Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សមាជិកថ្មី១៣៤នាក់ ត្រូវបានបញ្ចូល ជាសមាជិក គណបក្ស ប្រជាជនកម្ពុជា នៅក្រុងស្ទឹងសែន

$
0
0

កំពង់ធំ៖ លោក សុខ លូ សមាជិក អចិន្រ្តៃយ៍ គណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងជាអនុប្រធាន ក្រុមការងារ ចុះជួយ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ និងសហការី នៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៣ បានអញ្ជើញ ចូលរួមក្នុងពិធី បញ្ចូលសមាជិកថ្មី ចំនួន១៣៤នាក់ នៅ សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ជីវ គឹមអុន ប្រធានគណបក្ស សង្កាត់អូកន្ធរ បានអានសេចក្តី សម្រេចស្តីពីការ បញ្ចូលសមាជិកថ្មី ក្នុងនោះ សម្រេចបញ្ចូល សមាជិកថ្មី ចំនួន១៣៤នាក់ ក្នុងនោះស្រី ៧១នាក់ ។

ក្នុងឱកាសនោះ លោក សុខ លូ បានពាំនាំ ការសាកសួរសុខទុក្ខ ពីសម្តេចទាំងបី និងបានលើកឡើង ពីគោលនយោបាយ ដ៏ត្រឹមត្រូវរបស់ គណបក្ស ប្រជាជនកម្ពុជា ដែលរយះពេល៣៤ឆ្នាំ កន្លងមកនេះ យើងបានធ្វើដំណើរយ៉ាងវែង លើផ្លូវមួយប្រកប ដោយសេរីភាព កិត្តិយស នឹងក្តីសង្ឃឹមមិនថា ជួបឧបសគ្គតូចធំ បែបណាឡើយ ។

លោកបានបន្តថា យើងបានបញ្ចេញ អស់កម្លាំងកាយ កម្លាំងចិត្ត នឹងសមត្ថភាព របស់យើង ដោយឈរលើ ជំហរតស៊ូប្រយុទ្ធ លះបង់យ៉ាងអង់អាច ក្លាហានៗ ធ្វើអោយយើង អាចឈានទៅមុខ មួយជំហានម្តងៗ ប្រែក្លាយមាតុភូមិយើង ពីគំនរផេះផង់ អោយមានជីវិត រស់ឡើងវិញ មានការីកចំរើន រហូតមានអ្វីៗ គ្រប់យ៉ាង ដូចបច្ចុប្បន្ននេះ ។

ចុងក្រោយ លោក សុខ លូ បានសំណូមពរសមាជិកថ្មី ទាំងអស់ ត្រូវស្វែងយល់អំពីគោល នយោបាយ របស់គណបក្ស បន្ថែមទៀត និងកៀងគរ សមាជិកពី គណបក្សផ្សេង មកគាំទ្រគណប្រជាជន កម្ពុជា ដើម្បីទទួលបានជោគជ័យ ក្នុងពេលបោះឆ្នោត តំណាងរាស្ត្រ នាពេលខាងមុខនេះ ។

ក្នុងឱកាសនោះ លោក សុខ លូ បាននាំយក សារ៉ុង ចំនួន១៣៥ របស់ លោក ណាំ ទុំ ប្រធានគណបក្សខេត្ត ចែកជូនសមាជិកថ្មី ម្នាក់ៗ សារ៉ុង១ និងថវិកា ៥០០០រៀល ព្រមគណបក្ស សង្កាត់ ចំនួន ២០០ដុល្លារ ផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ម្ដាយនាំកូនប្រុស ទៅប្ដឹងនគរបាល ដោយសារ ឪពុកវាយ

$
0
0

កំពត ៖ អ្នកស្រី សម គឹមធី អាយុ ៤៥ ឆ្នាំ មានមុខរបររកស៊ី ចាក់កៅអីតុថ្មលក់ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០២ ខែ មីនា បាននាំកូនប្រុស របស់ខ្លួន សម បញ្ញា អាយុ ១០ឆ្នាំ ទៅប្ដឹងនគរបាលមូលដ្ឋាន បន្ទាប់ពីប្ដីរបស់ខ្លួនដែលជាឪពុកក្មេងប្រុស រងគ្រោះ បានប្រើអំពើហិង្សា លើក្មេងប្រុស រូបនេះ ។

អ្នកស្រី សម គឹមធី រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្ដកំពត បាននិយាយថា ប្ដីរបស់ខ្លួនឈ្មោះ ពេជ្រ សារុំ អាយុ ៤៥ឆ្នាំ មុខរបរ អ្នកគួកជេរ ម៉ូតូ បានប្រើអំពើហិង្សា លើប្រពន្ធកូនជាច្រើន ដង ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយបាន  យកឈើវាយលើដៃកូន ឱ្យរបួសយ៉ាងដំណំ ជាហេតុធ្វើឱ្យអ្នកស្រីទ្រាំមិនបាន ក៏មកដាក់ ពាក្យបណ្ដឹង នៅកន្លែងសមត្ថកិច្ចតែម្ដង។

មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា គ្រួសារខាងលើនេះ តែងតែមានទំនាស់ជា ញឹកញាប់ ហើយតែងតែមកប្ដឹងសមត្ថកិច្ច រួចហើយសមត្ថកិច្ច ក៏បានសម្របសម្រួល ឱ្យត្រឡប់ទៅផ្ទះវិញ ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ នៅក្បែរខាងបាននិយាយថា រឿងរ៉ាវខាងលើនេះ អាចមកពីប្រពន្ធ ដោយសារតែយកលុយដែលប្ដីខំរកស៊ីទៅ លេងល្បែង ។

បើយោងតាមសមត្ថកិច្ច ប្ដី-ប្រពន្ធ ទាំងពីរនាក់នេះ បានដាក់ពាក្យបណ្ដឹងលែង លះគ្នា ទៅកាន់តុលាការកាលពីអំឡុងខែ សីហា ឆ្នាំ២០១២ កន្លងទៅ ប៉ុន្ដែ រហូតមក ដល់ពេលនេះ តុលាការមិនទាន់ប្រកាស សាលក្រមនៅឡើយទេ ដោយបុរសជាប្ដី បានព្រមព្រៀងចុះចេញពីផ្ទះ ៕

Photo by DAP-News

ឃាត់ខ្លួនបុរសម្នាក់ បានយកដំបងឈើ វ៉ៃអ្នកម៉ូតូឌុប ប្លន់យកម៉ូតូ មិនបានសម្រេច

$
0
0

បាត់ដំបងៈ កម្លាំងនគរបាលក្រុង បានឃាត់ខ្លួន បុរសម្នាក់ភ្លាមៗ ក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ នៅចំណុចមុខក្លោងទ្វារ វត្តពោធិ៍វាល ក្នុងភូមិ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលបានយកដំបងឈើ វ៉ៃអ្នកម៉ូតូឌុបបំណងប្លន់យកម៉ូតូ តែមិនបាន សម្រេច រួច កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោក ស៊ន កុសល នាយផ្នែកនគរបាល ព្រហ្មទណ្ឌក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ ដែល សមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ជន ស៊ីខែត ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិ ឃុំស្នា

អន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកជនរគ្រោះ មានឈ្មោះ រ័ត្ន វ៉ាន់ថេត ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

តាមសម្តីជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងជិតយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ជនសង្ស័យបានហៅម៉ូតូខ្លួនឌុប ពីចំណុចសណ្ឋាគារឃីង សំដៅទៅឃុំអន្លង់វិល ស្រុកសង្កែ ហើយក៏ត្រឡប់មកវិញ ឲ្យចូលទៅក្នុងវត្តពោធិ៍វាល ពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យ បានយកដំបងឈើ ប្រវែងកន្លះម៉ែត្រ ចេញពីក្នុងអាវធំ សំពងចំមួកសុវត្តិភាព បណ្តាលឲ្យបែកមួក និងមួយដំបងទៀត ចំដៃស្តាំ ភ្លាមៗនោះខ្លួនបានរើបម្រាស់ចុះ ពីលើម៉ូតូស្រែកឲ្យគេជួយថា ចោរៗ រួចជនសង្ស័យភ័យខ្លួន បានរត់ទៅសម្ងំក្នុងទឹកស្រះ ក្រោយផ្ទះប្រជាពល រដ្ឋនៅក្បែរវត្ត មួយសន្ទុះ មិន ព្រមចេញ ។ លុះដល់ពេលសមត្ថកិច្ច កំពុងតាមរក ស្រាប់តែជនសង្ស័យ បានដើរចេញមកក្រៅ ក៏ត្រូវ បានចាប់ឃាត់ ខ្លួន នាំយកទៅអធិការក្រុងទាំងយប់ដើម្បីសួរនាំ ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនមកពីខេត្តពោធិ៍សាត់ ដើម្បីមកលេងព្រះសង្ឃស្គាល់គ្នា នៅ ក្នុងវត្តពោធិ៍វាល ពេលជិះម៉ូតូឌុបដើរលេងហើយ ក៏ចូលក្នុងវត្ត តែមិនបានសារភាពថា ខ្លួនជាចោរ និង បានវ៉ៃជនរងគ្រោះនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា ទោះជាជនសង្ស័យ មិនព្រមសារភាពក៏ដោយ តែលោកអធិការក្រុង បាន បញ្ជាឲ្យកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

Photo by DAP-News

ក្រុមហ៊ុន ទឹកបរិសុទ្ធ វីតាល់នាំ ថវិកានិង ទឹកសុទ្ធ ឧបត្ថម្ភសាច់ញាតិ ក្មេងរងគ្រោះ ដោយនិស្សិត សាលាពេទ្យ បើករថយន្ដបុក

$
0
0

ភ្នំពេញ ៖ ដើម្បីចូលរួម ការចែករំលែក នូវការខ្វះខាត និងដោយមើលឃើញពីការ អាណិតអាសូរយ៉ាងពន់ពេក ចំពោះការបាត់ បង់ជីវិតកូនស្រី កូនប្រុស ជាទីស្រឡាញ់ របស់ខ្លួន ដោយសារតែនិស្សិតស្រី នៅសាកល វិទ្យាល័យសុខាភិបាល បើករថយន្ដបុករះបណ្ដាលឱ្យស្លាប់នោះ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានចូលរួមចំណែកឧបត្ថម្ភ នូវថវិកា និងទឹកសុទ្ធជូនដល់ក្រុមគ្រួសារសពក្មេងរងគ្រោះទាំង៣នាក់ ។

ការនាំទឹកសុទ្ធនិងថវិកា ទៅឧបត្ថម្ភជូន សាច់ញាតិកុមារាកុមារីរងគ្រោះទាំងបីនាក់ ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅកន្លែងពិធីធ្វើ បុណ្យសពនៅវត្ដចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ និងបន្ដ នាំយកថវិកានិងទឹកសុទ្ធទៅឧបត្ថម្ភជូនសាច់ ញាតិក្មេងប្រុសរងគ្រោះនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដ កណ្ដាល ។

តំណាងក្រុមហ៊ុនទឹកបរិសុទ្ធបានថ្លែងឱ្យ ដឹងថា ចំពោះសាច់ញាតិសពម្នាក់ៗទទួល បានទឹកសុទ្ធវីតាល់ ចំនួន១០កេស និងថវិកា ១០ម៉ឺនរៀល ។

បើតាមតំណាងក្រុមហ៊ុន បន្ទាប់ពីទទួល បានព័ត៌មាននិស្សិតសាលាពេទ្យ បើករថយន្ដបុករះជាបន្ដបន្ទាប់ កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ នឹងបណ្ដាលឱ្យក្មេងៗ៣នាក់ ក្នុងនោះក្មេងស្រីពីរនាក់ជាបងប្អូនបង្កើត ទើបចេញពីសាលាជាមួយឪពុក និងក្មេងប្រុសម្នាក់ទៀត ស្លាប់នៅកន្លែងកើតហេតុនោះ ថ្នាក់ដឹកនាំក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដែលមានលោកឧកញ៉ា ឡាវ វ៉ាន់ និងលោកជំទាវ ជឹង សុគន្ធាវី ជានាយកប្រតិបត្ដិ ទូទៅ របស់ក្រុមហ៊ុន បានរៀបចំចាត់ចែងឱ្យបុគ្គលិក នាំយកថវិកា និង ទឹកបរិសុទ្ធទៅជួយឧបត្ថម្ភ ដល់សាច់ញាតិ កុមាររងគ្រោះទាំងនេះ ។

