Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ រៀបចំការពិភាក្សា ជំងឺនិងកម្មវិធី សិក្ខាសាលា លំដាប់ថ្នាក់ពិភពលោក

$
0
0

ភ្នំពេញ៖ មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ សហការជាមួយ មន្ទីរពេទ្យបាងកក បានរៀបចំកម្មវិធី សិក្ខាសាលា ពិសេសមួយ ស្តីពី សុខភាពស្ត្រី ដែលនឹងធ្វើបទបង្ហាញដោយ លោកវេជ្ជបណ្ឌិត ផ្នែកជំងឺមហារីកស្បូន និងជំងឺមហារីកដោះ ដែលមានបទ ពិសោធន៍ ជាច្រើនឆ្នំាំ ក្នុងការផ្តល់ប្រឹក្សា យោបល់ នៅថ្ងៃទី ២ ខែមីនា ឆ្នំាំ២០១៣ ខាងមុខនេះ ។

សម្រាប់កម្មវិធីសិក្ខាសាលា ដែលធ្វើឡើងនៅថ្ងៃទី ២ ខែមីនា ឆ្នំា ២០១៣ ចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៥ល្ងាច នឹង ប្រព្រឹត្តទៅនៅ ក្នុងបន្ទប់ Grand Ballroom នៅសណ្ឋាគារភ្នំពេញ ដើម្បីទទួលបាននូវចំណេះដឹង លើការព្យា បាល បច្ចេក វិទ្យាទំនើប និងសេវាថែទំា សុខភាព របស់មន្ទីរបាងកក។

ដើម្បីជ្រាបកាន់តែច្បាស់នូវព័ត៌មានស្តីពីសិក្ខាសាលានេះ លោកអ្នក អាចទាក់ទង កក់កន្លែងទុក ជាមុន តាមរយៈ លេខទូរស័ព្ទ (855) 89 368 677 , (855) 23 365 555 ឬតាមរយៈ អ៊ីម៉ែល bangkokhospital@online.com.kh ព្រោះកន្លែង មានកំណត់។

ជាមួយគ្នានេះ មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ ក៏បានរៀបចំ កាលវិភាគ សម្រាប់ការពិភាក្សា ជាមួយលោក វេជ្ជបណ្ឌិត មក ពីមន្ទីរ ពេទ្យបាងកក នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈផ្ទាល់ដូចខាងក្រោម៖

ថ្ងៃទី ១ -២ ខែមីនា ឆ្នំា ២០១៣ ម៉ោង ១០.០០នាទី ដល់ម៉ោង ១៧.០០ នាទី ជួបជាមួយលោក វេជ្ជបណ្ឌិត Chatchai Koowattanapaisan អ្នកឯកទេសជំងឺមហារីក ។

ថ្ងៃទី ១ មីនា ឆ្នំា២០១៣ ម៉ោង ១០.០០នាទី ដល់ម៉ោង ១៧.០០ នាទី និងថ្ងៃទី ២ មីនា ម៉ោង ១០.០០ ដល់ ម៉ោង ១២.០០ ជួបជាមួយលោក វេជ្ជបណ្ឌិត Viruch Charoeniam ឯកទេសជំងឺមហារីកស្បូន និងលោក វេជ្ជបណ្ឌិត Supakorn Rojananin ឯកទេសជំងឺមហារីកដោះ ។

តាមរយៈកិច្ចពិភាក្សានេះ លោកវេជ្ជបណ្ឌិតនឹងផ្តល់ទៅលើការពិភាក្សារោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ដែលធ្វើឡើង នៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ អាគារលេខ ១១ វិថី ៥៩២ សង្កាត់បឹងកក ២ ខណ្ឌ ទួលគោក ៕

Photo by DAP-News


ស្រវឹង​ស្រា ទាស់​ពាក្យ​សម្តី ជាមួយ​ប្តី ទិញ​សាំង​ដុត​ផ្ទះ ឆេះ​ម៉ត់​គ្មាន​សល់ (មានវិដេអូ)

$
0
0

ភ្នំពេញ៖ ពឹ្រត្តិការណ៍ដ៏គួរឲ្យហួសចិត្តគឺ ស្រ្តីម្នាក់ស្រវឹងស្រាជោគខ្លួនទាស់ពាក្យសម្តី ជាមួយប្តីបន្តិចបន្តួច លួចទិញសាំងដុតផ្ទះម៉ត់ខាននៅ។ ចំណែកឯប្តីនិងសាច់ ញាតិបានត្រឹមសម្រក់ទឹកភ្នែកស្តាយផ្ទះ ដែលស្ត្រីជាប្រពន្ធចិត្តសាហាវដុតចោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ នៅក្នុងក្រុមទី៥ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ផ្ទះមួយខ្នងដែលត្រូវជា ម្ចាស់ដុតចោលខាងលើនេះ មានទំហំ បណ្តោយ៨ម៉ែត្រ និងទទឹង៦ម៉ែត្រ ធ្វើអំពីឈើលើ សសរថ្ម និងមានយ៉ាកខាងក្រោយផ្ទះ ត្រូវអគ្គិភ័យ ឆេះម៉ត់ទាំងស្រុងតែម្តង ក្នុងរយៈពេលតែ២០នាទីតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋនៅជិតចំណុចកើតហេតុបានឲ្យដឹងថា ស្រ្តីខាងលើនេះ មានឈ្មោះ ឈើត ស្រីម៉ៅ អាយុ៤០ឆ្នាំ និងប្តីឈ្មោះ ជុន ចាន់ អាយុ៤២ឆ្នាំ មុខរបរជាកសិករ។

ទាក់ទិននឹងការឆេះខាងលើនេះ មុនពេលកើតហេតុ ស្រ្តីឈ្មោះ ឈើត ស្រីម៉ៅ បានទៅផឹកស្រា នៅផ្ទះលក់ចាប់ហួយមួយកន្លែងក្នុងភូមិ ពេលស្រវឹង បានត្រឡប់មក ផ្ទះរករឿងប្តីបង្ក ជាទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច បុរសជាប្តីឈ្មោះ ជុន ចាន់ បានខាំមាត់សង្កត់ចិត្តដើរចេញពីប្រពន្ធ មិនចង់ឲ្យមានរឿង ប៉ុន្តែប្រពន្ធចិត្តតិរច្ឆាន បានលួចទៅទិញសាំងមកដុតផ្ទះចោល ខ្ទេចម៉ត់អស់ខានស្នាក់នៅ។

ជុំវិញហេតុការណ៍នេះដែរ ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ច និងកងរាជអាវុធហត្ថខណ្ឌ បានអន្តរាគមន៍ជួយពន្លត់ដែរ ប៉ុន្តែ ដោយសារតែ អណ្តាតភ្លើងឆាបឆេះខ្លាំង និងមានខ្យល់មកខ្លាំងនោះ ក៏មិនអាចទប់ស្កាត់បាន ទើបបណ្តោយឲ្យអគ្គិភ័យនេះ ឆេះបំផ្លាញផ្ទះពីរខ្នងខាងលើ ម៉ត់គ្មានសល់តែម្តងទៅ។

បន្ទាប់ពីកើតហេតុ ដោយសារតែទទួលបានដំណឹងពីប្រជាពលរដ្ឋថា ស្រ្តីឈ្មោះ ឈើត ស្រីម៉ៅ ជាអ្នកដុតផ្ទះ សមត្ថកិច្ចក៏សំរេចឃាត់ខ្លួនស្រ្តីរូបនេះ ទៅកាន់ ទីស្នាក់ការប៉ុស្តិ៍សាក់សំពៅ ដើម្បីធ្វើការសាកសួរ។ ប៉ុន្តែប្រជាពលរដ្ឋក៏បានបញ្ជាក់ថា ស្រ្តីនេះជាមនុស្សមិនសូវគ្រប់ គឺមនុស្សប្រសៃប្រសាទ។ អ្វីដែលគួរអាសូរ គឺបុរសជាប្តី និងក្រុមសាច់ញាតិរួមទាំងកូន របស់ស្រ្តីបង្កហេតុខាងលើនេះ ម្នាក់ៗយំស្រែក ព្រោះតែស្តាយលំនៅឋាន និងទ្រព្យសម្បត្តិនៅក្នុងផ្ទះ ដែលខិតខំរក្សាទុក តាំងពីជំនាន់ប៉ុលពត រហូតមកដល់ពេលនេះ ត្រូវស្រី្តជាសាច់ញាតិដុតបំផ្លាញគ្មានស្រណោះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ស្រ្តីស្រវឹងស្រា ឈ្មោះ ឈើត ស្រីម៉ៅ ដុតផ្ទះរបស់ខ្លួនឯងចោល

www.dap-news.com

{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/February/id-030/21022013.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/February/id-030/Kosal-0297.jpg&width=400&height=300{/jwplayer}

