Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក ស្លូត សំបូរ និងសហការី ធ្វើពិធី រំលឹកខួប លើកទី៣៤ ទិវាជ័យជំនះ ៧មករា នៅឃុំ ក្រាំងស្គារ

$
0
0

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ កន្លងទៅ  លោក ស្លូត សំបូរ អនុប្រធាន ពង្រឹងមូលដ្ឋាន ស្រុកទឹកផុស និងសហការីជាច្រើនរូប បានរៀបចំ ពិធីអបអរសាទរ រំលឹកខួប អនុស្សាវរីយ៍ លើកទី៣៤ ទិវាជ័យជំនះ ៧ មករា (១៩៧៩-២០១៣) នៅសាលាបឋមសិក្សា ក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

គង់ សំអ៊ីម ប្រធានក្រុមប្រឹក្សាឃុំ  បានមានប្រសាសន៍ ថ្ងៃ៧មករា គឺជាថ្ងៃដ៏មាន សារៈសំខាន់ ជាប្រវត្តិសាស្ត្រ ដែលប្រជាជន នៅតែចងចាំជាប់ ជានិច្ចក្នុងក្រអៅបេះដូង គ្រប់ៗរូប អំពីគុណូបការៈដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជា ពិសេស សម្តេចទាំងបី ដែលបានបូជាកម្លាំងកាយ ចិត្ត អាយុ ជីវិត ដើម្បីបុព្វហេតុបម្រើជាតិ និងប្រជាជន ។

ជាមួយគ្នានេះដែរ លោក ស្លូត សំបូរ បានលើកឡើងថា ផ្តើមចេញពីជ័យជំនះ ៧មករានេះ ហើយ ដែលធ្វើឱ្យប្រជាជនកម្ពុជា មានអ្វីៗ នៅថ្ងៃនេះ ក្នុងនោះរួមទាំងអាយុជីវិត របស់យើង ទាំងអស់គ្នាផងដែរ  និងមានអនាគត ប្រកបដោយក្តីសង្ឃឹម ។ យើងជួបជុំគ្នា ថ្ងៃនេះ ក្នុងស្មារតី ចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា បំផុតរបស់បុព្វបុរស វីរយុទ្ធជន យុទ្ធនារី ស្នេហាជាតិ នៅគ្រប់ជំនាន់ ដែលបានពុះពារប្រយុទ្ធ ហ៊ានធ្វើ ពលិកម្មយ៉ាងអង់អាច ក្លាហានបំផុត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជនឲ្យ ស្ថិតស្ថេរ គង់វង្សជារៀងរហូត ។

ស្លូត សំបូរ  ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សូមឱ្យយកចិត្តទុកដាក់ គោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងសារៈសំខាន់ នៃមួកសុវត្ថិភាព រួម ទាំងឥរិយាបថ សុវត្ថិភាព នៅលើដងផ្លូវ មិនប្រកាន់វ័យ ទោះបីពួកគេ ធ្វើដំណើរទៅកន្លែងជិត ឬឆ្ងាយ ក៏ដោយ ពិសេស ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរ ព្រមទាំង ពាក់ខ្សែក្រវ៉ាត់សុវត្ថិ ភាពពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាព ទាំងអស់គ្នា ព្រមទាំងអ្នករួមដំណើរ និង កុមារតាមទោចក្រយានយន្តផងដែរ ។

www.dap-news.com

www.dap-news.com


ង៉ែត លីតា ហៅ អេណា ចូលរួមជា ភ្ញៀវកិត្តិយសកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” សប្តាហ៍នេះ

$
0
0

ភ្នំពេញៈ តារាចម្រៀងស្រីចំណូលថ្មី របស់ផលិតកម្ម M ដែលមានឈ្មោះដើមថា កញ្ញា ង៉ែត លីតា ហៅ អេណា នឹងចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី  “តារាក្នុងដួងចិត្តខ្ញុំ” នៃស្ថានីយវិទ្យុដើមអម្ពិល អេហ្វអឹម 93. 75 មេហ្គាហឺត នៅថ្ងៃសុក្រនេះ។

ក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២និង១០នាទី រហូតដល់ ម៉ោង៣រសៀល នៅក្នុងកម្មវិធីរៀងរាល់សប្តាហ៍ មានការអញ្ជើញចូលរួម ពីសិល្បករនិងសិល្បការិនី ដែលមានឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

នៅក្នុងសប្តាហ៍នេះ នឹងមានវត្តមានតារាចម្រៀងស្រី រូបស្រស់រាងតូចច្រឡឹងកូនកាត់ចិន កញ្ញា អេណា នឹងចូលមកបកស្រាយ ដំណើរដើមទងនៃការចូលប្រឡូកក្នុង វិស័យសិល្បៈក៏ដូចជាចូលរួមចែករំលែក បទពិសោធន៍ ភាពជោគជ័យក្នុងវិស័យសិល្បៈ ដែលនាងបានហែឆ្លង កន្លងមកមានការលំបាក និងងាយស្រួល ត្រង់ចំណុចណាខ្លះ ដល់ប្រិយមិត្តអ្នកស្តាប់ថែមទៀតផង។

ជុំវិញចម្ងល់ទាំងនេះ នឹងបង្ហាញឲ្យប្រិយមិត្តដឹង នៅក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» ហើយប្រិយមិត្ត ក៏អាចទូរស័ព្ទសាកសួរ ក៏ដូចជាជជែកកម្សាន្ត ជាមួយតារាកិត្តិយសបានដោយគ្រាន់ តែទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ចំនួន៤ខ្សែគឺលេខ ៖ 088 863 633 8, 092 942 955 ,015 595 435, 010 673 385 បាន។

សូមជម្រាបផងដែរថា តារាចម្រៀងស្រី កញ្ញា ង៉ែត លីតា គឺជាអតីតសមាជិកក្នុងក្រុម Girl Band ដោយនាងបានបោះជំហាន ចូលប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ណាស់មកហើយ តែកន្លងមកនាងហាក់បីដូចជា មិនសូវមានឱកាសក្នុងការ កសាងកេរ្តិ៍ឈ្មោះ ទាល់តែសោះតែដោយសារ តែការតស៊ូរបស់នាង ទើបបានធ្វើឲ្យនាងបានក្លាយខ្លួន ជាតារា ចម្រៀងនៅក្នុងផលិតកម្ម M។

ដើម្បីចង់ដឹងថាការបកស្រាយ របស់តារាកិត្តិយសយ៉ាងនោះ ប្រិយមិត្តក៏អាចបើកស្តាប់កម្មវិធី  “តារាក្នុងដួងចិត្តខ្ញុំ” តាមរយៈគេហទំព័រ http://www.lookingtoday.com/ ដោយគ្រាន់តែចូលទៅកាន់កម្មវិធី Live Radio ជាការស្រេច៕

Looking Today

Looking Today

Looking Today

តុលាការប៉ាគីស្ថាន ចេញដីការចាប់ ខ្លួននាយករដ្ឋមន្ត្រី

$
0
0

អ៊ីស្លាម៉ាបាដ៖ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ របស់ថៃ បានចេញផ្សាយនៅថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៣ នេះថាតុលការកំពូលរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ កន្លងទៅ នេះបានចេញដីការចាប់ខ្លួននាយករដ្ឋមន្ត្រី ប្រទេសនេះក្រោមបទចោទប្រកាន់ពីរឿងអំពើពុក រលួយ។ ការចេញដីការនេះដែរ ត្រូវបានគេ គណនាថាអាចនឹងធ្វើឲ្យមានឥទ្ធិពលចំពោះការ តវ៉ា ប្រឆាំងរដ្ឋាភិបាលយ៉ាងកក្រើកពីសំណាក់បាតុករទាំងឡាយនោះ។

លោកប្រធានតុលាការ អ៊ីហ្វទីខារ ម៉ូហាម៉េដ ចូដហារី បានបញ្ជាឲ្យរដ្ឋាភិបាលចាប់ខ្លួនមនុស្ស ១៦នាក់ ក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ អំឡុង ពេលនៃការធ្វើបច្ចុប្បន្ន ភាពនយោបាយកាលពីឆ្នាំ ២០១០ កន្លងទៅនេះ ហើយក្នុងនោះ ក៏មានលោកនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន រ៉ាហ្សា ភឺវែស អាស្រាហ្វ ផងដែរ។

គួរបញ្ជាក់ថា ការបោះឆ្នោតសកលក្នុងប្រទេសនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែ ឧសភា ឆ្នាំ២០១៣ខាងមុខនេះ ប៉ុន្តែក្រុមប្រឆាំង កាឌ្រី ចង់ឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាល រៀបចំការ បោះឆ្នោតឲ្យបានលឿនជាងពេលកំណត់ ដោយត្រូវប្រឹក្សាយោបល់ជាមួយនឹងយោធា ព្រម ទាំងផ្នែក តុលាការរបស់ប្រទេសឥស្លាមមួយនេះ ដើម្បីសម្រេច ទៅ លើកំណែទម្រង់ជាគន្លឹះ នានា មុន ពេលដែលការបោះឆ្នោតត្រូវធ្វើឡើងនោះ។ ចំពោះក្រុមអ្នកតវ៉ាដែលដឹក នាំដោយលោកអាចារ្យ តាហេ អ៊ុល កាទ្រី នោះ ត្រូវ បានមន្ត្រី ប៉ូលិសទីក្រុងអ៊ីស្លាម៉ាបាដ អះអាងថា មានចំនួនចន្លោះពី ២៥.០០០នាក់ និង ៥០.០០០នាក់ ឯណោះ ដែលនេះជាចំនួនមិនធ្លាប់មាននោះទេ ចាប់តាំងពីការ តវ៉ាប្រឆាំង រដ្ឋាភិបាលកាល ពីឆ្នាំ ២០០៨នោះ។