តំណាងក្រុមហ៊ុន ទឹកបរិសុទ្ធវីតាល់ បាន ថ្លែងថា បើទោះបីអំណោយជាទឹកបរិសុទ្ធ និងថវិកា មានចំនួនតិចតួចក្ដី ប៉ុន្ដែវាអាចចូលរួមចំណែកក្នុងការកាត់បន្ថយការលំបាកខ្លះរបស់សាច់ញាតិនៃសព ។

គួរបញ្ជាក់ថា ជនរងគ្រោះជាកុមារាកុមារី ទាំងបីនាក់បានស្លាប់ខាងលើនេះ រួមមានទី១ ឈ្មោះរិន រចនា ភេទស្រី អាយុ៨ឆ្នាំ ជាប្អូនស្រី ទី២ ឈ្មោះរិន បុបា្ផ ភេទស្រី អាយុ១២ឆ្នាំ ជាបង ស្រី ដែលក្មេងស្រី ទាំងពីរនេះ រស់នៅរាជធានីភ្នំពេញ និងក្មេងប្រុសម្នាក់ទៀត ឈ្មោះស្រេង ប៊ុនហុង អាយុ៨ឆ្នាំ រស់នៅ ភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដ កណ្ដាល ។

គួរបញ្ជាក់ថា នារីម្នាក់វ័យប្រហែលជាង ២០ឆ្នាំម្នាក់ ឈ្មោះ  គាម ពិសិដ្ឋណារីតា ជានិស្សិត សាកលវិទ្យាល័យ វេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រ សុខាភិបាល ឆ្នាំទី៦ បានបើករថយន្ដម៉ាក បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២R-៥០០៨ ក្នុង ទិសដៅពីជើងទៅត្បូង អមដំណើរដោយ យុវជនវ័យក្មេងចំនួន ២នាក់ ទំនងទើប ចេញ ពីរៀន នៅសាលាឯកជនមួយ ស្រាប់ តែបុកអ្នកជិះម៉ូតូ និងរថយន្ដនៅតាមផ្លូវជា បន្ដបន្ទាប់។

សាក្សីបានបន្ដទៀតថា លុះមក ដល់ភ្លើងស្ដុប និងមុខ ក្រសួងមហាផ្ទៃរថយន្ដ បង្កបានបុករះម៉ូតូជាច្រើនគ្រឿង បណ្ដាល ឱ្យក្មេងប្រុសម្នាក់ ជាសិស្សសាលា កំពុងជិះ ម៉ូតូជាមួយម្ដាយ ទើបចេញពីរៀន ស្លាប់ និង មានអ្នករងរបួសធ្ងន់ស្រាល ជិត ១០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរ ពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ។ ដោយ ឡែកម៉ូតូ ដែលរងគ្រោះថ្នាក់ និងរថយន្ដ បង្ក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែល ម៉ូតូខ្លះ ស្ទើរខ្ទេចទាំងស្រុង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឱ្យដឹងទៀតថា បន្ទាប់ពីមើលឃើញបង្ក គ្រោះថ្នាក់ចរាចរណ៍ បុកអ្នកដំណើរតាមផ្លូវ ជាបន្ដបន្ទាប់ រហូត ដល់ស្លាប់ និងរងរបួស ធ្ងន់ស្រាលខាងលើនេះ អ្នកបើករថយន្ដវ័យ ក្មេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយនាំ ចូលក្រសួងមហាផ្ទៃភ្លាមៗ ដោយ ខ្លាចថា សាច់ញាតិជនរងគ្រោះ និងអ្នកធ្វើដំណើរ តាមផ្លូវស្វាគមន៍មួយដៃមួយជើង ។

យ៉ាងណាក៏ដោយ មិនទាន់មានការ  បញ្ជាក់ពីអត្ដសញ្ញាណ ជនរងគ្រោះដែល ស្លាប់ និងរងរបួសនោះទេ ហើយមូល ហេតុពិតប្រាកដ ដែលនាំឱ្យក្មេងស្រីរូបនេះ បើករថយន្ដបុក គេបុកឯង នៅតាមផ្លូវសាធារណៈខាងលើ ក៏មិនទាន់ដឹងដែរ ប៉ុន្ដែ សាក្សីមួយចំនួន បាន អះអាងថា រូបនាងបានបើករថយន្ដបុក គេ តាំងពីជិតវិមានឯករាជ្យមកម្លេះ ហើយ បើករត់ រហូតមកដល់មុខក្រសួងមហាផ្ទៃ។

លោក ប៉ែន ឃុន បានឲ្យដឹងថា មុនពេលកើតហេតុ នារីរូបនេះ បានធ្វើដំណើរចេញពីសាលា ទើបនឹងប្រឡង ហើយចូលមកយកប្អូនប្រុស ជាកូណភ្លោះ ចំនួន ២នាក់ នៅសាលាបញ្ញាសាស្រ្ត ហើយបង្កគ្រោះថ្នាក់ចរាចរណ៍តែម្តងទៅ។

ក្រោយកើតហេតុ ម៉ូតូ និងកង់ជិត១០គ្រឿង និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

DAP-News

លោកស្នងការរង ជួន ណារិន្ទ ឧបត្ថម្ភមន្ដ្រី នគរបាល ប៉ុស្ដិ៍បឹងកក់ទី២ ១០០ ដុល្លារ

$
0
0

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមៗថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងកក់ទី២ ខណ្ឌទួលគោកលោក គង់ ណារូ បានជួប គ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់នៅពេល បើកម៉ូតូ ដេញចាប់ក្រុមក្មេងទំនើង កាលពី ល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ លោក ជួន ណារិន្ទ ស្នងការរងនគរបាល រាជធានី ភ្នំពេញ និងជាប្រធានការិយាល័យកណ្ដាល យុត្ដិធម៌បានជួយឧបត្ថម្ភថវិកា ផ្ទាល់ខ្លួន ចំនួន ១០០ដុល្លារ សម្រាប់ចូលរួមថ្លៃ ព្យាបាល មុខរបួស ។

ការចូលរួមចំណែក ឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ ពីសំណាក់លោកស្នងការរង នគរបាល រាជធានីភ្នំពេញ ជួន ណារិន្ទ ខាងលើនេះ បានបង្ហាញឱ្យ ឃើញថា ជាការយកចិត្ដទុកដាក់មួយ ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងជួរនគរបាលជាតិ រាជធានីភ្នំពេញ បន្ទាប់ពីមន្ដ្រីនគរបាល បឹងកក់ទី២ ខាងលើនេះ ជួបគ្រោះថ្នាក់ ចរាចរណ៍ ក្នុងពេលចុះបំពេញបេសកកម្មការងារ ដេញចាប់ក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋាន ។

គួរបញ្ជាក់ថា មន្ដ្រីនគរបាល ប៉ុស្ដិ៍បឹងកក់ ទី២ ខណ្ឌទួលគោក លោក គង់ ណារូ បាន រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពី មន្ដ្រីនគរបាលរូបនេះជួប គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងបើក ម៉ូតូយ៉ាងលឿន ដើម្បីដេញចាប់ក្មេងទំនើង គប់កញ្ចក់ផ្ទះគេ ។

មន្ដ្រីនគរបាលរូបនេះ ជួបគ្រោះថ្នាក់ ចរាចរណ៍ កាលពីល្ងាចថ្ងៃទី០១ ខែមីនា នេះ ស្ថិតនៅចំណុចផ្លូវ ២៨៩ ទល់មុខផ្សារ ទួលគោក សង្កាត់បឹង កក់ទី២ ខណ្ឌទួល គោក ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ ចរាចរណ៍ មានករណីក្មេងទំនើងគប់កញ្ចក់ ផ្ទះប្រជាពលរដ្ឋ នៅតាមផ្លូវ ៣៣៥ រួច ហើយជិះម៉ូតូរត់ ។ ពេលនោះមន្ដ្រីនគរ បាលរងគ្រោះ ជាមួយមន្ដ្រីនគរបាលផ្សេង ទៀត បាននាំគ្នាជិះម៉ូតូ ប្រដេញតាមចាប់ ក្នុងល្បឿន លឿន លុះដល់ចំណុចកើតហេតុ បានប៉ះពារជាមួយអ្នកដំណើរផ្សេងទៀត បណ្ដាលឱ្យដួល រងរបួសធ្ងន់ ត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗ ។

បើយោងតាមសមត្ថកិច្ច លោក គង់ ណារូ បានចេញពីមន្ទីរពេទ្យ ដោយសម្រាក ព្យាបាលមុខរបួស នៅផ្ទះរបស់ខ្លួន ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

បង្កើតរឿងតាម ប្រព័ន្ធតុលាការ ដាក់គំនាបបង្ខំ អ្នកជិតខាងលក់ផ្ទះ ឲ្យក្នុងតម្លៃថោក

$
0
0

ភ្នំពេញៈ ដោយមិនសុខចិត្ត និងដីកាសម្រេច រក្សាការពារ របស់សាលាដំបូង រាជធានីភ្នំពេញ ដែលគិតថា ជារឿងអយុត្តិធម៌ ហើយគ្រោងនិងអនុវត្ត នៅថ្ងៃចន្ទទី៤ ខែមិនា ឆ្នាំ២០១៣ នេះ អ្នកស្រី តេង ណៃសៀង បាន ស្នើសុំរកកិច្ច អន្តរាគមន៍ដើម្បី ផ្អាកការអនុវត្ត ដោយបានអះអាងថា ករណីនេះចៅក្រម ជឿតែភាគី ម្ខាង មិនព្រមចុះទៅមើល ទីតាំងជាក់ស្តែង ។

អ្នកស្រី តេង ណៃសៀង ម្ចាស់ផ្ទះលេខ៦១E0 ផ្លូវលេខ២៤០ សង្កាត់ចតុមុខ បានបញ្ជាក់ថា ករណីនេះ អ្នក ជិតខាងរបស់គាត់ បានព្យាយាមរករឿង បង្កើតបញ្ហាតាមរយៈ ប្រព័ន្ធតុលាការ ក្នុងបំណងគៀបសង្កត់ ឲ្យ លក់ផ្ទះក្នុងតម្លៃថោក ។ អ្នកស្រីថា “ចំពោះរឿងនេះ កន្លងមកគេបានរកអាជ្ញាធរ ខណ្ឌដូនពេញ មក និយាយ ចរចាជាមួយខ្ញុំ ដើម្បីឲ្យលក់ផ្ទះឲ្យ ហើយបានបោះពាក្យថា បើលក់ផ្ទះឲ្យនឹងបានសុខ ព្រោះតែខ្ញុំ មិនលក់ បានជាគេដាក់ពាក្យបណ្តឹង ទៅតុលាការដើម្បី ដាក់គំនាបឲ្យខ្ញុំលក់ផ្ទះ” ។

ជាមួយគ្នានេះ អ្នកស្រី តេង ណៃសៀង បានស្នើសុំឲ្យប្រធាន សាលាដំបូងរាជធានីភ្នំពេញ មេត្តាសម្រេច ផ្អាកការអនុវត្ត ដីកាសម្រេច រក្សាការពារលេខ០២ “ញ” ចុះថ្ងៃទី២១-០២-២០១៣ ព្រោះដីកានេះ បានធ្វើ ឲ្យប៉ះពាល់ ដល់ផលប្រយោជន៍អ្នកស្រី យ៉ាងធ្ងន់ធ្ងរ។