អាជ្ញាធរ ក្រុងស្វាយរៀង បើកភ្នែក មើលរោងឡើងផ្ទះ នៅជិតផ្សារ វាលយន្តផង

$
0
0

ស្វាយរៀង៖ ក្រុមប្រជាពលដ្ឋ ដែលធ្វើដំណើរទៅផ្សារវាលយន្ត និងប្រជាពលរដ្ឋដែលមានទីលំនៅ ខាងកើតឈៀងខាងជើងផ្សារ បាននាំគ្នារិះគន់យ៉ាងខ្លាំង ដល់អាជ្ញាធរដែនដីក្រុងស្វាយរៀង ថាមិនគួរអនុញ្ញាតឲ្យគេសង់រោងឡើងផ្ទះពេញទាំងផ្លូវ ដែលនាំឲ្យប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នោះទេ។

ប្រជាពលរដ្ឋម្នាក់ ដែលមានទីលំនៅក្បែរកន្លែង គេធ្វើរោងឡើងផ្ទះនោះ បានស្នើឲ្យក្រុមអ្នកកាសែតជួយថតយកទៅចុះផ្សាយផង ព្រោះមិនដែលមានអ្នកណាគេ ធ្វើរោងការ ឬរោងបុណ្យពេញទាំងផ្លូវនោះទេ។

ពលរដ្ឋរូបនេះរិះគន់បន្តថា «សូមជួយថតយកទៅចុះផ្សាយ ដើម្បីឲ្យលោកចៅហ្វាយក្រុងបានមើលឃើញផង ហេតុអ្វីបានជាអនុញ្ញាត ឲ្យធ្វើរោងពេញទាំងផ្លូវបែប នេះទៅវិញ»។

លោកបានបន្តទៀតថា ទីនេះគឺជាទីប្រជុំជន និងមានផ្សារដ៏ធំ ដែលមានមនុស្សជាច្រើន បានធ្វើដំណើរឆ្លងកាត់ជាច្រើន តើវាសមទេបើគ្រាន់តែឡើងផ្ទះ សង់រោង ឡើងពេញផ្លូវនោះ? អ្នកណាក៏មានរវល់ម្ដងម្កាលដែរ តែគេធ្វើរោងបុណ្យ ឬរោងការតែមួយជំហៀងផ្លូវ គេទុកមួយចំហៀងផ្លូវសំរាប់ធ្វើដំណើរ តែនេះបិទផ្លូវមួយ ជិតតែម្ដង។

មន្រ្តីរាជការម្នាក់ ដែលមានទីលំនៅជិតផ្ទះនោះ បាននិយាយថា បានជាមានការសាងសង់បែបនេះ ព្រោះម្ចាស់ផ្ទះ គឺជាអាជ្ញាធរដែនដី ពោលគឺម្ចាស់ផ្ទះជា ចៅសង្កាត់រងទី១ នៅសង្កាត់ស្វាយរៀងនេះ ហេតុដូច្នោះហើយបានជាមានការអនុញ្ញាត ឲ្យសង់រោងឡើងផ្ទះពេញទាំងផ្លូវទាំងមូល។

បើតាមមតិមន្រ្តីរាជការម្នាក់នេះ ក្នុងនាមជាអាជ្ញាធរដែនដី មិនគួរណាលោកចៅសង្កាត់រងធ្វើរោងឡើងផ្ទះបែបនេះទេ គួរណាធ្វើជាគំរូដល់ប្រជាពលរដ្ឋ ដទៃទៀត យកគំរូតាម ហើយម្យ៉ាងទៀតគួរណាស់ តែលោកចៅហ្វាយក្រុងស្វាយរៀ ងមុននិងអនុញ្ញាតឲ្យសង់រោងឡើងផ្ទះ គួរតែពិចារណាផង ថាតើនឹងមានការរិះគន់ពី ប្រជាពលរដ្ឋដែរឬទេ បើឲ្យសង់រោងពេញផ្លូវបែបនេះ ឬមួយអាងតែគ្នាឯង ចេះតែអនុញ្ញាត ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ?៕

www.dap-news.com

សង់រោងឡើងផ្ទះបិទផ្លូវជិត

វ៉េណេស៊ុយអេឡា ចោទអាមេរិកថា លូកដៃ ចូលកិច្ចការ ផ្ទៃក្នុងខ្លួន

$
0
0

ការ៉ាកាស៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា រដ្ឋាភិបាលវ៉េណេស៊ុយ អេឡា បានចោទប្រកាន់ទៅកាន់អាមេរិកថា បានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ស្រី វិចតូរៀ នូលែន បាននិយាយកាលពីថ្ងៃពុធ ថាលោកប្រធានាធិបតី ហ៊ូហ្គោ ឆាវែស មិនអាចបន្តតំណែងទៅមុខបាន និង ត្រូវការការផ្ទេរអំណាចនោះ។

រដ្ឋាភិបាល វ៉េណេស៊ុយអេឡា បាននិយាយថា ការលើកឡើងរបស់លោកស្រី នូលែន គឺ បង្ហាញអំពីការលូកដៃថ្មីមួយទៀត ពីសំណាក់រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន មកលើកិច្ចការ ផ្ទៃក្នុងរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា។

សេចក្តីថ្លែងការណ៍ពីសំណាក់រដ្ឋាភិបាល វ៉េណេស៊ុយអេឡា បានបន្តទៀតថា អ្វីដែលបានថ្លែងដោយអ្នកនាំពាក្យអាមេរិកនោះ បាន បញ្ជាក់យ៉ាង ច្បាស់ អំពីការឈរនៅខ្សែតែមួយ នៃការបង្កភាពវឹកវរដល់ប្រទេសអាមេរិកឡាទីន មួយនេះ។

គួរបញ្ជាក់ថា ផងដែរថា កាលពីថ្ងៃពុធ គឺ មួយថ្ងៃបន្ទាប់ពីលោក ឆាវែស ធ្វើមាតុភូមិនិវត្តន៍ ពី ប្រទេសគុយបាមកវិញនោះ លោកស្រី នូលែន ត្រូវបាន ក្រុមអ្នកសារព័ត៌មានសាកសួរអំពី ស្ថានការណ៍ជាក់ស្តែងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលតែងតែរឹងទទឹងជាមួយ អាមេរិកនោះ។ ការសួរសំនួរ ឡើងបែបនេះ បានធ្វើឡើងក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃ ដែល តែងតែធ្វើឡើងនៅក្រសួងការបរទេសអាមេរិក ស្តីអំពីស្ថានការណ៍នានាទាំងជាតិ និង អន្តរជាតិ។

Photo by DAP-News

ទីស្នាក់ការ ត្រួតពិនិត្យ ច្រកទ្វារ នៅកម្ពុជា មាន៧២

$
0
0

ភ្នំពេញ៖ របាយការណ៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារនៅទូទាំងប្រទេសកម្ពុជា សរុបមានចំនួន៧២ ក្នុងនោះ ច្រកទ្វារអន្តរ ជាតិ៤, ច្រកទ្វារព្រំដែនអន្តរជាតិ១៩, ច្រកទ្វារព្រំដែនទ្វេភាគី១២, ច្រកទ្វារតំបន់ព្រំដែន២៧ និងច្រកទ្វារកំពង់ផែសមុទ្រ១០។

របាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រសួងបានចុះត្រួតពិនិត្យ និងសិក្សាករណីសំណើ សុំបង្កើតច្រកទ្វារព្រំដែនទ្វេភាគី សំណើសុំដំឡើង កម្រិតច្រកទ្វារព្រំដែនមួយចំនួន ដូចជា ច្រកទ្វារព្រំដែនទ្វេភាគីកន្ទុយនាគ ខេត្តរតនគិរី, ច្រកទ្វារតំបន់ព្រំដែន កោះសំពៅ ខេត្តព្រៃវែង, ច្រកទ្វារតំបន់ព្រំដែនទន្លូង ខេត្តកំពង់ចាម, ព្រមទាំងបានចាត់មន្រ្តីឲ្យចុះបំពេញបេសកម្ម ដើម្បីពិនិត្យស្ថានភាពច្រកទ្វារព្រំដែន និងវាយតម្លៃ សកម្មភាពការងារ នៅតាមបណ្តាទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែននានា។

