Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ប្រទេសចិន នឹងរឹតបន្តឹងច្បាប់ ការពារបរិស្ថាន

$
0
0

បេកាំង៖ មន្រ្តីខាងច្បាប់ កំពូលប្រទេស ចិននឹង ឆ្លើយតបជាវិជ្ជមាន ចំពោះកង្វល់ ជាសាធារណៈ ពាក់ព័ន្ធ នឹងបញ្ហាបរិស្ថាន ។ នេះបើតាមការ លើកឡើង របស់អ្នកនាំពាក្យ ដែលបាននិយាយ ក្នុងសន្និសីទ សារព័ត៌មាន នៅថ្ងៃចន្ទ ទី០៤ ខែមីនា នេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី០៤ ខែមីនាថា សមាជប្រជាជនជាតិ (NPC) នឹងត្រូវផ្លាស់ប្តូរ និង ឲ្យធ្វើឲ្យប្រសើរលើច្បាប់ការការពារ និងការបំពុលបរិយាកាស និង ច្បាប់ការ ការពារបរិស្ថាន។ នេះបើតាមការនិយាយរបស់ អ្នកស្រី ហ្វូ យ៉ីង អ្នកនាំពាក្យឲ្យសម័យប្រជុំលើកដំបូងទី១២ នៃ NPC ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៥ ខែមីនា។

វិធានការផ្សេងទៀតរួមជាមួយនិងការរឹតបន្តឹងការត្រួតត្រា និង ការពិនិត្យពិច័យនៃការប្រតិបត្តិនៃច្បាប់ ដែល ធ្វើឲ្យការការពារបរិស្ថានដោយកិច្ចខំប្រឹងប្រែង និង ជាចំណែកមួយ នៃការវាយតម្លៃ របស់រដ្ឋាភិបាល តាមតំបន់ និង គូបង្ហាញយ៉ាងច្បាស់លាស់ យ៉ាងសំខាន់លើការ ត្រួតពិនិត្យកម្រិតបំពុលបរិស្ថាន និង យាន សម្រាប់ផ្សព្វផ្សាយ នេះបើតាមការនិយាយរបស់លោកស្រី។

អ្នកស្រី ហ្វូ ព្រមទទួលយកថា ប្រទេសចិន បានប្រឈមមុខទៅនឹង ស្ថានការណ៍ការការពារបរិស្ថាន ហើយ នេះវាមានកន្លែងមួយសម្រាប់ប្រសើរឡើងវិញនូវច្បាប់ដែលយល់ឃើញ។

ក៏ដូចគ្នានេះផងដែរ អ្វីដែលជាប់ទាក់ទងទៅនិង ច្បាប់បរិស្ថាន ជាពិសេសគឺគោលដៅក្នុងការការពារ និង គ្រប់គ្រងលើធនធានរបស់បុគ្គលម្នាក់ៗ។ នេះពុំមែនជាការសន្សំសំចៃទាំងអស់ទេ។ នេះបើតាមការ និយាយ បន្ថែមរបស់លោកស្រី។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានអនុម័តច្បាប់ ស្តីពីបរិស្ថានជាលើកដំបូងរបស់ខ្លួន កាលពីឆ្នាំ ១៩៧៩ មក ៕


អាយឃីដ បង្កើតកម្មវិធី អប់រំ បំប៉នសមត្ថភាព ការគិត ដល់កុមារតូចៗ

$
0
0

ភ្នំពេញៈ កម្មវិធី អប់រំ និងបំប៉នសមត្ថភាព ខួរក្បាល កុមារ (UCMAS) ដែលជាកម្មវិធី បណ្តុះភាពឆ្លាតវៃ ក្មេងៗតូចៗ ដ៏ល្បីនៅលើពិភពលោក ត្រូវបាន សាលា អាយឃីដ (I-Kids) យកមកបង្ហាញ ជូនអាណាព្យាបាល និងកុមារនានា នៅកម្ពុជា ដែលចូលកម្សាន្ត នៅសួនឌ្រីមលែនឌ៍ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ ។

UCMAS (Universal Concept of Mental Arithmetic) ជាកម្មវិធីមួយ ដែលអប់រំ និងបំប៉នសមត្ថភាពខួរក្បាល របស់កុមារ អាយុចន្លោះ ពី ៤ដល់១២ឆ្នាំ ដើម្បីឱ្យពួកគេ មានលទ្ធភាពប្រើប្រាស់ ខួរក្បាល ដ៏មាន ប្រសិទ្ធភាព ក្នុងនោះ កុមារជំនាញក្នុងការស្តាប់ ជាមួយនឹងការផ្តោតអារម្មណ៍ល្អ ជំនាញក្នុងការអង្កេត និងវិភាគ បង្កើនសមត្ថភាព ក្នុងការចងចាំ ការគិតស្រមៃ និងការច្នៃប្រឌិតកាន់តែប្រសើរ ព្រមទាំងមាន សមត្ថភាព អាចគណនា លេខបានលឿន និងត្រឹមត្រូវផងដែរ ។

តំណាងអាយឃីដ បានឱ្យដឹងថា កម្មវិធីនេះ ត្រូវបានគាំទ្រយ៉ាងខ្លាំង ពីប្រជាជន នៅលើសកលលោក ជាពិសេស មាតាបិតា ដែលមានកុមារតូចៗតែម្តង ដោយសារតែវាមានលក្ខណៈពិសេស បង្រៀនឱ្យក្មេង វៀងវៃ តាំងពីតូចមក ។ តំណាងខាងលើ បន្តថា នៅកម្ពុជានេះ UCMAS ក៏ត្រូវបានគាំទ្រ ដោយអាណាព្យាបាល ក្មេងៗ ផងដែរ ហើយកម្មវិធីនេះ យើងសង្កេតឃើញថា មានមាតាបិតា អាណាព្យាបាលសិស្ស រួមទាំងភ្ញៀវកិត្តិយស នានាជាច្រើន បានចូលរួម ។

គួរបញ្ជាក់ថា សព្វថ្ងៃ ក្រៅពីមានបង្រៀន នៅសាលាអាយឃីដ នៅផ្ទះលេខ105CB ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ UCMAS ក៏ត្រូវបានយកទៅបង្រៀន នៅសាលាល្បីៗចំនួន៣ផ្សេងទៀត ក្នុងរាជធានភ្នំពេញ ក្នុងនោះមាន សាលាលីតថល ស្កូឡា អាខាដេមី សាលាអន្តរជាតិម៉ូឌេន និងសាលាបញ្ញាខ្មែរអន្តរជាតិផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

ពោះម៉ាយកូន ៣ ជួបមេម៉ាយកូន១ ពេលដល់ថ្ងៃ សែនព្រេន កូនកំលោះ មិនចូល រួម

$
0
0

កំពង់ធំ ៖ ពិធីសែនព្រេនមួយ ត្រូវបាន កូនក្រមុំនិងក្រុមគ្រួសារទាំងអស់ បង្វែរទៅ ជាពិធីរៀបចំចង្ហាន់លោក ដោយសារតែកូន កំលោះបានបោកប្រាស់ មិនបានមកចូលរួម ហើយថែមទាំងបិទទូរស័ព្ទ ធ្វើឱ្យកូនក្រមុំ ជាស្ដ្រីមេម៉ាយកូនមួយ រួមទាំងក្រមគ្រួសារ សាច់ញាតិទាំងមូលរងនូវភាពអាមាស់ពេញភូមិ ហើយមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើបោកប្រាស់របស់កូនកំលោះជា ពោះម៉ាយកូន៣ ដែលបានធ្វើយ៉ាងដូច្នេះមិន ទុកមុខទុកមាត់ឱ្យកូនក្រមុំនិងធ្វើឱ្យខាតបង់លុយកាក់ជាច្រើន ចំពោះការរៀបចំចាត់ ចែងពិធីសែនព្រេនខាងលើនេះ បូករួមទាំង ការហៅភ្ញៀវផងដែរនោះ ។

កម្មវិធីសែនព្រេន បង្វែរទៅជាពិធីរៀប ចង្ហាន់លោក ដោយសារតែល្បិចបោកប្រាស់ គ្មានការអាណិតអាសូរ របស់ភាគីកូនកំលោះ ខាងលើនេះ បានកើតមានឡើងនិងធ្វើឱ្យប្រជា ពលរដ្ឋនៅក្នុងភូមិ រួមទាំងភ្ញៀវដែលគ្រោង ចូលរួមពិធីសែនព្រេនមានការអាណិតអាសូរនិងហួសចិត្ដគ្រប់ៗគ្នានោះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅភូមិជ័យមង្គល ឃុំបល្លង្ក័ ស្រុក បារាយណ៍ ខេត្ដកំពង់ធំ ជាស្រុកកំណើត របស់កូនក្រមុំ ។

យ៉ាងណាក៏ដោយបើទោះបីភាគីខាងប្រុស បោកប្រាស់គ្មានអាណិតអាសូរ ដល់ភាគីខាង ស្រី រាល់ការចំណាយរៀបចំពិធីសែនព្រេន នោះ ក៏មិនបានបញ្ចប់ទៅដោយរុះរើរោង ភ្លាមៗនោះទេ ពោលក្រោយពីរៀបចំចង្ហាន់ ជូនដល់ព្រះសង្ឃរួចហើយ កម្មវិធីក៏បានចាប់ ផ្ដើម ក្នុងរូបភាពជាការជប់លៀងសប្បាយ អមដោយសំឡេងធុងបាស់ឮពេញភូមិ នៅ ពេលដែលភ្ញៀវទាំងឡាយបានចូលមកពិសា អាហារ ដែលរៀបចំហើយ រួចបានបន្ដរាំលេង យ៉ាងសប្បាយទៀតផង ។

យោងតាមប្រភពព័ត៌មាន ពីលោកគឹម សឿន ដែលត្រូវជាពូបង្កើតរបស់កូនក្រមុំ មេម៉ាយកូនមួយខានចូលរោងការ ដោយសារ តែការបោកប្រាស់ពីភាគីកូនកំលោះខាងលើ នេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ក្មួយស្រីរបស់លោកឈ្មោះសុខេង អាយុជាង៣០ឆ្នាំ ជាមេម៉ាយកូនមួយហើយ បានលែងលះជាមួយប្ដីមុនអស់រយៈពេល ប្រមាណ១០ឆ្នាំមកហើយ ។ បន្ទាប់មក ឈ្មោះសុខេង បានទុកកូនស្រីរបស់ខ្លួនដែល មានអាយុជិត១០ឆ្នាំរស់នៅជាមួយជីដូន រីឯ ខ្លួនឯងបានធ្វើដំណើរទៅរាជធានីភ្នំពេញ ធ្វើ ជាកម្មការិនីកាត់ដេរនៅតាមរោងចក្រ ។