Photo by DAP-News

ចម្លាក់ព្រែកកាំពី បង្ហាញចម្លាក់ពីឈើ យ៉ាងល្អប្រណីត សម្រាប់គេហដ្ឋាន ដ៏ឧត្តមរបស់លោកអ្នក

$
0
0

ភ្នំពេញៈ ចម្លាក់ព្រែកកាំពី ជាប្រភពចម្លាក់ ដែល ធ្វើចេញពីឈើចេញជារូបសត្វផ្សេងៗ យ៉ាងល្អប្រណីត សាកសម បំផុតសម្រាប់គេហដ្ឋាន ឬដាក់តាំងនៅក្នុងបន្ទប់ធ្វើការ បន្ទប់ទទួលភ្ញៀវជាដើម។

ចម្លាក់ចេញពីឈើដ៏ប្រណីតនេះ រួមមានដូចជា សត្វត្រី ទន្សាយ សេះ សត្វផ្សោត ហើយក៏មានឆ្លាក់ជាផ្លែត្រប់ ផ្លែល្ពៅ និងផ្កាឈូកផងដែរ។ ចម្លាក់ទាំងអស់នេះ មានក្បូរក្បាច់រចនាប្រកបដោយការអត់ធ្មត់ និងប៉ិនប្រសប់ របស់កូនខ្មែរ នៅក្នុងឃុំព្រែកកាំពី  ស្រុកក្រគរ ខេត្តក្រចេះ ពោលគឺនៅតំបន់រមណីយដ្ឋានអន្លង់ផ្សោតតែម្តង។

តែនៅពេលនេះ ផលិតចម្លាក់ទាំងអស់នេះ លោកអ្នកមិនចាំបាច់ចំណាយពេលវេលាជិះរថយន្ត ទៅខេត្តក្រចេះ លើចម្ងាយ ផ្លូវ ដ៏វែងឆ្ងាយ ដើម្បីរកជាវផលិតផលចម្លាក់ទាំងអស់នេះឡើយ។ ប្រសិនបើលោកអ្នកចង់បានផលិតផលចម្លាក់ ដ៏ល្អប្រណីត សម្រាប់គេហដ្ឋានដ៏ឧត្តមរបស់លោកអ្នក ក៏ដូចជាគាំទ្រដល់ស្នាដៃ ដ៏ប៉ិនប្រសប់របស់កូនខ្មែរនោះ សូមទាក់ទងទូរស័ព្ទលេខ ០៨៨ ៨៨៤ ៨៨៤ ០ យើងខ្ញុំនឹងយកជូនលោកអ្នកភ្លាម ជាមួយនិងតម្លៃសមរម្យ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អាមេរិក ស្វាគមន៍ ប្រតិបត្តិការយោធា បារំាងក្នុង ប្រទេសម៉ាលី

$
0
0

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោកស្រី វិកតូរៀ ណូលែន បាន និយាយនៅថ្ងៃអង្គារ ទី១៥ ខែមករាថា សហរដ្ឋអាមេរិក សូមស្វាគមន៍ ចំពោះចំណាត់ការ យោធារបស់ ប្រទេសបារំាង នៅក្នុងប្រទេស ម៉ាលី និងបានផ្តល់ការគាំទ្រ ចំពោះកងកម្លំាង បារំាងផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៣ ដោយស្រង់សម្តី លោកស្រី ណូលែនថា «ជាការពិតណាស់ នេះជាចំណាត់ការដ៏មាន សារៈសំខាន់ ដើម្បីបញ្ឈប់ការវាយប្រហារ ពីសំណាក់ក្រុម ភេរវករឆ្ពោះទៅតំបន់ ភាគខាងត្បូង ប្រទេសម៉ាលី ដើម្បីការពារការដួល រលំរបស់រដ្ឋាភិបាល ហើយក៏ដើម្បីបង្កើន ល្បឿន ប្រតិបត្តិការ ដំណោះស្រាយរបស់ក្រុម ប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ក្នុងប្រទេសម៉ាលី»។

លោកស្រីបន្តថា «ដូច្នេះហើយអាមេរិក សូមគាំទ្រយ៉ាងខ្លំាងចំពោះការអន្តរាគមន៍ យោធារបស់ បារំាង ក្នុងប្រទេសនេះ ក្រោមសំណើរបស់ ប្រធានាធិប តីម៉ាលី ព្រមទំាងគាំទ្រការផ្តល់ជំនួយ របស់រដ្ឋាភិបាល ផ្សេងទៀតផងដែរ»។

ពាក់ព័ន្ធនឹងការធ្វើអន្តរាគមន៍នេះ អំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេស អេមីរ៉ាតអារ៉ាប់រួម ប្រធានាធិបតី បារំាងលោក ហ្វ្រង់ស្វ័រ ហូឡង់ បាន និយាយថា កងកម្លំាងបារំាងនៅម៉ាលី ពេលនេះ បានបង្កើនពី ៧៥០នាក់ ទៅ២.៥០០នាក់ហើយ។

គួរបញ្ជាក់ផងដែរថា ហេតុដែលនាំឲ្យមានការធ្វើអន្តរាគមន៍ យោធាពីសំណាក់ កងកម្លំាង បរទេសក្នុង ប្រទេសម៉ាលី នេះដែរ ដោយសារនៅក្នុង ពេលបច្ចុប្បន្ននេះ មានជម្លោះប្រដាប់ អាវុធ រវាងម្ខាងកងទ័ព រដ្ឋាភិបាលម៉ាលី និងម្ខាងទៀត ឧទ្ទាមទាមទារផ្តាច់ដែនដី ភាគខាង ត្បូងម៉ាលី ដែលហៅកាត់តាម ភាសាបារាំងថា MNLA (Mouvement national pour la libération de l’Azawad) រួមដៃគ្នាជាមួយនឹង ក្រុមភេរវជន ដែលមាន ឈ្មោះថា អានសារឌីន ដែលជាក្រុមសម្ព័ន្ធ នឹងអាល់កៃដាប្រចាំ អាហ្វ្រិកខាងត្បូង ហើយដែលមាន គោលដៅ បង្កើតជា រដ្ឋអ៊ីស្លាមនៅម៉ាលី ដូចដែល ពួកតាលីបង់ ធ្លាប់ធ្វើនៅក្នុងប្រទេស អាហ្វហ្កានីស្ថាន កាលពីមុនភេរវកម្ម ១១ កញ្ញា ឆ្នាំ២០០១ នោះដែរ ៕

Photo by DAP-News

ប្រធានក្រុម ប្រឹក្សារដ្ឋមន្រ្តី អាស៊ីអាគ្នេយ៍ វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន លើគ្រប់វិស័យ នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តី អាស៊ីអាគ្នេយ៍ នៃអង្គការអប់រំ (SEAMEO) និងជារដ្ឋមន្រ្តី អប់រំនៃប្រទេសប្រ៊ុយណេដារូសាឡឹម បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន លើគ្រប់វិស័យក្នុង ប្រទេសកម្ពុជាក្រោម ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន។

ការថ្លែងបែបនេះ របស់មន្រ្តីជាន់ខ្ពស់ អប់រំ របស់អាស៊ីអាគ្នេយ៍ និងប្រទេស ប្រ៊ុយណេ បានធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣នេះ ខណៈដែលលោកបាន ចូលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក អ៉ឹម សិទ្ធិ នៅក្រសួងអប់រំ ក្នុងដំណើរទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣។

នៅក្នុងជំនួបពិភាក្សារគ្នានោះ លោក Pehin Abu Bakar Apong ប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តី អាស៊ីអាគ្នេយ៍ នៃអង្គការអប់រំ (SEAMEO) និងជារដ្ឋមន្រ្តី អប់រំនៃប្រទេស ប្រ៊ុយណេដារូសាឡឹម បានមានប្រសាសន៍ថា លោកសូមវាយម្លៃយ៉ាងខ្ពស់ លើដំណើរការវិវឌ្ឍន៍ យ៉ាងជឿនលឿន លើគ្រប់វិស័យក្នុង ប្រទេសកម្ពុជា ហើយក្រុមប្រឹក្សាអប់រំ រដ្ឋមន្រ្តី អាស៊ីអាគ្នេយ៍ មានភាពសប្បាយរីករាយ ក្នុងការបន្តគាំទ្រ ទំនាក់ទំនង ល្អជាមួយ ប្រទេសកម្ពុជា លើសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី អ៉ឹម សិទ្ធិ បានសម្តែងនូវក្តី សោមនស្សទៅ លើកិច្ចសហប្រតិបត្តិការ អប់រំជាមួយ នឹងមជ្ឈមណ្ឌល ក្នុងតំបន់ ក្រុមប្រឹក្សាអប់រំ រដ្ឋមន្រ្តី អាស៊ីអាគ្នេយ៍ និងប្រទេសជាសមាជិក សម្រាប់កសាង សមត្ថភាព ដោយផ្តល់អាហារូបករណ៍ និងកម្មវិធី វគ្គបំប៉ន លើជំនាញ ផ្សេងៗ ដល់មន្រ្តីអប់រំ របស់ប្រទេសកម្ពុជា ។

