Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក ណៅ ធួក អញ្ជើញ ជួបពិភាក្សា ជាមួយប្រតិភូ សាធារណរដ្ឋប្រជាមា និត ប្រជាធិបតេយ្យ ឡាវ

$
0
0

ភ្នំពេញ៖ កាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ ២០១២នេះ នៅរដ្ឋបាលជលផល លោក ណៅ ធួក ប្រតិ ភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជា ប្រធាន រដ្ឋបាលជលផល បានអញ្ជើញជួប្រជុំការងារ ស្តីពីកិច្ចសហ ប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ វិស័យជលផល ដោយមានការចូលរួមពីសំណាក់ លោក ប៊ុនឃួង ខាមប៊ុនហឿង ប្រធានរដ្ឋបាលជលផល និងបសុពេទ្យ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ និងលោក SATOSHI CHIKAMI អ្នកឯកទេសវារីវប្បកម្ម របស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេស ជប៉ុនប្រចាំកម្ពុជា ។

នៅក្នុងកិច្ចប្រជុំ ក៏មានលើកឡើងពីការបង្កើតឲ្យមានកិច្ចសហ ប្រតិបត្តិការចុះជួយ ពង្រឹងការងារវិស័យជលផល រវាងរដ្ឋបាលជលផល នៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋបាលជលផលនៃ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ ព្រមទាំងមានការពិភាក្សា ដោយផ្តោតទៅលើការចូល រួម សហការជួយផ្លាស់ប្តូរនូវបទពិសោធន៍ បច្ចេកទេស ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍នៃវិស័យ ជលផល។

លោក ណៅ ធួក បានសំដែងនូវការ សាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹក និងសូមសា្វគមន៍ចំពោះ លោក ប៊ុនឃួង ខាមប៊ុនហឿង ដែលបាន ដឹកនាំប្រតិភូ ចំនួន ១៦ រូប អញ្ជើញទស្សនកិច្ចលើការងារ វារីវប្បកម្ម ក្នុងរយះពេលចំនួន ៧ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ហើយលោក ណៅ ធួក បានបន្តលើកឡើងពីលទ្ធផលការងារ ដែលរដ្ឋបាជលផលសំរេច បានក្នុងរយះពេលកន្លងមក និងគោលបំណង នៃការបង្កើតឲ្យមានកម្មវិធីការងារ សហប្រតិបត្តិការនៅក្នុង ក្របខ័ណ្ឌវិស័យ ជលផល ប្រយោជន៍ជួយលើកកំពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និង អនុវត្តអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ ចំនួន ៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល គឺធ្វើឲ្យប្រទេសជាតិយើង មានទឹកមានត្រី ដើម្បីឆ្លើយតបទៅនឹងតំរូវ ការចាំបាច់ក្នុងសង្គម៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


NOKIA បើក​ហាង​ថ្មី​មួយ​ទៀត នៅ​កណ្តាល រាជ​ធានី​ភ្នំពេញ

$
0
0

ភ្នំពេញៈ ក្រោមកិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយ ក្រុមហ៊ុនKTH Telecom Ltd ក្រុមហ៊ុន ទូរស័ព្ទដៃ Nokia បានបើក ហាងលក់ ផលិតផល ថ្មីមួយ កន្លែងទៀត នៅក្នុងផ្សារទំនើប KTH Premium Power Mall នៅទល់មុខ ស្ថានទូតចិន ប្រចាំនៅកម្ពុជា។

ហាងលក់ ផលិតផលNokia មានផ្ទៃក្រឡា ប្រមាណ ៥០ ម៉ែត្រការេ និងបំពាក់ទៅដោយ គ្រឿងសង្ហារឹម ដ៏ទំនើបខ្នាតអន្តរជាតិ សម្រាប់ដាក់ តាំងបង្ហាញ ផលិតផល Nokia និងសម្ភារៈ បន្ទាប់បន្សំ នៃទូរស័ព្ទ (Nokia Acessories)។ លើសពីនេះ ហាងលក់ផលិតផល Nokia ដ៏ថ្មីសន្លាង ខាងលើ ក៏មានដាក់តាំងផលិតផលពិត ជាច្រើនម៉ូដែល ទុកជូនអតិថិជន សាកល្បងប្រើប្រាស់ ថែមទៀតផង ដើម្បីជាជំនួយ ដល់ការសម្រេចចិត្ត ទិញផលិតផល Nokia ជាទីពេញចិត្ត យកទៅប្រើប្រាស់។

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំ នៅកម្ពុជា-ឡាវ បានគូសបញ្ជាក់ថា  បច្ចុប្បន្ននេះ យើងទទួលបាន ការឆ្លើយតប ជាវិជ្ជមានជាច្រើន ចំពោះផលិតផល Nokia ត្រកូល Asha និង Nokia ស៊ីមពីរ ពីសំណាក់អ្នកប្រើប្រាស់ទូទៅ។ ទន្ទឹមនឹង នេះ យើងមានបំណង ផ្តល់ជូនអតិថិជន នូវបទពិសោធន៍ ដ៏មានសារៈប្រយោជន៍ ដោយផ្តល់ព័ត៌មានស្តី ពីផលិតផល, បង្ហាញផ្ទាល់ អំពីផលិតផល, ដាក់ផលិតផល ពិតប្រាកដ សម្រាប់ដកពិសោធន៍ ប្រើប្រាស់ និងដោយមានស្តុក Nokia ជាច្រើនម៉ូដែល ចាប់តាំងពីតម្លៃទាប រហូតដល់តម្លៃមធ្យម និងតម្លៃខ្ពស់។ ការបើកហាង Nokia ថ្មីនេះ គឺជាឧទាហរណ៍មួយ ដែលឆ្លុះបញ្ចាំង ឲ្យឃើញអំពីកិច្ចយកចិត្តទុកដាក់ខ្ពស់ ចំពោះអតិថិជន នៅកម្ពុជា។

លោកស្រី Siriporn Nimtiparat ដែលជា CEO នៃក្រុមហ៊ុន KTH Telcom បានលើកឡើងថា “ផ្សារទំនើប KTH Premium Power Mall មានលក់ ផលិតផលអេឡិចត្រូនិក យីហោអន្តរជាតិជាច្រើន មុខ។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានសហការ ជាដៃគូជាមួយ Nokia ដើម្បីផ្តល់ជូននូវ បទពិសោធន៍ល្អ ជូនអតិថិជនរបស់យើង។ នាពេលបច្ចុប្បន្ននេះ អតិថិជនឲ្យតម្លៃខ្ពស់ ទាំងទៅលើ ចំណះដឹង ផ្នែកផលិតផល ទាំងបរិយាកាស នៅកន្លែងលក់ទំនិញ ប្រយោជន៍ ដើម្បីឲ្យពួកគេទិញ បាននូវផលិតផល ដែលស័ក្តិសមនឹង ជីវភាពរស់នៅរបស់ខ្លួន។ ការបើកហាង Nokia ថ្មីនេះ គឺពិតជាឆ្លើយតប ទៅនឹងអ្វី ដែលអតិថិជនឲ្យតម្លៃ ៕

Photo by DAP-NEWS

Photo by DAP-NEWS

អគ្គរដ្ឋទូតរុស្ស៊ី លើកឡើង ពីភាពចាំ បាច់នៃការ ដោះស្រាយ បញ្ហាស៊ីរី

$
0
0

ប៊ែរូត៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថាលោកអាឡិច ហ្សង់ដឺ ហ្សាស៊ីពគីន ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំ ប្រទេសលីបង់បានលើកឡើងម្តងទៀតកាលពីថ្ងៃចន្ទ កន្លងទៅ នេះ អំពីភាពចាំបាច់ដែលត្រូវ តែស្វែងរកដំណោះស្រាយជាបន្ទាន់ចំពោះ បញ្ហាស្ថិរភាពនយោបាយនៅប្រទេសស៊ីរី។

លោក ហ្សាស៊ីពគីន បានលើកឡើងក្នុងអំឡុងពេលនៃជំនួបជាមួយមន្ត្រីតំណាងកំពូលៗ ព្រមទាំងគណបក្សនយោបាយ លីបង់ ថា ប្រទេសរុស្ស៊ី មិនគួរទទួលយកនូវស្តង់ដាអន្តរជាតិ ដែល មាន ពីផ្លូវនោះទេ ចំពោះការស្វែងរក ដំណោះស្រាយទៅ លើវិបត្តិនៅប្រទេសស៊ីរី។ លោកថា មហាអំណាចពិភពលោក គួរតែផ្អាកការផ្គត់ផ្គង់អាវុធ និង ហិរញ្ញវត្ថុទៅដល់ក្រុម ប្រឆាំង ស៊ីរី ព្រោះថាទង្វើនេះបានបំផ្លិចបំផ្លាញដោយប្រយោលទៅលើប្រទេសស៊ីរី ហើយ យើងគួរតែចាប់ផ្តើម នូវដំណើរការ ស្វែង រក ដំណោះស្រាយនយោបាយផ្ទៃក្នុងវិញ។

