Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេច ប្រធានរដ្ឋសភា ទទួលសារតាំង ពីទូតថ្មីពីរ ប្រចាំនៅកម្ពុជា

0
0

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានជួបទទួលសារតាំងពីឯកអគ្គរដ្ឋទូតហុងគ្រី និងឯកអគ្គរាជទូតបូរីវ៉ាទីកង់ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ នាវិមានរដ្ឋសភា។

ប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន បានមានប្រសាសន៍ទៅកាន់ឯកអគ្គរដ្ឋទូតហុងគ្រី ថា កម្ពុជា-ហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូត តាំងពីឆ្នាំ១៩៦៣ ហើយទំនាក់ទំនងនេះត្រូវ កាត់ផ្តាច់នៅឆ្នាំ១៩៧៥។ ឆ្នាំ១៩៧៩ ចំណងការទូតត្រូវភ្ជាប់ឡើងវិញ ទំនាក់ទំនងនេះត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ ពិសេស ក្នុងការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។

សម្តេចបានបន្តថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់លោកជំទាវ នៅព្រះ រាជាណាចក្រកម្ពុជា នឹងធ្វើឲ្យទំនាក់ទំនងការទូត ទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីកឲ្យបានកាន់តែប្រសើរឡើងថែមទៀត»។

យ៉ាងណាក៏ដោយ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលហុងគ្រី ដែលបានផ្តល់ ជំនួយជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យសង្គមកិច្ច ដូចជាកសាងមជ្ឈមណ្ឌល កុមារកំព្រាកំពង់កន្ទួត ជួយប្រជាជនរងគ្រោះដោយសារទឹកជំនន់ និងបានផ្តល់អាហារូបករណ៍ សម្រាប់និស្សិត កម្ពុជាជាច្រើន ដើម្បីបន្តការសិក្សានៅប្រទេសហុងគ្រី។ ពិសេសសម្តេចក៏បានថ្លែងអរគុណ ដល់រដ្ឋាភិបាលហុង គ្រី បានលប់ចោលនូវបំណុល ដែលកម្ពុជាជំពាក់មួយចំនួន និងមួយចំនួនទៀតបានបង្វែសម្រាប់ អភិវឌ្ឍនៅ កម្ពុជា។

នាយកឧុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា លោក គាំ កុសល បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅ ក្រោយជំនួបនោះថា ឯកអគ្គរដ្ឋទូតហុងគ្រី លោកស្រី អ៊ីសទើ តូដា(Eszter Torda) បានប្តេជ្ញាចិត្តធ្វើយ៉ាងណា ដើម្បីឲ្យចំណងមិត្តភាព ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។

លោកបានបន្តថា«លោកក៏បានចាប់អារម្មណ៍ផងដែរថា លោកនឹងខិតខំជួយដល់កម្ពុជា ទី១ គឺខាងផ្នែកអប់រំ សិក្សាធិការ ហើយមួយទៀតគឺខាងការគ្រប់គ្រងធនធានទឹក ពាក់ព័ន្ធដល់ ប្រព័ន្ធស្រោចស្រប់»។

គួរជម្រាបថា នៅព្រឹកដដែលនោះផងដែរ សម្តេចប្រធានរដ្ឋសភា ហេង សំរិន ក៏បានជួបទទួលសារតាំងពីឯក អគ្គរាជទូតបូរីវ៉ាទីកង់ លោក អាប៊ីសុប ប៉ូលឆាងអ៊ីនណាម(Archbishop Paul Tshang In-Nam) ដែលទើបតែង តាំងថ្មីប្រចាំនៅកម្ពុជាផងដែរ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images