លោកគឹម សឿន បានបន្ដថា នៅពេល ដែលក្មួយស្រីរបស់គាត់ធ្វើការងារជាកម្មការិនី កាត់ដេរ ក៏មានទំនាក់ទំនងស្នេហាជាមួយ បុរសម្នាក់ឈ្មោះហង្ស ធឿន អាយុ៣៦ឆ្នាំ ជាពោះម៉ាយកូន៣ និងមានស្រុកកំណើតនៅ ខេត្ដកំពង់ឆ្នាំង ។ បន្ទាប់ពីបានស្គាល់គ្នានិង មានទំនាក់ទំនងក្នុងរឿងស្នេហា រយៈពេល មួយឆ្នាំមកនេះ ពួកគេទាំងពីរនាក់បានសន្យា គ្នារៀបចំពិធីសែនព្រេន ដោយមានការទទួល ស្គាល់ពីចាស់ទុំទាំងសងខាង ហើយរៀបចំពិធី នៅផ្ទះខាងកូនក្រមុំ ស្ថិតនៅភូមិជ័យមង្គល ឃុំបល្លង្ក័ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ។

លោកគឹម សឿន ដែលជាអ្នកបានចូល រួមរៀបចំចាត់ចែងពិធីសែនព្រេន ជូនក្មួយ ស្រីរបស់ខ្លួនខាងលើនេះ បាននិយាយថា នៅ ពេលកម្មវិធីមកដល់ នៅព្រឹកថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០១៣ ដោយភាគីខាងស្រីបាន រៀបចំចាត់ចែង ដូចជាជួលធុងបាស់ ជួលរោង ជួលម្ហូប និមន្ដព្រះសង្ឃ អញ្ជើញភ្ញៀវនិង បានជួលកម្មវិធីផ្សេងៗទៀតនោះ បែរជាកូន កំលោះបោកប្រាស់ មិនបានមកចូលរួមទៅ វិញ ។

លោកគឹម សឿន បានបន្ដថា នៅពេល ដែលកម្មវិធីចាប់ផ្ដើមនោះ ភាគីខាងកូនក្រមុំ បានទូរស័ព្ទទៅភាគីខាងប្រុស ស្រាប់តែកូន កំលោះពោះម៉ាយរូបនេះ ឆ្លើយថា មិនបាន មកចូលរួមឡើយ ដោយសារតែយកម្ដាយ ទៅពេទ្យ ។ គ្រាន់តែឮពាក្យមួយមាត់នេះ ខាងកូនក្រមុំនិងក្រុមគ្រួសារទាំងមូល ហួស ចិត្ដ និងខកបំណងដោយក្ដីឈឺចាប់ជាទីបំផុត ព្រោះតែទង្វើថោកទាបនិងបោកប្រាស់យ៉ាង ដូច្នេះពីសំណាក់កូនកំលោះនោះ ។ បន្ទាប់ មកខាងកូនក្រមុំ បានព្យាយាមទាក់ទងតាម ទូរស័ព្ទទៅកូនកំលោះជាច្រើនដង ប៉ុន្ដែជា អកុសល កូនកំលោះបោកប្រាស់រូបនេះបាន បិទទូរស័ព្ទតែម្ដង ។
បើតាមលោកគឹម សឿន បន្ទាប់ពីដឹងថា កូនកំលោះបោកប្រាស់យ៉ាងដូច្នេះ ភាគីកូន ក្រមុំ រួមទាំងក្រុមគ្រួសារទាំងមូល មិនបាន បញ្ចប់កម្មវិធីភ្លាមៗនោះដែរ ក៏បន្ដដោយ បង្វែរពីពិធីសែនព្រេនទៅជាពិធីរៀបចង្ហាន់ លោក ហើយទទួលភ្ញៀវមកចូលរួមហូប អាហារជាធម្មតា ដោយមានការចាក់ធុង បាស់កំដរភ្ញៀវ ដែលចូលរួមទៀតផង ។ បន្ទាប់ពីភ្ញៀវហូបនិងពិសាអាហាររួចហើយ នោះ ពួកគេទាំងអស់ ក៏បានបន្ដរាំច្រៀងជា មួយធុងបាស់យ៉ាងសប្បាយ បើទោះបីកូន កំលោះបោកប្រាស់រូបនេះ ធ្វើឱ្យកម្មវិធីសែន ព្រេនខកខានទៅនោះ ។

លោកគឹម សឿន បានឱ្យដឹងថា ចំពោះ ការចំណាយជួលម្ហូបអាហារ រោង និងធុង បាស់ជាដើម ក្មួយស្រីរបស់លោកបានចំណាយ ទឹកប្រាក់អស់ប្រមាណ២,៥លានរៀល ដែល ទឹកប្រាក់នេះ ជាការខិតខំសន្សំពីកម្លាំងញើស ឈាមធ្វើជាកម្មការិនីកាត់ដេរ នៅរាជធានី ភ្នំពេញ ។ ប៉ុន្ដែភ្ញៀវដែលបានមកចូលរួមនៅ ក្នុងកម្មវិធីនេះ ក៏បានចងដៃនិងចូលបុណ្យ ផងដែរ ហើយសរុបថវិកាដែលទទួលបានពី ភ្ញៀវប្រមាណ១,៧លានរៀល ដូច្នេះកូនក្រមុំ ត្រូវខាតបង់ថវិកាប្រមាណ៨០ម៉ឺនរៀលចំ ពោះកម្មវិធីខកចិត្ដមួយនេះ ៕

Photo by DAP-News

ពោះម៉ាយកូន៣រត់ចោលមេម៉ាយកូន១ក្នុងពិធីសែនព្រេន

Photo by DAP-News

មេម៉ាយកូន១ ដែលជាកូនក្រមុំ

គណៈប្រតិភូ ខេត្ដ Hauts-de-Seine របស់បារាំង មកទស្សនកិច្ច នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្ដិការវិមជ្ឈការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិបារាំង និងកម្ពុជា លោក ប៉ាទ្រិក ឌឺវេហ្សង់ ប្រធានក្រុមប្រឹក្សា ខេត្ដ Hauts-de-Seine (អូ-ឌឺ-សែន) នៃប្រទេសបារាំង នឹងធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជាពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែមីនា។

លោកនឹងត្រូវអមដំណើរ ដោយសមាជិកក្រុមប្រឹក្សាខេត្ដ ចំនួនបីរូប (ប្រទេសបារាំងត្រូវបានបែងចែកជា ១០១ខេត្ដ ហើយខេត្ដនិមួយៗ ដឹកនាំដោយ ក្រុមប្រឹក្សាខេត្ដមួយ ដែលមានសមា ជិកជាច្រើននាក់)។ ចាប់តាំងពីឆ្នាំ២០០៦មក សហគមន៍ដែនដីទាំងអស់របស់បារាំង បានឧបត្ថម្ភគំរោងជំនួយ ដល់ ការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រហែល៥,៣លានដុល្លារ។

នៅថ្ងៃទី៥ មីនា នៅរាជធានីភ្នំពេញ គណៈប្រតិភូ នឹងជួបសំដែងការគួរសមលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការ គណៈ រដ្ឋមន្ដ្រី និងលោក ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម ព្រមទាំងមានជំនួបពិភាក្សា នៅក្រសួងការបរទេសផងដែរ។ នៅក្នុងឱកាសនោះ លោក ភាតរិចក ឌវេដេញិាន នឹងគូសបញ្ជាក់អំពីការគាំទ្ររបស់ខេត្ដ អូ-ឌឺ-សែន ចំពោះការទប់ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងអំពីការគាំទ្រដល់ការ អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ពីថ្ងៃទី៦ ដល់ទី៨ មីនា គណៈប្រតិភូនឹងចុះទៅខេត្ដសៀមរាប ដើម្បីជួបជាមួយកសិករ ទស្សនាកសិដ្ឋានគំរូ និងកសិដ្ឋានដាំសារាយខៀវ។ ក្នុង ឱកាសនោះ គណៈប្រតិភូនឹងជួបជាមួយ អ្នកទទួលផលពីគំរោងឧបត្ថម្ភថវិកា ដោយខេត្ដ អូ-ឌឺ-សែន។

ចាប់តាំងពីឆ្នាំ២០១០មក ទឹកប្រាក់១.៦០០.០០០អឺរ៉ូ (ប្រហែល២,១លានដុល្លារ) ត្រូវបានផ្ដល់ឲ្យក្នុងក្របខ័ណ្ឌគំរោងអភិវឌ្ឍន៍កសិកម្ម និងការទប់ ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភ តាមរយៈអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ។

គណៈប្រតិភូខេត្ដ អូ-ឌឺ-សែន មានគំរោងចុះហត្ថលេខាលើអនុសញ្ញានៃកិច្ចសហប្រតិបត្ដិការជាមួយខេត្ដសៀមរាប ផងដែរ ដើម្បីបន្ដការគាំទ្រ គំរោងនានា ក្នុងការអភិវឌ្ឍកសិកម្ម ទឹកស្អាត ការលើកកំពស់សុខភាព និងអនាម័យ៕

សិស្សានុសិស្ស វិទ្យាល័យរោងគោ ២១៤ នាក់ ទទួលបាន ការអប់រំច្បាប់ ចរាចរ ផ្លូវគោក ពីនគរបាល ខេត្តបន្ទាយមានជ័យ

$
0
0

បន្ទាយមានជ័យៈ លោកឈឿម សុផុន នាយការិយាល័យ ចរាចរ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ដល់សិស្សានុសិស្ស នៃវិទ្យាល័យរោងគោ ស្ថិតក្នុងភូមិរោងគោ ឃុំចំណោម  ស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យ។

លោកបានឲ្យដឹងថា ពិធីនេះមានសិស្សានុសិស្ស  រួមជាមួយលោកគ្រូ  អ្នកគ្រូ ចូលរួមចំនួន ២១៤នាក់ ការចុះផ្សព្វផ្សាយថ្ងៃនេះ គឺសមត្ថកិច្ចអប់រំ អំពីច្បាប់ចរាចរ និង ណែនាំឲ្យប្អូនៗសិស្សានុសិស្ស តាមវិទ្យាល័យ ឲ្យពួកគាត់ស្គាល់ ពីផ្លាកសញ្ញាចរាចរ ពេលពួកគាត់ យល់ច្បាស់ ពីច្បាប់ពួក គាត់ និង មានការ ប្រុងប្រយ័ត្នខ្ពស់ ចេះគោរពសិទ្ធិគ្នា ចេះពាក់មួកសុវត្ថិភាព ពិសេសគ្រប់ពេលដែល ពួក គាត់បើកបរ។

ក្រៅពីចុះផ្សព្វផ្សាយ ច្បាប់ចរាចរ ក៏មានការផ្សព្វផ្សាយ  ពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង ០៩ ចំណុច ដល់ប្រជាពលរដ្ឋផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

យោធភូមិភាគទី៥ ប្រារព្ធមិទេ្ទញ អបអរសាទរ ខួបលើកទី១០២ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៣