គួរបញ្ជាក់ តាមការលើក ឡើងរបស់ អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសលីបង់ ដែលជាប្រទេសភូមិផង របងជាមួយស៊ីរីនោះថា ដំណោះ ស្រាយនយោបាយមួយ ត្រូវតែជួបប្រសព្វគ្នាក្នុងពេលតែមួយ ជាមួយនឹងបំណងនៃប្រជាជនស៊ីរី ដើម្បីទទួលបាន នូវភាព ថ្កុំថ្កើង និង ជៀសឆ្ងាយអំពើហិង្សា ទាំងឡាយ។ សម្រាប់អំពើហិង្សានៅប្រទេសស៊ីរី បានឈានជិតដល់ឆ្នាំទីបី ហើយ ដោយ ចំនួនមនុស្សស្លាប់ក្នុងរយៈពេលកន្លងមកនេះបានកើនឡើងដល់ជាង ៧ម៉ឺននាក់ និង រាប់សែននាក់ទៀត បានរត់ ភៀស ខ្លួនចេញពីប្រទេសទៅកាន់ប្រទេសជិតខាង។

Photo by DAP-News

ចក្រភព អង់គ្លេស ចាប់ផ្តើម គម្រោង អន្តរជាតិដើម្បី គាំពារកុមារ នៅកម្ពុជា

$
0
0

ភ្នំពេញៈ គម្រោងសម្រាប់ វិញ្ញាបនប័ត្រ ការពារកុមារ អន្តរជាតិ ពីការបំពានផ្លូវភេទ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៣ ត្រូវបានបើក សម្ពោធជាផ្លូវការហើយ នៅសាលា អន្តរជាតិអង់គ្លេស អាយខេន ដោយមានការចូលពីអ្នកស្រី Les Leysaunderson អនុប្រធានបេសកម្ម អង់គ្លេស ប្រចាំកម្ពុជា ។

គម្រោងការការពារកុមារ ពីការបៀតបៀនផ្លូវភេទ របស់ចក្រភពអង់គ្លេស បានធ្វើនៅ ប្រទេស ជាច្រើន រួចមកហើយ ដោយទទួលបាន ផលប្រយោជន៍ ជាច្រើន សម្រាប់កុមារ តាមរយៈការបង្រៀន ឬការធ្វើការងារស្ម័គ្រចិត្ត ដែលនឹងចាប់ផ្តើមឡើង នៅប្រទេសកម្ពុជា ដោយមជ្ឈមណ្ឌល ការពារកុមារ តាមប្រព័ន្ធអនឡាញ និងការកេងប្រវ័ញ្ច លើកុមារ របស់អង់គ្លេស ហៅកាត់ថា (CEOP) ដែលជា ភ្នាក់ងារជំរុញ ផ្នែកច្បាប់ជាតិ សម្រាប់ការការពារកុមារ ពីការរំលោភផ្លូវភេទ។

ការបង្កើតគម្រោង ICPC នេះជាគម្រោង ដែលជាដៃគូរបស់ CEOP ដែលធ្វើការនៅក្នុង ប្រទេស កម្ពុជា និង ប្រទេស នៅទូទំាងតំបន់ អាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះដែរ CEOP ក៏បានធ្វើការជាមួយ ក្រុមប្រឹក្សា របស់ខ្លួន ដោយបានរកអ្នកជំនាញ ឯកទេសសំខាន់ៗ ពាក់ព័ន្ធនឹង ការជំរុញផ្នែកច្បាប់ ការអប់រំ សាមគ្គីភាពកុមារ និងការធ្វើការងារជាមួយ អង្គការមិនមែនរដ្ឋាភិបាល (NGOs) ក្នុងការធ្វើឲ្យ ប្រសើរឡើង សម្រាប់សុវត្ថិភាពកុមារនេះ។

ជាមួយគ្នានោះដែរ អគ្គនាយក CEOP លោក ភីតធ័រ ដាវីស បាននិយាយថា «ទំាងនេះ បានធ្វើឲ្យ ប្រាកដថា ការបៀតបៀនផ្លូវភេទធ្ងន់ធ្ងរ ដែលគេស្គាល់ថា អាជ្ញាធរជាច្រើននៅចក្រភពអង់គ្លេស នឹងស្វែងរកឱកាសសម្រាប់ការងារ ឬការស្ម័គ្រចិត្តនៅក្រៅប្រទេស។ ឱកាសជាច្រើននោះ នឹងកើតឡើងតាមរយៈការបង្រៀន ប៉ុន្តែភាពស្មើរភាព នឹងកើតឡើងតាមរយៈមុខនាទីផ្សេងទៀត ដូចជា ក្រុមការងារសាមគ្គីភាព ក្រុមការងារ ក្មេងកំព្រា ឬក្រុមអ្នកធ្វើការងារតាមផ្ទះជាក្មេង។

លោកបន្តថា «គម្រោងវិញ្ញាបនប័ត្រការពារកុមារអន្តរជាតិ នឹងធ្វើឲ្យនិយោជិកទំាងអស់ និងបណ្តា អង្គការស្ម័គ្រ ត្រូវធានាធា បេក្ខជនទំាងអស់ នឹងមិនមានការកាត់ទោស នៅក្នុងចក្រភពអង់គ្លេស ដែលនឹងធ្វើឲ្យពួកគេគិតថា មិនសមរម្យ ក្នុងការធ្វើការងារ ជាមួយកុមារបាន»។

ចំណែកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅកម្ពុជាលោក ម៉ាក ហ្គោដឌីង បាននិយាយថា «ខ្ញុំរីករាយ ណាស់ដែលគម្រោង ICPC បានចាប់ផ្តើមឡើង នៅកម្ពុជា។ ទំាងនេះជាការ ឆ្លើយតបដោយ ផ្ទាល់មួយរបស់ចក្រភពអង់គ្លេស ចំពោះតម្រូវការនៅកម្ពុជា និងប្រទេសផ្សេងទៀត។ ចំនួនប្រជាជន អង់គ្លេស ដែលមកលេងក្នុងប្រទេសកម្ពុជា មានការកើនឡើង ហើយការកើនឡើងនេះ ក៏បានគាំទ្រ ដល់ការអភិវឌ្ឍន៍ សម្រាប់សេដ្ឋកិច្ចសង្គម របស់កម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមវិញ្ញាបនប័ត្រសម្រាប់ការការពារកុមារអន្តរជាតិ ហៅកាត់ (ICPC) គឺជាប៉ូលីសថ្មីមួយ សម្រាប់តួ្រតពិនិត្យ ជនជាតិអង់គ្លេស ដែលធ្វើដំណើរ និងកំពុងធ្វើការនៅក្រៅ ប្រទេស និងដើម្បីជួយបញ្ជាក់ពីភាពដែលមិនសមរម្យ ក្នុងការធើ្វការរបស់ អ្នកទំាងអស់ នោះ ជាមួយកុមារ។ ចំណែកមជ្ឈមណ្ឌល CEOP បានរកឃើញថា សាលាអន្តរជាតិមួយចំនួន ភ្នាក់ងារ សាមគ្គីភាព និងភា្នក់ងារផ្សេងៗទៀត នៅក្រៅប្រទេស មិនបានធ្វើឲ្យសមស្របតាម កម្រិតរបស់ ប៉ូលីស អង់គ្លេសនោះទេ ដោយពេលខ្លះបានប្រព្រឹត្តបទល្មើសផ្លូវភេទ ដើម្បីកេងយកផល ចំណេញពីកុមារថែមទៀតផង៕

មីយ៉ាន់ម៉ា, ឡាវ កសាងស្ពាន មិត្តភាព ទន្លេមេគង្គ

$
0
0

រ៉ង់ហ្គូន៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា ប្រទេសមី យ៉ាន់ម៉ា និង ឡាវ បានចាប់ផ្តើមសាងសង់ហើយនូវស្ពានមិត្តភាព រវាងប្រទេសទាំងពីរ ឆ្លងកាត់ទន្លេមេគង្គ កាលពីចុង សប្តាហ៍ កន្លងទៅនេះ។ នេះបើតាមការ ចេញផ្សាយរបស់ សារព័ត៌មានក្នុង តំបន់នៅថ្ងៃអង្គារ នេះ។

ចំពោះស្ពានមិត្តភាពឆ្លងកាត់ទន្លេមេគង្គនេះដែរ គឺជាប្រភេទស្ពានដែករំយោល ដែលនឹង តភ្ជាប់ខេត្ត លួងណាំថា របស់ ប្រទេស ឡាវ ជាមួយនឹងតំបន់ តាជីឡេក និង កេងលូក នៃ រដ្ឋ សាន របស់ប្រទេសមីយ៉ាន់ម៉ា។ ស្ពានខាងលើនេះ មានប្រវែង ៦៩១,៦ម៉ែត្រ និង ទទឹង ៨,៥ ម៉ែត្រ ដោយអាចទទួលទម្ងន់បាន ៧៥តោន ពីរថយន្តដឹកទំនិញនិមួយៗ។ នេះបើតាម ការដក ស្រង់ព័ត៌មានពីកាសែតពន្លឺថ្មីនៃមីយ៉ាន់ម៉ា។

គួរបញ្ជាក់តាមសារព័ត៌មានខាងលើនេះទៀតថា បន្ទាប់ពីការសាងសង់ស្ពានខាងលើនេះ ប្រទេសទាំងពីរមានគោលដៅបន្ត ក្នុងការសាងសង់ផ្លូវដឹកជញ្ជូនឲ្យបានប្រសើរជាងមុខ ដើម្បី សម្រួលដល់ការធ្វើទំនាក់ទំនងសេដ្ឋកិច្ច ពានិជ្ជកម្ម និង ទេសចរណ៍ ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀត រវាងប្រទេសសមាជិកអាស៊ានទាំងពីរនេះ។ ចំពោះកិច្ច ព្រម ព្រៀងសាង សង់ស្ពានមិត្តភាពទន្លេមេគង្គ នៃប្រទេសទាំងពីរនេះដែរ បាន សម្រេចជាផ្លូវការកាល ពីដំណើរទស្សនកិច្ច របស់លោក នាយក រដ្ឋមន្ត្រីឡាវ ថុងស៊ីង ថាំម៉ាវង់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ ដើម្បីពង្រឹង ចំណង មិត្តភាពបន្ថែមទៀតរវាងប្រទេសជិតខាងទាំងពីរ។