លោកបន្តថា ជាពិសេសទៅទៀតនោះ ប្រទេសប្រ៊ុយណេ ដារូសាឡឹម បានផ្តល់អាហា រូបករណ៍ សម្រាប់កម្មវិធី ថ្នាក់ឧត្តមសិក្សា តាមរយៈ គម្រោងអ្នកប្រាជ្ញ ស្រាវជ្រាវកម្រិតឧត្តម សម្រាប់អ្នក ប្រាជ្ញអន្តរជាតិ នៅសាកលវិទ្យាល័យ នៃប្រទេសប្រ៊ុយណេ និងសម្រាប់ឆ្នាំសិក្សា ២០១៣ ទៅ ២០១៤ រាជរដ្ឋាភិបាល ព្រះចៅស៊ូតង់និង យ៉ាងឌីភឺតូង របស់ប្រទេសប្រ៊ុយណេ ដែលកំពុងផ្តល់អាហារូបករណ៍ ដល់បេក្ខជនកម្ពុជា លើកម្មវិធី ថ្នាកបណ្ឌិត ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ថ្នាក់កម្រិតទី១ ថ្នាក់សញ្ញាប័ត្រ របស់ជាតិនិងវគ្គសិក្សាខ្លីៗ។

ជាមួយគ្នានេះ ក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃនេះ លោក Pehin Abu Bakar Apong និងគណៈប្រតិភូ បានទៅទស្សនា តំបន់វប្បធម៌ និងវិទ្យាស្ថានអប់រំ ផ្សេងៗ ជាច្រើនទៀត ក្នុងគោលបំណង ដើម្បីលើកកម្ពស់ តួនាទីនៃការអប់រំ វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឆ្ពោះទៅរកសន្តិភាព និងភាពសុខដុបរម្យនាជាមួយប្រទេសកម្ពុជា៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

មន្ទីរពេទ្យ Gleneagles នឹងផ្តល់ ការពិគ្រោះ យោបល់ ពីជំងឺ មហារីក និង បេះដូង នៅខេត្តបាត់ដំបង

$
0
0

ភ្នំពេញៈ មន្ទីរពេទ្យ Gleneagles ដែលជាមន្ទីរពេទ្យ ដ៏ល្បីមួយ នៅក្នុងប្រទេស សិង្ហបុរី បានប្រកាសថា នឹងរៀបចំ ការពិគ្រោះយោបល់ ស្តីពីជំងឺមហារីក និង ជំងឺបេះដូង រយៈពេលមួយថ្ងៃ ជូនដល់ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ ។

 ការពិគ្រោះយោបល់ នឹងធ្វើឡើងនៅក្នុង សណ្ឋាគារ ខេមរា១ ខេត្តបាត់ដំបង ចាប់ពីម៉ោង ៤:៣០នាទីរសៀល រហូតដល់ ម៉ោង៧ល្ងាច ដោយវេជ្ជបណ្ឌិតជំនាញ២រូប គឺលោក Zee Ying Kiat អ្នកឯកទេស ខាងជំងឺមហារីក ពីប្រទេសអង់គ្លេស និង លោក Reginald Liew អ្នកឯកទេស ខាងជំងឺ សសៃឈាម និងបេះដូង ។

ដូច្នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការសង្ស័យពាក់ព័ន្ធនឹងជំងឺ២ ប្រភេទ ខាងលើ សូមទំនាក់ទំនង មកលេខទូរស័ព្ទ 023 866 103 / 015 89 75 76 / 077 28 18 99 ដើម្បីទទួលបានការពិគ្រោះយោបល់ឥតគិតថ្លៃ ៕

www.dap-news.com

www.dap-news.com

ពលរដ្ឋជាច្រើននាក់ លោមព័ទ្ធ អធិការដ្ឋាន នគរបាលស្រុកក្រគ ទាមទារយកក្រុមចោរ វាយសម្លាប់ក្មេងៗ ៣នាក់ មកប្រហារជីវិត

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋជា ច្រើនគ្រួសារ នៅថ្ងៃពុធទី ១៦ ខែមករា ឆ្នាំ២០១៣ បានមកលោមព័ទ្ធ អធិការដ្ឋាន នគរបាល ស្រុក ក្រគ ដើម្បីទាមទារ យកក្រុមចោរ សម្លាប់ក្មេងបីនាក់មកប្រហាជីវិត ដើម្បីជាការសងសឹក ក្រោយពីក្រុមអាជ្ញាធរបានចាប់ខ្លួនជន ជនសង្ស័យម្នាក់ ជាប់ព័ន្ធ និងករណី ប្លន់ម៉ូតូ និងវាយសម្លាប់ក្មេងៗចំនួន៣នាក់យ៉ាងសហាវព្រៃផ្សៃ ដើម្បីប្លន់យកម៉ូតូនោះ។

លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ ប្រាប់មជម្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាមកឈរតវ៉ា នៅមុខអធិការដ្ឋាន នគរបាលស្រុកក្រគរ ដើម្បីតវ៉ា ទាមទារ ឲ្យអាជ្ញាធរប្រគល់ខ្លួន ជនសង្ស័យម្នាក់ ជាប់ព័ន្ធ និងករណី ប្លន់ម៉ូតូ និងវាយសម្លាប់ក្មេងៗ ចំនួន៣នាក់ យ៉ាងសហាវ ព្រៃផ្សៃ ដើម្បីប្លន់យកម៉ូតូ មកប្រហាជីវិតដោយដៃរបស់ពួកគេផ្ទាល់ ដើម្បីជាការដាក់ទោសទៅលើ ជនសង្ស័យរូបនេះ ឲ្យសាក សមទៅនិងអំពើដែលគេបានធ្វើទៅលើក្មេងរងគ្រោះទាំងបីខាងលើ។

លោកបន្តថា “យ៉ាងណាក៏ដោយក្រុមអាជ្ញាធរមិនអាចធ្វើតាមការស្នើសុំរបស់ពួកគាត់បានឡើង ព្រោះ យើងនឹងធ្វើទៅតាម នីតិវីធីច្បាប់ ក្នុងការដាក់ទោសទៅលើជនសង្ស័យរូបនេះ ដោយយើងបានធ្វើការពន្យល់ ដល់ក្រុមប្រជាពលរដ្ឋ ទាំងអស់ ឲ្យបានយល់អំពីរឿងនេះ ហើយយើងមិនអាចធ្វើអ្វីឲ្យខុសពីច្បាប់បានឡើយ”។

លោក សារុន ចាន់ធី បន្ថែមថា បច្ចុប្បន្នអាជ្ញាធរកំពុងបំពេញនីតិវីធី ពាក់ពន្ធជាមួយជនសង្ស័យរូបនេះ ដើម្បីបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការបន្ត។

សូមជម្រាបថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យ ដែលបានធ្វើសកម្មភាព យ៉ាងសាហាវខាងលើនេះ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣កន្លងនេះ ស្ថិតនៅផ្ទះជនសង្ស័យតែម្តង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែល ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ពីលោក ឈាង មុនី ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចូលរួមក្នុង ប្រតិបត្តិការនេះ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវ បានចាប់ខ្លួន ខាងលើនេះ មានឈ្មោះ ប៊ុន យ៉េត អាយុ២៩ឆ្នាំ ជាកម្មករដាំដំឡូង នៅក្នុងក្រុមហ៊ុនដាំដឡូង នៅស្រុកក្រគរ។

សកម្មភាពប្លន់មួយ បានកើតឡើង នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ប្រហែល១០៖១៥ នាទី ព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៣ បានបណ្តាលឲ្យកុមារា ម្នាក់អាយុ៥ ឆ្នាំស្លាប់ ខណៈបងស្រី របស់ខ្លួន ពីរនាក់ផ្សេង ទៀត រងរបួសធ្ងន់ ក្រោយពីមាន ជនសង្ស័យ វាយនឹងដំបង ដើម្បីប្លន់យកម៉ូតូ មួយគ្រឿង ។

ហេតុការណ៍នេះបាន កើតឡើង ខណៈឪពុកម្តាយ របស់ក្មេង រងគ្រោះ បានទៅធ្វើការ ជាកម្មករ ដាំដំឡូង ហើយទុកឲ្យកូនៗ នៅផ្ទះដូច សព្វមួយដង។ អធិការនគរបាល ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ប៊ិន វណ្ណា បានឲ្យដឹងថា ក្មេងប្រុសដែល ស្លាប់នោះមានឈ្មោះ សុទ្ធ ដែន អាយុ៥ ឆ្នាំ និងជាប្អូនពៅ ហើយក្មេងស្រីពីរនាក់ផ្សេងទៀត ដែលត្រូវ ជាបងស្រី មានឈ្មោះ សុទ្ធ ចាន់នី និងឈ្មោះ សុទ្ធ ចាន់ណា អាយុជិត១០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងបញ្ជូន មកមន្ទីរពេទ្យ គន្ធបុបា្ផ ក្នុងរាជធានីភ្នំពេញ៕