របាយការណ៍ដដែលបន្ថែមថា ក្រសួងមហាផ្ទៃបានគាំទ្រ សម្របសម្រួល និងរៀបចំសំណើសុំគោលការណ៍ ដើម្បីឲ្យមានការចងសម្ព័ន្ធមេត្រីភាព និងចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងខេត្ត ក្រុងនៅកម្ពុជា ជាមួយខេត្ត-ក្រុងនៃបណ្តាប្រទេសក្បែរខាងដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង់ ជាមួយខេត្តវិញឡុង ក្រុងដាណាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ខេត្តសៀមរាប និងប៉ៃលិន ជាមួយខេត្តអូដឺសែន និងក្រុងហ្ស៊ែកបួរអ៊ុកតឺវីស នៃសាធារណរដ្ឋបារាំង។ ខេត្តសៀមរាប និង ក្រុងព្រះសីហនុ ជាមួយខេត្តជាំងស៊ី និងក្រុងជីនីង របស់ខេត្តសានដុង ក្រុងហ្វ៊ូស៊ុន របស់ខេត្តលាវនីង នៃសាធារណរដ្ឋប្រជាមានិតចិន ខេត្តកំពង់ចាម ជាមួយទីក្រុង ណាមយ៉ាងជូ នៃសាធារដ្ឋកូរ៉េ៕

គុយបា, អ៊ីរ៉ង់ នឹង​ជំរុញ​ទំនាក់​ទំនង ផ្នែក​សេដ្ឋ​កិច្ច

$
0
0

ឡាហាវ៉ាន៖ សារព័ត៌មានប្រចាំថ្ងៃ ហ្គ្រេនម៉ា របស់រដ្ឋគុយបាបានផ្សាយកាលពីថ្ងៃពុធ ទី២០ ខែកុម្ភៈ ថា អនុប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តីប្រទេស គុយបា លោក រីកាដូ កាព្រីសាស និងអនុប្រធានកិច្ចការបរទេស របស់អ៊ីរ៉ង់លោក អាលី សាអ៊ីដលូ ដែលបានធ្វើទស្សនកិច្ចនៅគុយបា ដោយភាគីប្រទេសទំាងពីរ បានបង្ហាញទឹកចិត្តក្នុងការ បង្កើនចំណងទាក់ទងផ្នែកសេដ្ឋកិច្ច ក្នុងកម្រិតដូចគ្នាជាមួយនឹង ផ្នែកនយោបាយដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ ២០១៣ ដោយស្រង់សម្តីរបស់លោក កាព្រីសេស ដែលបាននិយាយថា «ប្រទេសគុយបា មានចំណាប់អារម្មណ៍ក្នុងការឹតចំណង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាមួយនឹងប្រទេសអ៊ីរ៉ង់ខណៈ ប្រេសិតពិសេសរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីនីចាដ ក៏បានលើកឡើង ដែរថា «ការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច អាចធ្វើឲ្យចំណងទាក់ទងផ្នែកនយោបាយ នៃប្រទេសទំាងពីរខ្លំាងក្លា ប្រសិនបើប្រទេសទំាងពីរ ខិតខំជំនះការលំបាក របស់គ្នាទៅវិញទៅមក»។
ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ចនេះដែរ ប្រជាជាតិទំាងពីរនេះ កំពុងតែប្រទាញប្រទង់ជាមួយផល ប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលជាការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុង ឡាហាវ៉ាន និងរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ បានបង្កើត ចំណងការទូតជាមួយគ្នា ជាលើកដំបូងចាប់តំាងពីឆ្នាំ១៩៧៥ ហើយមួយឆ្នាំក្រោយមក បានសម្រេចចិត្តរំលាយទំនាក់ទំនងនេះចោល ប៉ុន្តែនៅឆ្នាំ១៩៧៩ បានបន្តឡើងវិញ បន្ទាប់ពីប្រជាជននាំគ្នាផ្តួលរំលំ របបរាជានិយមមកនោះ។

បើយោងតាមតួលេខថ្មីៗបានបង្ហាញថា ប្រទេសទំាងពីរបានរក្សាកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយគ្នា ក្នុងវិស័យកសិកម្ម អប់រំ វិស្វកម្ម និងផ្នែកជីវបច្ចេកវិទ្យា ក្នុងចំណោមវិស័យជាច្រើនទៀត ដែលគិតជាទឹកប្រាក់មាន ៦០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១៕

DAP-News

អនុប្រធានកិច្ចការបរទេស របស់អ៊ីរ៉ង់លោក អាលី សាអ៊ីដលូ

អាមេរិក ក្រើនរំលឹក ពលរដ្ឋរបស់ខ្លូន ទូទាំងពិភពលោក ឱ្យប្រយ័ត្នការ វាយប្រហារ ដោយភេរវកម្ម

$
0
0

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានចេញសេចក្តី ប្រកាសនៅថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៣ នេះ ដើម្បីក្រើនរំលឹក ដល់ប្រជាពលរដ្ឋខ្លួន ទូទាំងពិភពលោក ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការធ្វើ ដំណើរ ជាពិសេសនៅភូមិភាគអាស៊ី អាគ្នេយ៍ ព្រោះកន្លងទៅមានការ លេចឮពីសកម្មភាពរបស់ ក្រុម អាល់កៃដា តាលីបង់ និង ក្រុម ដទៃទៀត ដែលត្រៀមបង្កភេរវកម្មនៅក្នុងតំបន់នេះ។

នៅក្នុងសេចក្តីប្រកាសដដែល បានបញ្ជាក់ទៀតថា ក្រុម អាល់កៃដា និង ក្រុមភេរវកម្មដែលមានការពាក់ព័ន្ធ ដទៃទៀត មានផែនការបង្កវិនាសកម្ម និង បំផ្លាញផលប្រយោជន៍អាមេរិក ក្នុងភូមិភាគផ្សេងៗ ជាបន្តបន្ទាប់ រូមទាំង អឺរ៉ុប អាស៊ី អាហ្វ្រិក និង មជ្ឈឹមបូព៌ា។ សម្រាប់យុទ្ធសាស្រ្តការវាយប្រហារ មានដូចជា ដាក់គ្រាប់ បែកអត្តឃាត លបវាយប្រហារ ចាប់ជាចំណាប់ខ្មាំង និង មធ្យោបាយផ្សេងទៀត ដោយក្រុមជុ្រលនិយមអាច នឹងប្រើប្រាស់ អាវុធ ធម្មតា ឬ អាវុធ ដែលមានអនុភាពក្នុងការកំទេចគោលដៅ មានប្រសិទ្ធភាពខ្ពស់។ក្រុមនេះ ដែរ ជ្រើសរើសគោលវាយប្រហារសំខាន់ៗ ដូចជា កន្លែងសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឬ ឯកជន ។

ក្រសួងការបរទេសអាមេរិក បានផ្តល់ជាឧទាហរណ៍ ចំពោះគោលដៅដែលត្រូវវាយប្រហារដោយក្រុម ភេរវករ ដូចជា កន្លែងប្រកួតកីឡាសំខាន់ៗ កន្លែងស្នាក់អាស្រ័យ អាគារបុគ្គលិក សណ្ឋាគារ ក្លីបរាត្រី អាហារដ្ឋាន កន្លែង ប្រារព្ធពិធីសាសនា សាលារៀន កន្លែងសាធារណៈ និង កន្លែងទេសចរណ៍ ទាំងក្នុង សហរដ្ឋអាមេរិក និង បរទេស ដែលមានមនុស្សច្រើនកុះករចូលរួម ជាពិសេសក្នុងបុណ្យធំៗ ប្រចាំឆ្នាំ។

លោក ស្លូត សំបូរ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅឃុំក្រាំងស្គារ ក្នុងឱកាស ចែក អត្តសញ្ញាណប័ណ្ណគំរូថ្មី

$
0
0

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ លោក ស្លូត សំបូរ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយសហការី ជាច្រើនរូប បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីចែក អត្តសញ្ញាណប័ណ្ណគំរូថ្មី នៅភូមិទាំង៦ នៅតំបន់ក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោក ខែម វិបុល អធិការស្រុកទឹកផុស  បានរាយការណ៍ថា ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០១៣នេះ ក្នងឃុំក្រាំងស្គារ ទទួលបានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ(គំរូថ្មី) ដែលបានធ្វើកាលពីឆ្នាំ២០០៩ កន្លងមក បានចំនួន ១០៧៨នាក់ (ស្រី ៥៥៤នាក់) បានចែកជូនដល់ ដៃប្រជាពលរដ្ឋ កន្លងរួចមក ហើយ រហូតដល់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ទើបទទួលបានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ(គំរូថ្មី) បន្ថែម ទៀត មានចំនួន ៩១៨ នាក់ (ប្រុស ៤១៣នាក់) ដែលស្ថិតនៅទាំង១៣ភូមិ ហើយបានធ្វើពីធី ចែកជូនដល់ដៃប្រជាពលរដ្ឋនា ឱកាសនេះ ដើម្បីសម្រាប់យកទៅប្រើប្រាស់ ឱ្យបានទាន់ ពេលវេលា តាមតម្រូវការរបស់គាត់ ។