ក្នុងពាក្យបណ្តឹងស្នើសុំ អន្តរាគមន៍ទៅប្រធាន សាលាដំបូងរាជធានីភ្នំពេញ របស់អ្នកស្រី តេង ណៃសៀង បានសរសេរ រៀបរាប់ថា “តុលាការបានចេញដីកា សម្រេចរក្សាការពារ លេខ០២ “ញ” ចុះថ្ងៃទី២១-០២-២០១៣ ដោយបានធ្វើការ ហាមឃាត់នាង ខ្ញុំទី១.ផ្អាកការសាងសង់ផ្ទះ លេខ៦១E0 ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន, ទី២.បង្គាប់ឲ្យនាងខ្ញុំ រុះរើរនូតដែក និង ផ្អាក ការសាងសង់ផ្សេងៗ នៅពីលើច្រកទ្វារខាងលិច ដោយរក្សាស្ថានភាពដើមសិន និងទី៣.បង្គាប់ឲ្យ នាងខ្ញុំ រុះរើសំណង់ថ្មី ដែលបានសាងសង់ ចូលមកប្លង់សេជញ្ជាំង ០,៧០ម៉ែត្រ កំពស់ប្រហែល ២ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលសេចក្តីសម្រេច របស់តុលាការនេះ បានធ្វើឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ របស់នាង ខ្ញុំយ៉ាងធ្ងន់ធ្ងរ”។ លិខិតសុំអន្តរាគមន៍ នោះបានរៀបរាប់ទៀតថា “ការសាងសង់បន្ថែម លើផ្ទះរបស់នាងខ្ញុំ គឺបច្ចុប្បន្ន នាងខ្ញុំមិនបានសាងសង់ទេ កន្លងមកនាងខ្ញុំ គ្រាន់តែបានធ្វើការជួលជុល ផ្ទះចាស់ដែលមាន សភាពទ្រុឌទ្រោម តែប៉ុណ្ណោះ ដោយបានសុំការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ, ចំពោះការចោទ ប្រកាន់ ថានាងខ្ញុំបានសាងសង់ រំលោភលើប្លង់សេផ្ទះរបស់ ម្ចាស់បំណុលនោះ នាងខ្ញុំមិនបានសាងសង់ រំលោភឡើយ គឺនាងខ្ញុំបានសាងសង់ លើសំណង់ចាស់ ដែលជាកម្មសិទ្ធិស្របច្បាប់ របស់នាងខ្ញុំប៉ុណ្ណោះ មិនប៉ះពាល់ដល់ផ្ទះ របស់ម្ចាស់បំណុល នោះទេ, ហើយចំពោះការសាងសង់ យាបលើបង្អួចសម្រាប់ ការពារទឹកភ្លៀង (ក្នុងដីកា ថារនូតដែក) នោះ គឺនាងខ្ញុំសាងសង់តាម លំនាំដើមដែលមាន ពីមុនទំាងអស់ ដោយពីមុន ធ្វើអំពីឈើ ហើយឥឡូវនេះ នាងខ្ញុំបានសាងសង់ ពីដែកជំនួសវិញ ពុំមានការប្រែពីស្ថានភាព ដើមឡើយ ករណីនេះ អាជ្ញាធរមូលដ្ឋាន បានដឹងឮតាំងតែពីដើម រហូតមក” ។ ក្នុងលិខិតរបស់អ្នកស្រី តេង ណៃសៀង ក៏បានបញ្ជាក់ថា “ដីកាសម្រេចរបស់ តុលាការឲ្យរុះរើ សំណង់ផ្ទះដែលនាងខ្ញុំ បានជួលជុលនេះ គឺតុលាការ ជឿតែភាគីម្ចាងមិនបាន ចុះទៅពិនិត្យជាក់ស្តែង ហើយក៏មិនមានមន្រ្តីជំនាញ វាយតម្លៃថា ការសាងសង់នេះ ពិតជាមាន ការប៉ះពាល់នោះទេ”។

មេភូមិទី៦ សង្កាត់ចតុមុខ លោក ប៉ាង សុខវុធត្ថា បាននិយាយឲ្យដឹងថា សំយាបផ្ទះទាំងពីរ ដែលអ្នកស្រី តេង ណៃសៀង ធ្វើនេះ មានតាំងពីមុនមក។

លោក ប៉ាង សុខវុធត្ថា បញ្ជាក់ទៀតថា សំយាបនៅខាងក្រោយនេះ អ្នកស្រី តេង ណៃសៀង បានធ្វើលើក ឡើង លើខ្ពស់ជាងមុនបន្តិច ។ លោកថា “តាមតែខ្ញុំមើលជាក់ស្តែង មិនបានប៉ះពាល់ ធ្ងន់ធ្ងរដល់ផ្ទះ មាស សុខសាកន ប៉ុន្មាននោះទេ គ្រាន់តែងងឹតបន្តិច ហើយម្យ៉ាងទៀត កន្លែងនេះមិនសូវមានមនុស្ស ដើរនោះទេ ដោយឡែកសំយាប ចំហៀងពីមុនធ្វើអំពីឈើ តែក្រោយមកគាត់ ក៏ដូរដាក់ដែក ហើយឥឡូវនេះ ក៏បាន ដូរដាក់ដែកម្តងទៀត ដោយប្រាប់ថា ដែកពីមុនវាពុក”។

ជុំវិញនិងការលើកឡើងរបស់អ្នកស្រី តេង ណៃសៀង ដែលថាអ្នកជិតខាង របស់គាត់បានបង្កើតរឿង តាម រយៈប្រព័ន្ធ តុលាការក្នុងបំណងបង្ខំ គាត់ឲ្យលក់ផ្ទះឲ្យក្នុង តម្លៃថោកនោះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមិនទាន់អាចទំនាក់ទំងសុំការបំភ្លឺពីម្ចាស់ផ្ទះ មាស សុខសាកន បាននៅឡើយទេ។

ចំពោះការអនុវត្តដីកាសម្រេចរក្សាការពារដែលគ្រោងធ្វើថ្ងៃទីចន្ទទី៤ ខែមិនា ឆ្នាំ២០១៣ នេះ មជ្ឈដ្ឋានអ្នក ច្បាប់ បានចាត់ទុកថាអាចជា រឿងមិនត្រឹមត្រូវ ព្រោះថាកាលពី ឆ្នាំ២០០៨ ប្រធានតុលាការកំពូល លោក ឌិត មន្ទីរ បានចេញសេចក្តីណែនាំមួយ បង្គាប់ឲ្យ សាលាដំបូងខេត្ត-ក្រុង ទាំងអស់ មិនឲ្យអនុវត្តសាលក្រម បណ្តោះអាសន្ន នោះទេ ដោយបំណងក្លាចប៉ះពាល់ ផលប្រយោជន៍ធ្ងន់ធ្ងរ ដល់ភាគីណាមួយ នៅពេល សាលក្រម មិនទាន់ចូលជាស្ថានពរ នៅឡើយ ៕

Photo by DAP-News

សញ្ញាព្រួញ ពណ៌ខៀវរបងផ្ទះឈ្មោះ មាស សុខសាកន និងពណ៌ក្រហម របងផ្ទះឈ្មោះ តេង ណៃសៀង

Photo by DAP-News

ពណ៌ក្រហម សំយាបទើបសាងសង់

អភិបាល ខេត្តកំពង់ធំ ជួបសំណេះសំណាល ជាមួយយោធា នៅវរសេនាលេខ ២

$
0
0

កំពង់ធំ៖ លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ និង លោកឧត្តមសេនីយ៍ទោ ឈន សារ៉ាណេ នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងវិស្វកម្ម អគ្គបញ្ជាការរួមដំណើរ ដោយមន្ត្រីជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៣ បានអញ្ជើញជួបសំណេះ សំណាលជាមួយបងៗជាយោធា ដែលកំពុងប្រចាំការនៅវរសេនាតូចលេខ ២ ស្ថិតនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ដែលចំរុះឲ្យតំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ធំ។

លោក ឈន សារ៉ាណេ បានលើកឡើងពីការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ និង នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែគិតគូរដល់ សុខទុក្ខយុទ្ធមិត្តទាំងអស់ ដែលបានឈរជើងលេណដ្ឋាន និងតាមគោលដៅរៀងៗខ្លួន។

លោកបានសម្តែង ការកោតសរសើរ ដល់វីរភាពអង់អាចក្លាហាន របស់វីរកងទ័ពទាំងអស់ ដែលកន្លងមក បានបូជាសាច់ស្រស់ឈាមស្រស់  ដើម្បី បុព្វហេតុការពារបូរណភាពទឹកដី មិនឲ្យពួកខ្មាំងសត្រូវ ឈ្លានពានយកទឹកដី បានមួយចំអាមណាឡើយ។ លោកបានចាត់ទុកវីរភាព ដ៏អង់អាច ក្លាហានរបស់កងកម្លាំងទាំងអស់ គឺជាការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន។ លោកបានជំរុញ ឲ្យកងកម្លាំងនៅមូលដ្ឋាន បន្តពង្រឹងស្ថិរភាព ឲ្យបានរឹងមាំ និងមានការចូលរួមឲ្យបានខ្លាំងក្លា ក្នុងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច គ្រួសារ។

លោកឈុន ឈន់  បានលើកឡើងពីកិច្ចខិតខំ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរក្សា សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសង្គម សំដៅជំរុញ ឲ្យមានលក្ខខណ្ឌអំណោយផល ដល់ការបង្កបង្កើនផល ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ដែលទាំងនេះ នឹងនាំទៅដល់ការរីកចម្រើន របស់សង្គមជាតិ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

លោក ឈុន ឈន់ និងលោក ឈន សារ៉ាណេ បានផ្តល់នូវអណ្តូងទឹកមួយ ប្រេង ១២០លីត្រ រួមទាំង ទូរទស្សន៍ សាំសុង និងអង់តែន DTV ១ គ្រឿង រួមទាំងគ្រឿង បរិភោគមួយចំនួន ទៀតរួមមាន អង្ករ ទឹកក្រូច ទឹកសុទ្ធ ស្កសរ ប៊ីចេង ទឹកស៊ីអ៊ីវ ទឹកត្រី ខ្ទឹមព្រមទាំងមី ជាច្រើនកេសផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

អង្គការ សង្គមស៊ីវិល វាយតម្លៃខ្ពស់ ចំពោះការ សម្រេច របស់ គ.ជ.ប.

$
0
0

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល បានវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលបានរៀបចំឲ្យមានដំណើរការ ក្នុងការផ្តល់មតិរៀបចំ កិច្ចប្រជុំពិភាក្សាចំនួនពីរដង នៅថ្ងៃទី១៣ និងទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលបានធ្វើឡើងរវាងសមាជិក និងមន្រ្តីគ.ជ.ប. ជាមួយនឹងភាគីពាក់ព័ន្ធសំខាន់ លើអនុសាសន៍របស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ដែលបានដាក់ជូនទៅគ.ជ.ប. សម្រាប់ធ្វើការ កែលម្អសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣នេះ។

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់អង្គការ គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា COMFREL ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា ដោយផ្អែកតាមសេចក្តីសម្រេច របស់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ចុះថ្ងៃទី១៨ ខែកុម្ភៈ ចំពោះអនុសាសន៍ របស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ តាមរយៈខុមហ្វ្រែល និងការវាយតម្លៃរបស់មន្រ្តី គ.ជ.ប. ថា ៤០ភាគរយនៃអនុសាសន៍ ត្រូវបានគ.ជ.ប. ទទួលយក ដែលវាជាចំណុចវិជ្ជមាន សម្រាប់កែលម្អបទបញ្ជា និងនីតិវិធី។

នៅក្នុងចំណុច ជាអនុសាសន៍ទំាងនោះ អង្គការសង្គមស៊ីវិលឃើញថា គ.ជ.ប. ព្រមទទួលនូវចំណុចមួយចំនួនដូចជា៖
-ហាមមន្រ្តីរាជការ មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិចូលរួម ក្នុងសកម្មភាពឃោសនា គាំទ្រគណបក្សនយោបាយណាមួយ ក្នុងពេលឃោសនាបោះឆ្នោត។
-ការឃោសនារបស់ គណបក្សនយោបាយ អាចធ្វើបាននៅទីសាធារណៈដូចជា ទីផ្សារ។ គ.ជ.ប និងអាជ្ញាធរ ត្រូវកំណត់កន្លែងសាធារណៈ និងធ្វើ អន្តរាគមន៍ ដើម្បីឲ្យគណបក្សនយោបាយ អាចលើកស្លាកសញ្ញាបាន តាមគោលការណ៍ស្មើភាព រួមជាមួយនឹងចំណុច ជាអនុសាសន៍ជាច្រើនទៀត ដែលអង្គការសង្គមស៊ីវិលដាក់ ជូនគ.ជ.ប. ហើយត្រូវ គ.ជ.ប. ទទួលយកដើម្បីជាចំណុចវិជ្ជមាន សម្រាប់ការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣នេះ៕


កងពលតូច ៥២ ផ្សព្វផ្សាយបទបញ្ជា លេខ ០២ បប របស់រាជរដ្ឋាភិបាល នៅស្រុកសំឡូត

$
0
0

បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ នៅកងពលតូច ថ្មើរជើងលេខ ៥២ បានធ្វើពិធីប្រជុំ ផ្សព្វផ្សាយ បទបញ្ជាលេខ០២ បប របស់រាជរដ្ឋាភិបាល នៅទីបញ្ជាការដ្ឋានកងពល ជូនគណៈបញ្ជា ការឯកភាពទិសទី៣ ប៉ៃលិន សំឡូត ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបការចាប់ ការដឹកជញ្ជូន ការប្រមូលការស្តុកទុក និងការនាំចេញឈើគ្រញូង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៌ឯក ប៊ុន សេង ទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្រ្តី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៥ ព្រមទាំងមានការចូលរួម ពីអស់លោក មេបញ្ជាការទិស អាជ្ញាធរខេត្តប៉ៃលិន មន្រ្តី នគរបាល មន្រ្តីអាវុធហត្ថ និងនាយទាហានជាច្រើនរូបទៀត ។