លោក ទេព នីថាៈ មិនទាន់ដល់​​​ ពេលជួបជាមួយ គណបក្ស ប្រឆាំងទេ

$
0
0

ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានថ្លែងឲ្យដឹង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ថា មិនទាន់ដល់ពេលវេលាសមរម្យ ណាមួយត្រូវជួបពិភាក្សា ការងារជាមួយ គណបក្ស ប្រឆាំងឬក៏ក្រុមអង្គការ សង្គមស៊ីវិល ក្នុងការផ្តល់យោបល់ លើសេចក្តីព្រាងបទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត ជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៥ ។

ការអះអាងរបស់លោក បែបនេះត្រូបានធ្វើឡើងបន្ទាប់ពីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានដាក់លិខិត មួយច្បាប់រួមគ្នាទៅ គ.ជ.ប កាលពីថ្ងៃទី១៥ ខែមករា ដើម្បីស្នើសុំជួបប្រធាន និងសមាជិក គ.ជ.ប នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។

លោក ទេព នីថា មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ ថា លោកបានទទួលលិខិតនេះរួចរាល់អស់ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់ដល់ពេលវេលា ត្រូវ ជួបគ្នានោះទេ ព្រោះ គ.ជ.ប បានចេញសេចក្តីព្រាងបទបញ្ជា នីតិវិធីទៅគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ដើម្បីឲ្យផ្តល់ អនុសាសន៍ជាលាយលក្ខណ៍ អក្សរហើយផ្ញើមក គ.ជ.ប ដើម្បីធ្វើការពិចារណាលើបញ្ហា ទាំងអស់នេះ។ បន្ទាប់មកទៀត គ.ជ.ប នឹងកោះហៅគ្រប់ភាគីពាក់ព័ន្ធធ្វើការ ជួបប្រជុំពិភាក្សា អំពីអ្វីដែលគាត់លើកឡើង និងអ្វីដែលខាង គ.ជ.ប បានយល់ឃើញ និងពន្យល់ទៅដល់ពួកគាត់វិញ។

លោកបញ្ជាក់ថា “ វាមិនទាន់ដល់ពេលដែលត្រូវជួបទេ ហើយប្រសិនបើយើងចេះតែជួបគ្រប់ភាគីទាំងអស់ យើងអត់មានពេលទេ ព្រោះថាគណបក្សមានច្រើនអង្គការមិនមែនរដ្ឋាភិបាល ក៏មានច្រើនដែលបានផ្តល់ អនុសាសន៍ អីចឹងទេបើយើងចេះតែជួបមួយៗ អីចឹងយើងអត់មានពេលធ្វើការទេ ហើយចាំដល់ពេលបាន អនុសាសន៍ទាំងអស់ យើងសិក្សានូវចំណុចនីមួយ ហើយហៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពិភាក្សាគ្នា”។

ក្នុងលិខិតដែលចុះហត្ថលេខា ដោយ លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី និងលោក កឹម សុខា ប្រធាន គណបក្សសិទ្ធិមនុស្សនោះ បានឲ្យដឹងថា គណបក្សបានពិនិត្យលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ហើយឃើញមានចំណុចខ្វះខាតជាច្រើន អំពីយន្តការ និងដំណើរការរៀបចំការបោះឆ្នោតដែលនឹងធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះ មិនមាន លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងគោលការណ៍ស្មើភាពដល់គ្រប់គណបក្ស នយោបាយដែលចូល រួមប្រកួតប្រជែងក្នុងការបោះឆ្នោត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រនេះនឹងប្រព្រឹត្តិឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ៕

បញ្ចប់ការ ហ្វឹកហ្វឺនរួមគ្នា រវាងកម្ពុជា - អាមេរិក ផ្នែកសង្រ្គោះ បន្ទាន់ និងមនុស្សធម៌

$
0
0

ភ្នំពេញ៖សមយុទ្ធរួមគ្នាមួយ រវាងមន្រ្តីជំនាញ ចម្រុះកម្ពុជា និងទាហានអាមេរិក ដែលបានហ្វឹកហ្វឺន អស់រយៈ ជាង១០ថ្ងៃ ផ្នែកជួយសង្រ្គោះ មហន្តរាយ និងមនុស្សធម៌តាម រយៈប្រព័ន្ធអេឡិចត្រួនិច នឹងត្រូវបញ្ចប់ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទូលបាននាព្រឹកថ្ងៃពុធ ទី១៦នេះ បានឲ្យដឹងថា លំហាត់សមយុទ្ធដែលធ្វើត្រាប់តាមកុំព្យួទ័រ ក្នុងគោលបំណង ផ្លាស់ប្តូរជំនាញឯកទេស ស្តីពីបច្ចេកទេសធ្វើការឆ្លើយតបផ្តល់ជំនួយសង្រ្គោះមហន្តរាយ និងជំនួយមនុស្សធម៌ គឺបានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសដដែលបានបន្តទៀតថា «លំហាត់នេះ គឺជាលំហាត់ធ្វើត្រាប់តាមកុំព្យួទ័រ ដែលអនុញ្ញាតឲ្យ អ្នកចូលរួមទាំងអស់អាចផ្តោតលើ ការគ្រប់គ្រងផលវិបាក និងការធ្វើផែនការសកម្មភាពចំពោះវិបត្តិ។ ហើយអ្នកដែលបានចូលរួមនឹងធ្វើការផ្លាស់ប្តូរជំនាញឯកទេស ស្តីពីបច្ចេកទេស ធ្វើការឆ្លើយតប ផ្តល់ជំនួយ សង្រ្គោះមហន្តរាយ និងជំនួយមនុស្សធម៌ ដើម្បីលើកកម្ពស់ទំនាក់ទំនងអាជីព និងអន្តរប្រតិបត្តិការ រវាងអង្គការស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការស្ថាប័នរបស់សហរដ្ឋអាមេរិក»។

សេចក្តីប្រកាសបានបញ្ជាក់ទៀតថា លំហាត់នេះគឺជាលំហាត់ហ្វឹកហ្វឺន លើការសំរបសំរួល និងគ្រោងផែនការ ផ្តល់ជំនួយសង្រ្គោះមហន្តរាយ និងជំនួយមនុស្សធម៌ដទៃទៀត ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើនៅក្នុងតំបន់ លើកកម្ពស់សមត្ថភាព របស់ប្រទេសអាស៊ីប៉ាស៊ីហ្វិកក្នុងការធ្វើការងារជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ជំនួយសង្រ្គោះបន្ទាន់និងជំនួយមនុស្សក្នុងករណីមានគ្រោះមហន្តរាយ និងវបត្តិ។

សួមបញ្ជាក់ថា លំហាត់ដែលបានធ្វើឡើងអស់រយៈពេល១១ថ្ងៃកន្លងទៅនេះ គឺមានការចូលរួមពីមន្រ្តី កម្ពុជាជាច្រើនដែលមកពីស្ថាប័នផ្សេងគ្នាជាមួយនឹងមន្រ្តីអាមេរិក ដូចជា កងរាជអាវុធហត្ថ,គណៈ កម្មាធិការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ, នគរបាលជាតិកម្ពុជា, កម្លាំងពិសេសជាតិប្រឆាំងភេរវកម្ម,កាកបាទក្រហម កម្ពុជា,ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)និងកងវរសេនាធំភស្តុភាប្រយុទ្ធទី៣៧ នៃកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក។

សេចក្តីប្រកាសបានឲ្យដឹងទៀតថា អ្នកដែលចូលរួមជាអធិបតីបិទលំហាត់សមយុទ្ធហ្វឹកហ្វឺនខាងលើនេះ គឺមានលោកឧត្តមសេនីយ៍ត្រី តាត ចាន់ថា អនុស្នងការកងរាជអាវុធហត្ថ និងអនុប្រធានស្តីទីនៃ ស្ថានទូត អាមេរិកនៅរាជធានីភ្នំពេញលោក Terry Murphree។ កម្មវិធីបិទនឹងធ្វើឡើងនារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣នៅសណ្ឋាគារសាន់វេរាជធានីភ្នំពេញ៕

លោក ផែង ហេង ចុះជួប សំណេះសំណាល ជាមួយ សកម្មជន នៅខេត្តកំពង់ស្ពឺ

$
0
0

កំពង់ស្ពឺៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ លោក ផែង ហេង អគ្គលេខាធិការរងទី១ និងជាប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានចុះជួប សំណេះសំណាល ជាមួយសកម្មជនថ្នាក់ភូមិ-ឃុំ នៅស្រុកសំរោងទង និងក្រុងច្បារមន។

ក្រោយពីបានស្តាប់របាយការណ៍ របស់សហជីវិនប្រធានគណៈកម្មការ ប្រតិបត្តិស្រុក-ក្រុងរួចមក លោក ផែង ហេង បានថ្លែងទៅកាន់សកម្មជន ទាំងអស់ថា ការជួបជុំគ្នា នាពេលនេះ ដើម្បីផ្លាស់ប្តូរមតិយោបល់ការងារ ដែលបានអនុវត្តកន្លងមក តើមានការខ្វះខាតអ្វីខ្លះ ដែលត្រូវបំពេញបន្ថែម ពីព្រោះគណបក្ស រាជានិយមទាំងពីរ បានរួបរួមគ្នាវិញហើយ។

