊ូអរដើម្បីបញ្ជាសការកកស្ទះ និងប៉ះពាល់ដល់អ្នកធ្វើដំណើរ។ តែទំនងដោយសារមន្ត្រីខ្មែរ ចូលចិត្តធ្វើការ ផ្គាប់ចិត្តមេ ជាជាងបំពេញការងារ ដើម្បីជោគជ័យ ហើយមើលទៅទើបគេចូលចិត្តធ្វើបែបនេះ ៕

សាលាក្តីខ្មែក្រហម ជួបគ្រោះវិបត្តិ អត់លុយកាន់តែធ្ងន់ធ្ងរ សម្រាប់ឆ្នាំ២០១៣

$
0
0

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យសាលាខ្មែរក្រហម លោក នេត ភក្ត្រា នៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣ បានថ្លែង ឱ្យដឹងថា មន្រ្តីសាលាក្តីខ្មែរក្រហមភាគី កម្ពុជា មានការព្រួយបារម្ភជាខ្លាំង ដោយសារតែការចំណាយនានា របស់ខ្លួននៅមិនទទូលបានការសន្យា ពីម្ចាស់ជំនួយអន្តរជាតិ ដូចបណ្តាឆ្នាំមុនៗនោះទេ។

លោក នេត ភក្ត្រា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា «ឆ្នាំ២០១៣ អត់មានបានទទួលការ សន្យាណាមួយពីភាគីម្ចាស់ជំនួយអន្តរជាតិ សម្រាប់ភាគីជាតិនៅឡើយទេ។ ឆ្នាំ២០១៣ ខុសប្លែកពីឆ្នាំ២០១២ និង២០១១ ដោយសារឆ្នាំមុន មានការសន្យាផ្តល់ថវិកា»។

លោកបន្តថា មន្រ្តីនៅខាងភាគីកម្ពុជា ដែលជាមន្រ្តីជាប់កិច្ចសន្យាបានសម្តែងនូវក្តីព្រួយបារម្ភជាខ្លាំងចំពោះបញ្ហា នេះ ព្រោះរហូតមកដល់ថ្ងៃទី១៤ ខែមករា មិនទាន់មានការសន្យាពីភាគីម្ចាស់ជំនួយណាមួយថា នឹងផ្តល់មកឲ្យ នោះទេ។ យ៉ាងណាក៏ដោយ លោកបានស្នើសុំពីបណ្តាម្ចាស់ជំនួយអន្តរជាតិនានា ជួយផ្តល់ថវិកាឱ្យបានទាន់ ពេលវេលា ព្រមទាំងថវិកាសង្គ្រោះបន្ទាន់ដល់សាលាក្តីខ្មែរក្រហមផងដែរ។

សាលាក្តីខ្មែរក្រហមត្រូវការថវិកា ៩,៣លានដុល្លារសម្រាប់ទ្រទ្រង់បុគ្គលិកជាតិ ប៉ុន្តែទោះបីជាយ៉ាងណា ក៏រាជ រដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភចំនួន ១,៨លានដុល្លារ រួចរាល់ហើយដែរ ខណៈប្រទេសអាឡឺម៉ង់ ក៏ផ្តល់ថវិកាសម្រាប់ អង្គភាពគាំពារជនរងគ្រោះ។

យ៉ាងណាក៏ដោយ បើតាមមន្រ្តីរូបនេះ បុគ្គលិកភាគីកម្ពុជា នឹងបានទទួលប្រាក់បៀវត្សរ៍របស់ខ្លួន ឡើងវិញសម្រាប់ ខែធ្នូឆ្នាំ២០១២ នាគ្រា ដែលភាគីអន្តរជាតិ បានផ្តល់ថវិកាទាំងនោះ ដោយពេលនេះ ស្ថិតក្នុងដំណាក់កាលផ្ទេរ ថវិកាចូលគណនេយ្យ៕


ផៃ ស៊ីផានៈ កម្ពុជា មិនដែលទទួលស្គាល់ តំបន់ត្រួតស៊ីគ្នា

$
0
0

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ នៃរាជដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣ថា កម្ពុជាមិនដែល ទទួលស្គាល់តំបន់ត្រួតស៊ីគ្នា នៅតំបន់ប្រាសាទព្រះវិហាររវាងកម្ពុជា-ថៃនោះទេ។