លោកវរៈសេនីយ៍ឯក ឡុង ម៉ាលី ស្នងការរងនគរបាលខេត្ត បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋថែរក្សា អត្តសញ្ញណប័ណ្ណ កុំឱ្យបាត់បង់ ព្រោះវាសំខាន់ណាស់ក្នុង ការបញ្ជាក់អត្តសញ្ញាណ របស់ខ្លួន និងជាអាយុជីវិត របស់ខ្លួន ផងដែរ ព្រមទាំងអាចយកទៅប្រើ ប្រាស់តាមតម្រូវការរបស់ខ្លួន ទៀតផង ។

ជាមួយគ្នានេះដែរ លោក ស្លូត សំបូរ បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ពង្រឹងស្មារតី សាមគ្គីគ្នា បន្តការគាំទ្រនូវគោលជំហរ សកម្មភាព ស្នាដៃ និងគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា បន្តទៀត និងប្រើប្រាស់សិទ្ធជាប្រជាពលរដ្ឋ រាយការណ៍ រាល់សកម្មភាព មិនប្រក្រតីផ្សេងៗ ដែលកើតមាន នៅក្នុងភូមិ-ឃុំ របស់ពួកគេ ៕

Photo by DAP-NEWS

Photo by DAP-NEWS


លោក ញឹម វណ្ណដា បានបើកវេទិកាជាតិ ការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ លើកទី ២៣

$
0
0

សៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៣នេះ លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី ជាអនុប្រធានទី១ គណ:កម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្ដរាយ (គ.ជ.គ.ម) ជាអធិបតីភាព ក្នុងការបើក វេទិកាជាតិ ការកាត់ បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ លើកទី២៣ នៅសណ្ឋាគារ អង្គរ ប៉ារ៉ាឌី លើកយកប្រធានបទ មកពិភាក្សា ស្តីពី “ការបញ្ជ្រាបការកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ និងការបន្ស៊ាំទៅ នឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងកម្មវិធីអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ” ។

វេទិកាថ្ងៃនេះ ដោយមានការចូលរួមពី ក្រុមការងារគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះ មហន្តរាយក្រសួងពាក់ព័ន្ធ ជាសមាជិកគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានដូចជា ក្រសួងផែនការ, ក្រសួងបរិស្ថាន, ក្រសួង មហាផ្ទៃ កម្មវិធីអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយ ខេត្ត មកពី១៦ខេត្តក្រុង គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយស្រុក គណៈកម្មាធិការ គ្រប់គ្រងគ្រោះ មហន្តរាយ ឃុំ មន្ទីរជាសមាជិកគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប អង្គការដៃគូ ជាតិនិង អន្តរជាតិ ដែលសរុបរួម ១១០នាក់។ និងមានការចូលរួម ឧបត្ថម្ភពី អង្គការដៃគូ អភិវឌ្ឍដែលមានដូចជា  អង្គការ ភ្លែនអន្តរជាតិ កម្ពុជា អង្គការការីតាសកម្ពុជា អង្គការអុកស្វាម អង្គការទស្សនៈ ពិភពលោកកម្ពុជា អង្គការ សង្រ្គោះកុមារ  អង្គការឃែរកម្ពុជា និងអង្គការលំនៅដ្ឋានមនុស្ស ជាតិកម្ពុជា ដែលបានជួយគាំទ្រ ទាំងផ្នែក បច្ចេកទេស ។

លោក ញឹម វណ្ណដា បានមានប្រសាសន៍បើកវេទិកា មួយដ៏មានសារៈសំខាន់ សម្រាប់ការអនុវត្ត សកម្មភាពការងារ គ្រប់គ្រង គ្រោះមហន្តរាយនៅព្រះរាជាណាចក្រ កម្ពុជា ក្នុងគ្រប់វិស័យដូចជា ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរ ជាតិ និងក្រុមការងារនានា ដែលកំពង់បានអនុវត្តសកម្មភាព លើការកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ។ វេទិកានេះមានគោលបំណង ធ្វើការឆ្លុះបញ្ចាំងទៅលើ ការងារកាត់បន្ថយគ្រោះមហន្តរាយដែលអង្គការនិមួយៗ បានអនុវត្តកន្លងមក និង ធ្វើការផ្លាស់ប្តូរនូវបទពិសោធន៏ និងទស្សនៈវិស័យពីគ្នាទៅវិញទៅមក ដើម្បីរិះរក មធ្យោបាយ និងយុទ្ឋសាស្រ្ត អនុវត្តន៏ថ្មីៗ និងដើម្បីឆ្លើយបតការកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ ឲ្យកាន់ តែ មានប្រសិទ្ឋិភាពខ្ពស់ ។

លោកបន្ដថា ដូចជាអនុសាសន៍ដ៏ថ្លៃថ្លា របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា ដែលបានជំរុញឲ្យដៃគូអភិវឌ្ឍន៏ យកចិត្តទុកដាក់ជាពិសេស លើការធ្វើផែនការ ដែលតម្រូវឲ្យ មានការដាក់បញ្ចូល ការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដើម្បីឆ្លើយតបឲ្យ មានការអភិវឌ្ឍន៍ ប្រកប ដោយនិរន្តភាព។ នឹងក៏ដូចអនុសាសន៏ ១១ចំណុច របស់សម្តេចក្នុង កិច្ចប្រជុំចង្អៀត រវាងរាជរដ្ឋាភិបាល និង អង្គការ សង្គមស៊ីវិល នៅថ្ងៃទី១៧ គុម្ភៈ ២០១២ ដែលសម្តេចជំរុញឲ្យ អង្គការដៃគូ ដើរតួយ៉ាងសំខាន់ និង បន្តយក ចិត្តទុកដាក់ លើការងារកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ។

សូមរំលឹកថា ទឹកជំនន់បានកើតឡើងនៅក្នុងឆ្នាំ២០១១ ដែលប៉ះទង្គិចខេត្តចំនួន១៨ ក្នុងចំណោមខេត្ត ទាំងអស់ ២៤ ក្នុងប្រទេសកម្ពុជា និងនាំឲ្យបាត់បង់ជីវិត មនុស្សចំនួន ២៥០នាក់ ក្នុងនោះប្រមាណ៥០% គឺជាកុមារ។ ទឹកជំនន់នេះ បានបង្កការប៉ះពាល់មកលើប្រជាពលរដ្ឋ ចំនួនច្រើនជាង ១,៧៧លាននាក់ ដែលត្រួវជា ១៣% នៃចំនួនប្រជាជនសរុប ។ ការប្រែប្រួលអាកាសធាតុ ត្រូវបានព្យាករណ៍ ថានឹងបង្កើនភាពញឹកញាប់ ដែលបង្កឲ្យ មានភាព ធ្ងន់ធ្ងរដែលបណ្តាល មកពីបាតុភូតធម្មជាតិកំណាច ដែលអាចប្រែក្លាយទៅ ជាគ្រោះមហន្តរាយ ដែល កាន់ តែអាក្រក់ ជាខ្លាំងឡើងៗ។ ទោះបីជាឆ្នាំ២០១២ ប្រទេសកម្ពុជាយើងមិនបាន ទទួលការវាយប្រហារ ពីទឹក ជំនន់ ដូចឆ្នាំ២០១១ ក៏ដោយ បញ្ហាគ្រោះមហន្តរាយ ដោយសាមនុស្សក្តី និង ធម្មជាតិក្តី ក៏នៅតែជាប្រធាន មួយក្តៅ គគុកផងដែរ ដែលយើងត្រូវ យកចិត្តទុកដាក់ តួយ៉ាងនាដើមឆ្នាំនេះ ករណីផ្តាសសាយ បក្សី ចំនួន ៧ករណី បានកើត ដែលបណ្តាលស្លាប់ ៦ករណី ក្នុងនោះកុមារ ៦ និង បុរសអាយុ៣៥ឆ្នាំ ម្នាក់ ។