Photo by DAP-News

ជនសង្ស័យ ម្នាក់ត្រូវនគរបាល ឃាត់ខ្លួន ខណៈជិះ ម៉ូតូនាំ យកគ្រឿង ញៀនឲ្យម៉ូយ

$
0
0

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាល ការិល័យប្រឆាំង គ្រឿងញៀន នៃស្នងការ ដ្ឋាននគរបាល ខេត្ត បន្ទាយ មានជ័យ សហការ ជាមួយនគរបាល ក្រុងសិរីសោភ័ណ ឃាត់ខ្លួនខណះជិះ ម៉ូតូនាំ យកគ្រឿង ញៀនឲ្យ ម៉ូយ កាលពី វេលា ម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភះឆ្នាំ២០១៣នៅចំនុចផ្លូវលំ ក្នុងភូមិ កន្ទួត សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំងគ្រឿង ញៀនខេត្ត បានឲ្យដឹង នៅថ្ងៃទី១៩ ខែ កុម្ភះ ឆ្នាំ ២០១៣ នេះថា ជន សង្ស័យដែល សមត្ថកិច្ចចាប់ ខ្លួនមានឈ្មោះ ហោ គឹមឈាន ហៅម៉ាញ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្រៅពីនេះដកហូតបានថ្នាំញៀន ម្សៅ ពណ៌ សក្រាម ០២ថង់តូច ម៉ូតូស្កូបពីមួយគ្រឿង និង ទូរសព្ទ័០១គ្រឿង។

លោក ធិន ស៊ិនដេត បានបន្តថា មុនឃាត់ ខ្លួននៅវេលា ម៉ោងកើត ហេតុជន សង្ស័យបាន ធ្វើសកម្មភាព ជិះម៉ូតូនាំ យកថ្នាំ ញៀន ទៅលក់ចែក ចាយនៅម្តុំ ស្ថានីយ៍រថភ្លើង ដោយមាន ការសង្ស័យទើប កម្លាំង សមត្ថកិច្ចធ្វើ ការឃាត់ជនសង្ស័យ ឆែក ឆេក៏រកឃើញវត្ថុតាងតែម្តង។ក្រោយសួរនាំជនសង្ស័យ រួមជាមួយវត្ថុ តាងត្រូវបាន កសាងសំណុំ រឿងបញ្ជូន ទៅតុលាការ ចាត់ ការតាមនិតិវិធីច្បាប់៕

Photo by DAP-News

Photo by DAP-News

តំណាងរាស្រ្ត គណបក្សសមរង្ស៊ី បាញ់១គ្រាប់ ដោយសារកំហឹង ក្នុងគ្រោះថ្នាក់ ចរាចរណ៍

$
0
0

ភ្នំពេញ៖ តំណាងរាស្រ្តមួយរូប នៃគណបក្សសមរង្ស៊ី បានដកកាំភ្លើងខ្លីបាញ់ ទៅលើមួយគ្រាប់ ដោយសារតែមិន អាចកំហឹងបាន នៅក្នុងហេតុ ការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ នាថ្ងៃចន្ទ ទី១៨ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៧និង៤០នាទី នៅតាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក នួន វុទ្ធី តំណាងរាស្រ្ត គណបក្សសមរង្ស៊ី ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន ជាមួយនឹងនឹងបង្កគ្រោះថ្នាក់ម្នាក់ទៀត ឈ្មោះ ហុក សុផាន ជាអនុសេនីយ៍ឯកនៅកងទ័ពជើង គោក ដែលបានបើកបុក រថយន្តរបស់លោក តំណាងរាស្រ្ត។

ការឃាត់ខ្លួននោះ ត្រូវបានធ្វើឡើងតែមួយដង្ហើមចង្រិតប៉ុណ្ណោះ ដោយសារភាគីព្រមបញ្ចប់រឿង ដោយមានការស្នើសុំពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ថៅកែរោងចក្រ K22លីប បញ្ឈប់កម្មករ ដោយមិនដឹង មូលហេតុ

$
0
0

កំពង់ស្ពឺ៖ ក្រុមកម្មករជាង ៩០នាក់ បម្រើការងារ នៅរោងចក្រដេរមួក ដែលមានផ្លាកយីហោ K22លីប មាន ទីតាំង ស្ថិតនៅភូមិរំដួល ឃុំសំបូរ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ បាននាំគ្នាធ្វើកូដកម្ម ដោសារថៅកែ បានបញ្ឈប់ កម្មករ១៤នាក់ដោយមិនដឹងមូលហេតុ។

លោក ឌុច ផល្លី ជាកម្មករម្នាក់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កម្មករទើបតែផ្ទុះកូដកម្មនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣នេះទេ ដោយសារតែរោងចក្រ បានបញ្ឈប់កម្មករ ជាបន្តបន្ទាប់ដោយមិនដឹង មានមូល ហេតុអ្វីឲ្យច្បាស់លាស់ ដែលគិតរហូតមកដល់ពេលនេះមានចំនួន១៤នាក់ហើយ។

លោកបញ្ជាក់ថា “ក្រុមហ៊ុនដកកម្មករដោយមិនដឹងមានមូលហេតុអ្វីទេ ការដកនេះចាប់តាំងពីថ្ងៃទី១៦មកម្ល៉េះ ហើយរដ្ឋបាលរោងចក្រ បានប្រាប់ថា ការដកនេះ ដោយសារគ្មានការងារធ្វើ ប៉ុន្តែនៅក្នុងផ្នែក នីមួយៗមាន ការងារច្រើនណាស់ដែលត្រូវធ្វើ ហើយខ្វះកម្មករធ្វើការថែមទៀតផង”។

លោកបន្តថា ក្រុមកម្មករទាំងអស់ ចង់ឲ្យរោងចក្ររៀបចំច្បាប់ការងារ ឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់កំណត់នៅ ក្នុងប្រទេសកម្ពុជា ជាពិសេសកុំឲ្យ ដក កម្មករចេញពីការងារដោយមិនដឹងមូលហេតុច្បាស់លាស់។

មន្រ្តីសហជីពសេរីកម្មករ លោក សយ ចន្ធូ បានឲ្យដឹងថា ភាគីរោងចក្រ បានបញ្ឈប់ការងារ របស់កម្មករចំនួន ១៤នាក់ហើយ ដោយពុំមាន ប្រាប់មូលហេតុឡើយ ហើយក្នុងអំឡុងពេលនៃការវ៉ារបស់ក្រុមកម្មករនេះ ពុំមាន ឃើញវត្តមានរបស់ភាគីរោងចក្រ ចេញមកដោះស្រាយ ជូនពួកកម្មករនោះទេ៕


ចាប់ខ្លួន ទាហាន (ង៧០) ម្នាក់ ដោយសារ បង្ខាំងគោ ប្រជាពលរដ្ឋ ជំរិតទារលុយ

$
0
0

 ភ្នំពេញៈ បុរសម្នាក់ដែល គេស្គាល់ថា មានមុខងារ ជាទាហាន នៅកងពលតូច ង៧០ដោយ សារហ៊ាន គៀងគោ ប្រជាពលរដ្ឋ ចំនួន២២ក្បាល បង្ខាំងទុកក្នុង ដីឡូត៍របស់ខ្លួន ដើម្បីជំរិតទារ លុយពីម្ចាស់គោ ចំនួន៨គ្រួសារ ឲ្យបង់លុយ សរុបចំនួន ២ពាន់ដុល្លារ ប៉ុន្តែប្រជាពលរដ្ឋ ជាម្ចាស់គោ មិនព្រមបង់ឲ្យ ហើយប្តឹងអាជ្ញាធរ មាន សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ទើបលោក គិត សុផា អភិបាល ខណ្ឌពោធិ៍សែន ជ័យដឹកនាំកម្លាំង ចុះជួយ អន្តរាគមន៍ ទាំងយប់ ហើយដោយសារនិយាយ ចរាចរគ្នាតាម សម្រួលមិនព្រម ទើបលោកបញ្ជាឲ្យ ចាប់ខ្លួនតែម្តង ។ ហេតុការណ៍ នេះបានកើត ឡើង កាលពីវេលាម៉ោង២១ និង៣៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅ ក្នុងដីឡូត៍ ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។ ជនល្មើសមានឈ្មោះ ឡៅ តុង ភេទប្រុស អាយុជាង៤០ឆ្នាំ មានមុខរបរជាទាហាន កងពលតូច ង៧០ មានទីលំក្នុងភូមិកើតហេតុ ។