លោកបន្តថា អ្វីដែលសំខាន់នោះទាំងអស់គ្នា ត្រូវតែសហការគ្នាឲ្យបានល្អ ហើយសង្ឃឹមថា បងប្អូនដែលបានចាកចេញពីពេលមុននោះ ពួកគាត់ នឹងមករួមកម្លាំង ជាមួយមហាគ្រួសារហ៊្វុនស៊ិនប៉ិច ដែលជាស្នាព្រះហស្ថ របស់សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ សម្តេចឪ នៃយើងដែល ព្រះអង្គបានបន្សល់ទុកឲ្យយើង នូវមរតកមិនអាចកាត់ថ្លៃបាន ហើយនាំឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។

លោកប្រធានក្រុមការងារបានថ្លែងបន្តថា គោលនយោបាយគណបក្សហ៊្វុនស៊ិនប៉ិច នៅតែប្រកាន់ខ្ជាប់ព្រះរាជមាគ៌ានយោបាយ របស់សម្តេចឪ នៃយើង គឺការបង្រួបបង្រួម ផ្សះផ្សាជាតិ ដើម្បីអភិវឌ្ឈន៍ប្រទេសជាតិ ឲ្យមានការរីកចំរើនជឿនលឿន។ លើសពីនេះទៅទៀត ហ៊្វុនស៊ិនប៉ិចប្រាថ្នា ដឹកនាំប្រទេសជាតិ ដែលជាសង្គមមួយស្អាតស្អំ ចង់ឃើញបងប្អូនប្រជារាស្ត្រយើង ចេះស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ដោយមិន ប្រកាន់រើសអើងគ្នា។

អគ្គលេខាធិការរងទី១រូបនេះ បានផ្តាំផ្ញើ និងជំរុញឲ្យថ្នាក់ដឹកនាំស្រុក-ក្រុង ឃុំ-សង្កាត់ ទាំងអស់ត្រូវបន្តការងាររបស់ខ្លួន សកម្មថែមទៀត ប្រយោជន៍ រកសំឡេងគាំទ្រ ជូនគណបក្ស ក្នុងពេលបោះឆ្នោតសកល អាណត្តិទី៥ ឆ្នាំ២០១៣៕

Photo by DAP-News

អ្នកចុះឈ្មោះ ក្នុងគម្រោង Unlimited Facebook របស់ ហេឡូ ៦រូប ទទួលបានរង្វាន់ ដោយមិនដឹងខ្លួន

$
0
0

ភ្នំពេញៈ ក្រុមហ៊ុន Hello Axiata កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ បានបង្ហាញ ចំពោះអតិថិជន ដែលបាន ចុះឈ្មោះគម្រោង Unlimited Facebook ទាំងអស់ឲ្យបានឃើញ នូវអ្នកឈ្នះរង្វាន់ទាំង៦រូប ក្នុងការចាប់រង្វាន់ លើកដំបូងរបស់ខ្លួន។

រង្វាន់ទាំងអស់រួមមាន iPhone 5 ចំនួន៣រង្វាន់ Samsung Galaxy Note II ចំនួន២រង្វាន់ និង Samsung Galaxy Camera មួយរង្វាន់ ។ អ្នកឈ្នះវង្វាន់ទាំង៦នាក់ ត្រូវបានជ្រើសរើសយ៉ាងសុក្រឹត ក្នុងចំណោម អតិថិជនរាប់ពាន់នាក់ ដែលបាន ឈ្មោះគម្រោង Unlimited Facebook របស់ហេឡូ ដែលជាកញ្ចប់ ឬការផ្តល់ជូនដំបូងគេបង្អស់ ក្នុងប្រទេស កម្ពុជា គិតចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ដល់ថ្ងៃទី៣១ ធ្នូ ២០១២។

លោក សាយម៉ុន ភឺឃីនស៍ នាយកប្រតិបត្តិ របស់ក្រុមហ៊ុន ហេឡូ បានមានប្រសាសន៍ថា “ហេឡូ តែងតែនាំមុខគេ ក្នុងការផ្តល់ជូន នូវសេវាកម្ម ឬការកំសាន្តនានា ជូនដល់ អតិថិជនរបស់ខ្លួន ដូចជាគម្រោង Unlimited Facebook នេះជាដើម។ នៅពេលដែល យើងចាប់ផ្តើម ដាក់គម្រោងនេះឲ្យប្រើប្រាស់ ជាផ្លូវការ លើទីផ្សារ គឺយើងបានផ្តល់ ជូនអតិថិជន របស់យើង នូវភាពកាន់តែងាយស្រួល ក្នុងការភ្ជាប់ទំនាក់ទំនង  ទៅនឹងបណ្តាញសង្គម ដែលផ្តល់ជូនគម្រោង Unlimited Facebook ដែលអតិថិជន អាចលេង Facebook បានតាមចិត្ត។”

លោកបានបន្តទៀតថា “ជាមួយ ការដាក់គម្រោងនេះ ឲ្យប្រើប្រាស់ជាផ្លូវការលើទីផ្សារ និងដើម្បីបង្កើត ការចាប់អារម្មណ៍ យើងខ្ញុំក៏បានផ្តល់ឱកាស ឲ្យអតិថិជនឈ្នះ នូវរង្វាន់ដ៏អស្ចារ្យផងដែរ ដែលរង្វាន់ទាំងនោះ សុទ្ធតែជាផលិតផល អេឡិចត្រូនិចថ្មីៗ ទំនើបៗ និងកំពុងពេញនិយម។ កម្មវិធីនេះ បានធ្វើឲ្យហេឡូ ក្លាយជាអ្នកនាំមុខគេ ក្នុងការផ្លាស់ប្តូរ និងកែច្នៃ  ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជន ដើម្បីបន្តនាំមក នូវភាពច្នៃប្រឌិត ជាបន្តទៅទៀត។

គម្រោង Unlimited Facebook របស់ហេឡូ ត្រូវបានដាក់់ឲ្យប្រើប្រាស់ ជាផ្លូវការលើទីផ្សារ កាលពីថ្ងៃទី២០ ធ្នូ ២០១២ ហើយក៏ជាលើកដំបូង ដែលអ្នកប្រើប្រាស់ អ៊ិនធឺណិតទាំងអស់ កាន់តែមានភាពងាយស្រួល ក្នុងការភ្ជាប់ ទំនាក់ទំនងទៅនឹង បណ្តាញសង្គម ដេលអាចសន្សំសំចៃបាន ៣ដងបើប្រៀបធៀប ទៅនឹងការប្រើប្រាស់ គម្រោងអ៊ិនធឺណិតធម្មតា។ គ្រាន់តែចំណាយ២ដុល្លារ អតិថិជនអាច Chat និងupdate ព័ត៌មាន បានតាមចិត្តរហូតដល់ទៅ ៣ខែ ហើយរួមទាំងបង្ហោះរូបភាពបានជាង ៤០០០រូបភាព ក្នុង១ខែ នៅលើគ្រប់ឧបករណ៍ ប្រើអ៊ិនធើណិតទាំងអស់។

លោក សាយម៉ុន ភឺឃីនស៍ មានប្រសាសន៍ថា “យើងខ្ញុំពិតជាមានទឹកចិត្ត និងរីករាយខ្លាំងណាស់ ដោយបា នទទួលការគាំទ្រ ដ៏សម្បើម ពីអតិថិជន នូវការបញ្ជាក់លក់នូវគម្រោងនេះ។ តាមរយៈការផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ិនធឺណិត (តាមរយៈគេហទំព័រនានា និងលើ Facebook) ទំព័រ Facebook របស់់យើងបានបង្កើនូវ Fan ច្រើនជាងមុន៤ដង។ យោងទៅតាមលទ្ធផលខាងលើ ខ្ញុំសូមប្រកាសថា យើងនឹងមានការចាប់រង្វាន់ ជាលើកទី២ នៅខែកុម្ភៈខាងមុខនេះ ហើយសូមឲ្យអតិថិជនចូលរួម ឲ្យចុះឈ្មោះ ដើម្បីឈ្មះរង្វាន់ដ៏អស្ចារ្យនេះ ដូចអតិថិជន របស់យើងទាំង៦រូបនាថ្ងៃនេះ”។ លោកមានប្រសាសន៍បន្ថែមទៀតថា អតិថិជនថ្មីអាចមានឱកាស ចូលរួមក្នុងការចាប់រង្វាន់ លើកទីបាន លុះត្រាតែបានចុះឈ្មោះ ក្នុងកំឡុងពេល ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៣ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រាជរដ្ឋាភិបាលកម្ពុជា និង ADB ចុះកិច្ចព្រមព្រៀម ហិរញ្ញប្បទាន ក្នុង ទឹកប្រាក់ ២៣០ លានដុល្លារ អនុវត្តន៍គម្រោង៦

$
0
0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញ ប្បទានសហប្រតិបត្តិការ ជាមួយនឹងធានាគារ អភិវឌ្ឍ អាស៊ី (ADB) ដើម្បីអនុវត្តន៍លើគម្រោង និងកម្មវិធីអភិវឌ្ឍន៍ចំនួន ៦ ត្រូវនឹងចំនួនទឹកប្រាក់ ២៣០លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដោយលោក ឧបនាយករដ្ឋមន្ត្រី គាត ឈន់ និង លោក Eric Sidgwick ប្រធានADB ប្រចាំនៅកម្ពុជា ដែលទឹកប្រាក់ចំនួន ២៣០លានដុល្លារអាមេរិក ក្នុងនោះរួមមានហិរញ្ញប្បទាន ហិរញ្ញប្បទានសម្បទាន (កម្ចីមានការប្រាក់ទាប) ចំនួន ២១៨,៤៦លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង (ជំនួយឥតសំណង) ចំនួន ១១,៧លានដុល្លារអាមេរិក។