ហើយ ឆ្លងតាមបទពិសោធន៍គ្រោះមហន្តរាយនាពេលថ្មីៗ មកលើប្រទេស កម្ពុជាយើងនេះ វាបានកែប្រែឲ្យ មានកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការត្រៀម បង្កាគ្រោះមហន្តរាយ ការគ្រប់គ្រងហានិភ័យ នៃគ្រោះមហន្តរាយ និងការសម្របសម្រួល ដើម្បីឲ្យមានវិធានការ ឆ្លើយតបនៅកម្ពុជា កាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុន។ ក្រៅពីនេះក៏មានការទទួលស្គាល់ កាន់តែច្រើនឡើងផងដែរ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងគ្រប់វិស័យ ថា ប្រសិនបើគ្មានកិច្ច ប្រឹងប្រែងម៉ត់ចត់ ដើម្បីកាត់បន្ថយគ្រោះ មហន្តរាយនិងហានិភ័យ នៃការប្រែប្រួល អាកាសធាតុ ។ ការខូចខាតបង្ក ដោយគ្រោះមហន្តរាយនានា ដែលតម្រូវឲ្យមាន ការឆ្លើយតបនិង ការស្តារឡើង វិញ ដែលត្រូវចំណាយ ថវិកាខ្ពស់ នឹងក្លាយជាឧបសគ្គយ៉ាងធំមួយ ក្នុងការឈានទៅ សម្រេចគោលដៅ អភិវឌ្ឍន៍ របស់កម្ពុជា ជាពិសេសការឆ្លើយតប ទៅលើអាទិភាពខ្ពស់បំផុត របស់កម្ពុជាក្នុងការ កាត់បន្ថយភាពក្រីក្រ។

ហើយលោក សង្ឃឹមថា ការពិភាក្សានៅថ្ងៃនេះនឹងទទួលបាន ការសិក្សាលើមេរៀនល្អៗ ដែលទទួលបានពី បទ ពិសោធន៍ ជាក់ស្តែង ក្នុងការអនុវត្តគោលការណ៍ ណែនាំសម្រាប់បញ្រ្ជាប ការកាត់បន្ថយ ហានិភ័យនៃគ្រោះ មហន្តរាយ និង ការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ ទៅក្នុងកម្មវិធីអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅ ថ្នាក់ក្រោមជាតិ ។ ទទួលបានព័ត៌មានអំពីដំណើរការ ធ្វើបច្ចុប្បន្នភាព ផែនការអភិវឌ្ឍន៍ យុទ្ធសាស្ត្រជាតិ ឆ្នាំ ២០០៩-២០១៣ និងក៏បានសិក្សាស្វែងរកវិធីថ្មី នានាសម្រាប់បញ្រ្ជាប ការកាត់បន្ថយ ហានិភ័យនៃ គ្រោះមហន្តរាយ និង ការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍន៍ យុទ្ធសាស្ត្រជាតិ ជាបន្ទាប់សម្រាប់ឆ្នាំ ២០១៤ – ២០១៨ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អនឡាញ ចូលរួមសិក្ខាសាលា ស្តីអំពី ច្បាប់ចរាចរណ៍ ជាមួយ កាកបាទក្រហមកម្ពុជា

$
0
0

ភ្នំពេញៈ ក្រុមហ៊ុន អនឡាញ (ONLINE) បានរួមសហការ ជាមួយកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងទៅ បានរៀបចំសិក្ខាសាលាមួយ ស្តីអំពីច្បាប់ចរាចរណ៍ នៅប្រទេសកម្ពុជា ជូនដល់សិស្ស-និស្សិតនានា ក្នុងសាកល វិទ្យាល័យភូមិន្ទភ្នំពេញ។

លោកចេវ ហាក់ អនុប្រធានការិយាល័យ សណ្តាប់ធ្នាប់ចរាចរណ៍ រាជធានីភ្នំពេញ ក៏បានធ្វើការលើកឡើង អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញនាពេល បច្ចុប្បន្ននេះផងដែរ។ លោកវរៈសេនីយ៍ត្រី រូបនេះ បានធ្វើការណែនាំ អំពីស្លាកសញ្ញាចរាចរណ៍ផ្លូវគោកជូនដល់ សិស្ស និស្សិតទាំងអស់ ដែលបានចូលរួម ព្រមទាំងដាស់តឿន ក្រើនរំឮកសិស្ស និស្សិតទាំងអស់ ឲ្យត្រូវតែយល់ ច្បាស់នូវស្លាកសញ្ញាចរាចរណ៍ ហើយត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត។

លោកស្រី លុយ កូឡាប ទីប្រឹក្សាបច្ចេកទេស គម្រោងសុវត្ថិភាពចរាចរណ៍ កាកបាទក្រហម បានបង្ហាញនូវ របៀបប្រើប្រាស់ មួកសុវត្ថិភាព និងការអប់រំស្តីអំពី ផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបណ្តាលមក ពីការមិនប្រើមួកសុវត្ថិភាព ក៏ដូចជាការប្រើប្រាស់មិនបានត្រឹមត្រូវផងដែរ។ ជាមួយគ្នានេះដែរ អនឡាញ (ONLINE) ក៏បានចូល រួមឧបត្ថម្ភ ជាថង់ក្រណាត់ សៀវភៅ ប៊ិចអនឡាញ និងសម្ភារៈផ្សេងៗទៀត ដែលមាន ដូចជា អាវយឺត មួកសុវត្ថិភាព ផងដែរ ដើម្បីជូនជាកាដូដល់សិស្ស និស្សិត ដែលបានចូលរួម ក្នុងកម្មវិធី សំណួរ-ចម្លើយសី្តអំពីច្បាប់ចរាចរណ៍ជើងគោកនេះ។

កញ្ញា ហង្ស ស្រីរ័ត្ន និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ការរៀបចំឡើង នូវ សិក្ខាសាលានេះ បានធ្វើឲ្យនាងយល់ដឹងកាន់តែច្បាស់ នូវស្លាកសញ្ញាចរាចរណ៍។ នាង នឹងចូលរួម ធ្វើការ ផ្សព្វផ្សាយបន្ត នូវចំណេះដឹងដែលទទួលបានក្នុងថ្ងៃនេះ ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា ដើម្បី ឲ្យប្រជាពលរដ្ឋ នៅប្រទេសកម្ពុជា យល់ដឹងកាន់តែច្បាស់ នូវច្បាប់ចរាចរណ៍ជើងគោកនេះ ៕

កម្មករជាង ៤០០នាក់ នៅរោងចក្រ Global Footwear ធ្វើកូដកម្ម ទាមទារ លក្ខខណ្ឌ ការងារ ៦ចំណុច

$
0
0

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី ជាង៤០០នាក់ ដែលបម្រើការងារនៅរោងចក្រ Global Footwear មានទីតាំងស្ថិតនៅ ភូមិដំណាក់អម្ពិល ឃុំដំណាក់អម្ពិល ស្រុក អង្គស្នួល ខេត្តកណ្តាល បានធ្វើកូដកម្មដើម្បីទាមទារ លក្ខខណ្ឌការងារចំនួន ៦ចំណុចពីថៅកែ។

លោក កុយ វាសនា ជាកម្មករម្នាក់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ថា ក្រុមមកម្មករបានផ្ទុះកូដកម្ម ដើម្បីស្នើសុំលក្ខខណ្ឌ ការងារ ចំនួន៦ចំណុច ហើយក្នុងចំណោមនោះ មានមួយចំណុចថៅកែ បានគាបសង្កត់មកលើក្រុមកម្មករជាខ្លាំង ដោយគ្រាន់តែពួកគេចូលក្នុងបន្ទប់ទឹក បានកំណត់ពេលវេលា ដោយមានការកត់ឈ្មោះ ជាច្រើនដំណាក់ថែមទៀតផង។

លោកបន្តថា “សុំកុំឲ្យថៅកែចិនគាបសង្កត់កម្មករខ្លាំង ក្នុងលក្ខណៈចង់ផ្លាស់ប្តូរទៅផ្នែកនេះ ផ្នែកនោះ តាមអំពើចិត្តពេក ហើយសូម្បីតែទៅបង្គន់ កំពុងតែបត់ជើងធំគេ (ថៅកែ) បញ្ជាឲ្យកូនចៅ ដើរគោះទ្វារគ្រប់បន្ទប់ទាំងអស់”។

លោកបន្ថែមថា បញ្ហានេះបានកើតឡើងមកជាយូរហើយ ប៉ុន្តែពួកកម្មករ ចេះអត់ទ្រាំរហូតមក ទើបនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស៊ូទ្រាំលែងបាន ក៏ផ្ទុះកូដកម្មតែ ម្តងទៅ ហើយប្រសិនបើពុំមានដំណោះស្រាយទេ ក្រុមកម្មករនៅតែបន្តធ្វើកូដកម្ម ទាល់តែមានដំណោះស្រាយ។