ប្រជាពលរដ្ឋ ដែលជាម្ចាស់គោមានចំនួន ៨គ្រួសារ រស់នៅភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុក អង្គស្នួល ខេត្ត កណ្តាល នឹងគោដែលត្រូវជនល្មើល បង្ខាំងទុកមាន ចំនួន២២ក្បាល ។ បើសមត្ថកិច្ច បានឲ្យដឹងថា ជាធម្មតា ប្រជាពលរដ្ឋបានព្រលែងគោ ឲ្យស៊ីស្មៅតាមវាលស្រែដូច សព្វមួយដង ហើយនៅពេលល្ងាចហ្វូង គោរបស់ ពួកគាត់ តែងវិលត្រឡប់ទៅផ្ទះវិញជាប្រចាំ ប៉ុន្តែនៅល្ងាចថ្ងៃកើត ហេតុនោះ ហ្វូងគោរបស់ ពួកគាត់មិនបាន វិលត្រឡប់ទៅផ្ទះវិញដូច សព្វមួយដងនោះទេ ដោយ ហេតុនេះហើយ ពួកគាត់បាននាំគ្នាដើរ រកគ្រប់ច្រកហ្ហក លុះមកដល់ភូមិត្មាតពង សង្កាត់បឹងធំ ក៏ទទួលដំណឹង ពីប្រជាពលរដ្ឋនៅក្នុង ភូមិថា មានគោមួយហ្វូង ត្រូវបានគេចាប់បង្ខាំង ទុកក្នុងដីឡូត៍ របស់គេ ហើយម្ចាស់គោបាននាំគ្នាទៅមើល ឃើញច្បាស់ថា ជាគោ របស់ខ្លួនពិតប្រាដកមែន នឹងបាន អង្វរសុំម្ចាស់ដីឡូត៍ តាមសម្រួល ប៉ុន្តែម្ចាស់ដីឡូត៍នោះ មិនព្រមឲ្យនោះទេ គឺបានទារលុយ ពួកគាត់ ជាម្ចាស់គោទាំងអស់ចំនួន២ពាន់ដុល្លារ ទោះជាអង្វរយ៉ាងណាក៏មិនព្រម ដោយម្ចាស់ ដីឡូត៍ អះអាង ថា ហ្វូងគោទាំងនោះស៊ីដំណាំរបស់គេ តែតាមការពិតក្នុងដីឡូត៍នោះគ្មានដំណាំអ្វីទេ គឺមានតែស្មៅ ប៉ុណ្ណោះ ។

ប្រភពបានបន្តថា បន្ទាប់ពីនិយាយមិនត្រូវគ្នា ប្រជាពលរដ្ឋបានប្តឹងទៅអាជ្ញាធរ មាន សមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍ រហូតដល់វេលា ម៉ោងជា២១ ទើបដឹងដល់លោក គិត សុផា អភិបាលខណ្ឌពោធិ៍ សែនជ័យ ហើយលោកបាន ដឹកនាំ កម្លាំងចុះមកជួយអន្តរាគមន៍ ជូនប្រជាពលរដ្ឋទាំងយប់តែម្តង ។ នៅពេលអាជ្ញាធរ មកដល់ទោះនិយាយចរចរយ៉ាងណា ក៏ម្ចាស់ដីឡូត៍ ឡៅ តុង នេះមិនព្រមដែរ ពោលគឺដាច់ខាតទារលុយ២ពាន់ដុល្លារឲ្យបាន ក្រោយ ពី និយាយមិនចុះសម្រុងគ្នា ទាល់តែសោះ ទើបលោកអភិបាលខណ្ឌ បញ្ជាឲ្យកម្លាំងចាប់វាយខ្នោះ បញ្ជូន ទៅកាន់ព្រហ្មទណ្ឌ ខណ្ឌពោធិ៍ សែនជ័យទាំងយប់ ។ បន្ទាប់ពីដាក់ខ្នោះហើយនោះ ទើបបុរស ឡៅ តុង យល់ព្រមប្រគល់ គោឲ្យ ប្រជាពលរដ្ឋវិញ ដោយ មិនទាលុយនោះទេ គឺសុំតែរួចខ្លួនប៉ុណ្ណោះ ប៉ុន្តែលោក អភិបាលខណ្ឌ ពោធិ៍សែន ជ័យ មិនយល់ ព្រមធ្វើតាមនោះឡើយ ពោលគឺឲ្យសមត្ថកិច្ចជំនាញចាត់ការ ទៅតាមផ្លូវច្បាប់៕

ខៀវ កាញារីទ្ធៈ រាជរដ្ឋាភិបាលគាំទ្រ ឲ្យមាន គណបក្សប្រឆាំង

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងនៅព្រឹកថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៣ថា រាជរដ្ឋាភិបាល គាំទ្រឲ្យមានបក្សប្រឆាំង ដើម្បីធ្វើការប្រកួតប្រជែងគ្នា ជាអ្វីដែលលោកចាត់ ទុកថាជា កញ្ចក់ ឆ្លុះពីសកម្មភាពរាជរដ្ឋាភិបាល ។

លោក ខៀវ កាញារីទ្ធ បានមាន ប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មាន មួយដើម្បី ពង្រឹង អ្នក សារព័ត៌មាន នៅទីស្តីការក្រសួងថា “ប្រសិនបើពុំមានបក្សប្រឆាំងទេ រាជរដ្ឋាភិបាលដូចជាជិះសេះលែងដៃអីចឹង។ ហើយរាជរដ្ឋាភិបាលចង់ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច មានសំឡេងឆ្នោតកាន់តែច្រើន ដើម្បីធ្វើជាដៃគូរក្នុង រដ្ឋាភិបាលចម្រុះជា មួយគ្នាបន្តទៀត”៕

មន្ត្រីគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្ស ជាតិនិយម ចំនួន៣០នាក់ ទទួលវគ្គបណ្តុះបណ្តាល ការអភិវឌ្ឈន៍វេទិកា នយោបាយស្តីពី ថាមពលបរិស្ថាន និងការប្រែប្រួល អាកាសធាតុចំនួនបីថ្ងៃ

$
0
0

ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៨ និង១៥នាទី នៅទីស្នាក់ការ មូលនីធិ ខុនរ៉ាដអាដិនណៅអ៊ែរ ប្រចាំកម្ពុជាស្ថិតនៅ ផ្ទះលេខ៤ ផ្លូវ៤៦២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានរៀប ចំ នូវសិក្ខាសាលា មួយដែលមានរយៈពេល ចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បី បង្កើនសមត្ថភាព ចំណេះដឹងបន្ថែមទៀត ជូនដល់មន្ត្រីគណបក្ស ទាំង២ដែលជាបក្សរាជានិយម នៅ កម្ពុជាចំនួន៣០រូប។

ក្នុងវគ្គបណ្តុះបណ្តាល នោះគេសង្កេតឃើញមាន មន្ត្រីជាន់ខ្ពស់មកពី គណបក្សទាំង២រួមមាន អ្នកស្រី ប្រាក់ ចន្ថា, លោក ផូ សុធា, លោក ធៀង វណ្ណដារ៉ុង, លោក ជា សែ, លោក កូយ សុខារិទ្ធ និងថ្នាក់ដឹកនាំ ជាប្រធាន-អនុប្រធាន ចលនាយុវជន, ប្រធាន-អនុប្រធាន ចលនាស្ត្រី ព្រមទាំងមន្ត្រីផ្នែកពត៌មាន មួយ ចំនួនទៀត។

សិក្ខាសាលារយៈពេល០៣ថ្ងៃនេះគឺ ផ្តោតទៅលើប្រធាន បទស្តីពីៈ បរិស្ថាន ថាមពល និងការប្រែប្រួល អាកាសធាតុក្នុងពិភពលោក ដែលយើងត្រូវយកចិត្ត ទុកដាក់ជាសកល។ គ្រូឧទ្ទេសនាម នៅក្នុងឱកាស នោះរួមមានៈ សាស្រ្តាចារ្យបណ្ឌិត Christian C.Juckenack សាស្រ្តាចារ្យជំនាញថាមពល គ្រប់គ្រង ធនធាន និងបរិស្ថាននៃ សកលវិទ្យាល័យ អនុវត្ត វិទ្យាសាស្រ្ត Erfurt ប្រទេសអាល្លឺម៉ង់ និងគ្រូឧទ្ទេសនាម មួយចំនួនទៀត ដែលមកពីក្រសួង ស្ថាប័ន ជំនាញ មន្ត្រីតំណាងបម្រែបម្រួល អកាសធាតុ សាស្រ្តចារ្យ មកពី សាកលវិទ្យាល័យ នីតិសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យ បញ្ញាសាស្ត្រ ព្រមទាំងអ្នកគ្រប់គ្រង កម្មវិធីឧបករណ៍ដុតកំដៅ សាកលលោកនៃអង្គការ Geres Cambodia, ប្រធានក្រុមការងារ គម្រោង ថាមពលពន្លឺ ព្រះអាទិត្យសហគមន៍ចំបក់ ខេត្តកំពង់ស្ពឺ ។