បន្ទាប់ពីមានមតិស្វាគមន៍ របស់លោកឧត្តមសេនីយ៍ត្រី យុន វឿន នាយរងសេនាធិការយោធភូមិភាគ ទី៥ និងជាអនុប្រធានគណៈបញ្ជាការទិសទី៣ ប៉ៃលិន សំឡូត បានអាននូវបទបញ្ជាលេខ ០២ របស់

រាជរដ្ឋភិបាល ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការប្រមូលការស្តុកទុក និងការនាំចេញឈើគ្រញូង ព្រមទាំងបាន បញ្ជាក់ផងដែរ ពីសកម្មភាព កងកម្លាំង សមត្ថកិច្ច អាជ្ញា

ធរដែនដី និងរដ្ឋបាលព្រៃឈើ បានធ្វើការសហការល្អ យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ ពិសេសការទប់ស្កាត់ រាល់បទ ល្មើសជួញដូរ និងការនាំចេញនូវឈើគ្រញូង ។ លោកបានបន្ត ទៀតថា នាចុងឆ្នាំ២០១២ កន្លងទៅនេះ ក៏ដូចជាដើមឆ្នាំ២០១៣ សម្រាប់ទិសទី៣ ប៉ៃលិន សំឡូត លើវិសាលភាព នៃការគ្រប់គ្រង ដឹកនាំបញ្ជារបស់កម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នចំណុះ ព្រមទាំងបាន ចូលរួមយ៉ាងសកម្ម អនុវត្ត តាមបទបញ្ជារបស់គណៈបញ្ជាការ ឯកភាពសមរភូមិមុខ នៃទិសភូមិ ភាគទី៥ឲ្យមានកម្រិត ។ ពាក់ព័ន្ធទៅនឹងមតិពិភាក្សា គ្រប់បណ្តាកងឯកភាព ជួរមុខសម្រាប់ទិសទី៣ បានធ្វើបទអន្តរាគមន៍ លើកឡើងពីចំណុចខ្លាំង ខ្សោយ ក្នុងកិច្ចសហការល្អ ទប់ស្កាត់រាល់បទល្មើស ដែលកើតមានឡើង និងពិភាក្សាធ្វើជាបទពិសោធន៍ ដើម្បីទទួលបានលទ្ធផលខ្ពស់។

មានប្រសាសន៍សំណេះសំណាល ក្នុងពិធីផ្សព្វផ្សាយបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានធ្វើការវាយតម្លៃខ្ពស់ ព្រមទាំងបានកោតសរសើរយ៉ាងខ្លាំង ចំពោះកងកម្លាំងប្រដាប់អាវុធ មន្រ្តីពាក់ព័ន្ធ ដែលបានចូលរួម យ៉ាងសកម្ម ទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗជាច្រើនទៀត ហើយក៏ជាចំណុចរសើបបំផុត សម្រាប់ការប្រព្រឹត្តល្មើស លោកឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់យ៉ាង ច្បាស់ថា នេះជាបទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យគ្រប់បណ្តាស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើស ព្រៃឈើ ឲ្យ មានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ជុំវិញលើការងារអនុវត្តបទបញ្ជាលេខ ០២ បប របស់ រាជ រដ្ឋាភិបាល ដែលមានចំណុចសំខាន់ ដូចជា ការបិទច្រករបៀងចេញ ចូលជាស្ថាពរ ពាក់ព័ន្ធមេក្លោងការកែឆ្នៃឈើគ្រញូងក្នុងស្រុក មន្រ្តីអាជ្ញាធរ កងកម្លាំងត្រូវដកខ្លួនចេញពីបទ ល្មើសឲ្យអស់។

លោកឧត្តមសេនីយ៍ បានធ្វើការណែនាំបន្ថែមទៀត ដល់អាជ្ញាធរដែនដី សមត្ថកិច្ច កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ឲ្យបានល្អ ក្នុងការអនុវត្តន៍នូវបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។ ក្នុងនោះដែរ លោកបាន សង្កត់ធ្ងន់ សម្រាប់ទិស៣ ប៉ៃលិន សំឡូត ត្រូវបន្តភារកិច្ចរបស់រាជរដ្ឋាភិបាល នូវបទបញ្ជានេះ ឲ្យទទួលបាន ជោគជ័យ ៕

ប្រធានាធិបតី ហ្វីលីពីន អំពាវនាវឲ្យក្រុម ឧទ្ទាមស៊ូលូ ប្រគល់ខ្លួន

$
0
0

ម៉ានីល៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៣ នេះថាលោក ប្រធានាធិបតី ហ្វីលីពីន ប៊ែនីកណូ អាគីណូ ទី៣ បានអំពាវនាវឲ្យ ក្រុមឧទ្ទាម ស៊ូលូ ស៊ុលតង់ ទាំងអស់ស្ថិត នៅតំបន់ ឡាហាដ ដាទូ ក្នុងរដ្ឋ សាបាហ៍ ប្រទេស ម៉ាឡេស៊ី ព្រមចុះចាញ់ និង ប្រគល់ខ្លួន ដោយគ្មានលក្ខខណ្ឌ ដើម្បីជៀសវាងការបាត់បង់ អាយុជីវិតមនុស្សបន្តទៀត។

លោក អាគីណូ បានចេញសេចក្តីអំពាវនាវនេះ បន្ទាប់ពីលោកបានបើកកិច្ចពិភាក្សាជាមួយនឹង សមាជិក គណៈរដ្ឋមន្ត្រីមួយចំនួន ព្រមទាំងមន្ត្រីផ្នែកសន្តិសុខផងដែរ ក្នុងវិមានប្រធានាធិបតី ម៉ាឡាកាណាំង។ កិច្ច ប្រជុំនេះបានធ្វើឡើងជាលើកទីពីរហើយចាប់តាំងពី ការប៉ះទង្គិចគ្នា ជាមួយពួកឧទ្ទាម សាបាហ៍ បានកើត ឡើងកាលពីថ្ងៃសុក្រ ម្សិលមិញនេះ។ លោក អាគីណូ បានលើកឡើងដូច្នេះថា “ប្រសិនបើអ្នកមាន ការឈឺ ចាប់ ចំពោះអ្វី ដែលអ្នកបានជ្រើសរើស ខុសកាលពីអតីតកាលនោះ អ្វីដែលគួរធ្វើ និង ជាការពិត សម្រាប់ អ្នកទាំងអស់គ្នានៅពេល នេះ គឺការចុះចាញ់ និង ប្រគល់ខ្លួន។”

លោកប្រធានាធិបតីបានបន្ថែមទៀតថា “ជូនចំពោះ អ្នកដែលមានឥទ្ធិពល និង សមត្ថភាព ក្នុងការ គ្រប់គ្រង នៅតំបន់ ឡាហាដ ដាទូ។ ខ្ញុំស្នើសុំទៅអ្នកឲ្យពិចារណាចំពោះសារនេះ ហើយត្រូវ ចុះចាញ់ឥឡូវ នេះ ដោយគ្មានលក្ខខណ្ឌ។”

គួរបញ្ជាក់ផងដែរថា ក្រុមគាំទ្រពួកសកម្មប្រយុទ្ធ ឬ ឧទ្ទាម ស៊ូលូ ស៊ុលតង់ ចាម៉ាឡាល់ ចំនួន ៣នាក់ បាន ស្លាប់នៅក្នុង ការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងរដ្ឋាភិបាលម៉ាឡេស៊ី។ ក្រុមជនខាង លើនេះ បានរត់គេចខ្លួន ទៅប្រទេសម៉ាឡេស៊ី ដើម្បី ធ្វើការអះអាងអំពីកម្មសិទ្ធិរបស់ខ្លួនទៅលើ ធនធានរ៉ែ នៅរដ្ឋសំបូរភោគទ្រព្យ ប្រេងរបស់ប្រទេសម៉ាឡេស៊ី ៕

Photo by DAP-News

អគ្គីភ័យមួយ​ ដង្ហើមចង្រិត ផ្អើលអ្នកក្រុង​​ បានលុង

$
0
0

រតនគិរីៈ អាគារមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី ត្រូវបានភ្លើងឆាបឆេះ មួយដង្ហើមចង្រិត និងនាំឱ្យមានការភ្ញាក់ ផ្អើលដល់ក្រុមសមត្ថកិច្ច ខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋរួមទាំងអស់ អ្នកជំងឺ ដេលកំពុងសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យ ដោយតែមានផ្សេងហុយ និងអណ្តាតភ្លើង ចេញពីបន្ទប់ដាក់ឯកសារ ក្នុងអាគាររដ្ឋ បាលមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៧នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣ តែសំណាងល្អមិន បណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បតិ្តរដ្ឋនោះទេ។

ក្នុងប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះ គេសង្កេតឃើញកម្លាំងសមត្ថកិច្ច ខេត្តរតនគិរី សមត្ថកិច្ច ក្រុងបានលុង អាជ្ញាធរមូលដ្ឋាន ព្រមទាំងបុគ្គលិកមន្ទីរពេទ្យផងដែរ។ លោកវេជ្ជបណ្ឌិតហ៊ីង ផានសគន្ធា នាយកមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី ប្រាប់ឲ្យដឹងថា គ្រោះអគ្គិភ័យ នេះកើតឡើងដោយសារតែទុស្សេផ្សែភ្លើង ផ្តើមចេញពី បន្ទប់ ដាក់ឯកសារ។ លោកបន្តថា ចំពោះការខូចខាតវិញគ្មានអ្វីធ្ងន់ធ្ងរនោះទេ គឺខូចខាតតែឯកសារបំពេញបែបបទ របស់ អ្នកជំងឺចូលសម្រាកក្នុងមន្ទីរពេទ្យតាំងពីមុនឆ្នាំ២០១០មកម្ល៉េះ ។ លោកបន្តថា "រីឯការជួយពន្លត់អគ្គិភ័យ នេះកម្លាំងយើងប្រើប្រាស់រថយន្តបាញ់ទឹកចំនួន២គ្រឿង ក្នុងនោះ១គ្រឿងជារបស់ស្នងការនគរបាលខេត្ត និង១គ្រឿងទៀតជារបស់ព្រលានយន្តហោះខេត្ត រតនគិរីប្រហែល៤០នាទី ក្រោយមកកម្លាំងសមត្ថកិច្ច គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិនបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះដល់បន្ទប់ផ្សេងទៀត"។

យ៉ាងណាក៏ លោកបានសំណូមពរចំពោះបុគ្គលិក មន្ទីរពេទ្យបង្អែកទាំងអស់ត្រូវ មានការប្រុង ប្រយ័ត្នខ្ពស់ដូចជាមុន នឹងចាក់ចេញពីបន្ទប់ធ្វើការត្រូវបិទកុងតាក់ភ្លើងជាដើម៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យ បណ្តាស្ថានីយ៍ ទូរទស្សន៍ រៀបចំកម្មវិធី ប្រលងចម្រៀង បុរាណ

$
0
0

- ប្រទេសកម្ពុជា ពិបាកអត់មាន ណោតភ្លេងដូច បណ្តាប្រទេស ក្បែរខាង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេ ជោហ៊ុន សែន បានប្រកាសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣នេះ ដោយស្នើឲ្យ បណ្តាលស្ថានីយ ទូរទស្សន៍នៅកម្ពុជាទាំងអស់ គួរតែបង្កើតកម្មវិធីប្រឡង ប្រណាំងចម្រៀងផ្នែក បុរាណដើម្បីលើកស្ទួយ ផ្នែកនេះឲ្យមានការរីកចំរើន។

សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងទិវាវប្បធម៌ នាសាលសន្និសីទ ចតុមុខ កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ថា ប្រសិនបើនៅតាមបណ្តាស្ថានីយទូរទស្សន៍ក្នុងកម្ពុជា អាចបង្កើតកម្មវិធីប្រឡងចម្រៀងផ្នែកបុរាណខ្លះវាជាការល្អប្រសើរ ព្រោះបច្ចុប្បន្ននេះ ការប្រឡងចម្រៀង ការប្រកួតប្រជែងសម្រស់និងមានកម្មវិធីជាច្រើនដែលបង្កើតឡើងសម្រាប់យុវវ័យគឺមានចំនួនច្រើនលើសលុប ដែលអាចគ្រប់ដណ្តប់លើវិស័យចម្រៀងផ្នែកបុរាណ។