លោក សយ ចន្ធូ មន្រ្តីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងដែរថា ក្រុមកម្មករផ្ទុះកូដកម្ម ដោយសារតែអត់ទ្រាំលែងបាន ចំពោះការជិះជាន់មក លើក្រុមកម្មករពីថៅកែរោងចក្រ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ពុំទាន់អាចទាក់ទងខាង ភាគីរោងចក្រ ដើម្បីឲ្យបំភ្លឺជុំវិញការទាមទារ និងចោទប្រកាន់ពីក្រុម កម្មករបាននៅឡើយ។

លក្ខខណ្ឌការងារទាំង ៦ចំណុច របស់កម្មករទាមទារនោះរួមមាន៖
ទី១-ស្នើសុំលុយបាយថ្ងៃត្រង់ ១៣ដុល្លារ ក្នុងមួយខែ
ទី២-មិនត្រូវបង្ខំកម្មករឲ្យធ្វើការថែមម៉ោង
ទី៣-សុំម៉ាស៊ីនស្គេនមេដៃបន្ថែមទៀត
ទី៤-ពេលកម្មករទៅបន្ទប់ទឹក មិនត្រូវកត់លេខកាតជាច្រើនកន្លែង ដើម្បីទុកគំរាមកម្មករ
ទី៥-ស្នើសុំឲ្យមានដំឡើងប្រាក់ខែដូចគ្នានៅផ្នែកការងារដូចគ្នា
ទី៦-មិនត្រូវដកកម្មករទៅផ្នែកផ្សេងតាមអំពើចិត្តនោះទេ៕

គម្រោង លើកកម្ពស់ស្រ្តី និងពង្រឹង សេដ្ឋកិច្ចសង្គម ត្រូវបានលើក យកមកពិភាក្សា

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣នេះ គ្រប់ភាគីពាក់ព័ន្ធបានជួបប្រជុំគ្នា ដើម្បីធ្វើការពិភាក្សាលើគម្រោង លើកកម្ពស់ស្រ្តី និងពង្រឹងសេដ្ឋកិច្ចសង្គម ក្នុង គោលបំណង ផ្តល់សមភាពយេនឌ័រ ទៅដល់ស្រ្តីនៅក្នុងប្រទេសកម្ពុជា។

កម្មវិធីត្រូវបានធ្វើឡើង នៅសណ្ឋាគារសាន់វ៉េ ដោយមានការចូលរួម ពីអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប មន្ទីរកិច្ចការនារីនៅតាមបណ្តាខេត្ត និងក្រុមអង្គការសង្គមស៊ីវិល នៅកម្ពុជា៕

មីយ៉ាន់ម៉ា និងអាមេរិក រួមគ្នាបន្តការ ពិនិត្យមើល ទិន្នផល អាភៀន នៅឆ្នាំនេះ

$
0
0

រ៉ង់ហ្គូន៖យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយផ្អែកតាម រយៈការចេញផ្សាយ ព័ត៌មានជាផ្លូវការ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មីយ៉ាន់ម៉ា និង សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងមួយស្តី ពីកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារ ប្រឆាំងនិងសារធាតុ ថ្នាំញៀនណាកូទីន ចំពោះការពិនិត្យមើល ទិន្នផលអាភៀន ។

សារព័ត៌មានញ៉ូឡាយ៏ (New Light) ជាផ្លូវការ របស់មីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា កិច្ចព្រម ព្រៀងនោះ បានចុះហត្ថលេខាដោយលោក U Wunna Maung Lwin រដ្ឋមន្ត្រីបរទេសមីយ៉ាន់ម៉ា និងលោក Derek Mitchell ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅមីយ៉ាន់ម៉ា ដែលវាមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង Nay Pyi Taw។


ព្រមជាមួយគ្នានោះដែរ នៅក្នុងកិច្ចព្រមព្រៀងនោះ មីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក នឹង រួមគ្នាបន្តអនុវត្តនូវ ការពិនិត្យមើលទិន្នផលអាភៀន នៅដើមឆ្នាំ២០១៣នេះ ហើយបង្កើតឲ្យមានឡើងវិញនូវបណ្តាញ នៃកិច្ច សហប្រតិបត្តិការស្តីពីវិបត្តិប្រឆាំងនិង សារធាតុថ្នាំញៀនណាកូទីន ស្របពេលដែលមានការអនុវត្តន៍ ច្បាប់ជាចំបងរបស់មីយ៉ាន់ម៉ា នៅក្នុងការដោះស្រាយចំពោះការផលិត និងជួញដូរអាភៀន ហើយ ប្រយុទ្ធប្រឆាំងចំពោះអំពើឧក្រិដ្ឋបទល្មើសព្រហ្មទណ្ឌ សាជីវកម្មឆ្លងដែន។

ម៉្យាងវិញទៀត មីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក បានរួមគ្នាធ្វើការឃ្លាំមើលទិន្នផលអាភៀនអស់ រយៈពេល១០លើករួចជាស្រេចមកហើយ តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការនោះ ត្រូវបានពន្យាពេលក្រោយពីឆ្នាំ២០០៤ មកម្ល៉េះ រហូតមកដល់ពេលនេះទើបកិច្ចសហប្រតិបត្តិការនោះ ត្រូវបានបន្តឲ្យមានការអនុវត្តឡើងវិញ។

សូមជម្រាបថា ព្រមជាមួយគ្នានេះដែរ មីយ៉ាន់ម៉ា បានប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តប្រយុទ្ធប្រឆាំងនិង ថ្នាំញៀន នៅក្នុងឆ្នាំ២០១៣នេះ ស្ថិតនៅក្រោមការស៊ើបអង្កេតនូវផែនការ ការបំផ្លាញចោលថ្នាំញៀនឡើងវិញក្នុង រយៈពេល ១៥ឆ្នាំ ចាប់ពីឆ្នាំ (១៩៩៩ ដល់ ២០១៤) ដែលតាមការស៊ើបអង្កេតនោះដែរ បានពន្យារពេល បន្តពង្រីកក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត រហូតដល់ឆ្នាំ ២០១៩ ក្នុងគោលបំណង ដើម្បីសង្រ្គាមប្រឆាំង នឹងថ្នាំញៀនផងដែរ៕

នៅថ្ងៃសុក្រនេះ រូបិយប័ណ្ណយ៉ន់ចិន ធ្លាក់ចុះបើធៀប នឹងអាមេរិក

$
0
0

ប៉េកាំង៖ យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ដោយយោងតាម រយៈប្រព័ន្ធពាណិជ្ជកម្ម អត្រាប្តូរប្រាក់បរទេសចិន ឲ្យដឹងថា នៅថ្ងៃសុក្រនេះ រេនមិនប៊ី (Renminbi) ឬក៏យ៉ន់ (yuan) ជារូបិយប័ណ្ណរបស់ចិន បានធ្លាក់ចុះនូវកម្រិតពិន្ទុ ២៥ រហូតដល់ទៅ ៦,២៨៧១ បើធៀបនិង រូបិយប័ណ្ណអាមេរិក។

កន្លែងទីផ្សារអត្រាប្តូរប្រាក់បរទេស រូបិយប័ណ្ណយ៉ន់ របស់ចិន អាចត្រូវបានកើនឡើង ឬក៏ថយចុះ មកត្រឹម ១ភាគរយ ពីថ្ងៃពាណិជ្ជកម្មនីមួយៗ នូវអត្រាសមភាពកណ្តាល។

អត្រាសមភាពកណ្តាលនៃរូបិយប័ណ្ណយ៉ន់ បើធៀបនិង រូបិយប័ណ្ណអាមេរិក គឺត្រូវពឹងផ្អែកទាំងស្រុងទៅលើ មធ្យម ភាគដែលយកកត្តាមួយចំនួនមកគិត នៃតម្លៃទាំងអស់នោះ មុនពេលចាប់ផ្តើម សម្ពោធទីផ្សារនូវ ថ្ងៃពាណិជ្ជកម្ម នីមួយៗ៕

លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ដង្ហែព្រះពុទ្ធបដិមា ទៅកាន់វត្ត គិរីសុខារាម ខេត្តមណ្ឌលគិរី

$
0
0

មណ្ឌលគិរី៖ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី រស់ សូយឿ រួមទាំងនិងសហការី បានដង្ហែព្រះពុទ្ធបដិមា ៣ព្រះអង្គ ទៅកាន់វត្តគិរី សុខារាម ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។