គម្រោង និងកម្មវិធីអភិវឌ្ឍន៍ទាំង៦ ដែលត្រូវអនុវត្តរួមមាន ទី១-កម្មវិធីលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច ដែលមានទឹកប្រាក់ចំនួន ២៥លានដុល្លារជាហិរញ្ញប្បទាន សម្ប ទាន ។ ទី២-កម្មកំណែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ត្រូវចំណាយថវិកាសរុបប្រមាណ ៣៨,៤៦លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្ប ទានពីADB ចំនួន ៣៧,៤៦លានដុល្លារ និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ១លានដុល្លារអាមេរិក។ ទី៣ -កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំជំហានទី៣ ត្រូវ ចំណាយថវិកាប្រមាណ ៣១,២១លានដុល្លារ ក្នុងនោះហិរញ្ញប្បទានសម្បទានពីADB ចំនួន ៣០លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ១,២១ លានដុល្លារ។ ទី៤-គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងច្រករបៀងភាគខាងត្បូង ត្រូវចំណាយថវិកា ៥៤,៧៨លានដុល្លារ ក្នុងហិរញ្ញប្បទានសម្បទានពី ADB ចំនួន ៣៧លានដុល្លារ ពីកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ ហិរញ្ញប្បទានសម្បទានចំនួន ៥ លានដុល្លារ ហិញ្ញប្បទានឥតសំណងចំនួន ៤,៤លាន ដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធការពារបរិស្ថានទីក្រុង ហិរញ្ញប្បទានឥតសំណងចំនួន ១,៥លានដុល្លារ និងការចូលរួមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦,៨៨លានដុល្លារ ។ ទី៥-គម្រោងពង្រីកបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ត្រូវចំណាយថិកាប្រមាណ ៦៦,៧៨លានដុល្លារក្នុងនោះ ហរិញ្ញប្បទាន សម្បទាន ដោយ ADB ចំនួន ៤៥លានដុល្លារ ហិរញ្ញប្បទានសម្បទានដោយ OFID ចំនួន ១០លានដុល្លារ ការចូលរួមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៨,៨៩លានដុល្លារ និងការចូលរួមពីអគ្គិសនីកម្ពុជា ចំនួន ២,៨៩លានដុល្លារ។ និងទី ៦ -គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងភាពរាំងស្ងួតនៅក្នុងមហាអនុតំបន់មេគង្គ ត្រូវចំណាយថវិកា ៤៥,២៥លាន ដុល្លារ ក្នុងនោះហិរញ្ញប្បទានសម្បទានពី ADB មានចំនួន៣៥លានដុល្លារអាមេរិក ហិរញ្ញវប្បទាន ពីកម្មវធីយុទ្ធសាស្ត្រ សម្រាប់ ភាពធន់នឹងអាកាសធាតុ ចំនួន ៩,៧លានដុល្លារ និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន០,៥៥លានដុល្លារ។

ប្រធានADB បានឲ្យដឹងថា កិច្ចព្រមព្រៀងទាំងនេះ គឺសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៦ មានដូចជា កម្មវិធីលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច កម្មវិធីវិមជ្ឈការ សេវា សាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំជំហានទី ៣ កម្មវិធី អភិវឌ្ឍន៍ទីប្រជុំជន នៃច្រករបៀង សេដ្ឋកិច្ចភាគខាងត្បូង របស់មហាអនុតំបន់ ទន្លេមេគង្គ (GMS) គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្ដរាយទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងមហាអនុតំបន់ទន្លេមេគង្គ និង គម្រោងវិស័យ ពង្រីកការបញ្ផូនថាមពលតាមអនុប្រព័ន្ធដែលមានកម្លាំងវ៉ុលតាមធ្យម។

លោក Eric Sidgwick ដែលបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងនេះតំណាងឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា “គំនិតផ្ដួចផ្ដើមទាំងនេះនឹងលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជំរុញ ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការជួយ រដ្ឋាភិបាលក្នុងការកែទម្រង់គោលនយោបាយ និងវិធានការនានាសម្រាប់ពង្រីកបន្ថែមទៀតនូវពាណិជ្ផកម្ម និងការ វិនិយោគ ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេស និងជួយធ្វើឱ្យប្រទេស កម្ពុជាប្រែក្លាយជាសេដ្ឋកិច្ចទីផ្សារ ដែលមានលក្ខណៈបើកចំហ។

លោកមានប្រសាសន៍បន្ដទៀតថា “គំនិតផ្ដួចផ្ដើមទាំងនេះឆ្លុះបញ្ចាំងពីការបន្ដកិច្ច ខិតខំប្រឹងប្រែងរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីសម្រេចឱ្យបាននូវកំណើន សម្រាប់ទាំងអស់គ្នា តាមរយៈការបង្កើនការសហការរួមគ្នា រវាងភាគីពាក់ព័ន្ឋនានា”។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB បានឲ្យដឹងទៀតថា កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា នេះ ទឹកប្រាក់ ២០៩,៥ លានដុល្លារ ត្រូវបានផ្ដល់ ដោយហិរញ្ញប្បទានសម្បទានពីមូលនិធិអភិវឌ្ឍន៍អាស៊ី។ ហិរញ្ញប្បទានសម្បទាន ៩ លានដុល្លារ និងហិរញ្ញប្បទានឥត សំណង ១០,២ លានដុល្លារ មានប្រភពចេញពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ដ្រ។ ដោយឡែករដ្ឋាភិបាលស៊ុយអែត កំពុងផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ១,៥ លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះភ័យនៃ គ្រោះមហន្ដរាយទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងមហាអនុតំបន់ទន្លេមេគង្គ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ចេញពីស៊ីការ បើកម៉ូតូអត់ ដឹងផ្លូវកោង ជ្រុលចង្កូតធ្លាក់ ផ្លូវ ស្លាប់១ របួសធ្ងន់១

$
0
0

ខេត្តកណ្តាលៈ បុរសម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនមកដល់មន្ទីរ បង្អែកស្រុកស្អាង និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារ តែជិះម៉ូតូមិនដឹងផ្លូវកោង ជ្រុលធ្លាក់ផ្លូវ បន្ទាប់ពីចេញមកពីស៊ីការគេ កាលពីវេលាម៉ោង១ទៀបភ្លឺថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយក្នុង ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលចរាចរ ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ ស៊ុប សល់ ភេទប្រុស អាយុ៣០ឆ្នាំ មាន មុខ របរជាជាងចំលាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសេគុប ជ្រុង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ កណ្តាល 1C-6014 ស្លាប់បន្ទាប់ពីបញ្ជូន ទៅដល់មន្ទីរពេទ្យនិងទី២មាន ឈ្មោះ ព្រឿន រស់ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ ជាកសិក ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅ សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខកណ្តាល1C-2119 រងរបួសធ្ងន់ ។ បើកបរក្នុងទិស ដៅពីត្បូងទៅជើង ជាមួយគ្នា អ្នកទាំងពីរស់នៅក្នុងភូមិ កណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នករងរបួស ត្រូវសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ម៉ូតូជនរងគ្រោះត្រូវរក្សាទុកនៅអធិការដ្ឋានស្រុកស្អាងដើម្បីរង់ចាំម្ចាស់ ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕

លោក គឹម សាន់ ប្រារព្ធខួប​ លើកទី៣៤ ទិវាជ័យជំនះ ៧មករា នៅតំបន់ក្តុល

$
0
0

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣កន្លងទៅ លោក គឹម សាន់ តំណាងលោក ស្លូត សំបូរ ប្រធានក្រុមការងារ ឃុំក្រាំងស្គារ រួមទាំង សហការីមួយចំនួនទៀត ដែលមានការចូលរួម ពីក្រុមប្រឹក្សាឃុំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងលោកគ្រូ អ្នកគ្រូ បានប្រារព្ធ ពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៣៤ ទិវាជ័យជំនះ ៧ មករា (១៩៧៩-២០១៣) នៅទីស្នាក់ការគណបក្ស តំបន់ក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ។

បន្ទាប់ពីលោក ម៉ឹង វិសាលសុខ សមាជិកក្រុមប្រឹក្សាស្រុក បានអានសន្តរកថា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន រួចមក នៅក្នុងឱកាសនោះ លោក គង់ សំអ៊ីម ប្រធានក្រុមប្រឹក្សាឃុំ  បានបញ្ជាក់ថា ជាក់ស្តែង ថ្ងៃ៧មករា គឺជាថ្ងៃដ៏មានសារៈសំខាន់ជាប្រវត្តិ សាស្ត្រ ដែលប្រជាជន នៅតែចងចាំ ជាប់ជានិច្ច ក្នុងក្រអៅបេះដូងគ្រប់ៗរូប អំពីគុណូបការៈដ៏ថ្លៃ ថ្លា មិនអាច កាត់ថ្លៃ បានរបស់ ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចទាំងបី ដែលបានបូជាកម្លាំងកាយ ចិត្ត អាយុ ជីវិត ដើម្បីបុព្វហេតុបម្រើជាតិ និងប្រជាជន ។