ការដែលមូលនីធិខុនរ៉ាដអាដិនណៅអ៊ែរ ប្រចាំកម្ពុជាលើកយក ប្រធានបទទាំង៣ខាងលើ មកបណ្តុះ បណ្តាលដល់ មន្ត្រីគណបក្សនយោបាយ មានអាសនៈនៅក្នុង រដ្ឋសភាពេលនានេះ ដោយសារថា បញ្ហា បរិស្ថាន ថាមពល និងការប្រែប្រួលអាកាសធាតុ ត្រូវបានប្រទេសអភិវឌ្ឈន៍ ជឿនលឿនលើពិភពលោក កំពុងតែគិតគូររកដំណោះស្រាយ កាត់បន្ថយរាល់ការ ប្រើប្រាស់ដើរដោយថាមពលនុយក្លេអ៊ែរ ការ ចម្រាញ់ យកប្រេង ឧស្ម័ន ការបញ្ចេញចោល នូវកាកសំណល់រឹង ឫរាវពីរោងចក្រ សហគ្រាស ការរុករក រ៉ែក្នុងដី ការសាងសង់ទំនប់ វ៉ារីអគ្គិសនី ការកាប់បំផ្លាញ ព្រៃឈើ ផែនដីឡើងកំដៅ គ្រោះទឹកជំនន់ គ្រោះ រាំងស្ងួត ការប្រើប្រាស់ រថយន្ត ម៉ូតូ ម៉ាស៊ីនត្រជាក់ ការបញ្ចេញចំហាយឧស្ម័ន នៃអគារខ្ពស់។ល។ ក្រៅពី ការកាត់បន្ថយការប្រើប្រាស់ ថាមពលខាងលើនេះបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របែ មកផលិតថាមពលដើរ ដោយពន្លឺព្រះអាទិត្យ ឫខ្យល់ និងឧបករណ៍ដុតកំដៅ ដើម្បីផលិតថាមពល អគ្គិសនីជំនួសវិញ។ លោក សាស្ត្រាចារ្យបណ្ឌិត Christian C.Juckenack លើកយកនូវប្រវត្តិ និងលក្ខណៈសម្បត្តិគន្លឹះ នៃអត្តសញ្ញា ណគណបក្សទាំង៥ នៅក្នុងប្រទេសអាល្លឺម៉ង់ មានដូចជាៈ គណបក្សប្រជាធិបតេយ្យ គ្រឹស្តសាសនា និយមកណ្តាល ប្រជាធិបតេយ្យសង្គម សេរីនិយម និងគណបក្សទស្សនៈ នយោបាយបៃតង។ គណបក្ស ទាំង៥ ខាងលើមានគោលនយោបាយស្តីពីបរិស្ថាន និងថាមពលក្នុងការ ឃោសនារកសម្លេងគាំទ្រ ពីអ្នក បោះឆ្នោតនៅក្នុង ប្រទេសអាល្លឺម៉ង់។ ចំណែកគណបក្សបៃតងឥណ្ឌា នៃប្រទេសឥណ្ឌា ក៏បាន លើក ក្នុងកម្មវិធី នយោបាយរបស់ខ្លួន ជំទាស់ចំពោះការប្រើប្រាស់ សារធាតុគីមី និងជីវសាស្រ្តចំពោះការ ប្រើ ប្រាស់លើធនធាន ធម្មជាតិផងដែរ។

ដូចនេះ សិក្ខាសាលាបានលើកយក នូវប្រធានបទស្តីពី បរិស្ថាន ថាមពល និងការប្រែប្រួលអាកាសធាតុ មកបង្រៀនដល់មន្ត្រី នៃគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម ក្នុងពេលនេះ ដើម្បី ផ្តល់ជាគំនិត លើកជាយោបល់ក្នុងការ បង្កើតនូវគោលនយោបាយ សម្រាប់រកសម្លេងគាំទ្រពី ប្រជាពលរដ្ឋ នៅថ្ងៃអនាគត ។ សុំបញ្ជាក់ថា បញ្ហាបរិស្ថាន និងថាមពលនៅកម្ពុជា ប្រជាពលរដ្ឋលោក មានការយល់ដឹងតិចតួច នៅឡើយ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អាមេរិក ប្រកាសផ្តល់ ជំនួយបន្ថែម ទៅស៊ីរី ១៩លានដុល្លារ

$
0
0

វ៉ាស៊ីនតោន៖ យោងតាមទី ភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០១៣ នេះ ថា រដ្ឋាភិបាល សហរដ្ឋអាមេរិក បានប្រកាស ថានឹងផ្តល់ជំនួយ មនុស្សធម៌ ១៩លានដុល្លារ បន្ថែមទៀត ទៅកាន់ ប្រទេសស៊ីរី ដើម្បីឆ្លើយតប ទៅនឹងវិបត្តិដែល មិនទាន់ បង្ហាញសញ្ញា ថាធូរស្រាល នៅឡើយនោះ។

លោកស្រី ណាន់ស៊ី លីនប៊ហ្គ ជំនួយការ រដ្ឋបាលនៃ ទីភ្នាក់ងារ អាមេរិកសម្រាប់ ការអភិវឌ្ឍន៍ អន្តរជាតិ USAID បាន ចេញសេចក្តី ប្រកាសនៅថ្ងៃអង្គារ សប្តាហ៍នេះ ក្នុងវេទិកា មនុស្សធម៌នៅ ស៊ីរី ដែលរៀបចំ ឡើងនៅទី ក្រុងស៊ឺណែវ ប្រទេសស្វីសនោះថា សហរដ្ឋអាមេរិកបានសម្រេច ផ្តល់ជំនួយ បែបមនុស្សធម៌ ទៅកាន់ប្រទេសស៊ីរី បន្ថែមទៀត។

ចំពោះជំនួយ ដែលនឹងផ្តល់ ទៅកាន់ប្រទេស ស៊ីរីនោះដែរ មានដូចជា គ្រឿងផ្តត់ផ្គង់ ក្នុងមន្ទីរ ពេទ្យ និង ថ្នាំព្យាបាល ជាបន្ទាន់ សម្រាប់ ប្រជាជនស៊ីរី ហើយក៏បាន អនុញ្ញាតឲ្យ គណកម្មា ធិការកាកបាត ក្រហមអន្តរជាតិ (ICRC) ដើម្បី បន្ត ផ្តល់ការគាំទ្រដល់ប្រទេសដែលកំពុងតែ ហែកហួរដោយសង្គ្រាមរយៈពេល ២ឆ្នាំកន្លងទៅនេះ។

ក្រៅពីសម្ភារៈ វិជ្ជសាស្ត្រ ខាងលើនេះ ជំនួយអាមេរិក ក៏មានបន្ថែមនូវ ប័ណ្ណដោះ ដូរស្បៀង អាហារចំនួន ជាង ៥០.០០០ ប័ណ្ណ ផ្តល់ទៅដល់ ជនភៀសខ្លួនស៊ីរី ទាំងអស់ដែលកំពុងតែ ជ្រកកោណជា បណ្តោះ អាសន្ន នៅតាមព្រំ ដែន របស់ ប្រទេស លីបង់ផងដែរ។ ចំពោះប័ណ្ណទាំង អស់នោះ ជនភៀសខ្លួនអាចប្រើ ប្រាស់ទៅដោះ ដូរយកចំណី អាហារនៅតាម ទីផ្សារក្នុងតំបន់។

គួរបញ្ជាក់ ផងដែរថា មកដល់ពេល នេះសហរដ្ឋអាមេរិក បានចំណាយទឹកប្រាក់ជំនួយ ជិត ៣៨៥ លានដុល្លារហើយ ទៅលើជម្លោះ នៅប្រទេសស៊ីរី ហើយបើតាម តួលេខចុងក្រោយ បង្ហាញថា ប្រជាជនស៊ីរី ៨៧០.០០០ នាក់បានរត់ ភៀស ខ្លួនទៅប្រទេស ជិតខាងចាប់តាំងពី សង្គ្រាមកាន់ តែជ្រាលជ្រៅ នៅស៊ីរីនោះ។

Photo by DAP-News

នាយករដ្ឋមន្រ្តីថៃ បញ្ជាឲ្យមេទ័ព ជើងគោក ចុះត្រូតពិនិត្យ ស្ថានការណ៍ ភាគខាងត្បូង

$
0
0

បាងកក៖ មេបញ្ជាការកងទ័ពជើងគោកថៃ អះអាងថា នាយករដ្ឋមន្រ្តី បានប្រគល់កិច្ចការសន្តិសុខជាតិ ចំពោះខេត្តភាគខាងត្បូង មើលការខុសត្រូវ។

យោងតាមគេហទំព័រ INN របស់ថៃផ្សាយ នៅថ្ងៃ ពុធ ទី ២០ ខែ កុម្ភៈ បានឲ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុធ ចាន់អូឆា មេបញ្ជាការកងទ័ពជើងថៃ រួមទាំងឧត្តមសេនីយ៍ យុត្ថាសក្តិ សក្តិស៊ីប្រាផា ឧបនាយករដ្ឋមន្រ្តី បានធ្វើដំណើរទៅកាន់ខេត្តភាគខាងត្បូងថៃ ដើម្បីត្រូតពិនិត្យកងកម្លាំងប្រដាប់អាវុធ ដោយការចុះអង្អុលបង្ហាញ របស់ នាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវាត់ ដែលមានការព្រួយបារម្ភ ចំពោះសុវត្ថិភាព រស់នៅប្រចាំថ្ងៃ របស់ប្រជាជនថៃ ដែលតែងតែរងការភ័យខ្លាចពីការបង្ក ភាពអសន្តិសុខពីក្រុម ចលនាផ្តាច់ខ្លួនភាគខាងត្បូងថៃ។