ព្រះពុទ្ធបដិមាទាំង ៣ព្រះអង្គនេះ កសាងពីថ្មភក់ នៅភ្នំក្បែង ខេត្តព្រះវិហារ ។ បច្ចុប្បន្ន ព្រះពុទ្ធបិដមាទាំង ៣ព្រះអង្គ បានកសាងរួចរាល់ជាស្ថាពរ និងបានដង្ហែមក តម្កល់នៅវត្ត គិរីសុខារាម ស្ថិត ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងនោះមានព្រះអង្គផ្ចាញ់មារ កម្ពស់ ១,៥ ម៉ែត្រ និងព្រះអង្គទ្រង់បាត ២ ព្រះអង្គទៀត មានកម្ពស់ ១,២ ម៉ែត្រ ដោយចំណាយថវិកាអស់ ៣.៨០០ ដុល្លារអាមេរិក ។

ដោយពិនិត្យឃើញថា នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី មានវត្តតែមួយគត់ គឺវត្តគិរីសុខារាម ដែលមានសភាពចាស់ទ្រុឌទ្រោម ទើប លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម និងលោកស្រី រស់ សូយឿ បានផ្តួចផ្តើមគំនិតកសាងឡើងវិញ នៅឆ្នាំ ២០០៨ សម្រាប់ទុកឲ្យប្រជាពុទ្ធបរិស័ទគោរពបូជា ។ កាលពីឆ្នាំមុន លោកទេសរដ្ឋមន្រ្តី និងលោកជំទាវ រួមនិងពុទ្ធបរិស័ទ ក៏បានដង្ហែអង្គកឋិនទានមកាន់វត្ត គិរីសុខារាម ផងដែរ ដោយប្រមូលបានថវិកាជាង ៥០០លានរៀល សម្រាប់ទុកកសាងសមិទ្ធផល នានា ក្នុងវត្ត ។

ដោយឡែក ចំពោះការដង្ហែព្រះពុទ្ធបដិមាទាំង ៣ព្រះអង្គ មកតម្កល់នៅវត្តគិរីសុខារាម នាពេលនេះ ជាសទ្ធាជ្រះថ្លា របស់ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម និង លោកស្រី រស់ សូយឿ ផ្ទាល់ ដើម្បីទុកឲ្យពុទ្ធសាសនិកជន គោរពបូជា ជំរុញ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឈានទៅរកការរីកចំរើន រុងរឿងថែមទៀត ។

បច្ចុប្បន្ន ក្រោមការជួយឧបត្ថម្ភ ដោយសទ្ធាជ្រះថ្លាពី លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម និង លោកស្រី វត្តគិរីសុខារាម បាននិងកំពុងកសាងសាលាឆាន់ បានរួចរាល់ ៨០% ហើយ នឹងបន្តកសាង សមិទ្ធផលនានា ក្នុងវត្តបន្ថែមទៀត ដូចជារបងវត្ត ខ្លោងទ្វារវត្ត ជាដើម ដើម្បីឲ្យសកិ្តសមជាទីកន្លែង សក្ការបូជា របស់ពុទ្ធសាសនិកជន ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


លោកបណ្ឌិត រស់ វណ្ណា អញ្ជើញចែក វិញ្ញាបន បត្រជំនាញ កុំព្យូទ័រដល់សិក្ខា កាម២២នាក់

$
0
0

កណ្ដាល ៖ លោកបណ្ឌិត រស់ វណ្ណា ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក ភ្នាក់ងារនាវាចរកម្ពុជា (កាំសាប) និងជាទី ប្រឹក្សាសម្ដេចអគ្គមហាធម្មពោធិ៍សាលជា ស៊ីម នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ បានអញ្ជើញចែកវិញ្ញាបនបត្របញ្ជាក់ពីជំនាញ កុំព្យូទ័រ ដល់សិក្ខាកាម ដែលជាមេឃុំ ស្មៀន ឃុំ មន្ដ្រីឃុំ នាយនគរបាលឃុំ នាយរងនគរ បាល ចំនួន២២នាក់ មកពីឃុំចំនួន១០ ក្នុង ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

ការអញ្ជើញចូលរួមចែកវិញ្ញានបនបត្រ បញ្ជាក់ពីជំនាញកុំព្យូទ័រ ដល់សិក្ខាកាមខាង លើនេះ បានធ្វើឡើង បន្ទាប់ពីពួកគេទាំង ២២នាក់ បានបញ្ចប់ការរៀនវគ្គខ្លីផ្នែកកុំព្យូទ័រ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១២ កន្លងទៅ ។

នៅចំពោះមុខសិក្ខាកាមទាំង២២នាក់ខាង លើនេះ លោករស់ វណ្ណា បានថ្លែងថា បន្ទាប់ ពីមានគោលការណ៍របស់រាជរដ្ឋាភិបាល ឱ្យ ពង្រឹងសមត្ថភាពបន្ថែម សម្រាប់មន្ដ្រីមូល ដ្ឋាននោះ នៅក្នុងស្រុកអង្គស្នួលខេត្ដកណ្ដាល ក៏បានរៀបចំវគ្គសិក្សាខ្លី ផ្នែកកុំព្យូទ័រ ដើម្បី ឱ្យមន្ដ្រីមូលដ្ឋាន រួមទាំងសមត្ថកិច្ចមូលដ្ឋាន បានចូលរៀន និងចេះប្រើផ្នែករបៀបរដ្ឋបាល ដូចជា Microsoft word,Microsoft Excell និង Email ។

លោកបណ្ឌិត រស់ វណ្ណា បានបន្ដទៀតថា ក្រោយពីសិក្ខាកាមបានបញ្ចប់ការរៀនសូត្រ ជំនាញកុំព្យូទ័រខាងលើនេះរួចមកនោះ និង ជំរុញឱ្យការងារផ្នែករដ្ឋបាល នៅក្នុងសាលា ឃុំ ក៏ដូចជា ប៉ុស្ដិ៍នគរបាលឃុំ កាន់តែមាន ភាពប្រសើរឡើងតាមរយៈការបញ្ជូនឯកសារ ទៅវិញទៅមក តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ទំនើប ដោយមិនចាំបាច់ធ្វើដំណើរចំណាយ ពេលវេលា ក្នុងការផ្ញើឯកសារម្ដងៗនោះ ឡើយ ។

ក្រោយពីប្រគល់ជូនវិញ្ញាបនបត្រ បញ្ជាក់ពី ជំនាញ កុំព្យូទ័ររួចមក លោកបណ្ឌិត រស់ វណ្ណា បានបញ្ជើញផ្ដល់អំណោយជាថវិកាដល់សិក្ខាកាមម្នាក់ៗ ចំនួន១ម៉ឺនរៀល និងឧបត្ថម្ភថវិកា ដល់សាលាឃុំ ចំនួន១លានរៀលផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

នាទីវេទិកា ពហុមតិ៖ ការពង្រឹង ក្រមសីលធម៌ អ្នកសារព័ត៌មាន កម្ពុជា (មានសំឡេង)

$
0
0

ភ្នំពេញ៖ ទោះបីវិស័យសារព័ត៌មាន នៅកម្ពុជាសព្វថ្ងៃ មានការរីកចំរើនគួរឲ្យកត់សម្គាល់ក៏ដោយ ក៏នៅមានចំណុចខ្វះខាតដែរ ដែលនាំឲ្យមានការរិះគន់ពី សំណាក់មហាជនមួយចំនួន។

តើចំណុចអវិជ្ជមាន ទាំងនោះមានអ្វីខ្លះ? ទើបក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា សហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយ ឃ្លាំមើលការចេញផ្សាយ របស់ កាសែតរស្មីកម្ពុជា កោះសន្តិភាព នគរវត្ត កម្ពុជាថ្មី និងមនសិការខ្មែរ ព្រមទាំងទូរទស្សន៍ទាំងអស់ លើកលែងតែ ទូរទស្សន៍កម្ពុជា (ទទក)។

ដើម្បីបានដឹងច្បាស់ និងពិស្តារ នូវខ្លឹមសារនេះ សូមប្រិយមិត្ត ស្រ្តាប់នាទីវេទិកាពហុមតិ ដែលធ្វើតាមវិទ្យុដើមអម្ពិល កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពី ការពង្រឹងក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា។

វាគ្មិនចូលរួម៖
- លោក ប៉ែន បូណា អ្នកឆ្លើយឆ្លងព័ត៌មាន វិទ្យុបារាំងអន្តរជាតិ ភាសាខ្មែរ
- លោក ពុយ គា សមាជិកគណៈកម្មាធិការ នៃក្រុមប្រឹក្សាក្រមសីលធម៌ អ្នកសារព័ត៌មានកម្ពុជា (ក.ក.អ.ក.) និងអ្នកឆ្លើយឆ្លងព័ត៌មាន Kyodo
- លោក ប៉ោ សេដ្ឋា អ្នកសម្របសម្រួល។

www.dap-news.com

លោក ប៉ែន បូណា  និង ពុយ គា

{mp3remote} http://111.92.240.170:81/dap-news/dap-images/2013/February/id-067/Jurnalist_Cod.mp3{/mp3remote}