ជាមួយគ្នានេះដែរ លោក គឹម សាន់ បានមានប្រសាសន៍ថា រយៈពេល ៣៤ឆ្នាំមុន នេះ បន្ទាប់ពីថ្ងៃ៧ មករា ប្រជាជនកម្ពុជា បានចាប់ផ្តើមស្តារ ប្រទេសជាតិ និងជីវភាពខ្លួន ឡើងវិញ ដែលអ្វីៗគ្រប់យ៉ាង ត្រូវបានបំផ្លាញខ្ទេចខ្តីអស់គ្មានសល់ ជាមួយនឹងផលវិបាកដ៏ ធ្ងន់ធ្ងរបំផុតច្រើន រាប់មិនអស់ ដែលរបប ប៉ុល ពត បានបន្សល់ទុក ហើយត្រូវស្ថិតក្នុងស្ថាន ភាពមានសន្តិភាពផង និងនៅសង្រ្គាម ផងថែមទៀត ។ ក្រោយជ័យជំនះ ៧ មករា ប្រជាជន កម្ពុជាបានសម្រេចជោគជ័យ លើគ្រប់វិស័យ នៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ របស់ខ្លួន។

លោក បានបន្តថា ឆ្លងតាមការពិតជាក់ស្តែងទាំងអស់នេះ បានបង្ហាញច្បាស់ថា កម្ពុជាបាន និង កំពុងតែដើរទៅមុខយ៉ាងស្វាហាប់ តាមទិសដៅ ដ៏ត្រឹមត្រូឆ្ពោះទៅរកអនាគត ដ៏រុងរឿង ដោយឈរ លើមូលដ្ឋានថែរក្សា ពង្រឹង និងពង្រីករាល់សមិទ្ធិផលនៃសង្គមជាតិ ដែលសម្រេចបាន តាំងពីថ្ងៃ ជ័យជំនះ ៧ មករា មកក្រោមការដឹកនាំរបស់ សម្តេចទាំងបី ។

ក្រោយពី បញ្ចប់អង្គពីធីរួចមក ក្រុមការងារបានឆ្លៀតចុះ ទៅពិនិត្យអណ្តូងទឹក ចំនួន៤ និង វិហារខ្មែរឥស្លាម ដែលកំពុងសាងសង់ ជាអំណោយ តាមរយៈសមាគមមូលនិធិអភិវឌ្ឍន៍ ឥស្លាមកម្ពុជា នៅភូមិដំណាក់ខ្លុង និងពិនិត្យផ្លូវលំក្រាលក្រួសក្រហម ប្រវែង៣០គ.ម ដែល កំពុងកសាងពី ស្ថានីយ៍រ៉ារមាស មកស្ថានីយរ៉ាក្តុល នឹងឆ្ពោះទៅភូមិដំណាក់ខ្លុង ឃុំក្រាំង ស្គារ ស្រុកទឹកផុស ព្រំប្រទល់ខេត្តពោធិសាត់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ជិះម៉ូតូ ចេញពីរោងចក្រ ឆ្លងផ្លូវ ត្រូវរថយន្តកៀរ បាក់ស្មងជើងម្ខាង

$
0
0

ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូចេញពីធ្វើការរោងចក្រ មិនបានមើលឆ្វេងស្តាំឲ្យច្បាស់ឆ្លងផ្លូវ ត្រូវរថយន្តកៀរ បណ្តាលឲ្យធ្លាក់ផ្លូវរងរបួសបាក់ស្មងជើង ម្ខាង រីឯរថយន្តបន្តទៅមុខធ្លាក់ចូលប្រឡាយទឹក ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១១និង៦នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ុន សឿន ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ នៅក្នុង មជ្ឈមណ្ឌល សួនវឌ្ឈនៈ ភូមិកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ពាក់ស្លាកលេខ កំពង់ចាម 1C-7493 រងរបួសបាក់ស្មងជើងខាងឆ្វេង ត្រូវបានក្រុម រថយន្តសង្គ្រោះលេខ៧១១ កងពលតូច ង៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ។ ចំណែករថយន្តដែលបើក បុកនោះ ម៉ាកតួរីស ១២កៅអី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D-6684 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ស្របទិសជាមួយនិងម៉ូតូ ចំណែកឯ អ្នកបើកបរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ត្រូវបាននគរបាលឃាត់ខ្លួន នាំយកទៅកាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ។

មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញមកពីរោងចក្រកាត់ដេរ នៅមជ្ឈមណ្ឌលសួនវឌ្ឈនៈ ឆ្លងផ្លូវក្នុងគោលបំណងបត់ទៅជើង រំពេចនោះក៏ មានរថយន្តតួរីសបើកមកយ៉ាងលឿន ជ្រុលចង្កូតបុកយ៉ាងពេញទំហឹង បណ្តាលឲ្យធ្លាក់ពីលើផ្លូវ រងរបួសបាក់ស្មងជើងម្ខាង ចំណែករថយន្តក៏បន្ត ជ្រុលធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយទឹក ក្បែរផ្លូវនោះតែម្តងទៅ ក្រោយពេលកើតត្រូវរថយន្តសង្គ្រោះ របស់អង្គភាព ង៧០ ដឹកយកទៅសង្គ្រោះនៅ បន្ទីរពេទ្យលោកសង្ឃ ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលបន្ត ចំណែកម៉ូតូនិងរថយន្ត រួមទាំងអ្នកបើកបរ ត្រូវយកទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌដង្កោចាត់ ការទៅតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

Camko Motor តាំងបង្ហាញរថយន្ត Hyundai Accent នៅស៊ីធីម៉ល

$
0
0

ភ្នំពេញៈ Hyundai Accent ដ៏ថ្មីស្រឡាង មួយគ្រឿង ត្រូវបាន ក្រុមហ៊ុនCamko Motor យកមក តាំងបង្ហាញ នៅខាងមុខ ផ្សារស៊ីធីម៉ល រយៈពេល ១២ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី១៤ដល់២៥ ខែមករា ឆ្នាំ២០១៣ ដើម្បីទាក់ទាញ អារម្មណ៍មហាជន ។

រថយន្តHyundai Accent គឺជារថយន្តប្រភេទ Sedan ដែលមាន ម៉ាស៊ីន 1.4 សន្សំសំចៃប្រេង ដែល មាន កំរិតប្រហែល ៥លីត្រប៉ុណ្ណោះក្នុងចំងាយ ១០០គ.ម ហើយ ក្រុមហ៊ុនក៏មានការលក់ ជូនដល់ អតិថិជនដោយ ការបង់រំលោះ ជាមួយភាពងាយស្រួល មិនបាច់មាន របស់បញ្ចាំ និង អត្រា ការប្រាក់ទាប ដែលអាចទទួលយកបាន។

តំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្នុងកំឡុងពេលតាំងបង្ហាញនេះ ក្រុមហ៊ុន Camko Motor  មានការ ចុះតម្លៃពិសេស ផ្តល់ការធានារយៈពេល ៥ឆ្នាំ និង ផ្តូរប្រេងម៉ាស៊ីន ជូនដោយឥតគិតថ្លៃ រយៈពេល មួយឆ្នាំពេញ។ ក្រុមហ៊ុន ក៏បានអំពាវនាវ  ដល់ទស្សនិកជន ដែលចូលចិត្តអានព័ត៌មានដើមអំពិល ឱ្យចូលមកទស្សនា និងសាកល្បងរថយន្ត Accent នេះនៅទីតាំង City Mall ជាមួយការផ្តល់ ជូននូវលក្ខ័ណ្ឌ ពិសេសជាច្រើន ចំពោះអតិថិជន ដែលបានចូលមកទស្សនាផ្ទាល់។

គួរបញ្ចាក់ដែរថា Hyundai Accent ក្នុងពេលបច្ចុប្បន្ន បាននិងកំពុងមានកំណើន លក់យ៉ាងខ្ពស់ក្នុង សហរដ្ឋអាមេរិក ហើយបានឈរលំដាប់កំពូល នៃតារាង ក្នុងការលក់របស់ Hyundai Motor អាមេរិក ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កងរាជអាវុធហត្ថចុះ អនុវត្តកែសម្រួល ឯកសណ្ឋានកង ទ័ពនៅលើដង ផ្លូវសាធារណៈ

$
0
0

កំពត៖ កងរាជអាវុធហត្ថក្រុងកំពត បានចុះអនុវត្តកែសម្រួលឯកសណ្ឋាន កងទ័ពនៅគោលដៅ ២កន្លែងលើដងផ្លូវសាធារណៈ ដែលភាគច្រើនជា ប្រជាពលរដ្ឋ ប្រើប្រាស់ឯកសណ្ឋានកង ទ័ពខុសសណ្តាប់ធ្នាប់ខូច កត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងទ័ពយើង។