$
0
0

បាត់ដំបងៈ នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង ទីប្រឹក្សា សម្តេចតេជោ នាយកមន្រ្តី មេបញ្ជាការរង កងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៥ និង  លោកជំទាវ ឡៃ គីមហុង ប៊ុន សេង បានអញ្ជើញ ជាអធិបតី ក្នុងមិទេ្ទញអបអរសាទរ ខួបលើកទី១០២ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៣ នៅទីបញ្ជាការដ្ឋាន យោធភូមិភាគទី៥ ព្រមទាំងមានវត្តមាន អញ្ជើញចូលរួមផងដែរ ពីអស់ លោកនាយទាហាន មន្រ្តីស្ថាប័នក្នុងខេត្ត យុទ្ធនារីនគរបាលជាតិ យុទ្ធ នារីកងរាជអាវុធហត្ថ យុទ្ធនារីកងយោធពល ខេមរភូមិន្ទ នាយទាហាន នាយទាហានរង ពលទាហានប្រមាណជាង ៣០០ នាក់ បានចូលរួមផងដែរ ។

ក្នុងកិច្ចសុន្ទនាស្វាគមន៍ និងរបាយការណ៍សង្ខេប របស់នារីយោធភូមិភាគ លោកស្រីវរសេនីយ៍ទោ អៀង ចាន់ធី បានបញ្ជាក់ឲ្យដឹង ពីសកម្មភាព និងលទ្ធផលការងាររបស់នារី នៅទូទាំងយោធភូមិទី៥ សម្រេចបាន នារយៈពេលកន្លងមក ហើយតាមរយៈប្រធានបទ សិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿន កិច្ចអភិវឌ្ឍន៍ ព្រមទាំងបានបង្ហាញឲ្យឃើញ នូវសកម្មភាព និងលើកកម្ពស់នូវតម្លៃ ឋានៈ តួនាទី ក្នុងការ រួមចំណែករបស់ស្រ្តី ពិសេស នារី នៅក្នុងកងយោធពល ខេមរភូមិន្ទ ដែលបានបម្រើ ឲ្យវិស័យការពារ ជាតិ រួមនឹងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ ។

លោកជំទាវ ឡៃ គីមហុង ប៊ុនសេង ប្រធានកិត្តិយសនារី បានអញ្ជើញអាននូវព្រះរាជសារសម្តេចព្រះមហាក្សត្រី ព្រះរាជមាតាជាតិខ្មែរ ដែល មានខ្លឹមសារថា ខួបលើកទី១០២ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៣ នេះ ក្រោមប្រធានបទ សិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ ដោយ មានគោលបំណងជំរុញ និងកែលំអរផ្នត់គំនិតសង្គម ដែលមាននៅលើស្រ្តី និងបុរស ដើម្បីលើកកម្ពស់ សិទ្ធិ និងឱកាសចូលរួមដូចគ្នា ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ។ បន្ទាប់ពីពិធីជូនបាច់ផ្កា និងចុះហត្ថលេខា លើសៀវភៅកម្រងអនុស្សាវរីយ៍ ការចាប់រង្វាន់សំនួរ ចម្លើយ និងពិធីបំពាក់ គ្រឿងឥស្សរិយសរួចមក មានប្រសាសន៍សំណេះសំណាលនាពេលនេះ។

លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានសម្តែង នូវក្តីមោទនៈ និងការសាកសួរសុខទុក្ខក្នុងមនោ សញ្ចេតនា គោរពស្រឡាញ់នារី ក្នុងជួរកង យោធពលខេមរភូមិន្ទ ក៏ដូចជានារីទូទាំងយោធពលភូមិភាគទី ៥ ទាំងអស់ និងក្រុមគ្រួសារឲ្យប្រកបតែ សេចក្តីសុខ និងសុភមង្គល ។

លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានបញ្ជាក់ថា ប្រធានបទឆ្នាំនេះ បានឆ្លុះឲ្យស្រ្តីខ្មែរបានផ្លាស់ ប្តូរនូវផ្នត់គំនិត និងឥរិយាបទដែលស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ និងជាមាតានៃពិភពលោក ហើយ ស្រ្តីជាដៃគូដែលពុំអាចខ្វះបាន របស់បុរស ព្រមទាំងបានសម្តែង នូវការគាំទ្រប្រធានទិវាអន្តរជាតិ ឆ្នាំនេះ គឺផ្តោតសំខាន់ ទៅលើការតម្លៃដល់សក្តានុពល របស់មនុស្ស តាមរយៈការលើក កម្ពស់សិទ្ធិ និងឱកាសដូចគ្នារវាងស្រ្តី និងបុរស ក្នុងការ ទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេស គ្រប់ផ្នែក និងបានចូលរួមលើគ្រប់វិស័យផងដែរ ។

លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ ពីប្រវត្តិនៃការតស៊ូរបស់នារី រហូតដល់មានការទទួលស្គាល់ សិទ្ធិជាសកលនាពេលនេះ ហើយការលើក កម្ពស់សីលធម៌ក្នុងសង្គម តម្លៃ និងគ្រួសារខ្មែរ គឺជាកិច្ចការ ចំពោះមុខ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ស្តារ និងអភិវឌ្ឍន៍ឡើងវិញ រួមជាមួយនឹងរាជ រដ្ឋាភិបាលការពារសេចក្តីថ្លៃថ្នូ របស់មនុស្សជាតិ និងការពារគុណតម្លៃមនុស្សធម៌ និងចូលរួមពន្លឿន នៃការកាត់បន្ថយភាពក្រីក្រ ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ និងលោកជំទាវបានជូន អំណោយវត្ថុអនុស្សាវរីយ៍ ដល់សមាជិកដែលបានចូលរួមជាង ៣០០ នាក់ ក្នុង ម្នាក់ៗ ទទួលបាន សារុង ១ ថវិកា ២ ម៉ឺនរៀល រួមនឹងសៀវភៅ ១ ក្បាលផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កម្ពុជាបើក ជាផ្លូវការ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម ដើម្បីដោះស្រាយ វិវាទពាណិជ្ជកម្ម

$
0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលជាស្ថាប័នដោះស្រាយវិវាទពាណិជ្ជកម្ម ក្រៅប្រព័ន្ធតុលាការ ត្រូវបានសម្ភោធឲ្យ ដំណើរការជាផ្លូវការ កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម នេះទទួលបានជំនួយ និងគាំទ្របច្ចេកទេស ពីក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សហគមន៍អឺរ៉ុប ខាងវិស័យឯកជនផងដែរ។

ក្រសួងពាណិជ្ជកម្មកម្ពុជា និង ស្ថាប័នហរិញ្ញវត្ថុអន្តរជាតិ សុទ្ធតែចាត់ទុកថា មជ្ឈមណ្ឌលនេះ នឹងជួយការពារអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅ ស្រុក ក្នុងការធ្វើពាណិជ្ជកម្មរបស់ពួកគេ ក៏ដូចជាជួយលើកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចមប្រសិទ្ធ បានថ្លែងក្នុងពិធីបើកសម្ពោធ ជាផ្លូវការនោះថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្ត ក្នុងការ លើកកម្ពស់ និងកែលម្អបរិយាកាសអាជីវកម្ម និងបរិយាកាសវិនិយោគរបស់កម្ពុជា សម្រាប់ទាំងអ្នកវិនិយោគក្នុងស្រុក ទាំងអ្នកវិនិយោគពីបរទេស។

វិធានការមួយ ក្នុងចំណោមវិធានការជាច្រើន ដែលរាជរដ្ឋាភិបាលបានអនុវត្ត ដើម្បីសម្រេចបានគោលដៅខាងលើនេះ គឺការអនុម័តច្បាប់ពាណិជ្ជកម្ម ជាច្រើន ដែលរួមមានច្បាប់ ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលត្រូវបានអនុម័តនៅឆ្នាំ២០០៦។

តាមរយៈច្បាប់នេះ រាជរដដ្ឋាភិបាល បានទទួលស្គាល់សារសំខាន់នៃតូនាទី របស់ប្រព័ន្ធដោះស្រាយវិវាទ ដែលមានភាព យុត្តិធម៌ និងតម្លាភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា «យើងមិនព្យាករណ៍ច្បាស់លាស់បានទេថាតើ ភាគីណា និងមានភាគីប៉ុន្មាននាក់ នឹងដាក់ពាក្យបណ្តឹងមក មជ្ឈមណ្ឌលជាតិនៃ មជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៅក្នុងឆ្នាំដំបូង នៃការប្រតិបត្តិការរបស់មជ្ឈមណ្ឌលនេះ ប៉ុន្តែអាចរំពឹងថា នៅពេលចាប់ផ្តើមដំបូង អតិថិជនភាគច្រើន ដែលនឹងប្រើប្រាស់សេវាកម្មរបស់ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម សម្រាប់ដោះស្រាយវិវាទពាណិជ្ជកម្មរបស់ពួកគេ និងជាអាជីវកម្ម ក្នុងស្រុក។ ដូច្នេះហើយវាចាំបាច់ណាស់សម្រាប់ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងមជ្ឈត្តករ ក្នុងការបើកទូលាយនិងទំនាក់ទំនង ផ្សព្វផ្សាយទៅដល់សហគមន៍ពាណិជ្ជកម្ម ក្នុងស្រុក រួមទាំងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីឲ្យពួកគេអាចទទួលបាន នូវសេវាដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ»។

នាយក ADB ប្រចាំនៅកម្ពុជា លោក អ៊ីរិច ស៊ីដវិច បានថ្លែងថា « ADB នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែក ពាណិជ្ជកម្មនេះ ក្នុងមានប្រធានADB នៅកម្ពុជា ខ្ញុំធានាថា ADB មានឆន្ទៈច្បាស់លាស់ ដើម្បីបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុពិសេសវិស័យឯន និងផ្នែក ហិរញ្ញលើផ្នែកផ្សេងៗទៀត ដើម្បីឲ្យប្រទេសកម្ពុជាធានានូវការអភិវឌ្ឍន៍»។

ប្រធានកម្មវិធី លើកស្ទួយបរិយាកាសអាជីវកម្មនៃ IFC លោកស្រី វិនឌី វើរនឺ បានថ្លែងថាមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នឹងជួយ បង្កើនបរិយាកាស នៃការវិនិយោគទុន នៅក្នុងប្រទេសកម្ពុជា។ លោកស្រីបន្តថា«ខ្ញុំសង្ឃឹមថាប្រព័ន្ធនេះនឹងជួយដល់ប្រទេសកម្ពុជា ក្នុងការឱកាស រីកចម្រើនផ្នែកពាណិជ្ជកម្ម នៅក្នុងអាស៊ីប៉ាស៊ីហ្វិចយើងនេះ»។

ប្រធានមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម លោក រស់ មុនិន្ទៈ បានថ្លែងផងដែរថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម គឺជា ស្ថាប័នមិនរកប្រាក់ចំណេញ និងគ្រប់គ្រងដោយខ្លួនឯង។ តាមការគ្រោងទុក ស្ថាប័ននេះ អាចមានលទ្ធភាពទទួល រឿងក្តីបាននៅត្រីមាសទី៤ នៃឆ្នាំ២០១៣ ។