សម្តេចបានបញ្ជាក់ថា “វាពេញនិយមកហើយ ខ្ញុំទទួលស្គាល់ថាវាពេញនិយមហើយ ដែលអស់លោក ប្រឡងបវកញ្ញា ស្រីស្អាត បុ្រសស្អាត និងបញ្ហាដទៃទៀត ក៏ប៉ុន្តែយើងជាជាតិសាសន៍មួយ ដែលចាំបាច់ត្រូវ មានមោទនភាព ដែលបង្កើតកម្មវិធីប្រឡងប្រជែងច្រើនណាស់នៅលើកញ្ចក់ទូរទស្សន៍ គួរតែបង្កើតកម្មវិធី ណាដែលអាចប្រើប្រាស់មួយម៉ោង ឬពីរម៉ោង ក្នុងមួយអាទិត្យដើម្បីប្រឡងប្រជែង ហើយចាំមួយឆ្នាំ ចាំឲ្យជាប់វាក៏មិនហួសពេលទេ”។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ចំពោះបណ្តាក្រុមហ៊ុនដែលឧបត្ថម្ភនៅក្នុង កម្មវិធីផ្នែកសម័យត្រូវតែចូល រួមក្នុងការឧបត្ថម្ភលើការប្រឡងប្រណាំងចម្រៀងផ្នែកបុរាណដើម្បីឲ្យផ្នែកមួយនេះបានរីកចំរើនទៅមុខ។

សម្តេចបានបន្ថែមថា ផ្នែកចម្រៀងបុរាណទាំងនោះរួមមាន ចម្រៀងយីកេ បាសាក់ មហោរី កំណាព្យ ។

ប្រមុខរាជរដ្ឋាភិបាលបន្តទៀតថា ប្រទេសដទៃមាននោទភ្លេង ប៉ុន្តែប្រទេសកម្ពុជាអត់មាននោទភ្លេង ដូចជា តាខេ ចំប៉ី ទៅរក ណោតភ្លេងពីណាមកវិញ កត្តាទាំងនេះមិនមែនងាយស្រួលទេ គឺវាពិតជាលំបាកក្នុងស្តារឡើងវិញ វាពុំមែនជាបញ្ហាសាមញ្ញទេ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែង ជីកគាស់កាយឡើងវិញនូវ សិល្បះមួយដែលបានបាត់បងទៅហើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមអ្នក ផលិតរថយន្ត ចង់ឲ្យមាន ការកាត់បន្ថយ តម្លៃចុះបញ្ជី

$
0
0

ហាណូយ៖សមាគមអ្នកផលិត រថយន្តរបស់ប្រទេស វៀតណាម បានស្នើដល់រដ្ឋាភិបាល កាត់បន្ថយតម្លៃ ចុះបញ្ជីរថយន្តថ្មី ពី១៥-២០ ភាគរយ មកត្រឹម ៥-១០ភាគរយ។

បន្ថែមពីលើសនេះ សមាគមបានស្នើឲ្យមានតំលៃជាស្តង់ដាមួយ សម្រាប់ការផ្តល់ជូន ស្លាកលេខរថយន្ត VND2 លាន(៩៦ដុល្លារអាមេរិក) ក្នុងន័យជួយឲ្យអ្នកផលិតរថយន្តអូតូ ទទួលបានជោគជ័យចំពោះ ឧបសគ្គជាច្រើន របស់ពួកគេនាពេលបច្ចុប្បន្ន។

សមាគម បានស្នើផងដែរ ចំពោះរដ្ឋាភិបាល ដើម្បីរក្សាតំលៃសុពលភាព នៃ Circular 20 ដែលបិទអ្នក នាំចូលរថយន្ត និងអ្នកលក់ ពីទីផ្សារក្នុងការដេញថ្លៃ ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក។

សំណើរបច្ចុប្បន្នរបស់សមាគមអ្នកផលិតរថយន្ត បានមកដល់ក្រសួងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយតំលៃចុះឈ្មោះ សម្រាប់រថយន្តថ្មីៗ ដែលចាប់ជាធរមាននៅថ្ងៃទី១៥ ខែមិនា។

ទោះបីជាការកើនឡើងតាមប្រចាំ ៧៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខែមករា ឆ្នាំ២០១៣ នៅពេលដែល រថយន្ត៧.៣៦៣គ្រឿងបានលក់ចេញ ហើយការលក់រថយន្ត ក្នុងប្រទេសវៀតណាម បានធ្លាក់ចុះ៣៧ភាគរយ ក្នុងឆ្នាំ២០១២។


សមាគមដដែល បាននិយាយថា ការធ្លាក់ចុះនេះអាចមកពីការចែកចាយ មានការធ្លាក់ចុះសេដ្ឋកិច្ច ជាបណ្តោះអាសន្នតែប៉ុណ្ណោះ។

យោងតាមសមាគម អ្នកតំណាងអ្នកផលិតរថយន្ត១៨នាក់ បានឲ្យដឹងថា ការលក់រថយន្តសម្រាប់១២ខែ សរុប៩៣.០០០គ្រឿង។

សមាគមបន្តទៀតថា ការធ្លាក់ចុះ គឺជាសញ្ញាមួយមិនល្អ ដោយតំលៃចុះបញ្ជី និងពន្ធ ដែលបានបង្ហាញ និងបានជំរុញសក្តានុពលរបស់អ្នកទិញ ពីការទិញ៕

ព្រះសង្ឃ ១០០អង្គ និមន្តសូត្រមន្ត រំដោះគ្រោះចង្រៃ នៅតាមបណ្តោយ មហាវិថី ព្រះនរោត្តម (មានវីដេអូ)

$
0
0

ភ្នំពេញ ៖ ព្រះសង្ឃ ១០០អង្គ និមន្តមកពីបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញ បាននិមន្តសូត្រមន្ត រំដោះគ្រោះចង្រៃ នៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ចាប់ពី វិមានឯករាជ្យ រហូតដល់ ស្ពានអាកាសក្បាលថ្នល់ ព្រមទាំងកន្លែង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏អកុសលសម្លាប់កុមារា កុមារី ៣នាក់ នៅមុខក្រសួងមហាផ្ទៃ ។

នៅក្នុងពិធី និមន្តប្រោសព្រំ ព្រះសង្ឃ និមន្តមកពីបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញនៅវេលាម៉ោង ២ រសៀលថ្ងៃអាទិត្យ ទី០៣ ខែមីនា ក្រោមកំដៅព្រះសូរ្យសែង បាននិមន្តប្រោសព្រំ រលាស់ ទឹក បាចផ្កា ដើម្បីនាំមកនូវសេរីសួស្តី ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើដំណើរនៅតាមដងមហាវថីមួយេនះ ។

ជាមួយគ្នានេះ ផ្ទះនីមួយៗនៅតាមដងផ្លូវគេសង្កេតឃើញ ប្រជាពលរដ្ឋ បាននាំគ្នាលើកទឹកប្រគេនព្រះសង្ឃ ប្រោសព្រំនៅតាមមុខផ្ទះរបស់ខ្លួនផងដែរ ។

ពាក់ព័ន្ធនឹងការសូត្រមន្តរំដោះគ្រោះនៅតាមដងផ្លូវនេះដែរ លោក ខ័ណ្ឌ ច័ន្ទសុផល ប្រធានក្រុមព័ត៌មានដោយ សេរី ថ្មីៗ និងប្រតិកម្មរហ័ស នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងជាអ្នករៀបចំកម្មវិធីនិមន្តសូត្រមន្ត  បានថ្លែងឲ្យដឹងនៅក្នុងពិធីនោះថា ដោយសារតែឃើញមានគ្រោះថ្នាក់ចរាចរស្ទើររៀងរាល់ថ្ងៃ និងស្របតាមការ អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេស គឺក្រោយពេលកើតមានឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅមុខក្រសួងមហាផ្ទៃ ផ្តាច់ជីវិតកុមារា កុមារី៣នាក់ និងរងរបួសជាច្រើននាក់ទៀត ទើប លោកនិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តប្រោសព្រំនេះឡើង។ ពិធីសូត្រមន្ត គឺដើម្បីរំដោះគ្រោះឧបទ្រពចង្រៃ និង នាំមកនូវសេរីសួស្តី សេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម ទៅតាម ជំនឿរបស់ខ្មែរ។

តែទោះជាយ៉ាងណា លោកបញ្ជាក់ថា នេះជាសារមួយជូនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេល បើកបរ តែបើរអ្នកបើកបរនៅតែមិនគោរពបញ្ហាគ្រោះថ្នាក់ចរាចរនៅតែងាយនិងកើតមានដដែល។ «នេះជាសារ អប់រំចំពោះប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នពេលបើកបរ តែបើពួកគាត់មិនប្រុងប្រយ័ត្នទេនោះ គ្រោះថ្នាក់នៅ តែងាយនិងកើតមាន»។

ដោយឡែកព្រះតេជគុណ ជួន សាវឿន ប្រធានគណៈកម្មការសង្ឃវត្តឧណ្ណាលោម បានសង្ឃដីកានៅក្នុងឱកាស និមន្តប្រោសព្រំនោះដែរថា តាមទំនៀបទម្លាប់របស់ខ្មែរតាំងពីបុរាណមក ការសូត្រប្រោសព្រំ រំដោះគ្រោះចង្រៃ ដោយប្រើធម៌របស់ព្រះសម្មាសម្ពុទ្ធ តែងតែនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើន។

តែព្រះតេជគុណ ជួន សាវឿន បានបញ្ជាក់ថា «ការប្រោសព្រំនេះ ក៏មិនអាចអះអាងថា រួចផុតពីគ្រោះ១០០ភាគ រយដែរ ព្រោះសម័យបច្ចុប្បន្នមានរថយន្ត ទោចក្រយានយន្តច្រើន ដូច្នេះអ្នកបើកបរគ្រប់រូបត្រូវមានការប្រុងប្រ យ័ត្នខ្ពស់ដោយខ្លួនឯង។ គ្រោះតែងកើតមានដល់ជនណា ដែលប្រមាថ ខ្វះការប្រុងប្រយ័ត្ន»។

ពាក់ព័ន្ធទៅនិងការបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកដទៃ ព្រះតេជគុណ ក៏បានបញ្ជាក់ថា តាមធម៌របស់ព្រះ សម្មាសម្ពុទ្ធជនណា ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ដោយក្តីប្រមាថនោះ ជននោះរមែងទទួលនូវផល បាបសម្រាប់ជាតិមុខ និងជាតិក្រោយៗទៀត។

អ្នកស្រី ល័ក្ខ សុគន្ធារិន ម្តាយកុមារីរងគ្រោះទាំងពីរនាក់ បានរៀបរាប់ទាំងក្តីខ្សឹកខ្សួលស្រណោះស្រណោកថា វាពិតជាល្អណាស់ ដែលព្រះសង្ឃនិមន្តសូត្ររំដោះគ្រោះតាមដងផ្លូវ តែអ្នកស្រីបានអំពាវនាវដល់អ្នកបើកបរទាំង ត្រូវមានស្មារតីទទួលខុសត្រូវលើការបើកបររបស់ខ្លួន និងប្រុងប្រយ័ត្នជានិច្ច ចៀសវាងបង្កគ្រោះថ្នាក់ដល់ជនដទៃ ដែលមិនដឹងអីដូចជាកូនស្រីរបស់អ្នកស្រី។

«ខ្ញុំពិតគាំទ្រនូវសកម្មភាពនេះ តែខ្ញុំសោកស្តាយដែលជនបង្កខ្វះការ ប្រុងប្រយ័ត្ន ធ្វើឲ្យគ្រោះថ្នាក់ដ៏សែនកុសល បែបនេះ។ ខ្ញុំពិតជានឹកស្រណោះកូនស្រីទាំងពីររបស់ខ្ញុំខ្លាំងណាស់ ជិះកង់ឌុបគ្នាចេញពីរៀន មិនទាន់ទាំងបាន ញាំអីផង មិនគួរជួបគ្រោះអកុសលបែបនេះ»។ នេះជាសំដីដ៏ខ្សឹកខ្សួលអួលដើមក លាយឡំនិងទឹកភ្នែករបស់ ម្តាយកុមារី រងគ្រោះ រិន បុប្ផា និង រិន រចនា ដែលទើបមានអាយុ១២ និង៨ឆ្នាំនោះ។