លោក ប្រាយុធ បានថ្លែងថា ការចុះត្រូតពិនិត្យកម្លាំងប្រដាប់អាវុធ ដែលកំពុងប្រចាំការ នៅក្នុងខេត្តទាំងបីភាគខាងត្បូងនេះ ក្នុងគោលបំណងតាមដាននូវ លទ្ធផលការងាររបស់កម្លាំងយោធា និង បង្កើនទំនុកចិត្ត ក្នុងការបំពេញភារកិច្ចរក្សាសវត្ថិភាព ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រោះស្ថានការណ៍អាចនឹងមាន ការប្រែប្រូលគ្រប់ពេលវេលា ដូច្នេះ កងកម្លាំងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា សត្រូវអាចវាយឆ្មក់គ្រប់ពេលវេលា៕

www.dap-news.com

លោក ណៅ ធួក និ​ង លោក អ៊ុំ ប៊ុនឡេង អញ្ជើញ​​ ជាអធិបតី ក្នុងពិធីកម្ទេច ឧបករណ៍ឆក់ត្រី

$
0
0

ព្រៃវែង៖ កាលពីពេលកន្លងទៅថ្មីៗនេះលោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញជាអធិបតី នៅក្នុងពិធីកិនកម្ទេច ឧបករណ៍ឆក់ត្រី អាំងវែទ័រ ចំនួន ៥០២ គ្រឿង ដែលរៀបចំធ្វើឡើង នៅក្នុងបរិវេណសាលាស្រុកពាមជ័រ ខេត្តព្រៃវែង។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានអានរបាយកាណ៍ ដែលឆ្លុះបញ្ចាំងឲ្យឃើញ ពីលទ្ធផលការងារកន្លងមក ដូចជាយន្តការផ្សព្វផ្សាយ ច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងការងារ គ្រប់គ្រងធនធានជលផល ការងារវារីវប្បកម្ម ដាំព្រៃលិចទឹក និងយុទ្ធការបង្ក្រាបបទល្មើសជលផល ទទួល បានលទ្ធផលគួរឲ្យកត់សម្គាល់ ហើយវត្ថុតាងភាគច្រើន ត្រូវបានកម្ទេចចោលនៅនឹងកន្លែង ព្រមទាំងរៀបចំធ្វើពិធីកម្ទេចចោល នូវឧបករណ៍ឆក់ត្រីចំនួន ៥០២គ្រឿង នាពេលនេះ ។ បន្ទាប់ពីមតិចំណាប់អារម្មណ៍ជាបន្តបន្ទាប់ ពីសំណាក់លោកចាន់ ដេត អភិបាលស្រុកពាមជ័រ និង លោក អ៊ុំ ប៊ុនឡេង អភិបាលរងខេត្តព្រៃវែង ដោយ សម្តែងនូវការគាំទ្រសកម្មភាព របស់រដ្ឋបាលជលផល នៅក្នុងការបង្រ្កាប បទល្មើសជលផល ស្របទៅនឹងគោលនយោបាយ កំណែទម្រង់ដ៏ស៊ីជម្រៅនៃវិស័យ ជលផល។

លោក ណៅ ធួក បានមានប្រសាសន៍ថា ការរៀបចំឲ្យមានពិធី កិនកម្ទេចឧបករណ៍ឆក់ត្រី (អាំងវែទ័រ) នាពេលនេះ គឺជាព្រឹត្តិការណ៍មួយ បង្ហាញឲ្យឃើញពីកិច្ច សហការរួមគ្នា រវាងអង្គភាពជំនាញរដ្ឋបាល ជលផល អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងឆន្ទៈប្រយុទ្ធប្រឆាំង បទល្មើសអនាធិបតេយ្យ នៅក្នុង វិស័យជលផល ហើយការធ្វើពិធីកម្ទេចឧបករណ៍ឆក់ត្រី នាពេលនេះ គឺស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបូកសរុបវាយតម្លៃ អំពីលទ្ធផលបង្រ្កាប បទល្មើសជលផលនៅទូទាំងប្រទេស និងកំណត់ចេញនូវទិសដៅ វិធានការអនុវត្តបន្ត តាមរយៈជំរុញយន្តការអនុវត្តច្បាប់និង លិខិតបទដ្ឋាន ដែលទាក់ទិនទៅនឹង ការងារគ្រប់គ្រងធនធានជលផល នៅក្នុងដំណាក់កាលថ្មី ដែលវិស័យជលផល កំពុងស្ថិតនៅលើមាគ៌ាកំណែទម្រង់ ដ៏ស៊ីជម្រៅ។ ខណៈនោះដែរ លោក ណៅ ធួក និង លោកអភិបាលរងខេត្តព្រៃវែង ក៏បានឡើងបញ្ជាគឿងចក្រ កិនកម្ទេចឧបករណ៍ឆក់ត្រី (អាំងវែទ័រ)ចំនួន ៥០២គ្រឿង ដែលសមត្ថកិច្ចរដ្ឋបាល ជលផលចាប់រឹបអូសពីជនល្មើស នៅក្នុងសកម្មភាពឆក់ត្រីកន្លងមក៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ក្នុងមួយសប្ដាហ៏ មានមនុស្សឃាត ២ករណី សមត្ថកិច្ចចាប់ជន សង្ស័យមិនបាន

$
0
0

តាកែវៈករណីជម្លោះ ពាក្យសំដីគ្នាបន្តិចបន្ទួច ហើយឈានដល់ការ ចាក់សម្លាប់គ្នា ក្នុងវង់ ស្រា បណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅនិងកន្លែង ហើយជនសង្ស័យរត់ គេចខ្លួនបាត់បន្សល់ទុកតែ ជនរងគ្រោះដេកស្លាប់ ពីរករណី ស្ថិតក្នុងស្រុកទ្រាំង និងស្រុកដូនកែវ ខេត្តតាកែវ  ។

ករណីដែលជនរងគ្រោះ ត្រូវបានជនសង្ស័យចាក់ ២ដែកចុងស្រួច ស្លាប់នៅនិងកន្លែង គឺជនរងគ្រោះឈ្មោះ ចេន សុភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ដែលបុរសរូបនោះត្រូវបានជន សង្ស័យយកដែកចុងស្រួចចាក់ចំកណ្ដាលខ្នង ចំនួន២ដែកបណ្ដាលឲ្យ ស្លាប់នៅនិងកន្លែង ។

ជនសង្ស័យមានឈ្មោះចេន សំភាវិទូ អាយុ២១ ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះ។ ករណីមនុស្សឃាតនេះ ត្រូវបានកើត ឡើងវេលា ម៉ោង២០និង៣០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣។ យោងតាមមន្ដ្រីជំនាញបានឲ្យដឹងថា ទាំងជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីជាមួយគ្នា និងមានទាស់ពាក្យ សម្ដីគ្នាទើបធ្វើ ឲ្យជនសង្ស័យ យកដែកចុងស្រួចចាក់សម្លាប់តែម្ដង។

រីឯករណីទីពីរដែលយកកាំបិតចិតបន្លែចាក់ សម្លាប់គ្នានៅក្នុងវង់ស្រាដែរ នោះគឺជនរងគ្រោះ ឈ្មោះសំ តុញ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រេច ឃុំរកាក្រៅ ស្រុកដូនកែវ ត្រូវបានជនសង្ស័យជាជនជាតិវៀតណាម គ្មានទីលំនៅនិងមុខរបរពិតប្រាកដម្នាក់ ឈ្មោះ ង្វៀង យ៉ាងប្រុងអាយុ២៣ឆ្នាំ ។

ករណីមនុស្សឃាតនេះ កើតឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៥និង២០នាទីល្ងាច ដោយករណីខាងលើនេះ ទាំងជនសង្ស័យនិង ជនរងគ្រោះ បានជួបជុំគ្នាផឹកស៊ីតាំងពីម៉ោង៣រសៀល នៅផ្ទះជនជាតិវៀតណាមម្នាក់ ដែលជាថៅកែតិញអេបចាយឈ្មោះយាយណាំ ស្ថិតនៅក្នុង ភូមិត្រពាំងអង្គរឃុំរកាក្រៅ រហូតស្រវឹងធ្លាក់ភ្នែក និងបង្កឲ្យមានជម្លោះពាក្យសម្ដីបន្តិចបន្ទួច ទើបជនសង្ស័យរូបនោះ យកកាំបិតចិតបន្លែចាក់ សម្លាប់ជនរងគ្រោះចំដោះ ធ្លាយដល់បេះដូង ថែមទាំងវាយនិងចបជីក ទៀតផង បន្ទាប់ពីធ្វើ សកម្មភាពនេះរួចជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ទៅ៕


មេដឹក នាំរុស្ស៊ី នឹងធ្វើ ទស្សនកិច្ច នៅគុយបា ពិភាក្សា ពាណិជ្ជកម្ម

$
0
0

ហាវ៉ាណា៖ យោងតាមទី ភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចេញ ផ្សាយនៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា លោកនាយករដ្ឋ មន្ត្រីរុស្ស៊ី ឌីមីទ្រី ម៉េដវេដេវ ត្រូវបានគេ រំពឹងទុកថានឹង ធ្វើ ទស្សនកិច្ចទៅ កាន់ប្រទេស គុយបានៅ ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើម្បីជម្រុញពាណិជ្ជកម្ម ពហុវិស័យ និង ឧស្សាហកម្មរួម, គម្រោងការឳសថសាស្ត្រ និង ថាមពល។ នេះបើតាមការ ដកស្រង់ព័ត៌មាន ពីប្រភពមន្ត្រី រដ្ឋាភិបាលរុស្ស៊ី។

ចំពោះរបៀបវារៈ របស់លោក ម៉េវេដេវ រួមមានការ ជួបពិភាក្សា ជាមួយនឹង មេដឹកនាំគុយបា គឺ លោក រ៉ូល កាស្ត្រូ ដើម្បី ពិភាក្សាគ្នាអំពី កិច្ចសហ ប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច របស់ប្រទេសទាំង ពីរឲ្យកាន់តែ ប្រសើរឡើងជាងមុន។ បន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីរុស្ស៊ី នៅ គុយបា នោះលោកនឹង បន្តដំណើរទស្សនកិច្ច ទៅកាន់ ប្រទេសប្រស៊ីល ផងដែរ។