លោកបានស្នើ ដល់ម្ចាស់ជំនួយនានា ដែលធ្លាប់បានជួយ និងម្ចាស់ជំនួយផ្សេងៗទៀត បន្តជូយ នឹងចូលរួមជួយ ដើម្បីឲ្យស្ថាប័នថ្មីនេះ ក្លាយជាអ្នក ផ្តល់សេវាកម្ម ដោះស្រាយវិវាទពាណិជ្ជកម្ម នាំមុខគេនៅកម្ពុជា ប្រកបដោយកេរ្តិ៍ឈ្មោះ ក្នុងការផ្តល់់នូវការដោះស្រាយវិវាទ មិនលម្អៀង ឯករាជ្យ ឆាប់រហ័ស និងមានតម្លៃទាប៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោក តិមា សោភា ប្រគល់លិខិត ថ្លែងអំណរគុណ ដល់លោកបណ្ឌិត ហេង វ៉ាន់ថា ចំពោះការជួយឧបត្ថម្ភ ថវិកា ធ្វើប្រព័ន្ធលូ មេមួយខ្សែ ក្នុងសង្កាត់ដង្កោ

$
0
0

ភ្នំពេញ ៖ លោក តិមា សោភា អភិបាលរង ខណ្ឌដង្កោតំណាងឲ្យលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ កាល ពីរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៣ នេះ បានយកលិខិតថ្លែងអំណរគុណ របស់សាលាខណ្ឌដង្កោ ទៅ ប្រគល់ជូនលោកបណ្ឌិត ហេង វ៉ាន់ថា និង ភរិយា ដើម្បីជាការថ្លែង អំណរគុណ ចំពោះទឹកចិត្តរបស់ លោក បណ្ឌិត និងលោកស្រី ដែលបានរួមចំណែក ថវិកាចូលរួម ស្ថាបនាប្រព័ន្ធលូមេមួយខ្សែ ក្នុងភូមិសាស្រ្ត សង្កាត់ដង្កោ ខណ្ឌដង្កោ ។

លោក តិមា សោភា តំណាងឲ្យ បងប្អូនប្រពលរដ្ឋទាំងអស់ ដែលទទួលបាន ផល ប្រយោជន៍ក្នុងការប្រើប្រាស់ប្រព័ន្ធខាងលើ បានមាន ប្រសាសន៍ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកបណ្ឌិត  ហេង វ៉ាន់ថា និងលោកស្រី  ដែលលោកបណ្ឌិត និងលោកស្រី បានផ្តល់ ថវិកា ចំនួន ៧៧៦០ ដុល្លារ ជូនដល់សាលាខណ្ឌដង្កោ ក្នុងការស្ថាបនា ប្រព័ន្ធលូមេមួយខ្សែ ស្ថិតនៅក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។ 

លោក តិមា សោភា អភិបាលរង ខណ្ឌដង្កោ បានមានប្រសាសន៍ ជម្រាបជូនលោកបណ្ឌិត ហេង វ៉ាន់ថា និងលោកស្រី ក្នុងពិធីប្រគល់លិខិតថា រាជធានី ភ្នំពេញក្រោម ការដឹកនាំរបស់ លោក កែប ជុតិមា អភិបាល រាជធានី ភ្នំពេញបាន ខិតខំប្រឹងប្រែងបំផុត តាមបណ្តាគ្រប់ ខណ្ឌក្នុងរាជ ធានីភ្នំពេញ  ឲ្យចលនា ជាមួយ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន នានា ធ្វើយ៉ាងណា ដើម្បីឲ្យការអភិវឌ្ឍន៍ របស់ខ្លួន ស្របទៅតាមការចង់បាន របស់ប្រជាពលរដ្ឋ  ហើយក្នុងខណ្ឌដង្កោ គឺត្រូវបានលោកអភិបាល រាជធានីភ្នំពេញ យកចិត្តទុកដាក់យ៉ាងខ្លាំង ។

លោកអភិបាលរង បានបន្តថា កន្លងមក លោកអភិបាល រាជធានីភ្នំពេញ ក៏បានផ្តល់ថវិកា មួយចំនួន ឲ្យសាលាខណ្ឌដង្កោ ដើម្បី ស្ថាបនាប្រព័ន្ធ លូជា ច្រើនខ្សែ នៅក្នុងសង្កាត់នានាក្នុងខណ្ឌដង្កោ។ លើស ពីនេះ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរ គ្រប់បណ្តាខណ្ឌបន្តធ្វើបែប នេះ បន្ថែម ទៀត ដើម្បីធ្វើយ៉ាងណា ធ្វើប្រព័ន្ធលូ ជូនបងប្អូនប្រជាពលរដ្ឋឲ្យ ងាយស្រួលក្នុងការបង្ហូរទឹកសំអុយចោល ជាពិសេសដើម្បីរំដោះទឹក កុំឲ្យជនលិចផ្លូវនានា ក្នុងភូមិសាស្រ្ត ៕

Photo by DAP-News


លោក គង់ វិមាន នាំគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ និងលោកជំទាវ ចែកជូនក្រុមយុវជនស្ម័គ្រចិត្តទី៨២

$
0
0

កំពង់ធំ៖ អភិបាលរង ខេត្តកំពង់ធំ លោក គង់ វិមាន កាលពី រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ បាននាំយក អំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិការ របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ទៅចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ត និងក្រុមមន្រ្តីវាល ទី៨២ ដែលកំពុងឈរជើង ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។

នៅក្នុងឱកាស នាំអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា យកទៅចែកជូនក្រុមយុវជន ស្ម័គ្រចិត្តទី៨២ ខាងលើនេះ ក៏មានការចូលរួម ពីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ផាន់ សុផេន ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើ អភិបាលស្រុក មន្រ្តីពាក់ព័ន្ធ និងមន្រ្តីអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ផ្សេងទៀត។

អភិបាលរង ខេត្តកំពង់ធំ លោក គង់ វិមាន បានផ្តាំផ្ញើការ សួរសុខទុក្ខ ពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ ដែលលោកទាំងពីរ តែងតែគិតគូ និងសុខទុក្ខ គ្រប់ពេលវេលា ចំពោះការរស់នៅ និងការបំពេញ ការងារជាប្រចាំ របស់ក្រុមយុវជនស្ម័គ្រចិត្ត និងមន្រ្តីវាល ។

លោក គង់ វិមាន បានជម្រុញឲ្យ ក្រុមការងារទាំងអស់ ត្រូវបង្កើនការងារ ឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅ ដល់ការប្រកាសបិទផ្សាយ ចំនួនក្បាលដី និងចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋ។

យោងតាមរបាការណ៍ របស់ក្រុមការងារ បានឲ្យដឹងថា ចំនួនគ្រឿងឧបភោគ បរិភោគ ដែលត្រូវចែកជូន ក្រុមយុវជនស្ម័គ្រចិត្ត និងមន្រ្តីវាលខាងលើនេះ រួមមាន ទឹកបរិសុទ្ធ២៥២យួរ ទឹកក្រូច និងទឹកផ្លែឈើ៤កេស ទឹកស៊ីអ៊ីវ៤យួរ ទឹកត្រី៥យួរ ត្រីងៀត ៥គីឡូក្រាម បន្លែគ្រប់មុខ ៧០គីឡូក្រាម មី២៥កេស នំធុងធំ២ធុង ប្រេងឆា៥លីត្រ និងថិវកា ចំនួន១លានរៀលផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្រ្កាបមុខសញ្ញា តែត្រូវមុខសញ្ញា បាញ់របួសម្នាក់

$
0
0

-សមត្ថកិច្ចមូលដ្ឋាន រិះគន់សមត្ថកិច្ចក្រសួង ចុះមកបង្រ្កាប គ្រឿងញៀន មិនបានសុំសហការជាមុន

ភ្នំពេញៈ មន្រ្តីនគរបាល ប្រឆាំងការជួញដូរ គ្រឿងញៀន ក្រសួងមហាផ្ទៃម្នាក់ បានរងរបួស បន្ទាប់ពីជនសង្ស័យ ជាមុខ សញ្ញាចែកចាយ គ្រឿងញៀន បានបាញ់ចំនួន ២គ្រាប់ នៅពេលដែល កម្លាំងសមត្ថកិច្ច ចុះបង្រ្កាបមុខសញ្ញានេះ នៅហាងផឹកស៊ី មួយកន្លែង យីហោ ស្រីរ៉ា ក្នុងភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបាន បាញ់តដៃ ជាមួយ សមត្ថកិច្ច ហើយធ្វើឲ្យមន្រ្តី នគរបាលម្នាក់ រងរបួសដោយសារតែ គ្រាប់កាំភ្លើង រួចបានរត់គេចខ្លួនបាត់ បន្សល់ទុក រថយន្ត១គ្រឿង នៅកន្លែងកើតហេតុ ។

ប្រតិបត្តិការ ចុះបង្រ្កាបគ្រឿងញៀន ខាងលើនេះ ដឹកនាំដោយព្រះរាជអាជ្ញារង សាលាដំបូង រាជធានីភ្នំពេញ លោក កឺ ប៊ុណ្ណារ៉ា និងលោក សៀង សុខ ។ បើតាមសមត្ថកិច្ច ក្រោយចុះបង្ក្រាប បរាជ័យខាងលើនេះ សមត្ថកិច្ច បានដកហូតកាំភ្លើងខ្លីមួយដើម ដែលជនសង្ស័យរូបនេះបានលាក់ នៅក្នុងផ្ទះរបស់ខ្លួន។

ក្រោយចុះឆែកឆេរ នៅផ្ទះជនសង្ស័យ នៅភូមិគោកឃ្លៀងរួចហើយ សមត្ថកិច្ចបាននាំកូនស្រី របស់ជនសង្ស័យ ទៅឆែកឆេរបន្តទៀត នៅផ្ទះមួយកន្លែងទៀត ស្ថិតនៅតំបន់អូឌឹម ខណ្ឌពោធិ៍សែនជ័យ។

យ៉ាងណាក៏ដោយ ការចុះបង្ក្រាប មុខសញ្ញាគ្រឿងញៀន នៅសង្កាត់ភ្នំពេញថ្មី ខាងលើរបស់កម្លាំងនគរបាល ប្រឆាំងការជួញដូរគ្រឿងញៀន ក្រសួងមហាផ្ទៃ មិនបានឲ្យ សមត្ថកិច្ចមូលដ្ឋាន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹងនោះឡើយ ហើយប្រតិបត្តិការ ដែលមិនបានឲ្យដឹងនេះ ក៏មានរិះគន់ផងដែរពីសំណាក់ សមត្ថកិច្ចមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការរង នគរបាល រាជធានីភ្នំពេញ បានថ្លែងរិះគន់ចំពោះ ប្រតិបត្តិការ របស់កម្លាំងនគរបាល មន្ទីរប្រឆាំងការ ជួញដូរគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលចុះមកបង្ក្រាប មុខសញ្ញា ខាងលើនេះ មិនបានជូនដំណឹង សុំសហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ។

លោកឧត្ត មសេនីយ៍ បែន រ័ត្ន បានបន្តថា នៅពេលដែលមាន ការចុះបង្ក្រាបនៅក្នុងហាង ផឹកស៊ី ខាងលើនេះ មានមនុស្ស ផ្អើល ហើយនាំគ្នារត់ចេញ ពីហាងដោយប្រាប់សមត្ថកិច្ចថា មានគេឈ្លោះគ្នា ហើយបាញ់គ្នា ទើបកម្លាំងនគរបាល ខណ្ឌសែនសុខ បញ្ជូនកម្លាំងទៅ ជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ដែលមិនទាន់ដឹងរឿងអ្វី ឲ្យច្បាស់នោះ។

លោក បែន រ័ត្ន បានបញ្ជាក់ថា នៅពេលដែលកម្លាំងនគរបាល ខណ្ឌសែនសុខ ទៅជួយអន្តរាគមន៍នោះ បានជួប កម្លាំងនគរបាល ប្រឆាំងការជួញដូរ គ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលខ្លះស្លៀកពាក់ ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ ជាស៊ីវិល ហេតុដូច្នេះហើយ នាំឲ្យមានការយល់ច្រឡំ និងមិនដឹងថា នរណា ខាងណានោះទេ?