មិនខុសពីមតិខាងលើដែរ ប្រជាពលរដ្ឋជាច្រើននាក់ នៅតាមដងមហាវិថីព្រះនរោត្តម ដែលកំពុងមើលព្រះសង្ឃនិ មន្តសូត្រមន្តនោះ បានបញ្ចេញទស្សនៈរបស់ខ្លួនថា តាមជំនឿរបស់ខ្មែរ ការសូត្រមន្តប្រោសព្រំ គឺនាំមកនូវសេច ក្តីសុខ និងបណ្តេញគ្រោះឧបទ្រពចង្រៃបានច្រើន។ តែទោះជាយ៉ាងណាអ្នកបើកបរខ្លួនឯងផ្ទាល់ គឺត្រូវតែគោរព ច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន មិនត្រូវបើកលឿនហួសហេតុ ជាពិសេសមិនត្រូវបើកបរក្នុងសភាព ស្រវឹង។

លោកស៊ីរឿន ជាអ្នករត់ម៉ូតូឌុប នៅគោលដៅគល់ស្ពានអាកាសក្បាលថ្នល់ បានថ្លែងគាំទ្រនូវសកម្មភាពរបស់ព្រះ សង្ឃខាងលើនេះ។ តែលោកបានបញ្ជាក់ថា នៅគល់ស្ពានអាកាសឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរណាស់ ភាគ ច្រើន នៃគ្រោះថ្នាក់នោះ បណ្តាលមកពីអ្នកបើកបរមិនប្រុងប្រយ័ត្ន ពេលខ្លះលឿនហួសហេតុ ហើយពេលខ្លះទៀត បទរថយន្ត ឬម៉ូតូដោយមិនមើលឆ្វេងស្តាំ។

ដោយឡែកបុរសអ្នករត់ម៉ូតូឌុបម្នាក់ទៀត ក៏បានចូលរួមបញ្ចេញទស្សនៈរបស់ខ្លួនផងដែរថា ក្រុមអ្នករត់ម៉ូតូឌុប ដូចជាពួកលោក ក៏ឧស្សាហ៍ជួបគ្រោះថ្នាក់ភាគច្រើនផងដែរ ហើយគ្រោះថ្នាក់នោះកើតឡើងដោយសារតែពួក លោកខ្វះការប្រុងប្រយ័ត្ន ពោលនៅពេលជិះរកភ្ញៀវម្តងៗ ពេលមានភ្ញៀវហៅហើយ ពួកគាតបត់យ៉ាងលឿន ដោយមិនបានមើលឆ្វេងស្តាំនោះទេ។ លោកក៏បានអំពាវនាវឲ្យក្រុមអ្នករត់ម៉ូតូឌុប ក៏ដូចជារ៉ឺម៉កកង់៣ ពេលរកស៊ី ហើយពេលមានភ្ញៀវនោះ គួរណាស់តែមើលឆ្វេងស្តាំមុននិងបត់ម៉ូតូ ឬរ៉ឺម៉កកងបី។

ការនិមន្តប្រោសព្រំ លើករាសី រំដោះគ្រោះចង្រៃនេះ បានធ្វើឡើងបន្ទាប់ពី ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏សែនអកុសល បានផ្តាច់ជីវិត កេ្មងតូចៗ ៣ នាក់ និង៧នាក់រងរបួសធ្ងន់ស្រាល នៅមុខក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី០១ ខែមីនា ហើយក៏ស្របពេលដែលការ អំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដោយនិមន្តឲ្យព្រះសង្ឃ សូត្រមន្តរំដោះគ្រោះចង្រៃ នៅតាមបណ្តាផ្លូវ ដែលឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ និងផ្តាច់ជីវិតអ្នកធ្វើដំណើរផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/March/id-009/monks1.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/March/id-009/S-002.jpg&width=400&height=300{/jwplayer}

លោក ឡូ យុយ នាំថវិកាអភិបាល រាជធានីភ្នំពេញ ជូនដល់គ្រួសារសព កុមារា កុមារី ៣នាក់ ដែលរងគ្រោះថ្នាក់ចរាចរ

$
0
0

ភ្នំពេញៈ នៅរសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៣ នេះ អភិបាលខណ្ឌចំការមន លោក ឡូ យុយ បាននំាថវិការបស់អភិបាល រាជធានីភ្នំពេញលោក កែប ជុតិមា ជូនដល់គ្រួសារសព កុមារា កុមារី ទាំង៣នាក់ ដែលរងគ្រោះថ្នាក់ចរាចរ បង្កឡើងដោយ នារីនិស្សិតពេទ្យ ។

អភិបាលខណ្ឌចំការមន លោក ឡូ យុយ បានថ្លែងឲ្យដឹងថា អំណោយរបស់ អភិបាលរាជធានី ភ្នំពេញ លោក កែប ជុតិមា ដែលយកមកប្រគល់ ជូនគ្រួសារសព កុមារា កុមារី ទាំង៣នាក់ នៅពេលនេះ ក្នុងគ្រួសារសពម្នាក់ ទទួលបានថវិកាចំនួន ១០០ដុល្លារ និងសារ៉ុងចំនួន៥ ។

លោក ឡូ យុយ បានបន្តទៀតថា ជារឿយៗអភិបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខបងប្អូន ទាំងអស់គ្នា ហើយលោកនិងលោកស្រី ក៏តែងតែឧបត្ថម្ភ ក៏ដូចជា ពាំនាំនូវថវិកា ផ្ទាល់ខ្លួនជួយដល់គ្រួសារ ណាដែលជួបនិង បញ្ហាលំបាក ដូចជាបានជួយដល់ គ្រួសារជនរងគ្រោះ ដោយការបាញ់ប្រហារកន្លងមក ជួយឧត្ថម្ភដល់នារីម្នាក់ ដែលសម្រាលកូន តាមផ្លូវហើយនៅថ្ងៃនេះទៀត គឺបានជួយរួមចំណែកទុក្ខ ដល់គ្រួសារសព កុមារា កុមារីទាំង៣នាក់ នេះទៀត។

ជាមួយគ្នានេះដែរ អភិបាលខណ្ឌចំការមន លោក ឡូ យុយ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាគោរព ច្បាប់ចរាចរ ត្រូវមានការយោគយល់ គ្នាក្នុងការបើកបរ ដើម្បីជៀសវាង នូវគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ដូចដែរបានឃើញហើយ នៅពេលដែលជួបគ្រោះថ្នាក់ ចរាចរគឺត្រូវខាតបង់ ទាំងអស់គ្នា ជនរងគ្រោះអាចរបួសធ្ងន់ ស្រាល ឬបាត់បង់ជីវិតក៏មានដែល នេះវាបានធ្វើឲ្យ ខាតពេលវេលា ខាតលុយកាក់ជាដើម ឯជនបង្កវិញនិងត្រូវ ទទួលទោសទណ្ឌ តាមនិតិវិធីច្បាប់ ទាំងអស់នេះសុទ្ធតែជារឿង ខាតបង់ប្រយោជន៍ ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៣ វេលាម៉ោង១៧ និង១៥នាទី មានគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បណ្តាលឲ្យសិស្សតូចៗ៣នាក់ រៀននៅសាលាពញ្ញាហុក បានស្លាប់បាត់បង់ជីវិត និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល នៅលើមហាវិថីព្រះនរោត្តម កែងផ្លូវលេខ៤៦២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាប់និងរបង ក្រួសួងមហាផ្ទៃ បង្កឡើងដោយនិស្សិតពេទ្យ វ័យជាង ២០ឆ្នាំ ជាកូនស្រីអនុប្រធាន មន្ទីរពេទ្យ ខេត្តកណ្តាល ។ នារីបង្កហេតុត្រូវបានសមត្ថកិច្ច រាយការណ៍ថា មានឈ្មោះ គាម ពិសិដ្ឋម៉ានី អាយុ ២៣ឆ្នាំ ជានិស្សិតសាលាពេទ្យ រស់នៅភូមិដើម សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកកុមារីពីរនាក់បងប្អូន ដែលបាត់បង់ជីវិតក្នុង ហេតុការណ៍នេះ ឈ្មោះ រិន បុប្ជា អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ រិន រចនា អាយុ ៨ឆ្នាំ មានទីលំនៅផ្ទះលេខ ២២៧A មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឡែកកុមារា ម្នាក់ទៀតដែលស្លាប់ បាត់បង់ជីវិតដែរនោះ ឈ្មោះ ស្រេង ប៊ុនហុង អាយុ ៨ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


តុលាការសម្រេច បញ្ជូនខ្លួនកញ្ញា គាម ពិសិដ្ឋម៉ានីតា ទៅពន្ធនាគារព្រៃស

$
0
0

- ម្តាយកុមារីរងគ្រោះ ទារសំណង ៤ម៉ឺនដុល្លារ ខណៈឪពុកនិស្សិតបង្កហេតុ អះអាងថា កូនស្រីមានបញ្ហាខួរក្បាល

ភ្នំពេញៈ កញ្ញា គាម ពិសិដ្ឋម៉ានីតា និស្សិតឆ្នាំទី៦ នៅសាកលវិទ្យាល័យសុខាភិបាល ត្រូវបានចៅក្រមសាលា ដំបូងសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ សម្រេចបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស បន្ទាប់ពីការស៊ើបសួរពេញមួយថ្ងៃមកនោះ ពាក់ព័ន្ធការបង្កគ្រោះថ្នាក់ចរាចរផ្តាច់ជីវិតសិស្ស សាលាតូចៗ៣នាក់ និងរងរបួសធ្ងន់ស្រាលរហូតដល់៧នាក់ នៅមុខក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី០១ ខែមីនា។

ការបញ្ជូនជនរងបង្កទៅពន្ធនាគារ បានធ្វើឡើងក្រោយពីកម្លាំងនគរបាល ចរាចរណ៍ជើងគោក បានបញ្ជូនជនបង្ករូបនេះ ទៅតុលាការកាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣។

យោងតាមដីការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដោយលោកចៅក្រមស៊ើបសួរ អ៊ី ឋាវរៈ ដែលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃអាទិត្យ ទី០៣ ខែមីនា បានឲ្យដឹងថា កញ្ញា គាម ពិសិដ្ឋម៉ានីតា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ នៃសាកលវិទ្យាសុខាភិបាល ត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌល «ម២» ក្រោមបទ ចោទបើកបរបង្កឲ្យមានរបួសអ្នកដទៃដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា តាមមាត្រា ៨០ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ក្នុងដីកានេះបានបញ្ជាក់ថា «ជននេះត្រូវដាក់ឲ្យនៅក្រោមការត្រួតពិនិត្យពីបទ បើកបរ បង្កឲ្យមានរបួសអ្នកដទៃ ដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា នៅលើមហាវិថីព្រះនរោត្តម កែងផ្លូវលេខ ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៨០ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។

ក្នុងដីកា ក៏បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទ គាម ពិសិដ្ឋម៉ានីតា ទៅមណ្ឌលឃុំខ្លួន«ម២» ដោយអនុវត្តឲ្យបានត្រឹមត្រូវ។ ប្រធានពន្ធនាគារ ត្រូវឃុំខ្លួនជនបង្ក រហូតដល់មានបញ្ជា ថ្មី។

ពាក់ព័ន្ធនិងការករណីគ្រោះថ្នាក់ចរាចរនេះដែរ ម្តាយកុមារីរងគ្រោះ២នាក់បងប្អូន អ្នកស្រី ល័ក្ខ សុគន្ធារិន បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា អ្នកស្រីទាមទារសំណងសម្រាប់កូនស្រីម្នាក់២ម៉ឺនដុល្លារ។ អ្នកស្រីក៏បានអំពាវនាវទាំងក្តីខ្សឹកខ្សួលថា សូមឲ្យមន្រ្តីតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយរកយុត្តិធម៌ ជូនកូនស្រីរងគ្រោះទាំងពីរនាក់របស់គាត់ផងដែរ។

ពាក់ព័ន្ធនិងការទាមទារសំណងរហូតដល់២ម៉ឺនដុល្លាររបស់អាណាព្យាបាលកុមារីរងគ្រោះ មិនទាន់មានការបំភ្លឺ ពីអាណាព្យាបាលភាគីជនបង្ក និងមន្រ្តីតុលាការនោះទេ។