គួរបញ្ជាក់តាម សេចក្តីប្រកាស របស់លោក ស៊ឺកៃឡារ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា ប្រទេស គុយបា និង រុស្ស៊ី បាន រៀប ចំគម្រោងរួចហើយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ សម្រាប់ធ្វើការស្រាវ ជ្រាវរួមលើ ផ្នែកអាវកាសផងដែរ។ កិច្ចព្រមព្រៀងនេះ នឹងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរបន្ថែមទៀត ទៅវិស័យ ទូរគមនា គមន៍, ការស្រាវជ្រាវ អវកាស, ព្រមទាំងទៅលើផ្នែក ជីវសាស្ត្រអវកាស និង វិជ្ជសាស្ត្រផងដែរ។

ចំពោះប្រទេស គុយបាដែល ស្ថិតក្រោម ទណ្ឌកម្មរបស់ អាមេរិកនៅឡើយនេះ បានបង្កើត ទំនាក់ទំនងយ៉ាង ជិត ស្និតតាំង ពីសម័យសង្គ្រាម ត្រជាក់មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងនេះ បាន រលត់ទៅវិញដោយ សារតែការ ដួលរលំរបស់ សហភាពសូវៀត។

Photo by DAP-News

ក្រុមការងារ អន្តរក្រសួង ចុះត្រួតពិនិត្យ រកទីតាំងរៀបចំ ពិធីបើកការដ្ឋាន ស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ៦

$
0
0

ខេត្តកំពង់ចាម៖ កាលពីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ ក្រុមការងារ អន្តរក្រសួង ដឹកនាំ ដោយ លោក យូ ស៊ុនឡុង នាយករងខុទ្ទកាល័យ សម្តេចតេជោសែន លោក មុំម ស៊ីបុន រដ្ឋលេខាធិការ តំណាងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងសហការី ជាច្រើនរូបទៀតមកពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរ ដែនដីរាជធានី ខេត្ត បានចុះ ត្រួតពិនិត្យរកទីតាំង រៀបចំពិធីបើកការដ្ឋាន ស្ថាបនាឡើងវិញកំណាត់ ផ្លូវជាតិលេខ៦ ប្រវែង ២៤៨.៥២៥ គីឡូម៉ែត្រ ដោយកម្ចីឥណទាន ពីរដ្ឋាភិបាល សាធារណរដ្ឋ ប្រជាមានិតចិន។

ពិធីបើកការដ្ឋានស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ ៦ នេះ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ ឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ។

ក្រុមការងារអន្តរក្រសួងបានឯកភាពជ្រើសយកទីតាំងប្រារព្ធពិធី បើកការដ្ឋាន ត្រង់ទីបញ្ជា ការដ្ឋាន វិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្រុកបាធាយ ចម្ងាយប្រមាណ ៦២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ក្រុមការងារអន្តរក្រសួងបានស្នើឲ្យ អាជ្ញាធរមូលដ្ឋាន និងខេត្តពាក់ព័ន្ធ ជួយសម្រួលដល់ ការចូលរួមរបស់ប្រជាពលរដ្ឋ អោយបានច្រើនកុះករ និងបានបែងចែក ភារកិច្ចច្បាស់លាស់ រវាងក្រុមការ ងារ ដើម្បីទទួលខុសត្រូវ តាមគោលដៅរៀងៗខ្លួន គ្រប់លំដាប់ថ្នាក់ ដើម្បីចាត់ចែងរៀបចំ ធ្វើយ៉ាងណា បម្រើឲ្យពិធី បើកការដ្ឋានសាងសង់ ផ្លូវខាងលើនេះ ប្រព្រឹត្តទៅបានប្រកបដោយ រលូនភាព សុវត្ថិភាព និងប្រកបដោយ ខ្លឹមសារ រូបភាព និងសុខដុមនីយកម្ម ទាំងអស់គ្នា។

លោក ស្លូត សំបូរ ក្នុងនាមលោករដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក បានថ្លែងថាៈ ការរៀបចំពិធី នឹងធ្វើឡើងតាមផែនការ និងកាលបរិច្ឆេទ ជាក់លាក់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលការដំណើរការ សាងសង់នេះនឹង ឆ្លើយតប បាន យ៉ាងប្រសើរ ព្រោះបច្ចុប្បន្ន ផ្លូវមានភាពចាស់ ទ្រុឌទ្រោម ឯទំហំនៃការធ្វើចរាចរណ៍ ទៀត សោត ក៏កំពុងមានភាព មមាញឹកខ្លាំង។ លោកអនុរដ្ឋលេខាធិការ ក៏បានរំលឹកផងដែរថា ក្រសួង សាធារណការ និងដឹកជញ្ជូន នឹងរៀបចំ ពិធីបើកការដ្ឋាន សាងសង់ផ្លូវ ស្ពាន ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្រ្តី រួមមាន៖ ០១- ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ ពិធីបើកការដ្ឋាន ស្ថាបនាឡើង វិញ ផ្លូវជាតិលេខ៦ ប្រវែង២៤៨.៥២៥ គីឡូម៉ែត្រ (ថ្នល់កែង-អង្រ្គង ខេត្តសៀមរាប)។ ០២- ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ពិធីបើកការដ្ឋានសាងសង់ ស្ពានកោះធំ ប្រវែង ៤២១ ម៉ែត្រ ទទឹង ១៣.៥០ ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ និង០៣- ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនឹង រៀបចំពិធីបើក ការដ្ឋាន សាងសង់ ផ្លូវជាតិលេខ ៤៤ (ច្បារមន-ឱរ៉ាល់-ឧត្តុង្គ) ប្រវែង ១៣៩.៦ ម៉ែត្រ ។

លោក ស្លូត សំបូរ បានបន្តទៀតថា ផ្លូវជាតិលេខ៦ នេះនឹងបម្រើឲ្យផលប្រយោជន៍សេដ្ឋកិច្ច សង្គម ជួយ សម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលបច្ចុប្បន្នមធ្យោបាយ ធ្វើដំណើររបស់ប្រជាពលរដ្ឋ កំពុង កើនឡើងយ៉ាងគំហុក សម្រួលការដឹកជញ្ជូន និងធ្វើដំណើរឆ្លងកាត់ ទៅមករបស់ប្រជាពលរដ្ឋ ក្នុង តំបន់ក៏ដូច ជាការតភ្ជាប់ជាមួយ ផ្លូវហាយវ៉េអាស៊ានផងដែរ ដែលអាចរួមចំណែកកាត់ បន្ថយភាពក្រីក្រ របស់ប្រជាពល រដ្ឋឲ្យបានកាន់ តែឆាប់រហ័ស ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

គណបក្ស មេដឹកនាំ អេក្វាទ័រ ទទួលបាន សម្លេងគាំ ទ្រនាំមុខ ក្នុងសភាជាតិ

$
0
0

គីតូ៖ យោងតាមទី ភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា លោក ប្រធានាធិបតី អេក្វាទ័រដែល ទើបជាប់ ឆ្នោតសាជាថ្មី រ៉ាហ្វអ៊ែល ខររៀ បានប្រារព្ធនូវពិធី អបអរសាទរ ចំពោះការ ទទួលបាន សម្លេងគាំទ្រនាំមុខ នៃគណបក្សរបស់ លោកនៅក្នុងសភាជាតិ និង រដ្ឋាភិបាលក្នុងតំបន់។

លោក ខររៀ បាននិយាយរយៈពេល ២ថ្ងៃបន្ទាប់ពី ការបោះឆ្នោតកាល ពីថ្ងៃអាទិត្យសប្តាហ៍មុន នេះថា “ជាមួយ នឹង ការ គាំទ្ររបស់ប្រជាជន យើងបានឈ្នះនៅខេត្តចំនួន ២៣ ក្នុងចំណោម ខេត្តទាំង ២៤ទូទាំងប្រទេស ហើយយើង ក៏បាន ឈ្នះសម្លេងគាំទ្របានជាង ២ ភាគ ៣ នៅក្នុង រដ្ឋសភាជាតិរបស់ប្រទេសអេក្វាទ័រ ផងដែរ។”

យោងតាមការ រាប់យ៉ាងរហ័ស របស់អង្គការក្រៅ រដ្ឋាភិបាលមួយ បានឲ្យដឹងថា គណបក្សដឹក នាំអំណាច មានឈ្មោះ ថា ចលនាសម្ព័ន្ធ PAIS បានឈ្នះកៅអី ២ភាគ ៣នៅក្នុងសភាជាតិ ដោយសម្លេងគាំទ្រនោះ គឺ ៩១ លើ ១៣៧ កៅអី។ បន្ទាប់ពីជាប់ឆ្នោតនេះ គណបក្សរបស់ លោក ខររៀ ក៏នឹងរួមជា មួយគណបក្ស សម្ព័ន្ធរបស់ខ្លួន ផ្សេងទៀតផងដែរ ដើម្បីបង្កើតបាននូវ រដ្ឋចំរុះថ្មីមួយ សម្រាប់អណ្ណតិថ្មី របស់លោក។