ជាមួយគ្នានេះ លោកស្នងការរង បែន រ័ត្ន បានឲ្យដឹងថា កន្លងទៅ ឲ្យតែមានការចុះបង្ក្រាប គ្រឿងញៀន នៅរាជធានីភ្នំពេញ គឺកម្លាំងប្រឆាំងការជួញដូរ គ្រឿងញៀនក្រសួងមហាផ្ទៃ បានជូនដំណឹង និងសុំសហការជាមួយ កម្លាំងនគរបាលមូលដ្ឋាន ប៉ុន្តែលកនេះពួកគេ មិនបានជូនដំណឹងមុនឡើយ។

យ៉ាងណាក៏ដោយ ជនសង្ស័យដែលជាមុខសញ្ញា ខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ខណៈសមត្ថកិច្ច បានត្រឹមតែចុះទៅឆែកឆេរ ផ្ទះរបស់ជននេះប៉ុណ្ណោះ ៕

 

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កម្ពុជា បញ្ជូន​និស្សិត​អាហា​រូប​ករណ៍ ៥៥០​នាក់ ទៅ​សិក្សា​នៅ​អូ​ស្ត្រា​លី ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤

$
0
0

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា បានឱ្យដឹងថា កម្ពុជាបានបញ្ជូននិស្សិត ៥៥០នាក់ទៅសិក្សានៅ សាកលវិទ្យាល័យប្រទេសអូស្ត្រាលី ក្រោម អាហារូបករណ៍របស់ រដ្ឋាភិបាលអូស្រ្តាលី ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ចាប់តាំងពីឆ្នាំ១៩៩៤ មកទល់ពេលនេះ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ជា សុផារ៉ា បានប្រាប់ឲ្យដឹង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ នាសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ថា
កម្មវិធីអាហារូបករណ៍ ប្រទេសអូស្ត្រាលី គឺជារូបភាពដ៏មានប្រសិទ្ធភាពមួយ នៃសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី។ ជាងនេះទៅទៀត កម្មវិធីអាហារូបករណ៍នេះ បានចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស។ នេះគឺជាផ្នែកមួយ នៃគោលនយោបាយសេដ្ឋកិច្ចសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តធ្វើកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងអភិវឌ្ឍកំណើនសេដ្ឋកិច្ច ឲ្យកាន់តែប្រសើរឡើង ដែលកត្តាទាំងអស់នេះ ចាំបាច់បំផុត ក្នុងការធានាឲ្យបាននូវការ អភិវឌ្ឍប្រកបដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្រ។

លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តទៀតថា ប្រទេសកម្ពុជា បាននិងកំពុងតែទទួលបានសន្តិភាព ការបង្រួបបង្រួមជាតិ និងបូរណភាពទឹកដី ពេញលេញតាមរយៈគោលនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ស្ថេរភាពនយោបាយនាពេលបច្ចុប្បន្ន ទទួលបានដោយសារកិច្ចខិតខំប្រឹងប្រែង បន្ទាប់ពីសង្រ្គាមរ៉ាំរ៉ៃអស់រយៈពេល ជាច្រើនទសវត្សរ៍ បានអនុញ្ញាតឲ្យប្រទេសកម្ពុជាអនុវត្តកម្ម វិធីកំណែទម្រង់លើគ្រប់វិស័យ ដើម្បីស្តារសមត្ថភាពស្ថាប័នឡើងវិញ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម និងបង្កើតបរិយាកាសមួយ ដែលទាក់ទាញការវិនិយោគ ពីប្រភពក្នុងនិងក្រៅស្រុក ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្លាំងក្លា និងការកាត់បន្ថយភាពក្រីក្រ។

លោក ជា សុផារ៉ា បន្ថែមទៀតថា «ដើម្បីបង្កើនល្បឿនកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកំពុងផ្តោតសំខាន់ លើការអភិវឌ្ឍវិស័យកសិកម្ម ការបន្តស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍវិស័យឯកជន និងឱកាសការងារ និងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស»។

សូមជម្រាបថា និស្សិតដែលត្រូវទៅសិក្សានៅក្នុង ប្រទេសអូស្ត្រាលីនៅឆ្នាំ ២០១៣នេះ មាន និសិ្សតអាហារូបករណ៍ រាជរដ្ឋាភិបាលមាន ២០នាក់ និស្សិតឯកជនមាន ១០នាក់ និស្សិតថ្នាក់ថ្នាក់បណ្ឌិតមាន ៣នាក់ និស្សិតអនុបណ្ឌិតមាន ២៦នាក់ និងនិស្សតិទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រមាន ១នាក់ ក្នុងនោះមាននិស្សិតនារី ១០នាក់ និងនិស្សិតបុរស ២០នាក់ ហើយនៅក្នុងឱកាសនោះដែរ ក៏មានការចូលរូមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ថ្នាក់ដឹកនាំរដ្ឋាភិបាលមួយចំនួន និងព្រមទាំងក្រុមអ្នកសារព័ត៌មានផងដែរ៕

Photo by DAP-NEWS

ភ្ញៀវទេសចរណ៍ ចូលតាមច្រកទ្វារ បាវិតដើមឆ្នាំនេះ មានការកើន ឡើងខ្ពស់

$
0
0

ស្វាយរៀងៈ ចំនួនភ្ញៀវទេសចរណ៍ ច្រើនជាតិសាសន៏ ដែលចូលមកកម្សាន្ត នៅក្នុងព្រះរាជា ណាចក្រកម្ពុជា តាមច្រកទ្វារអន្តរជាតិ ក្រុងបាវិតក្នុងរយៈពេល ពីរខែដើមឆ្នាំ២០១៣ នេះមានការកើនឡើង ខ្ពស់បើប្រៀបធៀប ទៅនិងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១២ កន្លងទៅនេះ។

លោក អ៊ឹង សុងយូ នាយប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិបាវិតបានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៣នេះ ចំនួនភ្ញៀវទេសចរណ៏ដែលចូលមកកម្ពុជាមានចំនួន៩៣៤៨៧នាក់កើនឡើងប្រមាណ១០,៤៨ភាគរយបើយើង ប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នាំ២០១២កន្លងទៅដែលមានចំនួនតែ៨៣៦៨៤នាក់ប៉ុណ្ណោះ ហើយភ្ញៀវទេសចរណ៏ដែលចូលច្រើនជាងគេទី១គឺភ្ញៀវវៀតណាម ទី២ អូស្រ្តាលី ទី៣ ចិន ទី៤ កូរ៉េនិងទី៥គឺអាមេរិក។

លោក អឹង សុងយូ បានបន្តថា ដោយឡែកចំនួនភ្ញៀវដែលចេញពីកម្ពុជាយើងវិញក៏មានការកើន ឡើងគួឲ្យកត់ សម្គាល់ផងដែរ ដោយក្នុងរយៈពេលពីរខែដើមឆ្នាំ២០១៣ មានភ្ញៀវទេសចរណ៏ចេញ ចំនួន៩២៧១៧នាក់ កើនឡើងប្រមាណ៦,១៧ភាគរយបើប្រៀបធៀបទៅនិងឆ្នាំ២០១២ដែលមានចំនួនតែ៨៦៩៩៤នាក់ ហើយភ្ញៀវ ដែលចេញច្រើនជាងគេគឺវៀតណាមស្ថិតនៅលំដាប់លេខ១ កូរ៉េលេខ២ ចិនលេខ៣ អូស្រ្តាលីលេខ៤ និងអាមេរិកស្ថិតក្នុងលំដាប់ថ្នាក់លេខ៥។

បើតាមលោកនាយប៉ុស្តិ៍ច្រកទ្វារបាវិត អ៊ឹង សុងយូ លោករំពឹងថាចំនួនភ្ញៀវទេសចរណ៏ ដែលចូលតាម ច្រកទ្វារបាវិតនឹងកើនឡើងបន្ថែមទៀតជាក់ជាពុំខាននៅពេលខាងមុខព្រោះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពាសពេញ ផ្ទៃ ប្រទេសជាពិសេសបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងដែលផ្លូវល្អនេះវាបានបង្កភាពងាយស្រួល ក្នុងការ ធ្វើដំណើររបស់ភ្ញៀវទេសចរណ៏បានយ៉ាងទាន់ចឹត្ត។

លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៏កម្ពុជា«CATA»មិនអាចសុំការអត្ថាធិប្បាយ ពាក់ព័ន្ធ និងការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៏ដែលចូលតាមច្រកទ្វារអន្តរជាតិបាវិតនេះបានទេ ដោយឡែកលោក ទឹត្យ ចន្ថា អគ្គនាយកក្រសួងទេសចរណ៏បាន មានប្រសាសន៏យ៉ាងខ្លីថា «ខ្ញុំកំពុងជាប់រវល់ ប្រជុំមិនអាចនិយាយបានទេ»៕

www.dap-news.com

វៀតណាម ប្រកាសអាសន្ន ពីជំងឺផ្ដាសាយ បក្សីកម្រិតខ្ពស់ ជិតព្រំដែនកម្ពុជា

$
0
0

ហាណូយ៖ វៀតណាម បានប្រឈមមុខ ទៅនឹងការកកើត នៃជំងឺផ្ដាសាយ បក្សីធ្ងន់ធ្ងរ ព្រោះតែ បរិយាកាស ដែលត្រូវធ្វើការ កាត់បន្ថយចំនួនសត្វ។ នេះបើយោងតាម នាយកដ្ឋានសុខភាព សត្វ ក្រោមការគ្រប់គ្រង ដោយក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ (MARD) នៅថ្ងៃពុធ ទី០៦ ខែមីនា នេះ។

បើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃពុធ ទី០៦ នេះថា ជំងឺ ផ្ដាសាយបក្សីនេះ បានរីករាលដាល ក្នុងខេត្តចំនួន ៥ ភាគខាងជើងប្រទេសដូចជា ខេត្ដ ឌានប៊ៀន, ភាគកណ្ដាលខេត្ដ កាញ់ ហាវ និង ភាគខាងត្បូងខេត្ដ គាន ហ្គៀង, ហួ ហ្គៀង និង តាយ នីញ ដែលមានមាន់ និង ទារ ច្រើនជាង ១៤.០០០ ក្បាលដែលមានរោគសញ្ញា និង បានសម្លាប់ចោល។