ប្រតិកម្មរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងបន្ទាប់ពីសាព័ត៌មាន INN របស់ថៃ នៅថ្ងៃចន្ទ ទី១៤ ខែមករា បាន ចេញផ្សាយថា លោក ណុបប៉ាដុន ប៉ាតា បានថ្លែងអះអាងថា ការចុះហត្ថលេខារួមរវាង ថៃ-កម្ពុជា មានប្រយោជន៍ សម្រាប់ប្រទេសថៃ ព្រោះធ្វើឲ្យភាគីកម្ពុជា ទទួលស្គាល់ជាលើកដំបូង នៅតំបន់ជុំវិញប្រាសាទព្រះវិហារ៤,៦ គីឡូ ម៉ែត្រការ៉េ ជាតំបន់ត្រួតស៊ីគ្នា។ ដូច្នេះហើយបក្សប្រឆាំង ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការបង្ហាញឯកសារ ដែល ទាក់ទំនង និង បញ្ហាប្រាសាទព្រះវិហារ ទៅកាន់សាធារណជន ព្រោះតុលាការយុត្តិធម៌អន្តរជាតិ ICJ មិនទាន់ ចេញសេចក្តីសម្រេចឲ្យភាគីថៃ ត្រូវបាត់បង់ទឹកដី។

អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា «កម្ពុជាមិនដែលទទួលស្គាល់តំបន់ ត្រួតស៊ីគ្នានៅក្នុងតំបន់ប្រាសាទព្រះវិហារ (៤,៦) ជាមួយថៃនោះទេ គ្មាន ការចែងណាមួយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា មានតំបន់ត្រួតស៊ីគ្នានោះទេ»។

ប៉ុន្តែលោក ផៃ ស៊ីផាន បានអះអាងថា ដោយឡែកការងារចុះបញ្ជីប្រាសាទព្រះវិហារជារឿងវប្បធម៌សុទ្ធសាធ។

លោក ណុបដុន បានបញ្ជាក់ទៀតថា បើសិនជាមានបុគ្គលណាបង្ហាញឯកសារថា បក្សប្រឆាំងរបស់ លោក អាប់ ភិស៊ីត មិនមានការពាក់ព័ន្ធជាមួយនឹង សំណុំរឿងប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ ១៩៦២ មកទល់បច្ចុប្បន្ន លោក ណុបប៉ាដុន នឹងផ្តល់រង្វាន់ជូន ពីរលានបាត ស្មើប្រមាណ ៦ ម៉ឺនដុល្លារអាមេរិក៕

Photo by DAP-NEWS

លោក នួន ជា ចូលសម្រាកពេទ្យ ធ្វើឱ្យសវនាការ ផ្អាកពីរថ្ងៃ

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្ត្រា បានថ្លែងឱ្យដឹងនៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១ ៣ ការចូលសម្រាកព្យាបាលជំងឺរបស់លោក នួន ជា អតីតបងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យ បានធ្វើឱ្យសវ នាការ ដែលគ្រោងនៅថ្ងៃចន្ទ និងថ្ងៃអង្គារ សប្តាហ៍នេះ ត្រូវផ្អាកជាបណ្តោះអាសន្ន។

លោក នេត ភក្ត្រា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោក នួន ជា មានអការៈហេវហត់ អស់ កម្លាំង និងជំងឺរលាកទងសួត ដែលបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យកម្ពុជា-សូវៀត ចាប់តាំងពីថ្ងៃ អាទិត្យ ទី ១៣ ខែមករា។ បើតាមរបាយការណ៍របស់ក្រុមគ្រូពេទ្យ លោក នួន ជា អាចត្រូវសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ពី៤ថ្ងៃទៅមួយសប្ហាហ៍។

លោកបន្តថា «នេះជាលើកទីមួយហើយសម្រាប់លោក នួន ជា ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។

លោក ភក្រ្តា ឱ្យដឹងដែរថា សាលាក្តីខ្មែរក្រហម ក៏គ្រោងបើកសវនាការទាក់ទងនឹងបញ្ហាសុខភាពរបស់លោក អៀង សារី និងលោក នួន ជា ផងដែរ តបតាមសំណើរបស់ក្រុមមេធាវីរបស់ជនជាប់ចោទទាំងពីរផងដែរ នាថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០១៣៕

Photo by DAP-NEWS

ឆេះរថយន្ត លុច្សស៊ីស ផ្អើលអ្នកក្រុង សែនមនោរម្យ

$
0
0

មណ្ឌលគិរី៖ រថយន្តលុច្សស៊ីស LS-400 មួយគ្រឿង បានឆាបឆេះខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង ខណៈ ជាងកំពុងជួសជុលបណ្តាលឲ្យផ្អើលអស់ មនុស្ស ម្នានៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាវេលាម៉ោង ២ និង១០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ ក្នុងយានដ្ឋាន ហេង រិទ្ធី។