លោកវរសេនីយ៍ត្រី គឹម ចេស្តា បញ្ជាការកងរាជអាវុធហត្ថ (អ.ហ) ក្រុងបានឲ្យដើមអម្ពិលដឹងនៅវេលា ព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នំា២០១៣ នេះថាការ អនុវត្ត ដកហូត សំលៀកបំពាក់និងមួកឯកសណ្ឋានកងទ័ពនេះគឺ ផ្តើម ប្រតិបត្តិការចាប់តាំងពីថ្ងៃទី ១៦ ខែមករា ឆ្នំា ២០១៣ នៅគោលដៅ ២ចំណុច លើដងផ្លូវសាធារណៈ។ ទី១នៅ ចំណុចផ្លូវបំបែកភូមិតាអេង ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។ លើកំណាត់ផ្លូវជាតិ លេខ ៣៣ កំពត កែប និងទី២ នៅចំណុចមុខវត្តកំពតលើកំណាត់ផ្លូវជាតិលេខ ៣កំពត ព្រះសីហនុ ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ការដកហូតសំលៀកបំពាក់ រួមជាមួយមួកឯកសណ្ឋានផងនោះ ធ្វើឡើងទទួលបានលទ្ធផលជាផ្លែផ្កា ទៅតាមបទបញ្ជារបស់មេបញ្ជាការអ.ហ ខេត្ត ដែល ដាក់ចុះក៏ដូចជា បទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសផងដែរ។ ដោយឡែកអ.ហ ក្រុងកំពតបានអនុវត្តដកហូតឯកសណ្ឋានកងទព័បានជា ច្រើនកំប្លេ រួមជាមួយមួកផងដែរ ភាគច្រើនជា

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមមធ្យោបាយ នៅលើដងផ្លូវទំាំងពីរខាង លើនេះ។លោក គឹម ចេស្តាបន្តទៀតថាអ.ហក្រុងនឹងបន្តអនុវត្ត ថែមទៀតនៅ លើ កំណាត់ផ្លូវនានា ដើម្បីការពារកិត្តិយសនិសេចក្តីថ្លៃថ្នូរជៀសវាង ការស្លៀកពាក់ ឯកសណ្ឋាននេះ ប្រើប្រាស់ទៅលើរូបភាព ល្មើសផ្សេងៗ  ដែល កើត ឡើងជាយថាហេតុ ដែលបង្កអសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលសាធារណជន ទូទៅមានការភ័យខ្លាច។គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗ ចោរកម្មផ្សេងៗ ជាច្រើនជនល្មើសធ្វើឡើង ច្រើនតែស្លៀកពាក់ឯក សណ្ឋានយោធាដើម្បីធ្វើសកម្មភាព នេះបើឆ្លងតាមសាក្សី និងសមត្ថកិច្ចផ្សេងៗ ផង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក អ៊ិត សំហេង អនុញ្ញាតឲ្យ ទីប្រឹក្សា ស្ថានទូត អូស្ត្រាលី ផ្នែកសហ ប្រតិបត្តិការ អភិវឌ្ឍន៍ (AusAID) ចូលជួប សម្តែងការ គួរសម និងជម្រាបលា ក្នុងឱកាស បញ្ចប់បេសកកម្ម នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង អនុញ្ញាត ឲ្យលោកស្រី Megan Anderson ទីបឹ្រក្សាស្ថានទូតអូស្ត្រាលី ផ្នែកសហប្រតិបត្តិការអភិវឌ្ឍ ហៅកាត់ថា (AusAID) ចូលជួបសម្តែងការគួរសម និង ជម្រាបលា ក្នុងឱកាស ដែលលោកស្រី ត្រូវបានបញ្ចប់បេសកកម្មរបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រី Megan Anderson មានប្រសាសន៍ថា ការិយាល័យកណ្តាល របស់ទីភ្នាក់ងារអូស្ត្រាលី ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (AusAID) នៅទីក្រុង Canberra បានសម្រេចតែងតាំង លោក Paul Keogh ជាទីបឹ្រក្សាស្ថានទូតអូស្ត្រាលី ផ្នែកសហប្រតិបត្តិការ អភិវឌ្ឍថ្មី ជំនួសលោកស្រី ដែលបាន បញ្ចប់បេសកកម្មនៅកម្ពុជា កាលពីពេលថ្មីៗនេះ ។

លោកស្រី Megan Anderson មានប្រសាសន៍ទៀតថា រដ្ឋាភិបាលអូស្ត្រាលី មានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាដៃគូ អភិវឌ្ឍទ្វេភាគី ធំជាងគេបង្អស់ទី៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរដ្ឋាភិបាលអូស្ត្រាលី ក៏មានឆន្ទៈខ្ពស់ ក្នុងការគាំទ្រសិទ្ធិរបស់ជនពិការផងដែរ ។

ទន្ទឹមនោះ AusAID ក៏ត្រៀមនឹងរៀបចំ គម្រោងកម្មវិធីពិការភាពថ្មី មួយ ដែលមានទំហំធំជាង និងមានរយៈពេលយូរជាង ដើម្បីជំនួសឲ្យកម្មវិធីខ្លីៗ មួយចំនួនមានស្រាប់ ដែលរៀបនឹងត្រូវបញ្ចប់ផងដែរ ។ មានប្រសាសន៍ នៅក្នុងឱកាសនោះផងដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងល្អរវាង AusAID ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសង្គមកិច្ច ក្នុង អំឡុងពេលដែលលោកស្រី Megan Anderson បំពេញបេសកកម្មនៅកម្ពុជា ។

លោករដ្ឋមន្ត្រី ក៏បាន មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់ នៅក្នុងការ អភិវឌ្ឍវិស័យសុខុមាលភាពសង្គម ជាពិសេស វិស័យពិការភាព ហើយបានកំណត់យកប្រទេស កម្ពុជា ជាប្រទេសគោលដៅ១ ក្នុងចំណោម ប្រទេសគោលដៅ២ នៃការអភិវឌ្ឍវិស័យពិការភាព ។

លោក អ៊ិត សំហេង មានប្រសាសន៍បន្តទៀតថា វិស័យពិការភាពនៅកម្ពុជា គឺជាវិស័យមួយ កំពុងមានការអភិវឌ្ឍ រីកចម្រើនគួរឲ្យកត់សម្គាល់ ហើយចំពោះវឌ្ឍនភាព របស់វិស័យពិការភាព នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺកម្ពុជាបានបង្កើតច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្នុងនោះ ក្រសួងក៏បានរៀបចំអនុក្រឹត្យ ប្រកាសជាច្រើន ដើម្បីអនុវត្តច្បាប់នេះ រួមបញ្ចូលទាំងគោលនយោបាយ ចំពោះជនពិការ ក៏ត្រូវបានដាក់ ឲ្យអនុវត្តផងដែរ ។

លោក អ៊ិត សំហេង បានបន្តទៀតថា ថ្មីៗនេះ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិជនពិការ របស់អង្គការសហប្រជាជាតិ ហើយ អនុសញ្ញានេះ នឹងចូលជាធរមានសម្រាប់កម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ នេះហើយ ។ ដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលកម្ពុជា បាន សម្រេចផ្តល់គ្រឿងឥស្សរយយស សហមេត្រី ថ្នាក់ធិបឌិន្ទ ដល់លោកស្រី  Megan Anderson ខណៈដែលលោកស្រីបានបញ្ចប់ បេសកកម្មនៅ ព្រះរាជា ណាចក្រកម្ពុជា ប្រកបដោយជោគជ័យ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

កាច់កម៉ូតូ មិនបានសម្រេច ត្រូវសមត្ថកិច្ច ចាប់ចូលគុក

$
0
0

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ បានភ្លាមៗ ខណៈដែលពួកគេ បានធ្វើសកម្មភាព កាច់កម៉ូតូ សេ១២៥ នៅមុខ ផ្ទះលេខ ២០៩ ផ្លូវ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣។

ជនសង្ស័យទាំងពីរនាក់ខាងលើនេះ ទី១ ឈ្មោះ តាន់ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ទី២ ឈ្មោះ វិន យ៉ាំប៉ាវ អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ មុនពេលកើតហេតុ ជនសង្ស័យ២នាក់ ដើរសមត្ថកិច្ចឃាត់ខ្លួន ខាង លើនេះ បានដើរតាមផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតមកលិច លុះពេលមកដល់ចំណុច ផ្ទះជាងផ្សារដែកមួយកន្លែង ស្ថិតនៅចំណុចកើតហេតុ ជនសង្ស័យឈ្មោះ តាន់ បានឃើញម្ចាស់ផ្ទះដេក ដោយទុកម៉ូតូចោលមុខផ្ទះ ពេលឃើញឱកាសល្អ ដូចនោះ ឈ្មោះ តាន់ បានរត់ចូលទៅធ្វើ សកម្មភាព កាច់ករម៉ូតូ សេ១២៥ ស៊េរី២០១០ ជិតបានសម្រេច ត្រូវម្ចាស់ផ្ទះឃើញ ស្រែកឆោឡោ ក៏មានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ រួមជាមួយអ្នកដំណើរផ្សេងទៀត នាំគ្នាព័ទ្ធចាប់ជនសង្ស័យបានភ្លាមៗ នៅនឹងកន្លែងកើតហេតុ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ ស្ទឹងមានជ័យ ដើម្បីធ្វើការ សាកសួរ។

ជនសង្ស័យទំាងពីរនាក់ មិនបានឆ្លើយសារភាព ដូចការចោទប្រកាន់ របស់ម្ចាស់ម៉ូតូឡើយ ដោយពួកគេឆ្លើយថា ពួកគេ គ្រាន់តែចូលលួចម៉ាស៊ីន ផ្សារដែកតែប៉ុណ្ណោះ គ្មានបំណងកាច់កម៉ូតូឡើយ។ ដោយយោងទៅតាម ពាក្យសម្តីសាក្សី និងពាក្យបណ្តឹងម្ចាស់ម៉ូតូរងគ្រោះ មិនបានសម្រេច កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទំាងពីររូបនេះ ទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បីធ្វើការ សាកសួរ បន្ត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>