ដោយឡែក ជំងឺឆ្លងដ៏កាចសាហាវនេះត្រូវបានកើតឡើងម្ដងទៀតនៅព្រំព្រទល់ខេត្ត តាយ នីញ ដែលទីនោះ មានចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រប៉ុណ្ណោះពីប្រទេសកម្ពុជា ដែលអ្នក សារព័ត៌មានបានធ្វើការ ប្រកាសជាសាធារណៈអំពីការឆ្លងផ្ដាសាយបក្សីមកលើមនុស្ស។

ក៏ដូចគ្នានេះផងដែរ ជំងឺឆ្លងដ៏កាចសាហាវនេះនឹងបន្តវាយលុកបន្ថែមទៀតនៅក្នុងតំបន់ទាំង នោះ។ ដោយឡែកវ៉ីរ៉ុសនោះនឹងបន្តកើតមានលើហ្វូងសត្វមាន់ ទាផងដែរ ។ នេះបើតាមការ អះអាងនៅក្នុង របាយការណ៍ព័ត៌មានក្នុងតំបន់។

យ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួង MARD លោក កៅ ដុក ផាត់ កាលពីថ្ងៃអង្គារ ទី០៥ ខែមីនា កន្លងមកនេះបាន ណែនាំអ្នកដែលជាប់ពាក់ព័ន្ធនឹងក្រសួង ក៏ដូចគ្នានឹង ភ្នាក់ងារទូទាំងប្រទេស ដើម្បីគ្រប់គ្រងលើការ ការពារយ៉ាង តឹងរ៉ឹង ដើម្បីប្រឆាំងទៅនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។

ព័ត៌មានថ្មីលើបញ្ហាឆ្លងជំងឺ វីរ៉ុសផ្ដាសាយបក្សី ដែលមានភាពរីករាលដាលក្នុងតំបន់ និង អាចប្រើប្រាស់ថ្នាំបង្ការោគបាន ជាមួយនឹងការប្រព្រឹត្តិឡើងនូវវិធានការ បំបាត់ការរីករាល ដាល នៃជំងឺឆ្លងនោះ។ ក៏ដូចគ្នានេះផងដែរតំបន់នោះត្រូវបានចែករំលែកព័ត៌មាន នៅតាម ព្រំប្រទល់ ជាមួយនឹង ប្រទេសកម្ពុជា រួមទាំងណែនាំឲ្យមានការការពារផងដែរចំពោះ ការនាំចូលនូវមាន់ ឬ ទាចូលក្នុងប្រទេសកម្ពុជា៕

www.dap-news.com

នាយឧត្តមសេនីយ៍ គន់ គីម ជំរុញដល់ គ្រួសារកងទ័ព ឲ្យយកចិត្តទុកដាក់ ក្នុងការបង្កបង្កើនផល បន្ថែមទៀត

$
0
0

ខេត្តឧត្តរមានជ័យ៖ នាយឧតុ្តមសេនីយ៍គន់ គីម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ បានអំពាវនាវ ដល់ក្រុមគ្រួសារកងទ័ពទាំងអស់ ឲ្យយកចិត្តទុក ដាក់ក្នុងការបង្កបង្កើនផលលើផ្ទៃដី ដែលពលរដ្ឋបានផ្តល់ឲ្យ ដើម្បីបង្កើនប្រាក់ចំណូល ដល់គ្រួសាររបស់ខ្លួន ហើយបានបញ្ជាក់ផងដែរថា រាល់ ជំនួយឧបត្ថម្ភពីសប្បុរសជន គឺគ្រាន់តែជួយបានមួយគ្រាតែប៉ុណ្ណោះ។

ការអំពាវនាវបែបនេះ បានធ្វើឡើង ខណៈដែលលោកបានចុះពិនិត្យ និងវាយតម្លៃសកម្មភាព ការអភិវឌ្ឍន៍របស់កងពលតូចលេខ៦ ក្នុងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ។

នាយឧត្តមសេនីយ៍ បានលើកឡើងថា «ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវតែជំរុញដល់គ្រួសារកងទ័ពទាំងអស់ ឲ្យយកចិត្តទុកដាក់លើការងារបង្ក បង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ឲ្យអស់ផ្ទៃដី ជាពិសេស គឺការគិតគូរដោះស្រាយស្បៀងអាហារ សម្ភារប្រើប្រាស់ និងពូជផលដំណាំផ្សេងៗ ដែល បណ្តាសប្បុរសជន និង អង្គភាពសម្ព័ន្ធមេត្រីភាព បានឧបត្ថម្ភនាពេលកន្លងមក ដើម្បីឲ្យ បងប្អូនមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការរកប្រាក់ ចំណូលសម្រាប់ក្រុមគ្រួសារ ព្រោះថា រាល់ការឧបត្ថម្ភម្តងៗ គឺគ្រាន់តែជាការដោះស្រាយ បានមួយគ្រាតែប៉ុណ្ណោះ»។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ក៏បានលើកឡើង អំពីការយកចិត្តទុកដាករបស់ក្រុមគ្រួសារ នៃកងពលតូចលេខ៦ផងដែរ ក្នុងការខិតខំធ្វើអ្វី គ្រប់យ៉ាងទាំងការការពារប្រទេសនិង ការជួយទំនុកបំរុងគ្រួសារជាដើម ដូចជាការ កសាងជំរំបន្ទាយ ការហ្វឹកហ្វឺន ការដោះស្រាយស្បៀងអាហារ ទឹកប្រើប្រាស់ និងទីកន្លែងស្នាក់នៅកងទ័ពបានសមរម្យ ដែលទាំងនេះ គឺជាឫសគល់នៃវិធានការ ក្នុងការថែទាំសុខភាពដល់កងទ័ព។

យោងតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ឈុំ-ខេង មេបញ្ជាការកងពលតូចលេខ៦ បានបញ្ជាក់ថា ស្ថានភាពភូមិសាស្រ្តឈរជើងរបស់ កងពលតូចលេខ៦ មានភាពល្អប្រសើរ ហើយថា នាយទាហាន ពលទាហានទាំងអស់ បានខិតខំក្នុងការងារកសាងអង្គភាព ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វជាដើម។

លោកមេបញ្ជាការបានបន្តទៀតថា បច្ចុប្បន្ននេះ កងពលបាននិងកំពុងរៀបចំ អភិវឌ្ឍន៍ភូមិគ្រួសារកងទ័ពចំនួន៤ ដែលមានគ្រួសារកងទ័ព រស់នៅចំនួន៨៨៤គ្រួសារ និងបាន ដំណើរការឈូសឆាយ បែងចែកដីបង្កបង្កើនផលរួចហើយ ដល់គ្រួសារកងទ័ព លើទំហំដីសរុប ចំនួន ៣.៤២៤ហិកតា។

ជានិច្ចកាលគេតែងតែសង្កេតឃើញ នាយឧត្តមសេនីយ៍ គន់ គីម ដែលជាប្រធានទីប្រឹក្សា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជាផងនោះ បានយកចិត្តទុកដាក់ខ្លាំងលើ មន្រ្តីកងទ័ពទាំងអស់ ជាពិសេសកងទ័ព ដែលឈរជើងនៅតាមតំបន់ នៃខេត្តឧត្តរមានជ័យ។ កាលពីពេលកន្លងទៅ លោកនាយឧត្តមសេនីយ៍ ក៏ជំរុញដល់កងទ័ពទាំងអស់ ឲ្យយកចិត្តទុកដាក់ផងដែរ លើការហ្វឹកហាត់និងសមយុទ្ធផ្សេង ដើម្បីពង្រឹងសមត្ថភាព ក្នុងការការពារ បូរណភាពទឹកដី៕

www.dap-news.com

ក្រុមហ៊ុន sony ចាប់រង្វាន់ ផ្សងសំណាង សម្រាប់អតិថិជន ៣០នាក់

$
0
0

ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ នៅទីស្នាក់កណ្តាលរបស់ក្រុមហ៊ុន sony ស្ថិតនៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ បានចាប់រង្វាន់ផ្សងសំណាង សម្រាប់អតិថិជនរបស់ខ្លួន ចំនួន៣០នាក់ ក្នុងដំណើរកំសាន្តនៅជុំវិញទន្លេមេគង្គ។

រង្វាន់ផ្សងសំណាងរបស់ក្រុមហ៊ុន sony ទាំង៣០សន្លឹកនេះ ត្រូវបានធ្លាក់ទៅលើអតិថិជន ចំនួន៣០រូប នៅតាមបណ្តាខេត្ត-ក្រុង ទូទាំងប្រទេស កម្ពុជា សម្រាប់ដំណើរកំសាន្តដោយជិះទូក កាត់ខេត្តមួយចំនួន នៅជុំវិញបឹងទន្លេមេគង្គ។

លោក ហោ ម៉េង នាយកក្រុមហ៊ុន ស៊ុនស៊ីមីកូ មានប្រសាសន៍ នៅក្នុងពិធីចាប់ឆ្នោតនោះថា ផលិតផលរបស់ក្រុមហ៊ុន sony នៅលើទីផ្សារកម្ពុជា គឺជាវត្ថុមួយយ៉ាងសំខាន់ ដែលគេនិយមចូលចិត្តប្រើប្រាស់នាពេលបច្ចុប្បន្ន ហើយចំនួនអ្នកប្រើ ក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយ អតិថិជនមានជំនឿជឿជាក់ទៅលើផលិតផល sony ។

អ្នករៀបចំកម្មវិធីបានប្រាប់ថា ការចាប់រង្វាន់ជិះទូកកំសាន្តនេះ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី៨ មីនា ឆ្នាំ២០១៣ ដោយចេញដំណើរនៅវេលា ម៉ោង ប្រមាណ៣រសៀលថ្ងៃត្រង់ ដោយស្នាក់នៅសណ្ឋាគារមួយយប់ ហើយការជិះទូកនេះ ក៏នឹងមានការប្រកួតប្រជែង ថតរូបភាពផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើរកំសាន្តនេះ អ្នកឈ្នះរង្វាន់ទាំង៣០នាក់ ក៏អាចយកដៃគូរបស់ខ្លួន ទៅចូលរួមជាមួយផងដែរ៕

www.dap-news.com

www.dap-news.com


ខេត្តរតនគិរី ប្រារព្ធទិវា សិទ្ធិនារី អន្តរជាតិ ៨ មីនា លើកទី១០២

$
0
0

រតនគិរីៈ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ មន្ទីរកិច្ចការនារី ខេត្តរតនគិរី បានរៀបចំពិធីអបអរសាទរ សិទ្ធិនារី អន្តរជាតិ ៨មីនា ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពក្នុងទីរួមខេត្តរតនគិរី។

អង្គមីទិញ នេះមានការអញ្ជើញចូលរួមពីសំណាក់លោកមួង ប៉យ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានក្រុមប្រឹក្សា ខេត្តរតនគិរី លោកស្រីណុប ម៉ារ៉េត សមាជិការ ក្រុមប្រឹក្សាខេត្ត លោកស្រីចក់ មើល ប្រធានមន្ទីរ កិច្ចការនារីខេត្ត និងប្រធានមន្ទីរ អនុប្រធានមន្ទីរ ស្ថាប័នក្នុងខេត្ត រួមទាំងក្រុមកាយរិទ្ធី ក្រុមកាកបាទក្រហមយ៉ាងច្រើនកុះករ។ ខួបលើកទី១០២ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៣ ក្រោមប្រធានបទ«សិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿន កិច្ចអភិវឌ្ឍន៍»។