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ប្រធានាធិបតីស្រី លើកដំបូង របស់កូរ៉េខាងត្បូង

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរចំពោះលោកស្រី ប៉ាក់ គុនហេ ប្រធានាធិបតីនៃសាធារណរដ្ឋ កូរ៉េខាងត្បូង សំរាប់ការងារអាណត្តិទី៥ ដែលរដ្ឋាភិបាលកម្ពុជា និងបន្តទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។

សម្តេចបានមានប្រសាសន៍ក្នុងលិខិតអបអរសាទរថា តាងនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមសំដែងនូវ អំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវ ក្នុងពិធីចូលកាន់ដំណែងជាផ្លូវការ និងចាប់ផ្តើមការងារក្នុងអាណត្តិ៥ឆ្នាំ ជាប្រធានាធិបតីស្រ្តីភេទលើកទីមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់សាធារណរដ្ឋកូរ៉េ។

សម្តេចមានជំនឿ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ជំទាវ ប្រជាជនកូរ៉េ នឹងកាន់តែរឹងមាំ និងទទួលបាននូវវិបុលភាពនិងសុភមង្គល។ សម្តេចថា រដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួន និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ ដើម្បីបន្តពង្រឹង និងពង្រីកថែមទៀត នូវទំនាក់ទំនងមិត្តភាពដ៏វិសេសវិសាល និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សំរាប់ប្រទេស និងប្រជាជាតិ ទាំងពីរ។

សម្តេចសង្ឃឹមថា ក្នុងពេលឆាប់ៗនេះ ភាគីទាំងពីរមានឱកាស ជួបគ្នាដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលជាផលប្រយោជន៍រួម និងសាជាថ្មីម្តងទៀត សូមឲ្យលោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងសូមប្រសិទ្ធិពរបវរប្រសើរ ជូនចំពោះលោកជំទាវ ប្រកបតែសុខភាពល្អ និងទទួលបានជោគជ័យដ៏ធំធេង ក្នុងការបំពេញភារកិច្ច របស់លោកជំទាវនាពេលខាងមុខ៕

ក្រុមហ៊ុន ទេសចរណ៍ មាសសុទ្ធ ចេញមុខ បកស្រាយ ការចោទប្រកាន់ ស៊ីដាច់លុយ អតិថិជន

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន ទេសចរណ៍នាំភ្ញៀវ ដើរលេងកំសាន្ដ នៅក្រៅប្រទេស បានចេញ មុខបកស្រាយ ចំពោះការចោទ ប្រកាន់ពីអតិ ថិជនថា បានស៊ីដាច់លុយជិត៦០០ដុល្លារ ចំពោះដំណើរកំសាន្ដ ខកខានមួយទៅកាន់ ប្រទេសថៃ រយៈ ពេល៤យប់៥ថ្ងៃ កាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ។

ដោយមិនចង់ធ្វើការអត្ថាធិប្បាយវែងឆ្ងាយខាងក្រោមនេះ គឺជាការបកស្រាយរបស់ ក្រុមហ៊ុនទេសចរណ៍មាសសុទ្ធ ៖ដំបូងឡើយភ្ញៀវទំាងពីរនាក់ខាងលើបានចុះឈ្មោះដើម្បីទិញកញ្ចប់ធួរ របស់ក្រុមហ៊ុន ស្កាយ។ បន្ទាប់មក ក្រុមហ៊ុន ទេសចរណ៍ ស្កាយ បានផ្ទេរភ្ញៀវពីរនាក់ខាងលើ បន្តមក ឲ្យក្រុមហ៊ុន ទេសចរណ៍មួយទៀត ក្រោមមក ទៀតដោយ សារមិនអាច ប្រមូលភ្ញៀវបានគ្រប់ ចំនួនធួរ ក្រុមហ៊ុន ទេសចរណ៍មួយនេះ បានផ្ទេរភ្ញៀវពីរនាក់នេះ មកឲ្យក្រុមហ៊ុន ទេសចរណ៍ មាស សុទ្ធ យើងខ្ញុំ។ ពេលដែលក្រុមហ៊ុនខាងលើ ផ្ទេរភ្ញៀវមកឲ្យក្រុមហ៊ុនយើងខ្ញុំ គឺមិនបានប្រគល់ លិខិតឆ្លងដែន ( PASSPORT ) ច្បាប់ដើមមកឲ្យយើងខ្ញុំទេ គ្រាន់តែផ្ញើលិខិតឆ្លងដែន ថតចម្លង មកឲ្យនៅពេល ល្ងាច មុន ថ្ងៃចេញ ដំណើរ១ថ្ងៃប៉ុណ្ណោះ។ ក្រោយពីទទួលបាន លិខិតឆ្លងដែន ថត ចម្លង យើងខ្ញុំពិនិត្យឃើញ ថា អស់ សុពុលភាព ក៏បានទូរស័ព្ទ ទំនាក់ទំនងទៅ ក្រុមហ៊ុនទេសចរណ៍នេះ ដើម្បី ប្រាប់ ថា លិខិត ឆ្លងដែន របស់ ភ្ញៀវអស់សុពុលភាព មិនអាចធ្វើដំណើរឆ្លងដែនបាន។

ប៉ុន្តែពេលទៅដល់ព្រំដែន លិខិតឆ្លងដែននោះបែរជាមិនមានពន្យារសុពុលភាពបានទៅវិញ ថែមទំាំងបានប្រាប់មក អ្នកនំាទៅកម្សាន្តនៅប្រទេសថៃ កុំឲ្យប្រាប់ភ្ញៀវដឹងនូវរឿងលិខិតឆ្លងដែនរបស់ភ្ញៀវ មិនពន្យាសុពុលភាព ជាហេតុ ដែលធ្វើឲ្យភ្ញៀវមិនអាច ឆ្លងដែន ធ្វើដំណើរកម្សាន្តនៅប្រទេសថៃបាន។ បន្ទាប់ពីទទួលដំណឹងថា ភ្ញៀវ មិនអាច ឆ្លងដែន ទៅកាន់ប្រទេសថៃ បានដូច្នោះ ក្រុមហ៊ុនយើងខ្ញុំបាន ឲ្យបុគ្គលិកយើងខ្ញុំម្នាក់ នៅជាមួយភ្ញៀវ ដើម្បីរង់ចំា ដំណោះស្រាយ ពីក្រុមហ៊ុនខាងលើ ប៉ុន្តែចុងក្រោយនៅតែមិនអាចទទួលបាន ដំណោះស្រាយ ដដែល ភ្ញៀវនៅ តែ មិន អាចឆ្លងដែនបាន និងជូនភ្ញៀវទៅរកកន្លែងស្នាក់នៅ ទើបបុគ្គលិកយើងខ្ញុំ ត្រឡប់មក ភ្នំពេញ វិញ ម៉ោង ៨និង ៣០នាទី យប់។ ក្រុមហ៊ុនយើងខ្ញុំ បានព្យាយាមទំនាក់ទំនងជាមួយក្រុមហ៊ុនដៃគូនៅឯ ប្រទេសថៃដើម្បី ស្នើរសុំឲ្យ គេប្រគល់ប្រាក់ របស់ភ្ញៀវពីរនាក់នោះមកវិញ ប៉ុន្តែក្រុមហ៊ុនដៃគូរបានយកប្រាក់ នោះទៅកក់ ឲ្យថ្លៃសណ្ឋាគារ ថ្លៃ រថយន្តទេសចរណ៍ អាហារ ....។ ល។ ដោយយោងតាម គោលការណ៍ របស់ សណ្ឋាគារប្រសិនបើការកក់មុន ៣ថ្ងៃ គឺពិន័យប្រាក់ស្មើរនឹង ៥០ភាគរយប្រសិនបើលុបចោល មុនមួយថ្ងៃ នោះគឺពិន័យប្រាក់ ស្មើរនឹង ១០០ភាគរយ ដូច្នេះ ក្រុមហ៊ុនយើងខ្ញុំ មិនអាចប្រគល់ប្រាក់ជូន ទៅភ្ញៀវវិញបាន ឡើយ៕

សេចក្តី ប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំ លើកទី២ ព្រឹទ្ធសភា នីតិកាលទី៣

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>