ម្ចាស់រថយន្ត បានប្រាប់ឲ្យដឹងថា ដឹងថា មុនពេលកើតហេតុគាត់បានយករថយន្តម៉ាកលុច្សស៊ីស LS-400 ទៅ ជួសជុលនៅយានដ្ឋាន ហេង រឹទ្ធី ស្ថិតនៅភូមិ ដើមស្រល់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ រយៈពេល ជាង១០ថ្ងៃមកហើយ។ តែម្ចាស់យានដ្ឋានលោក ហេង រឹទ្ធី មិននៅកន្លែងនោះទេ រវល់ឡើងទៅរកទិញគ្រឿង បន្លាស់នៅភ្នំពេញ ទុកឲ្យកូនជាងពីរនាក់នៅចាំកន្លែង។

ប្រភពសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ កូនជាងទាំង២នាក់ បាននាំគ្នាជួសជុល រួចកាច់សោរបញ្ឆេះសាក ស្រាប់តែឆ្លងប្រពន្ធភ្លើ់ង ឆាបឆេះជាអណ្ដាតភ្លើងបណ្ដាល ឲ្យឆេះអស់មួយកំណាត់មុខ តែម្ដង។ បន្ទាប់ពីកើតហេតុ កូនជាងដែលខ្វះបច្ចេកទេសទាំង២នាក់ បានរត់គេចខ្លួនបាត់អស់ទៅ។

ទោះជាយ៉ាងណា រហូតមកដល់ម៉ោង១៨ និង១៥ ថ្ងៃដដែល ទាំងភាគគី ម្ចាស់យានដ្ឋាន និងងម្ចាស់រថយន្ត កំពុងសម្របសម្រួលគា្ន ដើម្បីបញ្ចប់បញ្ហាខាងលើ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមក្មេងស្ទាវ ដេញកាប់គ្នាផ្អើល ពេញភូមិ

$
0
0

ភ្នំពេញៈ ក្រុមក្មេងស្ទាវ២ក្រុម មាន៧-៨នាក់ បានដេញកាប់គ្នាផ្អើលអស់ប្រជាពលរដ្ឋក្នុងភូមិ នាវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនក្មេងស្ទាវ៤នាក់ យកទៅអប់រំ។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុបានឲ្យដឹងថា ក្មេងស្ទាវទាំង២ក្រុម ជាកូនប្រជាពលរដ្ឋរស់នៅ ក្នុងភូមិខាងលើ នៅវេលាម៉ោងកើតហេតុ បានដេញកាប់ ចាក់គ្នាយ៉ាងប្រសាច។ ដោយអ្នកខ្លះ ប្រដាប់ដោយដំបង និងខ្លះទៀតកាន់កាំបិត ខ្សែក្រវ៉ាត់ និងដុំថ្ម ក៏មាន ដេញវាយគ្នាហាក់គ្មានខ្លាចរអាអ្វីទាំងអស់។

ក្រោយពីដេញកាប់ចាក់គ្នាបានមួយសន្ទុះ កម្លាំងសមត្ថកិច្ច បានចុះមកដល់ និងដេញចាប់បានបក្ខពួកក្មេងស្ទាវ បាន៤នាក់ យកទៅអប់រំ រីឯបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួនបាត់អស់។

យោងតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ទាមទារឲ្យមន្រ្តីអាជ្ញាធរ និងសមត្ថ កិច្ច ព្រមទាំងប្រជាពលរដ្ឋនៅតាមភូមិសង្កាត់ទាំងអស់ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលុបបំបាត់ឲ្យបាននូវ ក្រុមក្មេងស្ទាវ ក្មេងទំនើងកាប់ចាក់គ្នា ព្រមទាំងអំពើអបាយមុខនានា ដែលជាចំណុចអសកម្មនៅក្នុងមូលដ្ឋាន៕  

លោក ហ៊ុន ណេង កាត់ខ្សែបូរសម្ពោធ សមិទ្ធផលជាង ៣៣ម៉ឺនដុល្លារ នៅវត្តដ៏ស័ក្តិសិទ្ធ គុហាគង្គា

$
0
0

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក ហ៊ុន ណេង និងភរិយា នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា បានអញ្ជើញ កាត់ខ្សែបូរសម្ពោធសមិទ្ធផលជាច្រើន ដែលចំណាយថវិកាសាងសង់អស់ជាង ៣៣ម៉ឺនដុល្លារ នៅក្នុងវត្តគុហា គង្គា ស្ថិតនៅលើកំពូលភ្នំ កណ្តាលដងព្រៃ លើទឹកដីខេត្តកំពង់ចាម ទីកំណើតដ៏ឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន។