តែទោះជាយ៉ាង លោក គាម ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល ធ្លាប់បានអះអាងថា កូនស្រីរបស់ខ្លួន ដែលជាជនបង្ក កញ្ញា គាម ពិសិដ្ឋម៉ានីតា ធ្លាប់មានបញ្ហាដុះសាច់ក្នុងខួរក្បាល ហើយបានធូរស្រាលឡើងវិញ បន្ទាប់ពីទៅពិនិត្យ និងព្យាបាលនៅឯមន្ទីរពេទ្យក្នុងប្រទេសថៃ ព្រមទាំងបានលេបថ្នាំជាប្រចាំផងដែរ។ លោកបាន បន្តថា ជំងឺនេះ បានរើឡើងវិញ បន្ទាប់ពីរូបនាងខិតខំរៀនពេលប្រលង ជាពិសេសថ្ងៃកើតហេតុនោះ គឺជាពេល ដែលរូបនាងចេញប្រលងនៅសាលា។

ក្នុងន័យនេះ លោក គាម ពិសិដ្ឋ ចង់បញ្ញាក់ថា គ្រោះថ្នាក់នេះ វាជារឿងអចេតនា ហើយកូនស្រីរបស់លោកមាន បញ្ហាសតិអារម្មណ៍ ព្រោះតែជំងឺដុះសាច់ក្នុងខួរក្បាលរបស់នាង។

លោក គាម ពិសិដ្ឋ ក៏បានសម្តែងនូវអារម្មណ៍សោកស្តាយចំពោះគ្រោះដ៏អកុសល ហើយលោកក៏បានចូលរួម រំលែកទុក្ខ អុជធូបខមាទោសនៅចំពោះមុខសពកុមារីរងគ្រោះទាំងពីរ និងចូលបុណ្យចំនួន ៥រយដុល្លារ ហើយ កុមារា ស្រេង ប៊ុនហុង ចំនួន៣រយដុល្លារផងដែរ។

តែទោះបីជាយ៉ាងណាសំណុំរឿងនេះ មានតែមន្រ្តីតុលាការជំនាញតែមួយគត់ ដែលនឹងត្រូវធ្វើការសម្រេចយ៉ាង ណានោះ។

សូមបញ្ជាក់ថា កញ្ញា គាម ពិសិដ្ឋម៉ានីតា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ នៃសាកលវិទ្យាល័យសុខាភិបាល បានបង្កគ្រោះថ្នាក់ចរាចរដ៏សែនអកុសលមួយកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ នៅមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបើករថយន្តកាមរីបាឡែនដឹកប្អូនប្រុសចេញពីសាលា បុកម៉ូតូ បុក កង់ ជាបន្តបន្ទាប់ បណ្តាលឲ្យកុមារាម្នាក់ និងកុមារី២នាក់ស្លាប់បាត់បង់ជីវិត ខណៈជិះកង់ឌុបគ្នាចេញពីរៀន ហើយអ្នកដំណើរប្រុស-ស្រី៧នាក់ ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

លោក គាម ពិសិដ្ឋ ឪពុកយុវតីបង្កហេតុ ចូលបុណ្យសពកុមារីរងគ្រោះទាំងពីរ ៥០០ដុល្លារ

Photo by DAP-NEWS

លោក គាម ពិសិដ្ឋ អុជធូបខមាទោសនៅចំពោះមុខសពកុមារីរងគ្រោះទាំងពីរ

Photo by DAP-NEWS

Photo by DAP-NEWS

DAP-News

DAP-News

DAP-News

ករណីអតីតប្តី វាយរថយន្តប្រពន្ធ ពេលឃើញជិះ ជាមួយមេធាវី គឺមកពីស្រឡាញ់ កូនស្រីទាំងពីរ នាក់ពេក

$
0
0

ភ្នំពេញ៖ រឿងរ៉ាវដែលបង្ក ឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅតាមផ្លូវ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតធ្វើឲ្យបុរសម្នាក់ ដែលអះអាងថា ជាអតីតប្តី បានបើករថយន្ត របស់ខ្លួន ទៅបុក និងចុះវាយរថយន្ត របស់អតីតប្រពន្ធ ដែលកំពុង ជិះជាមួយ មេធាវីម្នាក់ និងកូនស្រីចំនួន២នាក់ នោះត្រូវ អតីតប្តីរូបនេះ ចេញមុខបកស្រាយការពិត ដោយលោកអះអាងថា ការដែលខ្លួនធ្វើយ៉ាងដូច្នេះ បណ្តាលមកពីលោកនៅ ស្រឡាញ់កូនស្រីខ្លាំងពេក និងមិនចង់ឲ្យកូនស្រី ទាំងពីរនាក់ រស់នៅជាមួយ ឪពុកចុង ខណៈអតីតប្រពន្ធ បានប្រកាសនឹងរៀបការ ជាមួយ ប្រុសថ្មី។

ការដែលខឹងសម្បារ ហើយធ្វើទង្វើ បែបនេះ នាំឲ្យមានការភ្ញាក់ផ្អើលនោះ ត្រូវបានអតីតប្តីរូបនេះ អះអាងថា មកពីសាលាដំបូង រាជធានីភ្នំពេញ បានចេញសាលក្រម សម្រេចកាត់ឲ្យកូនស្រី ទាំងពីរនាក់ ត្រូវទៅរស់ នៅជាមួយ ម្តាយ ដែលការសម្រេចនេះ បានធ្វើឲ្យរូបលោក ជាឪពុកម្នាក់ មិនចង់ឲ្យកូនស្រី បែកពីខ្លួនជាពិសេស មិនចង់ឲ្យកូនស្រី ទៅរស់នៅជាមួយ ឪពុកចុង ពីព្រោះខ្លាចធ្វើបាប និងមានគំនិតមិនល្អ ។

លោក ជា ចាន់ណារ៉ា អាយុ៣៣ឆ្នាំ បានចេញមុខ មកបំភ្លឺ និងបកស្រាយការ ភាន់ច្រឡំ រវាងលោក និងអតីតប្រពន្ធ ដែលបង្កឲ្យមានជម្លោះ កើតឡើងកាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបានថ្លែងថា លោកបានបើករថយន្ត ជ្រុលទៅបុក រថយន្ត CRV ដែលនៅក្នុងនោះ មានអតីតប្រពន្ធលោក ជាមួយមេធាវី និងកូនស្រីពីរនាក់ ក្នុងនាំឲ្យលោក មានគំនិត បើករថយន្ត ទៅកាក់ពីមុខ ប៉ុន្តែដោយហេតុតែផ្លូវចង្អៀត ក៏ជ្រុលចង្កូតទៅបុក រថយន្តCRV នោះ។ លោក ជា ចាន់ណារ៉ា បាននិយាយទៀតថា ការដែលមានហេតុការណ៍នោះ កើតឡើងលោក គិតថា អតីតប្រពន្ធរបស់លោក នឹងយកកូនស្រីទាំងពីរនាក់ ចេញឲ្យឆ្ងាយពីលោក ខណៈលោកបានដឹងថា អតីតប្រពន្ធរូបនេះ នឹងមានគ្រួសារថ្មី និយាយទៅគឺមានប្តីថ្មី ។

នៅពេលដែល លោកបានដឹង លោកក៏បានទូរស័ព្ទនិយាយជាមួយ អតីតប្រពន្ធ ដោយសុំកូនស្រីទាំងពីរនាក់ មកនៅ ជាមួយ ដែលលោកបានរៀប អាពាហ៍ពិពាហ៍ជាមួយ ភរិយាក្រោយ រួចហើយភរិយាក្រោយ មានទឹកចិត្តស្រឡាញ់កូនស្រី ទាំងពីរក៏សុខចិត្តទទួលបីបាច់ថែរក្សារដែរ តែអតីតប្រពន្ធមិនព្រម ហើយថែមទាំងនិយាយថា នឹងនាំកូនស្រីទាំងពីរទៅរស់នៅ ឲ្យឆ្ងាយដោយមិនឲ្យកូនស្រីទាំងពីរ ទទួលស្គាល់លោក ជាឪពុកនោះទេ ។

ជាមួយគ្នានេះ អតីតប្រពន្ធ ថែមទាំងមិនឲ្យកូនស្រីទាំងពីរនាក់ ប្រើត្រកូលលោកទៀត ហេតុដូច្នេះហើយ លោកបានព្យាយាម ចរចាជាមួយ អតីតប្រពន្ធ ច្រើនលើកច្រើនសារ ហើយលោកបានគិតថា នៅពេលម្តាយវាមានប្តីថ្មី ខ្លាចប្តីក្រោយធ្វើបានកូនស្រី ដូចដែលព័ត៌មានធ្លាប់បានចុះផ្សាយ កន្លមកថា ឪពុកចចុងមានគំនិត អាក្រក់មកលើកូនស្រីប្រពន្ធដើម។

លោក ជា ចាន់ណារ៉ា បាននិយាយទៀតថា លោកបានព្យាយាមអង្វរ សុំកូនពីអតីតប្រពន្ធ ដើម្បីមករស់នៅជាមួយ តែអតីតប្រពន្ធ មិនយល់ព្រម ហើយបែរជា និយាយគំរាម ដោយមិនឲ្យកូនទទួល ស្គាល់លោកទៀតផង ដូចច្នេះនៅថ្ងៃកើតហេតុ លោក បានទូរស័ព្ទ ទៅអតីតប្រពន្ធ តែនាងមិនលើកទូរស័ព្ទ ពេលនោះ លោកខ្លាចអ្វីដែលគេបាន និយាយគេហ៊ានធ្វើ លោក ក៏បើករថយន្ត មករកនាងនៅផ្ទះ ក្នុងពេលនោះ លោកបានឃើញនាង និងកូនស្រី ឡើងជិះរថយន្ត ជាមួយមេធាវីម្នាក់នោះ ។

លោកបន្តថា ពេលនោះលោក បានព្យាយាម ទូរស័ព្ទសួរតែអតីត ប្រពន្ធមិនលើក លោកមានអារម្មណ៍ ភ័យខ្លាចបាត់អ្វី ទាំងអស់ ដោយលោកដឹងថា លោកមិនអាចទាមទារ យកកូនតាមផ្លូវច្បាប់ បានទេ ដោយសាល ក្រមតុលាការ បានកាត់ឲ្យកូនស្រីទាំងពីរ ទៅអតីតប្រពន្ធជា អ្នកបីបាច់ថែរក្សា។ ដោយហេតុថា មិនអាចយកកូនបាន ហើយខ្លាចបាត់បង់ កូនទាំងពីរនាក់ ទើបធ្វើឲ្យលោក ទៅជាមនុស្សម្នាក់ មិនគិតពី កិត្តិយសខ្លួន និងគ្រួសារធ្វើទង្វើ ដោយកាចសាហាវ ។

លោកថា ទឹកចិត្តឪពុកម្នាក់ ដែលស្រឡាញ់កូនខ្លាំង ហើយដឹងថា ខ្លួន និងជិតបាត់បង់កូនស្រី ទាំងពីរនោះ ទៅជាមានទង្វើមួយ ដែលប៉ះពាល់ដល់កិត្តិយស ក្រុមគ្រួសារ ក្រោយកើតហេតុលោក មានអារម្មណ៍សោកស្តាយ នូវទង្វើដែលលោក បានធ្វើ ជាពិសេសធ្វើទង្វើឲ្យ មានការប៉ះពាល់ដល់កិត្តិយសភរិយា ក្រោយរបស់លោក និងក្រុមគ្រួរសាររបស់នាង។

ភរិយាក្រោយរបស់លោក ជាមនុស្សម្នាក់ដែល មានសណ្តានចិត្តគិត ដល់កូនស្រីទាំងពីរនាក់ ហើយនឹងមានការស្រឡាញ់ សណ្តោសដល់កូនស្រីលោក។ លោក បានសុំទោស ដែលធ្វើឲ្យភរិយាក្រោយលោក កាន់តែយល់ច្រឡំថា លោកនៅមានមនោសញ្ចេតនា ជាមួយអតីត ប្រពន្ធលោក តែតាមការពិតលោក គ្មានមនោសញ្ចេតនា ជាមួយអតីតប្រពន្ធបន្តិចទេ បើមិនគិតពីកូនស្រី ក៏លោកមិនធ្វើទង្វើទាំងនោះ កើតឡើងដែរ ត្រឹមតែចង់បានប្តីថ្មី គ្មានអី្វអស្ចារ្យទេសម្រាប់លោក។ លោកបានបន្តទៀតថា បើម្តាយវាមិនគិតដល់ ចំណុចអាក្រក់ ហើយលោក ជាឪពុកមិនគិតទៀតនោះតើ កូនស្រីទាំងពីទៅជាយ៉ាងណា។