នៅក្នុងឱកាសនោះលោកស្រី ចក់ មើល ប្រធានមន្ទីរកិច្ចការនារី ខេត្តរតនគិរី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល ដែលជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីនេះ។ បន្ទាប់មកលោកស្រី បានឡើងអានប្រវត្តិទិវា សិទ្ធិនារីអន្តរជាតិ៨មីនា។

លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តរតនគិរីបានមានមតិសំណេះសំណាល ដោយកោតសរសើរចំពោះនារីដែលទាមទារតួនាទី សិទ្ធិអំណាច រួចចាកផុតពីការគាប់ សង្កត់ ដើម្បីសិទ្ធិសេរីភាព ស្មើភាពជាមួយបុរស នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ ដើម្បីលើកកម្ពស់ឋានៈតួនាទី ស្មើភាព គាំទ្រទាំងស្រុង លើប្រធានបទសិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍របស់ក្រសួងកិច្ចការនារី)។

លោកបន្ថែមថា ត្រូវតែគោរព និងគាំទ្រ ស្ត្រី សមាជិកក្នុងសហគមន៍ ក្នុងក្រុមគ្រួសារ នូវឋានៈតួនាទីវប្បធម៌ សីលធម៌ ក្នុងការអភវឌ្ឍន៍ ប្រទេសស្រី្តជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ មិនអាចខ្វះបាន៕

www.dap-news.com

www.dap-news.com

www.dap-news.com

ចេញពីស៊ីការ បង្ហួសចូល ខារ៉ាអូខេ ផឹកស្រាជ្រុល ចេញមកវិញ បើករថយន្ដបុក របាំង ចែកទ្រូងផ្លូវ

$
0
0

ភ្នំពេញ ៖ របាំងដែកចែក ទ្រូងផ្លូវចំនួន១ ផ្ទាំង បានរងការ ខូចខាតបាក់រលំ ដែលបង្ក ឡើងដោយអ្នកបើក រថយន្ដជ្រ្វមួយគ្រឿង បុកពេញមួយទំហឹង ដោយសារតែស្រវឹង ខ្លាំងពេលចេញពីរាំច្រៀងនៅក្នុងខារ៉ាអូខេ ហើយផឹកស្រាជ្រុល រហូតដល់ស្រវឹងទើប បានជាបង្កឱ្យ មានគ្រោះថ្នាក់ចរាចរ ខាងលើ នេះ ។

យោងតាមមន្ដ្រី នគរបាលមូល ដ្ឋាននិង មន្ដ្រីនគរបាលចរាចរណ៍ ជើងគោក រាជធានី ភ្នំពេញ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរបង្ក ឡើងដោយ អាការៈស្រវឹងខាងលើនេះ បាន កើតមានឡើងកាលពីវេលាម៉ោង១២និង១០ នាទីយប់ឈានចូលថ្ងៃទី០៦ ខែមីនាឆ្នាំ២០១៣ ស្ថិតនៅលើ កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី មុខអគ្គ នាយកដ្ឋានពន្ធដារ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនបង្កគ្រោះថ្នាក់ចរាចរខាងលើនេះ បាន បើករថយន្ដម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2N-9801 ក្នុងទិសដៅពី កើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លុះដល់ចំណុចកើត ហេតុបានជ្រុលទៅបុកបង្គោល ភ្លើងសញ្ញាជាប់នឹង របាំងដែកចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ចំនួន១ដើម ។

បើយោងតាមសមត្ថកិច្ចក្រោយបង្កគ្រោះ ថ្នាក់ចរាចរខាងលើនេះ អ្នកបើករថយន្ដឈ្មោះ អ៊ី វី អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាន បើករថយន្ដប្រុងគេចខ្លួន ប៉ុន្ដែបើកបាន ប្រហែលមួយគីឡូម៉ែត្រ ក៏ត្រូវបានសមត្ថកិច្ច ចាប់បាន ហើយនាំ មនុស្ស និងរថយន្ដទៅឃុំ ខ្លួននិងរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការ ។

នាយរងការិយាល័យចរាចរណ៍ជើងគោក លោកបែន ឃុន បានឱ្យដឹងថា មូលហេតុ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរបង្កឱ្យរបាំង ដែកចែកទ្រូង ផ្លូវចំនួនមួយដើមនោះ គឺបណ្ដាល មកពីអ្នកបើកបរមានស្ថានភាពស្រវឹង ហើយ នៅពេលសមត្ថកិច្ចឃាត់ខ្លួននិងពិនិត្យជាតិ អាកុល បានបង្ហាញ ថា អ្នកបើករថយន្ដរូប នេះ មានជាតិអាកុលក្នុងខ្លួន០,៧៤មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ដែលកម្រិតនេះ តម្រូវ ឱ្យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

ទាក់ទិនគ្រោះថ្នាក់ចរាចរ ដែលបង្កឡើង ដោយអ្នកស្រវឹង ហើយនៅតែបញ្ជាយានយន្ដ របស់ខ្លួន ប៉ះពាល់ដល់អ្នកដទៃ និងបំផ្លាញ ទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋខាងលើនេះ នាយការិយាល័យចរាចរណ៍ជើងគោក រាជ ធានីភ្នំពេញ លោកវរសេនីយ៍ទោ ហេង ចាន់ធារី បានមានប្រសាសន៍ថា បើទោះបី កម្លាំងនគរបាលចរាចរណ៍ បានរឹតបន្ដឹងច្បាប់ ចរាចរណ៍ជើងគោក យ៉ាងណាក៏ដោយ ប៉ុន្ដែ នៅតែមានអ្នកហូបស្រា ហើយបើកបរដោយ ខ្លួន ។

លោកហេង ចាន់ធារី បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជា មួយសមត្ថកិច្ចរបស់លោក ដោយមានការ ភ្ញាក់រលឹកដោយខ្លួនឯង ពោលមិនត្រូវបាន ចាប់បង្ខំ ក្នុងគោលបំណងចូលរួមទាំងអស់ គ្នា កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរដែល បានស្លាប់មនុស្ស និងរងរបួសអស់ជាច្រើន នាក់ នាពេលបច្ចុប្បន្ន រួមទាំងការខូចខាត ទ្រព្យសម្បត្ដិសាធារណៈជាច្រើនផ្សេងទៀត។

ប្រធានការិយាល័យចរាចរណ៍ជើងគោក រូបនេះ បានបញ្ជាក់ថា ការរិតបន្ដឹងច្បាប់ ចរាចរណ៍ជើងគោក នៅតែបន្ដដូចភ្លៀងរលឹម មិនដកថយនោះ ឡើយ បន្ទាប់ពីមានបទ បញ្ជារបស់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ផ្កាយ៣ ជួន សុវណ្ណ ។

បើតាមលោកបែន ឃុន អ្នកបើករថយន្ដ  CRV បង្កគ្រោះថ្នាក់ចរាចរ បំផ្លាញទ្រព្យ សម្បត្ដិ របស់រដ្ឋ ខាងលើនេះ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ ជើងគោក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

កើតបទល្មើស ព្រហ្មទណ្ឌ ០៣ករណី ក្នុងថ្ងៃតែមួយ នៅខណ្ឌ៧មករា

$
0
0

ភ្នំពេញៈ ក្នុងមួយថ្ងៃនៅ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីបទល្មើស ព្រហ្មទណ្ឌចំនួន០៣ ករណី បានកើត ឡើង ក្នុងនោះមាន០២ ករណី អាជ្ញាធរ ខណ្ឌនេះ ទំនងជាមិនដឹងផង ចំណែករណី ព្រហ្ម ទណ្ឌមួយទៀត ខណ្ឌនេះអ្នកចាប់ជនសង្សយ័ដោយផ្ទាល់ ប៉ុន្ដែអធិការ ខណ្ឌលោក យិន សាន បានថ្លែង ថា មិនអាចប្រាប់ អត្ដសញ្ញាណ ជនសង្សយ័បានទេ ព្រោះ ខាងជំនាញកំពុង ពិនិត្យថា តើរបស់ដែល ដកហូតបានពីជន សង្សយ័ នោះជាអ្វីឲ្យប្រាកដ សិន។ ការឆ្លើយរបស់លោក អធិការ យិន សាន នេះដូចបេះបិតកាលពីពេលមុនៗ ពោលពេលចាប់ក៍មិន ឲ្យអ្នកណាដឹង លើកលែងតែមនុស្ស របស់លោកតែប៉ុណ្ណោះ ហើយពេល លែងទៅវិញក៍មិនឲ្យអ្នកណាដឹង បើយ៉ាងដូច្នេះតើនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ធ្វើអ្វីសព្វថ្ងៃនេះ។

រឿងព្រហ្មទណ្ឌទី១ កើតឡើងកាលពីវេលាម៉ោង១១និ៣០នាទី ថ្ងៃទី០៥ ខែមិនា ឆ្នាំ ២០១៣ នៅចំណុចផ្ទះលេខ២០៣អឺ១ ផ្លូវលេខ១២៨ សង្កាត់ មិត្ដភាព នៅពេលដែលស្ដ្រី ម្នាក់ឈ្មោះ សំ ផល្លាភ អាយុ១៨ឆ្នាំ ដែលអះអាងថា ជាក្មួយបានមកដល់ផ្ទះជនរង គ្រោះហើយឃើញទ្វារបិទ ដោយ មានការសង្ស័យ ទើបហៅប្រធានប៉ុស្ដិ៍និងមេភូមិមកជួយ ពិនិត្យហើយសម្រេចចិត្ដទម្លាយទ្វារចូល ទើបដឹងថា ជនរងគ្រោះបាត់បង់ជីវិត រហូតសព មានសភាពហើមទៅហើយ។

ក្រោយការសួរនាំទើបគេដឹងថា សាកសពនោះមានឈ្មោះ ចាន់ ស៊ីនឿន ភេទស្រី អាយុ ៦១ឆ្នាំ ជាម្ចាស់ផ្ទះ។ ក្រោយរកឃើញសាកសពអាជ្ញាធរ សមត្ថកិច្ចបានអះអាងថា សាកសពអាច ស្លាប់ដោយសារជំងឺលើសឈាម ឫគាំងបេះដូង ប៉ុន្ដែមហាជនដាក់ការសង្សយ័ថា មនុស្ស ស្លាប់រហូត ដល់ទៅហើមគ្មានសាច់ញាតិអ្នកណាដឹង ហើយពិបាកនឹងសម្គាល់ណាស់ ថា ជនរងគ្រោះស្លាប់ដោយរបៀបណា ព្រោះសពបានហើម។ ដូច្នេះសមត្ថកិច្ចត្រូវតែស៊ើប អង្កេតឲ្យបានដិតដល់ក្នុងរឿង ស្លាប់ដោយអាថ៍កំបាំងនេះ។