សមិទ្ធផលដែលកាត់ខ្សែបូរសម្ពោធនាឱកាសនោះ រួមមានព្រះវិហារ សាលាឆាន់ ដងទង់ ខ្លោងទ្វារ កុដិព្រះ សង្ឃ អាស្រមយាយជី តាជី សួនច្បារ ចាក់ផ្លូវបេតុង និង ដាក់ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងផ្លូវមួយខ្សែប្រវែងជិត ៤ពាន់ ម៉ែត្រ ចាប់ពីជើង ភ្នំភូមិព្រែកសង្កែ រហូតដល់ព្រះអង្គគុហ៍ និងទម្លុះជញ្ជាំងភ្នំភ្ជាប់ទៅក្រុម ហ៊ុនចំការកៅស៊ូបឹង កេត។

សមិទ្ធផលទាំងអស់នេះ គឺជាសទ្ធាដ៏ជ្រះថ្លារបស់ពុទ្ធសាសនិក ទឹកចិត្តប្រកបដោយបុណ្យ រួមមាន៖ លោកឧកញ៉ា ជា សំណាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកស្រី សេង គាង, លោកឧកញ៉ា សេង គុក ហ៊ាង និង លោកស្រី ទ្រី ណូកា, លោក ឧកញ៉ា ឌី បញ្ញា និង លោកឧកញ៉ា ហេង ឡុង និងលោកស្រី បុត្រា បុត្រី ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់។

លោកអភិបាលខេត្ត ហ៊ុន ណេង បានមានប្រសាសន៍នៅក្នុងឱកាសនោះថា អ្វីៗ ដែលមាននៅពេលនេះ ដោយ សារតែមានថ្ងៃរំដោះ ៧មករា ក្រោមការពលីជីវិតយុទ្ធជនកម្ពុជាជាច្រើនរយនាក់ ដែលដឹកនាំតស៊ូប្រកបទឹកចិត្ត ស្នេហាជាតិមាតុភូមិ អង់អាចក្លាហាន របស់សម្តេចប្រមុខបក្សប្រជាជនកម្ពុជា និងជាប្រមុខ នៃរាជរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្ន។ «ប្រជាពលរដ្ឋទាំងអស់ ត្រូវចង់ចាំនូវថ្ងៃកំណើតទី២របស់ខ្លួន មានថ្ងៃ៧មករា ទើបមានអ្វីៗ ដូច ពេលបច្ចុប្បន្ននេះ»។

រមណីយដ្ឋាន វត្តគុហាគង្គា ឬវត្តព្រះអង្គគុហ៍ ស្ថិតនៅភូមិព្រែក សង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម មានព្រំប្រទល់ខាងជើងជាប់និងផ្លូវលំចុះពីលើភ្នំសង្កែ ខាងកើត និងខាងត្បូងជាប់ដងទន្លេមេគង្គ និង  ខាងលិចជាប់ចំការកៅស៊ូបឹងកេត។ រមណីយដ្ឋានធម្មជាតិ ដ៏សែនមនោរម្យមួយនេះ មានចម្ងាយ៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ស្ថិតនៅខាងលិចដងទន្លេមេគង្គក្នុងទឹកដីពាមកោះស្នា។

តាមពាក្យតំណាលតៗគ្នាថា ទីនេះមិនទាន់មានឈ្មោះនោះទេ។ លុះដល់ដល់ឆ្នាំ ១៩៣៩ មានអ្នកនេសាទបាន រើសព្រះពុទ្ធផ្ទំមួយព្រះអង្គធ្វើពីឈើ អណ្តែតទឹកទៅប្រគេនព្រះតេជគុណ ដោ ញូង ព្រះចៅអធិការវត្តវេឡុរតនា ឬស្សីកែវ ហើយព្រះចៅអធិ ការអង្គនេះ ក៏យករូបព្រះបដិមាព្រះពុទ្ធរូបទៅកម្តល់ទុកក្នុងគុហាធម្មជាតិនេះតែម្តង។

លុះក្រោយមកព្រះបដិមាព្រះពុទ្ធរូបធ្វើពីឈើក៏ពុកផុយ ទើបព្រះតេជគុណ ដោ ញូង រួមនិងពុទ្ធបរិស័ទ បាននាំគ្នា កសាងព្រះពុទ្ធដិមាទៅជាស៊ីម៉ងត៍បេតុងអាមេរ ស្ថិតរហូតដល់សព្វថ្ងៃតែម្តង។

អ្វីដែលកាន់តែល្បីល្បាញ់ទៀតនោះ នៅរមណីយដ្ឋានមួយនេះ ជាទីកន្លែងមានបារមីស័ក្តិសិទ្ធ តែងតែជួយឲ្យ សម្រេចរាល់បំណងប្រាថ្នា របស់សាធារណជនទូទៅ ដែលទៅបួងសួរនៅទីនោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>