ឆ្លៀតក្នុងឱកាសនោះលោក សុំទោសលោកមេធាវីម្នាក់នោះ ដោយការភាន់ច្រឡំទើបលោក បានធ្វើទង្វើបែបនេះកើតឡើង ហើយលោកគ្មានចេតនា ចង់បំផ្លាញកិត្តិយស របស់អ្នកណាម្នាក់នោះទេ។  ចំពោះភរិយាក្រោយរបស់លោកនិងក្រុមគ្រួសា លោកសុំទោស តែលោកសង្ឃឹមថា ភរិយាក្រោយ នឹងយល់់ពីទឹកចិត្តលោក ជាឪពុកម្នាក់នេះ ហើយសុំសន្យាចំពោះ ភរិយាក្រោយថា មិនឲ្យមានទង្វើដែល ធ្វើឲ្យនាងមិនសប្បាយចិត្តកើតឡើងទេ។

 ជាមួយគ្នានេះ លោក ជា ចាន់ណារ៉ា ចង់បញ្ជាក់ប្រាប់ថា ទង្វើលោកដែលកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងមកនោះ មិនមែនកើតឡើង ដោយសារការប្រច័ណ្ឌ ឬស្នេហាត្រីកោណនោះទេ គឺកើតឡើងដោយសារការ គិតពីកូនស្រី ព្រោះខ្លាចបាត់បង់កូនដោយអតីតប្រពន្ធ  ជាមនុស្សម្នាក់ ដែលគ្មានមនោសញ្ចេតនា មិនយល់ពីអ្វី ទាំងអស់ គិតតែខ្លួនឯង ។ ដោយឡែក ស្រ្តីជាអតីតប្រពន្ធ ក៏បានប្រគល់កូនស្រីទាំងពីរនាក់ ជូន ដល់លោក ជា ចាន់ណារ៉ា ដើម្បីទុកចិញ្ចឹមបីបាច់ថែរក្សា ៕

កងពលតូច ៥២ ផ្សព្វផ្សាយបទបញ្ជា លេខ ០២ បប របស់រាជរដ្ឋាភិបាល នៅស្រុកសំឡូត

$
0
0

បាត់ដំបងៈ កងពលតូច ថ្មើរជើងលេខ ៥២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ បានធ្វើពិធីប្រជុំ ផ្សព្វផ្សាយ បទបញ្ជាលេខ០២ បប របស់រាជរដ្ឋាភិបាល នៅទីបញ្ជាការដ្ឋានកងពល ជូនគណៈបញ្ជា ការឯកភាពទិសទី៣ ប៉ៃលិន សំឡូត ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបការចាប់ ការដឹកជញ្ជូន ការប្រមូលការស្តុកទុក និងការនាំចេញឈើគ្រញូង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៌ឯក ប៊ុន សេង ទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្រ្តី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៥ ព្រមទាំងមានការចូលរួម ពីអស់លោក មេបញ្ជាការទិស អាជ្ញាធរខេត្តប៉ៃលិន មន្រ្តី នគរបាល មន្រ្តីអាវុធហត្ថ និងនាយទាហានជាច្រើនរូបទៀត ។

បន្ទាប់ពីមានមតិស្វាគមន៍ របស់លោកឧត្តមសេនីយ៍ត្រី យុន វឿន នាយរងសេនាធិការយោធភូមិភាគ ទី៥ និងជាអនុប្រធានគណៈបញ្ជាការទិសទី៣ ប៉ៃលិន សំឡូត បានអាននូវបទបញ្ជាលេខ ០២ របស់រាជរដ្ឋភិបាល ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការប្រមូលការស្តុកទុក និងការនាំចេញឈើគ្រញូង ព្រមទាំងបាន បញ្ជាក់ផងដែរ ពីសកម្មភាព កងកម្លាំង សមត្ថកិច្ច អាជ្ញាធរដែនដី និងរដ្ឋបាលព្រៃឈើ បានធ្វើការសហការល្អ យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ ពិសេសការទប់ស្កាត់ រាល់បទ ល្មើសជួញដូរ និងការនាំចេញនូវឈើគ្រញូង ។

លោកបានបន្ត ទៀតថា នាចុងឆ្នាំ២០១២ កន្លងទៅនេះ ក៏ដូចជាដើមឆ្នាំ២០១៣ សម្រាប់ទិសទី៣ ប៉ៃលិន សំឡូត លើវិសាលភាព នៃការគ្រប់គ្រង ដឹកនាំបញ្ជារបស់កម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នចំណុះ ព្រមទាំងបាន ចូលរួមយ៉ាងសកម្ម អនុវត្ត តាមបទបញ្ជារបស់គណៈបញ្ជាការ ឯកភាពសមរភូមិមុខ នៃទិសភូមិ ភាគទី៥ឲ្យមានកម្រិត ។ ពាក់ព័ន្ធទៅនឹងមតិពិភាក្សា គ្រប់បណ្តាកងឯកភាព ជួរមុខសម្រាប់ទិសទី៣ បានធ្វើបទអន្តរាគមន៍ លើកឡើងពីចំណុចខ្លាំង ខ្សោយ ក្នុងកិច្ចសហការល្អ ទប់ស្កាត់រាល់បទល្មើស ដែលកើតមានឡើង និងពិភាក្សាធ្វើជាបទពិសោធន៍ ដើម្បីទទួលបានលទ្ធផលខ្ពស់។

មានប្រសាសន៍សំណេះសំណាល ក្នុងពិធីផ្សព្វផ្សាយបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានធ្វើការវាយតម្លៃខ្ពស់ ព្រមទាំងបានកោតសរសើរយ៉ាងខ្លាំង ចំពោះកងកម្លាំងប្រដាប់អាវុធ មន្រ្តីពាក់ព័ន្ធ ដែលបានចូលរួម យ៉ាងសកម្ម ទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗជាច្រើនទៀត ហើយក៏ជាចំណុចរសើបបំផុត សម្រាប់ការប្រព្រឹត្តល្មើស លោកឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់យ៉ាង ច្បាស់ថា នេះជាបទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យគ្រប់បណ្តាស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើស ព្រៃឈើ ឲ្យ មានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ជុំវិញលើការងារអនុវត្តបទបញ្ជាលេខ ០២ បប របស់ រាជ រដ្ឋាភិបាល ដែលមានចំណុចសំខាន់ ដូចជា ការបិទច្រករបៀងចេញ ចូលជាស្ថាពរ ពាក់ព័ន្ធមេក្លោងការកែឆ្នៃឈើគ្រញូងក្នុងស្រុក មន្រ្តីអាជ្ញាធរ កងកម្លាំងត្រូវដកខ្លួនចេញពីបទ ល្មើសឲ្យអស់។

លោកឧត្តមសេនីយ៍ បានធ្វើការណែនាំបន្ថែមទៀត ដល់អាជ្ញាធរដែនដី សមត្ថកិច្ច កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចសហ ប្រតិបត្តិការរួមគ្នា ឲ្យបានល្អ ក្នុងការអនុវត្តន៍នូវបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។ ក្នុងនោះដែរ លោកបាន សង្កត់ធ្ងន់ សម្រាប់ទិស៣ ប៉ៃលិន សំឡូត ត្រូវបន្តភារកិច្ចរបស់រាជរដ្ឋាភិបាល នូវបទបញ្ជានេះ ឲ្យទទួលបាន ជោគជ័យ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-NEWS

Photo by DAP-News

Photo by DAP-News

Photo by DAP-NEWS

ម៉ូតូប៉ះម៉ូតូ ដួលទៅចូលរថយន្ត កិនបែកក្បាល ស្លាប់ម្នាក់

$
0
0

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅប៉ះ នឹងឈ្នាន់ម៉ូតូមួយគ្រឿងផ្សេងទៀត ដួលបោកចូលក្រោមកង់រថ យន្តកិនបែកក្បាលស្លាប់ភ្លាមៗមួយរំពេច ទោះបីមានមួកសុវត្ថិភាពយ៉ាងណាក្តី កាលពីវេលាម៉ោង១៧ និង១៥ នាទីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។

នគរបាលចរាចរបានឲ្យដឹងថា ជនរងគ្រោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ពាក់អាវដៃវែង ក្រឡាការូ និងខោខ្មៅជើងវែង កំពស់ជាង១ម៉ែត្រ សម្បុរស្រអែម សក់ស្លូត ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសពណ៌ខ្មៅស៊េរី ឆ្នាំ ២០០៦ ពាក់ស្លាកលេខភ្នំពេញ ១BA-3900 ជិះម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច រងរបួសបែកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូមួយគ្រឿង ទៀត ដែលម៉ូតូរងគ្រោះប៉ះឈ្នាន់នោះម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1BB-1839 អ្នកបើកបរមានឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ១៣៩ សង្កាត់ផ្សារ កណ្តាល២ ខណ្ឌដូនពេញ ជិះគ្នាពីរនាក់ ក្នុងទិសដៅពី លិចទៅកើតពុំមានរងរបួសនោះទេ។

ដោយឡែករថយន្តដែលម៉ូតូដួលខ្ទាតទៅចូលនោះម៉ាកស្តារិច ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2Q-7358 អ្នក បើកបរមាន ឈ្មោះ ណា ភេទប្រុស អាយុ ៥០ឆ្នាំ ជាជនជាតិកូរ៉េមានមុខរបរជាជាងម៉ាស៊ីនរោងចក្រកាត់ដេរ បើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសជាមួយម៉ូតូរងគ្រោះ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនលឿនដល់កន្លែងកើត បានទៅប៉ះជាមួយនឹងឈ្នាន់ម៉ូតូសេ១២៥ បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ ខ្ទាតទៅចូលក្រោមកង់រថយន្តកិន បែកក្បាលស្លាប ទោះបីជនរងគ្រោះពាក់មួកសុវត្ថិភាពយ៉ាងណាក្តី។

បន្ទាប់ពីកើតនគរបាលចរាចរណ៍បានវាស់វែងនៅកន្លែងកើតហេតុ និងធ្វើកំណត់ហេតុរួចរាល់ វត្ថុតាងរួមមានម៉ូតូ ២គ្រឿង និងរថយន្តមួយគ្រឿង រួមទាំងអ្នកបើកម៉ូតូ និងរថយន្តជាជនជាតិកូរ៉េ ត្រូវបញ្ជូនទៅកាន់ការិយាល័យនគរ បាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះទៅតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះរក្សាទុក រង់ចាំក្រុម គ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កំពុងជិះម៉ូតូឌុបគ្នា ជ្រុលទៅបុកគូទ រថយន្ត លុច្សស៊ីសពីក្រោយ រងរបួស ធ្ងន់ពីរនាក់

$
0
0

ភ្នំពេញ៖ យ៉ាងហោច ណាស់ ស្រ្តី និងបុរសជា អ្នកបើកម៉ូតូ បានរងរបួសធ្ងន់ កាលពី វេលាម៉ោង ប្រហែល១០៖០០ នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាម ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទល់មុខ ព្រលានយន្ត ហោះអន្តរជាតិ ភ្នំពេញ បន្ទាប់ពីជនរងគ្រោះ ទាំងពីរនាក់ បានជិះម៉ូតូទៅបុក គូទរថយន្ត លុច្សស៊ីស មួយគ្រឿងពីក្រោយ។

សាក្សីដែលបានឃើញ គ្រោះថ្នាក់ចរាចរណ៍នេះ បានឲ្យដឹងថា នៅម៉ោងកើតហេតុ ជនរងគ្រោះ ទាំងពីរនាក់ ពេលកំពុងជិះ ម៉ូតូម៉ាកសេ១២៥មួយគ្រឿង មិនចាំស្លាកលេខ លុះទៅដល់ចំណុចកើតហេតុ ក៏ជ្រុលទៅ បុកគូទ រថយន្ត លុច្សស៊ីស មួយគ្រឿង ដែលកំពុងបើកពីមុខ បណ្តាលឲ្យរងរបួសធ្ងន់ ហើយស្រ្តី ម្នាក់នោះ ទំនងសង្ឃឹមតិចណាស់ ពីព្រោះបាត់មាត់ បាត់ក តែម្តង។

យ៉ាងណក៏ដោយ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ បានរងរបួសធ្ងន់ ហើយមិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>