ករណីទី២ នៅរសៀលថ្ងៃទី០៥ ខែមិនា ដដែល វេលាម៉ោង៤និង១៥នាទី មានករណី ចាប់មនុស្សបានកើតឡើងនៅលើដងផ្លូវលេខ១៤៨ មុខអគារបូរីកីឡា ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា ដោយសមត្ថកិច្ចខណ្ឌនេះមិនដឹងទេ ក្រោយបញ្ជូនមនុស្សទៅបាត់ គេឃើញ នគរបាលប៉ុន្មាននាក់ទៅសួរដែររួចហើយនាំគ្នាទៅវិញអស់។ តាមការឲ្យ ដឹងពី សាក្សីខ្លះ បានបញ្ជាក់ថា បុរសដែលត្រូវចាប់ខ្លួននោះមានឈ្មោះ ស៊ិន ផានិត ជាមុខសញ្ញា ឆក់និងប្រើអាវុធខុសច្បាប់ ស្នាក់នៅប្លុកបូរីកីឡា ហើយត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កំរិតស្រាលមកចាប់ តាមអំណាចដីការ ព្រោះបើពឹងលើនគបាលខណ្ឌ៧មករា ចាប់នោះ មិនដឹងឆ្នាំណាទេ។

ករណីទី៣ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៥ដដែល ដែលជន សង្សយ័ម្នាក់ត្រូវបាន ក្រុមនគរបាលព្រហ្មទណ្ឌ ដឹកនាំ បញ្ជាផ្ទាល់ដោយលោក យិន សាន បានទៅឡោមព័ទ្ធចាប់បាននៅម្ដុំប៊ីអេស ហើយដកហូតបានថ្នាំទម្ងន់០៥ហ៊ុន បច្ចុប្បន្នជន សង្សយ័និង វត្ថុតាងកំពុង ស្ថិកក្នុងការឃុំខ្លួននៅក្នុងអធិការដ្ឋានខណ្ឌ៧មករា ។ ទោះជាយ៉ាងណាក៍ដោយ លោកអធិការខណ្ឌ៧មករា យិន សាន បញ្ជាក់ថា មិនអាចប្រាប់ពីអត្ដ សញ្ញាណជនសង្ស័យបានទេ ព្រោះគេកំពុងធ្វើការនិងពិនិត្យថ្នាំសិន ។

តាមការអះអាងរបស់ លោកអធិការ យិន សាន ក្រុមអ្នកកាសែតសង្ឈឹមថា លើកនេះពិតជាប្រាប់ហើយមើល ទៅ  មិនដូចលើកមុនចាប់បានក៍មិន ប្រាប់ លែងទៅវិញក៍មិនប្រាប់ ម្យ៉ាងដែរអធិការ ខណ្ឌនេះ មិនបាច់ខ្វល់ពីនរណាទាំងអស់កុំថាឡើយក្រុមអ្នកកាសែត សូម្បីតែលោកព្រះ រាជអាជ្ញារប្រចាំខណ្ឌមិនបាច់ប្រាប់ក៍បានដែរ៕

KFC ប្រកាសពីការជួបជុំ ជាមួយសមាជិកថ្មី របស់ "Chicky Club"

$
0
0

ភ្នំពេញ៖ ភោជនីយដ្ឋានលំដាប់ថ្នាក់ អន្តរជាតិ KFC ដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញជាយូរឆ្នាំ មកហើយ នៅក្នុងប្រទេសកម្ពុជា ខាងផ្គត់ផ្គង់ចំណីអាហារ ជូនបងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអាហារសម្រន់ ពោលគឺសាច់មាន់បំពង ដ៏មានឱជារស ឈ្ងុយឆ្ងាញ់ ជាមួយរសជាតិដំឡូងបំពង និងអាហារពេញនិយម ជាច្រើនទៀត បានរៀបចំកម្មវិធីប្រកាស ពីការជួបជុំ ជាមួយសមាជិកថ្មីរបស់ Chicky Club កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៣ នៅ KFC សាខាផ្លូវ មុន្នីវង្ស ដែល Chicky Clup បានចាប់ដំណើរការតាំងពី ខែមករា រហូតដល់ ខែមីនា ឆ្នាំ ២០១៣នេះ។

KFC បានរៀបចំកម្មវិធី Chicky Camival សម្រាប់លើកទឹកចិត្ត ដល់សមាជិក Chicky Clup ហើយក៏ដូចជាអញ្ជើញប្អូនៗ ដែលមិនទាន់ក្លាយជាសមាជិក ដើម្បីចូលរួមកម្មវិធី ដ៏សប្បាយរីករាយនេះ នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៣ នៅផ្សាររាត្រី ចាប់ពីម៉ោង ៥៖០០ល្ងាច រហូតដល់ ៩៖០០យប់ ។ ប្អូនៗអាចរីករាយ ជាមួយកម្មវិធីសប្បាយៗ នៅលើឆាក ជូនកាដូ ដ៏ស្រស់ស្អាត ពោងសម្រាប់ក្មេងលេង ជាមួយល្បែងកំសាន្ដ ទាំង១០ស្ដង់ ដើម្បីឈ្នះរង្វាន់ជាច្រើន និងឆ្នោតផ្សងសំណាង ផងដែរ ។

កញ្ញា មាន ណៃអេង ប្រធានផ្នែកទីផ្សារប្រចាំនៅ KFC បានមានប្រសាសន៍ថា " ការបង្កើត និងរៀបចំកម្មវិធី Chicky Camival សម្រាប់លើកទឹកចិត្ត ដល់សមាជិក Chicky Clup ដែលមានចំនួនរហូត ដល់ទៅជាង ៤ ០០០ នាក់ ដោយរៀងរាល់ឆ្នាំ យើងបានរៀបចំកម្មវិធីនេះសម្រាប់ប្អូនៗកុមារ មានចំនួន៣ទៅ៤កម្មវិធីឯណោះ ហើយយើងនឹងអញ្ជើញ ពួកគាត់មកចូលរួម សប្បាយ ព្រមជាមួយនឹងការ ចាប់រង្វាន់ពី KFC មានការជួបជុំគ្នា លេងល្បែងកម្សាន្តផ្សេង និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត"។

កញ្ញា មាន ណៃអេង បានបន្តឲ្យដឹងទៀតថា "នៅពេលពួកគាត់ទទួល បានកាតពី KFC មួយសន្លឹក រាល់ពេលមានកម្មវិធី ខួបកំណើត នឹងទទួលបាននំខេកមួយ និងការបន្ថែមជូននូវ សេវាកម្មផ្សេងៗទៀតជាច្រើន ដែលពួកគាត់អាចទទួលយក បានដោយរីករាយ ។ KFC មានកម្មវិធីជាច្រើន ផ្ដោតទៅលើកុមារ លើយុវវ័យ និងក្រុមគ្រួសារ ដែលធ្វើឲ្យអតិថិជនទាំងអស់ មានភាពកក់ក្ដៅ នៅពេលលោកអ្នកផ្ដល់ ទំនុកចិត្តដល់ KFC "។

គួរបញ្ជាក់ថា Chicky Clup គឺជាក្លឹបកុមារដែល KFC បានបង្កើតឡើង នៅឆ្នាំ ២០១១ រួមមានសមាជិកជាង ៤ ០០០នាក់ រហូតមកដល់ឆ្នាំ២០១៣នេះ ។ ចុះឈ្មោះជាសមាជិក ថ្មីថ្ងៃនេះ តម្លៃត្រឹមតែ ៥$ ប៉ុណ្ណោះ ប្អូនៗនឹងទទួលបាននូវ អាហារមួយឈុត ជាមួយភេសជ្ជៈ Milo ១កែវ ព្រមទាំងតុក្កតា Chicky ដ៏ស្រស់ស្អាត១ និងអត្ថប្រយោជន៍ ជាច្រើន ដូចជា បញ្ចុះតម្លៃ ៥ % ជូននំខួបកំណើត នៅថ្ងៃប្រារព្ធពិធី ខួបកំណើត ព្រមទាំងអញ្ជើញ ចូលរួមកម្មវិធី Chicky Camival ២០១៣ ។ កម្មវិធី Chicky Camival ចូលរួមសហការ ដោយ Milo ។ សម្រាប់ព័ត៌មានលំអិត សូមទាក់ទង ហាង KFC ទាំង១០ សាខា ដែលនៅជិតលោក អ្នកបំផុត៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

នាំថវិកា និងគ្រឿងឧបភោគ បរិភោគ របស់លោក ខៀវ កាញារីទ្ធ និងលោកស្រី ជូនដល់ កម្មករ បោសសំរាមតាមផ្លូវ

$
0
0

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋ មន្ដ្រីក្រសួងព័ត៌មាន និងលោកស្រី បានឱ្យ ជំនួយការរបស់លោក នាំយកអំណោយជា គ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់  កម្មករ ២នាក់ ប្ដី-ប្រពន្ធ និងកូនស្រីអាយុ ទើប ៤ខែ ជាកម្មករបោសសំរាមតាមផ្លូវ  ដែលជួបការខ្វះខាត ក្នុងជីវភាពរស់នៅ ប្រចាំ ថ្ងៃ ។ អំណោយ និងថវិកាទាំងនេះ ត្រូវបានលោក ហុង ជំនួយការផ្ទាល់របស់ លោក ខៀវ កាញារីទ្ធ យកទៅប្រគល់ជូន កម្មករបោស សំរាមតាមផ្លូវ ខាងលើនេះ ក្នុង បរិវេណមន្ទីរពេទ្យ ព្រះកេតុមាលា ទីដែល ពួកគេ សុំស្នាក់អាស្រ័យនៅ នារសៀលថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០១៣ នេះ ។

លោក ហុង បានឱ្យដឹងថា អំណោយ របស់លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ និង លោកស្រី ដែលរូបលោក និងក្រុមការងារ យកមកប្រគល់ជូន ដល់កម្មករបោសសំរាម តាមផ្លូវជាមួយកូនស្រី អាយុទើប ៤ខែខាង លើនេះ រួមមាន អង្ករ ៥០គីឡូក្រាម ថវិកា ៥០ម៉ឺនរៀល និងគ្រឿងឧបភោគ  បរិភោគ ជាច្រើនមុខផ្សេងទៀត ។

លោក ជៀន សារុំ អាយុ ៤៧ឆ្នាំ និង ប្រពន្ធ នុត សារី អាយុ ៤១ ឆ្នាំ បាននិយាយ ថា ពួកគាត់មានកូនស្រីអាយុទើប ៤ខែ ឈ្មោះ សឿន ស្រីពេជ្រ ហើយពួកគេជា កម្មករ បោសសំរាម នៅតាមផ្លូវក្នុងខណ្ឌ ដូនពេញ ដោយងើបចាប់តាំងពីម៉ោង ៤ ទាបភ្លឺ ហើយយកកូនស្រីទៅជាមួយរៀង រាល់ថ្ងៃ ។

ជនក្រីក្រទាំង ២នាក់ ប្ដី-ប្រពន្ធ បាន ថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ដ្រី ក្រសួង ព័ត៌មាន និងលោកស្រី ដោយបាន  មើលឃើញពីការលំបាក របស់ពួកគាត់ ៕

www.dap-news.com

www.dap-news.com

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>