គួរបញ្ជាក់ ផងដែរថា គណបក្សដឹកនាំ អំណាចនៃ ប្រទេសអាមេរិក ឡាទីនមួយនេះ អាចនឹង កើនឡើង បន្ថែមនូវ សម្លេងគាំទ្ររបស់ខ្លួន ស្របពេលដែលជនជាតិរបស់ខ្លួនដែលរស់នៅ បរទេស អាចមានសិទ្ធិក្នុងការបោះឆ្នោតផងដែរ ដោយពួកគេមានសម្លេងអាចជ្រើសតាំង តំណាងរាស្ត្រ បានរហូតដល់ ៦រូបឯណោះមកអង្គុយក្នុងសភាជាតិ។

Photo by DAP-News

នាយករដ្ឋមន្រ្តី ទុយនីស៊ី ប្រកាស លាលែង ពីតំណែង

$
0
0

ទុយនីស៖ ទូរទស្សន៍ រដ្ឋទុយនីស៊ី បានផ្សាយថា នាយករដ្ឋមន្រ្ តីទុយនីស៊ី លោក ហាម៉ាឌី ជីបាលី កាលពីថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ បានប្រកាស ពីការលាលែង ពីតំណែងរបស់លោក បន្ទាប់ពីបរាជ័យ ក្នុងការបង្កើត បច្ចេកទេស ធិប តេយ្យរដ្ឋាភិបាលមកនោះ។

យោងតាមទី ភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ថា លោក ជីបាលី បាន ប្រកាស ពី ការសម្រេច ចិត្តលាលែង របស់លោក បន្ទាប់ពីជួប ប្រជុំជាមួយ នឹងប្រធានាធិបតីទុយនីស៊ីលោក ម៉ុន សេស ម៉ាស៊ូគី ដោយលោកបាននិយាយថា «លោកលា លែងចំពោះភាព ពេញលេញ មួយសម្រាប់ការសន្យា ដែល បានធ្វើឡើងចំពោះប្រជាជន»។ នេះបើយោង តាមសេចក្តី រាយការណ៍។

លោក ជីបាលី បាននិយាយថា «លោកនឹង បន្តដឹកនាំ រដ្ឋាភិបាល បច្ចុប្បន្ន រហូតដល់ មានការ យល់ព្រមមួយ ក្នុងការ បង្កើតច្បាប់ ថ្មីមួយ ក្នុងការជំរុញ ឲ្យគណៈរដ្ឋមន្រ្តី របស់លោក ប្រឹងប្រែង ដោយខ្លួនឯង ដើម្បីធ្វើឲ្យប្រាកដថា រដ្ឋនៅ តែបន្តការងាររបស់ខ្លួននោះ»។

លោក ក៏បានបញ្ជាក់ ដែរថា គណៈរដ្ឋមន្រ្តី ឯករាជ្យសម្រាប់ ប្រព័ន្ធបច្ចេកវិទ្យា ក្នុងរដ្ឋាភិបាល នឹងជួយ ការពារ ប្រទេស ពីការងាកចេញពីច្បាប់ ដោយលោកកត់សម្គាល់ឃើញថា អត្ថិភាព របស់គណៈរដ្ឋមន្រ្តីថ្មី គួរតែបង្កើតកាល បរិច្ឆេទសម្រាប់ថ្ងៃអនាគតក្នុងការបោះឆ្នោត និង ការស្តារមកវិញនូវទំនុកចិត្តសម្រាប់ប្រជាជនទុយនីស៊ីផងដែរ។

ចំណែកក្រុម អ្នកវិភាគបាន និយាយថា ការលាលែងរបស់លោក ជីបាលី បានកើតឡើងក្នុង ពេលដែលប្រទេស កំពុង មានវិបត្តិ នយោបាយយ៉ាងជ្រៅ ដោយបានកើត ឡើងនូវការបែកបាក់ រវាងប្រជាជនទុយនីស៊ី សាមញ្ញជាមួយ នឹង វណ្ណៈ នយោបាយ ដែលជាបញ្ហា មួយបន្ថែមលើ ចំណុចខ្សោយ របស់ប្រទេសផ្នែកសេដ្ឋកិច្ច និងការកើនឡើងនៃ អតិផរណាផងដែរ។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹង ការលាលែង របស់នាយក រដ្ឋមន្រ្តីទុយនីស៊ីនេះដែរ បន្ទាប់ពី គណបក្ស អ៊ីនណាដា ដែលជាគណបក្ស គ្រប់គ្រងអំណាច បានបដិសេធ ចំពោះការសម្រេច ចិត្តរបស់លោក ជីបាលី ក្នុងការបង្កើត គណៈ រដ្ឋមន្រ្តីបច្ចេកទេសធិបតេយ្យ សម្រាប់តាមដាន ការធ្វើឃាត ដែលជា បច្ចេកទេស សម្រាប់តួនាទី ដ៏មានសារៈសំខាន់ ប៉ុន្តែជាមួយនឹងការ បដិសេធនេះដែរ ក៏មានគណបក្ស ប្រឆំាងសំខាន់ បានស្វាគមន៍ផងដែរ។

Photo by DAP-News

ផលិតផល ក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ នៅឆ្នាំ២០១៣ នឹងអាចកើនឡើង ១.០៨០ដុល្លារ

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ថា បើតាមការរំពឹងទុក ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់នៅឆ្នាំ២០១៣ នឹងអាចកើនឡើង១.០៨០ដុល្លារ ដែលខុសប្លែកពីឆ្នាំ២០០៨ មានត្រឹមតែ៧៦០ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍នៅក្នុងពិធីបើក សន្និសីទទស្សនវិស័យកម្ពុជា ឆ្នាំ ២០១៣ ភាពជាដៃគូវិទ្យាស្ថានបណ្ដុះបណ្ដាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ក្រោមមូលបទ “ធានាអនាគតកម្ពុជា ស្បៀង ថាមពល និងធនធានធម្មជាតិ” ថា ផលិតផលក្នុងស្រុក សរុប (ផសស) សម្រាប់មនុស្សម្នាក់បានកើនឡើងពី ៧៦០ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០០៨ ដល់ប្រមាណជិត ១.០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១២ ហើយ រំពឹងថា នឹងអាចឡើងដល់ ១.០៨០ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៣ ។

សម្តេចតេជោ បន្តថា អត្រានៃភាពក្រីក្របានធ្លាក់ចុះមកត្រឹម ២០ % នៅក្នុងឆ្នាំ ២០១២ ហើយរំពឹងថាអាចនឹងចុះមកត្រឹម ១៩% នៅឆ្នាំ ២០១៣ ដែលប្រការនេះបាន ញ៉ាំងឱ្យកម្ពុជាទទួល បានការវាយតម្លៃ ជាប្រទេសស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ១៥ ដែលទទួលបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក ក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយ និងជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដែលនឹងអាចសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ សម្តេចថា ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវល្បឿន ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ។

នាយករដ្ឋមន្រ្តីសម្តេច តេជោ ហ៊ុន សែន បន្ថែមថា អតិផរណាត្រូវបានរក្សា ឱ្យស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ។ ជាក់ស្ដែង អត្រាអតិផណាមធ្យមបាន ធ្លាក់ចុះពី ១៩,៧% នៅក្នុងឆ្នាំ ២០០៨ នៅពេលដែលកម្ពុជា ទទួលរងវិបត្ដិកំណើនថ្លៃប្រេង និងម្ហូបអាហារ មកនៅទាបជាង ១% នៅក្នុងឆ្នាំ ២០០៩ និង កើនទ្បើង បន្ដិចដល់ ២,៥% ក្នុងឆ្នាំ ២០១២ ដែលជា កម្រិតមួយអាចគ្រប់គ្រងបាន និងមានលក្ខណៈល្អប្រសើរ សម្រាប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ ជាពិសេសការរក្សាបាន លំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជន។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “អត្រាអតិផរណារំពឹងថា នឹងសម្រេចបានត្រឹម ៤% នៅក្នុងឆ្នាំ ២០១៣។ បដិវត្ដន៍ក្នុងវិស័យជលផល ដែលខ្ញុំបានដឹកនាំនៅក្នុង ក្របខ័ណ្ឌទូទាំងប្រទេស បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ តាំងពីឆ្នាំ ២០១១ ដល់ការកាត់បន្ថយ កម្រិតអតិផរណានៅកម្ពុជា” ។

សម្តេចតេជោ បានឲ្យដឹងទៀតថា ការកើនឡើងនៃវិនិយោគសាធារណៈ និង ឯកជន ការងើបឡើងវិញវិស័យឧស្សហកម្ម ជាពិសេសការនាំចេញសំលៀក បំពាក់ការបន្ដកំណើនដ៏រឹងមាំ នៃវិស័យសេវា ដែលភាគច្រើន ជាប់ទាក់ទងទៅ នឹងវិស័យទេសចរណ៍ វិស័យអចលនទ្រព្យ ជាមួយការរីកចម្រើនយ៉ាងខ្លាំ នៃវិស័យហិរញ្ញវត្ថុ និងដំណើរការល្អវិស័យឧស្សាហកម្ម និង កសិកម្ម ជាពិសេស ការផលិតនិងនាំចេញស្រូវ ដែលកត្តាទាំងអស់នេះ ជាមូលដ្ឋានទ្រទ្រង់នៃកំណើន សេដ្ឋកិច្ចនៃឆ្នាំ ២០១២ ។ ទស្សនវិស័យនៅពេលអនាគត សម្រាប់កម្ពុជាមានភាពវិជ្ជមាន សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងមានកំណើនច្រើនជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលមធ្យម ៕

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>